Month: September 2020

តើព្រះអង្គមិនបានត្រាស់ហៅទូលបង្គំឲ្យធ្វើការងារនេះទេឬ?

កាល​ពី​១០​ឆ្នាំ​មុន ខ្ញុំ​បាន​រៀន​ចប់​ថ្នាក់​វិទ្យាល័យ ហើយ​ត្រូវ​ត្រៀម​ខ្លួន​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​របស់​រដ្ឋ ដែល​មាន​ទីតាំង​ក្នុង​កណ្តាល​ចំការ​ពោត ក្នុង​ភាគ​ខាង​លិច​នៃ​រដ្ឋ​មីឈីហ្គិន។ ពេល​នោះ​ខ្ញុំ​មាន “គម្រោង” រៀន​ឲ្យ​ចប់​ថ្នាក់​បរិញ្ញា​បត្រ ដោយ​មិន​មាន​ការ​ពន្យា​ពេល រួច​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ទីក្រុង​ញូយ៉ក ដោយ​ធ្វើ​ការ​ជា​អ្នក​កែ​សម្រួល​អត្ថបទ ឲ្យ​ក្រុម​ហ៊ុន Random House ដែលជាក្រុមហ៊ុនបោះ​ពុម្ភ​ផ្សាយ​ដ៏​ល្បី​ល្បាញ​ ហើយ​រស់​ ដោយ​ការ​ដ្បិត​ត្បៀត ក្នុង​បន្ទប់​តូច​ខុនដូ​តូច​មួយ ក្នុង​កណ្តាល​ទីក្រុង​នោះ។​

ជា​បឋម…

បានចាក់ឫសក្នុងសេចក្តីស្រឡាញ់

មាន​ពេល​មួយ មែហ្គិន(Megan) បាន​កាត់​ដើម​ផ្កា​មួយ​ដើម ហើយ​ជ្រលួក​មុខ​កាត់​នោះ ចូល​ទៅ​ក្នុង​ទឹក​ឃ្មំ ហើយ​យក​វា​ទៅដោត នៅ​ក្នុង​ផើង​មួយ ដែល​មាន​ពេញ​ទៅ​ដោយ​ជី​កំប៉ុស។ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ការ​ដាំ​ផ្កា​ប្រភេទ​នេះ មាន​ភាព​ងាយ​ស្រួល​អញ្ចឹង​ឯង។​ គាត់​បាន​បង្រៀន​ខ្ញុំ ពី​របៀប​ដាំ​ដើម​ផ្កា ដោយ​ធ្វើ​ឲ្យ​ដើម​ផ្កា​មួយ​ដើម​ ដែល​មាន​សុខភាព​ល្អ ក្លាយ​ជា​ដើម​ផ្កា​ជា​ច្រើន ដើម្បី​ឲ្យ​ខ្ញុំ​មាន​ផ្កា​ជា​ច្រើន​ទង សម្រាប់​ចែក​រំលែក​ជា​មួយ​អ្នក​ដទៃ។ គាត់​ថា ទឹក​ឃ្មុំ​ជួយ​ឲ្យ​ដើម​ដែល​នៅ​ខ្ចី​ចេញ​ឫស។

ពេល​ដែល​ខ្ញុំ​មើល​គាត់​ធ្វើ​ការ​ដាំ​ដុះ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​មាន​អ្វី​ខ្លះ ដែល​ជួយ​ឲ្យ​យើង​ចាក់​ឫស​ខាង​វិញ្ញាណ បាន​រឹង​មាំ។ តើ​មានអ្វី​ជួយ​យើង​ឲ្យ​ពេញ​វ័យ​ខាង​វិញ្ញាណ ដោយ​ក្លាយ​ជា​មនុស្ស​នៃ​សេចក្តី​ជំនឿ ដែល​រឹង​មាំ និង​ចម្រើន​ឡើង? តើ​មាន​អ្វី​ដែលការពារ​យើង មិន​ឲ្យ​ក្រៀម​ស្វិត? ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ គាត់​បាន​មាន​ប្រសាសន៍​ថា “​ព្រះគ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយសារ​សេចក្តី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំមួន​ក្នុង​សេចក្តី​ស្រឡាញ់” (អេភេសូរ ៣:១៧)។ សេចក្តី​ស្រឡាញ់​នេះ​មាន​ប្រភព​មក​ពី​ព្រះ ដែល​បាន​ចម្រើន​កម្លំាង​យើង ដោយ​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ មក​យើង។ ព្រះ​គ្រីស្ទ​គង់​នៅ​ក្នុង​ចិត្ត​យើង។ ហើយ​ខណៈ​ពេល​ដែលយើង “​យល់ពី​ទទឹង បណ្តោយ ជំរៅ និង​កំពស់​នៃ​សេចក្តី​ស្រឡាញ់​”(ខ.១៨) នោះ​យើង​អាច​ពិសោធ​នឹង​ព្រះ​វត្ត​មាន​ព្រះ ដោយយើង​បាន “​​ពេញ ដល់​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ផង​ព្រះ”(ខ.១៩)។

