ការធ្លាក់ដល់បាត
នៅក្នុងអំឡុងពេលនៃវិបត្តិសេដ្ធកិច្ចនៅអាស៊ី នៅឆ្នាំ១៩៩៧ មានមនុស្សជាច្រើនស្វែងរកការងារធ្វើ លើសចំនួនការងារ ដែលមានស្រាប់។ ហើយខ្ញុំជាម្នាក់ ក្នុងចំណោមពួកគេ។ បន្ទាប់ពីខ្ញុំបានព្យាយាមស្វែងរកការងារ អស់រយៈពេល៩ខែ ដោយចិត្តថប់បារម្ភ ខ្ញុំក៏រកបានការងារមួយ ធ្វើជាអ្នកនិពន្ធ សម្រាប់ការផ្សាយពាណិជ្ជកម្ម។ ប៉ុន្តែ មិនបានប៉ុន្មានផង ក្រុមហ៊ុននោះក៏បានជួបបញ្ហា ហើយខ្ញុំក៏អត់ការងារធ្វើទៀត។
តើអ្នកធ្លាប់ជួបរឿងបែបនេះទេ? ពេលនោះ អ្នកមានអារម្មណ៍ថា រឿងអាក្រក់បំផុតហាក់ដូចជា បានកន្លងផុតហើយ ប៉ុន្តែ អ្នកស្រាប់តែជួបបញ្ហាថ្មីមួយទៀត ធ្វើឲ្យធ្លាក់ដល់បាតតែម្តង។ ស្រ្តីមេម៉ាយនៅក្រុងសារិបតាក៏មានបទពិសោធន៍ដូចនេះដែរ (១ពង្សាវតារក្សត្រ ១៧:១២)។ ក្នុងពេលដែលមានអំណត់ នៅក្នុងស្រុក ស្រ្តីមេម៉ាយនោះបានរៀបចំអាហារ ចុងក្រោយសម្រាប់រូបនាង និងកូនរបស់នាង។ តែនៅពេលនោះ ហោរាអេលីយា ក៏បានសុំទទួលទានអាហារជាមួយដែរ។ ស្រ្តីមេម៉ាយបានព្រមឲ្យនំបុ័ង ដល់ហោរាអេលីយ៉ា ទាំងស្ទាក់ស្ទើរ ហើយព្រះជាម្ចាស់ក៏បានបន្តរផ្គត់ផ្គង់ ម្សៅ និងប្រេងអូលីវរហូត សម្រាប់នាង និងកូនរបស់នាង (ខ.១០-១៦)។
ក្រោយនោះមក កូនប្រុសរបស់នាង ក៏ចាប់មានជម្ងឺ។ ជំងឺនោះធ្ងន់ណាស់ ដល់ម៉្លេះបានជាគ្មានដង្ហើមក្នុងខ្លួនឡើយ។ ដូច្នេះ នាងក៏និយាយទៅអេលីយ៉ាថា “ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំ និងលោក មានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំលឹកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំលាប់កូនខ្ញុំឬ?”(ខ.១៨)។
ប្រហែលជានៅពេលខ្លះ…
អំណរក្នុងការចែកទាន ឬការឲ្យ
មានពេលមួយ ខ្ញុំជួបរឿងក្រៀមក្រំ ពេញមួយសប្ដាហ៍។ ខ្ញុំមានអារម្មណ៍ល្វើយ មិនចង់ធ្វើការងារអ្វីទាំងអស់ ហើយខ្ញុំក៏មិនដឹងថា មកពីមូលហេតុអ្វីដែរ។
ជិតដល់ចុងសប្តាហ៍ ខ្ញុំក៏បានទទួលដំណឹងថា អ៊ុំស្រីរបស់ខ្ញុំម្នាក់ មានជំងឺខូចតម្រងនោម។ ខ្ញុំដឹងថា ខ្ញុំត្រូវតែទៅសួរសុខទុក្ខគាត់ ផ្ទុយទៅវិញ ខ្ញុំបែរជាមានអារម្មណ៍ថា ចង់ពន្យាពេលទៅសួរសុខទុក្ខគាត់ទៅវិញ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំក៏ បានព្យាយាមទៅផ្ទះគាត់ឲ្យខានតែបាន