ប្រភេទ  |  June

ការចំណាយពេលជាមួយព្រះ

រឿង​ដែល​មាន​ចំណង​ជើង​ថា ទឹក​ទន្លេ​ដែល​ហូរ​កាត់  ដែល​លោក​ន័រមិន មែកឃ្លីន(Norman Maclean) បាន​និពន្ធ និយាយ​អំពី​ក្មេង​ប្រុស​ពីរ​នាក់ ដែល​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ភាគ​ខាង​លិច​នៃ​រដ្ឋ​មុនតាណា ជា​មួយ​ឪពុក​របស់​ពួក​គេ ​ដែល​ជា​គ្រូ​គង្វាល​នៃ​ព្រះ​វិហារ​សភាភិបាល។ នៅ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ លោក​ន័រមិន និង​ប្អូន​ប្រុស​គាត់ ឈ្មោះ ប៉ុល(Paul) បាន​ទៅ ព្រះ វិហារ ហើយ​ពួក​គេ​ក៏​បាន​ស្តាប់​ឪពុក​របស់​ពួក​គេ​អធិប្បាយ​ព្រះ​បន្ទូល។ នៅ​ពេល​ល្ងាច ឪពុក​របស់​ពួក​គេ​ត្រូវ​អធិប្បាយ​ព្រះ​បន្ទូល ក្នុង​កម្មវិធី​ថ្វាយ​បង្គំ​ពេល​ល្ងាច។  ប៉ុន្តែ មុន​ពេល​នោះ​មក​ដល់ ពួក​គេ​អាច​ដើរ​កម្សាន្ត​ជា​មួយ​ឪពុក​របស់​ពួក​គេ ​កាត់​តាម​ភ្នំ និង​ទឹក​ស្ទឹង ខណៈ​ពេល​ដែល​គាត់​កំពុង​សម្រាក​លំហែ នៅ​ចន្លោះ​ពេល នៃ​កម្ម​វិធី​ថ្វាយ​បង្គំ​ទាំង​ពីរ​លើក។ ឪពុក​របស់​ពួក​គេ​មាន​បំណង ចង់​ឲ្យ​វិញ្ញាណ​គាត់​មាន​ពេញ​ដោយ​កម្លាំង​ឡើង​វិញ សម្រាប់​ការ​អធិប្បាយ​ព្រះ​បន្ទូល​នៅ​ពេល​ល្ងាច​នោះ។​

ក្នុង​កណ្ឌគម្ពីរ​ដំណឹង​ល្អ​ទាំង​មូល គេ​បាន​ឃើញ​ព្រះយេស៊ូវ​បង្រៀន​ពួក​បណ្តាជន នៅ​តាម​ជើង​ភ្នំ និង​ទីក្រុង ​និង​ប្រោស​អ្នក​មាន​ជំងឺ ដែល​គេ​បាន​នាំ​មក​ឯ​ព្រះ​អង្គ។​ កិច្ចការ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​នេះ គឺ​ស្រប​ទៅ​តាម​បេសកកម្ម​របស់​កូន​មនុស្ស ដែល​យាង​មក ដើម្បី “ស្វែង​រក និង​សង្គ្រោះ​មនុស្ស​បាត់​បង់”(លូកា ១៩:១០)។ ប៉ុន្តែ គេ​ក៏​បាន​កត់​សំគាល់​ឃើញ​ថា ជា​ញឹក​ញាប់ “ព្រះ​អង្គ​យាង​ទៅ​កន្លែង​ស្ងាត់​ម្នាក់​ឯង”(៥:១៦)។ ព្រះ​អង្គ​បាន​ចំណាយ​ពេល​នៅ​ទី​នោះ ដើម្បី​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​វរបិតា ដោយ​ទទួល​កម្លាំង​ជា​ថ្មី ពេញ​លេញ​ឡើង​វិញ មុន​នឹង​បន្ត​បេសកកម្ម​ទៀត។​

ពេល​ដែល​យើង​ខិត​ខំ​បម្រើ ដោយ​ចិត្ត​ស្មោះ​ត្រង់ យើង​ចំា​បាច់​ត្រូវ​ចាំ​ថា ព្រះ​យេស៊ូវ​ច្រើន​តែ​យាង​ទៅ​កន្លែង​ស្ងប់​ស្ងាត់…

ធំជាងបញ្ហារបស់យើង

តើ​អ្នក​គិត​ថា សត្វ​ដាយណូស័រ​មាន​រូបរាង្គ​ដូចម្តេច កាល​ពួក​វា​មិន​ទាន់​ផុត​ពូជ? មាន​ធ្មេញ​ធំ​ៗ? មាន​ស្រកា​ពេញ​ខ្លួន? មាន​កន្ទុយ​វែង​ៗឬ?​ វិចិត្រករ​ឈ្មោះ ឃែរិន ខារ(Karen Carr) បាន​គូ​រូប​សត្វ​ដែល​បាន​ផុត​ពូជ​ទាំង​នេះ នៅ​លើ​ជញ្ជាំង​ធំ​ៗ។ ក្នុង​ចំណោម​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​របស់​គាត់ មាន​រូប​មួយ​ផ្ទាំង មាន​កម្ពស់ ៦ម៉ែត្រ និង​ប្រវែង​ជិត​២០​ម៉ែត្រ។ ដោយសារ​រូប​នេះ​មាន​ទំហំ​ធំ នោះ​គេ​ត្រូវ​ការ​អ្នក​ជំនាញ​មួយ​ក្រុម ដើម្បី​ផ្គុំ​បំបែក​រូប​នោះ​ចូល​គ្នា នៅ​សារៈ​មន្ទីរ​ប្រវត្តិ​សាស្រ្ត​ធម្មជាតិ ក្នុង​តំបន់​ស៊ែម ណូប៊ល អូក្លាហូម៉ា។

