ការនិយាយបង្វៀង ដោយប្រថុយ
មានពេលមួយ ហាលេយ(Harley)គិតថា នាងកំពុងតែចំណាយពេលឥតប្រយោជន៍ ជាមួយភ្នាក់ងាររបស់ក្រុមហ៊ុនធានារ៉ាប់រង ដែលបានទទូលឲ្យនាងទៅជួបពួកគេសារជាថ្មីទៀត។ ហាលេយគិតថា ពួកគេនឹងព្យាយាមនាំនាងទិញកញ្ចប់ធានារ៉ាប់រង ដែលគួរឲ្យធុញទ្រាន់នោះទៀតហើយ ប៉ុន្តែ នាងបានសម្រេចចិត្តថា នាងនឹងប្រើពេលជួបគ្នានោះឲ្យមានប្រយោជន៍បំផុត ដោយឆ្លៀតឱកាសនិយាយប្រាប់ពួកគេ អំពីសេចក្តីជំនឿរបស់នាង។
ពេលដែលនាងបានកត់សំគាល់ឃើញចិញ្ចើមរបស់ភ្នាក់ងារនោះ មានរូបសាក់ នាងក៏បានសួរគាត់ អំពីរូបសាក់នោះ ដោយចិត្តស្ទាក់ស្ទើរ ហើយក៏បានដឹងថា ស្រ្តីនោះបានឲ្យគេសាក់រូបនៅលើចិញ្ចើម ព្រោះគាត់មានអារម្មណ៍ថា វានឹងនាំឲ្យគាត់មានសំណាងល្អ។ សំណួររបស់ហាលេយគឺជាការនិយាយបង្វៀងដ៏ប្រថុយ ចេញពីការជជែកជាធម្មតា អំពីរឿងហិរញ្ញវត្ថុ ប៉ុន្តែ វាបានបើកឱកាសឲ្យនាងសន្ទនាជាមួយគាត់ អំពីរឿងសំណាង និងសេចក្តីជំនឿ ពោលគឺបាននាំឲ្យនាងមានឱកាសជជែក អំពីមូលហេតុដែលនាងពឹងផ្អែកលើព្រះយេស៊ូវ។ ការចំណាយពេលដែលនាងគិតថា ឥតប្រយោជន៍ បានប្រែក្លាយពេលជួបគ្នា ដែលព្រះទ្រង់បានរៀបចំ។
ព្រះយេស៊ូវក៏ធ្លាប់យាងតាមផ្លូវវាងផងដែរ។ កាលព្រះអង្គកំពុងតែធ្វើដំណើរពីស្រុកយូដា ទៅស្រុកកាលីឡេ ព្រះអង្គបានយាងតាមផ្លូវវាង ហើយក៏បានជជែកជាមួយស្រ្តីសាសន៍សាម៉ារីម្នាក់ ដែលតាមធម្មតា គេមិននឹកស្មានថា ជនជាតិយូដានិយាយរកជនជាតិសាម៉ារីឡើយ។ ដែលអាក្រក់ជាងនេះទៀតនោះ គឺនាងជាស្រ្តីផិតក្បត់ ដែលសូម្បីតែសាសន៍សាម៉ារីដទៃទៀត ក៏ជៀសចេញពីនាងផងដែរ។ តែព្រះអង្គបានមានបន្ទូលជាមួយនាង ហើយការនេះបាននាំឲ្យមនុស្សជាច្រើនទទួលសេចក្តីសង្រ្គោះ(យ៉ូហាន ៤:១-២៦,៣៩-៤២)។
តើអ្នកនឹងទៅជួបមនុស្ស ដែលអ្នកមិនចង់ជួបឬ? តើអ្នកឧស្សាហ៍ជួបអ្នកជិតខាងណាម្នាក់ ដែលអ្នកតែងតែជៀសវាងឬទេ? ព្រះគម្ពីរបានរំឭកយើងថា យើងត្រូវត្រៀមខ្លួនជានិច្ច ដើម្បីផ្សាយដំណឹងល្អ ទោះត្រូវពេល ឬខុសពេលក្តី(២ធីម៉ូថេ ៤:២)។…
ពេលដែលយើងលែងមានបញ្ហា
ពេលដែលខ្ញុំកំពុងតែធ្វើដំណើរជិតដល់ផ្ទះ ខ្ញុំក៏បានសង្កេតឃើញទ្រនិចនាឡិការសីតុណ្ហភាពម៉ាស៊ីនឡានកំពុងតែឡើងកាន់តែខ្លាំង។ ខ្ញុំក៏បានអែបខាង ហើយពន្លត់ម៉ាស៊ីន រួចចេញក្រៅឡាន។ ផ្សែងបានហុយចេញពីគំរបក្បាលឡាន។ ខ្ញុំក៏បានរុញឡានថយក្រោយបានប្រហែលមួយម៉ែត្រ ហើយក៏បានឃើញប្រេងម៉ាស៊ីនមួយថ្លុក នៅលើដី។ ភ្លាមៗនោះ ខ្ញុំក៏បានដឹងថា មានរឿងអ្វីកើតឡើង។ រ៉ងម៉ាស៊ីនបានខូចហើយ។
ខ្ញុំក៏បានត្អូញត្អែរ។ យើងទើបតែបានចំណាយលុយជាច្រើន នៅក្នុងការជួសជុលផ្សេងទៀត។ ហេតុអ្វីវាខូចនេះខូចនោះ មិនចេះចប់សោះ? ខ្ញុំក៏បានរអ៊ូរទាំដោយចិត្តជូរល្វីង។ ហេតុអ្វីឡាននេះមិនឈប់ខូច?