ការ​លូត​លាស់​ខាង​វិញ្ញាណ​តម្រូវ​ឲ្យ​យើង​ចាក់​ឫស​ចូល​ទៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដោយ​ជញ្ជឹង​គិត​អំពី​សេចក្តី​ពិត ដែល​ចែង​ថា យើង​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះ ដែល​ទ្រង់​អាច​ធ្វើ “​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម…

ការប្រកាន់ខ្ជាប់នូវសេចក្តីជំនឿ

ការ​ដើរ​តាម​ព្រះ​យេស៊ូវ​ មិន​មែន​ជា​ការ​ងាយ​ទេ។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ដោយ​ផ្ទាល់​ថា ការ​ដើរ​តាម​ព្រះ​អង្គ​នឹង​ជួប​ឧបស័គ្គ​ជា​ច្រើន។ ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​អាច​រំពឹង​ទុក​ជា​មុន​ថា យើង​នឹង​ជួប​ការ​បៀត​បៀន​ ដូច​ជា​ ការសើច​ចម្អក និង​ការ​ប្រឆាំងពី​អ្នក​មិន​ជឿ ក៏​ដូច​ជា​សមាជិក​គ្រួសារ​របស់​យើង។ អ្នក​ស្រី​ ជែន ពេ ហ្វែន(Chen Pei Fen ) បាន​ឆ្លង​កាត់​ការ​លំបាក​យ៉ាង​ខ្លាំង នៅក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជំនឿ​របស់​គាត់ ហើយ​គាត់​សូម​ចែក​ចាយ​ទី​បន្ទាល់ និង​ខគម្ពីរ​លើក​ទឹក​ចិត្ត ក្នុង​សៀវភៅ​នេះ ជា​ពិសេសសម្រាប់​អ្នក​ដែល​ជួប​ការ​លំបាក ឬការ​បៀត​បៀន​ ដោយ​សារ​ជំនឿ។​ ដើម្បី​អាន​សៀវ​ភៅ​នេះ សូម​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ

[contact-form-7 id="134955" title="Form for DS: keeping the faith"]

មើលឲ្យត្រូវជ្រុង

ថ្មី​ៗ​នេះ ខ្ញុំ​ទើប​តែ​បាន​ដឹង អំពី​ភាព​អស្ចារ្យ​នៃ​រូប​ចម្លាក់​អាណាម័រហ្វ៊ីក។ មើល​ពី​ដំបូង យើង​ឃើញ​ផ្នែក​ជា​ច្រើន​របស់​វា នៅរប៉ាត់​រប៉ាយ គឺ​មើល​មិន​ដឹង​ថា វា​ជា​រូប​អ្វី​ទេ តែ​ពេល​ដែល​យើង​មើល​វា ចំ​ជ្រុង​ដែល​ត្រឹម​ត្រូវ យើង​ក៏​បាន​ដឹង​ថា វា​ជា​រូប​អ្វី​ពិត​ប្រាកដ។ នៅ​ក្នុង​រូប​ចម្លាក់​មួយ​នោះ មាន​បង្គោល​បញ្ឈរ​ជា​ច្រើន បាន​តម្រៀប​គ្នា ដើម្បី​បង្កើត​ជា​រូប​ភាព​របស់​មុខ​នៃ​អ្នក​ដឹក​នាំ​ដ៏​ល្បី​ម្នាក់។ នៅ​ក្នុង​រូប​ចម្លាក់​មួយ​ទៀត  គេ​បាន​យក​ខ្សែ​កាប​ជា​ច្រើន មក​បង្កើត​ជា​ទ្រង់​ទ្រាយ​របស់​សត្វ​ដំរី។ ហើយ​ក្នុង​រូបមួយ​ទៀត មាន​រូប​ចំណុច​មូល​ខ្មៅ​ៗ​រាប់​រយ ដែល​ភ្ជាប់​គ្នា ដោយ​ខ្សែ។ ពេល​ដែល​គេ​មើល​ឲ្យ​ត្រូវ​ជ្រុង​ គេ​ក៏​បាន​ឃើញ​រូប​ភ្នែករបស់​ស្រ្តី​ម្នាក់។ គន្លឹះ​​នៅ​ក្នុង​សិល្បៈអាណាម័រហ្វ៊ីក គឺ​ស្ថិត​នៅ​ត្រង់​ការ​មើល​វា នៅ​ជ្រុង​ខុស​ៗ​គ្នា ទាល់​តែ​អត្ថ​ន័យ​របស់​វា​បានបង្ហាញ​ចេញ​មក​ឲ្យ​យើង​ដឹង​ថា វា​ជា​រូប​អ្វី។​

ជួន​កាល យើង​ក៏​ពិបាក​យល់​ព្រះ​គម្ពីរ​ប៊ីប​ផង​ដែរ ព្រោះ​មាន​ខគម្ពីរ​ជា​ច្រើន ដែល​និយាយ​អំពី​ប្រវត្តិ​សាស្រ្ត កំណាព្យ​ ឬ​អ្វី​ៗ​ផ្សេង​ទៀត។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង ពី​គន្លឹះដើម្បី​អាន​ឲ្យ​យល់​អត្ថ​ន័យ ខគម្ពីរ​ទំាង​នោះ។ យើង​ចាំ​បាច់​ត្រូវ​មើល​ខគម្ពីរខ្លះ នៅ​តាម​ជ្រុង​ខុស​ៗ​គ្នា ដោយ​ជញ្ជឹង​គិតខគម្ពីរ​នោះ​ឲ្យ​បាន​ស៊ី​ជម្រៅ។

