ភាពល្អឥតខ្ចោះ ដែលមិនល្អឥតខ្ចោះ
កាលខ្ញុំនៅរៀននៅសកលវិទ្យាល័យ សាស្រ្តាចារ្យរបស់ខ្ញុំម្នាក់ បានសង្កេតឃើញថា ខ្ញុំមានភាពសុក្រឹតនិយម ឬភាពល្អឥតខ្ចោះនិយម ដែលនាំឲ្យមានការពន្យាពេលជាញឹកញាប់។ គាត់ក៏បានផ្តល់យោបលខ្លះៗ ប្រកបដោយប្រាជ្ញាដល់ខ្ញុំ។ គាត់មានប្រសាសន៍ថា “ចូរកុំបណ្តោយឲ្យភាពល្អឥតខ្ចោះ ធ្វើជាសត្រូវរបស់ភាពល្អ”។ គាត់ពន្យល់ថា ការព្យាយាមធ្វើកិច្ចការឲ្យបានល្អឥតខ្ចោះ អាចរារាំងការប្រថុយ ដែលចាំបាច់សម្រាប់ការលូតលាស់។ ប៉ុន្តែ ការទទួលស្គាល់ថា កិច្ចការរបស់ខ្ញុំ មិនតែងតែមានភាពល្អឥតខ្ចោះ នាំឲ្យខ្ញុំមានសេរីភាព នៅក្នុងការបន្តលូតលាស់។
យ៉ាងណាមិញ សាវ័កប៉ុលបានពន្យល់ថា យើងត្រូវឈប់ធ្វើឲ្យខ្លួនឯងមានភាពល្អឥតខ្ចោះ នៅលើផែនដី ពុំនោះទេ វានឹងធ្វើឲ្យយើងភ្លេចថា យើងត្រូវការជំនួយពីព្រះគ្រីស្ទ។
សាវ័កប៉ុលបានរៀនសូត្រអំពីបញ្ហានេះ ដោយឆ្លងកាត់ការពិបាកជាច្រើន។ ពីដំបូងគាត់បានព្យាយាមអនុវត្តតាមក្រឹត្យវិន័យរបស់ព្រះ ឲ្យបានល្អឥតខ្ចោះ ប៉ុន្តែ បន្ទាប់ពីគាត់បានជួបព្រះយេស៊ូវហើយ អ្វីៗក៏បានផ្លាស់ប្តូរ(កាឡាទី ១:១១-១៦)។ សាវ័កប៉ុលក៏បានដឹងថា បើសិនជាគាត់អាចជួយខ្លួនឯង ឲ្យបានរួចពីបាប ហើយជានឹងព្រះ ដោយខំកាន់តាមក្រឹត្យវិន័យ នោះ “ព្រះយេស៊ូវមិនចំាបាច់ត្រូវយាងមកសុគតឡើយ”(២:២១)។ មានតែការឈប់ពឹងកម្លាំងខ្លួនឯងទេ ដែលអាចជួយឲ្យគាត់បានពិសោធន៍នឹងព្រះវត្តមាននៃព្រះយេស៊ូវរស់ នៅក្នុងគាត់(ខ.២០)។ មានតែនៅក្នុងភាពមិនល្អឥតខ្ចោះរបស់គាត់ទេ ដែលអាចឲ្យគាត់ពិសោធន៍នឹងអំណាចដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់។
ការនេះមិនមានន័យថា យើងមិនគួរប្រឆាំងនឹងអំពើបាប(ខ.១៧) នោះឡើយ វាមានន័យថា យើងត្រូវឈប់ពឹងផ្អែកលើកម្លាំងខ្លួនឯង ដើម្បីលូតលាស់ខាងវិញ្ញាណ(ខ.២០)។
ក្នុងមួយជីវិតនេះ យើងមិនអាចមានភាពល្អឥតខ្ចោះបានឡើយ។ ប៉ុន្តែ ពេលដែលយើងបន្ទាបចិត្ត ទទួលស្គាល់ថា យើងតែងតែត្រូវការព្រះដ៏ល្អឥតខ្ចោះ…
ព្រះយេស៊ូវជ្រាបថា ហេតុអ្វី?
