ពេលដែលមិនត្រូវអរសប្បាយ
ក្នុងប្រពៃណីយរបស់ជនជាតិអ័ខាន(Akan) នៅប្រទេសហ្កាណា មានសុភាសិតមួយពោលថា “សត្វបង្កួយខឹងនឹងក្មេងប្រុស ដែលបានចោលថ្មដាក់វា តែវាខឹងកាន់តែខ្លាំង ចំពោះក្មេងប្រុសម្នាក់ទៀតដែលឈរឱបដៃមើល ហើយអរសប្បាយនឹងសេចក្តីទុក្ខរបស់វា!” ការអរសប្បាយនឹងការដួលចុះរបស់អ្នកដទៃ គឺមិនខុសពីការចូលរួម ជាមួយអ្នកដែលធ្វើឲ្យគាត់ដួលចុះនោះឡើយ ឬថែមទាំងមិនខុសពីការប្រាថ្នាចង់ឲ្យគាត់ជួបការអាក្រក់កាន់តែច្រើន។
នោះជាអាកប្បកិរិយ៉ារបស់ពួកសាសន៍អាំម៉ូន ដែលបានសើចចម្អកយ៉ាងសប្បាយរីករាយ ពេលដែលព្រះវិហារ នៅក្រុងយេរូសាឡិម “ត្រូវបង្អាប់ ហើយទាស់នឹងស្រុកអ៊ីស្រាអែលក្នុងកាល ដែលត្រូវចោលស្ងាត់ ព្រមទាំងទាស់នឹងពួកវង្សយូដា ក្នុងកាលដែលគេត្រូវដឹកនាំទៅជាឈ្លើយផង”(អេសេគាល ២៥:៣)។ ដោយសារពួកសាសន៍អាំម៉ូនបានអរសប្បាយនឹងសេចក្តីទុក្ខរបស់ពួកអ៊ីស្រាអែល ពួកគេក៏បានធ្វើឲ្យព្រះមិនសព្វព្រះទ័យយ៉ាងខ្លាំង បានជាពួកគេត្រូវទទួលលទ្ធផលដ៏អាក្រក់(ខ.៤-៧)។
តើយើងមានប្រតិកម្មយ៉ាងណា ពេលដែលអ្នកជិតខាងយើង ជួបមហន្តរាយ ឬបញ្ហាអ្វីមួយ? បើសិនជាគាត់ជាអ្នកជិតខាងដ៏ល្អ ដែលរួសរាយរាក់ទាក់ នោះយើងប្រាកដជាអាណិតគាត់ ហើយទៅជួយគាត់មិនខាន។ ចុះបើសិនជាគាត់មិនគួរឲ្យរាប់អាន ហើយចូលចិត្តបង្កររឿង? និស្ស័យរបស់យើងពីកំណើត គឺប្រហែលជាមិនចង់អើពើរចំពោះគាត់ ឬថែមទាំងអរសប្បាយស្ងាត់ៗ ចំពោះការដួលចុះរបស់គាត់ទៀតផង។
ព្រះគម្ពីរសុភាសិតបានដាត់តឿនយើងថា “កុំឲ្យមានចិត្តរីករាយ ក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយ ក្នុងកាលដែលគេត្រូវទំលាក់ទៅដែរ”(២៤:១៧)។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានបង្គាប់យើង ឲ្យ“ស្រឡាញ់ខ្មាំងសត្រូវរបស់យើង ហើយអធិស្ឋានឲ្យអ្នកដែលធ្វើទុក្ខបៀតបៀនយើង”(ម៉ាថាយ ៥:៤៤)។ កាលណាយើងធ្វើដូចនេះ គឺមានន័យថា យើងកំពុងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ឲ្យលោកិយបានស្គាល់ ហើយយើងកំពុងតែត្រាប់តាម សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍របស់ព្រះអម្ចាស់(៥:៤៨)។-Lawrence Darmani
ត្បូងដែលទ្រង់បានច្នៃ
