ការចែករំលែកលើសពីសម្ភារៈ
មានពេលមួយខ្ញុំបានប្រាប់កូនប្រុសពៅរបស់ខ្ញុំ ឲ្យចែករំលែករបស់លេងជាមួយអ្នកដទៃ។ គាត់ក៏បានប្រកែកថា គាត់មិនចង់ចែករំលែកទេ។ ពេលនោះ គាត់មានការពិបាកក្នុងចិត្ត ព្រោះគាត់មិនចង់ឲ្យបំណែកដ៏តូចណាមួយនៃគ្រឿងសង់ផ្ទះរបស់គាត់ ត្រូវបែកចេញពីគាត់នោះទេ។ ខ្ញុំក៏បានគិតដល់ភាពមិនទាន់ពេញវ័យរបស់គាត់ ប៉ុន្តែ តាមពិត មិនមែនមានតែក្មេងៗទេ ដែលមានអាកប្បកិរិយាដូចនេះ។ តើក្នុងមួយជីវិតរបស់ខ្ញុំ ដែលជាមនុស្ស មានពេលណាខ្លះ ដែលខ្ញុំបដិសេធន៍មិនព្រមចែករំលែកដល់អ្នកដទៃ ដោយចិត្តជ្រះថ្លា និងសប្បុរស?
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ទ្រង់បានត្រាស់ហៅយើង ឲ្យចែករំលែកជីវិតយើង ដល់គ្នាទៅវិញទៅមក។ គឺដូចដែលនាងរស់ បានធ្វើសម្រាប់នាងណាអូមី ដែលជាម្តាយក្មេករបស់នាង។ ក្នុងនាមជាស្រ្តីមេម៉ាយទាល់ក្រ នាងណាអូមីគ្មានរបស់អ្វី សម្រាប់ផ្តល់ឲ្យនាងរស់ឡើយ។ ប៉ុន្តែ នាងរស់បានតភ្ជាប់ជីវិតរបស់ខ្លួន ជាមួយនឹងម្តាយក្មេក ដោយសន្យាថា ពួកគេនឹងបន្តតស៊ូជាមួយគ្នាទៀត ហើយសូម្បីតែសេចក្តីស្លាប់ក៏មិនអាចបំបែកពួកគេបានឡើយ។ គឺដូចដែលនាងរស់បាននិយាយទៅកាន់នាងណាអូមីថា “សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ”(នាងរស់ ១:១៦)។ នាងក៏បានធ្វើការចែករំលែកដោយចិត្តជ្រះថ្លា និងសប្បុរស ដល់ស្រ្តីដែលមានវ័យចំណាស់ជាងនាង ដោយបង្ហាញសេចក្តីស្រឡាញ់ និងក្តីអាណឹត។
ការចែករំលែកជីវិតរបស់យើង តាមរបៀបនេះ អាចមានការពិបាក ប៉ុន្តែ យើងត្រូវចាំថា យើងនឹងទទួលបាននូវផលផ្លែដ៏មានតម្លៃ ពីអំពើសប្បុរសយ៉ាងដូចនេះ។ នាងរស់បានចែករំលែកជីវិតរបស់ខ្លួន ដល់នាងណាអូមី ប៉ុន្តែ ក្រោយមក នាងមានកូនប្រុសម្នាក់ ដែលជាជីតារបស់ស្តេចដាវីឌ។ ព្រះយេស៊ូវបានចែករំលែកជីវិតទ្រង់ជាមួយយើង ប៉ុន្តែ ក្រោយមក…
បទចម្រៀងនៅពេលយប់
ឪពុករបស់ខ្ញុំបានរស់នៅ ក្នុងជីវិតមួយ ដែលមានសេចក្តីប្រាថ្នាជាច្រើន។ គាត់ចង់បានភាពពេញលេញ សូម្បីតែនៅពេលដែលជម្ងឺប៉ាគីនសុនបានធ្វើឲ្យមានភាពពិការបន្តិចម្តងៗ នៅក្នុងគំនិត និងរូបកាយគាត់ក៏ដោយ។ គាត់ប្រាថ្នាចង់បានសន្តិភាព នៅពេលដែលគាត់កំពុងតែជួបការឈឺចាប់ ដោយសារជម្ងឺធ្លាក់ទឹកចិត្ត។ គាត់ចង់ទទួលសេចក្តីស្រឡាញ់ និងការឲ្យតម្លៃពីអ្នកដទៃ ប៉ុន្តែ ជាញឹកញាប់ គាត់បានជួបភាពឯកោជាញឹកញាប់។