ខ្ញុំមានមិត្តភក្តិម្នាក់ ដែលមានការធូរស្បើយខ្លះៗ ពីជម្ងឺ ប៉ុន្តែ នៅតែតយុទ្ធនឹងផ្នែកដ៏ឈឺចាប់ នៃជម្ងឺរបស់ខ្លួន។ មិត្តភក្តិដទៃទៀតបានជាពីការញៀនថ្នាំ ប៉ុន្តែ នៅតែមានអារម្មណ៍ថា មិនមានភាពគ្រប់គ្រាន់ ហើយក៏ស្អប់ខ្លួនឯង។ ហើយខ្ញុំក៏បានឆ្ងល់ថា ហេតុអ្វីបានជាព្រះទ្រង់មិនប្រោសពួកគេឲ្យបានជាទាំងស្រុង គឺប្រោសឲ្យបានជាម្តងជាសម្រេច?
បទគម្ពីរម៉ាកុស ៨:២២-២៦ បានចែងអំពីព្រឹត្តិការដែលព្រះយេស៊ូវប្រោសបុរសពិការភ្នែកម្នាក់ ឲ្យមើលឃើញ។ ពីដំបូងទ្រង់នាំបុរសនោះ ទៅឆ្ងាយពីភូមិ។ បន្ទាប់មក ទ្រង់ក៏បានស្តោះពីលើភ្នែករបស់បុរសនោះ ហើយក៏បាន “ដាក់ព្រះហស្តទ្រង់ពីលើគាត់”។ បុរសនោះក៏បាននិយាយថា គាត់មើលឃើញមនុស្សដើរ “មើលទៅដូចជាដើមឈើ”។ បន្ទាប់មក ទ្រង់ក៏បានពាល់ភ្នែកគាត់ម្តងទៀត ហើយលើកនេះ ភ្នែកគាត់បានភ្លឺឡើង “ឃើញច្បាស់ទាំងអស់”។
នៅក្នុងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ព្រះបន្ទូល និងកិច្ចការដែលទ្រង់បានធ្វើ ច្រើនតែធ្វើឲ្យពួកបណ្តាជន និងសិស្សទ្រង់មានការភ្ញាក់ផ្អើល(ម៉ាថាយ ៧:២៨ លូកា ៨:១០ ១១:១៤) ហើយពួកសិស្សជាច្រើនក៏បានដកខ្លួនថយចេញ មិនតាមទ្រង់ទៀត ដោយសារស្តាប់មិនយល់ (យ៉ូហាន ៦:៦០-៦៦)។ ជាការពិតណាស់ ការអស្ចារ្យដែលមានពីរផ្នែកនេះ ក៏បាននាំឲ្យគេមានការភ័ន្តច្រឡំផងដែរ។ ហេតុអ្វីបានជាទ្រង់មិនប្រោសបុរសម្នាក់នោះ ភ្លាមៗ តែម្តង ឲ្យជា ដោយមិនចាំបាច់ត្រូវប្រោសគាត់ពីរដង?
យើងមិនដឹងថា ហេតុអ្វីទេ។ ប៉ុន្តែ ព្រះយេស៊ូវទ្រង់ជ្រាបថា បុរសនោះ និងពួកសិស្សត្រូវការអ្វី នៅពេលនោះ។…
ការមើលថែរយ៉ាងម៉ដ្តចត់
មុនពេលកូនប្រុសខ្ញុំប្រញាប់រត់ចេញតាមទ្វារ ឆ្ពោះទៅសាលារៀន ខ្ញុំក៏បានសួរគាត់ថា តើគាត់បានដុះធ្មេញហើយឬនៅ? ខ្ញុំក៏បានសួរគាត់ម្តងទៀត ដើម្បីរំឭកគាត់ថា ការនិយាយការពិត មានសារៈសំខាន់ប៉ុណ្ណា។ ការដាស់តឿនដ៏សុភាព មិនបានធ្វើឲ្យគាត់ផ្លាស់ប្តូរអត្តចរិកឡើយ បានជាគាត់និយាយបែបលេងសើចថា ខ្ញុំចាំបាច់ត្រូវដាក់កាំមីរ៉ាសុវត្ថិភាពនៅបន្ទប់ទឹក។ ហើយបន្ទាប់មក ខ្ញុំអាចបើកវីដេអូក្នុងកំាមីរ៉ា មើលដោយខ្លួនឯង ដើម្បីឲ្យដឹងថា គាត់បានដុះធ្មេញឬអត់ ហើយគាត់ក៏នឹងលែងចង់និយាយកុហក់ខ្ញុំទៀត។
វត្តមាននៃកាំមីរ៉ាសុវត្ថិភាព អាចជួយក្រើនរំឭកយើង ឲ្យមានវិន័យ ឬអនុវត្តតាមច្បាប់ ឬបទបញ្ជា នៅកន្លែងដែលគេបានបំពាក់កាំមីរ៉ាសុវត្ថិភាពនោះ ប៉ុន្តែ នៅមានកន្លែងដែលយើងអាចធ្វើអ្វីៗ ដោយគ្មានគេចាំឃ្លាំមើល ឬមានវិធីដែលយើងអាចជៀសវាង មិនឲ្យគេឃើញយើង។ ទោះបីជាយើងអាចគេចចេញ ឬប្រើល្បិចដាក់កាំមីរ៉ាសុវត្ថិភាពក្តី ក៏យើងនៅតែមិនអាចកុហក់ខ្លួនឯងបានឡើយថា យើងអាចគេចចេញផុតពីព្រះនេត្ររបស់ព្រះជាម្ចាស់។
