Month: June 2020

ឆ្លងកាត់ដំណាក់កាលរលាក់បំផុតនៃជីវិត

មាន​ពេល​មួយ ខ្ញុំ​បាន​ចូល​រួម​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក ជា​មួយ​មនុស្ស​មួយ​ក្រុម។ អ្នក​នាំ​ផ្លូវក៏​បាន​ស្រែក​ប្រាប់ ក្រុមដែល​អង្គុយ​នៅ​ខាង​ឆ្វេង​គាត់ ឲ្យ​ចែវ​ទូក​ទៅ​មុខ​ឲ្យ​បាន​បី​ច្រវ៉ា។ ក្រុម​ខាង​ឆ្វេង ក៏​ខំ​ចូក​ចែវ ដោយ​ទាញ​នាំ​ទូក​ចេញ​ពី​កន្លែងដែល​មាន​ទឹក​កួច​ខ្លាំង។ អស់​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​នោះ យើង​បាន​រៀន អំពី​សារៈ​សំខាន់​នៃ​ការ​ស្តាប់​តាម​ការ​ណែ​នាំ របស់​អ្នក​នាំ​ផ្លូវ​របស់​យើង។  សម្លេង​ដ៏​នឹង​ធឹង​របស់​គាត់​​បាន​ជួយ​ឲ្យ​គ្នា​យើង​៦​នាក់ ដែល​មាន​បទ​ពិសោធន៍​តិច​តួច ក្នុង​ការ​អុំទូក ឲ្យ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ទាញ​នាំ​ទូក ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព​បំផុត តាម​បណ្តោយ​ខ្សែ​ទឹក ដែល​កំពុង​ហូរធ្លាក់​ចុះ​មក​យ៉ាង​គំហុក។​

ជីវិត​ខាង​វិញ្ញាណ​យើង​ ក៏​មាន​ដំណើរ​ដូច​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក​ផង​ដែរ តើ​មែន​ទេ? ពេល​ខ្លះ ការ​អុំទូក​មាន​ភាព​រលូន​ទៅ​មុខ។ បន្ទាប់​មក មួយ​រំពេច​នោះ យើងក៏​បាន​ប្រញាប់​ចូក​ចែវ​ទូក​យ៉ាង​រហ័ស ដើម្បី​ជៀស​ចេញ​ពី​កន្លែង​ទឹក​កួច ដែល​កើត​ឡើង​ភ្លាម​ៗ។ ពេល​ដ៏​តាន​តឹង​នេះ ធ្វើឲ្យ​យើង​ដឹង​ថា យើង​ត្រូវ​ការ​អ្នក​នាំ​ផ្លូវ​ដែល​មាន​ជំនាញ​ម្នាក់  ដើម្បី​ផ្តល់​ឲ្យ​នូវ​ការ​ណែនាំ​ដែល​អាច​ទុក​ចិត្ត​បាន ដើម្បី​ជួយ​នាំ​យើង​ឆ្លង​កាត់​ពេល​ដ៏​រំជើប​រំជួល។​

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៣២ ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា​ “អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ”(ខ.៨)។ ទន្ទឹម​នឹង​នោះ ដើម្បី​ឲ្យ​យើង​ស្តាប់​តាម​ព្រះ​អង្គ យើង​ក៏​ចាំ​បាច់​ត្រូវ​សារ​ភាព​អំពើ​បាប​របស់​យើង​(ខ.៥) ហើយ​អធិស្ឋាន ក្នុង​ការ​ស្វែង​រក​ព្រះ​អង្គ​(ខ.៦)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​ព្រះ​បន្ទូល ដែល​ព្រះ​ជា​ម្ចាស់​បានសន្យា​ថា ព្រះ​អង្គ​នឹង​ទូន្មាន​យើង ដោយ​ព្រះ​នេត្រ​មើល​យើង​ជា​និច្ច(ខ.៨)។​ គឺ​បាន​រំឭក​យើង​ថា ការ​ដឹក​នាំ​របស់​ព្រះ​អង្គបាន​បង្ហូរ​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ នៅ​ចុង​ជំពូក​នេះ អ្នក​និពន្ធ​ទំនុក​ដំកើង ក៏​បាន​សន្និដ្ឋាន​ថា “សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ​អម្ចាស់ ក៏​ហ៊ម​ព័ទ្ធ​អ្នក​ដែល​ទុក​ចិត្ត​ព្រះ​អង្គ”(ខ.១០)។ ហើយ​កាល​ណា​យើងទុក​ចិត្ត​ព្រះ​អង្គ…

