ខុសបរិបទ
ខណៈពេលដែលខ្ញុំកំពុងតែតម្រង់ជួរ រង់ចាំឡើងជិះយន្តហោះ មានមនុស្សម្នាក់ប៉ះស្មាខ្ញុំ។ ខ្ញុំក៏បានងាកមករកគាត់ ហើយក៏បានទទួលការស្វាគមន៍ដ៏កក់ក្តៅ។ គាត់ក៏បានសួរខ្ញុំថា “អេលីសា(Elisa)! នៅចាំខ្ញុំទេ? ខ្ញុំឈ្មោះចូន(Joan)”។ ពេលនោះ ខ្ញុំក៏បានខំនឹកគិត អំពីមនុស្សទាំងប៉ុន្មាននាក់ ដែលមានឈ្មោះចូន ដែលខ្ញុំបានស្គាល់ ប៉ុន្តែ ខ្ញុំនៅតែនឹកមិនឃើញថា ធ្លាប់ស្គាល់គាត់ពីពេលណា។ តើគាត់ជាអ្នកជិតខាង ដែលខ្ញុំធ្លាប់រស់នៅក្បែរ កាលពីមុន? ឬជាមិត្តរួមការងារកាលពីមុន? ខ្ញុំរកនឹកមិនឃើញទេ។
ពេលគាត់ឃើញខ្ញុំពិបាករកនឹកដូចនេះ គាត់ក៏បានប្រាប់ខ្ញុំថា “អេលីសា យើងធ្លាប់ស្គាល់គ្នាកាល នៅរៀននៅវិទ្យាល័យ”។ ខ្ញុំក៏បានចាប់ផ្តើមនឹកឃើញថា កាលនោះ គឺនៅពេលយប់ថ្ងៃសុក្រ នៅទីលានប្រកួតកីឡាបាល់ទាត់ យើងបានស្រែកហូរកញ្រ្ចៀវ ពីកន្លែងឈរទស្សនា។ ពេលដែលខ្ញុំបានគិតដល់បរិបទមួយនេះហើយ ខ្ញុំក៏បាននឹកចាំ អំពីគាត់ឡើងវិញ។
ក្រោយពេលដែលព្រះយេស៊ូវបានសុគតហើយ នាងម៉ារា មកពីស្រុកម៉ាកដាឡា ក៏បានទៅផ្នូររបស់ព្រះអង្គនៅពេលព្រឹកព្រលឹម ហើយក៏បានឃើញថ្មបានយកចេញពីមាត់ផ្នូរហើយ(យ៉ូហាន ២០:១-២)។ នាងក៏បានរត់ទៅហៅសាវ័កពេត្រុស និងសាវ័កយ៉ូហាន។ អ្នកទាំងពីរក៏បានត្រឡប់មកផ្នូរវិញ ជាមួយនឹងនាង ហើយក៏បានឃើញផ្នូរព្រះអង្គនៅទទេ(ខ.៣-១០)។ តែនាងម៉ារាបានឈរយំនៅខាងក្រៅផ្នូរ(ខ.១១)។ ពេលដែលព្រះយេស៊ូវបង្ហាញព្រះអង្គទ្រង់ នៅទីនោះ “នាងមើលទ្រង់មិនស្គាល់ទេ”(ខ.១៤) ដោយនឹកស្មានថា ទ្រង់ជាអ្នកថែចំការ(ខ.១៥)។
តើហេតុអ្វី បានជានាងមើលព្រះយេស៊ូវមិនស្គាល់ យ៉ាងដូច្នេះ? តើព្រះកាយរបស់ព្រះអង្គ ដែលមានព្រះជន្មរស់ឡើងវិញ មានការផ្លាស់ប្តូរយ៉ាងខ្លាំង បានជានាងពិបាកនឹងមើលទ្រង់ស្គាល់ឬ?…
មានក្តីសង្ឃឹមជាថ្មី
ខណៈពេលដែលគ្រាប់ផ្លោងបានធ្លាក់ ធ្វើឲ្យកក្រើកដី នៅក្បែរកន្លែងដែលទាហានវ័យក្មេងម្នាក់កំពុងប្រចាំការ គាត់ក៏បានអធិស្ឋានយ៉ាងអស់ពីចិត្តថា “ឱព្រះអម្ចាស់ បើព្រះអង្គទុកជីវិតឲ្យទូលបង្គំរស់នៅបន្តទៀត ទូលបង្គំនឹងទៅរៀននៅសាលាព្រះគម្ពីរ ដែលម្តាយទូលបង្គំចង់ឲ្យទូលបង្គំទៅរៀន”។ ព្រះជាម្ចាស់ក៏បានឆ្លើយតប ការអធិស្ឋានដ៏អស់ពីចិត្តរបស់គាត់នៅថ្ងៃនោះ។ ទាហានវ័យក្មេងនោះ គឺជាឪពុករបស់ខ្ញុំ ដែលបានរួចជីវិត ក្នុងសង្រ្គាមលោកលើកទី២។ គាត់ក៏បានទៅរៀននៅវិទ្យាស្ថានព្រះគម្ពីរមូឌី ហើយបានចំណាយពេលមួយជីវិត នៅក្នុងការងារបម្រើព្រះ។