នៅដើមសតវត្សរ៍ទី២០ ប្រជាពលរដ្ឋ ក្រុងហ្វ៊ត ប្រាក រដ្ឋកាលីហ្វូញ៉ា មានទម្លាប់ចោលសំរាម ដោយគ្រវែងពីលើជ្រលងភ្នំ ចូលទៅក្នុងឆ្នេរសមុទ្រដែលនៅក្បែរនោះ។ គេសង្កេតឃើញមានកំប៉ុង ដប គ្រឿងសម្រាប់បរិភោគ និងកាកសំណល់ក្នុងផ្ទះ គរពីលើគ្នាជាគំនរធំៗ គួរឲ្យខ្ពើមរអើម។ សូម្បីតែនៅពេលដែលប្រជាពលរដ្ឋឈប់ចោលសំរាមនៅលើឆ្នេរនោះហើយក៏ដោយ ក៏គំនរសំរាមទាំងនោះ នៅតែជាក្តីអាម៉ាសសម្រាប់ពួកគេ គឺហាក់ដូចជាមិនអាចកែខៃបាន។
ទោះជាយ៉ាងណាក៏ដោយ ជាច្រើនឆ្នាំក្រោយមក រលកសមុទ្រក៏បានធ្វើឲ្យបែកសំបកដប កែវ និងកញ្ចក់ និងគ្រឿងក្អមឆ្នាំងធ្វើពីដីឥដ្ឋ ហើយក៏បានបក់បោកសំរាមទាំងនេះចូលទៅក្នុងសមុទ្រ។ ទឹករលកដែលបក់បោកឥតឈប់ឈរ បានប្រមៀល និងត្រឡប់អំបែងកញ្ចក់ និងកែវទាំងនោះចុះឡើងៗ នៅលើដីខ្សាច់បាតសមុទ្រ គឺមិនខុសពីការសំលៀង និងដុះខាត់ផ្ទៃអំបែងកញ្ចក់ និងកែវទាំងនោះឲ្យមានរាង្គមូល និងរលោងស្អាត បង្កើតជា “កែវសមុទ្រ” ដែលមានសម្រស់ដូចគ្រាប់ត្បូង ដែលក្រោយមក ទឹករលកក៏បានបក់នាំពួកវាទៅលើឆ្នេរវិញ។ ទឹករលកបានកែប្រែអំបែងកញ្ចក់ និងកែវទាំងនោះ ឲ្យមានរូបរាង្គ និងពណ៌ផ្សេងៗ ចម្រុះគ្នាយ៉ាងស្រស់ស្អាត ដែលសព្វថ្ងៃនេះ ភ្ញៀវទេសចរណ៍ទាំងឡាយ កំពុងមកទស្សនានៅលើឆ្នេរអំបែងកញ្ចក់នេះ ដោយការភ្ញាក់ផ្អើល។
ពេលខ្លះ អ្នកប្រហែលជាមានអារម្មណ៍ថា ជីវិតរបស់អ្នកមានភាពរញេរញ៉ៃ ដូចគំនរសំរាម ហាក់ដូចជាគ្មានប្រយោជន៍ និងក្តីសង្ឃឹមអ្វីសោះ។ បើអ្នកកំពុងមានអារម្មណ៍យ៉ាងដូចនេះមែន នោះសូមចាំថា មានព្រះមួយអង្គដែលស្រឡាញ់អ្នក ហើយកំពុងតែរង់ចំាប្រោសលោះ ស្រោចស្រង់ និងទទួលយកអ្នកជាកម្មសិទ្ធិរបស់ទ្រង់។…
អត្ថន័យរបស់ឈ្មោះ
យោងតាមអត្ថបទសារពត៌មាន ញូ យ៉ក ថែម(New York Times) ជាញឹកញាប់ ក្មេងៗនៅបណ្តាប្រទេសអាហ្វ្រិកជាច្រើន ត្រូវបានគេដាក់ឈ្មោះឲ្យ តាមលំនាំឈ្មោះរបស់ភ្ញៀវដ៏ល្បីល្បាញដែលមកទស្សនៈកិច្ចនៅប្រទេសគេ ឬតាមព្រឹត្តិការណ៍ពិសេសណាមួយ ឬមួយតាមកាលៈទេសៈដែលមានន័យចំពោះឪពុកម្តាយរបស់ពួកគេ។ គ្រួសារមួយមានកូនតូចមួយដែលមានជម្ងឺជាទម្ងន់។ គ្រូពេទ្យក៏បានប្រាប់ឪពុកម្តាយក្មេងនោះថា ពួកគេមិនអាចព្យាបាលជម្ងឺទារកនោះបានទេ ហើយមានតែព្រះទេដែលជ្រាបថា វានឹងរស់ឬអត់ ពេលនោះឪពុកម្តាយក្មេងក៏បានដាក់ឈ្មោះវាថា ហ្កតណូ(Godknows) ដែលប្រែមកថា ព្រះទ្រង់ជ្រាប។ មានបុរសម្នាក់ទៀតបានប្រាប់ថា គាត់ឈ្មោះគ្រប់គ្រាន់ ព្រោះម្តាយរបស់គាត់មានកូនដល់ទៅ១៣នាក់ ហើយគាត់ជាកូនចុងក្រោយ។ ភាគច្រើនគេដាក់ឈ្មោះ ដោយសារមូលហេតុផ្សេងៗ ហើយក្នុងករណីខ្លះ ឈ្មោះនោះមានបង្កប់អត្ថន័យពិសេស។
