ប្រភេទ  |  February

ថ្មីរៀងរាល់ពេលព្រឹក

ប្អូន​ប្រុស​ខ្ញុំ ឈ្មោះ ប៉ុល(Paul) បានចម្រើន​វ័យធំ​ឡើង ដោយ​តយុទ្ធ​នឹង​ជម្ងឺ​ឆ្កួត​ជ្រូក​ធ្ងន់​ធ្ងរ ហើយ​ពេល​ដែល​គាត់​ចូល​ដល់​វ័យ​ជំទង់ ជម្ងឺ​នេះ​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ។ ពេល​យប់ ជា​ពេល​ដ៏​ចុក​ចាប់​បំផុត សម្រាប់​គាត់ និង​ឪពុក​ម្តាយ​ខ្ញុំ ពេល​ដែល​គាត់​ប្រកាច់​អស់​ពេល​ជា​ច្រើន​ម៉ោង ដែល​ជា​ញឹក​ញាប់ គាត់​ប្រកាច់​ម្តង​ៗ លើស​៦​ម៉ោង។ វេជ្ជ​បណ្ឌិត​មិន​អាច​រក​ឃើញ​ការព្យាបាល ដែល​នឹង​កាត់​បន្ថយ​រោគ​សញ្ញា​របស់​គាត់ទេ ហើយ​គាត់​គ្រាន់​តែ​អាច​ដឹង​ខ្លួន យ៉ាង​ហោច​ណាស់ នៅ​ពេល​ថ្ងៃ។ ឪពុកម្តាយ​ខ្ញុំ​ក៏​បាន​ស្រែក​រក​ព្រះ​ថា “ព្រះ​អង្គ ព្រះ​អង្គ​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង!”

ទោះ​អារម្មណ៍​របស់​ពួក​គាត់​មាន​ការ​ឈឺ​ចាប់ ហើយ​រូប​កាយ​មាន​ការ​ខ្សោះ​អស់​កម្លាំង​យ៉ាង​ណា​ក៏ដោយ ប្អូន​ប្រុស​ខ្ញុំ និង​ឪពុកម្តាយ​ខ្ញុំ​បាន​ទទួល​កម្លាំង​គ្រប់​គ្រាន់​ពី​ព្រះ សម្រាប់​ការ​រស់​នៅ​ក្នុង​ថ្ងៃ​ថ្មី។ ជាង​នេះ​ទៅ​ទៀត ឪពុក​ម្តាយ​ខ្ញុំ​បាន​រក​ឃើញ​ការកម្សាន្ត​ចិត្ត ក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​រាប់​បញ្ចូល​ទាំង​កណ្ឌ​គម្ពីរ​បរិទេវ​ផង​ដែរ។ ក្នុង​កណ្ឌ​គម្ពីរ​បរិទេវ លោក​យេរេមា​បាន​ពោលទំនួញ អំពី​ការ​បំផ្លិច​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម ដោយ​ពួក​បាប៊ីឡូន ដោយ​គាត់​បាន​នឹក​ចាំ “​សេចក្តី​ទុក្ខ​លំបាក និង​ពី​សេចក្តី​វេទនា​”(៣:១៩)។​ ប៉ុន្តែ លោក​យេរេមា​មិន​អស់​សង្ឃឹម​ឡើយ។ គាត់​បាន​នឹក​ចាំ អំពី​សេចក្តី​មេត្តា​របស់​ព្រះ ដែល​សេចក្តី​មេត្តារបស់​ទ្រង់ “នៅ​តែ​ថ្មី​ជា​រៀង​រាល់​ពេល​ព្រឹក”(ខ.២៣)។ ឪពុក​ម្តាយ​ខ្ញុំ​ក៏​បាន​នឹក​ចាំ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​ផង​ដែរ។

ទោះ​អ្នក​កំពុង​តែ​ជួប​ប្រទះ​រឿង​អ្វី​ក៏ដោយ ចូរ​ដឹង​ថា ព្រះ​ទ្រង់​តែង​តែ​ស្មោះ​ត្រង់​ជា​និច្ច។ ព្រះ​អង្គ​ចម្រើន​កម្លាំង​យើង​ឡើង ជារៀង​រាល់​ថ្ងៃ ដោយ​ប្រទាន​យើង​នូវ​ក្តី​សង្ឃឹម។ ហើយ​ជួន​កាល ព្រះ​អង្គ​ប្រទាន​ភាព​ធូរ​ស្រាល ដូច​ដែល​ព្រះ​អង្គ​បាន​សម្រាលបន្ទុក​គ្រួសារ​ខ្ញុំ​ដែរ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ថ្នាំ​ពេទ្យ​ប្រភេទ​ថ្មី​ក៏​មាន​ដាក់​លក់ ដែល​អាច​បញ្ឈប់​ការ​ប្រកាច់​របស់​ប្អូន​ប្រុស​ខ្ញុំ នៅពេល​យប់…