មានអ្នកប្រយុទ្ធម្នាក់ទៀត ដែលបានអត់ទ្រាំនឹងគ្រោះភ័យផ្សេងទៀត ដែលបាននាំគាត់ងាកទៅរកព្រះជាម្ចាស់ ប៉ុន្តែ បញ្ហារបស់គាត់បានកើតមាន ពេលដែលគាត់បានព្យាយាមជៀសវាង ការប្រយុទ្ធ។ ខណៈពេលដែលកងទ័ពរបស់ស្តេចដាវីឌកំពុងតែប្រយុទ្ធជាមួយនឹងពួកសាសន៍អាម៉ូរី ទ្រង់កំពុងតែគង់នៅក្នុងរាជវាំងរបស់ទ្រង់ ដោយរវល់តែមើលប្រពន្ធរបស់គេ(២សាំយ៉ូអែល ១១)។ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៣៩ ស្តេចដាវីឌក៏បានរៀបរាប់អំពីដំណាក់កាលនៃការស្អាងឡើងវិញដ៏ឈឺចាប់ ដោយសារអំពើបាប ដែលបានកើតឡើងពីរឿងនោះ។ គឺដូចដែលទ្រង់បានសរសេរថា “សេចក្តីទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង ចិត្តខ្ញុំបានក្តៅនៅក្នុងខ្លួន កំពុងដែលខ្ញុំគិតរំពឹង នោះភ្លើងក៏ឆួលឡើង”(ខ.២-៣)។ វិញ្ញាណបាក់បែករបស់ស្តេចដាវីឌ ក៏បានបណ្តាលចិត្តទ្រង់ ឲ្យទូលសូមដល់ព្រះជាម្ចាស់ថា “ឱព្រះយេហូវ៉ាអើយ
សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយអម្បាលម៉ានទៅ”(ខ.៤)។ ស្ថិតក្នុងពេលដែលទ្រង់កំពុងផ្តោតចិត្តជាថ្មីនោះ ទ្រង់មិនបានអស់សង្ឃឹមឡើយ។ ទ្រង់មិនបានងាកទៅរកជំនួយពីកន្លែងផ្សេងទេ។ គឺដូចទ្រង់មានបន្ទូលថា “ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំនៅរង់ចាំអ្វីទៀត ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ”(ខ.៧)។ ព្រះជាម្ចាស់ក៏បានទុកជីវិតឲ្យស្តេចដាវីឌ ក្នុងសង្រ្គាមផ្ទាល់ខ្លួននោះ ហើយទ្រង់ក៏បានបន្តបម្រើព្រះជាម្ចាស់ទៀត។
កត្តាដែលបាននាំឲ្យយើងអធិស្ឋានទៅរកព្រះ គឺមិនសំខាន់ដូចការផ្តោតចិត្តទៅរកព្រះអង្គ នៅក្នុងការអធិស្ឋានឡើយ។ ព្រះជាម្ចាស់ជាប្រភពនៃក្តីសង្ឃឹមរបស់យើង។…
ព្រះជាម្ចាស់ទតឃើញ
វែនតាមីញ៉ូប ដែលខ្ញុំមានជាលើកទីមួយ បានបើកភ្នែកខ្ញុំ ឲ្យមើលឃើញពិភពលោកដ៏ស្រស់ស្អាត។ ភ្នែករបស់ខ្ញុំអាចមើលឃើញវត្ថុដែលនៅជិតច្បាស់ល្អ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ បើខ្ញុំមិនប្រើវែនតាទេ វត្ថុដែលនៅចុងម្ខាងនៃបន្ទប់ ឬនៅឆ្ងាយៗ មានសភាពព្រាលៗ។ កាលខ្ញុំមានអាយុ១២ឆ្នាំ ពេលដែលខ្ញុំបានពាក់វែនតាមីញ៉ូបជាលើកដំបូង ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញអក្សរនៅលើក្តាខៀន និងស្លឹកឈើ នៅលើដើមឈើច្បាស់ជាងមុន ហើយដែលសំខាន់បំផុតនោះ គឺបានឃើញស្នាមញញឹមស្រស់ច្បាស់កាន់តែច្បាស់។
