កន្លែងដែលខ្ពស់បំផុត
មានពេលមួយ ស្វាមីខ្ញុំបានអញ្ជើញមិត្តភក្តិម្នាក់ ទៅព្រះវិហារ។ បន្ទាប់ពីកម្មវិធីថ្វាយបង្គំចប់ មិត្តភក្តិនោះក៏បាននិយាយថា គាត់ចូលចិត្តបទចម្រៀង និងបរិយាកាសក្នុងព្រះវិហារ ប៉ុន្តែ គាត់មិនយល់សោះថា ហេតុអ្វីបានជាគេលើកដំកើងព្រះយេស៊ូវខ្លាំងយ៉ាងនេះ? ស្វាមីខ្ញុំក៏បានពន្យល់គាត់ថា ជំនឿលើព្រះគ្រីស្ទ គឺជាទំនាក់ទំនងជាមួយព្រះគ្រីស្ទ។ បើគ្មានទ្រង់ទេ នោះជំនឿលើទ្រង់ នឹងគ្មានន័យអ្វីឡើយ។ គឺដោយសារតែការអ្វីដែលព្រះយេស៊ូវបានធ្វើ ក្នុងជីវិតយើង ទើបយើងអាចជួបជុំគ្នា ហើយសរសើរដំកើងទ្រង់។
តើព្រះយេស៊ូវជានរណា ហើយទ្រង់បានធ្វើអ្វីខ្លះ? សាវ័កប៉ុលបានឆ្លើយសំណួរនេះ នៅក្នុងបទគម្ពីរកូល៉ុស ជំពូក១។ គ្មាននរណាបានឃើញព្រះជាម្ចាស់ទេ ប៉ុន្តែ ព្រះយេស៊ូវបានយាងមក ដើម្បីឆ្លុះបញ្ចំាង និងបើកបង្ហាញព្រះជាម្ចាស់(ខ.១៥)។ ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ ទ្រង់បានយាងមកសុគត ជំនួសយើង ហើយបានរំដោះយើងឲ្យរួចពីបាប។ អំពើបាបបានកាត់ផ្តាច់យើង ចេញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ដូចនេះ ទាល់តែអង្គបុគ្គលដែលល្អឥតខ្ចោះ ទើបអាចផ្សះផ្សាយើង ឲ្យជានឹងព្រះបាន។ អង្គបុគ្គលនោះ គឺជាព្រះយេស៊ូវ(ខ.១៤,២០)។ អាចនិយាយបានម្យ៉ាងទៀតថា ព្រះយេស៊ូវបានប្រទានយើង នូវអ្វីដែលគ្មាននរណាអាចផ្តល់ឲ្យបាន គឺផ្លូវចូលទៅរកព្រះវរបិតា និងជីវិតអស់កល្បជានិច្ច(យ៉ូហាន ១៧:៣)។
ហេតុអ្វីបានជាទ្រង់សក្តិសមនឹងទទួលកិត្តិយសដ៏ខ្ពស់យ៉ាងនេះ? ព្រោះទ្រង់បានឈ្នះសេចក្តីស្លាប់។ ទ្រង់បានបណ្តាលឲ្យយើងថ្វាយចិត្តដល់ទ្រង់ ដោយសារតែសេចក្តីស្រឡាញ់ និងការលះបង់របស់ទ្រង់។ ទ្រង់បានប្រទានយើងនូវកម្លាំងជាថ្មី ជារៀងរាល់ថ្ងៃ។ ទ្រង់ជាអ្វីៗគ្រប់យ៉ាង ដល់យើង!
យើងថ្វាយសិរីល្អដល់ទ្រង់ ព្រោះទ្រង់សក្តិសមនឹងទទួលសិរីល្អ។…
តើគ្រាន់តែជាថ្ងៃធម្មតាឬ?
