បញ្ជីឈ្មោះដែលសំខាន់បំផុត
នៅបញ្ជរត្រួតពិនិត្យរបស់អាកាសចរណ៍ កេនយ៉ា អ៊ែរវេយ ខ្ញុំបានបង្ហាញលិខិតឆ្លងដែនរបស់ខ្ញុំ ដើម្បីឲ្យគេផ្ទៀងផ្ទាត់។ ភ្នាក់ងារអាកាសចរណ៍ក៏បានឆែករកមើលឈ្មោះខ្ញុំ ក្នុងបញ្ជីឈ្មោះអ្នកដំណើររបស់ពួកគេ ស្រាប់តែបាត់មិនឃើញឈ្មោះខ្ញុំ។ តើមកពីហេតុអ្វី? គឺមកពីមានការកក់សំបុត្រច្រើនលើសចំនួនកៅអី ហើយខ្វះការបញ្ជាក់ពីអ្នកដំណើរ។ ពីដំបូងខ្ញុំសង្ឃឹមថា នឹងបានធ្វើដំណើរទៅដល់ផ្ទះ នៅថ្ងៃនោះ។ តែក្តីសង្ឃឹមនោះបានរលាយអស់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបើកបញ្ជីឈ្មោះមួយបែបទៀត ដែលព្រះគម្ពីរបានហៅថា បញ្ជីជីវិត។ ក្នុងបទគម្ពីរ លូកា ជំពូក១០ ព្រះយេស៊ូវបានចាត់ពួកសិស្សទ្រង់ ឲ្យចេញទៅបំពេញបេសកកម្មផ្សាយដំណឹងល្អ។ ពេលពួកគេត្រឡប់មកវិញ ពួកគេបានរាយការណ៍ថ្វាយទ្រង់ ដោយអំណរ អំពីជោគជ័យរបស់ពួកគេ។ តែព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេថា “កុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ”(ខ.២០)។ យើងគួរមានអំណរ មិនគ្រាន់តែដោយសារយើងមានជោគជ័យប៉ុណ្ណោះទេ តែក៏ដោយសារយើងដឹងថា ឈ្មោះយើងបានកត់ទុកក្នុងបញ្ជីឈ្មោះរបស់ព្រះ។ ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងដឹងច្បាស់ថា យើងពិតជាមានឈ្មោះកត់ទុកក្នុងបញ្ជីរបស់ទ្រង់មែន? ព្រះបន្ទូលព្រះបានប្រាប់យើងថា “បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត”(រ៉ូម ១០:៩)។
ក្នុងបទគម្ពីរវិវរណៈ ជំពូក ២១ លោកយ៉ូហានបានធ្វើការពិពណ៌នាដ៏គួរឲ្យចាប់អារម្មណ៍អំពីទីក្រុងបរិសុទ្ធ ដែលរង់ចាំអ្នកដែលជឿព្រះគ្រីស្ទ។ បន្ទាប់មក គាត់ក៏បានសរសេរថា “ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម ឬសេចក្តីកំភូតណាចូលទៅក្នុងទីក្រុងនោះឡើយ ចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុក ក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ”(ខ.២៧)។
បញ្ជីជីវិតជាបញ្ជីឈ្មោះដែលសំខាន់បំផុត…
ពេលដែលជីវិតធ្លាក់ចុះ
