អំណោយទានជាច្រើន គោលបំណងតែមួយ
ពោត គឺជាអាហារដ៏សំខាន់ នៅក្នុងប្រទេសមិចស៊ីកូ ដែលជាប្រទេសកំណើតរបស់ខ្ញុំ។ នៅទីនោះ មានពោតជាច្រើនប្រភេទ។ អ្នកអាចរកបានពោតពណ៌លឿង ពណ៌ត្នោត ពណ៌ក្រហម និងពណ៌ខ្មៅ ហើយថែមទាំងមានពោតពណ៌លក្ខណ៍ ដែលមានពណ៌ចម្រុះអុចៗដ៏ស្អាតអស្ចារ្យផងដែរ។ ប៉ុន្តែ តាមធម្មតា ប្រជាជននៅទីក្រុង មិនបរិភោគពោតដែលមានពណ៌ចម្រុះអុចៗឡើយ។ លោកអ័ម៉ាដូ រ៉ាមីរេស(Amado Ramirez) ដែលជាម្ចាស់ភោជ្ជនីយដ្ឋាន និងអ្នកស្រាវជ្រាវ បានពន្យល់ថា ប្រជាជននៅទីក្រុងជឿថា ពោតដែលមានពណ៌តែមួយ គឺជាតំណាងឲ្យភាពស្មើគ្នា។ ប៉ុន្តែ ពោតដែលមានពណ៌ចម្រុះអុចៗ មានរស់ជាតិល្អ ហើយគេអាចយកវា ទៅធ្វើនំប៉័ងបន្ទះដ៏ឈ្ហុយឆ្ងាញ់។
ពួកជំនុំព្រះគ្រីស្ទ គឺមានលក្ខណៈស្រដៀងនឹងពោតដែលមានពណ៌ចម្រុះ ជាងពោតដែលមានពណ៌តែមួយ។ សាវ័កប៉ុលបានប្រើរូបភាពនៃរូបកាយតែមួយ ដើម្បីពិពណ៌នាអំពីពួកជំនុំ ព្រោះយើងម្នាក់ៗជាអវយវៈនៃរូបកាយតែមួយ របស់ព្រះតែមួយ ដែលបានប្រទានយើងម្នាក់ៗ ឲ្យមានអំណោយទានខុសៗគ្នា។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា យើង “មានមុខងារផ្សេងៗ ពីគ្នា តែគឺជាព្រះអម្ចាស់ដដែលទេ។ ព្រមទាំងមានរបៀបធ្វើផ្សេងៗ ពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់”(១កូរិនថូស ១២:៥-៦)។ កាលណាយើងជួយយកអសារគ្នា នៅក្នុងភាពចម្រុះគ្នា ដែលយើងមានក្នុងពួកជំនុំ នោះមានន័យថា យើងកំពុងបង្ហាញឲ្យគេស្គាល់សេចក្តីសប្បុរស និងភាពប៉ិនប្រសប់របស់ព្រះអម្ចាស់។
ខណៈពេលដែលយើងឱបក្រសោបយកភាពចម្រុះរបស់យើង ទន្ទឹមនឹងនោះ យើងក៏ត្រូវខិតខំរក្សាការរួបរួមរបស់យើង នៅក្នុងសេចក្តីជំនឿ…
ការប្រកាស អំពីការពឹងផ្អែក
ម្តាយរបស់ឡរ៉ា(Laura) កំពុងតែប្រយុទ្ធនឹងជម្ងឺមហារីក។ នៅពេលព្រឹកថ្ងៃមួយ ឡរ៉ា និងមិត្តភក្តិរបស់នាង ក៏បានអធិស្ឋានឲ្យគាត់។ មិត្តភក្តិរបស់គាត់ ដែលក្លាយជាជនពិការអស់ជាច្រើនឆ្នាំ ដោយសារជម្ងឺពិការខួរក្បាល បានអធិស្ឋានថា “ព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់ទូលបង្គំ។ សូមព្រះអង្គធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់ម្តាយរបស់ឡរ៉ាផងដែរ។”
