ក្តីសង្ឃឹមដ៏រស់
ពេលដែលសោកនាដកម្មដែលអាក្រក់ហួសថ្លែង បំផ្លិចបំផ្លាញជីវិតរបស់មនុស្សជាបំណែកៗ ពួកគេក៏បានព្យាយាមស្វែងរកចម្លើយ។ ថ្មីៗនេះ ស្រ្តីជាម្តាយម្នាក់ ដែលបានបាត់បង់កូន ដែលជាក្មេងជំទង់ បានប្រាប់ខ្ញុំថា “លោកគ្រូ ខ្ញុំគិតមិនយល់សោះ។ ខ្ញុំមិនដឹងថា ខ្ញុំនៅអាចជឿព្រះបានយូរប៉ុណ្ណាទៀតទេ។ ខ្ញុំខំគិតដែរ តែគិតមិនយល់ពីបំណងព្រះហឫទ័យព្រះសោះ។ ហេតុអ្វីបានជាទ្រង់ឲ្យរឿងទាំងអស់នេះកើតឡើង?” គ្មានចម្លើយដ៏ងាយស្រួល សម្រាប់ក្តីកង្វល់ដ៏ធំដូចនេះឡើយ។ តែសម្រាប់អ្នកដែលមានជំនឿលើព្រះគ្រីស្ទ ពួកគេនៅតែអាចមានក្តីសង្ឃឹម ទោះយើងកំពុងទទួលព្រះពរទាំងមេៗ ឬកំពុងតែទូលទុក្ខដ៏ធ្ងន់យ៉ាងណាក៏ដោយ។
សាវ័កពេត្រុសបានបកស្រាយ អំពីបញ្ហានេះ ក្នុងសំបុត្រទីមួយរបស់គាត់ ដែលក្នុងនោះ គាត់បានសរសើរដំកើងព្រះ សម្រាប់ ការដែលទ្រង់បានប្រទានឲ្យយើងមានកំណើតជាថ្មី ក្នុងក្តីសង្ឃឹមដ៏រស់(១ពេត្រុស ១:៣) តាមរយៈសេចក្តីសង្រ្គោះរបស់យើង។ ក្តីសង្ឃឹមនេះ អាចផ្តល់ឲ្យយើងនូវក្តីអំណរ ទោះយើងកំពុងស្ថិតនៅក្នុងសោកនាដកម្មក៏ដោយ។ គាត់ក៏បានធានាផងដែរថា ក្តីសង្ឃឹមនេះ ជាក្តីសង្ឃឹមដ៏ស្ថិតស្ថេរ(ខ.៤)។ បន្ទាប់មក គាត់ក៏បានប្រាប់យើងថា យើងអាច “មានទុក្ខព្រួយ ដោយកើតមានសេចក្តីល្បួងផ្សេងៗ” តែយើងនៅតែអាចមានក្តីអំណរជាខ្លាំង(ខ.៦)។ ម្យ៉ាងទៀត សម្រាប់អ្នកដែលជួបការបាត់បង់ដ៏ឈឺចាប់ សាវ័កពេត្រុសបានលើកទឹកចិត្តថា ទុក្ខលំបាកទាំងអស់នោះបានកើតមាន គឺដើម្បីសាកលក្តីជំនឿរបស់យើង ដែលនាំឲ្យយើងថ្វាយការសរសើរ ព្រះកិត្តិមាន និងសិរីល្អដល់ព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់លេចមក(ខ.៧)។
ពេលដែលការលើកទឹកចិត្តខាងលើនេះ បានជ្រួតជ្រាបក្នុងចិត្តយើងហើយ ទស្សនៈដែលយើងមានចំពោះទុក្ខលំបាក នឹងមានការផ្លាស់ប្តូរ។ ក្នុងពេលដែលមានសោកនាដកម្ម អំណាច និងសម្រស់នៃក្តីសង្រ្គោះរបស់យើង នៅតែអាចបញ្ចេញពន្លឺចែងចាំង…
ចូរចេញទៅ
កាលពីឆ្នាំ ១៩៨៦ មានអ្នកផ្សាយដំណឹងល្អ និងអ្នកដឹកនាំគ្រីស្ទបរិស័ទ ជាង១០ម៉ឺននាក់ បានអង្គុយក្នុងសាលមហោស្រពដ៏ធំមួយ ក្នុងក្រុងអាំស្ទើដាំ ដើម្បីស្តាប់ការអធិប្បាយរបស់លោកប៊ីលីក្រាហាំ ដែលជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ។ កាលនោះ ខ្ញុំក៏បានអង្គុយស្តាប់ ក្នុងចំណោមពួកគេផងដែរ ពេលដែលគាត់ចែកចាយបទពិសោធន៍របស់គាត់។ បន្ទាប់មក ខ្ញុំមានការភ្ញាក់ផ្អើល ពេលឮគាត់និយាយថា “ខ្ញុំសូមជម្រាបបងប្អូនថា : ជារៀងរាល់ពេលដែលខ្ញុំឈរ នៅចំពោះពួកជំនុំរបស់ព្រះ ដើម្បីចែកចាយព្រះបន្ទូល ខ្ញុំតែងតែញ័រខ្លួន ហើយជង្គង់ខ្ញុំក៏រញ្ជួយ!”។
