ទាំងក្នុងពេលសម្បូរសប្បាយ ក៏ដូចជាពេលរងទុក្ខ
អ្នកស្រីអាន វ៉ូសខាម(Ann Voskamp) ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អំណោយមួយពាន់ ។ សៀវភៅនេះ បានលើកទឹកចិត្តអ្នកអាន ឲ្យឆែកមើលខ្លួនឯង ជារៀងរាល់ថ្ងៃ ឲ្យដឹងថា ព្រះអម្ចាស់បានធ្វើអ្វីខ្លះសម្រាប់ពួកគេ។ ក្នុងសៀវភៅនេះ គាត់បានធ្វើការកត់សំគាល់ អំពីសេចក្តីសប្បុរសជាបរិបូរ ដែលព្រះទ្រង់បានបង្ហាញដល់គាត់ តាមរយៈអំណោយទាំងធំ ទាំងតូច ដែលរាប់ចាប់តាំងពីពពុះសាប៊ូនៅក្នុងកន្លែងលាងចាន ដែលមានសម្រស់ដ៏សាមញ្ញ រហូតដល់សេចក្តីសង្រ្គោះដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន សម្រាប់មនុស្សមានបាបដូចនាង(ក៏ដូចជាយើងរាល់គ្នា)។ អ្នកស្រីអានបានលើកឡើងថា ការដឹងគុណ គឺជាគន្លឹះ ដែលនាំឲ្យយើងមើលឃើញព្រះជាម្ចាស់ សូម្បីតែនៅក្នុងពេលដ៏ពិបាកបំផុត ក្នុងជីវិត។
លោកយ៉ូបជាបុគ្គលដែលល្បីបំផុត នៅក្នុងផ្នែករងទុក្ខ ក្នុងពេលដ៏លំបាកបំផុត។ ជាការពិតណាស់ គាត់បានជួបការបាត់បង់ដ៏ធ្ងន់ធ្ងរ។ បន្ទាប់ពីគាត់បាត់បង់ហ្វូងសត្វមិនទាន់បានប៉ុន្មានផង គាត់ក៏បានទទួលដំណឹងថា កូនរបស់គាត់ទាំង១០នាក់ ក៏បានស្លាប់អស់ទៀត។ លោកយ៉ូបក៏បានបង្ហាញចេញនូវការសោកសង្រេង ដោយហែកអាវ ហើយកោរសក់(១:២០)។ ពាក្យសម្តីដែលគាត់បាននិយាយ ក្នុងពេលដ៏ឈឺចាប់នោះ បានធ្វើឲ្យខ្ញុំយល់ឃើញថា លោកយ៉ូបដឹងអំពីរបៀបដឹងគុណព្រះ ព្រោះគាត់បានទទួលស្គាល់ថា អ្វីៗដែលគាត់បានបាត់បង់ គឺសុទ្ធតែជាការប្រទានរបស់ព្រះជាម្ចាស់(ខ.២១)។ ស្ថិតក្នុងពេលដ៏ឈឺចាប់ដែលបណ្តាលឲ្យគាត់រកធ្វើអ្វីមិនកើត គាត់នៅតែអាចថ្វាយបង្គំព្រះ ព្រោះគាត់នៅតែដឹងគុណទ្រង់ជានិច្ច។
បើយើងគ្រាន់តែអនុវត្តនូវការអរព្រះគុណព្រះជាម្ចាស់ ជាប្រចាំថ្ងៃ នោះគឺមិនអាចលប់បំបាត់ការឈឺចាប់ជាពន់ពេក ដែលយើងទទួលរង ក្នុងរដូវកាលនៃការបាត់បង់បានឡើយ។ លោកយ៉ូបបានចោទសួរ និងមានការប្រកែកគ្នា ក្នុងពេលកាន់ទុក្ខ ដូចដែលមានចែងក្នុងកណ្ឌគម្ពីរយ៉ូប។ ប៉ុន្តែ…
ក្តីសង្ឃឹមជាយុត្តិសាស្ត្ររបស់យើង
រហូតមកដល់ពេលដែលខ្ញុំកំពុងសរសេរអត្ថបទនេះ ក្រុមកីឡាបាល់ទាត់ ដែលខ្ញុំចូលចិត្តបានប្រកួតចាញ់ប្រាំបីលើក ជាបន្តបន្ទាប់។ រៀងរាល់ពេលដែលក្រុមមួយនេះប្រកួតចាញ់ ខ្ញុំពិបាកនឹងសង្ឃឹមថា ពួកគេអាចស្រោចស្រង់ខ្លួនឯងឡើងវិញ ក្នុងរដូវកាលនេះ។ គ្រូបង្វិកបានធ្វើការកែសម្រួលរៀងរាល់សប្តាហ៍ ប៉ុន្តែ ពួកគេនៅតែមិនបានទទួលជ័យជម្នះ។ ខ្ញុំក៏បាននិយាយលេងជាមួយមិត្តរួមការងារខ្ញុំថា ខ្ញុំមិនហ៊ានធានាទេថា ពួកគេនឹងបានទទួលលទ្ធផលផ្សេងពីនេះ។ ខ្ញុំក៏បាននិយាយប្រាប់គាត់ថា “ការសង្ឃឹមមិនមែនជាយុទ្ធសាស្រ្តទេ”។
