Month: February 2020

នៅក្នុងរឿងនោះទាំងអស់គ្នា

កាល​ពី​ឆ្នាំ​១៩៩៤ ក្នុង​រយៈ​ពេល​តែ​២​ខែ​សោះ ជន​ជាតិ​ទូត​ស៊ី​មួយ​លាន​នាក់ ត្រូវ​ជន​ជាតិ​ហ៊ូទូ​សម្លាប់​រង្គាល​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ នៅ​ប្រទេស​រវ៉ាន់ដា។ បន្ទាប់​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ​បាន​បញ្ចប់ លោក​អភិបាល ចូហ្វ្រ៊ី រវូប៊ូស៊ីស៊ី(Geoffrey Rwubusisi) លើក​ទឹក​ចិត្ត​អ្នក​ស្រី​ម៉ារី ដែល​ជា​ភរិយា ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​ស្រ្តី ដែល​បាន​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់។ អ្នក​ស្រី​ម៉ារី ក៏​បាន​ឆ្លើយ​តប​ថា ក្រៅ​ពី​យំ គាត់​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់។ គាត់​ក៏​បាន​បាត់​បង់​សមាជិក​គ្រួសារ​ផង​ដែរ។ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ដ៏​ឆ្លាត​វ័យ និង​ជា​ស្វាមី​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភរិយា លោក​អភិបាល​ក៏បាន​ប្រាប់​ភរិយា​គាត់ ឲ្យ​ទៅ​នាំ​ស្រ្តី​ទាំង​ឡាយ មក​ជួប​ជុំ​គ្នា ហើយ​យំ​ជា​មួយ​ពួក​គេ។ គាត់​ដឹង​ថា ការ​ឈឺ​ចាប់​បាន​ជួយ​ឲ្យ​ភរិយា​គាត់ ត្រៀម​ខ្លួន ដើម្បី​រំលែក​ទុក្ខ​អ្នក​ដទៃ។

ពួក​ជំនុំ​គឺ​ជា​គ្រួសារ​របស់​ព្រះ ជា​កន្លែង​សម្រាប់​ចែក​រំលែក​ទុក្ខ ក៏​ដូច​ជា​ចែក​រំលែក​ក្តី​អំណរ ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ប្រើ​ពាក្យ “ទៅ​វិញ​ទៅ​មក” ដើម្បី​និយាយ​សង្កត់​ធ្ងន់​ អំពី​ការ​ពឹង​ផ្អែក​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្តូរ​ផ្តាច់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ក្តី​ស្រឡាញ់ គោរព​អ្នក​ដទៃ ឲ្យ​លើស​ខ្លួន​ឯង … រស់​នៅ​ដោយ​សុខដុម​ជា​មួយ​គ្នា”(រ៉ូម ១២:១០,១៦)។ ជាង​នេះ​ទៅ​ទៀត យើង​ត្រូវ​រឹត​ចំណង​ទាក់​ទង​ឲ្យ​កាន់​តែ​ខ្លាំង ដោយ “អរសប្បាយ​ជា​មួយ​អ្នក​ដែល​អរសប្បាយ ហើយ​កើត​ទុក្ខ​ជា​មួយ​អ្នក​កើត​ទុក្ខ”(ខ.១៥)។

ជម្រៅ និង​ទំហំនៃ​ការ​ឈឺ​ចាប់​របស់​យើង ប្រហែល​ជា​មិន​ធ្ងន់​ធ្ងរ​ដូច​អ្នក ដែល​រង​គ្រោះ​ដោយ​សារ​អំពើ​ប្រល័យ​ពូជ​សាសន៍​ឡើយ តែ​វា​ជា​ការ​ឈឺ​ចាប់​ផ្ទាល់​ខ្លួន ហើយ​ជា​រឿង​ពិត​របស់​យើង។ ដោយសារ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង នោះ​យើង​អាច​រំលែក​ទុក្ខ​លំបាក​របស់​អ្នក​ដទៃ ដើម្បី​លើក​ទឹក​ចិត្ត និង​ដើម្បី​ប្រយោជន៍​របស់​ពួក​គេ។…

