ការញែកពេល
អ្នកស្រីរីម៉ា(Rima) ជាជនជាតិស៊ីរី ដែលសព្វថ្ងៃនេះ បានផ្លាស់មករស់នៅ ក្នុងទឹកដីសហរដ្ឋអាមេរិក។ នាងបានធ្វើចលនាដៃ និងនិយាយភាសាអង់គ្លេសបន្តិចបន្តួច ដើម្បីពន្យល់គ្រូបង្រៀនរបស់នាង អំពីមូលហេតុដែលនាងមិនសប្បាយចិត្ត។ ទឹកភ្នែករបស់នាងបានធ្លាក់ចុះពីលើថ្ពាល់នាង ខណៈពេលដែលយើងលើកនំគាវហ្វាតាយើរ(នំធ្វើពីសាច់ ប្រូម៉ា និងស្ពៃខ្មៅ) ដែលនាងបានធ្វើ ហើយតម្រៀមយ៉ាងស្រស់ស្អាតនៅលើថាស។ បន្ទាប់មក នាងក៏បាននិយាយថា “មានបុរសម្នាក់” ហើយនាងក៏ធ្វើសម្លេងវឺតៗ ដោយចង្អុលពីទ្វារ រហូតមកដល់បន្ទប់ទទួលភ្ញៀវ ហើយក៏ចង្អុលរហូតទៅដល់ ទ្វារវិញ។ គ្រូបង្រៀនរូបនោះក៏បានកាត់ន័យយល់ ហើយក៏បានដឹងថា មនុស្សមួយចំនួននៅក្នុងពួកជំនុំ នៅតំបន់ជិតខាង គួរតែមកសួរសុខទុក្ខក្រុមគ្រួសាររបស់អ្នកស្រីរីម៉ា ដោយនាំអំណោយខ្លះមកជាមួយផង។ ប៉ុន្តែ មានបុរសម្នាក់ប៉ុណ្ណោះ ដែលបានមកផ្ទះគាត់។ គាត់បានចូលក្នុងផ្ទះគាត់ទាំងប្រញាប់ប្រញាល់ រួចដាក់ប្រអប់មួយចុះ។ ប្រអប់នោះមានរបស់នៅខាងក្នុង ហើយគាត់ក៏ទៅវិញយ៉ាងរហ័ស។ បុរសនោះមានការរវល់នឹងកិច្ចការដែលគាត់ត្រូវទទួលខុសត្រូវ ខណៈពេលដែលអ្នកស្រីរីម៉ា និងគ្រួសាររបស់គាត់ កំពុងតែមានភាពឯកកោ ហើយចង់បានការរស់នៅជាសហគមន៍ ហើយចែករំលែកនំគាវហ្វាតាយើរជាមួយមិត្តភក្តិថ្មីរបស់ពួកគេ។
ព្រះយេស៊ូវចូលចិត្តចំណាយពេលជាមួយជនទាំងឡាយ ដោយមិនរើសអើង។ ទ្រង់បានចូលរួមក្នុងពិធីញាំអាហារពេលល្ងាច និងចូលក្នុងហ្វូងមនុស្សដ៏ពិបាក ហើយចំណាយពេលទំនាក់ទំនងជាមួយបុគ្គលម្នាក់ៗផងដែរ។ ទ្រង់ថែមទាំងបានចូលក្នុងផ្ទះបុរសម្នាក់ ដែលមនុស្សជាច្រើនស្អប់។ លោកសាខេ ដែលជាអ្នកយកពន្ធ បានឡើងដើមឈើ ដើម្បីឲ្យបានឃើញទ្រង់ ហើយពេលព្រះយេស៊ូវទតមើលទៅគាត់ ទ្រង់ក៏មានបន្ទូលថា “ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក”(លូកា ១៩:១-៩)។ ហើយជីវិតរបស់លោកសាខេក៏បានផ្លាស់ប្រែចាប់តាំងពីពេលនោះមក។…
ការអត់ទ្រាំ ដោយសន្តិភាពក្នុងចិត្ត