លោកស៊ី អេស លូវីស(C. S. Lewis) និងបងប្រុសគាត់ វ៉រិន(Warren) បានរងទុក្ខលំបាក ជាច្រើនត្រីមាស នៅសាលាវីនយ៉ាត ជាសាលាដែលមានបន្ទប់ស្នាក់នៅ និងអាហារសម្រាប់សិស្សប្រុស។ នាយកសាលាជាមនុស្សឃោរឃៅ ដែលបានធ្វើឲ្យការរស់នៅមានភាពវេទនាយ៉ាងខ្លាំង ដល់សិស្សនីមួយៗ ដែលស្នាក់នៅនិងរៀននៅទីនោះ។ ជាច្រើនទសវត្សរ៍ក្រោយមក លោកវ៉រិនក៏បានសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ថា “សព្វថ្ងៃនេះ ខ្ញុំមានអាយុ៦៤ឆ្នាំហើយ។ ខ្ញុំមិនដែលធ្លាប់ជួបស្ថានភាពណា ដែលពិបាកជាងកាលខ្ញុំនៅរៀននៃសាលាវិនយ៉ាតឡើយ”។ មនុស្សភាគច្រើនអាចរំឭកអំពីពេលដ៏ខ្មៅងងឹត និងពិបាក ដែលខ្លួនធ្លាប់ឆ្លងកាត់កាលពីមុខ មិនខុសពីអ្នកទាំងពីរឡើយ រួចអរព្រះគុណព្រះ ដែលប្រទានពរឲ្យខ្លួន មានការរស់នៅដែលប្រសើរជាងមុខ។
បទគម្ពីរទំនុកដំកើង ៤០:១-៥ បានកត់ត្រាអំពីសម័យដែលជីវិតរបស់ស្តេចដាវីឌមានការធ្លាក់ចុះយ៉ាងខ្លាំង បានជាទ្រង់ស្រែកអំពាវរកព្រះអម្ចាស់ ដែលបានជួយសង្រ្គោះទ្រង់។ ព្រះអម្ចាស់ក៏បានស្រង់ទ្រង់ “ចេញពីអន្លង់គួរស្បើម” ឲ្យរួចពី “ភក់ស្អិត” ក៏ដាក់ជើងទ្រង់លើថ្មដា ព្រមទាំងតាំងជំហានទ្រង់ឲ្យខ្ជាប់ខ្ជួន(ខ.២)។ ស្តេចដាវីឌក៏បានមានបន្ទូលផងដែរថា “ទ្រង់បានបណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្តីសរសើរដល់ព្រះនៃយើងខ្ញុំ”(ខ.៣)។
តែក្នុងជីវិតយើង យើងអាចជួបទុក្ខព្រួយ និងភាពអស់សង្ឃឹមជាញឹកញាប់ បានជាយើងត្រូវការទ្រង់ជួយរំដោះយើងឲ្យរួច ម្តងហើយម្តងទៀត។ យ៉ាងណាមិញ បទគម្ពីរទំនុកដំកើង ជំពូក៤០ បានចែងអំពីការដែលស្តេចដាវីឌបានទូលអង្វរព្រះអម្ចាស់ជាថ្មីម្តងទៀត សូមសេចក្តីមេត្តា សេចក្តីសប្បុរស និងសេចក្តីពិត ដើម្បីរំដោះទ្រង់ឲ្យរួចពីអំពើបាប និងការគំរាមកំហែងពីខ្មាំងសត្រូវ(ខ.១១-១៤)។
ដូចនេះ ពេលជីវិតយើងធ្លាក់ចុះ យើងអាចអធិស្ឋានដូចស្តេចដាវីឌថា…
ការពិនិត្យមើលខ្លួនឯង