នេះជារឿងពិត នៅក្នុងកីឡាបាល់ទាត់ ព្រោះបើគ្រាន់តែសង្ឃឹម គឺមិនអាចនាំឲ្យទទួលជ័យជម្នះបានឡើយ។ ប៉ុន្តែ ជីវិតខាងវិញ្ញាណរបស់យើង មានលក្ខណៈផ្ទុយពីនេះ។ ព្រះទ្រង់មិនគ្រាន់តែប្រើសេចក្តីសង្ឃឹមជាយុទ្ធសាស្រ្តរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ថែមទាំងសព្វព្រះទ័យឲ្យយើងតោងទ្រង់ឲ្យជាប់ ដោយជំនឿ និងការទុកចិត្ត ដែលជាយុទ្ធសាស្រ្តតែមួយ ដែលនាំទៅរកជ័យជម្នះ។ លោកិយនេះ ច្រើនតែធ្វើឲ្យយើងខកចិត្ត ប៉ុន្តែ ក្តីសង្ឃឹមអាចធ្វើជាយុថ្កា ដែលជួយឲ្យយើងជាប់នៅក្នុងសេចក្តីពិតរបស់ព្រះ ក្នុងអំឡុងពេលដ៏វឹកវរ។
ហោរាមីកាបានយល់អំពីរឿងនេះ ដែលជារឿងពិត។ គាត់មានការឈឺចាប់យ៉ាងខ្លាំង ពេលដែលពួកអ៊ីស្រាអែលងាកបែរចេញពីព្រះជាម្ចាស់។ “វរហើយខ្ញុំ … មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ”(៧:១-២)។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានផ្តោតចិត្តជាថ្មីម្តងទៀត ទៅលើសេចក្តីសង្ឃឹមដ៏ពិតរបស់គាត់។ គឺដូចដែលគាត់បានថ្លែងថា “ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ”(ខ.៧)។
តើធ្វើដូចម្តេច ឲ្យយើងនៅតែអាចមានក្តីសង្ឃឹម ក្នុងពេលដ៏ពិបាក? លោកមីកាបានបង្ហាញយើងថា យើងត្រូវមើលទៅព្រះ រង់ចាំទ្រង់…
ដើរតាមការដឹកនាំ
មានពេលមួយ យន្តហោះចម្បាំងបីគ្រឿងបានហោះពីលើដំបូលផ្ទះរបស់ខ្ញុំ ដោយបញ្ចេញសម្លេងលាន់រំពង។ យន្តហោះទាំងនោះបានហោះទន្ទឹមគ្នាធ្វើជាក្បួន ដែលមើលទៅ ដូចយន្តហោះតែមួយ។ ខ្ញុំក៏បាននិយាយប្រាប់ស្វាមីរបស់ខ្ញុំថា “អស្ចារ្យណាស់” គាត់ក៏តបថា “មែនហើយគួរឲ្យស្ងប់ស្ងែងណាស់”។ យើងរស់នៅក្បែរបន្ទាយទ័ពអាកាស ដូចនេះ ទិដ្ឋភាពបែបនេះ គឺមិនមានអ្វីចម្លែកទេ។