មុនពេលព្រះយេស៊ូវប្រសូត្រ មានទេវតានៃព្រះអម្ចាស់ មួយអង្គបានមកប្រាប់លោកយ៉ូសែបថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា«យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះ រាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ ព្រះនាមព្រះយេស៊ូវ មានន័យថា “ព្រះអម្ចាស់សង្រ្គោះ”។ នៅសម័យព្រះយេស៊ូវបានប្រសូត្រ ក្នុងវប្បធម៌ជនជាតិយូដា ប្រហែលជាមានក្មេងប្រុសជាច្រើនដែលឪពុកម្តាយដាក់ឈ្មោះ “យេស៊ូវ” តែមានតែបុត្រតូចមួយអង្គប៉ុណ្ណោះ ដែលបានយាងមកប្រសូត្រក្នុងលោកិយនេះ ហើយបានសុគត ដើម្បីឲ្យអ្នកដែលទទួលជឿទ្រង់ មានជីវិតអស់កល្បជានិច្ច បានទទួលការអត់ទោសបាប ហើយរួចពីអំណាចនៃអំពើបាប។
ពេលជិតដល់ថ្ងៃបុណ្យណូអែល នៅអាមេរិក គេច្រើនតែច្រៀងទំនុកបរិសុទ្ធ ដែលលោកឆាល វេសលី(Charles Wesley) បាននិពន្ធ ដែលមានខ្លឹមសារដូចនេះថា “សូមទ្រង់យាងមក…
បញ្ជីឈ្មោះដែលសំខាន់បំផុត
នៅបញ្ជរត្រួតពិនិត្យរបស់អាកាសចរណ៍ កេនយ៉ា អ៊ែរវេយ ខ្ញុំបានបង្ហាញលិខិតឆ្លងដែនរបស់ខ្ញុំ ដើម្បីឲ្យគេផ្ទៀងផ្ទាត់។ ភ្នាក់ងារអាកាសចរណ៍ក៏បានឆែករកមើលឈ្មោះខ្ញុំ ក្នុងបញ្ជីឈ្មោះអ្នកដំណើររបស់ពួកគេ ស្រាប់តែបាត់មិនឃើញឈ្មោះខ្ញុំ។ តើមកពីហេតុអ្វី? គឺមកពីមានការកក់សំបុត្រច្រើនលើសចំនួនកៅអី ហើយខ្វះការបញ្ជាក់ពីអ្នកដំណើរ។ ពីដំបូងខ្ញុំសង្ឃឹមថា នឹងបានធ្វើដំណើរទៅដល់ផ្ទះ នៅថ្ងៃនោះ។ តែក្តីសង្ឃឹមនោះបានរលាយអស់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបើកបញ្ជីឈ្មោះមួយបែបទៀត ដែលព្រះគម្ពីរបានហៅថា បញ្ជីជីវិត។ ក្នុងបទគម្ពីរ លូកា ជំពូក១០ ព្រះយេស៊ូវបានចាត់ពួកសិស្សទ្រង់ ឲ្យចេញទៅបំពេញបេសកកម្មផ្សាយដំណឹងល្អ។ ពេលពួកគេត្រឡប់មកវិញ ពួកគេបានរាយការណ៍ថ្វាយទ្រង់ ដោយអំណរ អំពីជោគជ័យរបស់ពួកគេ។ តែព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេថា “កុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ”(ខ.២០)។ យើងគួរមានអំណរ មិនគ្រាន់តែដោយសារយើងមានជោគជ័យប៉ុណ្ណោះទេ តែក៏ដោយសារយើងដឹងថា ឈ្មោះយើងបានកត់ទុកក្នុងបញ្ជីឈ្មោះរបស់ព្រះ។ ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងដឹងច្បាស់ថា យើងពិតជាមានឈ្មោះកត់ទុកក្នុងបញ្ជីរបស់ទ្រង់មែន? ព្រះបន្ទូលព្រះបានប្រាប់យើងថា “បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត”(រ៉ូម ១០:៩)។
