ប្រភេទ  |  February

អ្វីដែលខ្ញុំអាចមើលឃើញ

មាន​ពេល​មួយ គ្រីស្តា(Krista)បាន​ឈរ ក្នុង​ភាព​ត្រជាក់​ស្ទើរ​កក នៅ​ថ្ងៃ​មួយ ក្នុង​រដូវ​រងា ដោយ​មើល​ទៅ​ប៉ម​បញ្ចាំង​ពន្លឺ ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រឹល  នៅ​មាត់​បឹង។ ខណៈ​ពេល​ដែល​នាង​ដក​ទូរស័ព្ទ​ចេញ​មក ដើម្បី​ថត​រូប វែន​តា​របស់​នាង​ក៏​បាន​ប្រែ​ជា​ស្រអាប់ មិន​អាច​មើល​អី្វ​ឃើញ​ច្បាស់​ទេ ដូច​នេះ នាង​ក៏​បាន​សម្រេច​ចិត្ត​បង្វែរ​ទូរស័ព្ទ ទៅ​រក​ប៉ម​បញ្ចាំង​ពន្លឺ​នោះ ហើយ​ក៏​បាន​ចុច​ថត​រូប​បី​ប៉ុស្ទ នៅ​ជ្រុង​ផ្សេង​គ្នា។ ក្រោយ​មក នាង​ក៏​បាន​យក​រូប​នោះ​មក​មើល ​ហើយ​ក៏​បាន​ដឹង​ថា តាម​ពិត កាំ​មីរ៉ា​ក្នុង​ទូរស័ព្ទ​នោះ បែរ​ជា​ថត​ស៊ែល​ហ្វ៊ី ជាប់​រូប​នាង​ទៅ​វិញ។ នាង​ក៏​បាន​អស់​សំណើច ហើយ​និយាយ​ថា រូប​ថត​ទាំង​បី​ប៉ុស្ទ​នោះ​សុទ្ធ​តែ​ផ្តោត​ទៅ​លើ​រូប​របស់​នាង។ រូបថត​របស់​គ្រីស្តា បាន​ធ្វើ​ឲ្យ​ខ្ញុំ​ គិត​អំពី​កំហុស​មួយ ដែល​យើង​បាន​ធ្វើ​ស្រដៀង​នឹង​រឿង​របស់​នាង​ដែរ។  យើង​ចង់​មើល​ឃើញ​រូប​ភាព​ដែល​ធំ​ជាង នៅក្នុង​ផែន​ការ​របស់​ព្រះ ប៉ុន្តែ យើង​មាន​ការ​ផ្តោត​ចិត្ត​ទៅ​លើ​ខ្លួន​ឯង​ពេក បាន​ជា​យើង​មើល​មិន​ឃើញ​រូប​ភាព​នៃ​ផែន​ការ​ទ្រង់។

លោក​យ៉ូហាន ដែល​ជា​បង​ប្អូន​ជី​ដូន​មួយ​របស់​ព្រះ​យេស៊ូវ បាន​ដឹង​ច្បាស់​ថា គាត់​មិន​បាន​ផ្តោត​ទៅ​លើ​ខ្លួន​ឯង​ឡើយ។ ចាប់​តាំង​ពី​ដើម​ដំបូង​មក គាត់​ទទួល​ស្គាល់​ថា​ ព្រះ​ជា​ម្ចាស់​ប្រទាន​តួនាទី និង​ត្រាស​ហៅ​គាត់ ឲ្យ​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។  ពេល​គាត់​ឃើញ​ព្រះ​យេស៊ូវ យាង​មក​រក​គាត់ និង​សិស្ស​របស់​គាត់ គាត់​ក៏បាន​ប្រកាស​ឡើង​ថា “នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក” (យ៉ូហាន ១:២៩)។ គាត់​ក៏​បាន​និយាយ​ទៀត​ថា “​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​នេះ គឺ​ដើម្បី​នឹង​សំដែង ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ស្គាល់​ទ្រង់​ប៉ុណ្ណោះ”(ខ.៣១)។…

ត្រចៀកកើតមក សម្រាប់ស្តាប់

កញ្ញា​ដាយអ៊ែន គ្រូហ្គ័រ(Diane Kruger) ​គឺ​ជា​តារា​ភាព​យន្ត ដែល​គេ​បាន​ឲ្យ​ដើរ​តួរ ក្នុង​រឿង​មួយ ដែល​បាន​ធ្វើ​ឲ្យ​នាង​មាន​ភាព​ល្បី​ល្បាញ។ ប៉ុន្តែ ក្នុង​រឿង​នោះ នាង​ត្រូវ​ដើរ​តួរ​ជា​ភរិយា និង​ម្តាយ​វ័យ​ក្មេង​ម្នាក់ ដែល​ជួប​ការ​បាត់​បង់​ប្តី និង​កូន ហើយ​នាង​មិន​ធ្លាប់​ជួប​ការ​បាត់​បង់​ដ៏​ធ្ងន់​ធ្ងរ​យ៉ាង​នេះ ដោយ​ផ្ទាល់​ខ្លួន​ទេ។ នាង​មិន​ដឹង​ថា គេ​អាច​ជឿ​លើ​សមត្ថ​ភាព​សម្តែង​របស់​នាង​ឬ​អត់​ទេ។ ប៉ុន្តែ នាង​បាន​ទទួល​យក​ការ​សម្តែង​នេះ ហើយ​ដើម្បី​ត្រៀម​ខ្លួន​ដើរ​តួរ ក្នុង​រឿង​នេះ នាង​ក៏​បាន​ទៅ​ចូល​រួម នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា ដែល​គេ​បាន​រៀប​ចំ សម្រាប់​ជួយ​អ្នក​ដែល​កំពុង​តែ​ឆ្លង​កាត់​ជ្រលង នៃ​ការទួញ​សោក​ដ៏​ធ្ងន់​ធ្ងរ។

