ប្រភេទ  |  October

ទ្រង់ទទួលបន្ទុករបស់យើង

មាន​ពេល​មួយ លោក​ខេរិន ហៀលី(Kieran Healy) បាន​មើល​វិក្កិយ​ប័ត្រ​ទឹក ឃើញ​ថា នៅ​ខែ​មុន​គាត់​បាន​ប្រើ​ទឹក ក្នុង​បរិមាណ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ នេះ​មិន​មែន​ជា​រឿង​ធម្មតា​ទេ ដែល​ពល​រដ្ឋ​នៅ​រដ្ឋ​ឃែរ៉ូឡាយណា ខាង​ជើង​រូប​នេះ ឃើញ​គេ​ជូន​ដំណឹង​ថា គាត់​បាន​ជំពាក់​រដ្ឋាករ​ទឹក ១០០​លាន​ដុល្លា សម្រាប់​ការ​ប្រើ​ប្រាស់​ទឹក​ខែ​មុន។ រឿង​នេះ អាចធ្វើ​ឲ្យ​អ្នកខ្លះ​គាំង​បេះដូង​បាន។ តែ​គាត់​មាន​ទំនុក​ចិត្ត​ថា គាត់​មិន​បាន​ប្រើ​ទឹក​អស់​ច្រើន​យ៉ាង​នេះ​ទេ។ គាត់​ក៏​បាន​សួរ​គេ បែប​កំប្លែង​លេង​ថា តើ​គាត់​អាច​បង់​រំលួស​បាន​អត់។

ការ​ជំពាក់​លុយ​១០០​លាន​ដុល្លា ជា​បន្ទុក​ដែល​ធ្ងន់​ហួស​ពី​លទ្ធភាព​ដែល​យើង​អាច​ទទួល ប៉ុន្តែ បន្ទុក​នេះ​មិន​ធ្ងន់​ទេ បើ​ធៀប​នឹង​បន្ទុក​ដែល​មិន​អាច​វាស់​បាន ដែល​អំពើ​បាប​បាន​ដាក់​ឲ្យ​យើង​ទទួល។ ការ​ព្យាយាម​សែង​បន្ទុក និង​ជៀស​វាង​លទ្ធ​ផល​នៃ​អំពើ​បាប​របស់​យើង នឹង​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ហត់​នឿយ ហើយ​ពេញ​ដោយ​ការ​ប្រកាន់​ទោស​ខ្លួនឯង និង​ភាព​ខ្មាស់​អៀន។ ជា​ការ​ពិត​ណាស់ យើង​មិន​មាន​លទ្ធ​ភាព​សែង​បន្ទុក​នេះ​បាន​ឡើយ។

ហើយ​ព្រះ​ទ្រង់​ក៏​មិន​បាន​បង្កើត​យើង​មក សម្រាប់​ឲ្យ​សែង​បន្ទុក​នៃ​អំពើ​បាប​ដែរ។ គឺ​ដូច​ដែល​សាវ័ក​ពេត្រុស​បាន​រំឭក​អ្នក​ជឿ​ទាំង​ឡាយ​ថា មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដែល​គ្មាន​បាប ដែល​អាច​សែង​បន្ទុក​នៃ​អំពើ​បាប​របស់​យើង ហើយ​ទទួល​ទម្ងន់​នៃ​លទ្ធ​ផល​នៃ​អំពើ​បាប​នោះ​បាន​(១ពេត្រុស ២:២៤)។ កាល​ព្រះ​យេស៊ូវ​សុគតនៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​ទទួល​អំពី​បាប​ទាំង​អស់​របស់​យើង មក​លើ​ព្រះ​អង្គ​ទ្រង់ ហើយ​ក៏​បាន​ប្រទាន​ការ​អត់​ទោស​បាប ដល់​យើង​រាល់​គ្នា។ ដោយ​សារ​ទ្រង់​បាន​សែង​បន្ទុក​យើង​ហើយ នោះ​យើង​មិន​ចំា​បាច់​ត្រូវ​ទទួល​រង​ការ​ជំនុំ​ជម្រះ ដែល​យើង​សម​នឹង​ទទួល​នោះ​ឡើយ។

យើង​មិន​ត្រូវ​រស់​នៅ ក្នុង​ការ​ភ័យ​ខ្លាច ឬ​កំហុស ឬ​“​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក”(១:១៨)  នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​អរ​សប្បាយ​នឹង​ជីវិត​ថ្មី ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់…