ឡរ៉ាមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញមិត្តភក្តិរបស់នាង “ប្រកាស់ អំពីការពឹងផ្អែក” ទៅលើព្រះអម្ចាស់ នៅពេលនោះ។ នាងក៏បានជញ្ជឹងគិត អំពីពេលនោះ ហើយក៏បាននិយាយថា “តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានទទួលស្គាល់ថា ខ្ញុំត្រូវការទ្រង់ ក្នុងគ្រប់ការទាំងអស់? ដូចនេះ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវទទួលស្គាល់ថា ខ្ញុំត្រូវការទ្រង់ ក្នុងគ្រប់ការទាំងអស់”។
ក្នុងអំឡុងពេល ដែលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ចទ្រង់ នៅលើផែនដីនេះ ទ្រង់បានបង្ហាញឲ្យយើងដឹងថា ទ្រង់បានពឹងផ្អែកទៅលើព្រះវរបិតាទ្រង់ ជាប់ជានិច្ច។ គេប្រហែលជាគិតថា ព្រះយេស៊ូវមានភាពគ្រប់គ្រាន់នៅក្នុងគ្រប់ការទាំងអស់ ព្រោះទ្រង់ជាព្រះ ដែលមានរូបកាយជាមនុស្ស។ ប៉ុន្តែ ពួកអ្នកដឹកនាំសាសនានៅសម័យនោះ បានសួរទ្រង់ អំពីមូលហេតុដែលទ្រង់ “ធ្វើការ” នៅថ្ងៃឈប់សម្រាកតាមក្រឹត្យវិន័យ ដោយប្រោសគេឲ្យជាពីជម្ងឺ នៅថ្ងៃឈប់សម្រាក។ ទ្រង់ក៏បានឆ្លើយថា “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ”(យ៉ូហាន ៥:១៩)។…
សម្រស់ដែលបានលាក់កំបាំង
ខ្ញុំចាំបាច់ត្រូវធ្វើការបញ្ចុះបញ្ចូលបន្តិចបន្តួច ឲ្យកូនៗរបស់ខ្ញុំពាក់ឧបករណ៍លិបទឹក ដើម្បីទស្សនាទិដ្ឋភាពនៅក្រោមផ្ទៃទឹកសមុទ្រខារីប៊ីន នៅក្បែរឆ្នេរកោះតូបាហ្គោ។ ប៉ុន្តែ បន្ទាប់ពីពួកគេបានលិបទឹកហើយ ពួកគេក៏បានងើបពីទឹកវិញ ដោយចិត្តរីករាយ។ ពួកគេលាន់មាត់ថា “មានត្រីរាប់ពាន់ក្បាល តាមប្រភេទខុសៗគ្នា! ពិតជាស្រស់ស្អាតណាស់! កូនមិនដែលបានឃើញត្រីមានពណ៌ស្អាតចឹងទេ!”
ដោយសារផ្ទៃទឹកសមុទ្រខារីប៊ីន មានលក្ខណៈស្រដៀងនឹងផ្ទៃបឹងទឹកសាប នៅក្បែរផ្ទះយើង នោះកូនៗរបស់ខ្ញុំអាចខកខានមិនបានគយគន់សម្រស់ ដែលបានបង្កប់ខ្លួន នៅក្រោមផ្ទៃទឹកសមុទ្រនោះ បើសិនជាពួកគេមិនបានចាប់អារម្មណ៍នឹងការលិបទឹកសមុទ្រ នៅថ្ងៃនោះទេ។
ពេលហោរាសាំយ៉ូអែល ទៅភូមិបេថ្លេហិម ដើម្បីចាក់ប្រេងតាំងកូនប្រុសរបស់លោកយ៉ូសេ ឲ្យធ្វើជាស្តេចបន្ទាប់ សម្រាប់នគរអ៊ីស្រាអែល លោកសាំយ៉ូអែលក៏បានឃើញលោកអេលាប ដែលជាកូនច្បងរបស់លោកអ៊ីសាយ ហើយក៏បានពេញចិត្តនឹងគាត់ ដោយមើលតែសម្បកក្រៅ ។ លោកហោរាគិតថា គាត់បានរកឃើញមនុស្សត្រូវហើយ ប៉ុន្តែ ព្រះអម្ចាស់បានបដិសេធន៍មិនព្រមរើសលោកអេលាប។ ព្រះទ្រង់ក៏បានរំឭកលោកសាំយ៉ូអែលថា ទ្រង់ “មិនទតចំពោះសេចក្តី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ”(១សាំយ៉ូអែល ១៦:៧)។
