ក្លិនដ៏ក្រអូប និងសំបុត្រ
រៀងរាល់ពេលដែលខ្ញុំ បាននៅក្បែរដើមផ្កាកូលាប ឬបាច់ផ្កា ខ្ញុំមិនអាចទប់ចិត្តខ្លួនឯង ដែលចេះតែចង់ទាញផ្កាមួយទង មកដាក់ច្រមុះខ្ញុំ ដើម្បីស្រង់ក្លិនដ៏ក្រអូបរបស់វា។ ក្លិនដ៏ក្រអូបបានធ្វើឲ្យចិត្តខ្ញុំរំភើបរីករាយ និងមានអារម្មណ៍ល្អ។
ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្នុងកូរិនថូស កាលពីសវត្សរ៍ទី១ គាត់បានមានប្រសាសន៍ថា ដោយសារយើងជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ នោះព្រះទ្រង់ បានផ្សាយក្លិនពីដំណើរដែលពួកគេស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែង(២កូរិនថូស ២:១៤)។ ដោយពឹងផ្អើកលើកម្លាំងរបស់ព្រះ នោះយើងអាចរស់នៅក្នុងជីវិត ដែលមានជ័យជម្នះ ដោយជំនួសភាពអាត្មានិយមរបស់យើង ដោយសេចក្តីស្រឡាញ់ និងភាពសប្បុរសរបស់ទ្រង់ ហើយប្រកាសដំណឹងល្អនៃសេចក្តីសង្រ្គោះទ្រង់។ កាលណាយើងបានអនុវត្តដូចនេះហើយ យើងក៏បានក្លាយជាក្លិនដ៏ក្រអូប ដល់ព្រះអម្ចាស់។
បន្ទាប់មក សាវ័កប៉ុលក៏បានពិពណ៌នាថា គ្រីស្ទបរិស័ទ ជា “សំបុត្ររបស់ព្រះគ្រីស្ទ”(៣:៣)។ សំបុត្រនៃជីវិតរបស់យើង មិនត្រូវបានសរសេរដោយទឹកខ្មៅធម្មតាឡើយ តែដោយព្រះវិញ្ញាណនៃព្រះ។ ព្រះទ្រង់បានកែប្រែយើង ដោយសរសើរព្រះបន្ទូលទ្រង់ ជាប់ក្នុងចិត្តយើង សម្រាប់ឲ្យអ្នកដទៃអាន។
ការប្រៀបធៀបទាំងពីរនេះ បានលើកទឹកចិត្តយើង ឲ្យរស់នៅឲ្យបានល្អ ដើម្បីឲ្យគេបានឃើញសិរីល្អរបស់ព្រះគ្រីស្ទ នៅក្នុងជីវិតយើង ហើយយើងអាចនាំគេឲ្យជឿទ្រង់។ គឺដូចដែលមានចែងក្នុងបទគម្ពីរ អេភេសូរ ៥:២ ថា ទ្រង់ជាព្រះ ដែល “ស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា សំរាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ”។-Lawrence Darmani
ផែនការរបស់ព្រះ
មេបញ្ជាការត្រូវមានផែនការដ៏គ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើសង្រ្គាម តែមុនពេលសង្រ្គាមនីមួយៗចាប់ផ្តើម គាត់ប្រហែលជាត្រូវទទួលបញ្ជាថ្មីៗពីថ្នាក់លើ ហើយចេញបញ្ជាថ្មីនោះទៅថ្នាក់ក្រោមគាត់។ ក្នុងនាមជាអ្នកដឹកនាំប្រជាជនអ៊ីស្រាអែល លោកយ៉ូស្វេក៏ត្រូវរៀនមេរៀនមួយនេះផងដែរ។ បន្ទាប់ពីរាស្រ្តរបស់ព្រះបានចំណាយពេល៤០ឆ្នាំ ក្នុងវាលរហោស្ថាន ព្រះទ្រង់ក៏បានជ្រើសរើសលោកយ៉ូស្វេឲ្យដឹកនាំពួកគេ ចូលទឹកដីសន្យា ដែលទ្រង់បានសន្យាប្រទានពួកគេ។