ក្នុងបទគម្ពីរវិវរណៈ ជំពូក ២១ លោកយ៉ូហានបានធ្វើការពិពណ៌នាដ៏គួរឲ្យចាប់អារម្មណ៍អំពីទីក្រុងបរិសុទ្ធ ដែលរង់ចាំអ្នកដែលជឿព្រះគ្រីស្ទ។ បន្ទាប់មក គាត់ក៏បានសរសេរថា “ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម ឬសេចក្តីកំភូតណាចូលទៅក្នុងទីក្រុងនោះឡើយ ចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុក ក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ”(ខ.២៧)។
បញ្ជីជីវិតជាបញ្ជីឈ្មោះដែលសំខាន់បំផុត…
ពេលដែលជីវិតធ្លាក់ចុះ
លោកស៊ី អេស លូវីស(C. S. Lewis) និងបងប្រុសគាត់ វ៉រិន(Warren) បានរងទុក្ខលំបាក ជាច្រើនត្រីមាស នៅសាលាវីនយ៉ាត ជាសាលាដែលមានបន្ទប់ស្នាក់នៅ និងអាហារសម្រាប់សិស្សប្រុស។ នាយកសាលាជាមនុស្សឃោរឃៅ ដែលបានធ្វើឲ្យការរស់នៅមានភាពវេទនាយ៉ាងខ្លាំង ដល់សិស្សនីមួយៗ ដែលស្នាក់នៅនិងរៀននៅទីនោះ។ ជាច្រើនទសវត្សរ៍ក្រោយមក លោកវ៉រិនក៏បានសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ថា “សព្វថ្ងៃនេះ ខ្ញុំមានអាយុ៦៤ឆ្នាំហើយ។ ខ្ញុំមិនដែលធ្លាប់ជួបស្ថានភាពណា ដែលពិបាកជាងកាលខ្ញុំនៅរៀននៃសាលាវិនយ៉ាតឡើយ”។ មនុស្សភាគច្រើនអាចរំឭកអំពីពេលដ៏ខ្មៅងងឹត និងពិបាក ដែលខ្លួនធ្លាប់ឆ្លងកាត់កាលពីមុខ មិនខុសពីអ្នកទាំងពីរឡើយ រួចអរព្រះគុណព្រះ ដែលប្រទានពរឲ្យខ្លួន មានការរស់នៅដែលប្រសើរជាងមុខ។
បទគម្ពីរទំនុកដំកើង ៤០:១-៥ បានកត់ត្រាអំពីសម័យដែលជីវិតរបស់ស្តេចដាវីឌមានការធ្លាក់ចុះយ៉ាងខ្លាំង បានជាទ្រង់ស្រែកអំពាវរកព្រះអម្ចាស់ ដែលបានជួយសង្រ្គោះទ្រង់។ ព្រះអម្ចាស់ក៏បានស្រង់ទ្រង់ “ចេញពីអន្លង់គួរស្បើម” ឲ្យរួចពី “ភក់ស្អិត” ក៏ដាក់ជើងទ្រង់លើថ្មដា ព្រមទាំងតាំងជំហានទ្រង់ឲ្យខ្ជាប់ខ្ជួន(ខ.២)។ ស្តេចដាវីឌក៏បានមានបន្ទូលផងដែរថា “ទ្រង់បានបណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្តីសរសើរដល់ព្រះនៃយើងខ្ញុំ”(ខ.៣)។
តែក្នុងជីវិតយើង យើងអាចជួបទុក្ខព្រួយ និងភាពអស់សង្ឃឹមជាញឹកញាប់ បានជាយើងត្រូវការទ្រង់ជួយរំដោះយើងឲ្យរួច ម្តងហើយម្តងទៀត។ យ៉ាងណាមិញ បទគម្ពីរទំនុកដំកើង ជំពូក៤០ បានចែងអំពីការដែលស្តេចដាវីឌបានទូលអង្វរព្រះអម្ចាស់ជាថ្មីម្តងទៀត សូមសេចក្តីមេត្តា សេចក្តីសប្បុរស និងសេចក្តីពិត ដើម្បីរំដោះទ្រង់ឲ្យរួចពីអំពើបាប និងការគំរាមកំហែងពីខ្មាំងសត្រូវ(ខ.១១-១៤)។
ដូចនេះ ពេលជីវិតយើងធ្លាក់ចុះ យើងអាចអធិស្ឋានដូចស្តេចដាវីឌថា…
ការពិនិត្យមើលខ្លួនឯង
តាំងពីយូរមកហើយ មុនពេលគេចេះច្នៃបង្កើតកញ្ចក់ ឬបន្ទះរលោងសម្លាប់ឆ្លុះមុខ មនុស្សកម្រនឹងបានឆ្លុះមើលមុខខ្លួនឯងណាស់។ កាលនោះ ពួកគេអាចឆ្លុះមើលមុខខ្លួនឯង នឹងទឹកថ្លុក ទឹកអូរ ទឹកពាង ។ល។ តែបន្ទាប់ពីគេបានច្នៃបង្កើតកញ្ចក់មក របៀបនៃការឆ្លុះមើលមុខក៏មានការផ្លាស់ប្តូរ។ ហើយក្រោយមក ការច្នៃបង្កើតកាំមេរ៉ាថតរូប បាននាំឲ្យយើងអាចមើលរូបភាពរបស់ខ្លួនឯង តាមរបៀបដែលកាន់តែទាក់ទាញបានមួយកម្រឹតទៀត។ សព្វថ្ងៃនេះ រូបថតបានធ្វើជាវត្ថុដែលផ្តិតយករូបភាពយើង សម្រាប់ឲ្យយើងទុកមើលបានពេញមួយជីវិត។ យើងអាចរក្សាទុករូបថត នៅក្នុងអាល់ប៊ុមរូបថត និងនៅក្នុងសៀវភៅប្រវត្តិគ្រួសារ ដែលយើងអាចយកមកមើលម្តងហើយម្តងទៀត តែវាក៏អាចមានផលវិបាក សម្រាប់សុខុមាលភាព ខាងវិញ្ញាណរបស់យើងផងដែរ។
ការសប្បាយនៅក្នុងការមើលរូបភាពខ្លួនឯង អាចធ្វើឲ្យយើងផ្តោតទៅលើរូបសម្បត្តិខាងក្រៅរបស់យើងពេក ហើយធ្វើឲ្យយើងមិនសូវចាប់អារម្មណ៍ ចំពោះការពិនិត្យមើលវិញ្ញាណរបស់យើង ដែលនៅខាងក្នុង។ ការពិនិត្យមើលខ្លួនឯង មានសារៈសំខាន់ ចំពោះខុសភាពខាងវិញ្ញាណរបស់យើង។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងពិនិត្យមើលខ្លួនឯង ដើម្បីកុំឲ្យយើងទទួលលទ្ធផលអាក្រក់ ពីការសម្រេចចិត្តធ្វើអំពើបាប។ ការនេះសំខាន់ណាស់ បានជាព្រះគម្ពីរបានចែងថា យើងមិនអាចចូលរួម នៅក្នុងពិធីលៀងព្រះអម្ចាស់ ដោយមិនឆែកពិនិត្យមើលខ្លួនឯងជាមុនបានឡើយ(១កូរិនថូស ១១:២៨)។ ការឆែកពិនិត្យមើលខ្លួនឯង មិនគ្រាន់តែជួយឲ្យយើងមានទំនាក់ទំនងល្អជាមួយព្រះប៉ុណ្ណោះទេ តែក៏ជួយឲ្យយើងមានទំនាក់ទំនងល្អជាមួយអ្នកដទៃផងដែរ។ ពិធីលៀងព្រះអម្ចាស់ ជាការរំឭក អំពីរូបកាយព្រះគ្រីស្ទ ហើយយើងមិនអាចប្រារព្ធពិធីនេះបានត្រឹមត្រូវឡើយ បើសិនជាយើងមិនបានរស់នៅ ដោយសុខុដមជាមួយគ្រីស្ទបរិស័ទដទៃទៀតទេនោះ។
ការមើលឃើញ និងការសារភាពអំពើបាបរបស់យើង ជួយលើកដំកើងឲ្យមានការរួបរួម ជាមួយអ្នកដទៃ និងមានទំនាក់ទំនងល្អជាមួយព្រះ។-Julie Ackerman Link
ជំនួយមកពីខាងក្រៅ
