អ្នកស្រុកក្រៅស្វាគមន៍អ្នកស្រុកក្រៅ
កាលខ្ញុំ និងស្វាមីរបស់ខ្ញុំផ្លាស់ប្តូរទីលំនៅ ទៅទីក្រុងស៊ីអេធល(Seattle) ដើម្បីឲ្យបានរស់នៅក្បែរប្អូនស្រីគាត់ យើងមិនដឹងថា យើងនឹងទៅរស់នៅក្នុងផ្ទះមួយណា ឬធ្វើការនៅទីណាទេ។ ព្រះវិហារប្រចាំតំបន់នោះ ក៏បានជួយយើង រកបានផ្ទះជួលមួយកន្លែង មានបន្ទប់គេងជាច្រើនបន្ទប់។ យើងអាចប្រើបន្ទប់គេងមួយ ហើយជួលបន្ទប់ទាំងប៉ុន្មាន ដែលនៅសល់ ឲ្យសិស្សមកពីក្រៅប្រទេស។ ក្នុងអំឡុងពេលបីឆ្នាំក្រោយមកទៀត យើងបានក្លាយជាអ្នកស្រុកក្រៅ ដែលបានទទួលស្វាគមន៍អ្នកស្រុកក្រៅ ដោយចែករំលែកផ្ទះ និងអាហាររបស់យើងជាមួយមនុស្ស ដែលមកពីតំបន់ខុសៗគ្នា ក្នុងពិភពលោក។ យើង និងអ្នកបម្រើក្នុងផ្ទះយើង ក៏បានស្វាគមន៍សិស្សមកពីប្រទេសក្រៅរាប់សិបនាក់ ឲ្យចូលរៀនព្រះគម្ពីរជុំគ្នា នៅក្នុងផ្ទះយើង រៀងរាល់ពេលល្ងាចថ្ងៃសុក្រ។
កាលពីសម័យដើម រាស្រ្តរបស់ព្រះ ក៏បានដឹងផងដែរថា ការរស់នៅជាអ្នកស្រុកក្រៅ មានន័យយ៉ាងដូចម្តេច។ អស់រយៈពេលរាប់រយឆ្នាំ ពួកអ៊ីស្រាអែលបានរស់នៅជាអ្នកស្រុកក្រៅ និងជាទាសករ នៅក្នុងនគរអេស៊ីព្ទ។ ក្នុងបទគម្ពីរ លេវីវិន័យ ជំពូក ១៩ ព្រះទ្រង់បានបង្គាប់ពួកគេឲ្យ “គោរពកោតខ្លាចឪពុកម្តាយ” ហើយ “កុំឲ្យលួចរបស់ទ្រព្យអ្នកដទៃ”(ខ.៣,១១) ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានរំឭករាស្រ្តទ្រង់ ឲ្យយកអសារអ្នកស្រុកក្រៅផងដែរ ព្រោះពួកគេដឹងថា ការរស់នៅជាអ្នកស្រុកក្រៅ និងមានការភ័យខ្លាច មានលក្ខណៈយ៉ាងដូចម្តេច(ខ.៣៣-៣៤)។
យើងរាល់គ្នា ដែលជាអ្នកដើរតាមព្រះ មិនសុទ្ធតែធ្លាប់បានដកពិសោធន៍នឹងជីវិតជាជនដែលត្រូវគេនិរទេសទេ ប៉ុន្តែ យើងរាល់គ្នាសុទ្ធតែអាចដឹងថា ការរស់នៅជា “អ្នកប្រទេសក្រៅ” នៅលើផែនដី…
ព្រះនៃទីជម្រៅ
លោកវ៉ត អាផេលធិន(Ward Appeltans) ដែលជាជីវវិទូឯកទេសផ្នែកជីវិតសត្វនៅក្នុងទឹក បានមានប្រសាសន៍ថា “ពេលដែលអ្នកមុជចុះទៅក្នុងទឹកសមុទ្រ ដែលមានជម្រៅជ្រៅ រៀងរាល់ពេលដែលអ្នកយកគំរូណាមួយ ចេញពីទឹកសមុទ្រមក អ្នកនឹងរកឃើញពូជសត្វថ្មីៗជានិច្ច”។ កាលពីឆ្នាំមុន អ្នកវិទ្យាសាស្រ្តបានរកឃើញជីវិតសត្វក្នុងសមុទ្រ ១៤២១ប្រភេទទៀត។ ជាការពិតណាស់ យើងនៅមិនទាន់ស្គាល់ ជីវិតសត្វពាក់កណ្តាលទៀត នៅក្នុងជម្រៅទឹកសមុទ្រដែលនៅខាងក្រោម។
