មេរៀនអំពីការរងទុក្ខ
មានពេលមួយខ្ញុំបានទៅទស្សនាខ្សែភាពយន្តខ្នាតធំ ដែលគេចាក់បញ្ចាំលើផ្ទាំងសំពត់ដ៏ធំ ក្នុងរោងភាពយន្ត។ យើងអាចមើលឃើញរូបភាពមនុស្សធំៗ និងច្បាស់ៗខ្លាំងណាស់ បានជាយើងអាចមើលឃើញស្នាមរបួសដ៏ជ្រៅ នៅលើរូបកាយរបស់តួអង្គប្រុសម្នាក់។ ទាហានបានធ្វើទារុណកម្មមកលើរូបកាយគាត់ ដោយការវាយដំ ខណៈពេលដែលហ្វូងមនុស្សដែលកំពុងមានកំហឹង កំពុងសើចចម្អកឲ្យបុរសកំសត់ ដែលមានឈាមប្រឡាក់ពេញមុខ។ ឈុតមួយនេះមើលទៅ ដូចសកម្មភាពដែលកើតឡើងពិតៗ បានជាខ្ញុំរួញខ្លួនទាំងចិត្តរន្ធត់ញាប់ញ័រ ដោយខ្ញុំក៏មានអារម្មណ៍ដឹងថា ការធ្វើទារុណកម្មបែបនេះ គឺពិតជាឈឺចាប់ណាស់។ តែនេះគ្រាន់តែជាការសម្តែង តាមរឿងពិត ដែលបានកើតឡើងចំពោះព្រះយេស៊ូវ ពេលដែលទ្រង់បានទទួលរងទុក្ខវេទនា ដើម្បីយើងរាល់គ្នា។
សាវ័កពេត្រុសបានរំឭកអំពីការរងទុក្ខរបស់ព្រះយេស៊ូវ នៅក្នុងសំបុត្ររបស់គាត់ថា “ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្តីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់”(១ពេត្រុស ២:២១)។ ការរងទុក្ខមានច្រើនបែបច្រើនសណ្ឋាន និងមានកំរិតនៃការឈឺចាប់ខុសគ្នា បានជាយើងត្រូវត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងសេចក្តីទុក្ខ។ ការរងទុក្ខរបស់យើង ប្រហែលជាមិនធ្ងន់ធ្ងរ ដូចសាវ័កប៉ុល ដែលធ្លាប់ត្រូវគេវាយដំ ចោលនឹងថ្មសម្លាប់ ហើយជួបគ្រោះថ្នាក់សំពៅលិច ដើម្បីព្រះគ្រីស្ទ។ គាត់ធ្លាប់ទទួលរងការវាយប្រហារពីពួកចោរព្រៃ ហើយក៏បានទ្រាំអត់នឹងភាពអត់ឃ្លាន និងការស្រេកទឹកផង(២កូរិនថូស ១១:២៤-២៧)។ ម្យ៉ាងទៀត យើងប្រហែលជាមិនមានឱកាសរងទុក្ខ ដូចអ្នកដែលកំពុងទទួលរងការបៀតបៀនធ្ងន់ធ្ងរ ក្នុងវប្បធម៌ដែលគេប្រឆាំងនឹងជំនឿរបស់គ្រីស្ទបរិស័ទនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ការរងទុក្ខនឹងមករកយើង តាមសណ្ឋាន ឬមធ្យោបាយណាមួយ ពេលដែលយើងបដិសេធខ្លួនឯង អត់ទ្រាំនឹងការប្រមាថមើលងាយ ការគំរាមកំហែង ឬបដិសេធមិនព្រមចូលរួមសកម្មភាព ដែលមិនថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់។ សូម្បីតែការរៀនអត់ធ្មត់…
មិត្តភក្តិនៅពេលពាក់កណ្តាលអាធ្រាត