លោក វីលៀម ឌីន ហោវេល(William Dean Howells) បាននិពន្ធសៀវភៅរឿង ដែលមានចំណងជើងថា បុណ្យណូអែលជារៀងរាល់ថ្ងៃ ។ ក្នុងសៀវភៅនេះ គាត់បាននិយាយអំពីក្មេងស្រីតូចម្នាក់ ដែលបានទទួលនូវអ្វីដែលគាត់ប្រាថ្នា។ បន្ទាប់ពីឆ្នាំដ៏វែង និងគួរឲ្យធុញថប់ជិតដល់ទីបញ្ចប់ គេរំពឹងចង់ឲ្យថ្ងៃណូអែលមកដល់ ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ នៅថ្ងៃទី៣ ក្តីអំណរក្នុងថ្ងៃណូអែលក៏បានចាប់ផ្តើមរីងស្ងួត នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។ មិនយូរប៉ុន្មាន គ្រប់គ្នាក៏បានធុញទ្រាន់នឹងស្ករគ្រាប់។ គេក៏ពិបាករកទិញសាច់មាន់ទើគី តែបើមាន ក៏តម្លៃថ្លៃហួសហេតុដែរ។ គេលែងទទួលអំណោយដោយការដឹងគុណទៀតហើយ ព្រោះអំណោយបានគរដូចភ្នំ នៅគ្រប់ទីកន្លែង។ មនុស្សម្នាក៏បាននិយាយគំរោះគំរើយដាក់គ្នា ទាំងកំហឹង។
តែអរព្រះគុណព្រះអង្គ រឿងនិទានរបស់លោកហោវែល ដែលបានរៀបរាប់ខាងលើ គ្រាន់តែជារឿងនិទាន សម្រាប់រិះគន់មនុស្សប៉ុណ្ណោះ។ ប៉ុន្តែ យើងពិតជាមានពរខ្លាំងណាស់ ដែលម្ចាស់នៃបុណ្យណូអែល មិនដែលធ្វើឲ្យយើងធុញថប់ ឬជិនណាយឡើយ ទោះយើងបានឃើញព្រះនាមទ្រង់ នៅក្នុងព្រះគម្ពីរទាំងមូលក៏ដោយ។
បន្ទាប់ពីព្រះយេស៊ូវយាងឡើងទៅព្រះវរបិតាទ្រង់វិញ សាវ័កពេត្រុសក៏បានប្រកាស់ដល់ហ្វូងមនុស្ស នៅព្រះវិហារ ក្នុងទីក្រុងយេរូសាឡិមថា ព្រះយេស៊ូវ ជាព្រះ ដែលលោកម៉ូសេបានថ្លែង ក្នុងបទទំនាយរបស់គាត់ថា “ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីបងប្អូនអ្នករាល់គ្នាមក ឲ្យដូចខ្ញុំ”(កិច្ចការ ៣:២២ ចោទិយកថា ១៨:១៨)។ ព្រះជាម្ចាស់បានសន្យាចំពោះលោកអ័ប្រាហាំថា…
ព្រឹលនៅរដូវរងា
ពេលរដូវរងាមកដល់ ជារឿយៗ ខ្ញុំបានក្រោកពីដំណេក ដោយការភ្ញាក់ផ្អើល ចំពោះទិដ្ឋភាពដ៏ស្រស់ស្អាតនៃ ពិភពលោកដែលបានគ្របដណ្តប់ ដោយព្រឹលដ៏សុខសាន្ត និងស្ងាត់ស្ងៀម។ នៅពេលនោះ ព្រឹលបានធ្លាក់ចុះមក ដោយភាពស្រទន់ គឺខុសពីរដូវផ្ការីក ដែលមានសម្លេងផ្គរលាន់ដ៏កក្រើក ដែលបានប្រកាសអំពីវត្តមានរបស់ខ្លួននៅពេលយប់។
ក្នុងបទចម្រៀងដែលមានចំណងជើងថា “បទចម្រៀងនៃព្រឹលរដូវរងា” អ្នកស្រីអូដ្រេយ អាសាត(Audrey Assad) បានច្រៀងថា ព្រះយេស៊ូវអាចយាងចុះមកផែនដី ដោយអំណាចចេស្តា ដូចខ្យល់ព្យុះកំបុតត្បូង ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់បានយាងមកយ៉ាងស្ងាត់ស្ងៀម យ៉ាងសុភាព ដូចព្រឹលដែលធ្លាក់យ៉ាងស្រទន់ នៅរដូវរងា នៅពេលយប់ នៅក្រៅបង្អួចផ្ទះខ្ញុំ។