ដែលនៅទីនោះ យើងក៏បានបរិភោគអាហារ ជជែកគ្នាលេង ហើយអធិស្ឋានជាមួយគ្នា។ មួយម៉ោងក្រោយមក ខ្ញុំបានធ្វើដំណើរចេញពីផ្ទះគាត់ ដោយទទួលអាម្មណ៍ស្រស់ស្រាយ ជាលើកដំបូង ក្នុងរយៈពេលមួយសប្តាហ៍នោះ។ តាមពិត ការផ្តោតទៅលើសុខទុក្ខរបស់អ្នកដទៃ ជាជាងផ្តោតទៅលើខ្លួនឯង បានជួយឲ្យខ្ញុំមានអារម្មណ៍ប្រសើរឡើង។
អ្នកជំនាញផ្នែកចិត្តសាស្រ្តបានរកឃើញថា ការធ្វើទាន ឬការឲ្យ អាចបង្កើតឲ្យមានការស្កប់ចិត្ត ពេលដែលអ្នកឲ្យ បានមើលឃើញថា អ្នកទទួលមានការដឹងគុណចំពោះការឲ្យនោះ។ អ្នកជំនាញមួយចំនួន ថែមទាំងបានជឿថា មនុស្សមាន ចិត្តសប្បុរស តាំងពីកំណើតមក!
ប្រហែលមកពីហេតុនេះហើយ នៅពេលដែលសាវ័កប៉ុលលើកទឹកចិត្តដល់ពួកជំនុំ នៅទីក្រុងថែស្សាឡូនីច ឲ្យកសាងសហគមន៍នៃសេចក្តីជំនឿ គាត់ក៏បានលើកទឹកចិត្តពួកគេឲ្យជួយអ្នកដែលទន់ខ្សោយ(១ថែស្សាឡូនីច ៥:១៤)។ មុននោះ គាត់បានដកស្រង់ព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានមានបន្ទូលថា “ដែលឲ្យ នោះបានពរជាជាងទទួល” (កិច្ចការ ២០:៣៥)។ ទោះបីក្នុងបរិបទនេះ សាវ័កប៉ុលកំពុងតែនិយាយសំដៅទៅលើការធ្វើទាន…
សេចក្តីអាថ៌កំបាំងដ៏ពិបាក
នៅពេលដែលខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំចេញដើរលេង យើងក៏បានជជែកគ្នា អំពីការស្រឡាញ់ព្រះគម្ពីរ។ មិត្តរបស់ខ្ញុំ បានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល នៅពេលដែលគាត់បាននិយាយថា គាត់មិនសូវចូលចិត្តអានព្រះគម្ពីរសញ្ញាចាស់ប៉ុន្មានទេ ព្រោះព្រះគម្ពីរសញ្ញាចាស់បានចែងអំពីរឿងដែលពិបាកអាន និងនិយាយអំពីការសងសឹក។ គាត់ចង់អាន តែរឿងព្រះយេស៊ូវប៉ុណ្ណោះ។
យើងប្រហែលជាយល់ស្របនឹងពាក្យដែលនាងបាននិយាយ ពេលដែលយើងបានអាន ព្រះគម្ពីរណាហ៊ុម គឺដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់សងសឹក ហើយទ្រង់រក្សានូវសេចក្តីក្រោធ” (ណាហ៊ុម ១:២)។ ប៉ុន្តែ យើងក៏មានសង្ឃឹមឡើង ពេលដែលបានអានខបន្ទាប់ ដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ” (ខ.៣)។
នៅពេលដែលយើងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ អំពីសេចក្តីក្រោធរបស់ព្រះ នោះយើងនឹងបានដឹងថា ពេលដែលទ្រង់មានសេចក្តីក្រោធម្ដងៗ នោះច្រើនតែដោយសារទ្រង់ការពាររាស្រ្តរបស់ទ្រង់ ឬការពារព្រះនាមរបស់ទ្រង់ផ្ទាល់។ ដោយសារតែព្រះទ្រង់មានសេចក្តីស្រឡាញ់ហូរហៀរ ព្រះអង្គត្រូវតែស្វែងរកយុត្តិធម៌ ហើយកាត់ទោសរាល់ទាំងសេចក្តីកំហុស ប៉ុន្តែ ទ្រង់នឹងសង្រ្គោះដល់អស់អ្នកណា ដែលត្រឡប់មករកទ្រង់វិញ។ យើងឃើញថាទ្រង់មិនគ្រាន់តែបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ នៅក្នុងគ្រាសញ្ញាចាស់ ដោយត្រាស់ហៅរាស្រ្តរបស់ទ្រង់ ឲ្យវិលមករកទ្រង់វិញប៉ុណ្ណោះឡើយ ប៉ុន្តែ ទ្រង់ថែមទាំងបានបង្ហាញសេចក្តីស្រឡាញ់ទ្រង់ នៅក្នុងគ្រាសញ្ញាថ្មីផងដែរ ដោយចាត់ព្រះរាជបុត្រាតែ១ របស់ទ្រង់ ឲ្យសុគតនៅលើឈើឆ្កាង ជំនួសបាបយើងរាល់គ្នា។
យើងមិនអាចយល់បានទាំងស្រុង អំពីអាថ៌កំបាំង នៃបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ ប៉ុន្តែ យើងអាចជឿទុកចិត្តថា ទ្រង់មិនត្រឹមតែសម្រេចនូវយុត្តិធម៌ប៉ុណ្ណោះទេ តែថែមទាំងបានធ្វើជាប្រភពនៃសេចក្តីស្រឡាញ់យ៉ាងបរិបូរផងដែរ។ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច ចំពោះព្រះជាម្ចាស់នោះឡើយ ពីព្រោះព្រះទ្រង់…
សេចក្តីស្រឡាញ់ដ៏ប្ដូរផ្ដាច់
នៅសល់តែមួយសប្តាហ៍ប៉ុណ្ណោះ សារ៉ានឹងរៀបអាពាហ៍ពិពាហ៍ហើយ តែនាង និងគូដណ្ដឹងរបស់នាង បានសម្រេចចិត្តផ្ដាច់ពាក្យ។ ថ្វីបើសារ៉ាបានកើតទុក្ខ និងខូចចិត្តយ៉ាងណាក្តី នាងបានសម្រេចចិត្តថា នឹងមិនធ្វើឲ្យខាតម្ហូប ដែលនាងកក់ទុក សម្រាប់ថ្ងៃមង្គលការរបស់នាងឡើយ។ ដូច្នេះ សារ៉ាបានសម្រេចចិត្តកែពិធីមង្គលការរបស់នាង ទៅជាកម្មវិធីជប់លៀងផ្សេងវិញ។ នាងបានរើតុចំណងដៃចេញ ហើយប្តូរបញ្ជីឈ្មោះភ្ញៀវដែលត្រូវអញ្ជើញ។ នាងក៏បានអញ្ជើញជនអនាថា ដែលគ្មានទីជម្រក ឲ្យចូលរូមកម្មវិធីជប់លៀងរបស់នាងវិញ។
កាលព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកផារិស៊ី ទ្រង់បានបង្រៀនឲ្យគេធ្វើអំពើសប្បុរស ដោយឥតលក្ខខណ្ឌយ៉ាងដូចនេះផងដែរ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “បើកាលណាអ្នករៀបលៀងភ្ញៀវ នោះចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និង អ្នកខ្វាក់វិញ នោះអ្នកនឹងទទួលបានព្រះពរ (លូកា ១៤:១៣-១៤)។ ព្រះយេស៊ូវបានកត់សំគាល់ថា យើងនឹងទទួលបានព្រះពរពីព្រះជាម្ចាស់ ពីព្រោះភ្ញៀវក្រីក្រទាំងនោះ ពុំមានលទ្ធភាពតបស្នងសងគុណម្ចាស់ពិធីជប់លៀងបានឡើយ។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើង ជួយមនុស្សដែលទុរគត មនុស្សមិនពូកែសម្តី និងមនុស្សឯកកោ។
