មានតែការអធិស្ឋានប៉ុណ្ណោះ
មិត្តភក្តិរបស់ខ្ញុំម្នាក់បានទូរស័ព្ទមកខ្ញុំ នៅពេលយប់ជ្រៅ ក្នុងអំឡុងពេលដែលនាងទទួលការព្យាបាលជម្ងឺមហារីក។ នាងបាននិយាយទាំងខ្សឹបខ្សួល ដោយមិនអាចគ្រប់គ្រងខ្លួនឯងបាន ធ្វើឲ្យខ្ញុំមានចិត្តសង្រេង ហើយមិនយូរប៉ុន្មាន ខ្ញុំក៏បានស្រក់ទឹកភ្នែក ដោយការអធិស្ឋាន យ៉ាងស្ងៀមស្ងាត់។ ឱព្រះអម្ចាស់ តើទូលបង្គំគួរតែធ្វើដូចម្តេច?
ការទួញយំរបស់នាង បានធ្វើឲ្យខ្ញុំឈឺចិត្តណាស់។ ខ្ញុំមិនអាចបញ្ឈប់ការឈឺចាប់របស់នាង ឬដោះស្រាយបញ្ហារបស់នាង ឬក៏រកឃើញពាក្យដ៏ឆ្លាតវ័យ ដើម្បីលើកទឹកចិត្តនាងទេ។ ប៉ុន្តែ ខ្ញុំដឹងថា នរណាអាចជួយនាងបាន។ ខណៈពេលដែលខ្ញុំកំពុងតែយំជាមួយមិត្តសំឡាញ់ម្នាក់នេះ ខ្ញុំក៏បានឈ្លៀតអធិស្ឋាន ខ្សិបៗថា “ព្រះយេស៊ូវ ព្រះយេស៊ូវ ព្រះយេស៊ូវ”។
សម្លេងយំរបស់នាងក៏បានអន់ថយ ទៅជាសម្លេងខ្សឹបខ្សួល ទាល់តែដង្ហើមរបស់នាងបានប្រែជាយឺត។ ខ្ញុំក៏មានការភ្ញាក់ផ្អើល ពេលដែលសម្លេងស្វាមីរបស់នាងក៏បានបន្លឺឡើងថា “គាត់គេងលក់ហើយ។ ចាំថ្ងៃស្អែក ពួកខ្ញុំនឹងទូរស័ព្ទទៀត”។
ខ្ញុំក៏បានដាក់ទូរស័ព្ទចុះ ហើយក្រាបពីលើខ្នើយកើយ ដោយការអធិស្ឋានទាំងខ្សឹបខ្សួល។
កណ្ឌគម្ពីរម៉ាកុសបាននិយាយអំពីរឿងរបស់មនុស្សម្នាក់ ដែលចង់ជួយមនុស្សជាទីស្រឡាញ់របស់ខ្លួន។ បុរសជាឪពុកដែលកំពុងមានទុក្ខធំ បាននាំកូនប្រុសដែលកំពុងឈឺចាប់ មករកព្រះយេស៊ូវ(ម៉ាកុស ៩:១៧)។ ការទូលអង្វររបស់គាត់ ដិតដាមទៅដោយការសង្ស័យ ខណៈពេលដែលគាត់រៀបរាប់អំពីស្ថានភាពដ៏អស់សង្ឃឹមរបស់ខ្លួន(ខ.២០-២២) ហើយគាត់ក៏បានទទួលស្គាល់ថា ខ្លួនត្រូវការព្រះយេស៊ូវ ដើម្បីជួយពង្រឹងជំនឿរបស់គាត់(ខ.២៤)។ ឪពុកនិងកូនទាំងពីរនាក់ ក៏បានពិសោធន៍នឹងសេរីភាព ក្តីសង្ឃឹម និងសន្តិភាព ពេលដែលព្រះយេស៊ូវបោះជំហានចូល ទៅក្នុងបញ្ហានៃជីវិតពួកគេ ហើយគ្រប់គ្រងលើបញ្ហានោះ(ខ.២៥-២៧)។
ពេលដែលមនុស្សជាទីស្រឡាញ់របស់យើង កំពុងមានការឈឺចាប់ តាមធម្មតា…
ការបន្សល់ទុកនូវកេរដំណែល
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ បានចំណាយពេលមួយសប្តាហ៍ នៅក្នុងកសិដ្ឋានដែលគេបោះបង់ចោល នៅក្នុងតំបន់ដែលមិនសូវមានគេរស់នៅ នៅតាមបណ្តោយដងទន្លេសែមិន ដែលជា “ទន្លេដែលហូរមិនត្រឡប់ថយក្រោយ” នៅរដ្ឋអីដាហូ។