មិត្តភក្តិរបស់ខ្ញុំម្នាក់ បាននិយាយប្រាប់ខ្ញុំ អំពីមនុស្សមួយក្រុម ដែលមានចំណងទំនាក់ទំនងដ៏រឹងមាំ ក្នុងជំនឿលើព្រះគ្រីស្ទ។ ក្នុងចំណោមពួកគេ មានស្រ្តីម្នាក់ អាយុ ៩៣ឆ្នាំ បាននិយាយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចទូរស័ព្ទទៅអ្នកណាក៏បាន ក្នុងចំណោមអ្នកទាំងអស់គ្នា នៅម៉ោង ២ រំលងអាធ្រាត ដោយមិនចាំបាច់និយាយសុំទោសក៏បាន បើសិនជាខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវការឲ្យគេជួយការអ្វីមួយ”។ រឿងនេះបានបង្ហាញថា មិត្តភក្តិមួយក្រុមនេះ មានការប្តូរប្តេជ្ញចំពោះគ្នា ដោយគ្មានលក្ខខ័ណ្ឌ ព្រោះពេលពួកគេណាម្នាក់ត្រូវការឲ្យគេអធិស្ឋានឲ្យ ឬត្រូវការជំនួយដោយផ្ទាល់ ឬត្រូវការនរណាម្នាក់ ឲ្យនៅក្បែរ ក្នុងពេលលំបាក នោះគេអាចទាក់ទងគ្នាតាមទូរស័ព្ទ ទោះជានៅពេលយល់កណ្តាលអាធ្រាតក៏ដោយ។
លក្ខណៈនៃការប្តេជ្ញាចិត្តដូចនេះ ក៏មានចែងក្នុងសំបុត្រ ដែលសាវ័កប៉ុលបានសរសេរផ្ញើទៅកាន់ពួកជំនុំរបស់ព្រះយេស៊ូវ នៅក្រុងកូល៉ុសផងដែរ។ កាលនោះ សាវ័កប៉ុលបានសរសេរសំបុត្រ ក្នុងពន្ធធនាគា នៅក្រុងរ៉ូម ផ្ញើទៅលោកទីឃីកុស និងលោកអូនេស៊ីម ដើម្បីលើកទឹកចិត្តពួកគេ(កូល៉ុស ៤:៧-៩)។ លោកអើរីស្តាក ម៉ាកុស និងយូស្ទូស ក៏បានផ្ញើនូវក្តីនឹករឭកតាមសំបុត្ររបស់គាត់ផងដែរ(ខ.១០-១១)។ លោកអេប៉ាប្រាស ក៏បាន “ខំប្រឹងអធិស្ឋានជានិច្ច ឲ្យគេរាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក”(ខ.១២)។
សំបុត្រនេះបានបង្ហាញអំពីចំណងទាក់ទងដ៏រឹងមាំ ដែលមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការជួយយកអសារគ្នា ទៅវិញទៅមក ក្នុងនាមជាបងប្អូនស្លាប់រស់ ក្នុងជំនឿ។ តើអ្នកមានចំណែកនៅក្នុងក្រុមប្រភេទនេះឬទេ? បើសិនជាដូច្នោះមែន…
តើព្រះទ្រង់ខ្វល់ពីខ្ញុំទេ?
ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ហេតុអ្វីបានជាអ្នកបើកបរដែលមានជាតិស្រវឹង បានរត់គេចខ្លួនដោយសុវត្ថិភាព ខណៈពេលដែលជនរងគ្រោះមានរបួសធ្ងន់? ហេតុអ្វីមនុស្សអាក្រក់មានភាពសំបូរសប្បាយ តែមនុស្សល្អត្រូវរងទុក្ខ? តើមានពេលប៉ុន្មានដងហើយ ដែលអ្នកគិតលែងយល់ អំពីរឿងរ៉ាវដែលបានកើតឡើងក្នុងជីវិតអ្នក ហើយអ្នកក៏បានស្រែកឡើងថា “តើព្រះទ្រង់ខ្វល់ពីខ្ញុំទេ?”
