បោះយុថ្កាជាប់ ក្នុងសេចក្តីពិត
ក្រុមគ្រួសារខ្ញុំរស់នៅ ក្នុងផ្ទះចាស់មួយខ្នង ដែលមានអាយុកាលជិត១រយឆ្នាំ វាមានលក្ខណៈជាច្រើន ដែលមានដូចជា ជញ្ជាំងម្នាងសិលា ដែលមានផ្ទៃរាបដ៏អស្ចារ្យ។ ជាងសង់ផ្ទះម្នាក់បានប្រាប់ខ្ញុំ ឲ្យមានការប្រុងប្រយ័ត្ន ពេលណាខ្ញុំចង់ព្យួរស៊ុមរូបថត នៅលើជញ្ជាំងទាំងនោះ។ គាត់ថា ខ្ញុំត្រូវស្វានវីស ឲ្យចំឆ្អឹងឈើ ដែលបង្កប់នៅពីក្រោយបន្ទះម្នាងសិលា ឬប្រើតាក់កេសម្រាប់ម្នាងសិលា ដើម្បីព្យួររូបថតទាំងនោះ។ ពុំនោះទេ ស៊ុមរូបថតនោះអាចបាក់បែក ដោយធ្លាក់មកលើដី បន្សល់ទុកនូវប្រហោងដ៏អាក្រក់នៅលើជញ្ជាំង។
លោកហោរាអេសាយធ្លាប់បាននិយាយប្រៀបប្រដូច អំពីដែកគោល ដែលបានដំជាប់យ៉ាងមាំ នៅលើជញ្ជាំង ដើម្បីពិពណ៌នា អំពីតួអង្គតូចមួយ ក្នុងព្រះគម្ពីរ ឈ្មោះ អេលាគីម។ លោកអេលាគីមទុកចិត្តព្រះអម្ចាស់ គឺខុសពីមន្រ្តីពុករលួយ ឈ្មោះសេបនា(អេសាយ ២២:១៥-១៩) ក៏ដូចជាជនជាតិអ៊ីស្រាអែល ដែលពឹងផ្អែកលើកម្លាំងខ្លួនឯង(ខ.៨-១១)។ លោកអេសាយក៏បានថ្លែងទំនាយ អំពីការដែលលោកអេលាគីម នឹងក្លាយជា រដ្ឋបាលនៃរាជវាំងរបស់ស្តេចហេសេគា ហើយគាត់ក៏បានសរសេរថា លោកអេលាគីម នឹងត្រូវបានជាប់នៅ ដូចដែកគោលដែលបានបោះភ្ជាប់នៅមួយកន្លែងដែលស្ថិតស្ថេរ(ខ.២៣)។ ដោយគាត់ជាប់នៅក្នុងសេចក្តីពិត និងព្រះគុណរបស់ព្រះ នោះលោកអេលាគីម នឹងបានទ្រទ្រង់ក្រុមគ្រួសារ និងប្រជាជនគាត់(ខ.២២-២៤)។
តែលោកអេសាយ បានបញ្ចប់ការថ្លែងទំនាយនោះ ដោយការរំឭកថា គ្មាននរណាម្នាក់អាចធ្វើជាទីពឹង ដល់មិត្តសំឡាញ់ ឬក្រុមគ្រួសារជារៀងរហូតឡើយ យើងរាល់គ្នាសុទ្ធតែអាចមានកំហុស(ខ.២៥)។ យុថ្កាដែលយើងអាចទុកចិត្តបានទាំងស្រុង គឺជាព្រះយេស៊ូវ(ទំនុកដំកើង ៦២:៥-៦ ម៉ាថាយ…
ព្រះអង្គគង់នៅជាមួយ
លោកឪពុកខ្ញុំចូលចិត្តច្រៀងបទចម្រៀងទំនុកដំកើងចាស់ៗ។ ក្នុងចំណោមបទទាំងនោះ គាត់ចូលចិត្តបទ “ក្នុងសួនច្បារ”។ កាលប៉ុន្មានឆ្នាំមុន យើងបានច្រៀងបទនោះ ក្នុងពិធីបុណ្យសពរបស់គាត់។ វគ្គបន្ទរនៃបទនេះច្រៀងថា “ព្រះអង្គដើរជាមួយខ្ញុំ ហើយនិយាយជាមួយខ្ញុំ ហើយព្រះអង្គប្រាប់ខ្ញុំថា ខ្ញុំជាកម្មសិទ្ធិព្រះអង្គ ហើយក្តីអំណរយើងមាន ពេលដែលយើងទៅដល់ទីនោះ ជាក្តីអំណរដែលយើងមិនធ្លាប់មានពីមុនមក។ កាលគាត់នៅរស់ បទចម្រៀងនេះបាននាំមកនូវក្តីអំណរដល់គាត់ ហើយនៅតែនាំឲ្យខ្ញុំមានក្តីអំណរ។
