អាហារទន់ត្រូវមកមុន
នៅសតវត្សរ៍ទី៧ ចក្រភពអង់គ្លេស ជាទឹកដី ដែលមាននគរជាច្រើន ដែលមានសង្រ្គាមជាមួយគ្នាជាញឹកញាប់។ ពេលដែលស្តេចមួយអង្គ ព្រះនាម អូស្វ៊ល នៃនគរនតសាំព្រា(Oswald of Northumbria) ក្លាយជាអ្នកជឿព្រះយេស៊ូវ គាត់ក៏បានអំពាវនាវ ឲ្យមានបេសកជនម្នាក់ នាំដំណឹងល្អ ចូលតំបន់របស់ទ្រង់។ គេក៏បានចាត់បុរសម្នាក់ឈ្មោះ ឃរមែន(Corman) ឲ្យទៅផ្សាយដំណឹងល្អនៅទីនោះ តែអ្វីៗមិនមានដំណើរការល្អ។ គាត់ឃើញជនជាតិអង់គ្លេសមានចិត្ត “រឹងចចេស” មានអត្តចរិត ដូចមនុស្សព្រៃ ហើយមិនចាប់អារម្មណ៍ ចំពោះការបង្រៀនរបស់គាត់ ដូចនេះ គាត់ក៏បានវិលត្រឡប់មកផ្ទះវិញ ដោយចិត្តនឿយណាយ។
អ្នកបម្រើព្រះម្នាក់ទៀតឈ្មោះ អេដិន(Aidan) ក៏បានប្រាប់ទៅលោកឃរមិនថា ការបង្រៀនរបស់គាត់ លើសពីកំរិត ដែលអ្នកស្តាប់របស់គាត់អាចយល់បាន។ គាត់មិនបានផ្តល់ឲ្យប្រជាជននៅនគរនតសាំព្រា នូវ “គោលលទ្ធិងាយៗ ដែលប្រៀបដូចជាទឹកដោះខាងវិញ្ញាណ”នោះទេ តែគាត់បានផ្តល់ឲ្យពួកគេ នូវការបង្រៀន ដែលពួកគេមិនទាន់អាចយល់ដល់។ លោកអេដិនក៏បានទៅនគរនតសំាព្រា ហើយក៏បានបង្រៀនប្រជាជននៅទីនោះ តាមកំរិតនៃការយល់ដឹងរបស់គេ។ មនុស្សរាប់ពាន់នាក់ក៏បានទទួលជឿព្រះយេស៊ូវ។
ត្រង់ចំណុចនេះ លោកអេដិន ធ្វើបេសកកម្ម ដោយយល់ស្ថានភាព ដោយផ្អែកទៅលើព្រះគម្ពីរ។ គឺដូចដែលសាវ័កប៉ុលបានប្រាប់ពួកជំនុំនៅទីក្រុងកូរិនថូសថា “ខ្ញុំបានឲ្យទឹកដោះមកអ្នករាល់គ្នាផឹក មិនបានឲ្យសាច់បរិភោគទេ ដ្បិតកាលណោះអ្នករាល់គ្នាពុំអាចនឹងបរិភោគបាន ហើយឥឡូវនេះ ក៏មិនទាន់បានដែរ”(១កូរិនថូស ៣:២)។ បទគម្ពីរហេព្រើរ បានចែងថា…
ធ្វើការរួមគ្នា
លោកចូ(Joe) បានធ្វើការក្នុងមួយថ្ងៃ លើស១២ម៉ោង ហើយជាញឹកញាប់ គាត់មិនមានថ្ងៃឈប់សម្រាកទេ។ ការងារមនុស្សធម៌របស់គាត់ បានទាមទារពេលវេលា និងកម្លាំងជាច្រើន ពីគាត់ ជាហេតុធ្វើឲ្យគាត់ មិនសូវមានពេល និងកម្លាំង ដើម្បីនៅក្បែរប្រពន្ធកូនរបស់គាត់ ពេលគាត់នៅផ្ទះ។ បន្ទាប់ពីជម្ងឺស្ត្រេសដ៏រាំរ៉ៃបានបណ្តាលឲ្យគាត់ចូលពេទ្យ មិត្តភក្តិរបស់គាត់ម្នាក់បានរៀបចំមនុស្សមួយក្រុម