Month: August 2020

ចិត្តជាអ្នកបម្រើ

កាល​នាវា​ទីតានិច​លិច គេ​មិន​បាន​បើក​វិទ្យុ​ទាក់​ទង​ជា​មួយ​នាវា​ដទៃ​ទៀត​ឡើយ។ បើ​សិន​ជា​គេ​បើក នោះ​នាវា​ដ៏​ធំនេះ​ប្រហែល​ជា​មិន​បាន​លិច​ឡើយ។ លោក​ស៊ី​រីល អេវ៉ាន(Cyril Evans) ដែល​ជា​អ្នក​ប្រតិ​បត្តិ​ការ​វិទ្យុ​ទាក់​ទង របស់​នាវា​មួយ​ទៀត បាន​ព្យាយាម​ទាក់​ទក​លោក​ជែក ភីលីព(Jack Phillips) ដែល​ជា​អ្នក​ប្រតិបត្តិ​ការ​វិទ្យុទាក់ទង​របស់​នាវា​ទីតានិច ដើម្បី​ឲ្យ​គាត់​ដឹង​ថា ពួក​គេ​បាន​ចូល​ដល់​តំបន់​ដែល​មាន​ទឹកក​អណ្តែត​ច្រើន។ ប៉ុន្តែ​ លោក​ភីលីព​កំពុង​តែ​ជាប់​រវល់​បញ្ជូន​សារ​ទៅ​អ្នក​ដំណើរ ហើយ​ក៏​បាន​និយាយ​ពាក្យ​គម្រោះ​គម្រើយ ប្រាប់​លោកអេវ៉ាន ​ឲ្យ​ឈប់​និយាយទៀត។ ដូច​នេះ លោក​អេវ៉ាន​ក៏​បាន​បិទ​វិទ្យុ​របស់​គាត់ ដោយ​ភាព​ស្ទាក់​ស្ទើរ ហើយ​ក៏​បានចូល​គេង។ ១០​នាទី​ក្រោយ​មក កប៉ាល់ទីតានិច​ក៏​បាន​បុក​ទឹក​កក​អណ្តែត​ធំ​មួយ​ផ្ទាំង។ ពួក​គេ​ក៏​បាន​បញ្ជូន​សញ្ញាសង្រ្គោះ​បន្ទាន់ ដល់​នាវា​ផ្សេង​ទៀត តែ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប ព្រោះ​គ្មាន​នរណា​ស្តាប់​ពួក​គេ​ឡើយ។​

ក្នុង​បទ​គម្ពីរ ១សាំយ៉ូអែល យើង​ឃើញ​ថា ពួក​សង្ឃ​របស់​សាសន៍​អ៊ីស្រាអែល​មាន​ភាព​ពុក​រលួយ ហើយ​បានបាត់​បង់​ការ​មើល​ឃើញ និង​ការ​ស្តាប់​សម្លេង​ខាង​វិញ្ញាណ ខណៈ​ដែល​ប្រទេស​ជាតិ​របស់​ពួក​គេ​បាន​រសាត់​អណ្តែត​ចូល​ទៅ​ក្នុង​គ្រោះ​ថ្នាក់។ “ក្នុង​គ្រា​នោះ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​កាន់​តែ​ក្រ​ទៅ ឯ​ការ​ជាក់ស្តែង​ក៏​មិនសូវ​មាន​ជា​ញឹកញយ​ដែរ”(១សាំយ៉ូអែល ៣:១)។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បាន​បោះ​បង់​រាស្រ្ត​ព្រះ​អង្គ​ចោល​ឡើយ។ ទ្រង់​បាន​ចាប់​ផ្តើម​មាន​បន្ទូល ទៅ​កាន់​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​សាំយ៉ូអែល ដែល​កំពុង​តែ​ទទួល​ការ​ចិញ្ចឹម នៅ​ក្នុង​ផ្ទះ​របស់​ពួក​សង្ឃ​។ ឈ្មោះ​សាំយ៉ូអែល គឺ​មាន​ន័យ​ថា “ព្រះ​អម្ចាស់​ស្តាប់​ឮ” គឺ​ជា​ការ​រំឭក អំ​ពី​ការ​ឆ្លើយ​តប ដែល​ព្រះ​ទ្រង់​មាន ចំពោះ​ម្តាយ​របស់​គាត់។ ប៉ុន្តែ លោក​សាំយ៉ូ​អែល ចាំ​បាច់​ត្រូវ​រៀន​ស្តាប់​ព្រះ​សូរ​សៀង​របស់​ព្រះ។