ក្នុងការចូលកាន់កាប់ទឹកដីសន្យា ទីមាំមួនទីមួយ ដែលពួកគេត្រូវជួបប្រទះនោះ គឺទីក្រុងយេរីខូ។ មុនពេលសង្រ្គាមចាប់ផ្តើម លោកយ៉ូស្វេបានឃើញ “មេបញ្ជាការរបស់កងទ័ពនៃព្រះអម្ចាស់”(គេជឿថា នោះជាព្រះអម្ចាស់) កំពុងឈរនៅពីមុខគាត់ ដោយមានដាវកាន់នៅព្រះហស្តទ្រង់ស្រាប់។ លោកយ៉ូស្វេក៏បានក្រាបថ្វាយបង្គំទ្រង់។ អាចនិយាយបានម្យ៉ាងទៀតថា លោកយ៉ូស្វេបានទទួលស្គាល់ភាពធំប្រសើររបស់ព្រះ និងភាពតូចទាបរបស់គាត់។ បន្ទាប់មក គាត់ក៏បានសួរថា “ព្រះអម្ចាស់ នៃទូលបង្គំ ចង់មានព្រះបន្ទូលដល់ទូលបង្គំ ជាបាវបំរើទ្រង់ ថាដូចម្តេច?”(យ៉ូស្វេ ៥:១៤) លោកយ៉ូស្វេបានទទួលជ័យជម្នះ នៅទីក្រុងយេរីខូ ព្រោះគាត់បានធ្វើតាមព្រះរាជបញ្ជារបស់ព្រះអម្ចាស់។
នៅពេលក្រោយមកទៀត លោកយ៉ូស្វេនិងប្រជាជនរបស់គាត់ “ទូលសួរព្រះអម្ចាស់” ឲ្យទ្រង់ដឹកនាំពួកគេ(៩:១៤)។ ហេតុនេះហើយ ពួកសត្រូវក៏បានបោកបញ្ឆោតពួកគេឲ្យធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយសាសន៍គីបៀន ដែលជាខ្មាំងសត្រូវក្នុងទឹកដីកាណាន។ ការនេះបានធ្វើឲ្យព្រះអម្ចាស់មិនសព្វព្រះទ័យ ហើយពួកគេក៏ទទួលលទ្ធផលអាក្រក់ជាច្រើន(ខ.៣-២៦)។
យើងក៏ត្រូវពឹងផ្អែកលើព្រះអម្ចាស់ផងដែរ ពេលដែលយើងជួបការពិបាក ក្នុងជីវិត។ ទ្រង់សព្វព្រះទ័យឲ្យយើងចូលទៅជិតទ្រង់ នៅថ្ងៃនេះ ដោយការបន្ទាបខ្លួន។ ហើយទ្រង់នឹងនៅតែគង់នៅក្បែរយើង រង់ចាំដឹកនាំយើងនៅថ្ងៃស្អែកទៀត។-Keila Ochoa
រលកនៃក្តីសង្ឃឹម
កាលពីឆ្នាំ ១៩៦៦ លោករ៉ូបឺត ខេនេឌី((Robert Kennedy) ដែលជាសមាជិកព្រឹទ្ធសភាអាមេរិក បានធ្វើដំណើរទស្សនៈកិច្ចដ៏មានឥទ្ធិពល មកប្រទេសអាហ្វ្រិកខាងត្បូង។ នៅពេលនោះ គាត់ក៏បានថ្លែងពាក្យពេចន៍នៃសេចក្តីសង្ឃឹម ដល់អ្នកប្រយុទ្ធប្រឆាំងនឹងរបបបែងចែកពូជសាសន៍ ក្នុងការថ្លែងសន្ទរកថា