យើង​ក៏​ត្រូវ​យល់ អំពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​គ្រីស្ទ តាម​របៀប​នេះ​ផង​ដែរ។ អ្នក​ដែល​ជញ្ជឹង​គិត​យ៉ាង​ប្រុង​ប្រយ័ត្ន​ អំពី​រឿងប្រៀប​ប្រដូច​របស់​ព្រះ​អង្គ នឹង “មាន​ភ្នែក​ដែល​មើល​យល់”អត្ថ​ន័យ​ព្រះ​បន្ទូល​(ម៉ាថាយ ១៣:១០-១៦)។ សាវ័ក​ប៉ុល​បាន​ប្រាប់​លោក​ធីម៉ូថេ ឲ្យ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ ដើម្បី​ឲ្យ​ព្រះ​អង្គ​ប្រទាន​គាត់​នូវ​ការ​យល់​ដឹង​(២ធីម៉ូថេ ២:៧)។ ហើយ​បទ​គម្ពីរ ទំនុកដំកើង ជំពូក១១៩ ក៏​បាន​ប្រាប់​យើង​ផង​ដែរ​ថា ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល…

នៅតែមិនគ្រប់

លោក​ហ្វ្រែង ប៊័រមែន(Frank Borman) គឺ​ជា​មេ​បញ្ជាការ នៅ​ក្នុង​បេសកកម្ម​អវកាស​លើក​ទី​មួយ ដែល​ធ្វើ​ដំណើរ​តាម​គន្លង​ជុំវិញ​ស្ថាន​ព្រះ​ច័ន្ទ។ គាត់​មិន​មាន​ការ​ស្ងប់​ស្ងែង​អ្វី​ទេ។​​ ការ​ធ្វើ​ដំណើរ​នេះ​បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ ទំាង​ទៅ​ទាំង​មក។ លោក​ហ្វ្រែង​បាន​ពុល​យាន្ត​អាវកាស ហើយក៏​បាន​ក្អួត​ចង្អោរ។ គាត់​ថា ភាព​គ្មាន​ទម្ងន់ ឬគ្មាន​ទំនាញ​ផែន​ដី នៅ​ក្នុង​ទីអវកាស គឺ​ជារឿង​ល្អ​គួរសម ដែល​មាន​រយៈ​ពេល​៣០​វិនាទី គាត់​ក៏​បាន​ទម្លាប់​ខ្លួន​នឹង​វា។ ពេល​យាន្ត​អាវកាស​របស់​គាត់​បើក​ទៅ​ជិត​ស្ថានព្រះ​ច័ន្ទ​គាត់​បាន​ឃើញ​ផ្ទៃ​ដី​ប្រផេះ​ស្រអាប់​របស់​វា ដែល​មាន​រណ្តៅ​មូល​ៗ​ជា​ច្រើន។ ក្រុម​ការងារ​របស់​គាត់​ក៏​បាន​ថត​រូប​ភាពវាល​រហោស្ថាន​ពណ៌​ប្រផេះ​ដ៏​ធំ​ល្វឹង​ល្វើយ​នោះ បន្ទាប់​មក ក៏បែរជា​មាន​អារម្មណ៍​ធុញ​ទ្រាន់។​

លោក​ហ្វ្រែង​បាន​ទៅ​ដល់​កន្លែង​ដែល​ពី​មុន​មក មិន​ដែល​មាន​នរណា​ទៅ​ដល់។ តែ​វា​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​គាត់​ទេ។ បើសិន​ជា​គាត់​មាន​ការ​ធុញ​ទ្រាន់​យ៉ាង​ឆាប់​រហ័ស ចំពោះ​បទ​ពិសោធន៍​នៅ​ក្រៅ​ផែន​ដី​ទៅ​ហើយ នោះ​យើង​ប្រហែល​ជា​គួរ​តែ​មានការ​រំពឹង​ចង់​បាន​តិច​ជាង​មុន ចំពោះ​រឿង​អ្វី​ដែល​កំពុង​កើត​ឡើង។ គ្រូ​ក្នុង​កណ្ឌ​សាស្តា​បាន​សង្កេត​ឃើញ​ថា គ្មាន​បទ​ពិសោធន៍ណា​មួយ​ក្នុង​ផែន​ដី​នេះ ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​ដ៏​គ្រប់​គ្រាន់​នោះ​ឡើយ។ “ភ្នែក​មើល​មិន​ចេះ​ឆ្អែត ហើយ​ត្រចៀក​ស្តាប់​ក៏​មិន​ចេះ​ពេញ​ដែរ”(១:៨)។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា សប្បាយ​បំផុត​នៅ​ពេល​ណា​មួយ ប៉ុន្តែ ការ​សប្បាយ​នោះ​ក៏​បានរលាយ​បាត់​ទៅ​វិញ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​យើង​ក៏​បាន​ស្វែង​រក​ការ​សប្បាយ​បន្ទាប់​ទៀត។​

