នាមលើអស់ទាំងនាម
លោកអាន់តូនីញ៉ូ ស្ត្រាឌីវ៉ារី(Antonio Stradivari ឆ្នាំ១៦៤៤ ដល់ ១៧៣៧) មានបុគ្គលដ៏ល្បីល្បាញ នៅក្នុងពិភពតន្រ្តី។ ឧបករណ៍តន្រ្តីរបស់គាត់ ដែលមានវីយូឡុង សេឡូ និងវ៉ាអូឡា ត្រូវបានគេឲ្យតម្លៃយ៉ាងខ្លាំង ដោយសារពួកវាជាស្នាដៃដ៏ល្អឯក ដែលជាងបានផលិត ហើយបញ្ចេញសម្លេងច្បាស់ល្អ ដែលសក្តិសមនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ពួកវា។ ឧទាហរណ៍ ក្នុងចំណោមឧបករណ៍ទាំងនេះ មានវីយូឡុងមួយត្រូវបានគេដាក់ឈ្មោះឲ្យថា “Messiah-Salabue Stradivarius”។ ក្រោយពេលដែលអ្នកកូតវីយូឡុងម្នាក់ ឈ្មោះ យ៉ូសែប យ៉ៅជីម(Joseph Joachim ឆ្នាំ១៨៣១ ដល់១៩០៧) បានកូតវីយូឡុងនេះហើយ គាត់ក៏បានសរសេរថា “សម្លេងវីយូឡុងនេះ ពិតជាពិសេសណាស់។ វាបានធ្វើឲ្យខ្ញុំនឹកឃើញវា ម្តងហើយម្តងទៀត ដោយការរួមផ្សំនៃភាពផ្អែមល្ហែម និងភាពប្រណិតរបស់វា”។
ទោះជាយ៉ាងណាក៏ដោយ សូម្បីតែឈ្មោះ និងសម្លេងនៃវីយូឡុងដ៏ល្បីល្បាញមួយនេះ ក៏នៅតែមិនសក្តិសម នឹងឲ្យយើងប្រៀបធៀបវា ជាមួយនឹងស្នាព្រះហស្តរបស់ព្រះ ដែលអស្ចារ្យជាងនេះទៀត។ ចាប់តាំងពីសម័យលោកម៉ូសេ រហូតដល់សម័យព្រះយេស៊ូវ ព្រះលើអស់ទាំងព្រះ បានបើកបង្ហាញឲ្យគេស្គាល់ព្រះនាមទ្រង់ ដែលល្អលើសអស់ទាំងនាម។ ដើម្បីជាប្រយោជន៍យើងរាល់គ្នា ទ្រង់សព្វព្រះទ័យឲ្យប្រាជ្ញា និងស្នាព្រះហស្តទ្រង់ ត្រូវបានគេទទួលស្គាល់ ឲ្យតម្លៃ និងអបអរសាទរ ដោយសម្លេងតន្រ្តីដ៏ពិរោះរណ្តំ(និក្ខមនំ ៦:១ ១៥:១-២)។
ជាងនេះទៅទៀត ទ្រង់បានឆ្លើយតប…
តើអ្នកនៅជាប់នឹងដើមទេ?
