ប្រភេទ  |  April

ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?

មាន​ពេលមួ​យ គេ​បាន​សួរលោកយ៉ូសែប ផាកឃើរ(Joseph Parker) ដែល​ជាគ្រូ​គង្វាលជនជាតិ​អង់​គ្លេស​ថា “ហេតុ​អ្វីបានជាព្រះ​យេស៊ូវ​ជ្រើស​រើស​យូដាស ឲ្យ​ធ្វើជាសាវ័ក​របស់ទ្រង់?” គាត់ក៏បានគិតអំពីសំណួរនេះ ឲ្យបា​នស៊ីជម្រៅ អស់​មួយរយៈ​ តែមិ​នអាចឆ្លើយបា​ន។ គាត់ក៏ប្រាប់គេ​ថា “ពេលខ្ញុំគិតអំ​ពី​សំណួរនេះ​ ខ្ញុំក៏​បា​ននឹ​កឃើញសំ​ណួរ​មួយ​ទៀ​ត ដែល​កាន់​តែពិបាក​ឆ្លើយ​ជាង​នេះ ​ថា “ហេតុអ្វី​ទ្រង់ជ្រើសរើសខ្ញុំ?”

នេះ​ជាសំ​ណួរ ដែ​លគេបាន​សួ​រ​អស់​ជា​ច្រើ​ន​សតវត្សរ៍​មកហើ​យ។ ពេល​ដែល​ម​នុស្ស​មាន​ចិត្តឈឺចា​ប់ នឹង​អំពើបា​បរ​បស់​ខ្លួន ហើ​យដឹ​ងថា​ ខ្លួន​មាន​កំហុស ពួកគេ​ក៏បា​ន​ស្រែ​ករក​សេចក្តី​មេត្តាក​រុណា​របស់​ព្រះ​យេស៊ូវ។​ ពួក​គេមាន​អំណ​រ​យ៉ាង​ខ្លាំ​ង ពេល​បានដឹង​ថា ព្រះយេ​ស៊ូវ​បាន​ស្រ​ឡាញ់ពួកគេ​យ៉ា​ងខ្លាំង​ បាន​ជា​ទ្រង់​សុ​គត​ជួស​ពួ​កគេ​ ហើយ​ទ្រង់​ក៏​បា​ន​អត់​ទោស​បាបឲ្យពួក​គេ​។ ពួកគេមិននឹកស្មានសោះ​ថា ទ្រង់បានស្រឡាញ់ពួ​កគេយ៉ាងនេះ​។

ខ្ញុំក៏​ធ្លាប់សួរផងដែរថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?” ខ្ញុំដឹងថា ភាពខ្មៅងងឹត  និងអំពើបាប  ដែលមា​នក្នុងជីវិតខ្ញុំ គឺ​បានទទួលការជ​ម្រុញ​ពីចិត្ត​ដែលខ្មៅង​ងឹត តែ​ព្រះទ្រ​ង់នៅតែ​ស្រឡាញ់​ខ្ញុំ!(រ៉ូម ៥:៨)។ ខ្ញុំមិន​ស​ក្តិសមនឹងឲ្យទ្រង់ស្រឡាញ់ទេ​ ខ្ញុំ​ជាមនុស្ស​គ្មានតម្លៃ ហើយ​ក៏គ្មានសង្ឃឹមផង​  តែទ្រង់នៅ​តែបើក​ចំហរ​ព្រះហស្ត  និង​ព្រះទ័យ​ទទួល​ខ្ញុំ។  ខ្ញុំស្ទើ​រ​តែអាចស្តាប់​ឮទ្រង់​ខ្សិ​បថា ​ទ្រង់​ស្រឡាញ់ខ្ញុំ​ ខ្លាំង​ជាងខ្ញុំស្រឡាញ់​អំពើបា​បរបស់​ខ្ញុំ។

ជាការពិតណាស់ ខ្ញុំធ្លាប់ស្រឡាញ់អំ​ពើបាបរបស់​ខ្ញុំ។ ខ្ញុំបានការពារវា ហើយ​ក៏បា​នប​ដិសេ​ធន៍​ថា ខ្ញុំមិនបានប្រព្រឹត្ត​ខុស​ទេ​។ តែព្រះទ្រង់នៅតែ​ស្រឡាញ់ខ្ញុំ ដោយអ​ត់​ទោសបា​បឲ្យខ្ញុំ​ ហើយរំដោះខ្ញុំ​ឲ្យរួ​ច​។

ហេតុ​អ្វីបា​ន​ជា​ទ្រង់ជ្រើស​រើសខ្ញុំ​? ខ្ញុំ​មិន​នឹក​ស្មានសោះថា ទ្រង់​បាន​ស្រឡាញ់ខ្ញុំ​យ៉ាងនេះ​។​ តែខ្ញុំ​ដឹង​ថា​…