កាលនោះ ព្រះយេស៊ូវបានមានបន្ទូល អំពីសេចក្តីទាំងនេះ ទៅកាន់ពួកអាចារ្យផារីស៊ី នៅពេលដែលទ្រង់ធ្វើជាភ្ញៀវដែលមកសោយអាហារនៅផ្ទះពួកគេ។ ដូចនេះ ព្រះបន្ទូលរបស់ទ្រង់ ហាក់ដូចជាមានភាពចាក់ដោត និងនាំឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ តាមការពិត សេចក្តីស្រឡាញ់ តម្រូវឲ្យមានការផ្លាស់ប្តូរ។ ខ្ញុំធ្លាប់ឮគេនិយាយថា សេចក្តីស្រឡាញ់ គឺជាការផ្តល់ឲ្យ ដើម្បីបំពេញតម្រូវការរបស់អ្នកដទៃ ដោយមិនរំពឹងថា នឹងទទួលបានមកវិញ។ សេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវគ្រីស្ទ…
ជូនចំពោះមិត្តជាទីស្រឡាញ់
ការអ្វីដែលសាវ័កយ៉ូហាន បានធ្វើ សម្រាប់សំឡាញ់របស់គាត់ គឺលោកកៃយុស នៅសតវត្សរ៍ទី១ គឺជាសិល្បៈនៃការទំនាក់ទំនង ដែលកំពុងសាបរលាប នៅក្នុងសតវត្សទី២១នេះ។ កាលនោះលោកយ៉ូហានបានទំនាក់ទំនងដោយសរសេរសំបុត្រ ផ្ញើទៅលោកកៃយុស។
អ្នកស្រី ខែតធើរីន ហ្វៀល (Catherine Field) ដែលជាអ្នកនិពន្ធ នៃកាសែត New York Times បានមានប្រសាសន៍ថា “ការសរសេរសំបុត្រ ស្ថិតក្នុងចំណោមសិល្បៈដ៏ចំណាស់ជាងគេ”។ ឧទាហរណ៍ យើងអាចមើលគំរូសំបុត្រ និងការគិតរបស់សាវ័កប៉ុល ដែលជាអ្នកស្រុកតើសុស។ ហើយយើងក៏អាចរាប់បញ្ចូលសាវ័កយ៉ូហានផងដែរ។
នៅក្នុងសំបុត្រដែលលោកយ៉ូហានបានសរសេរផ្ញើ លោកកៃយុស គាត់បានទូលសូមឲ្យ លោកកៃយ៉ូសមានសុខភាពល្អ ខាងសាច់ឈាម និងខាងព្រលឹងវិញ្ញាណ ព្រមទាំងប្រើពាក្យលើកទឹកចិត្ត អំពីភាពស្មោះត្រង់របស់លោកកៃយុស និងការកត់សំគាល់ អំពីសេចក្តីស្រឡាញ់ដែលគាត់មាន ចំពោះពួកជំនុំ។ លោកយ៉ូហាន ក៏បាននិយាយ អំពីបញ្ហានៅក្នុងពួកជំនុំ ដែលគាត់សន្យាថា នឹងលើកមកនិយាយ ដោយឡែកពីគ្នា នៅពេលក្រោយ។ គាត់ក៏បានសរសេរ អំពីតម្លៃនៃការប្រព្រឹត្តការល្អ ថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ និយាយរួម សំបុត្ររបស់លោកយ៉ូហាន គឺជាការលើកទឹកចិត្តផង និងការជំរុញចិត្តដល់មិត្តសំឡាញ់របស់គាត់។