ការយាងមកប្រសូត្ររបស់ព្រះយេស៊ូវ បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ដោយភាពស្ងប់ស្ងាត់។ ទ្រង់មិនបានប្រសូតនៅក្នុងរាជវាំងឡើង ផ្ទុយទៅវិញ ទ្រង់បានប្រសូតនៅក្នុងកន្លែងដែលមិនទំនង ដែលជាទីស្នាក់អាស្រ័យដ៏តូចទាប នៅភូមិបេថ្លេហិម។ ហើយទ្រង់បានផ្ទុំនៅក្នុងស្នូកសត្វ ដោយមិនមានគ្រែសមរម្យ(លូកា ២:៧)។ ទ្រង់ក៏មិនបានប្រសូតនៅលើគំនរទ្រព្យសម្បត្តិដែរ ។ ឪពុកម្តាយទ្រង់បានត្រឹមតែអាចយកសត្វព្រាបមួយគូ មកថ្វាយជាយញ្ញបូជា ពេលដែលអ្នកទាំងពីរថ្វាយទ្រង់ដល់ព្រះជាម្ចាស់ នៅព្រះវិហារ(ខ.២៤)។
ការយាងមករបស់ព្រះយេស៊ូវ ដោយការបន្ទាបព្រះកាយ ចូលក្នុងលោកិយនេះ ត្រូវបានហោរាអេសាយថ្លែងជាបទទំនាយ អំពីព្រះអង្គសង្រ្គោះ ដែលយាងមក ដោយមិនបានស្រែក ឬប្រកាសជាសាធារណៈឡើយ(អេសាយ ៤២:២) ហើយទ្រង់ក៏មិនបានយាងមកដោយអំណាចចេស្តា ដែលធ្វើឲ្យបាក់ដើមត្រែង ឬធ្វើឲ្យរលត់ភ្លើងប្រឆេះដែលខំឆេះនោះដែរ(ខ.៣)។…
ការជញ្ជឹងគិតអំពីរឿងនោះ
ក្នុងអំឡុងឆ្នាំ ដែលលោកអូសវល ឆេមប័រ(Oswald Chambers) កំពុងបង្រៀននៅមហាវិទ្យាល័យបណ្តុះបណ្តាលព្រះគម្ពីរ នៅទីក្រុងឡុង(ឆ្នាំ១៩១១ ដល់ ១៩១៥) គាត់ច្រើនតែធ្វើឲ្យសិស្សទំាងឡាយមានការភ្ញាក់ផ្អើល ដោយសារការអ្វីដែលគាត់បាននិយាយ ក្នុងម៉ោងរៀន។ មានយុវនារីម្នាក់បានពន្យល់ថា ដោយសារការពិភាក្សាត្រូវបានបំរុងទុកសម្រាប់ម៉ោងញាំអាហារបន្ទាប់ នោះជាញឹកញាប់ សិស្សបានចោទសួរ និងបញ្ចេញមតិបដិសេធន៍ជាច្រើន ដល់លោកឆេមប័រ។ គាត់ក៏បានរំឭកផងដែរថា ជាញឹកញាប់ លោកឆេមប័រគ្រាន់តែញញឹម និងនិយាយថា “សូមទុកសំណួរនេះ សម្រាប់ពេលក្រោយ”។ គាត់ក៏បានលើកទឹកចិត្តពួកគេ ឲ្យជញ្ជឹងគិត អំពីសំណួរទាំងនោះដោយខ្លួនឯង ដោយអនុញ្ញាតឲ្យព្រះជាម្ចាស់បើកបង្ហាញសេចក្តីពិតរបស់ទ្រង់ ដល់ពួកគេ។