លោកហាបាគុក ក៏ធ្លាប់សួរសំណួរមួយនេះផងដែរ ពេលដែលគាត់ឃើញស្ថានភាពដ៏លំបាក ក្នុងស្រុកយូដា ដោយអំពើទុច្ចរិត និងភាពអយុត្តិធម៌ កំពុងតែចម្រើនឡើងយ៉ាងខ្លាំង(ហាបាគុក ១:១-៤)។ ពេលគាត់មានអារម្មណ៍ច្របូកច្របល់ គាត់ក៏បានសួរព្រះថា ពេលណាទើបទ្រង់ដោះស្រាយបញ្ហានេះ។ ពេលនោះ ការឆ្លើយតបរបស់ព្រះគ្មានអ្វីដែលពិបាកយល់ឡើយ។ ព្រះទ្រង់មានបន្ទូលថា ទ្រង់នឹងប្រើសាសន៍ខាល់ដេ ដើម្បីកែតម្រង់សាសន៍យូដា។ គេឮល្បីថា សាសន៍ខាល់ដេមានភាពសាហាវព្រៃផ្សៃ(ខ.៧)។ ពួកគេពូកែខាងប្រើហឹង្សា(ខ.៩) ហើយពួកគេថ្វាយបង្គំអំណាចទ័ព និងព្រះក្លែងក្លាយរបស់ពួកគេតែប៉ុណ្ណោះ(ខ.១០-១១)។
នៅពេលដែលយើងមិនយល់អំពីផ្លូវរបស់ព្រះ យើងចាំបាច់ត្រូវទុកចិត្តលើលក្ខណៈសម្បត្តិរបស់ទ្រង់ ដែលមិនចេះប្រែប្រួល។ លោកហាបាគុកបានធ្វើដូចនេះឯង។ គឺគាត់ជឿថា ព្រះទ្រង់ជាព្រះនៃយុត្តិធម៌ សេចក្តីមេត្តា និងសេចក្តីពិត(ទំនុកដំកើង ៨៩:១៤)។ នៅពេលនោះ គាត់បានរៀនមើលទៅស្ថានភាពរបស់គាត់ ដោយយល់ដល់លក្ខណៈសម្បត្តិរបស់ព្រះ ជាជាងមើលទៅលក្ខណៈសម្បត្តិរបស់ព្រះ ផ្អែកទៅលើស្ថានភាពរបស់គាត់។
ទីបញ្ចប់ គាត់ក៏បានសន្និដ្ឋានថា “ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ទ្រង់ជាកំឡាំងខ្ញុំ ទ្រង់នឹងធ្វើឲ្យជើងនៃខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ”(ហាបាគុក ៣:១៩)។-Poh Fang Chia
មានអារម្មណ៍ថា ព្រះទ្រង់បោះបង់អ្នកចោលឬ?
ក្នុងសៀវភៅរឿងប្រឌិត ដែលលោកស៊ីអេស លូអ៊ីស(C.S.Lewis)និពន្ធ មានចំណងជើងថា សំបុត្ររបស់អារក្ស គាត់បាននិយាយអំពីការសន្ទនារវាងអារក្សដែលមានតំណែងខ្ពស់ ជាមួយអារក្សថ្នាក់ក្រោម អំពីរបៀបល្បួងគ្រីស្ទបរិស័ទម្នាក់ ឲ្យបានជោគជ័យ។ អារក្សទាំងពីរចង់បំផ្លាញជំនឿ ដែលគ្រីស្ទបរិស័ទម្នាក់នោះ មានចំពោះព្រះ។ អារក្សថ្នាក់លើក៏និយាយទៅអារក្សថ្នាក់ក្រោមថា “កុំច្រឡំឲ្យសោះ។ បុព្វហេតុរបស់យើងត្រូវខូចខាតខ្លាំងបំផុត ពេលដែលមនុស្សម្នាក់ នៅតែទុកចិត្តព្រះ បន្ទាប់ពីខ្លួនបានមើលទៅចក្រវាលនៅជុំវិញខ្លួន តែមិនឃើញមានព្រះគង់នៅទីណាសោះ ហើយក៏បានសួរខ្លួនឯងថា តើព្រះបានបោះបង់ចោលខ្ញុំហើយឬ?”