មានសុវត្ថិភាព ក្នុងព្រះហស្តទ្រង់

អាកាស​ធាតុ​នៅ​ខាង​ក្រៅ កំពុង​ការ​ធ្វើ​ការ​គំរាម​កំហែង ហើយ​ពត៌​មាន​ដែល​បាន​បង្ហាញ ក្នុង​ទូរស័ព្ទ​ចល័ត​របស់​ខ្ញុំ បាន​ដាស់​តឿន​ខ្ញុំ អំពី​ទឹក​ដែល​អាច​ជន់​ឡើង​ភ្លាម​ៗ។ នៅ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ ខ្ញុំ​ឃើញ​មាន​ឡាន​ជា​ច្រើន ដែល​គេបាន​យក​មក​ចត ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ទាំង​ឡាយ និង​អ្នក​ដទៃ​ទៀត បាន​ជួប​ជុំ​គ្នា ដើម្បី​ចាំ​ទទួល​កូន​របស់​ខ្លួន នៅ​កន្លែង​ចំណត​ឡាន​ក្រុង​របស់​សាលា។ នៅ​ពេល​ដែល​ឡាន​ក្រុង​មក​ដល់ ភ្លៀង​ក៏​ចាប់​ផ្តើម​ធ្លាក់។ គឺ​នៅ​ពេល​នោះហើយ ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ស្រី្ត​ម្នាក់​ចេញ​ពី​ឡាន ហើយ​ក៏​បាន​បើក​គំរប​គូត​ឡាន យក​ឆ័ត្រ​ចេញ​មក។ គាត់​បានដើរ​ទៅ​រក​ក្មេង​ស្រី​តូច​ម្នាក់ ហើយ​ខំ​បាំង​កុំ​ឲ្យ​នាង​ត្រូវ​ទឹក​ភ្លៀង ទាល់​តែ​បាន​ទៅ​ដល់​ឡាន។ នេះ​ជា​រូប​ភាព​ដ៏​ស្រស់ស្អាត នៃ​ការ​ថែរក្សា និង​ការ​ការពារ​របស់​ឪពុក​ម្តាយ ដែល​កើត​មាន​ពិត ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ថែរក្សា​របស់ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌។

ហោរា​អេសាយ​បាន​ធ្វើ​ការ​ថ្លែង​ទំនាយ អំពី​ការ​ជំនុំ​ជម្រះ ចំពោះ​ការ​មិន​ស្តាប់​បង្គាប់ ដែល​បន្ទាប់​មក ថ្ងៃ​ដ៏​ភ្លឺ​ស្វាង​ក៏បាន​កើត​មាន សម្រាប់​រាស្រ្ត​របស់​ព្រះ​(អេសាយ ៤០:១-៨)។​ គាត់​ថា អ្នក​នាំ​ដំណឹង​ល្អ​នឹង​ឡើង​ទៅ​ប្រកាស នៅ​លើ​ភ្នំ​(ខ.៩) ដែល​ជា​ការ​ធានា​ដល់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អង្គ​នៅ​តែ​មាន​ព្រះ​វត្ត​មាន​ដ៏​មាន​ចេស្តា និង​ការ​ថែរក្សា​ដ៏ស្រទន់ សម្រាប់​ពួក​គេ។ ដំណឹង​ល្អ​នៅ​សម័យ​នោះ ក៏​ដូច​ជា​នៅ​សម័យ​បច្ចុប្បន្ន គឺ​បាន​ប្រកាស​ថា ដោយសារ​ព្រះចេស្តា​របស់​ព្រះ​ជា​ម្ចាស់ និង​អំណាច​គ្រប់​គ្រង​របស់​ទ្រង់ នោះ​គេ​មិន​ចាំ​បាច់​ត្រូវ​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ(ខ.៩-១០)។ នៅ​ក្នុង​ការ​ប្រកាស​នោះ គឺ​មាន​ដំណឹង​អំពី​ការ​ការពារ​របស់​ព្រះ​អម្ចាស់ ដែល​ជា​ប្រភេទ​នៃ​ការ​ការពារ ដែល​ពួក​អ្នក​គង្វាល​ចៀម​បាន​ផ្តល់​ឲ្យ​(ខ.១១) ចៀម​ដ៏​ក្មេង​ខ្ចី​ដែល​ងាយ​រង​គ្រោះ ដែល​អាច​រក​សុវត្ថិ​ភាព នៅ​ក្នុង​ព្រះ​ហស្ត របស់​ព្រះ​ដ៏​ជា​អ្នក​គង្វាល ហើយ​ចៀម​ដែល​ពេញ​វ័យ​ក៏​បាន​ទទួល​ការ​ដឹក​នាំ…

រឿងរបស់ព្រះយេស៊ូវ

កាល​ពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​ទៅ​មើល​សៀវភៅ នៅ​បណ្ណាគារ​តូច​មួយ ប្រចាំ​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​មើល​ទៅធ្នើរ​សៀវ​ភៅ ដែល​គេ​បាន​តម្រៀម​សៀវភៅ​សម្រាប់​មនុស្ស​ពេញ​វ័យ ហើយ​ខ្ញុំ​ក៏​បាន​លើក​ហេតុ​ផល​ថា ខ្ញុំ​អាច​អាន​សៀវភៅ​មួយ​ណា​ក៏បាន។ ដោយសារ​ខ្ញុំ​មាន​ចិត្ត​ក្លៀវក្លា​ខ្លាំង ខ្ញុំ​ក៏​បាន​ភ្លេច​ការ​ពិត​ដ៏​សំខាន់​មួយ។ តាម​ពិត គេ​បាន​បន្ថែម​សៀវភៅ​ថ្មី​ៗ នៅ​ក្នុង​ធ្នើរ​ទាំង​នោះ ជា​ទៀង​ទាត់។ ទោះ​បី​ជា​ខ្ញុំ​មាន​ការ​ប្រឹង​ប្រែង​អាន​សៀវភៅ​ទំាង​នោះ​ក៏​ដោយ ​ក៏​ខ្ញុំនៅ​តែ​អាន​មិន​ទាន់ ព្រោះ​សៀវ​ភៅ​ថ្មី​ៗ​ច្រើន​ពេក។ សៀវភៅ​ថ្មី​ៗ​បាន​បន្ត​បំពេញ​ធ្នើរ​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​ៗ។