ដូចនេះ លោកសំាយ៉ូអែលក៏បានសួររកកូនប្រុសផ្សេងទៀត។ ដាវីឌ ដែលជាកូនប្រុសពៅ មិនមានវត្តមាននៅពេលនោះទេ ព្រោះគាត់កំពុងមើលថែរចៀមរបស់គ្រួសារគាត់។ គេក៏បានទៅហៅដាវីឌឲ្យមក ហើយព្រះអម្ចាស់ក៏បានបង្គាប់លោកសាំយ៉ូអែល ឲ្យចាក់ប្រេងតាំងឲ្យគាត់។
ជាញឹកញាប់ យើងច្រើនតែមើលមនុស្សតែសម្បកក្រៅ ហើយមិនបានចំណាយពេលពិនិត្យមើលចិត្តដែលនៅខាងក្នុងឡើយ ដែលជួនកាល វាប្រៀបបាននឹងសម្រស់ដែលបានលាក់ខ្លួន នៅក្រោមផ្ទៃទឹកសមុទ្រ។ យើងមិនតែងតែឲ្យតម្លៃ ទៅលើអ្វីដែលព្រះទ្រង់ឲ្យតម្លៃ។…
ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់
ក្នុងអំឡុងពេលដំណើរកម្សាន្តជាមួយចៅៗរបស់ខ្ញុំ យើងមានការសប្បាយរីករាយ នៅក្នុងការមើលការផ្សាយផ្ទាល់ តាមអ៊ីនធើណិត ដែលផ្តោតទៅលើសកម្មភាពរបស់សត្វឥន្ទ្រីមួយគ្រួសារ ក្នុងរដ្ឋផ្លូរីដា។ ជារៀងរាល់ថ្ងៃ យើងបានបើកមើលការផ្សាយនោះ ដើម្បីទស្សនាសត្វឥន្រ្ទីមួយសំបុកនោះ ដែលមានមេ បា និងកូនតូចរបស់ពួកវាមួយក្បាល ខណៈពេលដែលពួកវាកំពុងតែចេញចូលសំបុក្ររបស់ពួកវា ដែលខ្ពស់ឆ្ងាយពីដី ដើម្បីបំពេញកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។ ជារៀងរាល់ថ្ងៃ មេឥន្រ្ទី និងឥន្រ្ទីឈ្មោល បានថែរទាំកូនឥន្រ្ទីនោះ ដោយនាំយកត្រី មកពីទន្លេនៅក្បែរនោះ ដើម្បីបំប៉នវា។
គ្រួសារដ៏តូចរបស់សត្វឥន្រ្ទីនេះ បានធ្វើឲ្យយើងនឹកចាំ អំពីការពិពណ៌នារបស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលចែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ (ទំនុកដំកើង ជំពូក ១០៤) ជាការពិពណ៌នាដ៏ក្បោះក្បាយ នូវរូបភាពនៃការបង្កើតរបស់ព្រះ ដោយព្រះហស្តដ៏ប៉ិនប្រសប់របស់ទ្រង់ ដែលមានដូចតទៅ :
យើងបានមើលឃើញភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះ ដែលជាប់ទាក់ទងនឹងចក្រវាល ដែលទ្រង់បានបង្កើត(ខ.២-៤)។
យើងបានពិសោធន៍នឹងស្នាព្រះហស្តនៅលើផែនដី ដែលមានដូចជាទឹក ភ្នំ ជ្រលងភ្នំ(ខ.៥-៩)។
