Month: June 2018

ពេលនីមួយៗ សុទ្ធតែសំខាន់

មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​អ្នក​ស្រីអាដា(Ada) បាន​ស្លាប់​មុន​គាត់ អស់​ហើយ ហើយ​គាត់​ក៏​បាន​រស់​ក្នុង​ផ្ទះ​ថែរ​ទាំជន​ចាស់​ជរា ជា​កន្លែង​ដែល​ខ្ញុំ​បាន​ជួប​គាត់។ គាត់​ប្រាប់​ខ្ញុំ​ថា “ការ​មាន​ជីវិត​ជា​មនុស្ស​ចាស់ គឺ​ពិបាក​បំផុត នៅ​ពេលដែល​ខ្ញុំ​ត្រូវ​មើល​ឃើញ​គេ​រាល់​គ្នា​លាចាក​លោក ទៅ​ចោល​ខ្ញុំ​អស់ ម្តង​មួយ​ៗ”។ ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​មាន​អ្វីខ្លះ ដែល​គាត់​ចាប់​អារម្មណ៍ ហើយ​តើ​គាត់​ចូល​ចិត្ត​ចំណាយ​ពេល​ធ្វើ​អ្វី? គាត់​ក៏​បាន​ឆ្លើយ​ប្រាប់​ខ្ញុំ ដោយ​ប្រើ​បទ​គម្ពីរ ដែល​សាវ័ក​ប៉ុល​បាន​និពន្ធ (ភីលីព ១:២១) ដែល​បាន​ចែង​ថា “ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់​នៅ នោះ​គឺ​សំរាប់​ព្រះ​គ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ”។ បន្ទាប់​មក គាត់​ក៏​មាន​ប្រសាសន៍​ថា “ពេល​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ ខ្ញុំ​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ។ នៅ​ថ្ងៃ​ដែល​ល្អ ខ្ញុំ​ជជែក​ជា​មួយ​អ្នក​រស់​នៅ​ទីនេះ អំពី​ព្រះ​យេស៊ូវ ហើយ​នៅ​ថ្ងៃ​ដែល​ពិបាក ខ្ញុំ​នៅ​តែ​អាច​អធិស្ឋាន”។

គួរ​ឲ្យ​កត់​សំគាល់​ថា សាវ័ក​ប៉ុល​បាន​និពន្ធ​កណ្ឌ​គម្ពីរ​ភីលីព នៅ​ក្នុង​គុក។ ហើយ​គាត់​ក៏​បាន​ទទួល​ស្គាល់​ការពិត​មួយ ដែល​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​យល់ ខណៈ​ពេល​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​ជីវិត​ដែល​មាន​កំណត់។ គឺ​ការ​ពិត ដែល​ថា ទោះ​បី​ជា​យើង​កាន់​តែ​ជិត​ដល់​ពេល​ទៅ​នៅ​នគរស្ថាន​សួគ៌​ក៏​ដោយ ក៏​ពេល​វេលា ដែល​យើង​នៅ​សល់​នៅ​លើផែន​ដី គឺ​នៅ​តែ​សំខាន់​ចំពោះ​ព្រះ​អម្ចាស់។ អ្នក​ស្រី​អាដា​បាន​ទទួល​ស្គាល់​ថា គ្រប់​ដង្ហើម​ដែល​គាត់​ដក គឺ​ជា​ឱកាស សម្រាប់​បម្រើ និង​ថ្វាយ​សិរីល្អ​ដល់​ព្រះ គឺ​មិន​ខុស​ពី​សាវ័ក​ប៉ុល​ឡើយ។ ហេតុ​នេះ​ហើយ បាន​ជា​អ្នក​ស្រី​អាដា​បានចំណាយ​ពេល​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ស្រឡាញ់​អ្នក​ដទៃ ហើយ​នាំ​គេ​ឲ្យ​ស្គាល់​ព្រះ​សង្រ្គោះ។

សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​ខ្មៅ​ងងឹត​បំផុត…

ការកាត់ទោសអ្នកដទៃ

ខ្ញុំ​រហ័ស​នឹង​រិះ​គន់​នរណា​ក៏​ដោយ ដែល​ខ្ញុំ​ឃើញ​ដើរ​បណ្តើរ មើល​ទូរស័ព្ទ​បណ្តើរ នៅ​តាម​ផ្លូវ។ ខ្ញុំ​ក៏​បាន​និយាយ​ម្នាក់​ឯង​ថា តើ​ពួក​គេ​មិន​ខ្លាច​ឡាន​បុក​ទេ​ឬ? តើ​ពួក​គេ​ខ្វល់​អំពី​សុវត្ថិ​ភាព​របស់​ខ្លួន​ឯង​ឬទេ? ប៉ុន្តែ​ ថ្ងៃ​មួយ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ឆ្លង​តាម​ច្រក​ចូល ទៅ​ក្នុង​ផ្លូវ​ចង្អៀត​មួយ ខ្ញុំ​មាន​ការ​ជក់​ចិត្ត​នឹង​សារ នៅ​ក្នុង​ទូរស័ព្ទ​ខ្ញុំ​យ៉ាង​ខ្លាំង បាន​ជាខ្ញុំ​មិន​បាន​មើល​ឡាន ដែល​ខាង​ឆ្វេង​ដៃ​ខ្ញុំ។ អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​អ្នក​បើក​បរ​បាន​ឃើញ​ខ្ញុំ​ទាន់ ហើយ​ក៏​បាន​បញ្ឈប់​ឡាន​ភ្លាម​ៗ។ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស់​អៀន។ ពេល​នោះ ម្រាម​ដែល​ចង្អុល​រិះ​គន់​គេ ដោយ​តាំង​ខ្លួន​ជា​អ្នកសុចរិត បាន​បែរ​មក​ចង្អុល​ខ្លួន​ឯង​វិញ។​ ខ្ញុំ​បាន​កាត់​ទោស​អ្នក​ដទៃ ប៉ុន្តែ ទី​បំផុត ក៏​បាន​កាត់​ទោស​ខ្លួន​ឯង​វិញ។