បើ​សាវ័ក​យ៉ូហាន​រស់​នៅ ក្នុង​សម័យ​បច្ចុប្បន្ន គាត់ទំនង​ជា​មាន​ការ​ស្ញើច ចំពោះ​សៀវភៅ​ជា​ច្រើន ដែល​គេ​អាច​រក​បាន​         នៅ​សម័យ​នេះ ព្រោះ​កាល​គាត់​និពន្ធ​កណ្ឌ​គម្ពីរដំណឹង​ល្អ​យ៉ូហាន កណ្ឌ​យ៉ូហាន​ខ្សែ​ទី​១ ទី២ និង​ទី​៣ ព្រម​ទាំង​កណ្ឌគ​ម្ពីរ​វិវរណៈ  គាត់​បាន​សរសេរ​ដោយ​ដៃ នៅ​លើ​ក្រាំង។ លោក​យ៉ូហាន​បាន​និពន្ធ​កណ្ឌ​ទាំង​នោះ ដោយសារ​ព្រះ​វិញ្ញាណ​បាន​បណ្តាល​ចិត្ត​គាត់ ឲ្យ​ធ្វើ​ជា​ស្នរ​បន្ទាល់ ឲ្យ​គេ​បាន​ដឹង​អំពី​កំណត់​ហេតុ​នៃ​ដំណើរ​ព្រះ​ជន្ម និង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ ដែល​គាត់​បាន​ដឹង និង​ឃើញ​ផ្ទាល់​ភ្នែក(១យ៉ូហាន ១:១-៤)។ ប៉ុន្តែ សំណេរ​របស់​សាវ័ក​យ៉ូហាន​បាន​និយាយ តែ​មួយ​ផ្នែក​តូច នៃ​ការ​ទាំង​អស់ ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ និង​បង្រៀន ក្នុង​អំឡុង​ពេល​ទ្រង់​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​ផែន​ដី។ តាម​ពិត គាត់​បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​គេ​ត្រូវ​សរសេរ អំពី​ការ​ទំាង​អស់​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ “នោះ​លោកីយ៍​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង”(យ៉ូហាន ២១:២៥)។

ការ​អះអាង​របស់​សាវ័ក​យ៉ូហាន នៅ​ត្រង់​ចំណុច​នេះ នៅ​តែ​ត្រឹម​ត្រូវ ក្នុង​សម័យ​បច្ចុប្បន្ន។ ទោះ​គេ​បាន​សរសេរ​សៀវភៅ…

ការច្រៀង ឲ្យពេជ្ឈឃាតស្តាប់

បុរស​ពីរ​នាក់​ត្រូវ​បាន​គេ​កាត់​ទោស ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​បាន​រង់​ចាំ​ទោស​ប្រហារ​ជីវិត អស់​រយៈ​ពេល​១ទសវត្សរ៍​ហើយ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​នៅ​ក្នុង​គុក ពួក​គេ​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់ នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ ហើយ​ជីវិត​ពួក​គេ​ក៏​បាន​ផ្លាស់​ប្រែ។ ពេល​ដែល​ពួក​គេ​ដល់​ពេល​ដែលត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត ដោយ​បាញ់​នឹង​កំា​ភ្លើង ពួក​គេ​ក៏​បាន​ឈរ​នៅ​ចំពោះ​មុខ​ពេជ្ឈ​ឃាត​ ដោយ​សូត្រ​សេចក្តី​​អធិស្ឋាន​ព្រះ​អម្ចាស់ ហើយ​ច្រៀង​បទ “ព្រះ​គុណ​អស្ចារ្យ”។ ដោយ​សារ​ពួក​គេមា​នជំនឿ​លើ​ព្រះ​ នោះ​តាម​រយៈ​អំណាចនៃ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ពួក​គេ​អាច​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​សេចក្តី​ក្លាហាន​ដ៏​អស្ចារ្យ។