យើងអរសប្បាយនឹងសិរីល្អនៃអំណោយដែលព្រះជាម្ចាស់ប្រទាន ដូចជាសត្វទាំងឡាយ និងសត្វបក្សី ព្រមទាំងរុក្ខជាតិផង(ខ.១០-១៨)។
យើងមានការស្ងើចសរសើរ ចំពោះការដែលព្រះទ្រង់បានបង្កើតឲ្យមានវដ្ដ ដែលជាដំណើរវិលទៅមក ដូចជា ពេលថ្ងៃ និងពេលយប់ ភាពងងឹត និងពន្លឺ ការធ្វើការ និងការសម្រាក(ខ.១៩-២៣)។
ព្រះទ្រង់ពិតជាបានរចនា និងបង្កើតលោកិយ ឲ្យមានភាពអស្ចារ្យ ដោយព្រះហស្តទ្រង់ សម្រាប់ឲ្យយើងអរសប្បាយ…
ពិភពលោកដ៏ល្អឥតខ្ចោះ
មានពេលមួយគ្រូបានដាក់កិច្ចការសាលាឲ្យខេធី(Katie)ធ្វើនៅផ្ទះ ដោយសរសេរតែងសេចក្តី ក្រោមចំណងជើងថា “ពិភពលោកដ៏ល្អឥតខ្ចោះរបស់ខ្ញុំ”។ នាងបានសរសេរថា “ក្នុងពិភពលោកដ៏ល្អឥតខ្ចោះរបស់ខ្ញុំ … ខ្ញុំអាចញាំការ៉េម ដោយឥតគិតថ្លៃ នៅទីណាក៏មានស្ករមូលៗដោតឈើ ហើយផ្ទៃមេឃមានពណ៌ខៀវគ្រប់ពេល មានពពកតែបន្តិចបន្តួច ដែលមានរូបរាង្គគួរឲ្យចាប់អារម្មណ៍”។ បន្ទាប់មក តែងសេចក្តីរបស់នាង ក៏បានចូលដល់ចំណុចដែលមានអត្ថន័យស៊ីជម្រៅ។ នាងបានបន្តសរសេរទៀតថា “ក្នុងពិភពលោកល្អឥតខ្ចោះ គ្មាននរណាម្នាក់នាំដំណឹងអាក្រក់ ចូលផ្ទះទេ។ និយាយរួម គ្មាននរណាម្នាក់នាំដំណឹងអាក្រក់ ទៅប្រាប់អ្នកដទៃឡើយ”។
គ្មាននរណាម្នាក់នាំដំណឹងអាក្រក់ចូលផ្ទះទេ។ តើវាមិនអស្ចារ្យទេឬ ដែលគ្មាននរណាម្នាក់នាំដំណឹងអាក្រក់ចូលផ្ទះ? រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីសង្ឃឹម ដែលយើងមានក្នុងព្រះយេស៊ូវ។ ដ្បិតទ្រង់នឹង “ធ្វើឲ្យអ្វីៗទាំងអស់ប្រែជាថ្មីឡើង” ដោយប្រោសឲ្យជា និងធ្វើឲ្យពិភពលោករបស់យើងបានផ្លាស់ប្រែឡើង(វិវរណៈ ២១:៥)។
ស្ថានសួគ៌ គឺជាកន្លែងដែល “គ្មាន” ការអាក្រក់ សេចក្តីស្លាប់ ការទួញយំ ការឈឺចាប់ និងទឹកភ្នែកទៀតឡើយ(ខ.៤)។ វាជាកន្លែងដែលយើងអាចមានការប្រកបដ៏ល្អឥតខ្ចោះ ជាមួយព្រះជាម្ចាស់ ដែលដោយសារសេចក្តីស្រឡាញ់ នោះទ្រង់បានប្រោសលោះ និងទទួលយកយើងជារាស្រ្តទ្រង់(ខ.៣)។ ក្តីអំណរដ៏អស្ចារ្យនេះ កំពុងតែរង់ចាំយើងហើយ។
យើងអាចអរសប្បាយចំពោះការពិតដ៏ល្អឥតខ្ចោះនេះ ចាប់ពេលនេះតទៅ។ ពេលដែលយើងមានការប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់ជារៀងរាល់ថ្ងៃ យើងនឹងបានពិសោធន៍នឹងក្តីអំណរ នៃព្រះវត្តមានទ្រង់(កូល៉ុស ១:១២-១៣)។ ហើយខណៈពេលដែលយើងតយុទ្ធនឹងអំពើបាប យើងកំពុងតែពិសោធន៍នឹងជ័យជម្នះ ដែលយើងមានក្នុងព្រះគ្រីស្ទ(២:១៣-១៥) ដែលទ្រង់បានឈ្នះអំពើបាប…
