ការយំសោកប្រកបដោយសេចក្តីសង្ឃឹម
ឧទ្យានបិតិកភណ្ឌជាតិ ឃ្លីហ្វថិន ក្នុងទីក្រុងណាសាវ ប្រទេសបាហាម៉ាស ក្នុងតំបន់ប្រជុំកោះខារីប៊ីន គឺជាឧទ្យានរំឭកអំពីសោកនាដកម្ម ក្នុងប្រវត្តិសាស្រ្ត។ ត្រង់ចំណុចកំពង់ទឹក មានជណ្ដើរថ្មឡើងទៅលើជ្រលងភ្នំ។ នៅសតវត្សរ៍ទីដប់ប្រាំបី នាវាដឹកទាសករ មកប្រទេសបាហាម៉ាស ត្រូវឈប់សំចតនៅទីនោះ។ ពួកទាសករដែលមកដល់ ត្រូវឡើងតាមកាំជណ្ដើរទាំងនេះ ភាគច្រើនត្រូវព្រាត់ប្រាស ពីក្រុមគ្រួសាររបស់ពួកគេ ហើយចូលទៅក្នុងជីវិត ដែលអមនុស្សធម៌។ នៅកំពូលភ្នំនោះ មានស្តូបជាទីរំឭកអំពីទាសករទាំងនោះ។ គេបានយកដើមតាត្រាវមកឆ្លាក់ជារូបមនុស្សស្រី ដាក់ឲ្យឈរនៅមាត់សមុទ្រ ហើយសម្លឹងមើលទៅស្រុកកំណើត និងក្រុមគ្រួសារដែលពួកគេបានបាត់បង់។ រូបចម្លាក់នីមួយៗ សុទ្ធតែមានស្នាមសម្លាក ដែលនាយសំពៅបានវាយនឹងរំពាត់។
រូបចម្លាក់មនុស្សស្រីទាំងនោះ ដែលកំពុងសោកសង្រេង ដោយសារការបាត់បង់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសារៈសំខាន់នៃការទទួលស្គាល់ថា ពិភពលោកនេះ ពិតជាមានប្រព័ន្ធអយុត្តិធម៌ និងបាក់បែក ហើយយើងសោកសង្រេង ដោយសារបញ្ហានេះ។ យើងសោកសង្រេង តែមិនមានន័យថា យើងគ្មានសង្ឃឹមនោះទេ ប៉ុន្តែ ការយំសោកគឺជាមធ្យោបាយមួយ ដើម្បីបង្ហាញភាពស្មោះត្រង់ នៅចំពោះព្រះជាម្ចាស់។ ប្រហែល៤០ភាគរយ នៃបទគម្ពីរទំនុកដំកើង គឺជាបទទំនួញ ហើយក្នុងព្រះគម្ពីរបរិទេវ យើងឃើញថា រាស្រ្តរបស់ព្រះ ស្រែករកទ្រង់ ក្រោយពេលដែលពួកខ្មាំងសត្រូវ បានឈ្លានពាន ហើយបំផ្លិចបំផ្លាញទីក្រុងរបស់ពួកគេ(បរិទេវ ៣:៥៥)។
ការយំសោក គឺជាការឆ្លើយតបដ៏សមរម្យ ទៅកាន់ភាពពិតនៃការឈឺចាប់…
ឪពុកដ៏ល្អ
កាលសាវីយើ(Xavier) កូនប្រុសរបស់ខ្ញុំ នៅពីក្មេង ស្វាមីរបស់ខ្ញុំបានធ្វើដំណើរ ប្រកបមុខជំនួញ នៅឆ្ងាយពីផ្ទះជាញឹកញាប់។ ទោះបីជាប៉ារបស់គាត់បានទូរស័ព្ទមកគាត់ ជាញឹកញាប់ក៏ដោយ ក៏នៅពេលយប់ខ្លះ យើងនៅតែមានការពិបាក ដោយសារការនិយាយតាមទូរស័ព្ទ នៅតែមិនអាចលួងគាត់ឲ្យគេងដដែល។ ដូច្នេះហើយ ខ្ញុំក៏បានទាញយកអាល់ប៊ុមរូបថតរបស់យើង មកឲ្យកូនប្រុសរបស់យើងមើល នៅពេលដែលគាត់រៀបនឹងចូលគេង។ ខ្ញុំក៏បានចង្អុលចំរូបថត ដែលយើងបានថតជាមួយគ្នា ហើយសួរគាត់ថា “តើកូននៅចាំពេលហ្នឹងទេ”?