ក្នុងបទគម្ពីរយ៉ូប ៣៨-៤០ ព្រះទ្រង់បានពិពណ៌នាអំពីស្នាព្រះហស្តដែលទ្រង់បានបង្កើត ដើម្បីជាប្រយោជន៍ដល់លោកយ៉ូប។ នៅក្នុងជំពូកទាំងបីដែលមានលក្ខណៈកំណាព្យនេះ ព្រះទ្រង់បានមានបន្ទូលសង្កត់ធ្ងន់ អំពីភាពអស្ចារ្យនៃអាកាសធាតុ ភាពធំទូលាយ នៃចក្រវាល និងសត្វជាច្រើនប្រភេទ នៅក្នុងជម្រករបស់ពួកវា។ មានរបស់ជាច្រើន ដែលយើងអាចសង្កេតមើល។ បន្ទាប់មក ព្រះទ្រង់ក៏បានមានបន្ទូល អំពីក្រពើរមួយប្រភេទ ដែលជាសត្វធំសំបើម អាថ៌កំបាំង ក្នុងមួយជំពូកទាំងមូល។ សត្វចម្លែកនោះ ខុសពីសត្វដទៃទៀត វាមានស្រការដែលរឹងមាំដូចអាវក្រោះ មិនអាចឲ្យគេចាក់នឹងស្នបានឡើយ(យ៉ូប ៤១:៧,១៣) វាមានកម្លាំងខ្លាំង(ខ.១២) ហើយក៏មាន “ធ្មេញគួរឲ្យខ្លាច”(ខ.១៤)។ “អណ្តាតភ្លើងបានចេញពីមាត់វាមក … ហើយផ្សែងក៏ហុចចេញពីរន្ធច្រមុះវា”(ខ.១៩-២០)។ “នៅលើផែនដី គ្មានសត្វណាខ្លាំងដូចវាឡើយ”(ខ.៣៣)។
ដូចនេះ ព្រះទ្រង់បានមានបន្ទូល អំពីសត្វដ៏ធំសម្បើម ដែលយើងមិនដែលបានឃើញ។ តើនេះជាចំណុចសំខាន់ នៃបទគម្ពីរយ៉ូប ជំពូក៤១ឬ?
ទេ! បទគម្ពីរយ៉ូប ជំពូក៤១ បានជួយពង្រីកការយល់ដឹងរបស់យើង…
ចូរស្ងៀមនៅ ឲ្យព្រលឹងខ្ញុំអើយ!
ចូរយើងនឹកស្រមៃអំពីឪពុកឬម្តាយម្នាក់ ដែលឈ្ងោកមករកកូនរបស់ខ្លួន ដោយប្រើម្រាមដៃដាក់ថ្មមៗ ពីមុខច្រមុះ និងបបូរមាត់ខ្លួន ហើយនិយាយប្រាប់កូនឲ្យរំងាប់អារម្មណ៍។ ឥរិយ៉ាបថ និងពាក្យសម្តីដ៏សាមញ្ញនេះ គឺដើម្បីកម្សាន្តចិត្ត និងរំងាប់អារម្មណ៍របស់ក្មេងតូច ដែលកំពុងតែស្ថិតនៅក្នុងសភាពខកចិត្ត ការមិនសប្បាយចិត្ត ឬការឈឺចាប់។ ទិដ្ឋភាពដូចនេះ បានកើតមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយមនុស្សភាគច្រើនបានធ្វើ ឬបានទទួលនូវការបង្ហាញចេញនូវសេចក្តីស្រឡាញ់យ៉ាងដូចនេះ។ ពេលដែលខ្ញុំជញ្ជឹងគិត អំពីបទគម្ពីរ ទំនុកដំកើង ១៣១:២ ខ្ញុំក៏បាននឹកឃើញរឿងនេះ។
ភាសា និងភាពស៊ីសង្វាក់ ក្នុងបទគម្ពីរទំនុកដំកើងនេះ បានបង្ហាញថា ស្តេចដាវីដែលជាអ្នកនិពន្ធទំនុកមួយនេះ បានពិសោធន៍នឹងការអ្វីមួយ ដែលនាំឲ្យគាត់មានការជញ្ជឹងគិតព្រះបន្ទូលព្រះ។ តើអ្នកធ្លាប់ពិសោធន៍នឹងការខកចិត្ត ឬបរាជ័យ ដែលនាំឲ្យអ្នកមានការអធិស្ឋាន ដោយការជញ្ជឹងគិតព្រះបន្ទូលព្រះដែរឬទេ? តើអ្នកធ្វើដូចម្តេច ពេលដែលអ្នកបានដួលចុះ ដោយសារកាលៈទេសៈនៃជីវិត? ពេលដែលអ្នកបានធ្លាក់ការប្រឡង