ការស្វែងរកកំណប់ទ្រព្យ
មានសៀវភៅរឿងកុមារជាច្រើន ដែលនិយាយអំពីកំណប់។ ប៉ុន្តែ លោកហ្វូររេស ហ្វ៊ែន(Forrest Fenn) ដែលជាមហាសេដ្ឋីដ៏ចម្លែក បានអៈអាងថា ខ្លួនបានទុកប្រអប់មួយចោល នៅកន្លែងណាមួយ នៅលើភ្នំរក់គី ដែលក្នុងនោះមានគ្រឿងអល្ល័ង្កា និងមាស ដែលមានតម្លៃរហូតដល់២លានដុល្លា។ មនុស្សជាច្រើនបានទៅរកមើលប្រអប់នោះ។ តាមពិតទៅ មានមនុស្សបួននាក់ ដែលបានបាត់បង់ជីវិត នៅក្នុងការព្យាយាមស្វែងរកកំណប់នោះ។
អ្នកនិពន្ធបទគម្ពីរសុភាសិតបានប្រាប់យើង អំពីមូលហេតុ ដែលយើងត្រូវឈប់បង្អង់ ហើយគិតថា តើមានទ្រព្យសម្បត្តិអ្វី ដែលសក្តិសមនឹងឲ្យយើងស្វែងរក? ក្នុងបទគម្ពីរសុភាសិត ជំពូក៤ បុរសជាឪពុកបានសរសេរសំបុត្រផ្ញើទៅកូនប្រុសរបស់គាត់ទាំងប៉ុន្មាន ឲ្យរស់នៅឲ្យបានល្អ ដោយប្រាប់ពួកគេថា ប្រាជ្ញា ឬយោបល គឺជាកំណប់ទ្រព្យដែលសក្តិសមនឹងឲ្យពួកគេស្វែងរក ឲ្យខានតែបាន(ខ.៧)។ គាត់មានប្រសាសន៍ថា ប្រាជ្ញានឹងជួយនាំផ្លូវយើងក្នុងការរស់នៅ ការពារយើង ហើយក៏ជួយយើងមិនឲ្យជំពប់ដួល(ខ.៨-១២)។
ជាច្រើនរយឆ្នាំក្រោយមក លោកយ៉ាកុប ដែលជាសាវ័ករបស់ព្រះយេស៊ូវ ក៏បាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃប្រាជ្ញា ក្នុងសំបុត្ររបស់គាត់ផងដែរ។ គឺដូចដែលគាត់បានសរសេរថា “ប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា និងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង”(យ៉ាកុប ៣:១៧)។ ពេលដែលយើងស្វែងរកប្រាជ្ញា យើងនឹងរកឃើញថា អ្វីៗគ្រប់យ៉ាងមានភាពរីកចម្រើន ក្នុងជីវិតយើង។
ដើម្បីស្វែងរកប្រាជ្ញា…
កុំប្រៀបធៀប
មានពេលមួយមិត្តភក្តិរបស់ខ្ញុំ ឈ្មោះ ស៊ូ(Sue) បាននិយាយថា “ថ្ងៃណាមួយ ខ្ញុំនឹងបង្ហោះរឿងនេះ នៅក្នុងហ្វេសប៊ុក គឺមិនគ្រាន់តែបង្ហោះចំណុចល្អៗប៉ុណ្ណោះទេ”។ កាលនោះនាងកំពុងបញ្ចេញមតិ អំពីការញាំអាហារ ជាមួយស្វាមីរបស់នាង ធ្វើឲ្យខ្ញុំផ្ទុះសំណើច ហើយក៏បានធ្វើឲ្យខ្ញុំគិតពិចារណាផងដែរ។ បណ្តាញសង្គមអាចមានប្រយោជន៍ដល់យើង ដោយវាជួយឲ្យយើងភ្ជាប់ទំនាក់ទំនង និងអធិស្ឋានឲ្យមិត្តភក្តិ ដែលនៅឆ្ងាយពីយើង។ តែបើយើងមិនប្រុងប្រយ័ត្នទេ វាអាចនាំឲ្យយើងគិតអំពីជីវិត តាមទស្សនៈដែលខុសពីការពិត។ យើងប្រហែលជាឃើញមនុស្សជាច្រើន បានបង្ហោះ “រឿងល្អៗ” តែយើងអាចយល់ច្រឡំ ដោយនឹកស្មានថា ពួកគេកំពុងរស់នៅ ក្នុងជីវិត ដែលគ្មានបញ្ហា ហើយឆ្ងល់ថា ហេតុអ្វីខ្លួនយើងចេះតែជួបញ្ហា ខុសពីអ្នកដទៃ។