គាត់មានអារម្មណ៍ថា គាត់មានភាពឯកោតិចជាងមុន ពេលដែលគាត់អានបទគម្ពីរ ទំនុកដំកើង ជំពូក៤២ ដែលជាបទគម្ពីរទំនុកដំកើងដែលគាត់ចូលចិត្តជាងគេ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងនេះ ក៏មានចិត្តស្រេកឃ្លានចង់បានការប្រោសឲ្យជា ដូចគាត់ផងដែរ(ខ.១-២)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងក៏ធ្លាប់ជួបទុក្ខព្រួយ ដែលហាក់ដូចជាមិនដែលបាត់ទៅណា(ខ.៣) ធ្វើឲ្យក្តីអំណរមានតែនៅក្នុងការចងចាំដ៏យូរ(ខ.៦)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏ធ្លាប់មានអារម្មណ៍ថា ព្រះជាម្ចាស់បានបោះបង់ចោលគាត់ និងបានទូលសួរទ្រង់ថា “ហេតុអ្វី?”(ខ.៩) ពេលដែលភាពជ្រួលច្របល់ និងការឈឺចាប់បានកើតមានជាបន្តបន្ទាប់(ខ.៧)។
ហើយព្រះបន្ទូលក្នុងបទគម្ពីរទំនុកដំកើង បានបក់មកលើគាត់ ដោយធានាថា គាត់មិនឯកោទេ ហើយឪពុកខ្ញុំក៏បានមានអារម្មណ៍ថា សន្តិភាពដ៏ស្ងាត់ស្ងៀមបានចាប់ផ្តើមមាន ក្នុងពេលដែលគាត់ឈឺចាប់។ គាត់ក៏បានស្តាប់ឮសម្លេងដ៏ស្រទន់នៅជុំវិញខ្លួនគាត់ គឺសម្លេងដែលធានាគាត់ថា ព្រះជាម្ចាស់នៅតែស្រឡាញ់គាត់យ៉ាងខ្លាំងជានិច្ច(ខ.៨) ទោះបីជាគាត់គ្មានចម្លើយ ទោះរលកនៃបញ្ហានៅតែបក់បោកមកលើគាត់ក្តី។
ពេលនោះ គាត់មានការស្កប់ចិត្ត ពេលដែលបានស្តាប់សំនៀងនៃសេចក្តីស្រឡាញ់ ក្នុងបទគម្ពីរទំនុកដំកើងនោះ នៅពេលយប់។ គឺមានចិត្តស្កប់ស្កល់ល្មមនឹងបន្តតោងជាប់សេចក្តីសង្ឃឹម សេចក្តីស្រឡាញ់ និងក្តីអំណរដែលបានកើនឡើង។ ហើយល្មមនឹងឲ្យគាត់ រង់ចាំដោយចិត្តអត់ធ្មត់ ចំពោះថ្ងៃដែលគាត់នឹងលែងស្រេកឃ្លានតទៅទៀត(ខ.៥,១១)។—MONICA BRANDS
គ្រឹះដ៏រឹងមាំ នៃសេចក្តីសង្ឃឹម
ខ្ញុំមានសត្វឆ្កែមួយក្បាល ឈ្មោះ “ប៊ែរ” ជាពូជសត្វឆ្កែប្រមាញ់ឡាប្រាដូ ដែលមានទម្ងន់ជាង៥០គីឡូក្រាម។ ខ្ញុំបានដាក់ទឹកឲ្យវាផឹក នៅក្នុងចានដែកដ៏ធំមួយ នៅកៀនជ្រុងជញ្ជាំងផ្ទះបាយ។ ពេលណាទឹកក្នុងចានរីងអស់ វាមិនបានព្រុស ឬយកជើងទៅកាយចានដែកនោះទេ។ ផ្ទុយទៅវិញ វាផ្តេកខ្លួន និងរង់ចាំយ៉ាងស្ងាត់ស្ងៀម នៅក្បែរចានដែកនោះ។ ជួនកាល វាត្រូវរង់ចាំជាច្រើននាទី ប៉ុន្តែ វាបានរៀនទុកចិត្តថា ខ្ញុំនឹងដើរចូលក្នុងផ្ទះបាយ ឃើញវានៅទីនោះ ហើយផ្តល់ឲ្យវានូវអ្វីដែលវាត្រូវការជាមិនខាន។ ជំនឿដ៏សាមញ្ញដែលវាមានចំពោះខ្ញុំ បានធ្វើឲ្យខ្ញុំនឹកចាំថា ខ្ញុំត្រូវទុកចិត្តព្រះកាន់តែខ្លាំង។ នេះជាមេរៀនអំពីសេចក្តីជំនឿដ៏ប្រសើរ ដែលខ្ញុំអាចរកបាន ពីកន្លែងដែលខ្ញុំមិននឹកស្មានដល់។
