មើលទៅឯនាយជើងមេឃ
ពេលដែលសាឡាងហៀបនឹងចេញដំណើរទៅមុខ កូនស្រីដ៏តូចល្អិតរបស់ខ្ញុំ បាននិយាយថា នាងមានអារម្មណ៍មិនស្រួលខ្លួន។ នាងបានចាប់ផ្តើមពុលរលកហើយ។ មិនយូរប៉ុន្មាន ខ្ញុំក៏មានអារម្មណ៍ថា ចង់ក្អួតផងដែរ។ ខ្ញុំក៏បានរំឭកខ្លួនឯង “ឲ្យមើលទៅឯនាយជើងមេឃ”។ អ្នកធ្វើការនៅលើកប៉ាល់ បាននិយាយថា ការធ្វើដូចនេះ អាចជួយឲ្យយើងមានអារម្មណ៍ធូរស្បើយឡើងវិញ។
ព្រះដែលបានបង្កើតជើងមេឃ(យ៉ូប ២៦:១០) ជ្រាបថា ជួនកាល ក្នុងជីវិតយើង យើងអាចមានការភ័យខ្លាច និងនឿយហត់។ យើងអាចមានអារម្មណ៍ធូរស្បើយឡើងវិញ ដោយផ្តោតទៅលើអ្វីមួយ ដែលនៅឆ្ងាយ តែស្ថិតស្ថេរ ដែលជាកន្លែងចុងក្រោយ ដែលយើងនឹងទៅដល់ នៅចុងបញ្ចប់នៃជីវិតយើង នៅលើផែនដី។
អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានយល់អំពីបញ្ហានេះ។ គាត់ដឹងថា អ្នកអានសំបុត្ររបស់គាត់កំពុងតែមានការបាក់ទឹកចិត្ត។ ការបៀតបៀនបានធ្វើឲ្យពួកគេជាច្រើននាក់ ភាសខ្លួនចេញពីទីលំនៅ។ ដូចនេះ គាត់ក៏បានរំឭកពួកគេថា មនុស្សនៃសេចក្តីជំនឿដទៃទៀត ក៏បានអត់ទ្រាំនឹងទុកលំបាកក្រៃលែង ហើយក៏បាត់បង់ទីលំនៅផងដែរ។ ពួកគេបានអត់ទ្រាំនឹងការលំបាកគ្រប់យ៉ាង ព្រោះពួកគេកំពុងតែទន្ទឹងរង់ចាំ ការអ្វីដែលល្អប្រសើរជាងនោះ។
ក្នុងនាមជាជនភាសខ្លួន អ្នកអានសំបុត្ររបស់គាត់ អាចសម្លឹងមើលទៅទីក្រុង ដែលព្រះទ្រង់ជាអ្នកសង់ គឺទីក្រុងនៃនគរស្ថានសួគ៌ ដែលព្រះទ្រង់បានត្រៀមទុកសម្រាប់ពួកគេ(ហេព្រើរ ១១:១០,១៤,១៦)។ ដូចនេះ ជាចុងក្រោយ អ្នកនិពន្ធក៏បានលើកទឹកចិត្តអ្នកអានកណ្ឌសំបុត្រហេព្រើរ ឲ្យផ្តោតចិត្តទៅលើព្រះបន្ទូលសន្យារបស់ព្រះ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ដ្បិតនៅស្ថាននេះ យើងរាល់គ្នាគ្មានទីក្រុងណា ដែលស្ថិតនៅជាប់ជានិច្ចទេ តែយើងកំពុងតែស្វែងរកក្រុងនោះដែលត្រូវមក”(១៣:១៤)។
បញ្ហាដែលយើងមានក្នុងពេលបច្ចុប្បន្ន…
ការគោរព សម្រាប់អ្នកដែលបានធ្វើការដ៏ល្អប្រពៃ
បន្ទាប់ពីលោកចេមស៍(James) បានធ្វើការបម្រើប្រទេសជាតិគាត់ អស់រយៈពេលពីរទសវត្សរ៍ ក្នុងនាមជាអ្នកបើកបរឧទ្ធម្ភាគចក្រយោធា គាត់ក៏បានវិលត្រឡប់មកផ្ទះវិញ ដើម្បីធ្វើការជាគ្រូបង្រៀនបម្រើដល់សហគមន៍របស់គាត់។ ប៉ុន្តែ ដោយសារគាត់នឹកឧទ្ធម្ភាគចក្រពេក គាត់ក៏បានទៅទទួលការងារ ជាអ្នកបើកបរឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់ ឲ្យមន្ទីរពេទ្យក្នុងតំបន់ដែលគាត់រស់នៅ។ គាត់ក៏បានបើកបរឧទ្ធម្ភាគចក្រ រហូតដល់ពេលគាត់មានវ័យចាស់។
