ការអធិស្ឋាន និងរណាយន្ត
ខ្ញុំមានការគោរព ចំពោះភាពក្លាហានរបស់អ៊ំស្រី ក្លេឌី(Glady) ទីបីជាលក្ខណៈសម្បត្តិមួយនេះ បានធ្វើឲ្យខ្ញុំមានការព្រួយបារម្ភចំពោះគាត់ នៅពេលខ្លះក៏ដោយ។ ឧទារហណ៍ មានពេលមួយ ខ្ញុំមានការព្រួយបារម្ភ ពេលដែលគាត់បានចែកចាយប្រាប់ខ្ញុំ នៅក្នុងអ៊ីមែលរបស់គាត់ថា គាត់បានកាប់រំលំដើមវលណាត់ដ៏ធំមួយដើម កាលពីថ្ងៃម្សិលមិញ។
ខ្ញុំមានការព្រួយបារម្ភចំពោះគាត់ ព្រោះគាត់មានអាយុ៧៦ឆ្នាំហើយ។ គាត់ហ៊ានប្រើរណាយន្ត ឬត្រង់ស៊ីន័រ ដើម្បីកាប់រំលំដើមឈើនោះ ដែលបានដុះពីក្រោយបន្ទប់ដាក់ឡានរបស់គាត់។ ពេលដែលឫសរបស់ដើមឈើនោះ បានព្យាយាមផុសចេញមកតាមជញ្ជាំងស៊ីម៉ង់ គាត់ដឹងថា គាត់ត្រូវតែកាប់ដើមឈើនោះចោល។ ប៉ុន្តែ គាត់បានប្រាប់យើងថា គាត់តែងតែអធិស្ឋាន មុនពេលគាត់ចាប់ផ្តើមធ្វើកិច្ចការដ៏គ្រោះថ្នាក់ដូចនេះ។
ខណៈពេលដែលលោកនេហេមា កំពុងបម្រើការជាអ្នកថ្វាយពែងដល់ស្តេចនៃចក្រភពពើរស៊ី ក្នុងអំឡុងពេលដែលប្រជាជនអ៊ីស្រាអែល កំពុងរស់នៅជាឈ្លើយសឹក មានអ្នកខ្លះបានធ្វើដំណើរទៅទីក្រុងយេរូសាឡិមវិញ។ ពេលពួកគេវិលត្រឡប់មកវិញ គាត់ក៏បានទទួលដំណឹងថា “កំផែងនៃក្រុងយេរូសាឡិម ក៏បាក់បែក ហើយទ្វារបានឆេះអស់ផង”(នេហេមា ១:៣)។ ដោយសារកំផែងបាក់បែក នោះពួកខ្មាំងសត្រូវងាយនឹងលើកទ័ពមកវាយយកទីក្រុងយេរូសាឡិម។ លោកនេហេមាមានការអាណិតអាសូរ ចំពោះប្រជាជនរបស់គាត់ ហើយចង់ជួយពួកគេ។ ប៉ុន្តែ គាត់ត្រូវអធិស្ឋានជាមុនសិន ជាពិសេស ដោយសារស្តេចថ្មី បានសរសេរសំបុត្របង្គាប់ឲ្យគេបញ្ឈប់ការសាងសង់ នៅទីក្រុងយេរូសាឡិម(មើលអែសរ៉ា ៤)។ លោកនេហេមាក៏បានអធិស្ឋានឲ្យប្រជាជនគាត់(នេហេមា ១:៥-១០) ហើយបន្ទាប់មក គាត់ក៏បានទូលសូមជំនួយពីព្រះជាម្ចាស់ មុនពេលទូលសូមការអនុញ្ញាតិពីស្តេច ឲ្យចាកចេញទៅទីក្រុងយេរូសាឡិម(ខ.១១)។
តើអ្នកឆ្លើយតបចំពោះបញ្ហា ដោយការអធិស្ឋានដែរឬទេ? ការអធិស្ឋាន គឺជាវិធីដ៏ល្អបំផុត…
ការល្អ និងការអាក្រក់
ការភ័យខ្លាច អាចធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ យើងដឹង អំពីមូលហេតុដែល យើងមានការភ័យខ្លាច។ យើងខ្លាចអ្វីដែលធ្វើឲ្យយើងឈឺចាប់ កាលពីអតីតកាល និងអ្វីៗដែលងាយនឹងធ្វើឲ្យយើងឈឺចាប់ម្តងទៀត។ ដូចនេះ ជួនកាល យើងនៅជាប់គាំង មិនអាចត្រឡប់ថយក្រោយ ហើយក៏ភ័យខ្លាចពេក មិនអាចបោះជំហានទៅមុខបាន។ យើងក៏បាននិយាយម្នាក់ឯងថា “ខ្ញុំមិនអាចធ្វើវាបានទេ។ ខ្ញុំមិនមានភាពវ័យឆ្លាត មិនខ្លាំង ឬមិនមានភាពក្លាហានល្មមនឹងប្រឈមមុននឹងការឈឺចាប់នោះទៀត”។
ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការពិពណ៌នា របស់អ្នកនិពន្ធឈ្មោះ ហ្វ្រេតដឺរិគ បឺចន័រ(Frederick Buechner) អំពីព្រះគុណរបស់ព្រះ។ គាត់ថា ព្រះគុណព្រះ គឺដូចជាសម្លេងដ៏ស្រទន់ ដែលនិយាយថា “ក្នុងលោកិយនេះ ការអាក្រក់ និងការល្អនឹងកើតឡើង។ តែកុំខ្លាចឡើយ។ ខ្ញុំនៅជាមួយអ្នកជានិច្ច”។
ការអាក្រក់នឹងកើតឡើង។ ក្នុងលោកិយនេះ មនុស្សដែលទទួលរងការឈឺចាប់ ធ្វើឲ្យអ្នកដទៃឈឺចាប់ ដែលជាញឹកញាប់ ពួកគេបានប្រើការអាក្រក់។ យើងធ្លាប់ជួបរឿងអាក្រក់ ដែលក្នុងនោះ ការអាក្រក់បានហ៊ុមព័ទ្ធយើង ហើយអ្នកដទៃបានធ្វើឲ្យយើងមានរបួស គឺមិនខុសពីស្តេចដាវីឌឡើយ(ទំនុកដំកើង ៥៧:៤)។ ហើយយើងក៏បានសោកសង្រេង ហើយក៏បានអំពាវនាវរកព្រះជាម្ចាស់(ខ.១-២)។
ប៉ុន្តែ ដោយសារព្រះជាម្ចាស់បានគង់នៅជាមួយយើង នោះការល្អក៏អាចកើតឡើងផងដែរ។ ខណៈពេលដែលយើងរត់ទៅរកទ្រង់ ដោយការឈឺចាប់ និងការភ័យខ្លាច ព្រះទ្រង់ក៏បង្ហាញឲ្យយើងឃើញសេចក្តីស្រឡាញ់ ឬសេចក្តីសប្បុរសរបស់ទ្រង់ ដែលធំប្រសើរលើសការឈឺចាប់ ដែលគេបានផ្តល់ឲ្យយើង(ខ.១-៣) គឺសេចក្តីស្រឡាញ់…
ចូរទុកចិត្តទ្រង់ជាមុនសិន
កាលខ្ញុំនៅក្មេង ខ្ញុំខ្លាចទឹក ប៉ុន្តែ ប៉ារបស់ខ្ញុំចង់ឲ្យខ្ញុំរៀនហែលទឹក។ គាត់នាំខ្ញុំទៅកន្លែងជ្រៅលិចក្បាលខ្ញុំ នៅក្នុងអាងហែលទឹក ដែលមានតែគាត់ម្នាក់ដែលចាំជួយខ្ញុំ។ បន្ទាប់មក គាត់ក៏បានបង្រៀនខ្ញុំឲ្យសម្រួលអារម្មណ៍ ហើយបណ្តែតខ្លួននៅលើទឹក។ ពេលខ្ញុំមានការភ័យខ្លាច ខ្ញុំក៏បានប្រាប់គាត់ កុំឲ្យលែងខ្ញុំ។ ហើយគាត់ក៏បានសន្យាថា គាត់នឹងមិនទុកខ្ញុំចោលឡើយ គាត់បានកាន់ខ្ញុំជាប់ហើយ។
វាមិនគ្រាន់តែជាការរៀនហែលទឹកប៉ុណ្ណោះទេ តែជាការរៀនទុកចិត្តផងដែរ។ ខ្ញុំដឹងថា ប៉ាខ្ញុំស្រឡាញ់ខ្ញុំ ហើយនឹងមិនដែលមានបំណង ទុកឲ្យខ្ញុំមានគ្រោះថ្នាក់ឡើយ តែខ្ញុំនៅតែមានការភ័យខ្លាចខ្លាំង។ ខ្ញុំបានតោងកគាត់យ៉ាងណែន ទាល់តែគាត់ផ្តល់ការធានាថា អ្វីៗនឹងល្អប្រសើរឡើង។ ទីបំផុត ការអត់ធ្មត់ និងភាពសប្បុរសរបស់គាត់ ក៏បានទទួលជោគជ័យ ហើយខ្ញុំក៏បានចាប់ផ្តើមហែលទឹក។ ប៉ុន្តែ ខ្ញុំត្រូវតែទុកចិត្តគាត់ជាមុនសិន។
