សូមដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព!
“អ្នកបើកបរយន្តហោះ ក៏បានបើកភ្លើងសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាព ដើម្បីបង្ហាញឲ្យយើងដឹងថា យើងកំពុងតែចូលក្នុងកន្លែងរលាក់ហើយ។ សូមវិលត្រឡប់ ទៅកាន់កន្លែងអង្គុយរបស់អ្នកជាបន្ទាន់ ហើយដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពរបស់អ្នក ឲ្យជាប់”។ អ្នកបម្រើយន្តហោះបានផ្តល់ឲ្យ នូវការដាស់តឿនដូចនេះ នៅពេលដែលចាំបាច់ ព្រោះពេលយន្តហោះបើកចូលដល់កន្លែងមានខ្យល់រលាក់ អ្នកដំណើរដែលមិនដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព អាចមានគ្រោះថ្នាក់។ ពេលដែលពួកគេនៅអង្គុយនៅកៅអីរបស់ខ្លួន ដោយដាក់ខ្សែក្រវ៉ាត់ជាប់ ពួកគេអាចធ្វើដំណើរចេញពីកន្លែងរលាក់ ដោយសុវត្ថិភាព។
នៅក្នុងការរស់នៅ យើងមិនតែងតែទទួលបាននូវការដាស់តឿន អំពីរឿងមិនល្អ ដែលកំពុងមករកយើងឡើយ។ ប៉ុន្តែ ព្រះវរបិតានៃយើង ដែលមានក្តីស្រឡាញ់ ទ្រង់ជ្រាប ហើយក៏យកព្រះទ័យទុកដាក់ ចំពោះទុក្ខលំបាករបស់យើង ហើយទ្រង់ក៏បានអញ្ជើញយើង ឲ្យថ្វាយការខ្វល់ខ្វាយ ការឈឺចាប់ និងការភ័យខ្លាចដល់ទ្រង់។ ព្រះគម្ពីរបានប្រាប់យើងថា “ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើរ ៤:១៥-១៦)។
នៅក្នុងពេលដែលមានភាពរំជើបរំជួល ការទៅរកព្រះវរបិតា ដោយការអធិស្ឋាន ជាការប្រសើរបំផុត ដែលយើងអាចធ្វើ។ ឃ្លាដែលថា “ព្រះគុណសម្រាប់នឹងជួយ” គឺមានន័យថា ក្នុងព្រះវត្តមានទ្រង់ យើងអាចអង្គុយ ដោយសុវត្ថិភាព និងស្ងប់ចិត្ត ក្នុងពេលដែលមានការគំរាមកំហែង ព្រោះយើងថ្វាយការខ្វល់ខ្វាយរបស់យើង…
ការខ្លាចសត្វពីងពាង
បើនិយាយពីសត្វពីងពាង ខ្ញុំមិនដឹងថា មានក្មេងណា ដែលចូលចិត្តពួកវាឡើយ។ យ៉ាងហោចណាស់ ពួកគេមិនចង់ឲ្យបន្ទប់ ឬការចូលដំណេករបស់ពួកគេ មានសត្វពីងពាងនោះទេ។ ប៉ុន្តែ ពេលដែលកូនស្រីខ្ញុំកំពុងត្រៀមខ្លួនចូលគេង នាងក៏បានឃើញសត្វពីងពាងមួយក្បាល នៅជិតគ្រែគេងរបស់នាងពេក។ នាងក៏ស្រែកឡើងថា “ប៉ា!!! ពីងពាង!!!”។ ទោះខ្ញុំព្យាយាមរកមើលសត្វពីងពាងនោះ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចរកឃើញសត្វជើង៨នោះ។ ខ្ញុំក៏បាននិយាយធានាថា “វានឹងមិនធ្វើអីកូនទេ”។ នាងមិនជឿខ្ញុំឡើយ។ គឺទាល់តែខ្ញុំប្រាប់នាងថា ខ្ញុំនឹងនៅក្បាលដំណេករបស់នាង ហើយការពារនាង ទើបនាងព្រមចូលគេង។