ដ៏ល្បីល្បាញដែលមានចំណងជើងថា “រលកនៃក្តីសង្ឃឹម” នៅសកលវិទ្យាល័យខេព ថោន។ ក្នុងការថ្លែងសន្ទរកថានោះ គាត់បានប្រកាសថា “រៀងរាល់ពេលដែលមនុស្សម្នាក់ ក្រោកឈរឡើង ដើម្បីឧត្តមគតិរបស់ខ្លួន ឬធ្វើសកម្មភាព ដើម្បីជួយមនុស្សជាច្រើនឲ្យមានភាពប្រសើរឡើង ឬក៏ប្រយុទ្ធប្រឆាំងនឹងអំពើអយុត្តិធម៌ គឺមានន័យថា គាត់បានបញ្ជូនរលកដ៏តូចនៃក្តីសង្ឃឹមចេញទៅ ហើយទីប្រជុំផ្សេងៗរាប់លាន របស់ថាមពល និងសេចក្តីក្លាហាន ក៏បានបញ្ចេញរលកនៃក្តីសង្ឃឹមជាច្រើនឲ្យប្រសព្វគ្នា បង្កើតជាចរន្តទឹកមួយ ដែលអាចផ្តួលរំលំជញ្ជាំងដ៏ខ្លាំងបំផុតនៃការគៀបសង្កត់ និងការតស៊ូ”។
ក្នុងពិភពលោកសព្វថ្ងៃ ក្តីសង្ឃឹមហាក់ដូចជាក្សត់ណាស់។ តែក្តីសង្ឃឹមដ៏ស្ថិតស្ថេរ មានសម្រាប់អ្នកដើរតាមព្រះគ្រីស្ទជានិច្ច។ សាវ័កពេត្រុសបានមានប្រសាសន៍ថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ”(១ពេត្រុស ១:៣)។
ដោយសារព្រះគ្រីស្ទពិតជាបានមានព្រះជន្មរស់ឡើងវិញមែន នោះកូនរបស់ព្រះមានក្តីសង្ឃឹមដ៏ស្ថិតស្ថេរ គឺលើសពីរលកនៃក្តីសង្ឃឹមទៅទៀត។ ក្តីសង្ឃឹមនោះ ជាចរន្តទឹកដែលគ្មានអ្វីអាចទប់បាន នៃការទុកចិត្តលើភាពស្មោះត្រង់ របស់ព្រះមួយអង្គដែលបានឈ្នះសេចក្តីស្លាប់ ដើម្បីយើងរាល់គ្នា។ ព្រះយេស៊ូវបានឈ្នះសេចក្តីស្លាប់ ដែលជាខ្មាំងសត្រូវដ៏ធំបំផុតរបស់យើង ដូចនេះទ្រង់អាចប្រទានក្តីសង្ឃឹម ដល់ស្ថានភាពដែលអស់សង្ឃឹមបំផុត។-Bill Crowder
នៅមានវគ្គបន្ត…
ដោយសារខ្ញុំបានចម្រើនវ័យធំឡើង ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ខ្ញុំច្រើនតែទៅមើលកុនថ្ងៃសៅរ៍ ក្នុងរោងភាពយន្តក្នុងតំបន់មួយកន្លែង។ ក្រៅពីខ្សែភាពយន្តគំនូរជីវចល និងខ្សែភាពយន្តល្បីៗ គេក៏មានចាក់បញ្ចាំងរឿងភាគបែបផ្សងព្រេង ដែលនៅចុងបញ្ចប់នៃភាគនីមួយៗ តួរអង្គវីរៈបុរស ឬវីរៈនារីបានប្រឈមមុននឹងស្ថានភាពដែលពិបាកបំផុត។ ពួកគេហាក់ដូចជាទាល់ច្រករកផ្លូវចេញមិនឃើញទេ តែភាគនីមួយៗបានបញ្ចប់ដោយពាក្យថា “សូមរង់ចាំទស្សនាវគ្គបន្ត…”។