រូប​ដាយណូស័រ​នៅ​លើ​ជញ្ជាំង​នោះ​ធំ​ណាស់ បាន​ជា​អ្នក​ដែល​ឈរ​ចំ​ពី​មុខ​វា មាន​អារម្មណ៍​ថា ពួក​គេ​មាន​រូបរាង្គ​តូច​ល្អិត​ណាស់។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ស្រដៀង​នេះ​ផង​ដែរ ពេល​ដែល​ខ្ញុំ​បាន​អាន​ការ​ពិពណ៌នា​របស់​ព្រះ អំពី​សត្វ​ដ៏​មាន​អំណាច​មួយ ដែល​ភាសា​ដើម​មាន​ឈ្មោះ​ហៅ​ថា “ប៊ីហ៊ីមុត”(យ៉ូប ៤០:១៥)។​ សត្វ​ដ៏​ធំ​សំបើម​នេះ ស៊ី​ស្មៅ​ដូច​គោ មាន​កន្ទុយ​ធំ​ដូច​ដើម​ឈើ។ ឆ្អឹង​វា​រឹង​មាំ​ដូច​ដែក។ វា​ស៊ី​អាហារ​ដែល​ដុះ​តាម​ភ្នំ វា​ឈប់​សម្រាក​នៅ​ក្រោម​ម្លប់​ឈើ ក្នុង​ព្រៃ​លិច​ទឹក។ ពេល​ដែល​ទឹក​ជន់​ឡើង វា​មិន​ដែល​ភ័យ​ព្រួយ​ឡើយ។​

តើ​នរណា​អាច​ផ្សាំង​សត្វ​ដ៏​អស្ចារ្យ​នេះ​បាន ក្រៅ​ពី​ព្រះ​ដែល​បាន​បង្កើត​វា​មក​(ខ.១៩)។ ត្រង់​ចំណុច​នេះ ព្រះ​ទ្រង់​បាន​រំឭក​លោក​យ៉ូប អំពី​សេចក្តី​ពិត​នេះ ក្នុង​អំឡុង​ពេល​ដែល​បញ្ហា​របស់​គាត់ បាន​គ្រប​ដណ្តប់​ជីវិត​គាត់។ ការ​សោក​សង្រេង ការ​ភ័ន្ត​ភាំង និង​ភាព​នឿយ​ណាយ បាន​ធ្វើ​ឲ្យ​ការ​គិត​របស់​គាត់​មាន​ភាព​ស្រពិចស្រពិល ទាល់​តែ​គាត់​បាន​ទូល​សួរ​ព្រះ។ ប៉ុន្តែ ការ​ឆ្លើយ​តប​របស់​ព្រះ​អង្គ​បាន​ជួយ​គាត់ ឲ្យ​ដឹង​អំពី​ទំហំ​ពិត​ប្រាកដ នៃ​បញ្ហា​របស់​គាត់។ ព្រះ​ទ្រង់​ធំ​ជាង​បញ្ហា​របស់​គាត់…

ជីវិតដែលមានសន្តិភាព

នៅ​ទីក្រុង​ភើត ប្រទេស​អូស្រ្តាលី មាន​កន្លែង​មួយ ដែល​គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា ផ្ទះ​សាឡូម។ មនុស្ស​ប្រុស​ដែល​មាន​បញ្ហា​ញៀន​ថ្នាំ ឬ​ញៀន​នឹង​អ្វី​មួយ អាច​ទៅ​ស្វែង​រក​ជំនួយ នៅ​ផ្ទះ​នោះ។ នៅ​ទីនោះ ពួក​គេ​នឹង​ជួប​បុគ្គលិក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ ហើយ​ណែ​នាំ​ពួក​គេ​ឲ្យ​ស្គាល់​សាឡូម​របស់​ព្រះ(សាឡូម ជា​ភាសា​ហេព្រើរ មាន​ន័យ​ថា សន្តិភាព )។ ជីវិត​របស់​ពួក​គេ​បាន​ខ្ទេច​ខ្ទំា ដោយសារ​ទម្ងន់​នៃ​ការ​ញៀន​ថ្នាំ ស្រា ល្បែង និង​ការ​អ្វី​ផ្សេង​ទៀត តែ​ពួក​គេ​កំពុង​តែ​ទទួល​ការ​ផ្លាស់​ប្រែ ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះ។