ពួក​គេ​បាន​ដើរ​តាម​គំរូ​នៃ​សេចក្តី​ជំនឿ ដែល​ព្រះ​យេស៊ូវ​បាន​ទុក​ឲ្យ។ ពេល​ដែល​ព្រះ​យេស៊ូវ​ជ្រាប​ថា ពេល​ដែល​ទ្រង់​សុគត​ត្រូវ​មក​ដល់ ទ្រង់​ក៏​បាន​ចំណាយ​ពេល​ច្រៀង​សរសើរ​ដំកើង​ព្រះ ជា​មួយ​មិត្ត​សំឡាញ់​ទ្រង់ នៅ​ពេល​ល្ងាច​នោះ។ ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​ទ្រង់​អាច​ច្រៀង ក្នុង​កាលៈទេសៈ​ដូច​នេះ ប៉ុន្តែ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​កត់​សំគាល់​ថែម​ទៀត​នោះ គឺ​បទ​ដែល​ទ្រង់​ច្រៀង។ នៅ​ពេល​យប់​នោះ ព្រះ​យេស៊ូវ និង​មិត្ត​សំឡាញ់​ទ្រង់ បាន​បរិភោគ​អាហារ​បុណ្យ​រំលង ដែល​តែង​តែ​បញ្ចប់ ដោយ​ការ​ច្រៀង​បទ​ទំនុក​ដំកើង ដែល​មាន​បទ​ជា​បន្ត​បន្ទាប់ ដែល​គេ​បាន​ហៅ​ថា ហាលែល​ (ទំនុកដំកើង ជំពូក ១១៣-១១៨)។ នៅ​ពេល​យប់​នោះ ព្រះ​យេស៊ូវ​បាន​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​ការ​ច្រៀង អំពី​ចំណង​នៃ​សេចក្តី​ស្លាប់(ទំនុកដំកើង ១១៦:៣)។ តែ​ទ្រង់​បាន​សរសើរ​ដំកើង​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ជា​ម្ចាស់​(១១៧:២) ហើយ​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​សេចក្តី​សង្រ្គោះ​(១១៨:១៤)។ ជា​ការ​ពិតណាស់ បទ​ទំនុក​ដំកើង​ទាំង​នេះ បាន​កម្សាន្ត​ចិត្ត​ព្រះ​យេស៊ូវ នៅ​យប់​មុន​ពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង។

ព្រះយេស៊ូវ​បាន​មាន​ទំនុក​ចិត្ត​ដ៏​អស្ចារ្យ ចំពោះ​ព្រះ​វរបិតា បាន​ជាទ្រង់​ច្រៀង​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ខណៈ​ពេល​ដែល​ទ្រង់​យាង​ចូល​ទៅ​រក​ការ​សុគត​របស់​ទ្រង់…

លើសពីពាក្យសម្តី

មាន​ពេល​មួយ គេ​បាន​ធ្វើ​ពិធី​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​បក​ប្រែ​ព្រះ​គម្ពីរ ទៅ​ជា​ភាសា​ក្នុង​តំបន់​នៅ​ទ្វីប​អាហ្វ្រិក។ នៅ​ពេល​នោះ គេ​ក៏​បាន​យក​ព្រះ​គម្ពីរ​នោះ​មក​បង្ហាញ ហើយ​ក៏​បាន​ជូន​ព្រះ​គម្ពីរ​មួយ​ក្បាល ដល់​មេ​ភូមិ​ប្រចាំ​តំបន់​នោះ។ គាត់​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ ដោយ​លើក​ព្រះ​គម្ពីរ​ឡើង​ទៅ​លើ ហើយ​ប្រកាស​ថា “ពេល​នេះ យើង​ដឹង​ថា ព្រះ​ជា​ម្ចាស់​ក៏​ចេះ​ភាសា​របស់​យើង​ដែរ! យើង​អាច​អាន​ព្រះ​គម្ពីរ ជា​ភាសា​កំណើត​របស់​យើង​ហើយ”។

ព្រះ​វរ​បិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ចេះ​គ្រប់​ភាសា​ទាំង​អស់ ទោះ​ភាសា​របស់​យើង​ជា​ភាសា​អ្វី​ក៏​ដោយ។ ប៉ុន្តែ ជា​ញឹក​ញាប់ យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​បង្ហាញ​ចេញ​នូវ​ការ​ស្រេក​ឃ្លាន​រក​ទ្រង់ ដែល​មាន​ក្នុង​ជម្រៅ​ដ៏​ជ្រៅបំផុត​នៃ​ចិត្ត​យើង​ទេ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​អធិស្ឋាន ទោះ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ។ គាត់​បាន​និយាយ​អំពី​លោកិយ ដែល​មាន​ពេញ​ដោយ​ទុក្ខ​វេទនា និង​អំពី​ទុក្ខ​លំបាក​របស់​យើង គឺ​ដូច​ដែល​គាត់​បានពិពណ៌នា​ថា “ដ្បិត​យើង​ដឹង​ថា ជីវិត​ទាំងឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ​ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ”(រ៉ូម ៨:២២) ហើយ​គាត់​បាន​ប្រៀប​ធៀប​ការ​នេះ ទៅ​នឹង​កិច្ចការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើជំនួស​យើង។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(ខ.២៦)។

ព្រះ​វិញ្ញាណ​របស់​ព្រះ ស្គាល់​យើង​ដល់​ជម្រៅ​ដែល​ជ្រៅ​បំផុត​របស់​ចិត្ត​យើង។ ទ្រង់​ជ្រាប​អំពី​ការ​ស្រេក​ឃ្លាន និង​ភាសា​នៃ​ចិត្ត​របស់​យើង ក៏​ដូច​ជា​ពាក្យ​ដែល​យើង​មិន​និយាយ​ចេញ​មក ហើយ​ទ្រង់​ជួយ​យើង ពេល​យើង​ទំនាក់​ទំនង​ជា​មួយព្រះ​វរបិតា។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដឹក​នាំ​យើង ឲ្យ​មាន​ការ​ផ្លាស់​ប្រែ ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​រាជ​បុត្រា​របស់​ព្រះ​(ខ.២៩)។