ខ្ញុំបានបន្តទុកចិត្តព្រះ តាមរយៈការតយុទ្ធរបស់ខ្ញុំ ជាមួយនឹងការឈឺចាប់ដ៏រាំរ៉ៃ ព្រោះការអន់ថយដ៏សាមញ្ញ ក៏អាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែត្រូវខ្មាំងសត្រូវ វាយប្រហារយ៉ាងសាហាវមកលើខ្ញុំ។ បញ្ហាទីមួយបានចាក់ខ្ញុំ ពីខាងស្តាំ។ បញ្ហាទី២ បានច្រានខ្ញុំពីខាងក្រោយ។ បញ្ហាទី៣ បានដាល់ចំច្រមុះខ្ញុំ។ ក្នុងអំឡុងពេលនោះ ពេលដែលកម្លាំងរបស់ខ្ញុំបានអន់ថយទៅ ហើយភាពធូរស្បើយតែមួយភ្លែត បានរត់ចោលខ្ញុំ ខ្ញុំក៏បានគិតថា ការរត់ទៅពួនហាក់ដូចជាគំនិតដ៏ល្អ។ ប៉ុន្តែ ដោយសារខ្ញុំមិនអាចរត់គេចពីការឈឺចាប់របស់ខ្ញុំ ឬផ្លាស់ប្តូរកាលៈទេសៈរបស់ខ្ញុំ ឬមួយមិនអើពើរចំពោះអារម្មណ៍របស់ខ្លួនឯងបាន ខ្ញុំក៏បានរៀនពឹងផ្អែកលើព្រះបន្តិចម្តងៗ ដោយជឿថា ទ្រង់នឹងបីខ្ញុំឆ្លងកាត់បញ្ហាទាំងនោះ។
ពេលខ្ញុំត្រូវការការលើកទឹកចិត្ត ការកម្សាន្តចិត្ត និងសេចក្តីក្លាហាន ខ្ញុំក៏បានមើលបទចម្រៀង របស់អ្នកនិពន្ធព្រះគម្ពីរទំនុកដំកើង ដែលបាននាំបញ្ហារបស់ខ្លួន ថ្វាយដល់ព្រះ។ ក្នុងចំណោមបទគម្ពីរទំនុកដំកើង ដែលខ្ញុំចូលចិត្តជាងគេ មានបទគម្ពីរទំនុកដំកើង ដែលនិយាយ អំពីការដែលស្តេចដាវីឌរត់គេចពីអាប់សាឡំម ដែលជាបុត្រាទ្រង់ ដែលចង់ធ្វើគត់ទ្រង់ ដើម្បីដណ្តើមនគរពីទ្រង់។ ទោះស្តេចដាវីឌបានពោលទំនួញ អំពីស្ថានភាពដ៏ឈឺចាប់នេះក៏ដោយ(ទំនុកដំកើង ៣:១-២) ក៏ទ្រង់នៅតែទុកចិត្តការការពាររបស់ព្រះ ហើយរំពឹងថា ទ្រង់នឹងឆ្លើយតបសេចក្តីអធិស្ឋានរបស់ទ្រង់(ខ.៣-៤)។ ស្តេចអង្គនេះមិនបានបាត់ដំណេក ដោយសារការព្រួយបារម្ភ ឬភ័យខ្លាចការអ្វីដែលអាចកើតឡើងនោះឡើយ ព្រោះទ្រង់ទុកចិត្តថា ព្រះទ្រង់នឹងទ្រទ្រង់ ហើយជួយសង្រ្គោះទ្រង់(ខ.៥-៨)។
ជាញឹកញាប់ ការឈឺចាប់ផ្លូវកាយ និងផ្លូវអារម្មណ៍ អាចធ្វើឲ្យយើងមានអារម្មណ៍ថា យើងកំពុងជួបសត្រូវដ៏សាហាវ។ យើងអាចមានអារម្មណ៍ថា ចង់បោះបង់ចោល…
ទឹកដីដែលនៅឆ្ងាយ
អ្នកស្រីអេមី ខាមៃឃល(Amy Carmichael ឆ្នាំ ១៨៦៧ ដល់ ១៩៥១) មានឈ្មោះល្បីល្បាញ ដោយសារការងារដែលនាងបានធ្វើ ដើម្បីជួយសង្រ្គោះក្មេងស្រីកំព្រា នៅក្នុងប្រទេសឥណ្ឌា ហើយបានផ្តល់ឲ្យពួកគេមានជីវិតថ្មី។ នៅក្នុងពេល ដែលនាងធ្វើការងារដ៏ហត់នឿយនេះ មានពេល ដែលនាងហៅថា “ពេលនៃចក្ខុវិស័យ”។ នៅក្នុងសៀវភៅ ដែលនាងបាននិពន្ធមានចំណងជើងថា ពណ៌មាស ដោយសារពន្លឺដួងច័ន្ទ នាងបានសរសេរថា “នៅក្នុងថ្ងៃ ដែលមានការងារដ៏មមាញឹក យើងស្ទើរតែអាចមើលឃើញ ទឹកដីដែលនៅឆ្ងាយ តែមួយភ្លែត ហើយយើងក៏ឈរនៅស្ងៀម នៅលើផ្លូវថ្នល់ ដោយភ្នែក និងចិត្តផ្ចង់ទៅរកទឹកដីនោះ”។