យើងជាធូលីដី

មាន​ពេល​មួយ ឪពុក​វ័យ​ក្មេង​ម្នាក់​កំពុង​តែ​បាត់​បង់​ភាព​អត់​ធ្មត់។ កូន​របស់​គាត់​ដែល​ចេះ​ដើរ​តេស​តាស់​ចេះ​តែ​ស្រែក​ថា “ការ៉េម! ការ៉េម!” គាត់​ក៏​បាន​បាត់​បង់​ការ​គ្រប់​គ្រង​កូន នៅ​ក្នុង​កណ្តាល​ចំណោម​ហ្វូង​មនុស្ស​ នៅ​ក្នុង​ផ្សារ​ទំនើប។ គាត់​ក៏​បាន​ប្រាប់​កូន​គាត់​ថា គាត់​នឹង​ទិញ​ការ៉េម​ឲ្យ​វា​ញាំ តែ​គាត់​ត្រូវ​ធ្វើ​អ្វី​មួយ សម្រាប់​ម្តាយ​របស់​វា​សិន។ វា​ក៏​ស្រែកទៀត​ថា​ “អត់​ទេ! ទិញ​ការ៉េម”។ បន្ទាប់​មក រឿង​នេះ​ក៏​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ស្រ្តី​ម្នាក់ មាន​មាឌ​តូច ​មាន​សំលៀក​បំពាក់​ស្អាត​បាត ដោយ​មាន​ស្បែក​ជើង ដែល​សម​នឹង​ការ​បូប​យួរ​ដៃ​របស់​ខ្លួន។ នាង​ក៏​បាន​ចូល​មក​ជិត​ពួក​គេ។ ឪពុក​របស់​ក្មេង​ក៏​បាន​ប្រាប់​នាង​ថា​ “កូន​នេះ​ទម្រើស​ណាស់”។ ស្ត្រី​នោះ​ក៏​បាន​ញញឹម ហើយ​តប​ថា​ “ក្មេង​នេះនៅ​តូច​ណាស់។ វា​ត្រូវ​ការ​ឲ្យ​អ្នក​មាន​ចិត្ត​អត់​ធ្មត់ នឹង​មាន​ភាព​ជិត​ស្និទ្ធ​ចំពោះ​វា”។ រឿង​នេះ​មិន​បាន​បញ្ចប់​ភ្លាម​ៗ​ទេ តែ​ពាក្យ​លើក​ទឹក​ចិត្ត​របស់​ស្រ្តី​នោះ គឺ​ជា​អ្វី​ដែល​ឪពុក​នឹង​កូន​នោះ​ត្រូវ​ការ​ក្នុង​ពេល​នោះ។

ពាក្យ​សម្តី​របស់​ស្រ្តី​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៣។ ក្នុង​បទ​គម្ពីរ​នេះ សេ្តច​ដាវីឌ​បានពិពណ៌នា អំពី​ព្រះ​អម្ចាស់ ដែល “​មាន​សេចក្តី​មេត្តា​ករុណា ហើយ​នឹង​អាណិត​អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ដ៏​បរិបូរ”(ខ.៨)។ បន្ទាប់​មក ទ្រង់​ក៏​បាន​មាន​បន្ទូល​ប្រៀប​ប្រដូច​ថា ព្រះ​អង្គ “មាន​ព្រះទ័យ​អាណិត​ដល់អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់​ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ”(ខ.១៣)។ ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​យើង “ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ”(ខ.១៤)។ ព្រះ​អង្គ​ជ្រាប​ថា យើង​តូច ហើយ​ផុយ​ស្រួយ។

យើង​ច្រើន​តែ​ជួប​បរាជ័យ ហើយ​ងាយ​នឹង​មាន​អារម្មណ៍​ថា​ពិបាក​ពេក ដោយ​សារ​ការ​អ្វី​ដែល​ពិភព​លោក​ដ៏​ធំ​នេះ​បាន​ផ្តល់​ឲ្យ​យើង។ តែ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​វរបិតា​នៃ​យើង​មាន​ព្រះ​ទ័យ​អត់​ធ្មត់…

នាំការសរសើរ ទៅដល់ចុងបំផុតនៃផែនដី

សព្វ​ថ្ងៃ​នេះ ការ​ប្រើ​ប្រាស់​ផែន​ទី​កាន់​តែ​មាន​ការ​ពេញ​និយម។ ជា​ទូទៅ យើង​អាច​ដឹង អំពី​ទី​កន្លែង​ដែល​គេ​គូ​ផែន​ទី​នី​មួយ​ៗ ដោយ​មើល​ទៅ​ចំណុច​កណ្តាល​នៃ​ផែន​ទី​នោះ។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​គិត​ថា ផ្ទះ​របស់​យើង​ស្ថិត​នៅ​ក្នុង​ចំណុច​កណ្តាល​នៃ​ពិភព​លោក ដូច​នេះ យើង​ក៏​បាន​គូស​ចំណាំ​ទីតាំង​ផ្ទះ​របស់​យើង​នៅ​លើ​ផែនទី ដោយ​គូស​ចំណុចមូល​ខ្មៅ​តូច​មួយ​ពី​លើ​វា ហើយ​គូស​ខ្សែ ឬ​បន្ទាត់​ចេញ​ពី​ចំណុច​ខ្មៅ​នោះ។ ក្រុង​ដែល​នៅ​ក្បែរ​តំបន់​យើង​រស់​នៅ ប្រហែល​ជា​នៅ​ខាង​ជើង ចម្ងាយ​តែ​៥០​គីឡូ​ម៉ែត្រ ឬ​ស្ថិត​នៅ​ចម្ងាយ​ផ្លូវ​ដែល​ត្រូវ​បើក​បរ​រយៈ​ពេល​មួយ​ម៉ោង ប៉ុន្តែ យើងពិពណ៌នា​អំពី​ទីតាំង​ទាំង​នោះ ដោយ​ធៀប​នឹង​ទីតាំង​ដែល​យើង​កំពុង​តែ​ស្ថិត​នៅ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​អំពី​បទគម្ពីរ​ទំនុក​ដំកើង ដែល​បាន​គូស “ផែនទី” ដោយ​ផ្អែក​ទៅ​លើ​ទីតាំង​របស់​ព្រះ​វិហារ​របស់​ព្រះ​អម្ចាស់ ក្នុង​សម័យ​សញ្ញាចាស់ ហេតុ​នេះ​ហើយ គេ​បាន​យក​ទីតាំង​របស់​ទីក្រុង​យេរូសាឡិម ជា​ចំណុច​កណ្តាល​នៃ​ផែន​ទី​ភូមិ​សាស្រ្ត​នៃ​ព្រះ​គម្ពីរ​។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៤៨ ស្ថិត​ក្នុង​ចំណោម​បទ​គម្ពីរ​ទំនុក​ដំកើង​ជា​ច្រើន ដែល​ពោល​សរសើរ​ទី​ក្រុង​យេរូសាឡិម​។  គឺដូច​មាន​សេចក្តី​ចែង​ថា​ “ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ខ្ញុំ គឺ​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់ ឯ​ភ្នំ​ស៊ីយ៉ូន​នៅ​ទិស​ខាង​ជើង នោះ​មាន​លំអរ ដោយ​នៅ​លើ​ទី​ខ្ពស់ ជា​ទី​រីករាយ​ចិត្ត​ដល់​ផែនដី​ទាំង​មូល គឺ​ជា​ទី​ក្រុង​នៃ​មហាក្សត្រ​ដ៏​ធំ”(ខ.១-២)។ ដោយសារ “ទ្រង់​ជា​ទី​ពឹង​នៅ​ក្នុង ព្រះរាជ​វាំង​នៃ​ក្រុង​នោះ នោះ ព្រះអង្គ​នឹង​តាំង​ទី​ក្រុង​នោះ ឲ្យ​នៅ​ជាប់​ជា​រៀងរាប​ដរាប​ទៅ(ខ.៣,៨)។ ព្រះ​កិត្ត​នាម​របស់​ព្រះ​អង្គ​បាន​ចាប់​ផ្តើម​ឮ​សុះ​សាយ ពី​ព្រះ​វិហារ​នៃ​ទីក្រុង​យេរូសាឡិម ទៅ​ដល់​ចុង​បំផុត​នៃ​ផែនដី​(ខ.៩-១០)។