ពេលដែលខ្ញុំមានអារម្មណ៍ទាល់ច្រក មិនអាចចេញពីការលំបាកបាន ជួនកាល ខ្ញុំក៏បាននឹកគិតដល់ពេលនោះ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះអម្ចាស់ បានធានាដល់រាស្រ្តទ្រង់ថា ទ្រង់នឹងទ្រទ្រង់ពួកគេ សូម្បីតែនៅពេលដែលពួកគេចាស់ជរា។ ទ្រង់បានបង្កើតពួកគេ ហើយទ្រង់នឹងបីពួកគេ(អេសាយ ៤៦:៤)។
យើងមិនតែងតែអាចមានអារម្មណ៍ថា ព្រះហស្តរបស់ព្រះជាម្ចាស់ កំពុងតែបីយើង តែទ្រង់បានសន្យាថា ទ្រង់នឹងមិនចាកចេញពីយើងឡើយ(ហេព្រើរ ១៣:៥)។ ទ្រង់ជួយឲ្យយើងរៀនទុកចិត្ត ចំពោះសេចក្តីស្មោះត្រង់របស់ទ្រង់ ខណៈពេលដែលយើងបានសម្រាក នៅក្នុងការថែរក្សា និងព្រះបន្ទូលសន្យារបស់ទ្រង់។ ទ្រង់លើកយើងឡើង ឲ្យខ្ពស់ផុតការព្រួយបារម្ភរបស់យើង ដើម្បីឲ្យយើងរកឃើញសន្តិភាពថ្មី នៅក្នុងទ្រង់។…
ចូរសួរសត្វចុះ
មានពេលមួយ គេបានសង្រ្គោះសត្វឥន្រ្ទីក្បាលត្រងោលមួយក្បាល។ ចៅៗរបស់ខ្ញុំមានការជក់ចិត្ត នឹងការទស្សនាសត្វឥន្រ្ទីនេះ នៅទល់នឹងមុខ។ គេថែមទាំងបានអនុញ្ញាត ឲ្យពួកគេប៉ះវាផងដែរ។ អ្នកស្ម័គ្រចិត្តនៅសួនសត្វក៏បានពិពណ៌នាប្រាប់យើង អំពីបក្សីដ៏ខ្លាំងមួយក្បាលនេះ ដែលកំពុងទំនៅលើដៃគាត់ ហើយខ្ញុំក៏មានការភ្ញាក់ផ្អើល ពេលបានដឹងថា សត្វឥន្រ្ទីឈ្មោលមួយក្បាលនេះ មានស្លាបប្រវែង ជិត២ម៉ែត្រ តែដោយសារឆ្អឹងរបស់វាមានប្រហោងក្នុង នោះវាមានទម្ងន់ប្រហែល៤គីឡូក្រាមប៉ុណ្ណោះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកឃើញសត្វឥន្រ្ទីដ៏មហិមាមួយក្បាល ដែលខ្ញុំធ្លាប់ឃើញហើរសំកាំងពីលើបឹងមួយ ដោយត្រៀមខ្លួនបោះពួយទម្លាក់ខ្លួនចុះមកចាប់ចំណីរបស់ខ្លួន នឹងក្រញាំជើង។ ហើយខ្ញុំក៏បាននឹកឃើញសត្វធំមួយក្បាលទៀត គឺសត្វក្រសារពណ៌ខៀវ មានជើងវែងៗ ដែលខ្ញុំបានលួចមើលឃើញវាកំពុងឈរស្ងៀម នៅមាត់ស្រះមួយ។ វាបានត្រៀមចឹកចំណីរបស់វានៅក្នុងទឹក ដោយចំពុះដ៏វែងរបស់វា។ សត្វទាំងពីរប្រភេទនេះ ស្ថិតនៅក្នុងចំណោមសត្វបក្សីជិត១ម៉ឺនប្រភេទទៀត ដែលអាចដឹកនាំគំនិតយើង ឲ្យគិតអំពីព្រះអាទិកររបស់យើង។
ក្នុងព្រះគម្ពីរយ៉ូប មិត្តភក្តិរបស់លោកយ៉ូបបានជជែកគ្នា អំពីមូលហេតុ ដែលគាត់កំពុងរងទុក្ខវេទនា ហើយក៏បានសួរគាត់ថា “តើអ្នកអាចគិតយល់អាថ៌កំបាំងទំាងអស់របស់ព្រះបានទេ?” (មើល ១១:៥-៩)។ លោកយ៉ូបក៏បានឆ្លើយតប ចំពោះពួកគេវិញ ដោយប្រកាសថា “ចូរអ្នកសួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាសផង វានឹងប្រាប់ឲ្យអ្នកដឹង”(យ៉ូប ១២:៧)។ សត្វគឺជាភស្តុតាង ដែលបញ្ជាក់អំពីសេចក្តីពិតដែលថា ព្រះទ្រង់បានរចនា និងថែរក្សា ហើយគ្រប់គ្រងស្នាព្រះហស្តទ្រង់ “ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ”(ខ.១០)។