តាំងពីយូរមកហើយ មុនពេលគេចេះច្នៃបង្កើតកញ្ចក់ ឬបន្ទះរលោងសម្លាប់ឆ្លុះមុខ មនុស្សកម្រនឹងបានឆ្លុះមើលមុខខ្លួនឯងណាស់។ កាលនោះ ពួកគេអាចឆ្លុះមើលមុខខ្លួនឯង នឹងទឹកថ្លុក ទឹកអូរ ទឹកពាង ។ល។ តែបន្ទាប់ពីគេបានច្នៃបង្កើតកញ្ចក់មក របៀបនៃការឆ្លុះមើលមុខក៏មានការផ្លាស់ប្តូរ។ ហើយក្រោយមក ការច្នៃបង្កើតកាំមេរ៉ាថតរូប បាននាំឲ្យយើងអាចមើលរូបភាពរបស់ខ្លួនឯង តាមរបៀបដែលកាន់តែទាក់ទាញបានមួយកម្រឹតទៀត។ សព្វថ្ងៃនេះ រូបថតបានធ្វើជាវត្ថុដែលផ្តិតយករូបភាពយើង សម្រាប់ឲ្យយើងទុកមើលបានពេញមួយជីវិត។ យើងអាចរក្សាទុករូបថត នៅក្នុងអាល់ប៊ុមរូបថត និងនៅក្នុងសៀវភៅប្រវត្តិគ្រួសារ ដែលយើងអាចយកមកមើលម្តងហើយម្តងទៀត តែវាក៏អាចមានផលវិបាក សម្រាប់សុខុមាលភាព ខាងវិញ្ញាណរបស់យើងផងដែរ។
ការសប្បាយនៅក្នុងការមើលរូបភាពខ្លួនឯង អាចធ្វើឲ្យយើងផ្តោតទៅលើរូបសម្បត្តិខាងក្រៅរបស់យើងពេក ហើយធ្វើឲ្យយើងមិនសូវចាប់អារម្មណ៍ ចំពោះការពិនិត្យមើលវិញ្ញាណរបស់យើង ដែលនៅខាងក្នុង។ ការពិនិត្យមើលខ្លួនឯង មានសារៈសំខាន់ ចំពោះខុសភាពខាងវិញ្ញាណរបស់យើង។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងពិនិត្យមើលខ្លួនឯង ដើម្បីកុំឲ្យយើងទទួលលទ្ធផលអាក្រក់ ពីការសម្រេចចិត្តធ្វើអំពើបាប។ ការនេះសំខាន់ណាស់ បានជាព្រះគម្ពីរបានចែងថា យើងមិនអាចចូលរួម នៅក្នុងពិធីលៀងព្រះអម្ចាស់ ដោយមិនឆែកពិនិត្យមើលខ្លួនឯងជាមុនបានឡើយ(១កូរិនថូស ១១:២៨)។ ការឆែកពិនិត្យមើលខ្លួនឯង មិនគ្រាន់តែជួយឲ្យយើងមានទំនាក់ទំនងល្អជាមួយព្រះប៉ុណ្ណោះទេ តែក៏ជួយឲ្យយើងមានទំនាក់ទំនងល្អជាមួយអ្នកដទៃផងដែរ។ ពិធីលៀងព្រះអម្ចាស់ ជាការរំឭក អំពីរូបកាយព្រះគ្រីស្ទ ហើយយើងមិនអាចប្រារព្ធពិធីនេះបានត្រឹមត្រូវឡើយ បើសិនជាយើងមិនបានរស់នៅ ដោយសុខុដមជាមួយគ្រីស្ទបរិស័ទដទៃទៀតទេនោះ។
ការមើលឃើញ និងការសារភាពអំពើបាបរបស់យើង ជួយលើកដំកើងឲ្យមានការរួបរួម ជាមួយអ្នកដទៃ និងមានទំនាក់ទំនងល្អជាមួយព្រះ។-Julie Ackerman Link
ជំនួយមកពីខាងក្រៅ
កាលស្វាមីខ្ញុំត្រូវធ្វើដំណើរ សម្រាប់មុខជំនួញរបស់គាត់ គាត់បានឮសម្លេងចម្លែក ពេលគាត់ទើបតែបានចូលស្នាក់នៅ ក្នុងបន្ទប់សណ្ឋាគារ។ គាត់ក៏បានដើរចូលទៅក្នុងសាលនៃសណ្ឋាគារ ដើម្បីរកមើល ហើយក៏បានឮសម្លេងមនុស្សម្នាក់ស្រែក ចេញពីបន្ទប់ដែលនៅក្បែរនោះ។ ដោយមានជំនួយពីបុគ្គលិកសណ្ឋាគារ គាត់ក៏បានរកឃើញថា មានបុរសម្នាក់ កំពុងជាប់នៅក្នុងបន្ទប់ទឹក។ គន្លឹះរបស់បន្ទប់ទឹកនោះបានខូច ហើយបុរសនោះក៏បានជាប់នៅខាងក្នុង ទាំងភ័យស្លន់ស្លោរ។ គាត់មានអារម្មណ៍ថា ដកដង្ហើមមិនរួច ហើយក៏បានចាប់ផ្តើមស្រែកឲ្យគេជួយ។