ព្រះគម្ពីរបានចែងថា “សេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ”(ហេព្រើរ ១១:១)។ ព្រះជាម្ចាស់ គឺជាគ្រឹះនៃការទុកចិត្ត និងការដឹងជាក់ ហើយទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកដែលស្វែងរកទ្រង់ អស់ពីចិត្ត(ខ.៦)។ ព្រះជាម្ចាស់ មានព្រះទ័យស្មោះត្រង់ ចំពោះព្រះបន្ទូលសន្យា ដែលទ្រង់ប្រទានដល់អ្នកដែលជឿ និងចូលមករកទ្រង់ តាមរយៈព្រះយេស៊ូវ។
ជួនកាល ការមានជំនឿ នៅក្នុង “ការអ្វី ដែលយើងមើលមិនឃើញ” គឺមិនមែនជាការងាយទេ។ ប៉ុន្តែ យើងអាចសម្រាក ដោយទុកចិត្តចំពោះសេចក្តីល្អ និងចរិយាសម្បត្តិដែលមានក្តីស្រឡាញ់របស់ទ្រង់ ដោយទុកចិត្តថា ប្រាជ្ញាទ្រង់ មានភាពល្អឥតខ្ចោះ ក្នុងគ្រប់ការទាំងអស់ សូម្បីតែនៅពេលដែលយើងត្រូវរង់ចាំទ្រង់ឆ្លើយតបក៏ដោយ។…
បរាជ័យរបស់សត្វបង្កង
មានពេលមួយ បងប្អួនជីដូនមួយរបស់ខ្ញុំ បានអញ្ជើញខ្ញុំ ឲ្យទៅចាប់បង្កងក្រហមជាមួយគាត់។ ពេលនោះ ខ្ញុំមានចិត្តរំភើបរីករាយណាស់។ ខ្ញុំក៏បានញញឹម ពេលដែលគាត់ហុចកូនធុងជ័រមួយឲ្យខ្ញុំ។ ពេលខ្ញុំសួររកគំរបធុង គាត់ក៏បានប្រាប់ខ្ញុំថា យើងមិនចាំបាច់ប្រើគំរបនោះក៏បាន ហើយគាត់ក៏បានលើកសន្ទូច និងកំទេចសាច់មាន់ ដែលយើងបានប្រើជានុយ។
ក្រោយមក ខណៈពេលដែលខ្ញុំមើលសត្វបង្កងតូចៗទាំងនោះព្យាយាមឡើងពីលើគ្នាទៅវិញទៅមក ដើម្បីគេចចេញពីធុង ដែលជិតពេញ ខ្ញុំក៏បានដឹងអំពីមូលហេតុដែលយើងមិនចាំបាច់ត្រូវប្រើគំរបធុងមែន។ ពេលណាបង្កងណាមួយឡើងជិតដល់មាត់ធុង បង្កងផ្សេងទៀត ក៏បានទាញវាទម្លាក់មកវិញ នៅក្នុងការដណ្តើមគ្នាចេញពីក្នុងធុងដ៏វឹកវរនោះ។
បរាជ័យរបស់សត្វបង្កង បានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពហិនហោច ដែលកើតឡើង ពីការគិតប្រយោជន៍ផ្ទាល់ខ្លួន ជាជាងគិតប្រយោជន៍រួម។ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងថែស្សាឡូនិច គាត់ដឹងថា គ្រីស្ទបរិស័ទត្រូវការការទំនាក់ទំនង ដែលជួយជ្រោង និងពឹងផ្អែកលើគ្នាទៅវិញទៅមក។ គាត់បានជំរុញពួកគេឲ្យដាស់តឿនអ្នកដែលខ្ជិលច្រអូស និងបង្កការរំខាន ហើយលើកទឹកចិត្តអ្នកដែលបាក់ទឹកចិត្ត ព្រមទាំងជួយអ្នកទន់ខ្សោយ ហើយមានការអត់ធ្មត់ចំពោះមនុស្សទាំងអស់(១ថែស្សាឡូនីច ៥:១៤)។