លោក​ហ្វ្រែង​បាន​ជួប​ពេល​ដែល​រំភើប​បំផុត ក្នុង​ទី​អវ​កាស ពេល​ដែល​គាត់​បាន​ឃើញ​ផែន​ដី​លេច​ចេញ​ពី​ភាព​ងងឹត ​នៅ​ពីក្រោយ​ស្រមោល​ស្ថាន​ព្រះ​ច័ន្ទ។ ផែន​ដី​មាន​សណ្ឋាន​ដូច​គ្រាប់​ឃ្លី​ពណ៌​ខៀវ​លាយ​សរ​ ដែល​ចាំ​ផ្លេក​ៗ​ ដោយ​សារ​ពន្លឺ​ព្រះ​អាទិត្យ​។​ ស្រដៀង​គ្នា​នេះ​ដែរ អំណរ​ដ៏​ពិត​របស់​យើង​ក៏​ចេញ​ពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​បាន​បញ្ចេញ​ពន្លឺ​​មក​លើ​យើង។ ព្រះ​យេស៊ូវ​ជា​អ្នក​ប្រទាន​ជីវិត​មក​យើង​ម្នាក់​ៗ និង​ជា​ប្រភព​តែ​មួយ​នៃ​អត្ថ​ន័យ​របស់​ជីវិត សេចក្តី​ស្រឡាញ់ និង​សម្រស់។ ដូច​នេះ ភាព​ស្កប់​ចិត្ត​ជ្រាល​ជ្រៅ​បំផុត​របស់​យើង មិន​មាន​ប្រភព​ចេញ​ពី​លោកិយ​នេះ​ឡើយ។ ទោះ​យើង​បាន​ទៅ​ដល់​ស្ថាន​ព្រះ​ច័ន្ទ ក៏យើង​នៅ​តែ​មាន​អារម្មណ៍​ថា…

វង្វេងចេញទៅឆ្ងាយ

លោក​មៃឃល យ៉ាខូនេលី(Michael Yaconelli) គឺជា​អ្នក​និពន្ធ​សៀវភៅ​រឿង​កំប្លែង។​​ ដោយ​សារ​គាត់​រស់​នៅ​ក្បែរ​កសិដ្ឋាន​ចិញ្ចឹម​គោ នោះ​គាត់​បាន​សង្កេត​ឃើញ​ថា សត្វ​គោ​ងាយ​នឹង​ដើរ​វង្វេង​ចេញពី​ហ្វូង ពេល​ដែល​ពួក​វា​កំពុង​ស៊ី​ស្មៅ។ ពួក​វា​ចេះ​តែបន្ត​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ដើម្បី​រក​វាល ដែល​​សំបូរ​ស្មៅជាង។ នៅ​ជាយ​កសិដ្ឋាន សត្វ​គោ​អាច​រក​បានស្មៅ​ខ្ចី​ៗ នៅ​ក្រោម​ម្លប់​ដើម​ឈើ។ នៅ​ក្រៅ​របង​ដែល​ដួល​រលំ មាន​រុក្ខ​ជាតិ​តូច​ដែល​មាន​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់។ បន្ទាប់​មក សត្វគោ​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត នៅ​ក្រៅ​របង ហើយ​ក៏​ចេញ​ទៅ​ដល់​ផ្លូវ​ថ្នល់។ ពួក​វា​ស៊ី​ស្មៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​យឺត​ៗ ទាល់​តែ​វង្វេង។​

មិន​មែន​មាន​តែ​សត្វ​គោ​ទេ ដែល​មាន​បញ្ហា​ដើរ​រហេតរហូត។ សត្វ​ចៀម​ក៏​ឧស្សាហ៍​វង្វេង​ចេញ​ពី​ហ្វូង​ផង​ដែរ ហើយ​ចំណែក​ឯមនុស្ស​វិញ ទំនង​ជា​ងាយ​នឹង​វង្វេង​ញឹក​ញាប់​ជាង​សត្វ​ទាំង​នេះ​ទៀត។

ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​នៅ​ក្នុង​ព្រះ​គម្ពីរ ព្រះ​ទ្រង់​បាន​ប្រៀប​ធៀប​យើង នឹង​សត្វ​ចៀម។  យើង​ងាយ​នឹង​ផ្លាស់​ទីទៅ​មុខ​បត់​ចុះ​ឡើង ហើយ​ព្យាយាម​ចម្អែត​ខ្លួន​ឯង នៅ​តាម​ផ្លូវ​របស់​យើង ដោយ​ការ​បន្ថែម​បន្ថយ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្ងង់​ខ្លៅ ដោយ​មិន​បាន​កត់​សម្គាល់​ថា ខ្លួន​ឯង​កំពុង​តែ​វង្វេង​ចេញ​ពី​សេចក្តី​ពិត បាន​ឆ្ងាយ​ប៉ុណ្ណា​ហើយ​ទេ។