ទោះជាយ៉ាងណាក៏ដោយ ពេលយន្តហោះចម្បាំងទាំងនោះហោះរំលងផ្ទះខ្ញុំម្តងៗ ខ្ញុំតែងតែសួរខ្លួនឯងថា តើធ្វើដូចម្តេច ឲ្យពួកគេអាចហោះហើរជិតគ្នាយ៉ាងនេះ ដោយមិនបាត់បង់ម្ចាស់ការ ឬការគ្រប់គ្រងយន្តហោះ? ក្រោយមក ខ្ញុំក៏បានដឹងច្បាស់ថា មូលហេតុដែលពួកគេអាចធ្វើដូចនេះបាន គឺដោយសារការបន្ទាបខ្លួន។ អ្នកបើកបរយន្តហោះទាំងពីរ ដែលហោះសងខាង មានការជឿទុកចិត្តថា អ្នកបើកយន្តហោះដែលនៅកណ្តាល និងនាំមុខគេ កំពុងតែធ្វើដំណើរទៅមុខ ដោយល្បឿន និងគន្លងដ៏ត្រឹមត្រូវ បានជាពួកគេលះបង់បំណងចិត្តរបស់ខ្លួនឯង ដោយព្រមទៅតាមទិសដៅផ្សេង ឬចោទសួរ អំពីទិសដៅរបស់អ្នកដឹកនាំខ្លួនឡើយ។ ផ្ទុយទៅវិញ ពួកគេបានហោះហើរ ក្នុងក្បួន ហើយហោះតាមយន្តហោះដែលនៅកណ្តាល និងនៅខាងមុខយ៉ាងប្រកិត។ តើការធ្វើដូចនេះ បានលទ្ធផលអ្វី? ជាការពិតណាស់ ពួកគេបង្កើតបានក្រុមដ៏ខ្លាំងពូកែមួយ។
អ្នកដើរតាមព្រះយេស៊ូវ ក៏មានលក្ខណៈមិនខុសពីអ្នកបើកយន្តហោះជាក្រុមនោះឡើយ។ ព្រះអង្គបានមានបន្ទូលថា “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ”(លូកា ៩:២៣)។
ការដើរតាមទ្រង់ គឺត្រូវឆ្លងកាត់ផ្លូវនៃការបដិសេធន៍ខ្លួនឯង និងមានទុក្ខលំបាក ដែលអាចធ្វើឲ្យយើងពិបាកដើរតាមទ្រង់។ ប៉ុន្តែ ដើម្បីធ្វើជាសិស្សរបស់ទ្រង់…
សំបុត្រនៅថ្ងៃណូអែល
រៀងរាល់ពេលរដូវកាលនៃបុណ្យណូអែលមកដល់ មិត្តភក្តិរបស់ខ្ញុំតែងតែសរសេរសំបុត្រដ៏វែងមួយច្បាប់ ផ្ញើភរិយារបស់គាត់ ដោយនិយាយរំឭកអំពីពេលកន្លងទៅ ហើយនឹកស្រមៃអំពីពេលអនាគត។ គាត់តែងតែសរសេរប្រាប់ភរិយាគាត់ថា គាត់ស្រឡាញ់នាងខ្លាំងប៉ុណ្ណា ហើយហេតុអ្វីគាត់ស្រឡាញ់នាង។ គាត់ក៏បានសរសេរសំបុត្រទៅកាន់កូនស្រីគាត់ម្នាក់ៗផងដែរ។ ពាក្យសម្តីនៃសេចក្តីស្រឡាញ់របស់គាត់ បានធ្វើជាអំណោយថ្ងៃណូអែលដែលមិនអាចភ្លេចបាន។
យើងក៏អាចនិយាយផងដែរថា ព្រះយេស៊ូវគឺជាសំបុត្រថ្ងៃណូអែលដំបូងបំផុត ព្រោះទ្រង់ជាព្រះបន្ទូលដែលបានយកកំណើតជាមនុស្ស។ បទគម្ពីរដំណឹងល្អយ៉ូហានបាននិយាយសង្កត់ធ្ងន់ អំពីសេចក្តីពិតនេះថា “កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ”(យ៉ូហាន ១:១)។ នៅសម័យដើម ក្នុងភាសាក្រិក ពាក្យ “ឡូហ្គូស” ប្រែមកថា ព្រះបន្ទូលព្រះ។ ព្រះបន្ទូល ដែលជាព្រះរាជបុត្រាតែមួយរបស់ព្រះវរបិតា “បានត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា”(ខ.១៤)។
ព្រះទ្រង់បានបើកបង្ហាញព្រះអង្គទ្រង់យ៉ាងល្អឥតខ្ចោះ តាមរយៈព្រះយេស៊ូវ ដែលជាព្រះបន្ទូលរបស់ព្រះ។
ទេវវិទូទំាងឡាយបានព្យាយាមស្វែងយល់អំពីអាថ៌កំបាំងដ៏មានន័យនេះ អស់ជាច្រើនសតវត្សរ៍មកហើយ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចដឹងច្បាស់ថា ព្រះយេស៊ូវជាព្រះបន្ទូលនៃព្រះ ដែលបាននាំពន្លឺចូលទៅក្នុងពិភពលោកដ៏ងងឹត(ខ.៩)។ កាលបើយើងជឿទ្រង់ នោះយើងបានក្លាយជាកូនស្ងួនភ្ញារបស់ព្រះ ដែលជាអំណោយដ៏វិសេស(ខ.១២)។