ពី​ដំបូង នាង​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត និង​យោបល់ ពេល​ដែល​អ្នក​នៅ​ក្នុង​ក្រុម​នោះ បាន​ចែក​ចាយ​អំពី​រឿង​របស់​ពួក​គេ។ នាង​ចង់​ជួយ​លើក​ទឹក​ចិត្ត​ពួក​គេ ប៉ុន្តែ យូរ​ៗ​ទៅ នាង​ក៏​បាន​ឈប់​និយាយ ហើយ​គ្រាន់​តែ​ស្តាប់​គេ​និយាយ​វិញ។​ គឺ​ទាល់​តែ​ដល់​ពេល​នោះ ទើប​នាង​ចាប់​ផ្តើម​យល់ អំពី​បទ​ពិសោធន៍ ទុក្ខ​លំបាក និង​ជីវិត​របស់​ពួក​គេ។ ហើយ​នាង​យល់​អំពី​ទុក្ខ​លំបាក​របស់​ពួក​គេ ដោយសារ​នាង​ប្រើ​ត្រចៀក​ស្តាប់​ពួក​គេ​និយាយ ។

មាន​ពេល​មួយ ហោរា​យេរេមា​បាន​ចោទ​ប្រកាន់​ប្រជាជន​អ៊ីស្រាអែល​ថា បាន​បដិសេធ​មិន​ព្រម​ប្រើ “ត្រចៀក” ស្តាប់ព្រះ​សូរ​សៀង​ព្រះ​អម្ចាស់។​ ហោរា​រូប​នេះ​មិន​បាន​សំចៃ​ពាក្យ​សម្តី​ឡើយ។ គាត់​បាន​ហៅ​ពួក​គេ​ថា “ជន​ជាតិ​ល្ងីល្ងើ ហើយ​ឥត​យោបល់”(យេរេមា ៥:២១)។ ព្រះ​ជា​ម្ចាស់​ធ្វើ​ការ​ក្នុង​ជីវិត​យើង​ជា​និច្ច ដោយ​មាន​បន្ទូល​ជា​ពាក្យ​នៃ​សេចក្តី​ស្រឡាញ់ ការ​បង្រៀន ការ​លើក​ទឹក​ចិត្ត និង​ការ​ដាស់​តឿន។ ព្រះ​វរបិតា​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រៀន…

បានស្អាងឡើងវិញ

កាល​ពី​ឆ្នាំ​២០០៣ ហ្វូង​សត្វ​ចង្រិត​ម៉រមន​ដ៏​ច្រើន​សណ្ឋឹក បាន​បំផ្លាញ​ផល​ដំណាំ ដែល​នាំ​ឲ្យ​ខាត​បង់​ទឹក​ប្រាក់​២៥លាន​ដុល្លា​អាមេរិក។ សត្វ​ចង្រិត​នោះ​មាន​ចំនួន​ច្រើន​ពាស​ពេញ​ដី ធ្វើ​ឲ្យ​គេ​ស្ទើរ​តែ​រក​ផ្លូវ​ដើរ​មិន​បាន។ កាល​ពី​មុន​ គេល្បី​ថា  សត្វ​ចង្រិត​ដែល​មាន​រូប​រាង្គ​ដូច​សត្វ​កណ្តូប​នោះ បាន​វាយ​ប្រហារ​មក​លើ​ផល​ដំណាំ​របស់​អ្នក​ដែល​មក​បោះ​ទី​លំ​នៅ​ដំបូង​គេ នៅ​រដ្ឋ​យូតា កាល​ពី​ឆ្នាំ ១៩៤៨ ដោយ​ក្នុង​ពួក​វា​មួយ​ក្បាល អាច​ស៊ី​បំផ្លាញ​ផល​ដំណាំ ប្រហែល​១៧​គីឡូ​ក្រាម ក្នុង​មួយ​ជីវិត​របស់​ពួក​វា ទោះ​ពួក​វា​មាន​ប្រវែង​ខ្លួន​ពី​៥ ទៅ​៧​សង់ទី​ម៉ែត្រ​ក៏​ដោយ។ ការ​រាត​ត្បាត​នៃ​ហ្វូង​សត្វ​ចង្រិត​នោះ អាច​មាន​ផល​ប៉ះពាល់​ដ៏​ធ្ងន់​ធ្ងរ មក​លើ​ជីវភាព​របស់​កសិករ និង​សេដ្ឋ​កិច្ច​ទាំង​មូល​របស់​រដ្ឋ ឬ​ប្រទេស​។