គាត់​ក៏​បាន​ប្រុង​ចិត្ត ដើម្បី​ស្តាប់​ព្រះ​អង្គ​មាន​បន្ទូល(ខ.១០)  ក្នុង​នាម​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់។…

ការត្រួតពិនិត្យមើលខ្លួនឯង

កាលពី​ពេលថ្មី​ៗ​នេះ ខ្ញុំ​បាន​អាន​សំបុត្រ​មួយ​គំនរ ដែល​ឪពុក​ខ្ញុំ បាន​សរសេរ​ផ្ញើ​ឲ្យ​ម្តាយ​ខ្ញុំ កាលពី​សម័យ​សង្រ្គាម លោក​លើក​ទី២​។ កាល​នោះ ឪពុក​ខ្ញុំ​នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង ហើយ​ម្តាយ​ខ្ញុំ​នៅ​ភាគ​ខាង​លិច​នៃ​រដ្ឋ​វើជីនា​ សហរដ្ឋ​អាមេរិក។ ឪពុក​របស់​ខ្ញុំ​ជា​នាយ​ទាហ៊ាន ថានៈ​អនុសេនីយ​ទោ ក្នុង​ជួរ​ទ័ព​សហ​រដ្ឋ​អាមេរិក។ គាត់​មាន​ភារៈ​កិច្ចពិនិត្យ​មើល​សំបុត្រ​របស់​ទាហាន ដើម្បី​ការពារ​មិន​ឲ្យ​ពត៌​មាន​សំខាន់​ៗ លេច​ឮ​ដល់​កង​ទ័ព​សត្រូវ។ ដូច​នេះ វា​ជារឿង​ដែល​គួរ​ឲ្យ​អស់​សំណើច នៅ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ស្រោម​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ម្តាយ​ខ្ញុំ មានត្រា​មួយ ដែល​មាន​អក្សរ​សរសេរ​ថា “បាន​ត្រួត​ពិនិត្យ ដោយ​អនុសេនីយទោ ចន ប្រ៊ែននុន(John Branon)”។ ជាការ​ពិត​ណាស់ សូម្បី​តែ​សំបុត្រ​របស់​គាត់ ក៏​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​របស់​គាត់​ផង​ដែរ។​

ការ​ពិនិត្យ​មើល​ខ្លួន​ឯង គឺ​ពិត​ជា​គំនិត​ដ៏​ល្អ​មួយ សម្រាប់​យើង​រាល់​គ្នា។ ក្នុង​ព្រះ​គម្ពីរ​ប៊ីប មាន​ខគម្ពីរ​ជា​ច្រើន ដែលបាន​និយាយ​អំពី​ការ​ឆែក​ពិនិត្យ​មើល​ខ្លួន​ឯង ដើម្បី​រក​មើល​អ្វី​ដែល​មិន​ត្រឹម​ត្រូវ  និង​មិន​បាន​ថ្វាយ​ព្រះ​កិត្តិនាម​ដល់ព្រះ​។ ឧទាហរណ៍ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ សូម​ពិនិត្យ​មើល ឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផង ... សូម​ទត​មើល​បើ​មាន​អំពើ​អាក្រក់​ណា​នៅ​ក្នុង​ទូលបង្គំ”(ទំនុកដំកើង ១៣៩:២៣-២៤)។ លោកយេរេមា ក៏​បាន​បង្គាប់​យើង​ផង​ដែរ​ថា ​“ចូរ​យើង​ពិចារណា ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​ត្រឡប់​បែរ​ទៅ​ឯ​ព្រះយេហូវ៉ា​វិញ​ចុះ”(បរិទេវ ៣:៤០)។ ហើយ​នៅ​ក្នុង​ការ​បង្រៀន​អំពី​សណ្ឋាន​នៃ​ចិត្ត​របស់​យើង ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់ សាវ័ក​ប៉ុល​ក៏​បាន​មាន​ប្រសាសន៍​ថា “ត្រូវ​ឲ្យ​មនុស្ស​ល្បង​ខ្លួន​ឯង​មើល រួច​សឹម​បរិភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ​ចុះ”(១កូរិនថូស  ១១:២៨)។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ងាក​ចេញ​ពី​អាកប្ប​កិរិយា ឬ​ការ​ប្រព្រឹត្ត​ដែល​ព្រះ​មិន​សព្វ​ព្រះ​ទ័យ។…