សាវ័កប៉ុលក៏បានកោតសរសើរសហគមន៍របស់ពួកគេ ដែលចេះយកអសារគ្នា(ខ.១១) រួចគាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យមានទំនាក់ទំនងដែលមានក្តីស្រឡាញ់ និងមេត្រីភាពកាន់តែខ្លាំង(ខ.១៣-១៥)។ ការព្យាយាមបង្កើតវប្បធម៌នៃការអត់ទោស ភាពសប្បុរស និងសេចក្តីអាណឹត បានជួយឲ្យពួកគេមានទំនាក់ទំនងកាន់តែរឹងមាំ ជាមួយព្រះជាម្ចាស់ និងជាមួយអ្នកដទៃ(ខ.១៥,២៣)។
ពួកជំនុំអាចលូតលាស់ និងធ្វើបន្ទាល់ថ្វាយព្រះគ្រីស្ទ តាមរយៈការរួបរួម ដោយសេចក្តីស្រឡាញ់យ៉ាងដូចនេះឯង។ យើង និងពួកជំនុំរបស់យើង នឹងមានការលូតលាស់ ពេលណាអ្នកជឿព្រះ ថ្វាយព្រះកិត្តិនាមដល់ទ្រង់…
ការបម្រើអ្នកដ៏តូចបំផុត
មានពេលមួយ កូនស្រីរបស់ខ្ញុំបានរៀបចំខ្លួនទៅរៀន លឿនជាងពេលរាល់ដង ដូចនេះ គាត់ក៏បានសុំឲ្យខ្ញុំឈាងចូលហាងកាហ្វេ នៅតាមផ្លូវទៅសាលារបស់នាង។ ខ្ញុំក៏បានយល់ព្រម។ ខណៈពេលដែលខ្ញុំបើកឡានជិតដល់ផ្លូវបត់ចូលហាងកាហ្វេ ខ្ញុំក៏បានសួរនាងថា “តើកូនចង់ចែករំលែកក្តីអំណររបស់កូន នៅពេលព្រឹកនេះទេ?” នាងក៏បានឆ្លើយថា នាងចង់ចែករំលែក។
យើងក៏បានកម្មង់ទិញអាហាររបស់យើង ហើយទៅបង់លុយ នៅក្បែរបង្អួចហាង។ ខ្ញុំក៏បានប្រាប់អ្នករត់តុថា យើងចង់បង់លុយឲ្យស្រ្តីវ័យក្មេងម្នាក់ ដែលនៅក្រោយយើងផងដែរ។ កូនស្រីខ្ញុំក៏បានបញ្ចេញទឹកមុខញញឹមស្រស់។
បើប្រៀបធៀបរឿងនេះ នឹងរឿងធំៗជាច្រើន ការទិញកាហ្វេមួយពែង ឲ្យនរណាម្នាក់ ហាក់ដូចជាគ្មានអ្វីធំដុំទេ។ តើពិតមែនទេ? ខ្ញុំឆ្ងល់ថា តើការទិញកាហ្វេមួយពែង ឲ្យនរណាម្នាក់ ស្ថិតនៅក្នុងចំណោមអំពើល្អ ដែលព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងធ្វើសម្រាប់អ្នកតូចបំផុត ក្នុងចំណោមយើងឬទេ?(ម៉ាថាយ ២៥:៤០)។ សូមយើងគិត អំពីអ្នក ដែលនៅក្រោយយើង ឬនៅបន្ទាប់យើង។ ហើយបន្ទាប់មក សូមយើងធ្វើ “អំពើល្អមួយ” ដែលប្រហែលជាការទិញកាហ្វេ ឬប្រហែលជាការធ្វើអ្វីដែលលើសនេះ ឬតូចជាងនេះ សម្រាប់គាត់។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលថា កាលណាយើង “ធ្វើការទាំងនោះ”(ខ.៤០) ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់ទ្រង់ដែរ។
នៅពេលព្រឹកនោះ ខណៈពេលដែលយើងបើកឡានចេញពីហាងកាហ្វេនោះទៅ យើងក៏បានឃើញស្រ្តីម្នាក់នោះកំពុងទទួលកាហ្វេពីអ្នករត់តុក្នុងហាងកាហ្វេនោះ។ ស្នាមញញឹមស្រស់ បានលេចឡើង នៅលើផ្ទៃមុខរបស់អ្នកទាំងពីរ។—JOHN BLASÉ
ទំហំដែលគ្មានដែនកំណត់
