ប្រភេទ  |  August

អំណាចនៃពាក្យសម្តី

លោក​នែលសិន មែនឌែលឡា(Nelson Mandela) បាន​ដឹក​នាំ​ការ​ប្រឆាំង​នឹង​របប​បែង​ចែក​ពូជសាសន៍ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ហើយ​ក៏​បាន​ត្រូវ​គេ​ដាក់​គុក ​អស់​រយៈ​ពេល​ជាង​៣​ទសវត្សរ៍។ គាត់​ស្គាល់​ពី​អំណាច​នៃ​ពាក្យ​សម្តី។ ដូច​នេះ​ជា​រឿយ​​ៗ គេ​បាន​ដកស្រង់​ពាក្យ​សម្តី​របស់​គាត់ មក​ប្រើ​ក្នុង​ពេល​បច្ចុប្បន្ន តែ​ពេល​គាត់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង គេ​មិន​អាច​ដក​ស្រង់​ពាក្យ​សម្តី​គាត់​មក​ប្រើ ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយ​សារ​គេ​ខ្លាច​មាន​ទោស​។ បន្ទាប់​ពី​គេ​បាន​ដោះ​លែង​គាត់​បាន ១ទសវត្សរ៍  គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដែល​មាន​ប្រពៃណីយ​ប្រើ​ពាក្យ​ស្រាល​ៗ​ទេ។ បើ​សិន​ជា​ការ​ជាប់​គុក​២៧​ឆ្នាំ បាន​ធ្វើ​អ្វី​ម្យ៉ាង​ចំពោះ​យើង នោះ​គឺ​វា​ត្រូវ​ប្រើ​ភាព​ស្ងប់​ស្ងាត់​នៃ​ភាព​ឯក​កោ ដើម្បី​ធ្វើ​ឲ្យ​យើង​ដឹង​ថា ពាក្យ​សម្តី​មាន​តម្លៃ​ប៉ុណ្ណា ហើយដឹង​ថា ពាក្យ​សម្តី​ដ៏​ពិត​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា មក​លើ​ការ​ស្លាប់​រស់​របស់​មនុស្ស”។

ស្តេច​សាឡ៉ូម៉ូន ដែល​បាន​អ្នក​និពន្ធ​ខគម្ពីរ​ភាគ​ច្រើន ក្នុង​ព្រះ​គម្ពីរ​សុភា​សិត  បាន​មាន​បន្ទូល​ជា​ញឹក​ញាប់  អំពី​អំណាច​នៃ​ពាក្យ​សម្តី​។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ”(សុភាសិត ១៨:២១)។ ពាក្យ​សម្តី​មាន​អំណាច នាំ​ឲ្យ​មនុស្ស​ទទួល​ផល​វិជ្ជ​មាន ក៏​ដូច​ជា​អវិជ្ជ​មាន(ខ.២០)។ ពាក្យ​សម្តី​មាន​អំណាច​ផ្តល់​ឲ្យ​នូវ​ជីវិត តាម​រយៈ​ការ​លើក​ទឹក​ចិត្ត និង​ភាព​ស្មោះត្រង់ ឬ​វាយ​ប្រហារ និង​សម្លាប់ តាម​រយៈ​ការ​កុហក់ និង​និយាយ​ដើម។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ប្រើ​ពាក្យ​សម្តី​ល្អ​ៗ ដែល​នាំ​មក​នូវ​លទ្ធ​ផល​វិជ្ជ​មាន? មាន​វិធី​តែ​មួយ​គត់ គឺ​យើង​ត្រូវ​រក្សា ឬ​ការពារ​ចិត្ត​យើង : ​គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក”(៤:២៣)។