តើអ្នកធ្លាប់ជួបរឿងបែបនេះទេ? ជួនកាល យើងបានជៀសចេញពីរឿងវិបត្តិមួយ ដោះស្រាយបញ្ហាមួយ ហើយបានបង់ថ្លៃឈ្នួលអ្វីមួយហើយ តែត្រូវជួបរឿងមួយទៀត។ ជួនកាល បញ្ហាទាំងនោះអាចធំជាងរឿងឡានខូចទៅទៀត។ ឧទាហរណ៍ លទ្ធផលនៃការពិនិត្យសុខភាពដែលមិននឹកស្មានដល់ ការស្លាប់ដែលមិនបានព្រៀងទុក ឬការបាត់បង់ដ៏អាក្រក់ណាមួយជាដើម។
ស្ថិតក្នុងពេលនោះ យើងស្រេកឃ្លានចង់បានពិភពលោក ដែលមានការឈឺចាប់ ឬបញ្ហាតិចជាងនេះ។ ព្រះយេស៊ូវបានសន្យាថា អ្នកជឿព្រះអង្គនឹងបានទៅរស់នៅក្នុងផែនដីថ្មី។ ព្រះអង្គបានរំឭកពួកសាវ័ករបស់ព្រះអង្គក្នុងបទគម្ពីរយ៉ូហាន ជំពូក១៦ថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ” (ខ.៣៣)។ ក្នុងជំពូកនេះ ព្រះយេស៊ូវមានបន្ទូល អំពីសេចក្តីវេទនាធ្ងន់ធ្ងរ ដែលមានដូចជាការបៀតបៀន ដោយសារជំនឿរបស់យើងជាដើម។ ប៉ុន្តែ ព្រះអង្គបានបង្រៀនថា អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងមិនជួបសេចក្តីវេទនាទាំងនោះ ជារៀងរហូតឡើយ។
បញ្ហាទំាងតូចធំ អាចធ្វើឲ្យការរស់នៅរបស់យើងមានការពិបាក។ ប៉ុន្តែ ព្រះយេស៊ូវបានសន្យាថា…
បញ្ឈប់ការនិយាយដើមគ្នា
បន្ទាប់ពីលោកឆាល សាយមុន(Charles Simeon ឆ្នាំ១៧៥៩ ដល់ ១៨៣៦) មានមុខនាទីជាអ្នកដឹកនាំ នៅព្រះវិហារព្រះត្រៃឯកបរិសុទ្ធ នៅទីក្រុងខេមប្រ៊ីជ ប្រទេសអង់គ្លេស គាត់បានជួបការប្រឆាំងអស់រយៈពេលជាច្រើនឆ្នាំ។ សមាជិកនៃពួកជំនុំភាគច្រើន ចង់ឲ្យអ្នកដែលមានតួនាទីបន្ទាប់ពីលោកសាយម៉ុន ទទួលមុខនាទីនេះ គឺមិនចង់ឲ្យគាត់ដឹកនាំទេ។ ដូចនេះ ពួកគេក៏បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីគាត់ ហើយបដិសេធការងាររបស់គាត់ ហើយពេលខ្លះ ថែមទាំងចាក់សោរទ្វារព្រះវិហារមិនឲ្យគាត់ចូលទៀត។ ប៉ុន្តែ លោកសាយម៉ុនមានចិត្តចង់ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដូចនេះ គាត់ក៏បានព្យាយាមជម្នះការនិយាយដើមនោះ ដោយបង្កើតគោលការណ៍មួយចំនួន សម្រាប់ការរស់នៅ។ គោលការណ៍មួយនោះ គឺមិនត្រូវជឿពាក្យចចាមអារ៉ាមឡើយ បើមិនប្រាកដថា វាជារឿងពិតទេនោះ ហើយគោលការណ៍មួយទៀត គឺត្រូវ “ជឿជានិច្ចថា ក្នុងរឿងវិវាទ គឺមិនត្រូវស្តាប់រឿងតែម្ខាងទេ”។