យ៉ាងណាមិញ នៅក្នុងព្រះគម្ពីរ យើងឃើញមានគំរូរបស់មនុស្សជាច្រើន ដែលបានប្រព្រឹត្តដោយជំនឿ ទោះជាពួកគេមានអារម្មណ៍ថា ត្រូវគេបោះបង់ចោលក៏ដោយ។ លោកអាប់រ៉ាមធ្លាប់មានអារម្មណ៍ថា ព្រះទ្រង់បានភ្លេចព្រះបន្ទូល ដែលទ្រង់បានសន្យាថា នឹងប្រទានឲ្យគាត់មានកូនស្នងត្រកូលម្នាក់(លោកុប្បត្តិ ១៥:២-៣)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏ធ្លាប់គិតថា ព្រះមិនបានអើពើចំពោះគាត់ ពេលគាត់មានបញ្ហា(ទំនុកដំកើង ១០:១)។ ពេលលោកយ៉ូបបានជួបទុក្ខលំបាកខ្លាំង គាត់គិតថា ព្រះទ្រង់ក៏នឹងផ្តាច់ជីវិតគាត់មិនខាន(យ៉ូប ១៣:១៥)។ ហើយពេលព្រះយេស៊ូវកំពុងជាប់លើឈើឆ្កាង ទ្រង់ក៏បានស្រែកថា “ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?”(ម៉ាថាយ ២៧:៤៦) តែក្នុងរឿងនីមួយៗ ព្រះទ្រង់បានបង្ហាញនូវភាពស្មោះត្រង់របស់ទ្រង់ជានិច្ច(លោកុប្បត្តិ ២១:១-៧ ទំនុកដំកើង ១០:១៦-១៨ យ៉ូប ៣៨:១-៤២:១៧ ម៉ាថាយ ២៨:៩-២០)។
ទោះសាតាំងព្យាយាមល្បួងឲ្យអ្នកគិតថា អ្នកត្រូវព្រះបោះបង់ចោលក៏ដោយ ក៏ព្រះទ្រង់តែងតែគង់នៅក្បែរជានិច្ច។ ទ្រង់មិនដែលបោះបង់កូនទ្រង់ឡើយ។ គឺដូចដែលទ្រង់បានមានបន្ទូលថា…
ត្រីវិស័យរបស់ព្រះ
ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ នាវិក២៧នាក់ បានរួចជីវិតដោយសារត្រីវិស័យតូចៗរបស់ពួកគេ ពេលជួបគ្រោះភ័យ ក្នុងសមុទ្រចម្ងាយប្រហែល ៤៨២ គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររដ្ឋខារ៉ូឡាញណាខាងជើង។ កាលនោះ លោកវ៉លដេម៉ា សេមេន៉ូវ(Waldemar Semenov) ដែលជាអ្នកជំនួញតាមសមុទ្រដែលបានចូលនិវត្តន៍ កំពុងបម្រើការជាវិស្វករថ្នាក់ទៀប នៅលើកប៉ាល់ អេសអេស អាល់ខាវ ហ្កាយ(SS Alcoa Guide) ហើយនាវាមុជទឹករបស់អាឡឺម៉ង់បានផុសឡើងមកលើផ្ទៃទឹក ហើយក៏បានបាញ់សំដៅមកលើនាវានោះ។ កប៉ាល់នោះក៏បានត្រូវគ្រាប់ ឆាបឆេះ ហើយក៏បានចាប់ផ្តើមលិច។ លោកសេមេន៉ូវ និងនាវិករបស់គាត់ ក៏បាននាំគ្នាសម្រូតទូកសង្រ្គោះដែលបំពាក់ដោយត្រីវិស័យ ចុះមកលើផ្ទៃទឹក ហើយក៏បានប្រើត្រីវិស័យទាំងនោះ ដើម្បីនាំផ្លូវ ទៅរកកំពុងកប៉ាល់ ដែលនៅក្បែរឆ្នេរ។ បីថ្ងៃក្រោយមក ក្រុមនាវិកទាំងនេះត្រូវបានគេជួយសង្រ្គោះ។
យ៉ាងណាមិញ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានរំឭករាស្រ្តរបស់ព្រះថា ព្រះបន្ទូលព្រះ ជា “ត្រីវិស័យ” ដែលគេអាចទុកចិត្តបាន។ គាត់ក៏បានប្រៀបប្រដូចព្រះបន្ទូលទ្រង់ ទៅនឹងចង្កៀង។ នៅសម័យនោះ ចង្កៀង ដែលគេដុតនឹងប្រេងអូលីវ មានពន្លឺភ្លឺល្មម នឹងអាចឲ្យអ្នកដំណើរមើលឃើញផ្លូវ នៅពីមុខគាត់មួយជំហាន។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងយល់ថា ព្រះបន្ទូលព្រះ ជាចង្កៀង ដែលបញ្ចេញពន្លឺបំភ្លឺផ្លូវ ដល់អ្នកដែលដើរតាមព្រះ(ទំនុកដំកើង ១១៩:១០៥)។ ពេលគាត់កំពុងវង្វេង នៅក្នុងភាពងងឹត នៅតាមវិថីជីវិតដ៏វឹកវរ គាត់ជឿថា…