ការប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃ ប្រាកដជានាំឲ្យយើងមិនសប្បាយចិត្តមិនខាន។ ពេលដែលពួកសាវ័កប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃ(មើល លូកា ៩:៤៦ ២២:២៤) ព្រះយេស៊ូវក៏បានហាមឃាត់ពួកគេភ្លាម។ បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ មិនទាន់បានប៉ុន្មានផង ទ្រង់បានប្រាប់លោកពេត្រុស អំពីការរងទុក្ខ ដែលគាត់នឹងទទួល ដោយសារសេចក្តីជំនឿរបស់គាត់។ បន្ទាប់មក លោកពេត្រុសក៏បានងាកទៅលោកយ៉ូហាន ហើយទូលសួរទ្រង់ថា “ព្រះអម្ចាស់អើយ តើអ្នកនោះនឹងបានដូចម្តេចទៅ?” ព្រះយេស៊ូវក៏បានឆ្លើយថា “បើសិនជាខ្ញុំចង់ឲ្យអ្នកនោះនៅ ទាល់តែខ្ញុំមក នោះតើអំពល់អ្វីដល់អ្នក ចូរឲ្យអ្នកមកតាមខ្ញុំចុះ”(យ៉ូហាន ២១:២១-២២)។
ត្រង់ចំណុចនេះ ព្រះយេស៊ូវបានចង្អុលបង្ហាញលោកពេត្រុស ឲ្យដឹងថា…
ម្កុដរបស់ស្តេច
មានពេលមួយ យើងបានអង្គុយនៅតុមួយ ដោយម្នាក់ៗបានយកឈើចាក់ធ្មេញ ដែលស្រួចៗដូចបន្លាដោតពីលើចានដែលធ្វើពីស្នោ ដែលនៅមុខយើង។ ក្នុងពេលដែលយើងញាំអាហារពេលល្ងាចថ្ងៃនោះ នៅសប្តាហ៍ដែលឈានទៅរកបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ យើងក៏បានបង្កើតបានភួងបន្លាមួយ ដែលឈើចាក់ធ្មេញនីមួយៗជាតំណាងឲ្យការអ្វីដែលយើងបានប្រព្រឹត្ត តែព្រះគ្រីស្ទបានបង់ថ្លៃលោះយើងរួចហើយ។ ការអនុវត្តន៍ដូចនេះ បាននាំឲ្យយើងនឹកចាំថា យើងបានធ្វើអំពើបាបជាច្រើន បានជាយើងត្រូវការព្រះសង្រ្គោះមួយអង្គ ហើយយើងក៏នឹកចាំអំពីរបៀបដែលព្រះយេស៊ូវបានរំដោះយើងឲ្យរួចពីបាប ដោយការសុគតរបស់ទ្រង់ នៅលើឈើឆ្កាង។
ភួងបន្លាដែលគេបានក្រងឲ្យព្រះយេស៊ូវពាក់ ជាផ្នែកមួយនៃល្បែងដ៏ព្រៃផ្សៃ ដែលពួកទាហានរ៉ូម៉ាំងបានលេង មុនពេលគេយកទ្រង់ទៅឆ្កាង។ ពួកគេក៏បានឲ្យទ្រង់ពាក់រ៉ូបដូចស្តេច ហើយថ្វាយដំបងមួយ ធ្វើជាដំបងរាជរបស់ស្តេច តែក្រោយមក ពួកគេក៏បានយកដំបងនោះវាយទ្រង់។ ពួកគេបានចម្អកឲ្យទ្រង់ ដោយហៅទ្រង់ថា “ស្តេចនៃសាសន៍យូដា”(ម៉ាថាយ ២៧:២៩) ដោយមិនបានដឹងទេថា ទង្វើរបស់ពួកគេ នឹងត្រូវគេចងចាំអស់រាប់ពាន់ឆ្នាំក្រោយមកទៀត។ ទ្រង់មិនមែនជាក្សត្រធម្មតាឡើយ។ ទ្រង់ជាស្តេចលើអស់ទាំងស្តេច ដែលការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ បានប្រទានឲ្យយើងនូវជីវិតអស់កល្ប។
