កន្លែងដែលយើងអាចរកបានសេចក្តីសង្ឃឹម
អេលីសាបិត បានខំប្រឹងតយុទ្ធ នឹងការញៀនថ្នាំ អស់រយៈពេលយ៉ាងយូរ ហើយពេលដែលនាងបានជាសះស្បើយ នាងចង់ជួយអ្នកឯទៀត។ ដូចនេះ នាងក៏បានចាប់ផ្តើមសរសេរនៅលើសន្លឹកក្រដាស ដោយមិនបញ្ចេញឈ្មោះ យកទៅបិទផ្សាយទូទាំងទីក្រុងរបស់នាង។ អេលីសាបិតបានយកក្រដាសដែលនាងបានសរសេរ ទៅដាក់គៀបពីក្រោមផ្លឹតបក់កញ្ចក់ឡាន នៅតាមចំណត ហើយក៏បានយកវាទៅ ដាក់នៅលើបង្គោល ក្នុងសួនច្បារនានា។ កាលពីមុន នាងធ្លាប់ព្យាយាមស្វែងរកទីសំគាល់នៃក្តីសង្ឃឹម តែឥឡូវនេះ នាងបានព្យាយាមជួយអ្នកដទៃ ឲ្យរកឃើញក្តីសង្ឃឹមនោះ។ ក្នុងចំណោមក្រដាស់ដែលនាងបានសរសេរ មានក្រដាស់មួយសន្លឹក បានបញ្ចប់ ដោយពាក្យថា “ខ្ញុំសូមផ្ញើក្តីសង្ឃឹម ឲ្យអ្នក ដោយសេចក្តីស្រឡាញ់ជាច្រើន”។
ព្រះយេស៊ូវបានប្រទានយើងរាល់គ្នា នូវក្តីសង្ឃឹម ដោយសេចក្ដីស្រឡាញ់។ ទ្រង់ប្រទានក្តីស្រឡាញ់ ដល់យើង រៀងរាល់ថ្ងៃ ហើយក៏ពង្រឹងយើង ដោយក្ដីសង្ឃឹម។ ទ្រង់មិនបានប្រទានសេចក្ដីស្រឡាញ់របស់ទ្រង់ ម្តងមួយដំណក់ៗឡើយ ប៉ុន្តែ បានបង្ហូរចេញពីដួងព្រះទ័យរបស់ទ្រង់មក ហើយក៏ចាក់បង្ហូរចូលមក ក្នុងចិត្តរបស់យើង យ៉ាងហូរហៀរ។ “ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ” (រ៉ូម ៥:៥)។ ព្រះទ្រង់សព្វព្រះទ័យនឹងប្រើពេលលំបាក ដើម្បីបង្កើតឲ្យមានការអត់ធ្មត់ និងចរិតលក្ខណៈល្អៗ ហើយនាំយើងឲ្យមានជីវិត ដែលមានការស្កប់ចិត្ត និងក្តីសង្ឃឹម(ខ.៣-៤)។ ហើយទ្រង់នៅតែស្រឡាញ់យើង សូម្បីតែនៅពេលដែលយើងនៅឆ្ងាយពីទ្រង់ក៏ដោយ(ខ.៦-៨)។
តើអ្នកកំពុងស្វែងរកទីសម្គាល់នៃក្តីសង្ឃឹមមែនទេ? ព្រះអម្ចាស់ប្រទានក្តីសង្ឃឹម ដោយសេចក្ដីស្រឡាញ់…
តាមពេលវេលាដ៏សមស្របមួយ
កាលពីម្សិលមិញ ខ្ញុំបានទិញសំបុត្រយន្តហោះ ឲ្យកូនច្បងរបស់ខ្ញុំ ទៅរៀននៅមហាវិទ្យាល័យ។ ខ្ញុំមានការភ្ញាក់ផ្អើល ដែលឃីប៊តនៅលើកុំព្យូទ័ររបស់ខ្ញុំ នៅតែដំណើរការ ព្រោះនៅក្នុងអំឡុងពេលដែលខ្ញុំបញ្ជាទិញសំបុត្រយន្តហោះនោះ ខ្ញុំបានហូរទឹកភ្នែកជោគលើឃីប៊តនោះ។ ខ្ញុំធ្លាប់មានភាពរីករាយ នឹងជីវិតប្រចាំថ្ងៃ ជាមួយនឹងកូនស្រីរបស់ខ្ញុំ រយៈពេល១៨ឆ្នាំហើយ បានជាខ្ញុំមានចិត្តសោកសៅ ចំពោះការចាកចេញរបស់នាង។ ប៉ុន្តែ ខ្ញុំមិនចង់ធ្វើឲ្យកូនរបស់ខ្ញុំ បាត់បង់ឱកាស នៅពេលអនាគត ដោយសារតែខ្ញុំមិនចង់ឲ្យនាងបែកចេញពីខ្ញុំនោះឡើយ។ នាងបានដើរដល់ផ្លូវបំបែក នៅក្នុងជីវិតរបស់នាង គឺសក្តិសម នឹងឲ្យនាងចាប់ផ្តើមធ្វើដំណើរ លើផ្លូវថ្មីមួយ ក្នុងការស្វែងយល់ពីភាពពេញវ័យ ព្រមទាំងស្គាល់ផ្នែកផ្សេងទៀតនៃប្រទេស។
ខណៈពេលដែលរដូវកាលនៃភាពជាឪពុកម្ដាយ ជិតដល់ទីបញ្ចប់ រដូវកាលថ្មីមួយទៀតក៏បានចាប់ផ្តើម។ វាប្រាកដជានាំមកនូវឧបសគ្គ និងការលំបាក ក៏ដូចជាភាពសប្បាយរីករាយថ្មីៗ។ ស្តេចសាឡូម៉ូនដែលជាស្ដេចទីបី នៃសាសន៍អ៊ីស្រាអែល បានមានបន្ទូលថា ព្រះជាម្ចាស់តាំងឲ្យ “មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ” (សាស្ដា ៣:១)។ យើងជាមនុស្សមានការគ្រប់គ្រង តិចតួចណាស់ មកលើព្រឹត្ដិការណ៍ក្នុងជីវិតរបស់យើង ទោះយើងយល់ថា ព្រឹត្ដិការណ៍ទាំងនោះមានលក្ខណៈអំណោយផល ឬអត់ក៏ដោយ។ តែព្រះដែលមានគ្រប់អំណាចចេស្តា ទ្រង់បានបង្កើត “របស់សព្វសារពើឲ្យល្អ តាមរដូវកាល” (ខ.១១)។
នៅក្នុងរដូវនៃការឈឺចាប់ យើងអាចជឿទុកចិត្តព្រះថា ទ្រង់នឹងនាំមកនូវអ្វីៗដែលល្អ ចេញពីទុក្ខលំបាក តាមពេលវេលាដែលទ្រង់កំណត់។ ការកម្សាន្តចិត្ត និងក្ដីអំណររបស់យើងអាចកើតឡើង…
ស្នាមឆ្លាក់ នៅលើព្រះហស្ដទ្រង់
លោកឆាល ស្ពើជីន ( Charles Spurgeon) បានបម្រើព្រះនៅព្រះវិហារ នៅទីក្រុងឡុងដ៍ ជាច្រើនឆ្នាំ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៨០០។ កាលនោះគាត់ចូលចិត្តអធិប្បាយ បទគម្ពីរ អេសាយ ៤៩:១៦ ដែលបានចែងថា ព្រះជាម្ចាស់បានចារឹកយើងទុក នៅផ្ទៃបាតព្រះហស្តរបស់ទ្រង់។ គាត់បានមានប្រសាសន៍ថា “បទគម្ពីរដ៏ល្អដូចនេះ គឺត្រូវឲ្យយើងយកមកអធិប្បាយរាប់រយដង!” សេចក្តីដែលបានចែងក្នុងបទគម្ពីរនេះ ពិតជាមានតម្លៃណាស់ បានជាយើងអាចយកមកពិចារណា នៅក្នុងគំនិតរបស់យើង ម្ដងហើយម្ដងទៀត។