នៅក្នុងជីវិតយើង ជួនកាល យើងមានអារម្មណ៍ថា ជាប់នៅក្នុងអន្ទាក់ទៅណាមិនរួច។ យើងមានអារ្មណ៍ថា ហាក់ដូចជាកំពុងជាប់នៅក្នុងបន្ទប់មួយ។ យើងអង្រួនទ្វារ ទំាងខំទាញគន្លឹះបើកទ្វារ តែនៅតែបើកមិនចេញ។ យើងត្រូវការជំនួយពីខាងក្រៅ គឺមិនខុសពីបុរសដែលជាប់នៅក្នុងបន្ទប់ទឹកសណ្ឋាគារនោះឡើយ។
ដើម្បីទទួលជំនួយពីខាងក្រៅ យើងត្រូវទទួលស្គាល់ថា យើងគ្មានសង្ឃឹមអាចជួយខ្លួនឯងបានទេ។ ជួនកាល យើងខំមើលទៅខាងក្នុងចិត្តយើង ដើម្បីស្វែងរកដំណោះស្រាយ សម្រាប់បញ្ហារបស់យើង តែព្រះគម្ពីរបានចែងប្រាប់យើងថា “ចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង”(យេរេមា ១៧:៩)។ តាមពិត ជាញឹកញាប់ យើងជាប្រភពនៃបញ្ហារបស់យើង។
តែអរព្រះគុណព្រះអម្ចាស់ ដែល“ទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង”(១យ៉ូហាន ៣:២០)។ ហេតុនេះហើយ ទ្រង់ជ្រាបច្បាស់ថា ត្រូវជួយយើងដោយរបៀបណា។ មានតែព្រះទេ ដែលអាចជួយឲ្យចិត្តយើងមានការផ្លាស់ប្រែយ៉ាងស្ថិតស្ថេរ និងមានការរីកចម្រើនដ៏ពិតបា្រកដ។ ពេលយើងទុកចិត្តព្រះ និងរស់នៅ ដើម្បីបំពេញព្រះទ័យទ្រង់ យើងអាចមានការរីកចម្រើន ដោយបានរួចពីចំណង និងមានសេរីភាពដ៏ពិត។-Jennifer…
ខ្ញុំមិនញាំសណ្តែកខៀវទេ!
កាលកូនៗរបស់ខ្ញុំនៅពីក្មេង ក្នុងចំណោមពួកគេ មានអ្នកដែលមិនចូលចិត្តញាំសណ្តែកខៀវ។ ពេលយើងហុចសណ្តែកខៀវឲ្យគាត់ញំា សម្រាប់អាហារពេលល្ងាច គាត់ក៏បាននិយាយថា “អត់ញាំទេ”។ ពេលនោះ យើងចង់ឲ្យគាត់និយាយថា “កូនអត់ញាំទេ អរគុណប៉ា”។ ផ្ទុយទៅវិញ គាត់បានឆ្លើយថា “ទេ ខ្ញុំមិនញាំសណ្តែកខៀវទេ!” រឿងនេះក៏បាននាំឲ្យយើងណែនាំគាត់ អំពីសុជីវធម៌ នៅក្នុងការនិយាយស្តី។ តាមពិត យើងក៏ធ្លាប់ពិភាក្សា អំពីបញ្ហាសុជីវធម៌ជាច្រើនលើកមកហើយដែរ។