សំណួរដ៏សាមញ្ញ ដែលនាំមកនូវការផ្លាស់ប្រែ

វេជ្ជ​បណ្ឌិត​បាន​ប្រាប់​អ្នក​ជំងឺ​ភ្នែក​ថា កែវ​ភ្នែក​របស់​នាងខូច​ហើយ មិន​អាច​ជួស​ជុល​បាន​ទេ។ គាត់​ក៏​បាន​រស់​នៅ ដោយ​ភាព​ពិការ​ភ្នែក ដោយ​រៀន​អក្សរ​ផុស សម្រាប់​ជន​ពិការ​ភ្នែក និង​ប្រើ​ឈើ​ច្រត់​មួយ​ដើម និង​សត្វ​ឆ្កែ​មួយ​ក្បាល សម្រាប់​ជួយ​នាំ​ផ្លូវ។ ប៉ុន្តែ ១៥​ឆ្នាំ​ក្រោយ​មក ការ​ផ្លាស់​ប្តូរ​ក៏​បាន​កើត​ឡើង ក្នុង​ជីវិត​របស់​ស្រ្តី​ម្នាក់​នេះ ដែល​កំពុង​រស់​នៅ ក្នុង​រដ្ឋ​មុនតាណា ពេល​ដែល​ស្វាមី​របស់​គាត់​បាន​នាំ​គាត់​ទៅ​ជួប​ពេទ្យ​ភ្នែក​ម្នាក់​ទៀត ដោយ​សួរ​សំណួរ​ដ៏​សាមញ្ញ​ថា តើ​អាច​ជួយ​នាងបាន​ទេ? វេជ្ជ​បណ្ឌិត​ក៏​បាន​ឆ្លើយ​ថា គាត់​អាច​ជួយ​នាង​បាន។ វេជ្ជ​បណ្ឌិត​ក៏​បាន​រក​ឃើញ​ថា ស្រ្តី​ម្នាក់​នេះ​មាន​ជំងឺ​ភ្នែក​ឡើង​បាយ ដែលជា​ជំងឺ​កើត​មាន​ជា​ធម្មតា ហើយ​ក៏​បាន​វះ​កាត់​យក​បាយ​ក្នុង​ភ្នែក​នោះ​ចេញ​ពី​ភ្នែក​ខាង​ស្តាំ។ ពេល​ដែល​គេ​បកបង់​រំភ្នែក​ចេញ នៅ​ថ្ងៃ​បន្ទាប់ ភ្នែក​ស្តាំ​របស់​គាត់​អាច​មើល​ច្បាស់ កំរិត២០/២០ ដូច​មនុស្ស​ធម្មតា។ ការ​វះ​កាត់​នៅ​ភ្នែក​ខាងឆ្វេង ក៏​បាន​ទទួល​លទ្ធ​ផល​ល្អ​ដូច​គ្នា។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សំណួរ​ដ៏​សាមញ្ញ​មួយ ដែល​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ជីវិត​របស់​លោក​ណាម៉ាន់ ​ជា​មេទ័ព​ដ៏​មាន​អំណាច ដែល​កើត​ជម្ងឺ​ឃ្លង់។ ប៉ុន្តែ លោក​ណាម៉ាន់​បាន​បញ្ចេញ​កំហឹង ដោយ​ភាព​ក្រអឺត​ក្រទម ចំពោះហោរា​អេលីសេ ដែល​បាន​ណែ​នាំ​ថា “សូម​ឲ្យ​លោក​ទៅ​មុជទឹក​ក្នុង​ទន្លេ​យ័រដាន់​៧​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ”(២ពង្សាវតាក្សត្រ ៥:១០)។ ទោះ​ជា​យ៉ាង​ក៏​ដោយ​ អ្នក​បម្រើ​របស់​លោក​ណាម៉ាន់​បាន​សួរ​អ្នក​ដឹក​នាំ​ទាហាន​រូប​នេះ នូវ​សំណួរ​ដ៏​សាមញ្ញ​មួយ​ថា “បើសិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី?”(ខ.១៣)។ លោក​ណាម៉ាន់​ក៏​មាន​ជំនឿ ហើយ​ក៏​បាន​ “​ចុះ​ទៅ​មុជទឹក​ក្នុង​ទន្លេ​យ័រដាន់​អស់​៧​ដង តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេង ហើយ​លោក​បាន​ជា​ស្អាត”(ខ.១៤)។

ក្នុង​ជីវិត​របស់​យើង…

ក្តីសង្ឃឹម សម្រាប់ការប្រោសលោះ

គេ​ជឿ​ថា បុរស​ម្នាក់​នោះ​ហាក់​ដូច​ជា​មិន​អាច​ទទួល​ការ​ប្រោស​លោះ​របស់​ព្រះ​បាន​ទេ។ បទ​ឧក្រឹដ្ឋ​របស់​គាត់ គឺ​រាប់​បញ្ចូលការ​បាញ់​ប្រហារ​៨​លើក​(ដែល​បាន​សម្លាប់​មនុស្ស​៦​នាក់) និង​បង្ករ​អគ្គី​ភ័យ​១៥០០​ករណី ដែល​ធ្វើ​ឲ្យ​ទីក្រុង​ញូយ៉ក​មានការ​តក់​ស្លត់​យ៉ាង​ខ្លាំង កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០។ គាត់​បាន​បន្សល់​ទុក​នូវ​សំបុត្រ នៅ​កន្លែង​ដែល​គាត់​បាន​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ដែល​ជា​ការ​ឡក​ឡឺយ​ដល់​ប៉ូលីស ហើយទី​បំផុត គេ​ក៏​ចាប់​ខ្លួន​គាត់​បាន និង​បាន​កាត់​ទោស​គាត់​ជា​បន្ត​បន្ទាប់ ឲ្យ​ជាប់​ទៅ​២៥​ឆ្នាំ​អស់​មួយ​ជីវិត សម្រាប់​ឃាត​កម្ម​នីមួយ​ៗ​ដែល​គាត់​បាន​ប្រព្រឹត្ត។​