ព្រះយេស៊ូវជាសំបុត្រនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានផ្ញើមកយើង។ ទ្រង់បានយាងមក និងបានគង់នៅក្នុងចំណោមយើង។ នោះហើយ ជាអំណោយដ៏អស្ចារ្យនៃថ្ងៃណូអែល។—AMY BOUCHER PYE
ការភ្ញាក់ពីគេងដ៏អស្ចារ្យ
ខ្ញុំបានសន្សំទុកនូវអនុស្សាវរីយ៍ ដែលខ្ញុំធ្លាប់មាន នៅក្នុងការជួបជុំគ្នាជាមួយក្រុមគ្រួសាររបស់មិត្តភក្តិខ្ញុំ កាលកូនប្រុសខ្ញុំនៅតូច។ កាលនោះ មនុស្សធំបានជជែកគ្នាដល់យប់ ខណៈពេលដែលកូនៗរបស់យើង បានគេងលក់នៅលើសាឡុង ឬកៅអី ដោយសារពួកគេអស់កម្លាំងនឹងការរត់លេងកាលពីថ្ងៃ។
ពេលយើងដល់ពេលត្រូវបែកគ្នា ខ្ញុំក៏បានបីកូនប្រុសខ្ញុំទាំងប៉ុន្មាននាក់ ចូលទៅក្នុងឡាន ឲ្យពួកគេផ្អែកនៅលើកៅអីឡាន ហើយនាំពួកគេទៅផ្ទះ។ ពេលយើងមកដល់ផ្ទះ ខ្ញុំក៏បានលើកពួកគេបីម្តងទៀត ចូលទៅក្នុងផ្ទះ ហើយក៏បានផ្តេកពួកគេនៅលើគ្រែ រួចថើបពួកគេ ដោយពាក្យថា “រាត្រីសួស្តី” ហើយបិទភ្លើង។ ដល់ពេលព្រឹកឡើង ពួកគេក៏បានភ្ញាក់ឡើង ដោយមិនដឹងថា ខ្លួនបានមកដល់ផ្ទះតាំងពីពេលណា។
អនុស្សាវរីយ៍នេះបានធ្វើឲ្យខ្ញុំនឹកស្រមៃ អំពីពេលយប់ ដែលយើង “គេងលក់ក្នុងព្រះយេស៊ូវ”(១ថែស្សាឡូនិច ៤:១៤)។ ពេលនោះ យើងនឹងបានដេកលក់ … ហើយភ្ញាក់ដឹងខ្លួនឡើង នៅក្នុងផ្ទះដ៏អស់កល្បរបស់យើង ដែលជាផ្ទះដែលមិនមានភាពនឿយហត់ ដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ កាលនៅលើផែនដី។
កាលពីពេលកន្លងទៅ ខ្ញុំបានអានចំខគម្ពីរមួយ ក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ដែលជាសេចក្តីបញ្ចប់នៃបទគម្ពីរចោទិយកថា ដែលបានចែងថា “ម៉ូសេជាបាវបំរើផងព្រះយេហូវ៉ា លោកស្លាប់នៅទីនោះក្នុងស្រុកម៉ូអាប់ទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា”(៣៤:៥)។ តាមព្រះគម្ពីរដើមជាភាសាហេព្រើរ គេបានបកប្រែតាមន័យត្រង់ថា “លោកម៉ូសេបានស្លាប់ … ដោយព្រះឱសនៃព្រះអម្ចាស់” ដែលឃ្លានេះ គ្រូព្រះគម្ពីរនៅសម័យដើម បានបកប្រែថា “លោកម៉ូសេបានស្លាប់ ដោយមានព្រះអម្ចាស់ថើបគាត់”។
សូមយើងស្រមៃថា…
ប្រែពីភាពអាម៉ាស់ ទៅជាមានកិត្តិយស