ព្រះទ្រង់ទតមើលជានិច្ច
កាលហ្សេវីយើរ(Xavier) មានអាយុពីរឆ្នាំ គាត់បានរត់យ៉ាងលឿន នៅតាមផ្លូវមួយ ហើយចូលផ្លូវមួយទៀត ដែលនៅចន្លោះធ្នើរដាក់អីវ៉ាន់ នៅក្នុងហាងលក់ស្បែកជើងតូចមួយ។ គាត់ក៏បានលាក់ខ្លួននៅពីក្រោយប្រអប់ដាក់ស្បែកជើង ហើយគាត់ក៏បានសើចក្អឹកៗ ពេលដែលអ័ឡិន(Alan)ស្វាមីខ្ញុំនិយាយថា “ប៉ាឃើញកូនហើយ”។
មួយសន្ទុះក្រោយមក ខ្ញុំក៏បានឃើញស្វាមីខ្ញុំស្ទុះរត់ពីផ្លូវមួយ ទៅផ្លូវមួយទៀត ដែលនៅចន្លោះធ្នើដាក់ឥវ៉ាន់ ដោយស្រែកហៅឈ្មោះ ហ្សេវីយើរ។ យើងក៏បានប្រញាប់រត់ទៅខាងមុខហាង។ កូនរបស់យើងនៅតែសើចក្អឹកៗ ហើយរត់ទៅកាន់ទ្វារដែលបើកចំហរ ទៅរកផ្លូវដ៏មមាញឹក នៅខាងក្រៅហាង។
ភ្លាមៗនោះ ស្វាមីខ្ញុំក៏បានចាប់គាត់ពរ។ យើងក៏បានឱបគ្នា ខណៈពេលដែលយើងអរព្រះគុណព្រះជាម្ចាស់ ទាំងយំខ្សឹបខ្សួល ហើយក៏បានថើបថ្ពាល់ដ៏ធាត់របស់កូនប្រុសយើង។
រយៈពេលមួយឆ្នាំ មុនពេលខ្ញុំមានផ្ទៃពោះកំណើតហ្សេវីយើរ ខ្ញុំបានបាត់បង់កូនដំបូងរបស់យើង ក្នុងអំឡុងពេលមានផ្ទៃពោះ។ ពេលព្រះទ្រង់ប្រទានពរយើង ឲ្យមានកូនប្រុសម្នាក់នេះ ខ្ញុំក៏បានក្លាយជាម្តាយដែលមានការភ័យខ្លាច។ បទពិសោធន៍ដែលយើងបានជួប នៅហាងលក់ស្បែកជើង បានបង្ហាញឲ្យខ្ញុំដឹងថា ខ្ញុំមិនតែងតែអាចមើលថែរ ឬការពារកូនរបស់យើងជានិច្ចឡើយ។ ប៉ុន្តែ ខ្ញុំបានរកឃើញសន្តិភាព ខណៈពេលដែលខ្ញុំរៀនងាកទៅរក ព្រះជាម្ចាស់ ដែលជាជំនួយតែមួយរបស់យើង ពេលដែលខ្ញុំមានការតយុទ្ធនឹងការព្រួយបារម្ភ និងការភ័យខ្លាច។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ មិនដែលបែរព្រះនេត្រទ្រង់ ចេញពីកូនរបស់ទ្រង់ឡើយ(ទំនុកដំកើង ១២១:១-៤)។ យើងមិនអាចបង្ការមិនឲ្យមានទុក្ខលំបាក ការឈឺចិត្ត ឬការបាត់បង់បានឡើយ ប៉ុន្តែយើងអាចរស់នៅ ដោយជំនឿ ដោយពឹងផ្អែកទៅលើព្រះ ដែលជាជំនួយ និងការពារគ្រប់ពេលវេលា ដែលមើលថែរជីវិតរបស់យើង(ខ.៥-៨)។…
ការបង្ហាញចេញនូវសេចក្តីជំនឿ
កាលខ្ញុំកំពុងស្នាក់នៅ ក្នុងសណ្ឋាគារមួយ នៅទីក្រុងអូស្ទីន រដ្ឋតិចសាស់ ខ្ញុំបានកត់សំគាល់ឃើញកាតមួយសន្លឹក នៅលើតុ ក្នុងបន្ទប់ខ្ញុំ។ នៅលើកាតនោះ ខ្ញុំឃើញអក្សរដែលគេបានសរសេរថា :