ការ​មាន​ពុត ក៏​ជា​ប្រធាន​បទ​ដែល​ព្រះ​យេស៊ូវ បាន​លើក​មក​មាន​បន្ទូល នៅ​ក្នុង​សេចក្តី​អធិប្បាយ​នៅ​លើ​ភ្នំ​ផង​ដែរ។ គឺដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ”(ម៉ាថាយ ៧:៥)។ ខ្ញុំមាន “ធ្នឹម” ដ៏​ធំ​មួយ នៅ​ក្នុង​ភ្នែក ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាត់​ទោស​អ្នក​ដទៃ ដោយ​ភ្លេច​មើល​មក​ខ្លួន​ឯង។

ព្រះយេស៊ូវ​ក៏​មាន​បន្ទូល​ផង​ដែរ​ថា “ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ”(៧:២)។ ពេល​ខ្ញុំ​នឹក​ចាំ​អំពី​ទឹក​មុខ​ដែល​ទើស​ទាល់​ ដែល​ខ្ញុំ​បាន​ឃើញ​នៅ​លើ​មុខ​អ្នក​បើក​បរ បន្ទាប់​ពី​គាត់​បាន​ជាន់ហ្រ្វាំង​ឈប់​ភ្លាម​ៗ ពេល​ខ្ញុំ​ដើរ​ពី​មុខ​ឡាន​គាត់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ទឹក​មុខ​ដែល​ទើស​ទាល់ ដែល​ខ្ញុំ​មាន ពេល​ខ្ញុំ​រិះគន់អ្នក​ដទៃ​ដែល​ជក់​មើល​ទូរស័ព្ទ។

យើង​រាល់​គ្នា គ្មាន​នរណា​ដែល​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ ជួន​កាល ខ្ញុំ​បាន​ភ្លេច​ខ្លួន…

ព្រះពរនៅក្នុងភាពរញេរញ៉ៃ

មាន​ពេល​មួយ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ចូល​ ទៅ​ក្នុង​ភាព​រញេរ​ញ៉ៃ ដូច​នេះ យក​ល្អ ខ្ញុំ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ភាព​រញេរញ៉ៃ​នេះ។ មាន​ពេល​ខ្លះ ខ្ញុំ​គិត​ថា ទោះ​ខ្ញុំ​បាន​ជឿ​លើ​ព្រះ​ដែល​មាន​ព្រះ​គុណ​ជា​បរិបូរ​ក៏​ដោយ ក៏​ពេល​ខ្លះ​ខ្ញុំ​នៅ​តែ​ប្រព្រឹត្ត តាម​របៀប​ដែល​ហាក់​ដូច​ជា​ជឿ​ថា ទ្រង់​ប្រទាន​ជំនួយ តែ​នៅ​ពេល​ដែល​ខ្ញុំ​សក្តិ​សម​នឹង​ទទួល​ជំនួយ​ទ្រង់​ប៉ុណ្ណោះ។

ការ​គិត​ដូច​នេះ គឺ​មិន​ត្រឹម​ត្រូវ​ទេ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​បង្ហាញ​ព្រះ​អង្គទ្រង់​ដល់​លោក​យ៉ាកុប​ជា​លើក​ទីមួយ​។ លោក​យ៉ាកុប​ចំណាយ​ពេល​ពេញ​មួយ​ជីវិត ដើម្បី​ព្យាយាម​កែ​ប្រែ​ជោគ​វាសនា​របស់​គាត់។ គាត់​បាន​កើត​មក​ជា​កូន​ទីពីរ នៅ​សម័យ​ដែល​កូន​ប្រុស​ច្បង​មាន​សិទ្ធិ​ទទួល​ពរ​ពី​ឪពុក​របស់​ខ្លួន ជា​ពិសេស​។ គេ​ជឿ​ថា ពរ​នោះ​នឹង​នាំ​ឲ្យ​កូន​ច្បង​មាន​ភាព​សម្បូរ​សប្បាយ​នៅ​ពេល​អនាគត។ ដូច​នេះ យ៉ាកុប​ក៏​បានសម្រេច​ចិត្ត​ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​បាន​ពរ​នោះ​ពី​ឪពុក​គាត់។ ទីបំផុត គាត់​ក៏​បាន​ជោគ​ជ័យ ដោយ​ប្រើ​វិធី​បោក​បញ្ឆោត ដើម្បី​ឲ្យ​បាន​ពរ ដែល​ឪពុក​គាត់​បាន​ត្រៀម​ទុក​សម្រាប់​បង​ប្រុស​គាត់(លោកុប្បត្តិ ២៧:១៩-២៩)។