ខ្ញុំបានឃើញមិត្តភក្តិរបស់ខ្ញុំញញឹមតបមកខ្ញុំវិញ ពេលខ្ញុំញញឹមដាក់ពួកគេ ហើយពេលនោះ ខ្ញុំក៏បានដឹងថា ការដែលត្រូវគេមើលឃើញ គឺជាអំណោយ និងព្រះពរដ៏អស្ចារ្យ ដូចការមើលឃើញគេវិញផងដែរ។
នាងហាកាដែលជាបាវបម្រើ បានដឹងអំពីរឿងនេះ ពេលដែលនាងបានរត់គេចពីការគៀបសង្កត់ របស់នាងសារ៉ាយដែលជាចៅហ្វាយស្រី។ តាមវប្បធម៌នៅសម័យនោះ នាងហាកាជា “មនុស្សដែលគេមិនឲ្យតម្លៃ” ដោយនាងមានផ្ទៃពោះ ហើយនៅតែម្នាក់ឯង ខណៈពេលដែលនាងកំពុងតែរត់គេចទៅវាលរហោស្ថាន ដោយគ្មានជំនួយ ឬក្តីសង្ឃឹម។ ទោះជាយ៉ាងណាក៏ដោយ នាងក៏បានដឹងថា ព្រះទ្រង់ទតឃើញនាង ហើយនាងក៏បានទទួលអំណាច ឲ្យមើលឃើញទ្រង់វិញផងដែរ។ ពីមុននាងដឹងច្បាស់អំពីព្រះវត្តមានរបស់ព្រះជាម្ចាស់ឡើយ តែពេលនោះ នាងក៏បានឃើញព្រះជាម្ចាស់យ៉ាងច្បាស់ បានជានាងហៅព្រះនាមទ្រង់ថា អេល រ៉ូអេ ដែលប្រែមកថា“ព្រះដែលទតឃើញ”នាង។ ហើយនាងក៏បាននិយាយថា នាងបានឃើញព្រះដែលបានទតឃើញនាង(លោកុប្បត្តិ ១៦:១៣) ។
ព្រះដ៏ទតឃើញ ទ្រង់ក៏បានទតឃើញយើងម្នាក់ៗផងដែរ។ តើអ្នកមានអារម្មណ៍ថា គ្មាននរណាម្នាក់យកភ្នែកមើលអ្នក ឬនៅឯកោ…
ការថ្វាយការសរសើរ
កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ មានផ្ទាំងគំនូរចម្លែកៗមួយចំនួន ដែលក្នុងនោះ គេបានគូររូបមនុស្ស ឬសត្វ ដែលមានភ្នែកធំៗ និងកំសត់។ ផ្ទាំងគំនូរប្រភេទនេះក៏បានមានប្រជាប្រិយភាព នៅសម័យនោះ។ អ្នកខ្លះបានចាត់ទុកផ្ទំាងគំនូរទាំងនោះ ជាស្នាដៃសិល្បៈដែលបង្ហាញពីអារម្មណ៍ ឬមានភាពមិនសមរម្យ ខណៈពេលដែលអ្នកខ្លះទៀតបានចូលចិត្តផ្ទាំងគំនូរទាំងនោះ។ អ្នកស្រីម៉ាហ្ការែត ឃីន(Margaret Keane) គឺជាអ្នកគូររូបទាំងនោះ ហើយស្វាមីគាត់បានជួយផ្សព្វផ្សាយស្នាដៃរបស់គាត់ ហើយប្តីប្រពន្ធមួយគូរនេះ ក៏បានប្រែក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនគួរសម។ ប៉ុន្តែ គេមិនបានឃើញហត្ថលេខារបស់អ្នកស្រីម៉ាហ្ការែត ដែលជាវិចិត្រករ នៅលើផ្ទាំងគំនូរទាំងនោះឡើយ។ ផ្ទុយទៅវិញ ស្វាមីរបស់គាត់បែរជាបានបង្ហាញប្រាប់គេថា ផ្ទាំងគំនូរទាំងនេះជាស្នាដៃរបស់ខ្លួនទៅវិញ។ ដោយសារការភ័យខ្លាច អ្នកស្រីម៉ាហ្ការែតក៏បានបន្តនៅស្ងៀម មិនហ៊ានបកអាក្រាតអំពីការក្លែងបន្លំនេះ អស់រយៈពេល២០ឆ្នាំ រហូតដល់ពេលដែលជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានបញ្ចប់។ នៅពេលនោះ តុលាការក៏បានតម្រូវឲ្យអ្នកទាំងពីរ គូររូបដ៏ល្បីល្បាញនោះឡើងវិញ នៅក្នុងបន្ទប់កាត់ក្តីតែម្តង ដើម្បីឲ្យដឹងថា នរណាជាម្ចាស់ស្នាដៃសិល្បៈនោះពិតប្រាកដ។
