រឿងរបស់ព្រះយេស៊ូវ
កាលពីក្មេង ខ្ញុំចូលចិត្តទៅមើលសៀវភៅ នៅបណ្ណាគារតូចមួយ ប្រចាំតំបន់ដែលខ្ញុំរស់នៅ។ ថ្ងៃមួយ ខ្ញុំក៏បានមើលទៅធ្នើរសៀវភៅ ដែលគេបានតម្រៀមសៀវភៅសម្រាប់មនុស្សពេញវ័យ ហើយខ្ញុំក៏បានលើកហេតុផលថា ខ្ញុំអាចអានសៀវភៅមួយណាក៏បាន។ ដោយសារខ្ញុំមានចិត្តក្លៀវក្លាខ្លាំង ខ្ញុំក៏បានភ្លេចការពិតដ៏សំខាន់មួយ។ តាមពិត គេបានបន្ថែមសៀវភៅថ្មីៗ នៅក្នុងធ្នើរទាំងនោះ ជាទៀងទាត់។ ទោះបីជាខ្ញុំមានការប្រឹងប្រែងអានសៀវភៅទំាងនោះក៏ដោយ ក៏ខ្ញុំនៅតែអានមិនទាន់ ព្រោះសៀវភៅថ្មីៗច្រើនពេក។ សៀវភៅថ្មីៗបានបន្តបំពេញធ្នើរសៀវភៅកាន់តែច្រើនឡើងៗ។
បើសាវ័កយ៉ូហានរស់នៅ ក្នុងសម័យបច្ចុប្បន្ន គាត់ទំនងជាមានការស្ញើច ចំពោះសៀវភៅជាច្រើន ដែលគេអាចរកបាន នៅសម័យនេះ ព្រោះកាលគាត់និពន្ធកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន កណ្ឌយ៉ូហានខ្សែទី១ ទី២ និងទី៣ ព្រមទាំងកណ្ឌគម្ពីរវិវរណៈ គាត់បានសរសេរដោយដៃ នៅលើក្រាំង។ លោកយ៉ូហានបាននិពន្ធកណ្ឌទាំងនោះ ដោយសារព្រះវិញ្ញាណបានបណ្តាលចិត្តគាត់ ឲ្យធ្វើជាស្នរបន្ទាល់ ឲ្យគេបានដឹងអំពីកំណត់ហេតុនៃដំណើរព្រះជន្ម និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ដែលគាត់បានដឹង និងឃើញផ្ទាល់ភ្នែក(១យ៉ូហាន ១:១-៤)។ ប៉ុន្តែ សំណេររបស់សាវ័កយ៉ូហានបាននិយាយ តែមួយផ្នែកតូច នៃការទាំងអស់ ដែលព្រះយេស៊ូវបានធ្វើ និងបង្រៀន ក្នុងអំឡុងពេលទ្រង់បំពេញព្រះរាជកិច្ចនៅផែនដី។ តាមពិត គាត់បានមានប្រសាសន៍ថា បើសិនជាគេត្រូវសរសេរ អំពីការទំាងអស់ដែលព្រះយេស៊ូវបានធ្វើ “នោះលោកីយ៍ទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង”(យ៉ូហាន ២១:២៥)។
ការអះអាងរបស់សាវ័កយ៉ូហាន នៅត្រង់ចំណុចនេះ នៅតែត្រឹមត្រូវ ក្នុងសម័យបច្ចុប្បន្ន។ ទោះគេបានសរសេរសៀវភៅ…
ការច្រៀង ឲ្យពេជ្ឈឃាតស្តាប់
បុរសពីរនាក់ត្រូវបានគេកាត់ទោស ពីបទជួញដូរគ្រឿងញៀន ហើយបានរង់ចាំទោសប្រហារជីវិត អស់រយៈពេល១ទសវត្សរ៍ហើយ។ ខណៈពេលដែលពួកគេកំពុងនៅក្នុងគុក ពួកគេបានស្គាល់សេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានបង្ហាញឲ្យពួកគេស្គាល់ នៅក្នុងអង្គព្រះយេស៊ូវ ហើយជីវិតពួកគេក៏បានផ្លាស់ប្រែ។ ពេលដែលពួកគេដល់ពេលដែលត្រូវទទួលទោសប្រហារជីវិត ដោយបាញ់នឹងកំាភ្លើង ពួកគេក៏បានឈរនៅចំពោះមុខពេជ្ឈឃាត ដោយសូត្រសេចក្តីអធិស្ឋានព្រះអម្ចាស់ ហើយច្រៀងបទ “ព្រះគុណអស្ចារ្យ”។ ដោយសារពួកគេមានជំនឿលើព្រះ នោះតាមរយៈអំណាចនៃព្រះវិញ្ញាណនៃព្រះ ពួកគេអាចប្រឈមមុខដាក់សេចក្តីស្លាប់ ដោយសេចក្តីក្លាហានដ៏អស្ចារ្យ។