យ៉ាងណាមិញ សាវ័កប៉ុលក៏ធ្លាប់ជួបស្ថានភាពដែលគំរាមកំហែងជីវិតគាត់ផងដែរ។ គាត់ត្រូវគេដាក់គុក វាយដំ ចោលនឹងថ្មសម្លាប់ ហើយក៏ធ្លាប់ឆ្លងកាត់គ្រោះថ្នាក់សំពៅលិចផង ដោយសារគាត់ព្យាយាមនាំដំណឹងល្អព្រះយេស៊ូវគ្រីស្ទ ទៅប្រាប់មនុស្សទាំងឡាយ។ គាត់ដឹងថា ថ្ងៃណាមួយ គាត់នឹងស្លាប់ តែគាត់មិនដែលគិតថា រឿងនៃជីវិតគាត់នឹងត្រូវចប់តែប៉ុណ្ណឹងឡើយ។ គឺដូចដែលគាត់បានសរសេរសំបុត្រទៅកាន់គ្រីស្ទបរិស័ទ នៅក្រុងកូរិនថូសថា “កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា «សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ»”(១កូរិនថូស ១៥:៥៤)។ សាវ័កប៉ុលមានចិត្តឆេះឆួលចង់ប្រាប់អ្នកដទៃថា ព្រះយេស៊ូវដែលជាព្រះសង្រ្គោះនៃយើង បានលះបង់ព្រះជន្ម នៅលើឈើឆ្កាង ដើម្បីឲ្យយើងអាចទទួលការអត់ទោសបាប ហើយមានជីវិតអស់កល្បជានិច្ច ដោយទទួលជឿទ្រង់។
ជីវិតយើងមិនដូចតួឯកដែលជាវីរៈបុរសក្នុងខ្សែភាពយន្ត ដែលតែងតែអាចជៀសផុតសេចក្តីស្លាប់ម្តងហើយម្តងទៀតនោះឡើយ។ ថ្ងៃណាមួយ ជីវិតយើងនៅលើផែនដីនឹងត្រូវបញ្ចប់ ដោយសារសេចក្តីស្លាប់ ឬដោយសារព្រះយេស៊ូវយាងមកវិញជាលើកទីពីរ។ តែដោយសារព្រះគុណ និងសេចក្តីមេត្តារបស់ព្រះ នោះរឿងនៃជីវិតរបស់អ្នក ហើយនិងខ្ញុំ “នៅមានវគ្គបន្ត…”។-David McCasland
មេសោរស្នេហា
មេសោរស្នេហា គឺជាបាតុភូតិដែលកំពុងមានការរីករាលដាលកាន់តែខ្លាំង។ មនុស្សរាប់ពាន់នាក់ ជាគូរស្នេហ៍ បានយកមេសោររបស់ពួកគេមកចាក់ជាប់នឹងស្ពាន ទ្វាររបង និងនៅតាមរបងនានា នៅក្នុងតំបន់ជាច្រើន ក្នុងពិភពលោក ដែលរួមមាន ប្រទេសបារាំង ចិន អូទ្រីស សាធារណៈរដ្ឋចេក សឺបៀ អេស្ពាញ មិចស៊ីចកូ អៀរឡង់ខាងជើង ។ល។ គូស្នេហ៍ទាំងឡាយបានឆ្លាក់ឈ្មោះរបស់ខ្លួន នៅលើមេសោរ រួចយកវាទៅចាក់ជាប់នឹងកន្លែងសាធារណៈ ធ្វើជានិមិត្តរូបតំណាងឲ្យសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ពួកគេ។ អាជ្ញាធរនៅកន្លែងខ្លះបានហាមមិនឲ្យពួកគេធ្វើដូចនេះ ព្រោះខ្លាចគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីសោរ ដែលគេបានចាក់ភ្ជាប់ច្រើនពេក។ អ្នកខ្លះគិតថា ការចាក់សោរស្នេហានៅទីសាធារណៈ ជាការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ តែអ្នកខ្លះទៀតបានគិតថា វាជាសិល្បៈដ៏ស្រស់ស្អាត និងជារូបភាពនៃសេចក្តីស្រឡាញ់ដែលប្តូរប្តេជ្ញ។