ប៉ុន្តែ ព្រះ​ទ្រង់​នៅ​តែ​ឈោង​មក​រក​បុរស​ម្នាក់​នេះ។ សព្វ​ថ្ងៃ​នេះ គាត់​ជា​អ្នក​ជឿ​ព្រះ​គ្រីស្ទ ដែល​បាន​ចំណាយ​ពេល​រៀង​រាល់ថ្ងៃ រៀន​ព្រះ​គម្ពីរ។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ហើយ​បាន​បន្ត​អធិស្ឋាន​ឲ្យ​ពួក​គេ។ គេ​គិត​ថា ព្រះ​ហាក់​ដូច​ជា​មិន​អាច​ប្រោស​លោះ​បុរស​ម្នាក់​នោះ​បាន​ឡើយ ប៉ុន្តែ ទោះ​គាត់​បានជាប់​គុក​ជាង​៤​ទសវត្សរ៍​ហើយ​ក្តី​ គាត់​នៅ​តែ​រក​ឃើញ​ក្តី​សង្ឃឹម​ក្នុង​ព្រះ ហើយ​បាន​ប្រកាស់​ថា “ខ្ញុំ​បាន​រក​ឃើញ​សេរី​ភាព ក្នុង​ព្រះ​យេស៊ូវ”។

ព្រះ​គម្ពីរ​បាន​ចែង អំពី​មនុស្ស​ម្នាក់ ដែល​មិន​ទំនង​ជា​អាច​ប្រែ​ចិត្ត​ជឿ​ព្រះ​ ។ មុន​ពេល លោក​សូល​បាន​ជួប​ព្រះ​គ្រីស្ទ​ដែលមាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ​នៅ​តាម​ផ្លូវ ទៅ​កាន់​ទីក្រុង​ដាម៉ាស់ គាត់​(ដែល​ក្រោយ​មក ក្លាយ​ជា​សាវ័ក​ប៉ុល) បាន​ធ្វើ​ការ​គំរាម​ថា នឹង​សម្លាប់​ពួក​សិស្ស​របស់​ព្រះ​អម្ចាស់​(កិច្ចការ ៩:១)។ ប៉ុន្តែ ចិត្ត និង​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្រែ ដោយសារ​ព្រះ​យេស៊ូវ(ខ.១៧-១៨) ហើយ​គាត់​ក៏​ស្ថិត​ក្នុង​ចំណោម​ស្មរ​បន្ទាល់​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ​អង្គ ក្នុង​ប្រវត្តិ​សាស្រ្ត។ បុរស​ម្នាក់នេះ​ដែល​ធ្លាប់​តាម​សម្លាប់​គ្រីស្ទ​បរិស័ទ បាន​លះ​បង់​ជីវិត នៅ​ក្នុង​ការ​ផ្សាយ​អំពី​ក្តី​សង្ឃឹម នៃ​ដំណឹង​ល្អ។​

ជា​និច្ច​ជា​កាល  ការ​ប្រោស​លោះ គឺ​ជា​ការ​អស្ចារ្យ ដែល​ព្រះ​ទ្រង់​បាន​ធ្វើ ក្នុង​ជីវិត​មនុស្ស។…

បន្តកេរដំណែលនៃជំនឿ

កូន​ស្រី​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ តួអង្គ នេនស៊ី ឌ្រូ(Nancy Drew)។ ក្នុង​អំឡុង​ពេល​៣​សប្តាហ៍​នោះ នាង​បាន​អាន​រឿង​ប្រលោម​លោក​ជាង​១០​ក្បាល ដែល​និយាយ​អំពី​តួ​អង្គ​នេះ ដែល​ជា​អ្នក​ស៊ើប​អង្កេត​វ័យ​ក្មេង​ដ៏​ចំណាន។​ នាងចូល​ចិត្ត​អាន​រឿង​ប្រលោម​លោក​បែប​ស៊ើប​អង្កេត ហើយ​ខ្ញុំ​ក៏​ចូល​ចិត្ត​តួ​អង្គ​នេនស៊ី ឌ្រូ​ផង​ដែរ ហើយ​សៀវភៅ​រឿង​ដែលមាន​គ្រប​ពណ៌​ខៀវ ដែល​ម្តាយ​ខ្ញុំ​បាន​អាន កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ នៅ​មាន​តម្រៀប​នៅ​លើ​ធ្នើ ក្នុង​ផ្ទះ​របស់​គាត់។

ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ចំណង់​ចំណូល​ចិត្ត​នេះ ត្រូវ​បាន​ផ្ទេរ​ឲ្យ​ពី​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់​ទៀត អស់​បី​ជំនាន់ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​មាន​អ្វី​ផ្សេង​ទៀត ដែល​ខ្ញុំ​កំពុង​តែ​ផ្ទេរ​ឲ្យ​កូន​របស់​ខ្ញុំឬ​​ទេ។ ក្នុង​កណ្ឌ​សំបុត្រ​ទីពីរ ដែល​សាវ័ក​ប៉ុល​បាន​សរសេរផ្ញើ​ទៅ​លោក​ធីម៉ូថេ គាត់​បាន​សរសេរ​ថា ពេល​គាត់​បាន​គិត​ដល់​លោក​ធីម៉ូថេ ពេល​ដែល​គាប់​បាន​នឹក​ចាំ អំពី “ជំនឿ​ដ៏ស្មោះ​ត្រង់” ដែល​ជី​ដូន និង​ម្តាយ​របស់​លោក​ធីម៉ូថេ​មាន។ ខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ថា កូន​ស្រី​ខ្ញុំ​មិន​គ្រាន់​តែ​ចូល​ចិត្ត​អាន​រឿងអាថ៌​កំបាំង​ប៉ុណ្ណោះ​ទេ តែ​ក៏​កំពុង​តែ​ទទួល​កេរ​ដំណែល​នៃ​ជំនឿ​លើ​ព្រះ​ផង​ដែរ ដើម្បី​ឲ្យ​នាង​បាន “បម្រើ” ដូច​ជីដូន​ជីតា​របស់​នាង និង​អធិស្ឋាន ហើយ​តោង​ឲ្យ​ជាប់ “សេចក្តី​សន្យា​ឲ្យ​បាន​ជីវិត ក្នុង​ព្រះ​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ”(២ធីម៉ូថេ ១:១)។