មិនមែនជាខ្លួនអ្នកទៀតទេ

នៅ​រដូវ​ក្តៅ ក្នុង​ឆ្នាំ ១៨៥៩០ លោក ឆាល ប្លន់ឌីន(Charles Blondin) បាន​ក្លាយ​ជា​មនុស្ស​ទី​មួយ ដែល​បាន​ឆ្លង​កាត់​ទឹកជ្រោះ​ណាយ​អាការ៉ា ដោយ​ប្រើ​ខ្សែ​ពួរ ​ទោះបី​​ជា​គេ​ឲ្យ​គាត់​ធ្វើ​ដូច​នេះ​រាប់​រយ​ដង​ទៀត ក៏​គាត់​ហ៊ាន​ធ្វើ​ដែរ។ មាន​ពេល​មួយ គាត់​បាន​ឆ្លង​កាត់​ទឹក​ជ្រោះ​នេះ ជា​មួយ​លោក​ហារី ខូលឃត(Harry Colcord)​ ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​គាត់ ដោយ​ឲ្យលោក​ហារី នៅពី​ក្រោយ​គាត់។ គាត់​ក៏​បាន​ប្រាប់​លោក​ហារីថា “ហារី ចូរ​មើល​ទៅ​ខាង​លើ ឥឡូវ​នេះ អ្នក​មិន​អាច​ធ្វើ​អ្វី​តាមចិត្ត​ទៀត​ឡើយ បើ​ខ្ញុំ​យោល​ខ្លួន ចូរ​យោល​ខ្លួន​ជា​មួយ​ខ្ញុំ។ កុំ​ព្យាយាមទប់​ខ្លួន​អី។ បើ​អ្នក​ទប់​ខ្លួន នោះ​យើង​នឹង​ធ្លាក់​ស្លាប់​ទាំងអស់​គ្នា​មិន​ខាន”។​

ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដល់​ពួក​ជំនុំ​នៅ​ក្រុង​កាឡាទី គឺ​ប្រៀប​ដូច​ជា​ការ​និយាយ​ប្រាប់​ពួក​គេ​ថា: អ្នក​មិន​អាច​ដើរ​តាម​ផ្លូវនៃ​ជីវិត ដែល​សព្វ​ព្រះ​ទ័យ​ដល់​ព្រះ​បាន​ឡើយ បើ​អ្នក​មិន​មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ទេ​នោះ។ ប៉ុន្តែ អ្នក​មិន​ចាំ​បាច់​ត្រូវ​ដើរ​ដោយគ្មាន​ជំនឿ​នោះ​ឡើយ។  យើង​មិន​អាច​ខំ​ធ្វើ​ការ​ល្អ ដើម្បី​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នោះ​ឡើយ។ ដូច​នេះ តើ​យើង​នឹង​ទទួល​សេចក្តី​សង្រ្គោះ ដោយ​មិន​ធ្វើ​អ្វី​សោះ​ឬ? ទេ! ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​តោង​ព្រះ​គ្រីស្ទ​ឲ្យ​ជាប់។ ការ​តោង​ព្រះ​យេស៊ូវ​ឲ្យ​ជាប់ គឺ​មាន​ន័យ​ថា យើង​សម្លាប់​របៀប​នៃ​ការ​រស់​នៅ​ចាស់ ដែល​ចូល​ចិត្ត​ពឹង​ផ្អែក​លើ​សមត្ថ​ភាព​ខ្លួន​ឯង ពោល​គឺ​ជីវិត​ចាស់របស់​យើង​បាន​ស្លាប់​ហើយ។ ប៉ុន្តែ យើង​នៅ​តែ​ឲ្យ​វា​បន្ត​រស់​ទៀត។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ”(កាឡាទី ២:២០)។…

ប្រឈមមុខដាក់ការភ័យខ្លាច

លោក​វររិន(Warren) បាន​ផ្លាស់​ទីលំ​នៅ ទៅ​ទីក្រុង​តូច​មួយ ដើម្បី​ដឹក​នំា​ព្រះ​វិហារ​មួយ​កន្លែង។ បន្ទាប់​ពី​ការងារ​របស់​គាត់ បាន​ជោគ​ជ័យ​ខ្លះ​ៗ​ពី​ដំបូង គាត់​ក៏​បាន​ទទួល​រង​ការ​បៀត​បៀន ពី​មនុស្ស​ម្នាក់ ដែល​រស់​នៅ​ទីនោះ។ អ្នក​នោះ​បាន​ប្រឌិត​រឿង ដើម្បី​ចោទ​ប្រកាន់​លោក​វររិន​ថា បាន​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក ហើយ​ក៏​បាន​យក​រឿង​នេះ​ទៅ​ផ្សព្វ​ផ្សាយ ក្នុង​ការសែត​ប្រចាំ​តំបន់ ហើយ​ថែម​ទាំ​ងបោះ​ពុម្ភ​ផ្សាយ​ខិត​ប័ណ្ណ ស្តី​អំពី​ការ​ចោទ​ប្រកាន់​របស់​ខ្លួន ហើយ​ផ្ញើ​ខិត​ប័ណ្ណ​ទាំង​នោះ​ទៅ​កាន់​ប្រអប់​សំបុត្រ​របស់​ពល​រដ្ឋ​ក្នុង​តំបន់​នោះ។ លោក​វររិន និង​ភរិយា​របស់​គាត់​ក៏​បាន​ចាប់​ផ្តើម​អធិស្ឋាន​អស់​ពី​ចិត្ត។ បើ​គេ​ជឿ​ការ​ភូតកុហក​របស់​បុរស​នោះ ជីវិត​របស់​ពួក​គេ​នឹង​ត្រូវ​ក្រឡាប់​ចក្រ​មិន​ខាន។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​ជួប​ប្រទះ​រឿង​ស្រដៀង​នេះ​ផង​ដែរ។ ទ្រង់​បាន​ទទួល​រង​ការ​មួល​បង្កាច់​របស់​ពួក​ខ្មាំង​សត្រូវ។ ទ្រង់​មានបន្ទូល​ថា “គេ​មួលបង្កាច់​ពាក្យ​ទូលបង្គំ​វាល់​ព្រឹក​វាល់​ល្ងាច អស់​ទាំង​គំនិត​របស់​គេ​សុទ្ធ​តែ​ប៉ង​អាក្រក់​ដល់​ទូលបង្គំ”(ទំនុកដំកើង ៥៦:៥)។ ការ​វាយ​ប្រហារ​ឥត​ឈប់​ឈរ​នេះ បាន​នាំ​ឲ្យ​ទ្រង់​មាន​ការ​ភ័យ​ខ្លាច និង​ទឹក​ភ្នែក​(ខ.៨)។ ប៉ុន្តែ ក្នុង​ពេលសង្រ្គាម​នោះ ទ្រង់​ក៏​បាន​អធិស្ឋាន​ថា “តែ​វេលា​ណា​ដែល​ទូលបង្គំ​ភ័យ នោះ​ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់ទ្រង់​… តើ​សាច់​ឈាម​នឹង​អាចធ្វើ​អ្វី​ដល់​ទូលបង្គំ​បាន?”(ខ.៣-៤)។