លោក​យ៉ូអែល ដែល​ជា​ហោរា​សម័យ​សញ្ញា​ចាស់ បាន​ពិពណ៌នា អំពី​ហ្វូង​សត្វ​ដែល​ស្រដៀង​នឹង​ហ្វូង​សត្វ​ចង្រិត​ម៉រមន ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​យូដា​ទាំង​មូល​ទទួល​រង​ភាព​ហិន​ហោច ដោយសារ​ពួក​គេ​មិន​ស្តាប់​បង្គាប់​ព្រះ។ គាត់​បាន​ថ្លែង​ទំនាយ អំពី​ការ​វាយ​ប្រហារ​របស់​សត្វ​កណ្តូប ដែល​មនុស្ស​ជំនាន់​មុន មិន​ដែល​ធ្លាប់​ជួប​សោះ​ឡើយ(យ៉ូអែល ១:២ អ្នក​ប្រាជ្ញ​ព្រះគម្ពីរ​ខ្លះ​ជឿ​ថា សត្វ​កណ្តូប​ជា​ពាក្យ​ប្រៀប​ប្រដូច អំពី​កង​ទ័ព​សត្រូវ)។ ហ្វូង​សត្វ​កណ្តូប​បាន​ស៊ី​បំផ្លាញ​ផល​ដំណាំ​ទាំង​អស់ ដែល​នៅ​ពី​មុខ​ពួក​វា បណ្តាល​ឲ្យ​ប្រជាជន​ជួប​គ្រោះ​អត់​ឃ្លាន និង​ភាព​ក្រីក្រ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ លោក​យ៉ូអែល​ក៏​បាន​ប្រាប់​ពួក​គេ​ថា បើ​ពួក​គេ​ងាក​បែរ​ចេញ​ពី​ផ្លូវ​នៃ​អំពើ​បាប​របស់​ខ្លួន ហើយ​សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​អត់​ទោស​បាប នោះ​ព្រះ​ជា​ម្ចាស់ នឹង “សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្តូប​ចង្រិត ដង្កូវ និង​ក្រា”(២:២៥)។

យើង​ក៏​អាច​រៀន​សូត្រ អំពី​មេរៀន​ដែល​ប្រជាជន​យូដា​បាន​ទទួល​ផង​ដែរ។ អំពើ​បាប​របស់​យើង គឺ​មិន​ខុស​ពី​សត្វ​ល្អិត​ចង្រៃ​ទាំង​នោះ​ឡើយ។ វា​ស៊ី​បំផ្លាញ​ជីវិត​ដែល​មាន​ផល​ផ្លែ និង​មាន​ក្លិន​ដ៏​ក្រអូប ដែល​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​មាន។…

សេចក្តីស្រឡាញ់ដែលជ្រាលជ្រៅជាង

ពេល​ដែល​លោក​អេដវីន ស្តាតុន(Edwin Stanton) បាន​ជួប​លោក​អាប្រាហាំ លីនខិន(Abraham Lincoln) ដែលជា​ប្រធានា​ធិបតី​អាមេរិក ជា​លើក​ទី​មួយ គាត់​បាន​ប្រមាថ​លោក​លីន​ខិន ដោយ​ផ្ទាល់​ខ្លួន និង​ជា​លក្ខណៈ​អាជីព ហើយ​ថែម​ទាំង​ហៅ​គាត់​ថា “សត្វ​ដៃ​វែង”ទៀត​ផង។ ប៉ុន្តែ លោក​លីនខិន​បាន​ឲ្យ​តម្លៃ ចំពោះ​សមត្ថ​ភាព​របស់​លោកស្តាតុន ហើយ​ក៏​បាន​សម្រច​ចិត្ត​អត់​ឱន​ទោស​ឲ្យ​គាត់ ព្រម​ទាំង​តែង​តាំង​គាត់ ឲ្យ​មាន​មុខ​តំណែង​ដ៏​សំខាន់ ក្នុង​គណៈ​រដ្ឋ​មន្រ្តី ក្នុង​អំឡុង​សម័យ​សង្រ្គាម​ស៊ីវិល​អាមេរិក។ ក្រោយ​មក លោក​ស្តាតុន​ក៏​កើត​មាន​សេចក្តី​ស្រឡាញ់ ចំពោះ​លោក​លីនខិន ដោយ​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ។ លោក​ស្តាតុន គឺ​ជា​អ្នក​ដែល​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​របស់​លោក​លីនខិន ពេញ​មួយ​យប់ បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​រូប​នេះ ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្នុង​សាល​មហោ​ស្រព ហ្វ៊ដ ហើយ​ក៏​បាន​និយាយ​ខ្សិក​ខ្សួល ទាំង​ទឹក​ភ្នែក អំពី​មរណៈ​ភាព​របស់​គាត់​ថា “ចាប់​ពី​ពេល​នេះ​ទៅ មនុស្ស​គ្រប់​សម័យ​កាល នឹង​នឹក​ចាំ​ពី​គាត់”។

ការ​ផ្សះ​ផ្សា​គឺ​ជា​រឿង​ដ៏​ល្អ។​ សាវ័ក​ពេត្រុស​បាន​ចង្អុល​បង្ហាញ​ដល់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ អំពី​រឿង​នេះ ដោយ​សរសេរសំបុត្រ​ប្រាប់​ពួក​គេ​ថា “តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត”(១ពេត្រុស ៤:៨)។ ពេល​ដែល​ខ្ញុំ​បាន​អាន​សំបុត្រ​របស់​លោក​ពេត្រុស ត្រង់​ចំណុច​នេះ ខ្ញុំ​គិត​ថា ពេល​លោក​ពេត្រុស​កំពុង​សរសេរ​សំបុត្រ​នេះ  គាត់​ប្រហែល​ជា​កំពុង​តែ​គិត អំពី​កាល​ដែល​គាត់​បាន​បដិសេធ​ព្រះ​យេស៊ូវ (លូកា ២២:៥៤-៦២) និង​អំពី​ការ​អត់​ទោស​បាប ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​ដល់​គាត់ ក៏​ដូច​ជា​យើង​រាល់​គ្នា នៅ​លើ​ឈើ​ឆ្កាង។

សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ…

បាត់បង់ តែបានរកឃើញ

ពេល​ដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ​ដឹង​ថា ម្តាយ​ក្មេក​ខ្ញុំ បាន​បាត់​ខ្លួន ពេល​ដែល​គាត់​កំពុង​ដើរ​ផ្សារ​ជា​មួយ​សាច់​ញាតិ​ម្នាក់ យើងមាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ម្តាយ​ក្មេក​ខ្ញុំ​មាន​ជម្ងឺ​បាត់​បង់​កា​រចង​ចាំ និង​វង្វេង​វង្វាន់ ហើយ​គាត់​អាច​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​ពិ​ចារ​ណា។ តើ​គាត់​កំពុង​តែ​ដើរ​វិល​វល់​នៅ​កន្លែ​ង​នោះ ឬបា​ន​ឡើង​ជិះ​ឡាន​ក្រុង ដោយ​គិត​ថា ​គេ​កំពុងនាំ​គាត់​​ទៅ​ផ្ទះ? យើង​ក៏​បាន​គិត​ដល់​ការ​អាក្រក់​បំផុត ដែល​អាច​កើត​ឡើ​ង​ចំពោះ​គាត់ ខណៈ​ពេល​ដែល​យើង​កំពុងស្វែង​រក​គាត់ ដោយ​ស្រែក​រ​ក​ព្រះ សូម​ឲ្យ​ទ្រង់​ជួយ​ស្វែង​រក​គាត់។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក គេ​ក៏​បាន​ឃើញ​ម្តាយ​ក្មេក​ខ្ញុំ កំពុង​ដើរ​តា​មផ្លូវ​មួយ នៅ​ចម្ងាយ​ប៉ុន្មាន​គីឡ៉ូ​ម៉ែត្រ​ពី​យើង។ ព្រះ​ទ្រង់​បាន​ប្រទា​នពរ ​ឲ្យយើ​ងអា​ច​រក​គាត់​ឃើញ។ ជា​ច្រើន​ខែ​ក្រោយ​មក ទ្រង់​ក៏​បាន​ប្រទាន​ពរ​ដល់​គាត់ នៅ​អាយុ៨​០ឆ្នាំ ដោយគា​ត់​បាន​ងាក​បែរ​មក​រ​ក​ព្រះ​យេស៊ូវ ដើម្បី​ទទួល​សេចក្តី​សង្រ្គោះ។

ព្រះ​យេស៊ូវ​បាន​ប្រៀប​ប្រដូ​ចម​នុស្ស ទៅ​នឹង​សត្វ​ចៀម​ដែល​វង្វេង​។ គឺ​ដូច​ដែល​ទ្រង់​បាន​ពិពណ៌នា​ថា “ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​១​រយ តែ​បាត់​១ តើ​មិន​ទុក​ចៀម​៩៩​ឲ្យ​នៅ​ទី​រហោស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​១​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ​អី។ កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ។ លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ”(លូកា ១៥:៤-៦)។

អ្នក​គង្វាល​បាន​រាប់​ចៀម​របស់​គាត់ ដើម្បី​ឲ្យដឹ​ងប្រា​កដ​ថា ចៀម​នីមួ​យ​ៗ សុខ​សប្បាយ​ជា​ទេ។ យ៉ាង​ណាមិ​ញ ព្រះ​យេស៊ូវ ទ្រង់​បាន​ប្រដូច​អង្គ​ទ្រង់ ទៅ​នឹង​អ្នក​គង្វាល បាន​ជា​ទ្រង់​ឲ្យត​ម្លៃយើ​ង​ម្នាក់​ៗ ទាំ​ង​ក្មេង​ចាស់។…

ការបំបាត់ការភ័យខ្លាច

រូប​កាយ​របស់​យើង​មាន​ប្រតិ​កម្ម តាម​អារម្មណ៍​ភ័យ​ខ្លាច​របស់​យើង។ ការ​បុក​ពោះ ទន្ទឹម​នឹង​​បេះដូង​ដែល​លោតញាប់ ខណៈ​ពេល​ដែ​លយើ​ង​ដក​ដង្ហើម​ដង្ហក់ សុទ្ធ​តែ​ជា​សញ្ញាប​ង្ហាញ​ថា យើងកំ​ពុង​មាន​ការ​ភ័យ​ខ្លាច ឬ​ថប់​បារម្មណ៍​ហើយ។ លក្ខណៈ​នៃ​រូប​កាយ​របស់​យើង បាន​រារាំង​មិន​ឲ្យយើ​ង​ព្រងើយ​កន្តើយ ចំពោះ​អារម្ម​ណ៍​ដ៏​ពិបា​កនេះ។