ឥឡូវនេះ យើងដល់ពេលដែលត្រូវនិយាយលាគាត់។ ខណៈពេលដែលមិត្តភក្តិ ក្រុមគ្រួសារ និងមិត្តរួមការងារដែលមានឯកសណ្ឋាន កំពុងតែឈរតម្រៀបគ្នា នៅទីបញ្ចុះសព មិត្តរួមការងាររបស់គាត់ម្នាក់ ក៏បានប្រើវិទ្យុទាក់ទង ដើម្បីឲ្យគេបំពេញបេសកកម្មឧទ្ធម្ភាកចក្រជាលើកចុងក្រោយ សម្រាប់លោកចេមន៍។ មិនយូរប៉ុន្មាន យើងក៏បានឮសម្លេងស្លាបចក្រឧទ្ធម្ភាគចក្រ ដែលកំពុងតែវិលជក់ខ្យល់ ងាយឲ្យយើងចំណាំបានពីចម្ងាយ។ យើងក៏បានឃើញឧទ្ធម្ភាគចក្រមួយគ្រឿង កំពុងតែហោះឆ្វែលជុំវិញសួនបញ្ចុះសព ហើយក៏បានសំកាំងមួយសន្ទុះ នៅលើអាកាស ដើម្បីធ្វើការគោរព ចំពោះសពរបស់លោកចេមស៍ ហើយក៏បានបើកត្រឡប់ទៅមន្ទីរពេទ្យវិញ។ នៅពេលនោះ សូម្បីតែមន្ត្រីទាហានដែលមានវត្តមាននៅទីនោះ ក៏មិនអាចទប់ទឹកភ្នែកបានដែរ។
ពេលដែលស្តេចសូល និងបុត្រាទ្រង់ ព្រះនាមយ៉ូណាថាន បានបាត់បង់ព្រះជន្មនៅក្នុងសង្រ្គាម ដាវីឌក៏បាននិពន្ធបទទំនួញ ដែលមានចំណងជើងថា “ទំនួញនៃធ្នូ” (២សាំយ៉ូអែល ១:១៧)។ គឺដូចដែលទ្រង់បានថ្លែងឡើងថា “ឱសាសន៍អ៊ីស្រាអែលអើយ អ្នកដ៏ជាសិរីល្អនៃឯង បានត្រូវគេសំឡាប់នៅលើទីខ្ពស់របស់ឯង ឱះឱពួកខ្លាំងពូកែបានដួលស្លាប់ហើយ”(ខ.១៩)។ យ៉ូណាថាន គឺជាមិត្តជិតសិ្នទ្ធបំផុត របស់ដាវីឌ និងជាមិត្តរួមអាវុធផងដែរ។ ហើយទោះបីជាដាវីឌ និងស្តេចសូលបានក្លាយជាខ្មាំងសត្រូវនឹងគ្នាក៏ដោយ ក៏ដាវីឌនៅតែគោរពអ្នកទាំងពីរដដែល។ គឺដូចដែលទ្រង់បានសរសេរ…
ឲ្យគេឃើញព្រះគ្រីស្ទនៅក្នុងជីវិតខ្ញុំ
មានពេលមួយស្វាមីខ្ញុំបានចេញដំណើរផ្លូវឆ្ងាយ រយៈពេល១ខែទើបត្រឡប់មកវិញ ហើយមិនយូរប៉ុន្មាន ខ្ញុំក៏មានអារម្មណ៍ថា មិនអាចទ្រាំទ្ររួច ចំពោះតម្រូវការនៃការងារ ផ្ទះ និងកូនៗរបស់ខ្ញុំ។ ការងារតែងនិពន្ធរបស់ខ្ញុំ ក៏ជិតហួរពេលកំណត់។ ម៉ាស៊ីនកាត់ស្មៅក៏ខូចទៀត។ សាលារៀនរបស់កូនខ្ញុំបានវ៉ាកងហើយ បានជាពួកគេក៏អផ្សុក ដោយសារនៅផ្ទះច្រើនពេក។ តើខ្ញុំគួរតែរាប់រងកិច្ចការទាំងអស់នេះ តែម្នាក់ឯង ដោយរបៀបណា?
មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា ខ្ញុំមិនចាំបាច់ត្រូវធ្វើអ្វីៗ តែម្នាក់ឯងទេ។ មិត្តភក្តិជាច្រើនមកពីព្រះវិហារ បានមកជួយខ្ញុំ។ លោកចស(Josh) បានមកជួយជួសជុលម៉ាស៊ីនកាន់ស្មៅរបស់ខ្ញុំ។ លោកចន(John) បានយកអាហារថ្ងៃត្រង់មកឲ្យយើងញាំ។ អ្នកស្រីខាស៊ីឌី(Cassidy) បានជួយបោកខោអាវឲ្យយើងទៀត។ ចំណែកអ្នកស្រីអាប៊ី(Abi)វិញ ក៏បាននាំកូនយើង ទៅលេងជាមួយកូនគាត់ ដើម្បីឲ្យខ្ញុំអាចបញ្ចប់ការងាររបស់ខ្ញុំ។ ព្រះទ្រង់បានធ្វើការ តាមរយៈមិត្តភក្តិទាំងអស់នេះ ដើម្បីជួយផ្គត់ផ្គង់ខ្ញុំ។ ពួកគេបានធ្វើជាគំរូដ៏រស់ នៃសហគមន៍មួយប្រភេទ ដែលសាវ័កប៉ុលបានរៀបរាប់ នៅក្នុង បទគម្ពីររ៉ូម ជំពូក១២។ ពួកគេបានស្រឡាញ់ ដោយចិត្តស្មោះត្រង់(ខ.៩) គិតអំពីតម្រូវការរបស់អ្នកដទៃ ជាជាងគិតប្រយោជន៍ផ្ទាល់ខ្លួន(ខ.១០) ហើយបានចែករំលែកដល់ខ្ញុំ ពេលដែលខ្ញុំមានការខ្វះខាត ហើយក៏មានភាពចៅរ៉ៅចំពោះក្រុមគ្រួសារខ្ញុំផង(ខ.១៣)។
ដោយសារតែសេចក្តីស្រឡាញ់ ដែលមិត្តភក្តិខ្ញុំបានបង្ហាញចេញដល់ខ្ញុំ ខ្ញុំក៏បានអរសប្បាយ ដោយមានសេចក្តីសង្ឃឹម ហើយ “អត់ធន់ នៅក្នុងសេចក្តីទុក្ខលំបាក”(ខ.១២) សូម្បីតែទុក្ខលំបាកនោះ គ្រាន់តែជាការពិបាកមើលកូនតែម្នាក់ឯងរយៈពេល១ខែក៏ដោយ។ បងប្អួនប្រុសស្រីរបស់ខ្ញុំ នៅក្នុងព្រះគ្រីស្ទ…
គ្មាននរណាម្នាក់ចូលចិត្តខ្ញុំទេ
កាលនៅពីក្មេង ពេលដែលខ្ញុំមានអារម្មណ៍ឯកកោ ត្រូវគេបដិសេធន៍ ឬអាណឹតខ្លួនឯង ជួនកាល ម្តាយខ្ញុំបានព្យាយាមលើកទឹកចិត្តខ្ញុំ ដោយច្រៀងចម្រៀងខ្លីដ៏ពេញនិយមមួយបទ ដែលគេច្រៀងថា “គ្មាននរណាចូលចិត្តខ្ញុំទេ គ្រប់គ្នាសុទ្ធតែស្អប់ខ្ញុំ។ ខ្ញុំគិតថា ខ្ញុំនឹងទៅញាំដង្កូវហើយ”។ បន្ទាប់ពីស្នាមញញឹមបានលេចឡើង នៅលើផ្ទៃមុខដ៏ស្រពោនរបស់ខ្ញុំ គាត់ក៏បានជួយឲ្យខ្ញុំយល់ អំពីទំនាក់ទំនងដ៏ពិសេសជាច្រើន និងមូលហេតុដែលខ្ញុំត្រូវដឹងគុណ ដែលខ្ញុំមានស្រាប់ហើយ។
ក្រោយមក ខ្ញុំក៏បានអានបទគម្ពីរដែលចែងអំពីស្តេចដាវីឌ។ មានពេលមួយ ទ្រង់មានអារម្មណ៍ថា គ្មាននរណាម្នាក់ខ្វល់ពីទ្រង់ទេ បទចម្រៀងខ្លីនោះ ក៏បានបន្លឺឡើងនៅក្នុងត្រចៀកខ្ញុំ។ ប៉ុន្តែ ស្តេចដាវីឌមិនបានមានបន្ទូលពន្លើស អំពីការឈឺចាប់របស់ទ្រង់សោះឡើយ។ ពេលខ្ញុំមានអារម្មណ៍ថា ឯកកោ ដែលកើតមានជាធម្មតា នៅក្នុងវ័យរបស់ខ្ញុំ ខ្ញុំក៏បាននឹកចាំថា ស្តេចដាវីឌមានអារម្មណ៍ឯកោ ដោយសារមូលហេតុដ៏ច្បាស់លាស់។ ទ្រង់បាននិពន្ធអំពីសេចក្តីនេះ នៅក្នុងទីងងឹត ក្នុងជម្រៅនៃរូងភ្នំ ជាកន្លែងដែលទ្រង់កំពុងលាក់ខ្លួនពីស្តេចសូល ដែលបានដេញតាមសម្លាប់ទ្រង់(១សាំយ៉ូអែល ២២:១ ២៤:៣-១០)។ ស្តេចដាវីឌបានទទួលការចាក់ប្រេងតាំង ឲ្យធ្វើជាស្តេចរបស់សាសន៍អ៊ីសា្រអែល បន្ទាប់ពីស្តេចសូល(១៦:១៣)។ ទ្រង់ធ្លាប់ធ្វើការបម្រើស្តេចសូលជាច្រើនឆ្នាំ ប៉ុន្តែ ក្រោយមក ទ្រង់ក៏បានរត់គេច ពីកន្លែងមួយ ទៅកន្លែងមួយទៀត ដើម្បីឲ្យរួចពីការតាមសម្លាប់។ ស្ថិតក្នុងពេលដ៏ឯកកោនោះ ទ្រង់ក៏បានស្រែករកព្រះ ដោយបន្លឺឡើងថា ព្រះទ្រង់ “ទីពឹងជ្រក”របស់ទ្រង់ ហើយ “គឺជាចំណែករបស់ទ្រង់ នៅក្នុងស្ថានរបស់មនុស្សរស់នេះ”(ទំនុកដំកើង…
ការអ្វីដែលចូលក្នុងគំនិតយើង
កាលពីរបីឆ្នាំមុន មានស្ត្រីម្នាក់បានចែកចាយទីបន្ទាល់របស់គាត់ ឲ្យខ្ញុំស្តាប់។ គាត់ថា មានពេលមួយ គាត់ឃើញកូនប្រុសគាត់ដែលមិនទាន់ដល់វ័យជំទង់នៅឡើយ កំពុងតែមើលពត៌មានផ្សាយផ្ទាល់ អំពីហេតុការណ៍ដែលមានអំពើហឹង្សា។ ពេលនោះ គាត់ក៏បានប្រញាប់ដើរទៅរកតេឡេបញ្ជាទូរទស្សន៍ ហើយក៏បានប្តូរប៉ុស្តិ៍។ គាត់ក៏បានប្រាប់កូនប្រុសគាត់ភ្លាមៗថា “កូនមើលពត៌មានអញ្ចឹង មិនល្អទេ”។ បន្ទាប់មក ការប្រកែកគ្នាក៏បានកើតឡើង ហើយទីបំផុត គាត់ក៏បានចែកចាយ អំពីការអ្វីដែលកូនប្រុសគាត់ត្រូវទទួលនៅក្នុងគំនិតរបស់ខ្លួន ដែលមានដូចជា “សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់…”(ភីលីព ៤:៨)។ បន្ទាប់ពីអាហារពេលល្ងាចចប់ នាង និងស្វាមីរបស់នាងបានអង្គុយមើលពត៌មាន ហើយភ្លាមនោះ កូនស្រីអាយុ៥ឆ្នាំរបស់ពួកគេ ក៏បានរត់ចូលមក ហើយក៏បានបិទទូរទស្សន៍។ នាងនិយាយធ្វើសម្លេងត្រាប់តាមម្តាយរបស់នាងថា “មើលពត៌មានអញ្ចឹង មិនល្អទេ។ គួរតែគិតអំពីខគម្ពីរវិញល្អជាង”។
ក្នុងនាមជាមនុស្សពេញវ័យ យើងអាចស្រូបយក និងពិនិត្យមើលពត៌មានបានល្អជាងក្មេងៗ។ ប៉ុន្តែ កូនស្រីរបស់អ្នកទាំងពីរចេះកំប្លែងលេង ហើយឆ្លាតវ័យ ពេលដែលនាងធ្វើត្រាប់តាមសម្លេងម្តាយរបស់នាង ដែលបានស្តីប្រដៅបងប្រុសរស់នាង មុននោះ។ សូម្បីតែមនុស្សពេញវ័យដែលចេះសម្របខ្លួនបានល្អ ក៏អាចទទួលផលប៉ះពាល់ ពីភាពងងឹត ដែលស្ថិតនៅជ្រុងម្ខាងទៀតនៃជីវិត ដែលយើងចេះតែទទួលយកឥតឈប់ឈរ។ ការជញ្ជឹងគិត អំពីសេចក្តីទាំងប៉ុន្មាន ដែលសាវ័កប៉ុលបានរៀបរាប់ ក្នុងបទគម្ពីរភីលីព ៤:៨ គឺជាថ្នាំបន្សាបដ៏មានអំណាច ដែលអាចជម្នះភាពងងឹត ដែលជួនកាលបានគ្របសង្កត់យើង ពេលដែលយើងមើលទៅស្ថានភាពនៃពិភពលោក។