លោក ស៊ី អូស្ទីន ម៉ាល(C. Austin Miles) បានប្រាប់ថា គាត់បាននិពន្ធបទនេះ ក្នុងរដូវផ្ការីក ឆ្នាំ១៩១២ បន្ទាប់ពីគាត់បានអាចជំពូក២០ នៃកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន។ គាត់ថា ពេលដែលគាត់បានអានបទគម្ពីរនោះ នៅថ្ងៃនោះ គាត់មានអារម្មណ៍ថា គាត់ហាក់ដូចជាកំពុងតែនៅកន្លែងនោះជាមួយព្រះអង្គផងដែរ។ គាត់ហាក់ដូចជាស្មរបន្ទាល់ដ៏ស្ងាត់ស្ងៀមម្នាក់ ក្នុងពេលដែលនាងម៉ារា លត់ជង្គង់ នៅចំពោះមុខព្រះអម្ចាស់ ហើយនិយាយថា “រ៉ាបូនី ដែលស្រាយថា លោកគ្រូអើយ”។
ក្នុងបទគម្ពីរយ៉ូហាន ជំពូក២០ យើងឃើញថា នាងម៉ារាម៉ាក់ដាឡា បានទួញយុំ នៅក្បែរផ្នូរព្រះយេស៊ូវ ដែលនៅទទេរ។ នៅទីនោះ នាងបានជួបបុរសម្នាក់ ដែលបានសួរនាងថា ហេតុអ្វីនាងយំ។ នាងគិតថា អ្នកនោះជាអ្នកថែសួន តែតាមពិត នាងកំពុងតែនិយាយទៅកាន់ព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះរបស់នាង មានព្រះជន្មរស់ឡើងវិញ!…
ជិះនៅលើទឹករលក
ខណៈពេលដែលស្វាមីខ្ញុំកំពុងតែដើរចុះតាមឆ្នេរដែលមានថ្មច្រើន ដើម្បីថតរូបទេសភាព នៅរដ្ឋហាវ៉ៃ ខ្ញុំក៏បានអង្គុយនៅលើថ្មធំមួយផ្ទាំង ដោយជញ្ជឹងគិត អំពីបញ្ហាសុខភាពមួយទៀត។ បញ្ហានេះត្រូវរង់ចាំឲ្យខ្ញុំដោះស្រាយវា នៅពេលខ្ញុំត្រឡប់ទៅផ្ទះវិញ ព្រោះខ្ញុំកំពុងតែត្រូវការសន្តិភាព នៅពេលនោះ។ ខ្ញុំក៏បានសម្លឹងមើលទឹករលក ដែលកំពុងតែបក់បោកមកលើផ្ទាំងថ្មពណ៌ខ្មៅ។ ខ្ញុំក៏បានប្រទះឃើញស្រមោលខ្មៅៗ នៅក្នុងរលកនោះ។ ខ្ញុំក៏បានពង្រីកមើលរូបភាពនោះ នៅក្នុងកាំមីរ៉ារបស់ខ្ញុំ ហើយក៏បានដឹងថា តាមពិត វាជាសត្វអណ្តើកសមុទ្រ ដែលកំពុងតែជិះទឹករលក យ៉ាងសុខសាន្ត។ ជើងវាបានលាតសន្ធឹង នៅស្ងៀម បណ្តែតខ្លួនទៅតាមទឹក។ ទិដ្ឋភាពមាត់សមុទ្រថ្ងៃនោះ ក៏បាននាំមកនូវស្នាមញញឹម នៅលើផ្ទៃមុខខ្ញុំ។
“ផ្ទៃមេឃនឹងសរសើរការអស្ចារ្យរបស់ព្រះអម្ចាស់”(ទំនុកដំកើង ៨៩:៥)។ ព្រះនៃយើង ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន ទ្រង់បង្ក្រាបការលើកកម្ពស់នៃសមុទ្រ កាលណារលកកំរើកឡើង នោះទ្រង់បន្ទ្រោមចុះ ឲ្យស្ងប់វិញ(ខ.៩)។ “ឯលោកីយ៍ និងសព្វសារពើ ដែលនៅក្នុងលោកីយ៍ នោះគឺទ្រង់បានសង់ឡើងដែរ”(ខ.១១)។ ព្រះអង្គបង្កើតរបស់សព្វសារពើ ព្រះអង្គជាម្ចាស់លើអ្វីៗទាំងអស់ គ្រប់គ្រងលើទាំងអស់ ហើយគោលបំណងរបស់ព្រះអង្គ គឺដើម្បីសិរីល្អរបស់ព្រះអង្គ និងដើម្បីឲ្យយើងបានអរសប្បាយនឹងព្រះអង្គ។