ការ​អធិស្ឋាន​របស់​ស្តេច​ដាវីឌ អាច​ធ្វើ​ជា​គំរូ​សម្រាប់​យើង ក្នុង​ពេល​សព្វ​ថ្ងៃ​ផង​ដែរ។ ពេល​ណា​យើង​មាន​ការ​ភ័យ​ខ្លាច ក្នុងពេល​ដែល​មាន​ការ​គំរាម​កំហែង ឬ​ការ​ចោទ​ប្រកាន់ នោះ​យើង​អាច​ងាក​ទៅ​រក​ព្រះ។​ ចូរ​យើង​ទុក​ចិត្ត​ព្រះ ដោយ​ថ្វាយ​សង្រ្គាមរបស់​យើង ទៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​អង្គ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​មក​លើ​យើង​បាន? ចូរ​យើង​ប្រឈម​មុខ​ដាក់​បញ្ហា​របស់​យើង ជា​មួយ​ព្រះ​អង្គ ដោយ​នឹក​ចាំ​ថា អំណាច​ដែល​ទាស់​ប្រឆាំង​យើង មិន​អាច​ប្រៀប​ផ្ទឹម​នឹង​អំណាច​ព្រះ​អង្គ​ឡើយ។

បន្ទាប់​ពី​លោក​វររិន និង​ភរិយា​គាត់​បាន​អធិស្ឋាន​អស់​ពី​ចិត្ត កាសែត​ក្នុង​តំបន់​មិន​បាន​យក​រឿង​នោះ​មក​ចុះ​ផ្សាយ​ទេ ហើយ​ខិតប័ណ្ណ​ទាំង​នោះ​ក៏​មិន​ត្រូវ​បាន​គេ​ផ្ញើ​ទៅ​ពល​រដ្ឋ​ក្នុង​តំបន់​នោះ​ដែរ។ តើ​អ្នក​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សង្រ្គាម​អ្វី នៅ​ថ្ងៃ​នេះ? ចូរនិយាយ​ទៅ​កាន់​ព្រះ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹងជម្នះការ​ភ័យ​ខ្លាច​នោះ…

អធិស្ឋានអំពីរឿងគ្រប់យ៉ាង

កូន​ឆ្មា​មួយ​ក្បាល​មាន​ខ្លួន​កខ្វក់ បាន​អង្គុយ​យ៉ាង​សុភាព នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ក៏​បាន​មើល​មុខ​ខ្ញុំ ដោយ​ភាព​ស្ងប់​ស្ងាត់។​ វា​រស់​នៅ​ជា​មួយ​បង​ប្អូន​បង្កើត​របស់​វា ក្នុង​ចំណត​ឡាន នៅ​ជាន់​ក្រោម​ដី​របស់​អគារ ដែល​អតិថិជន​របស់​ខ្ញុំ​ធ្វើ​ការ។ ខ្ញុំ​អាណិត​ពួក​វា​ណាស់ បាន​ជា​ខ្ញុំ​ប្រគល់​ចំណី​ឆ្មា​ឲ្យ​ទៅ​សន្តិ​សុខ​ម្នាក់ ដើម្បី​ឲ្យ​គាត់​ដាក់​ចំណីឲ្យ​ពួក​វា ជា​រៀង​រាល់​ថ្ងៃ ហើយ​ប្រគល់​ឲ្យគាត់​បន្ថែម​ទៀត ពេល​ណា​ចំណី​នោះ​អស់។