គឺដូចដែលព្រះទ្រង់បានសួរថា តើមានអ្នកណានឹងពួនខ្លួននៅទីសំងាត់ឯណា ឲ្យទ្រង់មើលមិនឃើញបានឬទេ?(យេរេមា ២៣:២៤)។ សំណួរនេះ មានការលើកទឹកចិត្ត ក៏ដូចជាការដាស់តឿន។
បទគម្ពីរនេះដាស់តឿនយើងថា យើងមិនអាចលាក់ខ្លួន ផុតពីព្រះជាម្ចាស់ឡើយ។ យើងមិនអាចរត់គេចពីទ្រង់ ឬបញ្ឆោតទ្រង់បានឡើយ។ ការអ្វីក៏ដោយ ដែលយើងធ្វើ គឺទ្រង់សុទ្ធតែទតឃើញទាំងអស់។
បទគម្ពីរនេះក៏បានលើកទឹកចិត្តយើងផងដែរថា គ្មានកន្លែងណា នៅលើផែនដីនេះ ឬនៅនគរស្ថានសួគ៌ ដែលយើងអាចគេចផុតពីការមើលថែររបស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ឡើយ។ សូម្បីតែនៅពេលដែលយើងមានអារម្មណ៍ឯកកោ ក៏ព្រះទ្រង់គង់នៅជាមួយយើង។ ទោះយើងទៅទីណាក៏ដោយ នៅថ្ងៃនេះ ចូរយើងនឹកចាំសេចក្តីពិតនេះ ដែលនឹងលើកទឹកចិត្តយើង…
នៅតែមានសេចក្តីសង្ឃឹម
ក្នុងចំណោមអត្ថបទរាប់រយ ដែលខ្ញុំបាននិពន្ធ សម្រាប់សៀវភៅនំម៉ាណាប្រចាំថ្ងៃ ចាប់តាំងពីឆ្នាំ ១៩៨៨ មានអត្ថបទតិចទេ ដែលនៅដក់ជាប់ក្នុងគំនិតខ្ញុំ។ ដែលក្នុងនោះ មានដូចជាអត្ថបទ ដែលនិយាយអំពីកាលដែល កូនស្រីទាំងពីរ របស់ខ្ញុំ និងម្តាយរបស់ពួកគេ បានចេញទៅបោះជំរុំនៅឆ្ងាយពីផ្ទះ ឬកំពុងធ្វើដំណើរបេសកកម្ម នៅទសវត្សរ៍ឆ្នាំ ១៩៩០ ហើយខ្ញុំ ក៏បាននៅផ្ទះតែពីរនាក់ ជាមួយស្ទីវ(Steve) កូនប្រុសខ្ញុំ ដែលមានអាយុ៦ឆ្នាំនៅឡើយ។
ខណៈពេលដែលយើងកំពុងតែអរសប្បាយនឹងការធ្វើដំណើរទៅអាកាសយាន្តដ្ឋាន ស្ទីវក៏បានងាកមកខ្ញុំ រួចនិយាយថា “បងមែលីស្សាអត់នៅចឹង ដូចមិនសូវសប្បាយទេ”។ មែលីស្សាជាបងស្រីអាយុ៨ឆ្នាំរបស់គាត់ ដែលបានជួយគាត់ជាច្រើន។ កាលនោះ យើងទំាងពីរនាក់ មិនបានដឹងទេថា ពាក្យសម្តីនេះ នឹងមានន័យចាក់ដោតចិត្តយើងយ៉ាងណានៅពេលក្រោយមកទៀត។ ជាការពិតណាស់ ក្រោយមក ការរស់នៅរបស់យើង “មិនសប្បាយដូចមុន” អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីមែលីស្សាបានលាចាកលោកទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលនាងស្ថិតក្នុងវ័យជំទង់។ ពេលវេលាដែលបានកន្លងផុតទៅ អាចធ្វើឲ្យការឈឺចាប់របស់យើងថយចុះ ប៉ុន្តែ គ្មានអ្វីដកការឈឺចាប់ចេញពីយើងទាំងស្រុងឡើយ។ ពេលវេលាមិនអាចព្យាបាលរបួសក្នុងចិត្តបានឡើយ។ ប៉ុន្តែ យើងអាចព្យាបាលរបួសនោះបាន ដោយស្តាប់ព្រះបន្ទូលសន្យាដ៏កម្សាន្តចិត្ត ហើយយកមកជញ្ជឹងគិត និងក្រេបយក ដាក់ក្នុងចិត្តយើង។
ចូរយើងស្តាប់ ដោយដឹងថា“កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ”(បរិទេវ ៣:២២)។
ចូរយើងជញ្ជឹងគិតព្រះបន្ទូលទ្រង់…
ជម្រកពេលមានព្យុះភ្លៀង
កាលខ្ញុំរស់នៅ ក្នុងរដ្ឋអូក្លាហូម៉ា ខ្ញុំមានមិត្តភក្តិម្នាក់ ដែលចូលចិត្តដេញតាមខ្យល់កូចយក្សថូនេដូ។ លោកចន បានតាមដានខ្យល់កួចយក្ស យ៉ាងប្រុងប្រយ័ត្ន តាមរយៈការទំនាក់ទំនង ជាមួយអ្នកដេញតាមខ្យល់កួចយក្សដទៃទៀត និងពឹងផ្អែកលើរ៉ាដាប្រចំាតំបន់ ដោយព្យាយាមនៅចម្ងាយដែលមានសុវត្តិភាព ពីខ្យល់កួចយក្សនោះ ខណៈពេលដែលគាត់សង្កេតមើលដំណើរដ៏ហិនហោចរបស់វា ដើម្បីឲ្យគាត់អាចរាយការណ៍ដល់ប្រជាជន អំពីការផ្លាស់ប្តូរភ្លាមៗរបស់វា ដែលអាចនាំឲ្យមានគ្រោះមហន្តរាយ។
ថ្ងៃមួយ ខ្យល់កួចយក្សដែលកំពុងកួចនាំពពកយ៉ាងខ្មួចខ្មាញ់ ស្រាប់តែផ្លាស់ប្តូរទិសដៅភ្លាមៗ ធ្វើឲ្យលោកចនប្រញាប់រត់គេចចេញពីគ្រោះថ្នាក់។ អរគុណព្រះអង្គ ដែលគាត់បានរកឃើញជម្រក ហើយក៏បានរួចជីវិត។
បទពិសោធន៍ដែលលោកចនបានជួបកាលពីរសៀលថ្ងៃនោះ បានធ្វើឲ្យខ្ញុំគិត អំពីផ្លូវដ៏គ្រោះថ្នាក់មួយទៀត គឺ អំពើបាប ក្នុងជីវិតយើង។ ព្រះគម្ពីរបានប្រាប់យើងថា “ដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ។ រួចកាលណាសេចក្តីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់”(យ៉ាកុប ១:១៤-១៥)។
ការល្បួងមានការផ្លាស់ប្តូរ។ ពីដំបូង យើងគិតថា វាហាក់ដូចជាគ្មានគ្រោះថ្នាក់អ្វីទេ ប៉ុន្តែ មិនយូរប៉ុន្មាន វាអាចធ្វើឲ្យមានភាពក្រឡាប់ចក្រ និងច្របូកច្របល់ ក្នុងជីវិតយើង។ ប៉ុន្តែ ពេលដែលការល្បួងគំរាមកំហែងជីវិតយើង ព្រះទ្រង់ប្រទានឲ្យយើងមានជម្រក ដើម្បីការពារខ្យល់ព្យុះដ៏សាហាវនោះបាន។
ព្រះបន្ទូលព្រះ បានប្រាប់យើងថា ទ្រង់នឹងមិនដែលល្បួងយើងឡើង ហើយពេលយើងចាញ់ល្បួង កំហុសគឺបណ្តាលមកពីការសម្រេចចិត្តរបស់យើង។ ប៉ុន្តែ “នៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យយើងរាល់គ្នាអាចនឹងទ្រាំបាន”(១កូរិនថូស…
ផ្ទះដ៏ពិត ដ៏កក់ក្តៅ
មានពេលមួយ កូនប្រុសខ្ញុំសួរថា “ហេតុអ្វីបានជាយើងត្រូវចាកចេញពីផ្ទះយើង ហើយផ្លាស់ទៅនៅកន្លែងផ្សេង?” ស្ថិតក្នុងពេលនោះ ខ្ញុំត្រូវពន្យល់ប្រាប់គាត់ថា យើងចាកចេញពីផ្ទះយើង តែមិនមែនចាកចេញពីផ្ទះដ៏កក់ក្តៅរបស់យើងទេ។ ក្នុងផ្ទះដ៏កក់ក្តៅរបស់យើង គឺជាកន្លែងដែលមានមនុស្សជាទីស្រឡាញ់របស់យើង។ វាជាកន្លែងដែលយើងចង់វិលត្រឡប់មករក បន្ទាប់ពីយើងបានធ្វើដំណើរដ៏វែងឆ្ងាយ ឬបន្ទាប់ពីការធ្វើការពេញមួយថ្ងៃ។