ការប្រុងប្រយ័ត្ន នៅក្នុងការសម្រេចចិត្ត…
ត្រឡប់ខ្លួនចុះឡើងៗ
តើមានអ្វី ដែលធ្វើឲ្យអ្នកគេងមិនលក់ នៅពេលយប់? ថ្មីៗនេះ ខ្ញុំមានការពិបាកគេង។ ខ្ញុំបានត្រឡប់ខ្លួនចុះឡើងៗ នៅលើគ្រែរបស់ខ្ញុំ ដោយព្យាយាមគិតរកដំណោះស្រាយ សម្រាប់បញ្ហាមួយ។ ទីបំផុត ខ្ញុំក៏បានចាប់ផ្តើមខ្លាចគេងមិនគ្រប់គ្រាន់ ដែលនឹងធ្វើឲ្យពិបាកប្រឈមមុខនឹងឧបស័គ្គនៅថ្ងៃបន្ទាប់។
តើអ្នកធ្លាប់មានបញ្ហាដូចនេះទេ? ទំនាក់ទំនងដែលប្រេះស្រាំ ពេលអនាគតដែលមិនច្បាស់លាស់ ហើយអ្វីក៏ដោយ គឺសុទ្ធតែអាចធ្វើឲ្យយើងមានការព្រួយបារម្ភ នៅពេលណាមួយ។
ស្តេចដាវីឌមានទុក្ខព្រួយយ៉ាងខ្លាំង ពេលដែលទ្រង់និពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក៤។ មានមនុស្សដែលកំពុងតែបំផ្លាញកេរ្តិ៍ឈ្មោះទ្រង់(ខ.២)។ ហើយអ្នកខ្លះក៏បានចោទសួរ អំពីសមត្ថភាពរបស់ទ្រង់ នៅក្នុងការដឹកនាំប្រទេស(ខ.៦)។ នៅពេលនោះ ស្តេចដាវីឌអាចមានព្រះទ័យក្រោធ ដោយសារគេបានប្រព្រឹត្តចំពោះទ្រង់ ដោយអយុត្តិធម៌ ។ ជាការពិតណាស់ ទ្រង់អាចផ្ទំមិនលក់ ដោយសាររឿងនេះ។ ប៉ុន្តែ ទ្រង់បានមានបន្ទូលដ៏គួរឲ្យកត់សំគាល់ថា “ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្តីស្ងប់”(ខ.៨)។
លោកឆាល ស្ពើជិន(Charles Spurgeon) បានបកស្រាយ ខ.៨ យ៉ាងមានន័យ យ៉ាងដូចនេះថា “ពេលស្តេចដាវីឌផ្តេកព្រះកាយចុះ … ទ្រង់ថ្វាយព្រះកាយទ្រង់ ដល់ព្រះហស្តព្រះ។ គឺទ្រង់បានថ្វាយដាច់ដល់ព្រះ ហើយទ្រង់ក៏បានផ្ទំលក់ ដោយគ្មានការខ្វល់ខ្វាយអ្វីឡើយ ព្រោះទ្រង់បានទុកចិត្តលើព្រះអម្ចាស់”។
តើមានអ្វីដែលបណ្តាលចិត្តឲ្យទ្រង់ទុកចិត្តព្រះអម្ចាស់? តាំងពីដំបូងមក ស្តេចដាវីឌជឿជាក់ថា ព្រះទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់ទ្រង់(ខ.៣)។ ហើយទ្រង់ជ្រាបច្បាស់ថា ដោយសារព្រះទ្រង់បានសម្រេចព្រះទ័យស្រឡាញ់ទ្រង់…
នារីអាថ៌កំបាំង
នារីបាប៊ូស្កា ស្ថិតនៅក្នុងចំណោមអាថ៌កំបាំងជាច្រើន ជុំវិញរឿងឃាតកម្មប្រធានាធិបតីអាមេរិក លោកចន អែហ្វ ខេនេឌី(John F. Kennedy)។ នៅថ្ងៃគេធ្វើឃាតលោកខេនេឌី កាំមីរ៉ាដែលបានថតហេតុការណ៍ ចាប់បានរូបភាពស្រ្តីម្នាក់នោះ ដែលកំពុងតែកាន់កាំមីរ៉ាថតរូបលោកខេនេឌី។ គេបានព្យាយាមស្វែងរកនាង ដោយការពិបាកយ៉ាងខ្លាំង។ នៅក្នុងវីដេអូនោះ គេឃើញស្រ្តីអាថ៌កំបាំងនោះ មានស្លៀកអាវវែងសម្រាប់ពាក់ពីក្រៅ និងក្បាលគ្របកន្សែង(ដែលមើលទៅដូច