ក្នុងរដូវផ្ការីក បន្ទាប់ពីរដូវរងាដ៏គួរឲ្យធុញថប់បានកន្លងផុតទៅ អ្នកស្រីអេម៉ាបានជួយថែទាំសមាជិកគ្រួសារម្នាក់ ដែលកំពុងមានជម្ងឺជាយូរមកហើយ។ ពេលនោះ គាត់បានរកឃើញការលើកទឹកចិត្ត រៀងរាល់ពេលដែលគាត់ដើរកាត់តាមដើមសេរីហ្សមួយដើម នៅក្បែរផ្ទះគាត់ ក្នុងក្រុងខេមប្រីជ ប្រទេសអង់គ្លេស។ ដើមសេរីហ្សនោះបានចេញផ្កាពណ៌ស៊ីជំពូរីកស្គុះស្គាយ ដោយមានផ្កាពណ៌សនៅចុងរបស់វា។ អ្នកថែសួនដ៏ឆ្លាតវ័យម្នាក់បានយកមែកដែលមានផ្កាពណ៌ស មកបំបៅជាប់នឹងដើមមួយនេះ ។ ពេលដែលអ្នកស្រីអេម៉ាដើរកាត់តាមដើមសេរីហ្សដ៏ចម្លែកមួយនេះ គាត់ក៏បានគិតអំពីព្រះបន្ទូលព្រះយេស៊ូវ ដែលនិយាយអំពីព្រះអង្គទ្រង់ ដែលជាដើម និងអ្នកដើរតាមទ្រង់ ដែលជាខ្នែង(យ៉ូហាន ១៥:១-៨)។
នៅគ្រាសញ្ញាចាស់ ដើមទំពាំងបាយជូរជានិមិត្តរូបតំណាងឲ្យរាស្រ្តរបស់ព្រះ(ទំនុកដំកើង ៨០:៨-៩ និង ហូសេ ១០:១)។ ប៉ុន្តែ នៅគ្រាសញ្ញាថ្មីព្រះយេស៊ូវប្រើនិមិត្តរូបនេះ ជាតំណាងឲ្យព្រះអង្គទ្រង់ ដោយមានបន្ទូលថា ទ្រង់ជាដើមទំពាំងបាយជូរ ហើយអ្នកដើរតាមទ្រង់ ជាខ្នែង ឬមែកដែលត្រូវបានបំបៅជាប់នឹងទ្រង់។ ហើយដរាបណាពួកគេនៅជាប់នឹងទ្រង់ ដោយទទួលជីវជាតិ និងកម្លាំងពីទ្រង់ ពួកគេនឹងបង្កើតផលផ្លែ(យ៉ូហាន ១៥:៥)។
ខណៈពេលដែលអ្នកស្រីអេម៉ាកំពុងតែជួយថែទាំសមាជិកគ្រួសារដែលមានជម្ងឺ គាត់ត្រូវការការរំឭកថា គាត់កំពុងតែនៅជាប់នឹងព្រះយេស៊ូវ។ ពេលដែលគាត់ឃើញមែកដែលមានផ្កាពណ៌ស នៅជាប់នឹងដើមដែលមានផ្កាពណ៌ស៊ីជម្ពូរ គាត់ក៏បាននឹកចាំ អំពីសេចក្តីពិតដែលថា គាត់នៅជាប់នឹងដើម ដូចនេះ គាត់បានទទួលជីវជាតិពីព្រះអង្គ។
ជំនឿរបស់យើងកាន់តែរឹងមាំ និងមានការចម្រើនឡើង ពេលដែលយើងជាអ្នកជឿព្រះយេស៊ូវ ប្រកាន់ខ្ជាប់នូវជំនឿថា យើងជាខ្នែង ដែលត្រូវនៅជាប់នឹងទ្រង់ ដែលជាដើម។—AMY BOUCHER PYE
មានអារម្មណ៍ថា ខ្លួនឯងតូច
លោកដេវីឌ លីន(David Lean) ជាអ្នកផលិតខ្សែភាពយន្តរឿង លោកឡរិន នៃទឹកដីអារ៉ាប់ ។ អ្នករិះគន់ខ្សែភាពយន្តជាលក្ខណៈអាជីពជាច្រើននាក់បានទទួលស្គាល់ថា ខ្សែភាពយន្តនេះស្ថិតក្នុងចំណោមខ្សែភាពយន្តដែលអស្ចារ្យបំផុត នៅគ្រប់សម័យ។ រឿងនេះបានបង្ហាញទេសភាពដ៏ស្រស់ស្អាតនៃវាលរហោស្ថាននៅតំបន់អារ៉ាប់ ហើយមានឥទ្ធិពលមកលើអ្នកផលិតខ្សែភាពយន្តមួយជំនាន់ ដែលរាប់បញ្ចូលលោកស្ទីវិន ស្ពេលបឺក(Steven Spielberg) ដែលជាអ្នកដឹកនាំរឿងដែលបានទទួលពានរង្វាន់អូស្កា។ លោលស្ពេលបឺកបានមានប្រសាសន៍ថា “ខ្ញុំបានទទួលការជំរុញចិត្ត ពេលខ្ញុំបានមើលរឿងនេះ ជាលើកទីមួយ។ រឿងនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅតូចណាស់។ វានៅតែធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅតូចណាស់។ ហើយនេះជារង្វាស់មួយនៃភាពអស្ចារ្យរបស់វា”។
សម្រាប់ខ្លួនខ្ញុំផ្ទាល់ ភាពធំសម្បើមនៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំតូចណាស់។ គឺនៅពេលដែលខ្ញុំមើលទៅមហាសមុទ្រ ឬជិះយន្តហោះពីលើភ្នំទឹកកកនៅតំបន់ប៉ូល ឬក៏គយគន់ផ្ទៃមេឃពេលយប់ងងឹត ដែលមានផ្កាយរាប់ពាន់លាន។ បើសិនជាចក្រវាលដែលព្រះបានបង្កើត មានភាពធំសម្បើមយ៉ាងនេះហើយ ចុះទំរាំតែព្រះអាទិករដែលបានមានបន្ទូលឲ្យវាចេញជារូបរាង្គឡើង តើទ្រង់កាន់តែមានភាពធំអស្ចារ្យយ៉ាងណា?