ព្រះ​យេស៊ូវ​អាច​កែ​ប្រែ​ចិត្ត​យើង ដើម្បី​ឲ្យ​ពាក្យ​សម្តី​យើង…

ពេលដែលរឿងអាក្រក់កើតឡើង

ខគម្ពីរ​ទីមួយ ដែល​មនុស្ស​ជា​ច្រើន ចូល​ចិត្ត​ដក​ស្រង់ ពេល​ជួប​រឿង​អាក្រក់ គឺ​ខ​គម្ពីរ​ដែល​ចែងថា​ “គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្តី​ល្អដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះដំរិះ​ទ្រង់”(រ៉ូម ៨:២៨)។ ប៉ុន្តែ ពេល​យើង​កំពុងជួប​រឿង​អាក្រក់ យើង​ពិបាក​នឹង​ជឿ​ថា ព្រះ​ទ្រង់​កំពុង​ផ្សំ​ការ​ទាំង​អស់ សម្រាប់​ជា​សេចក្តី​ល្អ​ដល់​យើង។ ខ្ញុំ​ធ្លាប់​អង្គុយ​ក្បែរ​បុរស​ម្នាក់ ដែល​បាន​បាត់​បង់ កូន​ប្រុស​អស់​បី​នាក់ ជា​បន្ត​បន្ទាប់ ហើយ​ខ្ញុំ​ក៏​បាន​ស្តាប់​គាត់​រៀប​រាប់​ពី​ទុក្ខ​លំបាក​របស់​គាត់​ថា “តើ​ព្រះ​ប្រើ​សោក​នាដ​កម្ម​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​ខ្ញុំ ដោយ​របៀប​ណា?” ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ឆ្លើយ​ប្រាប់​គាត់​យ៉ាង​ដូច​ម្តេច​ទេ នៅ​ពេល​នោះ គឺ​មាន​តែ​បន្ត​អង្គុយ​កំដរ​គាត់ យ៉ាង​ស្ងាត់​ស្ងៀម ហើយ​កាន់​ទុក្ខ​ជា​មួយ​គាត់។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក គាត់​បាន​អរ​ព្រះ​គុណ​ព្រះ​ថា ទុក្ខ​ព្រួយ​របស់​គាត់ កំពុង​នាំ​គាត់​ចូល​ទៅ​ជិត​ព្រះ​កាន់​តែ​ខ្លាំង”។​

យើង​ប្រហែល​ជា​ពិបាក​យល់​អត្ថន័យ​នៃ​បទ​គម្ពីរ រ៉ូម ៨:២៨ តែ​មាន​ទីបន្ទាល់​ជា​ច្រើន​រាប់​មិន​អស់ ដែល​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​ប្រើ​ទុក្ខ​លំបាក សម្រាប់​ជា​ប្រយោជន៍​ដល់​យើង​មែន។ ជាក់​ស្តែង អ្នក​ស្រី​ហ្វេននី ក្រូសប៊ី(Fanny Crosby) ដែល​ជា​អ្នក​និពន្ធ​ទំនុក​បរិសុទ្ធ បាន​លើក​ទី​បន្ទាល់​នៃ​ជីវិត​គាត់ ដែល​ព្រះ​បាន​ប្រើ​សោកនាដ​កម្ម សម្រាប់​ជា​ប្រយោជន៍​ដល់​គាត់។ គាត់​បាន​ពិការ​ភ្នែក នៅ​អាយុ​៥​ឆ្នាំ។ នៅ​អាយុ​៨​ឆ្នាំ គាត់​ក៏​ចាប់​ផ្តើម​សរសេរ​បទ​កំណាព្យ និង​ទំនុក​បរិសុទ្ធ។ គាត់​បាន​និពន្ធ​បទ​ចម្រៀង​៨០០០បទ សម្រាប់​សរសើរ​ដំកើង និង​ថ្វាយ​បង្គំ​ព្រះ ដែល​ក្នុង​នោះ ព្រះ​បាន​ប្រទាន​ពរ​ដល់​ពិភព​លោក តាម​រយៈ​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​របស់​គាត់ ដែល​មាន​ដូច​ជា​បទ “ខ្ញុំ​ដឹង​ជាក់​ច្បាស់​ហើយ(បទលេខ…

ធ្វើដំណើរជាមួយអ្នកដែលមាន​ទុក្ខ

ពេល​ដែល​ខារ៉ូល(Carole) ប្អូន​ស្រី​ខ្ញុំ ទៅ​ពិនិត្យ​ជម្ងឺ​រក​ឃើញ​ថា នាង​មាន​ជម្ងឺ​មហា​រីក​សុដន់ ក្រុម​គ្រួសារ​យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ការ​ពិនិត្យ​ជម្ងឺ ការ​វះ​កាត់ និង​ការ​ព្យាបាល​ជម្ងឺ​នេះ នាំ​ឲ្យ​យើង​មាន​ការ​បារម្ភ​ពី​សុខ​ភាព​នាង បាន​ជា​យើង​នាំ​គ្នាអធិស្ឋាន​ឲ្យ​នាង។  ជា​ច្រើន​ខែ​ក្រោយ​មក យើង​ក៏​បាន​ទទួល​ដំណឹង អំពី​ការ​ព្យា​បាល​ដ៏​ពិបាក​របស់​នាង។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ក៏​បាន​អប​អរ ពេល​បាន​ដឹង​ថា ការ​វះ​កាត់ និង​ការ​ព្យា​បាន​​​ទទួល​ជោគ​ជ័យ​​។ ខារ៉ូល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ជា​សៈ​ស្បើយ!