ការជញ្ជឹង ឬរំពឹងគិតអំពីរឿងអ្វីមួយ គឺជាការផ្តោត និងគិតស៊ីជម្រៅ អំពីរឿងនោះ។ មុនពេលព្រះយេស៊ូវប្រសូត្រ នៅបេថ្លេហិម មានព្រឹត្តិការណ៍ដ៏គួរឲ្យកត់សំគាល់មួយចំនួនបានកើតឡើង ដែលក្នុងនោះពួកទេវតាក៏បានលេចមក ឲ្យពួកអ្នកគង្វាល ហើយអស់អ្នកណាដែលឮ ក៏មានសេចក្តីអស្ចារ្យ ពីពាក្យដែលពួកអ្នកគង្វាលបានប្រាប់មក។ តែនាងម៉ារាបាន “រក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត”(លូកា ២:១៩)។ លោកដាប់ប៊លយូ អ៊ី វ៉ាញ(W. E. Vine) ដែលជាអ្នកជំនាញព្រះគម្ពីរសញ្ញាថ្មី បានមានប្រសាសន៍ថា “ការរំពឹងគិត” គឺជា “ការប្រមូលអារម្មណ៍ ការគិតបែបពិភាក្សាក្នុងចិត្ត ឬការយករឿងមួយមកគិត ជាមួយនឹងរឿងមួយទៀត ដែលពាក់ព័ន នៅក្នុងកាលៈទេសៈណាមួយ”…
ទាំងក្នុងពេលសម្បូរសប្បាយ ក៏ដូចជាពេលរងទុក្ខ
អ្នកស្រីអាន វ៉ូសខាម(Ann Voskamp) ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អំណោយមួយពាន់ ។ សៀវភៅនេះ បានលើកទឹកចិត្តអ្នកអាន ឲ្យឆែកមើលខ្លួនឯង ជារៀងរាល់ថ្ងៃ ឲ្យដឹងថា ព្រះអម្ចាស់បានធ្វើអ្វីខ្លះសម្រាប់ពួកគេ។ ក្នុងសៀវភៅនេះ គាត់បានធ្វើការកត់សំគាល់ អំពីសេចក្តីសប្បុរសជាបរិបូរ ដែលព្រះទ្រង់បានបង្ហាញដល់គាត់ តាមរយៈអំណោយទាំងធំ ទាំងតូច ដែលរាប់ចាប់តាំងពីពពុះសាប៊ូនៅក្នុងកន្លែងលាងចាន ដែលមានសម្រស់ដ៏សាមញ្ញ រហូតដល់សេចក្តីសង្រ្គោះដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន សម្រាប់មនុស្សមានបាបដូចនាង(ក៏ដូចជាយើងរាល់គ្នា)។ អ្នកស្រីអានបានលើកឡើងថា ការដឹងគុណ គឺជាគន្លឹះ ដែលនាំឲ្យយើងមើលឃើញព្រះជាម្ចាស់ សូម្បីតែនៅក្នុងពេលដ៏ពិបាកបំផុត ក្នុងជីវិត។
លោកយ៉ូបជាបុគ្គលដែលល្បីបំផុត នៅក្នុងផ្នែករងទុក្ខ ក្នុងពេលដ៏លំបាកបំផុត។ ជាការពិតណាស់ គាត់បានជួបការបាត់បង់ដ៏ធ្ងន់ធ្ងរ។ បន្ទាប់ពីគាត់បាត់បង់ហ្វូងសត្វមិនទាន់បានប៉ុន្មានផង គាត់ក៏បានទទួលដំណឹងថា កូនរបស់គាត់ទាំង១០នាក់ ក៏បានស្លាប់អស់ទៀត។ លោកយ៉ូបក៏បានបង្ហាញចេញនូវការសោកសង្រេង ដោយហែកអាវ ហើយកោរសក់(១:២០)។ ពាក្យសម្តីដែលគាត់បាននិយាយ ក្នុងពេលដ៏ឈឺចាប់នោះ បានធ្វើឲ្យខ្ញុំយល់ឃើញថា លោកយ៉ូបដឹងអំពីរបៀបដឹងគុណព្រះ ព្រោះគាត់បានទទួលស្គាល់ថា អ្វីៗដែលគាត់បានបាត់បង់ គឺសុទ្ធតែជាការប្រទានរបស់ព្រះជាម្ចាស់(ខ.២១)។ ស្ថិតក្នុងពេលដ៏ឈឺចាប់ដែលបណ្តាលឲ្យគាត់រកធ្វើអ្វីមិនកើត គាត់នៅតែអាចថ្វាយបង្គំព្រះ ព្រោះគាត់នៅតែដឹងគុណទ្រង់ជានិច្ច។
បើយើងគ្រាន់តែអនុវត្តនូវការអរព្រះគុណព្រះជាម្ចាស់ ជាប្រចាំថ្ងៃ នោះគឺមិនអាចលប់បំបាត់ការឈឺចាប់ជាពន់ពេក ដែលយើងទទួលរង ក្នុងរដូវកាលនៃការបាត់បង់បានឡើយ។ លោកយ៉ូបបានចោទសួរ និងមានការប្រកែកគ្នា ក្នុងពេលកាន់ទុក្ខ ដូចដែលមានចែងក្នុងកណ្ឌគម្ពីរយ៉ូប។ ប៉ុន្តែ…