ថ្ងៃមួយ ខ្ញុំបានធ្វើការរុករកក្នុងកសិដ្ឋាននោះ យើងក៏បានឃើញផ្នូរបុរាណមួយ ដែលមានផ្លាកសញ្ញាធ្វើពីឈើ។ ខ្ញុំមិនដឹងថា គេបានឆ្លាក់អក្សរអ្វីខ្លះ នៅលើផ្លាកនោះទេ ព្រោះវារលប់អស់ហើយ។ មានមនុស្សម្នាក់បានរស់នៅ ហើយក៏បានស្លាប់។ គេបានយកសពគាត់មកបញ្ចុះនោះទីនោះ ហើយឥឡូវនេះ គ្មាននរណានឹកចាំពីគាត់ទៀតទេ។ កន្លែងកប់សពនោះ ហាក់ដូចជាគួរឲ្យសង្វែកណាស់។ ពេលយើងត្រឡប់មកផ្ទះវិញ ខ្ញុំក៏បានចំណាយពេលបីបួនម៉ោង ដើម្បីអានអំពីប្រវត្តិរបស់កសិដ្ឋានដ៏ចំណាស់ និងអំពីតំបន់នោះ ប៉ុន្តែ មិនអាចរកឃើញពត៌មាន ដែលទាក់ទងនឹងអ្នកដែលគេបានកប់នៅក្នុងផ្នូរនោះទេ។
គេថា ក្នុងចំណោមយើងរាល់គ្នា អ្នកដែលល្អជាងគេ ត្រូវបានគេនឹកចាំ បានប្រហែល១០០ឆ្នាំ តែបុណ្នឹងឯង។ ក្រៅពីនោះ អ្នកផ្សេងទៀត នឹងត្រូវគេលែងនឹកចាំ ក្នុងពេលដ៏ខ្លីខាងមុខ។ ការចងចាំអំពីមនុស្សជំនាន់មុន នឹងត្រូវសាបរលាប ក្នុងពេលដ៏ខ្លី គឺមិនខុសពីផ្លាក ដែលគេបានដាក់នៅពីមុខផ្នូរនោះឡើយ។ ប៉ុន្តែ កេរដំណែលរបស់យើង នឹងបានបន្តទៅអ្នកជំនាន់ក្រោយ នៅក្នុងមហារគ្រួសារនៃព្រះ។ កេរដំណែលនៃសេចក្តីស្រឡាញ់ ដែលយើងមានចំពោះព្រះ និងចំពោះអ្នកដទៃ ក្នុងកាលដែលយើងនៅរស់ នឹងស្ថិតស្ថេរនៅ។ បទគម្ពីរម៉ាឡាគី ៣:១៦-១៧ បានចែងថា “មានសៀវភៅរំឮកបានកត់ទុក…
កម្លាំង នៅក្នុងការឈឺចាប់
ពេលដែលយុវជន សេមមី(Sammy) អាយុ១៨ឆ្នាំ បានទទួលជឿព្រះយេស៊ូវ ជាព្រះសង្រ្គោះ ក្រុមគ្រួសារគាត់ក៏បានកាត់កាល់គាត់ចោល ដោយប្រពៃណីយរបស់ពួកគេបានប្រកាន់ខ្ជាប់សាសនាផ្សេង។ ប៉ុន្តែ មានសហគមន៍គ្រីស្ទបរិស័ទមួយ បានទទួលស្វាគមន៍គាត់ ដោយផ្តល់ឲ្យគាត់ នូវការលើកទឹកចិត្ត និងធនធានផ្នែកហរិញ្ញវត្ថុ សម្រាប់ការអប់រំរបស់គាត់។ ក្រោយមក ពេលដែលទីបន្ទាល់នៃសេចក្តីជំនឿរបស់គាត់ ត្រូវបានគេយកមកបោះពុម្ភផ្សាយ នៅក្នុងទស្សនាវដ្តីមួយ គាត់ក៏បានជួបការបៀតបៀនកាន់តែខ្លាំង។
ប៉ុន្តែ សេមមីមិនបានឈប់ទៅសួរសុខទុក្ខក្រុមគ្រួសារគាត់ឡើយ។ គាត់បានទៅលេងពួកគេ ពេលណាគាត់មានឱកាស ហើយក៏បាននិយាយជាមួយឪពុករបស់គាត់ ទោះបងប្អួនបង្កើតរបស់គាត់ បានព្យាយាមរារាំងគាត់ មិនឲ្យចូលរួមនៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្រួសារក៏ដោយ។ ពេលដែលឪពុករបស់គាត់ធ្លាក់ខ្លួនឈឺ សេមមីក៏បានទៅជួយថែរជម្ងឺគាត់ ដោយមិនខ្វល់ពីការប្រមាថមើលងាយរបស់ក្រុមគ្រួសាររបស់គាត់។ ក្រោយមក ទីបន្ទាល់នៃការរស់នៅដោយក្តីស្រឡាញ់របស់គាត់ ក៏បានបន្ទន់ឥរិយ៉ាបថ ដែលពួកគេមានចំពោះគាត់ ហើយអ្នកខ្លះ នៅក្នុងក្រុមគ្រួសារគាត់ ក៏មានចិត្តចង់ស្តាប់គាត់និយាយអំពីព្រះយេស៊ូវ។