ព្រះអម្ចាស់នៃយើងទ្រង់បានរំឭកយើងថា យើងត្រូវមានចិត្តដែលដឹងគុណ ពេលដែលយើងបានទទួលអ្វីមួយ គឺមិនគ្រាន់តែនិយាយអរគុណ ដោយការគួរសមប៉ុណ្ណោះទេ។ មានខគម្ពីរជាច្រើន ដែលបានក្រើនរំឭកយើងថា ការបង្ហាញចេញនូវការដឹងគុណ មានសារៈសំខាន់យ៉ាងខ្លាំង នៅក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះអម្ចាស់។ ជាក់ស្តែងបទគម្ពីរទំនុកដំកើង ជំពូក ១១៨ បានចាប់ផ្តើម និងបញ្ចប់ទៅវិញ ដោយពាក្យថា “ចូរអរព្រះគុណព្រះយេហូវ៉ា”(ខ.១,២៩)។ យើងត្រូវអរព្រះគុណព្រះ ពេលយើងចូលទៅក្នុងព្រះវត្តមានទ្រង់(១០០:៤)។ ហើយគ្រប់ទាំងសេចក្តីសំណូមដែលយើងទូលថ្វាយដល់ទ្រង់ គឺត្រូវធ្វើឡើង ដោយវិញ្ញាណនៃការអរព្រះគុណ(ភីលីព ៤:៦)។ ចិត្តដែលដឹងគុណព្រះ ជួយឲ្យយើងនឹកចាំ អំពីព្រះពរដ៏បរិបូរដែលព្រះទ្រង់ប្រទាន។ សូម្បីតែនៅក្នុងពេលដែលមានភាពវឹកវរ និងភាពអស់សង្ឃឹម ក៏ព្រះវត្តមាន និងសេចក្តីស្រឡាញ់របស់ព្រះ នៅជាប់ជាមួយយើងជានិច្ច។
ហេតុនេះហើយ បានជាអ្នកនិពន្ធទំនុកដំកើង បានរំឭកយើងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”(ទំនុកដំកើង ១១៨:១)។-Joe Stowell
ការភ័យខ្លាចគេទៅចោលយើង
នៅពេលដែលកូនប្រុសខ្ញុំចាប់ផ្តើមចូលរៀនសាលាមេត្តេយ្យ នៅថ្ងៃដំបូង គាត់បានស្រែកយំថា “ខ្ញុំមិនចូលចិត្តសាលារៀនទេ”។ ខ្ញុំ និងស្វាមីរបស់ខ្ញុំ ក៏បានលើកទឹកចិត្តគាត់ថា “ថ្វីដ្បិតតែប៉ា និងម៉ាក់មិនបាននៅសាលារៀនជាមួយកូនមែន តែប៉ា និងម៉ាក់អធិស្ឋានឲ្យកូន។ ម្យ៉ាងទៀត ព្រះយេស៊ូវទ្រង់គង់នៅជាមួយកូនជានិច្ច”។ តែកូនប្រុសខ្ញុំក៏បានលើកហេតុផលថា “តែកូនមិនដែលឃើញទ្រង់ទេ!” ពេលនោះ ស្វាមីខ្ញុំក៏បានឱបវា ហើយនិយាយថា “ព្រះអង្គគង់នៅក្នុងកូនជានិច្ច។ ទ្រង់មិនដែលចាកចេញពីកូនឡើយ”។ កូនប្រុសខ្ញុំក៏មានការប៉ះពាល់ចិត្ត ហើយក៏បាននិយាយថា “បាទ ទ្រង់គង់នៅក្នុងកូនមែន”។
មិនមែនមានតែក្មេងៗទេ ដែលភ័យខ្លាចគេទៅចោល។ នៅគ្រប់ដំណាក់កាលទាំងអស់នៃជីវិត យើងជួបពេលដែលយើងត្រូវឃ្លាតចេញពីមនុស្សដែលយើងស្រឡាញ់ ជួនកាល ដោយសារយើងត្រូវរស់នៅក្នុងទីតាំងភូមិសាស្រ្តខុសគ្នា ហើយជួនកាល ដោយសារសេចក្តីស្លាប់ធ្វើឲ្យយើងបែកគ្នា។ ទោះជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវចាំថា ទោះបីជាយើងមានអារម្មណ៍ថា