ពេលនោះជាពេល ដែលក្រុមគ្រួសារទាំងឡាយជួបជុំគ្នា ដើម្បីអបអររដូវកាលដ៏រីករាយ ប្រចាំឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមយើង មានអ្នកខ្លះបានបារម្ភខ្លាចជួបសាច់ញាតិណាមួយ ដែលចូលចិត្តសួរសំណួរ ដែលធ្វើឲ្យអ្នកនៅលីវ ឬអ្នកមិនទាន់មានកូន មានអារម្មណ៍ថាខ្លួនកំពុងតែមានបញ្ហាខុសទាស់អ្វីមួយ។
ចូរយើងនឹកស្រមៃអំពីទុក្ខលំបាករបស់នាងអេលីសាបិត ដែលនៅតែមិនមានកូន ទោះនាងបានរៀបការអស់ជាច្រើនឆ្នាំហើយក្តី។ ក្នុងវប្បធម៌របស់នាង គេគិតថា បញ្ហានេះ គឺជាសញ្ញាបង្ហាញថា ព្រះជាម្ចាស់បានបង្ខាំងផ្ទៃនាងហើយ(មើល ១សំាយ៉ូអែល ១:៥-៦) ហើយគេអាចចាត់ទុកបញ្ហានេះ ជារឿងដ៏គួរឲ្យខ្មាស់អៀន។ ដូចនេះ អ្នកជិតខាង និងសាច់ញាតិរបស់អេលីសាបិត អាចសង្ស័យថា នាងកំពុងតែរស់នៅក្នុងអំពើបាប ទោះជានាងកំពុងរស់នៅ ដោយសេចក្តីសុចរិតក៏ដោយ(លូកា ១:៦)។
ទោះជាយ៉ាងណាក៏ដោយ នាងអេលីសាបិត និងស្វាមីរបស់នាងបានបន្តបម្រើព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់។ បន្ទាប់មក ពេលដែលអ្នកទំាងពីរមានអាយុចាស់ហើយ ការអស្ចារ្យក៏បានកើតឡើង។ ព្រះទ្រង់បានស្តាប់ឮការអធិស្ឋានរបស់នាង(ខ.១៣)។ ទ្រង់ចូលចិត្តបង្ហាញថា ទ្រង់សព្វព្រះទ័យនឹងប្រទានពរដល់យើង(ខ.២៥)។ ហើយទោះទ្រង់ហាក់ដូចជាពន្យាពេលក៏ដោយ ក៏ទ្រង់តែងតែឆ្លើយតប តាមពេលវេលាដ៏ត្រឹមត្រូវជានិច្ច ហើយប្រាជ្ញារបស់ទ្រង់ តែងតែមានភាពល្អឥតខ្ចោះ។ ព្រះជាម្ចាស់ក៏បានប្រទានអំណោយដ៏ពិសេស ដល់នាងអេលីសាបិត និងស្វាមីរបស់នាង ដែលអំណោយនោះ គឺជាកូនប្រុសម្នាក់ ដែលក្រោយមក ក៏បានធ្វើជាអ្នករៀបចំផ្លូវ ថ្វាយព្រះមែស៊ី(អេសាយ ៤០:៣-៥)។
តើអ្នកមានអារម្មណ៍ថា ខ្លួនឯងមិនល្អដូចអ្នកដទៃ ដោយសារអ្នកគ្មានសញ្ញាបត្រមហាវិទ្យាល័យ ឬគ្មានប្តីឬប្រពន្ធ ឬកូន…
កញ្ចក់ និងអ្នកដែលបានស្តាប់ឮ
ពេលខ្ញុំចេញពីសណ្ឋាគារមួយ នៅទីក្រុងខាំផាឡា ប្រទេសយូហ្កាន់ដា អ្នកទទួលភ្ញៀវ ដែលបានមកទទួលខ្ញុំ ឲ្យទៅចូលរួមសិក្ខាសាលា បានមើលមុខខ្ញុំ ហើយញញឹមសើចស្ញាញដាក់ខ្ញុំ។ ខ្ញុំក៏បានសួរគាត់ថា “តើមានរឿងអីដែលគួរឲ្យអស់សំណើចឬ?” នាងក៏បានសើច ហើយសួរខ្ញុំថា “តើលោកបានសិតសក់ហើយឬនៅ?” ពេលនោះខ្ញុំក៏បានដល់វេនត្រូវសើចម្តង ព្រោះខ្ញុំពិតជាបានភ្លេចសិតសក់មែន។ មុននោះ ខ្ញុំបានឆ្លុះកញ្ចក់មើលរូបខ្លួនឯង ក្នុងបន្ទប់សណ្ឋាគារ ប៉ុន្តែ ហេតុអ្វីបានជាខ្ញុំមិនបានចាប់អារម្មណ៍ ចំពោះអ្វីដែលខ្ញុំបានឃើញក្នុងកញ្ចក់?