ប៉ុន្តែ ថ្ងៃ​មួយ សន្តិ​សុខ​ម្នាក់​នោះ​ត្រូវ​បាន​គេ​ចាត់​តាំង ឲ្យ​ទៅ​យាម​នៅ​កន្លែង​ផ្សេង។ ខ្ញុំ​ក៏​បានអ​ធិស្ឋាន​ថា “ព្រះ​អង្គ កូន​ឆ្មា​កំសត់​ទាំង​នេះ គឺ​ជា​សត្វ​ដែល​ព្រះ​អង្គ​បាន​បង្កើត។ សូម​ព្រះ​អង្គ​ប្រទាន​ឲ្យ​មាន​នរណា​ម្នាក់ ដែល​ទូល​បង្គំ​អាច​ពឹង​ឲ្យ​ដាក់​ចំណី​ឲ្យពួក​វា”។ ប៉ុន្តែ ខ្ញុំ​ក៏​ឆ្ងល់​ផង​ដែរ​ថា តើ​ការ​ទូល​សូម​នេះ សំខាន់​ចំពោះ​ព្រះ​ឬ​ទេ? ជា​ការ​ពិត​ណាស់ មាន​រឿង​ជា​ច្រើន​ដែលសំខាន់​ជាង​នេះ ដែល​ព្រះ​អង្គ​ត្រូវ​ជួយ។

សាវ័ក​ប៉ុល​បាន​រំឭក​យើង ក្នុង​បទ​គម្ពីរ​ភីលីព ៤:៦ ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង”។ យើងមាន​ព្រះ​វរ​បិតា នៃ​សេចក្តី​ស្រឡាញ់ ដែល​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​នាំ​ការ​ខ្វល់​ខ្វាយ​គ្រប់​យ៉ាង ថ្វាយ​ដល់​ព្រះ​អង្គ សូម្បី​តែ​បញ្ហាដែល​ហាក់​ដូច​ជា​មិន​សំខាន់​ក៏​ដោយ។

នៅ​ពេល​ល្ងាច​នោះ មាន​អ្នក​បោស​សម្អាត​ចាស់​ទុំ​ម្នាក់ ដែល​បាន​ធ្វើ​ការ​ក្នុង​អគារ​នោះ អស់​ជា​ច្រើន​ឆ្នាំ បាន​ដើរ​មក​រក​ខ្ញុំ។ មុនពេល​ខ្ញុំ​និយាយ​អំពី​រឿង​នេះ បុរស​ដ៏​សប្បុរស​ម្នាក់​នេះ ក៏​បាន​ប្រាប់​ខ្ញុំ​ថា ដោយសារ​សន្តិ​សុខ​មុន មិន​ធ្វើ​ការ​នៅ​ទីនេះ​ទៀត​ទេ ដូចនេះ គាត់​អាច​ដាក់​ចំណី​ឲ្យ​សត្វ​ឆ្មា​ទំាង​នោះ ចាប់​ពី​ពេល​នេះ​ទៅ។​…

យើងមិនឯកោទេ

អ្នក​ស្រី​មែហ្គី ហ្វឺគូសិន(Maggie Fergusson) បាន​និពន្ធ​អត្ថ​បទ​មួយ ក្នុង​ទស្សនា​វដ្តី អ្នក​សេដ្ឋកិច្ច នៃ​ឆ្នាំ១៨៤៣ ក្រោមប្រធាន​បទ ភាព​ឯកោ។ ក្នុង​អត្ថ​បទ​នោះ គាត់​បាន​សរសេរ​ថា “ភាព​ឯកោ​នាំ​មក​នូវ​គ្រោះ​ថ្នាក់ ជាង​ភាព​គ្មាន​ផ្ទះ​សម្បែង ភាពអត់​ឃ្លាន ឬ​ជម្ងឺ​ទៅ​ទៀត”។ អ្នក​ស្រី​ហ្វឺគូសិន​ក៏​បាន​លើក​ឡើង អំពី​ការ​កើន​ឡើង នៃ​អត្រា​នៃ​ភាព​ឯកោ ដែល​មិន​ប្រកាន់​វណ្ណៈ ឬ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នោះ​ឡើយ ហើយ​គាត់​ក៏​បាន​លើក​យក​ឧទាហរណ៍ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​ណាស់ ដើម្បី​ឲ្យ​គេ​ដឹង​ថា ភាព​ឯកោ​មាន​ផល​អាក្រក់​យ៉ាង​ណា​ខ្លះ។​

ការ​ឈឺ​ចាប់ ក្នុង​ពេល​ឯកោ គឺ​មិន​មែន​ទើប​តែ​មាន​ក្នុង​សម័យ​យើងនោះ​ឡើយ។ ជា​ការ​ពិត​ណាស់ ការ​ឈឺ​ចាប់​ក្នុង​ពេល​ឯកោ ក៏​មាន​ចែង នៅ​ក្នុង​កណ្ឌ​គម្ពីរ​សាស្តា​ផង​ដែរ។​ ជា​ញឹក​ញាប់ កណ្ឌ​គម្ពីរ​នេះ​បាន​លើក​ឡើង អំពី​ទុក្ខ​ព្រួយ​របស់​អ្នក ដែល​ហាក់ដូច​ជា​ខ្វះ​ទំនាក់​ទំនង​ដ៏​មាន​ន័យ​មួយ​(៤:៧-៨)។ អ្នក​និពន្ធ​នៃ​កណ្ឌ​គម្ពីរ​នេះ​បាន​ពោល​ទំនួញ​ថា មនុស្ស​អាច​រក​បាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​មើល​មិន​ឃើញ​តម្លៃ​របស់​វា ព្រោះ​គ្មាន​មនុស្ស​សម្រាប់​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​នោះ​ឲ្យ។