ពេលដែលព្រះយេស៊ូវ គង់នៅបន្ទប់ខាងលើ មុនពេលទ្រង់សុគត នៅពេលប៉ុន្មានក្រោយមកទៀត ទ្រង់បានប្រាប់ពួកសិស្សទ្រង់ថា “កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ”(យ៉ូហាន ១៤:១)។ ពួកសាវ័កមិនដឹងច្បាស់ អំពីអនាគតរបស់ខ្លួន ព្រោះព្រះយេស៊ូវបានថ្លែងទំនាយ អំពីការសុគតរបស់ទ្រង់។ ប៉ុន្តែ ព្រះយេស៊ូវបានធានាដល់ពួកគេ អំពីព្រះវត្តមានទ្រង់ ហើយបានរំឭកពួកគេថា ពួកគេនឹងបានជួបទ្រង់ទៀត។ គឺដូចដែលទ្រង់បានប្រាប់ពួកគេថា “នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”(ខ.២)។ ទ្រង់អាចប្រើពាក្យផ្សេងទៀត ដើម្បីពិពណ៌នា អំពីនគរស្ថានសួគ៌។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់បានជ្រើសរើសពាក្យ ដែលពិពណ៌នា អំពីកន្លែងដែលព្រះដែលយើងស្រឡាញ់ គង់នៅ គឺព្រះអម្ចាស់ យេស៊ូវគ្រីស្ទ។
លោកស៊ី អេស លូអ៊ីស(C. S. Lewis) បានពិពណ៌នាក្នុងសៀវភៅរបស់គាត់ថា “ព្រះវរបិតាយើង ប្រទានពរឲ្យយើងមានភាពស្រស់ស្រាយ នៅក្នុងដំណើរជីវិតយើង ដោយឲ្យយើងមានផ្ទះសំណាក់ដ៏ល្អ សម្រាប់ស្នាក់នៅបណ្តោះអាសន្ន ប៉ុន្តែ ទ្រង់មិនលើកទឹកចិត្តយើង ឲ្យគិតថា ផ្ទះសំណាក់នោះ…
តាមរយៈឈើឆ្កាង
លោកថម(Tom) ដែលជាមិត្តរួមការងាររបស់ខ្ញុំ មានឈើឆ្កាងតូចមួយធ្វើពីកញ្ចក់។ គាត់បានដាក់ឈើឆ្កាងនោះ នៅលើតុការិយ៉ាល័យគាត់។ លោកភីល(Phil) ដែលជាមិត្តភក្តិរបស់គាត់ ក៏ជាអ្នកដែលបានរួចជីវិតពីជម្ងឺមហារីកផងដែរ។ លោកភីលបានឲ្យឈើឆ្កាងកញ្ចក់នេះ ទៅលោកថម ដើម្បីឲ្យគាត់មើលឃើញអ្វីៗគ្រប់យ៉ាង “តាមរយៈឈើឆ្កាងនោះ”។ ឈើឆ្កាងកញ្ចក់នោះ បានធ្វើជាការរំឭក អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងបំណងព្រះទ័យដ៏ល្អ ដែលទ្រង់មានសម្រាប់គាត់។
អ្នកជឿព្រះទាំងអស់មិនងាយនឹកចាំ អំពីសេចក្តីស្រឡាញ់ និងបំណងព្រះទ័យដ៏ល្អរបស់ទ្រង់ជានិច្ចឡើយ ជាពិសេស នៅពេលដែលមានទុក្ខលំបាក។ ស្ថិតក្នុងពេលបែបនោះ យើងងាយនឹងផ្តោតទៅលើបញ្ហារបស់យើង ជាជាងផ្តោតទៅលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។
យ៉ាងណាមិញ ដំណើរជីវិតរបស់សាវ័កប៉ុល បានធ្វើជាគំរូនៃការមានទស្សនៈ ដោយមើលឃើញតាមរយៈឈើឆ្កាង។ ក្នុងពេលដែលគាត់ជួបទុក្ខលំបាក គាត់បានរៀបរាប់ថា គាត់ “មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(២កូរិនថូស ៤:៩)។ គាត់ជឿថា ក្នុងពេលដ៏លំបាកលំបិន ព្រះទ្រង់ក៏កំពុងតែធ្វើការរបស់ទ្រង់ ដើម្បី“បង្កើតឲ្យយើងមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ”(ខ.១៧-១៨)។