កាលស្វាមីខ្ញុំត្រូវធ្វើដំណើរ សម្រាប់មុខជំនួញរបស់គាត់ គាត់បានឮសម្លេងចម្លែក ពេលគាត់ទើបតែបានចូលស្នាក់នៅ ក្នុងបន្ទប់សណ្ឋាគារ។ គាត់ក៏បានដើរចូលទៅក្នុងសាលនៃសណ្ឋាគារ ដើម្បីរកមើល ហើយក៏បានឮសម្លេងមនុស្សម្នាក់ស្រែក ចេញពីបន្ទប់ដែលនៅក្បែរនោះ។ ដោយមានជំនួយពីបុគ្គលិកសណ្ឋាគារ គាត់ក៏បានរកឃើញថា មានបុរសម្នាក់ កំពុងជាប់នៅក្នុងបន្ទប់ទឹក។ គន្លឹះរបស់បន្ទប់ទឹកនោះបានខូច ហើយបុរសនោះក៏បានជាប់នៅខាងក្នុង ទាំងភ័យស្លន់ស្លោរ។ គាត់មានអារម្មណ៍ថា ដកដង្ហើមមិនរួច ហើយក៏បានចាប់ផ្តើមស្រែកឲ្យគេជួយ។
នៅក្នុងជីវិតយើង ជួនកាល យើងមានអារម្មណ៍ថា ជាប់នៅក្នុងអន្ទាក់ទៅណាមិនរួច។ យើងមានអារ្មណ៍ថា ហាក់ដូចជាកំពុងជាប់នៅក្នុងបន្ទប់មួយ។ យើងអង្រួនទ្វារ ទំាងខំទាញគន្លឹះបើកទ្វារ តែនៅតែបើកមិនចេញ។ យើងត្រូវការជំនួយពីខាងក្រៅ គឺមិនខុសពីបុរសដែលជាប់នៅក្នុងបន្ទប់ទឹកសណ្ឋាគារនោះឡើយ។
ដើម្បីទទួលជំនួយពីខាងក្រៅ យើងត្រូវទទួលស្គាល់ថា យើងគ្មានសង្ឃឹមអាចជួយខ្លួនឯងបានទេ។ ជួនកាល យើងខំមើលទៅខាងក្នុងចិត្តយើង ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់បញ្ហារបស់យើង តែព្រះគម្ពីរបានចែងប្រាប់យើងថា “ចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង”(យេរេមា ១៧:៩)។ តាមពិត ជាញឹកញាប់ យើងជាប្រភពនៃបញ្ហារបស់យើង។
តែអរព្រះគុណព្រះអម្ចាស់ ដែល“ទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង”(១យ៉ូហាន ៣:២០)។ ហេតុនេះហើយ ទ្រង់ជ្រាបច្បាស់ថា ត្រូវជួយយើងដោយរបៀបណា។ មានតែព្រះទេ ដែលអាចជួយឲ្យចិត្តយើងមានការផ្លាស់ប្រែយ៉ាងស្ថិតស្ថេរ និងមានការរីកចម្រើនដ៏ពិតបា្រកដ។ ពេលយើងទុកចិត្តព្រះ និងរស់នៅ ដើម្បីបំពេញព្រះទ័យទ្រង់ យើងអាចមានការរីកចម្រើន ដោយបានរួចពីចំណង និងមានសេរីភាពដ៏ពិត។-Jennifer…
ខ្ញុំមិនញាំសណ្តែកខៀវទេ!
កាលកូនៗរបស់ខ្ញុំនៅពីក្មេង ក្នុងចំណោមពួកគេ មានអ្នកដែលមិនចូលចិត្តញាំសណ្តែកខៀវ។ ពេលយើងហុចសណ្តែកខៀវឲ្យគាត់ញំា សម្រាប់អាហារពេលល្ងាច គាត់ក៏បាននិយាយថា “អត់ញាំទេ”។ ពេលនោះ យើងចង់ឲ្យគាត់និយាយថា “កូនអត់ញាំទេ អរគុណប៉ា”។ ផ្ទុយទៅវិញ គាត់បានឆ្លើយថា “ទេ ខ្ញុំមិនញាំសណ្តែកខៀវទេ!” រឿងនេះក៏បាននាំឲ្យយើងណែនាំគាត់ អំពីសុជីវធម៌ នៅក្នុងការនិយាយស្តី។ តាមពិត យើងក៏ធ្លាប់ពិភាក្សា អំពីបញ្ហាសុជីវធម៌ជាច្រើនលើកមកហើយដែរ។