ប៉ុន្តែ អ្នក​និពន្ធ​ក៏​បាន​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​មិត្ត​ភាព ដោយ​គាត់​បាន​សរសេរ​ថា មិត្ត​ភក្តិ​ជួយ​អ្នក​ឲ្យ​សម្រេច ការ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​តែ​ម្នាក់​ឯង​(ខ.៩) មិត្ត​ភក្តិ​ជួយ​ជ្រោង​យើង​ឡើង ពេល​ណា​យើង​ដួល​(ខ.១០) ដៃ​គូរ​នាំ​មក​នូវ​ការ​កម្សាន្ត​ចិត្ត​(ខ.១១) ហើយ​មិត្ត​ភក្តិ​អាច​ផ្តល់​ឲ្យ​នូវ​ការ​ការពារ ក្នុង​ពេល​ដ៏​ពិបាក(ខ.១២)។

ភាព​ឯកោ ពិត​ជា​នាំ​មក​នូវ​ការ​ពិបាក​ច្រើន​ណាស់ បាន​ជា​ព្រះ​ទ្រង់​បង្កើត​យើង​មក ដើម្បី​ផ្តល់​ឲ្យ​ និង​ទទួល​ផល​ប្រយោជន៍​នៃមិត្ត​ភាព និង​សហគមន៍។​ បើ​អ្នក​មាន​អារម្មណ៍​ឯកោ នោះ​ចូរ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ជួយ​អ្នក ឲ្យ​បង្កើត​ទំនាក់​ទំនង​ដ៏​មាន​ន័យ ជា​មួយ​អ្នក​ដទៃ។ ទន្ទឹម​នឹង​នោះ ចូរ​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត…

មានលក្ខណៈដូចព្រះយេស៊ូវ

កាល​នៅ​ពី​ក្មេង លោកប្រ៊ូស វែរ(Bruce Ware) ដែល​ជា​អ្នក​ទេវ​សាស្រ្ត មាន​ចិត្ត​នឿយ​ណាយ ពេល​ដែល​គាត់​បាន​អាន​បទ​គម្ពីរ ១​ពេត្រុស ២:២១-២៣ ដែល​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​យេស៊ូវ។ ក្នុង​សៀវ​ភៅ ដែល​លោក​វែរ​បាន​និពន្ធ មាន​ចំណង​ជើង​ថា ព្រះគ្រីស្ទ​យេស៊ូវ   គាត់បាន​សរសេរ អំ​ពី​អារម្មណ៍​នឿយ​ណាយ​របស់​គាត់ ក្នុង​វ័យ​យុវជន​យ៉ាង​ដូចនេះ​ថា កាល​នោះ គាត់​គិត​ថា គាត់​មិន​អាច​ធ្វើ​តាម​ខគម្ពីរ​នេះ​បាន​ទេ ជា​ពិសេស នៅ​ពេល​ដែល​ខគម្ពីរ​នេះ​បាន​ប្រាប់​ឲ្យ​យើង ​ឲ្យ​យក​គំរូ​តាម ព្រះ​ដែល​មិន​ធ្លាប់​ធ្វើ​អំពើ​បាប។ គាត់​ថា រឿង​នេះ​ពិត​ជា​ចម្លែក​ណាស់ គាត់​មិន​ជឿ​ថា គាត់​អាច​ធ្វើ​តាម​ខគម្ពីរ​នេះ​បាន​ឡើយ។

ខ្ញុំ​យល់អំពី​មូល​ហេតុ ដែល​លោក​វែរ​គិត​ថា ការ​អនុត្ត​តាម​ខគម្ពីរ​នេះ មាន​ការ​ពិបាក។ គឺ​ដូច​ដែល​បទ​ខ្លីមួយ​បទ​បាន​ច្រៀង​ថា “ចិត្ត​ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ខ្ញុំ មាន​លក្ខណៈ​ដូច​ព្រះ​យេស៊ូវ”។ ជា​ការ​ពិត​ណាស់ យើង​មិន​មាន​លទ្ធ​ភាព​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​លក្ខណៈ​ដូចព្រះ​អង្គ​ឡើយ។ បើ​យើង​ពឹង​ផ្អែក​លើ​សមត្ថ​ភាព​ខ្លួន​ឯង យើង​មិន​អាច​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ​ឡើយ។​

ទោះ​ជាយ៉ាង​ណាក៏​ដោយ ព្រះ​អង្គ​មិន​បាន​ទុក​ឲ្យ​យើង​ពឹង​កម្លាំង​ខ្លួន​ឯង​នោះ​ឡើយ។ ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​កូន​ព្រះ​អង្គ ដើម្បី​ឲ្យ​ព្រះ​គ្រីស្ទ​មាន​រូប​រាង ក្នុង​យើង​(កាឡាទី ៤:១៩)។ ហេតុ​នេះ​ហើយ ក្នុង​ជំពូក​ដែល​សាវ័ក​ប៉ុល​និយាយ​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ គាត់​បាន​សរសេរ​ថា “ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​រាជ​បុត្រា​ទ្រង់”(រ៉ូម ៨:២៩)។ ព្រះ​ទ្រង់​នឹង​បញ្ចប់​ព្រះ​រាជ​កិច្ច​ទ្រង់ នៅ​ក្នុង​ជីវិត​យើង តាម​រយៈព្រះ​វិញ្ញាណ​បរិសុទ្ធ នៃ​ព្រះ​យេស៊ូវ ដែល​គង់​នៅ​ក្នុង​យើង។

កាល​ណា​យើង​ចុះ​ចូល​នឹង​កិច្ចការ​ដែល​ព្រះ​វិញ្ញាណ​ធ្វើ​ក្នុង​យើង នោះ​យើង​នឹង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​អង្គ។…