ព្រះ​វរបិតា​នៃ​យើង​ស្គាល់​ភាសា​របស់​យើង ហើយ​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់។ ពេល​ដែល​យើងគិត​ថា ការ​អធិស្ឋាន​របស់​យើង​ខ្សោយ​ពេក ឬ​ខ្លី​ពេក ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់…

ឪពុកដែលច្រៀងបំពេរកូន

មុន​ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​មាន​កូន គ្មាន​នរណា​ប្រាប់​យើង​ថា ការ​ច្រៀង​ចម្រៀង​ឲ្យ​ក្មេង​ៗ​ស្តាប់ មាន​សារៈ​សំខាន់​ប៉ុណ្ណា​ទេ។ សព្វ​ថ្ងៃ​នេះ កូន​ទីមួយ​មាន​អាយុ​១០​ឆ្នាំ កូន​ទីពីរ​មាន​អាយុ​៨​ឆ្នាំ ហើយ​កូន​ទី​៣ អាយុ​៦​ឆ្នាំ។ ប៉ុន្តែ ពួក​គេ​ទាំង​បី សុទ្ធ​តែ​ពិបាក​ចូល​គេង ពី​ព្រលប់។ រៀង​រាល់​យប់ ខ្ញុំ​និង​ភរិយា​ខ្ញុំ បាន​ដាក់​វេណ​គ្នា បំពេរ​ពួក​គេ។ ពួក​គេកាន់​តែ​ឆាប់​គេង​លក់ កាន់​តែ​ល្អ។ តាំង​ពី​ដើម​មក ​ខ្ញុំ​បាន​ចំណាយ​ពេល​ជា​សរុប រាប់​រយ​ម៉ោង ច្រៀង​រហឹម​ៗ ឲ្យ​ពួក​គេ​ឆាប់​គេង​លក់។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ច្រៀង​ឲ្យ​កូន​ៗ​យើង​គេង ជា​រៀង​រាល់​យប់ អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ការ​ច្រៀង​បំពេរ​នេះ បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ចំណង​នៃ​សេចក្តី​ស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ ចំពោះ​ពួក​គេ លើស​ក្តី​ស្រមៃ​របស់​ខ្ញុំ។​

តើ​អ្នក​ដឹង​ទេ​ថា ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ក៏​កំពុង​តែ​ច្រៀង​បំពេរ​កូន​ៗ​របស់​ទ្រង់ផងដែរ? ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​ដែល​ខ្ញុំ​ច្រៀង​ឲ្យ​កូន​ខ្ញុំ​ស្តាប់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការ​ដែល ព្រះ​វរបិតា​ដែលគង់​នៅ​ស្ថាន​សួគ៌ បាន​បញ្ចេញ​ព្រះ​សូរ​សៀង​ច្រៀង សម្រាប់​រាស្រ្ត​ទ្រង់។ នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​សេផានា ​មាន​សេច​ក្តី​ចែង​ថា ទ្រង់​នឹង​មាន​សេចក្តី​រីក​រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង(៣:១៧)។

កណ្ឌ​គម្ពីរ​នៃ​បទ​ទំនាយ របស់​ហោរា​សេផានា ច្រើន​តែ​ដាស់​តឿន អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ជា​ម្ចាស់ ដែល​នឹង​ធ្លាក់មក​លើ​អ្នក​ដែល​បដិសេធ​ទ្រង់។ ប៉ុន្តែ បទ​គម្ពីរ​នេះ​មិន​បាន​ចប់​តែ​ប៉ុណ្ណេះ​ទេ។ លោក​សេផានាមិន​បាន​សរសេរ​បញ្ចប់ បទគម្ពីរ​របស់​គាត់ ដោយ​និយាយ​អំពី​ការ​ជំនុំ​ជម្រះ​នោះ​ឡើយ តែ​បាន​ពិពណ៌នា​ថា…

ការស្វាគមន៍ដ៏កក់ក្តៅសម្រាប់មនុស្សគ្រប់គ្នា

ក្នុង​អំឡុង​ពេល​វិស្សម​កាល កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ និង​ភរិយា​ខ្ញុំ បាន​ទៅ​ទស្សនា​កន្លែង​ហ្វឹក​ហាត់​របស់​ពួក​អត្ត​ពលិក​។ ទីកន្លែង​នោះ​បាន​បើក​ចំហរ​ទ្វារ​ធំ​ៗ ហើយ​មើល​ទៅ គេ​ហាក់​ដូច​ជា​ទទួល​ស្វាគមន៍ ឲ្យ​យើង​ចូល​មើល​កន្លែង​របស់​គេ។ យើង​ក៏​បាន​ដើរ​ទស្សនា​ទី​លាន​ទាំង​ឡាយ ដោយ​ការ​ស្ញើច​សរសើរ​វាល​ស្មៅ ដែល​បាន​កាត់​តម្រឹម​បាន​ល្អ។ ពេលដែល​យើង​ហៀប​នឹង​ចាក​ចេញ​ទៅ មាន​មនុស្ស​ម្នាក់​បាន​មក​ឃាត់​ដំណើរ​យើង ហើយ​ក៏​បាន​និយាយ​ដោយ​ខ្វះ​ការ​គួរសម ចំពោះ​យើង​ថា យើង​មិន​គួរ​ចូល​មក​ក្នុង​កន្លែង​នោះ​ឡើយ។ ភ្លាម​ៗ​នោះ យើង​ក៏​បាន​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជាអ្នក​ខាង​ក្រៅ ហើយ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ។