លោកស្ពើជីន បានបកស្រាយយ៉ាងក្បោះក្បាយ អំពីសេចក្ដីសន្យារបស់ព្រះអម្ចាស់ ដល់ពួកអ៊ីស្រាអែល ជារាស្ដ្រទ្រង់ ដែលសេចក្តីសន្យានេះ បានជាប់ទាក់ទងនឹងព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ ដែលទ្រង់បានសុគតនៅលើឈើឆ្កាង ជំនួសយើងរាល់គ្នា។ លោកស្ពើជិនបានសួរថា “តើស្នាមរបួស នៅក្នុងព្រះហស្ដទ្រង់ គឺជាអ្វី? . . . គឺជាស្នាមឆ្លាក់ ដែលអ្នកឆ្លាក់បានយកដែកគោល មកឆ្លាក់ ដោយដំនឹងញញួរ។ ទ្រង់បានជាប់នៅលើឈើឆ្កាង ដើម្បីឲ្យព្រះទ្រង់អាចនឹងឆ្លាក់រាស្ដ្រទ្រង់ ជាប់នៅលើបាតព្រះហស្តរបស់ទ្រង់”។ ព្រះជាម្ចាស់បានសន្យា ថានឹងឆ្លាក់រាស្រ្ដរបស់ទ្រង់ ជាប់នៅលើព្រះហស្ដរបស់ទ្រង់ ដូចនេះ ព្រះយេស៊ូវបានលាតព្រះហស្ដរបស់ទ្រង់ នៅលើឈើឆ្កាង ទទួលការដំដែកគោល ចូលព្រះហស្ដទ្រង់ ដើម្បីឲ្យយើងអាចរួចផុតពីអំពើបាបរបស់យើង។
ប្រសិនបើ នៅពេលណាមួយ សេចក្តីល្បួងបាននាំឲ្យយើងគិតថា…
កេរដំណែលនៃសេចក្ដីស្រឡាញ់
ខណៈពេលដែលខ្ញុំកំពុងបើកមើលព្រះគម្ពីររបស់យាយទួតខ្ញុំ ស្រាប់តែមានវត្ថុដ៏មានតម្លៃមួយ ធ្លាក់មកលើភ្លៅរបស់ខ្ញុំ។ វាជាក្រដាស់មួយសន្លឹកតូច ដែលមានអក្សរសរសេរ ដោយកូនក្មេងពីលើថា “មានពរហើយ អស់អ្នកដែលមានសេចក្តីកំសត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ។ មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត”(ម៉ាថាយ ៥:៣-៤)។ នៅក្បែរខគម្ពីរនោះ មានអក្សរសរសេរក្រវិចក្រវៀនជាប់គ្នារដិត គឺជាហត្ថលេខារបស់ម្តាយខ្ញុំ។
យាយទួតរបស់ខ្ញុំ មានទម្លាប់បង្រៀនចៅៗ ឲ្យសរសេរខគម្ពីរ ដើម្បីឲ្យពួកគេរៀន ហើយយកខគម្ពីរទាំងនោះ មកដាក់ក្នុងចិត្ត។ ប៉ុន្ដែ រឿងរ៉ាវ ពីខាងក្រោយខគម្ពីរទាំងនេះ បានធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ ជីតាខ្ញុំបានទទួលមរណៈភាព តាំងពីពេលដែលម្តាយខ្ញុំ នៅក្មេង ហើយប្អូនប្រុសតូចរបស់ម្ដាយខ្ញុំ (គឺពូរបស់ខ្ញុំ) ក៏បានស្លាប់ ប៉ុន្មានសប្តាហ៍ក្រោយមកទៀត។ គឺនៅពេលសោកនាដកម្មនោះហើយ ដែលយាយទួតខ្ញុំ បាននាំម្ដាយខ្ញុំ ឲ្យស្គាល់ព្រះយេស៊ូវ ហើយទទួលការកម្សាន្តចិត្ត ដែលមានតែទ្រង់ទេដែលអាចប្រទានឲ្យបាន។
សាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅលោកធីម៉ូថេថា “ដ្បិតខ្ញុំនឹងចាំពីសេចក្តីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្តីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ ហើយខ្ញុំជឿជាក់ថា ក៏នៅក្នុងអ្នកផង” (២ធីម៉ូថេ ១:៥)។ សេចក្តីជំនឿមិនមែនជាកេរមរតកឡើយ ប៉ុន្តែ សេចក្តីជំនឿ គឺសម្រាប់ឲ្យយើងចែករំលែក។ ម្ដាយ និងយាយរបស់លោកធីម៉ូថេ បានចែករំលែកសេចក្ដីជំនឿរបស់ខ្លួន ទៅដល់គាត់ ហើយគាត់ក៏បានទទួលជឿ។