ពួក​សាវ័ក​បាន​ជួប​ការ​ភ័យ​ខ្លាច នៅពេ​ល​យប់​មួយ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​អស្ចារ្យ ដោយ​ប្រទាន​អាហារ​ដល់មនុស្ស​៥​ពាន់​នាក់ កាល​ពី​ពេល​ថ្ងៃ។ ព្រះ​អម្ចាស់​ទ្រង់​បាន​ចាត់​ពួ​ក​គេ ឲ្យ​ទៅ​ក្រុង​​បេតសៃដា ដើម្បី​ឲ្យ​ទ្រង់​មាន​ពេល​អធិ​ស្ឋាន​ម្នាក់​ឯង។ ក្នុង​អំឡុង​ពេល​យប់​នោះ ពួក​គេ​បាន​អុំ​ទូក​បញ្ច្រាស់​ខ្យល់ ហើយ​ភ្លាម​នោះ ពួក​គេ​ក៏បា​នឃើ​ញ​ទ្រង់ដើរ​នៅ​លើទឹ​ក។ ពួ​ក​គេ​ស្មាន​ថា ខ្មោច​លង បាន​ជា​ពួក​គេមា​ន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង(ម៉ាកុស ៦:៤៩-៥០)។

ប៉ុន្តែ ព្រះ​យេស៊ូវ​ទ្រង់​ក៏​បា​នមាន​បន្ទូល​ធានា​ដល់​ពួក​គេ ដោយ​ប្រាប់​ពួក​គេ​កុំឲ្យ​មាន​ការ​ភ័យ​ខ្លាច ហើយ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ឡើង។ ខណៈ​ពេល​ដែ​លទ្រ​ង់​យាង​ចូ​លក្នុ​ង​ទូក ខ្យល់​ក៏​បាន​ស្ងប់ ហើយ​ពួក​គេ​ក៏បា​ន​ធ្វើដំណើរ​ទៅ​ដល់​ច្រាំង​។ ខ្ញុំ​យល់​ថា ពេល​នោះ ពួក​គេ​ក៏​លែង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ទៀត ខណៈ​ពេល​ដែល​ពួក​គេបា​នឱ​បក្រសោប​យក​សន្តិ​ភាព ដែល​ទ្រង់​ប្រទាន។

ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​មាន​ដង្ហើម​ដង្ហក់ ដោយ​សារ​ការ​ថប់​បារម្មណ៍ ឬ​ការ​ភ័យ​ខ្លាច​ យើង​អាច​សម្រាក ដោយ​ទុក​ចិត្ត​ព្រះ​ចេស្តា​របស់​ព្រះ​យេស៊ូវ។ ​ទ្រង់អាច​​ធ្វើ​ឲ្យ​រលក​នៃ​ការ​ភ័យ​ខ្លាច​រប​ស់យើ​ង​ស្ងប់ ឬ​ចម្រើ​នកម្លាំ​ង​យើង ឲ្យ​អាច​ប្រឈមមុខ​នឹង​ការ​ភ័យ​ខ្លាច​ ហើ​យ​ជាង​នេះ​ទៅទៀ​ត ​ទ្រង់​នឹង​ប្រទាន​ដល់​យើង នូ​វអំណោយ​នៃ​សេចក្តី​សុខសាន្ត ឬ​សន្តិ​ភាព​របស់ទ្រង់ “​ដែល​ហួស​​លើ​ស​​ពី​អស់​ទាំង​គំនិត”(ភីលីព ៤:៧)។ ហើយ​ពេល​ដែល​ទ្រង់​រំដោះយើង ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច​របស់​យើង វិញ្ញាណ និង​រូប​កាយ​របស់​យើង​អាច​វិល​ត្រឡប់​ទៅរ​កកា​រសម្រាក​វិញ។—AMY BOUCHER PYE

ការថ្វាយ ដោយគ្មានការភ័យខ្លាច

ពេល​ដែល​ហ្សាវៀរ(Xavier) កូន​ប្រុស​រប​ស់ខ្ញុំ មាន​អាយុ៦​ឆ្នាំ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ បាន​នាំ​កូន​តូច​របស់​នាង ដែ​លនៅ​ដើរ​តេស​តាស់ មក​លេង​ផ្ទះ​ខ្ញុំ ហើយ​ហ្សាវៀរ​ច​ង់ឲ្យ​របស់​លេង​ខ្លះ ដ​ល់កូ​ន​តូច​នោះ។ ពេលនោះ ខ្ញុំមា​នការ​សប្បាយចិត្ត ពេល​ឃើញ​កូន​រប​ស់​ខ្ញុំ​មាន​ចិត្ត​សប្បុរស ប៉ុន្តែ ខ្ញុំ​មាន​ការ​ទើស​ទាល់​បន្តិច ពេល​ដែល​វា​ឲ្យតុក្កតា​សត្វ​ដ៏​កម្រ ដែលគេញាត់​គរ ដែល​ស្វាមី​ខ្ញុំ​បាន​ស្វែង​រក នៅ​តាម​ហាង​ទំនិញ​ជា​ច្រើន តាម​​ទីក្រុង​​មួយចំនួន។ ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ដឹង​ថា វា​ជាតុក្កតា ដែល​ពិបាក​រក​ទិញ គាត់​ក៏​បាន​បដិសេធ​មិន​ព្រម​ទទួល​យក ដោយ​សុភាព។ ប៉ុន្តែ ហ្សាវៀរ​នៅ​តែដា​ក់អំណោយ​មួយ​នោះ នៅក្នុ​ងដៃ​រ​បស់​កូន​ប្រុស​គាត់ ហើយ​និយាយ​ថា “ប៉ា​របស់​ខ្ញុំ បាន​ឲ្យ​ខ្ញុំ​មាន​តុក្កតា​ជា​ច្រើន សម្រាប់​ចែក​រំលែ​ក​ដល់​អ្នក​ដទៃ”។