ការសម្រេចចិត្តដើរតាមព្រះគ្រីស្ទ អាចនាំឲ្យយើងជួបការលំបាកច្រើន។ សាវ័កពេត្រុសបានមានប្រសាសន៍ថា “ដ្បិតបើអ្នកណាត្រូវព្រួយលំបាក ទាំងរងទុក្ខឥតហេតុ ដើម្បីឲ្យបានបញ្ញាចិត្តជ្រះថ្លានៅចំពោះព្រះ នោះគួរសរសើរហើយ”(១ពេត្រុស ២:១៩)។ ពេលយើងឆ្លងកាត់ការលំបាក ឬទុក្ខវេទនា ដោយសារសេចក្តីជំនឿរបស់យើង គឺយើងបានរងទុក្ខ ដោយសារ “ព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់”(ខ.២១)។
សូម្បីតែនៅពេលដែលអ្នកដទៃបានជេរប្រមាថព្រះយេស៊ូវ “នោះទ្រង់មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ”(ខ.២៣)។ ព្រះយេស៊ូវបានធ្វើជាគំរូនៃការរងទុក្ខ…
ការប្រកួតដោយយុត្តិធម៌
ពេលដែលលោកអាសលី លូ(Ashley Liew) ដែលជាកីឡាកររត់ប្រណាំង ជម្រើសជាតិប្រទេសសឹង្ហបូរី ឃើញខ្លួនគាត់កំពុងតែរត់ប្រណាំងនាំមុខគេ ដាច់ឆ្ងាយពីក្រុមកីឡាករទាំងឡាយ ក្នុងការរត់ប្រណាំងម៉ារ៉ាតុន ក្នុងការប្រកួតស៊ីហ្គេម គាត់ក៏បានដឹងថា ការប្រកួតនេះ កំពុងតែមានរឿងមិនស្រួលហើយ។ គាត់ក៏បានដឹងភ្លាមថា កីឡាកររត់ប្រណាំងដែលនាំមុខ បានបត់តាមផ្លូវខុស ហើយឥឡូវនេះកំពុងតែរត់នៅក្រោយគាត់។ លោកអាសលីអាចកេងចំណេញ ពីកំហុសរបស់ពួកគេ ប៉ុន្តែ ចិត្តជាកីឡាករ បានធ្វើឲ្យគាត់ចង់ទទួលជ័យជម្នះដោយយុត្តិធម៌។ គាត់ចង់ឈ្នះ ដោយសារគាត់រត់បានលឿនជាងគេ គឺមិនមែនដោយសារកីឡាករដទៃទៀតមានកំហុស នៅក្នុងការប្រកួតនោះឡើយ។ គាត់ក៏បានអនុវត្តតាមបញ្ញាចិត្តរបស់គាត់ ដោយបន្ថយល្បឿន ដើម្បីឲ្យពួកគេរត់ទាន់គាត់។
នៅទីបញ្ចប់ លោកអាសលីក៏បានចាញ់ការប្រកួត ហើយក៏ខកខានមិនបានឈ្នះមេដាយ។ ប៉ុន្តែ គាត់បានឈ្នះចិត្តជនរួមជាតិរបស់គាត់ និងបានទទួលរង្វាន់ជាអន្តរជាតិ សម្រាប់ការប្រកួតដោយយុត្តិធម៌របស់គាត់។ ការនេះក៏បានបង្ហាញយ៉ាងច្បាស់ អំពីជំនឿរបស់គាត់ ក្នុងនាមជាគ្រីស្ទបរិស័ទ ហើយក៏ប្រហែលជាបានជំរុញឲ្យអ្នកខ្លះសួរថា “តើមានអ្វីជំរុញចិត្តគាត់ ឲ្យធ្វើដូចនេះ?”