ត្រង់​ចំណុច​នេះ អ្នក​ដែល​មិន​មាន​ឪពុក​ម្តាយ ឬ​ជី​ដូន​ជីតា ដែល​មិន​ទាន់​ជឿ​ព្រះ​យេស៊ូវ ក៏​អាច​មាន​ក្តី​សង្ឃឹម​នេះ​ផង​ដែរ។​ ទោះ​ឪពុក​របស់​លោក​ធីម៉ូថេ មិន​ត្រូវ​បាន​លើក​យក​មក​និយាយ សាវ័ក​ប៉ុល​បាន​ហៅ​លោក​ធីម៉ូថេ​ថា “កូន​ស្ងួន​ភ្ងា”(ខ.២)។ អ្នក​ដែល​មិន​មាន​ក្រុម​គ្រួសារ​នាំ​ឲ្យ​ទទួល​ជឿ​ព្រះ នៅ​តែ​អាច​រក​ឃើញ​ឪពុក​ម្តាយ និង​ជីដូន​ជីតា​ខាង​វិញ្ញាណ ដែល​អាចជួយ​បង្រៀន​ អំពី​របៀប​រស់​នៅ​ក្នុង “ជីវិត​ដែល​បរិសុទ្ធ” (ខ.៩)…

បេះដូងលោតឡើងវិញ

នៅ​ឆ្នាំ​២០១២ លោក​ភីលីព(Phillips) លោក​ក្រេក(Craig) និង​លោក​ឌីន(Dean) បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ ក្រោម​ចំណង​ជើង​ថា “ចូរ​ប្រាប់​បេះដូង​អ្នក​ឲ្យ​លោត​ម្តង​ទៀត”។ បទ​ចម្រៀង​នេះ​បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​រឿង​ពិត ដែល​គ្រូ​ពេទ្យ​វះ​កាត់​ម្នាក់​បាន​ជួប​ដោយ​ផ្ទាល់។ បន្ទាប់​ពី​គាត់​បាន​យក​បេះ​ដូង​របស់​អ្នក​ជំងឺ​ចេញ​ក្រៅ​ទ្រូង ដើម្បី​ធ្វើ​ការជួស​ជុល​វា​ហើយ គាត់​ក៏​បាន​យក​វា​ទៅ​ដាក់​ក្នុង​ទ្រូង​វិញ ហើយ​ក៏​ចាប់​ផ្តើម​ម៉ាស្សា​វា​ថ្មម​ៗ ដើម្បី​ឲ្យ​វា​មាន​ជីវិត​ឡើង​។ ប៉ុន្តែ បេះ​ដូង​នោះ​មិន​ចាប់​ផ្តើម​លោត​សោះ។ គាត់​ក៏​ប្រើ​វិធី​សាស្រ្ត​កាន់​តែ​ធ្ងន់​ធ្ងរ តែ​បេះ​ដូង​នោះ​នៅ​តែ​មិន​ព្រម​លោត។ ​ទី​បំផុត គ្រូ​ពេទ្យ​វះកាត់​រូប​នោះ​ក៏​បាន​លុត​ជង្គង់​ចុះ នៅ​ក្បែរ​អ្នក​ជំងឺ​ដែល​មិន​ទាន់​ដឹង​ខ្លួន​ ហើយ​ក៏​បាន​និយាយ​ទៅ​កាន់​នាង​ថា “កញ្ញា ចនសិន(Johnson)។ ខ្ញុំ​ជា​គ្រូ​ពេទ្យ​វះ​កាត់​របស់​នាង។ ការ​វះកាត់​បាន​ដំណើរ​ការ​យ៉ាង​ឥត​ខ្ចោះ។ បេះ​ដូង​របស់​អ្នកត្រូវ​បាន​ជួស​ជុល​រួច​ហើយ។ ឥឡូវ​នេះ ចូរ​ប្រាប់​បេះ​ដូង​របស់​អ្នក ឲ្យ​លោត​ឡើង”។ បេះ​ដូង​របស់​គាត់​ក៏​បាន​ចាប់​ផ្តើម​លោត​ឡើង។​