ឬបាត់បង់ការងារ ឬទំនាក់ទំនងរបស់អ្នកបានបញ្ចប់? សម្រាប់ស្តេចដាវីឌវិញ ទ្រង់បានបើកចំហរចិត្ត ថ្វាយព្រះអម្ចាស់ ហើយក៏បានឆែកពិនិត្យ និងរៀបចំចិត្តខ្លួនឯងឡើងវិញ ដោយភាពស្មោះត្រង់(ទំនុកដំកើង ១៣១:១)។ ទ្រង់ក៏ទទួលបានសន្តិភាពនៅក្នុងស្ថានភាពដ៏ពិបាករបស់ទ្រង់ ដោយរកបានការស្កប់ចិត្ត ដូចក្មេងតូចដែលស្កប់ចិត្ត ពេលដែលបាននៅជាមួយម្តាយខ្លួន(ខ.២)។
កាលៈទេសៈនៃជីវិតមានការផ្លាស់ប្តូរ ហើយជួនកាល យើងត្រូវដួលចុះ។ តែយើងនៅតែអាចមានក្តីសង្ឃឹម និងការស្កប់ចិត្ត ដោយដឹងថា មានព្រះមួយអង្គ ដែលបានសន្យាថា នឹងមិនចាកចេញពីយើង…
អំណោយទានជាច្រើន គោលបំណងតែមួយ
ពោត គឺជាអាហារដ៏សំខាន់ នៅក្នុងប្រទេសមិចស៊ីកូ ដែលជាប្រទេសកំណើតរបស់ខ្ញុំ។ នៅទីនោះ មានពោតជាច្រើនប្រភេទ។ អ្នកអាចរកបានពោតពណ៌លឿង ពណ៌ត្នោត ពណ៌ក្រហម និងពណ៌ខ្មៅ ហើយថែមទាំងមានពោតពណ៌លក្ខណ៍ ដែលមានពណ៌ចម្រុះអុចៗដ៏ស្អាតអស្ចារ្យផងដែរ។ ប៉ុន្តែ តាមធម្មតា ប្រជាជននៅទីក្រុង មិនបរិភោគពោតដែលមានពណ៌ចម្រុះអុចៗឡើយ។ លោកអ័ម៉ាដូ រ៉ាមីរេស(Amado Ramirez) ដែលជាម្ចាស់ភោជ្ជនីយដ្ឋាន និងអ្នកស្រាវជ្រាវ បានពន្យល់ថា ប្រជាជននៅទីក្រុងជឿថា ពោតដែលមានពណ៌តែមួយ គឺជាតំណាងឲ្យភាពស្មើគ្នា។ ប៉ុន្តែ ពោតដែលមានពណ៌ចម្រុះអុចៗ មានរស់ជាតិល្អ ហើយគេអាចយកវា ទៅធ្វើនំប៉័ងបន្ទះដ៏ឈ្ហុយឆ្ងាញ់។
ពួកជំនុំព្រះគ្រីស្ទ គឺមានលក្ខណៈស្រដៀងនឹងពោតដែលមានពណ៌ចម្រុះ ជាងពោតដែលមានពណ៌តែមួយ។ សាវ័កប៉ុលបានប្រើរូបភាពនៃរូបកាយតែមួយ ដើម្បីពិពណ៌នាអំពីពួកជំនុំ ព្រោះយើងម្នាក់ៗជាអវយវៈនៃរូបកាយតែមួយ របស់ព្រះតែមួយ ដែលបានប្រទានយើងម្នាក់ៗ ឲ្យមានអំណោយទានខុសៗគ្នា។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា យើង “មានមុខងារផ្សេងៗ ពីគ្នា តែគឺជាព្រះអម្ចាស់ដដែលទេ។ ព្រមទាំងមានរបៀបធ្វើផ្សេងៗ ពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់”(១កូរិនថូស ១២:៥-៦)។ កាលណាយើងជួយយកអសារគ្នា នៅក្នុងភាពចម្រុះគ្នា ដែលយើងមានក្នុងពួកជំនុំ នោះមានន័យថា យើងកំពុងបង្ហាញឲ្យគេស្គាល់សេចក្តីសប្បុរស និងភាពប៉ិនប្រសប់របស់ព្រះអម្ចាស់។
ខណៈពេលដែលយើងឱបក្រសោបយកភាពចម្រុះរបស់យើង ទន្ទឹមនឹងនោះ យើងក៏ត្រូវខិតខំរក្សាការរួបរួមរបស់យើង នៅក្នុងសេចក្តីជំនឿ…