ពួកគេបានដើរតាមគំរូនៃសេចក្តីជំនឿ ដែលព្រះយេស៊ូវបានទុកឲ្យ។ ពេលដែលព្រះយេស៊ូវជ្រាបថា ពេលដែលទ្រង់សុគតត្រូវមកដល់ ទ្រង់ក៏បានចំណាយពេលច្រៀងសរសើរដំកើងព្រះ ជាមួយមិត្តសំឡាញ់ទ្រង់ នៅពេលល្ងាចនោះ។ ពិតជាគួរឲ្យកត់សំគាល់ណាស់ ដែលទ្រង់អាចច្រៀង ក្នុងកាលៈទេសៈដូចនេះ ប៉ុន្តែ អ្វីដែលកាន់តែគួរឲ្យកត់សំគាល់ថែមទៀតនោះ គឺបទដែលទ្រង់ច្រៀង។ នៅពេលយប់នោះ ព្រះយេស៊ូវ និងមិត្តសំឡាញ់ទ្រង់ បានបរិភោគអាហារបុណ្យរំលង ដែលតែងតែបញ្ចប់ ដោយការច្រៀងបទទំនុកដំកើង ដែលមានបទជាបន្តបន្ទាប់ ដែលគេបានហៅថា ហាលែល (ទំនុកដំកើង ជំពូក ១១៣-១១៨)។ នៅពេលយប់នោះ ព្រះយេស៊ូវបានប្រឈមមុខដាក់សេចក្តីស្លាប់ ដោយការច្រៀង អំពីចំណងនៃសេចក្តីស្លាប់(ទំនុកដំកើង ១១៦:៣)។ តែទ្រង់បានសរសើរដំកើងសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះជាម្ចាស់(១១៧:២) ហើយបានអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីសង្រ្គោះ(១១៨:១៤)។ ជាការពិតណាស់ បទទំនុកដំកើងទាំងនេះ បានកម្សាន្តចិត្តព្រះយេស៊ូវ នៅយប់មុនពេលគេយកទ្រង់ទៅឆ្កាង។
ព្រះយេស៊ូវបានមានទំនុកចិត្តដ៏អស្ចារ្យ ចំពោះព្រះវរបិតា បានជាទ្រង់ច្រៀងអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ខណៈពេលដែលទ្រង់យាងចូលទៅរកការសុគតរបស់ទ្រង់…
លើសពីពាក្យសម្តី
មានពេលមួយ គេបានធ្វើពិធីអរព្រះគុណព្រះអង្គ សម្រាប់ការបកប្រែព្រះគម្ពីរ ទៅជាភាសាក្នុងតំបន់នៅទ្វីបអាហ្វ្រិក។ នៅពេលនោះ គេក៏បានយកព្រះគម្ពីរនោះមកបង្ហាញ ហើយក៏បានជូនព្រះគម្ពីរមួយក្បាល ដល់មេភូមិប្រចាំតំបន់នោះ។ គាត់ក៏បានអរព្រះគុណព្រះអង្គ ដោយលើកព្រះគម្ពីរឡើងទៅលើ ហើយប្រកាសថា “ពេលនេះ យើងដឹងថា ព្រះជាម្ចាស់ក៏ចេះភាសារបស់យើងដែរ! យើងអាចអានព្រះគម្ពីរ ជាភាសាកំណើតរបស់យើងហើយ”។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ចេះគ្រប់ភាសាទាំងអស់ ទោះភាសារបស់យើងជាភាសាអ្វីក៏ដោយ។ ប៉ុន្តែ ជាញឹកញាប់ យើងមានអារម្មណ៍ថា យើងមិនអាចបង្ហាញចេញនូវការស្រេកឃ្លានរកទ្រង់ ដែលមានក្នុងជម្រៅដ៏ជ្រៅបំផុតនៃចិត្តយើងទេ។ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យអធិស្ឋាន ទោះយើងមានអារម្មណ៍យ៉ាងណាក៏ដោយ។ គាត់បាននិយាយអំពីលោកិយ ដែលមានពេញដោយទុក្ខវេទនា និងអំពីទុក្ខលំបាករបស់យើង គឺដូចដែលគាត់បានពិពណ៌នាថា “ដ្បិតយើងដឹងថា ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ”(រ៉ូម ៨:២២) ហើយគាត់បានប្រៀបធៀបការនេះ ទៅនឹងកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើជំនួសយើង។ គឺដូចដែលមានសេចក្តីចែងថា “ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ”(ខ.២៦)។
ព្រះវិញ្ញាណរបស់ព្រះ ស្គាល់យើងដល់ជម្រៅដែលជ្រៅបំផុតរបស់ចិត្តយើង។ ទ្រង់ជ្រាបអំពីការស្រេកឃ្លាន និងភាសានៃចិត្តរបស់យើង ក៏ដូចជាពាក្យដែលយើងមិននិយាយចេញមក ហើយទ្រង់ជួយយើង ពេលយើងទំនាក់ទំនងជាមួយព្រះវរបិតា។ ព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើង ឲ្យមានការផ្លាស់ប្រែ ឲ្យមានរូបភាពដូចព្រះរាជបុត្រារបស់ព្រះ(ខ.២៩)។
ព្រះវរបិតានៃយើងស្គាល់ភាសារបស់យើង ហើយមានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលទ្រង់។ ពេលដែលយើងគិតថា ការអធិស្ឋានរបស់យើងខ្សោយពេក ឬខ្លីពេក ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់…
ឪពុកដែលច្រៀងបំពេរកូន
មុនពេលខ្ញុំ និងភរិយារបស់ខ្ញុំមានកូន គ្មាននរណាប្រាប់យើងថា ការច្រៀងចម្រៀងឲ្យក្មេងៗស្តាប់ មានសារៈសំខាន់ប៉ុណ្ណាទេ។ សព្វថ្ងៃនេះ កូនទីមួយមានអាយុ១០ឆ្នាំ កូនទីពីរមានអាយុ៨ឆ្នាំ ហើយកូនទី៣ អាយុ៦ឆ្នាំ។ ប៉ុន្តែ ពួកគេទាំងបី សុទ្ធតែពិបាកចូលគេង ពីព្រលប់។ រៀងរាល់យប់ ខ្ញុំនិងភរិយាខ្ញុំ បានដាក់វេណគ្នា បំពេរពួកគេ។ ពួកគេកាន់តែឆាប់គេងលក់ កាន់តែល្អ។ តាំងពីដើមមក ខ្ញុំបានចំណាយពេលជាសរុប រាប់រយម៉ោង ច្រៀងរហឹមៗ ឲ្យពួកគេឆាប់គេងលក់។ ប៉ុន្តែ ពេលដែលខ្ញុំច្រៀងឲ្យកូនៗយើងគេង ជារៀងរាល់យប់ អ្វីដែលអស្ចារ្យនោះ គឺការច្រៀងបំពេរនេះ បានជួយឲ្យខ្ញុំមានចំណងនៃសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ចំពោះពួកគេ លើសក្តីស្រមៃរបស់ខ្ញុំ។