ក្នុង​ពេល​វិស្សម​កាល​លើក​នោះ យើង​ក៏​បាន​ទៅ​ទស្សនា​ព្រះ​វិហារ​មួយ​កន្លែង។ នៅ​ទីនោះ ក៏​មាន​ទ្វារ​បើក​ចំហរ​ដែរ ដូច​នេះ​យើង​ក៏​បាន​ដើរ​ចូល។ ទី​នោះ​ពិត​ជា​មាន​ការ​ខុស​ប្លែក​ណាស់។ មាន​មនុស្ស​ជា​ច្រើន បាន​ចេញ​មក​ស្វាគមន៍​យើង យ៉ាង​កក់​ក្តៅ ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ទីនោះ​ដូច​ផ្ទះ​យើង​អញ្ចឹង។ យើង​ក៏​បាន​ដើរ​ចេញ ពី​កម្ម​វិធី​ថ្វាយ​បង្គំនៅ​ព្រះវិហារ​នោះ ដោយ​ដឹង​ថា គេ​បាន​ទទួល​យក និង​ស្វាគមន៍​យើង​យ៉ាង​កក់​ក្តៅ។

គួរ​ឲ្យ​ស្តាយ​ណាស់ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​អ្នក​ខាង​ក្រៅ​មាន​អារម្មណ៍​ថា គេ​មិន​បាន​ទទួល​ស្វាគមន៍​ខ្លួន នៅក្នុង​ព្រះ​វិហារ​ណា​មួយ។ ប៉ុន្តែ ព្រះទ្រង់​បាន​ប្រាប់​យើង ឲ្យ​មាន​ភាព​រួស​រាយ​រាក់​ទាក់ ចំពោះ​មនុស្ស​ទាំង​អស់។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា យើង​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​យើង ដូច​ខ្លួន​ឯង ដែល​មាន​ន័យ​ថា យើង​ត្រូវ​ស្វាគមន៍​ពួក​គេ ចូល​ទៅ​ក្នុង​ជីវិត និង​ព្រះវិហារ​យើង(ម៉ាថាយ ២២:៣៩)។ យ៉ាង​ណា​មិញ ព្រះគម្ពីរ​ហេព្រើរ​បាន​ក្រើន​រំឭក​យើង ឲ្យ “បង្ហាញ​ចេញ​នូវ​ភាព​ចៅរ៉ៅ ចំពោះ​មនុស្ស​ដែល​យើង​មិន​ស្គាល់”(១៣:២)។ បទ​គម្ពីរ​លូកា…

បញ្ចេញពន្លឺព្រិចៗ

បទ​ចម្រៀង​កុមារ​ជា​ភាសា​អង់​គ្លេស ដែល​មាន​ចំណង​ជើង​ថា “ដួង​ផ្កាយ​ដ៏​តូច ដែល​បញ្ចេញ​ពន្លឺ​ព្រិច​ៗ” ជា​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​ដែល​ក្មេង​ៗ​ចូល​ចិត្ត​ច្រៀង។ ទំនុក​ច្រៀង​របស់​បទ​នេះ មាន​ប្រភព​ដើម នៅ​ក្នុង​បទ​កំណាព្យ ដែល​អ្នក​ស្រី​ចេន ថេយល័រ(Jane Taylor)​បាន​និពន្ធ ដែល​បាន​ពិពណ៌​នា អំពី​ភាព​អស្ចារ្យ​នៃ​ចក្រ​វាលដែល​ព្រះ​ទ្រង់​បាន​បង្កើត ដែល​នៅ​ក្នុង​នោះ មាន​ផ្កាយ “ដ៏​ខ្ពស់ នៅ​ពី​លើ​ផែន​ដី”។ បទ​កំណាព្យ​នេះ មាន​វគ្គ​មួយ​ទៀត ដែល​គេ​បាន​បោះ​ពុម្ភ​ផ្សាយ និង​មិន​ងាយ​រក​បាន ដែល​បាន​រៀប​រាប់​ថា ផ្កាយ​នោះ​បាន​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​អ្នក​ដំណើរ​ក្នុង​ទី​ងងឹត ដោយ​បញ្ចេញ​ពន្លឺ​ដ៏​តូច​របស់​ខ្លួន។