បន្ទាប់​មក មិន​ទាន់​បាន​១​ឆ្នាំផ​ង លីនដា(Linda) ប្អូន​ស្រីរបស់​ខ្ញុំ​ម្នាក់​ទៀត ក៏​បាន​ជួប​នឹង​រឿង​ដូច​គ្នា​នេះ​ទៀត។ ភ្លាម​ៗ​នោះ ​ខារ៉ូល​ក៏​បាន​មក​ក្បែរ​លីន​ដា ដើម្បី​ជួយ​ឲ្យ​នាង​យល់ អំពី​ការ​អ្វី​ខ្លះ​ដែល​ត្រូវ​រំពឹង​ថា នឹង​កើត​ឡើង និង​ពី​របៀប​ត្រៀម​ខ្លួន​សម្រាប់​រឿងដែល​នាង​ត្រូវ​ប្រឈម​មុខ។​ បទ​ពិសោធន៍​របស់​ខារ៉ូល​បាន​ជួយ​ឲ្យ​នាង​មាន​លទ្ធភាព រួម​ដំណើរ​ជា​មួយ​លីនដី ជួយ​ឲ្យ​នាង​ឆ្លង​កាត់​ការ​ពិបាក។​

យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​យ៉ាងដូច​នេះ​ឯង គឺ​ដូច​ដែល​បទ​គម្ពីរ ២កូរិនថូស ១:៣-៤ បាន​ចែង​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ”។

សូម​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ដែល​ទ្រង់​មិន​បាន​ខ្ជះ​ខ្ជាយ​ការ​អ្វី​ឡើយ។ ទ្រង់​បាន​ប្រើ​ទុក្ខ​លំបាក​របស់​យើង  ជា​ឱកាស ដើម្បី​ឲ្យ​យើង​ពិសោធន៍​នឹង​ការ​កម្សាន្ត​ចិត្ត​របស់​ទ្រង់ ហើយ​ថែម​ទាំង​បាន​បើក​ផ្លូវ​ឲ្យ​យើង ចែក​ចាយ​ការ​កម្សាន្ត​ចិត្ត​នោះ ទៅ​ដល់​អ្នក​ដទៃ ដែល​ជួប​ការ​លំបាក​ផង​ដែរ។-Bill Crowder

បិទវាចោលសិន

កាល​កូន​ៗ​របស់​ខ្ញុំ​នៅ​ក្មេង យើង​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ជី​ដូន​ជីតា​ខ្ញុំ នៅ​តំបន់​វីសខុនស៊ីន​ខាង​ជើង។ នៅ​ទីនោះ ទូរ​ទស្សន៍​របស់​ពួក​គាត់​ចាប់​ប៉ុស្តិ៍​មិន​សូវ​ច្បាស់​​ ប៉ុន្តែ ទូរទស្សន៍​មិន​សូវ​សំខាន់​សម្រាប់​ពួក​គាត់​ទេ។ ខ្ញុំ​ក៏​បាន​ឃើញ​ស្កុត(Scott) កូន​ប្រុស​ខ្ញុំ កំពុង​ដូរ​ប៉ុស្តិ៍​ចុះ​ឡើង​ៗ ហើយ​គាត់​ក៏​សួរ​ខ្ញុំ​ដោយ​ចិត្ត​នឿយ​ណាយ​ថា “តើ​ឲ្យ​កូន​ធ្វើ​ដូច​ម្តេច បើ​ទូរទស្សន៍​នេះ​មើល​បាន​តែ​ប៉ុស្តិ៍ ដែល​មាន​កម្ម​វិធី​ដែល​កូន​មិន​ចូល​ចិត្ត​មើល?” ខ្ញុំ​ក៏​និយាយ​ទាំង​ញញឹម​ថា “កូន​ឯង​បិទ​វាទៅ!”

នេះ​មិន​មែន​ជា​យោបល​ដែល​គាត់​សង្ឃឹម​ថា នឹង​ទទួល​​ពី​ខ្ញុំ​ឡើយ​។ សព្វ​ថ្ងៃ​នេះ ការ​ធ្វើ​តាម​យោបល​មួយ​នេះ កាន់​តែ​មាន​ការ​ពិបាក ខណៈ​ពេល​ដែល​យើង​មាន​ឧបករណ៍​ជា​ច្រើន សម្រាប់​កម្សាន្ត ទទួល​ពត៌​មាន និង​ទំនាក់​ទំនង ដែល​កំពុង​រំខាន​យើង។  ជួន​កាល អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​គ្រាន់​តែ​បិទ​ឧបករណ៍​ទាំង​អស់​នោះ ហើយ​សម្រាក​គំនិត​របស់​យើង មួយ​រយៈ​ពេល​ខ្លី​សិន និយាយ​ឲ្យ​ខ្លី យើង​គ្រាន់​តែ​ចាំ​បាច់​ត្រូវ “ដក​ខ្លួន​ចេញ” មួយ​រយៈ​សិន។ ជា​ញឹក​ញាប់ ព្រះយេស៊ូវ​បាន​ដក​ខ្លួន​ចេញ មួយ​រយៈ ពេល​ដែល​ទ្រង់​ត្រូវ​ការចំណាយ​ពេល​ស្ងាត់​ស្ងៀម​អធិស្ឋាន(ម៉ាថាយ ១៤:១៣)។ ទ្រង់​បាន​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ទ្រង់ ឲ្យ​ទៅ​រក​កន្លែង​ស្ងាត់​ដោយ​ឡែក មួយ​រយៈ​ពេល​ខ្លី​ផង​ដែរ(ម៉ាកុស ៦:៣១)។ ការ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ដើម្បី​ជញ្ជឹង​គិត មាន​ប្រយោជន៍​សម្រាប់​យើង​ម្នាក់​ៗ។ ស្ថិត​ក្នុង​ពេល​នោះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ។

