ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

អំណរដល់លោក

រៀង​រាល់​រដូវ​បុណ្យ​ណូអែល​មក​ដល់ អ្នក​ផ្ទះ​ខ្ញុំ​បាន​តុប​តែង​អំពី​ការប្រសូត្រ​របស់​ព្រះ​យេស៊ូវ តាម​វប្ប​ធម៌​ផ្សេង​ៗ​គ្នា ដែល​មាន​ក្នុង​ពិភព​លោក។ យើង​មាន​ការ​តុប​តែង​តាម​បែប​អាឡឺម៉ង់ ដែល​មាន​ទម្រង់​ដូច​ពីរ៉ាមីត និង​ការ​តុប​តែងស្តី​អំពី​ស្នូក​សត្វ​ ដែលធ្វើ​ពី​ឈើ​អូលីវ មក​ពី​ភូមិ​បេថ្លេហិម ព្រម​ទាំង​ការ​តុប​តែង​ដោយ​ប្រើ​ពណ៌​ឆើត​ៗ តាម​ជន​ជាតិ​មិចស៊ីកូ។​ ក្រុម​គ្រួសារ​យើង​ចូលចិត្ត​ការ​តុប​តែង តាម​ជន​ជាតិ​អាហ្វ្រិក​ជាង​គេ ដែល​ក្នុង​នោះ គេ​មិន​បាន​ដាក់​រូប​សត្វ​ចៀម និង​អូដ្ឋ​តាម​ធម្មតា តែ​បាន​ដាក់​រូបសត្វ​ដំរីទឹក​មើល​ទៅ​រូប​ព្រះ​ឱរស​យេស៊ូវ ដោយ​ការ​ពេញ​ចិត្ត។​

ការ​តុប​តែង​អំពី​កំណើត​ព្រះ​យេស៊ូវ តាម​វប្ប​ធម៌​ខុស​ៗ​គ្នា​ដូច​នេះ បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​មាន​ភាព​កក់​ក្តៅ​ណាស់​ ខណៈ​ពេល​ដែល​ខ្ញុំនឹក​ចាំ​ថា កំណើត​របស់​ព្រះ​យេស៊ូវ មិន​មែន​សម្រាប់​តែ​ជន​ជាតិ ឬ​វប្បធម៌​មួយ​នោះ​ឡើយ តែ​ជា​ដំណឹង​ល្អ សម្រាប់​លោកិយ​ទាំង​មូល ជា​មូល​ហេតុ​ដែល​មនុស្ស នៅ​គ្រប់​ជាតិ​សាសន៍​អរ​សប្បាយ។​

រូប​ព្រះ​ឱរស​ដែល​បាន​បង្ហាញ នៅ​ក្នុង​ការ​តុប​តែង​អំពី​កំណើត​ព្រះ​យេស៊ូវ ក្នុង​គ្រួសារ​ខ្ញុំ បាន​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ពិត នៃ​ព្រះទ័យ ដែល​ទ្រង់​មាន​សម្រាប់​លោកិយ​ទាំង​មូល។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ពេល​ដែល​ពួក​ផារិស៊ី​ម្នាក់​ទូល​សួរ​ព្រះ​យេស៊ូវ ព្រះ​អង្គ​ក៏បាន​មាន​បន្ទូល​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៦)។

អំណោយ​របស់​ព្រះ​យេស៊ូវ គឺ​ជា​ដំណឹង​ល្អ​សម្រាប់​មនុស្ស​ម្នាក់​ៗ។ ទោះ​អ្នក​មាន​ផ្ទះ​នៅ​កន្លែង​ណាក៏​ដោយ ក្នុង​ពិភព​លោក​នេះ កំណើត​របស់​ព្រះ​យេស៊ូវ គឺ​ជា​ការ​ប្រទាន​របស់​ព្រះ នូវ​សេចក្តី​ស្រឡាញ់ និង​សន្តិ​ភាព​មក​អ្នក។ ហើយ​អស់​អ្នក​ដែល​រកឃើញ​ជីវិត​ថ្មី ក្នុង​ព្រះ​គ្រីស្ទ  ដែល “មក​ពី​គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍” ​និង​ច្រៀង​សរសើរសិរីល្អ​របស់​ព្រះ…

សន្តិភាពនៅថ្ងៃបុណ្យណូអែល

នៅថ្ងៃ​បុណ្យ​ណូអែល​ដ៏​រងារ នៅ​ប្រទេស​ប៊ែលហ្សិក ក្នុងឆ្នាំ១៩១៤ គេ​បាន​ឮ​សម្លេង​ច្រៀង​ចេញ​ពី​ត្រង់​សេ ដែល​ពួក​ទាហាន​បាន​ជីក។ គេក៏​បាន​ឮ​បទ “យប់​ដ៏​សុខ​សាន្ត” បន្លឺ​ឡើង ជា​ភាសា​អាឡឺម៉ង់ ហើយ​ក្រោយ​មក ជា​ភាសា​អង់​គ្លេស។ មុន​នោះ ពួក​ទាហាន​បាន​បាញ់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក តែ​ពេល​នោះ ពួក​គេ​បាន​ទម្លាក់​អាវុធ​ចុះ  ហើយ​ក៏​បាន​ចេញ​ពី​ត្រង់​សេ ដើម្បី​ចាប់ដៃ​គ្នា ​ក្នុង​តំបន់​មាន​ជម្លោះ ដែល​នៅ​ចន្លោះ​ពួក​គេ ដោយ​និយាយ​សួស្តី​ណូអែល ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក និង​ចែក​អំណោយឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក តាម​លទ្ធ​ភាព​រៀង​ខ្លួន​។ ការ​ឈប់​បាញ់​គ្នា​ក៏​បាន​បន្ត​រហូត​ដល់​ថ្ងៃ​បន្ទាប់ ខណៈ​ពេល​ដែល​ពួក​ទាហានទាំង​សង​ខាង​ជជែក​គ្នា​លេង សើច​សប្បាយ និង​ថែម​ទាំង​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​ទៀត​ផង។​