នៅពេលយើងលើកទឹកចិត្តអ្នកនៅជុំវិញយើង ឲ្យមានក្ដីសង្ឃឹមលើព្រះយេស៊ូវ នោះមានន័យថា…
របៀបដ៏ត្រឹមត្រូវ ក្នុងការអធិស្ឋាន
ខ្ញុំសូមកោតសរសើរ ដល់អស់អ្នកដែលកត់ត្រាសំណូមពរអធិស្ឋាន នៅក្នុងសៀវភៅកំណត់ត្រា ដែលទួកអស់ ដោយសារ កាន់ប្រើរាល់ថ្ងៃ ព្រមទាំងតាមដានការអធិស្ឋាន និងការសរសើរដំកើង ដែលបានកត់ទុក ហើយក៏បានសរសេរអំពីការឆ្លើយតប ដែលបានទទួលសម្រាប់ការអធិស្ឋាននីមួយៗ។ ខ្ញុំក៏បានទទួលការបណ្តាលចិត្ត ដោយសារអ្នកដែលជួបប្រជុំគ្នា ជាមួយអ្នកដទៃទៀត ដើម្បីអធិស្ឋាន ហើយបានលុតជង្គង់អធិស្ឋាននៅក្បែរគ្រែគេង ស្ទើរសឹករនាបផ្ទះ។ អស់ពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានព្យាយាមយកគំរូតាមពួកគេ និងខិតខំបង្កើតឲ្យមានទម្លាប់ដ៏ល្អឥតខ្ចោះ នៃការអធិស្ឋាន ហើយព្យាយាមធ្វើប្រើពាក្យពេចន៍វោហា តាមអ្នកដែលពូកែប្រើពាក្យជាងខ្ញុំ។ នៅពេលនោះ ខ្ញុំហាក់ដូចជាកំពុងតែព្យាយាមស្វែងរកអាថ៌កំបាំងនៃការអធិស្ឋាន។
នៅទីបំផុត ខ្ញុំក៏បានដឹងថា ព្រះអម្ចាស់នៃយើង គ្រាន់តែសព្វព្រះទ័យឲ្យយើង ចាប់ផ្ដើមអធិស្ឋាន ហើយបញ្ចប់ ដោយការបន្ទាបខ្លួនតែប៉ុណ្ណោះ (ម៉ាថាយ ៦:៥)។ ទ្រង់អញ្ជើញយើងឲ្យចូលទៅក្នុងការសន្ទនា ដែលទ្រង់សន្យាថា ទ្រង់នឹងស្តាប់យើងអធិស្ឋាន(ខ.៦) ។ ព្រះអង្គមិនដែលតម្រូវ ឲ្យយើងលេងពាក្យ ឬអធិស្ឋានរត់មាត់ ដូចគេសូត្រមេលេខនោះឡើយ(ខ.៧)។ ទ្រង់ធានាចំពោះយើងថា ការអធិស្ឋានគឺជាអំណោយមួយ និងជាឱកាស ដើម្បីថ្វាយសិរីល្អដល់ទ្រង់(ខ.៩-១០) ដើម្បីបង្ហាញពីទំនុកចិត្តចំពោះការផ្គត់ផ្គង់របស់ទ្រង់ (ខ.១១) និងដើម្បីបញ្ជាក់ពីសុវត្ថិភាព ដែលយើងមាន នៅក្នុងការអត់ទោស និងការដឹកនាំរបស់ទ្រង់ (ខ.១២-១៣)។
ព្រះជាម្ចាស់ធានាដល់យើងថា ទ្រង់ស្ដាប់ឮ ហើយយកព្រះទ័យទុកដាក់ ចំពោះរាល់ការអធិស្ឋាន ដែលបាននិយាយចេញមក និងការអធិស្ឋានតែក្នុងចិត្ត ក៏ដូចជាការអធិស្ឋានដោយបង្ហូរទឹកភ្នែក។…
តើល្អសម្រាប់ខ្ញុំទេ?