ការ​ដែល​យើង​អាច​ប្រាប់​បេះ​ដូង​ខាង​រូប​កាយ​របស់​យើង​ឲ្យ​លោត​ឡើង​វិញ ហាក់​ដូច​ជា​រឿង​ចម្លែក ប៉ុន្តែ ជីវិត​ខាង​វិញ្ញាណក៏​មាន​រឿង​ដូច​នេះ​ផង​ដែរ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា “ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្តី​រសាប់រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ”(ទំនុកដំកើង ៤២:៥)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ម្នាក់​ទៀត​ក៏​បាន​និយាយ​ផង​ដែរ​ថា “ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​ឯ​ទី​សំរាក​របស់​ខ្លួន​វិញ ដ្បិត​ព្រះយេហូវ៉ា ទ្រង់​បាន​ប្រព្រឹត្ត ដោយ​គុណ​ដ៏​ប្រសើរ”(១១៦:៧)។ បន្ទាប់​ពី​ពួក​អ៊ីសា្រ​អែល​បាន​ប្រយុទ្ធ​ឈ្នះសត្រូវ នាង​ដេបូរ៉ា​ដែល​ជា​ពួក​ចៅ​ហ្វាយ ក៏​បាន​បង្ហាញ​ថា គាត់​ក៏​បាន​និយាយ​ទៅ​កាន់​ចិត្ត ឬ​ព្រលឹង​របស់​គាត់ ក្នុង​អំឡុង​ពេល​សឹក​សង្រ្គាម​ផង​ដែរ។​ គាត់​ប្រាប់​ចិត្ត​របស់​គាត់​ថា “ឱ​ព្រលឹង​អញ​អើយ ឯង​បាន​ជាន់​គេ​ដោយ​មាន​កំឡាំង​ដ៏​ខ្លាំង”(ពួកចៅហ្វាយ ៥:២១) ព្រោះ​ព្រះ​អម្ចាស់​បាន​សន្យា​ថា នឹង​ប្រទាន​នូវ​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ(៤:៦-៧)។…

ជំនឿដែលបានចាក់ឫសជ្រៅ

មាន​ដើម​សែន​មួយ​ដើម ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា ដើម​សែន​បរិសុទ្ធ។ វា​បាន​ដុះ​នៅ​ក្បែរ​ព្រះវិហារ​សភាភិបាល​បាស្គីង រីជ អស់​រយៈ​ពេល​ជាង​៦​រយ​ឆ្នាំ​មក រហូត​ដល់​ពេល​ដែល​គេ​កាប់​រំលំ​វា។ ពេល​ដែល​វា​ដុះ​បាន​ល្អ​បំផុត មែក​ខ្វាត់​ខ្វែង​របស់វា​បាន​លូត​ខ្ពស់ ហើយ​វែង។ ខ្យល់​ត្រជាក់​បាន​បក់​មក​រំភើយ ធ្វើ​ឲ្យ​ស្លឹក​ពណ៌​បៃតង និង​ផ្លែ​របស់​វា​លាន់​សូរ​ក្រិក​ៗ។ ប៉ុន្តែ នៅ​ក្រោម​គល់​របស់​វា មាន​ប្រព័ន្ធ​ឫស​ដែល​ពិត​ជា​មាន​ភាព​អស្ចារ្យ​ណាស់។ ឫស​កែវ​របស់​ដើម​សែន​ចាក់​ត្រង់​ទៅ​ក្រោម តាម​ខ្សែ​បន្ទាត់​ឈរ ដោយ​ផ្គត់​ផ្គង់​ដើម​របស់​វា ដោយ​ជីវជាតិ​គ្រប់​គ្រាន់។ ឫស​ស្ញែង​ដ៏​ច្រើន​សណ្ឋឹក​បាន​ដុះ​ចេញ​ពីឫសកែវ​នោះ តាម​ខ្សែ​បន្ទាត់​ដេក​រីក​សាយ​ពេញ​ក្រោម​ដី ដើម្បី​ផ្គត់​ផ្គង់​ដើម​របស់​វា នូវ​សំណើម និង​ជីវជាតិ​ពេញ​មួយ​ជីវិត។ ប្រព័ន្ធ​ឫស​ដ៏​សាំញ៉ាំ​របស់​វា ច្រើន​តែ​លូត​លាស់​ធំ​ជាង​ដើម ដែល​វា​កំពុង​តែ​ទ្រ​ទ្រង់ និង​បាន​ធ្វើ​ជា​សរសៃ​ឈាម និង​យុថ្កា ដែល​ជួយ​ឲ្យ​ដើម​របស់​វា​ឈរ​នឹង។​

ភាគ​ច្រើន​នៃ​ការ​លូត​លាស់​នៃ​ជីវិត​យើង បាន​កើត​ឡើង នៅ​ក្រោម​ផ្ទៃ​ខាង​លើ គឺ​មិន​ខុស​ពី​ដើម​សែន​ដ៏​ធំ​សម្បើម​នោះ​ឡើយ។ ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច អំពី​ការ​ព្រោះ​គ្រាប់​ពូជ ដល់​ពួក​សិស្ស​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់​នៃ​ការ​ដុះ​យ៉ាង​រឹង​មាំ នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​វរបិតា។ កាល​ណា​យើងលូត​លាស់ នៅ​ក្នុង​ការ​ស្គាល់​ព្រះ ដូច​ដែល​បាន​បើក​សម្តែង ក្នុង​ព្រះ​គម្ពីរ នោះ​ព្រះ​វិញ្ញាណ​ក៏​បាន​ទ្រទ្រង់​ប្រព័ន្ធ​ឫស​នៃជំនឿ​យើង។​ ព្រះ​ជា​ម្ចាស់​ជួយ​ឲ្យ​អ្នក​ដើរ​តាម​ព្រះ​អង្គ​មាន​ការ​ចម្រើន​ឡើង ដោយ​ឆ្លង​កាត់​កាលៈ​ទេសៈ​ដែល​ប្រែ​ប្រួល​ជានិច្ច ទុក្ខ​លំបាក ការ​បៀត​បៀន និង​ការ​ព្រួយ​បារម្ភ​(ម៉ាថាយ ១៣:១៨-២៣)។