មាន​ពេល​មួយ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​ផារិស៊ី អំពី​សត្វ​ចៀម​មួយ​ក្បាល​ដែល​បាន​វង្វេង។ សត្វ​ចៀម​នោះ​ មានតម្លៃ​ចំពោះ​អ្នក​គង្វាល​ណាស់ បាន​ជា​គាត់​ទុក​ហ្វូង​ចៀម​គាត់​ចោល​សិន ដើម្បី​ទៅ​ស្វែង​រក​វា។ ហើយ​ពេល​ដែល​គាត់​បាន​រក​ឃើញ​ចៀម​ដែល​វង្វេង​នោះ គាត់​ក៏​បាន​អរ​សប្បាយ​(លូកា ១៥:១-៧)។

ព្រះជា​ម្ចាស់​ក៏​មាន​ព្រះ​ទ័យ​រីក​រាយ​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ដែល​បាន​ងាក​បែរ​មក​រក​ព្រះ​អង្គ​វិញ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​មានបន្ទូល​ថា “លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ” (ខ.៦)។…

អ្នកធ្វើតាមពាក្យសន្យា

ពេល​ដែល​យ៉ូណាថាន (Jonathan)​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ឡាសូន(LaShonne) ក្នុង​ពិធី​មង្គល​ការ គាត់​បាន​និយាយ​ទាក់​ៗ ដោយសារ​អារម្មណ៍​របស់​គាត់​កំពុង​តែ​ផ្តោត​ទៅ​លើ​ទម្ងន់ នៃ​ការ​សន្យា​ដែល​គាត់​កំពុង​តែ​ធ្វើ​សម្រាប់​នាង។ គាត់​គិត​ថា តើ​ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​អាច​ធ្វើ​ការ​សន្យា​នេះ បើ​សិន​ជា​ខ្ញុំ​មិន​ជឿថា​ ខ្ញុំ​អាច​ធ្វើ​តាម​ពាក្យ​សន្យា​នេះ​?  គាត់​ក៏​បាន​និយាយ​ចេញ​នូវពាក្យ​សន្យា​ទាំង​នោះ​ចប់​សព្វ​គ្រប់ ប៉ុន្តែ ទម្ងន់​នៃ​ការ​ប្តេជ្ញា​ចិត្ត នៅ​តែ​មាន​ដដែល។ បន្ទាប់ពី​ពីធី​ភោជនីយហា​បាន​បញ្ចប់ លោក​យ៉ូណាថាន ក៏​បាន​នាំ​ភរិយា​ថ្មី​ថ្មោង​របស់​ខ្លួន ទៅ​ព្រះ​វិហារ ដើម្បី​អធិស្ឋាន​ជាង​២​ម៉ោង សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​គាត់​ រក្សាពាក្យ​សន្យា​ថា នឹង​ស្រឡាញ់ និង​ថែរក្សា​ឡាសូន​ជា​រៀង​រហូត។​

ការ​ភ័យ​ខ្លាច​ដែល​យ៉ូណាថាន មាន​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​គាត់ គឺ​ដោយ​សារ​គាត់​បាន​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​គាត់ ដែល​ជា​មនុស្ស។ ប៉ុន្តែ ព្រះ​ដែល​បាន​សន្យា​ថា នឹង​ប្រទាន​ពរ​ដល់​ប្រជាជាតិ​ទាំង​ឡាយ​ តាម​រយៈ​កូន​ចៅ​របស់​លោក​អ័ប្រាហំា​(កាឡាទី ៣:១៦) ទ្រង់​មិន​មាន​ភាព​កម្សោយ​ឡើយ។​

អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​ដែល​ជា​ជន​ជាតិ​យូដា ឲ្យ​មាន​ការ​ស៊ូទ្រំា ហើយ​អត់​ធ្មត់ ក្នុង​ការ​បន្ត​ជឿព្រះ​យេស៊ូវ ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​រំឭក​ពួក​គេ អំពី​ព្រះ​បន្ទូល​សន្យា​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​លោក​អ័ប្រាហំា និង​ការ​អត់​ធ្មត់​របស់​គាត់​ក្នុង​ការ​រង់​ចាំ ព្រម​ទាំង​ការ​សម្រេច​ព្រះ​បន្ទូល​សន្យា​នេះ​(ហេព្រើរ ៦:១៣-១៥)។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ពរ​លោក​អ័ប្រាហាំ​ ឲ្យមាន​កូនចៅ​ជា​ច្រើន តែ​វ័យ​ចំណាស់​របស់​លោក​អ័ប្រាហាំ និង​នាង​សារ៉ា មិន​បាន​រារាំង​មិន​ឲ្យ​សម្រេច​ព្រះ​បន្ទូល​សន្យា​នេះ​ឡើយ​(ខ.១៤)។