យ៉ាងណាមិញ ហោរាអេសាយ បានមានប្រសាសន៍ អំពីពេលមួយ ដែលរាស្រ្តរបស់ព្រះ ដែលបះបោរទាស់នឹងទ្រង់ នឹងវិលត្រឡប់មករកទ្រង់វិញ។ គាត់ថា “ភ្នែកឯងនឹងបានឃើញមហាក្សត្រមានទាំងសេចក្តីលំអរុងរឿងរបស់ទ្រង់ គេនឹងមើលទៅឃើញស្រុក ដល់ទីឆ្ងាយបំផុត”(អេសាយ ៣៣:១៧)។ ដើម្បីមើលឃើញ “ទឹកដីដ៏ឆ្ងាយនោះ” យើងត្រូវអនុញ្ញាតឲ្យព្រះទ្រង់លើកយើងឡើង ឲ្យខ្ពស់ជាងបញ្ហា ដែលយើងមាន ក្នុងពេលបច្ចុប្បន្ន ហើយទទួលចក្ខុវិស័យ ដែលផ្តោតទៅលើភាពអស់កល្បជានិច្ច។ ក្នុងអំឡុងពេលដ៏ពិបាក ព្រះអម្ចាស់ជួយឲ្យយើងអាច មើលមកជីវិតយើង តាមទស្សនៈរបស់ទ្រង់ ហើយមានសង្ឃឹមឡើង។ “ពីព្រោះព្រះយេហូវ៉ាទ្រង់ជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រនៃយើងរាល់គ្នា ទ្រង់នឹងជួយសង្គ្រោះយើងផង”(ខ.២២)។
ជារៀងរាល់ថ្ងៃ…
ដល់ចំណុចដែលមិនអាចបកក្រោយវិញបាន
រឿងនោះមិនសាមញ្ញ ដូចការឆ្លងទន្លេឡើយ។ តាមច្បាប់ គ្មានមេទ័ពនៃចក្រភពរ៉ូម៉ាំងណា ដែលត្រូវបានអនុញ្ញាតឲ្យ ដឹកនាំទ័ពដែលប្រដាប់ដោយអាវុធចូល ទៅក្នុងទីក្រុងរ៉ូមឡើយ។ ហេតុនេះហើយបានជា នៅពេលដែលស្តេចជូលា សេសារ(Julius Caesar)ដឹកនាំកងពលទី១៣របស់ទ្រង់ ឆ្លងកាត់ទន្លេរូប៊ីខុន ហើយចូលទៅក្នុងទឹកដីអ៊ីតាលី ក្នុងឆ្នាំ៤៩ មុនគ្រីស្ទសករាជ គេក៏បានចាត់ទុកទង្វើរនេះ ជាការក្បត់ជាតិ។ ឥទ្ធិពលនៃការសម្រេចចិត្តរបស់ស្តេចសេសានៅពេលនោះ មិនអាចបកមកក្រោយវិញបានឡើយ ដោយបណ្តាលឲ្យមានសង្រ្គាមស៊ីវិលអស់ជាច្រើនឆ្នាំ មុនពេលដែលមេទ័ពដ៏អស្ចារ្យរូបនេះ ក្លាយជាអធិរាជនៃចក្រភពរ៉ូម៉ាំង។ រហូតមកដល់សព្វថ្ងៃនេះ ក្នុងភាសាអង់គ្លេស គេបានប្រើពាក្យ “ឆ្លងកាត់ទន្លេរូប៊ីខុន” ក្នុងន័យធៀបថា “គេបានដល់ចំណុចដែលមិនអាចបកក្រោយវិញបានទេ”។
ជួនកាល ពាក្យសម្តីដែលយើងនិយាយជ្រុលហើយ មិនខុសពីការដែលស្តេចសេសារបានឆ្លងទន្លេរូប៊ីខុសនោះឡើយ ពោលគឺមិនអាចបកក្រោយវិញបានទេ។ ពេលដែលពាក្យសម្តីទាំងនោះ បានចេញពីបបូរមាត់យើងហើយ វាអាចជួយគេ ហើយកម្សាន្តចិត្តគេ ឬអាចនាំឲ្យមានការខូចខាត ដែលធ្វើឲ្យយើងមានអារម្មណ៍ថា មិនអាចបកក្រោយវិញបាន ដូចការដែលស្តេចសេសារដឹកនាំទ័ពចូលទីក្រុងរ៉ូមយ៉ាងដូច្នោះដែរ។ លោកយ៉ាកុបបានធ្វើការពិពណ៌នាក្នុងន័យប្រៀបធៀប យ៉ាងដូចនេះថា “អណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ”(យ៉ាកុប ៣:៦)។