ព្រះបន្ទូលសន្យា ដែលមិននឹកស្មានដល់

ក្នុង​ពេល​ដែល​យើង​ទទួល​​បរាជ័យ​ធ្ងន់​ធ្ងរ​បំផុត យើង​ងាយ​នឹង​ជឿ​ថា អ្វី​ៗ​បាន​ហួស​ពេល ហើយ​យើង​បាន​បាត់​បង់​ឱកាស​រស់នៅ ដោយ​មាន​គោល​បំណង និង​តម្លៃ​។ លោក​អេលាស(Elias) ដែល​ជា​អតីត​អ្នក​ទោស នៅ​មន្ទីរ​ឃុំ​ឃាំង​អតិបរមា នៅ​ទីក្រុង​ញ៉ូយ៉ក បាន​ពិពណ៌​នា​ថា​ គាត់​ធ្លាប់​មាន​អារម្មណ៍​ដូច​នេះ​ឯង ពេល​គាត់​ក្លាយ​ជា​អ្នក​ទោស។ គាត់​ថា “​ខ្ញុំ​មិន​អាច​ធ្វើ តាម​ការ​សន្យា​របស់​ខ្ញុំ គឺ​ការ​សន្យា​សម្រាប់​ពេល​អនាគត ការ​សន្យា អំពី​ការ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ”។

ជីវិត​របស់​លោក​អេលាស ក៏​បាន​ចាប់​ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ តាម​រយៈ​កម្ម​វិធី​សិក្សា​សម្រាប់​អ្នក​ទោស កំរិត​បរិញ្ញា របស់​មហាវិទ្យាល័យ​បាដ។ ក្នុង​អំឡុង​ពេល ដែល​គាត់​កំពុង​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ គាត់​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​ជជែក​ដេញ​ដោល នៅ​ឆ្នាំ២០១៥ ហើយ​ក៏​បាន​ជជែក​ឈ្នះ​ក្រុម​និស្សិត​មក​ពី​មហា​វិទ្យាល័យ​ហាវើត។ សម្រាប់​លោក​អេលាស ការ​ចូល​រួម​ក្នុង​ក្រុម​នេះ បាន​បង្ហាញ​ថា ការ​សន្យា​ទាំង​នោះ​មិន​ទាន់​បាន​បាត់​បង់​ទាំង​ស្រុង​នោះ​ទេ។​

ការ​ផ្លាស់​ប្រែ​ស្រ​ដៀង​នេះ​ក៏​កើត​មាន​ក្នុង​ចិត្ត​យើង​ផង​ដែរ ពេល​ណា​យើង​ដឹង​ថា ដំណឹង​ល្អ​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ ក្នុង​ព្រះយេស៊ូវ គឺ​ជា​ដំណឹង​ល្អ​សម្រាប់​យើង​ផង​ដែរ។ ពេល​នោះ​ យើង​ក៏​ចាប់​ផ្តើម​ដឹង​ថា អ្វី​ៗ​មិន​ទាន់​យឺត​ពេល​ទេ។ ព្រះ​ទ្រង់​នៅ​តែមាន​ពេល​អនាគត​សម្រាប់​យើង។

ហើយ​វា​ជា​ពេល​អនាគត ដែល​យើង​មិន​អាច​រក​បាន​ដោយ​កម្លាំង​របស់​យើង ឬ​បោះ​បង់​ចោល​នោះ​ឡើយ តែ​ពឹង​ផ្អែក​ទៅ​លើព្រះ​គុណ និង​អំណាច​ដ៏​ហូរ​ហៀរ​របស់​ព្រះ​(២ពេត្រុស ១:២-៣)។ គឺ​ពេល​អនាគត ដែល​យើង​បាន​រួច​ពី​ភាព​អស់​សង្ឃឹម ក្នុង​លោកិយ​នេះ ហើយ​ក្នុង​ចិត្ត​យើង មាន​ពេញ​ដោយ “សិរីល្អ និង​សេចក្តី​ល្អ”របស់​ព្រះ​អង្គ​(ខ.៣)។ គឺ​ពេល​អនាគត ដែល​ជាប់ក្នុង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​គ្រីស្ទ ដែល​មិន​នឹក​ស្មាន​ដល់​(ខ.៤) និង​ពេល​អនាគត ដែល​ផ្លាស់​ប្រែ…