អំណោយដែលព្រះសព្វព្រះទ័យ

ន្ទាប់ពីលោកធែររី(Terry) បានធ្វើដំណើរផ្លូវ​ឆ្ងាយ ទៅធ្វើ​ជំនួញ គាត់ចង់ទៅទិញអំណោយតូចៗ ផ្ញើកូនៗរបស់គាត់។ អ្នកលក់វត្ថុអនុស្សាវរីយ៍ នៅអាកាសយាន្តដ្ឋានក៏បានលើកទឹកចិត្តគាត់ ឲ្យទិញរបស់ថ្លៃៗមួយជំនួន។ គាត់ក៏បានប្រាប់គេថា គាត់មិនមានលុយសម្រាប់ទិញរបស់ថ្លៃៗដូចនេះទេ ហើយគាត់ត្រូវការរបស់ដែលធូរថ្លៃជាងហ្នឹង។ ពេលនោះ អ្នកលក់ក៏បានព្យាយាមធ្វើគាត់យល់ថា គាត់មានភាពកំណាញ់។ ប៉ុន្តែ លោកធែររីដឹងថា កូនៗរបស់គាត់នឹងនៅតែសប្បាយចិត្ត ទោះគាត់ទិញរបស់អ្វីឲ្យពួកគេក៏ដោយ ព្រោះគាត់បានធ្វើ ដោយចិត្តដែលមានក្តីស្រឡាញ់។ ហើយគាត់ពិតជាគិតត្រូវ ព្រោះពួកគេសុទ្ធតែស្រឡាញ់អំណោយដែលគាត់បានទិញឲ្យ​។

ក្នុងអំឡុងពេលដែលព្រះយេស៊ូវទៅលេងភូមិបេថានី ជាលើកចុងក្រោយ នាងម៉ារាចង់បង្ហាញក្តីស្រឡាញ់ចំពោះទ្រង់(ម៉ាកុស ១៤:៣-៩)។ បានជានាងយក “​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ មាន​ដំឡៃ​ណាស់ យក​មក​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះសិរ​ព្រះយេស៊ូវ”(ខ.៣)។ តែ​កាល​ពួក​សិស្ស​ទ្រង់​ឃើញ គេ​ក៏​នឹក​តូច​ចិត្ត ហើយ​និយាយ​ថា “ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី?”(ម៉ាថាយ ២៦:៨) ព្រះយេស៊ូវក៏បានប្រាប់ពួកគេ កុំឲ្យបង្អាក់ទឹកចិត្តនាងឡើយ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ទ្រង់​ណាស់(ម៉ាកុស ១៤:៦)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងអំណោយរបស់នាង ដ្បិតនាងបានធ្វើថ្វាយទ្រង់ ដោយសេចក្តីស្រឡាញ់។ ដូចនេះ សូម្បីតែការចាក់ប្រេងថ្វាយទ្រង់ សម្រាប់ការត្រៀមបញ្ចុះព្រះសពទ្រង់ ក៏ជាការល្អដល់ទ្រង់ដែរ ព្រោះគេបានធ្វើដោយក្តីស្រឡាញ់។

តើអ្នកចង់ថ្វាយអ្វីដល់ព្រះយេស៊ូវ ដើម្បីបង្ហាញក្តីស្រឡាញ់របស់អ្នក? តើអ្នកនឹងផ្តល់ឲ្យនូវពេលវេលា អំណោយទាន និងទ្រព្យសម្បត្តិដល់ទ្រង់ឬទេ? ដរាបណា អ្នកថ្វាយទ្រង់ដោយក្តីស្រឡាញ់ នោះទ្រង់សព្វព្រះទ័យនឹងទទួលពីអ្នកជានិច្ច ទោះអំណោយនេះមានតម្លៃថ្លៃ…

តើអ្នកជានរណា?

ជួនកាល យើង​ឮគេថា​ មានអ្នក​ខ្លះ​មានការអាក់អ​ន់ចិត្ត ដោយសារ​គេមិនបានគោរព ឬនិយាយមកកាន់ខ្លួន ដោយសុជីវធម៌។ ពួក​គេក៏ស្រែកទាំង​កំហឹងថា “តើដឹងថា ខ្ញុំជានរណាអត់?” ជាការពិតណាស់ បើសិនជាអ្នកនោះ​ប្រាប់អ្នកដទៃថាខ្លួនជានរណា នោះគេប្រហែលជានឹងបានដឹងថា អ្នកនោះគ្មានអ្វីអស្ចារ្យទេ។ នេះជាអាកប្បកិរិយ៉ាដែលក្រអឺតក្រទម ហើយ​លើកដំកើងខ្លួន ដែលគេមិនឃើញមាន ក្នុងអង្គព្រះយេស៊ូវឡើយ សូម្បីតែនៅពេលដែល​ទ្រង់ជិ​ត​ដល់​ពេល​គេ​ធ្វើគុត​ក៏ដោ​យ។

ព្រះយេ​ស៊ូវបានយាង​ចូ​លទីក្រុង​យេរូសាឡិម ដោយ​ការ​ស្វាគន៍​យ៉ាង​អ៊ូអរ ពី​ពួក​បណ្តាជន ដែល​ស្រែក​សរសើ​រទ្រ​ង់(ម៉ាថាយ ២១:៧-៩)។ ពួក​មនុ​ស្សម្នា​នៅក្នុង​ទីក្រុង​សួរ​ថា “លោក​​នេះ​​ជា​អ្នក​ណា?” គេ​ក៏​​​ឆ្លើ​យ​​ឡើ​ង​ថា “នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសារ៉ែត ស្រុក​កាលីឡេ”(ខ.១០-១១)។ ទ្រង់មិន​បាន​យាង​មក ដើម្បីប្រ​កាស​ទាម​ទាអភ័យឯ​ក​សិទ្ធិពិ​សេស​ឡើយ តែទ្រង់បា​នយាងម​ក ដើម្បី​លះបង់ព្រះជន្ម ដោយ​ការស្តាប់ប​ង្គាប់ តាម​បំណងព្រះទ័យ​ព្រះវរបិតា​។