ដោយសារព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះសត្វបក្សី (ម៉ាថាយ ៦:២៦…
ទ្រង់ទទួលបន្ទុករបស់យើង
មានពេលមួយ លោកខេរិន ហៀលី(Kieran Healy) បានមើលវិក្កិយប័ត្រទឹក ឃើញថា នៅខែមុនគាត់បានប្រើទឹក ក្នុងបរិមាណដ៏គួរឲ្យភ្ញាក់ផ្អើល។ នេះមិនមែនជារឿងធម្មតាទេ ដែលពលរដ្ឋនៅរដ្ឋឃែរ៉ូឡាយណា ខាងជើងរូបនេះ ឃើញគេជូនដំណឹងថា គាត់បានជំពាក់រដ្ឋាករទឹក ១០០លានដុល្លា សម្រាប់ការប្រើប្រាស់ទឹកខែមុន។ រឿងនេះ អាចធ្វើឲ្យអ្នកខ្លះគាំងបេះដូងបាន។ តែគាត់មានទំនុកចិត្តថា គាត់មិនបានប្រើទឹកអស់ច្រើនយ៉ាងនេះទេ។ គាត់ក៏បានសួរគេ បែបកំប្លែងលេងថា តើគាត់អាចបង់រំលួសបានអត់។
ការជំពាក់លុយ១០០លានដុល្លា ជាបន្ទុកដែលធ្ងន់ហួសពីលទ្ធភាពដែលយើងអាចទទួល ប៉ុន្តែ បន្ទុកនេះមិនធ្ងន់ទេ បើធៀបនឹងបន្ទុកដែលមិនអាចវាស់បាន ដែលអំពើបាបបានដាក់ឲ្យយើងទទួល។ ការព្យាយាមសែងបន្ទុក និងជៀសវាងលទ្ធផលនៃអំពើបាបរបស់យើង នឹងនាំឲ្យយើងមានអារម្មណ៍ហត់នឿយ ហើយពេញដោយការប្រកាន់ទោសខ្លួនឯង និងភាពខ្មាស់អៀន។ ជាការពិតណាស់ យើងមិនមានលទ្ធភាពសែងបន្ទុកនេះបានឡើយ។
ហើយព្រះទ្រង់ក៏មិនបានបង្កើតយើងមក សម្រាប់ឲ្យសែងបន្ទុកនៃអំពើបាបដែរ។ គឺដូចដែលសាវ័កពេត្រុសបានរំឭកអ្នកជឿទាំងឡាយថា មានតែព្រះយេស៊ូវទេ ដែលជាព្រះរាជបុត្រានៃព្រះដែលគ្មានបាប ដែលអាចសែងបន្ទុកនៃអំពើបាបរបស់យើង ហើយទទួលទម្ងន់នៃលទ្ធផលនៃអំពើបាបនោះបាន(១ពេត្រុស ២:២៤)។ កាលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ទ្រង់បានទទួលអំពីបាបទាំងអស់របស់យើង មកលើព្រះអង្គទ្រង់ ហើយក៏បានប្រទានការអត់ទោសបាប ដល់យើងរាល់គ្នា។ ដោយសារទ្រង់បានសែងបន្ទុកយើងហើយ នោះយើងមិនចំាបាច់ត្រូវទទួលរងការជំនុំជម្រះ ដែលយើងសមនឹងទទួលនោះឡើយ។
យើងមិនត្រូវរស់នៅ ក្នុងការភ័យខ្លាច ឬកំហុស ឬ“កិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក”(១:១៨) នោះឡើយ ផ្ទុយទៅវិញ យើងអាចអរសប្បាយនឹងជីវិតថ្មី ដែលពេញដោយសេចក្តីស្រឡាញ់…
មានសុវត្ថិភាព ក្នុងព្រះហស្តទ្រង់