តើ​អ្នក​មាន​ការ​ពិបាក​ទុក​ចិត្ត​ព្រះ ដោយ​សារ​ភាព​ទន់​ខ្សោយ ចំណុច​ខ្វះ​ខាត និង​ភាព​ជា​មនុស្ស​ឬ? តើ​អ្នក​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ធ្វើ​តាម​ការ​ប្តេជ្ញា​ចិត្ត ឬ​ពិបាក​ធ្វើ​តាម​ការ​សន្យា​របស់​អ្នក​ឬ​ទេ? ក្នុង​បទ​គម្ពីរ​២កូរិនថូស ១២:៩ ព្រះ​ជា​ម្ចាស់​បាន​សន្យាថា…

មេសោរនៃសេចក្តីស្រឡាញ់

មាន​ពេល​មួយ ខ្ញុំ​បាន​ឈរ​មើល ដោយ​ចិត្ត​ស្ងើច ចំពោះ​មេសោរ​រាប់​សែន ដែល​មាន​ឆ្លាក់​អក្សរ​ពី​លើ​ផ្តើម​ដោយ​ពាក្យ​គូ​ស្នេហ៍ ហើយ​ត្រូវ​បាន​គេ​យក​មក​ចាក់​ជាប់​នឹង​ផ្នែក​នីមួយ​ៗ នៃ​ស្ពាន​ផុន ដេស អាត នៅ​ទី​ក្រុង​ប៉ារីស។ ស្ពាន​នេះ​ត្រូវ​បាន​គេ​សង់​ឡើង សម្រាប់​អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់​ស្ទឹង​សែន ហើយ​មាន​ពោរ​ពាស​ទៅ​ដោយ​មេសោរ​ដែល​ជា​និមិត្ត​រូប​នៃ​សេចក្តី​ស្រឡាញ់ ដែល​គូស្នេហ៍​ទាំង​ឡាយបាន​ប្រើ ដើម្បី​ប្រកាស់ អំពី​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ស្រឡាញ់​គ្នា​រៀង​រហូត។ កាល​ពី​ឆ្នាំ​២០១៤ គេ​បាន​ប៉ាន់​ប្រម៉ាន​ថា មេសោរ​ទាំង​នោះ​មាន​ទម្ងន់​ជា​សរុប​ប្រហែល​៥០​តោន ហើយ​បាន​បណ្តាល​ឲ្យ​ស្ពាន​នោះ​រលំ​អស់​មួយ​ផ្នែក​ ដូច​នេះ​ គេចាំ​បាច់​ត្រូវ​យក​សោរ​ទំាង​នោះ​ចេញ​ពី​ស្ពាន។​

វត្តមាន​របស់​មេសា​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ច្រើន​យ៉ាង​នេះ បាន​ឆ្លុះ​បញ្ចំាង​អំពី​ការ​ស្រេក​ឃ្លាន​ដ៏​ជ្រាល​ជ្រៅ ដែល​យើង​មាន ក្នុងនាម​ជា​មនុស្ស គឺ​ស្រេក​ឃ្លាន​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ។ កណ្ឌ​គម្ពីរ​បទ​ចម្រៀង​សាឡូម៉ូន ជា​កណ្គ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​ពិពណ៌នា អំពី​ការ​សន្ទ​នា រវាង​គូរ​ស្នេហ៍​ពីរ​នាក់ ដែល​ក្នុង​នោះ ស្រ្តី​បាន​បង្ហាញ​បំណង​ចិត្ត​របស់​ខ្លួន ដែល​ចង់​បាន​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដោយ​និយាយ​ទៅ​កាន់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង​ថា “សូម​ប្តិត​នាង​និត្យ​នៅ​ព្រះ​ទ័យ​ទ្រង់​ដូច​ជា​ត្រា គឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ​ពាហុទ្រង់​ផង​(៨:៦)។ នាង​ចង់​បាន​សុវត្ថិភាព និង​ភាព​ជាប់​លាប់ នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដូច​ជា​ត្រា​បោះ​ជាប់​ព្រះ​ទ័យ​ទ្រង់ ឬ​ចិញ្ចៀន ដែល​ជាប់​នឹង​ព្រះ​អង្គុលី​របស់​ទ្រង់។​

ការ​ស្រេក​ឃ្លាន​ចង់​បាន​សេចក្តី​ស្រឡាញ់​បែប​រ៉ូមិនទិច​ដ៏​ស្ថិត​ស្ថេរ ក្នុង​កណ្ឌ​គម្ពីរ​បទ​ចម្រៀង​សាឡ៉ូម៉ូន បាន​ចង្អុល​បង្ហាញយើង​ ឲ្យ​ងាក​ទៅ​រក​សេចក្តី​ពិត​ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ ដែល​ជា​កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី ដែល​បាន​ចែង​ថា​ ​ទ្រង់​ក៏​ដៅ​ចំណាំ​យើង ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ(១:១៣)។ សេចក្តី​ស្នេហា​របស់​មនុស្ស​អាច​សាវ៉ា ហើយ​មេសោរ​ក៏​អាច​ត្រូវ​គេ​ដោះ​ចេញ​ពី​ស្ពាន​ផងដែរ ប៉ុន្តែ ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​គ្រីស្ទ​គង់​នៅ​ក្នុង​យើង ធ្វើ​ជា​ត្រា​អចិន្រ្តៃ ដែល​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​កូន​ព្រះ​អង្គ។—Lisa…

តើបាបអ្នកធ្ងន់ពេកឬ?