ព្រះ​វរបិតា​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង បាន​ប្រទាន​អាហារ ចម្អែត​ចិត្ត​របស់​យើង ដោយ​ព្រះ​បន្ទូល​ព្រះ​អង្គ។ ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​កែ​ប្រែ​ចរិយា​សម្បត្តិ​របស់​យើង ព្រះ​អង្គ​ក៏​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​យើង បាន​ឃើញ​ជំនឿ​របស់​យើង​ ដែល​បាន​ចាក់​ឫស​ជ្រៅ​ក្នុង​ព្រះ​អង្គ។​—Xochitl…

បំណុលដែលបានលុប

ហ្វូង​មនុស្ស​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ពិធី​ចែក​សញ្ញា​ប័ត្រ នៅ​ឆ្នាំ​២០១៩ នៅ​មហា​វិទ្យា​ល័យ ម័រហោស ទីក្រុង​អាត្លាន់តា រដ្ឋ​ចចជា។​ និសិ្សត​ដែល​បាន​ឡើង​និយាយ​នៅ​ពិធី​ចែក​សញ្ញា​ប័ត្រ​នេះ ប្រកាស់​ថា គាត់ និង​ក្រុម​គ្រួសារ​គាត់ នឹងបរិច្ចាក​ប្រាក់​រាប់​លាន​ដុល្លា ដើម្បី​លុប​បំណុល​របស់​និសិ្សត ក្នុង​ថ្នាក់​បញ្ចប់​របស់​គាត់​ទាំង​មូល។ មាន​និសិ្សត​ម្នាក់ ដែលបាន​ជាប់​បំណុល​១០​ម៉ឺន​ដុល្លា ស្ថិត​ក្នុង​ចំណោម​និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​កំពុង​ត្រេក​អរ​ជា​ពន់​ពេក ដោយ​បង្ហាញ​ក្តីអំណរ​របស់​ខ្លួន ទាំង​ទឹក​ភ្នែក និង​សម្លេង​ស្រែក​ហូរ។​

មនុស្ស​ភាគ​ច្រើន​ធ្លាប់​ឆ្លង​កាត់​ការ​ជាប់​បំណុល តាម​រូប​ភាព​ផ្សេង​ៗ ដោយ​ខ្លះ​ត្រូវ​បង់​រំលោះ​ផ្ទះ ​ឬ​ឡាន ឬ​ក៏​ជំពាក់​ប្រាក់​សម្រាប់​បង់​ថ្លៃ​សាលា ថ្លៃ​ពេទ្យ ឬ​អ្វី​ផ្សេង​ទៀត។ ប៉ុន្តែ យើង​ក៏​មាន​អារម្មណ៍​ធូរ​ស្បើយ​ផង​ដែរ ពេល​ដែល​យើង​បាន​រួចបំណុល​ទំាង​នោះ។​

លោក​យ៉ូហាន​បាន​ប្រកាស់​ថា ព្រះយេស៊ូវ “​ជា​ស្មរ​បន្ទាល់​ស្មោះត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី”។ បន្ទាប់​មក គាត់​ក៏​បាន​ទទួល​ស្គាល់​ព្រះ​រាជ​កិច្ច​លុបបំណុល ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​យើង ដោយ​ព្រះ​អង្គ​បាន​ស្រឡាញ់​យើង ហើយ​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើ​បាប ដោយ​ព្រះ​លោហិត​ព្រះ​អង្គ​(វិវរណៈ ១:៥)។ ការ​ប្រកាស់​នេះ​ពិត​ជា​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ​ណាស់។ គឺ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាង​ការ​ប្រកាស នៅ​ពិធី​ចែក​សញ្ញា​ប័ត្រ នៅ​មហា​វិទ្យាល័យ​ម័រហោស​ទៅ​ទៀត ព្រោះ​ជា​ដំណឹង​ល្អ ដែល​បាន​បញ្ជាក់​ច្បាស់​ថា ការ​សុគត​របស់​ព្រះ​យេស៊ូវ​(ការ​បង្ហូរព្រះ​លោហិត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង) បាន​រំដោះ​យើង ឲ្យ​រួច​ពី​ទោស​នៃ​អាកប្ប​កិរិយា សេចក្តី​ប៉ង​ប្រាថ្នា និង​ការ​ប្រព្រឹត្ត​ដែល​មាន​បាប។ ដោយ​សារ​ព្រះ​អង្គ​បាន​លោះ​បំណុល​នៃ​អំពើ​បាប អ្នក​ដែល​ជឿ​ព្រះ​យេស៊ូវ ក៏​បាន​ទទួល​ការ​អត់ទោស​បាប និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​នៃ​នគរ​ព្រះ​(ខ.៦)។ ដំណឹង​ល្អ​នេះ​ជា​ដំណឹង​ដែល​ល្អ​បំផុត​!—Arthur Jackson

តើសេរីភាពពិតប្រាកដ ជាអ្វី?