អាកាសធាតុនៅខាងក្រៅ កំពុងការធ្វើការគំរាមកំហែង ហើយពត៌មានដែលបានបង្ហាញ ក្នុងទូរស័ព្ទចល័តរបស់ខ្ញុំ បានដាស់តឿនខ្ញុំ អំពីទឹកដែលអាចជន់ឡើងភ្លាមៗ។ នៅក្នុងតំបន់ដែលខ្ញុំរស់នៅ ខ្ញុំឃើញមានឡានជាច្រើន ដែលគេបានយកមកចត ខណៈពេលដែលឪពុកម្តាយទាំងឡាយ និងអ្នកដទៃទៀត បានជួបជុំគ្នា ដើម្បីចាំទទួលកូនរបស់ខ្លួន នៅកន្លែងចំណតឡានក្រុងរបស់សាលា។ នៅពេលដែលឡានក្រុងមកដល់ ភ្លៀងក៏ចាប់ផ្តើមធ្លាក់។ គឺនៅពេលនោះហើយ ដែលខ្ញុំបានសង្កេតឃើញស្រី្តម្នាក់ចេញពីឡាន ហើយក៏បានបើកគំរបគូតឡាន យកឆ័ត្រចេញមក។ គាត់បានដើរទៅរកក្មេងស្រីតូចម្នាក់ ហើយខំបាំងកុំឲ្យនាងត្រូវទឹកភ្លៀង ទាល់តែបានទៅដល់ឡាន។ នេះជារូបភាពដ៏ស្រស់ស្អាត នៃការថែរក្សា និងការការពាររបស់ឪពុកម្តាយ ដែលកើតមានពិត ដែលបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការថែរក្សារបស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។
ហោរាអេសាយបានធ្វើការថ្លែងទំនាយ អំពីការជំនុំជម្រះ ចំពោះការមិនស្តាប់បង្គាប់ ដែលបន្ទាប់មក ថ្ងៃដ៏ភ្លឺស្វាងក៏បានកើតមាន សម្រាប់រាស្រ្តរបស់ព្រះ(អេសាយ ៤០:១-៨)។ គាត់ថា អ្នកនាំដំណឹងល្អនឹងឡើងទៅប្រកាស នៅលើភ្នំ(ខ.៩) ដែលជាការធានាដល់ពួកអ៊ីស្រាអែលថា ព្រះអង្គនៅតែមានព្រះវត្តមានដ៏មានចេស្តា និងការថែរក្សាដ៏ស្រទន់ សម្រាប់ពួកគេ។ ដំណឹងល្អនៅសម័យនោះ ក៏ដូចជានៅសម័យបច្ចុប្បន្ន គឺបានប្រកាសថា ដោយសារព្រះចេស្តារបស់ព្រះជាម្ចាស់ និងអំណាចគ្រប់គ្រងរបស់ទ្រង់ នោះគេមិនចាំបាច់ត្រូវថប់បារម្ភ ឬភ័យខ្លាចឡើយ(ខ.៩-១០)។ នៅក្នុងការប្រកាសនោះ គឺមានដំណឹងអំពីការការពាររបស់ព្រះអម្ចាស់ ដែលជាប្រភេទនៃការការពារ ដែលពួកអ្នកគង្វាលចៀមបានផ្តល់ឲ្យ(ខ.១១) ចៀមដ៏ក្មេងខ្ចីដែលងាយរងគ្រោះ ដែលអាចរកសុវត្ថិភាព នៅក្នុងព្រះហស្ត របស់ព្រះដ៏ជាអ្នកគង្វាល ហើយចៀមដែលពេញវ័យក៏បានទទួលការដឹកនាំ…
រឿងរបស់ព្រះយេស៊ូវ
កាលពីក្មេង ខ្ញុំចូលចិត្តទៅមើលសៀវភៅ នៅបណ្ណាគារតូចមួយ ប្រចាំតំបន់ដែលខ្ញុំរស់នៅ។ ថ្ងៃមួយ ខ្ញុំក៏បានមើលទៅធ្នើរសៀវភៅ ដែលគេបានតម្រៀមសៀវភៅសម្រាប់មនុស្សពេញវ័យ ហើយខ្ញុំក៏បានលើកហេតុផលថា ខ្ញុំអាចអានសៀវភៅមួយណាក៏បាន។ ដោយសារខ្ញុំមានចិត្តក្លៀវក្លាខ្លាំង ខ្ញុំក៏បានភ្លេចការពិតដ៏សំខាន់មួយ។ តាមពិត គេបានបន្ថែមសៀវភៅថ្មីៗ នៅក្នុងធ្នើរទាំងនោះ ជាទៀងទាត់។ ទោះបីជាខ្ញុំមានការប្រឹងប្រែងអានសៀវភៅទំាងនោះក៏ដោយ ក៏ខ្ញុំនៅតែអានមិនទាន់ ព្រោះសៀវភៅថ្មីៗច្រើនពេក។ សៀវភៅថ្មីៗបានបន្តបំពេញធ្នើរសៀវភៅកាន់តែច្រើនឡើងៗ។