ការទំនាក់ទំនងតាមប្រព័ន្ធឌីជីធល ក្នុងសម័យបច្ចុប្បន្ន អាចមានន័យថា ការទំនាក់ទំនងដោយសរសេរសំបុត្រ កំពុងតែសាបរលាស។ ប៉ុន្តែ ការនេះមិនបានធ្វើឲ្យយើងឈប់លើកទឹកចិត្តអ្នកដទៃឡើយ។ កាលពីមុន…
ជំនន់នៃការផ្លាស់ប្រែ
កាលខ្ញុំនៅពីក្មេង ខ្ញុំចូលចិត្តលេងទឹកភ្លៀង នៅពេលដែលមានព្យុះភ្លៀង លាយឡំដោយផ្គររន្ទះ។ ពេលណា មានភ្លៀងធ្លាក់ខ្លំាងគួរឲ្យភ្ញាក់ផ្អើល ដោយសម្លេងផ្គរលាន់កក្រើកដី ហើយទឹកភ្លៀងធ្លាក់ដូចចាក់ទឹក ខ្ញុំនិងបងប្អូនខ្ញុំ ក៏បាននាំគ្នារត់លេងគ្មានសណ្តាប់ធ្នាប់ ជុំវិញផ្ទះរបស់យើង ព្រមទាំងធ្វើរំអិលលេងផងដែរ។ ទំរាំតែដល់ពេលដែលយើងត្រូវត្រឡប់ចូលក្នុងផ្ទះវិញ យើងបានទទឹកជោកអស់។
វាគឺជាបទពិសោធន៍ដ៏រំភើបរីករាយណាស់ ទោះមួយលើកៗ មានរយៈពេលតែពីរបីនាទីក៏ដោយ។ កាលនោះ យើងបានលង់ខ្លួន សប្បាយនៅក្នុងព្យុះភ្លៀងដែលមានអំណាចខ្លាំង បានជាយើងពិបាកពិពណ៌នាថា តើយើងកំពុងតែសប្បាយរីករាយ ឬកំពុងតែភ័យខ្លាច។
រូបភាពនេះ បានលេចឡើងនៅក្នុងគំនិតរបស់ខ្ញុំ នៅពេលដែលខ្ញុំបានអានបទគម្ពីរ ទំនុកដំកើង ជំពូក ១0៧។ តាមបទគម្ពីរនេះ ការស្អាងឡើងវិញរបស់ព្រះជាម្ចាស់ គឺប្រៀបបាននឹងការផ្លាស់ប្រែទីហួតហែង ឲ្យក្លាយទៅជា “ស្រះទឹក” វិញ (ខ.៣៥)។ ពីព្រោះ ភ្លៀងធម្មតា មិនអាចផ្លាស់ទីរហោស្ថាន ឲ្យទៅជាវាលស្មៅបានទេ។ ភ្លៀងនោះ ត្រូវតែជាភ្លៀងដែលខ្លាំង រហូតក្លាយជាជំនន់ ដែលស្រោចស្រព្វជោកជាំ ពេញប្រឡោះប្រេះក្រហែង ទើបធ្វើឲ្យដីនោះ ដុះដាលជាជីវិតថ្មីឡើង។
តើនេះមិនមែនជាការស្តារឡើងវិញ ដែលយើងរំពឹងចង់បានទេឬ? នៅពេលដែលឆាកជីវិតរបស់យើង ហាក់ដូចជា ការធ្វើដំណើរវិលវល់ គ្មានគោលដៅច្បាស់លាស់ ដោយយើង “ស្រេកឃ្លាន” នូវការប្រោសឲ្យជា ដែលហាក់ដូចជាមិនដែលមកដល់(ខ.៤-៥) ពេលនោះ អ្វីដែលយើងត្រូវការ គឺលើសពីសេចក្តីសង្ឃឹមបន្តិចបន្តួច។…
សេចក្តីស្រឡាញ់ដែលឥតលក្ខខណ្ឌ
ខ្ញុំមានមិត្រភក្តិដ៏ឆ្លាតវៃម្នាក់ ដែលបានឲ្យយោបលខ្ញុំថា នៅពេលដែលមានជម្លោះកើតឡើង ជាពិសេសនៅក្នុងគ្រួសារ ខ្ញុំគួរជៀសវាងការប្រើពាក្យថា “អ្នកតែងតែ” និងពាក្យថា “អ្នកមិនដែល”។ មនុស្សយើងងាយនឹងរិះគន់អ្នកដទៃ ដែលនៅជុំវិញខ្លួន ហើយងាយនឹងមានអារម្មណ៍ថា លែងស្រឡាញ់មនុស្ស ដែលខ្លួនស្រឡាញ់។ ប៉ុន្តែ សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលព្រះទ្រង់មាន ចំពោះយើងរាល់គ្នា នោះគឺមិនដែលប្រែប្រួលឡើយ។