គេក៏បានដឹងច្បាស់ អំពីអំពើបោកប្រាស់របស់បុរសនោះ ប៉ុន្តែ ក្នុងនាមអ្នកដើរតាមព្រះយេស៊ូវ ពេលខ្លះ យើងក៏ប្រហែលជាលើកសរសើរខ្លួនឯង សម្រាប់អំណោយទាន ដែលយើងមាន ជំនាញផ្នែកដឹកនាំ ដែលយើងបានបង្ហាញចេមក ឬអំពើសប្បុរសដែលយើងបានធ្វើសម្រាប់អ្នកដទៃជាដើម។ ប៉ុន្តែ លក្ខណៈសម្បត្តិទាំងអស់នោះ អាចកើតមាន ដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ក្នុងបទគម្ពីរ យេរេមា ៩ យើងឃើញថា ហោរាយេរេមាបានពោលទំនួញ អំពីការដែលរាស្រ្តរបស់ព្រះខ្វះការបន្ទាបខ្លួន…
ការរស់នៅ ដោយមានពន្លឺ
មានពេលមួយ ខ្ញុំនិងមិត្តរួមការងាររបស់ខ្ញុំ បានចុះបេសកកម្ម នៅកន្លែង ដែលស្ថិតនៅចម្ងាយប្រហែល៤០០គីឡូម៉ែត្រ ហើយយើងក៏បានចាប់ផ្តើមធ្វើដំណើរត្រឡប់មកផ្ទះវិញ នៅពេលយប់ជ្រៅ។ ដោយសាររូបកាយ និងភែ្នករបស់ខ្ញុំ មានវ័យកាន់តែចាស់ នោះខ្ញុំមានការពិបាក នៅក្នុងការបើកបរពេលយប់។ ទោះជាយ៉ាងណាក៏ដោយ យើងក៏បានដាក់វេណគ្នា បើកឡានម្តងម្នាក់ ហើយខ្ញុំបានសម្រេចចិត្តបើកបរមុន។ ដៃខ្ញុំក៏បានកាន់ចង្កូចជាប់ ហើយភ្នែករបស់ខ្ញុំបានខំមើលទៅផ្លូវ ដែលមានពន្លឺភ្លឺភ្លើងបំភ្លឺមិនសូវច្បាស់។ ខណៈពេលដែលខ្ញុំកំពុងតែបើកបរ ខ្ញុំក៏បានសង្កេតឃើញថា ខ្ញុំអាចមើលឃើញផ្លូវកាន់តែច្បាស់ ពេលដែលឡានដែលបើកនៅខាងក្រោយខ្ញុំបាញ់ពន្លឺទៅរកផ្លូវដែលនៅខាងមុខ។ ខ្ញុំក៏មានអារម្មណ៍ធូរស្បើយជាងមុន ពេលមិត្តរួមការងាររបស់ខ្ញុំ ដល់វេណដែលត្រូវបើកបរជំនួសខ្ញុំ។ គឺនៅពេលនោះហើយ ដែលខ្ញុំបានរកឃើញថា តាមពិត ខ្ញុំពិបាកមើលផ្លូវ គឺដោយសារខ្ញុំបានបើកភ្លើងសម្រាប់បញ្ចាំងពេលមានអ័ព្ទ តែបែរជាមិនបានបើកភ្លើងហ្វា ដើម្បីបំភ្លឺផ្លូវ។
បទគម្ពីរទំនុកដំកើងជំពូក ១៩៩ គឺជាការតែងនិពន្ធដ៏ប៉ិនប្រសប់ របស់មនុស្សម្នាក់ដែលបានដឹងថា ព្រះបន្ទូលព្រះបានប្រទានឲ្យយើងមានពន្លឺ សម្រាប់ការរស់នៅ ជារៀងរាល់ថ្ងៃ(ខ.១០៥)។ ប៉ុន្តែ តើមានពេលប៉ុន្មានដងហើយ ដែលយើងស្ថិតក្នុងស្ថានភាពដ៏ស្រពិចស្រពិល ដូចការបើកបររបស់ខ្ញុំ នៅតាមផ្លូវជាតិ នៅយប់នោះ? យើងព្យាយាមពិនិត្យមើលឲ្យបានច្បាស់ ហើយជួនកាល យើងបានវង្វេងចេញពីផ្លូវដ៏ល្អបំផុត ដោយសារយើងភ្លេចប្រើពន្លឺនៃព្រះបន្ទូលព្រះជាម្ចាស់។ បទគម្ពីរទំនុកដំកើង ជំពូក១១៩ បានលើកទឹកចិត្តយើង “ឲ្យប្រើពន្លឺរបស់ព្រះអង្គ”។ តើមានអ្វីកើតឡើង ពេលដែលយើងប្រើពន្លឺរបស់ព្រះអង្គ? យើងនឹងរកឃើញប្រាជ្ញា ដែលជួយឲ្យយើងមានសេចក្តីបរិសុទ្ធ(ខ.៩-១១) យើងនឹងរកឃើញការបណ្តាលចិត្ត និងការលើកទឹកចិត្តថ្មីៗ…
