ពន្លឺនៃសេចក្តីសង្ឃឹម
លោកម៉ាលខម មូគើរីច(Malcolm Muggeridge) ជាអ្នកកាសែត ដែលបានសរសេរកំណត់ហេតុ អំពីពេលល្ងាចដ៏ក្រៀមក្រំ ក្នុងអំឡុងពេលដែលគាត់ធ្វើការជាចារបុរស ក្នុងសង្រ្គាមលោកលើកទី២។ គាត់សរសេរថា “ខ្ញុំគេងនៅលើគ្រែរបស់ខ្ញុំ មានពេញដោយស្រាចាស់ និងភាពអស់សង្ឃឹម។ នៅតែឯងក្នុងចក្រវាល ក្នុងពេលវេលាដ៏វែងអស់កល្ប ដោយគ្មានពន្លឺនៃក្តីសង្ឃឹមសោះ”។ ក្នុងស្ថានភាពបែបនេះ គាត់ធ្វើរឿងមួយដែលគាត់គិតថាសមហេតុផល គឺគាត់បានព្យាយាមសម្លាប់ខ្លួននៅក្នុងទឹក។ គាត់ក៏បានបើកឡានទៅរកឆ្នេរដែលនៅជិតបំផុត ក្នុងប្រទេសម៉ាដាកាស្កា ហើយក៏បានចាប់ផ្តើមការហែលទឹកចម្ងាយឆ្ងាយ ចូលទៅក្នុងមហាសមុទ្រ ទាល់តែគាត់អស់កម្លាំង។ គាត់ក៏បានក្រឡេកមកក្រោយវិញ ឃើញពន្លឺភ្លើងនៅលើមាត់ឆ្នេរពីចម្ងាយ។ គាត់ក៏បានចាប់ផ្តើមហែលទឹកត្រឡប់ទៅរកពន្លឺទាំងនោះ ដោយមិនដឹងច្បាស់ថា ហេតុអ្វីគាត់ត្រូវត្រឡប់ទៅវិញ។ គាត់មានការហត់នឿយណាស់ តែគាត់នៅតែរាប់វា “ជាក្តីអំណរដ៏លើសលុប”។
លោកមូគើរីចមិនដឹងច្បាស់ថា ព្រះអង្គបានធ្វើការក្នុងចិត្តគាត់ដោយរបៀបណាទេ តែគាត់ដឹងថា ព្រះអង្គបានឈោងមករកគាត់ ក្នុងពេលដ៏ងងឹត ដោយធ្វើឲ្យគាត់មានសង្ឃឹមឡើងវិញភ្លាម ដែលនេះអាចជាការអស្ចារ្យ។ សាវ័កប៉ុលបានបង្រៀនជាច្រើនដង អំពីក្តីសង្ឃឹមប្រភេទនេះ។ ក្នុងបទគម្ពីរអេភេសូរ គាត់បានកត់សំគាល់ថា មុនពេលយើងស្គាល់ព្រះគ្រីស្ទ យើងម្នាក់ៗដែលស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាប ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ”(២:១,១២)។ ប៉ុន្តែ “ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលុប ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ”(ខ.៤-៥)។
លោកិយនេះបានព្យាយាមអូសទាញយើងទម្លាក់រណ្តៅដ៏ជ្រៅ ប៉ុន្តែ យើងគ្មានហេតុផលដែលត្រូវទទួលយកភាពអស់សង្ឃឹមនោះឡើយ។ គឺដូចដែលលោកមូគើរីចបានមានរៀបរាប់អំពីការហែលទឹកក្នុងសមុទ្រថា “ខ្ញុំដឹងច្បាស់ថា គ្មានភាពងងឹតទេ តែយើងអាចមើលមិនឃើញពន្លឺដែលបានចែងចាំងអស់កល្បជានិច្ច”។—TIM GUSTAFSON
ព្រះគុណជាបរិបូរ