ព្រះ​រាជ​សារ​នៃ​ដំណឹង​ល្អ គឺ​ជា​ចំណុច​ស្នូល នៃ​ការ​ផ្លាស់​ប្រែ​នេះ។ មនុស្ស​មាន​ជីវិត​ប្រេះ​បែក ដែល​បាន​ចូល​ផ្ទះ​សាឡូម ក៏​បាន​ដឹង​ថា តាម​រយៈ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ពួក​គេ​អាច​មាន​ជីវិត​ថ្មី​ផង​ដែរ។ ក្នុង​ព្រះ​គ្រីស្ទ យើង​ទទួល​បាន​នូវ​សន្តិ​ភាព និង​ការ​ប្រោស​ឲ្យ​ជា​ដ៏​ពិត។

សន្តិភាព​មិន​គ្រាន់​តែ​ជា​អវត្តមាន នៃ​ជម្លោះ​នោះ​ទេ តែ​ជា​ព្រះ​វត្ត​មាន​នៃ​ភាព​ពេញ​លេញ​របស់​ព្រះ។ យើង​រាល់​គ្នា ត្រូវ​ការ​សន្តិភាព​នេះ ហើយ​យើង​អាច​រក​ឃើញ តែ​នៅ​ក្នុង​ព្រះ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​ចង្អុល​បង្ហាញ​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី អំពី​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​វិញ្ញាណ ដែល​ផ្លាស់​ប្រែ​ជីវិត​មនុស្ស។  ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​ក្នុង​ជីវិត​យើង ព្រះ​អង្គ​ជួយ​យើង​ឲ្យ​បង្កើត​ផល​ផ្លែ​របស់​ព្រះ​អង្គ ដែល​មាន​ដូច​ជា ក្តី​ស្រឡាញ់ ក្តី​អំណរ ការ​អត់​ធ្មត់ ជាដើម(កាឡាទី ៥:២២-២៣)។ ព្រះ​អង្គ​ប្រទាន​នូវ​ធាតុ​ផ្សំ​ដ៏​សំខាន់ នៃ​សន្តិភាព​ដ៏​ពិត និង​ស្ថិត​ស្ថេរ។​

ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​ជួយ​ឲ្យ​យើង​អាច​រស់​នៅ ក្នុង​សន្តិភាព​របស់​ព្រះ យើង​អាច​រៀន​ថ្វាយ​ការ​ខ្វះ​ខាត និង​ការ​បារម្ភ​របស់​យើង…

ផ្លូវនៃសេចក្តីជំនឿ

ក្នុង​វគ្គ​ជម្រុះ នៃ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភព​លោក ក្នុង​ឆ្នាំ​២០១៧ ដែល​ក្នុង​នោះ ក្រុម​អាមេរិក ប្រកួត​នឹង​ក្រុប​ទ្រីនីដាត និង​តូបាហ្កូ ក្រុម​អ្ន​ក​ប្រយុទ្ធ​សូកា ក៏​បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​បាន​ប្រកួត​ឈ្នះ​ក្រុម​បុរស​ជម្រើស​ជាតិ​របស់​អាមេរិក ជា​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​ក្រុម​ខ្លួន ដល់​ទៅ​៥៦​ចំណាត់​ថ្នាក់។​ ការ​ប្រកួត​ឈ្នះ ដោយ​ពិន្ទុ ២-១ បាន​ធ្វើ​ឲ្យ​ក្រុម​អាមេរិក​ត្រូវ​គេ​ដក​ចេញ​ពី​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០១៨។​

គេ​មិន​នឹក​ស្មាន​ថា ក្រុម​ទ្រីនីដាត និង​ថូបាហ្កូ​អាច​ប្រកួត​ឈ្នះ​ក្រុម​អាមេរិក​នោះ​ទេ មូល​ហេតុ គឺ​ដោយ​សារ​គេ​គិត​ថា អាមេរិក​មាន​ប្រជា​ជន និង​ធនធាន​ច្រើន​ជាង​ប្រទេស​ដ៏​តូច​មួយ​នេះ នៅ​តំបន់​ខារីបីន។ ប៉ុន្តែ ការ​ដែល​ក្រុម​អាមេរិក​ហាក់​ដូច​ជា​មាន​ប្រៀប​ជាង​យ៉ាង​ដូច​នេះ គឺ​មិន​គ្រប់​គ្រាន់​ល្មម​នឹង​អាច​ឈ្នះ​ក្រុម​អ្នក​ប្រយុទ្ធ​សូកា​ដ៏​ឆេះ​ឆួល​នោះ​ឡើយ។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​លោក​គេឌាន និង​សាសន៍​ម៉ាឌាន ដែល​និយាយ​អំពី​ជ័យ​ជម្នះ​ស្រដៀង​នេះ​ផង​ដែរ ដោយ​ក្រុម​តូច ឈ្នះ​ក្រុម​ធំ​ជាង។ តាម​ពិត កង​ទ័ព​អ៊ីស្រាអែល មាន​អ្នក​ប្រយុទ្ធ​៣​ម៉ឺន​នាក់ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​កាត់​បន្ថយ​ចំនួន​អ្នក​ដែល​ត្រូវ​ទៅ​ប្រយុទ្ធ ឲ្យ​នៅ​សល់​តែ​៣​រយ​នាក់​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​នេះ​ដឹង​ថា ជ័យ​ជម្នះ​របស់​ពួក​គេ គឺ​បាន​មក​ពី​ការ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ  មិន​មែន​ដោយសារ​ទំហំ​នៃ​កង​ទ័ព បរិមាណ​ទឹក​ប្រាក់​នៅ​ក្នុង​ឃ្លាំង ឬ​ជំនាញ​របស់​អ្នក​ដឹក​នាំ​របស់​ពួក​គេ​នោះ​ទេ(ពួកចៅហ្វាយ ៧:១-៨)។​