នៅក្នុងការអនុវត្តន៍នេះ លោកសាយម៉ុនបានធ្វើតាមការបង្រៀនរបស់ព្រះជាម្ចាស់ ដែលបង្គាប់រាស្រ្តព្រះអង្គ ឲ្យឈប់និយាយដើម និងនិយាយបង្ខូចគ្នា ព្រោះវានឹងស៊ីបំផ្លាញសេចក្តីស្រឡាញ់ ដែលពួកគេមាន ចំពោះគ្នាទៅវិញទៅមក។ ក្រឹត្យវិន័យមួយ ក្នុងចំណោមក្រឹត្យវិន័យ១០ប្រការរបស់ព្រះ បានឆ្លុះបញ្ចាំង អំពីព្រះទ័យរបស់ព្រះអង្គ ដែលចង់ឲ្យពួកគេរស់នៅ ដោយចិត្តពិតត្រង់។ ក្រឹត្យវិន័យនោះចែងថា “កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ”(និក្ខមនំ ២០:១៦)។ បទគម្ពីរនិក្ខមនំ ២៣:១ ក៏បានបង្គាប់ផងដែរថា “កុំឲ្យបង្កើតរឿងក្លែងក្លាយឲ្យសោះ”។
សូមយើងគិតមើលថា តើពិភពលោកមានភាពខុសប្លែកយ៉ាងណា បើសិនជាយើងម្នាក់ៗមិនដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាម…
អត្ថប្រយោជន៍នៃការផ្តោតចិត្តលើព្រះ
លោកម៉ាក ថ្វេន(Mark Twain) ដែលជាអ្នកនិពន្ធបានលើកឡើងថា ទស្សនៈ ឬការមើលឃើញដែលយើងមានចំពោះជីវិតយើង អាចមានឥទ្ធិពលមកលើជំហានបន្ទាប់របស់យើង ហើយថែមទាំងមានឥទ្ធិពលមកលើជោគវាសនារបស់យើងផងដែរ។ លោកថ្វេនបានមានប្រសាសន៍ថា “អ្នកមិនអាចពឹងផ្អែកលើភ្នែករបស់អ្នកបានទេ ពេលដែលការស្រមៃរបស់អ្នកមិនមានការផ្តោតចិត្ត”។
សាវ័កពេត្រុសក៏បាននិយាយអំពីការមើលឃើញផងដែរ ពេលដែលគាត់ឆ្លើយតប ចំពោះអ្នកសុំទានម្នាក់ ដែលជាជនពិការ។ កាលនោះ គាត់ និងសាវ័កយ៉ូហានបានជួបអ្នកសុំទាននោះ នៅច្រកទ្វារព្រះវិហារក្រុងយេរូសាឡិម ដែលមានមនុស្សអ៊ូអរ(កិច្ចការ ៣:២)។ ពេលដែលបុរសនោះសុំទានពួកគេ ពួកគេក៏បានមើលទៅគាត់ ហើយ លោកពេត្រុសក៏បានប្រាប់គាត់ថា “ចូរមើលមកយើងឯណេះ”(ខ.៤)។
តើហេតុអ្វីគាត់និយាយដូចនេះ? ក្នុងនាមជាទូតរបស់ព្រះគ្រីស្ទ លោកពេត្រុសទំនងជាចង់ឲ្យអ្នកសុំទាននោះឈប់មើលទៅចំណុចខ្វះខាតរបស់ខ្លួន ហើយថែមទាំងឈប់មើលទៅតម្រូវការផ្នែកហិរញ្ញវត្ថុផងដែរ។ ពេលគាត់មើលទៅពួកសាវ័កទាំងពីរ គាត់ក៏បានមើលឃើញភាពពិត នៃការមានជំនឿលើព្រះ។
លោកពេត្រុសក៏បានប្រាប់គាត់ថា “ឯប្រាក់ ហើយនិងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ”(ខ.៦)។ បន្ទាប់មក លោកពេត្រុសក៏បាន “ចាប់ដៃស្តាំលើកគាត់ឡើង ស្រាប់តែប្រអប់ជើង និងភ្នែកគោររបស់គាត់ មានកំឡាំងឡើងភ្លាម គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរព្រះផង”(ខ.៧-៨)។