មានពេលមួយ ខ្ញុំបានផ្តេកខ្លួននៅលើកម្រាលកៅស៊ូ ហើយអត់ដង្ហើម តាមបង្គាប់របស់គ្រូពេទ្យ ខណៈពេលដែលម៉ាស៊ីនកំពុងតែដំណើរការ ដោយសម្លេងងឺតង៉តៗ និងសូរក្រិកៗ។ ខ្ញុំបានស្គាល់មនុស្សជាច្រើន ដែលបានទៅស្គែនអ៊ែម អរ អាយ (MRIs) ប៉ុន្តែ ដោយសារខ្ញុំជាមនុស្សដែលមានជម្ងឺខ្លាចកន្លែងបិទជិត នោះខ្ញុំចាំបាច់ត្រូវផ្តោតចិត្តទៅលើព្រះជាម្ចាស់ ដែលទ្រង់ធំជាងខ្ញុំ។
ខណៈពេលដែលខ្ញុំឮម៉ាស៊ីនបញ្ចេញសម្លេងតាមចង្វាក់របស់វា ខ្ញុំក៏បានសូត្រឃ្លាមួយក្នុងខគម្ពីរ ក្នុងចិត្តខ្ញុំអំពី “ទទឹង បណ្តោយ ជំរៅ និងកំពស់នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ”(អេភេសូរ ៣:១៨)។ ពេលសាវ័កប៉ុលអធិស្ឋានឲ្យពួកជំនុំនៅក្រុងអេភេសូរ គាត់បានពិពណ៌នា អំពីរង្វាស់ទាំងបួននៃសេចក្តីស្រឡាញ់របស់ព្រះ ដើម្បីនិយាយសង្កត់ធ្ងន់ អំពីទំហំ និងភាពស្ថិតស្ថេរនៃសេចក្តីស្រឡាញ់ និងព្រះវត្តមានរបស់ទ្រង់។
របៀបដែលខ្ញុំផ្តេកខ្លួន ដើម្បីស្គែននឹងម៉ាស៊ីន អ៊ែម អរ អាយ បានផ្តល់ឲ្យខ្ញុំនូវការយល់ដឹងថ្មីមួយ។ ពេលខ្ញុំគិតអំពីទទឹង ខ្ញុំក៏បានគិតដល់ទទឹងរបស់បំពង់ស្គែន ដែលខ្លួនរបស់ខ្ញុំបានផ្តេកនៅខាងក្នុង ដោយដៃនៅសងខាងខ្លួនខ្ញុំ។ ខ្ញុំក៏បានគិតអំពីបណ្តោយរបស់បំពង់នោះពីចុងម្ខាងដល់ចុងម្ខាង ដែលមានប្រវែងវែងជាងដងខ្លួនរបស់ខ្ញុំ រាប់ចាប់ពីជើងដល់ក្បាល។ បន្ទាប់មក ខ្ញុំក៏បានគិតអំពីកម្ពស់ របស់ពិដាននៃបំពង់នោះ គិតចាប់ពីច្រមុះខ្ញុំទៅ។ រួចខ្ញុំក៏បានគិតអំពីជម្រៅរបស់បំពង់នោះ ដែលគិតចាប់ពីទម្រដែលតភ្ជាប់បំពង់នោះ និងកម្រាលឥដ្ឋ ដែលនៅក្រោមខ្ញុំ ហើយបានទ្រខ្លួនខ្ញុំ។ រង្វាស់ទាំងបួននេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីទទឹង បណ្តោយ កម្ពស់ និងជម្រៅ នៃសេចក្តីស្រឡាញ់…
ព្រះជាម្ចាស់ស្វាគមន៍
ពួកជំនុំរបស់ខ្ញុំបានជួបជុំគ្នា នៅក្នុងសាលាបឋមសិក្សា ដ៏ចំណាស់មួយកន្លែង ។ សាលានោះបានបិទទ្វារ ក្នុងឆ្នាំ១៩៥៨ ជាជាងអនុវត្តតាមបទបញ្ជារបស់តុលាការអាមេរិក ដែលបានបង្គាប់ឲ្យឈប់ប្រកាន់ជាតិសាសន៍(តាមច្បាប់ ដែលបានអនុញ្ញាតសិស្សអាមេរិកស្បែកខ្មៅ ទៅរៀននៅសាលា ដែលពីមុនទទួលតែសិស្សស្បែកស)។ នៅឆ្នាំបន្ទាប់ សាលារៀននេះក៏បានបើកឡើងវិញ ហើយអេលវ៉ា(Elva) ជាសមាជិកពួកជំនុំរបស់ខ្ញុំនៅពេលបច្ចុប្បន្ន ដែលកាលនោះ នាងស្ថិតក្នុងចំណោមសិស្សស្បែកខ្មៅដំបូងគេ ដែលបញ្រ្ជៀតចូលនៅក្នុងពិភពនៃពួកស្បែកស។ គាត់បានរំឭកថា “នៅសម័យនោះ គេបានយកខ្ញុំចេញពីសហគមន៍ដ៏មានសុវត្ថិភាពរបស់ខ្ញុំ ដែលមានគ្រូបង្រៀន ដែលជាផ្នែកមួយនៃជីវិតខ្ញុំ ហើយគេក៏បានយកខ្ញុំទៅដាក់ ក្នុងបរិយាកាសដ៏គួរឲ្យខ្លាច នៅក្នុងថ្នាក់រៀនមួយ ដែលមានសិស្សស្បែកខ្មៅតែម្នាក់ទៀត”។ កាលនោះ អេលវ៉ាបានជួបការលំបាកជាច្រើន ដោយសារនាងមានពណ៌សម្បុរខុសពីគេ ប៉ុន្តែ នាងបានប្រែក្លាយជាស្រ្តី នៃសេចក្តីក្លាហាន ជំនឿ និងការអត់ឱនទោស។
ទីបន្ទាល់របស់គាត់ គឺពិតជាមានន័យខ្លាំងណាស់ ព្រោះនាងបានអត់ទ្រាំនឹងការអាក្រក់ជាច្រើន ពីសំណាក់មនុស្សមួយចំនួន នៅក្នុងសង្គមមួយ ដែលបានបដិសេធសេចក្តីពិត ដែលថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សម្នាក់ៗ ដោយមិនគិតពណ៌សម្បុរ ឬពូជសាសន៍ឡើយ។ សមាជិកមួយចំនួន នៅក្នុងពួកជំនុំដំបូង ក៏បានបដិសេធសេចក្តីពិតនេះផងដែរ ដោយជឿថា ព្រះជាម្ចាស់ស្រឡាញ់តែជាតិសាសន៍មួយ ដោយសារដើមកំណើតរបស់ពួកគេ ហើយទ្រង់បដិសេធជាតិសាសន៍ដទៃទៀត។ ប៉ុន្តែ បន្ទាប់ពីសាវ័កពេត្រុសបានទទួលការបើកសម្តែងពីព្រះជាម្ចាស់ហើយ គាត់ក៏បានធ្វើឲ្យគេគ្រប់គ្នាភ្ញាក់ផ្អើល ដោយប្រកាសថា “ព្រះមិនរើសមុខអ្នកណាទេ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្តីសុចរិត…
ព្រះអង្គសង្រ្គោះដែលយើងត្រូវការ
កាលពីឆ្នាំទៅ ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំបានអធិស្ឋាន សូមការប្រោសឲ្យជា សម្រាប់ស្រ្តីបីនាក់ ដែលកំពុងតែតយុទ្ធនឹងជម្ងឺមហារីក។ យើងដឹងថា ព្រះទ្រង់មានអំណាចប្រោសពួកគេឲ្យជា ហើយយើងក៏បានទូលសូមឲ្យទ្រង់ប្រោសពួកគេឲ្យជា ជារៀងរាល់ថ្ងៃ។ យើងបានឃើញទ្រង់ប្រោសគេឲ្យជា ដោយការអស្ចារ្យ កាលពីមុន ហើយយើងជឿថា ទ្រង់អាចធ្វើការប្រោសឲ្យជានៅលើកក្រោយៗទៀត។ ក្នុងអំឡុងពេលដែលពួកគេម្នាក់ៗកំពុងតយុទ្ធនឹងជម្ងឺរនោះ នៅថ្ងៃខ្លះ យើងបានឃើញការប្រោសឲ្យជា ហាក់ដូចជាបានកើតឡើងមែន បានជាយើងមានការអរសប្បាយ។ ប៉ុន្តែ ពេលរដូវស្លឹកឈើជ្រុះមកដល់ ពួកគេទាំងបីបានលាចាកលោក។
អ្នកខ្លះនិយាយថា ការលាចាកលោករបស់ពួកគេ គឺជា “ការប្រោសឲ្យជា ដ៏ប្រសើរបំផុត”។ ប៉ុន្តែ ការបាត់បង់នេះ នៅតែធ្វើឲ្យយើងមានការឈឺចាប់យ៉ាងខ្លាំង។ យើងចង់ឲ្យព្រះអង្គប្រោសពួកគេទាំងបីឲ្យជា នៅពេលនោះ ប៉ុន្តែ យើងមិនយល់ទេថា ហេតុអ្វីទ្រង់មិនបានធ្វើការអស្ចារ្យ ឲ្យពួកគេជាពីជម្ងឺនោះ។