មាន​ពេល​មួយ សាស្ត្រា​ចារ្យ​អក្សរ​សាស្រ្ត​អង់​គ្លេស នៅ​មហា​វិទ្យាល័យ​របស់​ខ្ញុំ​បាន​និយាយ​ថា​ បើ​សិន​ជា​គាត់​ប៉ះ​ព្រះ​គម្ពីរ ដៃ​របស់​គាត់​នឹង​ត្រូវ​ភ្លើង​ឆេះ​មិន​ខាន។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​ណាស់ ដែល​បាន​ឮ​គាត់​និយាយ​ដូច​នេះ។ រឿង​ប្រលោម​លោក ដែល​យើង​កំពុង​តែ​អាន កាល​ពី​ពេល​ព្រឹក​នោះ មាន​ខគម្ពីរ​យោង​មួយ ហើយ​ពេល​ដែល​ខ្ញុំ​ដក​ព្រះ​គម្ពីរ​ចេញ​មក​ក្រៅ ដើម្បី​មើល គាត់​ក៏​បាន​ឃើញ​ខ្ញុំ ហើយ​ក៏​បាន​និយាយ​ពាក្យ​ដូច​នេះ​តែ​ម្តង។ សាស្ត្រា​ចារ្យ​របស់​ខ្ញុំ​ហាក់​ដូច​ជា​គិត​ថា គាត់​មាន​បាបខ្លាំង​ពេក មិន​អាច​ទទួល​ការ​អត់​ទោស​ពី​ព្រះ​បាន​ទេ។ ខ្ញុំ​ដឹង​ថា គាត់​គិត​ខុស តែ​ខ្ញុំ​គ្មាន​សេចក្តី​ក្លាហាន​គ្រប់​គ្រាន់ ដើម្បី​ប្រាប់​គាត់ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ និង​ប្រាប់​ថា ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា យើង​តែង​តែ​អាច​ស្វែង​រក​ការ​អត់​ទោស​បាប​ពី​ព្រះ​ជា​និច្ច។​

ព្រះ​គម្ពីរ​នេហេមា​ក៏​បាន​ចែង អំពី​គំរូ​នៃ​ការ​ប្រែ​ចិត្ត និង​ការ​អត់​ទោស​បាប​ផង​ដែរ។ កាល​នោះ ពួក​អ៊ីស្រា​អែល​ត្រូវ​បាន​និរទេស​ចេញ​ពី​ស្រុក​កំណើត ដោយ​សារ​ពួក​គេ​បាន​ធ្វើ​អំពើ​បាប ទាស់​នឹង​ព្រះ​អម្ចាស់ ប៉ុន្តែ ឥឡូវ​នេះ គេ​បាន​អនុញ្ញាត​ពួក​គេ​ឲ្យ​ត្រឡប់​មក​ទីក្រុង​យេរូសាឡិម​វិញ។ ពេល​ដែល​ពួក​គេ​បាន​ចូល​តំាង​ទីលំ​នៅ ហោរ៉ា​អែសរ៉ា ក៏​បាន​អាន​ក្រឹត្យ​វិន័យ ឲ្យ​ពួក​គេ​ស្តាប់​(នេហេមា ៧:៧៣-៨:៣)។ ពួក​គេ​បាន​សារភាព​អំពើ​បាប​របស់​ខ្លួន ដោយ​នឹក​ចាំ​ថា ទោះ​ពួក​គេ​មាន​អំពើ​បាប​ក៏​ដោយ ក៏​ព្រះ​ទ្រង់​មិន​បាន​ចាក​ចេញ ឬ​បោះ​បង់​ពួក​គេ​ចោល​ឡើយ​(៩:១៧,១៩)។ ព្រះ​អង្គ​បាន​ឮ​ពួក​គេ ពេល​ពួក​គេ​ទួញ​យំ ហើយ​ព្រះ​អង្គ​ក៏​មាន​ព្រះ​ទ័យ​អត់​ធ្មត់​ចំពោះ​ពួក​គេ ដោយ​ព្រះ​ទ័យ​អាណឹត និង​មេត្តា​(ខ.២៧-៣១)។

ព្រះ​ជា​ម្ចាស់​ក៏​មាន​ព្រះ​ទ័យ​អត់​ធ្មត់ ចំពោះ​យើង​ផង​ដែរ។ ព្រះ​អង្គ​នឹង​មិន​បោះ​បង់​ចោល​យើង​ឡើយ បើ​សិន​ជា​យើង​សម្រេច​ចិត្ត​សារភាព​អំពើ​បាប​របស់​យើង ហើយ​ងាក​បែរ​ទៅ​រក​ព្រះ​អង្គ។ កាល​នោះ ខ្ញុំ​ស្តាយ ដែល​ខ្ញុំ​មិន​បាន​ប្រាប់​សាស្រ្តា​ចារ្យ​របស់​ខ្ញុំ​ថា ព្រះ​យេស៊ូវ​នៅ​តែ​ស្រឡាញ់​គាត់…