ប៉ុន្តែ ជា​លទ្ធ​ផល​គ្រួសារ​គាត់​ត្រូវ​បែក​បាក់ ដោយ​គាត់​ត្រូវ​រត់​គេច​ពី​បង​ប្រុស​គាត់ ដែល​ខឹង​សម្បា​នឹង​គាត់(ខ.៤១-៤៣)។ នៅ​ពេល​យប់​មក​ដល់(២៨:១១) លោក​យ៉ាកុប​ប្រាកដ​ជា​មាន​អារម្មណ៍​ថា ជីវិត​គាត់​ពិបាក គឺខុស​ឆ្ងាយ​ពី​ជីវិត​ដែល​មាន​ព្រះ​ពរ​។

ប៉ុន្តែ នៅ​យប់​នោះ​គាត់​ក៏​បាន​ជួប​ព្រះ​ជា​ម្ចាស់ ដែល​នោះ​ជា​ព្រះ​ពរ​ដ៏​​ពិត ទោះ​ពី​មុន​គាត់​ធ្លាប់​បោក​បញ្ឆោត​គេ​ក៏​ដោយ​។ ព្រះ​ទ្រង់​ក៏​បាន​បង្ហាញ​គាត់​ថា គាត់​មិន​ចាំ​បាច់​ត្រូវ​ប្រើ​ផែន​ការ​អាក្រក់ ដើម្បី​ទទួល​ព្រះ​ពរ​ឡើយ ដ្បិត​គាត់​ជា​មនុស្ស​មាន​ពរ​ស្រាប់​ហើយ។ ជោគ​វាសនា​របស់​គាត់ គឺ​លើស​ពី​ការ​មាន​ភាព​សម្បូរ​សប្បាយ​ផ្នែក​សម្ភារៈ(ខ.១៤) គឺជោគ​វាសនា​ដែល​បាន​ជាប់​នៅ​ក្នុង​ព្រះ ដែល​ទ្រង់​នឹង​មិន​ដែល​យាង​ចោល​គាត់​ឡើយ(ខ.១៥)។

នេះ​ជា​មេរៀន​ដែល​លោក​យ៉ាកុប ត្រូវ​ចំណាយ​ពេល​រៀន​សូត្រ​ពេញ​មួយ​ជីវិត។

ហើយ​យើង​ក៏​ដូច្នោះ​ដែរ។ ទោះ​យើង​មាន​វិបដិសារី​ច្រើន ឬ​មាន​អារម្មណ៍​ថា ព្រះ​គង់​នៅ​ឆ្ងាយ​ពី​យើង​យ៉ាង​ណា​ក៏ដោយ​ ក៏​ទ្រង់​នៅ​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច ដោយ​ការ​ដឹក​នាំ​យើង…

កន្លែងដ៏សុខសាន្តរបស់យើង

ខ្ញុំ​មាន​ការងារ​ដំបូង​បំផុត នៅ​ភោជនីយ​ដ្ឋាន​អាហារ​រហ័ស។ នៅ​ពេល​ល្ងាច​ថ្ងៃ​សៅរ៍ មាន​បុរស​ម្នាក់​បាន​នៅ​ក្នុង​ភោជនីដ្ឋាន​នោះ​មិន​ឃើញ​ទៅ​ណា ហើយ​ក៏​បាន​សួរ​ខ្ញុំ​ថា ខ្ញុំ​ចេញ​ពី​ធ្វើការ​នៅ​ម៉ោង​ប៉ុន្មាន។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក គាត់​ក៏​បាន​ហៅ​ដំឡូង​ចៀន​មួយ​ចាន បន្ទាប់​មក គាត់​ក៏​បាន​ហៅ​ភេស​ជ្ជះ​មួយ​កំប៉ុង ដូច​នេះ អ្នក​គ្រប់​គ្រង​ភោជ្ជនីយ​ដ្ឋាន​ក៏​មិន​បាន​បណ្តេញ​គាត់​ទេ។ ទោះ​បី​ជា​ខ្ញុំ​មិន​រស់​នៅ​ឆ្ងាយ​ពី​ភោជនីដ្ឋាន ក៏​ខ្ញុំ​នៅ​តែ​មិន​ហ៊ាន​ដើរ​ទៅ​ផ្ទះ​តែ​ម្នាក់​ឯង កាត់​តាម​កន្លែង​ចត​រថ​យន្ត ហើយ​កាត់​តាម​វាល​ខ្សាច់។ ទី​បំផុត ដល់​ពេល​ពាក់​កណ្តាល​អាធ្រាត ខ្ញុំ​ក៏​បាន​ចូល​ទៅ​ក្នុង​ការិយ៉ាល័យ ដើម្បី​ទូរ​ស័ព្ទ។

ហើយ​ប៉ា​របស់​ខ្ញុំ​ក៏​បាន​លើក​ទូរស័ព្ទ ហើយ​ក៏​បាន​ងើប​ចេញ​ពី​ដំណេក​ដ៏​កក់​ក្តៅ​របស់​គាត់ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ។​ ៥​នាទី​ក្រោយ​មក គាត់​ក៏​បាន​មក​ដល់ ហើយ​ក៏​បាន​ជូន​ខ្ញុំ​ទៅ​ផ្ទះ។

កាល​នោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ប៉ា​ខ្ញុំ​នឹង​មក​ជួយ​ខ្ញុំ នៅ​ពេល​យប់​នោះ ហើយ​ការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ធានា ​ដែល​មាន​ចែង នៅ​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៩១។ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ តែង​តែ​គង់​នៅជា​មួយ​យើង​ជា​និច្ច ដោយ​ការពារ និង​ថែរក្សា​យើង ពេល​ដែល​យើង​មាន​ការ​ច្របូក​ច្របល់ ឬ​មាន​ការ​ភ័យ​ខ្លាច ឬ​ក៏​មាន​ការ​ខ្វះ​ខាត។