ស្តេចដាវីឌក៏បានប្រកាស អំពីភាពធំប្រសើររបស់ព្រះ និងភាពតូចតាចរបស់មនុស្សយ៉ាងដូចនេះថា “នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ”(ទំនុកដំកើង ៨:៤)។ ប៉ុន្តែ ព្រះយេស៊ូវបានលើកទឹកចិត្តយើង ដោយមានបន្ទូលធានាថា “ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី?”(ម៉ាថាយ ៦:២៦)។
ខ្ញុំប្រហែលជាមានអារម្មណ៍ថា ខ្លួនខ្ញុំតូច…
ចូរគេចចេញ ហើយរត់ឲ្យឆ្ងាយ
អាលី(Ali) គឺជាក្មេងជំទង់ដែលមានរូបសម្រស់ល្អ ឆ្លាត ហើយមានដុងពីកំណើត ហើយឪពុកម្តាយរបស់នាង ក៏ជាមនុស្សដែលមានក្តីស្រឡាញ់។ ប៉ុន្តែ បន្ទាប់ពីនាងបានរៀនចប់ថ្នាក់វិទ្យាល័យ មានអ្វីមួយជំរុញនាងឲ្យសាកល្បងគ្រឿងញៀនហេរ៉ូអ៊ិន។ ឪពុកម្តាយរបស់នាងក៏បានសង្កេតឃើញនាងមានការប្រែប្រួល ហើយបានបញ្ជូននាង ទៅមជ្ឈមណ្ឌលនីតិសម្បទា បន្ទាប់ពីនាងបានទទួលស្គាល់ផលប៉ះពាល់ ដែលគ្រឿងញៀនមានមកលើនាង។ បន្ទាប់ពីនាងបានទទួលការព្យាបាលហើយ គេក៏បានសួរនាងថា តើនាងនឹងនិយាយប្រាប់មិត្តភក្តិរបស់នាងយ៉ាងដូចម្តេចខ្លះ អំពីការសាកល្បងគ្រឿងញៀន។ នាងក៏បានឲ្យយោបល់ថា “ចូរគេចចេញ ហើយរត់ទៅឲ្យឆ្ងាយពីវា”។ នាងបានជំរុញថា “បើគ្រាន់តែនិយាយថា ទេ គឺមិនទាន់គ្រប់គ្រាន់ទេ”។
គួរឲ្យស្តាយណាស់ អាលីក៏បានវិលត្រឡប់មករកការញៀនថ្នាំវិញ ហើយក៏បានបាត់បង់ជីវិត ក្នុងវ័យ២២ឆ្នាំ ដោយសារការប្រើថ្នាំញៀនលើសកំរិត។ ក្នុងគោលបំណង ដើម្បីរារាំងអ្នកដទៃកុំឲ្យមានវាសនាដូចនាង ឪពុកម្តាយរបស់នាងដែលកំពុងតែមានចិត្តខ្ទេចខ្ទំា ក៏បានបង្ហាញមុខ នៅក្នុងកម្មវិធីពត៌មានក្នុងតំបន់ ដើម្បីលើកទឹកចិត្តអ្នកស្តាប់ទាំងឡាយ ឲ្យ “រត់គេច ដើម្បីអាលី” ដោយនៅឲ្យឆ្ងាយពីស្ថានភាព ដែលអាចទាញនាំពួកគេឲ្យជួបគ្រឿងញៀន និងគ្រោះថ្នាក់ដទៃទៀត។
សាវ័កប៉ុលបានជំរុញកូនខាងវិញ្ញាណរបស់គាត់ គឺលោកធីម៉ូថេ(និងយើងរាល់គ្នា) ឲ្យរត់ចេញពីការអាក្រក់(២ធីម៉ូថេ ២:២២) ហើយសាវ័កពេត្រុសក៏បានដាស់តឿនផងដែរថា “អារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន”(១ពេត្រុស ៥:៨-៩)។