ផ្លូវនៃការនឹកចាំ ដែលព្រះទ្រង់បានសង់

ពេល​ដែល​កូន​ប្រុស​ខ្ញុំ ដែល​ជា​មនុស្ស​ពេញ​វ័យ បាន​ជួប​ប្រទះ​រឿង​ដ៏​ពិបាក ខ្ញុំ​ក៏​បាន​រំឭក​គាត់​ថា ព្រះ​ទ្រង់​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់ និង​បំពេញ​តម្រូវ​ការ​របស់​ខ្ញុំ ដែល​ជា​ឪពុក​របស់​គាត់​ជា​និច្ច ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​មិន​អាច​រក​ការងារ​ធ្វើ។ ខ្ញុំក៏​បាន​រំឭក អំពី​ពេល​ដែល​ព្រះ​ទ្រង់​ចម្រើន​កម្លាំង​ដល់​ក្រុម​គ្រួសារ​យើង ហើយ​ប្រទាន​នូវ​សន្តិ​ភាព នៅ​ពេល​ដែល​ម្តាយ​របស់​ខ្ញុំ​បានបរាជ័យ​នៅ​ក្នុង​ការ​តយុទ្ធ​នឹង​ជម្ងឺ​មហារីក​ឈាម។ ខ្ញុំ​ក៏​បាន​លើក​ឡើង អំពី​រឿង​នៃ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ ដែល​យើង​បានសរសេរ​នៅ​លើ​ក្រដាស់​សៀត​ចូល​ក្នុង​ព្រះ​គម្ពីរ ហើយ​ក៏​បាន​បញ្ជាក់​ថា ព្រះ​អង្គ​តែង​​តែ​គោរព​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​ជានិច្ច​។ ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​នឹក​ចាំ ដែល​គ្រួសារ​យើង​មាន​ជា​មួយ​ព្រះ​អង្គ ដោយ​រំឭក​គាត់​ អំ​ពី​របៀប​ដែលព្រះ​អង្គ​នៅ​តែ​អាច​ឲ្យ​យើង​ពឹង​ផ្អែក​បាន ពេល​យើង​ឆ្លង​កាត់​ពេល ដែល​ពិបាក​ដូច​ការ​ដើរ​កាត់​ជ្រលង​ភ្នំ និង​ឡើង​ទៅ​កំពូលភ្នំ​។ ទោះ​យើង​កំពុង​តែ​មាន​ទុក្ខ​លំបាក ឬ​អរ​សប្បាយ​ក្តី ព្រះ​វត្ត​មាន​ ក្តី​ស្រឡាញ់ និង​ព្រះ​គុណ​របស់​ព្រះ​អង្គ ​តែង​តែ​គ្រប់​គ្រាន់​ជា​និច្ច។​

ខ្ញុំ​ចូល​ចិត្ត​ពង្រឹង​ជំនឿ តាម​របៀប​នេះ ហើយ​ក៏​បាន​ដឹង​ផង​ដែរ​ថា​ ព្រះ​ជា​ម្ចាស់​បាន​រចនា​យើង​មក ឲ្យ​មាន​ទម្លាប់​ចែក​ចាយ​រឿង ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ជឿ​ព្រះ​អង្គ។ ពេល​ដែល​ពួក​អ៊ីស្រាអែល​បាន​នឹក​ចាំ​ អំពី​រឿង​ទំាង​អស់​ដែល​ព្រះទ្រង់​បាន​ធ្វើ កាល​ពី​មុន នោះ​ព្រះ​អង្គ​ក៏​បាន​តម្រៀប​ថ្ម​មូល​នៃ​ការ​ទុក​ចិត្ត នៅ​លើ​ផ្លូវ​នៃ​ការ​នឹក​ចាំ​របស់​ពួក​គេ។​

ពួក​អ៊ីស្រាអែល​បាន​ឃើញ​ព្រះ​ទ្រង់​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ខណៈ​ពេល​ដែល​ពួក​គេ​ដើរ​តាម​ព្រះ​អង្គ(ចោទិយកថា ៤:៣-៦)។ ព្រះ​អង្គ​តែង​តែ​ស្តាប់​ឮ និង​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ពួក​គេ​ជា​និច្ច​(ខ.៧)។ ពួក​អ៊ីស្រាអែល​បាន​អរ​សប្បាយ និង​ជជែក​ជា​មួយ​អ្នក​ជំនាន់​ក្រោយ​(ខ.៩) ដោយ​ចែក​ចាយ​ ព្រះ​បន្ទូល​ដ៏​បរិសុទ្ធ ដែល​ព្រះ​ដ៏​ពិត ទ្រង់​បាន​បណ្តាលឲ្យ​តែង និង​រក្សា​ទុក​(ខ.១០)។

ខណៈ​ពេល​ដែល​យើង​និយាយ​ប្រាប់​អ្នក​ជំនាន់​ក្រោយ អំពី​ព្រះ​ចេស្តា សេចក្តី​មេត្តា និង​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ នោះជំនឿ​របស់​យើង និង​ជំនឿ​របស់​អ្នក​ដទៃ…