ពេលដែលយើងបានធ្វើ ឬនិយាយអ្វី ចំពោះនរណាម្នាក់ ហើយខ្លាចដល់ចំណុចដែលមិនអាចបកក្រោយវិញបាន យើងអាចសូមការអត់ឱនទោសពីពួកគេ និងពីព្រះ(ម៉ាថាយ ៥:២៣-២៤ ១យ៉ូហាន ១:៩)។ ប៉ុន្តែ យកល្អយើងគួរតែសម្រាកជារៀងរាល់ថ្ងៃ…
ការឆ្លើយតប ចំពោះការដឹកនាំរបស់ព្រះ
កាលពីខែសីហា ឆ្នាំ២០១៥ ខ្ញុំបានត្រៀមខ្លួនចូលរៀននៅសកលវិទ្យាល័យ ដែលស្ថិតនៅចម្ងាយផ្លូវធ្វើដំណើរប្រហែលពីរម៉ោងពីផ្ទះខ្ញុំ។ ពេលនោះ ខ្ញុំក៏បានដឹងថា ខ្ញុំប្រហែលជាមិនត្រឡប់មករស់នៅក្នុងផ្ទះខ្ញុំវិញ បន្ទាប់ពីការបញ្ចប់ការសិក្សាឡើយ។ ខ្ញុំក៏បានគិតកាន់តែខ្លាំង។ តើធ្វើដូចម្តេចឲ្យខ្ញុំអាចចាកចេញពីផ្ទះ ពីគ្រួសារ និងពីពួកជំនុំរបស់ខ្ញុំកើត? ចុះប្រសិនបើនៅពេលក្រោយ ព្រះទ្រង់ត្រាសហៅខ្ញុំទៅនៅ ក្នុងរដ្ឋ ឬប្រទេសផ្សេងទៀត តើខ្ញុំនឹងធ្វើដូចម្តេច?
កាលពីមុនខ្ញុំមានការភ័យខ្លាច គឺមិនខុសពីលោកម៉ូសេ នៅពេលដែលព្រះទ្រង់ត្រាសហៅគាត់ឲ្យ ទៅគាល់ស្តេចផារ៉ោន ដើម្បីនាំរាស្រ្តទ្រង់ គឺពួកអ៊ីស្រាអែល ចេញពីនគរអេស៊ីព្ទ(និក្ខមនំ ៣:១០)។ ខ្ញុំមិនចង់ចាកចេញពីកន្លែងដ៏សុខស្រួលរបស់ខ្ញុំទេ។ ជាការពិតណាស់ លោកម៉ូសេបានស្តាប់បង្គាប់ និងដើរតាមព្រះ ប៉ុន្តែ មុននោះ គាត់បានសួរទ្រង់ ហើយបានទូលសូមឲ្យអ្នកផ្សេងទៀត ទៅជំនួសគាត់វិញ(ខ.១១-១៣ ៤:១៣)។
តាមគំរូរបស់លោកម៉ូសេ យើងអាចដឹងថា មានការអ្វីខ្លះដែលយើងមិនគួរធ្វើ ពេលដែលយើងដឹងច្បាស់ថា ព្រះទ្រង់ពិតជាបានត្រាសហៅយើងមែន។ យើងមិនគួរគេចវេសឡើយ ផ្ទុយទៅវិញ យើងអាចព្យាយាមយកគំរូតាមពួកសាវ័ក។ ពេលព្រះយេស៊ូវត្រាសហៅពួកគេ ពួកគេបានចាកចេញពីអ្វីៗគ្រប់យ៉ាង ហើយក៏បានដើរតាមទ្រង់(ម៉ាថាយ ៣:២០-២២ លូកា ៥:២៨)។ ការភ័យខ្លាចតែងតែកើតមានជាធម្មតា ប៉ុន្តែ យើងអាចទុកចិត្តផែនការរបស់ព្រះ។
ការនៅឆ្ងាយពីផ្ទះ នៅតែមានការពិបាក សូម្បីតែនៅក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែ ពេលដែលខ្ញុំបន្តស្វែងរកបំណងព្រះទ័យព្រះ ទ្រង់ក៏បានបើកទ្វារ សម្រាប់ខ្ញុំ ដែលជាការបញ្ជាក់ថា…