ពេលកូនស្រីខ្ញុំចូលគេង ខ្ញុំក៏បានកាន់ដៃនាង។ ខ្ញុំប្រាប់នាងថា “ប៉ាស្រឡាញ់កូនណាស់។ ប៉ានៅក្បែរកូនទេ។ តែកូនដឹងទេថា ព្រះស្រឡាញ់កូន ខ្លាំងជាងប៉ា និងម៉ាក់ស្រឡាញ់កូនទៅទៀត។ ហើយព្រះអង្គគង់នៅក្បែរកូនជានិច្ច។ កូនអាចអធិស្ឋានទៅកាន់ទ្រង់ ពេលណាកូនមានការភ័យខ្លាច”។ ការនេះហាក់ដូចជាកម្សាន្តចិត្តនាង ហើយនាងក៏ឆាប់គេងលក់។
ព្រះគម្ពីរបានធ្វើការធានាម្តងហើយម្តងទៀតថា ព្រះទ្រង់តែងតែគង់នៅក្បែរយើងជានិច្ច(ទំនុកដំកើង ១៤៥:១៨ រ៉ូម ៨:៣៨-៣៩ យ៉ាកុប ៤:៧-៨) ប៉ុន្តែ ជួនកាល យើងពិបាកនឹងជឿថា ទ្រង់គង់នៅក្បែរយើង។ ប្រហែលមកពីហេតុនេះហើយ បានជាសាវ័កប៉ុលបានអធិស្ឋានឲ្យគ្រីស្ទបរិស័ទ នៅក្រុងអេភេសូរ ឲ្យមានកម្លាំង និងព្រះចេស្តា ដើម្បីឲ្យអាចយល់សេចក្តីពិត(អេភេសូរ ៣:១៦)។ គាត់ដឹងថា ពេលយើងមានការភ័យខ្លាច យើងអាចភ្លេចថា…
គ្រូពេទ្យដ៏អស្ចារ្យ
ពេលលោកវេជ្ជបណ្ឌិត រីស៊ី មែនឆានដា(Rishi Manchanda) សួរអ្នកជម្ងឺរបស់គាត់ថា “តើអ្នកមានទីលំនៅ នៅកន្លែងណា?” គឺគាត់មិនគ្រាន់តែចង់ដឹង អំពីអាស័យដ្ឋានរបស់ពួកគេប៉ុណ្ណោះទេ។ គាត់បានសង្កេតឃើញថា អ្នកដែលមកឲ្យគាត់ជួយ ច្រើនតែរស់នៅ ក្នុងស្ថានភាពដែលមានបរិយ៉ាកាសមិនល្អ។ ពួកគេកំពុងរស់នៅ ក្នុងកន្លែង ដែលមានរបស់ដែលដុះផ្សិត សត្វល្អិតចង្រៃ និងជាតិពល់កំពុងធ្វើឲ្យពួកគេឈឺ។ ដូចនេះ វេជ្ជបណ្ឌិត មែនឆានដាក៏បានក្លាយជាអ្នកបង្កើតសមាគមន៍គ្រូពេទ្យបញ្ច្រាសខ្សែទឹក ដែលមានការចូលរួម ពីគ្រូពេទ្យ ដែលផ្តល់ឲ្យនូវការព្យាបាលសុខភាពបន្ទាន់ ហើយទន្ទឹមនឹងនោះ ពួកគេកំពុងធ្វើការជាមួយអ្នកជម្ងឺ និងសហគមន៍ ដើម្បីនាំទៅរកប្រភពនៃសុខភាពល្អ។
ពេលដែលព្រះយេស៊ូវប្រោសជម្ងឺ ដល់អ្នកដែលមករកទ្រង់(ម៉ាថាយ ៤:២៣-២៤) ទ្រង់បានបើកភ្នែកពួកគេ ឲ្យមើលឃើញ លើសពីការព្យាបាលផ្នែករូបកាយ និងតម្រូវការផ្នែកសម្ភារៈ។ នៅក្នុងការអធិប្បាយព្រះបន្ទូលនៅលើភ្នំ ទ្រង់ មិនគ្រាន់តែប្រទាននូវការអស្ចារ្យ នៃការប្រោសជម្ងឺប៉ុណ្ណោះឡើយ(៥:១-១២)។ ព្រះយេស៊ូវបានធ្វើការពិពណ៌នា៧ដង អំពីសណ្ឋាននៃចិត្ត និងគំនិត ដែលឆ្លុះបញ្ចាំងអំពីសុខមាលភាព ដែលនឹងនាំឲ្យទទួលនូវលទ្ធផល ដែលទ្រង់សន្យា(ខ.៣-៩)។ មានពេលលើសពី២ដង ដែលទ្រង់បានមានបន្ទូលថា មានពរហើយ អ្នកដែលគេបៀតបៀន ហើយពួកគេអាចរកឃើញក្តីសង្ឃឹម និងការសម្រាកក្នុងទ្រង់(ខ.១០-១២)។
ព្រះបន្ទូលព្រះយេស៊ូវត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំឆ្ងល់។ តើខ្ញុំកំពុងមានសណ្ឋាននៃចិត្តបែបណា? តើខ្ញុំដឹងទេថា សុខុមាលភាពខាងវិញ្ញាណរបស់ខ្ញុំ សំខាន់ជាងតម្រូវការខាងសាច់ឈាម និងសម្ភារៈ ដែលមានភាពបន្ទាន់? ពេលខ្ញុំស្រេកឃ្លានចង់បានការអស្ចារ្យ…
មិនគ្រប់គ្រាន់ទេឬ?