យ៉ាងណាមិញ ព្រះអម្ចាស់បានបង្ហាញយើង នូវ “សេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច” ដ៏ពិតប្រាកដ នៅទីសាធារណៈ។ ទ្រង់បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ នៅលើឈើឆ្កាង ពេលដែលទ្រង់បានលៈបង់ព្រះជន្មទ្រង់ ដើម្បីប្រទានការអត់ទោស ចំពោះអំពើបាបរបស់មនុស្ស។ ហើយសព្វថ្ងៃនេះ ទ្រង់នៅតែបន្តបង្ហាញសេចក្តីស្រឡាញ់ទ្រង់ ជារៀងរាល់ថ្ងៃ។ សេចក្តីសង្រ្គោះមិនគ្រាន់តែជាការសន្យាថា យើងនឹងបានទៅនៅជាមួយព្រះអស់កល្បជានិច្ចប៉ុណ្ណោះទេ តែថែមទាំងជាការពិសោធន៍ជារៀងរាល់ថ្ងៃ ជាមួយនឹងការអត់ទោសបាប ការធានា ការផ្គត់ផ្គង់របស់ព្រះ និងព្រះគុណ នៅក្នុងទំនាក់ទំនងដែលយើងមានជាមួយទ្រង់។ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ បានធ្វើជាមូលដ្ឋានគ្រឹះ និងគំរូ ដែលសាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យយកតម្រាប់តាម…
អំណាចរបស់មនុស្ស
ពេលបុរសម្នាក់កំពុងឡើងជិះរថភ្លើង ក្នុងក្រុងភើត ប្រទេសអូស្រ្តាលី គាត់ក៏បានរអិលជើង ចូលទៅក្នុងចន្លោះរវាងទូរថភ្លើង និងកម្រាលឥដ្ឋរបស់ស្ថានីយ ជាប់ដកមិនរួច។ ពេលនោះ មានអ្នកដំណើររាប់សិបនាក់បានប្រញាប់មកជួយគាត់។ ពួកគេក៏បានប្រើកម្លាំងសាមគ្គីរួមគ្នារុញរថភ្លើង ឲ្យផ្អៀងទៅម្ខាង ដើម្បីឲ្យបុរសនោះអាចដកជើងចេញពីប្រលោះនោះបាន ដោយសុវត្ថិភាព។ លោកដាវីឌ ហាញន៍(David Hynes) ដែលជាអ្នកនាំពាក្យរបស់សេវាកម្មរថភ្លើង បានមានប្រសាសន៍ នៅក្នុងការសំភាសថា “ពួកគេម្នាក់ៗបានចូលរួមក្នុងការជួយសង្រ្គោះគាត់ ដោយគ្មានការស្ទាក់ស្ទើរ។ គឺដោយសារអំណាចនៃការសាមគ្គីរបស់មនុស្ស ដែលមនុស្សម្នាក់ត្រូវបានជួយសង្រ្គោះឲ្យរួចពីគ្រោះថ្នាក់ ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់”។