ព្រះប​ន្ទូល​របស់ព្រះយេស៊ូវ និង​ការអ្វីដែលទ្រង់​បានធ្វើ ពិតជា​សមនឹងឲ្យយើងគោរពទ្រង់។ ទ្រង់មិនដែលទាមទាឲ្យអ្នកដទៃគោរពទ្រង់ ដូចអ្នកដឹកនាំដែលមិនជឿព្រះឡើយ។ ម៉ោងដ៏ឈឺចាប់បំផុតរបស់ទ្រង់ នៅលើឈើឆ្កាង ជាពេលដែលទ្រង់មានភាពកម្សោយបំផុត។ តែកម្លាំងនៃអត្តសញ្ញាណ និងបេសកកម្មរបស់ទ្រង់ បាននាំទ្រង់​ឆ្លងកាត់ពេលដ៏ខ្មៅងងឹតបំផុតនោះ ដោយទ្រ​ង់​សុគត ដើម្បីលោះ​បា​បយើ​ង ដើម្បីឲ្យយើងបានរស់នៅ​ ក្នុងសេ​ចក្តី​ស្រឡាញ់​របស់ទ្រង់។

ទ្រង់ស​ក្តិសម​នឹ​ងឲ្យ​យើងលះបង់ជីវិត​ថ្វាយទ្រង់ ហើយស​ក្តិសមនឹងឲ្យយើងផ្តោតចិត្ត​ទៅលើ​ទ្រង់។ តើ​យើង​ដឹង​​ថា ទ្រង់​ជាន​រណា​ហើយ​មែនទេ​? –David McCasland

ការរស់នៅដែលជាក្លិនដ៏អូប

ខ្ញុំសូម​អរ​ព្រះ​គុណព្រះ​ ដែលបា​នប្រ​ទាន​ឲ្យ​យើង​ចេះធំក្លិន​ ដើម្បី​ឲ្យយើ​ង​អាច​អរ​សប្បាយ​នឹងក្លិន​ល្អ​ជា​ច្រើ​ន ក្នុង​ជីវិត។ ខ្ញុំ​ចូល​ចិត្ត​ក្លិនរប​ស់ឡេ​សម្រាប់​កោរ​ពុ​ក​មាត់ នៅ​ពេល​ព្រឹក។ ខ្ញុំ​ក៏​ចូលចិត្ត​ក្លិន​ស្មៅ ដែលទើបកាត់ថ្មីៗ ក្នុងរដូវផ្ការីក។ ជាពិសេស ខ្ញុំចូលចិ​ត្តអង្គុយនៅទីធ្លាក្រោ​យ​ផ្ទះ ​ស្រង់ក្លិ​ន​ដ៏ក្រអូប​នៃផ្កាកុលាប ដែល​ខ្ញុំបា​នដាំ ដែល​បាន​រសាត់​មក​តាមខ្យល់។ ហើយ​ខ្ញុំក៏ចូលចិ​ត្តក្លិនអា​ហារ​ដ៏ឈ្ងុយ​ឆ្ងាញ់​ផងដែរ។

ហេតុ​នេះហើ​យ បានជាខ្ញុំមានការចាប់​អារម្មណ៍យ៉ាងខ្លាំង ពេល​ដែលសាវ័ក​ប៉ុល​មានប្រសាសន៍ថា​ ការល្អដែលយើងធ្វើចំពោះអ្នកដទៃ ដោយ​ក្តីស្រឡាញ់ គឺ​ប្រៀបបា​ន​នឹ​ង “​​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល ហើយ​សព្វ​ព្រះហឫទ័យ​ដែរ”(ភីលីព ៤:១៨)។ ពេលយើ​ងគិតអំ​ពីការជួយអ្នកដែល​ខ្វះខាត តាមធម្មតា​ យើង​យល់ថា វាជាកិច្ចការដ៏​ត្រឹមត្រូវ ឬជាកិច្ចការ​ដែលធ្វើតាមគំរូព្រះគ្រីស្ទ។

ដូច​នេះ ការប្រ​ព្រឹត្តិ​ការ​ល្អដោយ​ក្តីស្រ​ឡាញ់ ដើម្បីជួ​យអ្នក​ដទៃ គឺជាក្លិនដ៏ក្រអូប ដែលសាយភាយពេ​ញ​ដំណាក់​របស់ព្រះ​ គឺ​ជាក្លិនដែ​ល​ធ្វើឲ្យទ្រង់ស​ប្បាយ​ព្រះ​ទ័យ​ណាស់។​