ពេលឮដូចនេះ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាអ្នកចែកចាយព្រះបន្ទូលដ៏ល្បីល្បាញ ដែលបានធ្វើឲ្យមនុស្សរាប់លាននាក់ប៉ះពាល់ចិត្ត ដោយសារការអធិប្បាយព្រះបន្ទូលដ៏មានអំណាចចេស្តារបស់ព្រះ តែបែរជាញ័រខ្លួន និងញ័រជង្គង់ដូចនេះ? បន្ទាប់មក គាត់ក៏បកស្រាយថា គាត់មិនមានការភ័យខ្លាច ពេលឡើងលើឆាកនោះឡើយ តែគាត់មានអារម្មណ៍ថា ខ្លួនជាមនុស្សតូចតាចណាស់ គឺមិនសក្តិសមនឹងបំពេញកិច្ចការដ៏ធំនេះ ថ្វាយព្រះទេ។ ហេតុនេះហើយ បានជាគាត់ពឹងផ្អែកលើព្រះ ដើម្បីឲ្យមានកម្លាំង គឺមិនបានពឹងផ្អែកលើថ្វីមាត់របស់គាត់ឡើយ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីលោកម៉ូសេ ពេលដែលព្រះចាត់គាត់ ឲ្យទៅរំដោះប្រជាជនអ៊ីស្រាអែល ឲ្យរួចពីភាពជាទាសករ ក្នុងនគរអេស៊ីព្ទ ដែលមានរយៈពេលជាង៤០០ឆ្នាំ។ កាលនោះ គាត់មានអារម្មណ៍ថា ខ្លួនគ្មានសមត្ថភាពដឹកនាំពួកគេឡើយ បានជាគាត់អង្វរព្រះអម្ចាស់ ឲ្យចាត់អ្នកផ្សេងវិញ ដោយគាត់យកលេសថា គាត់មិនមែនជាមនុស្សមានថ្វីមាត់ទេ(មើល និក្ខមនំ ៤:១០,១៣)។ យើងប្រហែលជាមានអារម្មណ៍ភ័យខ្លាចស្រដៀងពួកគេផងដែរ ពេលដែលព្រះត្រាសហៅយើង…
ការបញ្ចប់ដ៏រីករាយ
មិត្តភក្តិខ្ញុំម្នាក់ បានប្រាប់ខ្ញុំថា មានពេលមួយគាត់បានមើលការប្រកួតបាល់ទាត់ ក្នុងទូរទស្សន៍ ហើយកូនស្រីគាត់ក៏បានមកលេងនៅក្បែរគាត់។ ពេលគាត់ខឹងនឹងក្រុមដែលលេងមិនល្អ គាត់ក៏បានចាប់របស់របរដែលនៅក្បែរគាត់បោកចោល នៅលើកម្រាលឥដ្ឋ។ គឿងលេងដែលកូនស្រីដ៏តូចល្អិតរបស់គាត់ ចូលចិត្តជាងគេ ក៏បានបែកបាក់ នៅពេលនោះ ធ្វើឲ្យនាងឈឺចិត្តយ៉ាងខ្លាំង។ គាត់ក៏ប្រញាប់ឱបកូនស្រីគាត់ ហើយសុំទោសនាង។ គាត់ក៏បានទិញគ្រឿងលេងផ្សេងទៀតឲ្យនាង ដើម្បីប៉ះប៉ូវ ហើយគិតថា រឿងនេះបានចប់ហើយ។ គាត់មិនបានដឹងទេថា កំហឹងរបស់គាត់បានធ្វើឲ្យកូនស្រីអាយុ៤ឆ្នាំរបស់គាត់ មានការភ័យខ្លាចប៉ុណ្ណា ហើយនាងក៏មិនដឹងអំពីជម្រៅនៃការឈឺចាប់របស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការអត់ទោសក៏បានកើតមាន នៅពេលក្រោយមកទៀត។
ជាច្រើនឆ្នាំក្រោយមក គាត់ក៏បានទិញគ្រឿងលេង ដូចគ្រឿងលេងដែលគាត់បានធ្វើឲ្យខូចនោះ ហើយក៏បានផ្ញើឲ្យកូនស្រីគាត់ ពេលដែលនាងមានផ្ទៃពោះ។ នាងក៏បានថតរូបគ្រឿងលេងនោះ ហើយបង្ហោះក្នុងហ្វេសប៊ុក ដោយសរសេររៀបរាប់ថា “អំណោយមួយនេះ មានរឿងដ៏វែងឆ្ងាយ តាំងពីខ្ញុំនៅក្មេង។ កាលនោះ វាមិនមែនជារឿងដែលសប្បាយទេ តែពេលនេះបានបញ្ចប់ហើយ គឺចប់ដោយក្តីអំណរ! ការអត់ទោសពិតជាមានភាពអស្ចារ្យណាស់។ សូមអរគុណ លោកតា!”