រលកធំបំផុតក្នុងប្រវត្តិសាស្រ្ត

មនុស្ស​ចូល​ចិត្ត​បង្កើត​ឲ្យ​មាន​ “រលក”។ នៅ​ក្នុង​ការ​ប្រកួត​កីឡា និង​ការ​ប្រគុំ​តន្រ្តី នៅ​ទូទំាង​ពិភព​លោក ទស្ស​និក​ជន​បាន​ចាប់​ផ្តើម​បង្កើត​ឲ្យ​មាន​រលក ដោយ​ជា​ដំបូង មនុស្ស​ពីរ​បី​នាក់​បាន​ក្រោក​ឈរ ហើយ​លើក​ដៃ​ឡើង។ ភ្លាម​ៗ​នោះ​មក អ្នក​ដែល​អង្គុយ​នៅ​ក្បែរ​ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​តាម​ជា​បន្ត​បន្ទាប់។ គោល​ដៅ​របស់​ពួក​គេ គឺ​ដើម្បី​បង្កើត​ឲ្យ​មានចលនា​ដ៏​រលូន​មួយ ដែល​ធ្វើ​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ​យ៉ាង​ស្រុះ​គ្នា បង្កើត​ជា​ទឹក​រលក ជុំវិញ​ពហុ​កីឡាស្ថាន​។ ពេល​ណា​ចលនា​ទឹក​រល​កនោះ បាន​ទៅ​ដល់​ចុងបញ្ចប់ អ្នក​ដែល​បាន​ចាប់​ផ្តើម​វា ក៏​បាន​ញញឹម និង​ស្រែកហូរ ហើយ​បន្ត​ធ្វើ​ចលនា​ដដែល​នោះ​ទៀត។​

គេ​បាន​សង្កេត​ឃើញ​ការ​ធ្វើ​ទឹក​រលក​ក្នុង​កន្លែង​ប្រកួត​កីឡា​នេះ​ជា​លើកទី​មួយ ក្នុង​ការ​ប្រកួត​កីឡា​បេស​ប៊ល​អាជីព រវាង​ក្រុម​អូកលែន អាត់លែតទិក និង​ក្រុម​ញូយ៉ក យែងគី នៅ​ឆ្នាំ​១៩៨១។ ខ្ញុំ​ចូល​ចិត្ត​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​ទឹក​រលក​នេះ ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ។ ប៉ុន្តែ ភាព​សប្បាយ​រីក​រាយ និង​ការ​រួប​រួម​គ្នា ដែល​យើង​មាន នៅ​ក្នុង​ការធ្វើ​ទឹក​រលក​នេះ បាន​រំឭក​ខ្ញុំ អំពី​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ​យេស៊ូវ ដែល​បាន​បង្រួប​បង្រួម​អ្នក​ជឿ នៅគ្រប់​ទិសទី ដោយ​ការ​សរសើរ​ដំកើង និង​ក្តី​សង្ឃឹម។ នេះ​ជា​រលក​ដ៏​ធំ​បំផុត ដែល​បាន​ចាប់​ផ្តើម​ពី​ទីក្រុង​យេរូសាឡិម កាល​ពី​២០​សតវត្សរ៍​កន្លង​មក​ហើយ។ ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​សមាជិក​ពួក​ជំនុំ នៅ​ទីក្រុង​កូល៉ុស គាត់​បាន​ពិពណ៌នា​ថា ដំណឹង​ល្អ “ដែល​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ដូច​ជា​ដល់​លោកីយ៍​ទាំង​មូល​ដែរ ក៏​កំពុង​តែ​បង្កើត​ផល ហើយ​ចំរើន​ឡើង ដូច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​ព្រះគុណ​នៃ​ព្រះ​ជា​ប្រាកដ”(កូល៉ុស ១:៦)។ លទ្ធ​ផល​នៃ​ការ​ប្រកាស់​ដំណឹង​ល្អ​នេះ បាន​នំា​មក​នូវ​ក្តីសង្ឃឹម និង​ក្តី​ស្រឡាញ់…