ខ្ញុំ​យល់​ថា ហ្សាវៀរ​បាន​រៀន​ចែក​រំលែក​តាម​ខ្ញុំ ប៉ុន្តែ ​ជា​ញឹក​ញាប់ ខ្ញុំ​បាន​​ខ​កខានមិ​នបា​ន​ចែក​រំលែក​ធន​ធាន​ខ្ញុំ ថ្វាយ​ដល់​ព្រះ និង​អ្នក​ដទៃ។ ប៉ុន្តែ ខ្ញុំ​មាន​ភាព​ងាយ​ស្រួលជាង នៅ​ក្នុង​ការ​ចែក​រំលែក ពេល​ដែល​ខ្ញុំនឹ​ក​ចាំថា​ អ្វី​ៗ​ទាំង​អស់ ដែល​ខ្ញុំ​មាន និង​ត្រូវ​ការ គឺ​ជា​ការប្រ​ទាន​រប​ស់ព្រះ​វរ​បិតា  ដែល​គង់​នៅ​ស្ថាន​សួគ៌។

នៅ​គ្រាស​ញ្ញាចា​ស់ ព្រះ​ទ្រង់​បានបង្គាប់ពួកអ៊ីស្រាអែល ឲ្យ​ទុក​ចិត្ត​ទ្រង់ ដោយ​ថ្វាយ​ទ្រព្យ​សម្បត្តិ​មួយ​ផ្នែក ពី​ចំណោមធន​ធាន​ទាំង​អ​ស់​ដែល​ព្រះ​ទ្រង់​ប្រទាន គឺ​ចែក​រំលែក​ដល់​ពួក​លេវី ដែល​ជា​សង្ឃ​របស់​ព្រះ ធ្វើឲ្យ​ពួក​គេមា​ន​លទ្ធ​ភាពជួយ​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត​ផង​ដែរ។ ពេលពួ​កប​ណ្តាជ​ន​បដិសេធ​មិន​ព្រម​អនុវ​ត្តតា​ម ហោរា​ម៉ាឡាគី​ក៏​បាន​មាន​ប្រសាសន៍​ថា ពួក​គេកំ​ពុង​តែ​កោង​យក​របស់​ព្រះ​អម្ចាស់(ម៉ាឡាគី ៣:៨-៩)។ ប៉ុន្តែ…

គ្រឹះដ៏រឹងមាំរបស់យើង

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំម​ក​ហើយ ដែល​ប្រ​ជា​ជន​នៅ​ក្នុង​ទីក្រុង​របស់​ខ្ញុំ បាន​សាង​សង់​ផ្ទះ នៅ​ក្នុង​តំបន់ ដែ​ល​ងាយនឹង​មាន​គ្រោះ​ថ្នាក់​បាក់​ដី។ អ្នក​ខ្លះ​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់ ដែល​អាច​កើត​ឡើង ពី​ដីដែល​មិន​រឹង​មាំ ខណៈ​ពេល​ដែលអ្នក​ដទៃ​ទៀត មិន​បាន​ដឹង​អំពី​រឿ​ង​នេះ។ “អ្នក​សិក្សាអំ​ពីស​ណ្ឋានដី​បា​ន​ធ្វើ​ការ​ដាត់​តឿន​ប្រជា​ជន​អស់​រយៈ​ពេល​៤០ឆ្នាំ​មក​ហើយ ហើយ​បទ​បញ្ជា​របស់​សាលា​ក្រុង​ក៏​ត្រូវ​បាន​គេប​ង្កើត​ឡើង ដើម្បី​ធានា​ការ​សាង​សង់​ឲ្យ​មាន​សុវត្ថិ​ភាព” ប៉ុន្តែ គេ​មិន​បាន​ពន្យ​ល់ប្រជា​ជន​អំពី​រឿង​នេះ ហើយ​ក៏​មាន​អ្ន​កដែ​លមិ​ន​អើពើរ​នឹង​រឿង​នេះ​តែ​ម្តង​(ដកស្រង់ពីកាសែត The Gazette, Colorado Springs, ចេញថ្ងៃទី២៧ មេសា ឆ្នាំ ២០១៦)។ ដោយ​សារ​គេ​សង់​ផ្ទះទាំង​នោះ នៅ​លើភ្នំ​ នោះគេ​អាច​ទស្សនា​ទេស​ភាព​ដ៏​ស្រស់​ស្អាត ពី​​​ផ្ទះ​ទាំង​នោះ ប៉ុន្តែ ដី​ដែល​ពួក​គេបាន​សង់​ផ្ទះ​ពី​លើ​នោះ អាច​បាក់​ស្រុត​នៅពេល​ណា​មួយ ដោយ​មិ​នឲ្យ​ដំណឹង​ជា​មុន។