ព្រះគម្ពីរបានជំរុញយើង ឲ្យប្រដាប់ខ្លួន ដោយមនុស្សថ្មី ដើម្បីជៀសវាងការបញ្ចេញកំហឹង គឺមនុស្សថ្មីដែលកើតមកក្នុងសេចក្តីសុចរិត ហើយក្នុងសេចក្តីបរិសុទ្ធរបស់ផងសេចក្តីពិត តាមភាពព្រះ(អេភេសូរ ៤:២៤)។ ហើយបើសិនជាយើងជាជនរងគ្រោះនៃសេចក្តីកំហឹង នោះព្រះទ្រង់បានបង្រៀនយើង “ឲ្យមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យយើងរាល់គ្នា ដោយព្រះគ្រីស្ទដែរ(ខ.៣២)”។
ការស្អាងទំនាក់ទំនងឡើងវិញ…
ជួបស្ថានភាពដែលរកដំណោះស្រាយមិនឃើញ
កាលពីឆ្នាំ២០០៨ តម្លៃផ្ទះមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែ បន្ទាប់ពីខ្ញុំ និងស្វាមីខ្ញុំបានដាក់លក់ផ្ទះ ដែលយើងបានរស់នៅអស់រយៈពេលជាង៤០ឆ្នាំ មានអ្នកទិញម្នាក់បានផ្តល់ឲ្យនូវតម្លៃដ៏ល្អ ហើយយើងក៏ព្រមលក់ឲ្យគេ។ មិនយូរប៉ុន្មាន យើងក៏បានឲ្យពួកជាងចាប់ផ្តើមជួសជុលផ្ទះមួយទៀត ជាមរតកដែលខ្ញុំបានទទួលពីឪពុកម្តាយខ្ញុំ ព្រោះផ្ទះនោះនឹងក្លាយជាទីលំនៅថ្មីរបស់យើង។ នៅសល់ពេលតែពីរបីថ្ងៃទៀតប៉ុណ្ណោះ យើងនឹងឈានដល់ការព្រមព្រៀងចុងក្រោយ ជាមួយអ្នកទិញហើយ តែគាត់បានសម្រេចចិត្តថាមិនទិញវិញ។ យើងមានការពិបាកចិត្តយ៉ាងខ្លាំង។ ពេលនោះ យើងមានបន្ទុកធ្ងន់ ដោយសារផ្ទះទាំងពីរខ្នងនោះ ដែលផ្ទះមួយកំពុងមានតម្លៃធ្លាក់ចុះយ៉ាងលឿន ខណៈពេលដែលផ្ទះមួយទៀត ជាសំណង់បាក់បែក ដែលយើងមិនអាចលក់ ហើយក៏មិនអាចចូលទៅនៅ។ បើយើងគ្មានគេទិញផ្ទះនោះទេ យើងក៏គ្មានលុយសម្រាប់បង់ប្រាក់ឲ្យជាង ដែលកំពុងជួសជុលផ្ទះមួយទៀតដែរ។ ដូចនេះ យើងស្ថិតក្នុងស្ថានភាពដ៏ពិបាករកដំណោះស្រាយមិនឃើញ។
ពេលដែលលោកយ៉ូស្វេប្រឈមមុខដាក់ក្រុងយេរីខូ ដែលមានកំផែងការពារយ៉ាងរឹងមាំ គាត់ប្រហែលជាមានអារម្មណ៍ថា គាត់កំពុងប្រឈមមុខនឹងស្ថានភាពដែលរកដំណោះស្រាយមិនឃើញ(យ៉ូស្វេ ៥:១៣-៦:២៧)។ ប៉ុន្តែ គាប់ជួនជាគាត់ងើបភ្នែកឡើង ឃើញមនុស្សម្នាក់កំពុងតែឈរនៅមុខ មានទាំងកាន់ដាវហូតជាស្រេច យ៉ូស្វេក៏ចូលទៅសួរគាត់ ដើម្បីឲ្យដឹងថា គាត់កាន់ខាងពួកអ៊ីស្រាអែល ឬនៅខាងសត្រូវ។ អ្នកនោះឆ្លើយតបថា គាត់បានមកធ្វើជាកំពូល លើពួកពលផងព្រះយេហូវ៉ាវិញ(៥:១៤)។ នោះយ៉ូស្វេក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខនឹងដី ថ្វាយបង្គំ មុននឹងគាត់បោះជំហានទៅមុខទៀត។ ពេលនោះ គាត់មិនដឹងថា ត្រូវវាយយកទីក្រុងយេរីខូដោយរបៀបណាទេ តែគាត់បានស្តាប់ព្រះមានបន្ទូល ហើយថ្វាយបង្គំទ្រង់។ បន្ទាប់មក គាត់ក៏បានស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះ ហើយគាត់ក៏បានដឹកនាំពួកអ៊ីស្រាអែល ដណ្តើមយកទីក្រុងយេរីខូ ដែលគេមិនអាចវាយយកបាននោះ។-Marion…
ឪពុកដែលរត់ទៅរកកូន
ជារៀងរាល់ថ្ងៃ បុរសជាឪពុកបានទន្ទឹងរង់ចាំកូនប្រុសត្រឡប់មកវិញ ដោយខំមើលផ្លូវពីចម្ងាយ ក្រែងលោឃើញកូនប្រុសមក។ ហើយជារៀងរាល់យប់ គាត់បានចូលដំណេកទាំងក្តីទោមនស្ស។ តែថ្ងៃមួយ គាត់ក៏បានឃើញមនុស្សម្នាក់ មានរូបព្រាលៗ កំពុងដើរមកពីចម្ងាយ នៅពេលថ្ងៃភ្លឺចែស។ បុរសជាឪពុកក៏បានសួរខ្លួនឯងថា ម្នាក់នេះជាកូនប្រុសខ្ញុំទេដឹង? បន្ទាប់មក គាត់ក៏បានខំមើលឲ្យច្បាស់ ក៏ចំណាំភិនភាគ។ គាត់ក៏លាន់មាត់ថា “កូនពុក!”
លុះឪពុកឃើញពីចំងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបកូនប្រុសគាត់(លូកា ១៥:២០)។ នេះជារឿងដែលគួរឲ្យកត់សម្គាល់ណាស់ ដែលបុរសជាចាស់ទុំ នៅក្នុងគ្រួសារ បានរត់ទៅរកកូនប្រុសខ្លួន ជាទង្វើដែលគេរាប់ថា គ្មានភាពថ្លៃថ្នូរ ក្នុងវប្បធម៌នៅតំបន់មជ្ឈិមបូព៌ា។ បុរសជាឪពុកពេញដោយអំណរឥតឧបមា ពេលកូនប្រុសគាត់បានត្រឡប់មកវិញ។
កូនប្រុសគាត់មិនសក្តិសមនឹងឲ្យគាត់ ទទួលស្វាគមន៍យ៉ាងដូចនេះទេ។ ពេលដែលកូនប្រុសម្នាក់នេះ បានសុំឪពុកខ្លួន ឲ្យចែកកេរមរតកឲ្យខ្លួន ហើយចាកចេញពីផ្ទះបាត់ គឺមិនខុសពីការប្រាថ្នាឲ្យឪពុកខ្លួនស្លាប់នោះឡើយ។ ប៉ុន្តែ ទោះកូនប្រុសគាត់ បានធ្វើអ្វីចំពោះគាត់ក៏ដោយ ក៏គាត់នៅតែរាប់វាជាកូនរបស់គាត់ដដែល(ខ.២៤)។
រឿងប្រៀបប្រដូចនេះ បានរំឭកខ្ញុំថា ព្រះទ្រង់បានទទួលស្គាល់ខ្ញុំជាកូន ដោយសារព្រះគុណទ្រង់ មិនមែនដោយសារការប្រព្រឹត្តរបស់ខ្ញុំទេ។ ការនេះបានធានាខ្ញុំថា ទោះខ្ញុំបានផុងខ្លួនជ្រៅយ៉ាងណាក៏ដោយ ក៏ព្រះគុណព្រះនៅតែអាចឈោងចាប់ ហើយលើកខ្ញុំឡើង។ ព្រះវរបិតានៃយើងកំពុងតែរង់ចាំ រត់ទៅទទួលកូនរបស់ទ្រង់ ដោយព្រះហស្តបើកចំហរជានិច្ច។-Poh Fang Chia
ពិភពលោកជារបស់ព្រះ