ការប្រកាស អំពីការពឹងផ្អែក
ម្តាយរបស់ឡរ៉ា(Laura) កំពុងតែប្រយុទ្ធនឹងជម្ងឺមហារីក។ នៅពេលព្រឹកថ្ងៃមួយ ឡរ៉ា និងមិត្តភក្តិរបស់នាង ក៏បានអធិស្ឋានឲ្យគាត់។ មិត្តភក្តិរបស់គាត់ ដែលក្លាយជាជនពិការអស់ជាច្រើនឆ្នាំ ដោយសារជម្ងឺពិការខួរក្បាល បានអធិស្ឋានថា “ព្រះអម្ចាស់អើយ ព្រះអង្គបានធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់ទូលបង្គំ។ សូមព្រះអង្គធ្វើអ្វីៗគ្រប់យ៉ាង សម្រាប់ម្តាយរបស់ឡរ៉ាផងដែរ។”
ឡរ៉ាមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញមិត្តភក្តិរបស់នាង “ប្រកាស់ អំពីការពឹងផ្អែក” ទៅលើព្រះអម្ចាស់ នៅពេលនោះ។ នាងក៏បានជញ្ជឹងគិត អំពីពេលនោះ ហើយក៏បាននិយាយថា “តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំបានទទួលស្គាល់ថា ខ្ញុំត្រូវការទ្រង់ ក្នុងគ្រប់ការទាំងអស់? ដូចនេះ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវទទួលស្គាល់ថា ខ្ញុំត្រូវការទ្រង់ ក្នុងគ្រប់ការទាំងអស់”។
ក្នុងអំឡុងពេល ដែលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ចទ្រង់ នៅលើផែនដីនេះ ទ្រង់បានបង្ហាញឲ្យយើងដឹងថា ទ្រង់បានពឹងផ្អែកទៅលើព្រះវរបិតាទ្រង់ ជាប់ជានិច្ច។ គេប្រហែលជាគិតថា ព្រះយេស៊ូវមានភាពគ្រប់គ្រាន់នៅក្នុងគ្រប់ការទាំងអស់ ព្រោះទ្រង់ជាព្រះ ដែលមានរូបកាយជាមនុស្ស។ ប៉ុន្តែ ពួកអ្នកដឹកនាំសាសនានៅសម័យនោះ បានសួរទ្រង់ អំពីមូលហេតុដែលទ្រង់ “ធ្វើការ” នៅថ្ងៃឈប់សម្រាកតាមក្រឹត្យវិន័យ ដោយប្រោសគេឲ្យជាពីជម្ងឺ នៅថ្ងៃឈប់សម្រាក។ ទ្រង់ក៏បានឆ្លើយថា “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វី ដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ”(យ៉ូហាន ៥:១៩)។…
សម្រស់ដែលបានលាក់កំបាំង
ខ្ញុំចាំបាច់ត្រូវធ្វើការបញ្ចុះបញ្ចូលបន្តិចបន្តួច ឲ្យកូនៗរបស់ខ្ញុំពាក់ឧបករណ៍លិបទឹក ដើម្បីទស្សនាទិដ្ឋភាពនៅក្រោមផ្ទៃទឹកសមុទ្រខារីប៊ីន នៅក្បែរឆ្នេរកោះតូបាហ្គោ។ ប៉ុន្តែ បន្ទាប់ពីពួកគេបានលិបទឹកហើយ ពួកគេក៏បានងើបពីទឹកវិញ ដោយចិត្តរីករាយ។ ពួកគេលាន់មាត់ថា “មានត្រីរាប់ពាន់ក្បាល តាមប្រភេទខុសៗគ្នា! ពិតជាស្រស់ស្អាតណាស់! កូនមិនដែលបានឃើញត្រីមានពណ៌ស្អាតចឹងទេ!”