ពេលក្រុមគ្រួសារខ្ញុំ កំពុងធ្វើដំណើរតាមផ្លូវ ត្រឡប់ពីព្រះវិហារ មកផ្ទះវិញ កូនស្រីរបស់ខ្ញុំ បានអង្គុយនៅលើកៅអីខាងក្រោយ ញាំនំស្រួយរូបត្រីមាស យ៉ាងសប្បាយរីករាយ ខណៈពេលដែលបងប្អូនរបស់នាងសុំឲ្យនាងចែករំលែកនំនោះខ្លះ។ ខ្ញុំក៏បានព្យាយាមនិយាយបង្វៀងការសន្ទនារបស់ពួកគេ ដោយសួរនាងថា “នៅថ្ងៃនេះ តើកូនរៀនបានអ្វីខ្លះ នៅក្នុងសាលារៀនថ្ងៃអាទិត្យ?” នាងក៏បាននិយាយថា ព្រះយេស៊ូវបានធ្វើឲ្យមាននំប៉័ង និងត្រីមួយកន្ត្រក ព្រោះមានក្មេងម្នាក់បានថ្វាយនំប៉័ង៥ដុំ និងត្រីពីកន្ទុយ ដល់ព្រះយេស៊ូវ ហើយទ្រង់ក៏បានប្រើនំប៉័ង និងត្រីនោះ ជាអាហារសម្រាប់ចម្អែតមនុស្សជាង៥ពាន់នាក់(យ៉ូហាន ៦:១-១៣)។
ខ្ញុំក៏បានប្រាប់នាងថា “ក្មេងតូចនោះពិតជាចិត្តល្អមែន។ តើកូនគិតថា ព្រះប្រហែលជាកំពុងតែប្រាប់កូនឲ្យចែករំលែកនំត្រីរបស់កូនដែរទេ?” នាងក៏បានឆ្លើយតបថា “អត់ទេ ម៉ាក់”។
ខ្ញុំបានព្យាយាមលើកទឹកចិត្តនាង កុំឲ្យញាំនំស្រួយនោះ តែម្នាក់ឯងឡើយ។ តែនាងនៅតែមិនព្រម។ នាងថា “នាងមិនមាននំគ្រប់គ្រាន់ សម្រាប់យើងទាំងអស់គ្នាញាំទេ”។
ការចែករំលែកអាចមានការពិបាក។ ការរក្សាទុករបស់អ្វី ដែលនៅពីមុខយើង មានភាពងាយស្រួលជាង។ យើងប្រហែលជាធ្វើការគន់គូរ ហើយលើកហេតុផលថា យើងមិនមានគ្រប់គ្រាន់ សម្រាប់គេគ្រប់គ្នាឡើយ។ ហើយយើងក៏បានសន្និដ្ឋានថា បើខ្ញុំចែកឲ្យគេ នោះខ្ញុំនឹងមានការខ្វះខាតមិនខាន។
យ៉ាងណាមិញ សាវ័កប៉ុល បានរំឭកយើងថា អ្វីៗទាំងអស់ ដែលយើងមាន គឺបានមកពីព្រះ ដែលសព្វព្រះទ័យនឹងប្រទានពរឲ្យយើងចម្រើនឡើង “គ្រប់ជំពូក ដើម្បីឲ្យយើងមានចិត្តសប្បុរស”(២កូរិនថូស ៩:១០-១១)។ ការគិតលេខរបស់នគរស្ថានសួគ៌…
ការហ៊ានស្មោះត្រង់
ហាដាសាហ៍(Hadassah) មានការភ័យខ្លាចជាប្រចាំ។ ហាដាសាហ៍ ជាក្មេងស្រីជនជាតិយូដា នៅសតវត្សរ៍ទី១ គឺជាតួរអង្គ ក្នុងរឿងប្រឌិតរបស់លោកហ្វ្រ៊ែនស៊ីន រីវើស៍(Francine Rivers) មានចំណងជើងថា សម្លេង នៅក្នុងខ្យល់ ។ បន្ទាប់ពីហាដាសាហ៍ក្លាយជាទាសករម្នាក់ នៅក្នុងគ្រួសាររបស់ជនជាតិរ៉ូម៉ាំង នាងមានការភ័យខ្លាចការបៀតបៀន មកលើជំនឿដែលនាងមានចំពោះព្រះគ្រីស្ទ។ នាងដឹងថា គ្រីស្ទបរិស័ទត្រូវគេស្អប់ ហើយគ្រីស្ទបរិស័ទជាច្រើនត្រូវគេយកទៅប្រហារជីវិត ឬយកទៅឲ្យសត្វតោស៊ីនៅក្នុងទីលានប្រកួត។ តើនាងហ៊ានក្រោកឈរ ដើម្បីជំនឿរបស់នាងឬទេ ពេលដែលនាងជួបការល្បងលរនោះ?