ក្នុង​បទ​គម្ពីរ​ភីលីព សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ព្រះ នៅ​ទីក្រុង​ភីលីព ឲ្យ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់ ដើម្បី​ធ្វើ​ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន … ហើយ​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក ហើយ​ផ្សាយ​ដំណឹង​ល្អ ដល់មនុស្ស​ដែល​នៅ​ក្បែរ​ពួក​គេ(២:១៥-១៦)។ យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​បញ្ចេញ​ពន្លឺ​ភ្លឺ ដូចផ្កាយ​នៅ​លើ​មេឃ។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មាន​អារម្មណ៍​ថា យើង​មាន​ចំណុច​ខ្វះខា​ត និង​ការ​ពិបាក​ជា​ច្រើន បាន​ជា​យើង​គិត​ថា “ពន្លឺ”​របស់​យើង​មិន​អាច​បញ្ចេញ​រស្មី​ភ្លឺ​ល្មម នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឡើយ។ ប៉ុន្តែ ផ្កាយ​មិន​ដែល​ព្យាយាម​ដើរ​តួ​ជា​ផ្កាយ​ឡើយ។ ពួក​វា​គឺ​ជា​ផ្កាយ​ស្រាប់​ហើយ។ ពន្លឺ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរក្នុង​ពិភព​លោក ហើយក៏​បាន​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្តូរ។ ព្រះ​ទ្រង់​ប្រទាន​ពន្លឺដល់​ពិភព​លោក(លោកុប្បត្តិ ១:៣) ហើយ​តាម​រយៈ​ព្រះ​យេស៊ូវ ព្រះទ្រង់​បាន​ប្រទាន​ពន្លឺ​ខាង​វិញ្ញាណ ចូល​ក្នុង​ជីវិត​យើង(យ៉ូហាន ១:១-៤)។

ក្នុង​នាម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​របស់​ព្រះនៅ​ក្នុង​ជីវិត យើង​ត្រូវ​បញ្ចេញ​ពន្លឺ ដើម្បី​ឲ្យ​អ្នក​នៅ​ក្បែរ​យើង​បាន​ឃើញ​ពន្លឺ​នោះ ហើយ​មាន​ចិត្ត​ចង់​ស្វែង​រក​ប្រភព​នៃ​ពន្លឺ​នោះ។…

ល្អលើសពីពេលណាទាំងអស់

មាន​រឿង​មួយ​ដំណាល​ថា មាន​អ្នក​នេសាទ​ត្រី​សាំម៉ុង​មួយ​ក្រុម បាន​ជួប​ជុំ​គ្នា ក្នុង​ផ្ទះ​សំណាក់​របស់​ជន​ជាតិ​ស្កត់​ឡង់មួយ​កន្លែង បន្ទាប់​ពី​ការ​នេសាទ​ពេញ​មួយ​ថ្ងៃ។ មាន​ពួក​គេ​ម្នាក់​បាន​រៀប​រាប់ អំពី​ការ​នេសាទ​របស់​ខ្លួន ដល់​មិត្ត​ភក្តិ​ទាំង​ឡាយ ដែល​មាន​វត្ត​មាន នៅ​ទី​នោះ ដោយ​ឆ្កា​ដៃ​ឆ្កា​ជើង ហើយ​ដៃ​គាត់​ក៏​បាន​គ្រវាស​ពី​លើ​តុ​ចំ​កែវ​មួយ ប៉ើង​ទៅបុក​នឹង​ជញ្ជាំង បែក​ខ្ទេច ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ប្រឡាក់​ជញ្ជាំង​ពណ៌​ស។ បុរស​នោះ ក៏​បាន​សុំ​ទោស​ម្ចាស់​ផ្ទះ​សំណាក់ ហើយ​ក៏​ព្រម​សង​ថ្លៃ​ខូច​ខាត ប៉ុន្តែ គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ នៅ​ពេល​នោះ ព្រោះ​ជញ្ចាំង​បាន​ខូច​ទៅ​ហើយ។ មាន​បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ក្បែរ​នោះ ក៏​បាន​និយាយ​ថា “កុំ​បារម្ភ​អី”។ បុរស​នោះ​ក៏​បាន​ក្រោក​ឈរ​ឡើង ​ដក​ឧបករណ៍សម្រាប់​គូរ​គំនូរ​ចេញ​ពី​ហោប៉ៅ​ខោ​គាត់ ហើយ​ក៏​បាន​ចាប់​ផ្តើម​គួរ​រូប​ជុំវិញ​កន្លែង​ប្រឡាក់​ដ៏​អាក្រក់​នោះ។ រូប​គំនូរ​ក្បាលសត្វ​រមាំង​ដ៏​អស្ចារ្យ​ក៏​បាន​លេច​ឡើង បន្តិច​ម្តង​ៗ នៅ​លើ​ជញ្ជាំង​នោះ។ បុរស​នោះ គឺជា​លោក​ម្ចាស់ អ៊ី អេឆ លែនសៀ(E. H. Landseer) ដែល​វិចិត្រករ​រូប​សត្វ​ដែល​ឈាន​មុខ​គេ របស់​ប្រទេស​ស្កត់​ឡង់។