ឲ្យជួយគាត់។ គាត់មានការភ័យខ្លាច នៅក្នុងការប្រគល់ការគ្រប់គ្រងមុខជំនួញឲ្យទៅអ្នកដទៃ តែគាត់ក៏ដឹងផងដែរថា គាត់មិនអាចធ្វើការដូចមុនបានទេ។ គាត់ក៏បានព្រមទុកចិត្តព្រះ និងមិត្តភក្តិគាត់ ខណៈពេលដែលគាត់ ប្រគល់ការទទួលខុសត្រូវ ឲ្យទៅមនុស្សមួយក្រុម ដែលពួកគេបានជ្រើសរើសជាមួយគ្នា។ មួយឆ្នាំក្រោយមក លោកចូ ក៏បានទទួលស្គាល់ថា ការងារមនុស្សធម៌ និងក្រុមគ្រួសាររបស់គាត់ មិនអាចមានការរីកចម្រើនបានឡើយ បើសិនជាគាត់មិនព្រមទទួលជំនួយដែលព្រះទ្រង់បានប្រទានទេនោះ។
ព្រះទ្រង់មិនបានរៀបចំមនុស្ស សម្រាប់ឲ្យលូតលាស់ ដោយគ្មានជំនួយពីសហគមន៍ដែលមានក្តីស្រឡាញ់នោះឡើយ។ ក្នុងបទគម្ពីរ និក្ខមនំ ១៨ លោកម៉ូសេបានដឹកនំា ពួកអ៊ីស្រាអែលកាត់វាលរហោស្ថាន។ គាត់បានព្យាយាមបម្រើរាស្រ្តរបស់ព្រះ ក្នុងនាមជាគ្រូបង្រៀន អ្នកប្រឹក្សាយោបល់ និងចៅក្រមតែម្នាក់ឯង។ ពេលដែលឪពុកក្មេកគាត់មកលេងគាត់ ក៏បានឲ្យយោបលគាត់ថា “ឯងនឹងថយកំឡាំងទៅ ព្រមទាំងកំឡាំងនៃបណ្តាជនដែលនៅជាមួយនឹងឯងផង ពីព្រោះការនេះហួសកំឡាំងឯងហើយ នឹងធ្វើតែម្នាក់ឯងមិនបានទេ”(និក្ខមនំ ១៨:១៨)។ គាត់ក៏បានលើកទឹកចិត្តលោកម៉ូសេ ឲ្យចែករំលែកបន្ទុកការងារដល់អ្នកដទៃទៀត ដែលស្មោះត្រង់។ លោកម៉ូសេក៏បានទទួលជំនួយពីគេ ហើយការនេះមានប្រយោជន៍យ៉ាងខ្លាំង ចំពោះសហគមន៍។
ពេលដែលយើងទុកចិត្តថា…
ចូលមកជិតព្រះអង្គ
មានពេលមួយកូនស្រីខ្ញុំបានសួរខ្ញុំថា “ប៉ា អានសៀវភៅរឿងឲ្យកូនស្តាប់បានទេ?” នេះមិនមែនជាសំណួរចម្លែក ដែលក្មេងសួរទៅឪពុកម្តាយ ក្នុងសង្គមបស្ចិមប្រទេសនោះទេ។ តែកូនស្រីខ្ញុំអាយុ១១ឆ្នាំហើយ។ សព្វថ្ងៃនេះ ការស្នើរសុំដូចនេះ មានកាន់តែតិចទៅៗ បើប្រៀបធៀបនឹងកាលដែលនាងនៅក្មេងជាងនេះ។ ខ្ញុំក៏បានឆ្លើយតបយ៉ាងរីករាយថា ខ្ញុំនឹងអានសៀវភៅឲ្យនាងស្តាប់ ហើយនាងក៏បានចូលមកអង្គុយក្បែរខ្ញុំនៅលើសាឡុង។
ពេលដែលខ្ញុំអានសៀវភៅរឿងឲ្យនាងស្តាប់ នាងក៏បានបង្ហាញនូវអារម្មណ៍រីករាយ ចំពោះខ្ញុំណាស់។ ក្នុងនាមជាឪពុកម្តាយ ពេលនោះស្ថិតក្នុងចំណោមពេលដែលរីករាយបំផុត ហើយក៏បាននឹកចាំ អំពីសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះ ដែលព្រះវរបិតា មានចំពោះយើង និងព្រះទ័យដ៏ជ្រាលជ្រៅ ដែលចង់ឲ្យយើង ចូលទៅក្នុងព្រះវត្តមាន និងក្តីស្រឡាញ់ទ្រង់ ដោយភាពស្និទ្ធស្នាល។