បទគម្ពី ទំនុកដំកើង ជំពូក ១៤៥ បានប្រើពាក្យ ទាំងអស់ យ៉ាងទូលំទូលាយ។ ខ.៩ បានចែងថា ”ព្រះយេហូវ៉ាទ្រង់ល្អ ដល់មនុស្សទាំងអស់ ហើយព្រះទ័យទន់សន្តោសរបស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន។ ហើយ ខ.១៣-១៤ ចែងថា “ព្រះទ្រង់ស្មោះត្រង់ ហើយទ្រង់នឹងសំរេចរាល់ទាំងសេចក្តីដែលទ្រង់បានសន្យា។ ព្រះយេហូវ៉ាទ្រង់នឹងទ្រអស់អ្នកដែលដួល ក៏លើកពួកអ្នកដែលត្រូវឱន ឡើងវិញ”។ ខ.២០ ចែងថា “ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នក ដែលស្រឡាញ់ទ្រង់”។
នៅក្នុងបទគម្ពីរទំនុកដំកើងនេះ មានការរំឭកជាច្រើនដង ដល់យើងថា សេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ព្រះ នោះឥតព្រំដែន ហើយក៏ឥតរើសមុខផង។ រីឯព្រះគម្ពីរសញ្ញាថ្មីវិញ ក៏បានបើកសំដែងសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ ឲ្យយើងរាល់គ្នាបានឃើញច្បាស់ នៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទ ដូចមានសេចក្ដីចែងទុកមកថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ” (យ៉ូហាន ៣:១៦)។…
មនុស្សមានបាបដូចយើង
ខ្ញុំមានមិត្តភក្តិម្នាក់ ឈ្មោះ អេឌីត(Edith)។ គាត់បាននិយាយប្រាប់ខ្ញុំ អំពីថ្ងៃដែលគាត់បានសម្រេចចិត្តដើរតាមព្រះយេស៊ូវ យ៉ាងដូចនេះថា:
កាលពីមុន អេឌីតមិនខ្វល់អំពីរឿងជំនឿសាសនាឡើយ។ ប៉ុន្តែ នៅពេលព្រឹក ថ្ងៃអាទិត្យមួយ គាត់បានដើរចូលព្រះវិហារ នៅក្បែរអាផាតមិនរបស់គាត់ ដើម្បីស្វែងរកអ្វីមួយ ដែលអាចធ្វើឲ្យវិញ្ញាណស្រេកឃ្លានរបស់គាត់ មានភាពស្កប់ស្កល់។ នៅថ្ងៃនោះ លោកគ្រូគង្វាលក៏បានអានបទគម្ពីរ លូកា ១៥:១-២ ដែលបានចែងដូចនេះថា “អស់ទាំងអ្នកយកពន្ធ និងអ្នកមានបាប គេក៏ចូលមកជិត ដើម្បីស្តាប់ទ្រង់។ នោះពួកផារិស៊ី និងពួកអាចារ្យគេឌុកដាន់ថា អ្នកនេះទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង”។