ពេលដែលការភ័យខ្លាចរបស់នាង បានក្លាយជាការពិត ចៅហ្វាយស្រីរបស់នាង និងពួកមន្រ្តីរាជការរ៉ូម៉ាំង ដែលស្អប់ជំនឿលើព្រះគ្រីស្ទ ក៏បានប្រឈមមុខដាក់នាង។ នាងមានជម្រើសតែពីរទេ។ បើនាងមិនព្រមលះបង់ជំនឿរបស់នាងទេ គេនឹងយកនាងទៅទីលានប្រកួត ឲ្យសត្វតោស៊ី។ បន្ទាប់មក ពេលដែលនាងប្រកាសថា ព្រះយេស៊ូវជាព្រះគ្រីស្ទដ៏ប្រោសលោះ ការភ័យខ្លាចរបស់នាងក៏បានរលាយបាត់ទៅ ហើយនាងក៏មានចិត្តក្លាហាន សូម្បីតែនៅពេលដែលនាងប្រឈមមុខដាក់សេចក្តីស្លាប់ក៏ដោយ។
ព្រះគម្ពីរបានរំឭកយើងថា ជួនកាល យើងនឹងរងទុក្ខ ដោយសារយើងធ្វើការអ្វីដែលត្រឹមត្រូវ ទោះនោះជាការផ្សាយដំណឹងល្អ ឬការរស់នៅដោយកោតខ្លាចព្រះ ដែលប្រាសចាកពីចរន្តនៃសង្គមបច្ចុប្បន្នក៏ដោយ។ ព្រះគម្ពីរបានលើកទឹកចិត្តយើង កុំឲ្យមានការភ័យខ្លាច(១ពេត្រុស ៣:១៤) តែត្រូវ “កោតខ្លាចព្រះអម្ចាស់” នៅក្នុងចិត្តយើងវិញ(ខ.១៥)។ ពេលនោះ ចម្បាំងធំបំផុតរបស់ហាដាសាហ៍ បានកើតមានក្នុងចិត្តរបស់នាង។ ពេលដែលនាងតាំងចិត្តថា នាងជ្រើសរើសព្រះយេស៊ូវ នាងក៏មានចិត្តក្លាហាន ដោយហ៊ានបង្ហាញភាពស្មោះត្រង់ចំពោះព្រះយេស៊ូវ។
ពេលដែលយើងធ្វើការសម្រេចចិត្ត…
ការរត់គេច ទៅរកកម្លាំង
ពេលដែលខ្ញុំចាប់ផ្តើមរៀនគុណដាវ កាលនៅរៀននៅវិទ្យាល័យ គ្រូបង្វឹករបស់ខ្ញុំ ក៏បានស្រែកប្រាប់ឲ្យខ្ញុំ ប្រកាន់ជំហរការពារខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីទប់ទល់នឹងក្បាច់ដែលគាត់កំពុងប្រើ។ ពេលគាត់យកអាវុធគាត់ វាយមកខ្ញុំ ដើម្បីទប់ការវាយប្រហារនោះ ខ្ញុំត្រូវតែស្តាប់សម្លេង ហើយឆ្លើយតបវិញភ្លាមៗ។
ការស្តាប់សម្លេងដោយប្រុងប្រយ័ត្នបែបនេះ នាំឲ្យខ្ញុំនឹកចាំ អំពីការស្តាប់បង្គាប់ ដែលព្រះគម្ពីរបានតម្រូវឲ្យយើងមាន ដើម្បីឲ្យឈ្នះការល្បួងផ្នែកផ្លូវភេទ។ ក្នុងបទគម្ពីរ ១កូរិនថូស ៦:១៨ សាវ័កប៉ុលបង្រៀនគ្រីស្ទបរិស័ទ ដែលជួបការល្បួង ដែលនាំចិត្តពួកគេឲ្យទៅរកស្រ្តីរកស៊ីផ្លូវភេទនៅព្រះវិហារសាសន៍ដទៃ។ គាត់បានប្រាប់ពួកគេ ឲ្យ “រត់ចេញពីការសាហាយស្មន់”។ ជួនកាល យើងត្រូវ “ឈរឲ្យមំាមួន” ដើម្បីទប់ទល់នឹងស្ថានភាពដ៏ពិបាក(កាឡាទី ៥:១ អេភេសូរ ៦:១១ ) ប៉ុន្តែ បទគម្ពីរ ១កូរិនថូស ៦:១៨ បានស្រែកបង្គាប់ឲ្យយើងការពារខ្លួន តាមរបៀបដ៏ល្អបំផុត គឺ “រត់ចេញពីកាល្បួង”។