យើង​អាច​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ការ​អ្វី ដែល​យើង​អាច​មើល​ឃើញ ឬ​អាច​វាស់​ដោយ​ផ្ទាល់ ប៉ុន្តែ ផ្លូវ​នៃ​សេចក្តី​ជំនឿ​មិន​ដូច្នោះ​ឡើយ។ ការ​ពឹង​ផ្អែក​លើ​ព្រះ​ច្រើន​តែ​មាន​ការ​ពិបាក ប៉ុន្តែ ពេល​ណា​យើង​ស្ម័គ្រ​ចិត្ត​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ដើម្បី “មាន​ភាព​រឹង​មាំ​ក្នុង​ព្រះ​អម្ចាស់ និង​អំណាច​ចេស្តា​ព្រះ​អង្គ”(អេភេសូរ ៦:១០)…

ការនៅជាប់ក្នុងព្រះបន្ទូលព្រះអង្គ

ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ ម៉ាជី(Marge) បាន​ជួប តាមី(Tami) នៅ​ក្នុង​ការ​ជួប​ជុំ​រៀន​ព្រះ​គម្ពីរ នាង​បាន​កត់​សំគាល់​ឃើញ​ថា នាង​ហាក់​ដូច​ជា​មិន​សូវ​មាន​ចំណុច​ដែល​ដូច​តាមី​ទេ។ ប៉ុន្តែ ម៉ាជី​បាន​រាប់​អាន​នាង​ជា​មិត្ត​ភក្តិ ហើយ​ក៏​ទទួល​រៀន​បាន​នូវ​មេរៀន​ដ៏​មាន​តម្លៃ ពី​មិត្ត​ភក្តិ​ថ្មី​ម្នាក់​នេះ។

កាល​ពី​មុន តាមី​មិន​ដែល​បាន​ចូល​ក្រុម​សិក្សា​ព្រះ​គម្ពីរ​ទេ ហើយ​នាង​ក៏​ពិបាក​យល់ អំពី​អ្វី​ដែល​ស្រ្តី​ដទៃ​ទៀត នៅ​ក្នុង​ក្រុម​កំពុង​តែ​ជជែក​គ្នា។ ឧទាហរណ៍ ពួក​គេ​និយាយ​ថា ព្រះ​បាន​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ ដែល​នេះ​ជា​ការ​អ្វី​ដែល​នាង​មិន​ដែល​បាន​ពិសោធន៍​ពី​មុន​មក​ទេ។

នាង​ពិត​ជា​មាន​ចិត្ត​ចង់​ឮ​ព្រះ​សូរសៀង​ព្រះ​ណាស់ បាន​ជា​នាង​សម្រេច​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង។ ក្រោយ​មក នាង​ក៏​បាន​ប្រាប់​ម៉ាជី​ថា រៀង​រាល់​ពេល​ដែល​នាង​សិក្សា​ព្រះ​គម្ពីរ​ប៊ីប នាង​ក៏​បាន​ទូល​សូម​ព្រះ​យេស៊ូវ​ឲ្យ​មាន​បន្ទូល​មក​កាន់​នាង។ បន្ទាប់​មក ពេល​ណា​នាង​ឃើញ​ខគម្ពីរ​ណា​ប៉ះ​ពាល់​ចិត្ត​នាង នាង​ក៏​បាន​កត់​ខគម្ពីរ​នោះ។ នាង​ក៏​បាន​កត់​ចំណាំ​ខគម្ពីរ​ជា​ច្រើន សម្រាប់​ជញ្ជឹង​គិត និង​អនុវត្ត​តាម។ នាង​ក៏​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ តាម​រយៈ​ការ​អធិស្ឋាន និង​សិក្សា​ព្រះ​គម្ពីរ។

ខណៈ​ពេល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ជន​ជាតិ​យូដា ដែល​ជា​អ្នក​ជឿ​ព្រះ​អង្គ ព្រះ​អង្គ​ប្រាប់​ពួក​គេ​ថា “បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច”(យ៉ូហាន ៨:៣១-៣២)។ ចូរ​យើង​ប្រកាន់​ខ្ជាប់​តាម​ការ​បង្រៀន​របស់​ព្រះ​អង្គ ទោះ​ជា​ដោយ​ការ​កត់​ចំណាំ​ព្រះ​បន្ទូល​ព្រះ​អង្គ ឬ​ទន្ទេញ​ក្តី និង​ក៏​ព្យាយាម​អនុវត្ត​តាម​ជា​ដើម។ សេចក្តី​ពិត និង​ប្រាជ្ញា ក្នុង​ព្រះ​រាជ​សារ​របស់​ព្រះ​គ្រីស្ទ ជួយ​យើង ឲ្យ​លូត​លាស់ ក្នុង​ព្រះ​អង្គ ហើយ​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព។​—Dave Branon