បានចម្រើនកម្លាំង ដោយព្រះគុណ

ក្នុង​អំឡុង​សម័យ​សង្រ្គាម​ស៊ីវិល​អាមេរិក ទាហាន​ដែល​រត់​ចោល​ជួរ ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។ ប៉ុន្តែ កង​ទ័ព​សហព័ន្ធ​កម្រ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​ទាហាន​រត់​ចោល​ជួរ​ណាស់ ព្រោះ​លោក​អ័ប្រាហាំ លីនខិន(Abraham Lincoln) ដែល​ជាប្រធានាធិបតី និង​អគ្គបញ្ជា​ការ​កងទ័ព បាន​លើក​លែង​ទោស​ឲ្យ​ពួក​គេ​ស្ទើរ​តែ​គ្រប់​គ្នា។​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​លោក អេឌវីន ស្ទែនតុន(Edwin Stanton) ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ មាន​ការ​ខឹង​សម្បា ព្រោះ​គាត់​ជឿ​ថា  ការ​លើក​លែង​ទោស​ឲ្យមនុស្ស​ច្រើន​យ៉ាង​នេះ គ្រាន់​តែ​អាច​នាំ​ឲ្យ​មាន​ទាហាន​កាន់​តែ​ច្រើន​ចង់​រត់​ចោល​ជួរ។​ ប៉ុន្តែ លោក​លីនខិន មាន​ការ​អាណិត​ចំពោះ​ពួក​ទាហាន ដែល​បាក់​ស្មារតី ដោយ​ត្រូវ​ការ​ភ័យ​ខ្លាច​គ្របសង្កត់ ក្នុង​សមរ​ភូមិ​ដ៏​ក្តៅ​គគុក។ ហើយ​ការ​អាណិត​របស់គាត់ បាន​ធ្វើ​ឲ្យ​ពួក​កង​ទ័ព​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង។​ ពួក​គេ​ស្រឡាញ់​លោក​អ័ប្រាហាំ លីនខិន ដូច​ឪពុក ហើយ​ក្តី​ស្រឡាញ់នេះ​បាន​នាំ​ឲ្យ​ពួក​គេ​ចង់​បម្រើ​គាត់ កាន់​តែ​ខ្លាំង។

ពេល​ដែល​សាវ័ក​ប៉ុល​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ “​ទ្រាំ​ទ្រ​ទុក្ខ​លំបាក ដូច​ជា​ទាហាន​យ៉ាង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​”(២ធីម៉ូថេ ២:៣) គាត់​ហៅ​គាត់ ឲ្យ​បំពេញ​តូនាទី​ដ៏​ពិបាក។ ទាហាន​ត្រូវ​មាន​ការ​ប្តូរ​ផ្តាច់​ទាំង​ស្រុង ខិត​ខំ​ធ្វើ​ការ ហើយ​មិន​គិតប្រយោជន៍​ផ្ទាល់​ខ្លួន។ គាត់​ត្រូវ​បម្រើ​ព្រះ​យេស៊ូវ​ដែល​ជា​មេ​បញ្ជា​ការ ដោយ​អស់​ពី​ចិត្ត។ ប៉ុន្តែ តាម​ពិត ជួន​កាល យើង​ខក​ខានមិន​បាន​ធ្វើ​ជា​ទាហាន​ដ៏​ល្អ។ យើង​មិន​តែង​តែ​បម្រើ​ព្រះ​អង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់​នោះ​ឡើយ។ ដូច​នេះ​ហើយ សាវ័ក​ប៉ុល​បានកំឡា​ចិត្ត​យើង​ថា “ចូរ​មាន​កំឡាំង​ឡើង​ដោយសារ​ព្រះគុណ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ”(ខ.១)។ ព្រះ​អង្គ​សង្រ្គោះ​នៃ​យើងមាន​ពេញ​ដោយ​ព្រះ​គុណ។ ព្រះ​អង្គ​អាណិត ចំពោះ​សេចក្តី​កម្សោយ​របស់​យើង ហើយ​ក៏​អត់​ទោស​បាប​ឲ្យ​យើង​(ហេព្រើរ ៤:១៥)។…

ជាមនុស្សមិនមែនជាព្រះ

ក្នុង​សៀវ​ភៅ​ដែល​លោក​ស៊ី អេស លូអ៊ីស(C. S. Lewis) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ជំនឿ​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ  គាត់បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ចោទ​សួរ​ខ្លួន​ឯង នូវ​សំណួរ​មួយ​ចំនួន ដើម្បី​ឲ្យ​យើង​ដឹង​ថា តើ​យើង​ពិត​ជា​មាន​អំណួត​ឬ​អត់។ សំណួរ​ទាំង​នោះ​មាន​ដូច​ជា : ​តើ​ខ្ញុំ​មាន​ការ​មិន​ពេញ​ចិត្ត​ប៉ុណ្ណា ពេល​ដែល​អ្នក​ដទៃ​មិន​អើពើរ​ចំពោះ​ខ្ញុំ ឬ​មិន​ចាប់​អារម្មណ៍​ចំពោះ​ខ្ញុំ … ឬ​គេ​ពូកែ​ជាង​ខ្ញុំ ឬ​ក៏​អួត​សំញែង? លោក​លូអ៊ីស​បាន​សង្កេត​ឃើញ​ថា អំណួត​ជា​ដង្កៀប “ដែល​អាក្រក់​បំផុត” និងជា​បុព្វ​ហេតុ​ចម្បង នៃ​ទុក្ខ​វេទនា ក្នុង​គ្រួសារ និង​ប្រជា​ជាតិ​នានា។ គាត់​បាន​ហៅ​អំណួត​ថា “ជំងឺ​មហា​រីក​ខាង​វិញ្ញាណ” ដែលស៊ី​បំផ្លាញ សេចក្តី​ស្រឡាញ់ ការ​ស្កប់​ចិត្ត និង​បញ្ញា​ផង​ដែរ។