ទ្រង់​បាន​ប្រកាស​ថា ពេល​ដែល​ពួក​គេ​អំពាវ​រក​ទ្រង់ ទ្រង់​នឹង​ឆ្លើយ​តប(ទំនុកដំកើង ៩១:១៥)។ ទ្រង់​មិន​គ្រាន់​តែ​ជាកន្លែង ដែល​យើង​អាច​រត់​ទៅ​រក ដើម្បី​ទទួល​បាន​នូវ​ភាព​សុខ​សាន្ត​ប៉ុណ្ណោះ​ទេ។ ទ្រង់ ជា ជម្រក​របស់​យើង(ខ.១)។ ទ្រង់​ជា​ថ្មដា​ដែល​យើង​អាច​យក​ជា​ទីពំនាក់​(ខ.២)។

ពេល​ដែល​យើង​មាន​ការ​ភ័យ​ខ្លាច គ្រោះ​ថ្នាក់ ឬ​ភាព​មិន​ច្បាស់​លាស់ យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​បន្ទូល​ទ្រង់ ដែល​បាន​សន្យា​ថា ពេល​យើង​ស្រែក​រក​ទ្រង់ ទ្រង់​នឹង​ឮ​យើង…

មិនដូចការផ្សាយពាណិជ្ជកម្ម

ក្នុង​អំឡុង​ពេល​វិស្សម​កាល ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​ចុះ​ឈ្មោះ ចូល​រួម​ការ​ជិះ​ទូក​កម្សាន្ត ចុះ​តាម​ខ្សែ​ទឹក​ទន្លេ​ឆាតា​ហ៊ូឈី នៅ​រដ្ឋ​ចចជា។ ដោយសារ​ខ្ញុំ​បាន​ពាក់​ស្បែក​ជើង​សង្រែក រ៉ូប​សម្រាប់​រដូវ​ក្តៅ និង​មួក​ដែល​មាន​ហាម​ធំ ខ្ញុំ​ក៏​បាន​លាន់​មាត់ ពេល​ដែល​យើង​ដឹង​ថា ការ​ធ្វើ​ដំណើរ​នោះ មាន​រាប់​បញ្ចូល​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក ដែល​មាន​ទឹក​ហូរ​ខ្លាំង គឺខុស​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​យើង​បាន​ជិះ​ទូក​នោះ ជា​មួយ​ប្តី​ប្រពន្ធ​មួយ​គូរ ដែល​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក។ ពួក​គេ​ក៏​បាន​បង្រៀន​ស្វាមី​ខ្ញុំ អំពី​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​អ៊ំ​ទូក ហើយ​ក៏​បាន​សន្យា​ថា​ នឹង​នាំ​យើង​ទៅ​ដល់​គោល​ដៅ ដោយ​សុវត្ថិ​ភាព។ ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះអង្គ​ ដែល​ពេល​នោះ​ខ្ញុំ​មាន​អាវ​សុវត្ថិ​ភាព។ ខ្ញុំ​ក៏​បាន​ស្រែក ហើយ​តោង​ដៃ​ជ័រ​របស់​ទូក​នោះ ទាល់​តែ​យើង​បាន​ទៅ​ដល់​ត្រើយ ដែល​មាន​សុទ្ធ​តែភក់ ដែល​នៅ​ខ្សែ​ទឹក​ខាង​ក្រោម។ ខ្ញុំ​ក៏​បាន​បោះ​ជំហាន​ទៅ​លើ​ឆ្នេរ ហើយ​ក៏​បាន​ចាក់​ទឹក​ចេញ​ពី​ការ​បូប​យួរ​ដៃ​របស់​ខ្ញុំ ខណៈ​ពេល​ដែល​ស្វាមី​ខ្ញុំ​បាន​ជួយពូត​ជាយ​រូប​របស់​ខ្ញុំ ដែល​បាន​ទទឹក​ជោគ។ យើង​ក៏​បាន​អស់​សំណើច​យ៉ាង​សប្បាយ ទោះ​ការ​ធ្វើ​ដំណើរ​នេះ មិន​មាន​ភាព​ងាយ​ស្រួល ដូច​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ក៏​ដោយ។

យ៉ាង​ណា​មិញ ព្រះ​យេស៊ូវ​បាន​ដាស់​តឿន​ពួក​សាវ័ក​ទ្រង់​យ៉ាង​ច្បាស់ អំពី​ការ​ធ្វើ​ដំណើរ​ដ៏​ពិបាក ដែល​ពួក​គេ​នឹង​ជួប​នៅ​ពេល​ខាង​មុខ គឺ​ខុស​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​អំពី​ការ​ធ្វើ​ដំណើរ​នោះ ដែល​មិន​បាន​រៀប​រាប់​ជា​លម្អិត អំពី​ចំណុច​ដ៏សំខាន់​មួយ នៃ​ការ​ធ្វើ​ដំណើរ​នោះ។ ទ្រង់​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​នឹង​ជួប​ការ​បៀត​បៀន ហើយ​ស្លាប់​ដោយ​សារ​ជំនឿ ហើយ​ទ្រង់​នឹង​សុគត ហើយ​ក្រោយ​មក ទ្រង់​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ទ្រង់​ក៏​បាន​ធានា​ដល់​ពួក​គេ​ថា ពួក​គេ​អាច​ទុក​ចិត្ត​ទ្រង់​បាន ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​បញ្ជាក់​ថា ទ្រង់​នឹង​ដឹក​នាំ​ពួក​គេ ទៅ​រក​ជ័យ​ជម្នះ​ដែល​មិន​អាច​បដិសេធន៍​បាន និង​សេចក្តី​សង្ឃឹម​ដ៏​អស់​កល្ប​(យ៉ូហាន…

“គួរឲ្យស្រឡាញ់!”

នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ពេល​ដែល​កូន​ស្រី​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​រួច​រាល់​ហើយ នាង​ក៏​បាន​និយាយ​ឮ​ៗ​ថា “គួរ​ឲ្យ​ស្រឡាញ់”។​ ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​ពី​អ្វី​ទេ។ បន្ទាប់​មក នាង​ក៏​បាន​ទះ​ថ្មម​ៗ ពី​លើ​អាវ​របស់​នាង ដែល​បង​ប្អួន​ជី​ដូន​មួយរបស់​នាង​បាន​ឲ្យ។ នៅ​ពី​មុខ​អាវ​នោះ ខ្ញុំ​ឃើញ​ពាក្យ “គួរ​ឲ្យ​ស្រឡាញ់”។ ខ្ញុំ​ក៏​បាន​ឱប​នាង​យ៉ាង​ណែន ហើយ​ក៏​បាន​ញញឹម ដោយ​ក្តី​អំណរ។ ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា “កូន​គួរ​ឲ្យ​ស្រឡាញ់​ណាស់!” នាង​ក៏​បាន​ញញឹម​កាន់​តែ​ខ្លាំង​ ដោយ​និយាយ​ពាក្យ​នោះ​ម្តង​ហើយ​ម្តង​ទៀត។

ខ្ញុំ​មិន​មែន​ជា​ឪពុក​ដែល​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ ពេល​នោះ ជា​ពេល​ដ៏​ល្អ​ឥត​ខ្ចោះ។​ នៅ​ក្នុង​ការ​ឆ្លើយ​ឆ្លង​ដ៏​មាន​ន័យ​នោះ ខ្ញុំ​បាន​ឃើញ​ទឹក​មុខ​របស់​កូន​ស្រី​ខ្ញុំ បញ្ចេញ​រស្មី ដោយ​សារ​នាង​បាន​ទទួល​សេចក្តី​ស្រឡាញ់​ដោយ​ឥត​លក្ខ​ខ័ណ្ឌ ពោល​គឺ​នាង​បាន​បញ្ចេញ​ទឹក​មុខ​នៃ​ក្តី​អំណរ។ នាង​ដឹង​ថា ពាក្យ​ដែល​នៅ​ពី​ខាង​មុខ​អាវ​របស់​នាង គឺ​ត្រូវ​នឹង​អារម្មណ៍​ដ៏ពិត ដែល​ឪពុក​របស់​នាង​មាន ចំពោះ​នាង។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ដឹង​ច្បាស់ ក្នុង​ចិត្ត​ថា ព្រះ​វរបិតា​បាន​ស្រឡាញ់​យើង ដោយ​សេចក្តី​ស្រឡាញ់​ដែល​គ្មាន​ព្រំដែន? ជួន​កាល យើង​ពិបាក​នឹង​យល់ អំពី​សេចក្តី​ពិត​នេះ។ ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​សម័យ​ដើម ក៏​មាន​បញ្ហា​នេះ​ផង​ដែរ។ ពួក​គេ​ឆ្ងល់​ថា តើ​ទុក្ខ​លំបាក​របស់​ពួក​គេ គឺ​ជា​សញ្ញា​បញ្ជាក់​ថា ព្រះ​ទ្រង់​លែង​ស្រឡាញ់​ពួក​គេ​ឬ​យ៉ាង​ណា? ប៉ុន្តែ ក្នុង​បទ​គម្ពីរ យេរេមា ៣១:៣ ហោរា​យេរេមា​បាន​រំឭក​ពួក​គេ​ថា កាល​ពី​មុន ព្រះ​ទ្រង់​ធ្លាប់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា ទ្រង់​ស្រឡាញ់​ពួក​គេ ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច។

យើង​ក៏​ស្រេក​ឃ្លាន​រក​សេចក្តី​ស្រឡាញ់​ដែល​ឥត​លក្ខ​ខ័ណ្ឌ​នោះ​ផង​ដែរ។ តែ​របួស​ក្នុង​ចិត្ត ការ​ខក​ចិត្ត…