សូមស្វាគមន៍
យើងខ្ញុំសូមអធិស្ឋាន សូមឲ្យការសម្រាករបស់អ្នក នៅទីនេះ មានពេញដោយអំណរ
ហើយសូមឲ្យការធ្វើដំណើររបស់អ្នក មានពេញដោយផលផ្លែ។
សូមព្រះអម្ចាស់ ប្រទានពរអ្នក ហើយថែរក្សាអ្នក ហើយសូមឲ្យព្រះភ័ក្រ្តទ្រង់បានបញ្ចេញពន្លឺមកលើអ្នក។
កាតនោះ ជារបស់ក្រុមហ៊ុន ដែលបានគ្រប់គ្រងសណ្ឋាគារនោះ ដែលបានធ្វើឲ្យខ្ញុំមានការចង់ដឹងចង់យល់បន្ថែមទៀត។ ដូចនេះ ខ្ញុំក៏បានបើកមើលវេបសាយរបស់ពួកគេ ហើយក៏បានអានអំពីវប្បធម៌ ចំណុចខ្លាំង និងគោលតម្លៃរបស់ក្រុមហ៊ុនពួកគេ។ ពួកគេបានប្រើធម្យោបាយដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីព្យាយាមដេញតាមភាពល្អប្រសើរ នៅក្នុងមុខជំនួញរបស់ខ្លួន ហើយក៏បានបង្ហាញសេចក្តីជំនឿរបស់ខ្លួន នៅកន្លែងរកស៊ីរបស់ខ្លួន។
ទស្សនវិជ្ជារបស់ពួកគេ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យសម្តីរបស់សាវ័កពេត្រុស ដែលបានថ្លែងទៅកាន់អ្នកដើរតាមព្រះយេស៊ូវ ដែលបានខ្ចាត់ខ្ចាយ នៅទូទាំងតំបន់អាស៊ីមីន័រ។ គាត់បានលើកទឹកចិត្តពួកគេ ឲ្យបង្ហាញចេញនូវសេចក្តីជំនឿលើព្រះគ្រីស្ទ ក្នុងសង្គមដែលពួកគេរស់នៅ។ សូម្បីតែពេលដែលពួកគេបានជួបការគំរាមកំហែង និងការបៀតបៀន ក៏លោកពេត្រុសនៅតែប្រាប់ពួកគេ កុំឲ្យមានការភ័យខ្លាច។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា”(១ពេត្រុស ៣:១៥)។
មិត្តភក្តិរបស់ខ្ញុំម្នាក់បានហៅការរស់នៅប្រភេទនេះ ថាជា…
តើព្រះទ្រង់មានលក្ខណៈដូចម្តេចខ្លះ?
ដើម្បីអបអរឱកាសដ៏ពិសេសមួយ ស្វាមីខ្ញុំបាននាំខ្ញុំ ទៅកន្លែងដាក់តាំងស្នាដៃសិល្បៈ ហើយក៏បានប្រាប់ខ្ញុំថា ខ្ញុំអាចជ្រើសរើសយកផ្ទាំងគំនូរមួយផ្ទាំង ធ្វើជាអំណោយ។ ខ្ញុំក៏បានរើសយកផ្ទាំងគំនូរដ៏តូចមួយ ដែលមានរូបទឹកអូរហូរកាត់ព្រៃ។ ភាគច្រើននៃផ្ទៃរូបរបស់ផ្ទាំងគំនូរនោះ ត្រូវបានគ្របដណ្តប់ដោយរូបទឹកអូរនោះ ធ្វើឲ្យរូបផ្ទៃមេឃមួយផ្នែកធំ មិនបានរាប់បញ្ចូលនៅក្នុងរូបគំនូរនេះទេ។ ទោះជាយ៉ាងណាក៏ដោយ រូបដែលបានចាំងឆ្លុះនៅលើផ្ទៃទឹក បានបង្ហាញឲ្យយើងដឹង អំពីទីតាំងរបស់ព្រះអាទិត្យ ចុងឈើ និងបរិយ៉ាកាសដែលព្រាលៗ។ វិធីតែមួយ ដើម្បីឲ្យយើងអាច “មើលឃើញ” ផ្ទៃមេឃ នៅក្នុងផ្ទាំងគំនូរនោះ គឺត្រូវមើលទៅផ្ទៃទឹក។