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីការបង្រៀនរបស់សាវ័កយ៉ាកុប អំពីការឆ្លុះកញ្ចក់ក្នុងន័យធៀប ដើម្បីឲ្យយើងទទួលប្រយោជន៍កាន់តែច្រើន ពីការសិក្សាព្រះគម្ពីរ។ យើងឆ្លុះកញ្ចក់ ដើម្បីពិនិត្យមើលខ្លួនឯង ឲ្យដឹងថា មានកន្លែងណាដែលត្រូវកែលម្អ ដូចជាសក់ដែលត្រូវសិត មុខដែលត្រូវលុប អាវដែលត្រូវដាក់លេវឲ្យត្រឹមត្រូវជាដើម។ ព្រះគម្ពីរមានលក្ខណៈដូចកញ្ចក់ ដែលជួយឲ្យយើងពិនិត្យមើលចរិយាសម្បត្តិ អាកប្បកិរិយា និងការគិតរបស់យើង(យ៉ាកុប ១:២៣-២៤)។ ការឆ្លុះមើលខ្លួនឯងនេះ ជួយឲ្យជីវិតយើង អាចកែប្រែ ឲ្យស្របតាមគោលការណ៍ ដែលព្រះទ្រង់បានបើកបង្ហាញដល់យើង។ យើងត្រូវ “ទប់អណ្តាត”របស់យើង (ខ.២៦) និង “ថែរក្សាក្មេងកំព្រា និងស្ត្រីមេម៉ាយ”(ខ.២៧)។ យើងត្រូវស្តាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណរបស់ព្រះ ដែលគង់នៅក្នុងយើង ហើយរក្សាខ្លួន “មិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ”(ខ.២៧)។
ពេលដែលយើងពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជា “ក្រឹត្យវិន័យខាងឯសេរីភាព” ហើយប្រព្រឹត្តតាមវិញ នោះយើងនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន(ខ.២៥)។ ខណៈពេលដែលយើងឆ្លុះមើលកញ្ចក់នៃព្រះគម្ពីរ យើងអាច…
ផ្ទាំងគំនូរដ៏មានន័យ
មានពេលមួយ ខ្ញុំបានទៅអង្គុយនៅទីធ្លានៃព្រះវិហារវីស៊ីថេសិន ក្នុងក្រុងអេន ខារេម ប្រទេសអ៊ីស្រាអែល។ ពេលនោះ ខ្ញុំមានចិត្តស្ងើចសរសើរ ចំពោះសម្រស់នៃផ្ទាំងគំនូរ៦៧ផ្ទាំង ដែលកើតពីការផ្គុំកញ្ចក់ពណ៌តូចៗចូលគ្នាបង្កើតជារូបភាព ហើយនៅក្នុងផ្ទំាងគំនូរទាំងនោះ មានបទគម្ពីរ លូកា ១:៤៦-៥៥ ដែលគេបានសរសេរ ជាច្រើនភាសា។ តាមទំនៀមទំលាប់ គេបានហៅបទគម្ពីរនេះថា មែកនីហ្វ៊ីខាត ជាពាក្យក្នុងភាសាឡាតាំង ដែលមានន័យថា “លើកដំកើង”។ បទគម្ពីរនេះបានចែងអំពីការឆ្លើយតប របស់នាងម៉ារា ចំពោះការប្រកាសថា នាងនឹងក្លាយជាមាតានៃព្រះមែស៊ី។
គេបានចារពីលើរូបគំនូរនីមួយៗ ដោយពាក្យពេចន៍របស់នាងម៉ារា ដែលបានថ្លែងថា “ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់ វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះដ៏ជាព្រះអង្គសង្គ្រោះនៃខ្ញុំ … ពីព្រោះព្រះដ៏មានព្រះចេស្តា ទ្រង់បានប្រោសសេចក្តីយ៉ាងល្អវិសេសដល់ខ្ញុំ”(ខ.៤៦-៤៩)។ ក្នុងផ្ទាំងគំនូរនីមួយៗ ក៏មានបទចម្រៀងទំនុកដំកើង ដែលបានដកស្រង់ពីព្រះគម្ពីរ ជាបទចម្រៀងសរសើរដំកើង ដែលក្នុងនោះ នាងម៉ារាបានរៀបរាប់ អំពីសេចក្តីស្មោះត្រង់ ដែលព្រះជាម្ចាស់ មានចំពោះនាង និងចំពោះប្រជាជាតិអ៊ីស្រាអែល។