តើមានរឿងអ្វីកើតឡើង? បុរសនោះបានមានជំនឿលើព្រះ(ខ.១៦)។ គឺដូចដែលលោកឆាល ស្ពើជិន(Charles Spurgeon) ដែលជាអ្នកផ្សាយដំណឹងល្អបានជំរុញយើងថា “ចូរឲ្យភ្នែករបស់យើងផ្តោតទៅលើព្រះអង្គតែប៉ុណ្ណោះ”។…
ឱកាសដើម្បីបង្ហាញសេចក្តីស្រឡាញ់
សារ៉ា(Sarah) មានបញ្ហាសុខភាពដ៏កម្រ ដែលបណ្តាលឲ្យថ្លោះសន្លាក់ បានជាគាត់ត្រូវពឹងផ្អែកទៅលើកៅអីអេឡិចត្រូនិច ដើម្បីផ្លាស់ទី។ នៅក្នុងការធ្វើដំណើរ ទៅកន្លែងប្រជុំកាលពីពេលថ្មីៗនេះ សារ៉ាជិះរទេះរុញទៅស្ថានីយ៍រថភ្លើង ប៉ុន្តែ ជណ្តើរយន្តក៏បានខូច។ គាត់មិនអាចទៅដល់កន្លែងឡើងជិះរថភ្លើងបានទេ ហើយគេក៏បានប្រាប់គាត់ ឲ្យជិះតាក់ស៊ី ទៅស្ថានីយ៍មួយទៀត ដែលត្រូវចំណាយពេល៤០នាទី។ គាត់បានទូរស័ព្ទហៅតាក់ស៊ី ប៉ុន្តែ តាក់ស៊ីមិនឃើញមកសោះ។ សារ៉ាក៏បានបោះបង់ការព្យាយាម ហើយក៏បានត្រឡប់ទៅផ្ទះវិញ។
គួរឲ្យស្តាយណាស់ រឿងបែបនេះបានកើតឡើងចំពោះសារ៉ាជាទៀងទាត់ទៅហើយ។ ជណ្តើរយន្តខូចបានរារាំងមិនឲ្យគាត់ឡើងជិះរថភ្លើង ហើយពេលខ្លះគាត់មិនអាចចុះពីលើរថភ្លើង ដោយសារគេបានភ្លេចដាក់កំណល់សម្រាប់រទេះរុញ។ ជួនកាល បុគ្គលិកស្ថានីយ៍រថភ្លើងបានចាត់ទុកអ្នកស្រីសារ៉ា ជាមនុស្សរំខាន ដោយសារគាត់ត្រូវការជំនួយរបស់ពួកគេ។ ជាញឹកញាប់ គាត់ស្ទើរតែស្រក់ទឹកភ្នែក។
ក្នុងចំណោមក្រឹត្យវិន័យជាច្រើន ក្នុងព្រះគម្ពីរប៊ីប ដែលគ្រប់គ្រងទំនាក់ទំនងរបស់មនុស្ស ក្រឹត្យវិន័យដែលបង្គាប់ថា “ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង” គឺជាគន្លឹះដ៏សំខាន់(លេវីវិន័យ ១៩:១៨ និង រ៉ូម ១៣:៨-១០)។ សេចក្តីស្រឡាញ់ប្រភេទនេះធ្វើឲ្យយើងឈប់កុហក់ លួច និងធ្វើបាបអ្នកដទៃ(លេវីវិន័យ ១៩:១១,១៤) តែក៏បានផ្លាស់ប្តូររបៀបដែលយើងធ្វើការផងដែរ។ ឧទាហរណ៍ចៅហ្វាយនាយ ត្រូវប្រព្រឹត្តចំពោះបាវបម្រើរបស់ខ្លួនឲ្យបានត្រឹមត្រូវ(ខ.១៣) ហើយយើងក៏ត្រូវមានចិត្តសប្បុរស ចំពោះអ្នកក្រ(ខ.៩-១០)។ ក្នុងករណីរបស់សារ៉ា អ្នកជួសជុលជណ្តើរយន្ត ឬដាក់កំណល់ឲ្យរទេះរុញគាត់ឡើងចុះរថភ្លើង កំពុងតែផ្តល់ឲ្យនូវការបម្រើដ៏សំខាន់ដល់អ្នកដទៃ។