ការអនុវត្តតាមព្រះបន្ទូលភ្លាមៗ ជួយរារាំងកុំឲ្យយើងយកលេស ដើម្បីធ្វើអ្វីតាមចិត្តខ្លួនឯង។ ការយកលេសដ៏តូច អាចនាំទៅរកបរាជ័យដ៏ធ្ងន់ធ្ងរ។ ការគិតបែបស្រើបស្រាល ការមើលរូបភាពអាសអាភាស ក្នុងអ៊ីនធើណេត និងមិត្តភាពដែលមានលក្ខណៈញ៉ែរគ្នា ពេលដែលអ្នកបានរៀបការហើយ គឺសុទ្ធតែជាជំហាន ដែលនាំយើងទៅរកកន្លែងដែលយើងមិនត្រូវទៅ ហើយធ្វើឲ្យយើងនៅកាន់តែឆ្ងាយពីព្រះ។
ពេលយើងរត់ចេញពីការល្បួង ព្រះទ្រង់នឹងប្រទានកន្លែងសម្រាប់ឲ្យយើងរត់ទៅរក។ តាមរយៈការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង ដើម្បីលោះបាបយើង ទ្រង់បានប្រទានយើង…
ស្រឡាញ់ទាំងអស់
ខ្ញុំទៅថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារមួយ មានទីតាំង នៅក្នុងទីលានដ៏ធំមួយ ជាកន្លែងដ៏កម្រ នៅលើដែនកោះនៃប្រទេសសឹង្ហបូរី(ដែលមានបណ្តោយតែ៤០គីឡូម៉ែត្រ និងទទឹង២៤គីឡូម៉ែត្រ)។ កាលពីសម័យមុន ជនអន្តោប្រវេសន៍ដែលមកធ្វើការក្នុងប្រទេសខ្ញុំ បានចាប់ផ្តើមការជួបជុំគ្នា នៅក្នុងទីធ្លាព្រះវិហារនេះ ដើម្បីញាំអាហារ រៀងរាល់ថ្ងៃអាទិត្យ។
ការនេះបានបណ្តាលឲ្យពួកជំនុំមានការឆ្លើយតបខុសៗគ្នា ចំពោះពួកគេ។ អ្នកខ្លះបានត្អូញត្អែអំពីភាពរញេរញ៉ៃដែលពួកគេបានបន្សល់ទុក ក្នុងបរិវេណព្រះវិហារ។ ប៉ុន្តែ អ្នកខ្លះទៀត បានមើលឃើញការនេះជាឱកាសដែលព្រះប្រទាន ដើម្បីបង្ហាញចេញនូវការទទួលរាក់ទាក់ ទៅដល់មនុស្សដ៏អស្ចារ្យមួយក្រុមនេះ ដែលជាអ្នកនៅក្រៅពួកជំនុំ។
កាលពីសម័យដើម ពួកអ៊ីស្រាអែលប្រាកដជាបានជួបប្រទះបញ្ហា ស្រដៀងនឹងពួកជំនុំរបស់ខ្ញុំដែរ។ បន្ទាប់ពីពួកគេបានចូលរស់នៅ ក្នុងទឹកដីថ្មី ពួកគេត្រូវព្យាយាមរកវិធីទំនាក់ទំនងជាមួយសាសន៍ដទៃ នៅក្នុងទឹកដីនោះ។ ប៉ុន្តែ ព្រះទ្រង់បានបង្គាប់ពួកគេ ឲ្យប្រព្រឹត្តចំពោះជនបរទេស ឲ្យដូចជាជាតិសាសន៍របស់ខ្លួនដែរ ហើយឲ្យស្រឡាញ់អ្នកទាំងនោះ ឲ្យដូចខ្លួនឯង(លេវីវិន័យ ១៩:៣៤)។ ក្រឹត្យវិន័យជាច្រើនរបស់ព្រះអម្ចាស់ បានធ្វើការលើកឡើងជាពិសេស អំពីជនបរទេស។ ឧទាហរណ៍ ទ្រង់បានបង្គាប់ពួកគេ មិនឲ្យធ្វើបាប ឬគាបសង្កត់អ្នកស្រុកក្រៅ ហើយត្រូវស្រឡាញ់ និងជួយអ្នកទាំងនោះវិញ(និក្ខមនំ ២៣:៩ ចោទិយកថា ១០:១៩)។ ជាច្រើនសតវត្ស៍ក្រោយមក ព្រះយេស៊ូវក៏បានបង្គាប់យើងឲ្យធ្វើដូចនេះផងដែរ គឺឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង(ម៉ាកុស ១២:៣១)។
សូមឲ្យយើងមានចិត្តដូចព្រះ ដោយស្រឡាញ់អ្នកដទៃដូចខ្លួនឯង ដោយចាំថា យើងក៏ជាអ្នកដំណើរ ដែលស្នាក់នៅបណ្តោះអាសន្ន ក្នុងផែនដីនេះផងដែរ។ តើព្រះទ្រង់បានស្រឡាញ់យើង…
តាមទ្រង់ដល់កន្លែងណា ដែលទ្រង់នាំទៅ
ខ្ញុំបានទន្ទឹងរង់ចាំ កម្មវិធីថ្វាយបង្គំព្រះ នៅថ្ងៃអាទិត្យ គឺមិនខុសពីកូនក្មេងទេ។ កម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ គឺពិតជាមានភាពរំភើបរីករាយ។ ព្រោះនៅថ្ងៃអាទិត្យ ខ្ញុំប្រហែលជាបានស្តាប់បេសកជន ឬគ្រូគង្វាលផ្សេងទៀត អធិប្បាយព្រះបន្ទូល។ ការអធិប្បាយព្រះបន្ទូលរបស់ពួកគេ បានបណ្តាលចិត្តខ្ញុំ ព្រោះពួកគេបានស្ម័គ្រចិត្តចាកចេញពីគ្រួសារ ញាតិមិត្ត ផ្ទះសម្បែង របស់ទ្រព្យ និងអាជីព ទៅកន្លែងដែលមិនធ្លាប់រស់នៅ ហើយជួនកាលមានគ្រោះថ្នាក់ទៀត ដើម្បីបម្រើព្រះ។
យ៉ាងណាមិញ លោកអេលីសេបានបោះបង់ចោលអ្វីៗជាច្រើន ដើម្បីដើរតាមព្រះ មិនខុសពីបេសកជនដ៏ស្មោះត្រង់ទាំងនោះឡើយ(១ពង្សាវតាក្សត្រ ១៩:១៩-២១)។ យើងគ្រាន់តែដឹងថា មុនពេលព្រះទ្រង់ត្រាសហៅគាត់ ឲ្យបម្រើទ្រង់ គាត់គឺជាកសិករម្នាក់។ ពេលហោរាអេលីយ៉ាបានជួបគាត់ នៅវាលស្រែ ខណៈពេលដែលគាត់កំពុងភ្ជួរដី លោកអេលីយ៉ាក៏បានបោះក្រមា ទៅលើស្មាលោកអេលីសេ(ជានិមិត្តរូប បង្ហាញអំពីតួនាទីរបស់គាត់ជាហោរា) ហើយក៏បានហៅគាត់ឲ្យដើរតាម។ លោកអេលីសេគ្រាន់តែបានសុំទៅថើបលាឪពុកម្តាយគាត់ ហើយក៏បានលះបង់គោរបស់គាត់ ដុតគ្រឿងធ្វើស្រែរបស់គាត់ ហើយក៏បាននិយាយលាឪពុកម្តាយគាត់ រួចដើរតាមលោកអេលីយ៉ា។