ចូរ​យើង​យក​គំរូ​តាម​ព្រះ​យេស៊ូវ និង​ប្រាជ្ញា​របស់​ទ្រង់។ ចូរ​ដក​ខ្លួន​ចេញ​មួយ​រយៈ ហើយ ​“សម្រាក​បន្តិច​សិន”។ ការ​ធ្វើ​ដូច​នេះ មាន​ប្រយោជន៍​សម្រាប់​រូប​កាយ គំនិត និង​វិញ្ញាណ​របស់​អ្នក​។ -Cindy Hess…

កិច្ចការដែលត្រូវធ្វើសម្រាប់គ្រួសារ

កាល​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ឪពុក​របស់​ខ្ញុំ​បាន​រង​របួស​ជើង​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​សារ​ត្រូវ​គ្រាប់​កំា​ភ្លើង ពេល​គាត់​ដឹក​នំា​ទ័ព វាយ​ដំណ្តើម​ទួល លេខ៦០៩ ក្នុង​តំបន់​អាហ្វ្រិក​ខាង​ជើង។ ចាប់​តាំង​ពី​ពេល​នោះ​មក  គាត់​មិន​មាន​កាយ​សម្បទា​មួយ​រយ​ភាគ​រយ​ទៀត​ឡើយ។ ​បួន​ប្រាំ​ឆ្នំា​ក្រោយ​មក ​ខ្ញុំ​ក៏​បាន​ចាប់​កំណើត ហើយ​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិន​ដែល​ដឹង​ថា គាត់​ធ្លាប់​ត្រូវ​របួស​ឡើយ ទាល់​តែ​មាន​គេ​ប្រាប់​ខ្ញុំ នៅ​ពេល​ក្រោយ​មក​ទៀត។​ ទោះ​បី​ជា​ជើង​គាត់​មាន​ការ​ឈឺ​ចាប់​ជាប់​ជា​និច្ច​ក៏​ដោយ ក៏​គាត់​មិន​ដែល​ត្អូញ​ត្អែរ ហើយ​ក៏​មិន​ដែល​យក​វា​ជា​លេស ដើម្បី​គេច​ចេញ​ពី​ការ​ចិញ្ចឹម​គ្រួសារ​នោះ​ឡើយ។

ឪពុក​ម្តាយ​ខ្ញុំ​ស្រឡាញ់​ព្រះ​ដ៏​ជា​ព្រះ​សង្រ្គោះ ហើយ​បាន​ចិញ្ចឹម​អប់​រំ​ខ្ញុំ ឲ្យ​ស្រឡាញ់ ទុក​ចិត្ត និង​បម្រើ​ទ្រង់។ ពួក​គាត់​បាន​ទុក​ចិត្ត​ព្រះ ខិត​ខំ​ធ្វើ​ការ ហើយ​ស្រឡាញ់​ដោយ​គ្មាន​លក្ខខ័ណ្ឌ ទោះ​ជា​ស្ថិត​ក្នុង​ពេល​ដ៏​ពិបាក​យ៉ាង​ណា​ក្តី។ បទ​គម្ពីរ​សុភាសិត ១៤:២៦ បាន​ចែង​ថា “មនុស្ស​ដែល​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​មាន​ទី​ពឹង​មាំមួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ”។ ឪពុក​របស់​ខ្ញុំ​បាន​បំពេញ​នូវ​កិច្ច​ការ​ទាំង​នេះ​ឯង សម្រាប់​ក្រុម​គ្រួសារ​។ ទោះ​គាត់​ជួប​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ គាត់​នៅ​តែ​ផ្តល់​កន្លែង​ដ៏​មាន​សុវត្ថិ​ភាព​សម្រាប់​យើង ទាំង​ខាង​វិញ្ញាណ ខាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ។

ឪពុក​ម្តាយ​របស់​ខ្ញុំ​អាច​ផ្តល់​ឲ្យ​នូវ​កន្លែង​ដ៏​សុខ​សាន្ត សម្រាប់​ក្រុម​គ្រួសារ ដោយ​សារ​ជំនួយ​មក​ពី​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ក្តី​ស្រឡាញ់​ទ្រង់ មាន​ភាព​ជ្រាលជ្រៅ ហើយ​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។-Dave Branon