ផ្ទះ​របស់​យើង​មិន​ស្ថិត​នៅ​ក្នុង​ចំណុច​កណ្តាល នៃ​ផែនទី​របស់​ព្រះ​គម្ពីរ​ឡើយ បើ​សិន​ជា​ផ្ទះ​របស់​អ្នក​មិន​ស្ថិត​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម​ទេ​នោះ។ តែ​តំបន់​ដែល​អ្នក​កំពុង​តែ​រស់​នៅ ក៏​សំខាន់​ដូច​តំបន់​ដទៃ​ទៀត​ផង​ដែរ ព្រោះ​ព្រះ​ជាម្ចាស់ ​នៅ​តែ​បន្ត​ត្រាស់ហៅ​យើង ឲ្យ​នាំ​ការ​សរសើរ​ព្រះ​នាម​ព្រះ​អង្គ ទៅ​ដល់​ចុង​បំផុត​នៃ​ផែន​ដី​(ខ.១០)។…

តើកិច្ចការដែលយើងធ្វើសំខាន់ឬទេ?

មាន​ពេល​មួយ ខ្ញុំ​បាន​និយាយ ទាំង​ដក​ដង្ហើម​ធំ​ថា ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទេ បើ​កិច្ចការ​ច្រើន​យ៉ាង​នេះ។ សម្លេង​របស់​មិត្ត​ភក្តិ​ខ្ញុំ​បាន​បន្លឺ​ឡើង ចេញ​ពី​ទូរស័ព្ទ​ថា ខ្ញុំ​ត្រូវ​ឲ្យ​តម្លៃ​ខ្លួន​ឯង ព្រោះ​ខ្ញុំ​បាន​សម្រេច​នូវ​កិច្ច​ការ​ជា​ច្រើន។ បន្ទាប់​មក គាត់​ក៏​បាន​រៀប​រាប់ អំពី​កិច្ច​ការ​ជា​ច្រើន​ដែល​​ខ្ញុំ​អាច​ធ្វើ​បាន ដែល​មាន​ដូច​ជា ការថែ​ទាំ​សុខ​ភាព​បាន​ល្អ ការ​សម្រេច​ការងារ ការ​បញ្ចប់​ការ​សិក្សា​បាន​និទេ្ទស​ល្អ ការ​និពន្ធ​សៀវភៅ និង​ការ​ទៅ​រៀន​នៅ​សាលា​ព្រះ​គម្ពីរ​ជា​ដើម។ ខ្ញុំ​ចង់​ធ្វើ​កិច្ច​ការ​ទាំង​អស់​នេះ​ ថ្វាយ​ព្រះ​ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បែរ​ជា​ផ្តោត​ទៅ​លើ​ព្រះ តិច​ជាង​កិច្ចការ​អ្វី​ដែល​ខ្ញុំកំពុង​ធ្វើ ឬ​ខ្ញុំ​ប្រហែល​ជា​កំពុង​តែ​ព្យាយាម​ធ្វើ​កិច្ចការ​ច្រើន​ពេក។