ការឆ្លើយតប ចំពោះការរិះគន់

ខ្ញុំ​ធ្វើ​ការ​ជា​មួយ​ក្រុម​ការងារ ដែល​រៀប​ចំ​ពិធី​ប្រចំា​ឆ្នាំ​របស់​សហ​គមន៍។ យើង​បាន​ចំណាយ​ពេល​១១​ខែ ដើម្បី​រៀប​គម្រោង​លម្អឹត​ជា​ច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ជោគ​ជ័យ នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី។ យើង​បាន​ជ្រើស​រើស​កាល​បរិច្ឆេទ​ និង​ទីកន្លែង​ដ៏​ល្អ។ យើង​កំណត់​តម្លៃ​សំបុត្រ​ចូល​រួម។ យើង​បាន​ជ្រើស​រើស​អ្វី​ៗ​គ្រប់​យ៉ាង រាប់​ចាប់​ពី​អ្នក​លក់​អាហារ​ ដល់​អ្នក​បច្ចេក​ទេស​ផ្នែក​សម្លេង។ ខណៈ​ពេល​ដែល​ពិធី​កាន់​តែ​ជិត​ចូល​មក​ដល់ យើង​ក៏​បាន​ឆ្លើយ​តប សំណួរ​របស់​សាធារណៈ​ជន ហើយ​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ការណែនាំ។ ក្រោយ​មក យើង​ក៏​បាន​ប្រមូល​មតិ​របស់​អ្នក​ចូល​រួម។ មតិ​ខ្លះ​ល្អ។ មតិ​ខ្លះ​ទៀត មិន​ពិរោះ​ស្តាប់។ ក្រុម​ការងារ​របស់​យើង​បាន​ឮ​ថា​ អ្នក​ចូល​រួម​មាន​ចិត្ត​រំភើប​រីក​រាយ ហើយ​ក៏​បាន​ឮ​ពាក្យរអ៊ូ​រទាំ​ផង​ដែរ។ ការ​ឆ្លើយ​តប​អវិជ្ជ​មាន អាច​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត ហើយ​ជួន​កាល ធ្វើ​ឲ្យ​យើង​ចង់​បោះ​បង់​ចោល​ការងារ​យើង។

យ៉ាង​ណា​មិញ លោក​នេហេមា ក៏​មាន​អ្នក​រិះ​គន់​ផង​ដែរ ខណៈ​ពេល​ដែល​គាត់​ដឹក​នាំ​ក្រុម​ការងារ សាង​សង់​កំផែង​ក្រុង​យេរូសាឡិម​ឡើង​វិញ។ គេ​ពិត​ជា​បាន​សើច​ចម្អក​ឲ្យ​លោក​នេហេមា និង​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​គាត់ ដោយ​និយាយ​ថា “បើ​គ្រាន់​តែ​មាន​ចចក​មួយ​ឡើង​ទៅ​លើ​កំផែង​ថ្ម ដែល​គេ​កំពុង​តែ​ធ្វើ​នោះ​ឲ្យ​រលំ​ទៅ​ហើយ”(នេហេមា ៤:៣)។ ពេល​ដែល​ខ្ញុំ​បាន​រៀន​សូត្រ​អំពី​របៀប​ដែល​គាត់​ឆ្លើយ​តប ចំពោះ​អ្នក​រិះ​គន់ ខ្ញុំ​ក៏​ចេះ​ឆ្លើយ​តប ចំពោះ​អ្នក​រិះ​គន់​របស់​ខ្ញុំ។ គឺគាត់​បាន​ឆ្លើយ​តប​ ដោយ​ងាក​បែរ​ទៅ​រក​ព្រះ ដើម្បី​ទទួល​ជំនួយ​ពី​ទ្រង់ ជា​ជាង​មាន​អារម្មណ៍​ពិបាក​ចិត្ត ឬ​ខំ​តបត​ចំពោះ​ពាក្យ​សម្តី​របស់​គេ។ គាត់​មិន​បាន​ឆ្លើយ​តប ដោយ​ត្រង់​ៗ​តែ​ម្តង​ទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​ទូល​ដល់​ព្រះ​ថា គេកំពុង​តែ​ប្រព្រឹត្ត​មក​លើ​រាស្រ្ត​របស់​ទ្រង់ យ៉ាង​ដូច​ម្តេច​ខ្លះ​(ខ.៤)។​ បន្ទាប់​ពី​គាត់​បាន​ថ្វាយ​ក្តី​កង្វល់​ទាំង​អស់​នោះ​ដាច់ដល់​ព្រះ​ហើយ គាត់ និង​ក្រុម​ការងារ​របស់​គាត់ ក៏​បាន​បន្ត​ការងារ​ជួស​ជុល​កំផែង​ទី​ក្រុង អស់​ពី​ចិត្ត​…

សេចក្តីស្រឡាញ់ ដែលមានការបន្ទាបខ្លួន

កាល​លោក​បេនយ៉ាមីន ហ្វ្រែងគ្លីន(Benjamin Franklin) នៅ​ជា​យុវជន គាត់​បាន​កត់​ត្រា អំពី​គុណ​ធម៌​ទាំង​១២ ដែល​គាត់​ចង់ ឲ្យ​កើត​មាន ក្នុង​ជីវិត​គាត់។ គាត់​ក៏​បាន​បង្ហាញ​ការ​កត់​ត្រា​នោះ ដល់​មិត្ត​ភក្តិ​គាត់​ម្នាក់ ហើយ​មិត្ត​ភក្តិ​នោះ​ក៏​បាន​ឲ្យ​យោបល​ថា គាត់​គួរ​តែ​បន្ថែម “ការ​បន្ទាប​ខ្លួន” នៅ​ក្នុង​ចំណោម​គុណ​ធម៌​ទាំង​នោះ​ផង​ដែរ។ លោក​ហ្វ្រែងគ្លីន​ពេញ​ចិត្ត​នឹង​យោបល​នេះ។ បន្ទាប់​មក គាត់​ក៏​បាន​ធ្វើ​ការ​ណែ​នាំ​មួយ​ចំនួន នៅ​ក្នុង​ការ​កត់​ត្រា​នោះ ដើម្បី​ជួយ​ខ្លួន​គាត់ សម្រេច​ឲ្យ​បាន​គុណធម៌​នីមួយ​ៗ ក្នុង​ជីវិត​គាត់។ នៅ​ក្នុង​ការ​គិត​ហ្វឹក​ហាត់​ឲ្យ​បាន​ការ​បន្ទាប​ខ្លួន លោកហ្វែ្រងគ្លីន ក៏​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​ជា​គំរូ​ដ៏​ល្អ សម្រាប់​ឲ្យ​គាត់​យក​តម្រាប់​តាម។