ក្នុងបទគម្ពីរអេភេសូរ ជំពូក៤ យើងឃើញថា ព្រះទ្រង់បានប្រើអំណាចនៃការរួបរួមរបស់មនុស្ស ដើម្បីកសាងមហាគ្រួសាររបស់ទ្រង់។ ទ្រង់បានប្រទានឲ្យយើងម្នាក់ៗ មានអំណោយទានដ៏ពិសេស នៃព្រះគុណទ្រង់(ខ.៧) សម្រាប់បំពេញគោលបំណងដ៏ជាក់លាក់មួយ ដើម្បីឲ្យ “រូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់”(ខ.១៦)។
មនុស្សម្នាក់ៗ មានកិច្ចការដែលត្រូវធ្វើ ក្នុងមហាគ្រួសាររបស់ព្រះ គឺគ្មានអ្នកឈរមើលទេ។ ក្នុងមហាគ្រួសារនៃព្រះ យើងយំ យើងសើចជាមួយគ្នា។ យើងជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក។ យើងអធិស្ឋានឲ្យ ហើយលើកទឹកចិត្តគ្នា។ យើងលើកទឹកចិត្ត ហើយជួយគ្នាទៅវិញទៅមក ឲ្យងាកចេញពីអំពើបាប។ ឱព្រះវរបិតា សូមទ្រង់បង្ហាញឲ្យយើងខ្ញុំស្គាល់ ផ្នែកដែលយើងខ្ញុំមាន នៅក្នុងមហារគ្រួសារទ្រង់នៅថ្ងៃនេះ។-Poh Fang Chia
ចង់បានភាពល្អឥតខ្ចោះជ្រុលពេក
លោកបណ្ឌិត ប្រាយអិន ហ្គោលមិន(Brian Goldman) មានការព្យាយាមខ្លាំងពេក ដើម្បីធ្វើឲ្យខ្លួនឯងមានភាពល្អឥតខ្ចោះ នៅក្នុងការព្យាបាលអ្នកជម្ងឺរបស់គាត់។ ប៉ុន្តែ នៅក្នុងកម្មវិធីសំភាសរបស់ទូរទស្សន៍ក្នុងស្រុកមួយ គាត់បានទទួលស្គាល់ថា គាត់បានធ្វើខុស នៅក្នុងព្យាបាលអ្នកជម្ងឺ។ គាត់បានបើកបង្ហាញឲ្យគេដឹងថា គាត់បានព្យាបាលស្រ្តីម្នាក់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយក៏បានសម្រេចចិត្តឲ្យគាត់ចេញពីពេទ្យ។ ក្រោយមក នៅថ្ងៃដដែលនោះ មានគិលានុបដ្ឋាយិការម្នាក់បានសួរគាត់ថា “តើលោកគ្រូនៅចាំអ្នកជម្ងឺម្នាក់ ដែលលោកគ្រូបានឲ្យទៅផ្ទះទេ? ឥឡូវគាត់បានត្រឡប់មកវិញហើយ”។ អ្នកជម្ងឺម្នាក់នោះ ក៏បានត្រឡប់មកព្យាបាលនៅមន្ទីរពេទ្យវិញ ហើយក៏បានស្លាប់។ ការនេះបានធ្វើឲ្យគាត់តក់ស្លត់យ៉ាងខ្លាំង។ គាត់បានព្យាយាមកាន់តែខ្លាំង ដើម្បីឲ្យខ្លួនឯងមានភាពល្អឥតខ្ចោះ តែទីបំផុតគាត់ក៏បានដឹងថា តាមពិត គាត់មិនអាចធ្វើឲ្យខ្លួនឯងមានភាពល្អឥតខ្ចោះបានឡើយ។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងប្រហែលជាមានការរំពឹងគិតថា ខ្លួនឯងនឹងមានភាពល្អឥតខ្ចោះ។ ប៉ុន្តែ ទោះបីជាយើងអាចរស់នៅឲ្យមានភាពល្អឥតខ្ចោះក្នុងកំរិតណាមួយក៏ដោយ ក៏ចិត្ត និងគំនិតយើង