ព្រះវរបិតាយកព្រះទ័យទុកដាក់

មាន​ពេល​មួយ​ខ្ញុំ​ឮ​សម្លេង​សត្វ​យំ “ចេប! ចេប!” ខ្ញុំ​ក៏​បាន​ងើយ​ទៅ​លើ ហើយ​ផ្ទៀង​ត្រចៀក​តាម​ស្តាប់​សម្លេង​នោះ។ ខ្ញុំ​ក៏​បាន​ប្រទះ​ឃើញ​សត្វ​តូច​មួយ​នៅ​លើ​ស៊ុម​បង្អួច។ ខ្ញុំ​ក៏​បាន​បើក​បង្អួច ហើយ​ក៏​បាន​ឃើញ​បក្សី​មួយ​ក្បាល ដែល​នៅ​មាន​ជីវិត​នៅ​ឡើយ។ ខ្ញុំ​មាន​ការ​អាណិត​វា ហើយ​ចង់​ជួយ​សត្វ​ស្លាប​ដ៏​ទន់​ខ្សោយ​នេះ​ណាស់។​

ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក ១០ ព្រះ​យេស៊ូវ​បាន​ពិពណ៌នា​ថា ព្រះ​វរបិតា​ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​សត្វ​ចាប ដើម្បី​កម្សាន្ត​ចិត្ត​ពួក​សាវ័ក ខណៈ​ពេល​ដែល​ព្រះ​អង្គ​ដាស់​តឿន​ពួក​គេ អំពី​គ្រោះ​ថ្នាក់ ដែល​នឹង​មក​ដល់។ ព្រះអង្គ​បាន​មាន​បន្ទូល​ណែនាំ​ដល់​ពួក​សាវ័ក​ទាំង​១២ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ “​ប្រទាន​ឲ្យ​គេ​មាន​អំណាច អាច​នឹង​ដេញ​អារក្ស​អសោច ហើយ​និង​មើល​គ្រប់​ទាំង​ជំងឺរោគា និង​ជរា​ពិការ​ទាំង​អស់​ឲ្យ​បាន​ជា​ផង”(ខ.១)។ អំណាច​នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​នោះ ហាក់​ដូច​ជា អស្ចារ្យ​សម្រាប់​ពួក​សាវ័ក តែ​មនុស្ស​ជា​ច្រើន​បាន​ប្រឆាំង​ពួក​គេ ដោយ​បូក​រួម​ទាំង​ពួក​អាជ្ញាធរ ក្រុម​គ្រួសារ​របស់​ពួក​គេ និង​អន្ទាក់​របស់​វិញ្ញាណ​អាក្រក់​(ខ.១៦-២៨)។

បន្ទាប់​មក ក្នុង​ជំពូក ១០:២៩-៣១​ ព្រះ​យេស៊ូវ​ក៏​បាន​ប្រាប់​ពួក​គេ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ការ​អ្វី​ដែល​ពួក​គេ​ជួប​ប្រទះ ព្រោះ​ព្រះ​វរបិតា​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ពួក​គេ​ជា​និច្ច។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​សួរ​ពួក​គេ​ថា “តើ​គេ​មិន​លក់​ចាប​២​ថ្លៃ​១​លុយ​ទេ​ឬ​អី? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ឥត​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ជ្រាប​ឡើយ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ យ៉ាង​នោះ​មិន​ត្រូវ​ឲ្យ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​ដំឡៃ លើស​ជាង​ចាប​ជា​ច្រើន”។

ខ្ញុំ​ក៏​បាន​ត្រឡប់​មក​មើល​សត្វ​បក្សី​នោះ​ជា​ញឹក​ញាប់ ក្នុង​ថ្ងៃ​នោះ ឃើញ​វា​នៅ​មាន​ជីវិត តែ​មិន​កំរើក។ បន្ទាប់​មក នៅ​ពេល​ល្ងាច វា​ក៏​បាន​ហើរ​ទៅ​បាត់។ ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​វា​នៅ​មាន​ជីវិត។ ជា​ការ​ពិត​ណាស់ បើ​ខ្ញុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​នេះ…