អាឡេសាជាឧបករណ៍គ្រប់គ្រងសម្លេងរបស់ក្រុមហ៊ុនអាម៉ាហ្សូន ដែលមានលក្ខណៈពិសេសមួយ ដែលគួរឲ្យចាប់អារម្មណ៍។ វាអាចលុបសម្លេងទាំងអស់ ដែលវាបានថតទុក។ ទោះអ្នកបានប្រាប់វាឲ្យធ្វើអ្វី ហើយទោះអ្នកបានឲ្យវាទាញយកពត៌មានអ្វី មកប្រាប់អ្នក អ្នកអាចឲ្យវាលុបចោលសម្លេងរបស់អ្នក ដែលវាថតទុក ក្នុងរយៈពេលមួយពព្រិចភ្នែក ដោយគ្រាន់តែនិយាយមួយឃ្លាថា “ចូរលុបអ្វីទាំងអស់ដែលខ្ញុំបាននិយាយ នៅថ្ងៃនេះ”។ រាល់ពាក្យដែលយើងបាននិយាយ សកម្មភាពដែលគួរឲ្យខ្មាស់អៀន ដែលបានថតសម្លេងទុកក្នុងឧបករណ៍នេះ ខ្ញុំអាចលុបចោលបានទាំងអស់ ដោយគ្រាន់តែនិយាយបង្គាប់វាឲ្យលុបប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ យើងមានដំណឹងល្អមួយ។ ព្រះជាម្ចាស់បានប្រទានឲ្យយើងនូវការចាប់ផ្តើមជាថ្មី។ ព្រះអង្គមិនគ្រាន់តែបានលុបចោលនូវកំហុស ឬទង្វើរអាក្រក់ដែលយើងបានធ្វើកាលពីមុនប៉ុណ្ណោះទេ។ ព្រះអង្គក៏បានប្រទាននូវការប្រោសលោះ ការប្រោសឲ្យជាដ៏ជ្រាលជ្រៅ ដែលកែប្រែយើង និងធ្វើឲ្យយើងមានជីវិតថ្មី។ ព្រះអង្គមានបន្ទូលហៅយើង ឲ្យចូលមករកព្រះអង្គ ព្រោះព្រះអង្គបានប្រោសលោះយើងហើយ(អេសាយ ៤៤:២២)។ ទោះពួកអ៊ីស្រាអែលបានបះបោរប្រឆំាង និងមិនស្តាប់បង្គាប់ព្រះអង្គក៏ដោយ ក៏ព្រះអង្គបានឈោងទៅរកពួកគេ ដោយសេចក្តីមេត្តាដ៏ហូរហៀរ។ ព្រះអង្គបានលុបអំពើរំលងរបស់ពួកគេចេញ ដូចជាពពកយ៉ាងក្រាស់ និងអំពើបាបពួកគេដូចជាពពក (ខ.២២)។ ព្រះអង្គបានប្រមូលគ្រប់ទាំងភាពអាម៉ាស់ និងកំហុស ហើយលាងសម្អាត ដោយព្រះគុណដ៏បរិបូរ។
ព្រះជាម្ចាស់ក៏លាងសម្អាតអំពើបាប និងកំហុសរបស់យើង។ គ្មានកំហុសអ្វីដែលព្រះអង្គមិនអាចលុបចោល ហើយក៏គ្មានរបួសអ្វី ដែលព្រះអង្គមិនអាចប្រោសឲ្យជានោះឡើយ។ សេចក្តីមេត្តារបស់ព្រះបានប្រោសឲ្យជា និងប្រោសលោះផ្នែកដែលឈឺចាប់បំផុត ក្នុងវិញ្ញាណយើង សូម្បីតែផ្នែកដែលយើងបានលាក់ទុកជាយូរមកហើយក៏ដោយ។ សេចក្តីមេត្តារបស់ព្រះអង្គសម្អាតកំហុសយើង ហើយក៏លាងជម្រះវិប្បដិសារីទាំងអស់ផង។—WINN COLLIER
តួនាទីរបស់យើងក្នុងខ្សែរាជវង្ស