បទ​ឈប់​បាញ់​គ្នា នៅ​ថ្ងៃ​បុណ្យ​ណូអែល ឆ្នាំ១៩១៤ ដែល​បាន​កើត​ឡើង នៅ​សមរ​ភូមិ​ខាង​លិច ក្នុង​សម័យ​សង្រ្គាម​លោកលើក​ទី​១ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំ​ពី​សន្តិ​ភាព ដែល​ពួក​ទេវតា​បាន​ប្រកាស នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បំផុត​ កាល​ពី​ជាង​២ពាន់​ឆ្នាំ​មុន។​ មាន​ទេវតា​មួយ​អង្គ​បាន​ប្រាប់​ពួក​អ្នក​គង្វាល​ដែល​កំពុង​មាន​ការ​ភ័យ​ខ្លាច​ថា “កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់”(លូកា ២:១០-១១)។ បន្ទាប់​មក ទេវតា​មួយ​ហ្វូង​ក៏បាន​លេច​ឡើង ហើយ​បន្លឺ​សម្លេង​ថា “សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់”(ខ.១៣-១៤)។

ព្រះយេស៊ូវ​ជា “ព្រះ​អម្ចាស់​នៃ​សន្តិ​ភាព” ដែល​បាន​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប(អេសាយ…

ការតុបតែងមិនល្អឥតខ្ចោះ សម្រាប់ថ្ងៃបុណ្យណូអែល

មាន​ពេល​មួយ ខ្ញុំ​បាន​មើល​ការ​តុប​តែង​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល ដែល​កូន​ប្រុស​ខ្ញុំ ឈ្មោះ ហ្សាវីយ័រ(Xavier) បាន​ធ្វើ​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ និង​អំពូល​សម្រាប់​តាំង​លម្អ​ដើម​ណូអែល មាន​ពណ៌ និង​ទំហំ​ខុស​ៗ​គ្នា ដែល​ជី​ដូន​របស់​គាត់បាន​ផ្ញើ​ឲ្យ​គាត់។ ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​ខ្ញុំ​នៅ​តែ​មិន​ទាន់​ពេញ​ចិត្ត​នឹង​ការ​តុប​តែង​របស់​យើង។ ខ្ញុំ​តែង​តែ​ឲ្យ​តម្លៃ​មក​លើ​ភាព​ប៉ិនប្រសប់ និង​អនុស្សាវរីយ៍ ដែល​យើង​មាន​ជា​មួយ​ការ​តុប​តែង​នេះ។ ដូច​នេះ ហេតុអ្វី​បាន​ជា​ភាព​ទាក់​ទាញ​នៃ​ការ​តាំង​លក់​ឥវ៉ាន់នៅ​តាម​ហាង​ទំនិញ បាន​លួង​លោម​ខ្ញុំ ឲ្យ​ចង់​បាន​ដើម​ណូអែល ដែល​មាន​ការ​តុប​តែង ដោយ​អំពូល​ដែល​មាន​ទំហំ​ដូចគ្នា  និង​មាន​ពន្លឺ​ចាំង​ផ្លេក​ៗ ហើយ​មាន​ខ្សែ​បូ​ធ្វើ​ពី​ក្រណាត់​ដ៏​ប្រណិត។?

ខណៈ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​បែរ​មុខ​ចេញ​ពី​ការ​តុប​តែង​ដ៏​សាមញ្ញ​របស់​យើង​ ខ្ញុំ​ក៏​បាន​ក្រឡេក​ឃើញ​គ្រឿង​តុប​តែង​មួយ​ មានរាង​ដូច​បេះ​ដូង​ពណ៌​ក្រហម មាន​ពាក្យ​ដ៏​សាមញ្ញ​មួយ​ឃ្លា​សរសេរ​ពី​លើ​ថា ព្រះយេស៊ូវ​ គឺ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​ខ្ញុំ។ ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា គ្រួសារ និង​ក្តី​សង្ឃឹម​ដែល​ខ្ញុំ​មាន​ក្នុង​ព្រះ​គ្រីស្ទ គឺ​ជា​មូល​ហេតុ ដែល​ខ្ញុំ​ចូល​ចិត្ត​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល។ ថ្វី​ដ្បិត​តែ​ដើម​ណូអែល​របស់​យើង មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ដើម​ណូអែល​ដែល​គេ​ដាក់​តាំង​នៅ​មុខ​ហាង​មែន តែ​សេចក្តី​ស្រឡាញ់​នៅ​ពីក្រោយ​ការ​តុប​តែង​នីមួយ​ៗ នៅ​លើ​ដើម​ណូអែល​របស់​យើង បាន​ធ្វើ​ឲ្យ​ដើម​ណូអែល​យើង​មាន​ភាព​ស្រស់​ស្អាតណាស់!