មិនដែលមានភាពបរិសុទ្ធមួយរយភាគរយឡើយ។ យ៉ាងណាមិញ សាវ័កយ៉ូហានបានបង្រៀនយើងថា “បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ”(១យ៉ូហាន ១:៨)។ ដើម្បីដោះស្រាយបញ្ហានេះ យើងមិនត្រូវលាក់បាំងអំពើបាបរបស់យើង ឬព្យាយាមកាន់តែខ្លំាង ដើម្បីឲ្យបានល្អឥតខ្ចោះឡើយ តែយើងត្រូវបោះជំហានចូល ក្នុងពន្លឺនៃសេចក្តីពិតរបស់ព្រះ ហើយសារភាពនៅចំពោះទ្រង់វិញ។ តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា…
អ្វីដែលមិនត្រូវសាងសង់
មានជាងសំណង់ពីរនាក់កំពុងសង់អគារមួយ។ គេក៏បានសួរថា ពួកគេកំពុងសាងសង់អ្វី? អ្នកទីមួយបានឆ្លើយថា គាត់កំពុងសង់យាន្តដ្ឋាន។ រីឯអ្នកទីពីរវិញ គាត់ប្រាប់គេថា គាត់កំពុងសង់ព្រះវិហារធំ។ ស្អែកឡើង គេឃើញមានតែជាងម្នាក់ប៉ុណ្ណោះ កំពុងរៀបឥដ្ឋ។ ពេលគេសួរគាត់ថា ជាងម្នាក់ទៀតបាត់ទៅណាហើយ គាត់ឆ្លើយថា “អូហ៍ គេបានដេញគាត់ចោលហើយ។ ព្រោះគាត់ចេះតែទទូចចង់សាងសង់ព្រះវិហារធំ ជាជាងសង់យាន្តដ្ឋាន”។
មានរឿងមួយទៀត ដែលបានកើតឡើងស្រដៀងនឹងរឿងនេះផងដែរ។ នៅការដ្ឋានសាងសង់ប៉មបាបិល នៅសម័យបុរាណ មានមនុស្សមួយក្រុមបានសម្រេចចិត្តសាងសង់ទីក្រុង និងប៉មមួយ ដែលនឹងខ្ពស់ដល់មេឃ ហើយបង្រួបបង្រួមលោកិយរបស់ពួកគេ(លោកុប្បត្តិ ១១:៤)។ ប៉ុន្តែ ព្រះទ្រង់មិនចង់ឲ្យពួកគេសម្រេចផែនការដ៏ធំរបស់ខ្លួន ដែលមានភាពអាត្មានិយម ដែលផ្អែកទៅលើគំនិតដែលយល់ថា ពួកគេនឹងបានឡើងខ្ពស់ស្មើនឹងព្រះ ហើយដោះស្រាយបញ្ហាទាំងអស់នោះឡើយ។ ដូចនេះ ទ្រង់ក៏បានយាងចុះមកបញ្ឈប់គម្រោងរបស់ពួកគេ ធ្វើឲ្យពួកគេបែកខ្ញែកគ្នា “នៅទូទំាងពិភពលោក” ហើយឲ្យពួកគេមានភាសាខុសៗគ្នា(ខ.៨-៩)។
ព្រះទ្រង់ជ្រាបថា ពួកគេមិនអាចជួយខ្លួនឯងបានឡើយ បានជាទ្រង់សព្វព្រះទ័យនឹងឲ្យពួកគេដឹងថា ទ្រង់ជាដំណោះស្រាយសម្រាប់បញ្ហារបស់ពួកគេ ហើយទ្រង់ក៏បានបើកបង្ហាញផែនការទ្រង់ ដល់ពួកគេ តាមរយៈលោកអ័ប្រាហាំ(១២:១-៣)។ តាមរយៈជំនឿរបស់លោកអ័ប្រាហាំ និងកូនចៅជំនាន់ក្រោយរបស់គាត់ ទ្រង់បានបង្ហាញលោកិយ អំពីរបៀបស្វែងរកទីក្រុងដែល “ព្រះទ្រង់ជាអ្នករចនាប្លង់ និងជាអ្នកសាងសង់”(ហេព្រើរ ១១:៨-១០)។