តើអ្នកដឹងទេថា ព្រះគម្ពីរបានពិពណ៌នាថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ក៏កំពុងតែច្រៀងបំពេរកូនៗរបស់ទ្រង់ផងដែរ? ពេលដែលខ្ញុំគិតអំពីការដែលខ្ញុំច្រៀងឲ្យកូនខ្ញុំស្តាប់ ខ្ញុំក៏បាននឹកចាំ អំពីការដែល ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ បានបញ្ចេញព្រះសូរសៀងច្រៀង សម្រាប់រាស្រ្តទ្រង់។ នៅចុងបញ្ចប់នៃកណ្ឌគម្ពីរសេផានា មានសេចក្តីចែងថា ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសំរាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង(៣:១៧)។
កណ្ឌគម្ពីរនៃបទទំនាយ របស់ហោរាសេផានា ច្រើនតែដាស់តឿន អំពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលនឹងធ្លាក់មកលើអ្នកដែលបដិសេធទ្រង់។ ប៉ុន្តែ បទគម្ពីរនេះមិនបានចប់តែប៉ុណ្ណេះទេ។ លោកសេផានាមិនបានសរសេរបញ្ចប់ បទគម្ពីររបស់គាត់ ដោយនិយាយអំពីការជំនុំជម្រះនោះឡើយ តែបានពិពណ៌នាថា…
ការស្វាគមន៍ដ៏កក់ក្តៅសម្រាប់មនុស្សគ្រប់គ្នា
ក្នុងអំឡុងពេលវិស្សមកាល កាលពីពេលថ្មីៗនេះ ខ្ញុំ និងភរិយាខ្ញុំ បានទៅទស្សនាកន្លែងហ្វឹកហាត់របស់ពួកអត្តពលិក។ ទីកន្លែងនោះបានបើកចំហរទ្វារធំៗ ហើយមើលទៅ គេហាក់ដូចជាទទួលស្វាគមន៍ ឲ្យយើងចូលមើលកន្លែងរបស់គេ។ យើងក៏បានដើរទស្សនាទីលានទាំងឡាយ ដោយការស្ញើចសរសើរវាលស្មៅ ដែលបានកាត់តម្រឹមបានល្អ។ ពេលដែលយើងហៀបនឹងចាកចេញទៅ មានមនុស្សម្នាក់បានមកឃាត់ដំណើរយើង ហើយក៏បាននិយាយដោយខ្វះការគួរសម ចំពោះយើងថា យើងមិនគួរចូលមកក្នុងកន្លែងនោះឡើយ។ ភ្លាមៗនោះ យើងក៏បាននឹកចាំថា យើងគ្រាន់តែជាអ្នកខាងក្រៅ ហើយរឿងនេះបានធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។
ក្នុងពេលវិស្សមកាលលើកនោះ យើងក៏បានទៅទស្សនាព្រះវិហារមួយកន្លែង។ នៅទីនោះ ក៏មានទ្វារបើកចំហរដែរ ដូចនេះយើងក៏បានដើរចូល។ ទីនោះពិតជាមានការខុសប្លែកណាស់។ មានមនុស្សជាច្រើន បានចេញមកស្វាគមន៍យើង យ៉ាងកក់ក្តៅ ហើយធ្វើឲ្យយើងមានអារម្មណ៍ថា ទីនោះដូចផ្ទះយើងអញ្ចឹង។ យើងក៏បានដើរចេញ ពីកម្មវិធីថ្វាយបង្គំនៅព្រះវិហារនោះ ដោយដឹងថា គេបានទទួលយក និងស្វាគមន៍យើងយ៉ាងកក់ក្តៅ។
គួរឲ្យស្តាយណាស់ វាមិនមែនជារឿងចម្លែកទេ ដែលអ្នកខាងក្រៅមានអារម្មណ៍ថា គេមិនបានទទួលស្វាគមន៍ខ្លួន នៅក្នុងព្រះវិហារណាមួយ។ ប៉ុន្តែ ព្រះទ្រង់បានប្រាប់យើង ឲ្យមានភាពរួសរាយរាក់ទាក់ ចំពោះមនុស្សទាំងអស់។ ព្រះយេស៊ូវមានបន្ទូលថា យើងត្រូវស្រឡាញ់អ្នកជិតខាងយើង ដូចខ្លួនឯង ដែលមានន័យថា យើងត្រូវស្វាគមន៍ពួកគេ ចូលទៅក្នុងជីវិត និងព្រះវិហារយើង(ម៉ាថាយ ២២:៣៩)។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើរបានក្រើនរំឭកយើង ឲ្យ “បង្ហាញចេញនូវភាពចៅរ៉ៅ ចំពោះមនុស្សដែលយើងមិនស្គាល់”(១៣:២)។ បទគម្ពីរលូកា…