ការរំឭកអំពីអនុស្សាវរីយ៍ ជាបន្តបន្ទាប់ បានជួយលើកទឹកចិត្ត ដល់កូនប្រុសរបស់យើង ដែលច្រើនតែនិយាយថា “ខ្ញុំមានប៉ាដ៏ល្អម្នាក់”។
ខ្ញុំយល់ច្បាស់ អំពីតម្រូវការរបស់សាវីយើ។ គាត់ត្រូវការឲ្យយើងរំឭកគាត់ អំពីសេចក្តីស្រឡាញ់របស់ឪពុកគាត់ នៅពេលដែលឪពុកគាត់មិននៅក្បែរ។ គ្រប់ពេលដែលខ្ញុំឆ្លងកាត់ការលំបាក ឬភាពឯកកោ ខ្ញុំក៏ចង់ដឹងផងដែរថា មាននរណាម្នាក់ស្រឡាញ់ខ្ញុំ។ ជាពិសេស គឺចង់ដឹងថា ព្រះវបិតាដែលគង់នៅស្ថានសួគ៌ ទ្រង់ស្រឡាញ់ខ្ញុំ។
ស្តេចដាវីឌបានស្រែករកព្រះជាម្ចាស់ នៅពេលដែលទ្រង់កំពុងលាក់ខ្លួន ពីពួកខ្មាំងសត្រូវ នៅឯទីរហោស្ថាន(ទំនុកដំកើង ៦៣:១)។ ទ្រង់ក៏បាននឹកចាំ អំពីព្រះចេស្ដាដែលគ្មានដែនកំណត់ និងសេចក្តីស្រឡាញ់ដ៏ជួយឲ្យស្កប់ចិត្ត ដែលមកពីព្រះជាម្ចាស់ បានជាទ្រង់ពោលពាក្យសរសើរដំកើង(ខ.២-៥)។ ទោះបីស្ថិតក្នុងរាត្រីដ៏លំបាកបំផុតក្ដី ក៏ស្ដេចដាវីឌ នៅតែអាចអរសប្បាយ ចំពោះការថែររក្សារបស់ព្រះវរបិតា ដោយស្តេចដាវីឌអាចពឹងផ្អែកបាន គឺការមើលថែរ ដោយសេចក្តីស្រឡាញ់(ខ.៦-៨)។
ស្ថិតក្នុងពេលដ៏ងងឹត យើងប្រហែលជាមានអារម្មណ៍ថា ព្រះទ្រង់មិនគង់នៅក្បែរយើង បានជាយើងត្រូវការការរំឭកថា…
ការផ្តល់ឲ្យនូវសេចក្តីស្រឡាញ់
លោកណាប៊ីល គូរេស៊ី (Nabeel Qureshi) បានប្រែចិត្តទទួលជឿព្រះយេស៊ូវ ហើយក្រោយមក គាត់ក៏បាននិពន្ធសៀវភៅជាច្រើន ដើម្បីជួយឲ្យអ្នកអានយល់ដឹង អំពីមនុស្ស នៅក្នុងសាសនា ដែលគាត់ធ្លាប់បានជឿកាលពីមុន។ សំណេររបស់គាត់មានពេញដោយការគោរព ហើយលោក គូរេស៊ី តែងតែបង្ហាញចេញនូវចិត្តដែលពោរពេញដោយក្តីស្រឡាញ់ ចំពោះ ជនរួមជាតិរបស់គាត់។
នៅទំព័រដើម ក្នុងសៀវភៅ ដែលលោក គូរេស៊ីបាននិពន្ធ គាត់បានសរសេរថ្លែងជូនចំពោះ ប្អូនស្រីរបស់គាត់ ដែលមិនទាន់បានបើកចិត្តទទួលជឿព្រះយេស៊ូវនៅឡើយ។ ក្នុងទំព័រនៃការថ្លែងជូនចំពោះនោះ សំណេររបស់គាត់ខ្លីទេ តែមានពេញដោយព្រះចេស្តារបស់ព្រះជាម្ចាស់។ គាត់បានថ្លែងយ៉ាងខ្លីថា “ខ្ញុំ ទូលអង្វរ សូមព្រះជាម្ចាស់ ប្រទានពរឲ្យ យើង មានពេលថ្វាយបង្គំព្រះអង្គទាំងអស់គ្នា នៅថ្ងៃណាមួយ”។