អំណាចចេស្តាព្រះ

វេជ្ជបណ្ឌិត​បាន​ប្រាប់​អ្នក​ស្រី​រេបិកា(Rebecca) និង​លោក​រូសស៊ែល(Russell)​ថា ពួក​គេ​មិន​អាច​មាន​កូន​ឡើយ។ ប៉ុន្តែ ព្រះ​ទ្រង់​មាន​គំនិត​ខុស​ពី​នេះ ហើយ​១០​ឆ្នាំ​ក្រោយ​មក អ្នក​ស្រី​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ។​ គរ៌​របស់​នាង​មាន​សុខ​ភាព​ល្អ​ទេ ហើយ​ពេល​ដែល​ស្បូន​ចាប់​ផ្តើម​កន្រ្តាក់ ប្តី​ប្រពន្ធ​មួយ​គូ​នេះ​ក៏​បាន​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ដោយ​ចិត្ត​រំភើប​រីក​រាយ។ ប៉ុន្តែ ការ​ឆ្លង​ទន្លេ​ក៏​បាន​អូស​បន្លាយ​ពេល​កាន់​តែ​យូរ ហើយ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​រូប​កាយ​របស់​អ្នក​ស្រី​រេបិកា​នៅ​តែ​មិន​អាច​សម្រាល​បុត្រ​បាន។​ ទីបំផុត គ្រូ​ពេទ្យ​ក៏​បាន​ប្រាប់​គាត់ ឲ្យ​សម្រាល​បុត្រ ដោយ​ការ​វះ​កាត់។ ដោយ​ការ​ភ័យ​ខ្លាច អ្នក​ស្រី​រេបិការ​យំ​ខ្សឹកខ្សួល​សម្រាប់​កូន និង​ខ្លួន​ឯង។ គ្រូ​ពេទ្យ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ ដោយ​ស្រទន់​ថា “ខ្ញុំ​នឹង​ខិត​ខំ​អស់​ពី​លទ្ធ​ភាព តែ​យើង​ត្រូវ​តែ​អធិស្ឋាន​ដល់​ព្រះ ព្រោះ​ព្រះ​អង្គ​អាច​ធ្វើ​លើស​ខ្ញុំ​ទៀត”។ គ្រូ​ពេទ្យ​ក៏​បាន​អធិស្ឋាន​ជា​មួយ​អ្នក​ស្រី​រេបិកា ហើយ​១៥​នាទី​ក្រោយ​មក ប្រ៊ូស(Bruce) ក៏​បាន​ចាប់​កំណើត​ជា​ទារក ដែល​មាន​សុខ​ភាព​ល្អ។​

គ្រូ​ពេទ្យ​ដឹង​ថា គាត់​ត្រូវ​ពឹង​ផ្អែក​លើ​អំណាច​ចេស្តា​ព្រះ។ គាត់​ទទួល​ស្គាល់​ថា ទោះ​គាត់​មាន​ការ​ហ្វឹក​ហាត់ និង​ជំនាញ​ក្នុង​ការ​វះ​កាត់​ក៏​ដោយ ក៏​គាត់​នៅ​តែ​ត្រូវ​ការ​ប្រាជ្ញា កម្លាំង និង​ជំនួយ​មក​ពី​ព្រះ នាំ​ដៃ​គាត់​ឲ្យ​វះ​កាត់​ដោយ​ជោគ​ជ័យ​(ទំនុក​ដំកើង ១២១:១-២)។

យើង​មាន​ការ​លើក​ទឹក​ចិត្ត ពេល​ដែល​បាន​ឮ អំពី​មនុស្ស​ដែល​ស្ទាត់​ជំនាញ ឬ​នរណា​ម្នាក់ ទទួល​ស្គាល់​ថា ពួក​គេ​ត្រូវ​ការ​ព្រះ​អង្គ ព្រោះ​តាម​ពិត យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ព្រះ​អង្គ។ ព្រះ​អង្គ​ជា​ព្រះ យើង​មិន​មែន​ជា​ព្រះ​ទេ។ មាន​តែ​ព្រះ​អង្គ​ទេ ដែល ​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី (អេភេសូរ ៣:២០)។ ចូរ​យើង​មាន​ចិត្ត​ដែល​បន្ទាប​ចុះ ដើម្បី​រៀន​សូត្រ​ពី​ព្រះ​អង្គ…

ព្រះយេស៊ូវ និងក្មេងៗ

ម្តាយ​របស់​ខ្ញុំ​មាន​ការ​ប្ដេជ្ញា​ចិត្ត ចំពោះ​រឿង​ជា​ច្រើន ពេញ​មួយ​ជីវិត​គាត់ ប៉ុន្តែ គាត់​តែង​តែ​ចង់​ឲ្យ​ក្មេង​ៗ​បាន​ស្គាល់​ព្រះ​យេស៊ូវ។ ខ្ញុំ​ធ្លាប់​បាន​ឃើញ​ម្តាយ​ខ្ញុំ​បង្ហាញ​ការ​មិន​គាំទ្រ​ជា​សាធារណៈ ពីរ​បី​ដង ​គឺ​នៅ​ពេល​ដែល​នរណា​ម្នាក់​ចង់​កាត់​បន្ថយ​ថវិការ​សម្រាប់​ការងារ​ផ្នែក​កុមារ ដើម្បី​ការងារ​ផ្នែក​ផ្សេង ដែល​ពួក​គេ​គិត​ថា មាន​ប្រយោជន៍​ជាង។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​បាន​សុំ​គេ​ឈប់​សម្រាក​ពេញ​មួយ​រដូវ​ក្តៅ ពេល​ដែល​គាត់​មាន​ផ្ទៃ​ពោះ​កំណើត​បង​ប្រុស​ខ្ញុំ ព្រោះ​គាត់​បាន​រាប់​វា​ជា​រឿង​សំខាន់។ ខ្ញុំ​ក៏​បាន​ធ្វើ​ការ​បូក​សរុប ហើយ​ក៏​បាន​ដឹង​ថា ម្តាយ​ខ្ញុំ​បាន​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​ផ្នែក​កុមារ ក្នុង​ព្រះ​វិហារ​គាត់ អស់​រយៈ​ពេល​៥៥​ឆ្នំា។