នៅពេលនោះ ខ្ញុំក៏បានដឹងថា ខ្ញុំពិតជាដូចកូនស្រីរបស់ខ្ញុំណាស់។ ជាញឹកញាប់ ខ្ញុំបានផ្តោតទៅលើការពឹងផ្អែកខ្លួនឯង។ ដូចនេះ ខ្ញុំពិតជាងាយនឹងភ្លេច អំពីសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានសម្រាប់យើង ជាក្តីស្រឡាញ់ដ៏ស្រទន់ និងការពារយើង គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក១១៦ បានពិពណ៌នាថា ព្រះអង្គ “ប្រកបដោយសេចក្តីមេត្តាករុណា សេចក្តីសុចរិត… និងសេចក្តីអាណិតអាសូរ”។ គឺជាសេចក្តីស្រឡាញ់ ដែលនាំឲ្យខ្ញុំចូលទៅជិតព្រះអម្ចាស់ ដោយការសព្វព្រះទ័យពីព្រះអង្គ។
បទគម្ពីរទំនុកដំកើង ១១៦:៧ បានលើកឡើងថា យើងចាំបាច់ត្រូវរំឭកខ្លួនឯង ជាទៀងទាត់ អំពីសេចក្តីស្រឡាញ់របស់ព្រះ ហើយចូលទៅជិតព្រះអង្គ ដែលបានស្វាគមន៍យើងថា “ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសំរាករបស់ខ្លួនវិញ ដ្បិតព្រះយេហូវ៉ា…
រៀនសូត្រពីទង្វើដ៏ល្ងង់ខ្លៅ
មានបុរសម្នាក់បានដើរចូលទៅក្នុងហាងលក់ទំនិញមួយ នៅទីក្រុងវ៉ូឡុនហ្គុង ប្រទេសអូស្រ្តាលី គាត់បានដាក់ក្រដាស់ប្រាក់ ២០ដុល្លា មួយសន្លឹកនៅលើតុគិតលុយ ដើម្បីសុំដូរលុយ។ ពេលដែលអ្នកគិតលុយបើកថតតុ បុរសនោះក៏បានដកកំាភ្លើងចេញមក ហើយក៏បានបង្គាប់ឲ្យគាត់ប្រគល់លុយទំាងអស់ ដែលមាននៅក្នុងថតតុ។ អ្នកគិតលុយក៏ព្រមប្រគល់ឲ្យ។ បុរសនោះក៏បានយកលុយពីអ្នកគិតលុយ ហើយរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវក្រដាស់ប្រាក់២០ដុល្លា នៅលើតុ។ តាមពិត លុយក្នុងថតតុទាំងអស់ ដែលគាត់ប្លន់បាន មានតែ១៥ដុល្លា ប៉ុណ្ណោះ។
ពេលខ្លះ យើងបានប្រព្រឹត្តនូវទង្វើរដ៏ល្ងង់ខ្មៅ តែខុសពីចោរនោះ នៅត្រង់ថា យើងបានព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។ អ្វីដែលសំខាន់នោះគឺ តើយើងបានរៀនសូត្រអ្វីខ្លះ ពីទង្វើរដ៏ល្ងង់ខ្លៅនោះ។ បើគ្មានការកែតម្រង់ទេ ការសម្រេចចិត្តដែលខ្វះប្រាជ្ញានេះ អាចក្លាយជាទម្លាប់ ដែលនឹងក្លាយជាចរិតលក្ខណៈអវិជ្ជមានរបស់យើង។ និយាយរួម យើងនឹងក្លាយជា “មនុស្សល្ងីល្ងើ ដែលខ្វះប្រាជ្ញា”(សាស្តា ១០:៣)។