ព្រះដែលជាព្រះអង្គសង្រ្គោះ

អ្នក​ជួយ​សង្រ្គោះ​ម្នាក់​បាន​អុំទូក​កាយ៉ាក​របស់​គាត់ ទៅ​ក្នុង​សមុទ្រ ដើម្បី​ជួយ​កីឡាករ​ហែល​ទឹក​ទាំង​ឡាយ ដែល​ហត់ ហើយ​មាន​ការ​ស្លន់​ស្លោ ក្នុង​អំឡុង​ពេល​ប្រកួត​អត្ត​ពលិក​ដែល​មាន​បី​ដំណាក់​កាល គឺ​ការ​ហែល​ទឹក ជិះ​កង់ និង​រត់​ប្រណាំង។ គាត់​បាន​ប្រាប់​អ្នក​ហែល​ទឹក​ទាំង​នោះ​ កុំ​ឲ្យ​តោង​ផ្នែក​កណ្តាល​របស់​ទូក​គាត់​ ព្រោះ​វា​អាច​ធ្វើ​ឲ្យទូក​គាត់​ក្រឡាប់។ ផ្ទុយ​ទៅ​វិញ គាត់​ក៏​បាន​ណែ​នាំ​អ្នក​ហែល​ទឹក​ដែល​កំពុង​តែ​ហត់ ឲ្យ​ហែល​ទៅ​រក​ក្បាល ឬកន្សៃ​ទូក​គាត់ ដើម្បី​ចាប់​តោង​ខ្សែ ដើម្បី​ឲ្យ​គាត់​អាច​ជួយ​សង្រ្គោះ​ពួក​គេ។​

ពេល​ណា​បញ្ហា​ក្នុង​ជីវិត ឬ​នរណា​ម្នាក់​ចង់​មក​គ្រប​សង្កត់​យើង ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​ដឹង​ថា យើង​មាន​ព្រះ​អង្គ​សង្រ្គោះ។ ដ្បិត​ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា “មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ ​ទាំង​ស៊ើបសួរ​រក​ទាល់​តែ​ឃើញ​ផង ឯ​អ្នក​គង្វាល គេ​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា​មួយ​នឹង​ហ្វូង​ចៀម​ដែល​ខ្ចាត់ខ្ចាយ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​អញ ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូវ​កំចាត់កំចាយ​នោះ”(អេសេគាល ៣៤:១១-១២)។

នេះ​ជា​ការ​ធានា​ដល់​រាស្រ្ត​របស់​ព្រះ កាល​ពួក​គេ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​និរទេស។ អ្នក​ដឹក​នាំ​របស់​ពួក​គេ​មិន​បានអើពើរ​ចំពោះ​ទុក្ខ​លំបាក​របស់​ពួក​គេ និង​បាន​កេង​ប្រវ័ញ្ច​ពួក​គេ ហើយ គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ជាង​ខ្វល់​អំពីហ្វូង​ចៀម​របស់​ព្រះ(ខ.៨)។ ហេតុ​នេះ​ហើយ រាស្រ្ត​របស់​ព្រះ​អង្គ​ ក៏​បាន “​ត្រូវ​កំចាត់កំចាយ នៅ​ពេញពាស​លើ​ផែនដី ឥត​មាន​អ្នក​ណា​ទៅ​ស៊ើបសួរ ឬ​ស្វែង​រក​វា​សោះ”(ខ.៦)។

ប៉ុន្តែ ព្រះ​អម្ចាស់​បាន​ប្រកាស់​ថា ព្រះ​អង្គ​នឹង​សង្រ្គោះ​ហ្វូង​ចៀម​របស់​ព្រះ​អង្គ(ខ.១០) ហើយ​ព្រះ​អង្គ​នៅ​តែ​គោរព តាម​ព្រះ​បន្ទូល​សន្យា។

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច? យើង​ត្រូវ​ប្រកាន់​ខ្ជាប់​តាម​ព្រះ​ជា​ម្ចាស់ និង​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់។ ដ្បិត​ព្រះ​អង្គ​មានបន្ទូល​ថា ព្រះ​អង្គ​នឹង​ស្វែង​រក​ចៀម​របស់​ព្រះ​អង្គ…