ចូរយើងឈរនៅលើគ្រឹះនៃសេចក្តីជំនឿរបស់យើង ដែលជាសេចក្តីស្រឡាញ់របស់ព្រះវរបិតា ដែលមិនចេះប្រែប្រួល ដើម្បីឲ្យយើងអាច “ដើរក្នុងពន្លឺនៃព្រះវត្តមានព្រះអង្គ”(ខ.១៥)។ ព្រះអង្គនៅតែពេញដោយអំណាចចេស្តា និងពេញដោយក្តីមេត្តា ក្នុងការដោះស្រាយបញ្ហាជាមួយយើង។ យើងអាចអរសប្បាយក្នុងព្រះនាមព្រះអង្គ ពេញមួយថ្ងៃ(ខ.១៦)។ ទោះយើងជួបឧបស័គ្គអ្វីក៏ដោយ ឬមានភាពអន់ថយច្រើនយ៉ាងណាក្តី យើងត្រូវតែស៊ូទ្រាំ។ ព្រះអង្គឱបយើងជាប់ ពេលដែលទឹករលកបក់ចុះឡើងៗ។—Xochitl…
ការស្រេចហើយ
រូបគំនូររបស់លោកមៃឃលអេនជេឡូ(Michelangelo) បានពិពណ៌នា អំពីផ្នែកជាច្រើន នៃព្រះជន្មរបស់ព្រះយេស៊ូវ នៅលើផែនដី តែរូបគំនូររបស់គាត់ ដែលបង្ហាញភាពសោកសៅបំផុត ស្ថិតក្នុងចំណោមរូបគំនូដែលសាមញ្ញបំផុត។ នៅឆ្នាំ១៥៤០ គាត់បានគូរគំនូរមួយផ្ទាំង សម្រាប់មិត្តភក្តិគាត់ម្នាក់ ឈ្មោះ វីតូរៀ ខូឡូណា(Vittoria Colonna) ដែលជារូបគំនូរព្រះមាតាព្រះយេស៊ូវត្រកងព្រះសពព្រះយេស៊ូវ។ គាត់បានគូរូបនោះពីដីស ដោយពិពណ៌នា អំពីការដែលនាងម៉ារា មើលទៅមេឃ ខណៈពេលដែលនាងត្រកងព្រះសពបុត្ររបស់នាង ដែលរឹងស្តូក។ នៅពីក្រោយនាងម៉ារា មានរូបឈើឆ្កាងដែលបញ្ចេញពន្លឺ នឹងពាក្យថា “គេមិនដឹងថា ព្រះយេស៊ូវបានហូរព្រះលោហិតច្រើនប៉ុណ្ណាទេ”។ គំនូររបស់លោកមៃឃលអេនជេឡូ ពិតជាមានន័យណាស់។ គឺបានលើកទឹកចិត្តយើងថា ពេលណាយើងពិចារណា អំពីការសុគតរបស់ព្រះយេស៊ូវ នោះយើងត្រូវពិចារណា អំពីការលះបង់របស់ព្រះអង្គផងដែរ។
ការលះបង់របស់ព្រះគ្រីស្ទ ក៏បានបង្ហាញនៅក្នុងការប្រកាស់របស់ព្រះអង្គ មុនពេលព្រះអង្គផុតដង្ហើម ដោយព្រះអង្គមានបន្ទូលថា “ការស្រេចហើយ”(យ៉ូហាន ១៩:៣០)។ ពាក្យ “ការស្រេចហើយ” មានអត្ថន័យផ្សេងៗគ្នា ដែលមានដូចជា ការបង់ថ្លៃបានរួចរាល់ហើយ កិច្ចការបានចប់សព្វគ្រប់ហើយ យញ្ញបូជាត្រូវបានថ្វាយហើយ និងស្នាដៃដ៏ល្អឯកបានបញ្ចប់ហើយ។ ការអ្វីដែលព្រះយេស៊ូវបានធ្វើជំនួសយើង នៅលើឈើឆ្កាង គឺបានបង់ថ្លៃលោះយើង ចប់សព្វគ្រប់ហើយ។ ប្រហែលមកពីហេតុនេះហើយ បានជាសាវ័កប៉ុលបានសរសេរថា “ឯខ្ញុំ កុំបីឲ្យខ្ញុំអួតខ្លួនឡើយ អួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះ ដែលដោយសារទ្រង់ នោះលោកីយ៍បានត្រូវជាប់ឆ្កាងខាងឯខ្ញុំ…