យើងអាចយល់អំពីប្រភេទនៃសេចក្តីស្រឡាញ់នេះ នៅពេលដែលយើងអានសំបុត្ររបស់សាវ័កប៉ុល ដែលបានផ្ញើទៅកាន់ពួកជំនុំនៅទីក្រុងរ៉ូម។ លោកបានថ្លែងថា “ខ្ញុំមានសេចក្តីទុក្ខសោកជាខ្លាំង និងសេចក្តីព្រួយលំបាកជានិច្ច។ខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទ ដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាត្តិសន្តានខ្ញុំ ខាងឯសាច់ឈាម”(រ៉ូម ៩:២-៣)។
សាវ័កប៉ុលមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះសាសន៍យូដា ដែលជាជនរួមជាតិរបស់គាត់ បានជាគាត់ស្ទើរតែនឹងសូមព្រះជាម្ចាស់ ឲ្យដាក់បណ្តាសាគាត់ ជំនួសពួកគេរាល់គ្នា ឲ្យតែពួកគេទទួលជឿទ្រង់។ គាត់ដឹងថា ការដែលសាសន៍យូដាបដិសេធព្រះយេស៊ូវគ្រីស្ទ នោះស្មើនឹងបដិសេធព្រះដ៏ពិត។ ហេតុដូច្នេះហើយ ទើបជម្រុញចិត្តគាត់ ឲ្យទទូចអង្វរ ដល់អ្នកដែលបានអានសំបុត្ររបស់គាត់ ឲ្យចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ…
ការធ្លាក់ដល់បាត
នៅក្នុងអំឡុងពេលនៃវិបត្តិសេដ្ធកិច្ចនៅអាស៊ី នៅឆ្នាំ១៩៩៧ មានមនុស្សជាច្រើនស្វែងរកការងារធ្វើ លើសចំនួនការងារ ដែលមានស្រាប់។ ហើយខ្ញុំជាម្នាក់ ក្នុងចំណោមពួកគេ។ បន្ទាប់ពីខ្ញុំបានព្យាយាមស្វែងរកការងារ អស់រយៈពេល៩ខែ ដោយចិត្តថប់បារម្ភ ខ្ញុំក៏រកបានការងារមួយ ធ្វើជាអ្នកនិពន្ធ សម្រាប់ការផ្សាយពាណិជ្ជកម្ម។ ប៉ុន្តែ មិនបានប៉ុន្មានផង ក្រុមហ៊ុននោះក៏បានជួបបញ្ហា ហើយខ្ញុំក៏អត់ការងារធ្វើទៀត។
តើអ្នកធ្លាប់ជួបរឿងបែបនេះទេ? ពេលនោះ អ្នកមានអារម្មណ៍ថា រឿងអាក្រក់បំផុតហាក់ដូចជា បានកន្លងផុតហើយ ប៉ុន្តែ អ្នកស្រាប់តែជួបបញ្ហាថ្មីមួយទៀត ធ្វើឲ្យធ្លាក់ដល់បាតតែម្តង។ ស្រ្តីមេម៉ាយនៅក្រុងសារិបតាក៏មានបទពិសោធន៍ដូចនេះដែរ (១ពង្សាវតារក្សត្រ ១៧:១២)។ ក្នុងពេលដែលមានអំណត់ នៅក្នុងស្រុក ស្រ្តីមេម៉ាយនោះបានរៀបចំអាហារ ចុងក្រោយសម្រាប់រូបនាង និងកូនរបស់នាង។ តែនៅពេលនោះ ហោរាអេលីយា ក៏បានសុំទទួលទានអាហារជាមួយដែរ។ ស្រ្តីមេម៉ាយបានព្រមឲ្យនំបុ័ង ដល់ហោរាអេលីយ៉ា ទាំងស្ទាក់ស្ទើរ ហើយព្រះជាម្ចាស់ក៏បានបន្តរផ្គត់ផ្គង់ ម្សៅ និងប្រេងអូលីវរហូត សម្រាប់នាង និងកូនរបស់នាង (ខ.