ព្រះយេស៊ូវ​បាន​បង្ហាញ​ដល់​យើង នូវ​គំរូ​ដ៏​ល្អ​បំផុត នៃ​ការ​បន្ទាប​ខ្លួន។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះគ្រីស្ទយេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង”(ភីលីព ២:៥-៧)។

ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ នូវ​ការ​បន្ទាប​ខ្លួន ដែល​ល្អ​ប្រសើរ​បំផុត។ ទោះ​ទ្រង់​បាន​គង់​នៅ​ជា​មួយ​ព្រះ​វរ​​បិតា​អស់​កល្ប​ជានិច្ច​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​សម្រេច​ព្រះ​ទ័យ​បន្ទាប​ខ្លួន នៅ​ក្រោយ​ឈើ​ឆ្កាង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​ទ្រង់​អាច​លើក​អ្នក​ដែល​ជឿ​ទ្រង់ ឲ្យ​ចូល​ទៅ​ក្នុង​ក្តី​អំណរ​នៃ​ព្រះ​វត្ត​មាន​ទ្រង់​ តាម​រយៈ​ការ​សុគ​របស់​ទ្រង់។

យើង​យក​តម្រាប់​តាម​ការ​បន្ទាប​ខ្លួន​របស់​ព្រះ​យេស៊ូវ ពេល​ដែល​យើង​ខិត​ខំ​បម្រើ​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌ ដោយ​បម្រើ​អ្នក​ដទៃ។ ព្រះ​ទ័យ​សប្បុរស​របស់​ព្រះ​យេស៊ូវ​ ជួយ​ឲ្យ​យើង​មើល​ឃើញ​សម្រស់ នៃ​ការ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ។ នៅ​ក្នុង​លោកិយ ដែល “យក​ខ្លួន​ឯង​ជា​ទីមួយ”…

ហៅយើងចំឈ្មោះ

អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ពាក្យ​សម្តី​ដែល​ទាក់​ទាញ​អារម្មណ៍​ទស្ស​និក​ជន​បំផុត​ គឺ​ឈ្មោះ​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ ប៉ុស្ទ​ទូរទស្សន៍​មួយ នៅ​ចក្រ​ភព​អង់​គ្លេស ក៏​បាន​ចាប់​ផ្តើម​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន ជា​លើក​ដំបូង តាម​រយៈ​សេវ៉ា​កម្ម​ចាក់​ផ្សាយ​តាម​បណ្តាញ​អ៊ីន​ធើណិត​របស់​ខ្លួន។

យើង​ប្រហែល​ជា​សប្បាយ​ចិត្ត ពេល​បាន​ឮ​ឈ្មោះ​យើង នៅ​ក្នុង​ការ​ផ្សាយ​ក្នុង​ទូរទស្សន៍ ប៉ុន្តែ វា​មិន​សូវ​មាន​ន័យសម្រាប់​យើង​ទេ បើ​សិន​ជា​អ្នក​ដែល​បាន​ហៅ​ឈ្មោះ​យើង​នោះ មិន​បាន​ស្រឡាញ់​យើង​ទេ​នោះ​។

នាង​ម៉ារា ដែល​ជា​អ្នក​ស្រុក​ម៉ាក់ដាឡា បាន​ទៅ​មើល​ផ្នូរ​ដែល​គេ​បាន​បញ្ចុះ​ព្រះ​សព​ព្រះ​យេស៊ូវ បន្ទាប់​ពី​ទ្រង់​បានសុគត​នៅ​លើ​ឈើ​ឆ្កាង។ ពេល​នោះ នាង​មាន​អំណរ​យ៉ាង​ខ្លាំង ដោយ​បាន​ឮ​ទ្រង់​មាន​បន្ទូល​ហៅ​ឈ្មោះ​នាង (យ៉ូហាន ២០:១៦)។ គ្រាន់​តែ​បាន​ឮ​ឈ្មោះ​នាង នាង​ក៏​បាន​ងាក​ទៅ​រក​គ្រូ ដែល​នាង​បាន​ស្រឡាញ់ និង​ដើរ​តាម។ ពេល​នោះ ​នាង​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​មាន​អំណរ​ជា​ខ្លាំង​ណាស់។ ការ​ដែល​ទ្រង់​បាន​ហៅ​ឈ្មោះ​នាង ដោយ​ភាព​ស្និទ្ធ​ស្នាល​ដូច​នេះ គឺ​បាន​ផ្តល់​ឲ្យ​នូវ​ការ​បញ្ជាក់ ដល់​នាង​ថា ព្រះ​ដែល​បាន​ស្គាល់​នាង គ្មាន​កន្លែង​ចន្លោះ ទ្រង់​នៅ​មាន​ព្រះ​ជន្ម​រស់ ហើយ​សុគត​ទៀត​ទេ។