ព្រះអម្ចាស់នៃយើងទ្រង់បានរំឭកយើងថា យើងត្រូវមានចិត្តដែលដឹងគុណ ពេលដែលយើងបានទទួលអ្វីមួយ គឺមិនគ្រាន់តែនិយាយអរគុណ ដោយការគួរសមប៉ុណ្ណោះទេ។ មានខគម្ពីរជាច្រើន ដែលបានក្រើនរំឭកយើងថា ការបង្ហាញចេញនូវការដឹងគុណ មានសារៈសំខាន់យ៉ាងខ្លាំង នៅក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់។ ជាក់ស្តែងបទគម្ពីរទំនុកដំកើង ជំពូក ១១៨ បានចាប់ផ្តើម និងបញ្ចប់ទៅវិញ ដោយពាក្យថា “ចូរអរព្រះគុណព្រះយេហូវ៉ា”(ខ.១,២៩)។ យើងត្រូវអរព្រះគុណព្រះ ពេលយើងចូលទៅក្នុងព្រះវត្តមានទ្រង់(១០០:៤)។ ហើយគ្រប់ទាំងសេចក្តីសំណូមដែលយើងទូលថ្វាយដល់ទ្រង់ គឺត្រូវធ្វើឡើង ដោយវិញ្ញាណនៃការអរព្រះគុណ(ភីលីព ៤:៦)។ ចិត្តដែលដឹងគុណព្រះ ជួយឲ្យយើងនឹកចាំ អំពីព្រះពរដ៏បរិបូរដែលព្រះទ្រង់ប្រទាន។ សូម្បីតែនៅក្នុងពេលដែលមានភាពវឹកវរ និងភាពអស់សង្ឃឹម ក៏ព្រះវត្តមាន និងសេចក្តីស្រឡាញ់របស់ព្រះ នៅជាប់ជាមួយយើងជានិច្ច។
ហេតុនេះហើយ បានជាអ្នកនិពន្ធទំនុកដំកើង បានរំឭកយើងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”(ទំនុកដំកើង ១១៨:១)។-Joe Stowell
ការភ័យខ្លាចគេទៅចោលយើង
នៅពេលដែលកូនប្រុសខ្ញុំចាប់ផ្តើមចូលរៀនសាលាមេត្តេយ្យ នៅថ្ងៃដំបូង គាត់បានស្រែកយំថា “ខ្ញុំមិនចូលចិត្តសាលារៀនទេ”។ ខ្ញុំ និងស្វាមីរបស់ខ្ញុំ ក៏បានលើកទឹកចិត្តគាត់ថា “ថ្វីដ្បិតតែប៉ា និងម៉ាក់មិនបាននៅសាលារៀនជាមួយកូនមែន តែប៉ា និងម៉ាក់អធិស្ឋានឲ្យកូន។ ម្យ៉ាងទៀត ព្រះយេស៊ូវទ្រង់គង់នៅជាមួយកូនជានិច្ច”។ តែកូនប្រុសខ្ញុំក៏បានលើកហេតុផលថា “តែកូនមិនដែលឃើញទ្រង់ទេ!” ពេលនោះ ស្វាមីខ្ញុំក៏បានឱបវា ហើយនិយាយថា “ព្រះអង្គគង់នៅក្នុងកូនជានិច្ច។ ទ្រង់មិនដែលចាកចេញពីកូនឡើយ”។ កូនប្រុសខ្ញុំក៏មានការប៉ះពាល់ចិត្ត ហើយក៏បាននិយាយថា “បាទ ទ្រង់គង់នៅក្នុងកូនមែន”។
មិនមែនមានតែក្មេងៗទេ ដែលភ័យខ្លាចគេទៅចោល។ នៅគ្រប់ដំណាក់កាលទាំងអស់នៃជីវិត យើងជួបពេលដែលយើងត្រូវឃ្លាតចេញពីមនុស្សដែលយើងស្រឡាញ់ ជួនកាល ដោយសារយើងត្រូវរស់នៅក្នុងទីតាំងភូមិសាស្រ្តខុសគ្នា ហើយជួនកាល ដោយសារសេចក្តីស្លាប់ធ្វើឲ្យយើងបែកគ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវចាំថា ទោះបីជាយើងមានអារម្មណ៍ថា គេបានបោះបង់យើងចោលក៏ដោយ ក៏ព្រះទ្រង់មិនដែលបោះបង់យើងចោលឡើយ។ ទ្រង់បានសន្យាថា នឹងគង់នៅជាមួយយើងជានិច្ច។ ព្រះទ្រង់បានចាត់ព្រះវិញ្ញាណនៃសេចក្តីពិត ដែលជាព្រះដ៏កម្សាន្តចិត្ត និងព្រះដ៏ជាជំនួយ ឲ្យយាងមកគង់នៅជាមួយយើង និងនៅក្នុងយើងជារៀងរហូត(យ៉ូហាន ១៤:១៥-១៨)។ យើងជាកូនស្ងួនភ្ញាររបស់ទ្រង់។