រឿងរបស់លោកអាសលីបានលើកទឹកចិត្តខ្ញុំ ឲ្យចែកផ្សាយជំនឿរបស់ខ្ញុំ តាមរយៈសកម្មភាពរបស់ខ្ញុំ។ ការប្រព្រឹត្តដ៏តូច ដោយការចេះគិតពីអ្នកដទៃ ឬសេចក្តីសប្បុរស ឬក៏ការអត់ឱនទោស អាចថ្វាយសិរីល្អដល់ព្រះ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “ត្រូវឲ្យអ្នកសំដែងខ្លួន ទុកជាគំរូពីការល្អគ្រប់ជំពូក ទាំងបង្រៀនគេ កុំឲ្យគេប្រព្រឹត្តខូចអាក្រក់ឡើយ តែឲ្យមានចិត្តនឹងធឹងវិញ ព្រមទាំងពាក្យសំដីត្រឹមត្រូវ ដែលរកចាប់ទោសមិនបានផង”(ទីតុស ២:៧-៨)។
អំពើល្អដែលយើងធ្វើដល់អ្នកដទៃ អាចបង្ហាញលោកិយ…
ការចែករំលែកនូវការកម្សាន្តចិត្ត
“ព្រះទ្រង់បានរៀបចំ ឲ្យអ្នកមកជួបខ្ញុំ នៅយប់នេះ!” នេះជាពាក្យសម្តីលាគ្នា ដែលស្រ្តីម្នាក់បាននិយាយមកកាន់ខ្ញុំ ខណៈពេលដែលគាត់កំពុងឈរនៅពីមុខខ្ញុំ មុនពេលយើងចេញពីយន្តហោះ ដែលបានធ្វើដំណើរមកដល់ទីក្រុងឈីកាហ្គោ។ គាត់អង្គុយនៅជួរកៅអី នៅម្ខាងខ្ញុំ ក្នុងយន្តហោះ ហើយខ្ញុំក៏បានដឹងថា គាត់កំពុងធ្វើដំណើរទៅផ្ទះ បន្ទាប់ពី គាត់បានធ្វើដំណើរពីរបីត្រឡប់ នៅថ្ងៃនោះ។ ខ្ញុំក៏បានសួរគាត់ ពីមូលហេតុដែលគាត់ធ្វើដំណើរត្រឡប់ចុះឡើង លឿនយ៉ាងនេះ។ គាត់ក៏បានឈ្ងោកមុខ ហើយនិយាយថា គាត់ទើបតែបាននាំកូនស្រីគាត់ ទៅមជ្ឈមណ្ឌលកែប្រែអ្នកញៀនថ្មាំ នៅថ្ងៃនេះ។
នៅពេលបន្ទាប់មកទៀត ខ្ញុំក៏បានចែកចាយដល់គាត់ នូវទីបន្ទាល់នៃការដែលកូនប្រុសខ្ញុំ តយុទ្ធនឹងការញៀនថ្មាំហេរ៉ូអ៊ីន និងអំពីរបៀបដែលព្រះយេស៊ូវបានប្រោសគាត់ឲ្យរួចពីការញៀនថ្នាំ។ ពេលដែលគាត់កំពុងស្តាប់ខ្ញុំនិយាយ គាត់ក៏បានញញឹមទំាងទឹកភ្នែក។ បន្ទាប់ពីយន្តហោះបានចុះដល់ដីហើយ មុនពេលយើងបែកផ្លូវគ្នា យើងក៏បានអធិស្ឋានជាមួយគ្នា សូមឲ្យព្រះទ្រង់រំដោះកូនស្រីគាត់ ឲ្យរួចពីចំណងនៃការញៀនថ្នាំ។
នៅពេលល្ងាចថ្ងៃនោះ ខ្ញុំក៏បានជញ្ជឹងគិត អំពីបទគម្ពីរ ២កូរិនថូស ១:៣-៤ ដែលក្នុងនោះ សាវ័កប៉ុលបានមានប្រសាសន៍ថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក។ ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ គឺដោយសារសេចក្តីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ”។
មនុស្សនៅជុំវិញខ្លួនយើង សុទ្ធតែជាអ្នកដែលត្រូវការការលើកទឹកចិត្ត ឬការកម្សាន្តចិត្ត ដែលមានតែព្រះទេ ដែលអាចប្រទានឲ្យពួកគេបាន។ ទ្រង់សព្វព្រះទ័យឲ្យយើង ឈោងទៅរកពួកគេ…
អ្វីដែលយើងចង់ឮ