ជួនកាល យើងពិបាកទទួលស្គាល់ភាពល្ងង់ខ្លៅរបស់យើង ដោយសារយើងមិនចង់គិតអំពីវាច្រើន។ យើងប្រហែលជាចាំបាច់ត្រូវគិតពិចារណា អំពីភាពខ្វះចន្លោះ នៅក្នុងចរិតលក្ខណៈរបស់យើង ទោះវាមានការពិបាកក៏ដោយ។ ពុំនោះទេ យើងចាំបាច់ត្រូវទទួលស្គាល់ថា ពេលនោះ យើងបានធ្វើការសម្រេចចិត្តលឿនពេក ហើយពេលក្រោយ យើងនឹងមានការប្រុងប្រយ័ត្ន។ ទោះយើងធ្វើវា ដោយសារមូលហេតុអ្វីក៏ដោយ ទង្វើរល្ងង់ខ្លៅមិនដែលឲ្យយើងចំណេញឡើយ។
តែអរព្រះគុណព្រះ ដែលទ្រង់អាចប្រើភាពល្ងង់ល្ងើរបស់យើង ដើម្បីលត់ដំ និងកែប្រែយើង។ យើងប្រហែលមិនចូលចិត្តការលត់ដំទេ តែការហ្វឹកហាត់ នៅក្នុងការលត់ដំ…
ត្រង់ចំណុចដែលអាក្រក់បំផុត
“នាងមានលក្ខណៈដែលអាចឲ្យខ្ញុំទ្រាំទ្របាន តែមិនមានសម្រស់គ្រប់គ្រាន់ ដើម្បីល្បួងខ្ញុំទេ”។ នេះជាពាក្យសម្តីដែលលោក ដាស៊ី(Darcy) បាននិយាយចេញមក ក្នុងរឿង អំណួត និងបុរេវិន្និច្ឆ័យ ដែលអ្នកស្រីចេន អូស្ទីន(Jane Austen) បាននិពន្ធ និងជាមូលហេតុ ដែលខ្ញុំមិនដែលភ្លេចរឿងប្រលោមលោកនេះ និងឥទ្ធិពល ដែលវាមានមកលើខ្ញុំ។ បន្ទាប់ពីខ្ញុំបានអានពាក្យមួយប្រយោគនេះហើយ ខ្ញុំក៏បានគិតច្បាស់ថា ខ្ញុំមិនអាចចូលចិត្តតួអង្គឈ្មោះដាស៊ីបានទេ។
តែខ្ញុំបានគិតខុស។ ខ្ញុំក៏មានការផ្លាស់ប្តូរគំនិតរបស់ខ្ញុំបន្តិចម្តងៗ ដោយការស្ទាក់ស្ទើរខ្លះៗ គឺមិនខុសពីតួអង្គ អេលីហ្សាប៊ែត បេននេត(Elizabeth Bennet) នោះឡើយ។ ខ្ញុំក៏ដូចគាត់នៅត្រង់ចំណុចដែលថា ខ្ញុំមិនចង់ស្គាល់ចរិកលក្ខណៈរបស់លោកដាស៊ីឲ្យបានច្បាស់ ហេតុនេះហើយ ខ្ញុំចូលចិត្តបញ្ចេញប្រតិកម្ម ចំពោះចំណុចអាក្រក់បំផុតរបស់គាត់។ ពេលដែលខ្ញុំបានអានរឿងនេះចប់ ខ្ញុំក៏បានឆ្ងល់ថា តើមាននរណាខ្លះ ដែលបានធ្វើនូវកំហុសដូចនេះ នៅក្នុងជីវិតពិត? តើខ្ញុំបានបាត់បង់ឱកាសមានមិត្តភាពណាខ្លះ ដោយសារការចូលចិត្តថ្កោលទោសអ្នកដទៃ?