ការបន្តដើរតាមព្រះគ្រីស្ទ

កាល​នៅ​ពី​ក្មេង   ខ្ញុំ​ចូល​ចិត្ត​ចំណាយ​ពេល​ឈប់​សម្រាក​នៅ​រដូវ​ក្តៅ   នៅ​កន្លែង​បោះ​ជំរុំ​យុវ​ជន។ កាល​នោះ ខ្ញុំ​បាន​អង្គុយ​ប្រកៀក​ស្មា​គ្នា ជា​មួយ​មិត្ត​ភក្តិ នៅ​ពី​មុខ​ភ្នក់​ភ្លើង នៅ​យប់​ចុង​ក្រោយ នៃ​ការ​បោះ​ជំរុំ​យុវជន។ យើង​ក៏​បាន​ចែក​ចាយ អំពី​ការ​អ្វី​ខ្លះ​ដែល​យើង​ទទួល​បាន ពី​ការ​សិក្សា​អំពី​ព្រះ និង​ព្រះ​គម្ពីរ​កន្លង​មក ហើយ​យើង​ក៏​បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ។ មាន​បទ​ចម្រៀង​មួយ ដែល​ខ្ញុំ​នៅ​ចាំ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដែល​បទ​នោះ​ផ្តោត​ទៅ​លើ​ការ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​យេស៊ូវ។ វគ្គ​បន្ទរ​មាន​ឃ្លា​ដ៏​សំខាន់​មួយ ដែល​គេ​ច្រៀង​ថា “ខ្ញុំ​មិន​បែរ​ក្រោយ”។

ពេល​លោក​អេលីសេ​បាន​សម្រេច​ចិត្ត​ដើរ​តាម​លោក​អេលីយ៉ា លោក​អេលីសេ​បាន​ធ្វើ​នូវ​កិច្ច​ការ​ ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន ​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក ពោល​គឺ​មិន​អាច​វិល​ត្រឡប់​ទៅ​រក​អាជីព​ជា​កសិករ​វិញ។ បន្ទាប់​ពី​គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ធ្វើ​ពិធី​ជប់​លៀង​លា​ផ្ទះ គាត់​ក៏​បាន “យក​គោ​១​នឹម​សំឡាប់​ទៅ ហើយ​ស្ងោរ​ដោយ​គ្រឿង​ប្រដាប់​ទឹម​គោ”(១ពង្សាវតាក្សត្រ ១៩:២១)។ គាត់​បាន​យក​ឧបករណ៍​សម្រាប់​ធ្វើ​ស្រែ​របស់​គាត់ ទៅ​ដុត​ចម្អិន​អាហារ ​ជា​សញ្ញា​បញ្ជាក់​ថា គាត់​បាន​បោះ​បង់​ចោល​ផ្លូវ​ជីវិត​ចាស់​របស់​គាត់​ហើយ។ គាត់​បាន​ស្ងោរ​សាច់​គោ​ដែល​គាត់​បាន​សម្លាប់​ថ្មី​ៗ ពី​លើ​ភ្លើង​ដែល​កំពុង​ឆេះ​ ហើយ​ចែក​គេ​គ្រប់​គ្នា​បរិភោគ​នៅ​ទីនោះ។​ បន្ទាប់​មក “​គាត់​ក្រោក​ឡើង​ទៅ​តាម​អេលីយ៉ា ដើម្បី​បំរើ​លោក”(ខ.២១)។

ការ​ថ្វាយ​ជីវិត​យើង​ដល់​ព្រះ ដែល​សក្តិ​សម​នឹង​ទទួល​ភក្តី​ភាព​របស់​យើង ច្រើន​តែ​មាន​ការ​លះ​បង់។ នៅ​ពេល​ខ្លះ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក សម្រាប់​ទំនាក់​ទំនង បញ្ហា​ហិរញ្ញ​វត្ថុ និង​របៀប​នៃ​ការ​រស់​នៅ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​ការ​លះ​បង់​ណា​ដែល​ធំ​ជាង ព្រះ​ពរ​ដែល​យើង​នឹង​ទទួល​បាន​ ពី​ការ​បន្ត​ដើរ​តាម​ព្រះ​គ្រីស្ទ​ឡើយ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ”(ម៉ាថាយ ១៦:២៥)។-Jennifer…

នរណាជាអ្នកជិតខាងខ្ញុំ?

ម៉ារី(Mary) មាន​អំណរ នៅ​ក្នុង​ការ​ប្រជុំ​ក្រុម ក្នុង​ព្រះ​វិហារ​របស់​នាង នៅ​ពាក់​កណ្តាល​សប្តាហ៍ ជា​មួយ​មិត្ត​ភក្តិ​មួយ​ចំនួន ដើម្បី​អធិស្ឋាន ថ្វាយ​បង្គំ និង​ពិភាក្សា​អំពី​សំណួរ ដែល​មាន​ក្នុង​ការ​អធិ​ប្បាយ​ព្រះ​បន្ទូល កាល​ពី​សប្តាហ៍​មុន។ សប្តាហ៍​នេះ ពួក​គេ​នឹង​ចែក​ចាយ អំពី​ភាព​ខុស​គ្នា រវាង “ការទៅ” ព្រះវិហារ និង “ការ​ធ្វើ​ជា” ពួក​ជំនុំ ក្នុង​លោកិយ​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន។ នាង​ទន្ទឹង​រង់​ចាំ​ជួប​មិត្ត​ភក្តិ​របស់​នាង ហើយ​ធ្វើ​ការ​ពិភាក្សា​គ្នា​យ៉ាង​រស់​រវើក។