បើយើងធ្វើការងារ ដើម្បីតែប្រាក់ខែ ឬប្រយោជន៍ផ្ទាល់ខ្លួន នោះមិនយូរទេ យើងនឹងចាត់ទុកអ្នកដទៃ ជាមនុស្សរំខាន។…
សម្រស់ដែលបោកបញ្ឆោត
សត្វខ្មូតចង្កៀង ដែលមានសម្បុរអុចៗ ជាសត្វល្អិតដែលមានសម្រស់ស្អាត ដោយស្លាបក្រៅរបស់វាមានស្នាមអុចៗ ហើយស្លាបក្នុងមានពណ៌ក្រហមខ្ចី ដែលបញ្ចេញពន្លឺភ្លែតៗ ពេលវាហើរ។ ប៉ុន្តែ សម្រស់របស់វាមានលក្ខណៈបោកបញ្ឆោត។ គេបានឃើញសត្វល្អិតនេះមានវត្តមាននៅសហរដ្ឋអាមេរិកជាលើកដំបូង ក្នុងឆ្នាំ២០១៤ ហើយគេក៏បានចាត់ទុកវាជាពូជសត្វរាតត្បាត នៅតំបន់អាមេរិកខាងជើង បានសេចក្តីថា វាមានសក្តានុពល នៅក្នុងការបង្ករការខូចខាតដល់បរិស្ថាន និងសេដ្ឋកិច្ច។ ពួកវាស៊ីបំផ្លាញដើមឈើគ្រប់ប្រភេទ ដោយមិនរើសមុខ ដែលរាប់បញ្ចូលទំាងដើមសេរីហ្ស និងដើមឈើហូបផ្លែដទៃទៀត ហើយបន្សល់ទុកនូវសារធាតុស្អិតៗ ដែលនាំឲ្យមានផ្សិតដែលធ្វើឲ្យដើមឈើងាប់ ឬធ្វើឲ្យដើមឈើមិនសូវមានកម្លាំងបង្កើតផលផ្លែ។
នៅក្នុងរឿងអ័ដាម និងនាងអេវ៉ា យើងបានសិក្សាអំពីសភាវៈអាក្រក់មួយប្រភេទទៀត។ សាតាំងជាសត្វពស់ ដែលបានបោកបញ្ឆោតប្តីប្រពន្ធមួយគូរនេះ មិនឲ្យស្តាប់បង្គាប់ព្រះ ដោយបរិភោគផ្លែដឹងខុសត្រូវ ក្នុងបំណងដើម្បីឲ្យបាន “ដូចព្រះ” (លោកុប្បត្តិ ៣:១-៧)។ ប៉ុន្តែ ហេតុអ្វីពួកគេស្តាប់សត្វពស់? តើពាក្យសម្តីរបស់វាបានលួងលោមនាងអេវ៉ា ឬវាមានលក្ខណៈអ្វីដែលទាក់ទាញ? ព្រះគម្ពីរបានឲ្យតម្រុយថា ព្រះជាម្ចាស់បានបង្កើតសាតាំងមកឲ្យមានរូបសម្រស់ស្អាត(អេសេគាល ២៨:១២)។ ប៉ុន្តែ វាចង់ធ្វើឲ្យខ្លួនវាដូចព្រះ(អេសាយ ១៤:១៤ និង អេសេគាល ២៨:៩)។
បន្ទាប់ពីវាបានធ្លាក់ចូលក្នុងអំពើបាប វាបានប្រើសម្រស់របស់វា ដើម្បីបោកបញ្ឆោត(លោកុប្បត្តិ ៣:១ យ៉ូហាន ៨:៤៤ ២កូរិនថូស ១១:១៤)។ វាបានព្យាយាមទាញមនុស្សឲ្យធ្លាក់ចូលក្នុងអំពើបាប ដូចវាដែរ ឬព្យាយាមរារំាងពួកគេមិនឲ្យលូតលាស់។ ប៉ុន្តែ…
ការថ្វាយដោយអំណរ និងអស់ពីចិត្ត
ក្នុងពិភពនៃការហាត់កីឡា គេប្រើពាក្យ កំរិត ដើម្បីអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាចូលរួមហាត់កីឡា។ ឧទាហរណ៍ បើការហាត់ប្រាណនោះ ជាការអាវ៉ង់ នោះអ្នកប្រហែលជាអាចអាវ៉ង់បាន១០ ឬ២០ ក្នុងមួយលើក ប៉ុន្តែ ខ្ញុំអាចធ្វើបានតែ៤ទេ។ គ្រូបង្វឹកក៏បានលើកទឹកចិត្តខ្ញុំ ឲ្យបន្តអាវ៉ង់ តាមកំរិតដែលខ្ញុំអាចធ្វើទៅបាន នៅពេលនោះ។ យើងមិនស្ថិតនៅក្នុងកំរិតដូចគ្នាទេ ប៉ុន្តែ យើងសុទ្ធតែអាចបន្តដំណើរទៅមុខទៀត តាមទិសដៅដូចគ្នា។ គាត់ប្រាប់ខ្ញុំថា “សូមលោកធ្វើអាវ៉ង់ឲ្យបានបួន តាមកម្លាំងដែលលោកមាន។ កុំប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃ។ សូមបង្កើនចំនួនអាវ៉ង់ ដោយបន្តធ្វើតាមលទ្ធភាព ហើយអ្នកនឹងមានការភ្ញាក់ផ្អើល ពេលដែលអ្នកអាវ៉ង់បាន៧ ឬ១០ នៅថ្ងៃណាមួយ”។
សាវ័កប៉ុលបានបញ្ជាក់ច្បាស់ថា “ព្រះទ្រង់ស្រឡាញ់អ្នកថ្វាយដោយអំណរ”(២កូរិនថូស ៩:៧)។ ប៉ុន្តែ គាត់ក៏បង្រៀនផងដែរថា “ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ” (ខ.៧)។ បានសេចក្តីថា គាត់បានលើកទឹកចិត្តឲ្យយើងថ្វាយ ឬឲ្យ តាមកំរិតរបស់យើង គឺមិនដោយបង្ខំឡើយ។ យើងម្នាក់ៗមានកំរិតផ្សេងគ្នា ហើយជួនកាល កំរិតទាំងនោះមានការផ្លាស់ប្តូរ ទៅតាមពេលវេលា។ ការប្រៀបធៀបមិនមានប្រយោជន៍ទេ ប៉ុន្តែ ដែលសំខាន់នោះ គឺចិត្តរបស់យើងទៅវិញទេ។ យើងត្រូវថ្វាយដល់ព្រះ ឬឲ្យដល់មនុស្ស ដោយចិត្តសប្បុរស តាមលទ្ធភាពរបស់យើង(ខ.៦)។ ព្រះនៃយើងបានសន្យាថា ការថ្វាយ ដោយអំណរ នឹងនាំមកនូវការចម្រើនឡើងគ្រប់ជំពូក…
សេចក្តីអាណិត នៅក្នុងការងារ
មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អេលែន(Ellen) បានធ្វើការគណនាបញ្ជីរប្រាក់បៀវត្សរ៍ ឲ្យក្រុមហ៊ុនគណនេយ្យមួយ។ ស្តាប់មើលទៅ គេប្រហែលជាគិតថា នេះជាការងារដ៏ងាយស្រួល ប៉ុន្តែ មានពេលជាច្រើនដង ដែលអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុននោះបានបញ្ជូនឯកសារមកគាត់យឺត គឺមិនបានផ្ញើមកតាមការស្នើរសុំរបស់គាត់ទេ។ ជាញឹកញាប់ អេលែនក៏បានដោះស្រាយបញ្ហាប្រឈមនេះ ដោយធ្វើការបន្ថែម ជាច្រើនម៉ោង ដើម្បីឲ្យបុគ្គលិកក្រុមហ៊ុននោះអាចទទួលប្រាក់ខែ ដោយគ្មានការពន្យាពេល។ គាត់បានធ្វើដូចនេះ ដោយយល់ដល់ក្រុមគ្រួសារ ដែលពឹងផ្អែកទៅលើប្រាក់ខែនោះ ដើម្បីទិញអាហារ ថ្នាំពេទ្យ និងបង់ថ្លៃឈ្នួលផ្ទះ ឬបង់រំលោះផ្ទះជាដើម។