ដើម​ណូអែល​របស់​យើង បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​មែស៊ី​ក៏​មិន​បាន​យាង​មក ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ តាម​របៀប​ណា​មួយ​ឡើយ(អេសាយ ៥៣:២)។ ព្រះ​យេស៊ូវ​ត្រូវ​គេ “ស្អប់​ខ្ពើម និង​បដិសេធ”(ខ.៣)។ តែ​ព្រះ​អង្គ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ដល់​យើង​រាល់​គ្នា ដោយ​បាន​សម្រេច​ព្រះ​ទ័យ​ឲ្យ​គេ “ចាក់​ទំលុះ​ព្រះ​កាយ​ព្រះ​អង្គ ដោយសារ​អំពើ​បាប​របស់​យើង”​(ខ.៥)។ ព្រះ​អង្គ​បាន​រង​ទ្រំា​ការ​ដាក់​ទោស ដើម្បី​ឲ្យ​យើង​អាច​អរ​សប្បាយ​នឹង​សន្តិ​ភាព​ដ៏​ពិត(ខ.៥)។ គ្មាន​អ្វី​ដែល​ល្អ​លើស​នេះ​ឡើយ​។​

ខ្ញុំ​ក៏​មាន​ការ​ដឹង​គុណ​ព្រះ​អង្គ​ជា​ថ្មី សម្រាប់​ការ​តុប​តែង​របស់​យើង​ដែល​មិន​ល្អ​ឥត​ខ្ចោះ និង​អរ​ព្រះ​គុណ​សម្រាប់​ព្រះ​អង្គសង្រ្គោះ​ដ៏​ឥត​ខ្ចោះ​នៃ​យើង។ ខ្ញុំ​ក៏​លែង​ចង់​បាន​ការ​តុប​តែង​ដ៏​ប្រណឹត…

ចំណាយពេលអានសៀវភៅល្អ

ប្រទេស​អាយស៍លែន​ជា​ប្រទេស​តូច​មួយ ដែល​មាន​ពេញ​ទៅ​ដោយ​ អ្នក​ចូល​ចិត្ត​អាន​សៀវភៅ។ តាម​ពិត គេ​បាន​រាយ​ការណ៍​ថា ជា​រៀង​រាល់​ឆ្នាំ ប្រទេស​នេះ​បាន​បោះ​ពុម្ព​ផ្សាយ និង​អាន​សៀវភៅ សម្រាប់​មនុស្ស​ម្នាក់​ៗ បាន​ច្រើន​ជាង​ប្រទេស​ណា​ទាំង​អស់​។ នៅ​ថ្ងៃ​បុណ្យ​ណូអែល ប្រជាជន​អាយស៍លែន​មាន​ប្រពៃណី​ឲ្យ​សៀវភៅ​ដល់​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ហើយ​បន្ទាប់​មក​ពួក​គេ​ក៏​បាន​អាន​សៀវភៅ​នោះ​ដល់​ពេល​យប់។ ប្រពៃណី​នេះ​បាន​ចាប់​ផ្តើម​មាន ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ នៅ​ពេល​ដែល​ការ​នំា​ចូល មាន​ការ​រឹត​ត្បិត ហើយ​ក្រដាស់​មាន​តម្លៃ​ថោក។ អ្នក​បោះ​ពុម្ភ​ផ្សាយ​នៅ​ប្រទេស​នេះ ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​ទីផ្សា​លក់​សៀវភៅ ជន់​ជោរ​ទៅ​ដោយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថ្មី​ៗ នៅ​ចុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​។ សព្វ​ថ្ងៃ​នេះ បញ្ជី​ចំណង​ជើង​សៀវភៅ​ដែល​គេ​បោះ​ពុម្ពផ្សាយ​ថ្មី​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​គេ​ផ្ញើ​ទៅ​ផ្ទះ​នីមួយ​ៗ នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា។ ​គេ​បាន​ហៅប្រពៃណី​នេះ​ថា ភាព​ជន់​ជោ​នៃ​សៀវភៅ​នៅ​ថ្ងៃ​បុណ្យ​ណូអែល។

យើង​អាច​អរ​ព្រះ​គុណ​ព្រះ ដែល​បាន​ប្រទាន​ពរ​មនុស្ស​ជា​ច្រើន ឲ្យ​មាន​សមត្ថ​ភាព​និពន្ធ​រឿង​ល្អ​ៗ​ដាក់​ក្នុង​សៀវភៅ ហើយ​អប់​រំ បណ្តាល​ចិត្ត ឬ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ តាម​រយៈ​សំណេរ​របស់​ខ្លួន។ ប៉ុន្តែ គ្មាន​សៀវភៅអ្វី​ដែល​ល្អ​ដូច​ព្រះ​គម្ពីរ​ប៊ីប ដែល​ជាសៀវ​ភៅ​លក់​ដាច់​បំផុត ​ត្រូវ​បាន​និពន្ធ​ដោយ​អ្នក​និពន្ធ​ជា​ច្រើន​នាក់ ដែល​បាន​សរសេរ​បទ​កំណាព្យ និង​ការ​បង្រៀន ​និយាយ​អំពី​រឿង​ដ៏​អស្ចារ្យ ដោយ​ព្រះ​វិញ្ញាណ​បាន​បណ្តាល​ឲ្យ​ពួក​គាត់​តែង។ គឺ​ដូច​ដែល​សាវ័កប៉ុល​បាន​រំឭក​លោក​ធីម៉ូថេ​ថា​ “គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ”(២ធីម៉ូថេ ៣:១៦-១៧)។ ព្រះ​គម្ពីរ​ដាស់​តឿន បណ្តាល​ចិត្ត និង​ជួយ​យើង​ឲ្យ​រស់​នៅថ្វាយ​ព្រះ​អង្គ ហើយ​ដឹក​នាំ​យើង ចូលទៅ​ក្នុង​សេចក្តី​ពិត​(២:១៥)។…

តើដាក់ឈ្មោះអ្វីឲ្យកូន?