ជួយសង្រ្គោះអ្នកទន់ខ្សោយ

តើ​អ្នក​នឹង​ជ្រើស​រើស​យក​មួយ​ណា? តើ​អ្នក​នឹង​ជ្រើស​រើស​យក​ការ​ជិះ​ស្គី​កម្សាន្ត​នៅ​ប្រទេស​ស្វីស ឬ​ទៅ​ជួយ​សង្រ្គោះ​ក្មេង​ៗ ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់ នៅ​ទីក្រុង​ប្រាក? លោក​នីកូឡាស វីនតុន(Nichola Winton) ​គឺ​ជា​ជន​សាមញ្ញ​ម្នាក់ ដែល​បាន​ជ្រើស​រើស​យក ជម្រើស​ទី​២។ កាល​ពី​ឆ្នាំ​១៩៣៨ សង្រ្គាម​រវាង​ប្រទេស​ឆេកូស្លូវ៉ាគា និង​ប្រទេស​អាឡឺម៉ង់ ហាក់​ដូច​ជា​មិន​អាច​ជៀស​រួច​ឡើយ។ បន្ទាប់​ពី​លោក​នីកូឡាស​បាន​ទៅ​មើល​ជំរុំ​ជន​ភាស​ខ្លួន នៅ​ទី​ក្រុង​ប្រាក ដែល​មាន​ជន​ជាតិ​យូដា​ជា​ច្រើន​កំពុង​តែ​រស់​នៅ ក្នុង​ស្ថានភាព​ដ៏​អាក្រក់ គាត់​ក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​រៀប​ផែន​ការ​ជួយ​ពួក​គេ។ គាត់​ក៏​បាន​រៃ​អង្គាស​ប្រាក់ ដើម្បី​ដឹក​ជញ្ជូន​ក្មេង​ៗ​រាប់​រយ​នាក់ ដោយ​សុវត្ថិ​ភាព ចេញ​ពី​ទីក្រុង​ប្រាក ទៅ​កាន់​ប្រទេស​អង់​គ្លេស ដើម្បី​ឲ្យ​គ្រួសារ​ជន​ជាតិ​អង់​គ្លេស​ចិញ្ចឹម​ពួក​គេ ក្នុង​ដើម​ដំបូង​នៃ​សម័យ​សង្រ្គាម លោក​លើក​ទី២​។

សកម្ម​ភាព​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជា​ម្ចាស់ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៨២ ឲ្យ​យើង “​ការពារ​ដល់​មនុស្ស​ក្រីក្រ និង​មនុស្ស​កំព្រា”(ខ.៣)។ ទំនុក​ដំកើង​នេះ​ក៏​បាន​ជំរុញ​យើង​ឲ្យ “ចូរ​ជួយ​សង្គ្រោះ​មនុស្ស​ក្រីក្រ និង​មនុស្ស​កំសត់​ទុគ៌ត​ដែរ ត្រូវ​ជួយ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់”(ខ.៤)។ តាម​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ យើង​ត្រូវ​ការពារ​អ្នក​ដែល​មិន​អាច​ការពារ​ខ្លួន​ឯង​បាន គឺ​អ្នក​ទាល់​ក្រ និង​ស្រ្តី​មេម៉ាយ ដែល​ត្រូវ​ការ​យុត្តិ​ធម៌ និង​ការ​ការពារ ដូច​ក្មេង​ៗ​ដែល​លោក​នីកូឡាស់​បាន​ខិត​ខំ​ជួយ​សង្រ្គោះ​យើង ដោយ​មិន​គិត​ការ​នឿយ​ហត់។​

សព្វ​ថ្ងៃ​នេះ នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​ត្រូវ​ការ​ជំនួយ ដោយ​សារ​សង្រ្គាម ខ្យល់​ព្យុះ ឬ​ទុក្ខ​លំបាក​ផ្សេង​ទៀត។ យើង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​បាន​ឡើយ តែ​យើង​អាច​អធិ​ស្ឋាន និង​គិត​អំពី​ការ​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​ជួយ​អ្នក​ដទៃ តាម​ដែល​ព្រះ​ទ្រង់​បណ្តាល​ចិត្ត។​—Linda…

តើខ្ញុំអាចរៀបការជាមួយអ្នកមិនជឿព្រះបានទេ?

គាត់​ស្រឡាញ់​ខ្ញុំ។ គាត់​ជា​មនុស្ស​ល្អ​ណាស់។ គាត់​យក​ចិត្ត​ទុក​ដាក់ និង​ខ្វល់​ខ្វាយ​អំ​ពី​ខ្ញុំ ហើយ​ចិត្ត​ល្អទៀត​។ គាត់​មាន​ការ​គោរព​ចំពោះ​ជំនឿ​របស់​ខ្ញុំ ហើយ​ថែម​ទាំង​បាន​ទៅ​ព្រះ​វិហារ​ជា​មួយ​ខ្ញុំ​ម្តង​ម្កាល។ តាម​ពិត​ទៅ គាត់​មាន​ចំណុច​ល្អ​គ្រប់​យ៉ាង ដែល​ខ្ញុំ​ចង់​បាន​ធ្វើ​ជា​គូ​ជីវិត​របស់​ខ្ញុំ ទាស់​តែ​ម្យ៉ាង​ទេ គឺ​គាត់មិន​មែន​ជា​គ្រីស្ទ​បរិស័ទ។ ប៉ុន្តែ ខ្ញុំ​ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់ ពេល​ណា​ខ្ញុំ​គិត​ចង់​បោះ​បង់​ទំនាក់​ទំនង​ដ៏ល្អ​មួយ​នេះ ដោយ​សារ​គាត់​មិន​មែន​ជា​អ្នក​ជឿ​ព្រះ។ ហើយ​កាល​ណា​យើង​ស្ថិត​ក្នុង​ទំនាក់​ទំនង​ស្នេហាកាន់​តែ​យូរ​ប៉ុណ្ណា នោះ​ខ្ញុំ​ក៏​កាន់​តែ​មាន​ការ​ឈឺ​ចាប់។​