មនុស្ស​ចូល​ចិត្ត​គិត​ថា សេរីភាព​គឺ​ជា​លទ្ធភាព​ដែល​អាច​ធ្វើ​អ្វី​ៗ​បាន​តាម​ចិត្ត នៅ​កន្លែង​ណា នៅ​ពេល​ណា និង​តាម​មធ្យោបាយ​ណា​ក៏​បាន។ យើង​ចង់​ធ្វើ​ជា​ចៅហ្វាយ​លើជីវិត​ខ្លួន​ឯង ហើយ​ចង់​ទៅ​តាម​ផ្លូវ​របស់​យើង។ ប៉ុន្តែ តើ​នេះ​ជា​សេរីភាព​ពិត​ប្រាកដ​ឬ? តើ​សេរីភាព​នេះ​មាន​ភាព​ខុស​ប្លែក​យ៉ាង​ណា បើ​ប្រៀប​ធៀប​នឹង​សេរីភាព ដែល​ព្រះ​យេស៊ូវ​បាន​សន្យា​ថា នឹង​ប្រទាន​យើង ពេល​ណា​យើង​ដើរ​តាម​ព្រះ​អង្គ? សូម​ស្វែង​យល់ អំពី​អត្ថ​ន័យ​នៃ​សេរីភាព​ពិត​ប្រាកដ នៅ​ក្នុង​សៀវភៅ តើ​សេរីភាព​ពិតប្រាកដ គឺ​ជា​អ្វី?

សូម​ទាញ​យក ឬdownload សៀវភៅ​នេះ ដោយ​ឥត​គិត​ថ្លៃ ដោយបំពេញទម្រង់ខាងក្រោម។  

[contact-form-7 id="134711" title="Real freedom"]

មើលស្រាលខ្លួនឯង

យុវជន​ម្នាក់​បាន​ក្លាយ​ជា​កាពីទែន​របស់​ក្រុម​កីឡាករ​របស់​គាត់។ ឥឡូវ​នេះ ក្រុម​កីឡាករ​អាជីព​មួយ​នេះ ត្រូវ​បាន​យុវជន​ដ៏សុភាព​ម្នាក់​នេះ​ដឹក​នំា ទំាង​ខ្លួន​នៅ​ក្មេង​នៅ​ឡើយ។ ការ​ធ្វើ​សន្និសិទ​ការសែត​ជា​លើកទី​មួយ​របស់​គាត់ មិន​បាន​ធ្វើឲ្យ​គេស្ងើច​សរសើរ​ឡើយ។ គាត់​បាន​បន្ត​ចុះ​ចូល​នឹង​គ្រូ​បង្វឹក និង​មិត្ត​រួម​ក្រុម​របស់​គាត់ ហើយ​ក៏​បាន​ប្រាប់​គេ​ថា គាត់​ព្យាយាម​បំពេញ​តួនាទី​របស់​គាត់។ នៅ​រដូវ​កាល​នៃ​ការ​ប្រកួត​មួយ​នោះ ក្រុម​របស់​គាត់​ប្រកួត​មិន​បាន​ល្អ​ទេ ហើយ​នៅ​ចុង​បញ្ចប់​នៃរដូវ​កាល​នៃ​ការ​ប្រកួត គេ​ក៏​បាន​ផ្លាស់​ប្តូរ​កាពីទែន​ក្រុម។ គាត់​មិន​បាន​ដឹង​ទេ​ថា គាត់​មិន​មាន​អំណោយ​ទាន​នៅ​ក្នុង​ការ​ដឹក​នាំ ឬ​គាត់​មិន​ដែល​ជឿ​ជាក់​ថា គាត់​អាច​ធ្វើ​បាន​ឡើយ។​

ដោយសារ​ស្តេច​សូល​បាន​ធ្វើ​ខុស នោះ​ទ្រង់​គិត​ថា ទ្រង់​ជា​មនុស្ស​តូច​ទាប​(១សាំយ៉ូអែល ១៥:១៧)។ ហេតុ​អ្វី​បាន​បុរស​ដែល​មាន​កម្ពស់​ខ្ពស់​ម្នាក់​នេះ ជា​មនុស្ស​តូច​ទាប។​ គាត់​ជា​មនុស្ស​មាន​កម្ពស់​ខ្ពស់​ជាង​គេ ក្នុង​ចំណោម​ជន​ជាតិ​គាត់​(៩:២)។ ប៉ុន្តែ គាត់​មិន​បាន​មើល​ឃើញ​ខ្លួន​ឯង​ជា​មនុស្ស​ខ្ពង់​ខ្ពស់​នោះ​ឡើយ។ តាម​ពិត ក្នុង​ជំពូក​នេះ សកម្ម​ភាព​របស់​ទ្រង់បាន​បង្ហាញ​ថា ទ្រង់​កំពុង​តែ​ព្យាយាម​យក​ចិត្ត​រាស្រ្ត​របស់​ទ្រង់។ ទ្រង់​មិន​បាន​ដឹង​​ថា ប្រជាជន​ទ្រង់​មិន​មែន​ជា​អ្នក​ជ្រើស​រើស​ទ្រង់​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​ជា​ម្ចាស់​បាន​ជ្រើស​រើស​ទ្រង់ ហើយ​ប្រទាន​ឲ្យ​ទ្រង់​មាន​បេសកម្ម​មួយ។