ក្តីសង្ឃឹមជាយុត្តិសាស្ត្ររបស់យើង
រហូតមកដល់ពេលដែលខ្ញុំកំពុងសរសេរអត្ថបទនេះ ក្រុមកីឡាបាល់ទាត់ ដែលខ្ញុំចូលចិត្តបានប្រកួតចាញ់ប្រាំបីលើក ជាបន្តបន្ទាប់។ រៀងរាល់ពេលដែលក្រុមមួយនេះប្រកួតចាញ់ ខ្ញុំពិបាកនឹងសង្ឃឹមថា ពួកគេអាចស្រោចស្រង់ខ្លួនឯងឡើងវិញ ក្នុងរដូវកាលនេះ។ គ្រូបង្វិកបានធ្វើការកែសម្រួលរៀងរាល់សប្តាហ៍ ប៉ុន្តែ ពួកគេនៅតែមិនបានទទួលជ័យជម្នះ។ ខ្ញុំក៏បាននិយាយលេងជាមួយមិត្តរួមការងារខ្ញុំថា ខ្ញុំមិនហ៊ានធានាទេថា ពួកគេនឹងបានទទួលលទ្ធផលផ្សេងពីនេះ។ ខ្ញុំក៏បាននិយាយប្រាប់គាត់ថា “ការសង្ឃឹមមិនមែនជាយុទ្ធសាស្រ្តទេ”។
នេះជារឿងពិត នៅក្នុងកីឡាបាល់ទាត់ ព្រោះបើគ្រាន់តែសង្ឃឹម គឺមិនអាចនាំឲ្យទទួលជ័យជម្នះបានឡើយ។ ប៉ុន្តែ ជីវិតខាងវិញ្ញាណរបស់យើង មានលក្ខណៈផ្ទុយពីនេះ។ ព្រះទ្រង់មិនគ្រាន់តែប្រើសេចក្តីសង្ឃឹមជាយុទ្ធសាស្រ្តរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ថែមទាំងសព្វព្រះទ័យឲ្យយើងតោងទ្រង់ឲ្យជាប់ ដោយជំនឿ និងការទុកចិត្ត ដែលជាយុទ្ធសាស្រ្តតែមួយ ដែលនាំទៅរកជ័យជម្នះ។ លោកិយនេះ ច្រើនតែធ្វើឲ្យយើងខកចិត្ត ប៉ុន្តែ ក្តីសង្ឃឹមអាចធ្វើជាយុថ្កា ដែលជួយឲ្យយើងជាប់នៅក្នុងសេចក្តីពិតរបស់ព្រះ ក្នុងអំឡុងពេលដ៏វឹកវរ។
ហោរាមីកាបានយល់អំពីរឿងនេះ ដែលជារឿងពិត។ គាត់មានការឈឺចាប់យ៉ាងខ្លាំង ពេលដែលពួកអ៊ីស្រាអែលងាកបែរចេញពីព្រះជាម្ចាស់។ “វរហើយខ្ញុំ … មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ”(៧:១-២)។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានផ្តោតចិត្តជាថ្មីម្តងទៀត ទៅលើសេចក្តីសង្ឃឹមដ៏ពិតរបស់គាត់។ គឺដូចដែលគាត់បានថ្លែងថា “ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ”(ខ.៧)។
តើធ្វើដូចម្តេច ឲ្យយើងនៅតែអាចមានក្តីសង្ឃឹម ក្នុងពេលដ៏ពិបាក? លោកមីកាបានបង្ហាញយើងថា យើងត្រូវមើលទៅព្រះ រង់ចាំទ្រង់…
ដើរតាមការដឹកនាំ
មានពេលមួយ យន្តហោះចម្បាំងបីគ្រឿងបានហោះពីលើដំបូលផ្ទះរបស់ខ្ញុំ ដោយបញ្ចេញសម្លេងលាន់រំពង។ យន្តហោះទាំងនោះបានហោះទន្ទឹមគ្នាធ្វើជាក្បួន ដែលមើលទៅ ដូចយន្តហោះតែមួយ។ ខ្ញុំក៏បាននិយាយប្រាប់ស្វាមីរបស់ខ្ញុំថា “អស្ចារ្យណាស់” គាត់ក៏តបថា “មែនហើយគួរឲ្យស្ងប់ស្ងែងណាស់”។ យើងរស់នៅក្បែរបន្ទាយទ័ពអាកាស ដូចនេះ ទិដ្ឋភាពបែបនេះ គឺមិនមានអ្វីចម្លែកទេ។