ការ “មើលផ្តោត ទៅរករបស់អ្វីដែលមើលមិនឃើញ” គឺមិនមានន័យថា យើងនឹងបានកាត់បន្ថយបញ្ហាយើង ឲ្យនៅតិចបំផុតនោះទេ។ លោកផល បានេត(Paul Barnett) បានបកស្រាយ នៅក្នុងសេចក្តីអធិប្បាយរបស់គាត់ថា “យើងត្រូវមានទំនុកចិត្ត ដោយផ្អែកទៅលើការដឹងច្បាស់ អំពីបំណងព្រះទ័យ ដែលព្រះទ្រង់មានចំពោះយើង ……
តើអ្នកមានសេចក្តីប្រាថ្នាអ្វី?
បុគ្គលិកធនាគារម្នាក់បានបិទរូបឡានសេលប៊ី ខូប្រា(Shelby Cobra) នៅលើបង្អួចបន្ទប់ធ្វើការរបស់គាត់។(ឡានម៉ាកខូប្រា ជារថយន្តដែលបំពេញមុខងារខ្ពស់ ដែលក្រុមហ៊ុន ហ្វ៊ត ម៉ូតូ បានផលិត)។
ថ្ងៃមួយ ខណៈពេលដែលខ្ញុំកំពុងបំពេញមុខជំនួញ នៅធនាគារនោះ ខ្ញុំក៏បានសួរគាត់ថា តើឡាននៅក្នុងរូបថតនោះ ជាឡានរបស់គាត់ឬ? គាត់ក៏បានប្រាប់ខ្ញុំថា វាមិនមែនជាឡានរបស់គាត់ទេ។ វាជាសេចក្តីប្រាថ្នារបស់គាត។ វាជាមូលហេតុដែលគាត់ក្រោកពីគេង ទៅធ្វើការជារៀងរាល់ពេលព្រឹក។ គាត់នឹងមានលុយទិញឡានខូប្រាមួយគ្រឿង នៅថ្ងៃណាមួយ។
ខ្ញុំយល់អំពីសេចក្តីប្រាថ្នារបស់គាត់។ មិត្តភក្តិរបស់ខ្ញុំម្នាក់ មានឡានខូប្រាមួយគ្រឿង ហើយខ្ញុំក៏ធ្លាប់បានបើកវាម្តងដែរ។ វាមានម៉ាស៊ីនខ្លាំង! ប៉ុន្តែ វាមិនសក្តិសមនឹងឲ្យយើងរស់នៅដើម្បីវាឡើយ។ និយាយរួម របស់អ្វីផ្សេងទៀត ក្នុងពិភពលោកនេះ ក៏អញ្ចឹងដែរ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា “អ្នកដែលទុកចិត្តលើរបស់អ្វី ក្រៅពីព្រះជាម្ចាស់ នឹងត្រូវឱន ហើយដួលចុះ”(ទំនុកដំកើង ២០:៨)។
ពីព្រោះព្រះទ្រង់បានបង្កើតយើងមក សម្រាប់ព្រះអង្គទ្រង់ គឺមិនមែនសម្រាប់ការអ្វីផ្សេងទៀតឡើយ។ នេះជាសេចក្តីពិត ដែលយើងត្រូវប្រកាន់ខ្ជាប់ ដើម្បីឆែកពិនិត្យមើលអ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃ។ យើងប្រហែលជាទិញរបស់អ្វីមួយ ដោយសារយើងគិតថា វានឹងធ្វើឲ្យយើងសប្បាយចិត្ត ប៉ុន្តែ ដូចក្មេងតូចម្នាក់ ដែលបានទទួលអំណោយបុណ្យណូអែលមួយឡូ យើងចាំបាច់ត្រូវសួរខ្លួនឯងថា “តើយើងមានហេតុផលតែប៉ុណ្ណេះទេឬ?” យើងបានមើលរំលងចំណុចមួយនេះ។
គ្មានរបស់អ្វីមួយ ដែលលោកិយនេះអាចផ្តល់ឲ្យយើង ដែលធ្វើឲ្យយើងស្កប់ចិត្តបានឡើយ សូម្បីតែរបស់ល្អទាំងអស់ក្នុងលោកិយនេះ នៅតែមិនអាចធ្វើឲ្យយើងស្កប់ចិត្ត។ របស់ទាំងអស់នោះ…
ខ្ញុំមិនអាចធ្វើវាបានទេ!