នៅពេលព្រឹកថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ពួកជំនុំរបស់ខ្ញុំបានអបអរសាទរ ដល់អំណោយនៃការអត់ទោសបាប និងជីវិតថ្មី ដោយប្រើឈើចាក់ធ្មេញ និងផ្កា ធ្វើជានិមិត្តរូប។ យើងពិតជាមានអំណរណាស់ ដោយដឹងថាព្រះបានលប់បាបយើងចោល ហើយប្រទានឲ្យយើងមានសេរីភាព និងជីវិតរស់នៅជារៀងរហូតជាមួយទ្រង់! —AMY BOUCHER PYE
ផ្លូវនៃទុក្ខវេទនា
ក្នុងអំឡុងពេលនៃសប្តាហ៍ដ៏បរិសុទ្ធ យើងនឹកចាំអំពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ មុនពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង។ គេបានបណ្តើរព្រះយេស៊ូវ ទៅរកកន្លែងឆ្កាង តាមផ្លូវនៅទីក្រុងយេរូសាឡិម ដែលសព្វថ្ងៃនេះ គេហៅផ្លូវនោះជាភាសាឡាតាំងថា វីអា ដូឡូរ៉ូសា(Via Dolorosa) ដែលមានន័យថា ផ្លូវនៃទុក្ខវេទនា។
ប៉ុន្តែ អ្នកនិពន្ធព្រះគម្ពីរហេព្រើរ បានពិពណ៌នាថា ផ្លូវដែលព្រះយេស៊ូវបានយាងទៅរកឈើឆ្កាង មិនគ្រាន់តែជាផ្លូវនៃទុក្ខវេទនាប៉ុណ្ណោះឡើយ។ ផ្លូវនៃទុក្ខវេទនាដែលព្រះយេស៊ូវបានស្ម័គ្រព្រះទ័យ យាងទៅរកកាល់វ៉ារី បានក្លាយជា “ផ្លូវថ្មី និងផ្លូវដ៏រស់” ក្នុងព្រះវត្តមាននៃព្រះ សម្រាប់យើងរាល់គ្នា(ហេព្រើរ ១០:២០)។
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលជនជាតិយូដាបានព្យាយាមចូលទៅក្នុងព្រះវត្តមាននៃព្រះ តាមរយៈការយកសត្វធ្វើយញ្ញបូជា និងដោយព្យាយាមកាន់តាមក្រឹត្យវិន័យ។ ប៉ុន្តែ ក្រឹត្យវិន័យគ្រាន់តែជា “ស្រមោល ពីសេចក្តីល្អដែលត្រូវមក” ដ្បិត “ឈាមគោឈ្មោល និងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ”(ខ.១,៤)។
ដំណើររបស់ព្រះយេស៊ូវ តាមផ្លូវទៅរកឈើឆ្កាង បាននាំទៅរកការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់។ ដោយសារការលះបង់របស់ទ្រង់ នោះយើងអាចមានភាពបរិសុទ្ធខាងវិញ្ញាណ ពេលដែលយើងទទួលជឿទ្រង់ ដើម្បីទទួលការអត់ទោសបាប។ ទោះបីជាយើងមិនអាចកាន់តាមក្រឹត្យវិន័យឲ្យបានមួយរយភាគរយក៏ដោយ ក៏យើងនៅតែអាចចូលទៅជិតព្រះ ដោយគ្មានការភ័យខ្លាច ដោយទំនុកចិត្តទាំងស្រុងថា យើងបានទទួលការស្វាគមន៍ និងក្តីស្រឡាញ់(ខ.១០,២២)។
ផ្លូវនៃទុក្ខវេទនារបស់ព្រះគ្រីស្ទ បើកផ្លូវឲ្យយើងមានផ្លូវថ្មី និងផ្លូវដ៏រស់ ទៅរកព្រះ។—AMY PETERSON
ចានក្លាំនៃសេចក្តីស្រឡាញ់
ថ្ងៃមួយ នៅក្នុងថ្នាក់រូបវិទ្យាអស់កាលជាច្រើនឆ្នាំមកហើយ គ្រូបង្រៀន បានប្រាប់យើងកុំឲ្យងាកបែរក្រោយ ហើយសួរយើងថា “តើជញ្ជាំងខាងក្រោយរបស់ថ្នាក់រៀនយើង មានពណ៌អ្វី?” បើយើងមិនដែលបានចាប់អារម្មណ៍នឹងពណ៌របស់ជញ្ជាំងនោះទេ នោះយើងមិនអាចឆ្លើយសំណួរនេះបានឡើយ។