ក្នុងនាមជាមនុស្ស យើងចេះតែស្វែងរកពត៌មាន ដែលស្របនឹងទស្សនៈរបស់យើង។ អ្នកស្រាវជ្រាវបានបង្ហាញថា យើងច្រើនតែស្វែងរកពត៌មាន ដែលគាំទ្រគំនិតរបស់យើង គឺស្វែងរកជាញឹកញាប់ទ្វេរដង។ ពេលដែលយើងមានការប្តូរផ្តាច់ចំពោះគំនិតរបស់យើង យើងច្រើនតែមិនចង់ឲ្យគំនិតអ្នកដទៃ មកប្រឆាំងនឹងគំនិតរបស់យើងឡើយ។
ការនេះ គឺមិនខុសពីរឿងស្តេចអ័ហាប់ ដែលដឹកនាំទឹកដីអ៊ីស្រាអែល ពីសម័យដើមឡើយ។ ពេលទ្រង់ និងស្តេចយ៉ូ សាផាត ដែលជាស្តេចរបស់នគរយូដា ពិភាក្សាគ្នាថា តើពួកគេគួរតែទៅធ្វើសង្រ្គាមទាស់នឹង ក្រុងរ៉ាម៉ូត-កាឡាតឬអត់ ស្តេចអ័ហាប់ក៏បានប្រមូលពួកហោរា៤០០នាក់ ដែលទ្រង់បានជ្រើសរើសដោយខ្លួនឯង ដើម្បីឲ្យថ្លែងតែអ្វី ដែលទ្រង់ចង់ឮ ដើម្បីឲ្យទ្រង់ និងស្តេចយ៉ូសាផាតធ្វើការសម្រេចព្រះទ័យ។ ពួកហោរាទាំងនោះ សុទ្ធតែទូលថា “ទ្រង់គួរតែលើកទ័ពទៅច្បាំង ដ្បិត ព្រះទ្រង់នឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ”(២របាក្សត្រ ១៨:៥)។ តែយ៉ូសាផាតសួរថា នៅទីនេះតើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរពីគាត់ដែរទេឬអី? ស្តេចអ័ហាប់ក៏បានឆ្លើយតប ដោយស្ទាក់ស្ទើរ ព្រោះលោកមីកាយ៉ា ដែលជាហោរារបស់ព្រះ “មិនដែលថ្លែងទំនាយល្អពីទ្រង់សោះ គឺចេះតែទាយអាក្រក់ពីទ្រង់ប៉ុណ្ណោះ”(ខ.៧)។ ជាការពិតណាស់ លោកមីកាយ៉ាក៏បានទូលស្តេចទាំងពីរអង្គថា ពួកទ្រង់នឹងមិនទទួលបានជ័យជម្នះឡើយ ហើយប្រជាជនអ៊ីស្រាអែលនឹងខ្ចាត់ខ្ចាយ នៅលើភ្នំ(ខ.១៦)។
ពេលខ្ញុំអានរឿងរបស់ពួកគេ ខ្ញុំក៏ដឹងផងដែរថា ខ្ញុំក៏ចេះតែជៀសវាងយោបលដែលខ្ញុំមិនចង់ស្តាប់ ទោះយោបលនោះប្រកបដោយប្រាជ្ញាក៏ដោយ។ ក្នុងរឿងរបស់ស្តេចអ័ហាប់ លទ្ធផលនៃការស្តាប់តាម “ពួកហៃអើៗ”ទាំង៤០០នាក់របស់ទ្រង់ បាននាំមកនូវសេចក្តីហិនវិនាស(ខ.៣៤)។ ចូរយើងស្ម័គ្រចិត្តស្វែងរក និងស្តាប់តាមសម្លេងនៃសេចក្តីពិត ដែលជាព្រះបន្ទូលព្រះក្នុងព្រះគម្ពីរ ទោះខុសនឹងទស្សនៈរបស់យើងក៏ដោយ។—KIRSTEN…
ជំនួយនៅមុខផ្ទះ
នៅថ្ងៃមួយ ដែលមានអាកាសធាតុក្តៅ ក្មេងប្រុសអាយុ៨ឆ្នាំ ឈ្មោះ ខាមិន មែកឌែនញល(Carmine McDaniel) ចង់ឲ្យអ្នករត់សំបុត្រ ក្នុងតំបន់ដែលវារស់នៅ មានភាពត្រជាក់ស្រួល និងមិនខ្វះជាតិទឹក។ ដូចនេះ វាក៏បានយកដបទឹកដាក់ភេសជ្ជៈកីឡា និងដបទឹកពីរបីដប នៅលើកាំជណ្តើរខាងមុខ។ កាំមីរ៉ាសុវត្ថិភាពរបស់គ្រួសារនេះ ក៏ថតបានសកម្មភាពរបស់អ្នករត់សំបុត្រ ដែលបានឆ្លើយតប ដោយពាក្យថា “អូហ៍ ពិតជាប្រសើរណាស់ មានទឹក ហើយមានភេសជ្ជៈកាតូរ៉ាដទៀត សូមអរព្រះគុណព្រះ និងសូមអរគុណអ្នកដែលបានដាក់ឲ្យ!”