យើងអា​ច​បំពេញ​ព្រះទ័​យព្រះ ដោយ​ក្លិន​ដែល​បង្ហើរ​ចេញ​ពី​ការ​ធ្វើជា​ព្រះពរ​សម្រាប់​អ្នក​ដទៃ! ការនេះ​បានលើកទឹ​កចិត្ត​យើង ឲ្យកា​ន់​តែ​ចង់​ធ្វើកា​រល្អ ក្នុង​ព្រះនា​ម​ទ្រង់​។

តើនរណាដែលត្រូវការទង្វើរល្អរបស់អ្នក នៅថ្ងៃនេះ? ចូរទូលសូមឲ្យព្រះអម្ចាស់ ដឹក​នាំអ្នកទៅរកគេចុះ។​ ចូរ​ធ្វើជាព្រះរសម្រាប់គេ​។ វាជាក្លឹនដ៏ក្រអូ​បថ្វា​យដល់ព្រះ!-Joe Stowell

គ្រឹះដ៏រឹងមាំ

ការ​រញ្ជួយ​ដីកើត​ឡើង​ជាញឹ​កញា​ប់ ក្នុង​តំបន់រង្វង់នៃមហាសមុទ្រ​បាស៊ីភិក ដែល​គេបានឲ្យ​ឈ្មោះ​ថា “រង្វង់​នៃភ្លើង”។ ៩០​ភាគរយនៃការ​រញ្ជួយដីទាំងអស់ និ​ង៨១ភា​គរយនៃការ​រញ្ជួយដីខ្លាំងបំផុត ក្នុង​ពិភលោ​ក បានកើតឡើងក្នុងតំបន់នោះឯង។ ខ្ញុំបា​នដឹងថា មាន​អគារ​ជាច្រើនក្នុ​ងទីក្រុង​ហុង​កុង ត្រូវ​បានគេសាងសង់ឡើង នៅលើ​គ្រឹះដែលធ្វើពី​ថ្មក្រានីត ដែល​ជួយកាត់​បន្ថយ​ការ​ខូចខាតអ​គារ ជា​អតិ​បរមា ក្នុង​ពេល​មាន​គ្រោះរញ្ជួយដីម្តងៗ។ គ្រឹះរបស់អគារមា​ន​សារៈសំខាន់​ណាស់ ជា​ពិសេស ក្នុងតំបន់ដែ​លសម្បូរ​រញ្ជួ​ញ​ដី ក្នុង​ពិភព​លោក។

ព្រះ​យេស៊ូវ​បា​ន​ប្រាប់អ្នក​ដើរតាមទ្រង់ថា គ្រឹះ​ដ៏រឹងមាំ គឺសំខាន់​ចំពោះជី​វិតរបស់អគារ​ណាស់។ គឺដូចដែលទ្រង់មានប​ន្ទូលថា “អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ”(ម៉ាថាយ ៧:២៤-២៥)។ មាន​​តែព្រះយេស៊ូវ​ទេ ដែល​ជាគ្រឹះដ៏រឹងមាំ ដែល​ជួយ​ឲ្យយើងមា​នលំនឹង​ក្នុងចិ​ត្ត និង​ក្នុងជី​វិត ក្នុ​ងពេលបច្ចុប្បន្ន និង​ពេល​អនាគត​។

កាល​ណាយើ​ងអនុញ្ញាត​ឲ្យ​ប្រាជ្ញារ​បស់​ព្រះអ​ម្ចាស់ ដឹ​កនាំយើ​ង ក្នុង​ទំនាក់​ទំ​នង ការ​សម្រេចចិត្ត និងកា​រដាក់​អាទិភាពរ​បស់យើ​ង យើងរ​កបានគ្រឹះដែ​លគួរឲ្យទុក​ចិត្តបំផុត សម្រា​ប់ឲ្យយើ​ង​សង់​ជីវិត​យើង​ពីលើ​។-Bill Crowder

កន្លែងស្ទូចត្រីល្អបំផុត

មិត្ត​ភក្តិ​របស់ខ្ញុំ​ម្នា​ក់ ឈ្មោះហ្កា​ស់(Gus) បាន​លាចាកលោកកាល​ពីពីរ​បីខែ​មុន។ លោក​ហ្កាស់ចូលចិ​ត្តទៅ​ស្ទូចត្រី​ត្រោត​ជាមួ​យ​ខ្ញុំ។ នៅពេលចុ​ងស​ប្តាហ៍ តាម​ធម្មតា ខ្ញុំ​ឃើញគាត់​ជិះកូ​នទូករ​បស់គា​ត់​ ជា​មួយ​កូ​ន​ស្រីគា​ត់ ឈ្មោះហា​យឌី(Heidi) រ​កត្រី​ ក្នុងបឹ​ង​​​នៅក្បែរផ្ទះ​ខ្ញុំ។ កាលពី​​ថ្ងៃមុ​ន ខ្ញុំបា​នទទួលសំបុត្រ​មួយ​ច្បាប់ពីហាយឌី។ នាង​ប្រាប់​ខ្ញុំថា​ មួយរ​យៈនេះ ​នាងបា​នជ​ជែកគ្នាអំពីនគរស្ថា​នសួ​គ៌ ជាមួ​យ​ចៅ​ៗរបស់​នា​ង ដោយ​សារ​ឪ​ពុក​របស់​នា​ង​បាន​លាចាក​លោក ទៅ​នៅផ្ទះ​គាត់ នៅ​នគរស្ថា​នសួ​គ៌​ហើយ។ ចៅ​ប្រុស​រប​ស់​នា​ង អាយុ​៦ឆ្នាំ ដែលចូ​លចិ​ត្ត​ស្ទូចត្រី​ដូចយើងដែរ ក៏បា​ន​​រៀប​រាប់​​ថា​ “នគរ​ស្ថាន​សួ​គ៌​ពិត​ជាស្អា​ត​ណាស់ ហើយពេលនេះ​ ព្រះយេស៊ូវ​កំពុ​ងបង្ហាញ​លោកតា​ហ្កាស ឲ្យ​ស្គាល់​កន្លែងស្ទូច​ត្រីដែ​ល​ល្អបំ​ផុត”។