ជួនកាល យើងមិនបានចាប់អារម្មណ៍ ឬមើលរំលង “អ្វីមួយ” ដែលមានក្នុងជីវិតយើង ដោយសារយើងមិនអាចចាប់អារម្មណ៍ឲ្យបានគ្រប់ជ្រុងជ្រោយ។ ជួនកាល យើងមិនបានដឹងទេថា របស់នោះបាន នៅទីនោះ តាំងពីពេលណាមកទេ។
កាលពីពេលថ្មីៗនេះ ខ្ញុំបានអានសារឡើងវិញ នូវបទគម្ពីរដែលនិយាយអំពីព្រះយេស៊ូវលាងជើងឲ្យពួកសាវ័ក ហើយក្នុងរឿងនេះ មានចំណុចមួយចំនួន ដែលខ្ញុំមិនបានចាប់អារម្មណ៍កាលពីមុន។ ខ្ញុំមានការយល់ដឹងច្រើន អំពីរឿងនេះ ព្រោះគេច្រើនតែយករឿងនេះមកអាន ក្នុងអំឡុងពេលសប្តាហ៍នៃការរំឭកអំពីការរងទុក្ខរបស់ទ្រង់។ យើងមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ព្រះសង្រ្គោះ និងព្រះដ៏ជាព្រះមហាក្សត្រនៃយើង ទ្រង់បានបន្ទន់ព្រះកាយចុះ ដើម្បីលាងជើងឲ្យពួកសាវ័ករបស់ទ្រង់។ នៅទឹកដីអ៊ីស្រាអែលសម័យនោះ សូម្បីតែអ្នកបម្រើ ក៏គេមិនឲ្យធ្វើកិច្ចការនេះដែរ ព្រោះគេយល់ថា វាជាកិច្ចការថោកទាបពេក។ ប៉ុន្តែ អ្វីដែលខ្ញុំមិនបានចាប់អារម្មណ៍ពីមុនមកនោះ គឺព្រះយេស៊ូវ ដែលជាមនុស្សផង និងជាព្រះផង ទ្រង់បានលាងជើងឲ្យយូដាស។ ទោះទ្រង់ជ្រាបថា យូដាសនឹងក្បត់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែបន្ទាបព្រះកាយ លាងជើងឲ្យយូដាស គឺដូចដែលមានចែងក្នុងបទគម្ពីរ យ៉ូហាន ១៣:១១។
សេចក្តីស្រឡាញ់របស់ទ្រង់បានបង្ហូរចូលទៅក្នុងទឹក គឺសេចក្តីស្រឡាញ់ដែលទ្រង់បានប្រទានឲ្យមនុស្សគ្រប់គ្នា សូម្បីតែអ្នកដែលក្បត់ទ្រង់ក៏ដោយ។ ខណៈពេលដែលយើងជញ្ជឹងគិត អំពីព្រឹត្តិការណ៍នៃសប្តាហ៍នេះ ដែលកំពុងឈានទៅរកពិធីរំឭកអំពីការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ…
ចូរមើល ហើយស្ងាត់ស្ងៀម
ក្នុងបទចម្រៀងដែលមានចំណងជើងថា “ចូរមើលទៅទ្រង់” លោករូបេន សូតេឡូ(Rubén Sotelo) ដែលជាអ្នកនិពន្ធបទភ្លេង និងជាជនជាតិមិចស៊ិចកូបានពិពណ៌នា អំពីព្រះយេស៊ូវ នៅពេលទ្រង់ត្រូវគេឆ្កាង។ គាត់បានអញ្ជើញយើង ឲ្យមើលទៅព្រះយេស៊ូវ ហើយនៅស្ងាត់ស្ងៀម ព្រោះយើងពិតជាគ្មានពាក្យអ្វី ដែលសក្តិសមនឹងពិពណ៌នាអំពីសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានបង្ហាញចេញនៅឈើឆ្កាងឡើយ។ យើងអាចស្រមៃអំពីព្រឹត្តិការណ៍ ដែលបានរៀបរាប់ក្នុងកណ្ឌគម្ពីរដំណឹងល្អ។ យើងអាចនឹកស្រមៃអំពីឈើឆ្កាង ព្រះលោហិត ដែកគោល និងការឈឺចាប់របស់ទ្រង់។