សាវ័ក​ប៉ុល​បាន​រំឭក​ពួក​ជំនុំ​នៅ​ក្រុង​កូល៉ុស​ថា ពួក​គេ​ត្រូវ​រស់​នៅ ក្នុង​ជីវិត​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ។ ការ​អ្វី​ដែល​ពួក​គេធ្វើ​ជា​រៀង​រាល់​ថ្ងៃ មិន​សូវ​សំខាន់​ដូច​របៀប​ដែល​ពួក​គេ​ធ្វើ​ការ​ទាំង​អស់​នោះ​ឡើយ។ ពួក​គេ​ត្រូវ​ធ្វើ​កិច្ចការ ដោយ “ក្តីអាណិត ចិត្ត​សប្បុរស ការ​បន្ទាប​ខ្លួន សេចក្តី​សំឡូត និង​ចិត្ត​អត់​ធ្មត់”(កូល៉ុស ៣:១២) ដោយ​ការ​អត់​ឱន​ទោស និងសំខាន់​បំផុត គឺ​ត្រូវ​មាន​ក្តី​ស្រឡាញ់(ខ.១៣-១៤) ហើយ “ត្រូវ​ធ្វើ​ការ​គ្រប់​យ៉ាង ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ”(ខ.១៧)។ ការ​ប្រព្រឹត្ត​របស់​ពួក​គេ មិន​ត្រូវ​ឃ្លាត​ចាក​ពី​ការ​រស់​នៅ តាម​គំរូ​ព្រះ​គ្រីស្ទ​នោះ​ឡើយ។

ការ​អ្វី​ដែល​យើង​ធ្វើ គឺ​សំខាន់ តែ​របៀប​ដែល​យើង​ធ្វើ មូល​ហេតុ និង​អ្នក​ដែល​យើង​ធ្វើ​សម្រាប់ គឺ​កាន់​តែ​សំខាន់។ ជារៀង​រាល់​ថ្ងៃ តើ​យើង​ចង់​សម្រេច​ចិត្ត​ធ្វើ​ការ ដោយ​ចិត្ត​តប់​ប្រម៉ល់ ឬ​ចង់​ធ្វើ​ការ​តាម​របៀប ដែល​ថ្វាយ​ព្រះ​កិត្តនាម​ដល់ព្រះ​អង្គ ហើយ​ស្វែង​រក​អត្ថ​ន័យ…

ពាក្យទំនួញរបស់ម័រស៊ី

ឪពុក​របស់​ម័រស៊ី(Mercy) អះ​អាង​ថា គាត់​មាន​ជំងឺ ដោយ​សារ​ត្រូវ​អំពើ​អាប​ធ្មប់។ តែ​តាម​ពិត គាត់​កើត​ជម្ងឺ​អេដស៍។ ពេល​គាត់​ស្លាប់ ម័រស៊ី​ដែល​ជា​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ម្តាយ​របស់​នាង។ ប៉ុន្តែ ម្តាយ​របស់​នាង​ក៏​មាន​ជម្ងឺ​ផង​ដែរ ហើយ​បី​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​លា​ចាក​លោក។ ចាប់​តាំង​ពី​ពេល​នោះ​មក បង​ស្រី​របស់​ម័រស៊ីក៏​បាន​ចិញ្ចឹម​បង​ប្អូន​បង្កើត​ទាំង​៥​នាក់។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​ម័រស៊ី​បាន​ចាប់​ផ្តើម​សរសេរ​កំណត់​ហេតុ ​អំពី​ការឈឺ​ចាប់​ដ៏​ជ្រៅ​របស់​នាង។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​ហោរា​យេរេមា ដែល​បាន​សរសេរ​កំណត់​ហេតុ​ អំពី​ការ​ឈឺ​ចាប់​របស់​ខ្លួន​ផង​ដែរ។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​បរិទេវ គាត់​បាន​កត់​ទុក​នូវ​អំពើ​ឃោរ​ឃៅ​ដែល​កង​ទ័ព​របស់​ចក្រ​ភព​បាប៊ីឡូន បាន​ធ្វើ​មក​លើជន​ជាតិ​យូដា។ ចិត្ត​របស់​លោក​យេរេមា​ក៏​បាន​សោក​សង្រេង ចំពោះ​ជន​រង​គ្រោះ​ ដែល​នៅ​ក្មេង​ជាង​គេ​ផង​ដែរ។ គឺដូច​ដែល​គាត់​បាន​ពោល​ថា “ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​ការបំផ្លាញ​​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ កូន​តូច​នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង”(២:១១)។ ប្រ​ជា​ជន​យូដា​ធ្លាប់​មាន​ប្រវត្តិ​បះ​បោរ និង​មិន​អើរ​ពើរ​ចំពោះ​ព្រះ​ជាម្ចាស់ ប៉ុន្តែ កូន​ៗ​របស់​ពួក​គេ​ក៏​បាន​ទទួល​ផល​វិបាក​ផង​ដែរ។ ត្រង់​ចំណុច​នេះ លោក​យេរេមា​បាន​សរសេរ​ថា “វា​សួរ​ដល់​ម្តាយ​ថា តើ​អង្ករ​នឹង​ស្រា​ទំពាំងបាយជូរ​នៅ​ឯ​ណា​ក៏​វា​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូង​ម្តាយ”(ខ.១២)។