បើសាវ័កយ៉ូហានរស់នៅ ក្នុងសម័យបច្ចុប្បន្ន គាត់ទំនងជាមានការស្ញើច ចំពោះសៀវភៅជាច្រើន ដែលគេអាចរកបាន នៅសម័យនេះ ព្រោះកាលគាត់និពន្ធកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន កណ្ឌយ៉ូហានខ្សែទី១ ទី២ និងទី៣ ព្រមទាំងកណ្ឌគម្ពីរវិវរណៈ គាត់បានសរសេរដោយដៃ នៅលើក្រាំង។ លោកយ៉ូហានបាននិពន្ធកណ្ឌទាំងនោះ ដោយសារព្រះវិញ្ញាណបានបណ្តាលចិត្តគាត់ ឲ្យធ្វើជាស្នរបន្ទាល់ ឲ្យគេបានដឹងអំពីកំណត់ហេតុនៃដំណើរព្រះជន្ម និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលគាត់បានដឹង និងឃើញផ្ទាល់ភ្នែក(១យ៉ូហាន ១:១-៤)។ ប៉ុន្តែ សំណេររបស់សាវ័កយ៉ូហានបាននិយាយ តែមួយផ្នែកតូច នៃការទាំងអស់ ដែលព្រះយេស៊ូវបានធ្វើ និងបង្រៀន ក្នុងអំឡុងពេលទ្រង់បំពេញព្រះរាជកិច្ចនៅផែនដី។ តាមពិត គាត់បានមានប្រសាសន៍ថា បើសិនជាគេត្រូវសរសេរ អំពីការទំាងអស់ដែលព្រះយេស៊ូវបានធ្វើ “នោះលោកីយ៍ទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង”(យ៉ូហាន ២១:២៥)។
ការអះអាងរបស់សាវ័កយ៉ូហាន នៅត្រង់ចំណុចនេះ នៅតែត្រឹមត្រូវ ក្នុងសម័យបច្ចុប្បន្ន។ ទោះគេបានសរសេរសៀវភៅ…
ការច្រៀង ឲ្យពេជ្ឈឃាតស្តាប់
បុរសពីរនាក់ត្រូវបានគេកាត់ទោស ពីបទជួញដូរគ្រឿងញៀន ហើយបានរង់ចាំទោសប្រហារជីវិត អស់រយៈពេល១ទសវត្សរ៍ហើយ។ ខណៈពេលដែលពួកគេកំពុងនៅក្នុងគុក ពួកគេបានស្គាល់សេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានបង្ហាញឲ្យពួកគេស្គាល់ នៅក្នុងអង្គព្រះយេស៊ូវ ហើយជីវិតពួកគេក៏បានផ្លាស់ប្រែ។ ពេលដែលពួកគេដល់ពេលដែលត្រូវទទួលទោសប្រហារជីវិត ដោយបាញ់នឹងកំាភ្លើង ពួកគេក៏បានឈរនៅចំពោះមុខពេជ្ឈឃាត ដោយសូត្រសេចក្តីអធិស្ឋានព្រះអម្ចាស់ ហើយច្រៀងបទ “ព្រះគុណអស្ចារ្យ”។ ដោយសារពួកគេមានជំនឿលើព្រះ នោះតាមរយៈអំណាចនៃព្រះវិញ្ញាណនៃព្រះ ពួកគេអាចប្រឈមមុខដាក់សេចក្តីស្លាប់ ដោយសេចក្តីក្លាហានដ៏អស្ចារ្យ។
ពួកគេបានដើរតាមគំរូនៃសេចក្តីជំនឿ ដែលព្រះយេស៊ូវបានទុកឲ្យ។ ពេលដែលព្រះយេស៊ូវជ្រាបថា ពេលដែលទ្រង់សុគតត្រូវមកដល់ ទ្រង់ក៏បានចំណាយពេលច្រៀងសរសើរដំកើងព្រះ ជាមួយមិត្តសំឡាញ់ទ្រង់ នៅពេលល្ងាចនោះ។ ពិតជាគួរឲ្យកត់សំគាល់ណាស់ ដែលទ្រង់អាចច្រៀង ក្នុងកាលៈទេសៈដូចនេះ ប៉ុន្តែ អ្វីដែលកាន់តែគួរឲ្យកត់សំគាល់ថែមទៀតនោះ គឺបទដែលទ្រង់ច្រៀង។ នៅពេលយប់នោះ ព្រះយេស៊ូវ និងមិត្តសំឡាញ់ទ្រង់ បានបរិភោគអាហារបុណ្យរំលង ដែលតែងតែបញ្ចប់ ដោយការច្រៀងបទទំនុកដំកើង ដែលមានបទជាបន្តបន្ទាប់ ដែលគេបានហៅថា ហាលែល (ទំនុកដំកើង ជំពូក ១១៣-១១៨)។ នៅពេលយប់នោះ ព្រះយេស៊ូវបានប្រឈមមុខដាក់សេចក្តីស្លាប់ ដោយការច្រៀង អំពីចំណងនៃសេចក្តីស្លាប់(ទំនុកដំកើង ១១៦:៣)។ តែទ្រង់បានសរសើរដំកើងសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះជាម្ចាស់(១១៧:២) ហើយបានអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីសង្រ្គោះ(១១៨:១៤)។ ជាការពិតណាស់ បទទំនុកដំកើងទាំងនេះ បានកម្សាន្តចិត្តព្រះយេស៊ូវ នៅយប់មុនពេលគេយកទ្រង់ទៅឆ្កាង។
ព្រះយេស៊ូវបានមានទំនុកចិត្តដ៏អស្ចារ្យ ចំពោះព្រះវរបិតា បានជាទ្រង់ច្រៀងអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ខណៈពេលដែលទ្រង់យាងចូលទៅរកការសុគតរបស់ទ្រង់…
លើសពីពាក្យសម្តី
មានពេលមួយ គេបានធ្វើពិធីអរព្រះគុណព្រះអង្គ សម្រាប់ការបកប្រែព្រះគម្ពីរ ទៅជាភាសាក្នុងតំបន់នៅទ្វីបអាហ្វ្រិក។ នៅពេលនោះ គេក៏បានយកព្រះគម្ពីរនោះមកបង្ហាញ ហើយក៏បានជូនព្រះគម្ពីរមួយក្បាល ដល់មេភូមិប្រចាំតំបន់នោះ។ គាត់ក៏បានអរព្រះគុណព្រះអង្គ ដោយលើកព្រះគម្ពីរឡើងទៅលើ ហើយប្រកាសថា “ពេលនេះ យើងដឹងថា ព្រះជាម្ចាស់ក៏ចេះភាសារបស់យើងដែរ! យើងអាចអានព្រះគម្ពីរ ជាភាសាកំណើតរបស់យើងហើយ”។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ចេះគ្រប់ភាសាទាំងអស់ ទោះភាសារបស់យើងជាភាសាអ្វីក៏ដោយ។ ប៉ុន្តែ ជាញឹកញាប់ យើងមានអារម្មណ៍ថា យើងមិនអាចបង្ហាញចេញនូវការស្រេកឃ្លានរកទ្រង់ ដែលមានក្នុងជម្រៅដ៏ជ្រៅបំផុតនៃចិត្តយើងទេ។ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យអធិស្ឋាន ទោះយើងមានអារម្មណ៍យ៉ាងណាក៏ដោយ។ គាត់បាននិយាយអំពីលោកិយ ដែលមានពេញដោយទុក្ខវេទនា និងអំពីទុក្ខលំបាករបស់យើង គឺដូចដែលគាត់បានពិពណ៌នាថា “ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ”(រ៉ូម ៨:២២) ហើយគាត់បានប្រៀបធៀបការនេះ ទៅនឹងកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើជំនួសយើង។ គឺដូចដែលមានសេចក្តីចែងថា “ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ”(ខ.២៦)។