***

គ្រីស្ទ​បរិស័ទ​ជា​ច្រើន ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា ជា​មួយ​អ្នក​ដែល​មាន​ជំនឿ​ខុស​ពី​ខ្លួន…

ការបើកបរខាងវិញ្ញាណ

នៅ​ក្នុង​ថ្នាក់​រៀន​បើក​បរ​រថ​យន្ត មាន​មេ​រៀន​ដ៏​ជាក់​លាក់​ជា​ច្រើន​ ដែល​ខ្ញុំ​មិន​បាន​ចាំ​អស់។ ប៉ុន្តែ ខ្ញុំ​រៀន​សូត្រ តាម​អក្សរ​កាត់មួយ ដែល​បាន​ដាក់​ជាប់​នៅ​ក្នុង​ខួរ​ក្បាលខ្ញុំ។

អក្សរ​កាត់​នោះ គឺ​ចេញ​មក​ពី​ពាក្យ ពិនិត្យ​មើល សម្គាល់ ព្យាករណ៍ សម្រេច​ចិត្ត និង​អនុវត្ត។ ពាក្យ​នីមួយ​ៗ​គឺ​ជា​ដំណាក់​កាល​នៃ​ការ​បើក​បរ ដែល​គេ​បាន​បង្រៀន​យើង ឲ្យ​អនុវត្ត​ជា​ប្រចំា ពេល​យើង​បើក​បរ​រថ​យន្ត។ បាន​សេចក្តីថា យើង​ត្រូវ​តែពិនិត្យ​មើល ផ្លូវ​ថ្នល់​ឲ្យ​បាន​ច្បាស់។​ យើង​ត្រូវសម្គាល់ ឧប​ស័គ្គ។ យើង​ត្រូវ ព្យាករណ៍ អំពី​រឿង​ដែលអាច​បណ្តាល​មក​ពី​ឧបស័គ្គ​នោះ។ យើងត្រូវ សម្រេចចិត្ត ថា យើង​នឹង​ឆ្លើយ​តប​ដូច​ម្តេច ចំពោះ​ឧបស័គ្គ​នោះ ហើយ​បន្ទាប់​មក បើ​សិន​ជា​ចាំ​បាច់ យើង ត្រូវអនុវត្ត តាម​ការ​សម្រេច​ចិត្ត​នោះ។​ នេះ​ជា​យុទ្ធ​សាស្រ្ត ដែល​ជួយ​ឲ្យ​យើងតាំង​ចិត្ត ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់។​

ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​ការ​រៀន​បើក​បរ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក៥​ សាវ័កប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ​ថា “ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ”(ខ.១៥)។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​ដឹង​ថា មានឧបស័គ្គ​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ ដើរ​ខុស​ផ្លូវ ទៅ​តាម​ផ្លូវ​ជីវិត​ចាស់ ក្នុង​ជីវិត​ថ្មី​ក្នុង​ព្រះយេស៊ូវ​(ខ.៨,១០-១១)។ ដូច​នេះ គាត់​ក៏​បាន​ណែនាំ​ពួក​ជំនុំ​ដែល​កំពុង​លូត​លាស់​នេះ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។​

នៅ​ក្នុង​ការ​ដើរ​នោះ យើង​ត្រូវ​មាន​ការ​ពិនិត្យ​មើល ដោយ​កត់​សម្គាល់​ឧប​ស័គ្គ​នៅ​ខាង​មុខ​ ហើយ​ជៀស​វាង​ការ​ជំពប់​ដួល ដែល​មាន​ដូច​ជា​ការ​ស្រវឹង​ស្រា និង​រស់​នៅ​តាម​ចិត្ត​ឯង​(ខ.១៨)។ ផ្ទុយ​ទៅ​វិញ…