១០-១៦)។
ក្រោយនោះមក កូនប្រុសរបស់នាង ក៏ចាប់មានជម្ងឺ។ ជំងឺនោះធ្ងន់ណាស់ ដល់ម៉្លេះបានជាគ្មានដង្ហើមក្នុងខ្លួនឡើយ។ ដូច្នេះ នាងក៏និយាយទៅអេលីយ៉ាថា “ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំ និងលោក មានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំលឹកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំលាប់កូនខ្ញុំឬ?”(ខ.១៨)។
ប្រហែលជានៅពេលខ្លះ…
អំណរក្នុងការចែកទាន ឬការឲ្យ
មានពេលមួយ ខ្ញុំជួបរឿងក្រៀមក្រំ ពេញមួយសប្ដាហ៍។ ខ្ញុំមានអារម្មណ៍ល្វើយ មិនចង់ធ្វើការងារអ្វីទាំងអស់ ហើយខ្ញុំក៏មិនដឹងថា មកពីមូលហេតុអ្វីដែរ។
ជិតដល់ចុងសប្តាហ៍ ខ្ញុំក៏បានទទួលដំណឹងថា អ៊ុំស្រីរបស់ខ្ញុំម្នាក់ មានជំងឺខូចតម្រងនោម។ ខ្ញុំដឹងថា ខ្ញុំត្រូវតែទៅសួរសុខទុក្ខគាត់ ផ្ទុយទៅវិញ ខ្ញុំបែរជាមានអារម្មណ៍ថា ចង់ពន្យាពេលទៅសួរសុខទុក្ខគាត់ទៅវិញ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំក៏ បានព្យាយាមទៅផ្ទះគាត់ឲ្យខានតែបាន ដែលនៅទីនោះ យើងក៏បានបរិភោគអាហារ ជជែកគ្នាលេង ហើយអធិស្ឋានជាមួយគ្នា។ មួយម៉ោងក្រោយមក ខ្ញុំបានធ្វើដំណើរចេញពីផ្ទះគាត់ ដោយទទួលអាម្មណ៍ស្រស់ស្រាយ ជាលើកដំបូង ក្នុងរយៈពេលមួយសប្តាហ៍នោះ។ តាមពិត ការផ្តោតទៅលើសុខទុក្ខរបស់អ្នកដទៃ ជាជាងផ្តោតទៅលើខ្លួនឯង បានជួយឲ្យខ្ញុំមានអារម្មណ៍ប្រសើរឡើង។
អ្នកជំនាញផ្នែកចិត្តសាស្រ្តបានរកឃើញថា ការធ្វើទាន ឬការឲ្យ អាចបង្កើតឲ្យមានការស្កប់ចិត្ត ពេលដែលអ្នកឲ្យ បានមើលឃើញថា អ្នកទទួលមានការដឹងគុណចំពោះការឲ្យនោះ។ អ្នកជំនាញមួយចំនួន ថែមទាំងបានជឿថា មនុស្សមាន ចិត្តសប្បុរស តាំងពីកំណើតមក!