នៅក្នុងចំណុចស្នូលនៃជំនឿលើព្រះយេស៊ូវ គឺមានការទតឃើញ ការស្រឡាញ់ និងការឱបក្រសោប ពីព្រះអង្គសង្រ្គោះនៃយើង ទោះយើងមានលក្ខណៈអាក្រក់បំផុតក៏ដោយ(រ៉ូម ៥:៨ និង ១យ៉ូហាន ៤:១៩)។ យើងចាំបាច់ត្រូវដឹងថា យើងអាចលះចោលជីវិតចាស់ និងក្លែងក្លាយរបស់យើង ដើម្បីទទួលយកអត្តសញ្ញាណដ៏ពិត នៅក្នុងព្រះគ្រីស្ទ(អេភេសូរ ៤:២៣-២៤)។ ហើយយើងក៏មានអំណរ ពេលដែលបានដឹងថា យើងមិននៅដាច់តែឯងទៀតឡើយ តែជាផ្នែកមួយ…
ដើមឈើដែលប្រោសឲ្យជា
រថយន្ត ដែលមានយឺហោ មេកឡរិន ៧២០s ត្រូវបានគេដាក់លក់ក្នុងតម្លៃ៣០ម៉ឺនដុល្លា។ រថយន្តនេះមានទំហំម៉ាស៊ីន V8 និងមានកម្លាំង៧១០សេះ គឺលើសពីតម្រូវការរបស់អ្នក នៅក្នុងការបើកបរទៅធ្វើការ នៅពេលព្រឹក។
អ្នកប្រហែលជាចង់ប្រើវាឲ្យពេញកម្លាំង៧១០សេះនោះតែម្តង។ អ្នកបើកបរម្នាក់ នៅរដ្ឋវើជីនាបានដឹងថា ឡានមេកឡរិនរបស់គាត់ ពិតជាលឿនណាស់ ព្រោះក្នុងរយៈពេលមិនដល់២៤ម៉ោងផង វាបានចេញពីឃ្លាំងលក់ឡាន ចូលទៅកន្លែងលក់អេតចាយ។ នៅថ្ងៃមួយ បន្ទាប់ពីគាត់បានទិញឡាននេះហើយ គាត់ក៏បានបើកបុកដើមឈើ តែអរព្រះគុណព្រះ ដែលគាត់បានរួចផុតពីសេចក្តីស្លាប់ ក្នុងគ្រោះថ្នាក់នោះ។
ក្នុងរឿងដែលមានចែងក្នុង៣ជំពូកដំបូង នៃព្រះគម្ពីរ យើងឃើញថា ការសម្រេចចិត្តដ៏អាក្រក់ផ្សេងមួយទៀត បានធ្វើឲ្យខូចស្នាព្រះហស្តដ៏ល្អរបស់ព្រះ។ អ័ដាម និងនាងអេវ៉ាបានបរិភោគផ្លែឈើ ពីដើមឈើមួយដើម ដែលព្រះទ្រង់បានហាមមិនឲ្យប៉ះពាល់(លោកុប្បត្តិ ៣:១១)។ រឿងនេះទើបតែចាប់ផ្តើមបានបន្តិច ផែនដីដ៏សុខសប្បាយបានប្រែក្លាយជាត្រូវបណ្តាសារ(ខ.១៤-១៩)។
ក្រោយមក មានដើមឈើមួយដើមទៀត ដែលព្រះទ្រង់បានប្រើ នៅក្នុងការដោះបណ្តាសារនេះចេញ គឺដើមឈើដែលគេបានកាប់ ដើម្បីធ្វើឈើឆ្កាង សម្រាប់ឆ្កាងព្រះយេស៊ូវ។ ព្រះអង្គបានស៊ូទ្រាំទុក្ខវេទនានៅលើឈើឆ្កាងនោះ និងសុគតជំនួសយើង (ចោទិយកថា ២១:២៣ កាឡាទី ៣:១៣)។ ការសុគតរបស់ព្រះអង្គបានបើកផ្លូវឲ្យយើង ចូលទៅក្នុងការប្រកបជាមួយព្រះអង្គអស់កល្បជានិច្ច។
រឿងនេះត្រូវបិទ នៅជំពូកចុងក្រោយនៃព្រះគម្ពីរប៊ីប។ ជំពូកនោះបានចែងថា “ដើមជីវិត” ដុះនៅក្បែរ “ទន្លេជីវិត”(វិវរណៈ ២២:១-២)។ លោកយ៉ូហានបានពិពណ៌នាថា…
ស្ថានភាពប្រែជាល្អឡើង ជាមួយព្រះ