ពេល​ដែល​នាង​ម៉ារា​មាន​ផ្ទៃ​ពោះ នាង​មិន​ចាំ​បាច់​ត្រូវ​សួរ​លោក​យ៉ូសែប​ថា ត្រូវ​ដាក់​ឈ្មោះ​អ្វី​ ឲ្យ​បុត្រ​ដែល​នឹង​ប្រសូត្រ​មក​នោះ​ឡើយ។ ពួក​គេ​ខុស​ពី​មនុស្ស​ជា​ទូទៅ ដែល​រង់​ចំា​ការ​ចាប់​កំណើត​របស់​កូន។ ទេវតា​ដែល​បាន​មក​ជួប​នាង​ម៉ារា រួច​ក៏​បាន​ជួបលោក​យ៉ូសែប បាន​ប្រាប់​ពួក​គេ​ថា បុត្រ​នោះ​នឹង​មាន​ព្រះ​នាម​ថា យេស៊ូវ​(ម៉ាថាយ ១:២០-២១ លូកា ១:៣០-៣១)។ ទេវតា ដែល​មក​ជួប​លោក​យ៉ូសែប​បាន​ពន្យល់​ថា ព្រះ​នាម​ព្រះអង្គ គឺ​មាន​ន័យ​ថា​ បុត្រ​នេះនឹង “ជួយ​សង្រ្គោះ​រាស្រ្ត​ទ្រង់ ឲ្យ​រួច​ពី​បាប”។​

គេ​ក៏​ហៅ​ព្រះ​នាម​ទ្រង់​ថា “អេម៉ាញូអែល”ផង​ដែរ(អេសាយ ៧:១៤) ដែល​មាន​ន័យ​ថា “ព្រះ​គង់​នៅ​ជា​មួយ​យើង” ព្រោះ​ទ្រង់ជា​ព្រះ​ដែល​យក​កំណើត​ជា​មនុស្ស។ លោក​ហោរា​អេសាយ ក៏​បាន​ហៅ​ព្រះ​អង្គ​ថា “ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះចេស្តា ព្រះវបិតា​ដ៏​គង់​នៅ​អស់កល្ប និង​ជា​ម្ចាស់​នៃ​មេត្រីភាព”(៩:៦)។

ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​ទើប​កើត ជា​រឿង​ដ៏​រំភើប​រីក​រាយ។ គ្មាន​ទារក​ណា ដែល​មាន​ឈ្មោះ​ដ៏​អស្ចារ្យ​ ​ដ៏​រំភើប​រីក​រាយ និង​កែប្រែ​ពិភព​លោក ដូច​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​មែស៊ី​នោះ​ឡើយ​(ម៉ាថាយ ១:១៦)។ យើង​ក៏​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់​ដែរ ដែល​អាច “អំពាវ​នាវ​ព្រះ​នាម​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ”(១កូរិនថូស ១:២)។ គ្មាន​ព្រះ​នាម​ណា​ទៀត ដែល​អាច​ជួយ​សង្រ្គោះឲ្យ​រួច​ពី​បាប​នោះ​ឡើយ(កិច្ចការ ៤:១២)។

ចូរ​យើង​សរសើរ​ដំកើង​ព្រះ​យេស៊ូវ ហើយ​ជញ្ជឹង​គិត​អំពី​អត្ថ​ន័យ​ដែល​ព្រះ​អង្គ​ចង់​ឲ្យ​យើង​យល់ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល​នេះ!—Dave Branon

ត្រូវបានបង្កើតមក ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ

បន្ទាប់​ពី​យើង​បាន​ញាំ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា នៅ​ថ្ងៃ​ណូអែល កូន​ប្រសារ​ស្រី​របស់​ខ្ញុំ ឈ្មោះ ​អ៊ែនណា(Ana) បាន​យក​បង្អែម ​ដាង វ័ន មក​ឲ្យ​យើង​ញំា។ វា​ជា​ប្រភេទ​នំបាញ់​ជនឿក ដែល​ជន​ជាតិ​ចិន​ចូល​ចិត្ត​បរិភោគ នៅ​រដូវ​រងា ចំ​ពេល​ព្រះ​អាទិត្យ​ស្ថិត​ក្នុង​គន្លង​ឆ្ងាយ​បំផុត​ពី​ផែនដី ដែល​ការ​នេះ​តែង​តែ​កើត​ឡើង ក្នុង​អំឡុង​ពេល​រដូវ​កាល​នៃ​បុណ្យ​ណូអែល។ កូន​ប្រុស​របស់​នាង អាយុ​៣ឆ្នាំ ឈ្មោះ ភីត(Pete) ក៏​បាន​ចង្អុល​បង្ហាញ​ដោយ​មោទនៈ​ភាព​ថា គាត់​បាន​ធ្វើ​នំ​មួយ​នេះ និង​មួយ​នោះ​ទៀត។ ខ្ញុំ​ក៏បាន​សើច​តិច​ៗ។ ទោះ​នំ​បាញ់​ជនឿក​ដែល​គាត់​បាន​ធ្វើ​នោះ មាន​រូប​រាង្គ​ចម្លែក មិន​មូល​ស្អាត​ក៏​ដោយ ក៏​គាត់​នៅ​តែ​ចាត់​ទុកពួក​វា​ជា​ស្នា​ដៃ​ពិសេស​របស់​គាត់។​

ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​របៀប​ដែល​ព្រះ​ទ្រង់​ទត​មើល​មក​យើង។ ពេល​ដែល​ព្រះ​អង្គ​បង្កើត​មនុស្ស​ជាតិ ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​បង្កើត​ពិភព​លោក ​ព្រះ​អង្គ “​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ”(លោកុប្បត្តិ ១:៣១)។​ ទោះ​ក្រោយ​មក មនុស្ស​ជាតិ​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប​ក៏​ដោយ ក៏​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ទទួល​ស្គាល់​ថា “ទ្រង់​បាន​បង្កើត​មនុស្ស​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ”(ទំនុកដំកើង ១៣៩:១៤) យើង​នៅ​តែ​ជា​ស្នា​ព្រះហស្ត​ឯក ទោះ​ប្រលាក់​ទៅ​ដោយ​អំពើ​បាប​ក៏​ដោយ។ ហើយ​ព្រះ​ទ្រង់​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ជាប់​ក្នុង​អំពើ​បាប​ជា​រៀង​រហូត​ឡើយ។ ព្រះ​អង្គ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បាប ក្នុង​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​ធ្វើ​ជា​ស្នា​ព្រះ​ហស្ត សម្រាប់​ធ្វើ​ការ​ល្អ ដើម្បី​ថ្វាយ​សិរី​ល្អដល់​ព្រះ​អង្គ​(អេភេសូរ ២:១០)។

ជួន​កាល ខ្ញុំ​ភ្លេច​ថា​ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​បង្កើត​ខ្ញុំ ដោយ​ក្តី​ស្រឡាញ់​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​បាន​ឲ្យ​ខ្ញុំ​កើត​ជា​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ ដោយ​ក្តី​ស្រឡាញ់​ផង​ដែរ។ ការ​ភ្លេច​សេចក្តី​ពិត​នេះ ធ្វើ​ឲ្យ​ខ្ញុំ​មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង …

តើអ្នកកំពុងតែស្លៀកពាក់អ្វី?

មាន​ពេល​មួយ ក្រុម​កីឡាករ​បាល់​បោះ​ស្រ្តី​របស់​ប្រទេស​អាហ្សង់ទីន​បាន​មក​ចូល​រួម​ការ​ប្រកួត ដោយ​ពាក់​ឯក​សណ្ឋាន​ខុស។ អាវ​យឺត​ពណ៌​ខៀវ​ចាស់​របស់​ពួក​គេ ស្រដៀង​នឹង​អាវ​យឺត​ពណ៌​ទឹក​ប៊ិច​របស់​ក្រុម​កីឡាករ​ប្រទេស​កូឡំ​ប៊ី​ពេក ហើយ​ក្នុង​នាម​ក្រុម​ដែល​មក​ប្រកួត​ជា​ភ្ញៀវ ពួក​គេ​គួរ​តែ​ពាក់​អាវ​ពណ៌​ស។ ដោយ​សារ​ពួក​គេ​មិន​មាន​ពេល​ដើម្បី​ស្វែង​រក​ឯក​សណ្ឋាន​ថ្មី ពួក​គេ​ត្រូវ​តែ​បោះ​បង់​ការ​ប្រកួត។ នៅ​ពេល​អនាគត ក្រុម​អាហ្សង់​ទីន​ប្រាកដ​ជា​ពិនិត្យ​មើល​ឯក​សណ្ឋាន​ដែល​ខ្លួន​ត្រូវ​ពាក់ ឲ្យ​បាន​ម៉ត់​ចត់។

នៅ​សម័យ​ហោរា​សាការី ព្រះ​ទ្រង់​បាន​បើក​សម្តែង​ឲ្យ​គាត់​ឃើញ​លោក​យេសួរ ជា​សម្តេច​សង្ឃ ដែល​បាន​មក​នៅ​ចំពោះ​ព្រះ ​ដោយ​ពាក់​ខោ​អាវ​កខ្វក់។ ​សាតាំង​ក៏​បាន​រក​រឿង​គាត់ ប៉ុន្តែ គាត់​មាន​ពេល ដើម្បី​ផ្លាស់​សំលៀក​បំពាក់។ ព្រះ​ទ្រង់​ក៏​បាន​ស្តីបន្ទោស​ឲ្យ​សាតាំង ហើយ​បង្គាប់​ទេវតា​ទ្រង់ ឲ្យ​ដោះ​អាវ​កខ្វក់​របស់​លោក​យេសួរ​ចេញ។ រួច​ទ្រង់​មាន​ព្រះបន្ទូល​ដល់​លោក​ថា “មើល អញ​បាន​លើក​ចោល​អំពើ​ទុច្ចរិត​ពី​ឯង​ចេញ​ហើយ អញ​នឹង​ប្រដាប់​ខ្លួន​ឯង ដោយ​សំលៀកបំពាក់​ដ៏​រុងរឿង​វិញ”(សាការី ៣:៤)។