ការស្វែងយល់អំពីអត្តសញ្ញាណដ៏ពិតរបស់ខ្ញុំ
តើខ្ញុំជានរណា? នេះជាសំណួររបស់តួរតុក្កតារូបសត្វដែលគេញាត់គរ ពីខាងក្នុង ក្នុងសៀវភៅរឿងកុមារ ដែលមានចំណងជើងថា ឥតប្រយោជន៍ ដែលលោកមីគ អ៊ីងភែន(Mick Inkpen) បាននិពន្ធ។ ក្នុងរឿងនេះ តុក្កតានេះមានសភាពចាស់ សាកពណ៌ ត្រូវគេយកវាទៅទុកចោល នៅកៀនជ្រុងបន្ទប់តូចក្រោមដំបូលផ្ទះ។ អ្នកស៊ីឈ្នួលរើផ្ទះបានឡើងទៅជញ្ជូនឥវ៉ាន់ចេញពីក្នុងបន្ទប់នោះ ហើយក៏បានឃើញវា។ គាត់ក៏បានលាន់មាត់ថា “ឥតប្រយោជន៍” ហើយវាក៏បានគិតថា វាមានឈ្មោះ “ឥតប្រយោជន៍”។
ពេលវាបានជួបតុក្កតារូបសត្វដទៃទៀត វាក៏បាននឹកចាំថា កាលពីមុន វាមានកន្ទុយ និងព្រុយនៅលើមុខ ហើយមានពណ៌បង្កង់ៗផងដែរ។ ប៉ុន្តែ ក្រោយមក ពេលវាបានជួបសត្វឆ្មាសម្បុរប្រផេះលាយត្មោត ដែលបានជួយនាំវាត្រឡប់ទៅផ្ទះវិញ ហើយក៏បាននឹកឃើញអត្តសញ្ញាណដ៏ពិតរបស់វា ដែលជាតុក្កតារូបឆ្មាញាត់គរ ដែលមានឈ្មោះថា ថូប៊ី(Toby)។ ម្ចាស់របស់វា ក៏បានជួសជុលវាឡើងវិញ ដោយសេចក្តីស្រឡាញ់ ដោយដេរត្រចៀក កន្ទុយ ព្រុយ និងពណ៌បង្កង់ៗឲ្យវា។
ពេលណាខ្ញុំបានអានសៀវភៅរឿងនេះ ខ្ញុំបានគិតអំពីអត្តសញ្ញាណរបស់ខ្លួនឯង។ តើខ្ញុំជានរណា? ពេលដែលសាវ័កយ៉ូហានសរសេរសំបុត្រផ្ញើទៅកាន់អ្នកជឿព្រះទាំងឡាយ គាត់បាននិយាយថា ព្រះជាម្ចាស់បានហៅយើងថា កូនរបស់ទ្រង់(១យ៉ូហាន ៣:១)។ យើងមិនយល់ អំពីអត្តសញ្ញាណនេះ ឲ្យបានមួយរយភាគរយទេ ប៉ុន្តែ ពេលដែលយើងបានឃើញព្រះយេស៊ូវយាងមកវិញ យើងនឹងបានដូចជាទ្រង់(ខ.២)។ ថ្ងៃណាមួយ ព្រះអង្គនឹងស្អាងយើងឡើង ឲ្យមានអត្តសញ្ញាណ ដែលព្រះអង្គសព្វព្រះទ័យឲ្យយើងមានតាំងពីរដើម…
សេចក្តីស្រឡាញ់ និងសន្តិភាព
ខ្ញុំតែងតែមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលសន្តិភាព ដ៏មានអំណាច ដែលមិនអាចពិពណ៌នាបាន(ទំនុកដំកើង ៤:៧) អាចកើតមាន ពេញក្នុងចិត្តរបស់យើង សូម្បីតែនៅពេលដែលយើងមានទុក្ខព្រួយបំផុតក៏ដោយ។ ខ្ញុំបានពិសោធន៍នឹងរឿងនេះ កាលពីពេលថ្មីៗនេះ នៅក្នុងពិធីបុណ្យរំឭកមរណៈភាពរបស់ឪពុកខ្ញុំ។ ថ្ងៃនោះ មានមនុស្សជាច្រើនដែលខ្ញុំបានស្គាល់ បានចូលមកជួយរំលែកទុក្ខម្នាក់ម្តងៗ ហើយក្នុងចំណោមពួកគេ ក៏មានវត្តមានរបស់មិត្តភក្តិដ៏ល្អម្នាក់ ដែលធ្លាប់រៀនជាមួយគ្នា នៅវិទ្យាល័យ ធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុន។ គាត់មិនបាននិយាយអ្វីទេ គឺគ្រាន់តែបានឱបខ្ញុំជាប់ អស់ពេលមួយសន្ទុះធំ។ គាត់បានបង្ហាញចេញនូវការយល់ចិត្ត ដោយភាពស្ងាត់ស្ងៀម ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា សន្តិភាពបានចាប់ផ្តើមកើតមាន ក្នុងសេចក្តីទុក្ខ នៅថ្ងៃដ៏ពិបាកនោះ។ ការនេះបានរំឭកខ្ញុំថា ខ្ញុំមិននៅឯកោឡើយ គឺខុសពីការគិតរបស់ខ្ញុំ។
គឺដូចដែលស្តេចដាវីឌបានពិពណ៌នា ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក១៦ សន្តិភាព ឬសេចក្តីសុខសាន្ត និងក្តីអំណរ ដែលព្រះបាននាំចូលក្នុងជីវិតយើង មិនបានកើតឡើង ពីការខំាមាត់សង្កត់ចិត្ត អត់ធ្មត់ ក្នុងពេលដ៏ពិបាកនោះទេ តែវាជាអំណោយ ដែលយើងទទួលបាន ពេលដែលយើងចូលជ្រក ក្នុងព្រះដ៏ល្អនៃយើង(ខ.១-២)។
អ្នកខ្លះបានព្យាយាមធ្វើឲ្យខ្លួនឯង ឈប់គិតអំពីការឈឺចាប់ ដែលបណ្តាលមកពីការបាត់បង់ជីវិតរបស់មនុស្សជាទីស្រឡាញ់ ឬប្រហែលជាគិតចង់ងាកទៅរកព្រះនេះ ឬព្រះនោះ ដើម្បីដកការឈឺចាប់ចេញ។ ប៉ុន្តែ មិនយូរមិនឆាប់ គេនឹងបានដឹងថា ការព្យាយាមជៀសចេញពីការឈឺចាប់ បែរជានាំឲ្យការឈឺចាប់ កាន់តែចូលជ្រៅក្នុងចិត្ត (ខ.៤)។…
ការរៀបចំ សម្រាប់ធ្វើការល្អ
មានពេលមួយ ខ្ញុំនិងភរិយារបស់ខ្ញុំបានធ្វើដំណើរកម្សាន្តវិស្សមកាល នៅប្រទេសក្រៅ។ ពេលដែលយើងកំពុងតែដើរតាមផ្លូវ មានមនុស្សមាឌធំម្នាក់ ដែលយើងមិនដែលស្គាល់ បានដើរមករកយើង ធ្វើឲ្យយើងរាថយ ដោយការភ័យខ្លាច។ ដំណើរកម្សាន្តរបស់យើងលើកនោះបានជួបរឿងអាក្រក់ជាច្រើនមកហើយ។ យើងត្រូវគេស្រែកគំហកដាក់ ត្រូវគេបោកប្រាស់ និងត្រូវគេកេងប្រវ័ញ្ចជាច្រើនលើកច្រើនសារ។ តើយើងនឹងត្រូវជួបរឿងដែលគួរឲ្យភ័យខ្លាចមួយទៀតឬ? ពេលនោះ គួរឲ្យភ្ញាក់ផ្អើលណាស់ តាមពិតបុរសនោះ គ្រាន់តែចង់បង្ហាញកន្លែង ដែលយើងអាចមើលទេសភាពដ៏ស្រស់ស្អាតបំផុតរបស់ទីក្រុងរបស់គាត់ប៉ុណ្ណោះ។ បន្ទាប់មក គាត់ក៏បានហុចដុំស្ករសូកូឡាមួយដុំមកយើង ដោយទឹកមុខញញឹម ហើយក៏បានចាកចេញទៅ។ អំពើល្អដ៏តូចនេះបានធ្វើឲ្យយើងមានអារម្មណ៍រីករាយពេញមួយថ្ងៃ និយាយរួម ការនេះបានធ្វើឲ្យការធ្វើដំណើរកម្សាន្តរបស់យើងមានន័យ។ រឿងនេះបានធ្វើឲ្យយើងមានការដឹងគុណ ចំពោះបុរសម្នាក់នោះ និងចំពោះព្រះជាម្ចាស់ ដែលបានធ្វើឲ្យយើងមានអំណរឡើងវិញ។
តើហេតុអ្វី បានជាបុរសម្នាក់នោះដើរមករកមនុស្សពីរនាក់ ដែលគាត់មិនដែលស្គាល់ នៅថ្ងៃនោះ? តើគាត់កំពុងតែដើររកនរណាម្នាក់ ដែលគាត់អាចឲ្យស្ករសូកូឡានោះ ដើម្បីឲ្យគេសប្បាយចិត្តឬ?