ម្តាយរបស់ខាមិនក៏បាននិយាយថា “ខាមិនយល់ថា កិច្ចការរបស់វា គឺត្រូវផ្តល់ឲ្យនូវភេសជ្ជៈត្រជាក់ៗ ដល់អ្នករត់សំបុត្រ ទោះឪពុកម្តាយរបស់វា មិននៅផ្ទះក៏ដោយ”។
រឿងនេះស្តាប់ទៅ ធ្វើឲ្យចិត្តយើងរីករាយ ប៉ុន្តែ វាក៏បានរំឭកយើងថា មានព្រះមួយអង្គ ដែល “បំពេញតម្រូវការរបស់យើង” គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើងស្រាប់។ ទោះសាវ័កប៉ុលកំពុងជាប់ក្នុងគុក ហើយមិនដឹងច្បាស់ថា អនាគតរបស់គាត់នឹងទៅជាយ៉ាងណាក៏ដោយ ក៏គាត់បានបង្ហាញចេញនូវក្តីអំណរ ចំពោះគ្រីស្ទបរិស័ទនៅក្រុងភីលីព ដ្បិតព្រះទ្រង់បានបំពេញសេចក្តីត្រូវការរបស់គាត់ តាមរយៈការឧបត្ថម្ភរបស់ពួកគេ។ ពួកជំនុំនៅក្រុងភីលីពមិនសំបូរអ្នកមានទ្រព្យច្រើនទេ ប៉ុន្តែ ពួកគេមានចិត្តសប្បុរស ដោយជួយផ្គត់ផ្គង់សាវ័កប៉ុល និងអ្នកដទៃទៀត ដែលមានការខ្វះខាត(២កូរិនថូស ៨:១-៤)។ ដែលពួកជំនុំក្រុងភីលីពបានបំពេញសេចក្តីត្រូវការរបស់សាវ័កប៉ុលជាយ៉ាងណា នោះព្រះទ្រង់ក៏នឹងបំពេញសេចក្តីត្រូវការរបស់ពួកគេ “តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៤:១៩)។
ជាញឹកញាប់…
ផ្អែម ហើយល្វីង
មានមនុស្សជាច្រើនចូលចិត្តញាំស្ករសូកូឡា ប៉ុន្តែ មានអ្នកខ្លះចូលចិត្តស្ករសូកូឡា ដែលមានរស់ជាតិល្វីង ហើយអ្នកខ្លះទៀតចូលចិត្តរស់ជាតិផ្អែម។ ជនជាតិម៉ាយ៉ា នៅសម័យបុរាណ នៅតំបន់អាមេរិកកណ្តាល ចូលចិត្តប្រើស្ករសូកូឡាធ្វើជាភេសជ្ជៈដែលមានរស់ជាតិល្វីង ហើយបានបន្ថែមម្ទេស។ ពួកគេបានហៅភេសជ្ជៈនោះថា “ទឹកល្វីង”។ ពួកគេចូលចិត្តបរិភោគវាណាស់។ ជាច្រើនឆ្នាំក្រោយមក គេក៏បាននាំភេសជ្ជៈនេះ ចូលប្រទេសអេស្ពាញ ប៉ុន្តែ ជនជាតិអេស្ពាញចូលចិត្តស្ករសូកូឡាដែលមានរស់ជាតិផ្អែម បានជាពួកគេបន្ថែមស្ករស និងទឹកឃ្មំ ដើម្បីបំបាត់រស់ជាតិល្វីងនោះ។
យ៉ាងណាមិញ ការរស់នៅរបស់យើង ក៏មានភាពល្វីង និងភាពផ្អែមផងដែរ គឺមិនខុសពីស្ករសូកូឡាឡើយ។ មានអ្នកដឹកនាំគ្រីស្ទបរិស័ទម្នាក់ នៅសតវត្សរ៍ទី១៧ ឈ្មោះ ប្រាដឺ ឡរិន(Brother Lawrence) បានមានប្រសាសន៍ថា “បើយើងដឹងថា ព្រះទ្រង់ស្រឡាញ់យើងខ្លាំងប៉ុណ្ណា នោះយើងនឹងត្រៀមខ្លួនជានិច្ច