មនុស្សមួយចំនួនបានដើរតាមព្រះយេស៊ូវ ដោយសារការអស្ចារ្យដែលទ្រង់បានធ្វើ និងដើម្បីបំពេញតម្រូវការរបស់ពួកគេ(យ៉ូហាន ៦:២,២៦)។ អ្នកខ្លះគ្រាន់តែបានគិតថា ទ្រង់ជាកូនប្រុសរបស់ជាងឈើប៉ុណ្ណោះ(ម៉ាថាយ ១៣:៥៥-៥៨) ហើយអ្នកដទៃទៀតរំពឹងថា ទ្រង់នឹងធ្វើជាអ្នកដឹកនាំនយោបាយរបស់ពួកគេ(លូកា ១៩:៣៧-៣៨)។ អ្នកខ្លះគិតថា ទ្រង់ជាគ្រូបង្រៀនដ៏អស្ចារ្យ(ម៉ាថាយ ៧:២៨-២៩) ខណៈពេលដែលអ្នកដទៃទៀត បានដើរតាមទ្រង់ ដោយសារការបង្រៀនរបស់ទ្រង់ ពិបាកនឹងឲ្យពួកគេយល់(យ៉ូហាន ៦:៦៦)។
ព្រះយេស៊ូវមិនតែងតែធ្វើអ្វី ដែលយើងរំពឹងឲ្យទ្រង់ធ្វើនោះឡើយ។ តែទ្រង់ល្អហួសក្តីស្រមៃរបស់យើង។ ទ្រង់ជាអ្នកប្រទានជីវិតអស់កល្បជានិច្ច(ខ.៤៧-៤៨)។ ទ្រង់ល្អ…
ជម្រើសក្រៅពីការព្រួយបារម្ភ
មានបុរសដ៏ស្មោះត្រង់ម្នាក់ ដែលជាអ្នកគោរពច្បាប់ បានទទួលសារជាសម្លេងពីបុរសម្នាក់ ដែលបានថា ខ្លួនជាមន្ត្រីប៉ូលីស ហើយបានឲ្យបុរសម្នាក់នោះទូរស័ព្ទទៅកាន់លេខទូរស័ព្ទរបស់ខ្លួន។ ភ្លាមៗនោះ បុរសម្នាក់នេះក៏បានចាប់ផ្តើមព្រួយបារម្ភថា គាត់ប្រហែលជាបានធ្វើអ្វីខុសហើយ។ គាត់មិនហ៊ានទូរស័ព្ទទៅកាន់លេខនោះទេ ហើយថែមទាំងគេងមិនលក់ ដោយគិតអំពីរឿងដែលអាចកើតឡើងចំពោះគាត់។ មន្ត្រីប៉ូលីសនោះមិនដែលទំនាក់ទំនងមកគាត់ម្តងទៀតឡើយ ប៉ុន្តែ សារជាសម្លេងនោះ បានធ្វើឲ្យគាត់ព្រួយបារម្ភ អស់រយៈពេលជាច្រើនសប្តាហ៍។
ព្រះយេស៊ូវបានចោទសួរ នូវសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ អំពីការព្រួយបារម្ភថា “តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ?”(ម៉ាថាយ ៦:២៧)។ សំណួរនេះអាចជួយឲ្យយើងគិតឡើងវិញ អំពីការព្រួយបារម្ភ ហើយឈប់ព្រួយបារម្ភតទៅទៀត ព្រោះសំណួរនេះបានបញ្ជាក់ថា ការព្រួយបារម្ភមិនបានជួយដោះស្រាយបញ្ហា ដែលយើងកំពុងតែព្រួយបារម្ភនោះឡើយ។
ពេលដែលបញ្ហាកំពុងតែបោះពួយមករកយើងពីចម្ងាយ យើងត្រូវអធិស្ឋានសូមឲ្យព្រះទ្រង់បង្ហាញឲ្យយើងដឹងថា យើងត្រូវធ្វើដូចម្តេច ដើម្បីជៀសវាងបញ្ហានោះ។ ប៉ុន្តែ បើយើងដឹងថា យើងមិនអាចធ្វើអ្វីមួយ ដើម្បីជៀសវាងបញ្ហានោះទេ យើងអាចទទួលការកម្សាន្តចិត្ត ដោយដឹងថា ព្រះជាម្ចាស់មិនដែលសព្វព្រះទ័យឲ្យយើងប្រឈមមុខនឹងបញ្ហា តែម្នាក់ឯងឡើយ។ ទ្រង់តែងតែអាចជួយយើងជានិច្ច។ យើងក៏តែងតែអាចថ្វាយបញ្ហាយើង ទៅទ្រង់ ដោយជំនឿ និងការទុកចិត្ត។
ពេលណាយើងមានការព្រួយបារម្ភ យើងអាចស្តាប់ព្រះបន្ទូលលើកទឹកចិត្តរបស់ស្តេចដាវីឌ ដែលទ្រង់ក៏ធ្លាប់មានការពិបាក និងការព្រួយបារម្ភផងដែរ។ ទ្រង់មានបន្ទូលថា “ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ”(ទំនុកដំកើង ៥៥:២២)។ ការថ្វាយបន្ទុកដល់ព្រះជាម្ចាស់ ជាជម្រើសដ៏ល្អ ជំនួសឲ្យការព្រួយបារម្ភ! —DAVE BRANON