ពេលដែលព្រះយេស៊ូវផុតដង្ហើម អស់អ្នកដែលបានឃើញការដែលកើតឡើង “ក៏វិលទៅវិញទាំងគក់ដើមទ្រូងបណ្តើរ”(លូកា ២៣:៤៨)។ ហើយក៏មានអ្នកដទៃទៀត ដែលបាន “ឈរមើលពីចម្ងាយ”(ខ.៤៩)។ ពួកគេបានមើលទៅទ្រង់ ហើយក៏នៅស្ងាត់ស្ងៀម។ អ្នកដែលនិយាយស្តីនៅពេលនោះ គឺមេទ័ព ដែលបានមានថ្លែងថា “មនុស្សនេះសុចរិតពិតមែន”(ខ.៤៧)។
មានបទចម្រៀង និងបទកំណាព្យត្រូវបានគេនិពន្ធឡើង ដើម្បីពិពណ៌នាអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យនេះ។ អស់កាលជាច្រើនឆ្នាំ មុនពេលទ្រង់សុគត លោកយេរេមាបានសរសេរ អំពីការឈឺចាប់របស់ទីក្រុងយេរូសាឡិម ក្រោយពីបានទទួលរងការបំផ្លិចបំផ្លាញ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ឱអ្នករាល់គ្នា ដែលដើរបង្ហួសអើយ តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ”(បរិទេវ ១:១២)។ ត្រង់ចំណុចនេះ គាត់កំពុងប្រាប់គេឲ្យមើលទៅទីក្រុងយេរូសាឡិម ហើយពិចារណា ព្រោះគាត់គិតថា គ្មានទុក្ខវេទនាណា ដែលខ្លាំងដូចទុក្ខវេទនារបស់ទីក្រុងយេរូសាឡិមឡើយ។ ទោះជាយ៉ាងណាក៏ដោយ តើមានទុក្ខវេទនាណា ដែលអាចប្រៀបផ្ទឹមនឹងទុក្ខវេទនារបស់ព្រះយេស៊ូវ?
យើងរាល់គ្នាដែលបានឮដំណឹងល្អ គឺកំពុងតែដើរកាត់តាមផ្លូវ ដែលគេបានឆ្កាងទ្រង់។ តើយើងនឹងមើលទៅទ្រង់…
ថ្វាយសិរីល្អដល់ព្រះដែលប្រទានឲ្យមានការលូតលាស់
ថ្ងៃមួយ ខ្ញុំបានកត់សំគាល់ឃើញមានវត្ថុពណ៌លឿង កំពុងបង្ហាញខ្លួន នៅលើចិញ្ចើមផ្លូវសម្រាប់បើកឡាន ដែលនៅខាងស្តាំដៃ។ វាគឺជាសម្រស់នៃផ្កាដាហ្វូឌីលប្រាំមួយដើម ដែលបានដុះនៅចន្លោះថ្មធំៗពីរផ្ទាំង បានរីកឡើង និងដុះខ្ពស់ពីដី។ ដោយសារខ្ញុំមិនបានដាំ ឬដាក់ជី និងស្រោចទឹកឲ្យពួកវា នោះខ្ញុំក៏មិនដឹងថា ផ្កាទាំងនោះបានដុះ នៅក្នុងទីធ្លាផ្ទះរបស់ខ្ញុំ ដោយរបៀបណាឡើយ។
ព្រះយេស៊ូវបានបកស្រាយ អំពីអាថ៌កំបាំងនៃការលូតលាស់ខាងវិញ្ញាណ នៅក្នុងរឿងប្រៀបប្រដូច អំពីគ្រាប់ពូជដែលគេបានសាបព្រោះ។ ទ្រង់បានប្រៀបធៀបនគរព្រះ ទៅនឹងកសិករម្នាក់ ដែលកំពុងព្រោះគ្រាប់ពូជ នៅលើដី(ម៉ាកុស ៤:២៦)។ គាត់ប្រហែលជាបានថែរទាំដីសម្រាប់ដាំគ្រាប់ពូជនោះ។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់ (ខ.២៧-២៨)។ លុះដល់កាលណាផ្លែទុំហើយ ក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវច្រូតហើយ(ខ.២៩)។