ព្រះវិញ្ញាណរបស់ព្រះ ស្គាល់យើងដល់ជម្រៅដែលជ្រៅបំផុតរបស់ចិត្តយើង។ ទ្រង់ជ្រាបអំពីការស្រេកឃ្លាន និងភាសានៃចិត្តរបស់យើង ក៏ដូចជាពាក្យដែលយើងមិននិយាយចេញមក ហើយទ្រង់ជួយយើង ពេលយើងទំនាក់ទំនងជាមួយព្រះវរបិតា។ ព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើង ឲ្យមានការផ្លាស់ប្រែ ឲ្យមានរូបភាពដូចព្រះរាជបុត្រារបស់ព្រះ(ខ.២៩)។
ព្រះវរបិតានៃយើងស្គាល់ភាសារបស់យើង ហើយមានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលទ្រង់។ ពេលដែលយើងគិតថា ការអធិស្ឋានរបស់យើងខ្សោយពេក ឬខ្លីពេក ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់…
ឪពុកដែលច្រៀងបំពេរកូន
មុនពេលខ្ញុំ និងភរិយារបស់ខ្ញុំមានកូន គ្មាននរណាប្រាប់យើងថា ការច្រៀងចម្រៀងឲ្យក្មេងៗស្តាប់ មានសារៈសំខាន់ប៉ុណ្ណាទេ។ សព្វថ្ងៃនេះ កូនទីមួយមានអាយុ១០ឆ្នាំ កូនទីពីរមានអាយុ៨ឆ្នាំ ហើយកូនទី៣ អាយុ៦ឆ្នាំ។ ប៉ុន្តែ ពួកគេទាំងបី សុទ្ធតែពិបាកចូលគេង ពីព្រលប់។ រៀងរាល់យប់ ខ្ញុំនិងភរិយាខ្ញុំ បានដាក់វេណគ្នា បំពេរពួកគេ។ ពួកគេកាន់តែឆាប់គេងលក់ កាន់តែល្អ។ តាំងពីដើមមក ខ្ញុំបានចំណាយពេលជាសរុប រាប់រយម៉ោង ច្រៀងរហឹមៗ ឲ្យពួកគេឆាប់គេងលក់។ ប៉ុន្តែ ពេលដែលខ្ញុំច្រៀងឲ្យកូនៗយើងគេង ជារៀងរាល់យប់ អ្វីដែលអស្ចារ្យនោះ គឺការច្រៀងបំពេរនេះ បានជួយឲ្យខ្ញុំមានចំណងនៃសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ចំពោះពួកគេ លើសក្តីស្រមៃរបស់ខ្ញុំ។
តើអ្នកដឹងទេថា ព្រះគម្ពីរបានពិពណ៌នាថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ក៏កំពុងតែច្រៀងបំពេរកូនៗរបស់ទ្រង់ផងដែរ? ពេលដែលខ្ញុំគិតអំពីការដែលខ្ញុំច្រៀងឲ្យកូនខ្ញុំស្តាប់ ខ្ញុំក៏បាននឹកចាំ អំពីការដែល ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ បានបញ្ចេញព្រះសូរសៀងច្រៀង សម្រាប់រាស្រ្តទ្រង់។ នៅចុងបញ្ចប់នៃកណ្ឌគម្ពីរសេផានា មានសេចក្តីចែងថា ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង(៣:១៧)។
កណ្ឌគម្ពីរនៃបទទំនាយ របស់ហោរាសេផានា ច្រើនតែដាស់តឿន អំពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលនឹងធ្លាក់មកលើអ្នកដែលបដិសេធទ្រង់។ ប៉ុន្តែ បទគម្ពីរនេះមិនបានចប់តែប៉ុណ្ណេះទេ។ លោកសេផានាមិនបានសរសេរបញ្ចប់ បទគម្ពីររបស់គាត់ ដោយនិយាយអំពីការជំនុំជម្រះនោះឡើយ តែបានពិពណ៌នាថា…