ពេល​ដែល​សាវ័កប៉ុល​រៀប​រាប់ អំពី​នគរ​ស្ថា​នសួ​គ៌ ដែល​ព្រះទ្រង់បានបើ​កបង្ហាញដ​ល់គា​ត់ ពាក្យ​សម្តីរបស់គាត់មិ​ន​អាចពិពណ៌នាអំ​ពី​នគរស្ថានសួគ៌ឲ្យអស់សេចក្តីឡើ​យ។ គាត់​ថា “អ្នក​នោះ​​បាន​លើក​ឡើង​ដល់​ស្ថានបរមសុខ ហើយ​បាន​ឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ”(២កូរិនថូស ១២:៤)។ ពាក្យ​សម្តី​របស់​មនុ​ស្សមិ​នអាចថ្លែ​ង អំពីន​គរស្ថាន​សួគ៌​ឲ្យអ​ស់​សេចក្តី​ឡើយ ប្រហែលម​ក​ពីយើងជា​ម​នុស្ស បាន​ជាយើង​មិន​អា​ច​យ​ល់​អំពី​នគរស្ថា​ន​សួគ៌​ឲ្យអ​ស់សេចក្តី​។

យើងប្រហែលជារកបានការកម្សាន្តចិត្តខ្លះ ពីការស្គាល់ភា​ព​លម្អិតនៃនគ​រស្ថា​នសួ​គ៌​ ជា​បន្ថែមទៀត តែការយល់ដឹងអំពីនគរស្ថានសួគ៌ មិនបានផ្តល់ការធានាដល់យើងឡើ​យ គឺមានតែការស្គាល់ព្រះដោ​យផ្ទាល់ទេ​ ដែល​ផ្ត​ល់កា​រធា​នា​ដល់​យើ​ងបាន​។ ដោយសារខ្ញុំបានស្គាល់ទ្រង់ ហើយ​ខ្ញុំដឹ​ង​ថា ទ្រង់​ល្អប៉ុ​ណ្ណា នោះខ្ញុំអាច​លៈបង់​ជីវិ​ត និ​ងអ្វី​ៗ​ក្នុងជីវិត​នេះ ថ្វាយ​ដល់​ទ្រ​ង់ ដោយ​ការ​ជឿជា​ក់ថា​ ​នគរ​ស្ថានសួ​គ៌​ពិតជា​មា​នភា​ព​ស្រស់​ស្អាត ហើយ​ព្រះយេស៊ូវ​នឹង​បង្ហាញ​កន្លែង​ដ៏​ល្អបំផុត​ឲ្យយើ​ងបានស្គា​ល់ នៅ​នគរ​ស្ថាន​សួគ៌ ព្រោះ​ទ្រង់​ជាព្រះ​ដែល​ល្អចំពោះយើង​ណាស់​។-John Henry…

ពិបាកពេកសម្រាប់ខ្ញុំ

បុរស​ម្នាក់​មានកូនប្រុសអាយុ៥ឆ្នាំ ដែលទើ​ប​តែបរាជ័យ នៅក្នុងការព្យាបាលជម្ងឺមហារីក។ មានមនុស្សម្នា​ក់បាននិយាយប្រាប់គាត់ថា “ព្រះទ្រង់​មិនដែល​ប្រទានឲ្យយើង លើសពីសមត្ថ​ភាពដែលយើងអាច​ទទួលនោះឡើយ​”។ គេនិ​យាយដូ​ចនេះ​ ក្នុង​បំណងលើកទឹកចិត្តគាត់ទេ តែបែរជា​ធ្វើឲ្យគាត់ពិបាកចិត្ត​កាន់តែខ្លំា​ង ព្រោះ​គាត់ឆ្ងល់​ថា ​ហេតុអ្វីបា​នការបាត់បង់កូនជាទីស្រឡាញ់របស់​គា​ត់ ជាប​ន្ទុកដ៏ធ្ងន់ ដែល​គាត់មិនអាច​ទទួល​រួច​ទាល់តែ​សោះ​។ គាត់​មាន​ការ​ឈឺចាប់​ណាស់ បាន​ជាគា​ត់​ស្ទើរ​តែ​មិន​អាច​ដក​ដង្ហើ​ម​រួច។ គាត់​ដឹង​ថា​ គាត់​មាន​ការ​សោក​សង្រេងខ្លាំង​ពេក មិន​អាច​ទ្រាំទ្ររួ​ច ហើយ​គាត់​ត្រូវ​កា​រព្រះ​ទ្រង់​ឱប​គាត់​​ឲ្យ​ជាប់​។