ស្នាមអង្គុលីរបស់ព្រះ
កញ្ញាលីហ្គុន ស្ទីវិន(Lygon Stevens) ចូលចិត្តឡើងភ្នំ ជាមួយបងប្រុសរបស់នាង ឈ្មោះនីក(Nick)។ អ្នកទាំងពីរជាអ្នកឡើងភ្នំដែលមានបទពិសោធន៍ ហើយក៏បានឡើងដល់កំពូលភ្នំ មែកឃីនលេយ(ដេណាលី) ដែលជាភ្នំខ្ពស់ជាងគេ នៅតំបន់អាមេរិកខាងជើង។ បន្ទាប់មក ក្នុងខែមករា ឆ្នាំ២០០៨ ពួកគេបានជួបហេតុការផ្ទាំងទឹកកករអឹលចុះពីលើភ្នំ ដែលបាននាំទៅជាមួយ បណ្តាលឲ្យលោកនីករងរបួស ហើយកញ្ញាលីហ្គុនក៏បានបាត់បង់ជីវិត ក្នុងវ័យ២០ឆ្នំា។ ក្រោយមក លោកនីកក៏បានរកឃើញសៀវភៅកំណត់ហេតុរបស់ប្អូនស្រីខ្លួន នៅក្នុងការបូបស្ពាយរបស់នាង។ ពេលនោះ គាត់មានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយសារអ្វីដែលនាងបានសរសេរក្នុងសៀវភៅនោះ។ សៀវភៅនោះ មានពេញទៅដោយការជញ្ជឹងគិតព្រះបន្ទូល ការអធិស្ឋាន និងការសរសើរដំកើងព្រះ គឺដូចដែលនាងបានសរសេរថា “ខ្ញុំជាស្នាដៃសីល្បៈ ដែលព្រះទ្រង់បានរចនាមក ដោយមានហត្ថលេខារបស់ទ្រង់។ ប៉ុន្តែ ទ្រង់មិនមែនធ្វើតែប៉ុណ្ណេះឡើយ។ តាមពិត ទ្រង់ទើបតែចាប់ផ្តើម … ខ្ញុំមានស្នាមអង្គុលីរបស់ទ្រង់ នៅលើជីវិតខ្ញុំ។ ទ្រង់មិនបានបង្កើតមនុស្សម្នាក់ទៀត ឲ្យដូចខ្ញុំឡើយ... ខ្ញុំមានកិច្ចការមួយដែលត្រូវធ្វើក្នុងជីវិតនេះ ដែលមានតែខ្ញុំទេ ដែលសក្តិសមនឹងធ្វើវា”។
ទោះកញ្ញាលីហ្គុន មិនមានជីវិតខាងសាច់ឈាម នៅលើផែនដីនេះទៀតក៏ដោយ ក៏កេរដំណែល នៃជីវិត និងសៀវភៅកត់ត្រារបស់នាង បានលើកទឹកចិត្ត ហើយជំរុញចិត្តអ្នក ដែលនាងបានឃ្លាតចាកចេញទៅ។
ដោយសារព្រះទ្រង់បានបង្កើតយើងមក ឲ្យមានរូបភាពដូចទ្រង់(លោកុប្បត្តិ ១:២៦) នោះមនុស្សម្នាក់ៗ ជា “ស្នាដៃសីល្បៈ…
ការឈរនៅលើសេចក្តីសន្យា
កាលបងប្រុសរបស់មិត្តភក្តិខ្ញុំ នៅពីក្មេង គាត់បានធានាដល់ប្អូនស្រីគាត់ថា បើនាងលោតចុះពីកន្លែងខ្ពស់ណាមួយ ដោយប្រើឆ័ត្រ នោះឆ័ត្រនឹងជួយឲ្យនាងធ្លាក់ចុះមកដីយឺតៗ ដោយសុវត្ថិភាព បើសិនជានាង គ្រាន់តែ “ជឿ” ប៉ុណ្ណោះ។ ដូចនេះ នាងក៏បានលោតចុះពីលើដំបូលជម្រុក ដោយ “ជំនឿ” ហើយក៏បានសន្លប់បាត់ស្មារតី ដោយមានរបួសស្រាល នៅត្រង់ក្បាល។