ជួយយកអសារ ដោយភាពចៅរ៉ៅ
ថ្ងៃមួយ មានបុរសម្នាក់បានទូរស័ព្ទ មកស្ថានីយវិទ្យុគ្រីស្ទានមួយ ដើម្បីប្រាប់គេថា ភរិយាគាត់កំពុងតែធ្វើដំណើរត្រឡប់មកផ្ទះវិញ បន្ទាប់ពីការវះកាត់នៅមន្ទីរពេទ្យ។ បន្ទាប់មក គាត់ក៏បានចែកចាយ អំពីរឿងមួយ ដែលធ្វើឲ្យប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំង។ គាត់ថា សាមាជិកនីមួយៗរបស់ព្រះវិហារគាត់ បានជួយយកអសារក្រុមគ្រួសារគាត់ ក្នុងអំឡុងពេលដ៏ពិបាកនោះ។
ពេលដែលខ្ញុំបានឮសម្តីដ៏សាមញ្ញនេះ ខ្ញុំក៏បាននឹកចាំ អំពីតម្លៃ និងភាពចាំបាច់នៃភាពចៅរ៉ៅ និងការយកចិត្តទុកដាក់ចំពោះគ្នា ទៅវិញទៅមករបស់គ្រីស្ទបរិស័ទ។ ខ្ញុំក៏បានចាប់ផ្តើមគិតថា ក្តីស្រឡាញ់ និងការគាំទ្រគ្នាទៅវិញទៅមករបស់បងប្អូនរួមជំនឿ គឺជាវិធីដ៏ប្រសើរបំផុត ដើម្បីបង្ហាញចេញនូវអំណាចនៃដំណឹងល្អ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ។
សាវ័កពេត្រុសបានសរសេរកណ្ឌគម្ពីរសំបុត្រពេត្រុស ទី១ ផ្ញើទៅកាន់ពួកជំនុំ នៅសតវត្សរ៍ទីមួយ នៅទូទាំងតំបន់មួយ ដែលសព្វថ្ងៃ ជាប្រទេសទួរគី។ ក្នុងសំបុត្រនេះ គាត់បានជំរុញអ្នកអានរបស់គាត់ “ឲ្យខំប្រឹងឲ្យមានសេចក្តីចៅរ៉ៅ” គឺដូចដែលមិត្តសំឡាញ់របស់គាត់ គឺសាវ័កប៉ុលបានសរសេរ ក្នុងបទគម្ពីររ៉ូម ១២:១៣ ។ លោកពេត្រុសមានប្រសាសន៍ថា “ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត … ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរ៉ៅ” ហើយគាត់ក៏បានប្រាប់ពួកគេ ឲ្យខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក(១ពេត្រុស ៤:៨-១០)។ នេះជាអ្វីដែលអ្នកជឿព្រះយេស៊ូវទាំងអស់ ត្រូវប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក។
យើងរាល់គ្នា សុទ្ធតែស្គាល់មនុស្ស ដែលត្រូវការឲ្យនរណាម្នាក់មកកំដរ ហើយបង្ហាញការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ តាមគំរូព្រះគ្រីស្ទ។ ចូរយើងរស់នៅជាមនុស្សដែលចេះយកអសារអ្នកដទៃ…
ការដកដើមដែលគ្មានប្រយោជន៍