ទោះជាយ៉ាងណាក៏ដោយ ពេលយន្តហោះចម្បាំងទាំងនោះហោះរំលងផ្ទះខ្ញុំម្តងៗ ខ្ញុំតែងតែសួរខ្លួនឯងថា តើធ្វើដូចម្តេច ឲ្យពួកគេអាចហោះហើរជិតគ្នាយ៉ាងនេះ ដោយមិនបាត់បង់ម្ចាស់ការ ឬការគ្រប់គ្រងយន្តហោះ? ក្រោយមក ខ្ញុំក៏បានដឹងច្បាស់ថា មូលហេតុដែលពួកគេអាចធ្វើដូចនេះបាន គឺដោយសារការបន្ទាបខ្លួន។ អ្នកបើកបរយន្តហោះទាំងពីរ ដែលហោះសងខាង មានការជឿទុកចិត្តថា អ្នកបើកយន្តហោះដែលនៅកណ្តាល និងនាំមុខគេ កំពុងតែធ្វើដំណើរទៅមុខ ដោយល្បឿន និងគន្លងដ៏ត្រឹមត្រូវ បានជាពួកគេលះបង់បំណងចិត្តរបស់ខ្លួនឯង ដោយព្រមទៅតាមទិសដៅផ្សេង ឬចោទសួរ អំពីទិសដៅរបស់អ្នកដឹកនាំខ្លួនឡើយ។ ផ្ទុយទៅវិញ ពួកគេបានហោះហើរ ក្នុងក្បួន ហើយហោះតាមយន្តហោះដែលនៅកណ្តាល និងនៅខាងមុខយ៉ាងប្រកិត។ តើការធ្វើដូចនេះ បានលទ្ធផលអ្វី? ជាការពិតណាស់ ពួកគេបង្កើតបានក្រុមដ៏ខ្លាំងពូកែមួយ។
អ្នកដើរតាមព្រះយេស៊ូវ ក៏មានលក្ខណៈមិនខុសពីអ្នកបើកយន្តហោះជាក្រុមនោះឡើយ។ ព្រះអង្គបានមានបន្ទូលថា “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ”(លូកា ៩:២៣)។
ការដើរតាមទ្រង់ គឺត្រូវឆ្លងកាត់ផ្លូវនៃការបដិសេធន៍ខ្លួនឯង និងមានទុក្ខលំបាក ដែលអាចធ្វើឲ្យយើងពិបាកដើរតាមទ្រង់។ ប៉ុន្តែ ដើម្បីធ្វើជាសិស្សរបស់ទ្រង់…
សំបុត្រនៅថ្ងៃណូអែល
រៀងរាល់ពេលរដូវកាលនៃបុណ្យណូអែលមកដល់ មិត្តភក្តិរបស់ខ្ញុំតែងតែសរសេរសំបុត្រដ៏វែងមួយច្បាប់ ផ្ញើភរិយារបស់គាត់ ដោយនិយាយរំឭកអំពីពេលកន្លងទៅ ហើយនឹកស្រមៃអំពីពេលអនាគត។ គាត់តែងតែសរសេរប្រាប់ភរិយាគាត់ថា គាត់ស្រឡាញ់នាងខ្លាំងប៉ុណ្ណា ហើយហេតុអ្វីគាត់ស្រឡាញ់នាង។ គាត់ក៏បានសរសេរសំបុត្រទៅកាន់កូនស្រីគាត់ម្នាក់ៗផងដែរ។ ពាក្យសម្តីនៃសេចក្តីស្រឡាញ់របស់គាត់ បានធ្វើជាអំណោយថ្ងៃណូអែលដែលមិនអាចភ្លេចបាន។
យើងក៏អាចនិយាយផងដែរថា ព្រះយេស៊ូវគឺជាសំបុត្រថ្ងៃណូអែលដំបូងបំផុត ព្រោះទ្រង់ជាព្រះបន្ទូលដែលបានយកកំណើតជាមនុស្ស។ បទគម្ពីរដំណឹងល្អយ៉ូហានបាននិយាយសង្កត់ធ្ងន់ អំពីសេចក្តីពិតនេះថា “កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ”(យ៉ូហាន ១:១)។ នៅសម័យដើម ក្នុងភាសាក្រិក ពាក្យ “ឡូហ្គូស” ប្រែមកថា ព្រះបន្ទូលព្រះ។ ព្រះបន្ទូល ដែលជាព្រះរាជបុត្រាតែមួយរបស់ព្រះវរបិតា “បានត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា”(ខ.១៤)។