បញ្ចេញពន្លឺព្រិចៗ
បទចម្រៀងកុមារជាភាសាអង់គ្លេស ដែលមានចំណងជើងថា “ដួងផ្កាយដ៏តូច ដែលបញ្ចេញពន្លឺព្រិចៗ” ជាបទចម្រៀងដ៏ល្បីល្បាញដែលក្មេងៗចូលចិត្តច្រៀង។ ទំនុកច្រៀងរបស់បទនេះ មានប្រភពដើម នៅក្នុងបទកំណាព្យ ដែលអ្នកស្រីចេន ថេយល័រ(Jane Taylor)បាននិពន្ធ ដែលបានពិពណ៌នា អំពីភាពអស្ចារ្យនៃចក្រវាលដែលព្រះទ្រង់បានបង្កើត ដែលនៅក្នុងនោះ មានផ្កាយ “ដ៏ខ្ពស់ នៅពីលើផែនដី”។ បទកំណាព្យនេះ មានវគ្គមួយទៀត ដែលគេបានបោះពុម្ភផ្សាយ និងមិនងាយរកបាន ដែលបានរៀបរាប់ថា ផ្កាយនោះបានធ្វើជាអ្នកនាំផ្លូវអ្នកដំណើរក្នុងទីងងឹត ដោយបញ្ចេញពន្លឺដ៏តូចរបស់ខ្លួន។
ក្នុងបទគម្ពីរភីលីព សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿព្រះ នៅទីក្រុងភីលីព ឲ្យស្តាប់បង្គាប់ព្រះជាម្ចាស់ ដើម្បីធ្វើជាកូនព្រះដែលរកបន្ទោសមិនបាន … ហើយភ្លឺនៅកណ្តាលគេ ដូចជាតួពន្លឺនៅក្នុងលោក ហើយផ្សាយដំណឹងល្អ ដល់មនុស្សដែលនៅក្បែរពួកគេ(២:១៥-១៦)។ យើងប្រហែលជាឆ្ងល់ថា តើធ្វើដូចម្តេច ឲ្យយើងអាចបញ្ចេញពន្លឺភ្លឺ ដូចផ្កាយនៅលើមេឃ។ ជាញឹកញាប់ យើងច្រើនតែមានអារម្មណ៍ថា យើងមានចំណុចខ្វះខាត និងការពិបាកជាច្រើន បានជាយើងគិតថា “ពន្លឺ”របស់យើងមិនអាចបញ្ចេញរស្មីភ្លឺល្មម នឹងនាំឲ្យមានការផ្លាស់ប្តូរឡើយ។ ប៉ុន្តែ ផ្កាយមិនដែលព្យាយាមដើរតួជាផ្កាយឡើយ។ ពួកវាគឺជាផ្កាយស្រាប់ហើយ។ ពន្លឺធ្វើឲ្យមានការផ្លាស់ប្តូរក្នុងពិភពលោក ហើយក៏បានធ្វើឲ្យយើងផ្លាស់ប្តូរ។ ព្រះទ្រង់ប្រទានពន្លឺដល់ពិភពលោក(លោកុប្បត្តិ ១:៣) ហើយតាមរយៈព្រះយេស៊ូវ ព្រះទ្រង់បានប្រទានពន្លឺខាងវិញ្ញាណ ចូលក្នុងជីវិតយើង(យ៉ូហាន ១:១-៤)។
ក្នុងនាមជាមនុស្សដែលមានពន្លឺរបស់ព្រះនៅក្នុងជីវិត យើងត្រូវបញ្ចេញពន្លឺ ដើម្បីឲ្យអ្នកនៅក្បែរយើងបានឃើញពន្លឺនោះ ហើយមានចិត្តចង់ស្វែងរកប្រភពនៃពន្លឺនោះ។…
ល្អលើសពីពេលណាទាំងអស់