គេបានបោះបង់យើងចោលក៏ដោយ ក៏ព្រះទ្រង់មិនដែលបោះបង់យើងចោលឡើយ។ ទ្រង់បានសន្យាថា នឹងគង់នៅជាមួយយើងជានិច្ច។ ព្រះទ្រង់បានចាត់ព្រះវិញ្ញាណនៃសេចក្តីពិត ដែលជាព្រះដ៏កម្សាន្តចិត្ត និងព្រះដ៏ជាជំនួយ ឲ្យយាងមកគង់នៅជាមួយយើង និងនៅក្នុងយើងជារៀងរហូត(យ៉ូហាន ១៤:១៥-១៨)។ យើងជាកូនស្ងួនភ្ញាររបស់ទ្រង់។
កូនប្រុសរបស់ខ្ញុំបានរៀនទុកចិត្តលើព្រះ ហើយខ្ញុំក៏រៀនទុកចិត្តទ្រង់ផងដែរ។ ខ្ញុំមិនអាចមើលឃើញព្រះវិញ្ញាណបរិសុទ្ធ គឺមិនខុសពីកូនប្រុសខ្ញុំឡើយ តែខ្ញុំបានពិសោធន៍នឹងអំណាចចេស្តាទ្រង់ ពេលដែលទ្រង់បានលើកទឹកចិត្ត និងដឹកនាំខ្ញុំ ពេលដែលខ្ញុំបានអានព្រះបន្ទូលទ្រង់។ ចូរយើងអរព្រះគុណព្រះ សម្រាប់អំណោយដ៏អស្ចារ្យ ដែលជាព្រះវិញ្ញាណនៃព្រះគ្រីស្ទ ដែលបានគង់នៅជាមួយយើង និងគង់នៅក្នុងយើង។ ដូចនេះ…
លើសពីការខកចិត្ត
មានវីដេអូមួយ ដែលនិយាយអំពីក្មេងប្រុសតូចម្នាក់ ដែលដឹងថា វាជិតមានប្អូនស្រីម្នាក់ទៀត។ ពេលនោះ វាមិនសប្បាយចិត្តទេ បានជាវារអ៊ូថា “ខ្ញុំមានប្អូនស្រីម្នាក់ទៀតហើយ សុទ្ធតែស្រីរហូត!” រឿងនេះ បានឆ្លុះបញ្ចាំអំពីការរំពឹងចង់បានរបស់មនុស្ស ដែលប្រែជាការខកចិត្ត។
បញ្ហានេះបានកើតមានជាធម្មតា ក្នុងពិភពលោក។ យ៉ាងណាមិញ ព្រះគម្ពីរក៏បានចែងអំពីរឿងមួយ ដែលនិយាយអំពីការខកចិត្តដ៏ខ្លាំងមួយផងដែរ។ លោកយ៉ាកុបបានយល់ព្រមធ្វើការ៧ឆ្នាំ ឲ្យឪពុកក្មេកគាត់ ដើម្បីឲ្យបានសិទ្ធិរៀបការជាមួយនាងរ៉ាជែល។ ប៉ុន្តែ បន្ទាប់ពីបានបំពេញកិច្ចសន្យារបស់គាត់ ហើយលោកយ៉ាកុបក៏បានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលយប់ថ្ងៃរៀបការ។ នៅពេលព្រឹកឡើង គាត់ក៏បានដឹងថា ស្រ្តីដែលគាត់បានរៀបការជាមួយមិនមែនជានាងរ៉ាជែលទេ តែជានាងលេអា ដែលជាបងប្អូនភ្លោះរបស់នាង។
ពេលយើងអានរឿងនេះ យើងប្រហែលជាផ្តោតទៅលើការខកចិត្តរបស់លោកយ៉ាកុប ប៉ុន្តែ ចូរយើងស្រម៉ៃថា តើនាងលេអាមានអារម្មណ៍យ៉ាងណាដែរនៅពេលនោះ? ក្តីសង្ឃឹម និងក្តីស្រមៃរបស់នាងបានចាប់ផ្តើមរលាយអស់ នៅថ្ងៃនោះ ពេលដែលគេបានបង្ខំនាងឲ្យរៀបការជាមួយបុរសម្នាក់ ដែលមិនបានស្រឡាញ់នាង ឬមិនចង់បាននាងធ្វើជាភរិយា?