ក្នុងចំណោមយើង មិនមានមនុស្សច្រើនទេ ដែលត្រូវបានព្រះត្រាសហៅ ឲ្យចាកចេញពីគ្រួសារ និងញាតិមិត្ត ដើម្បីបម្រើទ្រង់ ជាបេសកជនពេញពេល ប៉ុន្តែ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងទាំងអស់គ្នា ដើរតាមទ្រង់ ហើយ “រស់នៅជាអ្នកជឿព្រះ ទោះជាយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ដែលទ្រង់បានរៀបចំ និងត្រាសហៅយើង”(១កូរិនថូស ៧:១៧)។ តាមបទពិសោធន៍របស់ខ្ញុំ ការបម្រើព្រះ អាចមានអំណរ…
ការទុកចិត្តលើការរៀបចំរបស់ព្រះ
ថ្មីៗនេះ មិត្តភក្តិខ្ញុំម្នាក់បានត្រៀមខ្លួន ផ្លាស់ទៅរស់នៅក្នុងទីក្រុងមួយ ស្ថិតនៅចម្ងាយជាង១៦០០គីឡូម៉ែត្រ ពីទីក្រុងដែលនាងកំពុងរស់នៅ។ នាង និងស្វាមីរបស់នាងបានចែកការងារគ្នា នៅក្នុងការដឹកជញ្ជូនឥវ៉ាន់ ដើម្បីកាត់បន្ថយការចំណាយពេលវេលា។ ស្វាមីរបស់នាង ជាអ្នករៀបចំកន្លែងរស់នៅថ្មី ហើយនាងជាអ្នកវេចខ្ចប់ឥវ៉ាន់។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលខ្ញុំដឹងថា នាងអាចចូលទៅរស់នៅ ដោយមិនចាំបាច់ពិនិត្យតំបន់រស់នៅ ឬចូលរួមនៅក្នុងការស្វែងរកផ្ទះ ហើយខ្ញុំក៏បានសួរនាង។ នាងក៏បានប្រាប់ថា នាងបានទុកចិត្តស្វាមីរបស់នាង នៅក្នុងការរៀបចំកន្លែងស្នាក់នៅថ្មី ព្រោះគាត់យកចិត្តទុកដាក់ចំពោះចំណង់ចំណូលចិត្ត និងតម្រូវការរបស់នាង ក្នុងការរស់នៅជាមួយគ្នាជាច្រើនឆ្នាំកន្លងមកនេះ។
ពេលព្រះយេស៊ូវជួបជុំជាមួយសាវ័ករបស់ទ្រង់ នៅបន្ទប់ខាងលើ ទ្រង់បានប្រាប់ពួកគេ អំពីអំពើក្បត់ និងសេចក្តីស្លាប់ ដែលនឹងកើតមានចំពោះទ្រង់ ក្នុងពេលដ៏ខ្លីខាងមុខ។ ពេលដ៏ខ្មៅងងឹតបំផុត នៅក្នុងព្រះជន្មរបស់ព្រះយេស៊ូវ នៅលើផែនដី និងនៅក្នុងជីវិតរបស់ពួកសាវ័ក ជិតដល់ពេលកើតឡើងហើយ។ ទ្រង់ក៏បានកម្សាន្តចិត្តពួកគេ ដោយការធានាថា ទ្រង់នឹងរៀបកន្លែងសម្រាប់ពួកគេ នៅនគរស្ថានសួគ៌ គឺមិនខុសពីការដែលស្វាមីរបស់មិត្តភក្តិខ្ញុំ បានរៀបចំផ្ទះថ្មី សម្រាប់ក្រុមគ្រួសារបស់ខ្លួននោះឡើយ។ ពេលពួកសាវ័កទូលសួរព្រះយេស៊ូវ ទ្រង់ក៏បានរំឭកពួកគេ អំពីបទពិសោធន៍ដែលពួកគេធ្លាប់មានជាមួយទ្រង់ និងការអស្ចារ្យដែលពួកគេបានឃើញទ្រង់ធ្វើ។ ទោះពួកគេនឹងកាន់ទុក្ខ ដោយសារការសុគត និងអវត្តមានរបស់ទ្រង់ក៏ដោយ ក៏ទ្រង់បានរំឭកពួកគេថា ពួកគេអាចទុកចិត្តថា ទ្រង់នឹងធ្វើ ដូចដែលទ្រង់បានមានបន្ទូល។