បទគម្ពីរនោះបានចែងយ៉ាងដូចនេះ ប៉ុន្តែ ពេលនោះ នាងបានស្តាប់ឮលោកគ្រូគង្វាលអានថា “អ្នកនោះទទួលមនុស្សមានបាប ហើយអេឌីតក៏នៅជាមួយនឹងគេផងដែរ”។ នាងក៏បានក្រោកឈរទាំងហួសចិត្ត។ ទីបំផុត នាងក៏បានដឹងថា ខ្លួនមានកំហុស ប៉ុន្តែ គំនិតរបស់នាង នៅតែគិត អំពីការដែលព្រះយេស៊ូវទទួលស្វាគមន៍មនុស្សមានបាប ដែលរាប់បញ្ចូលទាំងអេឌីតផងដែរ។ នៅពេលរសៀលថ្ងៃនេះ នាងក៏បានសម្រេចចិត្ត “ចូលទៅជិត” ព្រះយេស៊ូវ ហើយក៏បានស្តាប់ព្រះបន្ទូលទ្រង់។ នាងក៏បានចាប់ផ្តើមអានដំណឹងល្អ ហើយមិនយូរប៉ុន្មាន នាងក៏បានសម្រេចចិត្តទទួលជឿ ហើយដើរតាមទ្រង់។
ពួកអ្នកកាន់សាសនានៅសម័យព្រះយេស៊ូវ មានការមិនពេញចិត្ត ពេលដែលព្រះយេស៊ូវគង់សោយអាហារ ជាមួយមនុស្សមានបាប ដែលគេស្អប់ខ្ពើម។ ក្រឹត្យវិន័យរបស់ពួកគេបានហាមពួកគេ មិនឲ្យភពប្រសព្វនឹងមនុស្សប្រភេទនោះ។…
ការជម្នះឧបស័គ្គ
ខ្ញុំ និងមិត្តភ័ក្តរបស់ខ្ញុំបានជួបជុំគ្នាជារៀងរាល់ខែ ដើម្បីឲ្យគ្នាយើងទទួលខុសត្រូវ ចំពោះគោលដៅរបស់យើងផ្ទាល់ៗខ្លួន។ ម៉ារី(Mary) មិត្តភក្តិរបស់ខ្ញុំ ចង់ផ្លាស់ប្តូរកម្រាលកៅអី នៅក្នុងផ្ទះបាយរបស់នាង មុនពេលឆ្នាំថ្មីមកដល់។ នៅក្នុងការប្រជុំរបស់យើង ក្នុងខែវិច្ឆិការ នាងក៏បានធ្វើការរាយការណ៍ យ៉ាងឆ្លាតវ័យ អំពីការរីកចម្រើនរបស់នាង ចាប់តាំងពីខែធ្នូមក។ នាងប្រាប់យើងថា នាងបានចំណាយពេល១០ខែ និងពីរម៉ោង ដើម្បីផ្លាស់ប្តូរកម្រាលកៅអីរបស់នាង។ នាងបានចំណាយពេលជាច្រើនខែ ទំរាំតែរកបានកម្រាលដែលនាងត្រូវការ ឬរកបានពេលដ៏ស្ងាត់ស្ងៀម នៅឆ្ងាយពីការទាមទានៃការងាររបស់នាង និងតម្រូវការរបស់កូនតូចរបស់នាង ហើយបន្ទាប់ពីនោះ គម្រោងផ្លាស់ប្តូរកម្រាលកៅអីនេះចំណាយពេលធ្វើការតែពីរម៉ោងប៉ុណ្ណោះ ដើម្បីសម្រេចបានជោគជ័យ ដោយការប្តេជ្ញាចិត្ត។
ព្រះអម្ចាស់បានត្រាសហៅលោកនេហេមា ឲ្យបំពេញកិច្ចការ ដែលធំជាងកិច្ចការនេះ គឺនាំមកនូវការជួសជុលទីក្រុងយេរូសាឡិមឡើងវិញ បន្ទាប់ពីកំផែងនៃទីក្រុងនេះ បានខូចអស់រយៈពេល១៥០ឆ្នាំ(នេហេមា ២:៣-៥,១២)។ ខណៈពេលដែលគាត់កំពុងដឹកនាំពួកបណ្តាជន ឲ្យធ្វើកិច្ចការនេះ ពួកគេក៏បានជួបការសើចចម្អក ការវាយប្រហារ ការរំខាន និងការល្បួងឲ្យប្រព្រឹត្តអំពើបាប(៤:៣,៨ ៦:១០-១២)។ ប៉ុន្តែ ព្រះទ្រង់បានបំពាក់សមត្ថភាពពួកគេ ឲ្យឈរយ៉ាងមាំមួន ដោយការប្តេជ្ញាចិត្ត នៅក្នុងការប្រឹងប្រែង សម្រេចកិច្ចការដ៏សំខាន់នេះ ក្នុងរយៈពេលតែ៥២ថ្ងៃ។