ដោយសារផ្ទៃទឹកសមុទ្រខារីប៊ីន មានលក្ខណៈស្រដៀងនឹងផ្ទៃបឹងទឹកសាប នៅក្បែរផ្ទះយើង នោះកូនៗរបស់ខ្ញុំអាចខកខានមិនបានគយគន់សម្រស់ ដែលបានបង្កប់ខ្លួន នៅក្រោមផ្ទៃទឹកសមុទ្រនោះ បើសិនជាពួកគេមិនបានចាប់អារម្មណ៍នឹងការលិបទឹកសមុទ្រ នៅថ្ងៃនោះទេ។
ពេលហោរាសាំយ៉ូអែល ទៅភូមិបេថ្លេហិម ដើម្បីចាក់ប្រេងតាំងកូនប្រុសរបស់លោកយ៉ូសេ ឲ្យធ្វើជាស្តេចបន្ទាប់ សម្រាប់នគរអ៊ីស្រាអែល លោកសាំយ៉ូអែលក៏បានឃើញលោកអេលាប ដែលជាកូនច្បងរបស់លោកអ៊ីសាយ ហើយក៏បានពេញចិត្តនឹងគាត់ ដោយមើលតែសម្បកក្រៅ ។ លោកហោរាគិតថា គាត់បានរកឃើញមនុស្សត្រូវហើយ ប៉ុន្តែ ព្រះអម្ចាស់បានបដិសេធន៍មិនព្រមរើសលោកអេលាប។ ព្រះទ្រង់ក៏បានរំឭកលោកសាំយ៉ូអែលថា ទ្រង់ “មិនទតចំពោះសេចក្តី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ”(១សាំយ៉ូអែល ១៦:៧)។
ដូចនេះ លោកសំាយ៉ូអែលក៏បានសួររកកូនប្រុសផ្សេងទៀត។ ដាវីឌ ដែលជាកូនប្រុសពៅ មិនមានវត្តមាននៅពេលនោះទេ ព្រោះគាត់កំពុងមើលថែរចៀមរបស់គ្រួសារគាត់។ គេក៏បានទៅហៅដាវីឌឲ្យមក ហើយព្រះអម្ចាស់ក៏បានបង្គាប់លោកសាំយ៉ូអែល ឲ្យចាក់ប្រេងតាំងឲ្យគាត់។
ជាញឹកញាប់ យើងច្រើនតែមើលមនុស្សតែសម្បកក្រៅ ហើយមិនបានចំណាយពេលពិនិត្យមើលចិត្តដែលនៅខាងក្នុងឡើយ ដែលជួនកាល វាប្រៀបបាននឹងសម្រស់ដែលបានលាក់ខ្លួន នៅក្រោមផ្ទៃទឹកសមុទ្រ។ យើងមិនតែងតែឲ្យតម្លៃ ទៅលើអ្វីដែលព្រះទ្រង់ឲ្យតម្លៃ។…
ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់
ក្នុងអំឡុងពេលដំណើរកម្សាន្តជាមួយចៅៗរបស់ខ្ញុំ យើងមានការសប្បាយរីករាយ នៅក្នុងការមើលការផ្សាយផ្ទាល់ តាមអ៊ីនធើណិត ដែលផ្តោតទៅលើសកម្មភាពរបស់សត្វឥន្ទ្រីមួយគ្រួសារ ក្នុងរដ្ឋផ្លូរីដា។ ជារៀងរាល់ថ្ងៃ យើងបានបើកមើលការផ្សាយនោះ ដើម្បីទស្សនាសត្វឥន្រ្ទីមួយសំបុកនោះ ដែលមានមេ បា និងកូនតូចរបស់ពួកវាមួយក្បាល ខណៈពេលដែលពួកវាកំពុងតែចេញចូលសំបុក្ររបស់ពួកវា ដែលខ្ពស់ឆ្ងាយពីដី ដើម្បីបំពេញកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។ ជារៀងរាល់ថ្ងៃ មេឥន្រ្ទី និងឥន្រ្ទីឈ្មោល បានថែរទាំកូនឥន្រ្ទីនោះ ដោយនាំយកត្រី មកពីទន្លេនៅក្បែរនោះ ដើម្បីបំប៉នវា។