ព្រះទ្រង់បានបើកបង្ហាញព្រះអង្គទ្រង់យ៉ាងល្អឥតខ្ចោះ តាមរយៈព្រះយេស៊ូវ ដែលជាព្រះបន្ទូលរបស់ព្រះ។
ទេវវិទូទំាងឡាយបានព្យាយាមស្វែងយល់អំពីអាថ៌កំបាំងដ៏មានន័យនេះ អស់ជាច្រើនសតវត្សរ៍មកហើយ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចដឹងច្បាស់ថា ព្រះយេស៊ូវជាព្រះបន្ទូលនៃព្រះ ដែលបាននាំពន្លឺចូលទៅក្នុងពិភពលោកដ៏ងងឹត(ខ.៩)។ កាលបើយើងជឿទ្រង់ នោះយើងបានក្លាយជាកូនស្ងួនភ្ញារបស់ព្រះ ដែលជាអំណោយដ៏វិសេស(ខ.១២)។
ព្រះយេស៊ូវជាសំបុត្រនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានផ្ញើមកយើង។ ទ្រង់បានយាងមក និងបានគង់នៅក្នុងចំណោមយើង។ នោះហើយ ជាអំណោយដ៏អស្ចារ្យនៃថ្ងៃណូអែល។—AMY BOUCHER PYE
ការភ្ញាក់ពីគេងដ៏អស្ចារ្យ
ខ្ញុំបានសន្សំទុកនូវអនុស្សាវរីយ៍ ដែលខ្ញុំធ្លាប់មាន នៅក្នុងការជួបជុំគ្នាជាមួយក្រុមគ្រួសាររបស់មិត្តភក្តិខ្ញុំ កាលកូនប្រុសខ្ញុំនៅតូច។ កាលនោះ មនុស្សធំបានជជែកគ្នាដល់យប់ ខណៈពេលដែលកូនៗរបស់យើង បានគេងលក់នៅលើសាឡុង ឬកៅអី ដោយសារពួកគេអស់កម្លាំងនឹងការរត់លេងកាលពីថ្ងៃ។
ពេលយើងដល់ពេលត្រូវបែកគ្នា ខ្ញុំក៏បានបីកូនប្រុសខ្ញុំទាំងប៉ុន្មាននាក់ ចូលទៅក្នុងឡាន ឲ្យពួកគេផ្អែកនៅលើកៅអីឡាន ហើយនាំពួកគេទៅផ្ទះ។ ពេលយើងមកដល់ផ្ទះ ខ្ញុំក៏បានលើកពួកគេបីម្តងទៀត ចូលទៅក្នុងផ្ទះ ហើយក៏បានផ្តេកពួកគេនៅលើគ្រែ រួចថើបពួកគេ ដោយពាក្យថា “រាត្រីសួស្តី” ហើយបិទភ្លើង។ ដល់ពេលព្រឹកឡើង ពួកគេក៏បានភ្ញាក់ឡើង ដោយមិនដឹងថា ខ្លួនបានមកដល់ផ្ទះតាំងពីពេលណា។
អនុស្សាវរីយ៍នេះបានធ្វើឲ្យខ្ញុំនឹកស្រមៃ អំពីពេលយប់ ដែលយើង “គេងលក់ក្នុងព្រះយេស៊ូវ”(១ថែស្សាឡូនិច ៤:១៤)។ ពេលនោះ យើងនឹងបានដេកលក់ … ហើយភ្ញាក់ដឹងខ្លួនឡើង នៅក្នុងផ្ទះដ៏អស់កល្បរបស់យើង ដែលជាផ្ទះដែលមិនមានភាពនឿយហត់ ដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ កាលនៅលើផែនដី។