យើង​បាន​ចូល​មក​ក្នុង​លោកិយ​នេះ ដោយ​ពាក់​ភាព​កខ្វក់ នៃ​អំពើ​បាប​របស់​លោក​អ័ដាំម ដោយ​ពាក់​បន្ថែម​ពី​លើ ដោយ​អំពើបាប​របស់​ខ្លួន​យើង​ទៀត។ បើ​យើង​បន្ត​រស់​នៅ​ក្នុង​ខោ​អាវ​កខ្វក់​របស់​យើង​ទៀត យើង​នឹង​បរាជ័យ ក្នុង​ការ​ប្រកួត​នៃ​ជីវិត​ខាង​វិញ្ញាណ។ បើ​យើង​ស្អប់​ខ្ពើម​អំពើ​បាប​ ហើយ​ងាក​បែរ​មក​រក​ព្រះ​យេស៊ូវ ព្រះ​អង្គ​នឹង​បំពាក់​ពី​លើ​យើង​ចាប់​ពី​ក្បាល​ដល់​ចុងជើង ដោយ​សេចក្តី​សុចរិត។ ដូចនេះ យើង​ត្រូវ​ពិនិត្យ​មើល​ខ្លួន​ឯង តើ​យើង​កំពុង​តែ​ស្លៀក​ពាក់​អ្វី?

យើង​អាច​ទទួល​ជ័យ​ជម្នះ​បាន គឺ​ដូច​បទ​ទំនុក​សកល ដែល​មាន​ចំណង​ជើង​ថា “ថ្ម​ដាដ៏​រឹង​មាំ” ​បាន​ច្រៀង​ក្នុង​ល្បះ​ចុងក្រោយថា “ពេល​ដែល​ព្រះ​អង្គ​យាង​មក ដោយ​សម្លេង​ត្រែ សូម​ព្រះ​អង្គ​ឃើញ​ខ្ញុំ​ដណ្តប់​កាយ ដោយ​សេចក្តី​សុចរិត គ្មាន​កន្លែងបន្ទោស​បាន​ នៅ​មុខ​បល្ល័ង្ក​ព្រះ​អង្គ”។​—Mike Wittmer

ភាសានៃឈើឆ្កាង

លោក​គ្រូ​គង្វាល ធីម ឃែលល័រ(Tim Keller) បាន​មាន​ប្រសាសន៍​ថា “បើ​យើង​គ្រាន់​តែ​និយាយ​ប្រាប់ នោះ​គេ​មិន​ដឹង​ថា ខ្លួន​គេ​ជា​នរណា​ឡើយ។ យើង​ត្រូវ​បង្ហាញ​ពួក​គេ​ផង​ដែរ។ ក្នុង​ន័យ​នេះ យើង​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា “សកម្ម​ភាព​បញ្ចេញ​សម្លេង​ឮ​ជាង​ពាក្យ​សម្តី”។​ ឧទាហរណ៍ ប្តី​ប្រពន្ធ​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​គ្នា ដោយ​ការ​ស្តាប់ និង​ស្រឡាញ់​គ្នា។ ឪពុក​ម្តាយ​បង្ហាញ​ឲ្យ​កូន​ៗ​ដឹង​ថា ខ្លួន​ឲ្យ​តម្លៃ​ពួក​គេ ដោយ​ថែរក្សា​ពួក​គេ ដោយ​ក្តី​ស្រឡាញ់។ គ្រូ​បង្វឹក​ក៏បានបង្ហាញ​កីឡាករ​ថា ពួក​គេ​មាន​សក្តានុពល ដោយ​ព្យាយាម​ជួយ​អភិវឌ្ឍន៍​សមត្ថ​ភាព​ពួក​គេ។ល។ ប៉ុន្តែ សកម្ម​ភាព​ខុស​ពី​នេះ អាច​បង្ហាញ​អ្នក​ដទៃ នូវរឿង​ដ៏​ឈឺ​ចាប់ ដែល​មាន​ខ្លឹម​សារ​កាន់​តែ​ខ្មៅ​ងងឹត។​

ក្នុង​ចំណោម​ពាក្យ​សម្តី ដែល​ផ្អែក​ទៅ​លើ​ការ​ប្រព្រឹត្ត ក្នុង​ចក្រ​វាល​នេះ មាន​ពាក្យ​សម្តី​មួយ​ដែល​សំខាន់​បំផុត។ ពេល​ណា​យើងចង់​ឲ្យ​ព្រះ​ទ្រង់​បង្ហាញ​ថា យើង​ជា​នរណា​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​អង្គ នោះ​យើង​អាច​មើល​ទៅ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​នៅលើ​ឈើ​ឆ្កាង ដើម្បី​យើង​រាល់​គ្នា។ ក្នុង​បទ​គម្ពីរ​រ៉ូម ៥:៨ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ព្រះ​ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅមាន​បាប​នៅ​ឡើយ​ផង”។ ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​នៅ​លើ​ឈើ​ឆ្កាង គឺ​បាន​បង្ហាញ​ថា យើង​ជា​នរណា គឺ​អ្នក​ដែល​ព្រះ​ទ្រង់ស្រឡាញ់​យ៉ាង​ខ្លាំង បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​អង្គ​(យ៉ូហាន ៣:១៦)។