គ្រួសារដ៏តូចរបស់សត្វឥន្រ្ទីនេះ បានធ្វើឲ្យយើងនឹកចាំ អំពីការពិពណ៌នារបស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលចែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ (ទំនុកដំកើង ជំពូក ១០៤) ជាការពិពណ៌នាដ៏ក្បោះក្បាយ នូវរូបភាពនៃការបង្កើតរបស់ព្រះ ដោយព្រះហស្តដ៏ប៉ិនប្រសប់របស់ទ្រង់ ដែលមានដូចតទៅ :
យើងបានមើលឃើញភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះ ដែលជាប់ទាក់ទងនឹងចក្រវាល ដែលទ្រង់បានបង្កើត(ខ.២-៤)។
យើងបានពិសោធន៍នឹងស្នាព្រះហស្តនៅលើផែនដី ដែលមានដូចជាទឹក ភ្នំ ជ្រលងភ្នំ(ខ.៥-៩)។
យើងអរសប្បាយនឹងសិរីល្អនៃអំណោយដែលព្រះជាម្ចាស់ប្រទាន ដូចជាសត្វទាំងឡាយ និងសត្វបក្សី ព្រមទាំងរុក្ខជាតិផង(ខ.១០-១៨)។
យើងមានការស្ងើចសរសើរ ចំពោះការដែលព្រះទ្រង់បានបង្កើតឲ្យមានវដ្ដ ដែលជាដំណើរវិលទៅមក ដូចជា ពេលថ្ងៃ និងពេលយប់ ភាពងងឹត និងពន្លឺ ការធ្វើការ និងការសម្រាក(ខ.១៩-២៣)។
ព្រះទ្រង់ពិតជាបានរចនា និងបង្កើតលោកិយ ឲ្យមានភាពអស្ចារ្យ ដោយព្រះហស្តទ្រង់ សម្រាប់ឲ្យយើងអរសប្បាយ…
ពិភពលោកដ៏ល្អឥតខ្ចោះ
មានពេលមួយគ្រូបានដាក់កិច្ចការសាលាឲ្យខេធី(Katie)ធ្វើនៅផ្ទះ ដោយសរសេរតែងសេចក្តី ក្រោមចំណងជើងថា “ពិភពលោកដ៏ល្អឥតខ្ចោះរបស់ខ្ញុំ”។ នាងបានសរសេរថា “ក្នុងពិភពលោកដ៏ល្អឥតខ្ចោះរបស់ខ្ញុំ … ខ្ញុំអាចញាំការ៉េម ដោយឥតគិតថ្លៃ នៅទីណាក៏មានស្ករមូលៗដោតឈើ ហើយផ្ទៃមេឃមានពណ៌ខៀវគ្រប់ពេល មានពពកតែបន្តិចបន្តួច ដែលមានរូបរាង្គគួរឲ្យចាប់អារម្មណ៍”។ បន្ទាប់មក តែងសេចក្តីរបស់នាង ក៏បានចូលដល់ចំណុចដែលមានអត្ថន័យស៊ីជម្រៅ។ នាងបានបន្តសរសេរទៀតថា “ក្នុងពិភពលោកល្អឥតខ្ចោះ គ្មាននរណាម្នាក់នាំដំណឹងអាក្រក់ ចូលផ្ទះទេ។ និយាយរួម គ្មាននរណាម្នាក់នាំដំណឹងអាក្រក់ ទៅប្រាប់អ្នកដទៃឡើយ”។
គ្មាននរណាម្នាក់នាំដំណឹងអាក្រក់ចូលផ្ទះទេ។ តើវាមិនអស្ចារ្យទេឬ ដែលគ្មាននរណាម្នាក់នាំដំណឹងអាក្រក់ចូលផ្ទះ? រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីសង្ឃឹម ដែលយើងមានក្នុងព្រះយេស៊ូវ។ ដ្បិតទ្រង់នឹង “ធ្វើឲ្យអ្វីៗទាំងអស់ប្រែជាថ្មីឡើង” ដោយប្រោសឲ្យជា និងធ្វើឲ្យពិភពលោករបស់យើងបានផ្លាស់ប្រែឡើង(វិវរណៈ ២១:៥)។