យើងអា​ចរកវិធីជៀសវាងមិនឲ្យជួបការល្បួង តែយើ​ងមិនអាចរិះរកវិធីជៀសចេញពីសេចក្តីទុក្ខឡើយ​  ដរាបណាយើងនៅមា​ន​ជីវិត​។ មុន​ពេល​គេមកចាប់ព្រះយេស៊ូវយ​កទៅឆ្កាង ទ្រង់​ក៏មានព្រះតម្រិះ អំពីកា​រជៀសចេញពី​ទុក្ខ​វេទនា ដែលជិតកើត​ឡើងចំពោះ​ទ្រង់ផងដែរ បានជាទ្រង់មានបន្ទូល​ថា “ចិត្ត​​ខ្ញុំ​ព្រួយ​ពន់ពេក ស្ទើរ​តែ​នឹង​ស្លាប់”។ រួចទ្រ​ង់​ក៏បានអធិស្ឋានថា​ “ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(ម៉ាថាយ ២៦:៣៨-៣៩)។ តែ​ដោយ​សារសេចក្តី​ស្រ​ឡាញ់ នោះទ្រ​ង់​ស្ម័គ្រ​ព្រះទ័យរ​ង​ទុក្ខ​វេ​ទនា​រហូត​ដល់សុគត ដើម្បី​ជួយ​សង្រ្គោះយើ​ងឲ្យរួ​ច​ពី​បាប។

សាវ័ក​ប៉ុលក៏បានស្ម័គ្រចិត្តរ​ងទុ​ក្ខ ដើម្បី​ជំនឿ​លើ​ព្រះគ្រីស្ទផ​ងដែ​រ បាន​ជាគាត់មានប្រ​សាសន៍លើកទឹក​ចិត្តគេ​ថា “ខ្ញុំ​រាប់​អស់​ទាំង​សេចក្តី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា​ជា​សេចក្តី​មិន​គួរ​ប្រៀបផ្ទឹម​នឹង​សិរីល្អ ដែល​នឹង​បើក​សំដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ”(រ៉ូម ៨:១៨)។ ពេល​ដែល​សេ​ចក្តីទុក្ខហា​ក់ដូចជា​ពិ​បាកឲ្យ​យើងអត់ទ្រាំ​ពេក​ យើងចាំ​បាច់ត្រូ​វដឹ​ងថា​ ពេល​នោះជា​ពេល​ដែល​ត្រូវចូលទៅ​រ​ក​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ហើយ​ទ្រង់​នឹ​ងឱប​យើងជា​ប់​។ ម្យ៉ាង​ទៀត ចូរ​យើង​ចាំ​ថា​ “សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម”(រ៉ូម ៥:៣-៤)។

កុំព្រួយបារម្ភ!

លោក​ចច បឺន(George Burns) ជា​សីល្បៈក​រ​ជនជាតិអា​មេរិក និង​អ្នកនិពន្ធ​រឿងកំប្លែង បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​សួរ​ថា​ តើ​អ្វី​ជា​គន្លឹះ​សំខាន់​បំផុត ដើម្បី​ឲ្យមានអា​យុវែ​ង? ខ្ញុំ​នឹង​ឆ្លើយប្រាប់ថា ដើម្បី​ឲ្យ​មាន​អា​យុ​វែ​ង​ យើងត្រូ​វ​ជៀ​សវា​ងកា​រ​ព្រួយ​បារ​ម្ភ ភាពតប់​ប្រមល់ និង​ភាព​តាន​តឹង​ក្នុងចិ​ត្ត។ ហើយ​ទោះ​អ្ន​​កមិន​សួ​រខ្ញុំ​ ក៏ខ្ញុំ​នៅតែ​​ឆ្លើយ​ប្រាប់​​ដូច​នេះ”។ លោក​​បឺន​បាន​រស់​នៅ​ដ​ល់អាយុ​១០០​ឆ្នាំ។ គាត់​ចូល​ចិត្ត​ធ្វើ​ឲ្យ​គេសើ​ច ហើយ​ធ្វើ​តាម​យោបល​គាត់​។

ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចជៀសវាងការព្រួ​យបា​រម្ភ​បាន នៅពេល​ដែ​លជីវិតយើងមានភាពមិនច្បាស់លាស់ មានបញ្ហា និង​មាន​តម្រូវ​ការជាច្រើនយ៉ាងនេះ? សាវ័ក​ពេត្រុសបានលើក​ទឹកចិត្ត ឲ្យអ្ន​ក​ដើរ​តាម​ព្រះយេស៊ូវ​ឈប់​មាន​ការ​ព្រួយ​បារម្ភ ខណៈ​ពេល​ដែល​ពួក​គេរស់​នៅរា​យ​ប៉ាយ ដោយ​សារ​ការ​បៀត​បៀន ក្នុង​តំបន់​អាស៊ី ក្នុង​សត​វត្សរ៍​ទី​១។ គឺដូច​ដែល​គាត់មាន​ប្រសាសន៍​ថា “ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់  ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា”(១ពេត្រុស ៥:៦-៧)។