ក្នុងចំណោមយើងរាល់គ្នា គ្មាននរណាម្នាក់ដែលមានភាពស៊ាំនឹងការល្បួងឡើយ។ ហើយជាញឹកញាប់ ការល្អបំផុតដែលយើងត្រូវធ្វើ គឺត្រូវគេចឲ្យផុតពីកន្លែង ឬស្ថានភាព…
លើសពីការទទួលទឹក
ខ្ញុំមានអនុស្សាវរីយ៍ជាច្រើននៅព្រះវិហារ កាលនៅក្មេង ដែលក្នុងចំណោមនោះ ខ្ញុំនៅចាំថា មានពេលមួយ គ្រូគង្វាលម្នាក់កំពុងតែដើរតាមផ្លូវ នៅចន្លោះកន្លែងអង្គុយក្នុងព្រះវិហារ ដោយលើកទឹកចិត្តយើង ឲ្យនឹកចាំអំពីទឹក នៃបុណ្យជ្រមុជទឹកដែលយើងបានទទួល។ ខ្ញុំក៏បានសួរខ្លួនឯងថា តើខ្ញុំអាចនឹកចាំអំពីទឹកយ៉ាងដូចម្តេច? បន្ទាប់មក គាត់ក៏បានចាប់ផ្តើមសាចទឹកដាក់យើងម្នាក់ៗ ដែលពេលនោះ ក្នុងនាមខ្ញុំជាក្មេងតូចម្នាក់ ខ្ញុំមានចិត្តរីករាយ ហើយក៏មានការភាន់ភាំងផងដែរ។
ហេតុអ្វីបានជាយើងគួរតែគិតអំពីពិធីបុណ្យជ្រមុជទឹក? ពេលដែលមនុស្សម្នាក់ទទួលបុណ្យជ្រមុជទឹក គាត់បានទទួលលើសពីទឹក។ ពិធីបុណ្យជ្រមុជទឹកជានិមិត្ររូបតំណាងឲ្យ ការប្រដាប់កាយដោយព្រះគ្រីស្ទ(កាឡាទី ៣:២៧)។ អាចនិយាយបានម្យ៉ាងទៀតថា ពិធីបុណ្យជ្រមុជទឹកគឺជាការអបអរថា យើងបានក្លាយជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់មានព្រះជន្មរស់នៅក្នុង និងតាមរយៈយើង។
ជាងនេះទៅទៀត បទគម្ពីរនេះបានប្រាប់យើងថា បើយើងបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ គឺមានន័យថា យើងបានរកឃើញអត្តសញ្ញាណថ្មីមួយ នៅក្នុងទ្រង់។ យើងជាកូនរបស់ព្រះ(ខ.២៦)។ យើងត្រូវបានផ្សះផ្សាឲ្យជានឹងព្រះវិញ ដោយសេចក្តីជំនឿ មិនមែនដោយសារការកាន់តាមក្រឹត្យវិន័យសញ្ញាចាស់នោះទេ(ខ.២៣-២៥)។ យើងមិនមានការបែកបាក់គ្នា ដោយសារភេទ វប្បធម៌ និងវណ្ណៈនោះឡើយ។ យើងត្រូវបានរំដោះឲ្យមានសេរីភាព និងចូលទៅក្នុងការរួបរួម តាមរយៈព្រះគ្រីស្ទ ហើយពេលនេះ យើងជាកម្មសិទ្ធិរបស់ទ្រង់(ខ.២៩)។
ដូចនេះ យើងមានហេតុផលល្អៗជាច្រើន ដែលត្រូវនឹកចំាអំពីការទទួលបុណ្យជ្រមុជទឹក និងអ្វីៗដែលបុណ្យជ្រមុជទឹកបានធ្វើជាតំណាងឲ្យ។ យើងមិនគ្រាន់តែផ្តោតទៅលើសកម្មភាពប៉ុណ្ណោះទេ តែយើងក៏ផ្តោតទៅលើសេចក្តីពិតដែលថា យើងជាកម្មសិទ្ធិរបស់ព្រះយេស៊ូវ ហើយបានក្លាយជាកូនរបស់ព្រះ។ យើងបានរកឃើញអត្តសញ្ញាណ អនាគត និងសេរីភាពខាងវិញ្ញាណរបស់យើង ក្នុងទ្រង់។—PETER…