ប្រហែលមកពីហេតុនេះហើយ នៅពេលដែលសាវ័កប៉ុលលើកទឹកចិត្តដល់ពួកជំនុំ នៅទីក្រុងថែស្សាឡូនីច ឲ្យកសាងសហគមន៍នៃសេចក្តីជំនឿ គាត់ក៏បានលើកទឹកចិត្តពួកគេឲ្យជួយអ្នកដែលទន់ខ្សោយ(១ថែស្សាឡូនីច ៥:១៤)។ មុននោះ គាត់បានដកស្រង់ព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានមានបន្ទូលថា “ដែលឲ្យ នោះបានពរជាជាងទទួល” (កិច្ចការ ២០:៣៥)។ ទោះបីក្នុងបរិបទនេះ សាវ័កប៉ុលកំពុងតែនិយាយសំដៅទៅលើការធ្វើទាន…
សេចក្តីអាថ៌កំបាំងដ៏ពិបាក
នៅពេលដែលខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំចេញដើរលេង យើងក៏បានជជែកគ្នា អំពីការស្រឡាញ់ព្រះគម្ពីរ។ មិត្តរបស់ខ្ញុំ បានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល នៅពេលដែលគាត់បាននិយាយថា គាត់មិនសូវចូលចិត្តអានព្រះគម្ពីរសញ្ញាចាស់ប៉ុន្មានទេ ព្រោះព្រះគម្ពីរសញ្ញាចាស់បានចែងអំពីរឿងដែលពិបាកអាន និងនិយាយអំពីការសងសឹក។ គាត់ចង់អាន តែរឿងព្រះយេស៊ូវប៉ុណ្ណោះ។
យើងប្រហែលជាយល់ស្របនឹងពាក្យដែលនាងបាននិយាយ ពេលដែលយើងបានអាន ព្រះគម្ពីរណាហ៊ុម គឺដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់សងសឹក ហើយទ្រង់រក្សានូវសេចក្តីក្រោធ” (ណាហ៊ុម ១:២)។ ប៉ុន្តែ យើងក៏មានសង្ឃឹមឡើង ពេលដែលបានអានខបន្ទាប់ ដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ” (ខ.៣)។
នៅពេលដែលយើងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ អំពីសេចក្តីក្រោធរបស់ព្រះ នោះយើងនឹងបានដឹងថា ពេលដែលទ្រង់មានសេចក្តីក្រោធម្ដងៗ នោះច្រើនតែដោយសារទ្រង់ការពាររាស្រ្តរបស់ទ្រង់ ឬការពារព្រះនាមរបស់ទ្រង់ផ្ទាល់។ ដោយសារតែព្រះទ្រង់មានសេចក្តីស្រឡាញ់ហូរហៀរ ព្រះអង្គត្រូវតែស្វែងរកយុត្តិធម៌ ហើយកាត់ទោសរាល់ទាំងសេចក្តីកំហុស ប៉ុន្តែ ទ្រង់នឹងសង្រ្គោះដល់អស់អ្នកណា ដែលត្រឡប់មករកទ្រង់វិញ។ យើងឃើញថាទ្រង់មិនគ្រាន់តែបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ នៅក្នុងគ្រាសញ្ញាចាស់ ដោយត្រាស់ហៅរាស្រ្តរបស់ទ្រង់ ឲ្យវិលមករកទ្រង់វិញប៉ុណ្ណោះឡើយ ប៉ុន្តែ ទ្រង់ថែមទាំងបានបង្ហាញសេចក្តីស្រឡាញ់ទ្រង់ នៅក្នុងគ្រាសញ្ញាថ្មីផងដែរ ដោយចាត់ព្រះរាជបុត្រាតែ១ របស់ទ្រង់ ឲ្យសុគតនៅលើឈើឆ្កាង ជំនួសបាបយើងរាល់គ្នា។