ស្ថានសួគ៌ គឺជាកន្លែងដែល “គ្មាន” ការអាក្រក់ សេចក្តីស្លាប់ ការទួញយំ ការឈឺចាប់ និងទឹកភ្នែកទៀតឡើយ(ខ.៤)។ វាជាកន្លែងដែលយើងអាចមានការប្រកបដ៏ល្អឥតខ្ចោះ ជាមួយព្រះជាម្ចាស់ ដែលដោយសារសេចក្តីស្រឡាញ់ នោះទ្រង់បានប្រោសលោះ និងទទួលយកយើងជារាស្រ្តទ្រង់(ខ.៣)។ ក្តីអំណរដ៏អស្ចារ្យនេះ កំពុងតែរង់ចាំយើងហើយ។
យើងអាចអរសប្បាយចំពោះការពិតដ៏ល្អឥតខ្ចោះនេះ ចាប់ពេលនេះតទៅ។ ពេលដែលយើងមានការប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់ជារៀងរាល់ថ្ងៃ យើងនឹងបានពិសោធន៍នឹងក្តីអំណរ នៃព្រះវត្តមានទ្រង់(កូល៉ុស ១:១២-១៣)។ ហើយខណៈពេលដែលយើងតយុទ្ធនឹងអំពើបាប យើងកំពុងតែពិសោធន៍នឹងជ័យជម្នះ ដែលយើងមានក្នុងព្រះគ្រីស្ទ(២:១៣-១៥) ដែលទ្រង់បានឈ្នះអំពើបាប…
ព្រះទ្រង់ទតមើលជានិច្ច
កាលហ្សេវីយើរ(Xavier) មានអាយុពីរឆ្នាំ គាត់បានរត់យ៉ាងលឿន នៅតាមផ្លូវមួយ ហើយចូលផ្លូវមួយទៀត ដែលនៅចន្លោះធ្នើរដាក់អីវ៉ាន់ នៅក្នុងហាងលក់ស្បែកជើងតូចមួយ។ គាត់ក៏បានលាក់ខ្លួននៅពីក្រោយប្រអប់ដាក់ស្បែកជើង ហើយគាត់ក៏បានសើចក្អឹកៗ ពេលដែលអ័ឡិន(Alan)ស្វាមីខ្ញុំនិយាយថា “ប៉ាឃើញកូនហើយ”។
មួយសន្ទុះក្រោយមក ខ្ញុំក៏បានឃើញស្វាមីខ្ញុំស្ទុះរត់ពីផ្លូវមួយ ទៅផ្លូវមួយទៀត ដែលនៅចន្លោះធ្នើដាក់ឥវ៉ាន់ ដោយស្រែកហៅឈ្មោះ ហ្សេវីយើរ។ យើងក៏បានប្រញាប់រត់ទៅខាងមុខហាង។ កូនរបស់យើងនៅតែសើចក្អឹកៗ ហើយរត់ទៅកាន់ទ្វារដែលបើកចំហរ ទៅរកផ្លូវដ៏មមាញឹក នៅខាងក្រៅហាង។
ភ្លាមៗនោះ ស្វាមីខ្ញុំក៏បានចាប់គាត់ពរ។ យើងក៏បានឱបគ្នា ខណៈពេលដែលយើងអរព្រះគុណព្រះជាម្ចាស់ ទាំងយំខ្សឹបខ្សួល ហើយក៏បានថើបថ្ពាល់ដ៏ធាត់របស់កូនប្រុសយើង។
រយៈពេលមួយឆ្នាំ មុនពេលខ្ញុំមានផ្ទៃពោះកំណើតហ្សេវីយើរ ខ្ញុំបានបាត់បង់កូនដំបូងរបស់យើង ក្នុងអំឡុងពេលមានផ្ទៃពោះ។ ពេលព្រះទ្រង់ប្រទានពរយើង ឲ្យមានកូនប្រុសម្នាក់នេះ ខ្ញុំក៏បានក្លាយជាម្តាយដែលមានការភ័យខ្លាច។ បទពិសោធន៍ដែលយើងបានជួប នៅហាងលក់ស្បែកជើង បានបង្ហាញឲ្យខ្ញុំដឹងថា ខ្ញុំមិនតែងតែអាចមើលថែរ ឬការពារកូនរបស់យើងជានិច្ចឡើយ។ ប៉ុន្តែ ខ្ញុំបានរកឃើញសន្តិភាព ខណៈពេលដែលខ្ញុំរៀនងាកទៅរក