ដោយសារខ្ញុំចូលចិត្តស្ករសូកូឡាខ្មៅ មានពេលមួយ ខ្ញុំបានស្រាវជ្រាវក្នុងអ៊ីនធឺណិត ដើម្បីឲ្យដឹងថា តើសូកូឡាខ្មៅ ល្អសម្រាប់ខ្ញុំទេ? ខ្ញុំទទួលបានចម្លើយខុសៗគ្នាមួយចំនួន ខ្លះថាល្អ ខ្លះថាមិនល្អ។ អ្នកក៏អាចសួរសំណួរដូចនេះដែរ ចំពោះផលិតផលម្ហូបអាហារស្ទើរតែទាំងអស់។ ឧទាហរណ៍ អ្នកអាចសួរថា តើទឹកដោះគោល្អសម្រាប់ខ្ញុំទេ? តើកាហ្វេល្អសម្រាប់ខ្ញុំទេ? តើបាយល្អសម្រាប់ខ្ញុំទេ? អ៊ីនធឺណិតនឹងផ្តល់ឲ្យយើងនូវចម្លើយខុសៗគ្នាជាច្រើន ចំពោះសំណួរទាំងនេះ។ ដូច្នេះ យើងត្រូវដឹងថា ការស្វែងរកចម្លើយ តាមអ៊ីនធើណិតដោយខ្លួនឯង ប្រហែលជាមិនល្អសម្រាប់យើងប៉ុន្មានទេ។ វាអាចធ្វើឲ្យយើងឈឺក្បាលបាន!
ប៉ុន្តែ ប្រសិនបើអ្នកតែងតែស្វែងរកអ្វីមួយ ដែលល្អមួយរយភាគរយ សម្រាប់ខ្លួនឯង គ្រប់ពេលនោះ នោះខ្ញុំសូមលើទឹកចិត្តអ្នក ឲ្យស្វែងរកក្នុងព្រះបន្ទូលព្រះវិញ។ សម្រាប់អ្នកដើរតាមព្រះយេស៊ូវ ដែលស្វែងរកការប្រកបទាក់ទង ជាមួយព្រះជាម្ចាស់ អ្វីដែលព្រះបន្ទូលអាចធ្វើសម្រាប់ពួកគេ គឺមានដូចតទៅ
ព្រះបន្ទូលអាចរក្សាយើង ឲ្យបរិសុទ្ធ(ទំនុកដំកើង ១១៩:៩,១១) ។
ព្រះបន្ទូលនាំឲ្យយើងទទួលព្រះពរ (លូកា ១១:២៨) ។
ព្រះបន្ទូលធ្វើឲ្យយើងមានប្រាជ្ញា (ម៉ាថាយ ៧:២៤) ។
ព្រះបន្ទូលផ្តល់ពន្លឺ និងការយល់ដឹង (ទំនុកដំកើង ១១៩:១៣០) ។
ព្រះបន្ទូលជួយយើង ឲ្យលូតលាស់ខាងព្រលឹងវិញ្ញាណ (១ពេត្រុស ២:២) ។
ព្រះនៃយើងទ្រង់ល្អ។ បទគម្ពីរទំនុកដំកើង…
ការស្កប់ចិត្តបំផុត