ដើម្បីទទួលរស់ជាតិនៃជីវិត ដែលផ្អែម និងល្វីងបានដូចគ្នា ពីព្រះហស្តទ្រង់”។ តើយើងព្រមទទួលរស់ជាតិផ្អែម និងរស់ជាតិល្វីង បានដូចគ្នាដែរឬទេ? នេះមិនមែនជាការងាយស្រួលទេ! តើលោកប្រាដឺ ឡរិនចង់មានន័យថា ដូចម្តេច? ត្រង់ចំណុចនេះ គាត់ចង់មានន័យថា យើងអាចទទួលគ្រប់រស់ជាតិនៃជីវិត ដោយសារយើងស្គាល់ចរិយាសម្បត្តិរបស់ព្រះ។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា “ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ”(ទំនុកដំកើង ១១៩:៦៨)។
ជនជាតិម៉ាយ៉ាបានឲ្យតម្លៃភេសជ្ជៈសូកូឡា ដែលមានរស់ជាតិល្វីង ព្រោះវាមានជាតិថ្មាំ ដែលជួយព្យាបាលជម្ងឺ។ យ៉ាងណាមិញ…
អំពើសប្បុរសដែលមិនឲ្យគេដឹង
ពេលដែលខ្ញុំទើបតែបញ្ចប់មហាវិទ្យាល័យ ខ្ញុំដឹងថា ខ្ញុំចាំបាច់ត្រូវរៀនចាយត្បិតត្បៀត ដោយកំណត់ថា ក្នុងមួយសប្តាហ៍ ខ្ញុំមិនត្រូវចំណាយទៅលើគ្រឿងទេស លើសពី២៥ដុល្លាឡើយ។ ថ្ងៃមួយ ពេលខ្ញុំកំពុងតម្រង់ជួររង់ចាំបង់លុយ នៅហាងទំនិញ មុននឹងចេញមកក្រៅ ខ្ញុំសង្ស័យថា គ្រឿងទេសដែលខ្ញុំបានទិញ មានតម្លៃលើសលុយដែលនៅជាប់ខ្លួន។ ខ្ញុំក៏ប្រាប់អ្នកគិតលុយ ឲ្យឈប់បូកបន្ថែមទំនិញដែលនៅសល់ ពេលដែលតម្លៃសរុបបានកើនដល់២០ដុល្លា ព្រោះខ្ញុំមានលុយល្មមនឹងទិញគ្រឿងទេសទាំងអស់ដែលខ្ញុំបានជ្រើសរើស លើកលែងតែម្រេចមួយកញ្ចប់ ដែលខ្ញុំគ្មានលុយបន្ថែមសម្រាប់ទិញ។
ពេលខ្ញុំហៀបនឹងបើកឡានចេញទៅផ្ទះវិញ មានបុរសម្នាក់បានឈប់នៅក្បែរឡានខ្ញុំ។ គាត់ក៏បានហុចម្រេចមួយកញ្ចប់ឲ្យខ្ញុំ ដោយនិយាយថា វាជាម្រេចដែលខ្ញុំត្រូវការ។ មិនទាន់បានអរគុណគាត់ផង គាត់ក៏បានដើរចេញទៅបាត់។
ពេលខ្ញុំនឹកឃើញការល្អដ៏សាមញ្ញ និងសប្បុរសរបស់គាត់ ខ្ញុំមានចិត្តកក់ក្តៅ ហើយក៏បាននឹកចាំព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរម៉ាថាយ ជំពូក៦។ ព្រះយេស៊ូវទ្រង់បានរិះគន់អ្នកដែលធ្វើទាន ដើម្បីឲ្យគេសរសើរខ្លួន(ខ.២) ហើយទ្រង់ក៏បានបង្រៀនសិស្សទ្រង់ ឲ្យចេះធ្វើទាន តាមបែបផ្សេងវិញ។ ទ្រង់បានបង្រៀនកុំឲ្យធ្វើទាន ដើម្បីមុខមាត់នោះឡើយ ផ្ទុយទៅវិញ គឺត្រូវធ្វើទាន ក្នុងភាពលាក់កំបាំង គឺមិនខុសពីដៃឆ្វេងដែលមិនដឹងថា ដៃស្តាំកំពុងតែធ្វើទាននោះឡើយ(ខ.៣)។
អំពើសប្បុរសរបស់មនុស្សដែលខ្ញុំមិនស្គាល់ បានធ្វើឲ្យខ្ញុំនឹកចាំថា ការធ្វើទាន គឺមិនគួរធ្វើឡើង ដើម្បីខ្លួនយើងនោះឡើយ។ យើងធ្វើទាន គឺដោយសារតែការអ្វីដែលព្រះដ៏សប្បុរសនៃយើង បានប្រទានពរយើង ដោយមិនសំចៃ(២កូរិនថូស ៩:៦-១១)។ ពេលយើងធ្វើទាន ដោយស្ងាត់ស្ងៀម និងដោយចិត្តសប្បុរស យើងកំពុងតែឆ្លុះបញ្ចាំង ឲ្យគេស្គាល់ទ្រង់ជានរណា…
ដោយសារការអ្វីដែលទ្រង់បានធ្វើ
អ្នកស្រីស៊ូសានណាហ៍ សាយបឺ(Susannah Cibber) ទទួលបាននូវកេរ្តិ៍ឈ្មោះល្បី នៅសតវត្សរ៍ទី១៨ ដោយសារគាត់មានអំណោយទានផ្នែកចម្រៀង។ ទោះជាយ៉ាងណាក៏ដោយ គាត់ក៏មានឈ្មោះល្បី ដោយសារបញ្ហារឿងអាស្រូវក្នុងជីវិតអាពាហ៍ពិពាហ៍របស់គាត់ផងដែរ។ ហេតុនេះហើយបានជា នៅពេលដែលគេយកបទច្រៀង ដែលមានចំណងជើងថា “ព្រះមែស៊ី” ដែលលោកហេនឌែល(Handel)បាននិពន្ធ មកប្រគុំជាលើកទីមួយ ក្នុងក្រុងឌីប្លីន នៅខែមេសា ឆ្នាំ១៧៤២ មានទស្សនិកជនជាច្រើន មិនចង់ឲ្យគាត់ចូលរួមសម្តែង ជាអ្នកចម្រៀងទោល ដែលលេចធ្លោនោះទេ។
ក្នុងអំឡុងពេលនៃការសម្តែងបើកការប្រគុំតន្រ្តីនៅថ្ងៃនោះ អ្នកស្រីសាយបឺ ក៏បានច្រៀងបទព្រះមែស៊ីយ៉ាងដូចនេះថា “ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់”(អេសាយ ៥៣:៣)។ ពាក្យពេចន៍ដែលគាត់បានច្រៀងនេះ បានធ្វើឲ្យលោកគ្រូគង្វាល ផាទ្រីក ដេឡានី(Patrick Delany)មានការប៉ះពាល់ចិត្ត បានជាគាត់ក្រោកឈរឡើង ហើយលាន់មាត់ថា “អ្នកស្រីសាយបឺ ព្រះទ្រង់បានអត់ទោសឲ្យអ្នកស្រីហើយ!”
រឿងនេះបានឆ្លុះបញ្ចាំង អំពីទំនាក់ទំនងរវាងជីវិតរបស់អ្នកស្រីស៊ូសានហាហ៍ សាយបឺ ជាមួយនឹងខ្លឹមសារនៃបទ “ព្រះមែស៊ី” របស់លោកហេនឌែល ដែលយើងមិនពិបាកនឹងយល់ឡើយ។ “មនុស្សទូទុក្ខ” គឺជាព្រះយេស៊ូវ ដែលជាព្រះមែស៊ី ត្រូវគេ “មើលងាយ ហើយបោះបង់ចោល” ដោយសារតែអំពើបាប គឺមិនខុសពីអ្នកស្រីសាយបឺ ដែលត្រូវគេស្អប់ ដោយសារអំពើបាបរបស់គាត់នោះឡើយ។ តែហោរាអេសាយបានមានប្រសាសន៍ថា “ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ”(ខ.១១)។
យ៉ាងណាមិញ…