នៅក្នុងក្រុមកីឡាបាល់ទះមហាវិទ្យាល័យ ចៅស្រីរបស់ខ្ញុំបានរៀន អំពីគោលកាណ៍ ដែលនាំឲ្យមានជ័យជម្នះ។ ពេលណាបាល់កំពុងតែសំដៅមកកន្លែងរបស់នាង នាងមិនដែលឲ្យបាល់ជ្រុះដល់ដីទាន់ឡើយ។ នាងអាចលេងបាល់បោះ ដោយមិនរអ៊ូរទាំ ស្តីបន្ទោស ឬដោះសារនោះឡើយ ជាហេតុនាំឲ្យមិត្តរួមក្រុមរបស់នាង ស្ថិតក្នុងស្ថានភាពល្អឡើង។ និយាយរួម នាងតែងតែព្យាយាមធ្វើឲ្យស្ថានភាពល្អឡើង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការឆ្លើយតបរបស់លោកដានីយ៉ែល នៅពេលដែលគាត់ និងមិត្តសំឡាញ់គាត់បីនាក់ រស់នៅជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន របស់ស្តេចនេប៊ូក្នេសា។ គេបានយកឈ្មោះរបស់អ្នកមិនជឿ មកដាក់ឲ្យពួកគេ ហើយបង្គាប់ពួកគេឲ្យទៅទទួល “ការហ្វឹកហាត់” នៅក្នុងរាជវាំងជាខ្មាំងសត្រូវរបស់ប្រជាជនពួកគេ តែគាត់មិនដែលមានកំហឹងនោះឡើយ។
ផ្ទុយទៅវិញ គាត់បានសុំមិនបរិភោគអាហារ និងស្រាដែលស្តេចប្រទាន ដែលធ្វើឲ្យខ្លួនគាត់ស្មោកគ្រោក នៅចំពោះព្រះនេត្រព្រះឡើយ។ នៅក្នុងរឿងដែលគួរឲ្យចាប់អារម្មណ៍នេះ បន្ទាប់ពីគាត់ និងពួកមិត្តសំឡាញ់គាត់ បរិភោគតែបន្លែ និងទឹក អស់រយៈពេល១០ថ្ងៃ(ដានីយ៉ែល ១:១២) ពួកគេក៏បានស្រស់បស់ជាង ហើយគេមានសាច់ល្អជាងពួកកំឡោះៗ ដែលបរិភោគអាហាររបស់ស្តេចទៅទៀត(ខ.១៥)។
នៅពេលក្រោយទៀត ស្តេចនេប៊ូក្នេសា ក៏បានគំរាមថា នឹងសម្លាប់ដានីយ៉ែល និងពួកអ្នកប្រាជ្ញក្នុងព្រះរាជវាំង បើសិនជាពួកគេមិនអាចកាត់ស្រាយសុបិនរបស់ទ្រង់។ ពេលនោះ ដានីយ៉ែលមិនមានការតក់ស្លុតឡើយ តែគាត់បានស្វែងរកសេចក្តីមេត្តា “ពីព្រះដែលគង់នៅស្ថានសួគ៌” ហើយព្រះទ្រង់ក៏បានបើកសម្តែងការអាថ៌កំបាំងនោះឲ្យគាត់បានដឹង(២:១៩)។ គឺដូចដែលដានីយ៉ែលបានប្រកាសថា “ប្រាជ្ញា និងតេជានុភាព ជារបស់ផងទ្រង់”(ខ.២០)។
ក្នុងអំឡុងពេល ដែលដានីយ៉ែលរស់នៅជាឈ្លើយសឹក គាត់បានស្វែងរកបំណងព្រះទ័យព្រះ…
មើលឃើញ តាមចិត្តគំនិតថ្មី
ក្នុងកម្មវីធីវីដេអូហ្គេមមួយ ដែលបានក្លាយជាបាតុភូតនៃវប្បធម៌មួយ បាននាំអ្នកលេងហ្គេម១រយនាក់ ចូលទៅក្នុងកោះសិប្បនិមិត្តមួយ នៅក្នុងហ្គេមនោះ ដើម្បីប្រកួតរហូតទាល់តែនៅសល់អ្នកលេងហ្គេមចុងក្រោយតែម្នាក់ ។ ពេលណាអ្នកលេងហ្គេមណាម្នាក់កំចាត់អ្នកចេញពីហ្គេមនោះ អ្នកអាចបន្តទស្សនាអ្នកលេងហ្គេមនោះ តាមគំហើញរបស់គាត់។ អ្នកកាសែតម្នាក់បានធ្វើការកត់សំគាល់ថា “ពេលណាអ្នកមើលអ្នកលេងហ្គេមដទៃទៀតលេង ដោយទទួលយកទស្សនៈ និងអារម្មណ៍របស់គាត់ ដោយងាកចេញពីការគិតអំពីខ្លួនឯង ហើយបែរទៅរកការយល់ចិត្តគាត់វិញ ពោលគឺអ្នកចាប់ផ្តើមមានអារម្មណ៍ថា យល់អំពីមនុស្សដែលអ្នកមិនដែលស្គាល់នោះ ដែលមុននោះបន្តិច បានកំចាត់អ្នកចេញពីហ្គេម”។