ភាពពេញវ័យនៃគ្រាប់ពូជ នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ គឺមិនខុសពីដើមផ្កាដាហ្វូឌីល ដែលចេញផ្កានោះឡើយ។ វាកើតមានភាពពេញវ័យ តាមពេលដែលព្រះកំណត់ និងដោយសារអំណាចរបស់ព្រះ ដែលធ្វើឲ្យវាលូតលាស់។ យ៉ាងណាមិញ យើងគិតអំពីការលូតលាស់ខាងវិញ្ញាណរបស់យើង ឬអំពីផែនការរបស់ព្រះ សម្រាប់ការរីកលូតលាស់នៃពូកជំនុំ រហូតដល់គ្រាដែលព្រះយេស៊ូវយាងមកវិញ ប៉ុន្តែ ព្រះទ្រង់អាចធ្វើការតាមរបៀបអាថ៌កំបាំង ដែលមិនពឹងផ្អែកទៅលើសមត្ថភាព ឬការយល់ដឹង ដែលយើងមានចំពោះព្រះរាជកិច្ចរបស់ទ្រង់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់នៅតែត្រាសហៅយើង ឲ្យស្គាល់ បម្រើ…
គោលបំណងនៃការរស់នៅ
ត្រួសៗ ហើយក៏បានកត់សំគាល់ឃើញថា សៀវភៅទាំងនោះបានបង្ហាញនូវទស្សនៈ ដែលមានទំនោរគួរឲ្យចាប់អារម្មណ៍។ សៀវភៅប្រភេទនោះ ស្ទើរតែទាំងអស់បានផ្តល់ឲ្យនូវយោបល់ល្អៗ ហើយទន្ទឹមនឹងនោះ ក៏មានសៀវភៅជាច្រើនដែលនិយាយពន្លយពាក្យថា យើងត្រូវកាត់បន្ថយការចំណាយ ក្នុងការរស់នៅ ដើម្បីឲ្យយើងបានរស់នៅដូចមហាសេដ្ឋី នៅថ្ងៃក្រោយ។ ប៉ុន្តែ មានសៀវភៅមួយបានផ្តល់ឲ្យនូវទស្សនៈខុសពីនេះ ដោយលើកឡើងថា ការរស់នៅបែបសាមញ្ញ គឺមានភាពចាំបាច់ ដើម្បីក្លាយជាអ្នកមាន។ សៀវភៅនោះបានលើកទឹកចិត្តថា បើអ្នកត្រូវការរបស់របរកាន់តែច្រើន ឬកាន់តែឡូយឆាយ ដើម្បីឲ្យបានសប្បាយចិត្ត នោះមានន័យថា “អ្នកមិនដឹងថា ខ្លួនឯងកំពុងរស់នៅដើម្បីអ្វីទេ”។
ទស្សនៈដ៏មានន័យខាងលើ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការឆ្លើយតបរបស់ព្រះយេស៊ូវ ចំពោះបុរសម្នាក់ ដែលបានទូលសូមទ្រង់ ឲ្យជំរុញបងប្រុសគាត់ ឲ្យចែកកេរមរតកជាមួយគាត់។ ពេលនោះ ព្រះយេស៊ូវទ្រង់មិនបានកាន់ខាងគាត់ឡើយ ផ្ទុយទៅវិញ ទ្រង់បានមានបន្ទូលបដិសេធគាត់ភ្លាមៗ មុនពេលទ្រង់ធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់ អំពី “ភាពលោភលន់គ្រប់ប្រភេទ” ព្រោះ “ជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”(លូកា ១២:១៤-១៥)។ បន្ទាប់មក ទ្រង់ក៏បានពិពណ៌នា អំពីការដែលបុរសអ្នកមានម្នាក់ មានផែនការបង្គរភោគផលដំណាំរបស់ខ្លួនទុក ហើយអរសប្បាយនឹងជីវភាពដ៏ស្តុកស្តម្ភ ដែលនោះជាការធ្វើផែនការចូលនិវត្តន៍ តាមបែបសតវត្សរ៍ទី១ ហើយទ្រង់ក៏បានធ្វើការសន្និដ្ឋានថា ទ្រព្យសម្បត្តិទាំងនោះ នឹងគ្មានប្រយោជន៍អ្វីសម្រាប់គាត់ឡើយ ព្រោះគាត់នឹងស្លាប់នៅយប់នោះហើយ(ខ.១៦-២០)។
យើងមានការទទួលខុសត្រូវ នៅក្នុងការប្រើប្រាស់ធនធានរបស់យើង ដោយភាពឆ្លាតវ័យ ប៉ុន្តែ ព្រះបន្ទូលព្រះយេស៊ូវបានក្រើនរំឭកយើង ឲ្យឆែកមើលបំណងចិត្តរបស់យើង។ ចិត្តរបស់យើងគួរតែផ្តោតទៅលើ ការដេញតាមនគរព្រះ…
តើគាត់ជានរណា?