យើងមិនអាចយល់បានទាំងស្រុង អំពីអាថ៌កំបាំង នៃបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ ប៉ុន្តែ យើងអាចជឿទុកចិត្តថា ទ្រង់មិនត្រឹមតែសម្រេចនូវយុត្តិធម៌ប៉ុណ្ណោះទេ តែថែមទាំងបានធ្វើជាប្រភពនៃសេចក្តីស្រឡាញ់យ៉ាងបរិបូរផងដែរ។ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច ចំពោះព្រះជាម្ចាស់នោះឡើយ ពីព្រោះព្រះទ្រង់…
សេចក្តីស្រឡាញ់ដ៏ប្ដូរផ្ដាច់
នៅសល់តែមួយសប្តាហ៍ប៉ុណ្ណោះ សារ៉ានឹងរៀបអាពាហ៍ពិពាហ៍ហើយ តែនាង និងគូដណ្ដឹងរបស់នាង បានសម្រេចចិត្តផ្ដាច់ពាក្យ។ ថ្វីបើសារ៉ាបានកើតទុក្ខ និងខូចចិត្តយ៉ាងណាក្តី នាងបានសម្រេចចិត្តថា នឹងមិនធ្វើឲ្យខាតម្ហូប ដែលនាងកក់ទុក សម្រាប់ថ្ងៃមង្គលការរបស់នាងឡើយ។ ដូច្នេះ សារ៉ាបានសម្រេចចិត្តកែពិធីមង្គលការរបស់នាង ទៅជាកម្មវិធីជប់លៀងផ្សេងវិញ។ នាងបានរើតុចំណងដៃចេញ ហើយប្តូរបញ្ជីឈ្មោះភ្ញៀវដែលត្រូវអញ្ជើញ។ នាងក៏បានអញ្ជើញជនអនាថា ដែលគ្មានទីជម្រក ឲ្យចូលរូមកម្មវិធីជប់លៀងរបស់នាងវិញ។
កាលព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកផារិស៊ី ទ្រង់បានបង្រៀនឲ្យគេធ្វើអំពើសប្បុរស ដោយឥតលក្ខខណ្ឌយ៉ាងដូចនេះផងដែរ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “បើកាលណាអ្នករៀបលៀងភ្ញៀវ នោះចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និង អ្នកខ្វាក់វិញ នោះអ្នកនឹងទទួលបានព្រះពរ (លូកា ១៤:១៣-១៤)។ ព្រះយេស៊ូវបានកត់សំគាល់ថា យើងនឹងទទួលបានព្រះពរពីព្រះជាម្ចាស់ ពីព្រោះភ្ញៀវក្រីក្រទាំងនោះ ពុំមានលទ្ធភាពតបស្នងសងគុណម្ចាស់ពិធីជប់លៀងបានឡើយ។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើង ជួយមនុស្សដែលទុរគត មនុស្សមិនពូកែសម្តី និងមនុស្សឯកកោ។
កាលនោះ ព្រះយេស៊ូវបានមានបន្ទូល អំពីសេចក្តីទាំងនេះ ទៅកាន់ពួកអាចារ្យផារីស៊ី នៅពេលដែលទ្រង់ធ្វើជាភ្ញៀវដែលមកសោយអាហារនៅផ្ទះពួកគេ។ ដូចនេះ ព្រះបន្ទូលរបស់ទ្រង់ ហាក់ដូចជាមានភាពចាក់ដោត និងនាំឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ តាមការពិត សេចក្តីស្រឡាញ់ តម្រូវឲ្យមានការផ្លាស់ប្តូរ។ ខ្ញុំធ្លាប់ឮគេនិយាយថា សេចក្តីស្រឡាញ់ គឺជាការផ្តល់ឲ្យ ដើម្បីបំពេញតម្រូវការរបស់អ្នកដទៃ ដោយមិនរំពឹងថា នឹងទទួលបានមកវិញ។ សេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវគ្រីស្ទ…
ជូនចំពោះមិត្តជាទីស្រឡាញ់