មនុស្ស​មាន​បាប ក្នុង​សង្គម​ដែល​ប្រេះ​បែក ងាយ​នឹង​ធ្វើ​ឲ្យ​យើង​យល់​ច្រឡំ  ចំពោះ​ពាក្យ​សម្តី និង​សកម្ម​ភាព​របស់​ពួក​គេ តែព្រះ​រាជ​សារ​ដែល​ចេញ​ពី​ព្រះ​ទ័យ​របស់​ព្រះ បាន​បន្លឺ​សម្លេង​យ៉ាង​ច្បាស់ តាម​រយៈ​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ។​ តើ​អ្នក​ជា​នរណា? អ្នក​ជា​មនុស្ស​ដែល​ព្រះ​អង្គ​ស្រឡាញ់​ជា​ខ្លាំង​ដ៏​ម្ល៉េះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​…

បានឆ្អែតស្កប់ស្កល់

គ្រួសារ​ជន​ជាតិ​ភីលីពីន​ជា​ច្រើន ចូល​ចិត្ត​ប្រារព្ធ​ពិធី​ពិសេសេ​ៗ ដូច​ជា ពិធី​ខួប​កំណើត មង្គល​ការ ពិធី​បុណ្យ​ទីក្រុង និង​បុណ្យណូអែល​ទ្រង់​ទ្រាយ​ធំ។ ក្នុង​ឱកាស​ពេល​នោះ សមាជិក​គ្រួសារ​ក៏​បាន​អង្គុយ​នៅ​ជុំវិញ​តុ ដែល​មាន​ម្ហូប​អាហារ​ហូរ​ហៀរ។ ពួក​គេ​ក៏​បាន​និយាយ​រឿង ឲ្យ​គ្នា​ស្តាប់​ទៅ​វិញ​ទៅ​មក ហើយ​សើច​ក្អាក​ៗ នឹង​រឿង​កំប្លែង​ចាស់​ៗ ហើយ​បន្ទាប់​ពី​ម្នាក់​ៗ​បាន​បរិភោគ​ឆ្អែត ពួក​គេ​ក៏បាន​ចាប់​ផ្តើម​ច្រៀង​ការ៉ា​អូខេ។ សម្រាប់​ជន​ជាតិ​ភីលីពីន​ជា​ច្រើន ការ​បរិភោគ​អាហារ និង​ច្រៀង​បទ​ចម្រៀង​ពិរោះ​ៗ អាច​នាំ​មក​នូវ​ការ​ពេញ​ចិត្ត​ក្រៃ​លែង។​

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ៦៣ ស្តេច​ដាវីឌ​បាន​សរសេរ​ថា ទ្រង់​បាន​ឆ្អែត នឹង​អាហារ​ដ៏​បរិបូរ។ សូម​យើង​ស្រមៃ​ថា តើ​គេ​បាន​យក​អាហារ​អ្វី​ខ្លះ​មក​បម្រើ​ស្តេច​ដាវីឌ រៀង​រាល់​ពេល​ញាំ​អាហារ! ប៉ុន្តែ កាល​ស្តេច​ដាវីឌ​និពន្ធ​បទ​ទំនុក​ដំកើង​នេះ ទ្រង់​មិន​បាន​នៅ​ក្នុង​ព្រះ​រាជ​វាំង​ដ៏​សុខ​ស្រួល​នោះ​ទេ​។ តាម​ពិត ទ្រង់​កំពុង​នៅ​វាល​រហោ​ស្ថាន លាក់​ខ្លួន​ពី​ការ​តាម​ប្រម៉ាញ់​របស់​អាប់សាឡំ​ដែល​ជា​បុត្រា​ទ្រង់។ ស្តេច​ដាវីឌ​ឃ្លាន​អាហារ ស្រេក​ទឹក ហើយ​ក៏​មាន​ការ​ហត់​នឿយ​ផង។ ទ្រង់​កំពុង​ប្រឈម​មុខ​ដាក់ពេល​អនាគត​ដែល​មិន​ច្បាស់​លាស់ ​ទ្រង់​អាច​បាត់​ទ្រព្យ​សម្បត្តិ អំណាច និង​គ្រួសារ។​

យើង​អាច​ដឹង​ច្បាស់​ថា ស្ថិត​ក្នុង​បរិបទ​នេះ ​មាន​ការ​អ្វី​ខ្លះ​ដែល​ពិត​ជា​សំខាន់​ចំពោះ​ស្តេច​ដាវីឌ។ ទ្រង់​មិន​ស្រេក​ឃ្លាន​ស្រា​ទំពាំង​បាយ​ជូរ តែ​ស្រេក​ឃ្លាន​រក​ព្រះ​អម្ចាស់​(ខ.១)។ ការ​ស្រេក​ឃ្លាន​អាហារ​របស់​ទ្រង់​ មិន​ខ្លាំង​ដូច​ការ​ស្រេក​ឃ្លាន​ចង់​បាន​ការ​ស្កប់​ចិត្ត ក្នុង​ព្រះ​អម្ចាស់​នោះ​ទេ។ ទ្រង់​យល់​ឃើញ​ថា​ ការ​ស្រឡាញ់​ព្រះ គឺ​ប្រសើរ​លើស​ជីវិត​ទៅ​ទៀត​(ខ.៣)។​

តើ​អ្នក​កំពុង​តែ​ប្រឈម​មុខ​ដាក់​បញ្ហា ឬ​ការ​គំរាម​កំហែង​មក​លើ​សុខ​ភាព ហិរញ្ញ​វត្ថុ ឬ​ទំនាក់​ទំនង​របស់​អ្នក​ឬ​ទេ​? យើង​អាចទុក​ចិត្ត​ព្រះ តាម​គំរូ​ស្តេច​ដាវីឌ ទោះ​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈ​អ្វី​ក៏​ដោយ។…