គេ​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​លោក​យេរេមា​មិន​បដិសេធ​ព្រះ​ជា​ម្ចាស់ នៅ​ពេល​ដែល​គាត់​រង​ទុក្ខ​វេទនា? គាត់​មិន​បានបដិសេធ​ព្រះ​អង្គ​ឡើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​ជំរុញ​អ្នក​ដែល​នៅ​រស់​ថា “​ចូរក្រោក​ឡើង​ទាំង​យប់ ហើយ​ស្រែក​នៅ​ពេល​ដើរ​យាម​ចុះ ត្រូវ​ឲ្យ​ចាក់​ចិត្ត​នាង​ចេញ ដូច​ជា​ទឹក​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ចូរ​ប្រទូល​ដៃ​ឡើង​ទៅ​ឯ​ទ្រង់ ដើម្បី​អង្វរ​ឲ្យ​បាន​ជីវិត​នៃ​ក្មេង​តូចៗ​របស់​នាង”(ខ.១៩)។

ពេល​ដែល​យើង​មាន​ការ​ឈឺ​ចាប់ យើង​ចាំ​បាច់​ត្រូវ​ចាក់​បង្ហូរ​ចិត្ត​របស់​យើង​…

បន្តរត់តាមផ្លូវត្រូវ

លោក​ដាវីឌ ប្រោន(David Brown) ជា​កីឡាករ​ជន​ពិការ​របស់​អាមេរិក ដែល​បាន​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិក។ គាត់​បាន​ក្លាយ​ជា​កីឡាករ​រត់​ប្រណាំង​​ពិការ​ភ្នែក ដែល​រត់​លឿន​ជាង​គេ ហើយ​ក៏​បាន​ប្រកាស់​ថា គាត់​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ប្រកួត ដោយ​សារ​ព្រះ​ជា​ម្ចាស់ ការ​លើក​ទឹក​ចិត្ត​របស់​ម្តាយ​គាត់(កុំ​ឲ្យ​អង្គុយ​មួយ​កន្លែង) និង​អ្នក​រត់​នាំផ្លូវ​គាត់ គឺ​លោក​យេរ៉ូម អេវើរី(Jerome Avery) ដែល​ជា​អតីតៈ​កីឡាករ​រត់​ប្រណាំង។ អ្នក​ទាំង​ពីរ​បាន​រត់​ទន្ទឹម​គ្នា ដោយ​មាន​ខ្សែ​តូច​មួយ​ចង​ភ្ជាប់​ម្រាម​ដៃ​របស់​លោក​ប្រោន ជា​មួយ​នឹង​ម្រាម​ដៃ​របស់​លោក​យេរ៉ូម ហើយ​លោក​យេរ៉ូម​ក៏​បាន​នាំ​ផ្លូវ​លោក​ប្រោន រហូត​ដល់​បាន​ទទួល​ជ័យ​ជម្នះ ដោយ​ប្រើ​ពាក្យ​សម្តី និង​ការ​ប៉ះ​ដៃ។​

លោក​ប្រោន​បាន​និយាយ​ថា កិច្ចការ​សំខាន់​បំផុត​ដែល​គាត់​ត្រូវ​ធ្វើ គឺ​ត្រូវ​ស្តាប់​សម្លេង​របស់​លោក​យេរ៉ូម ពុំ​នោះ​ទេ គាត់​មុខ​ជា​រត់​ចេញ​ពី​ផ្លូវ​កោង ដែល​មាន​ចម្ងាយ​២០០​ម៉ែត្រ​នោះ ដោយ​មិន​ដឹង​ខ្លួន។ លោក​ប្រោន​បាន​និយាយ​ទៀត​ថា ជា​រៀង​រាល់​ថ្ងៃ អ្នក​ទាំង​ពីរ​បាន​សាក​ល្បង​យុទ្ធ​សាស្រ្ត​រត់​ប្រណាំង​ជា​ច្រើន ដោយ​ទំនាក់​ទំនង​គ្នា តាម​រយៈ​ការ​និយាយ ​និង​ការ​ប៉ះ​គ្នា។

ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ យើង​ក៏​កំពុង​តែ​រត់​ប្រណាំង​ផង​ដែរ ដោយ​យើង​មាន​ពរ​ណាស់ ដែល​មាន​ព្រះ​ជា​ម្ចាស់ ធ្វើជា​អ្នក​នាំ​ផ្លូវ​យើង។ ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​ព្រះ​ជំនួយ​របស់​យើង ដឹក​នាំ​យើង​គ្រប់​ជំហាន ពេល​ដែល​យើង​អនុញ្ញាតឲ្យ​ព្រះ​អង្គ​នាំ​ផ្លូវ​យើង។ បទ​គម្ពីរ ១យ៉ូហាន ២:២៦-២៧ បាន​ចែង​ថា “​ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ដំណើរ​នៃ​ពួក​អ្នក​ដែល​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ រីឯ​ដំណើរ​ដែល​ទ្រង់​ចាក់​លាប​ឲ្យ នោះ​ក៏​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ពិត ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​បង្រៀន​ពី​ការ​អ្វី​ទេ ប៉ុន្តែ​ដូច​ជា​ដំណើរ​ចាក់​លាប​នោះ បាន​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ ហើយ​មិន​មែន​ជា​សេចក្តី​កំភូត​ទេ គឺ​ជា​សេចក្តី​ពិត​វិញ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ…