ការអ្វីដែលសាវ័កយ៉ូហាន បានធ្វើ សម្រាប់សំឡាញ់របស់គាត់ គឺលោកកៃយុស នៅសតវត្សរ៍ទី១ គឺជាសិល្បៈនៃការទំនាក់ទំនង ដែលកំពុងសាបរលាប នៅក្នុងសតវត្សទី២១នេះ។ កាលនោះលោកយ៉ូហានបានទំនាក់ទំនងដោយសរសេរសំបុត្រ ផ្ញើទៅលោកកៃយុស។
អ្នកស្រី ខែតធើរីន ហ្វៀល (Catherine Field) ដែលជាអ្នកនិពន្ធ នៃកាសែត New York Times បានមានប្រសាសន៍ថា “ការសរសេរសំបុត្រ ស្ថិតក្នុងចំណោមសិល្បៈដ៏ចំណាស់ជាងគេ”។ ឧទាហរណ៍ យើងអាចមើលគំរូសំបុត្រ និងការគិតរបស់សាវ័កប៉ុល ដែលជាអ្នកស្រុកតើសុស។ ហើយយើងក៏អាចរាប់បញ្ចូលសាវ័កយ៉ូហានផងដែរ។
នៅក្នុងសំបុត្រដែលលោកយ៉ូហានបានសរសេរផ្ញើ លោកកៃយុស គាត់បានទូលសូមឲ្យ លោកកៃយ៉ូសមានសុខភាពល្អ ខាងសាច់ឈាម និងខាងព្រលឹងវិញ្ញាណ ព្រមទាំងប្រើពាក្យលើកទឹកចិត្ត អំពីភាពស្មោះត្រង់របស់លោកកៃយុស និងការកត់សំគាល់ អំពីសេចក្តីស្រឡាញ់ដែលគាត់មាន ចំពោះពួកជំនុំ។ លោកយ៉ូហាន ក៏បាននិយាយ អំពីបញ្ហានៅក្នុងពួកជំនុំ ដែលគាត់សន្យាថា នឹងលើកមកនិយាយ ដោយឡែកពីគ្នា នៅពេលក្រោយ។ គាត់ក៏បានសរសេរ អំពីតម្លៃនៃការប្រព្រឹត្តការល្អ ថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ និយាយរួម សំបុត្ររបស់លោកយ៉ូហាន គឺជាការលើកទឹកចិត្តផង និងការជំរុញចិត្តដល់មិត្តសំឡាញ់របស់គាត់។
ការទំនាក់ទំនងតាមប្រព័ន្ធឌីជីធល ក្នុងសម័យបច្ចុប្បន្ន អាចមានន័យថា ការទំនាក់ទំនងដោយសរសេរសំបុត្រ កំពុងតែសាបរលាស។ ប៉ុន្តែ ការនេះមិនបានធ្វើឲ្យយើងឈប់លើកទឹកចិត្តអ្នកដទៃឡើយ។ កាលពីមុន…
ជំនន់នៃការផ្លាស់ប្រែ
កាលខ្ញុំនៅពីក្មេង ខ្ញុំចូលចិត្តលេងទឹកភ្លៀង នៅពេលដែលមានព្យុះភ្លៀង លាយឡំដោយផ្គររន្ទះ។ ពេលណា មានភ្លៀងធ្លាក់ខ្លំាងគួរឲ្យភ្ញាក់ផ្អើល ដោយសម្លេងផ្គរលាន់កក្រើកដី ហើយទឹកភ្លៀងធ្លាក់ដូចចាក់ទឹក ខ្ញុំនិងបងប្អូនខ្ញុំ ក៏បាននាំគ្នារត់លេងគ្មានសណ្តាប់ធ្នាប់ ជុំវិញផ្ទះរបស់យើង ព្រមទាំងធ្វើរំអិលលេងផងដែរ។ ទំរាំតែដល់ពេលដែលយើងត្រូវត្រឡប់ចូលក្នុងផ្ទះវិញ យើងបានទទឹកជោកអស់។
វាគឺជាបទពិសោធន៍ដ៏រំភើបរីករាយណាស់ ទោះមួយលើកៗ មានរយៈពេលតែពីរបីនាទីក៏ដោយ។ កាលនោះ យើងបានលង់ខ្លួន សប្បាយនៅក្នុងព្យុះភ្លៀងដែលមានអំណាចខ្លាំង បានជាយើងពិបាកពិពណ៌នាថា តើយើងកំពុងតែសប្បាយរីករាយ ឬកំពុងតែភ័យខ្លាច។