ការឆ្លើយតបនឹងការ Troll
ក្នុងបណ្តាញសង្គមសព្វថ្ងៃ អ្នកប្រហែលជាធ្លាប់ឮគេប្រាប់អ្នក កុំឲ្យឆ្លើយតប ឬចាប់អារម្មណ៍ចំពោះការបង្ហោះសារត្រូល(Troll) ដែលអ្នកប្រើប្រាប់បណ្តាញសង្គមខ្លះបានធ្វើឡើង ដើម្បីរិះគន់ បរិហាកេរ្តិ៍ ឬវាយប្រហារ ក្នុងបំណងធ្វើឲ្យនរណាម្នាក់ឈឺចាប់ ឬទទួលរងនូវការខូចខាតក្នុងកំរិតណាមួយជាដើម។ ប៉ុន្តែ ពេលដែលយើងមិនអើពើរចំពោះការបញ្ចេញយោបល់ ឬcomment ប្រភេទនេះ ពួកគេនឹងកាន់តែមានការពិបាក នៅក្នុងការបន្តជម្លោះនោះ។
ជាការពិតណាស់ មនុស្សដែលមិនចង់មានការសន្ទនាគ្នាក្នុងន័យស្ថាបនា គឺមិនមែនទើបតែមានក្នុងសម័យនេះទេ។ បទគម្ពីរសុភាសិត ២៦:៤ ក៏បាននិយាយទាក់ទងនឹងបញ្ហានេះផងដែរ។ បទគម្ពីរនេះបានដាស់តឿនយើងថា ការប្រកែកជាមួយ មនុស្សដែលក្រអឺតក្រទម និងមិនចេះទទួលយោបល់គេ អាចនាំឲ្យយើងធ្លាក់ចូលទៅក្នុងភាពអន់ថយដូចពួកគេផងដែរ។
តែសូម្បីតែមនុស្សដែលរឹងចចេសបំផុត ក៏ជាមនុស្សមានតម្លៃ ដែលព្រះទ្រង់បានបង្កើតឲ្យមានរូបភាពដូចព្រះអង្គ។ បើសិនជាយើងប្រញាប់ដើរចេញពីពួកគេពេក យើងអាចក្លាយជាមនុស្សក្រអឺតក្រទម ឬមិនព្រមទទួលព្រះគុណរបស់ព្រះ(មើលម៉ាថាយ ៥:២២)។
ហេតុនេះហើយបានជាបទគម្ពីរសុភាសិត ២៦:៥ បានផ្តល់ឲ្យនូវការណែនាំ ដែលផ្ទុយនឹងការណែនាំក្នុងបណ្តាញសង្គម។ ព្រោះយើងចំាបាច់ត្រូវពឹងផ្អែកលើព្រះជាម្ចាស់ ដោយការបន្ទាបខ្លួន និងការអធិស្ឋាន ដើម្បីឲ្យអាចបង្ហាញចេញនូវសេចក្តីស្រឡាញ់ចំពោះពួកគេ តាមមធ្យោបាយដ៏ល្អបំផុត ក្នុងស្ថានភាពនីមួយៗ(មើលកូល៉ុស ៤:៥-៦)។ ជួនកាល យើងឆ្លើយតបចំពោះគេដោយចិត្តសុភាព និងក្តីស្រឡាញ់ តែពេលខ្លះ ការមិននិយាយអ្វីសោះ គឺជាការឆ្លើយតបដ៏ល្អបំផុត។
ប៉ុន្តែ ក្នុងស្ថានភាពនីមួយៗ យើងអាចរកឃើញសន្តិភាព ដោយដឹងថាព្រះទ្រង់កំពុងតែធ្វើការក្នុងចិត្តមនុស្សម្នាក់ៗ ដោយអំណាចចេស្តាទ្រង់ គឺដូចកាលដែលទ្រង់បាននាំយើងចូលមកជិតព្រះអង្គ ខណៈពេលដែលយើងកំពុងតែប្រឆាំងនឹងព្រះអង្គ ដោយចិត្តរឹងចចេស(រ៉ូម ៥:៦)។…