រង្វាន់ដ៏អស្ចារ្យ

អ្នក​ស្រី​ដូនេឡាន(Donelan) គឺ​ជា​គ្រូ​បង្រៀន ដែល​ចូល​ចិត្ត​ការ​អាន​សៀវភៅ ប៉ុន្តែ ថ្ងៃ​មួយ ទម្លាប់​ការ​អាន​នេះ​ក៏បាន​នាំ​ឲ្យ​គាត់​ទទួល​រង្វាន់។ គាត់​កំពុង​តែ​រៀប​គម្រោង​ធ្វើ​ដំណើរ ហើយ​ក៏​បាន​អាន​គោល​ការណ៍​ធានា​រាប់​រង សម្រាប់​ការ​ធ្វើ​ដំណើរ ដែល​មាន​ជា​ច្រើន​ទំព័រ។ ពេល​គាត់​អាន​ដល់​ទំព័រ​ទី​៧  គាត់​ក៏​បាន​រក​ឃើញ​ការ​ផ្តល់​រង្វាន់​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ។ ក្រុម​ហ៊ុន​នេះ​មាន​កម្ម​វិធី​ឲ្យ​រង្វាន់ នៅ​ក្នុង​ការ​ប្រកួត​អាន ដែល​ក្នុង​នោះ ​មនុស្ស​ទី​មួយ ដែលបាន​អាន​ដល់​ទំព័រ​នេះ នឹង​បាន​ទទួល​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លា។ ពួក​គេ​ក៏​បាន​ឧបត្ថម្ភ​ប្រាក់​រាប់​ពាន់​ដុល្លា ដល់សាលា​រៀន ក្នុង​តំបន់​ដែល​អ្នក​ស្រី​ដូនេឡាន​រស់​នៅ ដើម្បី​លើក​កម្ពស់​ការ​រៀន​អាន និង​​សរសេរ​របស់​កុមារ។ គាត់ក៏​បាន​និយាយ​ថា “ខ្ញុំ​ជា​មនុស្ស​មនុស្ស​ចម្លែក ដែល​តែង​តែ​ចូល​ចិត្ត​អាន​កិច្ច​សន្យា​វែង​ៗ ប៉ុន្តែ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​បំផុត”។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ចង់​ឲ្យ​ភ្នែក​របស់​ខ្លួន​បាន​ឃើញ “សេចក្តី​ដ៏​អស្ចារ្យ” ដែល​បាន​ចែង​អំពី​ព្រះ​(ទំនុកដំកើង ១១៩:១៨)។ គាត់​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា ព្រះ​ទ្រង់​ក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​មនុស្ស​ស្គាល់​ព្រះ​អង្គ​ផង​ដែរ ហើយ​ព្រះ​អង្គក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​គេ​រាល់​គ្នា​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ​(ខ.២៤,៩៨)។ គាត់​ក៏​បាន​សរសេរ​ថា “ឱ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូលបង្គំ​រំពឹង​គិត​ពី​ក្រឹត្យវិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ”(ខ.៩៧)។

យើង​ក៏​បាន​មាន​ឯក​សិទ្ធិ នៅ​ក្នុង​ការ​ចំណាយ​ពេល​ជញ្ជឹង​គិត អំពី​ព្រះ​ អំពី​ចរិយា​សម្បត្តិ និង​ការ​ផ្គត់​ផ្គង់​របស់​ព្រះអង្គ ដើម្បី​រៀន​អំពី​ព្រះ​អង្គ និង​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះអង្គ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន​ ដឹក​នាំយើង ហើយ​បើក​ចំហរ​ចិត្ត​យើង ឲ្យ​ដឹង​ថា ព្រះ​អង្គ​ជា​នរណា។ ពេល​ណា​យើង​ស្វែង​រក​ព្រះ​អង្គ ព្រះ​អង្គ​នឹង​ប្រទាន​រង្វាន់​មក​យើង ដោយ​ឲ្យ​យើង​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់ ហើយ​បាន​អរ​សប្បាយ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ!—Anne Cetas

ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ឆ្លើយតបសំណួរទាក់ទងនឹងប្រពៃណី និងអាកប្បកិរិយារបស់គ្រីស្ទបរិស័ទ

សៀវភៅ : "ខ្ញុំចង់ជឿដែរ ប៉ុន្តែ … " សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹងប្រពៃណី និងអាកប្បកិរិយារបស់គ្រីស្ទបរិស័ទ។​

 

 

 

 

 

 

ហេតុអ្វីរឿងនេះ កើតឡើងចំពោះខ្ញុំ?