ពាក្យសម្តី និងសកម្មភាព
កាលខ្ញុំនៅបង្រៀនក្នុងថ្នាក់សំណេរកំរិតមហាវិទ្យាល័យ មានសិស្សរបស់ខ្ញុំម្នាក់ បានផ្ញើសារមកខ្ញុំ ដោយមានការបន្ទាន់ចង់ប្រាប់ខ្ញុំ។ ដោយសារគាត់មិនបានទទួលពន្ទុះល្អនៅដំណាច់ឆមាស គាត់ក៏បានសុំប្រឡងសង ដើម្បីឲ្យបានពន្ទុះល្មមនឹងអាចឲ្យគាត់ចូលរួមក្នុងក្រុមកីឡា។ តើខ្ញុំគួរជួយគាត់យ៉ាងដូចម្តេច? គាត់បានខកខានមិនបានធ្វើតែងសេចក្តីមួយចំនួន ដូចនេះ ខ្ញុំក៏បានទុកពេលឲ្យគាត់២ថ្ងៃ ដើម្បីសរសេរបញ្ចប់តែងសេចក្តីទាំងនោះ ដើម្បីឲ្យបានពន្ទុះល្អជាងមុន។ គាត់ក៏បានអរគុណខ្ញុំ ហើយសន្យាថា គាត់នឹងធ្វើតែងសេចក្តីនោះឲ្យចប់ ហើយផ្ញើមកខ្ញុំ។ ពីរថ្ងៃក្រោយមក ពេលកំណត់ក៏បានហួសទៅ ហើយខ្ញុំនៅតែមិនឃើញគាត់យកក្រដាស់មកប្រគល់ឲ្យខ្ញុំទៀត។ គាត់មិនបានធ្វើ ដូចពាក្យសម្តីរបស់គាត់ទេ។
ព្រះយេស៊ូវបានមានបន្ទូលអំពីយុវជនម្នាក់ ដែលមានលក្ខណៈស្រដៀងនឹងសិស្សរបស់ខ្ញុំដែរ។ ឪពុកគាត់បានឲ្យគាត់ធ្វើការងារខ្លះ ក្នុងចំការទំពំាងបាយជូរ។ គាត់ក៏បានប្រាប់ឪពុកគាត់ថា គាត់នឹងទៅធ្វើកិច្ចការទាំងនោះ(ម៉ាថាយ ២១:៣០)។ តែគាត់បានតែនិយាយ មិនឃើញធ្វើអ្វីសោះ។ ពេលដែលលោកម៉ាធ្យូ ហេនរី(Matthew Henry) ធ្វើការពន្យល់អំពីរឿងប្រៀបប្រដូចនេះ គាត់បានបកស្រាយថា “ផ្កាក្រពុំ និងផ្ការដែលរីក មិនមែនជាផ្លែឈើទេ”។ បានសេចក្តីថា ពាក្យសម្តីយើងជាផ្កាក្រពុំ និងផ្ការីក តែបើយើងមិនធ្វើតាមពាក្យសម្តីយើងទេ នោះពាក្យសម្តីយើងគ្មានផលផ្លែ គ្មានតម្លៃអ្វីឡើយ។ ព្រះយេស៊ូវមានបន្ទូលជាពាក្យប្រៀបប្រដូចនេះ សំដៅទៅលើពួកអ្នកដឹកនាំសាសនាជាចម្បង ព្រោះពួកគេអួតថា ខ្លួនស្តាប់បង្គាប់ព្រះ តែមិនព្រមអនុវត្តតាមព្រះបន្ទូលទ្រង់ ដោយការប្រែចិត្តចេញពីបាបឡើយ។ តែព្រះបន្ទូលទ្រង់ក៏មានន័យ ចំពោះយើងផងដែរ។ កាលណាយើងដើរតាមព្រះ “ដោយការប្រព្រឹត្ត និងសេចក្តីពិត” (១យ៉ូហាន ៣:១៨) គឺមិននិយាយបានតែបបូរមាត់ នោះគឺមានន័យថា…
សង្រ្គាមដែលព្រះទ្រង់បានឈ្នះ
ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៤ ជាគំរប់ខួប១០០ឆ្នាំ នៃការចាប់ផ្តើម នៃសង្រ្គាមលោកលើកទី១។ ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស មានការពិភាក្សា និងភាពយន្តឯកសារជាច្រើន ត្រូវបានចាក់ផ្សាយអំពីការចាប់ផ្តើម នៃសង្រ្គាមដែលមានរយៈពេល៤ឆ្នាំនេះ។ សូម្បីតែក្នុងកម្មវិធីទូរទស្សន៍របស់លោក ស៊ែលហ្វ្រីជ(Selfridge) ដែលមានមូលដ្ឋាននៅក្នុងផ្សាទំនើបមួយ ក្នុងទីក្រុងឡុងដ៍ ក៏បានរាប់បញ្ចូលវីដេអូឯកសារមួយភាគ ស្តីអំពីសម័យឆ្នាំ១៩១៤ ដែលបានបង្ហាញអំពីបុគ្គលិកវ័យក្មេងជាច្រើន បានតម្រង់ជួរ ដើម្បីស្ម័គ្រចិត្តចូលបម្រើកងទ័ព។ ខណៈពេលដែលខ្ញុំកំពុងសង្កេតមើល ការបង្ហាញចេញនូវការលះបង់អាត្មាខ្លួនឯង របស់យុវជនទាំងនោះ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង។ ទាហានដែលខ្ញុំឃើញក្នុងវីដេអូឯកសារនោះ មានវ័យក្មេងណាស់ ពួកគេមានចិត្តអន្ទះសារចង់ចូលធ្វើទាហាន ប្រយុទ្ធនឹងពួកឈ្លានពាន ហើយមើលទៅមិនទំនងជាអាចគេចចេញ ពីការភ័យរន្ធត់ ក្នុងលានដ្ឋាន នៅសមរភូមិបានឡើយ។
ទោះបីជាព្រះយេស៊ូវមិនបានយាងទៅសមរភូមិប្រយុទ្ធនឹងខ្មាំងសត្រូវក្នុងលោកិយនេះក៏ដោយ ក៏ទ្រង់ពិតជាបានយាងទៅឈើឆ្កាង ដើម្បីប្រយុទ្ធឈ្នះខ្មាំងសត្រូវដ៏ធំបំផុត គឺអំពើបាប និងសេចក្តីស្លាប់។ ព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះ ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការប្រព្រឹត្ត ហើយដើម្បីទទួលការសុគតដ៏រន្ធត់ ដើម្បីឲ្យយើងអាចទទួលការអត់ទោសបាប។ ហើយទ្រង់ថែមទាំងបានត្រៀមអត់ទោសបាប ឲ្យមនុស្សដែលបានវាយដំ និងឆ្កាងទ្រង់ផងដែរ(លូកា ២៣:៣៤)។ ទ្រង់បានឈ្នះសេចក្តីស្លាប់ ដោយសារការមានព្រះជន្មឡើងវិញ ហើយសព្វថ្ងៃនេះ យើងអាចធ្វើជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះ ជារៀងរហូត(យ៉ូហាន ៣:១៣-១៦)។
ការប្រារព្ធខួប និងការរំឭកជាប្រវត្តិសាស្រ្ត បានធ្វើឲ្យយើងនឹកចាំអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងស្នាដៃរបស់វីរជនទំាងឡាយ។ តែឈើឆ្កាងបានរំឭកយើង អំពីការឈឺចាប់នៃការសុគតរបស់ព្រះយេស៊ូវ និងតម្លៃនៃការលះបង់របស់ទ្រង់ ដើម្បីឲ្យយើងបានសេចក្តីសង្រ្គោះ។-Marion…
សត្វខ្លាឃ្មំឈ្មោលពីរក្បាលឈ្លោះគ្នា
ជាច្រើនឆ្នាំកន្លងមក ខារ៉ូលីន(Carolyn) ភរិយារបស់ខ្ញុំ បានចំណាយពេលបោះជំរុំជាមួយខ្ញុំពីរបីថ្ងៃ នៅតាមចង្កេះភ្នំ រេនា ក្នុងរដ្ឋវ៉ាស៊ីនតុន។ នៅពេលល្ងាចថ្ងៃមួយ ពេលយើងវិលត្រឡប់មកកន្លែងបោះជំរុំយើងវិញ យើងក៏បានឃើញសត្វខ្លាឃ្មំឈ្មោលពីក្បាល កំពុងឈ្លោះគ្នា ដោយទះស្លឹកត្រចៀកគ្នាទៅវិញទៅមក នៅកណ្តាលវាលស្មៅ។ យើងក៏បាននៅមើលពួកវាប្រយុទ្ធគ្នា ពីចម្ងាយ។ មានអ្នកដើរព្រៃម្នាក់ នៅក្បែរនោះ ហើយខ្ញុំក៏បានសួរគាត់ថា ហេតុអ្វីបានជាពួកវាឈ្លោះគ្នា។ គាត់ក៏បានប្រាប់ថា “គឺមកពីខ្លាឃ្មំញីមួយក្បាល”។ ខ្ញុំក៏សួរថា “ខ្លាឃ្មំញីនោះនៅឯណា?” គាត់ឆ្លើយទាំងសើចក្អឹកៗថា “អូហ៍ វាទៅបាត់២០នាទីហើយ”។ ដូចនេះ ខ្ញុំក៏បានសន្និដ្ឋានថា ជម្លោះរវាងសត្វខ្លាឃ្មំឈ្មោលទាំងពីរ មិនមែនដោយសារមេខ្លាឃ្មំទេ ត្រង់ចំណុចនេះ គឺមកពីពួកវាចង់ប្រកួត ឲ្យដឹងថា មួយណាខ្លាំងជាង។