បទគម្ពីរទំនុកដំកើង ជំពូក ៣៧:៤ បានចែងថា “ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត”។ តើយើងត្រូវជឿថា អ្នកដែលកោតខ្លាចព្រះ មិនដែលមានការខកចិត្តទេឬ? ទេ បទទំនុកដំកើងនេះបានបង្ហាញយ៉ាងច្បាស់ថា អ្នកនិពន្ធទំនុកនេះបានមើលឃើញភាពអយុត្តិធម៌ នៅគ្រប់ទិសទី។ តែគាត់មានទស្សនៈវែងឆ្ងាយ ដោយគាត់បានមានប្រសាសន៍ថា “ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ”(ខ.៧)។ គាត់ក៏បានសន្និដ្ឋានថា “ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក”(ខ.១១)។…
សម្លេងនៃភាពស្ងាត់ស្ងៀម
មិត្តភក្តិខ្ញុំម្នាក់ដែលខ្ញុំចូលចិត្តទៅស្ទូចត្រីជាមួយ បានសង្កេតឃើញថា “កន្លែងទឹករាក់ មានសម្លេងទឹកហូរខ្លាំង។ តែនៅកន្លែងទឹកជ្រៅ សម្លេងទឹកហូរមានសភាពស្ងប់ស្ងាត់”។ គាត់ចង់មានន័យប្រៀបធៀបថា មនុស្សដែលចូលចិត្តនិយាយច្រើន ហើយឮៗជាងគេ ច្រើនតែមានពាក្យសម្តីដែលមានន័យតិចតួចណាស់ សម្រាប់និយាយ ហើយក៏មិនពូកែស្តាប់គេឯងនិយាយផង។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទចម្រៀងចាស់ពីដើមរបស់លោកសាយមុន(Simon) និងហ្គាហ្វ៊ុងគែល(Garfunkel) មានចំណងជើងថា សម្លេងនៃភាពស្ងប់ស្ងាត់ ដែលនិយាយអំពីមនុស្សដែលបានស្តាប់ តែមិនដឹងថាគេនិយាយពីអ្វី។ ពួកគេបានស្តាប់ឮពាក្យដែលគេនិយាយ តែមិនព្រមឈប់គិតអំពីអ្វីផ្សេង បានជាមិនដឹងថា គេនិយាយពីអ្វី។
បើសិនជាយើងរាល់គ្នារៀនរក្សាភាពស្ងប់ស្ងាត់ ហើយនៅស្ងៀម ដើម្បីស្តាប់គេនិយាយឲ្យបានច្រើន មិនដឹងជាប្រសើរយ៉ាងណាទេ។ មានពេលដែល “ត្រូវនៅស្ងាត់ស្ងៀម និងមានពេលដែលត្រូវនិយាយ”(សាស្តា ៣:៧)។ ការនៅស្ងាត់ស្ងៀមដែលល្អ គឺជាការនៅស្ងាត់ស្ងៀម ដោយត្រចៀកស្តាប់គេនិយាយ ឬនៅស្ងាត់ស្ងៀមដោយមានការបន្ទាបខ្លួន។ ការនៅស្ងាត់ស្ងៀមដូចនេះ នាំឲ្យយើងស្តាប់បានត្រឹមត្រូវ មានការយល់ដឹងត្រឹមត្រូវ និងនិយាយបានត្រឹមត្រូវ។ គឺដូចបទគម្ពីរសុភាសិតបានចែងថា “សេចក្តីដំបូន្មាននៅក្នុងចិត្តមនុស្ស នោះធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន”(សុភាសិត ២០:៥)។ យើងត្រូវស្តាប់ ដោយយកចិត្តទុកដាក់ ដើម្បីឲ្យយល់ស៊ីជម្រៅ ដល់បាតនៃសេចក្តី។