ខ្ញុំដឹងថា កូនប្រុសខ្ញុំនឹងសប្បាយចិត្ត ពេលខ្ញុំពេលទិញផែនទីពិភពលោក ឲ្យគាត់មួយសន្លឹក សម្រាប់ថ្ងៃខួបកំណើតរបស់គាត់។ ខ្ញុំក៏បានដើររកមើលក្នុងផ្សារ ឃើញផែនទីពណ៌ចម្រុះ ដែលមានរូបទ្វីបទាំងឡាយ ដែលលម្អិតដោយរូបភាពតូចៗ គេបានដាក់ចំណាំ ក្នុងតំបន់នីមួយៗ ក្នុងផែនទីនោះ។ ឧទាហរណ៍ គេដាក់រូបមេអំបៅ ពីលើប្រទេសប៉ាពូ ញូគីនី និងរូបជួរភ្នំកាត់ប្រទេសឈីលី ហើយរូបត្បូងពេជ្យ ក៏ត្រូវបានគេដាក់លម្អពីលើប្រទេសអាហ្វ្រិកខាងត្បូង។
ពេលនោះខ្ញុំមានការសប្បាយចិត្ត តែខ្ញុំចង់ដឹងថា ហេតុអ្វីបានជាគេដាក់ផ្លាកសញ្ញា នៅផ្នែកខាងក្រោមគេ នៅផែនទីនោះថា “ពិភពលោកយើង”។ ជាការពិតណាស់ ផែនដីនេះ ជាពិភពរបស់យើង ព្រោះយើងកំពុងរស់នៅក្នុងផែនដី។ យើងអាចផឹកទឹក រកមាស និងចាប់ត្រីក្នុងសមុទ្រ ដែលមាននៅលើផែនដី តែយើងអាចធ្វើការទាំងអស់នេះបាន គឺដោយសារតែព្រះទ្រង់បានអនុញ្ញាតឲ្យយើងប៉ុណ្ណោះ(លោកុប្បត្តិ ១:២៨-៣០)។ តាមពិត ពិភពលោកនេះជារបស់ព្រះ ។ គឺដូចមានសេចក្តីចែងថា “ផែនដី និងសារពើនៅផែនដី ជារបស់ផងព្រះយេហូវ៉ា ព្រមទាំងលោកីយ៍ និងបណ្តាអ្នកដែលនៅលោកីយ៍ផង”(ទំនុកដំកើង ២៤:១)។ ខ្ញុំមានការប៉ះពាល់ចិត្តណាស់ ពេលដែលព្រះទ្រង់បាន ប្រគល់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ឲ្យមនុស្សថែរក្សាថ្វាយទ្រង់។ ទ្រង់ជ្រាបថា មានមនុស្សខ្លះបំផ្លាញស្នាព្រះហស្តទ្រង់ ហើយបដិសេធថា ទ្រង់មិនមែនជាអ្នកបង្កើតទេ រួចថា មនុស្សជាម្ចាស់លើរបស់គ្រប់ទាំងអស់។ ទោះយ៉ាងណាក៏ដោយ ទ្រង់នៅតែអនុញ្ញាតឲ្យយើងយកផែនដីធ្វើជាផ្ទះ ហើយក៏បានទ្រទ្រង់ តាមរយៈព្រះរាជបុត្រាទ្រង់(កូល៉ុស…
រត់បានឆ្ងាយជាងសត្វខ្លាឈីតា
សត្វខ្លារខិនឈីតាហ៍ដ៏អស្ចារ្យ នៅទ្វីបអាហ្រ្វិក មានភាពល្បីល្បាញ ដោយសារវាអាចរត់ក្នុងល្បឿន ១១២គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងសំទុះចម្ងាយខ្លី តែវាមិនអាចរត់បានលឿនដូចនេះ ក្នុងចម្ងាយឆ្ងាយឡើយ។ ថ្ងៃមួយ ប៉ុស្ទប៊ីប៊ីស៊ីរបស់អង់គ្លេស បានផ្សាយពត៌មានថា មានបុរសបួននាក់ នៅក្នុងភូមិមួយ នៅភាគឥសាននៃប្រទេសកេនយ៉ា បានរត់បានឆ្ងាយជាងសត្វខ្លាឈីតាពីរក្បាល ក្នុងចម្ងាយប្រហែល៦គីឡូម៉ែត្រ។