ភាពស្ញប់ស្ញែង ក្នុងរដូវកាលនៃបុណ្យណូអែល

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ទីក្រុង​ឡុង ដើម្បី​ចូល​រួម​ការ​ប្រជុំ​មួយ។ កាល​នោះ ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ខ្ញុំ​ក៏​មាន​ភាព​យឺត​យ៉ាវ។​ ខ្ញុំ​ក៏​បាន​រត់​ពី​ថ្នល់​មួយ​ទៅ​ថ្នល់​មួយ​ទៀត ហើយ​ក៏​បាន​បត់​នៅ​ជ្រុង​ផ្លូវ​ រួច​ក៏​ឈប់​នៅ​ត្រឹង​មួយ​កន្លែង។ ខ្ញុំ​ក៏​បាន​ឃើញ​រូប​ទេវតា​រាប់​សិប​អង្គ ហោះ​សំកាំង​ពី​លើ​ផ្លូវ Regent ដោយ​មាន​ស្លាប​ធំ​ៗ​លាត​សន្ធឹង ពី​លើ​ផ្លូវ​ដែល​កំពុង​តែ​មាន​ចរាចរណ៍​ទៅ​មក​។ គេ​បាន​ធ្វើ​រូប​ទេវតា​ទាំង​នោះ​ពី​អំពូល​ភ្លើង​ស្តុប​ផ្លិប​ភ្លែត​ៗ។ នេះ​ជា​ការ​តាំង​លម្អ​ដ៏​អស្ចារ្យ​បំផុត សម្រាប់​ពិធី​បុណ្យ​ណូអែល ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ។ មិន​មែន​មាន​តែ​ខ្ញុំ​ទេ ដែល​មាន​ការ​ជាប់​ចិត្ត​នឹង​ផ្ទាំង​ទស្សនីយ​ភាព​នេះ។ ពេល​នោះ មនុស្ស​រាប់​រយ​នាក់​ក៏​បាន​ឈរ​ជា​ជួរ​នៅ​លើ​ចិញ្ចើម​ថ្នល់ គយ​គន់​ដោយ​ចិត្ត​ស្ងប់​ស្ងែង​ផង​ដែរ។​

ភាព​ស្ញប់​ស្ញែង គឺ​ជា​ចំណុច​កណ្តាល​នៃ​រឿង​បុណ្យ​ណូអែល។ ពេល​ដែល​ទេវតា​លេច​មក​ឲ្យ​នាង​ម៉ារា​ឃើញ ហើយ​ពន្យល់​ថា នាង​នឹង​មាន​ផ្ទៃ​ពោះ​ដោយ​ការ​អស្ចារ្យ(លូកា ១:២៦-៣៨) ហើយ​បាន​លេច​មក​ឲ្យ​ពួក​អ្នក​គង្វាល​ចៀម​ឃើញ ដើម្បី​ប្រកាស់អំពី​ការ​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ​(២:៨-២០) ពួក​គេ​ម្នាក់​ៗ​បាន​ឆ្លើយ​តប ដោយ​ការ​ភ័យ​ខ្លាច ការ​ភ្ញាក់​ផ្អើល និង​ស្ញប់​ស្ញែង​។ ពេល​ដែល​ខ្ញុំ​មើល​ទៅ​ហ្វូង​មនុស្ស​នៅ​តាម​ដង​ផ្លូវ  Regent ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា បើ​សិន​យើង​ជា​អ្នក​គង្វាល​ដែល​បាន​ឃើញ​ទេវតា​ពិត​វិញ តើ​យើង​នឹង​មាន​ការ​ស្ញប់​ស្ញែង​ប៉ុណ្ណា?

មួយ​សន្ទុះ​ក្រោយ​មក ​ខ្ញុំ​ក៏​បាន​កត់​សំគាល់​ឃើញ​រឿង​មួយ​ទៀត។ រូប​ទេវតា​ខ្លះ​មាន​ដៃ​លើក​ឡើង​ទៅ​លើ គឺ​ហាក់​ដូច​ជា​កំពុងតែ​មើល​ទៅ​លើ ទៅ​រក​អ្វី​មួយ​អញ្ចឹង។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ក្រុម​ចម្រៀង​ទេវតា ដែល​បាន​ច្រៀង​សរសើរ​ដល់​ព្រះ​យេស៊ូវ​(ខ.១៣-១៤) ដែល​ពួក​គេ​ក៏​មាន​ការ​ស្ញប់​ស្ញែង​ផង​ដែរ ពេល​ដែល​ពួក​គេ​បាន​ឃើញ​ព្រះ​អង្គ។​

“ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់”(ហេព្រើរ ១:៣)។ ព្រះ​យេស៊ូវ​ជា​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច ដែល​ទេវតា​ទាំង​អស់​ផ្តោត​ទៅ​លើ​(ខ.៦)។ បើ​ប្រជាជន​នៅ​ទីក្រុង​ឡុង​ដ៏​មមា​ញឹក បាន​ផ្អាក​ដំណើរ​របស់​ខ្លួន ដើម្បី​មើល​ការ​តាំង​លម្អ​ដ៏ស្រស់​ស្អាត សម្រាប់​ពិធី​បុណ្យ​ណូអែល​ទៅ​ហើយ នោះ​សូម​យើង​ស្រមៃ​មើល​ថា​…