សេចក្តីអាណឹត ដែលអេលែនមាន នៅក្នុងការធ្វើការងារនេះ បានធ្វើឲ្យខ្ញុំនឹកចំា អំពីព្រះយេស៊ូវ។ កាលព្រះអង្គកំពុងបំពេញព្រះរាជកិច្ចនៅលើផែនដី ជួនកាល ព្រះអង្គយាងទៅរកកន្លែងស្ងប់ស្ងាត់ម្នាក់ឯង។ ឧទាហរណ៍ ពេលដែលព្រះអង្គបានទទួលដំណឹងថា គេបានសម្លាប់លោកយ៉ូហាន បាទីស្ទ ព្រះអង្គក៏បានយាងតាមទូក ទៅរកកន្លែងស្ងប់ស្ងាត់មួយ(ម៉ាថាយ ១៤:១៣)។ កាលនោះ ទ្រង់ប្រហែលជាចាំបាច់ត្រូវសោកសង្រេង សម្រាប់សាច់ញាតិរបស់ព្រះអង្គ ហើយអធិស្ឋាន ក្នុងពេលកាន់ទុកនោះ។
មនុស្សជាច្រើនបានដើរតាមព្រះអង្គ។ ក្រុមនេះមានតម្រូវការផ្នែករូបកាយផ្សេងៗពីគ្នា។ ពេលដែលព្រះអង្គបានទៅដល់ ហើយបានឃើញពួកគេ ព្រះអង្គមានព្រះទ័យអាណិត ចំពោះពួកគេ ហើយក៏បានប្រោសពួកគេឲ្យជាពីជម្ងឺ(ខ.១៤)។
ការបង្រៀន និងប្រោសជម្ងឺឲ្យពួកបណ្តាជន គឺជាផ្នែកមួយនៃការត្រាស់ហៅរបស់ព្រះយេស៊ូវ មុនពេលព្រះអង្គយាងឡើងនគរស្ថានសួគ៌វិញ ហើយសេចក្តីអាណឹតរបស់ព្រះអង្គបានបង្ហាញចេញមក តាមរយៈការបំពេញនូវការទទួលខុសត្រូវនោះ។…
មិនបែកគ្នាជារៀងរហូតទេ
ពេលដែលបងប្រុសខ្ញុំ ឈ្មោះដាវីឌ បានបាត់បង់ជីវិតភ្លាមៗ ដោយសារជម្ងឺគាំងបេះដូង ទស្សនៈដែលខ្ញុំមាន ចំពោះជីវិត ក៏មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ដាវីឌគឺជាកូនទី៤ ក្នុងចំណោមកូនទាំង៧ ប៉ុន្តែ គាត់បានលាចាកលោកមុនគេ ហើយលក្ខណៈនៃការលាចាកលោកដែលមិននឹកស្មានដល់នេះ បានធ្វើឲ្យខ្ញុំមានការសញ្ជឹងគិតច្រើនណាស់។ កាលនោះ ខ្ញុំបានមើលឃើញថា ពេលដែលវ័យយើងកាន់តែចាស់ អនាគតនៃគ្រួសារយើងបានដិតជាប់ទៅដោយការបាត់បង់ ច្រើនជាងការចំណេញ។ វានឹងមានការលាគ្នា ច្រើនជាងការសួស្តី។
ការយល់ដឹង អំពីរឿងនេះ មិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះជីវិតមនុស្សមានលក្ខណៈដូចនេះឯង។ ប៉ុន្តែ ការយល់ដឹងអំពីរឿងនេះ អាចធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់។ វាបាននាំឲ្យយើងចាប់ផ្តើមឲ្យតម្លៃមកលើពេលវេលានីមួយៗ ដែលមានក្នុងជីវិត និងឲ្យតម្លៃមកលើឱកាសនីមួយៗ ដែលយើងមាន។ ហើយយើងនឹងឲ្យតម្លៃ មកលើការជួបជុំគ្នាជាថ្មី នៅនគរព្រះ នៅពេលអនាគត ដែលនៅទីនោះ យើងមិនចាំបាច់និយាយលាគ្នាទៀតឡើយ។
បទគម្ពីរវិវរណៈ ២១:៣-៤ បានលើកទឹកចិត្តយើងថា “ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ”។