គេជឿថា សត្វខ្លាឈីតាដ៏ធំទាំងពីរបានចាប់សត្វពពែរបស់អ្នកភូមិស៊ីជាចំណី។ ដូចនេះ បុរសទាំងបួននាក់ក៏បានរៀបគម្រោងទប់ស្កាត់ពួកវា។ ពួកគេក៏បានរង់ចាំដល់ពេលដែលមានអាកាសធាតុក្តៅបំផុត នៅពេលថ្ងៃ ហើយក៏បានចាប់ផ្តើមដេញចាប់សត្វខ្លាឈីតាទាំងនោះ ហើយក៏តាមពួកវាទាន់ ពេលដែលពួកវាមិនអាចរត់បានទៀត។ សត្វខ្លាឈីតាក៏អស់កម្លាំង ហើយគេក៏បានចាប់ពួកវា ដោយសុវត្ថិភាព រួចប្រគល់ពួកវាឲ្យទៅភ្នាក់ងារសត្វព្រៃកេនយ៉ា ដើម្បីឲ្យគេយកពួកវាទៅដាក់នៅកន្លែងផ្សេង។
ពេលខ្លះយើងមានលក្ខណៈមិនខុសពីសត្វឈីតាទេ។ យើងប្រហែលជាមានកម្លាំងច្រើន តែអាចប្រើបានក្នុងរយៈពេលខ្លី។ គឺដូចដែលហោរាអេសាយបានរំឭកយើងថា យើងដូចជាស្មៅ ដែលឆាប់ក្រៀមស្វិត នៅក្រោមកម្តៅថ្ងៃ(៤០:៦-៨)។
តែពេលដែលយើងប្រឹងអស់ពីសមត្ថភាពយើង ព្រះទ្រង់នឹងកម្សាន្តចិត្តយើង។ អ្នកដែលរង់ចាំព្រះអម្ចាស់ នឹងមានការភ្ញាក់ផ្អើល។ ទ្រង់អាចប្រទានឲ្យយើងមានកម្លាំងជាថ្មី តាមមធ្យោបាយរបស់ទ្រង់ និងតាមពេលដែលទ្រង់បានកំណត់។ ទ្រង់អាចធ្វើឲ្យគេមានកម្លាំងចម្រើនជានិច្ច ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ(ខ.៣១)។-Mart Dehaan
យើងជាគ្រួសារតែមួយ
ភរិយារបស់លោកគ្រូគង្វាលម្នាក់ បានទៅពិនិត្យសុខភាពរកឃើញថា គាត់មានជម្ងឺប៉ាគីនសុន ដែលជាជម្ងឺខួរក្បាល និងសសៃប្រសាទ ដែលធ្វើឲ្យអ្នកជម្ងឺចេះតែញ័រដៃ។ ការនេះបានធ្វើឲ្យក្រុមគ្រួសារគាត់ ធ្លាក់ចូលក្នុងស្ថានភាពដ៏ពិបាក និងមានភាពតប់ប្រម៉ល់។ លោកគ្រូគង្វាលមិនដឹងថា គាត់នឹងត្រូវមើលថែរភរិយាយ៉ាងណាទេ ខណៈពេលខ្លួនមានការទទួលខុសត្រូវជាច្រើន ចំពោះគ្រួសារពួកជំនុំរបស់គាត់។ ប៉ុន្តែ គាត់មិនចាំបាច់ត្រូវមានការព្រួយបារម្ភឡើយ ព្រោះសមាជិកពួកជំនុំបានចូលមកស្ម័គ្រចិត្តជួយគាត់ នៅក្នុងផ្នែកអាហារ និងការថែរទាំងខ្លះៗ។
សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូស អំពីគោលបំណងដែលព្រះអម្ចាស់បានប្រទាន នូវអំណោយទានខាងវិញ្ញាណដល់ពួកគេ។ ក្នុងបទគម្ពីរ ១កូរិនថូស ១២:៨-១០ គាត់បានរៀបរាប់ អំពីអំណោយទានខាងវិញ្ញាណជាច្រើន ដែលព្រះទ្រង់បានប្រទានមក សម្រាប់ជាប្រយោជន៍(ខ.៧)។ ព្រះទ្រង់មិនបានប្រទានអំណោយទានខាងវិញ្ញាណ ដើម្បីឲ្យយើងប្រើជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ តែដើម្បីបម្រើអ្នកដទៃ ហើយការបម្រើអ្នកដទៃនោះឯង ដែលជាការបម្រើដល់ព្រះ។