នារីបាប៊ូស្ការបស់ជនជាតិរូស្ស៊ី)។ គេនៅតែមិនអាចរកឃើញអត្តសញ្ញាណរបស់នាង ហើយវីដេអូដែលនាងបានថតនឹងកាំមីរ៉ារបស់នាង នៅថ្ងៃនោះ ក៏គេមិនដែលបានយកមកមើល ឬបញ្ចាំងដែរ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលអ្នកប្រវត្តិសាស្រ្ត និងអ្នកឯកទេសទាំងឡាយ បានធ្វើការប៉ាន់ប្រមាណថា នារីបាប៊ូស្កានោះ ប្រហែលជាមានការភ័យខ្លាច បានជាគាត់មិនព្រមចេញមុខមកបកស្រាយរឿងរបស់នាង នៅថ្ងៃដ៏ងងឹង នៃខែវិច្ឆិការ ដែលគេបានធ្វើឃាតលោកខេនេឌី។
យ៉ាងណាមិញ គេមិនចាំបាច់ធ្វើការប្រមើលមើលថា ហេតុអ្វីបានជាពួកសិស្សរបស់ព្រះយេស៊ូវបានលាក់ខ្លួននោះទេ។ ពួកគេត្រូវបានការភ័យខ្លាចគ្របសង្កត់ គឺដោយសារតែពួកកាន់អំណាច បានប្រហារជីវិតគ្រូរបស់ពួកគេ(យ៉ូហាន ២០:១៩) បានជាពួកគេមិនហ៊ានចេញមុខ ធ្វើទីបន្ទាល់អំពីបទពិសោធន៍ដែលខ្លួនមានជាមួយទ្រង់។ ប៉ុន្តែ បន្ទាប់មក ព្រះយេស៊ូវក៏បានមានព្រះជន្មរស់ឡើងវិញ។ មិនយូរប៉ុន្មាន ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងចុះមក ហើយចាប់តាំងពីពេលនោះមក គ្មានអ្វីអាចបំភ័យពួកសិស្សរបស់ព្រះយេស៊ូវ ឲ្យឈប់ផ្សាយព្រះបន្ទូលឡើយ ទោះកាលពីមុនពួកគេធ្លាប់មានភាពទន់ខ្សោយក៏ដោយ។ នៅថ្ងៃបុណ្យទី៥០ លោកពេត្រុសបានទទួលអំណាចពីព្រះវិញ្ញាណបរិសុទ្ធ ហើយក៏បានប្រកាសឡើងថា “ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹងជាប្រាកដថា ព្រះទ្រង់បានលើកព្រះយេស៊ូវនេះដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង”(កិច្ចការ ២:៣៦)។…
នៅលើដើមឈើ
មានពេលមួយ ម្តាយខ្ញុំបានឃើញកូនឆ្មារបស់ខ្ញុំ ឈ្មោះវេលវេត(Velvet) នៅលើចង្រ្កានបាយ កំពុងតែស៊ីនំប៉័ងដែលបានផលិតនៅផ្ទះ។ ដោយសារគាត់មានភាពនឿយណាយខ្លំាំង គាត់ក៏បានធ្វើសម្លេងដេញវា ឲ្យចេញតាមទ្វារទៅក្រៅផ្ទះបាត់។ ប៉ុន្មានម៉ោងក្រោយមក យើងក៏បានខំរកមើលវា នៅក្នុងទីធ្លាផ្ទះយើង នៅតែមិនឃើញ។ យើងក៏បានឮសម្លេងវាយំល្វើយៗ តាមខ្យល់ ហើយខ្ញុំក៏បានងើយទៅចុងដើមឈើ ក៏បានឃើញកូនឆ្មាពណ៌ខ្មៅ កំពុងនៅលើមែកឈើ។
ដោយសារវាបានប្រញាប់រត់គេចទំាងប្រញាប់ប្រញាល់ ពីភាពតប់ប្រមល់របស់ម្តាយខ្ញុំ ដោយព្រោះតែវាបានស៊ីនំប៉័ង វាក៏បានជ្រើសរើសកន្លែងដែលកាន់តែពិបាកជាងមុនទៅទៀត។ ជួនកាល យើងក៏អាចធ្វើអ្វីដែលស្រដៀងនឹងសត្វឆ្មាមួយក្បាលនេះផងដែរ ដោយរត់ចេញពីកំហុសរបស់យើង ហើយបែរជាទៅរកកន្លែងដែលគ្រោះថ្នាក់។ ប៉ុន្តែ ព្រះទ្រង់នៅតែសព្វព្រះទ័យនឹងមកជួយសង្រ្គោះយើងទៀត។