មានរឿងមួយដំណាលថា មានអ្នកនេសាទត្រីសាំម៉ុងមួយក្រុម បានជួបជុំគ្នា ក្នុងផ្ទះសំណាក់របស់ជនជាតិស្កត់ឡង់មួយកន្លែង បន្ទាប់ពីការនេសាទពេញមួយថ្ងៃ។ មានពួកគេម្នាក់បានរៀបរាប់ អំពីការនេសាទរបស់ខ្លួន ដល់មិត្តភក្តិទាំងឡាយ ដែលមានវត្តមាន នៅទីនោះ ដោយឆ្កាដៃឆ្កាជើង ហើយដៃគាត់ក៏បានគ្រវាសពីលើតុចំកែវមួយ ប៉ើងទៅបុកនឹងជញ្ជាំង បែកខ្ទេច ហើយក៏បានធ្វើឲ្យប្រឡាក់ជញ្ជាំងពណ៌ស។ បុរសនោះ ក៏បានសុំទោសម្ចាស់ផ្ទះសំណាក់ ហើយក៏ព្រមសងថ្លៃខូចខាត ប៉ុន្តែ គាត់មិនអាចធ្វើអ្វីបានឡើយ នៅពេលនោះ ព្រោះជញ្ចាំងបានខូចទៅហើយ។ មានបុរសម្នាក់ដែលអង្គុយនៅក្បែរនោះ ក៏បាននិយាយថា “កុំបារម្ភអី”។ បុរសនោះក៏បានក្រោកឈរឡើង ដកឧបករណ៍សម្រាប់គូរគំនូរចេញពីហោប៉ៅខោគាត់ ហើយក៏បានចាប់ផ្តើមគួររូបជុំវិញកន្លែងប្រឡាក់ដ៏អាក្រក់នោះ។ រូបគំនូរក្បាលសត្វរមាំងដ៏អស្ចារ្យក៏បានលេចឡើង បន្តិចម្តងៗ នៅលើជញ្ជាំងនោះ។ បុរសនោះ គឺជាលោកម្ចាស់ អ៊ី អេឆ លែនសៀ(E. H. Landseer) ដែលវិចិត្រកររូបសត្វដែលឈានមុខគេ របស់ប្រទេសស្កត់ឡង់។
ស្តេចដាវីឌ ជាស្តេចដ៏ល្បីល្បាញរបស់ជនជាតិអ៊ីស្រាអែល ដែលបាននិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៥១។ ទ្រង់បាននាំសេចក្តីអាម៉ាស់ មកលើខ្លួនឯង និងមកលើប្រទេសជាតិរបស់ទ្រង់ ដោយសារអំពើបាបរបស់ទ្រង់។ ទ្រង់បានប្រព្រឹត្តិអំពើផឹតក្បត់ជាមួយភរិយារបស់មិត្តភក្តិរបស់ទ្រង់ ហើយក៏បានបង្កើតគម្រោងសម្លាប់គាត់ ដែលទង្វើរទាំងពីរនេះ គឺសុទ្ធតែសមនឹងឲ្យទ្រង់ទទួលទោសស្លាប់ដូចគ្នា។ ពេលនោះ ជីវិតទ្រង់ហាក់ដូចជាត្រូវបានបំផ្លាញអស់ហើយ។ ប៉ុន្តែ ទ្រង់បានទូលអង្វរដល់ព្រះជាម្ចាស់ថា “សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្តីសង្គ្រោះ នៃទ្រង់ឡើងវិញ ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់”(ខ.១២)។
យើងប្រហែលជាបានប្រព្រឹត្តនូវទង្វើរដ៏ខ្មាសអៀន…
ការឈរដោយចិត្តក្លាហាន
កាលអ្នកស្រីថេរីសា ប្រេគេរ៉ូវ៉ា(Teresa Prekerowa) នៅក្នុងវ័យជំទង់ ពួកកងទ័ពណាហ្ស៊ី បានលើកទ័ពពីប្រទេសអាឡឺម៉ង់ ចូលឈ្លានពានប្រទេសប៉ូឡូញ ដែលជាប្រទេសកំណើតរបស់គាត់ នៅដើមដំបូងនៃសង្គ្រាមលោកលើកទី២។ ពេលនោះជាពេលចាប់ផ្តើមនៃអំពើប្រល័យពូជសាសន៍ នៅពេលដែលអ្នកជិតខាងរបស់គាត់ ដែលជាជនជាតិយូដា(ឬជ្វីប) បានចាប់ផ្តើមបាត់ខ្លួន ដោយពួកណាហ្ស៊ីបានចាប់ខ្លួន។ ដូចនេះ អ្នកស្រីថេរីសា និងជនរួមជាតិប៉ូឡូញរបស់គាត់ បានប្រថុយជីវិត ដើម្បីជួយសង្រ្គោះអ្នកជិតខាងទាំងនោះ ឲ្យរួចពីតំបន់ដែលមានការរើសអើង ក្នុងទីក្រុងវ៉រសរ និងការសម្លាប់រង្គាលរបស់ពួកណាហ្ស៊ី។ អ្នកស្រីថេរីសាក៏បានក្លាយជាអ្នកប្រវត្តិសាស្រ្តសង្គ្រាម និងប្រល័យពូជសាសន៍ ដ៏ឈានមុខ ប៉ុន្តែ គឺដោយសារតែគាត់មានចិត្តក្លាហាន នៅក្នុងការតតាំងនឹងជំនន់នៃការអាក្រក់ នោះគេក៏បានរាប់បញ្ចូលឈ្មោះគាត់ ទៅក្នុងបញ្ជីឈ្មោះមនុស្សសុចរិតក្នុងចំណោមប្រជាជាតិ នៅឯសារៈមន្ទីរប្រល័យពូជសាសន៍យ៉ាត យ៉ាសេម ក្នុងទីក្រុងយេរូសាឡិម។
យើងចាំបាច់ត្រូវមានសេចក្តីក្លាហាន ដើម្បីឈរតតាំងនឹងការអាក្រក់។ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងអេភេសូរថា “ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ”(អេភេសូរ ៦:១២)។ ជាការពិតណាស់ ការអាក្រក់ទាំងអស់នេះ គឺលើសពីលទ្ធភាព ដែលយើងអាចតតាំងម្នាក់ឯង ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានឲ្យយើង នូវធនធានខាងវិញ្ញាណដ៏ចាំបាច់(គឺគ្រឿងសឹកទាំងមូលរបស់ព្រះ) ដើម្បីឲ្យយើងអាច “ឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស”(ខ.១១)។
តើការឈរតតាំង ដោយចិត្តក្លាហាន អាចរាប់បញ្ចូលការអ្វីខ្លះ? គឺអាចរាប់បញ្ចូល ការប្រឆាំងនឹងភាពអយុត្តិធម៌ ឬការជួយការពារនរណាម្នាក់ ដែលអ្នកស្គាល់ ដែលងាយរងគ្រោះ ឬជាជនរងគ្រោះជាដើម។…
ការសុំជំនួយ
មានពេលមួយមិត្តភក្តិរបស់ខ្ញុំបានផ្ញើអ៊ីមែលមកខ្ញុំ នៅពេលយប់ជ្រៅ។ តាមពិត ថ្ងៃនោះ ខ្ញុំកំពុងតែធ្វើការថែមម៉ោង ដើម្បីជួយសមាជិកគ្រួសារម្នាក់ ដែលកំពុងមានឈឺធ្ងន់។ ដូចនេះ ខ្ញុំមិនមានពេល សម្រាប់ការរំខានក្នុងបណ្តាញសង្គមនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលព្រឹកបន្ទាប់ ខ្ញុំក៏បានបើកមើលសាររបស់មិត្តភក្តិខ្ញុំ ហើយក៏បានឃើញសំណួររបស់គាត់។ គាត់បានសួរខ្ញុំថា តើខ្ញុំមានអ្វី ដែលអាចឲ្យគាត់ជួយដែរឬទេ? ខ្ញុំក៏មានអារម្មណ៍ខ្មាសអៀន ហើយចង់ឆ្លើយប្រាប់គាត់ថា ខ្ញុំមិនមានអ្វី ឲ្យគាត់ជួយទេ ពេលនេះ។ បន្ទាប់មក ខ្ញុំក៏បានដកដង្ហើមធំ ហើយក៏បានកត់សំគាល់ឃើញថា ខ្ញុំដូចជាធ្លាប់ឮសំណួរដូចនេះ កាលពីមុនមក។
ព្រះយេស៊ូវក៏ធ្លាប់សួរសំណួរនេះ កាលទ្រង់កំពុងបំពេញព្រះរាជកិច្ចនៅលើផែនដី។ កាលទ្រង់កំពុងយាងតាមផ្លូវ ទៅកុ្រងយេរីខូ ទ្រង់ក៏បានឮបុរសពិការភ្នែកម្នាក់ ឈ្មោះបារទីមេ ស្រែកហៅឲ្យទ្រង់ជួយ។ ទ្រង់ក៏បានឈប់ ហើយសួរគាត់ នូវសំណួរស្រដៀងនឹងសំណួររបស់មិត្តភក្តិខ្ញុំថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?” (ម៉ាកុស ១០:៥១)។