ជំនឿរបស់យើងមិនរីកចម្រើន ដោយសារក្តីស្រមៃ ឬដំណោះស្រាយរបស់យើងឡើយ។ ជំនឿរបស់យើង ត្រូវមានមូលដ្ឋានគ្រឹះ នៅក្នុងព្រះតែមួយប៉ុណ្ណោះ និងនៅក្នុងការអ្វីដែលទ្រង់អាចធ្វើ នៅក្នុង…
អាយុមិនមែនជាបញ្ហា
បន្ទាប់ពីលោកដេវ បូមិន(Dave Bowman) បានធ្វើជាម្ចាស់គ្លីនិកព្យាបាលធ្មេញ និងបានធ្វើការនៅទីនោះ អស់រយៈពេល៥០ឆ្នាំមក គាត់ក៏បានរៀបគម្រោងចូលនិវត្តន៍ ហើយរស់នៅតាមសម្រួល។ ពេលដែលគាត់មានជម្ងឺទឹកនោមផ្អែម ហើយត្រូវវៈកាត់បេះដូង គាត់ក៏បានសម្រេចចិត្តចូលនិវត្តន៍តែម្តង។ ប៉ុន្តែ ពេលគាត់បានទទួលពត៌មានថា មានយុវជនមួយក្រុម ដែលជាជនភាសខ្លួន មកពីប្រទេសស៊ូដង់ កំពុងត្រូវការជំនួយ គាត់ក៏បានធ្វើការសម្រេចចិត្ត ដែលនាំឲ្យមានការផ្លាស់ប្តូរដល់ការរស់នៅ ដល់យុវជនទាំងនោះ។ គាត់បានស្ម័គ្រចិត្តផ្តល់ជំនួយដល់យុវជនទាំងប្រាំនាក់។
ពេលលោកដេវស្វែងយល់បន្ថែម អំពីយុវជនស៊ូដង់ទាំងនេះ គាត់ក៏បានដឹងថា ពួកគេមិនដែលធ្លាប់បានទៅជួបគ្រូពេទ្យ ឬទៅពេទ្យធ្មេញឡើយ។ ក្រោយមក ថ្ងៃមួយ នៅព្រះវិហារ មានមនុស្សម្នាក់បានលើកខគម្ពីរមួយ ដែលចែងថា “បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា បើ១បានដំកើងឡើង នោះទាំងអស់នឹងបានរីករាយជាមួយដែរ”(១កូរិនថូស ១២:២៦)។ ខគម្ពីរមួយនេះបានដក់ជាប់ក្នុងចិត្តគាត់ជានិច្ច។ យុវជនស៊ូដង់ទាំងនេះ ជាគ្រីស្ទបរិស័ទ ដែលកំពុងជួបការលំបាក ដោយសារពួកគេខ្វះការថែរទាំសុខភាព ហើយលោកដេវក៏បានដឹងថា ព្រះកំពុងប្រាប់គាត់ឲ្យធ្វើអ្វីម្យ៉ាង ដើម្បីជួយពួកគេ។ តើគាត់ជួយពួកគេដោយរបៀបណា?
ទោះជាគាត់មានវ័យចាស់ ហើយមានខុសភាពមិនល្អក៏ដោយ ក៏គាត់នៅតែចាប់ផ្តើមស្វែងរកឱកាសសាងសង់មណ្ឌលសុខភាពមួយ នៅប្រទេសស៊ូដង់។ ព្រះទ្រង់ក៏បានប្រមូលមនុស្ស និងធនធានបន្តិចម្តងៗ ហើយក្នុងឆ្នាំ២០០៨ មន្ទីរពេទ្យអនុស្សាវរីយ៍គ្រីស្ទបរិស័ទមួយកន្លែង បានបើកទ្វារទទួលអ្នកជម្ងឺ នៅប្រទេសស៊ូដង់។ ចាប់តាំងពីពេលនោះមក មានមនុស្សជាច្រើននាក់ ដែលមានជម្ងឺ និងរបួសបានមកទទួលការព្យាបាលនៅទីនោះ។
មន្ទីរពេទ្យអនុស្សាវរីយ៍គ្រីស្ទបរិស័ទ…