សូមយើងស្រមៃថា យើងកំពុងតែឈរបញ្ជ្រៀតគ្នាជាមួយនឹងហ្វូងមនុស្ស ដែលកំពុងរង់ចាំស្វាគមន៍ នៅតាមបណ្តោយផ្លូវដីមួយខ្សែ។ ស្រ្តីដែលឈរពីក្រោយអ្នក កំពុងចំទើតជើង ខំរកមើលតើនរណាកំពុងតែធ្វើដំណើរមក។ អ្នកក៏បានមើលឃើញបុរសម្នាក់ កំពុងជិះសត្វលាមួយក្បាល ពីចម្ងាយមក តាមផ្លូវនោះ។ ពេលដែលគាត់ចូលមកកាន់តែជិត មនុស្សម្នាក៏បានបោះអាវវែងរបស់ខ្លួន ទៅលើផ្លូវ។ ភ្លាមៗនោះ អ្នកក៏បានឮសម្លេងមែកឈើបាក់ នៅពីក្រោយអ្នក គឺជាមែកដើមលម៉ើដែលគេបានកាច់ចែកគ្នា ហើយពួកបណ្តាជនក៏បានយកមែកលម៉ើទាំងនោះ មកតម្រៀបពីលើផ្លូវ មុនពេលសត្វលាដើរមកដល់។
អ្នកដើរតាមព្រះយេស៊ូវបានថ្វាយព្រះកិត្តនាមដល់ទ្រង់ យ៉ាងអស់ពីចិត្ត ខណៈពេលដែលទ្រង់យាងចូលទីក្រុងយេរូសាឡិម ដោយគង់នៅលើខ្នងសត្វលា រយៈពេល២បីថ្ងៃ មុនពេលគេយកទ្រង់ទៅឆ្កាង។ ហ្វូងមនុស្សបានអរសប្បាយ និងសរសើរដំកើងព្រះដោយសារ “ការអស្ចារ្យទាំងអស់ ដែលពួកគេបានឃើញ”(លូកា ១៩:៣៧)។ អ្នកដែលមានចិត្តប្តូរផ្តាច់ចំពោះព្រះយេស៊ូវ បានមកចោមរោមទ្រង់ ហើយស្រែកឡើងថា “ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ”(ខ.៣៨)។ ការដែលពួកគេថ្វាយព្រះកិត្តិនាម ដោយភាពក្លៀវក្លាយ៉ាងដូចនេះ ធ្វើឲ្យប្រជាជននៅក្រុងយេរូសាឡិមមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ពេលដែលព្រះយេស៊ូវយាងមកដល់ “នោះកើតមានសេចក្តីជ្រួលជ្រើមពេញក្នុងទីក្រុង ហើយគេសួរថា លោកនេះជាអ្នកណា?”(ម៉ាថាយ ២១:១០)។
សព្វថ្ងៃនេះ មនុស្សនៅតែចង់ដឹង ចង់ស្គាល់ព្រះយេស៊ូវ។ ទោះបីជាយើងមិនអាចក្រាលផ្លូវរបស់ទ្រង់ ដោយមែកដើមលម៉ើ ឬស្រែកសរសើរទ្រង់ នៅចំពោះមុខទ្រង់ដោយផ្ទាល់ក៏ដោយ ក៏យើងនៅតែអាចថ្វាយព្រះកិត្តិនាមដល់ទ្រង់។ យើងអាចជជែកជាមួយគេ អំពីកិច្ចការដ៏គួរឲ្យកត់សំគាល់ដែលទ្រង់បានធ្វើ និងការដែលទ្រង់ជួយអ្នកដែលត្រូវការជំនួយ ហើយអត់ទ្រាំនឹងការប្រមាថមើលងាយ ព្រមទាំងស្រឡាញ់គ្នាទៅវិញទៅមក។ បន្ទាប់មក…
