កាំបិតដែលបានកែប្រែ
ពេលដែលការវាយប្រហារដោយកាំបិតមានការកើនឡើង ពេញទូទាំងចក្រភពអង់គ្លេស មជ្ឈមណ្ឌលជាងដែកអង់គ្លេសមានគំនិតមួយ។ មជ្ឈមណ្ឌលនេះបានធ្វើការជាមួយកងកម្លាំងប៉ូលីសប្រចាំតំបន់ ដោយបង្កើតប្រអប់ដាក់កាំបិត២រយប្រអប់ យកទៅដាក់នៅទូទាំងប្រទេស ហើយក៏បានធ្វើយុទ្ធនាការណ៍លើកទឹកចិត្ត ឲ្យគេយកកាំបិតមកប្រគល់ក្នុងប្រអប់នោះ។ ជាលទ្ធផល កាំបិតប្រហែល១សែនដើម ត្រូវបានគេយកមកដាក់ក្នុងប្រអប់ទាំងនោះ ជាលក្ខណៈអនាមិក ដែលក្នុងនោះ មានកំាបិតខ្លះនៅមានប្រឡាក់ឈាមនៅឡើយ។ បន្ទាប់មក គេក៏បានដឹកជញ្ជូនកាំបិតទាំងនោះ យកទៅឲ្យលោកអាលហ្វ៊ី ប្រេតលី(Alfie Bradley) ដែលជាជាងចម្លាក់។ គាត់ក៏បានធ្វើឲ្យមុខកាំបិតទាំងនោះរិលអស់ ហើយក៏បានឆ្លាក់ឈ្មោះជនរងគ្រោះ ដោយសារការវាយប្រហារដោយកាំបិត នៅលើផ្លែកាំបិតមួយចំនួន ហើយក៏បានឆ្លាក់សាររបស់ជនល្មើសដែលមានការស្តាយក្រោយ ចំពោះទង្វើររបស់ខ្លួន នៅពីលើផ្លែកាំបិតផ្សេងទៀត។ បន្ទាប់មក គេក៏បានយកកាំបិតទាំង១សែនដើមនោះ មកផ្សាចូលគ្នា បង្កើតជារូបចម្លាក់ទេវតាកាំបិត ដែលមានកម្ពស់៨ម៉ែត្រ ដែលមានស្លាបធ្វើពីដែកថែបពណ៌ភ្លឺផ្លេក។
ពេលខ្ញុំឈរនៅពីមុខរូបចម្លាក់ទេវតាកាំបិតនេះ ខ្ញុំក៏បានឆ្ងល់ថា តើការកសាងរូបចម្លាក់នេះ បានជួយការពារជីវិតមនុស្សប៉ុន្មានពាន់នាក់ មិនឲ្យត្រូវរបួស ដោយសារការវាយប្រហារនឹងកាំបិត។ ពេលនោះ ខ្ញុំក៏បានគិតដល់ការបើកសម្តែងរបស់ហោរាអេសាយ អំពីផ្ទៃមេឃ និងផែនដីថ្មី(អេសាយ ៦៥:១៧) ជាកន្លែងដែលក្មេងៗមិនស្លាប់ទាំងអាយុខ្លី (ខ.២០) ឬចម្រើនវ័យធំឡើង ក្នុងភាពក្រីក្រ ដែលនាំឲ្យកើតមានឧក្រឹដ្ឋកម្មនោះឡើយ(ខ.២២-២៣) ជាកន្លែងដែលលែងមានការវាយប្រហារដោយកាំបិតឬដាវ ព្រោះដាវទាំងអស់នឹងត្រូវគេយកទៅកែច្នៃជាវត្ថុដែលមានប្រយោជន៍ជាងនេះ(២:៤)។
ផែនដីថ្មីនេះ មិនទាន់មកដល់នៅឡើយទេ ប៉ុន្តែ យើងត្រូវតែអធិស្ឋាន និងបម្រើរហូតដល់ពេលដែលវាមកដល់(ម៉ាថាយ ៦:១០)។ រូបចម្លាក់ទេវតាកាំបិត នៅប្រទេសអង់គ្លេស បានធ្វើឲ្យយើងគិតដល់ពេលអនាគត…
ព្រះយេស៊ូវមានព្រះភក្ត្រញញឹម
បើគេតម្រូវឲ្យអ្នកដើរតួជាព្រះយេស៊ូវ ក្នុងខ្សែភាពយន្តមួយ តើអ្នកនឹងសម្តែងយ៉ាងដូចម្តេច? នេះជាសំណួរ ដែលលោកប្រ៊ូស ម៉ាឈានោ(Bruce Marchiano) បានជួប ពេលដែលគេឲ្យគាត់សម្តែងជាតួព្រះយេស៊ូវ ក្នុងខ្សែភាពយន្តព្រះគម្ពីរដោយរូបភាព ក្នុងឆ្នាំ១៩៩៣ ក្រោមចំណងជើងថា កណ្ឌគម្ពីរម៉ាថាយ ។ គាត់ដឹងថា មនុស្សរាប់លាននាក់ដែលបានទស្សនារឿងនេះ នឹងធ្វើការសន្និដ្ឋានអំពីព្រះយេស៊ូវ ដោយផ្អែកទៅលើការសម្តែងរបស់គាត់ ដូចនេះ គាត់មានអារម្មណ៍ថា ពិបាកពេក នៅក្នុងការសម្តែងជាតួព្រះយេស៊ូវ “ឲ្យត្រូវ”។ គាត់ក៏បានលុតជង្គង់ចុះ អធិស្ឋាន ហើយទូលអង្វរព្រះយេស៊ូវ សូមឲ្យគាត់សម្តែងជាតួរបស់ព្រះអង្គឲ្យបានល្អ។
លោកប្រ៊ូសក៏បានទទួលការឆ្លើយតប នៅក្នុងជំពូកទី១ នៃកណ្ឌគម្ពីរហេព្រើរ ដែលក្នុងនោះ អ្នកនិពន្ធបានប្រាប់យើង អំពីរបៀបដែលព្រះវរបិតាបានចាក់ប្រេងតាំងថ្វាយព្រះបុត្រាទ្រង់ “ដោយប្រេងនៃក្តីអំណរ”(១:៩)។ ក្តីអំណរប្រភេទនេះ កើតឡើងពីការប្រកបទាក់ទងនឹងព្រះវរបិតា ដែលបានបង្ហាញចេញមកអស់ពីចិត្ត។ ព្រះយេស៊ូវមានក្តីអំណរប្រភេទនេះ ពេញមួយព្រះជន្មរបស់ទ្រង់។ គឺដូចដែលបទគម្ពីរហេព្រើរ ១២:២ បានពិពណ៌នាថា “ទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ”។
បន្ទាប់ពីគាត់បានយល់អំពីការបកស្រាយនេះ ក្នុងព្រះគម្ពីរ គាត់ក៏បានសម្តែងជាតួព្រះយេស៊ូវ ដោយបង្ហាញចេញនូវក្តីអំណរ តាមលក្ខណៈដ៏ពិសេស។ ជាលទ្ធផលគេក៏បានហៅគាត់ថា “អ្នកដើរតួជាព្រះយេស៊ូវ ដែលមានព្រះភក្រ្តញញឹម”។ យើងក៏អាចលុតជង្គង់ចុះ ហើយ “ទូលអង្វរដល់ព្រះយេស៊ូវ សូមឲ្យយើងមានអាកប្បកិរិយា ដូចព្រះអង្គ” ផងដែរ។ សូមឲ្យព្រះអង្គបំពេញយើង…
តើផ្លូវនោះ នាំយើងទៅដល់ណា?
មានពេលមួយ យើងបានធ្វើដំណើរ ដោយទូរស័ព្ទយើងគ្មានសេវា និងគ្មានផែនទីកាន់ក្នុងដៃ។ យើងមានតែការចងចាំ អំពីផែនទីដែលគេបានបិទ នៅច្រកចូលដើម្បីនាំផ្លូវយើង។ ជាង១ម៉ោងក្រោយមក ទីបំផុត យើងក៏បានចេញពីក្នុងព្រៃ ចូលទៅក្នុងចំណតយានយន្ត។ យើងបានបើកហួសផ្លូវបំបែក ដែលជាផ្លូវកាត់ សម្រាប់ថ្មើរជើង ចម្ងាយ៨០០ម៉ែត្រ កាត់ព្រៃ ដូចនេះ យើងក៏បានដើរតាមផ្លូវ កាន់តែ ឆ្ងាយថែមទៀត។
ជីវិតរបស់យើងអាចមានលក្ខណៈដូចនេះឯង។ ក្នុងការសម្រេចចិត្ត យើងមិនគ្រាន់តែត្រូវសួរថា តើវាជាផ្លូវត្រូវ ឬខុសប៉ុណ្ណោះទេ តែយើងក៏ត្រូវសួរថា តើផ្លូវនោះនឹងនាំយើងទៅដល់ណា។ បទគម្ពីរទំនុកដំកើង ជំពូក១ បានប្រៀបធៀបរបៀបនៃការរស់នៅពីប្រភេទ គឺរបៀបនៃការរស់នៅរបស់មនុស្សសុចរិត(អ្នកដែលស្រឡាញ់ព្រះ) និងរបៀបនៃការរស់នៅរបស់មនុស្សអាក្រក់(សត្រូវរបស់អ្នកដែលស្រឡាញ់ព្រះ)។ មនុស្សសុចរិតចម្រើនឡើង ដូចដើមឈើ តែពួកមនុស្សអាក្រក់ត្រូវខ្យល់បក់បោកប៉ើងទៅឆ្ងាយ ដូចអង្កាម(ខ.៣-៤)។ បទគម្ពីរទំនុកដំកើងនេះបានបង្ហាញឲ្យយើងដឹងថា ការចម្រើនឡើងពិតប្រាកដ មានលក្ខណៈដូចម្តេចខ្លះ។ អ្នកដែលមានការចម្រើនឡើង គឺជាអ្នកដែលបានពឹងផ្អែកលើព្រះជាម្ចាស់ ដើម្បីទទួលកម្លាំងជាថ្មី ក្នុងការរស់នៅ។
ដូចនេះ តើយើងអាចក្លាយជាមនុស្សប្រភេទនេះ ដោយរបៀបណា? បទគម្ពីរទំនុកដំកើង ជំពូក១ បានជំរុញយើង ឲ្យគេចចេញពីទំនាក់ទំនង ដែលបង្ហិនបំផ្លាញ និងទម្លាប់អាក្រក់ ហើយលើកទឹកចិត្តយើងឲ្យអរសប្បាយនឹងសេចក្តីបង្គាប់របស់ព្រះជាម្ចាស់វិញ(ខ.២)។ សរុបមក យើងអាចចម្រើនឡើង ដោយសារព្រះជាម្ចាស់ “ថែរក្សាផ្លូវរបស់មនុស្សសុចរិត”(ខ.៦)។
ចូរថ្វាយផ្លូវរបស់អ្នកដល់ព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឲ្យព្រះអង្គដឹកនាំអ្នក ចេញពីផ្លូវចាស់ ដែលគ្មានគោលដៅ…
អំណោយនៃសន្តិភាព
មុនពេលដែលលោកស្រីបាបារ៉ា ប៊ូស(Barbara Bush) ដែលជាភរិយារបស់អតីតប្រធានាធិបតីអាមេរិក ចច អេឆ ដាប់ប៊លយូ ប៊ូស(George H. W. Bush) លាចាកលោក គាត់បានមានប្រសាសន៍ទៅកាន់កូនប្រុសរបស់គាត់ថា “ម៉ាក់បានទទួលជឿព្រះយេស៊ូវ ហើយទ្រង់ជាព្រះអង្គសង្រ្គោះរបស់ម៉ាក់។ ហើយម៉ាក់មិនខ្លាចសេចក្តីស្លាប់ទេ”។ នេះជាប្រសាសន៍ ដោយមានទំនុកចិត្ត និងគួរឲ្យស្ងប់ស្ងែងណាស់ ដែលបានឆ្លុះបញ្ចាំង អំពីជំនឿដ៏រឹងមាំ និងបានចាក់ឫសចូលជ្រៅ។ គាត់បានពិសោធន៍នឹងអំណោយនៃសន្តិភាពរបស់ព្រះជាម្ចាស់ ដែលបានកើតឡើង ពីការស្គាល់ព្រះយេស៊ូវ សូម្បីតែនៅពេលដែលគាត់កំពុងតែប្រឈមមុខដាក់សេចក្តីស្លាប់ក៏ដោយ។
លោកស៊ីម្មានដែលជាអ្នកក្រុងយេរូសាឡិម នៅសតវត្សរ៍ទី១ ក៏បានពិសោធន៍នឹងសន្តិភាពដ៏អស្ចារ្យនេះ តាមរយៈព្រះយេស៊ូវផងដែរ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ចិត្តគាត់ គាត់ក៏បានទៅព្រះវិហារ ទន្ទឹមនឹងពេល ដែលនាងម៉ារា និងលោកយ៉ូសែប បាននាំព្រះឱរ៉សយេស៊ូវ ទៅកាត់ស្បែក នៅព្រះវិហារ តាមការតម្រូវរបស់ក្រឹត្យវិន័យ សម្រាប់កូនប្រុសដែលទើបតែកើត។ ព្រះគម្ពីរមិនបាននិយាយច្រើន អំពីលោកស៊ីម្មាននោះទេ តែតាមរយៈការពិពណ៌នារបស់លោកលូកា គេអាចនិយាយបានថា គាត់ជាមនុស្សពិសេសរបស់ព្រះ ដែលសុចរិត និងមានជំនឿខ្លាំង ដែលកំពុងតែរង់ចាំការយាងមកនៃព្រះមែស៊ី ដោយចិត្តស្មោះត្រង់ ហើយ “ព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតលើគាត់”(លូកា ២:២៥)។ ប៉ុន្តែ ទាល់តែគាត់បានឃើញព្រះយេស៊ូវ ទើបគាត់បានពិសោធន៍នឹងសន្តិភាពដ៏ពិត ក្នុងជម្រៅចិត្តគាត់។
ខណៈពេលដែលគាត់កំពុងតែពរព្រះយេស៊ូវ ក្នុងដៃគាត់ គាត់ក៏បានបន្លឺសម្លេងច្រៀងសរសើរព្រះ ដោយបង្ហាញចេញនូវការពេញចិត្តទាំងស្រុងចំពោះព្រះអង្គថា…
តើឈ្មោះមានអ្វីដែលសំខាន់?
កូនប្រុសរបស់ខ្ញុំបានចាប់កំណើត នៅថ្ងៃសុក្រ តាមពេលវេលាដែលព្រះជាម្ចាស់បានកំណត់។ យើងក៏បានដាក់ឈ្មោះឲ្យគាត់ថា កូហ្វ៊ី(Kofi) ដែលមានន័យថា ក្មេងប្រុសដែលកើតនៅថ្ងៃសុក្រ។ យើងបានដាក់ឈ្មោះឲ្យគាត់ តាមលំនាំឈ្មោះរបស់មិត្តភក្តិយើងម្នាក់ ដែលជាគ្រូគង្វាលជនជាតិហ្កាណា។ កូនប្រុសតែមួយរបស់គាត់បានបាត់បង់ជីវិត កាលពីប៉ុន្មានឆ្នាំមុន។ គាត់បានអធិស្ឋានឲ្យកូហ្វ៊ីជាប្រចាំ។ យើងពិតជាមានកិត្តិយសណាស់។
យើងងាយនឹងមើលរំលងសារៈសំខាន់របស់ឈ្មោះមនុស្ស បើសិនជាយើងមិនបានដឹងអំពីប្រវត្តិរបស់ឈ្មោះណាមួយ។ ក្នុងបទគម្ពីរលូកា ជំពូក ៣ យើងឃើញថា ក្នុងបញ្ជីរាយនាមបុព្វបុរសរបស់លោកយ៉ូសែប មានឈ្មោះមួយ ដែលមានលក្ខណៈគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លំាង។ បញ្ជីរាយនាមបុព្វបុរសរបស់លោកយ៉ូសែប បានរាប់ឈ្មោះក្នុងខ្សែស្រឡាយរបស់លោកយ៉ូសែប បញ្រ្ចាស់មកក្រោយ ចាប់ពីឈ្មោះរបស់លោកយ៉ូសែប ដល់លោកអ័ដាំម ហើយថែមទាំងរាប់បញ្ចូលព្រះជាម្ចាស់ផងដែរ(ខ.៣៨)។ ខ.៣១ លោកលូកាបានសរសេរថា “កូនរបស់ណាថាន់ៗ ជាកូនដាវីឌ”។ ណាថាន់ ជាឈ្មោះដែលគួរឲ្យចាប់អារម្មណ៍ព្រោះ ក្នុងបទគម្ពីរ ១របាក្សត្រ ៣:៥ យើងឃើញថា គាត់បានចាប់កំណើតពីនាងបាតសេបា។
តើវាជារឿងចៃដន្យទេ ដែលស្តេចដាវីឌបានដាក់ឈ្មោះឲ្យកូនដែលទ្រង់មានជាមួយនាងបាតសេបាថា ណាថាន់? តាមប្រវត្តិរបស់រឿងនេះ នាងបាតសេបាមិនមែនជាមហេសីស្របច្បាប់របស់ស្តេចដាវីឌឡើយ។ ហោរាណាថាន់ ហ៊ានទៅស្តីបន្ទោសឲ្យស្តេចអង្គនេះ ដោយសារទ្រង់បានប្រើអំណាចទ្រង់ក្នុងផ្លូវខុស ដោយលួចយកនាងបាតសេបា ហើយធ្វើឃាតស្វាមីរបស់នាង(២សាំយ៉ូអែល ១២)។ ស្តេចដាវីឌក៏បានទទួលយកការស្តីបន្ទោសរបស់លោកហោរារូបនេះ ហើយក៏បានប្រែចិត្តចេញពីអំពើបាបដ៏ស្មោកគ្រោកនេះ។ ក្នុងពេលដែលទ្រង់កំពុងឆ្លងកាត់ការប្រោសឲ្យជា ទ្រង់ក៏បានដាក់ព្រះនាមឲ្យបុត្រាទ្រង់ថា ណាថាន់។ នេះពិតជាទង្វើរដ៏ត្រឹមត្រូវណាស់ ព្រោះណាថាន់ ជាកូនរបស់នាងបាតសេបា ហើយទ្រង់នឹងក្លាយជាបុព្វបុរសរបស់លោកយ៉ូសែប…
រឿងដែលធ្វើឲ្យជីវិតផ្លាស់ប្រែ
កាលពីក្មេង ខ្ញុំមានអនុស្សាវរីយ៍ល្អជាច្រើន ជាមួយនឹងការអាន ឬស្តាប់រឿងនិទាន។ ថ្ងៃមួយ ម្តាយខ្ញុំបានត្រឡប់មកផ្ទះវិញ ដោយនាំសៀវភៅរឿងក្នុងព្រះគម្ពីរអមដោយរូបភាព។ វាជាសៀវភៅធំមួយក្បាល មានក្របក្រាស់ និងមានចំណងជើងថា អ្នកគង្វាលល្អ សៀវភៅរឿងក្នុងព្រះគម្ពីរ ។ រៀងរាល់ពេលល្ងាច មុនពេលចូលគេង ខ្ញុំ និងបងប្រុសខ្ញុំអង្គុយស្តាប់គាត់អានរឿងឲ្យយើងស្តាប់ យ៉ាងជក់ចិត្ត។ រឿងទាំងនោះត្រូវបាននិពន្ធមក តាំងពីសម័យយូរលង់មកហើយ ដោយនិយាយអំពីមនុស្សដែលគួរឲ្យចាប់អារម្មណ៍ និងនិយាយអំពីព្រះជាម្ចាស់ ដែលស្រឡាញ់ពួកគេ។ រឿងទាំងនោះ បានក្លាយជាកែវពង្រីកមួយ ដែលយើងអាចប្រើ ដើម្បីមើលទៅពិភពលោកដ៏ធំធេង។
ព្រះយេស៊ូវជាអ្នកតំណាលរឿងដ៏អស្ចារ្យបំផុត ដែលគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមបាន។ ព្រះអង្គជ្រាបថា យើងម្នាក់ៗសុទ្ធតែចូលចិត្តស្តាប់រឿង ហេតុនេះហើយ ព្រះអង្គក៏បានប្រើការតំណាលរឿង ជាមធ្យោបាយ ដើម្បីផ្សព្វផ្សាយដំណឹងល្អរបស់ព្រះអង្គ។ ក្នុងចំណោមរឿងទាំងនោះ មានដូចជា រឿងបុរសព្រោះគ្រាប់ពូជ(ម៉ាកុស ៤:២៦) រឿងគ្រាប់ពូជដ៏តូចល្អិត ដែលដុះចេញជាដើមដ៏ធំ (ខ.៣១) ។ល។ កណ្ឌគម្ពីរដំណឹងល្អម៉ាកុស បានបង្ហាញយ៉ាងច្បាស់ថា ព្រះយេស៊ូវបានប្រើការតំណាលរឿង នៅក្នុងការទំនាក់ទំនងជាមួយមនុស្សជាទូទៅ(ខ.៣៤) ដើម្បីជួយពួកគេ ឲ្យមើលឃើញលោកិយកាន់តែច្បាស់ និងមានការយល់ដឹងកាន់តែត្រឹមត្រូវ អំពីព្រះ ដែលស្រឡាញ់ពួកគេ។
ការចាំរឿងក្នុងព្រះគម្ពីរ គឺពិតជាមានប្រយោជន៍ណាស់ ព្រោះយើងអាចប្រើរឿងក្នុងព្រះគម្ពីរ ដើម្បីផ្សាយដំណឹងល្អ នៃសេចក្តីមេត្តា និងព្រះគុណ ដល់អ្នកដទៃ។—John Blasé
មានគំនិតដែលស្របនឹងព្រះវិញ្ញាណ
មានពេលមួយ អ្នកកែសម្លេងព្យាណូបានព្យាយាមកែសម្លេងព្យាណូធំមួយគ្រឿង ឲ្យមានសម្លេងត្រឹមត្រូវឡើងវិញ។ ពេលខ្ញុំកំពុងតែស្តាប់សម្លេងដែលគាត់កំពុងតែកែនោះ ខ្ញុំក៏បានគិតដល់ពេលមួយ ដែលខ្ញុំធ្លាប់ស្តាប់សម្លេងដ៏ពិរោះក្រៃលែងរបស់ព្យាណូ ក្នុងការប្រគុំបទ “វ័រស័រ ខុនសឺតូ” និងបទ “ទ្រង់ធំអស្ចារ្យ”។ ប៉ុន្តែ ពេលនេះឧបករណ៍តន្រ្តីនេះ កំពុងត្រូវការឲ្យគេកែសម្លេងវា។ ខ្ទង់ខ្លះមានសម្លេងត្រូវហើយ តែខ្ទង់ខ្លះទៀតមានសម្លេងទាបពេក ឬខ្ពស់ពេក ស្តាប់ទៅមិនពិរោះ។ គេមិនដែលជួលអ្នកកែសម្លេងព្យាណូ ឲ្យកែសម្រួលខ្ទង់នីមួយៗ ឲ្យមានសម្លេងដូចគ្នានោះទេ ប៉ុន្តែ គេត្រូវធ្វើយ៉ាងណា ឲ្យខ្ទង់នីមួយៗមានសម្លេងពិសេសខុសគ្នា ហើយរួមផ្សំគ្នា បង្កើតជាទំនុកដ៏ពិរោះរណ្តំ។
សូម្បីតែនៅក្នុងពួកជំនុំ ក៏យើងអាចសង្កេតឃើញភាពមិនស៊ីសង្វាក់គ្នាផងដែរ។ អ្នកដែលមានបំណងប្រាថ្នាខ្ពស់ ឬមានអំណោយទានខុសគ្នា អាចបង្កើតឲ្យមានភាពមិនចុះសម្រុងគ្នា ពេលណាពួកគេធ្វើការជាមួយគ្នា។ ហេតុនេះហើយ ក្នុងបទគម្ពីរកាឡាទី ជំពូក៥ សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿទាំងអស់ឲ្យលះបង់ “ការស្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក” ដែលអាចបំផ្លាញការប្រកបស្និទ្ធស្នាលជាមួយព្រះ ឬបំផ្លាញទំនាក់ទំនងជាមួយអ្នកដទៃ។ បន្ទាប់មក សាវ័កប៉ុលក៏បានលើកទឹកចិត្តយើង ឲ្យឱបក្រសោបយក ផលផ្លែនៃព្រះវិញ្ញាណវិញ ដែលមានដូចជា : “សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត”(ខ.២០,២២-២៣)។…
ស្ថិតនៅក្នុងការជួសជុល
ផ្លូវដែលខ្ញុំកំពុងតែធ្វើដំណើរ មានលក្ខណៈចង្អៀត។ ខ្ញុំក៏បានគិតថា គេទើបតែអ៊ុតកៅស៊ូ ឥឡូវនេះ គេកំពុងតែគាស់កាយផ្លូវនោះទៀតហើយ! ខ្ញុំក៏បានឆ្ងល់ថា ហេតុអ្វីការជួសជុលផ្លូវនេះមិនចេះចប់មិនចេះហើយសោះ? ខ្ញុំមិនដែលឃើញគេដាក់ផ្លាកសញ្ញាថា “ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ផ្លូវនេះជាស្ថាពរ។ សូមបើកបរនៅលើផ្លូវដ៏ប្រណឹតនេះដោយក្តីរីករាយ” ។
ប៉ុន្តែ ជីវិតខាងវិញ្ញាណរបស់ខ្ញុំ ក៏មានលក្ខណៈមិនខុសពីការជួសជុលផ្លូវនេះឡើយ។ ក្នុងដំណាក់កាលដំបូងនៃជីវិតខ្ញុំជាគ្រីស្ទបរិស័ទ ខ្ញុំបាននឹកស្រមៃដល់ពេលដែលខ្ញុំមានភាពពេញវ័យខាងវិញ្ញាណ គឺពេលដែលអ្វីៗនឹងមានភាពរលូន ដូចផ្លូវថ្នល់ដែលបាន “អ៊ុតកៅស៊ូហើយ”។ ៣០ឆ្នាំក្រោយមក ខ្ញុំក៏បានសារភាពថា ខ្ញុំនៅមានចំណុចខ្វះខាត ដូចផ្លូវថ្នល់ដែលកំពុងជួសជុល។ ការជួសជុល ក្នុងជីវិតខ្ញុំហាក់ដូចជាមិនចេះ“ចប់” គឺមិនខុសពីផ្លូវដែលខ្ញុំកំពុងតែធ្វើដំណើរនោះ ដែលតែងតែមានក្រឡុក។ ជួនកាល បញ្ហានេះក៏បានធ្វើឲ្យខ្ញុំមានអារម្មណ៍នឿយណាយផងដែរ។
ប៉ុន្តែ បទគម្ពីរហេព្រើរ ជំពូក១០ មានព្រះបន្ទូលសន្យាដ៏អស្ចារ្យមួយ។ ខ.១៤ បានចែងថា “ទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ”។ ព្រះរាជកិច្ចដែលព្រះគ្រីស្ទបានធ្វើ នៅលើឈើឆ្កាង បានសង្រ្គោះយើងរួចហើយ ។ គឺបានសង្រ្គោះទាំងស្រុង និងយ៉ាងល្អឥតខ្ចោះ។ ប៉ុន្តែ ព្រះជាម្ចាស់នៅតែបន្តកែប្រែជីវិតយើង នៅលើផែនដី។ គឺកែប្រែឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គ គឺព្រះអង្គកំពុងតែធ្វើឲ្យយើង “កាន់តែមានភាពបរិសុទ្ធ”។
ថ្ងៃមួយ យើងនឹងបានជួបព្រះអង្គមុខទល់នឹងមុខ ហើយយើងនឹងបានដូចព្រះអង្គ(១យ៉ូហាន ៣:២)។ ប៉ុន្តែ ទំរាំតែដល់ពេលនោះ យើងត្រូវ “ឆ្លងកាត់ការជួសជុល” ដោយរង់ចាំថ្ងៃដ៏រុងរឿង…
មិនដណ្តើមមុខមាត់
ពេលដែលគ្រូគង្វាលរបស់ខ្ញុំ បានសួរសំណួរដ៏ពិបាកមួយ អំពីព្រះជន្មរបស់ព្រះយេស៊ូវ នៅក្នុងថ្នាក់រៀនរបស់យើង ខ្ញុំក៏បានលើកដៃឡើង។ ខ្ញុំទើបតែបានអានរឿង ដែលនិយាយអំពីព្រះជន្មព្រះអង្គ ដូចនេះ ខ្ញុំដឹងថា ត្រូវឆ្លើយដូចម្តេច។ ហើយខ្ញុំក៏ចង់ឲ្យអ្នកដទៃទៀត ក្នុងថ្នាក់រៀនដឹងថា ខ្ញុំចេះឆ្លើយ។ សរុបមក ខ្ញុំជាគ្រូបង្រៀនព្រះគម្ពីរ។ បើខ្ញុំឆ្លើយខុស នៅចំពោះមុខគេ នោះខ្ញុំនឹងខ្មាស់គេមិនខាន។ ខ្ញុំខ្លាចខ្មាស់គេណាស់។ ដូចនេះ ខ្ញុំក៏បានដាក់ដៃចុះវិញ។ តើខ្ញុំពិតជាខ្វះទំនុកចិត្តដល់ថ្នាក់នេះឬ?
រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចំាអំពីលោកយ៉ូហានបាទីស្ទ។ មានពេលមួយ ពួកសិស្សរបស់គាត់បានរអ៊ូថា ពួកបណ្តាជនកំពុងតែចាប់ផ្តើមឈប់ដើរតាមគាត់ ហើយកំពុងតែងាកមកដើរតាមព្រះយេស៊ូវវិញ។ ពេលនោះ លោកយ៉ូហានក៏បាននិយាយថា គាត់មានអំណរណាស់ ដែលបានទទួលដំណឹងនេះ។ គាត់គ្រាន់តែជាអ្នកនាំសាររបស់ព្រះប៉ុណ្ណោះ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែទទួលបង្គាប់នឹងមកនាំមុខទ្រង់ប៉ុណ្ណោះ … ត្រូវឲ្យព្រះអង្គនោះបានចំរើនឡើង ហើយខ្ញុំត្រូវថយវិញចុះ”(៣:២៨-៣០)។ លោកយ៉ូហានដឹងថា គាត់មានជីវិតរស់ គឺដោយសារព្រះយេស៊ូវ។ ព្រះអង្គជា “ព្រះដែលយាងមកពីស្ថានសួគ៌ ក៏ខ្ពស់លើសជាងទាំងអស់”(ខ.៣១) ជាព្រះរាជបុត្រានៃព្រះ ដែលបានលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា។ ព្រះអង្គសក្តិសមនឹងទទួលសិរីល្អ និងព្រះកិត្តិនាម។
ការលើកដំកើងខ្លួនឯង ធ្វើឲ្យយើងងាកចេញឆ្ងាយពីព្រះអម្ចាស់។ ហើយដោយសារព្រះអង្គ ជាព្រះសង្រ្គោះ និងក្តីសង្ឃឹមតែមួយ សម្រាប់ពិភពលោក នោះការដណ្តើមមុខមាត់ពីព្រះអង្គ នឹងនាំឲ្យយើងមានការឈឺចាប់មិនខាន។ ចូរយើងជៀសវាងការលើកដំកើងខ្លួនឯង ក្នុងការអ្វីដែលព្រះអង្គបានជួយឲ្យជោគជ័យ។…
ស្វាគមន៍ជានិច្ច
លោកសេយឌី(Saydee) និងក្រុមគ្រួសារគាត់ បានប្រកាន់យកគោលការណ៍ “បើកចំហរដៃ និងបើកចំហរផ្ទះ”។ គាត់ថា ផ្ទះរបស់គាត់ស្វាគមន៍មនុស្សទាំងអស់ “ជាពិសេស អ្នកដែលមានទុក្ខព្រួយ”។ គាត់បានចម្រើនវ័យធំឡើង នៅប្រទេលលីបេរា ជាមួយបងប្អូន៩នាក់ ក្នុងគ្រួសារប្រភេទនេះឯង។ ឪពុកម្តាយរបស់គាត់តែងតែស្វាគមន៍អ្នកដទៃ ចូលក្នុងគ្រួសារពួកគេ តាមរបៀបនេះ។ គាត់ថា “យើងបានចម្រើនវ័យធំឡើង ក្នុងសហគមន៍មួយ។ យើងស្រឡាញ់គ្នាទៅវិញទៅមក។ យើងមានការទទួលខុសត្រូវចំពោះគ្នា។ ឪពុកខ្ញុំបានបង្រៀនយើង ឲ្យស្រឡាញ់គ្នា ថែរក្សាគ្នា និងការពារគ្នាទៅវិញទៅមក”។
កាលស្តេចដាវីឌកំពុងតែត្រូវការជំនួយ ទ្រង់បានរកឃើញសេចក្តីស្រឡាញ់ប្រភេទនេះ នៅក្នុងព្រះជាម្ចាស់។ ក្នុង បទគម្ពីរសាំយ៉ូអែលទី២ ជំពូក២២ (និងទំនុកដំកើង ១៨) ស្តេចដាវីឌបានច្រៀងសរសើរដំកើងព្រះអម្ចាស់ ដ្បិតព្រះអង្គបានធ្វើជាទីជ្រកកោន ដល់ស្តេចដាវីឌអស់មួយជីវិត។ ទ្រង់ក៏បានរំឭកផងដែរថា “នៅគ្រាមានសេចក្តីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងនៃទូលបង្គំពីក្នុងព្រះវិហារទ្រង់ សំរែករបស់ទូលបង្គំបានឮនៅព្រះកាណ៌ទ្រង់”(២សាំយ៉ូអែល ២២:៧)។ ព្រះជាម្ចាស់បានរំដោះទ្រង់ជាច្រើនដង ឲ្យរួចពីខ្មាំងសត្រូវ ដែលរាប់បញ្ចូលទាំងការសង្រ្គោះឲ្យរួចពីស្តេចសូលផងដែរ។ ទ្រង់បានសរសើរដំកើងព្រះជាម្ចាស់ ព្រោះព្រះអង្គបានធ្វើជាទីមាំមួន និងជាអ្នករំដោះ ដែលទ្រង់បានចូលជ្រកកោន(ខ.២-៣)។
ទុក្ខព្រួយរបស់យើង ប្រហែលជាតូចទេ បើធៀបនឹងទុក្ខព្រួយរបស់ស្តេចដាវីឌ តែព្រះជាម្ចាស់បានស្វាគមន៍យើង ឲ្យរត់មករកព្រះអង្គ ដើម្បីស្វែងរកជម្រក ដែលយើងត្រូវការ។ ព្រះហស្តព្រះអង្គតែងតែបើកចំហរជានិច្ច។ ដូចនេះ ចូរយើង…