ខណៈ​ពេល​ដែល​នាង​កំពុង​រើស​សោរ​ឡាន​ រៀបចេញ​​ទៅ​ក្រៅ សម្លេង​កន្តឹង​ទ្វារ​ផ្ទះ​ក៏​បាន​រោទ៍​ឡើង។ អ្នក​ស្រី​ស៊ូ(Sue) ដែល​ជា​អ្នក​ជិត​ខាង​របស់​នាង​ បាន​មក​សួរ​នាង​ថា “សូម​ទោស ដែល​ខ្ញុំ​មក​រំខាន​អ្នក។ តើ​ព្រឹក​នេះ អ្នក​មាន​ពេល​ទំនេរ​ទេ?” ពេល​ដែល​ម៉ារី​ហៀប​នឹង​ប្រាប់​គាត់​ថា នាង​ត្រូវ​ចេញ​ទៅ​ក្រៅ ​អ្នក​ស្រី​ស៊ូ​ក៏​បាន​បន្ត​ទៀត​ថា “ខ្ញុំ​បាន​យក​ឡាន​ទៅ​ឲ្យ​គេ​ជួស​ជុល។ តាម​ធម្មតា ខ្ញុំ​អាច​ដើរ ឬ​ជិះ​កង់​ទៅ​ផ្ទះ​ក៏​បាន ប៉ុន្តែ ឥឡូវ ខ្ញុំ​ឈឺ​ចង្កេះ មិន​អាច​ដើរ ឬ​ជិះ​កង់​បាន​ទៀត​ទេ”។ ម៉ារី​មាន​ការ​ស្ទាក់​ស្ទើរ​បន្តិច នាង​ក៏​ឆ្លើយ​ទាំង​ញញឹម​ថា “ចាស មិន​អី​ទេ ខ្ញុំ​នឹង​ជួន​អ្នក​ស្រី​ទៅ​ផ្ទះ”។

ម៉ារី​គ្រាន់​តែ​ឃើញ​អ្នក​ជិត​ខាង​ម្នាក់​នេះ គឺ​មិន​ដែល​បាន​និយាយ​គ្នា​ពី​មុន​មក​ទេ។​ ប៉ុន្តែ ពេល​នាង​បើក​ឡាន​ជូន​គាត់​ទៅ​ផ្ទះ ​នាង​ក៏​បាន​ដឹង​ថា ស្វាមី​របស់​គាត់​មាន​ជម្ងឺ​វង្វេង​វង្វាន់ ហើយ​គាត់​មាន​ការ​ហត់​នឿយ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​មើល​ថែរ​គាត់។ នាង​ក៏​បាន​ស្តាប់​គាត់​និយាយ ដោយ​ការ​អាណិត…

ឆ្លុះបញ្ចាំងអំពីសិរីល្អរបស់ព្រះ

លោក​លី តាំង(Li Tang) ជា​វិចិត្រ​ករ​ជន​ជាតិ​ចិន នៅ​សតវត្សរ៍​ទី​១២ ដែល​បាន​គូរ​រូប​ទេសភាព​ដ៏​រស់​រវើក ដែល​មាន​រូប​មនុស្ស សត្វ​បក្សី និង​សត្វ​ក្របី​ដ៏​គួរ​ឲ្យ​គយ​គន់។ ដោយ​សារ​គាត់​មាន​សមត្ថ​ភាព​ដ៏​អស្ចារ្យ នៅ​ក្នុង​ការ​គូរ​វាស​បាន​យ៉ាង​ល្អ នៅ​លើ​ផ្ទាំង​ក្រណាត់​សូត ​គេ​ក៏​បាន​ចាត់​ទុក​គាត់​ជា​កំពូល​វិចិត្រ​ករ ផ្នែក​រូប​ទេសភាព​នៃ​ជន​ជាតិ​ចិន។

អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​សិល្បៈ​ករ​នៅ​ទូទាំង​ពិភព​លោក បាន​ពិពណ៌​នា អំពី​អ្វី​ៗ​ដែល​ពួក​គេ​បាន​ឃើញ នៅ​ក្នុង​ស្នា​ព្រះ​ហស្ត​បែប​សិល្បៈ​​ដ៏​អស្ចារ្យ​របស់​ព្រះ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ផ្ទៃ​មេឃ​សំដែង​ពី​សិរីល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ ក៏​បង្ហាញ​ការដែល​ព្រះហស្ត​ទ្រង់​ធ្វើ”​(ទំនុកដំកើង ១៩:១)។ ព្រះ​គម្ពីរ​បាន​ចែង​ឲ្យ​យើង​ដឹង​ថា ភាព​ប៉ិន​ប្រសប់​របស់​មនុស្ស គឺ​ជា​អំណោយ​ទាន​មក​ពី​ព្រះ ដែល​បាន​បង្កើត​យើង​ម្នាក់​ៗ​មក​ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់ ដែល​ជា​ព្រះ​អាទិករ(លោកុប្បត្តិ ១:២៧)។