មានពេលមួយ ចៅៗរបស់ខ្ញុំកំពុងតែរត់លេង នៅទីធ្លាក្រោយផ្ទះខ្ញុំ។ យើងក៏បាននាំគ្នាដករុក្ខជាតិតូចៗដែលគ្មានប្រយោជន៍ ចេញពីទីធ្លាក្រោយផ្ទះ ជាការកម្សាន្តសប្បាយ។ ចៅខ្ញុំដែលក្មេងជាងគេក៏បានប្រាប់យើង ឲ្យដកដើមទាំងនោះទាំងឫស ហើយគាត់ក៏បានបង្ហាញដើមដែលគាត់បានដក។ ភាពសប្បាយរីករាយរបស់នាង ខណៈពេលដែលយើងកំពុងតែដករុក្ខជាតិដែលគ្មានប្រយោជន៍ទាំងនោះ គឺបានបង្ហាញថា យើងមានមានភាពសប្បាយរីករាយប៉ុណ្ណា នៅក្នុងការសម្អាតទីធ្លាក្រោយផ្ទះរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ក្តីអំណរនេះគឺបានកើតចេញពីការសម្រេចចិត្តធ្វើអ្វីមួយ។
ការមានចិត្តចង់ដកអំពើបាបចេញពីជីវិត គឺជាជំហានទីមួយ នៅក្នុងការសម្អាតអំពើបាបផ្ទាល់ខ្លួន។ ហេតុនេះហើយ ស្តេចដាវីឌក៏បានអធិស្ឋានថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង …សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ”(ទំនុកដំកើង ១៣៩:២៣-២៤)។
ការពិនិត្យរកមើលអំពើបាបរបស់យើង ដោយបង្ហាញឲ្យព្រះទ្រង់បង្ហាញឲ្យយើងឃើញអំពើបាបនោះ គឺជាទង្វើដ៏ឆ្លាតវ័យ។ ព្រះអង្គជ្រាប អំពីយើងគ្មានកន្លែងចន្លោះ។ “ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ និងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ”(ខ.១-២)។
ស្តេចដាវីឌក៏បានមានបន្ទូលទៀតថា “ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំ ហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំ ឈោងមិនដល់សោះ”(ខ.៦)។ ដូចនេះ មុនពេលដែលអំពើបាបចាក់ឫសចូលក្នុងជីវិតយើង ព្រះទ្រង់អាចដាស់តឿនយើង ឲ្យដឹង អំពីគ្រោះថ្នាក់នេះ។ ព្រះអង្គជ្រាបអំពីសណ្ឋានរបស់យើង។ ដូចនេះ ពេលណាអាកប្បកិរិយាដែលមានអំពើបាប បានដុះឡើង នោះព្រះអង្គជ្រាបមុនគេ ហើយក៏ចង្អុលបង្ហាញឲ្យយើងដឹងផង។
“តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់”(ខ.៧)។ ចូរយើងដើរតាមព្រះអង្គសង្រ្គោះនៃយើងយ៉ាងប្រកិត ឆ្ពោះទៅរកទីទួល!—Patricia…
ព្រះក្លែងក្លាយកំបុតច្រមុះ
លោកអេដ វើត ប្លែបឺក(Edward Bleiberg) ជាអ្នកគ្រប់គ្រងការតាំងពិពណ៌ នៃសិល្បៈរបស់ជនជាតិអេស៊ីព្ទ នៅសារៈមន្ទីរប្រ៊ូគ្លីន។ ភ្ញៀវដែលចូលមកទស្សនៈសារៈមន្ទីរនេះ ភាគច្រើនសួរគាត់ថា “ហេតុអ្វីច្រមុះរបស់រូបចម្លាក់ទាំងនោះ កំបុត?”
លោកប្លេបឺកមិនអាចនិយាយថា ការបាក់បែកនោះបណ្តាលមកពីការខ្សឹករីករិល ដោយសារអាកាសធាតុនោះឡើយ។ សូម្បីតែ នៅក្នុងរូបគំនូរ2D ក៏គេគូររូបចម្លាក់នោះ ឲ្យកំបុតច្រមុះផងដែរ។ គាត់ក៏បានសន្និដ្ឋានថា គេប្រហែលជាបានធ្វើឲ្យមានការបាក់បែកនោះ ដោយចេតនា។ ពួកសត្រូវនៃនគរអេស៊ីព្ទចង់សម្លាប់ព្រះរបស់សាសន៍អេស៊ីព្ទ។ គឺពួកគេហាក់ដូចជា កំពុងតែលេងល្បែង “កាត់ច្រមុះ” ជាមួយសាសន៍អេស៊ីព្ទ។ កងទ័ពរបស់សត្រូវឈ្លានពាន បានកាត់ច្រមុះចេញពីរូបព្រះទាំងអស់នោះ ដើម្បីឲ្យពួកគេមិនអាចដកដង្ហើមរួច។
តើពិតមែនឬ? តើគ្រាន់តែកាត់ច្រមុះនោះ ធ្វើឲ្យព្រះរបស់អេស៊ីព្ទស្លាប់ឬ? ស្តេចផារ៉ោនប្រហែលជាគិតថា ទ្រង់កំពុងជួបបញ្ហាហើយពេលដែលព្រះរបស់ទ្រង់មានសណ្ឋានបែបនេះ។ ជាការពិតណាស់ ស្តេចអង្គនេះមានកងទ័ព និងប្រជាជនមួយប្រទេសដែលស្ម័គ្រស្មោះនឹងទ្រង់។ ជនជាតិហេព្រើរ គឺជាទាសករដ៏ហត់នឿយ ដែលត្រូវបានដឹកនាំ ដោយលោកម៉ូសេ ដែលគេកំពុងតាមចាប់ខ្លួន។ តែពួកអ៊ីស្រាអែល ឬសាសន៍ហេព្រើរ មានព្រះដ៏រស់គង់នៅជាមួយ ហើយព្រះរបស់ស្តេចផារោន គ្រាន់តែជាព្រះក្លែងក្លាយប៉ុណ្ណោះ។ បន្ទាប់ពីពួកគេបានជួបគ្រោះកាចទាំង១០ហើយ ជនជាតិអេស៊ីព្ទក៏បានដឹងថា ព្រះរបស់ខ្លួនគ្មានអំណាចជួយពួកគេទេ។
ជនជាតិអ៊ីស្រាអែលក៏បានអបអរជ័យជម្នះរបស់ខ្លួន ដោយប្រារព្ធបុណ្យនំប៉័ងឥតដំបែរ ដោយបរិភោគនំប៉័ងឥតដំបែរ អស់១សប្តាហ៍(និក្ខមនំ ១២:១៧ ១៣:៧-៩)។ ដំបែរជានិមិត្តរូបតំណាងឲ្យអំពើបាប ហើយព្រះទ្រង់សព្វព្រះទ័យឲ្យរាស្រ្តទ្រង់ នឹកចាំថា ជីវិតរបស់ពួកគេ…
កន្លែងដែលមានសុវត្ថិភាពបំផុត
គ្រាប់បែកបានផ្ទុះឡើង នៅក្រៅផ្ទះមួយខ្នង នៅប្រទេសស្រីលង្កា ខណៈពេលដែលលោកស៊ូរី វីល្លាម(Suri Williams) ដែលជាបេសកជនវ័យក្មេង និងក្រុមគ្រួសារ កំពុងតែជ្រកក្នុងបន្ទប់ដាក់ឡាន ដើម្បីសុវត្ថិភាព។ អ្នកបម្រើព្រះដ៏ក្មេងវ័យនេះ បានលះបង់ជីវិតដ៏សុខស្រួល ក្នុងទីក្រុងកូឡំបូ ដើម្បីបម្រើព្រះ ក្នុងតំបន់ខាងជើង នៃប្រទេសស្រីលង្កា ដែលកំពុងតែមានសង្រ្គាមស៊ីវិល។ អ្នកដឹកនាំអង្គការរបស់គាត់ បានសុំឲ្យគាត់ត្រឡប់មកទីក្រុងកូឡំបូវិញ ដើម្បីសុវត្ថិភាព តែលោកស៊ូរីឆ្លើយតបថា “កន្លែងដែលសុវត្ថិភាពបំផុត គឺជាកន្លែងដែលយើងធ្វើតាមបំណងព្រះទ័យព្រះ”។ នេះជាពាក្យដែលគាត់បានដកស្រង់ពីអ្នកស្រី ខូរី ធែន ប៊ូន(Corrie Ten Boom) ជាគ្រីស្ទបរិស័ទជនជាតិហូឡង់ ដែលគេបានចាប់ដាក់គុក ដោយសារគាត់បានជួយជនជាតិយូដារត់គេច ពីកងទ័ពអាឡឺម៉ង់ ក្នុងសម័យសង្រ្គាមលោកលើកទី២។