មនុស្សធម្មតាម្នាក់
កាលនៅពីតូច លោកវីលៀម ខារេយ(William Carey) គឺជាក្មេងប្រុសដែលមានសុខភាពខ្សោយ។ គាត់បានកើតក្នុងគ្រួសារតូចទៀបមួយ ក្បែរទីក្រុងនតថាមតុន ចក្រភពអង់គ្លេស។ មើលទៅគាត់ មិនទំនងជាមានអនាគតភ្លឺស្វាងឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មានផែនការសម្រាប់គាត់។ គាត់បានធ្វើនូវរឿងដែលមិនគួរឲ្យនឹកស្មាន ដោយផ្លាស់ទៅរស់នៅក្នុងប្រទេសឥណ្ឌា ដែលនៅទីនោះ គាត់បាននាំមកនូវកំណែរទម្រង់សង្គមដែលមិនគួរឲ្យជឿ ហើយបានបកប្រែព្រះគម្ពីរទៅជាភាសាជាច្រើន ក្នុងប្រទេសឥណ្ឌា។ គាត់បានស្រឡាញ់រាស្រ្តរបស់ព្រះជាម្ចាស់ ហើយបានសម្រេចនូវកិច្ចការជាច្រើនថ្វាយទ្រង់។
ដាវីឌ ជាយុវជនវ័យវ័យក្មេង ដែល ជាកូនពៅគេ ក្នុងគ្រួសាររបស់លោកអ៊ីសាយ។ គាត់មានរូបរាងដែលហាក់ដូចជាមិនសក្តិសមនឹងធ្វើជាអ្នកគង្វាលចៀម នៅតំបន់ភ្នំនៃភូមិបេថ្លេហិមនោះទេ(១សំាយ៉ូអែល ១៦:១១-១២)។ តែព្រះជាម្ចាស់បានទតមើលចិត្តរបស់គាត់ ហើយមានផែនការសម្រាប់គាត់។ ព្រះជាម្ចាស់បានបដិសេធស្តេចសូល ដោយសារការមិនស្តាប់បង្គាប់របស់ស្តេចអង្គនេះ។ ខណៈពេលដែលហោរាសាំយ៉ូអែលមានការសោកស្តាយ ចំពោះទង្វើររបស់ស្តេចសូល ព្រះជាម្ចាស់ក៏បានត្រាសហៅគាត់ ឲ្យចាក់ប្រេងតាំងមនុស្សម្នាក់ទៀត ឲ្យឡើងធ្វើស្តេច ពីក្នុងចំណោមកូនប្រុសរបស់លោកអ៊ីសាយ។
ពេលដែលលោកសាំយ៉ូអែលបានឃើញអេលាប ដែលមានរូបរាងខ្ពស់សង្ហា គាត់គិតថា “នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឲ្យ បានមកនៅចំពោះទ្រង់ហើយ”(ខ.៦)។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្រ្តដែលព្រះជាម្ចាស់ប្រើ នៅក្នុងការជ្រើសតាំងស្តេច គឺខុសពីយុទ្ធសាស្រ្តរបស់លោកសាំយ៉ូអែល។ តាមពិត ព្រះមានបន្ទូលបដិសេធ ចំពោះកូនប្រុសទាំងអស់របស់លោកអ៊ីសាយ លើកលែងតែកូនពៅរបស់គាត់ប៉ុណ្ណោះ។ មើលពីដំបូង ការជ្រើសរើសដាវីឌឲ្យឡើងធ្វើស្តេច ហាក់ដូចជាមិនមែនជាយុទ្ធសាស្រ្តរបស់ព្រះជាម្ចាស់ឡើយ។ តើអ្នកគង្វាលក៏ក្មេងវ័យម្នាក់ អាចមានប្រយោជន៍អ្វី សម្រាប់សហគមន៍របស់គាត់ ចុះទំរាំតែសម្រាប់ប្រទេសជាតិគាត់ទំាងមូលទៀតនោះ?
តែព្រះអម្ចាស់ស្គាល់ចិត្តរបស់គាត់ ហើយក៏មានផែនការសម្រាប់គាត់ផងដែរ។…