ព្រះ​ទ្រង់​បាន​ជ្រើស​រើស​សិល្បៈ​ករ ដែល​ជំនាញ​ខាង​ឈើ មាស ប្រាក់ លង្ហិន និងត្បូង ឲ្យ​បង្កើត​គ្រៀង​លម្អរ គ្រឿង​ប្រដាប់​ប្រើ​ប្រាស់ អាសនា និង​គ្រឿង​ក្រណាត់ នៅ​សម័យ​ដែល​ពួក​អ៊ីស្រាអែល​ថ្វាយ​បង្គំ​ទ្រង់ ក្នុង​រោង​ឧបោសថ(និក្ខមនំ ៣១:១-១១)។ សិល្បៈ​ករ​ទាំង​នេះ​បាន​ប្រើ​អំណោយ​ទាន​របស់​ខ្លួន ដើម្បី​ធ្វើ​កិច្ចការ​ដែល​មាន​ប្រយោជន៍​ខាង​វិញ្ញាណ ​ដែល​ជំរុញ និង​នាំ​ពួក​សង្ឃ និង​រាស្រ្ត​របស់​ព្រះ​អម្ចាស់ ក្នុង​ការ​ថ្វាយ​បង្គំ​ទ្រង់ ដែល​បាន​ហៅ​ពួក​គេឲ្យ​ធ្វើ​ជា​រាស្រ្ត​ព្រះ​អង្គ។

ការ​បង្ហាញ​ចេញ​នូវ​ភាព​អស្ចារ្យ តាម​ទម្រង់​សិល្បៈ​ផ្សេងៗ បាន​ឆ្លុះ​បញ្ចាំង​អំពី​សម្រស់​នៃ​ស្នា​ព្រះ​ហស្ត និង​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​អាទិករ និង​ព្រះ​ដ៏​ប្រោស​លោះ នៃ​ពិភព​លោក​ដ៏​អស្ចារ្យ។-Dennis Fisher

ស្ថិតនៅក្រោមការឡោមព័ទ្ធ

ក្នុង​អំឡុង​ពេល​សង្រ្គាម​បូសស្នៀ(ឆ្នាំ១៩៩២ ដល់១៩៩៦) មាន​ជន​ស៊ីវិល និង​ទាហាន​ជាង​១ម៉ឺន​នាក់ បាន​បាត់​បង់​ជីវិត ក្នុង​ទីក្រុង​សារ៉ាជេវ៉ូ ខណៈ​ពេល​ដែល​មាន​ការ​បាញ់​កំាភ្លើង និង​ការ​បាញ់​ផ្លោង​សន្ធប់ ចេញ​ពី​ភ្នំ​ដែល​នៅ​តំបន់​ជិត​ខាង។ លោក​ស្ទីវិនហ្គាឡូវេយ(Steven Galloway) ក៏​បាន​និពន្ធ​សៀវភៅ​រឿង​ប្រលោម​លោក ដែល​មាន​ចំណង​ជើង​ថា អ្នក​លេង​វីយូឡុង​ធំ នៃ​ទី​ក្រុង​សារ៉ាជេវ៉ូ  ដែល​ក្នុង​នោះ គាត់​បាន​ពិពណ៌នា​អំពី​សង្រ្គាម​នៅ​តំបន់​នោះ ក្នុង​អំឡុង​ពេល​នៃ​ការ​ឡោម​ព័ទ្ធ​រដ្ឋ​ធានី ដែល​មាន​រយៈ​ពេល​យូរ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​សង្រ្គាម​សម័យ​ទំនើប។

រឿង​ប្រលោម​លោក​នេះ មាន​តួអង្គ​ប្រឌិត​សំខាន់​ៗ បី​នាក់ ដែល​ត្រូវ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​គិត​ពី​ខ្លួន​ឯង​ជា​ទីមួយ ក្នុង​ការ​តស៊ូ ​ដើម្បី​ឲ្យ​រួច​ជីវិត​ក្នុង​សង្រ្គាម ឬ​ត្រូវ​ជម្នះ​កាលៈ​ទេសៈ​ដ៏​គ្រោះ​ថ្នាក់ ដើម្បី​គិត​ពី​អ្នក​ដទៃ ក្នុង​អំឡុង​គ្រា​ដ៏​វេទនា។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សាវ័ក​ប៉ុល ដែល​បាន​សរសេរ​សំបុត្រ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង នៅ​ទី​ក្រុង​រ៉ូម ផ្ញើ​ទៅ​កាន់​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង​ភីលីព ដោយ​បង្រៀន​ពួក​គេ​ថា “ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”(ភីលីព ២:៣-៤)។​ សាវ័ក​ប៉ុល​បាន​លើក​ឡើង អំពី​គំរូ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូវ ដែល​បាន​ផ្តោត​ទៅ​លើ​អ្នក​ដទៃ ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន​ឯង គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះគ្រីស្ទយេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ … ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ … នោះ​ក៏​បន្ទាប​ព្រះអង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង”(ខ.៥-៨)។