នៅពេលដែលក្រុមការងារយើងបានចែកអាហារសម្រន់ដល់កុមារ នៅកម្មវិធីរបស់សាលាព្រះគម្ពីរ យើងបានកត់សំគាល់ ឃើញក្មេងប្រុសតូចម្នាក់ កំពុងញ៉ាំអាហារដែលយើងចែកឲ្យអស់គ្មានសល់ ដោយសារស្រេកឃ្លានយ៉ាងខ្លាំង ហើយក៏បានទៅរើ អាហារដែលក្មេងដទៃទៀតញាំសល់ នៅលើតុជាមួយគាត់។ ក្រោយមក ខ្ញុំបានឲ្យពោតលីងមួយកញ្ចប់ ឲ្យគាត់ញាំថែមទៀត តែគាត់នៅតែមិនឆ្អែតដដែល។ ក្នុងនាមជាអ្នកដឹកនាំ យើងមានការព្រួយបារម្ភថា ហេតុអ្វីបានជាក្មេងតូចម្នាក់នេះឃ្លានខ្លាំងយ៉ាងនេះ។
រឿងនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំថា យើងក៏អាចមានការស្រេកឃ្លាន ក្នុងផ្លូវអារម្មណ៍ ដែលមិនចេះឆ្អែតឆ្អន់ ដូចក្មេងប្រុសម្នាក់នេះដែរ។ យើងខំប្រឹងស្វែងរកវិធីជាច្រើន ដើម្បីបំពេញការស្រេកឃ្លាន ក្នុងជម្រៅចិត្តយើង ប៉ុន្តែ យើងនៅតែមិនអាចបំពេញចិត្តខ្លួនឯងឲ្យឆ្អែតបាន។
ហោរាអេសាយបានអញ្ជើញអស់អ្នកដែលស្រេកឃ្លាន ឲ្យ“មកទិញ ហើយបរិភោគ” (អេសាយ ៥៥:១) ។ ប៉ុន្តែ បន្ទាប់មកគាត់ក៏បានសួរថា “ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កំឡាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ?” (ខ.២)។ ត្រង់ចំណុចនេះ លោកអេសាយមិនគ្រាន់តែនិយាយសំដៅ ទៅលើការស្រេកឃ្លាន ខាងរូបកាយប៉ុណ្ណោះទេ។ ព្រះទ្រង់អាចចម្អែតការស្រេកឃ្លាន ទាំងខាងវិញ្ញាណ និងខាងផ្លូវអារម្មណ៍របស់យើង តាមរយៈការសន្យាថា ទ្រង់នឹងមានព្រះវត្តមាន នៅជាប់ជាមួយយើងជានិច្ច។ “ការតាំងសេចក្ដីសញ្ញាដ៏អស់កល្ប” នៅ ខ.៣ គឺជាការរំឭក អំពីការសន្យាមួយ ដែលព្រះទ្រង់ប្រទានស្តេចដាវីឌ នៅក្នុងគម្ពីរ បទគម្ពីរ ២សាំយូអែល ៧:៨-១៦។ ព្រះទ្រង់បានសន្យាថា…
តើមានអ្វីខ្លះ នៅក្នុងព្រះនាមព្រះជាម្ចាស់?