សិស្សម្នាក់បាននិយាយទាំងពិបាកចិត្តថា “ខ្ញុំមិនអាចធ្វើវាបានទេ!”។ នៅលើក្រដាស់លំហាត់ គាត់មើលឃើញតែអក្សរដែលគេបោះពុម្ភ និងគំនិតដែលពិបាកយល់ ព្រមទាំងថ្ងៃកំណត់ដែលគ្មានការលើកលែង។ គាត់ត្រូវការជំនួយរបស់គ្រូបង្រៀនរបស់គាត់។
យើងប្រហែលជាមានអារម្មណ៍ពិបាកស្រដៀងគាត់ផងដែរ ពេលដែលយើងអានសេចក្តីអធិប្បាយព្រះបន្ទូលនៅលើភ្នំរបស់ព្រះយេស៊ូវ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក”(ម៉ាថាយ ៥:៤៤)។ កំហឹងគឺអាក្រក់ដូចការសម្លាប់មនុស្សដែរ(ខ.២២)។ ការត្រេកត្រអាល គឺមានទោសស្មើរនឹងការផឹតក្បត់(ខ.២៨)។ ហើយបើយើងគិតថា យើងអាចរស់នៅ ត្រូវតាមខ្នាតគំរូ ឬស្តង់ដាទាំងនេះ នោះយើងនឹងសួរខ្លួនឯងថា តើយើងអាចធ្វើបានទេ ពេលដែលទ្រង់មានបន្ទូលថា “ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ”(ខ.៤៨)។
លោកអូសវល ឆេមប័រ(Oswald Chambers) បានមានប្រសាសន៍ថា “ពេលយើងអានសេចក្តីអធិប្បាយព្រះបន្ទូលនៅលើភ្នំរបស់ព្រះយេស៊ូវ យើងអាចមានអារម្មណ៍ថា យើងគ្មានសង្ឃឹមនឹងអាចធ្វើតាមព្រះបន្ទូលទ្រង់បានឡើយ”។ ប៉ុន្តែ គាត់បានមើលឃើញអត្ថប្រយោជន៍នៃការអានសេចក្តីអធិប្បាយព្រះបន្ទូលនេះ ព្រោះពេលដែលយើងមានអារម្មណ៍ថា គ្មានសង្ឃឹមនឹងអាចធ្វើតាមបាន យើងនឹងមានចិត្តចង់ចូលទៅរកព្រះយេស៊ូវ ដូចជាអ្នកទាល់ក្រ សូមទទួលជំនួយពីទ្រង់ ដើម្បីឲ្យអាចធ្វើតាមព្រះបន្ទូលទ្រង់កើត”។
ព្រះទ្រង់ច្រើនតែធ្វើការរបស់ទ្រង់ តាមរបៀបដែលខុសពីការរំពឹងគិតរបស់យើង។ ជាក់ស្តែង អ្នកដែលដឹងថា ខ្លួនមិនអាចធ្វើតាមព្រះបន្ទូលទ្រង់ ដោយពឹងកម្លាំងខ្លួនឯង គឺជាអ្នកដែលទទួលព្រះគុណទ្រង់។ គឺដូចដែលសាវ័កប៉ុលបានបកស្រាយថា “ឱបងប្អូនអើយ អ្នករាល់គ្នាឃើញថា ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម …ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ”(១កូរិនថូស ១:២៦-២៧)។
ក្នុងប្រាជ្ញារបស់ព្រះជាម្ចាស់ ព្រះដ៏ជាគ្រូបង្រៀន ទ្រង់ក៏ជាព្រះសង្រ្គោះរបស់យើងផងដែរ។ ពេលដែលយើងចូលទៅរកទ្រង់…