ហោរ៉ាយ៉ូណាស បានរត់គេចពីព្រះ ដោយការមិនស្តាប់បង្គាប់ ពេលទ្រង់ត្រាសហៅគាត់ ឲ្យទៅប្រកាសព្រះបន្ទូលទ្រង់ ដល់ក្រុងនីនីវេ ហើយក៏ត្រូវសត្វត្រីធំលេបចូលទៅក្នុងពោះ។ “ក្នុងរវាងនោះ យ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ពីក្នុងពោះត្រី។ លោកទូលថា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ”(យ៉ូណាស ២:២-៣)។ ព្រះទ្រង់បានឮលោកយ៉ូណាសទូលអង្វរ ហើយក៏បាន “បង្គាប់ដល់ត្រីនោះ វាក៏ក្អែយ៉ូណាសចេញនៅលើដីគោក”(ខ.១១)។ បន្ទាប់មក ព្រះទ្រង់ក៏បានផ្តល់ឱកាសមួយទៀត ឲ្យលោកយ៉ូណាស(៣:១)។
បន្ទាប់ពីយើងបានព្យាយាមលួងលោមវេលវេតឲ្យចុះមកដី អស់ចិត្តហើយ យើងក៏បានហៅភ្នាក់ងារពន្លត់អគ្គីភ័យក្នុងតំបន់ឲ្យមកជួយយើង ព្រោះពួកគេមានជណ្តើរដែលលូតវែងជាងជណ្តើរធម្មតា។ មានបុរសដ៏សប្បុរសម្នាក់បានឡើងតាមជណ្តើរនោះ យកសត្វឆ្មារបស់ខ្ញុំចេញពីមែកឈើ ឲ្យត្រឡប់មករកកន្លែងដ៏សុខសាន្ត នៅក្នុងរង្វង់ដៃខ្ញុំ។
ទោះជាយើងឡើងទៅដល់ណា ឬធ្លាក់ចុះដល់ជម្រៅណាក៏ដោយ…
ការអធិស្ឋានសូមការអត់ទោស
កាលពីឆ្នាំ១៩៦០ កុមារ រូប៊ី ប្រ៊ីជ(Ruby Bridges) អាយុ៦ឆ្នាំ បានក្លាយជាក្មេងអាមេរិកស្បែកខ្មៅទីមួយ ដែលត្រូវបានគេដាក់បញ្ចូល នៅក្នុងសាលាបឋមសិក្សារបស់រដ្ឋ ដែលគេបានបើកសម្រាប់តែសាសន៍ស្បែកសរ នៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ ជារៀងរាល់ថ្ងៃ អស់រយៈពេលជាច្រើនខែ មន្ត្រីប៉ូលីសជូនរូប៊ីទៅសាលា ដោយដើរកាត់ឪពុកម្តាយរបស់សិស្សស្បែកសរ ដែលកំពុងតែផ្តុំគ្នាទាំងកំហឹង ទាំងស្រែកជេរប្រទិច គំរាមកំហែង និងប្រមាថមើលងាយនាង។ នាងក៏បានចូលអង្គុយដោយសុវត្ថិភាព នៅក្នុងថ្នាក់ ដែលបង្រៀនដោយអ្នកគ្រូបាបារ៉ា ហេនរី(Barbara Henry)ដែលបានស្ម័គ្រចិត្តបង្រៀននាង ខណៈពេលដែលឪពុកម្តាយទាំងឡាយបានរារាំងមិនឲ្យកូនខ្លួន ទៅរៀនជាមួយរូប៊ី។
លោករ៉ូបឺត ខូល(Robert Coles) ដែលជាអ្នកចិត្តសាស្រ្តកុមារដ៏ល្បី បានជួបជាមួយរូប៊ីអស់រយៈពេលជាច្រើនខែ ដើម្បីជួយនាង ឲ្យជម្នះការភ័យខ្លាច និងភាពតប់ប្រមល់ ដែលនាងបានជួបប្រទះ ដោយសារការរើសអើងនោះ។ គាត់មានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ខណៈដែលនាងដើរទៅសាលា និងត្រឡប់មកផ្ទះវិញ នាងតែងតែអធិស្ឋានថា “ឱព្រះអង្គអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(លូកា ២៣:៣៤)។