ប៉ុន្តែ កំហុស​របស់​ស្តេច​សូល​បាន​ឆ្លុះ​បញ្ចាំង អំពី​កំហុស​របស់​មនុស្ស​ម្នាក់​ៗ ដែល​អាច​ភ្លេច​ថា យើង​ត្រូវ​បាន​ព្រះ​ជា​ម្ចាស់បង្កើត​មក ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​អង្គ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ ហើយ​យើង​ក៏​បាន​ប្រើអំណាច​យើង​ក្នុង​ផ្លូវ​ខុស ដោយ​សាប​ព្រោះ​វិនាស​កម្ម នៅ​ក្នុង​ពិភព​លោក។​ ហេតុ​នេះ​ហើយ យើង​ចាំ​បាច់​ត្រូវ​វិល​ត្រឡប់​ទៅ​រក​ព្រះ​ជាម្ចាស់​វិញ ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះ​វរបិតា​បង្ហាញ​អត្ត​សញ្ញាណ​ពិត​របស់​យើង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​ព្រះ​អង្គ​បំពេញ​យើង​ដោយ​ព្រះ​វិញ្ញាណ និង​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​ចាត់​យើង ​ឲ្យ​ចេញ​ទៅ​បង្កើត​សិស្ស​ក្នុង​ពិភព​លោក​។​—Glenn Packiam

ភ្នែកដែលមើលទៅភាពអស់កល្ប

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ឈ្មោះ ម៉ាដេលីន(Madeline) បាន​អធិស្ឋាន​សូម​ឲ្យ​កូន​ចៅ​គាត់ មាន​ភ្នែក ដែល​ផ្តោត​ទៅ​លើ​របស់​អ្វីដែល​អស់​កល្ប។ ក្រុម​គ្រួសារ​គាត់​បាន​ឆ្លង​កាត់​រដូវ​កាល​ដ៏​ភ័ន្ត​ភាំង ព្រោះ​តែ​​ការ​ស្លាប់​របស់​កូន​ស្រី​គាត់។ ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​កំពុង​តែ​សោក​សង្រេង ដោយសារ​ការ​បាត់​បង់​នេះ អ្នក​ស្រី​ម៉ាដេលីន​ចង់​ឲ្យ​ពួក​គេ​ឈប់​ផ្តោត​ទៅ​លើ​អ្វី​ដែល​មិន​ស្ថិត​ស្ថេរ ដែល​មាន​ពេញ​ទៅ​ដោយ​ការ​ឈឺ​ចាប់ ក្នុង​លោកិយ​នេះ។ តែ​ឲ្យ​ផ្តោត​ទៅ​លើ​អ្វី​ដែល​ស្ថិតស្ថេរ ​មាន​ពេញ​ដោយ​ក្តី​សង្ឃឹម ក្នុង​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។​

សាវ័ក​ប៉ុល និង​មិត្ត​រួម​ការងារ​គាត់ បាន​ជួប​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ដោយសារ​ពួក​អ្នក​បៀត​បៀន និង​ដោយ​សារ​ពួក​អ្នក​ជឿដែល​ព្យាយាម​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ពួក​គេ។​ ប៉ុន្តែ ពួក​គេ​មាន​ភ្នែក​ដែល​ផ្តោត​ទៅ​លើ​អ្វី​ដែល​ស្ថិត​ស្ថេរ។ សាវ័ក​ប៉ុល​បានទទួល​ស្គាល់ ដោយ​ចិត្ត​ក្លាហាន​ថា “យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ” (២កូរិនថូស ៤:១៨)។

ពួកគេ​កំពុង​តែ​ធ្វើ​ការ​បម្រើ​ព្រះ តែ​ពួក​គេ​កំពុង​តែ “​ត្រូវ​គេ​សង្កត់សង្កិន​គ្រប់​ជំពូក” “មាន​សេចក្តី​វិលវល់” “មាន​គេ​ធ្វើ​ទុក្ខ” “ត្រូវ​គេ​វាយ​ដួល​ស្តូក”(ខ.៨-៩)។ តើ​ព្រះ​ជា​ម្ចាស់​មិន​គួរ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ទេ​ឬ? ប៉ុន្តែ ពួក​គេ​មិន​បាន​ខក​ចិត្ត​ឡើយ ផ្ទុយ​ទៅ​វិញ សាវ័ក​ប៉ុល​បាន​សង្ឃឹម​ទៅ​លើ “សិរីល្អដ៏​អស់​កល្ប” ដែល​មាន​ន័យ​ជាងបញ្ហា ដែល​កើត​ឡើង​បណ្តោះ​អាសន្ន​(ខ.១៧)។ គាត់​ដឹង​ថា អំណាច​ចេស្តា​របស់​ព្រះ​ជា​ម្ចាស់ កំពុង​តែ​ធ្វើ​ការ​ក្នុង​គាត់ ហើយ​គាត់​មាន​ការ​ធានា​ទាំង​ស្រុង​“ដោយ​ដឹង​ថា ព្រះអង្គ ដែល​ប្រោស​ព្រះអម្ចាស់យេស៊ូវ ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​ខ្ញុំ​រស់​ឡើង​ដែរ ដោយសារ​ព្រះយេស៊ូវ”(ខ.១៤)។

ពេល​ដែល​ពិភព​លោក​នៅ​ជុំវិញ​ខ្លួន​យើង មាន​ការ​រង្គោះ​រង្គើរ ភ្នែក​របស់​យើង​ចាំ​បាច់​ត្រូវ​ផ្តោត​ទៅ​រក​ព្រះ​ជាម្ចាស់ ដែល​ជាថ្ម​ដា​ដ៏​អស់​កល្ប ដែល​គ្មាន​អ្វី​អាច​បំផ្លាញ​បាន​ឡើយ។—Estera Pirosca Escobar