កាលណាព្រះទ្រង់សន្យា ឬធានាអ្វីដល់យើងហើយ នោះអ្វីដែលទ្រង់មានបន្ទូល គឺជាការពិត។ ប៉ុន្តែ យើងត្រូវប្រាកដថា យើងកំពុងតែមានជំហរនៅលើព្រះបន្ទូលដ៏ពិតរបស់ព្រះ ពេលដែលយើងចង់ឲ្យព្រះបន្ទូលសន្យាទ្រង់ សម្រេចក្នុងជីវិតយើង ព្រោះទាល់តែយ៉ាងដូច្នេះ ទើបយើងដឹងច្បាស់ថា ព្រះទ្រង់នឹងធ្វើ ឬប្រទានអ្វីដែលទ្រង់បានសន្យា។ សេចក្តីជំនឿមានអំណាច នៅពេលដែលយើងប្រើវា។ សេចក្តីជំនឿយើងមានប្រយោជន៍ នៅពេលដែលវាផ្អែកទៅលើព្រះបន្ទូលសន្យាដ៏ច្បាស់លាស់ និងមានន័យរបស់ព្រះ។ ពុំនោះទេ ជំនឿយើងគ្រាន់តែជាការគិតប្រាថ្នាចង់បានប៉ុណ្ណោះ។
សូមយើងស្តាប់ហេតុផលដូចតទៅ។ ព្រះទ្រង់បានសន្យាថា “ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្តីនោះនឹងបានសំរេចដល់អ្នករាល់គ្នាជាមិនខាន។ ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន”(យ៉ូហាន ១៥:៧-៨)។ ខគម្ពីរនេះមិនមែនជាការសន្យាថា ព្រះទ្រង់នឹងឆ្លើយតបរាល់ការអធិស្ឋានរបស់យើងនោះឡើយ ប៉ុន្តែ តាមពិត ខគម្ពីរនេះជាការសន្យាថា ទ្រង់នឹងឆ្លើយតប ចំពោះរាល់ការស្រេកឃ្លានចង់បានសេចក្តីសុចរិត ដែលសាវ័កប៉ុលបានហៅថា “ផលផ្លែនៃព្រះវិញ្ញាណ”(កាឡាទី ៥:២២-២៣)។ បើយើងស្រេកឃ្លានចង់បានសេចក្តីបរិសុទ្ធ ហើយទូលសូមសេចក្តីបរិសុទ្ធពីព្រះ នោះទ្រង់នឹងប្រទានសេចក្តីបរិសុទ្ធដល់យើង…
ការនៅជាប់ព្រះបន្ទូលព្រះ
បន្ទាប់ពីខ្ញុំបានជូនកូនស្រីខ្ញុំ ដល់សាលាហើយ ខ្ញុំបានដើរជាច្រើនគីឡូម៉ែត្រ ត្រឡប់មកផ្ទះវិញ។ ការនេះបាននាំឲ្យខ្ញុំ មានឱកាសទន្ទេញខគម្ពីរមួយចំនួន ប្រសិនបើខ្ញុំ ចង់ទន្ទេញខគម្ពីរទាំងនោះ។ ពេលដែលខ្ញុំចំណាយពេលប៉ុន្មាននាទីនោះ ដើម្បីរំឭកព្រះបន្ទូលព្រះ ក្នុងគំនិតខ្ញុំ ជាញឹកញាប់ ខ្ញុំសង្កេតឃើញថា ព្រះបន្ទូលទ្រង់ច្រើនតែវិលត្រឡប់មករកខ្ញុំទៀត នៅថ្ងៃដដែលនោះ ដែលនាំឲ្យខ្ញុំមានការកម្សាន្តចិត្ត និងប្រាជ្ញា។
ពេលលោកម៉ូសេនំាពួកអ៊ីស្រាអែល ឲ្យត្រៀមខ្លួនចូលទឹកដីសន្យា គាត់បានជំរុញពួកគេ ឲ្យនៅជាប់នឹងព្រះរាជបញ្ជា និងក្រឹត្យវិន័យរបស់ព្រះអម្ចាស់(ចោទិយកថា ៦:១-២)។ គាត់ចង់ឲ្យពួកគេមានភាពសម្បូរសប្បាយ បានជាគាត់ប្រាប់ពួកគេថា ពួកគេគួរតែរំឭកក្រឹត្យវិន័យរបស់ព្រះ នៅក្នុងគំនិតរបស់ពួកគេ ហើយបង្រៀនកូនចៅពួកគេ ឲ្យចេះក្រឹត្យវិន័យទ្រង់ផងដែរ(ខ.៦-៧)។ គាត់ថែមទាំងបានប្រាប់ពួកគេ ឲ្យសរសេរក្រឹត្យវិន័យទ្រង់នៅលើស្លាក ហើយចងវានៅលើកដៃ និងលើថ្ងាសផងដែរ(ខ.៨)។ គាត់មិនចង់ឲ្យពួកគេភ្លេចព្រះរាជបញ្ជារបស់ព្រះ ដែលបានបង្គាប់ពួកគេឲ្យរស់នៅ ជារាស្រ្ត ដែលថ្វាយព្រះកិត្តិនាម ដល់ព្រះអម្ចាស់ ហើយអរសប្បាយនឹងព្រះពរទ្រង់។