ស្តេច​ដាវីឌ ជា​ស្តេច​ដ៏​ល្បី​ល្បាញ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៥១។ ទ្រង់​បាននាំ​សេចក្តី​អាម៉ាស់ មក​លើ​ខ្លួន​ឯង និង​មក​លើ​ប្រទេស​ជាតិ​របស់​ទ្រង់ ដោយ​សារ​អំពើ​បាប​របស់​ទ្រង់។ ទ្រង់​បាន​ប្រព្រឹត្តិ​អំពើ​ផឹត​ក្បត់​ជា​មួយ​ភរិយា​របស់​មិត្ត​ភក្តិ​របស់​ទ្រង់ ហើយ​ក៏​បាន​បង្កើត​គម្រោង​សម្លាប់​គាត់ ដែល​ទង្វើរ​ទាំង​ពីរ​នេះ គឺ​សុទ្ធ​តែ​សម​នឹង​ឲ្យ​ទ្រង់​ទទួល​ទោស​ស្លាប់​ដូច​គ្នា។​ ពេល​នោះ ជីវិត​ទ្រង់​ហាក់​ដូច​ជា​ត្រូវ​បាន​បំផ្លាញ​អស់​ហើយ។ ប៉ុន្តែ ទ្រង់​បាន​ទូល​អង្វរ​ដល់​ព្រះ​ជា​ម្ចាស់​ថា “សូម​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​រីករាយ​ចំពោះ​សេចក្តី​សង្គ្រោះ នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់ទល់​ទូលបង្គំ​ដោយ​ព្រះវិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់”(ខ.១២)។

យើង​ប្រហែល​ជា​បាន​ប្រព្រឹត្ត​នូវ​ទង្វើរ​ដ៏​ខ្មាសអៀន…

ការឈរដោយចិត្តក្លាហាន

កាល​អ្នក​ស្រី​ថេរីសា ប្រេគេរ៉ូវ៉ា(Teresa Prekerowa) នៅ​ក្នុង​វ័យ​ជំទង់ ពួក​កង​ទ័ព​ណាហ្ស៊ី បាន​លើក​ទ័ព​ពី​ប្រទេស​អាឡឺម៉ង់ ចូល​ឈ្លាន​ពាន​ប្រទេស​ប៉ូឡូញ ដែល​ជា​ប្រទេស​កំណើត​របស់​គាត់ នៅ​ដើម​ដំបូង​នៃ​សង្គ្រាម​លោក​លើក​ទី២​។ ពេល​នោះ​ជា​ពេល​ចាប់​ផ្តើមនៃ​អំពើ​ប្រល័យ​ពូជ​សាសន៍ នៅ​ពេល​ដែល​អ្នក​ជិត​ខាង​របស់​គាត់ ដែល​ជា​ជន​ជាតិ​យូដា​(ឬ​ជ្វីប) បាន​ចាប់​ផ្តើម​បាត់​ខ្លួន ដោយ​ពួក​ណាហ្ស៊ី​បាន​ចាប់​ខ្លួន។ ដូច​នេះ អ្នក​ស្រី​ថេរីសា និង​ជន​រួម​ជាតិ​ប៉ូឡូញ​របស់​គាត់ បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ជិត​ខាង​ទាំង​នោះ ឲ្យ​រួច​ពី​តំបន់​ដែល​មាន​ការ​រើស​អើង ក្នុង​ទីក្រុង​វ៉រសរ និង​ការ​សម្លាប់​រង្គាល​របស់​ពួក​ណាហ្ស៊ី។ អ្នក​ស្រី​ថេរីសា​ក៏​បាន​ក្លាយ​ជា​អ្នក​ប្រវត្តិ​សាស្រ្ត​សង្គ្រាម និង​ប្រល័យ​ពូជ​សាសន៍ ដ៏​ឈាន​មុខ ប៉ុន្តែ គឺ​ដោយ​សារ​តែ​គាត់​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​តតាំង​នឹង​ជំនន់​នៃ​ការ​អាក្រក់ នោះ​គេ​ក៏​បាន​រាប់​បញ្ចូល​ឈ្មោះ​គាត់ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​មនុស្ស​សុចរិតក្នុង​ចំណោម​ប្រជា​ជាតិ នៅ​ឯ​សារៈ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​យ៉ាត យ៉ាសេម ក្នុង​ទីក្រុង​យេរូសាឡិម។

យើង​ចាំ​បាច់​ត្រូវ​មាន​សេចក្តី​ក្លាហាន ដើម្បី​ឈរ​តតាំង​នឹង​ការ​អាក្រក់។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ នៅ​ទីក្រុង​អេភេសូរ​ថា “ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃសេ​ចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ”(អេភេសូរ ៦:១២)។ ជា​ការ​ពិត​ណាស់ ការ​អាក្រក់​ទាំង​អស់​នេះ គឺ​លើស​ពី​លទ្ធ​ភាព​ ដែល​យើង​អាច​តតាំង​ម្នាក់​ឯង ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​ជា​ម្ចាស់​ប្រទាន​ឲ្យ​យើង នូវ​ធន​ធាន​ខាង​វិញ្ញាណ​ដ៏​ចាំ​បាច់(គឺ​គ្រឿង​សឹក​ទាំង​មូល​របស់​ព្រះ) ដើម្បី​ឲ្យ​យើង​អាច “​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស”(ខ.១១)។

តើ​ការ​ឈរ​តតាំង ដោយ​ចិត្ត​ក្លាហាន អាច​រាប់​បញ្ចូល​ការ​អ្វី​ខ្លះ? គឺ​អាច​រាប់​បញ្ចូល ការ​ប្រឆាំង​នឹង​ភាព​អយុត្តិ​ធម៌ ឬ​ការ​ជួយ​ការពារ​នរណា​ម្នាក់ ដែល​អ្នក​ស្គាល់ ដែល​ងាយ​រង​គ្រោះ ឬ​ជា​ជន​រង​គ្រោះ​ជា​ដើម។…