ព្រះជាម្ចាស់ ដែលជាជំនួយតែមួយរបស់យើង ពេលដែលខ្ញុំមានការតយុទ្ធនឹងការព្រួយបារម្ភ និងការភ័យខ្លាច។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ មិនដែលបែរព្រះនេត្រទ្រង់ ចេញពីកូនរបស់ទ្រង់ឡើយ(ទំនុកដំកើង ១២១:១-៤)។ យើងមិនអាចបង្ការមិនឲ្យមានទុក្ខលំបាក ការឈឺចិត្ត ឬការបាត់បង់បានឡើយ ប៉ុន្តែយើងអាចរស់នៅ ដោយជំនឿ ដោយពឹងផ្អែកទៅលើព្រះ ដែលជាជំនួយ និងការពារគ្រប់ពេលវេលា ដែលមើលថែរជីវិតរបស់យើង(ខ.៥-៨)។…
ការបង្ហាញចេញនូវសេចក្តីជំនឿ
កាលខ្ញុំកំពុងស្នាក់នៅ ក្នុងសណ្ឋាគារមួយ នៅទីក្រុងអូស្ទីន រដ្ឋតិចសាស់ ខ្ញុំបានកត់សំគាល់ឃើញកាតមួយសន្លឹក នៅលើតុ ក្នុងបន្ទប់ខ្ញុំ។ នៅលើកាតនោះ ខ្ញុំឃើញអក្សរដែលគេបានសរសេរថា :
សូមស្វាគមន៍
យើងខ្ញុំសូមអធិស្ឋាន សូមឲ្យការសម្រាករបស់អ្នក នៅទីនេះ មានពេញដោយអំណរ
ហើយសូមឲ្យការធ្វើដំណើររបស់អ្នក មានពេញដោយផលផ្លែ។
សូមព្រះអម្ចាស់ ប្រទានពរអ្នក ហើយថែរក្សាអ្នក ហើយសូមឲ្យព្រះភ័ក្រ្តទ្រង់បានបញ្ចេញពន្លឺមកលើអ្នក។
កាតនោះ ជារបស់ក្រុមហ៊ុន ដែលបានគ្រប់គ្រងសណ្ឋាគារនោះ ដែលបានធ្វើឲ្យខ្ញុំមានការចង់ដឹងចង់យល់បន្ថែមទៀត។ ដូចនេះ ខ្ញុំក៏បានបើកមើលវេបសាយរបស់ពួកគេ ហើយក៏បានអានអំពីវប្បធម៌ ចំណុចខ្លាំង និងគោលតម្លៃរបស់ក្រុមហ៊ុនពួកគេ។ ពួកគេបានប្រើធម្យោបាយដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីព្យាយាមដេញតាមភាពល្អប្រសើរ នៅក្នុងមុខជំនួញរបស់ខ្លួន ហើយក៏បានបង្ហាញសេចក្តីជំនឿរបស់ខ្លួន នៅកន្លែងរកស៊ីរបស់ខ្លួន។
ទស្សនវិជ្ជារបស់ពួកគេ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យសម្តីរបស់សាវ័កពេត្រុស ដែលបានថ្លែងទៅកាន់អ្នកដើរតាមព្រះយេស៊ូវ ដែលបានខ្ចាត់ខ្ចាយ នៅទូទាំងតំបន់អាស៊ីមីន័រ។ គាត់បានលើកទឹកចិត្តពួកគេ ឲ្យបង្ហាញចេញនូវសេចក្តីជំនឿលើព្រះគ្រីស្ទ ក្នុងសង្គមដែលពួកគេរស់នៅ។ សូម្បីតែពេលដែលពួកគេបានជួបការគំរាមកំហែង និងការបៀតបៀន ក៏លោកពេត្រុសនៅតែប្រាប់ពួកគេ កុំឲ្យមានការភ័យខ្លាច។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា”(១ពេត្រុស ៣:១៥)។
មិត្តភក្តិរបស់ខ្ញុំម្នាក់បានហៅការរស់នៅប្រភេទនេះ ថាជា…