វាពិតជាអស្ចារ្យណាស់ ដែលអំពើល្អដ៏តូចបំផុត អាចនាំមកនូវស្នាមញញឹមស្រស់បំផុត ហើយថែមទាំងអាចនាំនរណាម្នាក់ ទៅរកព្រះជាម្ចាស់។ ព្រះគម្ពីរបាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃការធ្វើការល្អ(យ៉ាកុប ២:១៧,២៤)។ បើយើងបានទទួលការជម្រុញចិត្ត ឲ្យធ្វើការល្អ នោះយើងមានការធានាថា ព្រះជាម្ចាស់មិនគ្រាន់តែជួយឲ្យយើងអាចធ្វើការល្អប៉ុណ្ណោះឡើយ តែថែមទាំងបាន “រៀបចំទុកជាមុន ដើម្បីឲ្យយើងធ្វើការល្អ” ទៀតផង(អេភេសូរ ២:១០)។
ថ្ងៃនេះ ព្រះជាម្ចាស់ប្រហែលជាបានរៀបចំយើង ឲ្យទៅជួបនរណាម្នាក់ ដែលកំពុងតែត្រូវការពាក្យលើកទឹកចិត្ត នៅថ្ងៃនេះ…
សេចក្តីស្រឡាញ់ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ
មុនពេលខ្ញុំទទួលជឿព្រះយេស៊ូវ ខ្ញុំមានរបួសយ៉ាងជ្រៅ នៅក្នុងចិត្ត បានជាខ្ញុំជៀសវាងទំនាក់ទំនងជិតស្និទ្ធ ដោយមិនចង់ជួបការឈឺចាប់ថែមទៀត។ ម្តាយរបស់ខ្ញុំ នៅតែធ្វើជាមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំ រហូតដល់ពេលដែលខ្ញុំបានរៀបការជាមួយអ័លែន(Alan)។ ប្រាំពីរឆ្នាំក្រោយមក ពេលដែលយើងហៀបនឹងលែងលះគ្នា ខ្ញុំក៏បានយកហ្សាវីយើរ(Xavier) កូនរបស់យើងទៅព្រះវិហារ កាលដែលគាត់ស្ថិតក្នុងវ័យសិស្សសាលាមត្តេយ្យនៅឡើយ។ ខ្ញុំបានអង្គុយ នៅក្បែរមាត់ទ្វារចេញក្រៅ ដោយការភ័យខ្លាច មិនហ៊ានទុកចិត្តអ្នកដទៃ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏កំពុងតែស្រេកឃ្លានរកជំនួយ។
តែអរព្រះគុណព្រះអង្គ បងប្អូនរួមជំនឿរបស់យើងបានមករកខ្ញុំ ហើយអធិស្ឋានឲ្យគ្រួសារខ្ញុំ ព្រមទំាងបានបង្រៀនខ្ញុំ ឲ្យចេះពង្រឹងទំនាក់ទំនង ដែលខ្ញុំមានជាមួយព្រះជាម្ចាស់ តាមរយៈការអធិស្ឋាន និងការអានព្រះគម្ពីរ។ មួយរយៈក្រោយមក សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ និងកូនរបស់ទ្រង់ បានធ្វើឲ្យជីវិតខ្ញុំមានការផ្លាស់ប្តូរ។
រយៈពេល២ឆ្នាំ បន្ទាប់ពីខ្ញុំ អ័លែន និងហ្សាវីយើរបានទៅព្រះវិហារទាំងអស់គ្នាជាលើកទីមួយ យើងក៏បានទទួលបុណ្យជ្រមុជទឹក។ ក្រោយមក ក្នុងអំឡុងពេលនៃការសន្ទនា ប្រចាំសប្តាហ៍ ជាមួយម្តាយរបស់ខ្ញុំ គាត់ក៏បានប្រាប់ខ្ញុំថា ខ្ញុំមានការខុសប្លែកពីមុន ហើយគាត់ក៏បានឲ្យខ្ញុំចែកចាយ អំពីព្រះយេស៊ូវឲ្យគាត់ស្តាប់។ ពីរបីខែកន្លងផុតទៅ គាត់ក៏បានទទួលជឿព្រះគ្រីស្ទ ជាព្រះអង្គសង្រ្គោះផងដែរ។