ព្រះ​យេស៊ូវ​មិន​បាន​ស្វែង​រក​ការ​អាណិត​ពី​អ្នក​ដទៃ​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ទ្រង់​មាន ដើម្បី​រំដោះ​យើង ឲ្យ​រួច​ពី​ចំណង​នៃ​អំពើ​បាប។​…

ក្របីចម្លងភក់

កាល​ពី​ពេល​ព្រឹក​ថ្ងៃ​មួយ លីលៀ(Lilia) បាន​រៀប​ចំ​ខ្លួន​ទៅ​ធ្វើ​ការ ទន្ទឹម​នឹង​នោះ ជេស(Jess)កូន​ស្រី​របស់​គាត់​ដែល​មាន​អាយុ​៤​ឆ្នាំ ក៏​រៀប​ចំ​ខ្លួន​ធ្វើ​កិច្ចការ​របស់​នាង​ផង​ដែរ។​ គ្រួសារ​មួយ​នេះ​បាន​ទិញ​ម៉ាស៊ីន​អាំង​នំប៉័ង​ស្វ័យ​ប្រវត្តិ ដែល​បង្វិល​នំប៉័ង​ពី​ទម្រ​ខាង​លើ ចុះ​មក​ទម្រ​ខាង​ក្រោម ធ្វើ​ឲ្យ​ជេស​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ពី​បី​នាទី​ក្រោយ​មក លីលៀ​ក៏​បាន​ឃើញ​នំប៉័ង​មួយ​ដុំ​ដែល​មិន​ទាន់​អំាង និង​នំប៉័ង​កន្លះ​ចំណិត ដែល​បាន​អាំង​ហើយ នៅ​លើ​ទម្រ​ខាង​ក្រោម​។ ជេស​ក៏​បាន​និយាយ​ឮ​ៗ​ថា “ខ្ញុំ​ពិត​ជា​ពូកែ​ដុត​នំមែន!”

នេះ​មិន​មែន​ជា​ការ​អស្ចារ្យ​ទេ ដែល​ក្មេង​ស្រី​ដែល​ចង់​ដឹង​ចង់​ឃើញ​ម្នាក់ អាច​អាំង​នំប៉័ង​ដោយ​ប្រើ​មាស៊ីន​ស្វ័យ​ប្រវត្តិ។​ ប៉ុន្តែ ពេល​ដែល​ព្រះ​យេស៊ូវ​ធ្វើ​ឲ្យ​នំប៉័ង​៥​ដុំ និង​ត្រី​ពីរ​កន្ទុយ ក្លាយ​ជា​អាហារ​សម្រាប់​មនុស្ស​រាប់​ពាន់​នាក់ នៅ​ជើង​ភ្នំ ពួក​គេ​ក៏​បាន​ទទួល​ស្គាល់​ការ​អស្ចារ្យ ក្នុង​ព្រឹត្តិ​ការណ៍​នោះ ហើយ​ចង់​តាំង​ទ្រង់​ជា​ស្តេច(យ៉ូហាន ៦:១-១៥)។

ជា​ការ​ពិត​ណាស់ នគរ​របស់​ព្រះ​យេស៊ូវ ​មិន​មែន​ជា “នគរ​របស់​លោកិយ”ទេ(យ៉ូហាន ១៨:៣៦) ហើយ​ទ្រង់​ក៏​បាន​យាង​ចេញ​ទៅ។ ពេល​ពួក​បណ្តា​ជន​រក​ឃើញ​ទ្រង់ នៅ​ថ្ងៃ​បន្ទាប់ ព្រះ​គ្រីស្ទ​ទ្រង់​ក៏​បាន​បង្ហាញ​ថា ពួក​គេ​បាន​គិត​ខុស​ហើយ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​រក​ខ្ញុំ មិន​មែន​ដោយ​ព្រោះ​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំបុ័ង​ឆ្អែត​ប៉ុណ្ណោះ”(៦:២៦)។ ពួក​គេ​ច្រឡំ​ថា ព្រះ​យេស៊ូវ នឹង​ធ្វើ​ជា​ស្តេច ដែល​ប្រទាន​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត និង​រំដោះ​ជន​ជាតិ​ពួក​គេ​ពី​ការ​គ្រប់​គ្រង​របស់​បរទេស។ តែ​ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “កុំ​ឲ្យ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុករលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិតស្ថេរ ដរាប​ដល់​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(ខ.២៧)។

ទស្សនៈ​បែក​លោកិយ​ធ្វើ​ឲ្យ​យើង​ចាត់​ទុក​ព្រះយេស៊ូវ ជា​ក្របី​សម្រាប់​ចម្លង​ភក់។ តាម​ពិត ​ទ្រង់​ជា​នំប៉័ង​ជីវិត។-Tim…