កាលពីពេលកន្លងទៅ ខ្ញុំបានអានចំខគម្ពីរមួយ ក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ដែលជាសេចក្តីបញ្ចប់នៃបទគម្ពីរចោទិយកថា ដែលបានចែងថា “ម៉ូសេជាបាវបំរើផងព្រះយេហូវ៉ា លោកស្លាប់នៅទីនោះក្នុងស្រុកម៉ូអាប់ទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា”(៣៤:៥)។ តាមព្រះគម្ពីរដើមជាភាសាហេព្រើរ គេបានបកប្រែតាមន័យត្រង់ថា “លោកម៉ូសេបានស្លាប់ … ដោយព្រះឱសនៃព្រះអម្ចាស់” ដែលឃ្លានេះ គ្រូព្រះគម្ពីរនៅសម័យដើម បានបកប្រែថា “លោកម៉ូសេបានស្លាប់ ដោយមានព្រះអម្ចាស់ថើបគាត់”។
សូមយើងស្រមៃថា…
ប្រែពីភាពអាម៉ាស់ ទៅជាមានកិត្តិយស
ពេលនោះជាពេល ដែលក្រុមគ្រួសារទាំងឡាយជួបជុំគ្នា ដើម្បីអបអររដូវកាលដ៏រីករាយ ប្រចាំឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមយើង មានអ្នកខ្លះបានបារម្ភខ្លាចជួបសាច់ញាតិណាមួយ ដែលចូលចិត្តសួរសំណួរ ដែលធ្វើឲ្យអ្នកនៅលីវ ឬអ្នកមិនទាន់មានកូន មានអារម្មណ៍ថាខ្លួនកំពុងតែមានបញ្ហាខុសទាស់អ្វីមួយ។
ចូរយើងនឹកស្រមៃអំពីទុក្ខលំបាករបស់នាងអេលីសាបិត ដែលនៅតែមិនមានកូន ទោះនាងបានរៀបការអស់ជាច្រើនឆ្នាំហើយក្តី។ ក្នុងវប្បធម៌របស់នាង គេគិតថា បញ្ហានេះ គឺជាសញ្ញាបង្ហាញថា ព្រះជាម្ចាស់បានបង្ខាំងផ្ទៃនាងហើយ(មើល ១សំាយ៉ូអែល ១:៥-៦) ហើយគេអាចចាត់ទុកបញ្ហានេះ ជារឿងដ៏គួរឲ្យខ្មាស់អៀន។ ដូចនេះ អ្នកជិតខាង និងសាច់ញាតិរបស់អេលីសាបិត អាចសង្ស័យថា នាងកំពុងតែរស់នៅក្នុងអំពើបាប ទោះជានាងកំពុងរស់នៅ ដោយសេចក្តីសុចរិតក៏ដោយ(លូកា ១:៦)។
ទោះជាយ៉ាងណាក៏ដោយ នាងអេលីសាបិត និងស្វាមីរបស់នាងបានបន្តបម្រើព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់។ បន្ទាប់មក ពេលដែលអ្នកទំាងពីរមានអាយុចាស់ហើយ ការអស្ចារ្យក៏បានកើតឡើង។ ព្រះទ្រង់បានស្តាប់ឮការអធិស្ឋានរបស់នាង(ខ.១៣)។ ទ្រង់ចូលចិត្តបង្ហាញថា ទ្រង់សព្វព្រះទ័យនឹងប្រទានពរដល់យើង(ខ.២៥)។ ហើយទោះទ្រង់ហាក់ដូចជាពន្យាពេលក៏ដោយ ក៏ទ្រង់តែងតែឆ្លើយតប តាមពេលវេលាដ៏ត្រឹមត្រូវជានិច្ច ហើយប្រាជ្ញារបស់ទ្រង់ តែងតែមានភាពល្អឥតខ្ចោះ។ ព្រះជាម្ចាស់ក៏បានប្រទានអំណោយដ៏ពិសេស ដល់នាងអេលីសាបិត និងស្វាមីរបស់នាង ដែលអំណោយនោះ គឺជាកូនប្រុសម្នាក់ ដែលក្រោយមក ក៏បានធ្វើជាអ្នករៀបចំផ្លូវ ថ្វាយព្រះមែស៊ី(អេសាយ ៤០:៣-៥)។
តើអ្នកមានអារម្មណ៍ថា ខ្លួនឯងមិនល្អដូចអ្នកដទៃ ដោយសារអ្នកគ្មានសញ្ញាបត្រមហាវិទ្យាល័យ ឬគ្មានប្តីឬប្រពន្ធ ឬកូន…