“ហ្គីប” ហាឌីន (“Gip”Hardin) ជាគ្រូគង្វាល នៃព្រះវិហារមេតូឌីស ដែលបានដាក់ឈ្មោះកូនប្រុសរបស់គាត់ តាមលំនាំឈ្មោះគ្រូអធិប្បាយដ៏ល្បីល្បាញម្នាក់ ឈ្មោះ ចន វេសលី(John Wesley)។ គាត់សង្ឃឹមថា កូនប្រុសរបស់គាត់ នឹងបានទទួលការបណ្តាលចិត្ត ពីឈ្មោះនេះ។ ទោះបីយ៉ាងណាក៏ដោយ ពេលកូនប្រុសរបស់គាត់ គឺលោក ចន វេសលី ហាដីន (John Wesley Hardin) ធំឡើង គេបានជ្រើសរើសយកផ្លូវដើរខុសឆ្ងាយ ពីការងារបម្រើព្រះ ដែលសក្តិសមនឹងឈ្មោះរបស់គាត់។ គាត់បានអះអាងថា គាត់បានសម្លាប់មនុស្ស អស់៤២នាក់ ហើយក៏បានក្លាយជាខ្មាន់កាំភ្លើង ដែលស្ថិតក្នុងចំណោមមនុស្សក្រៅច្បាប់ ដែលមានឈ្មោះអាក្រក់បំផុត នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ នៅតំបន់អាមេរិកភាគខាងលិច។
នៅក្នុងព្រះគម្ពីរ ក៏ដូចជានៅក្នុងវប្បធម៌ជាច្រើន នាពេលបច្ចុប្បន្ននេះ ឈ្មោះមានសារៈសំខាន់ជាពិសេស។ នៅពេលទេវតាប្រកាសពីកំណើត នៃព្រះរាជបុត្រារបស់ព្រះ ទ្រង់ក៏បានបង្គាប់លោកយ៉ូសែប ឲ្យដាក់ឈ្មោះឲ្យបុត្ររបស់នាងម៉ារាថា “យេស៊ូវ ព្រោះបុត្រនោះ នឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប” (ម៉ាថាយ ១:២១)។ ព្រះនាមព្រះយេស៊ូវគ្រីស្ទ គឺមានន័យថា “ព្រះអង្គសង្រ្គោះ”។ អត្ថន័យនៃព្រះនាមទ្រង់ បានបញ្ជាក់ច្បាស់ថា បេសកកម្មរបស់ទ្រង់ ដែលយាងមក គឺដើម្បីសង្រ្គោះមនុស្សឲ្យរួចពីអំពើបាប។
ព្រះយេស៊ូវបានមានព្រះជន្មរស់នៅ…
តើមានវ៉ាយហ្វាយដែរឬទេ?
នៅពេលដែលខ្ញុំកំពុងរៀបចំខ្លួន ធ្វើដំណើរបំពេញបេសកកម្ម ជាមួយយុវជនមួយចំនួន មានសំណួរមួយ ដែលពួកគេសួរញឹកញាប់បំផុតគឺ “តើនៅទីនោះ មានវ៉ាយហ្វាយទេ?” ហើយខ្ញុំបានប្រាប់ពួកគេថា នៅទីនោះច្បាស់ជាមាន។ ដូច្នេះ សាកគិតលមើល ប្រសិនបើនៅយប់មួយ ស្រាប់តែដាច់វ៉ាយហ្វាយ ធ្វើឲ្យពួកគេមិនអាចប្រើអ៊ីនធឺណិតកើត នោះតើពួកគេនឹងរអ៊ូរទាំប៉ុណ្ណា!