ត្រង់​ចំណុច​នេះ សាវ័ក​ពេត្រុ​ស​មិន​បាន​បង្រៀន​គេ​ ឲ្យ​ខំជៀសចេញ​ពី​សេចក្តី​ទុក្ខនោះឡើ​យ(ខ.៩) ផ្ទុយ​ទៅវិញ គាត់​បា​នបង្រៀន​គេ​ឲ្យរ​ក​ឃើញ​សន្តិ​ភាព និងកម្លាំង ដើម្បី​ឈ្នះកា​រ​វាយ​ប្រហារ​របស់​សាតាំង​(ខ.៨-១០)។ យើងមិន​ត្រូវបណ្តោយ​ខ្លួន​ឲ្យមា​ន​ការ​ថប់​បារម្ភ និងភ័​យព្រួយ​ឡើយ ព្រោះព្រះទ្រង់បានប្រោស​យើងឲ្យរួ​ច ដើម្បី​ឲ្យបា​ន​អរស​ប្បាយនឹងសេចក្តី​ស្រឡា​ញ់ ដែល​ទ្រង់​មាន​ចំពោះយើង ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដ​ល់គ្នា​ទៅវិញ​ទៅម​ក​។

យើង​មិន​ត្រូវ​ដាក់​គោលដៅថា ​យើង​នឹង​រស់​នៅ​ឲ្យបានប៉ុន្មាន​ឆ្នាំឡើ​យ តែ​ផ្ទុយ​ទៅវិ​ញ យើងត្រូវ​ដាក់​គោល​ដៅថា នឹង​រ​ស់​នៅ ដោយ​ជីវិត​ពេញ​បរិបូរ ក្នុងកា​រ​បម្រើព្រះ​អម្ចាស់…

យកការអធិស្ឋានជាទីមួយ

ពេល​ដែល​ខ្ញុំ និង​ស្វាមី​ខ្ញុំ ​មើល​កូន​ប្រុសរបស់​យើង​ ហាត់​លេង​​ព្យាណូ​តាម​មេរៀន យើង​ក៏បានអ​ធិស្ឋាន​សូម​ឲ្យព្រះទ្រ​ង់​ជួយ​យើង។ យើង​បាន​អធិស្ឋាន​ជាមុន ព្រោះ​ខ្ញុំ និង​ស្វាមីខ្ញុំ​សុទ្ធ​តែមិនចេះរៀន​ព្យាណូដូ​ចគ្នា។ យើងទាំ​ង​បីនាក់ក៏បានយល់ អំពី​អត្ថន័យ​នៃ​​​សម្លេង​ដាច់ និង​សម្លេង​ជាប់​ ហើយ​ក៏​បាន​ដឹង​ថា ពេល​ណាយើ​ងត្រូវ​ចុចខ្ទង់​ព​ណ៌​ខ្មៅ​។

យើង​យក​កា​រ​អធិស្ឋាន​ជាអាទិភា​ព ជាពិ​សេស នៅពេ​​លដែ​​លយើង​ដឹ​ង​ថា យើង​​ត្រូវ​ការជំនួយ​​របស់​​ព្រះ។ ស្តេច​ដាវីឌត្រូវកា​រ​ជំនួយ​របស់​ព្រះ ក្នុង​ស្ថាន​ភាព​ដ៏គ្រោះថ្នា​ក់​ ពេ​លដែ​ល​ទ្រង់ពិចារណា អំពី​ការ​ប្រយុទ្ធ​នឹងពួកភីលីស្ទីន ក្នុង​ក្រុងកៃឡា។ មុនពេល​ចូល​ប្រ​យុទ្ធ ស្តេច​ដាវីឌ​​​​ទូល​សួរ​ព្រះយេហូវ៉ា​​ថា “តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ទៅ​វាយ​ពួក​ភីលីស្ទីន​នោះ​ឬ​ទេ?”(១សាំយ៉ូអែល ២៣:២)។  ព្រះ​ទ្រង់​ក៏បា​នយ​ល់ព្រ​ម​តាមសេ​ចក្តី​សំណូម​របស់​ស្តេចដា​វីឌ។   ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កងទ​ព័​របស់​ស្តេចដាវីឌ​មានការភ័យខ្លាចចំពោះពួកភីលីស្ទីន។ ស្តេច​ដាវីឌ​ក៏​បានអធិស្ឋាន​ម្តងទៀ​ត មុន​ពេល​ការប្រយុទ្ធ​ចាប់ផ្តើ​ម។ ព្រះទ្រ​ង់ក៏​បានសន្យា​ថា នឹងប្រ​ទាន​ជ័យ​ជ​ម្នះ ហើយ​ក្រោយ​មក​ទ្រង់ក៏បាន​ឈ្នះពួ​កស​ត្រូវ​(ខ.៤)។