ការអធិស្ឋានរបស់នាង បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូល ដែលព្រះយេស៊ូវបានបន្លឺឡើង នៅលើឈើឆ្កាង ដែលខ្លាំងជាងសេចក្តីកំហឹង និងការជេរប្រមាថ ដែលគេបានជះមកលើទ្រង់។ នៅក្នុងពេលដែលឈឺចាប់បំផុត ក្នុងព្រះជន្មទ្រង់ ព្រះអម្ចាស់នៃយើងបានបង្ហាញចេញនូវការឆ្លើយតបខុសពីធម្មតា ដោយបន្លឺឡើងថា “ឱព្រះអង្គអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”។…
សហគមន៍ថ្មី
ម៉ៃចា(Maija)កូនស្រីរបស់លោកខារី(Carries) ដែលជាមិត្តភក្តិរបស់ខ្ញុំ មានអាយុ៥ឆ្នាំ មានរបៀបលេងដែលគួរឲ្យចាប់អារម្មណ៍ នៅពេលលេងកម្សាន្ត។ នាងចូលចិត្តយកតុក្កតាប្រភេទខុសៗគ្នាមកដាក់ចម្រុះគ្នា ដើម្បីបង្កើតជាសហគមន៍ថ្មីមួយ។ នៅក្នុងពិភពនៃក្តីស្រមៃរបស់នាង អ្វីៗស្ថិតនៅរួមគ្នា ក្នុងក្រុមតែមួយ។ តុក្កតារបស់នាង គឺជាប្រជាជនរបស់នាង។ នាងជឿថា ពួកគេមានភាពសប្បាយរីករាយបំផុត ពេលដែលពួកគេនៅជាមួយគ្នា ទោះពួកគេមានទំហំ និងរូបរាង្គខុសគ្នាក៏ដោយ។
ភាពប៉ិនប្រសប់របស់នាង បានរំឭកខ្ញុំ អំពីបំណងព្រះទ័យ ដែលព្រះទ្រង់មាន សម្រាប់ពួកជំនុំទ្រង់។ នៅថ្ងៃបុណ្យទី៥០ “នៅក្រុងយេរូសាឡិម មានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ”(កិច្ចការ ២:៥)។ ទោះពួកគេមកពីកន្លែងដែលមានវប្បធម៌ និងភាសាផ្សេងគ្នាក៏ដោយ ក៏ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមក ធ្វើឲ្យពួកគេក្លាយជាសហគមន៍ថ្មីមួយ ដែលជាពួកជំនុំ។ ចាប់តាំងពីពេលនោះមក ពួកគេក៏ត្រូវបានចាត់ទុកជារូបកាយតែមួយ ដែលបានបង្រួបបង្រួម ដោយការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ។
អ្នកដឹកនាំនៃរូបកាយថ្មីនេះ គឺជាបុរសមួយក្រុម ដែលព្រះយេស៊ូវបានប្រមូលឲ្យដើរតាមទ្រង់ជាមួយគ្នា ក្នុងអំឡុងពេលទ្រង់បំពេញបេសកកម្មនៅលើផែនដី។ ពួកគេជាសាវ័ករបស់ទ្រង់។ ហើយនៅថ្ងៃបុណ្យទី៥០ មានមនុស្សកាន់តែច្រើនថែមទៀត គឺប្រហែល ៣ពាន់នាក់(២:៤១) បានក្លាយជាអ្នកដើរតាមព្រះគ្រីស្ទ។ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ក្រុមមនុស្សដែលមិនធ្លាប់រួបរួមគ្នា ក៏បាននៅជាមួយគ្នា ហើយ “មានរបស់ទាំងអស់នៅមូលព្រមគ្នា”(ខ.៤៤)។ ពួកគេស្ម័គ្រចិត្តចែករំលែក អ្វីដែលពួកគេមាន ដល់គ្នាទៅវិញទៅមក។
ព្រះវិញ្ញាណបរិសុទ្ធបានបន្តតភ្ជាប់ចន្លោះ ដែលនៅមានក្នុងចំណោមក្រុមមនុស្សទាំងនោះ។ យើងប្រហែលជាមិនចុះសម្រុងនឹងគ្នា ឬយល់ចិត្តគ្នាជានិច្ចឡើយ។…