ការផ្លាស់ប្តូរកើតមាន ពេលណាយើងបើកចំហរចិត្តយើង ដើម្បីមើលទៅបទពិសោធន៍របស់អ្នកដទៃ ដោយមើលទៅការឈឺចាប់ ការភ័យខ្លាច ឬក្តីសង្ឃឹមរបស់ពួកគេ។ ពេលណាយើងដើរតាមគំរូរបស់ព្រះយេស៊ូវ ហើយមិនធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ តែរាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ នោះយើងនឹងកត់សំគាល់ការអ្វីដែលយើងនឹងដឹងថា យើងបានមើលរំលង (ភីលីព ២:៣)។ យើងនឹងខ្វល់ពីអ្នកដទៃកាន់តែច្រើន។ យើងនឹងសួរសំណួរខុសពីមុន។ យើងនឹងយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់អ្នកដទៃ ជាជាងគិតតែអំពីតម្រូវការ ឬការចង់បានរបស់យើង។ យើងនឹងគិតអំពី “ប្រយោជន៍អ្នកដទៃ” ជាជាង “គិតតែប្រយោជន៍ផ្ទាល់ខ្លួន”(ខ.៤)។ យើងនឹងស្វែងរកដោយអំណរ នូវអ្វីដែលជួយអ្នកដទៃ ឲ្យចម្រើនឡើង ជាជាការពារអ្វីដែលយើងគិតថា យើងត្រូវការ ដើម្បីឲ្យខ្លួនយើងចម្រើនឡើង។
តាមរយៈការផ្លាស់ប្តូរចិត្តគំនិតនេះ យើងនឹងមានក្តីអាណិតចំពោះអ្នកដទៃ។ យើងនឹងបង្ហាញសេចក្តីស្រឡាញ់ដល់ក្រុមគ្រួសារយើង តាមរបៀបថ្មីៗ។ យើងថែមទាំងអាចធ្វើឲ្យសត្រូវក្លាយជាមិត្តផងដែរ!—Winn Collier
ព្រះនៃការកម្សាន្តចិត្តគ្រប់យ៉ាង
រ៉ាដាមេនេស(Radamenes) គ្រាន់តែជាកូនឆ្មាមួយក្បាល ពេលដែលម្ចាស់វា យកទៅបំបរបង់ចោល នៅកន្លែងសង្រ្គោះសត្វចិញ្ចឹម ដោយគិតថា វាឈឺធ្ងន់ពេក មិនអាចជាសះស្បើយ។ ពេទ្យសត្វក៏បានថែទាំកូនឆ្មាមួយក្បាលនេះ ឲ្យមានសុខភាពល្អឡើងវិញ ហើយក៏បានទទួលចិញ្ចឹមវា។ ចាប់តាំងពីពេលនោះមក វាក៏បានក្លាយជាសត្វដែលស្នាក់នៅទីនោះពេញពេល ហើយនៅពេលថ្ងៃ វាតែងតែចំណាយពេល កម្សាន្តចិត្តសត្វឆ្មា និងឆ្កែដទៃទៀត ដែលទើបតែចេញពីកន្លែងវះកាត់ ឬកំពុងតែជាសះស្បើយពីជម្ងឺ តាមរយៈការនៅកំដរដ៏កក់ក្តៅ និងការបញ្ចេញសម្លេងដ៏ស្រទន់។
រឿងដ៏តូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីការអ្វី ដែលព្រះនៃក្តីស្រឡាញ់ធ្វើសម្រាប់យើង និងអំពីការអ្វីដែលយើងអាចធ្វើ សម្រាប់អ្នកដទៃ ដើម្បីឆ្លើយតបចំពោះព្រះអង្គ។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង ពេលយើងមានជំងឺ និងទុក្ខលំបាក ហើយព្រះអង្គកម្សាន្តចិត្តយើង ដោយព្រះវត្តមានព្រះអង្គ។ ក្នុងបទគម្ពីរ២កូរិនថូស សាវ័កប៉ុលបានហៅព្រះនៃយើងថា “ព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក”(១:៣)។ ពេលណាយើងមានការបាក់ទឹកចិត្ត ធ្លាក់ទឹកចិត្ត ឬត្រូវគេធ្វើបាប នោះព្រះអង្គរង់ចាំជួយយើងជានិច្ច។ ពេលណាយើងងាកទៅរកព្រះអង្គ ដោយការអធិស្ឋាន ព្រះអង្គក៏ “កម្សាន្តចិត្តយើង ក្នុងអស់ទាំងសេចក្តីវេទនា”(ខ.៤)។