បទ​គម្ពីរ​ម៉ាកុស ជំពូក ១០ បាន​កត់​ត្រា​នូវ​រឿង​ដ៏​រំភើប​ចិត្ត​មួយ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ ដែល​ជា​ទូទៅ ​គេ​បាន​ដាក់​ចំណង​ជើង​ឲ្យ​រឿង​នេះ​ថា “ក្មេង​តូច​ៗ និង​ព្រះ​យេស៊ូវ”។ គេ​បាន​នាំ​ក្មេង​ៗ​មក​រក​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​ព្រះ​អង្គ​ដាក់​ព្រះ​ហស្ត​លើ​ពួក​គេ ហើយ​ប្រទាន​ពរ​ពួក​គេ។ ប៉ុន្តែ ពួក​សាវ័ក​បាន​ព្យាយាម​ឃាត់​ពួក​គេ​។ កណ្ឌ​គម្ពីរ​ម៉ាកុស​បាន​ចែង​ថា ព្រះ​យេស៊ូវ​មាន​ការ​ឈឺ​ព្រះ​ទ័យ ហើយ​ក៏​បាន​ស្តី​បន្ទោស​ឲ្យ​ពួក​សិស្ស​របស់​ព្រះ​អង្គ​ថា “ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ”(ខ.១៤)។

លោក​ឆាល ឌីខិន(Charles Dickens) បាន​សរសេរ​ថា​ “ខ្ញុំ​ស្រឡាញ់​ក្មេង​ៗ​ណាស់ ហើយ​វា​មិន​មែន​ជា​រឿង​តូច​តាច​ឡើយ នៅ​ពេល​ដែល​ពួក​គេ​ស្រឡាញ់​យើង ដោយ​ពួកគេ​ជា​ស្នា​ព្រះ​ហស្ត​ដ៏​ក្មេង​ខ្ចី​របស់​ព្រះ” ហើយ​វា​ក៏​មិន​មែន​ជា​រឿង​តូច​តាច​ដែរ នៅ​ពេល​ដែល​យើង​ជា​មនុស្ស​ធំ​ជាង​ពួក​គេ ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដើម្បី​មិន​ឲ្យ​មាន​អ្វី​មក​រារាំង​ក្មេង​តូច​ៗ មិន​ឲ្យ​ទទួល​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដែល​តែង​តែ​ថ្មី​ជា​និច្ច។​—John Blasé

ព្រះអង្គស្គាល់ឈ្មោះអ្នក

បន្ទាប់​ពី​ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​បែក​ចេញ​ពី​ព្រះ​វិហារ ដែល​យើង​ធ្លាប់​ចូល​រួម​ថ្វាយ​បង្គំ​ជា​យូរ​មក​ហើយ បី​ឆ្នាំ​ក្រោយ​មក យើង​ក៏​បាន​វិល​ត្រឡប់​មក​ពួក​ជំនុំ​មួយ​នេះ​វិញ ។ ប៉ុន្តែ តើ​ពួក​គេ​នឹង​ស្វាគមន៍​ពួក​យើង​ឬ​ទេ? តើ​ពួក​គេ​នៅ​មាន​ក្តី​ស្រឡាញ់​ចំពោះ​យើង​ទេ? តើ​ពួក​គេ​បាន​អត់​ឱន​ទោស​ឲ្យ​យើង ដែល​បាន​ចាក​ចេញ​ពី​ពួក​គេ​ឬ​ទេ?  យើង​ក៏​បាន​ទទួល​ចម្លើយ​សម្រាប់​សំណួរ​ទាំង​នេះ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ។ ខណៈ​ពេល​ដែល​យើង​ដើរ​ចូល​តាម​ទ្វារ​ព្រះ​វិហារ យើង​ក៏​បាន​ឮ​មនុស្ស​ជា​ច្រើន ហៅ​ឈ្មោះ​យើង​ថា “ភែត!(Pat) ឌែន!(Dan) ពួក​យើង​រីក​រាយ​ណាស់ ដែល​បាន​ជួប​អ្នក!” អ្នក​ស្រី​ខេត ឌីខាមីឡូ(Kate DiCamillo)  ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​កុមារ បាន​សរសេរ​ក្នុង​សៀវភៅ​ដ៏​ល្បី​ល្បាញ​របស់​គាត់​ថា “ប្រិយ​មិត្ត​អ្នក​អាន។ ក្នុង​ពិភព​លោក​ដ៏​សោក​សៅ​នេះ គ្មាន​អ្វី​ដែល​ផ្អែម​ជាង​សម្លេង​មនុស្ស​ជា​ទី​ស្រឡាញ់​ហៅ​ឈ្មោះ​អ្នក​នោះ​ទេ”។​

ការ​ធានា​ដូច​នេះ ក៏​មាន​សម្រាប់​ប្រជាជន​អ៊ីស្រាអែល​ផង​ដែរ។ ពួក​យើង​បាន​សម្រេច​ចិត្ត​ទៅ​ថ្វាយ​បង្គំ​នៅ​ព្រះវិហារ​ផ្សេង​មួយ​រយៈ​ គឺ​មិន​បាន​ដាច់​ចេញ​ពី​ព្រះ​ឡើយ ប៉ុន្តែ ពួក​អ៊ីស្រាអែល​បាន​បែរ​ខ្នង​ដាក់​ព្រះ​អង្គ​។ ប៉ុន្តែ ព្រះ​អង្គ​បាន​ស្វាគមន៍​ពួក​គេ ​ឲ្យ​វិល​ត្រឡប់​មក​វិញ។ ព្រះ​អង្គ​បាន​ចាត់​ហោរា​អេសាយ ឲ្យ​នាំ​ព្រះ​រាជសារ​ធានា​ដល់​ពួក​គេ​ថា “កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ”(អេសាយ ៤៣:១) ។