មាន​ពេល​មួយ អ្នក​ស្រី​ទីហ្វានី(Tiffani) បាន​ភ្ញាក់​ដឹង​ខ្លួន នៅ​ក្នុង​ភាព​ងងឹត​ស្លុង ក្នុង​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​កាណាដា​អ៊ែរ។ គាត់​កំពុង​តែ​គេង​ក្នុង​យន្ត​ហោះ ដោយ​មាន​ខ្សែ​ក្រវ៉ាត់​មិន​ទាន់​ដោះ​ចេញ​នៅ​ឡើយ ខណៈ​ពេលដែល​អ្នក​ដំណើរ​ដទៃ​ទៀត​បាន​ចាក​ចេញ​ពី​យន្ត​ហោះ​អស់ បន្ទាប់​ពី​យន្ត​ហោះ​បាន​ចុះ​ចត។ ហេតុ​អ្វី​គ្មាន​នរណា​ម្នាក់​ដាស់​គាត់​អញ្ចឹង? នាង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​នាង​បាន​ឡើង​ជិះ​យន្ត​ហោះ​នោះ? នាង​ក៏​បាន​ព្យាយាម​ធ្វើ​ឲ្យ​ខួរ​ក្បាល​ស្រឡះ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​ចំា​ឡើង​វិញ។  

តើ​អ្នក​ធ្លាប់​ទៅ​កន្លែង​​ណា​មួយ ដោយ​មិន​ដឹង​ខ្លូន​ឬ​ទេ? អ្នក​ខ្លះ​នៅ​ក្មេង​ណាស់ មិន​គួរ​មាន​ជំងឺ ដែល​មិន​អាចព្យាបាល​បាន​នេះ​ទេ។ អ្នក​ខ្លះ​ទៀត​បាន​ទទួល​ការ​សរសើរ​ល្អ​ៗ​ជា​ច្រើន នៅ​កន្លែង​ធ្វើ​ការ ប៉ុន្តែ ហេតុ​អ្វី​គាត់​បែរ​ជា​បាត់​បង់​មុខតំណែង​នោះ? អ្នក​ខ្លះ​កំពុង​តែ​អរ​សប្បាយ​នឹង​រយៈ​ពេល​ដ៏​ល្អ​បំផុត ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍។ ប៉ុន្តែ ឥឡូវ​នេះ គាត់​កំពុង​តែ​ចាប់​ផ្តើម​អ្វី​ៗ​ឡើង​វិញ ជា​ស្រ្តី​មេម៉ាយ ដែល​ត្រូវ​ចិញ្ចឹម​កូន ដោយ​ការងារ​ពាក់​កណ្តាល​ពេល​។

តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជួប​រឿង​ទាំង​អស់​នេះ? នេះ​ជា​សំណួរ​ ដែល​លោក​យ៉ូប​ប្រហែល​ជា​បាន​សួរ ពេល​ដែល​គាត់កំពុង​តែ​អង្គុយ​នៅ​លើ​ផេះ​(យ៉ូប ២:៨)។ ក្នុង​ពេល​តែ​មួយ​ប៉ព្រិច​ភ្នែក គាត់​បាន​បាត់​បង់​កូន និង​ទ្រព្យ​សម្បត្តិ​ទាំងអស់ ហើយ​គាត់​ក៏​បាន​ធ្លាក់​ខ្លួន​ឈឺ​ទៀត។​ គាត់​ប្រហែល​ជា​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​គាត់​ជួប​រឿង​ដ៏​សោក​សៅនេះ​ទេ ប៉ុន្តែ គាត់​គ្រាន់​តែ​ដឹង​ថា គាត់​ត្រូវ​តែ​រំឭក​ឡើង​វិញ។​

គឺ​គាត់​បាន​នឹក​ចាំ អំពី​ព្រះ​អាទិករ​របស់​គាត់ និង​នឹក​ចាំ​ថា ព្រះ​អង្គ​ធ្លាប់​ល្អ​យ៉ាង​ណា ចំពោះ​គាត់​កាល​ពី​មុខ។ គាត់​ប្រាប់​ភរិយា​គាត់​ថា យើង​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ?(យ៉ូប ២:១០)។ លោក​យ៉ូប​បាន​នឹក​ចាំ​ថា គាត់​អាច​ទុក​ចិត្ត​ថា ព្រះ​ដ៏​ល្អ នឹង​នៅ​តែ​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់។ ដូច​នេះ គាត់​ក៏​បាន​ពោល​ទំនួញ។ គាត់​ស្រែក​យំ​ទៅ​រក​ព្រះ​អង្គ…