ការប្រយុទ្ធភាគច្រើន មិនមែនដើម្បីគោលនយោបាយ ឬគោលការណ៍ ឬដើម្បីរកខុសត្រូវឡើយ តែគឺដោយសារអំណួត ស្ទើរតែគ្រប់ពេល។ អ្នកប្រាជ្ញ ដែលនិពន្ធបទគម្ពីរសុភាសិត បានជីកចំឫសនៃបញ្ហាទាំងឡាយ ពេលដែលគាត់សរសេរថា “ផលនៃសេចក្តីឆ្មើងឆ្មៃ(ឬអំណួត) នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ”(១៣:១០)។ ជម្លោះត្រូវបានដុតបញ្ឆេះ ដោយសារអំណួត ដែលចង់ឲ្យគេគិតថា ខ្លួនត្រូវ ឬចង់ធ្វើអ្វីៗតាមចិត្តខ្លួនឯង ឬមួយចង់ការពារមុខមាត់ ឬតម្លៃរបស់ខ្លួនឯង។
ផ្ទុយទៅវិញ ប្រាជ្ញានៅជាប់នឹងអ្នកដែលទទួលការអប់រំបានល្អ គឺអ្នកដែលបានស្តាប់ និងរៀនសូត្រ ដោយបើកចិត្តនិងបន្ទាបខ្លួនទទួលការបង្រៀន។ ប្រាជ្ញាមាននៅក្នុងអ្នកដែលចេះបន្ទាបខ្លួន អ្នកដែលដោះក្តីប្រាថ្នាដ៏ខ្ពស់របស់ខ្លួនចេញ…
ក្នុងសួនច្បារនោះ
បុព្វបុរសរបស់ខ្ញុំស្ថិតក្នុងចំណោមជនជាតិស្បែកសរ ដែលមកតាំងទីលំនៅមុនគេ នៅក្នុងទឹកដីមីឈីហ្គិន។ ពួកគេបានកាប់ឆ្កាព្រៃ ដើម្បីយកដីធ្វើស្រែចំការ ហើយក៏បានបង្កើតច្បារដំណាំធ្វើជាអាហារ សម្រាប់ក្រុមគ្រួសាររបស់ពួកគេ នៅសម័យនោះ។ ការប្រកបរបរកសិកម្មនេះ បានផ្ទេរមកអ្នកជំនាន់ក្រោយ។ ឪពុកខ្ញុំបានធំធាត់ក្នុងកសិដ្ឋានមួយ ក្នុងរដ្ឋមីឈិហ្គិន ហើយគាត់ក៏ចូលចិត្តដាំដំណាំផងដែរ ហេតុនេះហើយ បានជាខ្ញុំចូលចិត្តដាំដំណាំ និងចូលចិត្តក្លឹនរបស់ដីដែលមានជីជាតិ។ កាលពីមុន ខ្ញុំចូលចិត្តដាំដំណាំដែលចេញផ្កាដ៏ស្រស់ស្អាត និងថែរទំាដើមផ្កាកូលាប ដែលជួយឲ្យទីធ្លាផ្ទះខ្ញុំ មានសោភ័ណ្ឌភាពល្អ និងមានក្លិនក្រអូបប្រហើរ។ បើសិនជាគ្មានរុក្ខជាតិចង្រៃដុះក្នុងដីខ្ញុំទេ នោះមិនដឹងជាល្អយ៉ាងណាទេ។
ពេលដែលខ្ញុំមានការពិបាកនៅក្នុងការសម្អាតរុក្ខជាតិចង្រៃទាំងនោះ ខ្ញុំក៏បាននឹកចាំអំពីសួនច្បារអេដែន ដែលធ្លាប់ធ្វើជាសួនច្បារដ៏ល្អឥតខ្ចោះ មុនពេលអ័ដាំម និងនាងអេវ៉ា មិនស្តាប់បង្គាប់ព្រះ ហើយបន្លា និងអញ្ចាញក៏បាននាំឲ្យមានការពិបាកដល់អ្នកទាំងពីរ និងកសិករម្នាក់ៗ ចាប់តាំងពីពេលនោះមក(លោកុប្បត្តិ ៣:១៧-១៨)។