ការរួបរួម
កាលឆ្នាំ១៧២២ មានគ្រីស្ទបរិស័ទម៉ូរ៉ាវានមួយក្រុមតូច រស់នៅក្នុងប្រទេសមួយ ដែលសព្វថ្ងៃមានឈ្មោះថា សាធារណៈរដ្ឋឆេក ហើយពួកគេរកបានកន្លែងជ្រកកោន នៅក្នុងគេហដ្ឋានរបស់អ្នកធំម្នាក់ ឲ្យរួចផុតពីការបៀតបៀនពីជាជនជាតិអាឡឺម៉ង់។ ក្នុងអំឡុងពេល៤ឆ្នាំ មានមនុស្សជាង៣០០នាក់បានចូលមករស់នៅទីនោះ។ ប៉ុន្តែ ពួកគេមិនបានបង្កើតឲ្យមានសហគមន៍ដ៏ល្អ សម្រាប់ជនភាសខ្លួនដែលរត់គេចពីការបៀតបៀននោះទេ ផ្ទុយទៅវិញ កន្លែងស្នាក់នៅមួយនេះប្រែជាមានពេញទៅដោយការមិនចុះសម្រុងគ្នា។ ការមានទស្សនៈខុសៗគ្នា អំពីជំនឿលើព្រះគ្រីស្ទ បាននាំឲ្យមានការបែកបាក់។ អ្វីដែលពួកគេធ្វើបន្ទាប់មកទៀត ហាក់ដូចជាការសម្រេចចិត្តដ៏តូចមួយ ប៉ុន្តែ វាបាននាំឲ្យមានភាពផុសផុលដែលមិនគួរឲ្យជឿ ដោយពួកគេបានចាប់ផ្តើមផ្តោតទៅលើការអ្វីដែលពួកគេបានស្រុះស្រួលគ្នា ជាជាងផ្តោតទៅលើអ្វីដែលពួកគេមិនយល់ស្របនឹងគ្នា។ ជាលទ្ធផលពួកគេក៏មានការរួបរួមគ្នា។
សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿព្រះ ក្នុងពួកជំនុំនៅក្រុងអេភេសូរឲ្យរស់នៅ ដោយការរួបរួមគ្នា។ អំពើបាបតែងតែនាំឲ្យមានបញ្ហា ភាពអាត្មានិយម និងការប៉ះទង្គិចគ្នាក្នុងទំនាក់ទំនង។ ប៉ុន្តែ ក្នុងនាមជាអ្នកដែលព្រះទ្រង់បានប្រោស ឲ្យ “រស់ជាមួយព្រះគ្រីស្ទ” ពួកជំនុំក្រុងអេភេសូរ ត្រូវបានត្រាសហៅ ឲ្យបង្ហាញចេញនូវអត្តសញ្ញាណថ្មីរបស់ខ្លួន ក្នុងការរស់នៅជាក់ស្តែង(អេភេសូរ ៥:២)។ ពីដំបូង ពួកគេត្រូវ “ខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណង”(៤:៣)។
ការរួបរួមនេះ មិនគ្រាន់តែជាមិត្តភាព ដែលបានបង្កើត តាមរយៈកម្លាំងរបស់មនុស្សប៉ុណ្ណោះទេ។ យើងត្រូវតែ “មានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(ខ.២)។ តាមទស្សនៈរបស់មនុស្ស យើងមិនអាចប្រព្រឹត្តឲ្យបានល្អដូចនេះទេ។ យើងមិនអាចឈានទៅដល់ការរួបរួម តាមរយៈកម្លាំងរបស់យើងទេ តែយើងអាចធ្វើវាបាន តាមរយៈអំណាចចេស្តាដ៏ឥតខ្ចោះរបស់ព្រះជាម្ចាស់…
តើអ្នកហ៊ានប្រាប់គេថា អ្នកជឿព្រះអង្គទេ?