សេចក្តីស្រឡាញ់ដែលនាំមកនូវការផ្លាស់ប្តូរ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​មើល​តំបន់​ក្រី​ក្រ នៅ​ទី​ក្រុង​សាន់​តូ ដូ​មី​ហ្គោ ក្នុង​សាធារណៈ​រដ្ឋ​ដូមីនីខិន។ ខ្ញុំ​បាន​ឃើញ​ផ្ទះ​ដែល​គេ​បាន​សង់​ពី​សន្លឹក​ស័ង្ក​សី ដោយ​មាន​ខ្សែ​ភ្លើង​រណេង​រណោង​នៅ​ពី​លើ។ នៅ​ទីនោះ ខ្ញុំ​មាន​ឯក​សិទ្ធិ​នៅ​ក្នុង​ការ​សម្ភាស​ក្រុម​គ្រួសារ​ទាំង​ឡាយ  ហើយ​ក៏​បាន​ឮ​ពួក​គេ​ប្រាប់​ខ្ញុំ​ថា មាន​ព្រះ​វិហារ​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​កំពុង​តែ​ជួយប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អត់​ការងារ​ធ្វើ ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន និង​អំពើ​ឧក្រិដ្ឋ។

នៅ​តាម​ផ្លូវ​ដ៏​តូច​ចង្អៀត​មួយ ខ្ញុំ​ក៏​បាន​ឡើង​តាម​ជណ្តើរ​ដែល​ទ្រេត​ទ្រោត ចូល​ទៅ​ក្នុង​បន្ទប់​តូច​មួយ ដើម្បី​សម្ភាស​ស្រ្តីម្នាក់ និង​កូន​ប្រុស​របស់​គាត់។  ប៉ុន្តែ មួយ​សន្ទុះ​ក្រោយ​មក មាន​មនុស្ស​ម្នាក់​បាន​ឡើង​មក​រក​យើង​ទាំង​ប្រញាប់​ប្រញាល់ ហើយ​ប្រាប់​យើង​ឲ្យ​ឆាប់​ចាក​ចេញ​ពី​តំបន់​នេះ ជា​បន្ទាន់។ គេ​ជឿ​ថា មេ​ជើង​កាង​ម្នាក់​ដែល​ចូល​ចិត្ត​ដើរ​កាន់​កាំបិត​ផ្គាក់ កំពុង​តែ​ប្រមូល​ជើង​កាង​មួយ​ក្រុម ដើម្បី​ចាំ​វាយ​ឆ្មក់​យើង។

យើង​ក៏​បាន​ទៅ​មើល​តំបន់​ក្រីក្រ​មួយ​ទៀត តែ​នៅ​ទីនោះ យើង​មិន​មាន​រឿង​អ្វី​ទេ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ពី​មូល​ហេតុ​។ តាម​ពិត ពេល​ដែល​ខ្ញុំ​ទៅ​សួរ​សុខ​ទុក្ខ​តាម​ផ្ទះ​នីមួយ​ៗ អ្នក​ដឹក​នាំ​ក្រុម​ជើង​កាង​បាន​ឈរ​នៅ​ខាង​ក្រៅ ដើម្បី​ការពារ​យើង។ ព្រះ​វិហារ​ក្នុង​តំបន់​នោះ បាន​ផ្តល់​អាហារ និង​ការ​អប់​រំ​ដល់​កូន​ស្រី​គាត់ ហើយ​ដោយ​សារ​គ្រីស្ទ​បរិស័ទ​បាន​ជួយទំនុក​បម្រុង​នាង នោះ​គាត់​ក៏​បាន​ឈរ​ការពារ​យើង​ផង​ដែរ។

នៅ​ក្នុង​ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ នៅ​លើ​ភ្នំ ព្រះ​អង្គ​បាន​បង្ហាញ​ឲ្យ​គេ​ស្គាល់​ស្តង់​ដា​នៃ​សេចក្តី​ស្រឡាញ់ ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន។ សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ បាន​ឱប​ក្រសោប​យក​មនុស្ស​ល្អ ក៏​ដូច​ជា​មនុស្ស​អាក្រក់(ម៉ាថាយ ៥:៤៣-៤៥) ដោយ​ឈោង​ទៅ​រក​អ្នក​ដែល​នៅ​ក្រៅ​វង្វង់​គ្រួសារ និង​មិត្ត​ភាព គឺ​អ្នក​ដែល​មិន​ស្រឡាញ់យើង​(ខ.៤៦-៤៧)។ នេះ​ជា​ប្រភេទ​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ​(ខ.៤៨) គឺ​ប្រភេទ​នៃ​ក្តី​ស្រឡាញ់​ដែល​នាំ​មក​នូវ​ព្រះ​ពរដល់​មនុស្ស​ម្នាក់​ៗ។

ខណៈ​ពេល​ដែល​អ្នក​ជឿ​ព្រះ​នៅ​ទីក្រុង​សាន់តូ ដូមីហ្គោ បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​នេះ តំបន់​ក្រីក្រ​ទំាង​នោះ ក៏​បាន​ចាប់​ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ។ មនុស្ស​ជា​ច្រើន​មាន​ជីវិត​ផ្លាស់​ប្រែ។…

Wuhan Corona Virus: តើគ្រីស្ទបរិស័ទត្រូវឆ្លើយតបយ៉ាងដូចម្តេច?