សូម្បីតែនៅក្នុងពេលដ៏ខ្មៅងងឹតរបស់យើង ក៏យើងនៅតែអាចទុកចិត្តថា ទ្រង់កំពុងដឹកនាំយើង ទៅរកកន្លែង ដែលមានសេចក្តីល្អ។ ពេលយើងដើរជាមួយទ្រង់…
ចានគោមនៃព្រះពរ
ពេលដែលខ្ញុំកំពុងសរសេរអត្ថបទ នៅក្នុងកំព្យូទ័ររបស់ខ្ញុំ ខ្ញុំក៏បានចាប់អារម្មណ៍នឹងសម្លេងរោទ៍ ជាសញ្ញាបញ្ជាក់ថា មានគេផ្ញើអ៊ីមែល ឬសារអេឡិចត្រូនិចមួយ មកដល់ខ្ញុំហើយ។ តាមធម្មតា ខ្ញុំបានព្យាយាមប្រឆាំងនឹងការល្បួង ដែលចេះតែធ្វើឲ្យខ្ញុំចង់បើកមើលអ៊ីមែលនីមួយៗ ប៉ុន្តែ ខ្ញុំក៏បានឃើញចំណងជើងរបស់សារមួយនោះ ដែលគេបានដាក់ថា “អ្នកជាព្រះពរ” ធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ខ្លាំងណាស់។
ដោយចិត្តអន្ទះសារ ខ្ញុំក៏បានបើកវាមើល ហើយក៏បានដឹងថា មានមិត្តភក្តិដែលកំពុងរស់នៅឆ្ងាយពីខ្ញុំ កំពុងប្រាប់ខ្ញុំថា នាងកំពុងអធិស្ឋានឲ្យក្រុមគ្រួសារខ្ញុំ។ ជារៀងរាល់សប្តាហ៍ នាងបានដាក់តាំងកាតបុណ្យណូអែលមួយសន្លឹក នៅក្នុងចានគោមមួយ នៅលើតុផ្ទះបាយ ដែលនាងហៅថា “ចោនគោមនៃព្រះពរ” ហើយក៏បានអធិស្ឋានឲ្យក្រុមគ្រួសារដែលបានផ្ញើកាតនោះឲ្យនាង។ នាងបានសរសេរក្នុងអីមែលនោះថា “ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយព្រោះគ្រប់ទាំងសេចក្តី ដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា”(ភីលីព ១:៣) ហើយក៏បាននិយាយសង្កត់ធ្ងន់ អំពីការប្រឹងប្រែងរបស់យើង នៅក្នុងការចែកផ្សាយសេចក្តីស្រឡាញ់របស់ព្រះ ជាមួយអ្នកដទៃ ដោយយើងជា “ដៃគូ” ក្នុងដំណឹងល្អ។
ត្រង់ចំណុចនេះ មិត្តភក្តិខ្ញុំបានដកស្រង់ពាក្យសម្តីរបស់សាវ័កប៉ុល ក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើទៅពួកជំនុំ នៅក្រុងភីលីព ធ្វើឲ្យខ្ញុំមានអំណរ ដូចអ្នកអានសំបុត្ររបស់សាវ័កប៉ុល ដែលបានថ្លែងអរព្រះគុណព្រះ។ សាវ័កប៉ុលហាក់ដូចជាមានទម្លាប់ ថ្លែងអរព្រះគុណព្រះ សម្រាប់អ្នកដែលបានធ្វើការបម្រើព្រះ ជាមួយគាត់។ ជាក់ស្តែង នៅក្នុងសេចក្តីផ្តើម នៃសំបុត្រជាច្រើនទៀត ដែលគាត់បានសរសេរ គាត់បានប្រើឃ្លាអរព្រះគុណ ស្រដៀងនឹងឃ្លានេះថា “ខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយនូវព្រះយេស៊ូវគ្រីស្ទ ពីដំណើរអ្នករាល់គ្នា…