ប៉ុន្តែ ខគម្ពីរនេះមិនទាន់ចប់តែប៉ុណ្ណេះឡើយ។ ក្នុងនាមជាអ្នកដែលធ្លាប់ឆ្លងកាត់ទុក្ខវេទនាជាពន់ពេក សាវ័កប៉ុលបានមានប្រសាសន៍ទៀតថា “ទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ”។ ព្រះវរបិតានៃយើងកម្សាន្តចិត្តយើង ហើយពេលណាយើងបានពិសោធន៍នឹងការកម្សាន្តចិត្តរបស់ព្រះអង្គហើយ នោះយើងក៏អាចកម្សាន្តចិត្តអ្នកដទៃផងដែរ។
ព្រះអង្គសង្រ្គោះនៃយើងមានសេចក្តីអាណិត ហើយបានរងទុក្ខវេទនា ដើម្បីយើងរាល់គ្នា។ ព្រះអង្គលើសពីអាចកម្សាន្តចិត្តយើង ក្នុងទុក្ខលំបាក…
មនុស្សដែលពិបាក
លូស៊ី វ័រស្ល៊ី(Lucy Worsley) ជាប្រវត្តិវិទូអង់គ្លេស និងជាពិធីករប៉ុស្តទូរទស្សន៍។ ជួនកាល គាត់បានទទួលសាររិះគន់ធ្ងន់ៗមកលើគាត់ គឺមិនខុសពីបុគ្គលសាធារណៈដទៃទៀតឡើយ។ គាត់មានបញ្ហា នៅក្នុងការបញ្ចេញសម្លេងបន្តិចបន្តួច ដោយពេលខ្លះ គាត់បញ្ចេញសម្លេងអក្សរ “រ” ដូចសម្លេងអក្សរ “វ”។ មានមនុស្សម្នាក់បានផ្ញើសារមកគាត់ថា “លូស៊ី ខ្ញុំមិនចង់គួរសមច្រើនទេ តែគ្រាន់តែចង់ប្រាប់អ្នក ឲ្យព្យាយាមនិយាយ ដោយបញ្ចេញសម្លេងអក្សរ “រ” ឲ្យបានត្រឹមត្រូវ ព្រោះខ្ញុំមិនអាចអង្គុយមើលកម្មវិធីទូរទស្សន៍របស់អ្នកបានទេ។ វាពិតជារំខានណាស់។ ពីខ្ញុំ ឌែរិន(Darren)”។
សម្រាប់អ្នកខ្លះ ការប្រើពាក្យសម្តីគំរោះគំរើយ ដោយមិនគិតពីអារម្មណ៍អ្នកដទៃ ដូចនេះ អាចនាំឲ្យមានការឆ្លើយតបដោយគំរោះគំរើយដូចគ្នា។ ប៉ុន្តែ លូស៊ីបានឆ្លើយតបយ៉ាងដូចនេះវិញថា “អូហ៍ លោកឌែរិន ខ្ញុំគិតថា លោកបានប្រើភាពអនាមិក តាមបណ្តាញអ៊ីនធើណិត ដើម្បីនិយាយអ្វី ដែលលោកប្រហែលមិនហ៊ាននិយាយ នៅចំពោះមុខខ្ញុំផ្ទាល់។ សូមលោកពិចារណា អំពីពាក្យសម្តីដែលលោកបាននិយាយ! ពីខ្ញុំលូស៊ី”។
ការឆ្លើយតប របស់អ្នកស្រីលូស៊ី ដោយការត្រិះរិះពិចារណា ក៏បានទទួលលទ្ធផលល្អ។ លោកឌែរិនក៏បានសុំទោសនាង ហើយបានសន្យាថា នឹងមិនផ្ញើសារប្រភេទនេះ ទៅកាន់អ្នកដទៃទៀតឡើយ។
បទគម្ពីរសុភាសិតបានចែងថា “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹងវិញ”(១៥:១)។ មនុស្សគំរោះគំរើយ រមែងបណ្តាលឲ្យមានសេចក្តីទាស់ទែងគ្នា…