ព្រះទ្រង់បានប្រទានអំណោយទានខុសៗគ្នា សម្រាប់ឲ្យយើងប្រើ នៅពេលខុសគ្នា និងតាមរបៀបខុសគ្នា។ ប៉ុន្តែ យើងត្រូវប្រើអំណោយទានដោយក្តីស្រឡាញ់ “ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង”(អេភេសូរ ៤:១២)។ ទោះព្រះទ្រង់បានដាក់យើងនៅកន្លែងណាក៏ដោយ ក៏យើងនៅតែអាចប្រើអំណោយទានអ្វី ដែលទ្រង់បានប្រទានយើង ដើម្បីធ្វើការអ្វីមួយ តាមដែលចាំបាច់ ដោយចាំថា យើងគ្រប់គ្នាជាផ្នែកមួយនៃពួកជំនុំ ដែលជារូបកាយនៃព្រះគ្រីស្ទ(១កូរិនថូស ១២:១៣-១៤)។-C.P.HIA
ការជម្នះការសង្ស័យ
បទទំនុកដំកើង ដែលមានចំណងជើងថា “ខ្ញុំមកថ្វាយខ្លួន”(បទលេខ ២០១) ជាស្នាដៃនិពន្ធរបស់អ្នកស្រីឆាឡុត អេលាត(Charlotte Elliott) ក្នុងឆ្នាំ១៨៣៤។ គាត់មានជម្ងឺ ដែលធ្វើឲ្យគាត់មិនអាចធ្វើការងារកើត អស់រយៈពេលជាច្រើនឆ្នាំ ហើយគាត់ចង់ជួយរ៉ៃអង្គាសប្រាក់ជួយសាលារៀនសម្រាប់ក្មេងស្រី តែគាត់ឈឺធ្ងន់ពេក មិនអាចជួយបាន។ គាត់មានអារម្មណ៍ថា គាត់ជាមនុស្សគ្មានប្រយោជន៍ ហើយភាពតប់ប្រមល់ក្នុងចិត្តបានធ្វើឲ្យគាត់មានការសង្ស័យ អំពីជំនឿលើព្រះគ្រីស្ទ។ គាត់ក៏បាននិពន្ធបទ“ខ្ញុំមកថ្វាយខ្លួន” ដើម្បីជម្នៈការសង្ស័យនោះ។
ដោយសារនាងមានចិត្តតប់ប្រមល់ដូចនេះហើយ បានជានាងសរសេរក្នុងបទចម្រៀងនេះថា :
ខ្ញុំមកថ្វាយខ្លួន មានចិត្តសង្វាត …
ទាំងមានចិត្តពេញ មន្ទិសហួសខ្នាត
ខ្ញុំមកថ្វាយចិត្តឲ្យទ្រង់ សម្អាត
ឱព្រះអង្គសង្រ្គោះអើយ ខ្ញុំមក។
នៅថ្ងៃទីបី បន្ទាប់ពីព្រះយេស៊ូវបានសុគត ហើយគេយកព្រះសពទ្រង់ទៅបញ្ចុះ ទ្រង់ក៏បានយាងចេញពីផ្នូរ ហើយក៏បានប្រាប់លោកថូម៉ាស ដែលមានរហ័សនាមថា “ថូម៉ាសអ្នកពូកែសង្ស័យ” ឲ្យពិនិត្យមើលស្នាមរបួសដែលទ្រង់បានទទួលរង នៅលើឈើឆ្កាង(យ៉ូហាន ២០:២៧)។ ពេលលោកថូម៉ាសបានប៉ះរបួសរបស់ព្រះយេស៊ូវ ទីបំផុត គាត់ក៏បានជឿថា ទ្រង់ពិតជាបានមានព្រះជន្មរស់ឡើងវិញមែន។ ព្រះយេស៊ូវក៏បានឆ្លើយតបថា “ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ”(ខ.២៩)។