ព្រះទ្រង់មិនត្រូវការអ្នកធានា
ធនាគារច្រើនតែមានការស្ទាក់ស្ទើរ មិនហ៊ានប្រថុយ នៅក្នុងការផ្តល់ប្រាក់កម្ចី ដល់អតិថិជន ដែលចង់ខ្ចីលុយទិញផ្ទះ ឬឡាន បើសិនជាពួកគេមិនមានប្រវត្តិបង់ប្រាក់ទាន់ពេលវេលា អស់ជាច្រើនឆ្នាំ។ បើសិនជាគ្មានប្រវត្តិនៃការខ្ចីលុយ ដែលបានកត់ត្រាទុកទេ នោះការសន្យាថា នឹងបង់លុយទាន់ពេលវេលា គឺមិនទាន់មានភាពគ្រប់គ្រាន់ ចំពោះធនាគារឡើយ។ តាមធម្មតា អ្នកដែលចង់ខ្ចីលុយនោះ ក៏បានដាច់ចិត្តស្វែងរកនរណាម្នាក់ ដែលមានប្រវត្តិល្អ នៅក្នុងការសងបំណុល ហើយក៏សុំគាត់ឲ្យធ្វើជាអ្នកធានា។ ពួកគេក៏បានចុះហត្ថលេខាជាមួយគ្នា ដោយសន្យាចំពោះធនាគារថា ប្រាក់កម្ចីនឹងត្រូវបានសងវិញគ្រប់ចំនួន និងទាន់ពេលវេលា។
ពេលនរណាម្នាក់ធ្វើការសន្យាចំពោះយើង ទោះនៅក្នុងផ្នែកហិរញ្ញវត្ថុ ក្នុងទំនាក់ទំនងប្តីប្រពន្ធ ឬដោយហេតុផលអ្វីក៏ដោយ យើងរំពឹងចង់ឲ្យពួកគេគោរពពាក្យសន្យានោះ។ យ៉ាងណាមិញ យើងក៏ចង់ឲ្យព្រះទ្រង់រក្សាព្រះបន្ទូលសន្យារបស់ទ្រង់ផងដែរ។ ពេលទ្រង់សន្យាលោកអ័ប្រាហាំថា ទ្រង់នឹងប្រទានពរគាត់ ហើយប្រទាននូវ “កូនចៅជាច្រើន” ដល់គាត់(ហេព្រើរ ៦:១៤ មើលលោកុប្បត្តិ ២២:១៧) លោកអ័ប្រាហំាក៏បានជឿព្រះបន្ទូលសន្យារបស់ទ្រង់។ ក្នុងនាមជាព្រះអាទិករនៃរបស់សព្វសារពើ គ្មាននរណាធំប្រសើរជាងទ្រង់ឡើយ មានតែព្រះជាម្ចាស់ទេ ដែលអាចធានា ចំពោះព្រះបន្ទូលសន្យារបស់ទ្រង់។
លោកអ័ប្រាហាំត្រូវរង់ចាំកំណើតរបស់កូនប្រុសគាត់(ហេព្រើរ ៦:១៥)(ហើយក៏មិនដែលបានឃើញកូនចៅទាំងអស់របស់គាត់មានចំនួនច្រើនប៉ុណ្ណាទេ) ប៉ុន្តែ ព្រះទ្រង់បានបង្ហាញឲ្យយើងដឹងថា ទ្រង់ស្មោះត្រង់ចំពោះព្រះបន្ទូលសន្យាទ្រង់។ ពេលដែលទ្រង់សន្យាថា នឹងគង់នៅជាមួយយើងជានិច្ច(១៣:៥) កាន់យើងជាប់(យ៉ូហាន ១០:២៩) ហើយកម្សាន្តចិត្តយើង(១កូរិនថូស ១:៣-៤) យើងក៏អាចទុកចិត្តថា ទ្រង់នឹងធ្វើតាមព្រះបន្ទូលទ្រង់ផងដែរ។—KIRSTEN HOLMBERG