ខ្សែភាពយន្ត ដែលមានចំណងជើងថា លោកប៉ុល ជាសាវ័ករបស់ព្រះគ្រីស្ទ បានឆ្លុះបញ្ចំាងស៊ីជម្រៅ អំពីការបៀតបៀនគ្រីស្ទបរិស័ទ ក្នុងសម័យពួកជំនុំដំបូង។ ក្នុងខ្សែភាពយន្តនេះ សូម្បីតែតួរអង្គបន្ទាប់បន្សំក៏បានបង្ហាញផងដែរថា ការដើរតាមព្រះយេស៊ូវមានគ្រោះថ្នាក់ប៉ុណ្ណា។ ពួកគេបានទទួលរងការវាយដំ និងការបៀតបៀនជាច្រើនទៀត នៅក្នុងវគ្គមួយចំនួន ក្នុងខ្សែភាពយន្តនេះ។
ជាញឹកញាប់ យើងជួបផលវិបាកដ៏ធ្ងន់ធ្ងរ ពេលដែលគេដឹងថា យើងជាអ្នកដើរតាមព្រះយេស៊ូវ។ ហើយនៅតាមតំបន់ជាច្រើន ក្នុងពិភពលោកនេះ ការដើរតាមព្រះយេស៊ូវ នៅតែមានគ្រោះថ្នាក់។ មនុស្សជាច្រើនក្នុងពួកជំនុំសព្វថ្ងៃ អាចប្រាប់យើង អំពីប្រភេទនៃការបៀតបៀនដែលពួកគេបានជួបប្រទះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមយើង អ្នកខ្លះមានការខឹងសម្បាភ្លាមៗ ពេលដែលគេចម្អកឲ្យសេចក្តីជំនឿរបស់ខ្លួន ពុំនោះទេ យើងសង្ស័យថា គេប្រហែលជាមិនដំឡើងតំណែង ឬប្រាក់ខែឲ្យយើង ដោយសារតែជំនឿរបស់យើងជាដើម។
ជាការពិតណាស់ ការលះបង់ឋានៈក្នុងសង្គម និងការលះបង់ជីវិតរបស់យើង មានភាពខុសគ្នាខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ ជានិច្ចជាកាល ប្រយោជន៍ផ្ទាល់ខ្លួន ស្ថេរភាពផ្នែកហិរញ្ញវត្ថុ និងការទទួលស្គាល់ក្នុងសង្គម គឺជាកត្តាជំរុញចិត្តដ៏ខ្លាំងក្លា សម្រាប់មនុស្សជាទូទៅ។ ក្នុងចំណោមអ្នកជឿព្រះយេស៊ូវ នៅសម័យដើមដំបូងបំផុត មានមនុស្សមួយចំនួន ដែលមានបញ្ហានេះ។ កណ្ឌគម្ពីរដំណឹងល្អយ៉ូហានបានប្រាប់យើងថា រយៈពេលប៉ុន្មានថ្ងៃ មុនពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ជនជាតិអ៊ីស្រាអែលជាច្រើន នៅតែបដិសេធទ្រង់(យ៉ូហាន ១២:៣៧) តែក្នុងចំណោមពួកអ្នកដឹកនាំ មានមនុស្សជាច្រើនបានទទួលជឿទ្រង់(ខ.៤២)។ ទោះជាយ៉ាងណាក៏ដោយ “គេមិនហ៊ានប្រាប់ដល់អ្នកណាសោះថា ពួកគេបានទទួលជឿទ្រង់ ……
ការអ្វីក៏ដោយដែលយើងធ្វើ
ក្នុងសៀវភៅដែលលោកស៊ី អេស លូអ៊ីស(C. S. Lewis) បាននិពន្ធ មានចំណងជើងថា ភាពភ្ញាក់ផ្អើល ដោយសារក្តីអំណរ គាត់បានសារភាពថា គាត់បានទទួលជឿព្រះគ្រីស្ទ កាលគាត់មានអាយុ៣៣ឆ្នាំ ដោយចិត្តដែលមានៈ ប្រឆាំង និងល្វីងជូរចត់ ហើយភ្នែកគាត់តែងតែបាញ់ទៅរកផ្លូវសម្រាប់រត់គេច”។ លោកលូអ៊ីសមានការប្រឆាំងនឹងព្រះ និងមានចំណុចខ្វះខាតជាច្រើន ហើយក៏ជួបឧបស័គ្គជាច្រើននៅក្នុងជំនឿ តែសេចក្តីពិត និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នៅតែអាចកែប្រែជីវិតគាត់ ឲ្យក្លាយជាអ្នកការពារសេចក្តីជំនឿ ដោយចិត្តក្លាហាន និងដោយភាពប៉ិនប្រសប់។ លោកលូអ៊ីសបានប្រកាស់ អំពីសេចក្តីពិត និងសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការនិពន្ធអត្ថបទ និងរឿងប្រលោមលោកដ៏មានអំណាច ដែលគេនៅតែបន្តអាន សិក្សា និងចែករំលែក បន្ទាប់ពីគាត់បានលាចាកលោក ជាង៥៥ឆ្នាំមកហើយ។ ទីបន្ទាល់នៃជីវិតរបស់គាត់បានឆ្លុះបញ្ចាំងអំពីជំនឿរបស់គាត់ ដែលជឿថា មនុស្សម្នាក់ៗនៅតែអាចកំណត់គោលដៅ ឬមានក្តីស្រមៃថ្មីមួយ សម្រាប់ជីវិត ទោះពួកគេមានវ័យចាស់យ៉ាងណាក៏ដោយ។