ក្នុងន័យប្រៀបធៀបខាងវិញ្ញាណ ព្រះយេស៊ូវប្រៀបបានទៅនឹងទឹកអូរ ក្នុងផ្ទំាងគំនូរនោះ។ ពេលដែលយើងចង់ដឹងថា ព្រះទ្រង់មានលក្ខណៈយ៉ាងដូចម្តេច យើងត្រូវមើលទៅព្រះយេស៊ូវ។ អ្នកនិពន្ធព្រះគម្ពីរហេព្រើរ បានមានប្រសាសន៍ថា ព្រះយេស៊ូវ “ជារូបភាពនៃអង្គព្រះ”(១:៣)។ យើងអាចរៀនសូត្រអំពីភាពពិតរបស់ព្រះជាម្ចាស់ តាមរយៈសេចក្តីដែលបានចែងដោយផ្ទាល់ នៅក្នុងព្រះគម្ពីរ ដែលមានដូចជាបទគម្ពីរ ដែលចែងថា “ព្រះទ្រង់ជាសេចក្តីស្រឡាញ់” ជាដើម។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែអាចមានការយល់ដឹងកាន់តែស៊ីជម្រៅ ដោយស្វែងយល់អំពីរបៀបដែលទ្រង់ធ្វើការ ពេលដែលទ្រង់បានជួបបញ្ហា ដូចយើងដែលជាមនុស្ស កាលទ្រង់គង់នៅផែនដី ក្នុងសាច់ឈាមជាមនុស្ស។
ព្រះយេស៊ូវបានបង្ហាញសេចក្តីបរិសុទ្ធរបស់ព្រះ កាលទ្រង់ជួបការល្បួង។ ទ្រង់ក៏បានបង្ហាញអំណាចគ្រប់គ្រងរបស់ព្រះ ដោយប្រឈមមុខដាក់ភាពងងឹត ខាងវិញ្ញាណ។ ទ្រង់ក៏បានបង្ហាញប្រាជ្ញារបស់ព្រះ ដោយដោះស្រាយបញ្ហា ឲ្យមនុស្សជាច្រើន។ ហើយទ្រង់ក៏បានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការសុគតរបស់ទ្រង់។
យើងមិនអាចយល់អំពីព្រះជាម្ចាស់ ឲ្យបានមួយរយភាគរយឡើយ…
ព្រះអង្គកំពុងរង់ចាំ
ផ្ទាំងគំនូរ ដែលមានចំណងជើងថា ពន្លឺរបស់លោកិយ ជាស្នាដៃសីល្បៈរបស់វិចិត្រករអង់គ្លេស ឈ្មោះ វីលៀម ហូលមែន ហាន់(William Holman Hunt) ដែលក្នុងផ្ទាំងគំនូរនោះ គាត់បានគូររូបព្រះយេស៊ូវ កំពុងឈរកាន់ចង្កៀង ហើយគោះទ្វារផ្ទះមួយខ្នង។ ផ្ទាំងគំនូរនេះស្ថិតក្នុងចំណោមស្នាដៃសីល្បៈដែលខ្ញុំចូលចិត្តជាងគេ ដែលគេដាក់តាំង នៅក្នុងព្រះវិហារតូច នៃមហាវិទ្យាល័យ ខេប៊ល នៅទីក្រុងអុកស្វឺត ប្រទេសអង់គ្លេស។
ក្នុងផ្ទាំងគំនូរនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទ្វារមិនមានដៃសម្រាប់កាន់។ ពេលដែលគេសួរគាត់ថា ហេតុអ្វីបានជាទ្វារនោះគ្មានដៃសម្រាប់កាន់បើក គាត់ក៏បានពន្យល់ថា គាត់ចង់គូររូបនេះ តាមបទគម្ពីរវិវរណៈ ៣:២០ ដែលបានចែងថា “មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោ…”។