កូនប្រុសរបស់ខ្ញុំបានរៀនទុកចិត្តលើព្រះ ហើយខ្ញុំក៏រៀនទុកចិត្តទ្រង់ផងដែរ។ ខ្ញុំមិនអាចមើលឃើញព្រះវិញ្ញាណបរិសុទ្ធ គឺមិនខុសពីកូនប្រុសខ្ញុំឡើយ តែខ្ញុំបានពិសោធន៍នឹងអំណាចចេស្តាទ្រង់ ពេលដែលទ្រង់បានលើកទឹកចិត្ត និងដឹកនាំខ្ញុំ ពេលដែលខ្ញុំបានអានព្រះបន្ទូលទ្រង់។ ចូរយើងអរព្រះគុណព្រះ សម្រាប់អំណោយដ៏អស្ចារ្យ ដែលជាព្រះវិញ្ញាណនៃព្រះគ្រីស្ទ ដែលបានគង់នៅជាមួយយើង និងគង់នៅក្នុងយើង។ ដូចនេះ…
លើសពីការខកចិត្ត
មានវីដេអូមួយ ដែលនិយាយអំពីក្មេងប្រុសតូចម្នាក់ ដែលដឹងថា វាជិតមានប្អូនស្រីម្នាក់ទៀត។ ពេលនោះ វាមិនសប្បាយចិត្តទេ បានជាវារអ៊ូថា “ខ្ញុំមានប្អូនស្រីម្នាក់ទៀតហើយ សុទ្ធតែស្រីរហូត!” រឿងនេះ បានឆ្លុះបញ្ចាំអំពីការរំពឹងចង់បានរបស់មនុស្ស ដែលប្រែជាការខកចិត្ត។
បញ្ហានេះបានកើតមានជាធម្មតា ក្នុងពិភពលោក។ យ៉ាងណាមិញ ព្រះគម្ពីរក៏បានចែងអំពីរឿងមួយ ដែលនិយាយអំពីការខកចិត្តដ៏ខ្លាំងមួយផងដែរ។ លោកយ៉ាកុបបានយល់ព្រមធ្វើការ៧ឆ្នាំ ឲ្យឪពុកក្មេកគាត់ ដើម្បីឲ្យបានសិទ្ធិរៀបការជាមួយនាងរ៉ាជែល។ ប៉ុន្តែ បន្ទាប់ពីបានបំពេញកិច្ចសន្យារបស់គាត់ ហើយលោកយ៉ាកុបក៏បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលយប់ថ្ងៃរៀបការ។ នៅពេលព្រឹកឡើង គាត់ក៏បានដឹងថា ស្រ្តីដែលគាត់បានរៀបការជាមួយមិនមែនជានាងរ៉ាជែលទេ តែជានាងលេអា ដែលជាបងប្អូនភ្លោះរបស់នាង។
ពេលយើងអានរឿងនេះ យើងប្រហែលជាផ្តោតទៅលើការខកចិត្តរបស់លោកយ៉ាកុប ប៉ុន្តែ ចូរយើងស្រម៉ៃថា តើនាងលេអាមានអារម្មណ៍យ៉ាងណាដែរនៅពេលនោះ? ក្តីសង្ឃឹម និងក្តីស្រមៃរបស់នាងបានចាប់ផ្តើមរលាយអស់ នៅថ្ងៃនោះ ពេលដែលគេបានបង្ខំនាងឲ្យរៀបការជាមួយបុរសម្នាក់ ដែលមិនបានស្រឡាញ់នាង ឬមិនចង់បាននាងធ្វើជាភរិយា?
បទគម្ពីរទំនុកដំកើង ជំពូក ៣៧:៤ បានចែងថា “ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត”។ តើយើងត្រូវជឿថា អ្នកដែលកោតខ្លាចព្រះ មិនដែលមានការខកចិត្តទេឬ? ទេ បទទំនុកដំកើងនេះបានបង្ហាញយ៉ាងច្បាស់ថា អ្នកនិពន្ធទំនុកនេះបានមើលឃើញភាពអយុត្តិធម៌ នៅគ្រប់ទិសទី។ តែគាត់មានទស្សនៈវែងឆ្ងាយ ដោយគាត់បានមានប្រសាសន៍ថា “ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ”(ខ.៧)។ គាត់ក៏បានសន្និដ្ឋានថា “ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក”(ខ.១១)។…