កាលណាយើងធ្វើផែនការ ហើយដេញតាមក្តីស្រមៃរបស់យើង ចូរយើងអនុញ្ញាតឲ្យព្រះជាម្ចាស់បន្សុទ្ធចិត្ត និងគំនិតរបស់យើង ហើយប្រទានកម្លាំង ឲ្យយើងអាចទុកដាក់ការទាំងអស់ដែលយើងធ្វើ ដាច់ដល់ព្រះអង្គ(សុភាសិត ១៦:១-៣)។ យើងអាចរស់នៅ ដើម្បីថ្វាយសិរីល្អដល់ព្រះអាទិករដ៏មានគ្រប់ចេស្តានៃយើង ដែលទ្រង់ធ្វើការទាំងអស់ ឲ្យសមនឹងប្រយោជន៍របស់វា(ខ.៤)។ សូមឲ្យសកម្មភាព ពាក្យសម្តី និងគំនិតរបស់យើងទាំងអស់ បង្ហាញចេញនូវការថ្វាយបង្គំអស់ពីចិត្ត ដែលជាដង្វាយដ៏គាប់ព្រះទ័យទ្រង់ ខណៈពេលដែលទ្រង់ថែរក្សាយើង(ខ.៧)។
សមត្ថភាពយើងមានកំណត់…
តើអ្នកបានផ្សាំងអណ្តាតហើយឬនៅ?
អ្នកស្រីបឺរីល ម៉ាខាម(Beryl Markham)បាននិពន្ធសៀវភៅមួយក្បាល ដើម្បីពិពណ៌នាជាលម្អិត អំពីការផ្សាំងសត្វសេះមួយក្បាល ដែលមានភាពរឹងចចេសយ៉ាងខ្លាំង។ ពេលដែលគាត់ព្យាយាមកាន់តែខ្លាំង វាក៏កាន់តែរឹងក្បាល។ ទោះគាត់បានប្រើវិធីសាស្រ្តអ្វីក៏ដោយ ក៏គាត់នៅតែមិនអាចផ្សាំងសត្វសេះដ៏មានអំណួតមួយក្បាលនេះបានដដែល។ តែទីបំផុត គាត់ក៏បានឈ្នះចិត្តដ៏រឹងទទឹងរបស់វា។
តើយើងដឹងទេថា យើងក៏ចាំបាច់ត្រូវផ្សាំងអណ្តាតរបស់យើងផងដែរ? នៅក្នុងការផ្សាំងអណ្តាតរបស់យើង តើយើងមានអារម្មណ៍ថាពិបាក ដូចអ្នកស្រីបឺរីលផ្សាំងសត្វសេះរបស់គាត់ឬទេ? សាវ័កយ៉ាកុបបានប្រៀបប្រដូចអណ្តាត ទៅនឹងដែកបង្ខាំងនៅក្នុងមាត់សេះ ឬចង្កូតនាវា(យ៉ាកុប ៣:៣-៥) តែទន្ទឹមនឹងនោះ គាត់ក៏បានពោលជាពាក្យទំនួញថា “មានទាំងពាក្យសរសើរ និងពាក្យប្រទេចផ្តាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ”(ខ.១០)។
ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចប្រយុទ្ធឈ្នះអណ្តាតរបស់ខ្លួនឯងបាន? សាវ័កប៉ុលក៏បានបង្រៀនអំពីរបៀបផ្សាំងអណ្តាតផងដែរ។ ទីមួយ គឺត្រូវនិយាយតែការពិត(អេភេសូរ ៤:២៥)។ ទោះជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ យើងមិនចេះតែនិយាយការពិត ឲ្យតែរួចពីមាត់ ដោយឥតបើគិត ធ្វើឲ្យគេឈឺចាប់នោះទេ។ ព្រោះនៅខបន្ទាប់ សាវ័កប៉ុលមានប្រសាសន៍ទៀតថា “មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់”(ខ.២៩)។ យើងក៏អាចដកភាពកខ្វក់ចេញពីពាក្យសម្តីរបស់យើង ដោយដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីយើងរាល់គ្នា(ខ.៣១)។ នេះមិនមែនជារឿងដែលងាយស្រួលធ្វើទេ បើសិនជាយើងព្យាយាមធ្វើវា ដោយពឹងកម្លាំងខ្លួនឯងនោះ។ តែអរព្រះគុណព្រះអង្គ…