តើអ្នកចង់ពិចារណាអំពីព្រះបន្ទូលព្រះ ដោយរបៀបណា នៅថ្ងៃនេះ? សូមសរសេរខគម្ពីរ យ៉ាងហោចណាស់ឲ្យបានមួយខ ហើយពេលណាអ្នកលាងដៃ ឬបរិភោគទឹក សូមសូត្រព្រះបន្ទូលទ្រង់ ហើយរំឭកខគម្ពីរនៅក្នុងគំនិតអ្នក។ ពុំនោះទេ ចូរពិចារណាអំពីបទគម្ពីរដ៏ខ្លីមួយ ទុកជាសកម្មភាពចុងក្រោយ ប្រចាំថ្ងៃ មុនពេលចូលគេង។ មានវិធីសាស្រ្តជាច្រើនទៀត ដើម្បីឲ្យព្រះបន្ទូលព្រះ នៅជាប់ក្នុងចិត្តយើង! —AMY BOUCHER PYE
មុនពេលការចាប់ផ្តើម
“ប៉ុន្តែ បើព្រះទ្រង់គ្មានដើមកំណើត និងទីបញ្ចប់ទេ ហើយតែងតែមានតាំងពីដើមមក តើទ្រង់កំពុងធ្វើអ្វី មុនពេលទ្រង់បង្កើតយើងមក? តើទ្រង់ចំណាយពេលរបស់ទ្រង់ ដោយរបៀបណា?” នេះជាសំណួរ ដែលក្មេងៗ សិស្សសាលារៀនថ្ងៃអាទិត្យ តែងតែសួរ ពេលដែលយើងជជែកគ្នា អំពីលក្ខណៈដ៏អស់កល្បរបស់ព្រះ។ ខ្ញុំធ្លាប់ឆ្លើយតបថា រឿងនេះ មានភាពអាថ៌កំបាំងបន្តិច។ ប៉ុន្តែ ថ្មីៗនេះ ខ្ញុំដឹងថា ព្រះគម្ពីរបានប្រទានឲ្យយើងមានចម្លើយ សម្រាប់សំណួរនេះ។
ពេលដែលព្រះយេស៊ូវអធិស្ឋាន ទៅកាន់ព្រះវរបិតាទ្រង់ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១៧ ទ្រង់បានមានបន្ទូលថា “ឱព្រះវរបិតាអើយ … ទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយ៍រៀងមក”(ខ.២៤)។ នេះហើយជាលក្ខណៈរបស់ព្រះ ដែលបានបើកបង្ហាញដល់យើង តាមរយៈអង្គព្រះយេស៊ូវ មុនពេលទ្រង់បង្កើតលោកិយ របស់សព្វសារពើ ព្រះទ្រង់ជាព្រះវរបិតា ដែលស្រឡាញ់ព្រះរាជបុត្រាទ្រង់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ពេលដែលព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជទឹក ព្រះទ្រង់បានចាត់ព្រះវិញ្ញាណទ្រង់ ឲ្យយាងចុះមក ដូចជាសត្វព្រាប ហើយមានបន្ទូលថា “នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់”(ម៉ាថាយ ៣:១៧)។ លក្ខណៈចម្បងបំផុតនៃអត្តសញ្ញាណរបស់ព្រះ គឺសេចក្តីស្រឡាញ់ នៅក្នុងការទំនាក់ទំនងជាមួយមនុស្ស និងប្រទាននូវជីវិត។