រូបភាពនេះ បានលេចឡើងនៅក្នុងគំនិតរបស់ខ្ញុំ នៅពេលដែលខ្ញុំបានអានបទគម្ពីរ ទំនុកដំកើង ជំពូក ១0៧។ តាមបទគម្ពីរនេះ ការស្អាងឡើងវិញរបស់ព្រះជាម្ចាស់ គឺប្រៀបបាននឹងការផ្លាស់ប្រែទីហួតហែង ឲ្យក្លាយទៅជា “ស្រះទឹក” វិញ (ខ.៣៥)។ ពីព្រោះ ភ្លៀងធម្មតា មិនអាចផ្លាស់ទីរហោស្ថាន ឲ្យទៅជាវាលស្មៅបានទេ។ ភ្លៀងនោះ ត្រូវតែជាភ្លៀងដែលខ្លាំង រហូតក្លាយជាជំនន់ ដែលស្រោចស្រព្វជោកជាំ ពេញប្រឡោះប្រេះក្រហែង ទើបធ្វើឲ្យដីនោះ ដុះដាលជាជីវិតថ្មីឡើង។
តើនេះមិនមែនជាការស្តារឡើងវិញ ដែលយើងរំពឹងចង់បានទេឬ? នៅពេលដែលឆាកជីវិតរបស់យើង ហាក់ដូចជា ការធ្វើដំណើរវិលវល់ គ្មានគោលដៅច្បាស់លាស់ ដោយយើង “ស្រេកឃ្លាន” នូវការប្រោសឲ្យជា ដែលហាក់ដូចជាមិនដែលមកដល់(ខ.៤-៥) ពេលនោះ អ្វីដែលយើងត្រូវការ គឺលើសពីសេចក្តីសង្ឃឹមបន្តិចបន្តួច។…
សេចក្តីស្រឡាញ់ដែលឥតលក្ខខណ្ឌ
ខ្ញុំមានមិត្រភក្តិដ៏ឆ្លាតវៃម្នាក់ ដែលបានឲ្យយោបលខ្ញុំថា នៅពេលដែលមានជម្លោះកើតឡើង ជាពិសេសនៅក្នុងគ្រួសារ ខ្ញុំគួរជៀសវាងការប្រើពាក្យថា “អ្នកតែងតែ” និងពាក្យថា “អ្នកមិនដែល”។ មនុស្សយើងងាយនឹងរិះគន់អ្នកដទៃ ដែលនៅជុំវិញខ្លួន ហើយងាយនឹងមានអារម្មណ៍ថា លែងស្រឡាញ់មនុស្ស ដែលខ្លួនស្រឡាញ់។ ប៉ុន្តែ សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលព្រះទ្រង់មាន ចំពោះយើងរាល់គ្នា នោះគឺមិនដែលប្រែប្រួលឡើយ។
បទគម្ពី ទំនុកដំកើង ជំពូក ១៤៥ បានប្រើពាក្យ ទាំងអស់ យ៉ាងទូលំទូលាយ។ ខ.៩ បានចែងថា ”ព្រះយេហូវ៉ាទ្រង់ល្អ ដល់មនុស្សទាំងអស់ ហើយព្រះទ័យទន់សន្តោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន។ ហើយ ខ.១៣-១៤ ចែងថា “ព្រះទ្រង់ស្មោះត្រង់ ហើយទ្រង់នឹងសំរេចរាល់ទាំងសេចក្តីដែលទ្រង់បានសន្យា។ ព្រះយេហូវ៉ាទ្រង់នឹងទ្រអស់អ្នកដែលដួល ក៏លើកពួកអ្នកដែលត្រូវឱន ឡើងវិញ”។ ខ.២០ ចែងថា “ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នក ដែលស្រឡាញ់ទ្រង់”។
នៅក្នុងបទគម្ពីរទំនុកដំកើងនេះ មានការរំឭកជាច្រើនដង ដល់យើងថា សេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ព្រះ នោះឥតព្រំដែន ហើយក៏ឥតរើសមុខផង។ រីឯព្រះគម្ពីរសញ្ញាថ្មីវិញ ក៏បានបើកសំដែងសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ ឲ្យយើងរាល់គ្នាបានឃើញច្បាស់ នៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ ដូចមានសេចក្ដីចែងទុកមកថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ” (យ៉ូហាន ៣:១៦)។…