សូម​អាន   លីព ២:៣-៤ : តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង។

ហេតុ​​អ្វី​ជំងឺ​ប្រភេទ​នេះ បាន​កើត​ឡើង​ថ្មី​ម្តង​ទៀត? តើ​ត្រូវ​បន្ទោស​នរណា?

ខ្ញុំ​ជឿ​ជាក់​ថា បច្ចុប្បន្ន​នេះ នរណា​ៗ​ក៏​និយាយ​អំពី​ជម្ងឺ​នេះ​ដែរ។ វា​បាន​ក្លាយ​ជា​រឿង​ដែល​គេ​លើក​មក​និយាយ​ច្រើន​ជាង​គេ នៅ​តាម​បណ្តាញ​សង្គម ឬ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ ដូច​នេះ ​មាន​មនុស្ស​កាន់​តែច្រើន​ដែល​ងាយ​នឹង​ធ្វើ​ការ​ស្តី​បន្ទោស​ផ្សេង​ៗ មកលើ​ក្រុ​ម​មនុស្ស ឬ​ស្ថាប័ន​ណា​មួយ។​ ពេល​ដែល​ខ្ញុំ​ឃើញ​គេ​ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​ដូច​នេះ…

ភ្លើងដែលបរិសុទ្ធ

បន្ទាប់​ពី​មាន​ភាព​រាំង​ស្ងួត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ភ្លើង​ឆេះ​ព្រៃ​បាន​កើត​ឡើង​ នៅ​រដ្ឋ​កាលីហ្វូញ៉ា​ខាង​ត្បូង ហើយបាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​គិត​ថា ព្រះ​បាន​បណ្តាល​ឲ្យ​គ្រោះ​មហន្ត​រាយ​នេះ​កើត​ឡើង។ ទស្សនៈ​ដ៏​រំខាន​នេះ កាន់​តែ​មាន​ភាព​ធ្ងន់​ធ្ងរ ពេល​ដែល​ប្រភព​ពត៌​មាន​ខ្លះ បាន​ចាប់​ផ្តើម​ហៅ​ភ្លើង​ឆេះ​ព្រៃ​ថា ភ្លើង​បរិសុទ្ធ។ អ្នក​ដែល​មិន​សូវ​ស្គាល់​តំបន់​នោះ មិន​បាន​ដឹង​ទេ​ថា តាម​ពិត​គេ​បាន​ប្រើ​ពាក្យ​នេះ សំដៅ​ទៅ​លើ​តំបន់​មួយ ដែល​មាន​ឈ្មោះ​ថា ជ្រលង​ភ្នំ​ជីម​ដ៏​បរិសុទ្ធ។  ប៉ុន្តែ ជីម​ដ៏​បរិសុទ្ធ ជា​ឈ្មោះ​របស់​នរណា? យោង​តាម​ប្រវត្តិ​សាស្រ្ត​ប្រចាំ​តំបន់​នេះ បាន​ឲ្យ​ដឹង​ថា គាត់​គឺ​ជា​អ្នក​ចិញ្ចឹម​ឃ្មុំនៅ​សតវត្សរ៍​ទី​១៩។ គាត់​មាន​ការ​ទាស់​ប្រឆាំង​នឹង​ជំនឿ​សាសនា​ខ្លាំង​ណាស់ ហើយ​ក៏​ចូល​ចិត្តរអ៊ូរទាំ​ច្រើន​ផង បាន​ជា​អ្នក​ជិត​ខាង​គាត់​បាន​ដាក់​រហ័ស​នាម​ឲ្យ​គាត់​ថា “ជីម​ដ៏​បរិសុទ្ធ” ក្នុង​ន័យ​ចម្អក​ឲ្យ​គាត់។

ក្នុង​ព្រះ​គម្ពីរ​លូកា ជំពូក​៣ យើង​ឃើញ​ថា លោក​យ៉ូហាន បាទីស្ទ​បាន​លើក​ឡើង អំពី​ពីធី​បុណ្យ​ជ្រមុជ​ដោយ “ព្រះវិញ្ញាណ​បរិសុទ្ធ និង​ភ្លើង”។ ត្រង់​ចំណុច​នេះ គាត់​ក៏​មាន​មូល​ហេតុ​របស់​គាត់​ផង​ដែរ(លូកា ៣:១៦)។ គាត់​ប្រហែលជា​នឹក​ចាំ អំពី​បទ​ទំនាយ​របស់​ហោរា​ម៉ាឡាគី ដែល​បាន​ចែង អំពី​ព្រះ​មែស៊ី និង​ភ្លើង​ឆេះ​បន្សុទ្ធ(៣:១-៣ ៤:១)។ ប៉ុន្តែ ទាល់​តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បាន​យាង​ចុះ​មក ដូច​ជា​ខ្យល់ និង​ភ្លើង មក​លើ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ហើយ ទើប​បទទំនាយ​របស់​លោក​ម៉ាឡាគី និង​លោក​យ៉ូហាន​បាន​សម្រេច​(កិច្ចការ ២:១-៤)។