មាន​មនុស្ស​ជា​ច្រើន នៅ​នគរ​អ៊ីស្រាអែល សម័យ​បុរាណ​បាន​ព្រងើយ​កន្តើយ ចំពោះ​ការ​ដាស់​តឿន​របស់​ព្រះ​អម្ចាស់ ឲ្យ​ងាក​ចេញ​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​ឲ្យ​ស្វែង​រក​ទ្រង់ ដែល​ជា​ព្រះ​ដ៏​ពិត និង​ដ៏​រស់។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​កត់ត្រា​អំពី​សោក​នាដ​កម្ម ដែល​ជា​លទ្ធ​ផល​នៃ​ការ​មិន​ស្តាប់​បង្គាប់​នោះ។ ប៉ុន្តែ ទោះជាលោកិយកំពុងរង្គោះរង្គើរនៅជុំវិញពួកគេក៏ដោយ ក៏ព្រះអម្ចាស់ នៅតែបន្តឈោងទៅរករាស្រ្តទ្រង់ ដោយព្រះបន្ទូល អំពីការអត់ទោសបាប និងក្តីសង្ឃឹម បើសិនជាពួកគេងាកបែរមករកទ្រង់ ហើយដើរតាមផ្លូវទ្រង់។​

ហោរា​អេសាយ​បាន​ថ្លែង​ថា “នឹង​មាន​សេចក្តី​សុខ​ស្រួល​នៅ​ក្នុង​គ្រាឯ​ង ព្រមទាំងសេចក្តីសង្គ្រោះប្រាជ្ញា និង​ដំរិះ​ជាបរិបូរ​ដែរ សេចក្តីកោ​ត​ខ្លាច​ដ​ល់​ព្រះ​យេហូវ៉ា នោះ​នឹង​បាន​ជា​ឃ្លាំង​របស់​ឯង”(អេសាយ ៣៣:៦)។

សព្វថ្ងៃនេះ មិន​ខុស​ពីគ្រា​សញ្ញា​ចាស់​ឡើយ…

ដុះត្រូវកន្លែង

មាន​ពេល​មួយ ឪពុក​រប​ស់ខ្ញុំបា​នហុ​ចចប​កាប់​មួយ​ឲ្យ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា “ដើម​ឥត​ប្រយោជន៍ ជា​រុក្ខ​ជាតិ​ដែល​ដុះ នៅ​កន្លែង​ដែល​កូន​មិ​នចង់​ឲ្យ​វា​ដុះ”។ ខ្ញុំ​ចង់​ឲ្យ​ដើម​ពោត​បន្ត​លូត​លាស់ នៅ​កន្លែង ដែល​វា​បាន “ស្ម័គ្រ​ចិត្ត” ដុះ ក្នុងចំណោម​ដើម​សណ្តែក។ ប៉ុន្តែ ឪពុ​កខ្ញុំ​បាន​ចម្រើន​វ័​យ​ធំ​ឡើយ ក្នុង​កសិដ្ឋាន​មួយ បាន​ជាគា​ត់មា​ន​ចំណេះដឹ​ង​ផ្នែក​ដាំដុះ​ច្រើន។ គាត់​​បា​ន​ប្រាប់​ខ្ញុំ​ឲ្យ​ដក​ដើម​ពោតនោះ​ចោល។ ពោត​មួយ​ដើម​នោះ គ្មាន​ប្រយោជន៍​អ្វី ក្រៅ​ពី​ដណ្តើម​ជីវ​ជាតិ ពី​ដើម​សណ្តែក​នោះឡើ​យ។

មនុស្ស​មិន​មែន​ជា​រុក្ខ​ជាតិ​ទេ ហើយ​មាន​គំនិត​ផ្ទាល់​ខ្លួន ហើយ​មាន​សេរីភា​ព​នៅក្នុ​ងកា​រ​ជ្រើស​រើស ដែល​ព្រះ​បាន​ប្រទាន​។ ប៉ុន្តែ ជួន​កាល យើង​ព្យាយាម​រីក​ដូច​ផ្កា នៅ​កន្លែង​ដែល​ព្រះ​មិន​បាន​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រីក។

ព្រះ​អង្គ​ម្ចាស់​យ៉ូណា​ថាន ជា​បុត្រា​របស់​ស្តេច និង​ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់​អាច។ ទ្រង់​ក៏​អាច​ព្យាយាម​រីក​ដូច​ផ្កា នៅ​កន្លែងដែ​ល​ព្រះ​មិន​សព្វ​ព្រះ​ទ័យ។ ទ្រង់​មាន​ហេតុ​ផល​គ្រប់​គ្រាន់ ដើម្បី​រំពឹង​ថា ខ្លួន​នឹង​បាន​ក្លាយ​ជា​ស្តេច។ ប៉ុន្តែ ទ្រង់​បានឃើញ​ព្រះ​អម្ចាស់ ប្រទា​ន​ពរ​ដ​ល់ដា​វីឌ ហើយ​ក៏​បាន​ដឹង​អំពី​ការ​ច្រណែន និង​ក្តី​អំណួត​របស់​បីតា​ទ្រង់​(១សាំយ៉ូអែល ១៨:១២-១៥)។ ដូច​នេះ យ៉ូណាថាន​មិន​បាន​ព្យាយាម​ដណ្តើម​រាជ​បល្ល័ង្ក ដែល​​មិន​អាច​ក្លាយ​ជា​របស់​ទ្រង់​នោះឡើយ​ ផ្ទុយ​ទៅវិ​ញ ទ្រង់​បាន​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់ដា​វីឌ ហើយថែ​មទាំ​ង​បាន​សង្រ្គោះ​ជីវិត​គាត់​ទៀត(១៩:១-៦ ២០:១-៤)។