ហើយពេលយើងស្តាប់អ្នកដទៃនិយាយ យើងក៏គួរតែស្តាប់ព្រះមានបន្ទូលអ្វីខ្លះ តាមរយៈអ្នកដែលយើងកំពុងស្តាប់នោះ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីព្រះយេស៊ូវ ដែលបានយកព្រះអង្គុលីទ្រង់សរសេរនៅលើដី ខណៈពេលដែលពួកផារិស៊ីស្រែកដាក់ស្រ្តី ដែលគេបានទាន់ពេលប្រព្រឹត្តអំពើផឹតក្បត់(មើលយ៉ូហាន ៨:១-១១)។ តើហេតុអ្វីទ្រង់ធ្វើដូចនេះ? ខ្ញុំជឿថា…
ព្រឹត្តិការណ៍សំខាន់
ខណៈពេលដែលខ្ញុំកំពុងទស្សនា ការបាញ់កាំជ្រួចធំៗ ក្នុងអំឡុងពេលនៃការអបអរពិធីបុណ្យមួយ ក្នុងទីក្រុងខ្ញុំ ខ្ញុំក៏បានជួបការរំខាន។ នៅខាងស្តាំ និងខាងឆ្វេងនៃកន្លែងប្រារព្ធពិធីបុណ្យ មានការបាញ់កាំជ្រួចតូចៗទៅលើមេឃ យូរៗម្តង។ កាំជ្រួចតូចៗទាំងនោះ ក៏ល្អមើលផងដែរ តែបើខ្ញុំមើលពួកវាច្រើនពេក ខ្ញុំអាចភ្លេចមើលផ្ទាំងទស្សនីយភាព ដែលគួរឲ្យចង់ទស្សនាជាង កំពុងបញ្ចេញសម្រស់នៅខាងលើស្រាប់។
ជួនកាល រឿងដែលល្អធ្វើឲ្យយើងងាកចេញពីរឿងដែលល្អជាង។ ការនេះបានកើតឡើង ក្នុងដំណើរជីវិតរបស់នាងម៉ាថា ដូចដែលបានកត់ទុកក្នុងបទគម្ពីរលូកា ១០:៣៨-៤២។ ពេលព្រះយេស៊ូវ និងពួកសាវ័កបានធ្វើដំណើរមកដល់ភូមិបេថានី នាងម៉ាថាក៏បានទទួលស្វាគមន៍ពួកគេឲ្យចូលផ្ទះនាងយ៉ាងកក់ក្តៅ។ ដើម្បីធ្វើជាម្ចាស់ផ្ទះល្អ ត្រូវមាននរណាម្នាក់រៀបចំម្ហូបអាហារ សម្រាប់ភ្ញៀវបរិភោគ។
ពេលនាងម៉ាថាត្អូញត្អែថា នាងម៉ារា ដែលជាប្អូនស្រី មិនជួយកិច្ចការនាង ព្រះយេស៊ូវក៏បានមានបន្ទូលថា ការដែលនាងម៉ារាសម្រេចចិត្តអង្គុយនៅទៀបព្រះបាទទ្រង់ ដើម្បីស្តាប់ព្រះបន្ទូល ជាទង្វើរដ៏ត្រឹមត្រូវ។ តែត្រង់ចំណុចនេះ ព្រះអម្ចាស់មិនបានមានបន្ទូលថា នាងម៉ារាមានជំនឿខ្លាំងជាងនាងម៉ាថាឡើយ។ នៅពេលខ្លះ នាងម៉ាថាហាក់ដូចជាបង្ហាញចេញនូវជំនឿចំពោះព្រះយេស៊ូវ បានច្រើនជាងនាងម៉ារា(យ៉ូហាន ១១:១៩-២០)។ ហើយទ្រង់ក៏មិនបានស្តីបន្ទោសនាងម៉ាថា ដែលកំពុងខ្នះខ្នែងនៅក្នុងការបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់គេគ្រប់គ្នា ក្នុងផ្ទះនោះឡើយ។ ផ្ទុយទៅវិញ ព្រះអម្ចាស់សព្វព្រះទ័យឲ្យនាងម៉ាថាដឹងថា ពេលយើងកំពុងជាប់រវល់ក្នុងការងារបម្រើព្រះ ការស្តាប់ព្រះបន្ទូលទ្រង់ គឺជាផ្នែកដែលសំខាន់ជាងគេ។-Anne Cetas