នាង​ម៉ារា​បាន​ឃើញ និង​បាន​ឮ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ដោយ​ផ្ទាល់ ក្នុង​ពេល​ដ៏​ពិសេស​នោះ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​ស្រឡាញ់​យើង​ផ្ទាល់​ៗ​ខ្លួន​ផង​ដែរ។ ព្រះយេស៊ូវ​បាន​ប្រាប់​នាង​ម៉ារា​ថា ទ្រង់​នឹង​យាង​ឡើង​ទៅ​ព្រះ​វរបិតា​ទ្រង់​វិញ(ខ.១៧) ប៉ុន្តែ ទ្រង់​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់​ផង​ដែរ​ថា ទ្រង់​នឹង​មិន​ទុក​ឲ្យ​ពួក​គេ​ឯក​កោ​ឡើយ​(យ៉ូហាន ១៤:១៥-១៨)។ ព្រះ​ទ្រង់​នឹង​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឲ្យ​គង់​នៅ ក្នុង​ចិត្ត​កូន​របស់​ទ្រង់(កិច្ចការ ២:១-១៣)។

រឿង​របស់​ព្រះ​អម្ចាស់ មិន​បាន​ផ្លាស់​ប្តូរ​ឡើយ។ ទោះ​នៅ​ក្នុង​អតីត​កាល ឬ​នៅ​ពេល​បច្ចុប្បន្ន​ក្តី ទ្រង់​នៅ​តែ​ស្គាល់​អ្នក…

ការប្រឹក្សា ពីលោកឪពុករបស់ខ្ញុំ

បន្ទាប់​ពី​ខ្ញុំ​បាន​បាត់​បង់​ការងារ​ជា​អ្នក​កែ​សម្រួល​អត្ថបទ ខ្ញុំ​ក៏​បាន​អធិស្ឋាន សូម​ព្រះ​ទ្រង់​ជួយ​ខ្ញុំ ឲ្យ​រក​បាន​ការងារ​ថ្មី។ ប៉ុន្តែ ជា​ច្រើន​សប្តាហ៍​បាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​ក៏​មិន​បាន​ព្យាយាម​ស្វែង​រក​បណ្តាញ និង​បំពេញ​ពាក្យ​សុំ​ការងារ​ឡើយ​។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​រអ៊ូរទាំ។ ខ្ញុំ​ក៏​បាន​ឱប​ដៃ ដោយ​ការ​មិន​សប្បាយ​ចិត្ត ចំពោះ​ការ​អធិស្ឋាន ដែល​មិន​បាន​ទទួល​ការ​ឆ្លើយ​តប ហើយ​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “តើ​ព្រះ​អង្គ​ជ្រាប​ទេ ថា​ការងារ មាន​សារៈ​សំខាន់​ប៉ុណ្ណា​ចំពោះ​ទូល​បង្គំ?”

លោក​ឪពុក​របស់​ខ្ញុំ ច្រើន​តែ​បាន​រំឭក​ខ្ញុំ ឲ្យ​ទុក​ចិត្ត​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អម្ចាស់ អំពី​ស្ថាន​ភាព​នៃ​ការងារ​របស់​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​បាន​ជជែក​គ្នា​ជា​មួយ​គាត់ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា​ចង់​ឲ្យ​កូន​ឈាន​ទៅ​ដល់​ចំណុច​ ដែល​កូន​ទុក​ចិត្ត​អ្វី​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល”។

ពាក្យ​ណែនាំ​របស់​ឪពុក​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​សុភាសិត ជំពូក​៣ ដែល​បាន​ចែង​អំពី​ការ​ប្រឹក្សា​ប្រកប​ដោយ​ប្រាជ្ញា ពី​ឪពុក​ម្តាយ ទៅ​កាន់​កូន​ជា​ទីស្រឡាញ់​របស់​ខ្លួន។​ ជា​ពិសេស បទ​គម្ពីរ​នេះ​ត្រូវ​នឹង​ស្ថាន​ភាពរបស់​ខ្ញុំ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង”(សុភាសិត ៣:៥-៦)។ ព្រះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​របស់​យើង គឺ​មាន​ន័យ​ថា ព្រះ​ទ្រង់​នឹង​នាំ​ផ្លូវ​យើង​ ឆ្ពោះ​ទៅ​រក​គោល​ដៅ​របស់​ទ្រង់ ដើម្បី​ការ​លូត​លាស់​របស់​យើង។ គោល​ដៅ​សំខាន់​បំផុត​របស់​ទ្រង់ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ប្រែ កាន់​តែ​មាន​លក្ខណៈ​ដូច​ទ្រង់។

ការ​នេះ​មិន​មាន​ន័យ​ថា ផ្លូវ​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​យើង នឹង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​យើង​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​អាច​ទុក​ចិត្ត​ថា ការ​ដឹក​នាំ និង​ការ​រៀប​ចំ​ពេល​វេលា​របស់​ទ្រង់ គឺ​ដើម្បី​ប្រយោជន៍​ខ្ញុំ​ទេ។

តើ​អ្នក​កំពុង​តែ​រង់​ចាំ ព្រះ​ទ្រង់​ឆ្លើយ​តប​ការ​អធិ​ស្ឋាន​របស់​អ្នក​ឬ​ទេ? ចូរ​សម្រេច​ចិត្ត​ចូល​ទៅ​ក្បែរ​ទ្រង់​ ហើយ​ទុក​ចិត្ត​ថា…