ភ្លើង​នៅ​ក្នុង​បទ​ទំនាយ របស់​លោក​យ៉ូហាន មិន​មែន​ជា​អ្វី​ដែល​គេ​បាន​រំពឹង​គិត​នោះ​ទេ។  ភ្លើង​នោះ​ចេញ​មក​ពី​ព្រះ​ជាម្ចាស់ ហើយ​នាំ​ឲ្យ​គេ​មាន​ចិត្ត​ក្លាហាន នៅ​ក្នុង​ការ​ប្រកាស់ អំពី​ព្រះ​មែស៊ី និង​ភ្លើង​ដ៏​បរិសុទ្ធ។…

ពេលដែលមានភាពស្រស់ស្អាត

នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ក្នុង​ខែ​មករា ខ្ញុំ​បាន​ក្រោក​ឡើង ដោយ​ចិត្ត​រំពឹង​ថា ខ្ញុំ​នឹង​បាន​ឃើញ​ទេស​ភាព​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ នៅ​ក្នុង​ពាក់​កណ្តាល​នៃ​រដូវ​រងា ដែល​បាន​ស្វាគមន៍​ខ្ញុំ​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក​ហើយ។ មើល​ទៅ​ទេស​ភាព​នោះ ខ្ញុំ​មិន​ឃើញ​អ្វី​ក្រៅ​ពី​ស្មៅ​ពណ៌​ត្នោត​ខ្ចី  ដែល​ផុស​ឡើង​ពី​ស្រទាប់ព្រឹល និង​ផ្ទៃ​មេឃ​ពណ៌​ប្រផេះ ព្រម​ទាំង​ដើម​ឈើ​ដែល​រុះ​ស្លឹក​អស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​ចំណុច​ដែល​ខុស​ប្លែក​ ដែល​កើត​មាន​ថ្មី​ៗ​ ​ផង​ដែរ។ អាកាស​ធាតុ​ដែល​ចុះ​ត្រជាក់​ខ្លាំង បាន​ធ្វើ​ឲ្យ​ដើម​ឈើ និង​ស្មៅ ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ទឹកកក​តូច​ល្អិត​ស្រួច​ៗ ដូច​គ្រីស្តាល់​។ ទេស​ភាព​ដ៏​សោះ​កក្រោះ និង​គួរ​ឲ្យ​ធុញ​ទ្រាន់​នោះ ក៏​បាន​ប្រែ​ក្លាយ​ជា​ទេសភាព​ដ៏​ស្រស់​ស្អាត ដោយ​ពន្លឺ​ដែល​ចាំង​ផ្លេក​ៗ នៅ​ពេល​ថ្ងៃ គួរ​ឲ្យ​ទស្សនា ដោយ​ចិត្ត​ស្ងប់​ស្ងែង។

ជួន​កាល យើង​មើល​ទៅ​បញ្ហា​របស់​យើង ដោយ​មិន​បាន​ប្រើ​សេចក្តី​ជំនឿ។ យើង​មើល​ឃើញ​តែ​ការ​ឈឺ​ចាប់ ការ​ភ័យខ្លាច​ និង​ភាព​អស់​សង្ឃឹម ដែល​ស្វាគមន៍​យើង​រៀង​រាល់​ពេល​ព្រឹក ប៉ុន្តែ យើង​បាន​មើល​រំលង​លទ្ធ​ភាព ដែល​យើង​អាច​មើលឃើញ​រឿង​ផ្សេង​ពី​នេះ។ ពេល​នោះ យើង​មើល​មិន​ឃើញ​ភាព​ធូរ​ស្បើយ ការ​លូត​លាស់ ឬ​ជ័យ​ជម្នះ តាម​រយៈ​អំណាច​ចេស្តា​របស់​ព្រះ​នោះ​ទេ។ តែ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា មាន​តែ​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ ដែល​អាច​ជួយ​ចម្លង​យើង ឲ្យ​ផុត​ពេល​ដ៏​ពិបាក​នោះ​បាន។  ព្រះ​អង្គ​ជួស​ជុល​ចិត្ត​ដែល​ខ្ទេច​ខ្ទាំ និង​រំដោះ​មនុស្ស​ឲ្យ​រួច​ពី​ចំណង។ ព្រះ​អង្គ​កម្សាន្ត​ចិត្ត​មនុស្ស​ដែល​សោក​សង្រេង ដោយ​ប្រទាន “​ភួង​លំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ជំនួស​សេចក្តី​សោកសៅ”(អេសាយ ៦១:៣)។

ព្រះ​អង្គ​មិន​គ្រាន់​តែ​សព្វ​ព្រះ​ទ័យ ឲ្យ​យើង​មាន​ចិត្ត​រីក​រាយ​ឡើង​វិញ ពេល​ដែល​យើង​មាន​បញ្ហា​ប៉ុណ្ណោះ​ឡើយ ​តែ​ព្រះអង្គ​ក៏​ជា​ក្តី​សង្ឃឹម​របស់​យើង ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក។ ចូរ​យើង​ងាក​ទៅ​រក​ព្រះ​ជា​ម្ចាស់…