ព្រះគម្ពីរក៏បានចែងអំពីសួនច្បារមួយទៀត គឺសួនច្បារគែតសេម៉ានី ដែលនៅទីនោះ ព្រះគ្រីស្ទទ្រង់មានការពិបាកព្រះទ័យយ៉ាងខ្លាំង បានជាទ្រង់ទូលអង្វរដល់ព្រះវរបិតា ឲ្យស្វែងរកផ្លូវផ្សេងទៀត ដើម្បីលោះអំពើបាប ដែលបានចាប់ផ្តើមមានតាំងពីសម័យសួនច្បារអេដែន។ នៅសួនច្បារគែតសេម៉ានី ព្រះយេស៊ូវក៏បានចុះចូល នឹងព្រះទ័យព្រះវរបិតា ដោយព្រះបន្ទូលថា “សូមតាមព្រះហឫទ័យទ្រង់ចុះ” ដែលនេះជាពាក្យនៃការស្តាប់បង្គាប់ព្រះវរបិតាទាំងស្រុង នៅចំពោះមុខនៃទុក្ខវេទនាដ៏ធំ(ម៉ាថាយ ២៦:៤២)។
ដោយសារព្រះយេស៊ូវបានចុះចូលព្រះទ័យព្រះវរបិតា ក្នុងសួនច្បារគែតសេម៉ានី នោះយើងអាចច្រូតកាត់ផល នៃព្រះគុណដ៏អស្ចារ្យរបស់ទ្រង់ ក្នុងពេលបច្ចុប្បន្ន។-Joe Stowell
ជួយជ្រោងទូលបង្គំឡើង
បន្ទាប់ពីខ្ញុំ លែងបានទៅធ្វើដំណើរកម្សាន្តជាគ្រួសារជាមួយឪពុកម្តាយខ្ញុំ ខ្ញុំកម្រនឹងបានទៅសួរសុខទុក្ខជីដូនជីតាខ្ញុំ ដែលរស់នៅឆ្ងាយពីយើងរាប់រយគីឡូម៉ែត្រ។ ដូចនេះ មានពេលឆ្នាំមួយ ខ្ញុំក៏បានសម្រេចចិត្តធ្វើដំណើរតាមយន្តហោះ ទៅលេងពួកគាត់ ក្នុងក្រុងដ៏តូច នៅតំបន់លែន អូ លេក រដ្ឋវីសខុនស៊ីន នៅចុងសប្តាហ៍។ នៅតាមផ្លូវ ពេលយើងជិះឡានមកអាកាសយាន្តដ្ឋានព្រោះខ្ញុំត្រូវដល់ពេលជិះយន្តហោះត្រឡប់មកវិញ យាយរបស់ខ្ញុំដែលមិនធ្លាប់ជិះយន្តហោះពីមុនមក ក៏បានបង្ហាញការភ័យខ្លាចចំពោះខ្ញុំ។ គាតសួរខ្ញុំថា “មើលទៅយន្តហោះដែលចៅជិះតូចណាស់ … ដូចជាគ្មានអ្វីទ្រចៅ ឲ្យមានសុវត្ថិភាពសោះ មែនទេ? … យាយខ្លាចណាស់ មិនហ៊ានជិះយន្តហោះបើកឡើងទៅលើខ្ពស់អញ្ចឹងទេ”។ នៅពេលខ្ញុំបានឡើងជិះយន្តហោះដ៏តូចនោះ ខ្ញុំក៏មានការភ័យខ្លាចដូចពេលខ្ញុំជិះយន្តហោះលើកដំបូងផងដែរ។ តើមានអ្វីដែលកំពុងទ្រយន្តហោះនេះ ឲ្យមានសុវត្ថិភាព?
យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចឡើយ ទោះការភ័យខ្លាចនោះ សមហេតុផលឬអត់ក៏ដោយ។ ស្តេចដាវីឌធ្លាប់មានការភ័យខ្លាច ចំពោះស្តេចសូលដែលតាមប្រម៉ាញ់ទ្រង់ ព្រោះស្តេចសូលមានការច្រណែននឹងដាវីឌ ដែលមានប្រជាប្រិយភាពជាងទ្រង់។ តែស្តេចដាវីឌក៏បានរកឃើញការកម្សាន្តចិត្តដ៏ពិត នៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះ។ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៣៤ ទ្រង់បានសរសេរថា “ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្តីភិតភ័យរបស់ខ្ញុំ”(ខ.៤)។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់មានគ្រប់ប្រាជ្ញា និងមានពេញដោយក្តីស្រឡាញ់។ ពេលការភ័យខ្លាចចាប់ផ្តើមសន្ធប់មកលើយើង យើងចាំបាច់ត្រូវឈប់បង្អង់សិន ហើយនឹកចាំថា ទ្រង់ជាព្រះរបស់យើង ហើយទ្រង់នឹងតែងតែទ្រយើងឲ្យមានសេចក្តីសុខសាន្តជានិច្ច។-Cindy Hess Kasper