ក្នុងនាមជាអ្នកទទួលព្រះគុណរបស់ព្រះ ដោយការដឹងគុណ នាងម៉ារាបានអរសប្បាយ ចំពោះសេចក្តីសង្រ្គោះ ដែលនាងបានទទួល(ខ.៤៧)។ នាងបានទទួលស្គាល់ថា ព្រះជាម្ចាស់មានសេចក្តីមេត្តាករុណា ចំពោះសាសន៍អ៊ីស្រាអែល អស់ជាច្រើនជំនាន់(ខ.៥០)។ នាងក៏បានរំឭក អំពីការដែលព្រះជាម្ចាស់បានថែរក្សារាស្រ្តអ៊ីស្រាអែល បានជានាងសរសើរដំកើងព្រះអង្គ ព្រោះទ្រង់ធ្វើនូវការដ៏អស្ចារ្យសម្រាប់រាស្រ្តទ្រង់(ខ.៥១)។ នាងក៏បានអរព្រះគុណព្រះអង្គ ដោយទទួលស្គាល់ថា ព្រះហស្តទ្រង់បានផ្គត់ផ្គត់ការរស់នៅរបស់នាង ជារៀងរាល់ថ្ងៃ(ខ.៥៣)។…
បទចម្រៀងនៃសេចក្តីស្រឡាញ់ នៅនគរស្ថានសួគ៌
កាលពីឆ្នាំ ១៩៣៦ លោកប៊ីលី ហៀល(Billy Hill) ដែលជាអ្នកនិពន្ធបទចម្រៀង បានចេញបទចម្រៀងដ៏ល្បីល្បាញមួយបទ ក្រោមចំណងជើងថា “សិរីល្អនៃសេចក្តីស្រឡាញ់”។ មិនយូរប៉ុន្មាន ប្រជាជាតិមួយក៏បានបន្លឺសម្លេងច្រៀង អំពីក្តីអំណរ នៅក្នុងការធ្វើនូវកិច្ចការដ៏តូចមួយ ដោយសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ៥០ឆ្នាំក្រោយមក លោកភីធ័រ សេតេរ៉ា(Peter Cetera) ដែលជាអ្នកនិពន្ធទំនុកច្រៀង ក៏បាននិពន្ធបទចម្រៀងដែលមានភាពរ៉ូមិនទិកជាងនេះទៀត ក្រោមចំណងជើងដែលស្រដៀងគ្នា។ ក្នុងបទចម្រៀងនេះ គាត់ស្រមៃ អំពីមនុស្សពីរនាក់រស់នៅជាមួយគ្នា និងរៀនសូត្រជាមួយគ្នា ដើម្បីសិរីល្អនៃសេចក្តីស្រឡាញ់។
កណ្ឌគម្ពីរវិវរណៈ ដែលជាកណ្ឌចុងក្រោយនៃព្រះគម្ពីរបរិសុទ្ធ បានពិពណ៌នា អំពីបទចម្រៀងនៃសេចក្តីស្រឡាញ់ថ្មីមួយ ដែលថ្ងៃមួយ គ្រប់គ្នានៅស្ថានសួគ៌ និងនៅលើផែនដីនឹងបន្លឺសម្លេងច្រៀង(វិវរណៈ ៥:៩,១៣)។ ទោះជាយ៉ាងណាក៏ដោយ ភ្លេងក៏ចាប់ផ្តើមលេង ដោយចង្វាក់នៃការសោកសង្រេង។ លោកយ៉ូហាន ដែលជាអ្នកអត្ថាធិប្បាយក្នុងកណ្ឌគម្ពីរនេះ ក៏បានយំ ដោយមិនឃើញមាននរណាអាចបើកក្រាំងនោះបាន(ខ.៣-៤)។ ប៉ុន្តែ អារម្មណ៍របស់គាត់ក៏បានភ្លឺស្វាង ហើយភ្លេងក៏បានលាន់ឡើងកាន់តែខ្លាំង(ខ.១២-១៣) ខណៈពេលដែលលោកយ៉ូហាន បានស្គាល់សិរីល្អ និងរឿងដ៏ពិតនៃសេចក្តីស្រឡាញ់។ មិនយូរប៉ុន្មាន គាត់ក៏បានឮជីវិតទំាងអស់សរសើរដំកើងព្រះ ដែលទ្រង់ជាស្តេចសិង្ហនៃពូជអំបូរយូដា(ខ.៥) ហើយរាស្រ្តរបស់ទ្រង់បានថ្វាយចិត្តដាច់ដល់ទ្រង់ ដោយទ្រង់បានលះបង់ព្រះជន្មទ្រង់ដោយសេចក្តីស្រឡាញ់ ដូចកូនចៀម ដើម្បីជួយសង្រ្គោះយើង(ខ.១៣)។