ព្រះយេស៊ូវបានកែប្រែជីវិតមនុស្សជាច្រើន ដែលមានដូចជាលោកសូលជាដើម ដែលគាត់ស្ថិតក្នុងចំណោមអ្នកបៀតបៀនពួកជំនុំ ដែលបង្កឲ្យមានភ័យខ្លាចបំផុត ទាល់តែគាត់បានជួបព្រះគ្រីស្ទ(កិច្ចការ ៩:១-៥)។ អ្នកខ្លះបានជួយលោកសូលឲ្យស្វែងយល់បន្ថែម អំពីព្រះយេស៊ូវ(ខ.១៧-១៩)។ គេក៏បានឃើញគាត់មានការផ្លាសប្រែដ៏ឆាប់រហ័ស ហើយថែមទាំងបានបង្រៀនព្រះបន្ទូល ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ(ខ.២០-២២)។
យើងប្រហែលជាមិនបានជួបព្រះយេស៊ូវ…
ការផ្លាស់ប្តូរទីលំនៅ និងការផ្លាស់ប្តូរចិត្ត
យោងតាមមន្ទីរជំរឿនរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ជាមធ្យម ជនជាតិអាមេរិកបានផ្លាស់ប្តូរទីលំនៅ ពីអាស័យដ្ឋានមួយ ទៅអាស័យដ្ឋានមួយទៀត អស់១១ ទៅ១២ដង ក្នុងអំឡុងពេលនៃការរស់នៅមួយជីវិត។ កាលពីឆ្នាំមុន មានប្រជាជនអាមេរិក ២៨លាននាក់ បានរើផ្ទះទៅរស់នៅ ក្រោមដំបូលផ្ទះថ្មី។
ក្នុងអំឡុងពេល ដែលជនជាតិអ៊ីស្រាអែលរស់នៅវិលវល់ ក្នុងវាលរហោស្ថាន អស់រយៈពេល៤០ឆ្នាំ ព្រះវត្តមានរបស់ព្រះជាម្ចាស់បានប្រើពពក ដើម្បីដឹកនាំគ្រួសារនៃប្រជាជាតិមួយនេះ ពីកន្លែងមួយ ទៅកន្លែងមួយទៀត ដោយការរំពឹងថា នឹងបានទទួលស្រុកកំណើតថ្មី។ ពួកគេបានធ្វើការផ្លាស់ទីលំនៅជាច្រើនលើកច្រើនសារ នៅក្នុងវាលរហោស្ថាន។ មហារគ្រួសារដ៏ធំនេះបានរើឥវ៉ាន់ ទៅកាន់កន្លែងជាច្រើន ដោយពួកគេមិនគ្រាន់តែដឹកជញ្ជូនរបស់ទ្រព្យផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែក៏បានដឹកជញ្ជូនត្រសាល និងគ្រឿងលម្អនៃរោងឧបោសថ ដែលនៅទីនោះ ព្រះជាម្ចាស់បានជួបជាមួយលោកម៉ូស(មើល និក្ខមនំ ២៥:២២)។
ជាច្រើនឆ្នាំក្រោយមក ព្រះយេស៊ូវក៏បានប្រទាននូវអត្ថន័យ កាន់តែពេលលេញថែមទៀត សម្រាប់រឿងនៃការផ្លាស់ប្តូរទីលំនៅនេះ។ ព្រះអង្គមិនបានប្រើពពក ដើម្បីដឹកនាំពួកគេទៀតឡើយ ផ្ទុយទៅវិញ ទ្រង់បានដឹកនាំពួកគេ ដោយព្រះអង្គទ្រង់ផ្ទាល់តែម្តង។ ពេលដែលទ្រង់មានបន្ទូលថា “ចូរមកតាមខ្ញុំ”(ម៉ាថាយ ៤:១៩) គឺទ្រង់កំពុងតែបង្ហាញថា ការផ្លាស់ប្រែចិត្ត ជាការផ្លាស់ប្តូរដែលសំខាន់បំផុត និយាយរួម គឺសំខាន់លើសការផ្លាស់ប្តូរទីលំនៅ។ ទ្រង់បានដឹកនាំទំាំងមិត្តសំឡាញ់ និងខ្មាំងសត្រូវរបស់ទ្រង់ ទៅកាន់ឈើឆ្កាងរបស់ចក្រភពរ៉ូម៉ាំង ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានបង្ហាញឲ្យពួកគេបានដឹងថា ព្រះនៃពពក និងរោងឧបោសថ មានការលះបង់ប៉ុណ្ណា…