យើងមានសេចក្តីពិតដែលគួរឲ្យស្រឡាញ់ និងមានការលើកទឹកចិត្តយ៉ាងខ្លាំង ដែលបាននិយាយអំពីព្រះនៃយើង!ការស្រឡាញ់គ្នាទៅវិញទៅមក នៅក្នុងការប្រកបទាក់ទង ដែលបង្ហាញចេញមក តាមរយៈសមាជិកនីមួយៗ នៃព្រះត្រៃឯក ដែលមានព្រះវរបិតា…
ការផ្លាស់ប្តូរទស្សនៈ
ស្រុកកំណើតរបស់ខ្ញុំ បានជួបប្រទះរដូវរងា ដែលមានសភាពធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល៣០ឆ្នាំ។ ខ្ញុំបានចំណាយពេលជាច្រើនម៉ោង នៅក្នុងការជោគព្រឹល ដែលធ្លាក់មិនចេះឈប់ ជាហេតុធ្វើឲ្យសាច់ដុំខ្ញុំឈឺ។ ពេលនោះ ខ្ញុំក៏មានអារម្មណ៍ថា ការប្រឹងប្រែងរបស់ខ្ញុំ ដូចជាគ្មានផ្លែផ្កាអ្វីសោះ បានជាខ្ញុំបោះជំហានចូលក្នុងផ្ទះវិញ ទាំងគោះស្បែកជើងកវែងខ្លាំងៗ។ ប៉ុន្តែ ពេលចូលទៅដល់ខាងក្នុង ខ្ញុំក៏បានទទួលការស្វាគមន៍ពីកម្តៅភ្លើងក៏កក់ក្តៅ និងពីកូនៗរបស់ខ្ញុំ ដែលកំពុងជួបជុំគ្នា នៅជុំវិញភ្លើងនោះ។ ខណៈពេលដែលខ្ញុំសម្លឹងមើលទៅក្រៅផ្ទះ តាមមាត់បង្អួចផ្ទះខ្ញុំ ទស្សនៈដែលខ្ញុំមាន ចំពោះអាកាសធាតុក៏បានផ្លាស់ប្តូរទាំងស្រុង។ ខ្ញុំមិនបានគិតអំពីការងារ ដែលខ្ញុំត្រូវធ្វើជាបន្ថែមទៀតឡើយ ផ្ទុយទៅវិញ ខ្ញុំបានគយគន់សម្រស់នៃមែកឈើដែលបានកក និងមើលទៅព្រឹលដែលបានគ្របដណ្តប់ទេសភាពរដូវរងាដែលគ្មានពណ៌។
ពេលខ្ញុំអានទំនុកដំកើង ជំពូក៧៣ ខ្ញុំបានឃើញការពិពណ៌នារបស់លោកអេសាភ ដែលបានផ្លាស់ប្តូរពីការនិយាយអំពីការលំបាក ដែលធ្ងន់ធ្ងរជាងខ្ញុំ ទៅរកការនិយាយអំពីការល្អវិញ។ នៅដើមជំពូក គាត់បានពោលពាក្យដំងូរអំពីដំណើររបស់លោកិយ ដែលក្នុងនោះ មនុស្សអាក្រក់ហាក់ដូចជាបានទទួលរង្វាន់។ គាត់មានការសង្ស័យ អំពីតម្លៃនៃការរស់នៅ ខុសពីលោកិយ និងការរស់នៅដើម្បីប្រយោជន៍អ្នកដទៃ(ខ.១៣)។ ប៉ុន្តែ ពេលដែលគាត់បានចូលក្នុងទីបរិសុទ្ធរបស់ព្រះ ទស្សនៈគាត់ក៏បានផ្លាស់ប្តូរ(ខ.១៦-១៧) ដោយគាត់ចាំថា ព្រះទ្រង់នឹងជំនុះជម្រះលោកិយ នឹងជម្រះបញ្ហារបស់លោកិយ យ៉ាងឥតខ្ចោះ ហើយដែលសំខាន់ជាងនោះទៀត គឺគាត់ដឹងថា ការនៅជិតព្រះ គឺជាការដ៏គាប់ប្រសើរណាស់(ខ.២៨)។
ពេលដែលយើងមានការពិបាកចិត្ត ដោយសារបញ្ហា ដែលហាក់ដូចជាកើតឡើង មិនព្រមឈប់ឈរ យើងអាចចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ ដោយការអធិស្ឋាន…