សំណួរនេះ គឺគួរឲ្យរំភើបចិត្តណាស់។ សំណួរនេះបានបង្ហាញថា ព្រះយេស៊ូវ ដ៏ជាព្រះដ៏ប្រោសឲ្យជា សព្វព្រះទ័យនឹងជួយយើង។ ប៉ុន្តែ ជំហានដំបូង យើងត្រូវទទួលស្គាល់ថា យើងត្រូវការទ្រង់ ដែលនេះជាការបន្ទាបខ្លួន ដើម្បីទទួលជំនួយពីទ្រង់។ លោកបារទីមេ រស់ដោយសារការសុំទាន។ គាត់ទាល់ក្រឯកកោ ហើយក៏ប្រហែលជាកំពុងតែឃ្លានអាហារ ហើយអស់សង្ឃឹមផង។ ប៉ុន្តែ គាត់ចង់បានជីវិតថ្មី បានជាគាត់ទូលសូមឲ្យព្រះយេស៊ូវ…
កន្ទុយឱស ដែលទ្រង់បានកញ្ឆក់ចេញពីភ្លើង
ខណៈពេលដែលផ្ទះកំពុងតែត្រូវភ្លើងឆាបឆេះ ស្រ្តីដែលជាអ្នកបម្រើក្នុងផ្ទះ ក៏បានប្រញាប់រត់ចេញមកក្រៅ ទាំងភ័យស្លន់ស្លោ។ នាងបានរត់ ដោយស្រែកហៅឈ្មោះជែកគី(Jacky) ដែលជាក្មេងអាយុ៤ឆ្នាំ។
ប៉ុន្តែ ជែកគីមិនបានរត់តាមគាត់ទេ។ មនុស្សម្នាក់ដែលបានឈរមើលហេតុការណ៍នេះ នៅក្រៅផ្ទះ ក៏មានប្រតិកម្មឆ្លើយតបភ្លាមៗ ដោយឡើងឈរពីលើស្មារបស់មិត្តភក្តិរបស់គាត់។ គាត់ក៏បានឈោងទៅរកបង្អួច នៅជាន់លើ ហើយក៏បានទាញជែកគីចុះមកក្រោម ដោយសុវត្ថិភាព។ គ្រាន់តែបានជួយសង្រ្គោះជែកគីភ្លាម ដំបូលផ្ទះក៏បានបាក់ចុះមកក្រោម។ ម្តាយរបស់ក្មេងតូចជែកគី ក៏បាននិយាយថា ជែកគី គឺជា “កន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើង”។ តើអ្នកដឹងទេថា ក្មេងតូចដែលជាកន្ទុយឧសនោះ គឺជាលោកចន វេសលី(ឆ្នាំ១៧០៣-១៧៩១) ដែលជាបេសកជន ដ៏ល្បីល្បាញ។
ត្រង់ចំណុចនេះ អ្នកស្រីស៊ូសានណា វេសលី(Susanna Wesly) ដែលជាម្តាយរបស់គាត់ កំពុងតែដកស្រង់ពាក្យសម្តីរបស់លោកសាការី ជាហោរា ដែលបានផ្តល់ឲ្យនូវការបកស្រាយដ៏មានតម្លៃ អំពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់។ ហោរាសាការីបានបកស្រាយ អំពីការបើកសម្តែងដែលខ្លួនបានទទួល យ៉ាងដូចនេះថា អារក្សសាតាំងបានឈរនៅខាងស្តាំលោកយេស៊ួ ដែលជាសម្តេចសង្ឃ ដើម្បីចោទប្រកាន់លោក(៣:១)។ នោះព្រះអម្ចាស់ក៏បានស្តីបន្ទោសសាតាំងថា តើលោកយេសួរមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ?(ខ.២)។ ព្រះអម្ចាស់ក៏បានប្រាប់លោកយេសួរថា “អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ” (ខ.៤)។ បន្ទាប់មក ព្រះអម្ចាស់ក៏ប្រទាននូវការជំរុញចិត្ត និងឱកាសដល់គាត់ ដោយបន្ទូលថា “បើឯងនឹងដើរតាមផ្លូវរបស់អញ ហើយរក្សាបញ្ញើររបស់អញ…