ក្នុង​ពិភព​លោក​នេះ យើង​អាច​មាន​អារម្មណ៍​ថា គេ​មើល​យើង​មិន​ឃើញ មិន​ឲ្យ​តម្លៃ​យើង ឬ​មិន​ស្គាល់​យើង តែ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ស្គាល់​ឈ្មោះ​យើង​ម្នាក់​ៗ។ ព្រះ​អង្គ​បាន​សន្យា​ថា ពួក​គេ​មាន​តម្លៃ​វិសេស​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​អង្គ ក៏​គួរ​លើក​ដំកើង និង​ជាទី​ស្រឡាញ់​ដល់​ព្រះ​អង្គ​ផង​ដែរ​(ខ.៤)។​ ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ…

ភាពអស្ចារ្យដែលមើលមិនឃើញ

ពេល​ដែល​អ្នក​ស្រី ហ្គ៊ូដរិជ(Goodrich) មាន​វ័យ​កាន់​តែ​ចាស់ គាត់​ក៏​បាន​នឹក​គិត​ដល់​អនុស្សាវរីយ៍ នៃ​ជីវិត​ដែល​មាន​ពេញ​ដោយ​បញ្ហា​ប្រឈម និង​ពេញ​ដោយ​ព្រះ​គុណ។  គាត់​អង្គុយ​នៅ​មាត់​បង្អួច មើល​ទៅ​ទឹក​នៅ​ជ្រោយ​ហ្គ្រែន ទ្រេវើស នៅ​រដ្ឋ​មីឈីហ្គិន ហើយ​ក៏​បាន​ដក​សៀវភៅ​កត់​ត្រា​ចេញ​មក។ គាត់​ក៏​បាន​សរសេរ​ថា “ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​កៅ​អី​ដែល​ខ្ញុំ​ចូល​ចិត្ត ​ជើង​ដាក់​នៅ​លើ​ទម្រ ហើយ​ចិត្ត​ខ្ញុំ​នៅ​ក្នុង​អាកាស។ ពន្លឺ​ថ្ងៃ​ចែង​ចាំង​ទឹក​រលក ដែល​នៅ​ខាង​ក្រោម ដោយ​កំពុង​បក់​បោក​ឥត​ឈប់ ទៅ​រក​កន្លែង​ដែល​ខ្ញុំ​មិន​ដឹង។ ប៉ុន្តែ ឱ​ព្រះ​វរបិតា​នៅ​ស្ថាន​ដ៏​ខ្ពស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ការ​ប្រទាន​អំណោយ​ដែល​ច្រើន​រាប់​មិន​អស់ និង​សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​អង្គ។ ហេតុ​អ្វី​ទូល​បង្គំ​ស្រឡាញ់​ព្រះ​អង្គ ទោះ​ទូល​បង្គំ​មើល​ព្រះ​អង្គ​មិន​ឃើញ​ក៏​ដោយ?”

សាវ័ក​ពេត្រុស​យល់​អំពី​មូល​ហេតុ ដែល​យើង​មាន​ចម្ងល់​ដូច​នេះ។ គាត់​បាន​ឃើញ​ព្រះ​យេស៊ូវ ដោយ​ផ្ទាល់​ភ្នែក តែ​អ្នក​ដែល​បាន​អាន​សំបុត្រ​គាត់ មិន​បាន​ឃើញ​ព្រះ​អង្គ​ទេ។ ហេតុ​នេះ​ហើយ​គាត់​បាន​សរសេរ​ថា “​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេកអរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន”(១ពេត្រុស ១:៨)។ យើង​ស្រឡាញ់​ព្រះ​យេស៊ូវ មិន​មែន​ដោយសារ​យើង​បាន​ទទួល​បង្គាប់​ឲ្យ​ស្រឡាញ់​នោះ​ទេ តែ​ដោយសារ​ជំនួយ​ពី​ព្រះ​វិញ្ញាណ​(ខ.១១) នោះ​យើង​ចាប់​ផ្តើម​យល់ អំពី​ទំហំ​នៃ​ក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង។

ព្រះ​អង្គ​មិន​គ្រាន់​តែ​មាន​បន្ទូល​ថា ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស​ដូច​យើង​ប៉ុណ្ណោះ​ឡើយ តែ​ថែម​ទាំង​បាន​បង្ហាញ​ភាព​អស្ចារ្យ​នៃ​ព្រះ​វត្ត​មាន និង​ព្រះ​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ ដល់​យើង​រាល់​គ្នា ក្នុង​ដំណាក់​កាល​នីមួយ​ៗ​នៃ​ជីវិត​របស់​យើង ដោយ​សម្រេច​តាម​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​គ្រីស្ទ ដែល​យើង​អាច​ពិសោធន៍​ផ្ទាល់​ៗ​ខ្លួន​។​—Mart DeHaan