មនុស្សជាច្រើន មានអារម្មណ៍អន្ទៈសារ នៅពេលដែលពួកគេនៅឆ្ងាយ ពីទូរស័ព្ទទំនើបរបស់ខ្លួន។ ហើយ នៅពេលដែលយើងមានទូរស័ព្ទទំនើប ក្នុងដៃរបស់យើង នោះភ្នែករបស់យើង ច្បាស់ជាផ្ដោតលើអេក្រង់របស់វាមិនខាន។
បណ្ដាញអ៊ីនធឺណិត និងអ្វីៗទាំងអស់ ដែលវាអនុញ្ញាតឲ្យយើងចូលប្រើប្រាស់ អាចក្លាយជាការរំខាន ឬជាព្រះពរ។ ការអ្វីជាច្រើនទៀត នៅក្នុងលោកនេះ ក៏មានលក្ខណៈដូចនេះផងដែរ។ វាអាស្រ័យទៅលើ ថាតើយើងប្រើប្រាស់វា ដើម្បីអ្វី។ ក្នុងបទគម្ពីរ សុភាសិត យើងឃើញថា “. . . អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើ តែងតែចិញ្ចឹមខ្លួន ដោយសេចក្តីចំកួតវិញ” (១៥:១៤)។
ដើម្បីអនុវត្តតាមប្រាជ្ញា ដែលមាននៅក្នុងព្រះបន្ទូលនៃជីវិត យើងអាចសួរខ្លួនឯងថា តើយើងចេះតែឆែកមើលបណ្តាញ សង្គម ពេញមួយថ្ងៃ ដោយអត់មិនបានឬ? តើមានរឿងអ្វីខ្លះ ដែលយើងស្រេកឃ្លាន ចង់ដឹង? ហើយតើរឿងដែលយើងអានតាមអនឡាញ ឬបណ្តាញអ៊ីនធឺណិត ជួយលើកទឹកចិត្តយើង…
ទ្រង់ស្គាល់ឈ្មោះរបស់យើងម្នាក់ៗ
ក្នុងអំឡុងពេលទស្សនៈកិច្ច នៅឯវិមានរំឭកហេតុការណ៍ ថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងញូវយ៉ក ខ្ញុំក៏បានឃើញអាងទឹកភ្លោះមួយគូ ហើយក៏បានប្រញាប់ទាញកាំមេរ៉ាថតរូបអាងទឹកមួយ ក្នុងចំណោមអាងទឹកទាំងពីរ។ នៅជុំវិញអាងទឹកពីរនេះ មានឈ្មោះមនុស្សជិត៣០០០នាក់ ដែលបានស្លាប់ នៅក្នុងការវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ត្រូវបានគេឆ្លាក់នៅលើបន្ទះសំរឹទ្ធ។ ក្រោយមក ពេលខ្ញុំសម្លឹងមើលរូបថតនោះឲ្យបានជិត ភ្នែករបស់ខ្ញុំមានការទាក់ទាញ ឲ្យងាកមកមើលរូបដៃរបស់ស្ត្រីម្នាក់ ដែលដាក់នៅលើឈ្មោះមួយ ដែលគេបានឆ្លាក់នោះ។ មនុស្សជាច្រើនបានមកកន្លែងនេះ ដើម្បីដាក់ដៃប៉ះឈ្មោះណាមួយ ដើម្បីធ្វើការរំឭកអំពីមនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលបានស្លាប់នៅទីនោះ។
មានពេលមួយ ហោរាអេសាយបានរំឭកដល់រាស្ដ្ររបស់ព្រះ អំពីសេចក្ដីស្រឡាញ់ និងការយកព្រះទ័យទុកដាក់ ដ៏ស្មោះត្រង់ ដែលទ្រង់មានចំពោះពួកគេ ទោះបីជាពួកគេចេះតែងាកបែរចេញពីទ្រង់ ជាច្រើនដងហើយក៏ដោយ។ ព្រះអម្ចាស់មានបន្ទូលថា “កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ” (អេសាយ ៤៣:១)។
នៅក្នុងបទគម្ពីរទំនុកដំកើង ជំពូក ២៣ ស្ដេចដាវីឌបានថ្លែងថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ... ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា នឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់១ជីវិតខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ជារៀងដរាបទៅ” (ខ.៤,៦) ។
ព្រះជាម្ចាស់មិនដែលបំភ្លេចយើងទេ។ មិនថាយើងនៅទីណា ឬស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែស្គាល់ឈ្មោះរបស់យើងម្នាក់ៗ ហើយឱបយើង…