ក្នុងនាមជាគ្រីស្ទបរិស័ទក្នុងសម័យបច្ចុប្បន្ន យើងជាអ្នកដែលមិនបានឃើញព្រះយេស៊ូវផ្ទាល់ភ្នែក តែយើងនៅតែជឿទ្រង់។ ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះ ស្ថានភាពក្នុងលោកិយនេះ ចេះតែធ្វើឲ្យយើងមានការសង្ស័យ ហើយចោទជាសំណួរដែលពិបាកឆ្លើយ។ ប៉ុន្តែ…
ដើមឈើនៃក្តីស្រឡាញ់
ដើមសូល ជាដើមឈើមួយប្រភេទ ដែលគេដាំសម្រាប់ផលិតឆ្នុកដប។ នៅក្រោយផ្ទះខ្ញុំ មានដើមសូលមួយដើម ដែលបានឈរនៅយ៉ាងស្ងៀមស្ងាត់ជាង២០ឆ្នាំមកហើយ។ វាបានផ្តល់ម្លប់សម្រាប់ឲ្យកូនរបស់ខ្ញុំទាំងបួននាក់ ពេលពួកគេលេងក្នុងទីធ្លាក្រោយផ្ទះ ហើយក៏បានផ្តល់ជម្រកដល់សត្វកំប្រុក ក្នុងតំបន់ដែលយើងរស់នៅផងដែរ។ នៅរដូវរងា ដើមឈើមួយដើមនេះ មានសភាពក្រៀមក្រោះ ហើយជ្រុះស្លឹក តែថ្មីៗនេះ ពេលរដូវផ្ការីកមកដល់ វានៅតែមិនព្រមចេញស្លឹក ដូចនេះ ខ្ញុំក៏បានសម្រេចចិត្តកាប់រំលំវា។
ខ្ញុំក៏បានចំណាយពេលពេញមួយសប្តាហ៍ ដើម្បីធ្វើកិច្ចការនេះឲ្យបានរៀបរយ។ ជាដំបូង ខ្ញុំត្រូវកាប់រំលំវា ហើយបន្ទាប់មក ខ្ញុំត្រូវកាប់មែកដើមឈើដែលបានលូតលាស់អស់ពីទសវត្សរ៍នោះ ឲ្យក្លាយជាចំណែកតូចជាងមុន ដើម្បីឲ្យងាយស្រួលគ្រប់គ្រង។ ការនេះបាននាំឲ្យខ្ញុំ មានពេលជាច្រើន ដើម្បីគិតអំពីដើមឈើ។
ខ្ញុំក៏បានគិតដល់ដើមឈើមួយដើម ដែលផ្លែរបស់វា ព្រះទ្រង់បានហាមមិនឲ្យអ័ដាំម និងនាងអេវ៉ាបរិភោគ តែពួកគេមិនអាចទប់ចិត្តខ្លួនឯងបាន(លោកុប្បត្តិ ៣:៦)។ ព្រះទ្រង់បានប្រើដើមឈើនោះ ដើម្បីឲ្យពួកគេមានជម្រើសដោយសេរី រវាងការល្អ និងការអាក្រក់ និងដើម្បីល្បងលភាពស្មោះត្រង់ និងជំនឿរបស់ពួកគេ។ បន្ទាប់មក ខ្ញុំក៏បានគិតអំពីដើមឈើ ក្នុងទំនុកដំកើង ជំពូក១ ដែលបានរំឭកយើង អំពីផលផ្លែនៃការរស់នៅ ដោយកោតខ្លាចព្រះ។ ហើយក្នុងបទគម្ពីរ សុភាសិត ៣:១៨ ប្រាជ្ញាត្រូវបានប្រៀបប្រដូចទៅនឹងដើមឈើនៃជីវិតនោះ។
តែដើមឈើដែលសំខាន់បំផុតនោះ គឺដើមឈើដ៏រឹងមាំដែលគេបានកាប់យកទៅធ្វើឈើឆ្កាង នៅកាល់វ៉ារី ហើយព្រះសង្រ្គោះនៃយើងបានសុគតនៅលើឈើឆ្កាងនោះ ដោយទទួលបាបរបស់មនុស្សគ្រប់ជំនាន់ នៅលើស្មាទ្រង់។ ឈើឆ្កាងទ្រង់មានភាពខ្ពង់ខ្ពស់ជាងដើមឈើណាទាំងអស់…