ក្នុងទំនុកច្រៀងដែលធ្វើឲ្យប៉ះពាល់ចិត្តបំផុត ដែលយើងធ្លាប់ច្រៀង យើងឃើញថា សូម្បីតែអំពើសប្បុរស ដ៏សាមញ្ញមួយ ក៏អាចត្រូវបានគេលើកយកមកពិពណ៌នា…
ដើមណូអែល នៃក្តីសង្ឃឹមចំពោះព្រះរាជបុត្រតូច
បន្ទាប់ពីខ្ញុំបានយកអំពូលភ្លើងជាច្រើនខ្សែ មកព័ទ្ធជុំវិញដើមណូអែល ខ្ញុំក៏បានយកបូពណ៌ផ្កាឈូក និងពណ៌ខៀវ មកចងនឹងមែកវា ហើយដាក់ឈ្មោះឲ្យដើមនោះថា ដើមណូអែល “នៃក្តីសង្ឃឹម ចំពោះព្រះរាជបុត្រតូច”។ ខ្ញុំ និងស្វាមីខ្ញុំបានរង់ចំាទទួលកូនចិញ្ចឹមម្នាក់ ជាងបួនឆ្នាំមកហើយ។ ពិតណាស់ យើងរំពឹងថា ព្រះទ្រង់នឹងប្រទានពរយើង នៅថ្ងៃណូអែល!
រៀងរាល់ពេលព្រឹក ខ្ញុំបានមកអធិស្ឋាន នៅក្បែរដើមណូអែលនោះ ដោយរំឭកខ្លួនឯង អំពីសេចក្តីសប្បុររបស់ព្រះអម្ចាស់។ នៅថ្ងៃទី២១ ធ្នូ យើងក៏បានទទួលដំណឹងថា យើងនឹងមិនបានទទួលកូនចិញ្ចឹមនៅថ្ងៃណូអែលឆ្នាំនោះទេ។ ខ្ញុំមានការបាក់ទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំក៏បានដើរទៅឈប់នៅពីមុខដើមណូអែលនោះ ដែលជានិមិត្តរូបនៃការផ្គត់ផ្គង់របស់ព្រះជាម្ចាស់។ តើព្រះជាម្ចាស់នៅតែស្មោះត្រង់ឬទេ? តើខ្ញុំបានធ្វើអ្វីខុសឬ?
នៅពេលខ្លះ ព្រះជាម្ចាស់មិនទាន់ឆ្លើយតបចំពោះការទូលសូមរបស់យើង ព្រោះទ្រង់សព្វព្រះទ័យនឹងបង្រៀន ឬលត់ដំយើង ដោយសេចក្តីស្រឡាញ់។ នៅពេលខ្លះទៀត ព្រះទ្រង់ពន្យាពេលការឆ្លើយតបរបស់ទ្រង់ ដើម្បីជួយឲ្យយើងមានការទុកចិត្តជាថ្មី ចំពោះទ្រង់។ ក្នុងបទគម្ពីរបរិទេវ ហោរាយេរេមាបានពិពណ៌នា អំពីការដែលព្រះទ្រង់កែតម្រង់ប្រជាជនអ៊ីស្រាអែល។ ការនោះពិតជាធ្វើឲ្យគាត់ឈឺចាប់ណាស់ បានជាគាត់ពោលថា “ទ្រង់បានធ្វើឲ្យតួព្រួញពីបំពង់ទ្រង់ទំលុះថ្លើមខ្ញុំ”(៣:១៣)។ ក្នុងពេលដ៏ពិបាកនោះ លោកយេរេមា ក៏បានបង្ហាញចេញនូវការទុកចិត្ត ចំពោះសេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់។ គឺដូចដែលគាត់ថ្លែងថា “សេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់(ខ.២២-២៣)។
ខ្ញុំក៏បានទុកឲ្យដើមណូអែលនៅបន្តឈរនៅទីនោះទៀត បន្ទាប់ពីថ្ងៃណូអែលបានកន្លងផុតទៅ ហើយខ្ញុំក៏បានបន្តអធិស្ឋាននៅពេលព្រឹកដូចរាល់ដង។ ទីបំផុត នៅចុងសប្តាហ៍នៃថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ…