ការរៀនទុកចិត្ត
កាលខ្ញុំនៅវ័យជំទង់នៅឡើយ ពេលខ្លះ ខ្ញុំបានតមាត់ដាក់ម្ដាយរបស់ខ្ញុំ នៅពេលណាដែលគាត់ព្យាយាមលើកទឹកចិត្តខ្ញុំ ឲ្យមានសេចក្តីជំនឿ។ គាត់ប្រាប់ខ្ញុំថា “កូនត្រូវទុកចិត្តព្រះអង្គជានិច្ច។ ទ្រង់នឹងថែរក្សាកូនជានិច្ច”។ ហើយខ្ញុំក៏តបទៅគាត់វិញថា “វាមិនងាយស្រួលដូចម៉ាក់និយាយទេ! ព្រះអង្គជួយដល់តែអស់អ្នកណា ដែលចេះជួយដល់ខ្លួនឯងប៉ុណ្ណោះ!”
ប៉ុន្តែ ក្នុងព្រះគម្ពីរទាំងមូល គ្មានខគម្ពីរណាដែលចែងថា “ព្រះទ្រង់ជួយតែអ្នកណា ដែលជួយខ្លួនឯង” នោះទេ។ ផ្ទុយទៅវិញ ព្រះបន្ទូលរបស់ទ្រង់បានបង្រៀនយើងឲ្យពឹងផ្អែកលើការផ្គត់ផ្គង់របស់ទ្រង់ ជាប្រចាំថ្ងៃ។ ព្រះយេស៊ូវមានបន្ទូលថា "ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី? ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ?” (ម៉ាថាយ ៦:២៦-២៧)។
អ្វីៗគ្រប់យ៉ាងដែលយើងមាន ដែលធ្វើឲ្យយើងអរសប្បាយ សូម្បីតែកម្លាំងដែលយើងមាន ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និង “ជួយខ្លួនឯង” សុទ្ធតែជាអំណោយទាន ដែលមកពីព្រះវរបិតានៃយើងរាល់គ្នា ដែលគង់នៅស្ថានសួគ៌ ដែលបានស្រឡាញ់ និងឲ្យតម្លៃយើង លើសពីលទ្ធភាពដែលយើងអាចយល់ដឹង។
ខណៈពេលដែលម្តាយរបស់ខ្ញុំ ជិតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គាត់កើតមានជំងឺភ្លេចភ្លាំង ដែលធ្វើឲ្យគាត់បាត់បង់គំនិតច្នៃប្រឌិត និងការចងចាំ ប៉ុន្តែ ទំនុកចិត្ត ដែលគាត់មានចំពោះព្រះ នៅតែមានដដែល។ គាត់បានរស់នៅ ក្នុងផ្ទះរបស់យើងមួយរយៈ ដូច្នេះហើយខ្ញុំក៏អាចមានឱកាស…
គោរពប្រតិបត្តិព្រះជាម្ចាស់ជានិច្ច
លោកបេនយ៉ាមីន ប៊្លូម៏(Benjamin Bloom) ដែលជាអ្នកចិត្តសាស្រ្ត វិស័យអប់រំ ដែលបានធ្វើការស្រាវជ្រាវ អំពីរបៀបជួយយុវជន ឲ្យអភិវឌ្ឍន៍អំណោយទានរបស់ខ្លួន។ គាត់បានធ្វើការសិក្សា អំពីកុមារភាព របស់អ្នកសម្តែងល្បីៗចំនួន១២០នាក់ ដែលរួមមាន អត្តពលិក សីល្បៈករ និងអ្នកប្រាជ្ញ ហើយជាលទ្ធផល គាត់បានរកឃើញថា អ្នកទាំងនោះមានចំណុចរួមមួយដែលដូចគ្នា គឺថា ពួកគេសុទ្ធតែបានចំណាយពេលវេលាយ៉ាងយូរៗ ដើម្បីធ្វើការហ្វឹកហាត់ យ៉ាងយកចិត្តទុកដាក់បំផុត។
តាមការស្រាវជ្រាវរបស់ លោកប៊្លូម បានឲ្យដឹងថា ដើម្បីរីកលូតលាស់ក្នុងផ្នែកណាមួយ នៃជីវីតរបស់យើង យើងចាំបាច់ត្រូវមានការលត់ដំ។ នៅក្នុងការធ្វើដំណើរនៃសេចក្តីជំនឿរបស់យើង ជាមួយព្រះជាម្ចាស់ យើងក៏ត្រូវមានការលត់ដំ ខាងវិញ្ញាណ ដោយចំណាយពេលប្រកប ឲ្យបានទៀងទាត់ជាមួយទ្រង់។ ការនេះនឹងជួយឲ្យយើងទុកចិត្តទ្រង់កាន់តែខ្លាំង។
លោកដានីយ៉ែល គឺជាគំរូដ៏ល្អមួយ សម្រាប់អ្នកដែលចង់ដាក់អាទិភាព ទៅលើការដើរជាមួយព្រះ ដោយការលត់ដំ។ កាលនៅក្នុងវ័យយុវជន លោកដានីយ៉ែលបានចាប់ផ្ដើមធ្វើការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្ន និងប្រកបដោយប្រាជ្ញា(១:៨)។ លោកបានប្ដេជ្ញាចិត្ត ចំពោះការអធិស្ឋានយ៉ាងទៀងទាត់ ដើម្បី “អរព្រះគុណដល់ព្រះ” (៦:១០)។ លោកដានីយ៉ែលបានស្វែងរកបំណងព្រះទ័យព្រះជាញឹកញាប់ នៅក្នុងការរស់នៅ បានជាមនុស្សនៅជុំវិញគាត់ ងាយនឹងសម្គាល់ថា ជីវិតរបស់គាត់មានពេញដោយសេចក្ដីជំនឿ។ តាមការពិត ស្ដេចដារីយុសបានហៅលោកដានីយ៉ែលថា “អ្នកបម្រើនៃព្រះដ៏មានព្រះជន្មរស់” (ខ.២០) ហើយទ្រង់បានហៅលោកដានីយ៉ែល ដល់ទៅពីរដង ថាជា…
មិនឲ្យជាប់នៅក្នុងអតីតកាល
នៅឯកិច្ចពិភាក្សាតុមូលមួយ ស្ដីពីការផ្សះផ្សា មានអ្នកចូលរួមម្នាក់បានថ្លែងយ៉ាងឈ្លាសវៃថា “ចូរកុំធ្វើឲ្យមនុស្ស ជាប់នៅក្នុងពេលអតីតកាលឡើយ”។ គាត់បានសង្កេតឃើញថា ជាទូទៅ មនុស្សយើងច្រើនតែនឹកចាំអំពីកំហុសរបស់គេ ហើយមិនចង់ផ្ដល់ឱកាស ឲ្យគេកែប្រែទេ។
មានពេលជាច្រើនដង នៅក្នុងដំណើរជីវិតរបស់សាវ័កពេត្រុស ព្រះទ្រង់អាច “បង្កក” គាត់ ឲ្យជាប់ក្នុងកំហុស នៅពេលអតីតកាល។ ប៉ុន្តែ ទ្រង់មិនដែលបង្កកគាត់ម្ដងណាឡើយ។ មានពេលមួយ លោកពេត្រុស ដែលជាសាវ័កដ៏ឆេះឆួល ធ្លាប់បាន ប្រាប់ព្រះយេស៊ូវឲ្យធ្វើខុសនឹងព្រះបន្ទូលទ្រង់ ហើយក៏ត្រូវទ្រង់ស្ដីបន្ទោសឲ្យ(ម៉ាថាយ ១៦:២១-២៣)។ ក្រោយមក លោកពេត្រុសក៏បានបដិសេធថា មិនស្គាល់ព្រះគ្រីស្ទ(យ៉ូហាន ១៨:១៥-២៧) រួចព្រះអម្ចាស់ក៏បានស្អាងគាត់ឡើងវិញ(២១:១៥-១៩)។ ហើយគាត់ក៏ធ្លាប់បាន រួមចំណែកនៅក្នុងការបែងចែកជាតិសាសន៍ ក្នុងពួកជំនុំផងដែរ។
បញ្ហានេះបានកើតមានឡើង នៅពេលដែលលោកពេត្រុស (ឬហៅថា កេផាស) បានដកខ្លួនចេញពីពួកសាសន៍ដទៃ (កាឡាទី ២:១១-១២)។ មុននោះបន្តិច គាត់មានទំនាក់ទំនងជាមួយពួកសាសន៍ដទៃ ជាធម្មតា។ ប៉ុន្តែ ពួកសាសន៍យូដាខ្លះបានមកទទូច ឲ្យមានការកាត់ស្បែកជាចាំបាច់ សម្រាប់ពួកអ្នកជឿដល់ព្រះគ្រីស្ទ។ ហេតុនេះហើយ លោកពេត្រុសក៏បានគេចចេញពីពួកសាសន៍ដទៃ ដែលមិនបានកាត់ស្បែក។ ទង្វើនេះបានបង្ហាញឲ្យឃើញការវិលត្រឡប់ដ៏គ្រោះថ្នាក់ ទៅរកក្រឹត្យវិន័យរបស់លោកម៉ូសេ។ សាវ័កប៉ុលក៏បានហៅអាកប្បកិរិយារបស់ពេត្រុសថា “ទង្វើមានពុត" (ខ.១៣)។
ដោយព្រោះតែភាពក្លាហានរបស់លោកប៉ុល នៅក្នុងការកែតម្រង់លោកពេត្រុស បញ្ហានោះក៏បានដោះស្រាយ។ លោកពេត្រុសក៏បន្តធ្វើការងារបម្រើព្រះ…
អ្នកថ្វាយដោយចិត្តសប្បុរស
មានពេលមួយ ពួកជំនុំរបស់ខ្ញុំបានធ្វើការរំឭក អំពីការគ្រប់យ៉ាង ដែលព្រះទ្រង់បានធ្វើកន្លងមក ក្នុងប្រវត្តិនៃពួកជំនុំរបស់ យើង។ បន្ទាប់មក ក្រុមអ្នកដឹកនាំបានធ្វើបទបង្ហាញ ទៅកាន់សមាជិកពួកជំនុំទាំងមូល នូវសំណើរសុំ ឲ្យមានការសាងសង់ក្លឹបហាត់ប្រាណថ្មីមួយ ដើម្បីជួយឲ្យយើងអាចបម្រើដល់សហគមន៍ បានកាន់តែប្រសើរឡើង។ ក្រុមអ្នកដឹកនាំក៏បានប្រកាសថា ពួកគេនឹងធ្វើការសន្យាជាលាយលក្ខណ៍អក្សរមុនគេ ថានឹងដាក់ដង្វាយឧបត្ថម្ភ សម្រាប់ការសាងសង់នេះ។ ដំបូងឡើយ ខ្ញុំបានអធិស្ឋានទាំងចិត្តរារែក ដោយភាពអាត្មានិយម ព្រោះមិនចង់ថ្វាយប្រាក់ លើសពីចំនួនដែលយើងបានប្ដេជ្ញាចិត្តថ្វាយរួច ហើយ។ ប៉ុន្តែ ខ្ញុំនិងស្វាមីរបស់ខ្ញុំក៏បានព្រមចិត្តគ្នា អធិស្ឋានសម្រាប់ដំណើរការសាងសង់នោះ។ ខណៈពេលដែលយើងកំពុងគិត អំពីការទាំងអស់ ដែលព្រះនៅតែបន្តផ្គត់ផ្គង់ ដល់យើង ទីបំផុត យើងក៏បានសម្រេចចិត្ត បន្ថែមការថ្វាយដង្វាយ ប្រចាំខែ។ ជាលទ្ធផល ដង្វាយសរុបដែលបានមកពីគ្រប់ក្រុមគ្រួសារ នៃព្រះវិហាររបស់យើង មានចំនួនគ្រប់គ្រាន់ ដើម្បីចំណាយទៅលើការសាងសង់អគាររួចរាល់ទាំងស្រុង។
យើងក៏បានអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់ការដែលទ្រង់បានប្រើប្រាស់ក្លឹបហាត់ប្រាណនោះ តាមមធ្យោបាយជាច្រើន ដើម្បីធ្វើពិធីសម្រាប់សហគមន៍ ចាប់តាំងពីពួកយើងបានសម្ភោធបើកឲ្យប្រើប្រាស់មក។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញស្ដេចដាវីឌ ដែលជាអ្នកថ្វាយដ៏សទ្ធាម្នាក់ទៀត។ ទោះបីជាព្រះអម្ចាស់មិនបានជ្រើសរើសស្ដេចដាវីឌ ឲ្យស្អាងព្រះវិហារថ្វាយព្រះអង្គក៏ដោយ ក៏ទ្រង់នៅតែបានថ្វាយគ្រប់អស់ទាំងធនធានដែលទ្រង់មាន សម្រាប់គម្រោងសាងសង់នោះ(១របាក្សត្រ ២៩:១-៥)។ ពួកមន្រ្តីថ្នាក់ក្រោមរបស់ទ្រង់ ក៏បានថ្វាយដង្វាយ យ៉ាងសប្បុរសផងដែរ(ខ.៦-៩)។ ស្ដេចដាវីឌជ្រាបថា គ្រប់របស់ទាំងអស់ដែលទ្រង់ និងពួកគេបានថ្វាយ គឺសុទ្ធតែជាព្រះពរដែលព្រះទ្រង់បានប្រទាន គឺព្រះដ៏ជាព្រះអាទិករ ព្រះដ៏ជួយទំនុកបម្រុង…
យើងនឹងឃើញព្រះយេស៊ូវ
ពេលដែលខ្ញុំមើលទៅអាសនា ពីកន្លែងខ្ញុំឈរអធិស្ឋាន ក្នុងពិធីបុណ្យសព ខ្ញុំក៏បានឃើញស្លាកធ្វើពីស្ពាន់ ដែលគេបានឆ្លាក់បទគម្ពីរ យ៉ូហាន ១២:២១ ពីលើថា “លោកម្ចាស់ យើងខ្ញុំចង់ឃើញព្រះយេស៊ូវ”។ ពេលនោះ ខ្ញុំនឹកគិតក្នុងចិត្តថា បទគម្ពីរនេះ គឺសក្កិសមនឹងឲ្យយើងពិចារណា អំពីការដែលយើងមើលឃើញព្រះយេស៊ូវ នៅក្នុងជីវិតរបស់ស្រ្តីម្នាក់ ដែលយើងកំពុងតែប្រារព្ធពិធីបុណ្យសពជូនគាត់ ដោយទឹកភ្នែក និងស្នាមញញឹម។ នាងជួបប្រទះនឹងបញ្ហា ដែលត្រូវប្រឈមមុខ ព្រមទាំងការខកចិត្តជាច្រើន កាលនាងនៅរស់ តែទោះជាយ៉ាងណាក៏ដោយ នាងនៅតែមិនបោះបង់សេចក្តីជំនឿ ដែលនាងមាន ចំពោះព្រះគ្រីស្ទឡើយ។ ហើយយើងអាចមើលឃើញព្រះយេស៊ូវ នៅក្នុងជីវិតគាត់ គឺដោយព្រោះតែព្រះវិញ្ញាណនៃព្រះ ដែលទ្រង់គង់នៅក្នុងនាង។
ព្រះគម្ពីរដំណឹងល្អ យ៉ូហាន បានរៀបរាប់ អំពីព្រឹត្តិការណ៍ បន្ទាប់ពីព្រះយេស៊ូវយាងចូលទីក្រុងយេរូសាឡិម ដោយគង់លើខ្នងសត្វលា (យ៉ូហាន ១២:១២-១៦)។ ពេលនោះមានសាសន៍ក្រេកខ្លះ បានមកឯភីលីព ដែលជាសាវ័កម្នាក់របស់ព្រះយេស៊ូវ សួរគាត់ថា “លោកម្ចាស់ . . . យើងខ្ញុំចង់ឃើញព្រះយេស៊ូវ” (ខ.២១)។ ពួកគេទំនងជាមានបំណងចង់ដឹង អំពីការប្រោសជំងឺ និងការអស្ចារ្យ ដែលព្រះយេស៊ូវបានធ្វើ ប៉ុន្តែ ពួកគេមិនមែនជាសាសន៍យូដា បានជាពួកគេមិនមានសិទ្ធិចូលទៅ ទីលានខាងក្នុងនៃព្រះវិហារ។ នៅពេលដែលការស្នើរសូមរបស់ពួកគេ បានឮដល់ព្រះយេស៊ូវ ទ្រង់ក៏បានថ្លែងថា…
ក្ដីអំណរដែលនៅជាប់ជានិច្ច
ជាញឹកញាប់ យើងច្រើនតែស្ដាប់ឮគេនិយាយថា សុភមង្គលកើតមកពីការធ្វើអ្វីមួយ តាមចិត្តរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ទស្សនៈនេះមិនត្រឹមត្រូវទេ។ ទស្សនៈនេះនាំមកនូវ ភាពគ្មានន័យ ភាពថប់បារម្ភ និងការឈឺក្បាល។
កវីកំណាព្យឈ្មោះ ដាប់បិលយូ អេចហ៍ អូដិន (W. H. Auden) បានសង្កេតឃើញថា មនុស្សបានព្យាយាមរកវិធីគេចចេញពីបញ្ហា ដោយប្រើការសប្បាយ។ គាត់បានសរសេរ ក្នុងបទកំណាព្យរបស់គាត់ថា “អ្នកទាំងនោះ មិនខុសពីមនុស្សដែលវង្វេង នៅក្នុងព្រៃខ្មោចលង ក្មេងៗដែលខ្លាចងងឹតនៅពេលយប់ មនុស្សដែលមិនធ្លាប់មានអំណរ ឬមិនធ្លាប់ធ្វើជាមនុស្សល្អ"។
យ៉ាងណាមិញ ស្ដេចដាវីឌដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានថ្លែងអំពី ដំណោះស្រាយ សម្រាប់ការភ័យខ្លាច និងការខ្វះក្តីអំណរ ដែលយើងមានក្នុងជីវិត។ គឺដូចដែលមានសេចក្តីចែងថា “ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំ រួចពីអស់ទាំងសេចក្តីភិតភ័យរបស់ខ្ញុំ” (ទំនុកដំកើង ៣៤:៤)។ សុភមង្គល គឺបានមកពីការដែលបានប្រព្រឹត្ត តាមព្រះហឫទ័យ ឬផ្លូវរបស់ព្រះ។ នេះគឺជាការពិត ដែលយើងអាចសង្កេតមើលជារៀងរាល់ថ្ងៃ។ ស្ដេចដាវីឌបានថ្លែងទៀតថា “អ្នកណាដែលពឹងដល់ទ្រង់ នោះក៏មានសេចក្តីអំណរដ៏ព្រោងព្រាយ”(ខ.៥)។ ចូរសាកល្បងខ្លួនឯងចុះ នោះអ្នកនឹងបានដឹងការពិតមិនខាន។ គឺដូចដែលស្ដេចដាវីឌ បានមានបន្ទូលថា “ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ” (ខ.៨)។
មនុស្សយើងចូលចិត្តនិយាយថា “ទាល់តែបានមើលឃើញផ្ទាល់ភ្នែក…
ព្រះទ្រង់ថែរក្សាយើងរាល់គ្នា
ចៅប្រុសរបស់ខ្ញុំ នៅតូចនៅឡើយ។ ពួកគេចូលចិត្តស្លៀកពាក់ខោអាវ ដោយខ្លួនឯងណាស់។ តែពេលខ្លះ ពួកគេនៅតែពាក់អាវបញ្ច្រាសពីមុខទៅក្រោយ ហើយជាញឹកញាប់ ចៅដែលតូចជាងគេពាក់ស្បែកជើងខាងខុស។ តាមធម្មតា ខ្ញុំមិនដាច់ចិត្តប្រាប់ពួកគេសោះ ព្រោះខ្ញុំគិតថា ពួកគេគួរឲ្យស្រឡាញ់ណាស់ ពេលដែលពួកគេមិនទាន់ដឹងអីបែបនេះ។
ខ្ញុំចូលចិត្តមើលឃើញពិភពលោកនេះ តាមក្រសែភ្នែករបស់ពួកគេ។ សម្រាប់ពួកគេ គ្រប់យ៉ាងគឺជាការផ្សងព្រេង ក្នុងនោះរួមមាន ការដើរពីលើដើមឈើដែលបានរលំ ការលបមើលសត្វអណ្ដើកសំដិលខ្លួននឹងកម្តៅថ្ងៃ នៅលើកំណាត់ឈើ ឬការតាមមើលរថយន្តពន្លត់អគ្គីភ័យ ដែលបន្លឺសម្លែងស៊ីរ៉ែនខ្លាំងៗជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំដឹងថា ចៅប្រុសដ៏តូចល្អិតរបស់ខ្ញុំ មិនមែនជាក្មេង ដែលទាន់មិនដឹងអីសោះនោះឡើយ។ ពួកគេអាចប្រើហេតុផលបួនដប់យ៉ាង ដើម្បីនិយាយដោះសារ គេចមិនព្រមចូលគេង នៅពេលយប់ ហើយពួកគេថែមទាំងកញ្ឆក់ដណ្ដើមរបស់លេង ដែលពួកគេចង់បាន ពីក្មេងដទៃផងដែរ។ ប៉ុន្តែ ខ្ញុំនៅតែស្រឡាញ់ពួកគេដដែល។
ពេលខ្ញុំគិតអំពីចៅៗរបស់ខ្ញុំ ខ្ញុំក៏បាននឹកចាំ អំពីអ័ដាម និងនាងអេវ៉ា ជាមនុស្សដែលព្រះទ្រង់បានបង្កើតមុនបង្អស់។ គ្រប់យ៉ាងដែលពួកគេបានឃើញ ក្នុងសួនច្បារអេដែន ប្រាកដជាមានភាពអស្ចារ្យណាស់ ខណៈពេលដែលពួកគេកំពុងដើរជាមួយព្រះអម្ចាស់។ ប៉ុន្តែ មានថ្ងៃមួយ ពួកគេបានសម្រេចចិត្តមិនស្ដាប់បង្គាប់ព្រះ ដោយចេតនា។ ពួកគេបានបរិភោគផ្លែ ពីដើមដែលព្រះទ្រង់បានហាម (លោកុប្បត្តិ ២:១៥-១៧; ៣:៦)។ រំពេចនោះ ការមិនស្ដាប់បង្គាប់នោះ បាននាំឲ្យពួកគេចេះកុហក និងទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក…
សេចក្ដីអធិស្ឋាន ដែលបង្ហាញឲ្យយើងមើលឃើញផ្ទះ
កាលពីក្មេង ខ្ញុំបានរៀនអធិស្ឋានជាលើកដំបូងថា “ពេលនេះ ទូលបង្គំចូលគេង សូមព្រះអម្ចាស់ថែរក្សាព្រលឹងរបស់ទូលបង្គំ . . .”។ ឪពុកម្តាយខ្ញុំបានបង្រៀនខ្ញុំ ឲ្យចេះអធិស្ឋានដូចនេះ ហើយក្រោយមក ខ្ញុំក៏បានបង្រៀនកូនៗរបស់ខ្ញុំ តាំងពីពួកគេនៅតូចផងដែរ។ កាលខ្ញុំនៅក្មេង ខ្ញុំពិតជាបានទទួល នូវការកម្សាន្តចិត្តខ្លាំងណាស់ នៅពេលដែលខ្ញុំបានថ្វាយខ្លួន ទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដោយការអធិស្ឋានយ៉ាងដូចនេះ មុនពេលចូលដំណេក។
ការអធិស្ឋានរបស់ខ្ញុំ មានលក្ខណៈស្រដៀង នឹងការអធិស្ឋាន ដែលបានកត់ទុក នៅក្នុង “កណ្ឌនៃការអធិស្ឋាន” ក្នុងព្រះគម្ពីរបរិសុទ្ធ គឺកណ្ឌគម្ពីរទំនុកដំកើង។ អ្នកប្រាជ្ញផ្នែកព្រះគម្ពីរខ្លះ បានលើកឡើងថា ឃ្លាដែលថ្លែងថា «ទូលបង្គំប្រគល់ព្រលឹងវិញ្ញាណនៅក្នុងព្រះហស្តទ្រង់» គឺជាការអធិស្ឋាន ពេលចូលដំណេក សម្រាប់ក្មេងៗ ដែលគេបានបង្រៀននៅជំនាន់ព្រះយេស៊ូវ។
អ្នកប្រហែលនៅចាំការអធិស្ឋានចុងក្រោយរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង។ ប៉ុន្តែ ព្រះយេស៊ូវបានបន្ថែមពាក្យ “ព្រះវរបិតា” (លូកា ២៣:៤៦) នៅក្នុងការអធិស្ឋាននេះ។ កាលដែលព្រះយេស៊ូវបានអធិស្ឋាន ជាពាក្យទាំងនោះ មុនពេលដែលទ្រង់សុគត គឺទ្រង់បានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ ជាមួយព្រះវរបិតា ហើយក៏បានបញ្ជាក់ដល់ពួកអ្នកជឿទ្រង់ថា ពួកគេនឹងបានទៅឯដំណាក់នៃព្រះវរបិតា ជាមួយនឹងទ្រង់ដែរ (យ៉ូហាន ១៤:៣)។
ព្រះយេស៊ូវបានសុគត នៅលើឈើឆ្កាង ដើម្បីឲ្យយើងបានរស់នៅ ក្នុងភាពអស្ចារ្យនៃការប្រកបទាក់ទង ជាមួយព្រះ ដ៏ជាព្រះវរបិតានៃយើងរាល់គ្នា…
កំពុងដំណើរការ ឬចប់សព្វគ្រប់?
ការបញ្ចប់ការងារ គឺជារឿងដែលគួរឲ្យស្កប់ចិត្ត។ ឧទាហរណ៍ ជារៀងរាល់ខែនីមួយៗ ការទទួលខុសត្រូវនៃការងាររបស់ខ្ញុំ ត្រូវផ្លាស់ប្ដូរចេញពីផ្នែកមួយ ទៅកាន់ផ្នែកមួយទៀត គឺផ្លាស់ប្តូរពី “ផ្នែកកំពុងដំណើរការទៅមុខ” ទៅកាន់ “ផ្នែកចប់សព្វគ្រប់”។ ខ្ញុំចូលចិត្ត ចុចប៊ូតុង “ភាពចប់សព្វគ្រប់”។ ប៉ុន្តែ នៅខែមុន នៅពេលដែលខ្ញុំបានចុចវា ខ្ញុំក៏បាននឹកគិតថា ឱបើខ្ញុំអាចជម្នះភាពកម្សោយ នៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ យ៉ាងងាយស្រួល ដូចការចុចប៊ូតុងនេះ នោះមិនដឹងជាល្អយ៉ាងណាទេ! តាមមើលទៅ ជីវិតគ្រីស្ទបរិស័ទ ហាក់ដូចជាអាចមានលក្ខណៈ ដែលហាក់ដូចជាកំពុងដំណើរការទៅមុខ ជានិច្ច គឺមិនដែលចប់សព្វគ្រប់សោះ។
បន្ទាប់មក ខ្ញុំក៏បាននឹកចាំ បទគម្ពីរហេព្រើរ ១០:១៤។ បទគម្ពីរនេះចែងអំពី ដង្វាយយញ្ញបូជារបស់ព្រះគ្រីស្ទដែលបានប្រោសលោះយើងរាល់គ្នាទាំងស្រុង។ ដូច្នេះ អ្វីដែលសំខាន់បំផុតនោះ គឺការនេះ ប្រៀបបីដូចជា ព្រះទ្រង់បានចុច “ប៊ូតុង ភាពចប់សព្វគ្រប់” ជំនួសយើងរួចស្រេចហើយ។ ការសុគតរបស់ព្រះយេស៊ូវ បានជួយយើង នូវអ្វីដែលយើងមិនអាចជួយខ្លួនឯងបាន ដោយទ្រង់បានកែប្រែយើង ឲ្យបានត្រឡប់ជាឥតសៅហ្មង នៅចំពោះព្រះនេត្រទ្រង់ នៅពេលដែលយើងទទួលជឿទ្រង់។ ទ្រង់បានធ្វើការនោះម្ដងជាសម្រេច គឺដូចដែលទ្រង់បានប្រកាសថា ការស្រេចហើយ! (យ៉ូហាន ១៩:៣០)។ ទន្ទឹមគ្នានេះដែរ យញ្ញបូជារបស់ទ្រង់ បានធ្វើការប្រោសលោះសព្វគ្រប់ម្ដងជាសម្រេច ហើយយើងក៏ស្ថិតនៅក្នុងដំណើរការនៃការញែកជាបរិសុទ្ធ ដែលនេះ ជាភាពពិតខាងវិញ្ញាណរបស់យើង ដែលជាប់មានអស់មួយជីវិត…
អ្នកបង្កើតដ៏អស្ចារ្យ
ក្នុងនាមខ្ញុំជាអ្នកថតរូបជាលក្ខណៈកម្សាន្ត ខ្ញុំចូលចិត្តផ្ដិតយករូបភាពនៃស្នាព្រះហស្ត ដែលព្រះទ្រង់បានបង្កើត ដោយភាពប៉ិនប្រសប់។ ខ្ញុំដឹងថា ស្នាមអង្គុលីរបស់ទ្រង់ បានជាប់នៅត្របកផ្កានីមួយៗ ហើយនៅលើកាំរស្មីនៃព្រះអាទិត្យរះ និងលិច ព្រមទាំងនៅលើផ្ទាំងទស្សនីយភាពនៃផ្ទៃមេឃ ដែលមានពពក និងពន្លឺផ្កាយភ្លឺផ្លេក។
ម៉ាស៊ីនថតរបស់ខ្ញុំអាចពង្រីករូបភាពបានច្បាស់ល្អ ដូច្នេះហើយ ខ្ញុំក៏អាចថតរូបសត្វ ដែលទ្រង់បានបង្កើតផងដែរ។ ខ្ញុំថតបានសត្វកំប្រុកជាច្រើនប៉ុស្ទ ពេលពួកវាកំពុងប្រលែងគ្នាចចេចចាច នៅលើដើមសារី ដែលមានផ្ការីកស្គុះស្គាយ។ ខ្ញុំក៏បានថតរូបសត្វមេអំបៅ ដែលកំពុងបើកបិទស្លាបចុះឡើងៗ ហើយនិងសត្វកន្ធាយសមុទ្រ ដែលកំពុងសំដិលខ្លួន នៅលើឆ្នេរខ្សាច់ពណ៌ខ្មៅ ដែលមានថ្មច្រើន។ រូបថតដ៏ល្អឯកនីមួយៗ ជំរុញឲ្យខ្ញុំមានចិត្តចង់ថ្វាយបង្គំព្រះនៃខ្ញុំ ដែលជាអ្នកបង្កើតដ៏អស្ចារ្យ។
មិនមែនមានតែខ្ញុំទេ ដែលសរសើរតម្កើងព្រះជាម្ចាស់ ខណៈពេលដែលខ្ញុំស្ងើចសរសើរស្នាព្រះហស្តដ៏វិសេសវិសាលរបស់ទ្រង់ទាំងប៉ុន្មាន។ អ្នកនិពន្ធព្រះគម្ពីរ ទំនុកដំកើង ជំពូក ១០៤ បានច្រៀងសរសើរ អំពីស្នាព្រះហស្តដ៏ប្រណិតរបស់ព្រះជាម្ចាស់ ដែលមាននៅក្នុងធម្មជាតិ(ខ.២៤)។ គាត់បានពណ៌នាថា "សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកនោះ មានរបស់រវើកឥតគណនា (ខ.២៥)។ ហើយគាត់ក៏មានអំណរជាខ្លាំង ចំពោះព្រះជាម្ចាស់ ដោយសារទ្រង់បានយកព្រះទ័យទុកដាក់ទាំងស្រុង ជានិច្ច ចំពោះស្នាព្រះហស្តទ្រង់(ខ.២៧-៣១)។ អ្នកនិពន្ធទំនុកដំកើងក៏បានពិចារណា អំពីភាពអស្ចារ្យនៃជីវិតដែលព្រះទ្រង់ប្រទាន បានជាគាត់ក្រាបថ្វាយបង្គំទ្រង់ ដោយទូលថ្វាយទ្រង់ថា “កាលនៅមានជីវិតនៅឡើយ នោះទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប កាលទូលបង្គំមាននៅៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ (ខ.៣៣)។
ខណៈពេលដែលយើងជញ្ជឹងគិត…