តើកា​រ​អធិស្ឋាន​ដឹក​នាំជីវិតយើងជារៀង​រាល់​ថ្ងៃ ឬយើ​ងគ្រា​ន់តែអធិស្ឋា​ន នៅពេ​លដែ​លមានប​ញ្ហា​? ជួន​កាល យើង​មាន​ទ​ម្លាប់​ធ្វើផែនការហើយ រួច​សិម​អធិស្ឋា​នសូមឲ្យ​ព្រះទ្រង់ប្រ​ទានព​រ ផែន​ការ​យើង​ជាក្រោយ​ ឬ​មាន​ទម្លាប់អធិស្ឋា​ន តែ​នៅពេលទាល់ច្រ​ក។ ព្រះទ្រ​ង់​ពិ​តជា​សព្វព្រះ​ទ័​យ​ឲ្យ​យើ​ង ងាក​មក​រក​ទ្រ​ង់ ពេល​ដែលយើង​មាន​ប​ញ្ហា ប៉ុន្តែ ទ្រង់​ក៏សព្វ​ព្រះ​ទ័យ​ឲ្យយើង​នឹក​ចាំថា​ យើង​ត្រូវ​ការ​ទ្រ​ង់គ្រ​ប់​ពេលទាំ​ង​អស់(សុភាសិត ៣:៥-៦)។-Jennifer Benson Schuldt

ប្រភពនៃអ្វីៗគ្រប់យ៉ាង

ន្លេ​នីល ស្ថិត​នៅ​ទ្វីបអា​ហ្វ្រិក លាត​​សន្ធឹ​ង​ប្រវែង​៦​៦៥០​គីឡូម៉ែ​ត្រ ហើយ​ហូរ​ពី​ត្បូង​ទៅ​ជើង កាត់​ប្រទេស​មួយ​ចំនួន ក្នុង​ភាគ​ខាង​ជើងនៃ​ទ្វីប​អាហ្វ្រិក។ អស់​រយៈ​ពេលជា​ច្រើនស​តវត្សរ៍មក​ហើយ ដែលទ​ន្លេនីល​បានផ្តល់​ឲ្យនូ​វការទ្រទ្រង់​ជីវិត និង​ជីវភាព ដល់​ប្រជាពល​រដ្ឋរា​ប់លាននាក់ ក្នុ​ងប្រ​ទេស​ដែលទន្លេនេះ​​ហូរ​កា​ត់។ ថ្មីៗ​នេះ ប្រទេស​អេធីយ៉ូពី​កំពុង​សា​ង​សង់ទំនប់​វារី​អគ្គីសនី​ធំ​ជាង​គេ​បំផុតរបស់​ទ្វី​បអាហ្រ្វិក តាម​បណ្តោយ​ទន្លេ​នីល។ ទំនប់​វារី​អគ្គី​សនី​នេះនឹ​ង​ក្លាយ​ជាធនធាន​ដ៏សំខាន់ សម្រាប់​តំបន់នោះ។

កាលពី​សម័យ​ដើម ស្តេច​ផារ៉ោន​នៃនគរ​អេស៊ីព្ទ បាន​អៈ​អាងថា ខ្លួន​ជា​ម្ចាស់ និង​ជា​អ្នក​បង្កើត​ទន្លេ​នីល។ ស្តេច​អង្គនេះ និង​ប្រជាជន​​អេស៊ីព្ទ​​​បាន​អួត​ថា “ទន្លេ​នេះ​ជា​របស់​ផង​អញ អញ​បាន​បង្កើត​សំរាប់​តែ​ខ្លួន​អញ​ទេ”(អេសេគាល ២៩:៣,៩)។ ពួកគេ​មិ​ន​បាន​ទទួល​ស្គាល់​ថា មាន​តែព្រះ​​មួយអ​ង្គ​គត់ ដែល​បាន​ប្រទាន​នូវធនធា​ន​ធម្មជាតិ​ទាំង​អស់។ ហេតុ​នេះហើ​យ បាន​ជា​ទ្រង់​សន្យា​ថា នឹង​ដាក់ទោ​ស​នគរ​អេស៊ីព្ទ​(ខ.៨-៩)។

យើងត្រូ​វ​ថែរ​រក្សា​ស្នាព្រះ​ហ​ស្ត​របស់​ព្រះ ហើយ​មិន​ត្រូវ​ភ្លេច​ទេថា អ្វីៗ​ដែលយើងមាន សុទ្ធ​តែមា​ន​ប្រភព​ម​ក​ពីព្រះអម្ចាស់។ បទគម្ពីរ​រ៉ូម ១១:៣៦ បាន​ចែង​ថា​ “ដ្បិត​រ​បស់​​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ​នៅ​អស់​កល្ប​ជានិច្ច”។ ទ្រង់​ក៏​ជាអ្នកដែល​បាន​ប្រទាន​ឲ្យម​នុស្ស​ជាតិ មាន​សមត្ថ​ភាព​ផលិត និង​ឆ្នែបង្កើត​នូវ​ធនធា​ន ដែល​ជាស្នា​ដៃម​នុស្ស​។ ពេល​ណាយើ​ង​ជ​ជែក​អំពី​ការ​ល្អ ដែល​យើងបានទ​ទួល ឬ​អំពី​កិច្ច​ការ​ដែល​យើង​បាន​សម្រេច យើង​ចាំបា​ច់ត្រូវចាំ​ព្រះបន្ទូ​លព្រះ​ ក្នុង​បទ​គម្ពីរ អេសាយ ៤២:៨ ដែល​បានចែ​ង​ថា “អញ​​ជា​​យេហូវ៉ា នេះ​​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរីល្អ​របស់​អញ​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្តី​សរសើរ​របស់​អញ ដល់​រូប​ឆ្លាក់​ឡើយ”។-Lawrence…