លោកស៊ូរីបានត្រៀមខ្លួន ដើម្បីរងទុក្ខ ដោយសារការផ្សាយដំណឹង អំពីសេចក្តីសង្រ្គោះ ដែលព្រះយេស៊ូវគ្រីស្ទ ប្រទានដល់អស់អ្នកដែលជឿ ហើយគាត់ក៏បានស៊ូទ្រាំ នៅភាគខាងជើងនៃប្រទេសស្រីលង្កា អស់រយៈពេល១៥ឆ្នាំ។ យុវជនជាច្រើននាក់បានក្លាយជាសិស្សគាត់ ហើយក្រោយមក ពួកគេក៏បានក្លាយជាអ្នកដឹកនាំ និងគ្រូគង្វាល។ កូនស្រីគាត់បានប្រាប់ខ្ញុំថា ពេលណាគ្រាប់បែកផ្ទុះ ពួកគេក៏បានច្រៀងសរសើរព្រះ ហើយលេងល្បែងកម្សាន្ត នៅក្នុងបន្ទប់ដាក់ឡាននោះ។
ក្នុងបទគម្ពីរ ១ពេត្រុស ៣:១៤-១៧ ពួកសាវ័កបានជំរុញយើង ឲ្យត្រៀមខ្លួន ដើម្បីរងទុក្ខថ្វាយព្រះគ្រីស្ទ ដោយកត់សំគាល់ថា យើងនឹងមានពរ…
ផ្តោតចិត្តទៅលើព្រះ
មានពេលមួយចៅស្រីអាយុ៣ឆ្នាំរបស់ខ្ញុំ បានរត់ចុះឡើង ក្នុងទីធ្លាផ្ទះឈើរបស់យើង ដោយទឹកមុខញញឹម ហើយស្រែកហៅខ្ញុំថា “លោកយាយ មើលនែ ខ្ញុំរាំ ដូចព្រះនាងអញ្ចឹង!” ការរាំរបស់នាង បាននាំឲ្យខ្ញុំញញឹមផងដែរ តែបងប្រុសនាងរអ៊ូថា “នាងមិនមែនរាំទេ គឺរត់លេងទេតើ”។ តែពាក្យសម្តីរបស់បងប្រុសនាង មិនបានដកចេញក្តីអំណរ ដែលនាងទទួលបាន នៅក្នុងការសម្រាកលំហែរ ជាមួយក្រុមគ្រួសារឡើយ។
នៅថ្ងៃអាទិត្យមុនពេលព្រះយេស៊ូវសុគត ជាថ្ងៃពេញដោយអំណរ។ ពេលដែលព្រះយេស៊ូវជិះលើខ្នងសត្វលា ចូលក្នុងទីក្រុងយេរូសាឡិម ហ្វូងមនុស្សបានស្រែកឡើង ដោយចិត្តក្លៀវក្លាថា “ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត”(ម៉ាថាយ ២១:៩)។ តែមនុស្សជាច្រើនក្នុងហ្វូងមនុស្ស កំពុងតែរំពឹងរង់ចាំ ព្រះមែស៊ីមួយអង្គ ដែលនឹងរំដោះពួកគេឲ្យរួចពីចក្រភពរ៉ូម៉ាំង គឺមិនបានរង់ចាំ ព្រះអង្គសង្រ្គោះ ដែលនឹងសុគត ដើម្បីរំដោះពួកគេឲ្យរួចពីបាប នៅអាទិត្យដដែលនោះឡើយ។