ដើម្បីជម្នះឧបស័គ្គទាំងអស់នេះ លោកនេហេមាមិនគ្រាន់តែចាំបាច់ត្រូវមានបំណងចិត្ត ឬគោលដៅផ្ទាល់ខ្លួនប៉ុណ្ណោះឡើយ ប៉ុន្តែ គាត់ថែមទាំងបានទទួលការជម្រុញចិត្ត ដោយដឹងថា ព្រះទ្រង់បានជ្រើសតាំងគាត់ ឲ្យបំពេញកិច្ចការនេះ។ ការដែលគាត់មានគោលបំណងច្បាស់លាស់ គឺបានជម្រុញចិត្តពួកបណ្តាជន ឲ្យដើរតាមការដឹកនាំរបស់គាត់…
សេចក្តីសង្ឃឹម នៅក្នុងការសោកសង្រេង
កាលខ្ញុំនៅក្នុងវ័យ១៩ឆ្នាំ មិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំម្នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ ក្នុងអំឡុងពេលនៃសប្តាហ៍ និងខែបន្ទាប់ពីហេតុការណ៍នោះកើតឡើង ខ្ញុំមានការពិបាកចិត្ត គឺដូចជាកំពុងតែដើរនៅក្នុងរូងនៃការសោកសង្រេង ជារៀងរាល់ថ្ងៃ។ ការឈឺចាប់បណ្តាលមកពីការបាត់បង់មនុស្សម្នាក់ ដែលនៅក្មេងខ្ចីយ៉ាងនេះ បានធ្វើឲ្យខ្ញុំមិនអាចគិតអ្វីឲ្យបានស្រឡះ ហើយនៅពេលខ្លះ ខ្ញុំថែមទាំងផ្លឹក មិនដឹងថា មានអ្វីកំពុងកើតឡើង នៅជុំវិញខ្លួនឯងទៀតផង។ ខ្ញុំមានអារម្មណ៍ថាងងឹតងងល់យ៉ាងខ្លាំង ដោយសារការឈឺចាប់ និងទុក្ខសោក បានជាខ្ញុំមិនអាចគិតឃើញព្រះជាម្ចាស់។
ក្នុងបទគម្ពីរលូកា ជំពូក ២៤ ពួកសិស្សពីរនាក់ មានការភ័ន្តភាំង និងធ្លាក់ទឹកចិត្តយ៉ាងខ្លាំង បន្ទាប់ពីព្រះយេស៊ូវបានសុគត បានជាពួកគេ មិនដឹងថា ខ្លួនកំពុងតែដើរជាមួយព្រះ ដែលជាគ្រូរបស់ពួកគេ ដែលបានមានព្រះជន្មរស់ឡើងវិញ ទោះបីជាទ្រង់បានពន្យល់ពួកគេ នូវបទគម្ពីរ ដែលបានចែងអំពីមូលហេតុ ដែលព្រះសង្រ្គោះ ត្រូវសុគត ហើយមានព្រះជន្មរស់ឡើងវិញក៏ដោយ។ ទាល់តែដល់ពេលដែលទ្រង់យកនំប៉័ងមកកាច់ចែកពួកគេ ទើបពួកគេមើលទ្រង់ស្គាល់(ខ.៣០-៣១)។ អ្នកដើរតាមព្រះយេស៊ូវបានឃើញព្រះយេស៊ូវសុគត ក្នុងសភាពក៏គួរឲ្យតក់ស្លត់ តែទោះជាយ៉ាងណាក៏ដោយ ការមានព្រះជន្មឡើងវិញរបស់ទ្រង់ បាននាំឲ្យពួកគេមានសេចក្តីសង្ឃឹមឡើងវិញ។
មានពេលខ្លះ យើងអាចមានអារម្មណ៍ធ្លាក់ទឹកចិត្ត ដោយការភ័ន្តភាំង ឬការសោកសង្រេង គឺមិនខុសពីពួកសាវ័ករបស់ទ្រង់ទេ។ ប៉ុន្តែ យើងអាចរកឃើញសេចក្តីសង្ឃឹម និងការកម្សាន្តចិត្ត ដោយដឹងថា ព្រះយេស៊ូវជាព្រះដ៏រស់ ហើយកំពុងធ្វើការទ្រង់ ក្នុងលោកិយនេះ និងក្នុងជីវិតយើងរាល់គ្នា។ ទោះបីជាយើងនៅតែជួបការឈឺចាប់ក៏ដោយ ក៏យើងនៅតែអាចយាងព្រះគ្រីស្ទ…