អំណួត​គឺ​ជា​បញ្ហា ដែល​បាន​កើត​មាន គ្រប់​សម័យ​កាល។ ព្រះ​ទ្រង់​ធ្លាប់​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសេគាល ដើម្បី​ព្រមាន​ស្តេច​នៃ​ក្រុង​ទីរ៉ុស ដោយ​សារ​អំណួត​របស់​ស្តេច​អង្គ​នេះ។ ទ្រង់​មាន​បន្ទូល​ថា អំណួត​របស់​ស្តេច​អង្គ​នេះ នឹង​នាំ​មក​នូវសេចក្តី​អន្ត​រាយ ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “ដោយ​ព្រោះ​ឯង​បាន​តាំង​ចិត្ត ឲ្យ​បាន​ដូច​ជា​ព្រះហឫទ័យ​នៃ​ព្រះ នោះ​មើល អញ​នឹង​នាំ​សាសន៍​ដទៃ គឺ​ជា​ពួក​អ្នក​គួរ​ស្ញែងខ្លាច នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍​មក​លើ​ឯង”(អេសេគាល ២៨:៦-៧)។ ក្រោយ​មក ស្តេច​អង្គ​នេះ​ក៏​បាន​ដឹង​ថា ទ្រង់​មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ប៉ុណ្ណោះ​(ខ.៩)។

ផ្ទុយ​នឹង​អំណួត គឺ​ការ​បន្ទាប​ខ្លួន ​ជា​គុណ​ធម៌ ដែល​យើង​ទទួល​បាន តាម​រយៈ​ការ​ស្គាល់​ព្រះ។ លោក​លូអ៊ីស​បាន​មានប្រសាសន៍​ថា…

បទចម្រៀងដែលនាំឲ្យមានការចងចាំឡើងវិញ

អ្នក​ស្រី​នេនស៊ី ហ្គាសតាសុន(Nancy Gustafson) ជា​អ្នក​ចម្រៀង​អូប៉េរ៉ា ដែល​បាន​ចូល​និវត្តន៍។ នាង​មាន​ការ​ស្លុត​ចិត្ត ពេល​ដែល​បាន​ទៅ​លេង​ម្តាយ​គាត់ ហើយ​ក៏​បាន​សង្កេត​ឃើញ​សុខ​ភាព​គាត់​មាន​ការ​អន់​ថយ ដោយ​សារ​ជម្ងឺ​បាត់​ការ​ចង​ចាំ។ ម្តាយ​របស់​នាង​មិន​ស្គាល់​នាង ហើយ​ស្ទើរ​តែ​មិន​អាច​និយាយ​កើត​។​ បន្ទាប់​ពី​នាង​បាន​ទៅ​លេង​គាត់​អស់​រយៈ​ពេល​ជា​ច្រើន​ខែក្រោយ​មក នាង​ក៏​មាន​គំនិត​មួយ​។ នាង​ក៏​បាន​ចាប់​ផ្តើម​ច្រៀង​ឲ្យ​គាត់​ស្តាប់។​ គាត់​ក៏​បាន​បង្ហាញ​ចេញ​នូវ​ទឹក​មុខ​រីក​រាយ ពេលដែល​ឮ​សម្លេង​ច្រៀង ហើយ​ក៏​បាន​ចាប់​ផ្តើម​ច្រៀង​ជា​មួយ​នាង អស់​២០​នាទី។​ បន្ទាប់​មក ម្តាយ​របស់​អ្នក​ស្រី​នេនស៊ី ក៏​បាន​សើច ដោយ​និយាយ​កំប្លែង​ថា គាត់ និង​កូន​ស្រី​គាត់ គឺ​ជា “អ្នក​ចម្រៀង​ប្រចាំ​គ្រួសារ​ហ្គាសតាសុន!” អ្នក​ជំនាញ​ខ្លះ​បាន​លើកឡើង​ថា ការ​នឹក​ចំា​ឡើង​វិញ​តែ​បន្តិច​នេះ គឺ​បាន​បង្ហាញ​ថា អំណាច​នៃ​បទ​ចម្រៀង អាច​ជួយ​ដាស់​ការ​ចង​ចាំ​ដែល​បាន​បាត់​បង់ ឲ្យ​មាន​ឡើង​វិញ។ គេក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ច្រៀង “បទ​ចម្រៀង​ចាស់​ៗ ដែល​យើង​ចូល​ចិត្ត” ក៏​ជួយ​ឲ្យ​មាន​អារម្មណ៍​រីក​រាយ​ឡើង កាត់​បន្ថយ​ការ​ធ្លាក់​ទឹក​ចិត្ត និង​កាត់​បន្ថយ​ការ​សង្រ្គោះ​បន្ទាន់ ហើយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​។

គេ​បាន​បន្ត​ការ​ស្រាវ​ជ្រាវ​ជា​បន្ថែម​ទៀត អំពី​ទំនាក់​ទំនង​រវាង​តន្រ្តី និង​ការ​ចង​ចាំ។​ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ក្តី​អំណរ ដែលកើត​ចេញ​ពី​ការ​ច្រៀង គឺ​ជា​អំណោយ​ទាន​មក​ពី​ព្រះ ហើយ​នេះ​ជា​ការ​ពិត​មែន។ “ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា ដ្បិត​ការ​ដែលច្រៀង​សរសើរ ដល់​ព្រះ​នៃ​យើង​ខ្ញុំ នោះ​ជា​ការ​សំណំ​ហើយ ក៏​ពីរោះ​ផង សេចក្តី​សរសើរ​ជា​ការ​គួរ​គប្បី”(ទំនុកដំកើង ១៤៧:១)។

តាម​ពិត ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល ព្រះ​ទ្រង់​បាន​ជំរុញ​ឲ្យ​រាស្រ្ត​ព្រះ​អង្គ​លើក​សម្លេង​ឡើង សរសើរ​ដំកើង​ព្រះ​អង្គ។…