ក្រោយមក ក្នុងថ្ងៃដដែលនោះ ទោះពួកសម្តេចសង្ឃបានបង្ហាញកំហឹង និងចោទសួរ អំពីអំណាចព្រះយេស៊ូវក៏ដោយ ក៏ក្មេងៗ ក្នុងព្រះវិហារ នៅតែបង្ហាញចេញនូវក្តីអំណរ ហើយស្រែកឡើងថា “ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ”(ខ.១៥) ដោយពួកគេប្រហែលជាលោតចុះឡើង គ្រវីស្លឹកចាក ខណៈពេលដែលពួកគេរត់ពេញទីធ្លាព្រះវិហារ។ គ្មានអ្វីអាចហាមឃាត់ពួកគេ មិនឲ្យថ្វាយបង្គំព្រះអង្គបានឡើយ ដូចនេះ ព្រះយេស៊ូវក៏បានមានបន្ទូលទៅកាន់អ្នកដឹកនាំដែលទើសទាល់ទាំងនោះថា “ទ្រង់បានធ្វើឲ្យសេចក្តីសរសើរបានគ្រប់លក្ខណ៍…
ញាំអាហារជាមួយក្សត្រ
បន្ទាប់ពីបានជួបម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេស នៅពិធីសមោសរ នៅប្រទេសស្កត់លែន អ្នកស្រីស៊ីលវា (Sylvia) និងស្វាមីរបស់គាត់ ក៏បានទទួលព្រះរាជសារមួយ ដែលបានប្រាប់ថា ព្រះរាជវង្សរបស់ក្សត្រីសព្វព្រះទ័យនឹងមកលេងផ្ទះរបស់ពួកគេ ដើម្បីញាំតែ។ អ្នកស្រីស៊ីលវាក៏បានចាប់ផ្តើមការរៀបចំ និងសម្អាតផ្ទះ ដោយចិត្តថប់បារម្ភ អំពីការទទួលភ្ញៀវដែលជាក្សត្រ។ មុនពេលពួកគេមកដល់ នាងក៏បានចេញទៅក្រៅបេះផ្កា ដើម្បីដាក់ក្នុងថូលើតុ ដោយបេះដូងនាងលោតកាន់តែញាប់។ បន្ទាប់មក នាងក៏មានអារម្មណ៍ថា ព្រះទ្រង់កំពុងរំឭកនាងថា ព្រះអង្គជាក្សត្រលើអស់ទាំងក្សត្រ ហើយព្រះអង្គគង់នៅជាមួយនាងជារៀងរាល់ថ្ងៃ។ ភ្លាមៗនោះ នាងក៏មានអារម្មណ៍ថា មានសន្តិភាពនៅក្នុងចិត្ត ហើយក៏បានគិតថា “តាមពិត ម្ចាស់ក្សត្រីក៏ជាមនុស្សដែរ”។
អ្នកស្រីស៊ីលវាគិតត្រូវ។ គឺដូចដែលសាវ័កប៉ុលបានកត់សំគាល់ថា ព្រះទ្រង់ “ជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់” (១ធីម៉ូថេ ៦:១៥) ហើយអ្នកដែលដើរតាមព្រះអង្គ “ជាកូនរបស់ព្រះ”(កាឡាទី ៣:២៦)។ ពេលណាយើងក្លាយជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ នោះយើងជាអ្នកគ្រងមរតកជាមួយលោកអ័ប្រាហាំ(ខ.២៩)។ យើងមិនមានការបែងចែក ដែលប្រកាន់ពូជសាសន៍ វណ្ណៈ ឬភេទទៀតឡើយ ដ្បិតយើងរាល់គ្នា “រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ”(ខ.២៨)។ យើងជាកូនរបស់ព្រះដ៏ជាមហាក្សត្រ។
អ្នកស្រីស៊ីលវា និងស្វាមីរបស់គាត់ បានញាំអាហារដោយក្តីសោមនស្ស ជាមួយម្ចាស់ក្សត្រីនៅថ្ងៃនោះ តែខ្ញុំមិនរំពឹងថា នឹងបានទទួលការអញ្ជើញពីព្រះនាងឡើយ។ តែខ្ញុំចូលចិត្តនឹកចាំថា ព្រះមហាក្សត្រដែលខ្ពស់បំផុត គង់នៅជាមួយខ្ញុំគ្រប់ពេលវេលា។ អ្នកដែលជឿព្រះយេស៊ូវអស់ពីចិត្ត(ខ.២៧) អាចរស់នៅ…