អំណាចនៃការបង្ហាញចេញនូវគំរូ
ពេលខ្ញុំព្យាយាមជួសជុលអ្វីដែលខូច នៅផ្ទះខ្ញុំ តាមធម្មតា ខ្ញុំបែរជាធ្វើឲ្យខូចលើសដើម ហើយត្រូវបង់ថ្លៃឈ្នួល ឲ្យគេមកជួសជុលការខូចខាត ដែលខ្ញុំបានធ្វើបន្ថែមពីអ្វីដែលខូចស្រាប់។ ប៉ុន្តែ កាលពីពេលថ្មីៗនេះ ខ្ញុំបានជួសជុលឧបករណ៍ប្រើប្រាស់ នៅផ្ទះមួយគ្រឿង ដោយជោគជ័យ ដោយអនុវត្តតាមការបង្ហាញរបស់មនុស្សម្នាក់ អំពីរបៀបជួសជុស នៅក្នុងវីដេអូYoutube មួយជំហានម្តងៗ។
សាវ័កប៉ុលបានធ្វើជាគំរូដ៏មានអំណាច សម្រាប់យុវជន ឈ្មោះធីម៉ូថេ ដែលជាសិស្សគាត់ ដែលបានធ្វើដំណើរជាមួយគាត់ ហើយមើលគំរូនៃការប្រព្រឹត្តរបស់គាត់។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើគាត់ ពីមន្ទីរឃុំឃាំងថា “អ្នកបានស្គាល់គ្រប់សេចក្តីដែលខ្ញុំបង្រៀន កិរិយាដែលប្រព្រឹត្ត និងបំណងចិត្ត សេចក្តីជំនឿ សេចក្តីអត់ធ្មត់ សេចក្តីស្រឡាញ់ សេចក្តីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ ព្រមទាំងការដែលគេបៀតបៀនដល់ខ្ញុំ និងសេចក្តីទុក្ខលំបាករបស់ខ្ញុំដែរ ជាការដែលកើតដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា ក៏ស្គាល់សេចក្តីបៀតបៀនជាយ៉ាងណា ដែលខ្ញុំទ្រាំទ្រនោះដែរ”(២ធីម៉ូថេ ៣:១០-១១)។ ម្យ៉ាងទៀត សាវ័កប៉ុលក៏បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យនៅជាប់ក្នុងសេចក្តីដែលគាត់បានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា គាត់បានរៀនសេចក្តីនោះពីអ្នកណា ហើយថា តាំងពីក្មេងតូចមក គាត់បានស្គាល់បទគម្ពីរទាំងប៉ុន្មាន”(ខ.១៤-១៥)។
ទីបន្ទាល់នៃការរស់នៅរបស់សាវ័កប៉ុល បានបង្ហាញឲ្យយើងដឹង អំពីភាពចាំបាច់នៃការកសាងជីវិតយើង នៅលើគ្រឹះនៃព្រះបន្ទូលព្រះ។ គាត់បានរំឭកលោកធីម៉ូថេថា ព្រះគម្ពីរគឺជាប្រភពដ៏មានអំណាច ដែលព្រះបានប្រទាន ដែលយើងត្រូវយកទៅបង្រៀន និងបង្ហាត់បង្ហាញដល់អ្នក ដែលចង់ក្លាយជាអ្នកដើរតាមព្រះគ្រីស្ទ។
ខណៈពេលដែលយើងអរព្រះគុណព្រះអម្ចាស់…