អ្នក​ខ្លះអា​ចគិ​ត​ថា យ៉ូណាថាន​បាន​លះ​បង់​ច្រើន​ពេក​ហើយ។ ប៉ុន្តែ បើ​សិន​យើង​ជា​ទ្រង់​វិញ តើ​យើង​ចង់​ឲ្យ​គេនឹ​ក​ចាំដូច​ម្តេច​ខ្លះ អំពី​យើង? តើ​យើ​​ង​ចង់​ឲ្យ​គេ​នឹក​ចាំ ដូច​ស្តេច​សូល ដែល​ព្យាយាម​ការពា​រអំណាចរ​បស់​ខ្លួន ហើយ​ក៏​បាន​បាត់​បង់​រាជ​បល្ល័ង្ក​នោះ​ឬ?…

សេចក្តីមេត្តា នៅក្នុងការកាត់ទោស

ពេល​កូន​ៗ​រប​ស់​ខ្ញុំ​ឈ្លោះ​ប្រកែក​គ្នា​ ហើយ​មក​រក​ខ្ញុំ ដោយ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ខ្ញុំ​ក៏​បាន​នាំ​ពួក​គេ​​ម្នាក់​ៗ ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​ស្តាប់​ពួក​គេ​និយាយ​អំពី​បញ្ហា​របស់​ពួក​គេ។ ដោយ​សារ​ទាំង​ពីរអ្នក​ខុស​ដូច​គ្នា ពេល​យើងជជែក​គ្នា​ចប់ ខ្ញុំ​ក៏​បាន​សួរ​ពួក​គេ​ម្នាក់​ៗ​ថា តើ​ពួកគេចង់​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​សម​នឹង​ទង្វើ​របស់​បង​ប្អូន​របស់​ពួក​គេ​? អ្នក​ទាំងពី​រ​សុទ្ធ​តែ​សុំ​ឲ្យ​ខ្ញុំដា​ក់​ទោស​បង​ប្អូន​ខ្លួន ឲ្យ​បាន​ឆាប់​។ ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​ឲ្យ​ពួក​គេ​ម្នាក់​ៗ ទទួ​លទោ​ស ដែល​ពួក​គេ​ចង់​ឲ្យ​បង​ប្អូន​ខ្លួន​ទទួល។  ភ្លាម​ៗ​នោះ ក្មេង​ទាំង​ពី​រក៏​បាន​រអ៊ូ​ថា “វា​មិន​យុត្តធម៌​ទេ”  ដែល​ឲ្យ​ពួក​គេ​ទទួ​លទោស ដែល​ពួក​គេ​គិត​ថា បង​ប្អូន​សម​នឹង​ទទួ​ល​នោះ។

ក្មេង​ទាំង​ពីរ​បាន​បង្ហាញ​ អំពីប្រភេទ នៃ​“ការ​កាត់​ទោស ដោយ​គ្មាន​ក្តី​មេត្តា” ដែល​ព្រះ​ទ្រង់​បាន​ដាស់​តឿន មិន​ឲ្យ​ប្រព្រឹត្ត​(យ៉ាកុប ២:១៣)។ សាវ័ក​យ៉ាកុប​បាន​រំឭក​យើងថា យើង​មិន​ត្រូវ​មាន​ការ​លំអៀង​ទៅ​រក​អ្នក​មាន ឬ​ទៅ​រក​ខ្លួនឯង​ឡើយ ព្រោះ​ព្រះ​សព្វ​ព្រះ​ទ័យ​ ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅម​ក ឲ្យដូ​ច​ស្រឡាញ់​ខ្លួន​ឯង(ខ.៨)។ យើង​មិន​ត្រូវ​​ប្រើអ្នក​ដទៃ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ធ្វើ​ព្រងើយ ចំពោះ​អ្នក​ដែល​មិន​មាន​ប្រយោជន៍​ចំពោះ​យើង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ សាវ័ក​យ៉ាកុ​ប​បាន​បង្រៀន​យើង ឲ្យ​ប្រព្រឹត្ត ឲ្យ​សម​ជា​មនុស្ស​ដែល​បាន​ទទួល​សេចក្តី​មេត្តា និង​ការ​អត់​ទោស​ពីព្រះ ហើយ​ចែក​រំលែក​សេចក្តី​មេត្តា​នោះ ដល់​អ្នក​ដទៃ។

ព្រះ​ទ្រង់​បាន​ប្រទាន​សេចក្តី​មេត្តា​របស់​ទ្រង់ ដោយ​ព្រះ​ទ័យ​សប្បុ​រស។ ពេល​យើង​ដោះ​ស្រាយ​បញ្ហា ដែល​យើង​មាន​ជាមួយ​អ្នក​ដទៃ ចូរ​យើង​នឹក​ចាំ អំពី​សេចក្តី​មេត្តា ដែល​ទ្រង់​បាន​បង្ហាញ​ដល់​យើង ហើយ​ចែក​រំលែក​សេចក្តី​មេត្តា​នោះដល់​អ្នក​ដទៃ​ផង។—KIRSTEN HOLMBERG