យ៉ាងណាមិញ ផ្ទាំងគំនូរនោះបានពិពណ៌នា អំពីព្រះទ័យសប្បុររបស់ព្រះយេស៊ូវ គឺស្របតាមការពិពណ៌នារបស់លោកយ៉ូហាន ក្នុងកណ្ឌវិវរណៈ។ ទ្រង់បានគោះទ្វារនៃវិញ្ញាណយើង ដោយសុភាព ដើម្បីប្រទានសន្តិភាពដល់យើង។ ព្រះយេស៊ូវទ្រង់ក៏បានឈរ ដោយអត់ធ្មត់ នៅរង់ចាំយើងបើកទ្វារថ្វាយទ្រង់។ ទ្រង់មិនបើកទ្វារដោយខ្លួនឯង ហើយយាងចូលក្នុងជីវិតយើង ទាំងបង្ខំនោះឡើយ។ ទ្រង់មិនបង្ខំឲ្យយើងធ្វើតាមព្រះទ័យទ្រង់។ ផ្ទុយទៅវិញ ទ្រង់ប្រទានអំណោយនៃសេចក្តីសង្រ្គោះដល់មនុស្សទាំងអស់ ហើយប្រទានពន្លឺ ដើម្បីដឹកនាំយើង។
ទ្រង់បានសន្យាថា នឹងយាងចូលក្នុង ទៅរកអ្នកណា ដែលបើកទ្វារថ្វាយទ្រង់។ គឺគ្មានការតម្រូវ…
រូបភាពនៃសេចក្តីស្រឡាញ់
ខ្ញុំ និងកូនៗរបស់ខ្ញុំ បានចាប់ផ្តើមធ្វើសកម្មភាពថ្មីមួយ ប្រចាំថ្ងៃ។ រៀងរាល់ពេលយប់ នៅម៉ោងចូលគេង យើងបានប្រមូលខ្មៅដៃពណ៌ និងដុតទៀនមួយដើម។ យើងក៏បានទូលសូមព្រះឲ្យបំភ្លឺផ្លូវយើង ខណៈពេលដែលយើងយកសៀវភៅកត់ត្រាចេញមក ហើយក៏បានគូរ ឬសរសេរចម្លើយ សម្រាប់សំណួរពីរ តើខ្ញុំបានបង្ហាញសេចក្តីស្រឡាញ់ នៅពេលណា ក្នុងថ្ងៃនេះ? ហើយ តើខ្ញុំបានប្រព្រឹត្តដោយគ្មានសេចក្តីស្រឡាញ់ នៅពេលណា ក្នុងថ្ងៃនេះ?
ការស្រឡាញ់អ្នកជិតខាងរបស់យើង បានក្លាយជាផ្នែកដ៏សំខាន់ នៃជីវិតជាគ្រីស្ទបរិស័ទ “ចាប់តាំងពីដើមរៀងមក”(២យ៉ូហាន ១:៥)។ ហេតុនេះហើយ បានជាលោកយ៉ូហានបានសរសេរនៅក្នុងសំបុត្រទីពីរ ទៅកាន់ពួកជំនុំរបស់គាត់ ដោយបង្រៀនពួកគេ ឲ្យស្រឡាញ់គ្នាទៅវិញទៅមក ដោយការស្តាប់បង្គាប់ព្រះ (២យ៉ូហាន ១:៥-៦)។ សេចក្តីស្រឡាញ់គឺជាប្រធានបទ ដែលលោកយ៉ូហានចូលចិត្តជាងគេ នៅក្នុងការសរសេរសំបុត្ររបស់គាត់។ គាត់បានមានប្រសាសន៍ថា យើងអាចដឹងថា យើង “កើតមកពីសេចក្តីពិត” ឬកំពុងរស់នៅក្នុងព្រះវត្តមានព្រះ ពេលដែលយើងប្រព្រឹត្តដោយសេចក្តីស្រឡាញ់(១យ៉ូហាន ៣:១៨-១៩)។ ពេលដែលខ្ញុំ និងកូនៗរបស់ខ្ញុំបានជញ្ជឹងគិតអំពីសេចក្តីនេះ យើងក៏បានដឹងថា ក្នុងជីវិតរបស់យើង សេចក្តីស្រឡាញ់បានបង្ហាញចេញមក តាមរយៈសកម្មភាពដ៏សាមញ្ញ ដូចជា ការចែកឆ័ត្រឲ្យគេប្រើ នៅពេលភ្លៀង ការលើកទឹកចិត្តនរណាម្នាក់ ដែលកំពុងពិបាកចិត្ត ឬការធ្វើម្ហូបដែលគេចូលចិត្ត ឲ្យគេបរិភោគជាដើម។ ប៉ុន្តែ យើងកំពុងតែប្រព្រឹត្តដោយគ្មានសេចក្តីស្រឡាញ់ ពេលដែលយើងនិយាយដើមគេ បដិសេធន៍មិនព្រមចែករំលែក ឬបំពេញបំណងរបស់យើង…