ទោះក្នុងជីវិតយើងនៅលើផែនដី យើងប្រហែលជាជួបការបែកគ្នា រយៈពេលវែង ប៉ុន្តែ ដោយសារជំនឿលើការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះយើងនឹងបានជួបជុំជាមួយអ្នកជឿដទៃទៀត នៅនគរស្ថានសួគ៌ ដោយលែងបែកគ្នាជារៀងរហូត។—Bill…
ថែរក្សា និងការពារអ្នកដទៃ
មានពេលមួយ អ្នកស្រាវជ្រាវជីវិតសត្វ នៅក្នុងទឹកម្នាក់ បានទៅហែលទឹក នៅក្បែរកោះឃុគ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ ពេលនោះ ស្រាប់តែមានសត្វត្រីបាឡែនបូកខ្នងមួយក្បាលទម្ងន់ ប្រហែល២៣តោន បានលេចចេញមក ហើយក៏បានដាក់នាង នៅពីក្រោមព្រុយពោះរបស់វា។ នាងគិតថា ជីវិតរបស់នាងនឹងត្រូវអស់ពេលនោះហើយ។ ប៉ុន្តែ បន្ទាប់ពីសត្វត្រីបាឡែនមួយក្បាលនេះបានហែលទឹកយឺតៗជារង្វង់ហើយ វាក៏បានលែងឲ្យនាងទៅ។ គឺនៅពេលនោះហើយ ដែលជីវវិទូរូបនោះបានឃើញត្រីឆ្លាមថាយហ្គ័រមួយក្បាល កំពុងតែចាកចេញពីតំបន់នោះ។ ស្រ្តីម្នាក់នេះក៏បានជឿថា តាមពិត សត្វត្រីបាឡែនបានការពារនាង ឲ្យរួចផុតពីការវាយប្រហាររបស់ត្រីឆ្លាម។
ក្នុងលោកិយដែលមានពេញទៅដោយគ្រោះថ្នាក់ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យមើលថែរគ្នាទៅវិញទៅមក។ ប៉ុន្តែ អ្នកប្រហែលជាចង់សួរខ្លួនឯងថា តើខ្ញុំគួរតែមានការទទួលខុសត្រូវ នៅក្នុងការមើលថែរអ្នកដទៃឬទេ? ទាក់ទងនឹងរឿងនេះ លោកកាអ៊ីនក៏បានធ្លាប់បានដោះសារ នៅចំពោះព្រះជាម្ចាស់ថា “តើទូលបង្គំជាអ្នកថែរក្សាប្អូនទូលបង្គំឬអី?”(លោកុប្បត្តិ ៤:៩)។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល មានការឆ្លើយតប ចំពោះការដោះសារនេះ ដោយសម្លេងដែលឮច្បាស់ថា : ដែលលោកអ័ដាមត្រូវថែរក្សាសួនច្បារអេដែនជាយ៉ាងណា នោះលោកកាអ៊ីនក៏ត្រូវមើលថែរលោកអេបិលដែលជាប្អូនផងដែរ។ ពួកអ៊ីស្រាអែលក៏ត្រូវមើលថែរអ្នកដែលងាយរងគ្រោះ និងជនទុរគត់។ ប៉ុន្តែ ពួកគេបែរជាធ្វើផ្ទុយទៅវិញ ដោយកេងប្រវ័ញ្ចមកលើអ្នកដទៃ គាបសង្កត់អ្នកក្រ ហើយក៏បានបដិសេធមិនព្រមធ្វើតាមការបង្គាប់ ឲ្យស្រឡាញ់អ្នកដទៃ ឲ្យដូចខ្លួនឯង(អេសាយ ៣:១៤-១៥)។
ប៉ុន្តែ ក្នុងរឿងលោកកាអ៊ីន និងលោកអេបិល ព្រះជាម្ចាស់នៅតែបន្តថែរក្សាលោកកាអ៊ីន បន្ទាប់ពីទ្រង់បណ្តេញគាត់(លោកុប្បត្តិ ៤:១៥-១៦)។ ការថែរក្សាដែលព្រះទ្រង់មានសម្រាប់លោកកាអ៊ីន គឺជាអ្វី…