នៅក្នុងខ្សែរាជវង្ស នៃចក្រភពអង់គ្លេស អ្នកដែលមានភាពជិតស្និទ្ធនឹងរាជបល្ល័ង្ក កាន់តែខ្លាំងប៉ុណ្ណា នោះឈ្មោះគាត់ក៏កាន់តែល្បីល្បាញ ដល់សាធារណៈជនផងដែរ។ តែអ្នកដទៃទៀត ស្ទើរតែគ្មាននរណាម្នាក់នឹកចាំ។ រាជវង្សរបស់ប្រទេសអង់គ្លេស មានបញ្ជីរឈ្មោះអ្នកស្នងរាជ្យមួយខ្សែ ដែលរួមមានមនុស្សជិត៦០នាក់។ ក្នុងចំណោមនោះ មានព្រះអង្គម្ចាស់ ហ្វ្រេដឺរិក វីនស៊រ(Frederic Windsor) ដែលស្ថិតក្នុងលេខរាងទី៤៩ ក្នុងបញ្ជីឈ្មោះអ្នកស្នងរាជ្យ។ ទ្រង់មិនបានចេញមុខចេញមាត់ទេ តែផ្ទុយទៅវិញ ទ្រង់បានបន្តរស់នៅ ក្នុងភាពស្ងាត់ស្ងៀម។ ទោះទ្រង់មានការងារជាអ្នកវិភាគផ្នែកហិរញ្ញវត្ថុ គេនៅតែមិនបានចាត់ទុកទ្រង់ជា “រាជវង្សានុវង្សដែលធ្វើការងារ” ដែលជាសមាជិកគ្រួសាររាជវង្សដ៏សំខាន់ ដែលបានទទួលប្រាក់បៀវត្ស សម្រាប់ការធ្វើជាតំណាងឲ្យរាជវង្ស។
ព្រះអង្គម្ចាស់ណាថាន គឺជាបុត្រារបស់ស្តេចដាវីឌ(២សាំយ៉ូអែល ៥:១៤) ក៏ជាសមាជិកគ្រួសាររាជវង្ស ដែលមិនបានចេញមុខចេញមាត់។ ព្រះគម្ពីរបាននិយាយច្រើន អំពីទ្រង់ទេ។ ប៉ុន្តែ ព្រះនាមរបស់ទ្រង់ ត្រូវបានកត់ទុក ក្នុងបញ្ជីខ្សែលោហិតរបស់ព្រះយេស៊ូវ ក្នុងកណ្ឌគម្ពីរលូកា ដែលអ្នកប្រាជ្ញជាច្រើនជឿថា ខ្សែលោហិតនោះ ជាខ្សែលោហិតរបស់ព្រះយេស៊ូវ នៅខាងនាងម៉ារា(លូកា ៣:៣១) ខណៈពេលដែលកណ្ឌគម្ពីរម៉ាថាយ បានកត់ទុកព្រះនាមស្តេចសាឡូម៉ូន ក្នុងខ្សែលោហិតរបស់ព្រះយេស៊ូវ។
ទោះព្រះអង្គម្ចាស់ណាថានមិនបានសោយរាជ្យក៏ដោយ ក៏ទ្រង់នៅតែមានតួនាទីមួយ ក្នុងនគរព្រះ ជារៀងរហូត។
ក្នុងនាមជាអ្នកជឿព្រះគ្រីស្ទ ហើយក៏ជាសមាជិកគ្រួសាររាជវង្សរបស់ព្រះអង្គ សាវ័កយ៉ូហានបានចែងថា ព្រះជាម្ចាស់បានប្រទានឲ្យយើងមាន “សិទ្ធិធ្វើជាកូនព្រះ”(យ៉ូហាន ១:១២)។ យើងប្រហែលមិនមានឈ្មោះល្បី តែយើងជាកូនរបស់ព្រះ…
ការរង់ចាំ
ត្រេវ័រ(Trevor) ជាយុវជនអាយុ១៧ឆ្នាំ ដែលមានការនឿយណាយ និងខកចិត្តចំពោះពួកជំនុំ ហើយក៏បានចាប់ផ្តើមស្វែងរកចម្លើយ អស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែ អ្វីដែលគាត់បានរកឃើញ ហាក់ដូចជាមិនបានធ្វើឲ្យគាត់មានការស្កប់ចិត្ត ឬបានឆ្លើយសំណួរគាត់ឡើយ។
ដំណើររុករករបស់គាត់ បានទាញនាំគាត់ ឲ្យចូលទៅជិតឪពុកម្តាយរបស់គាត់កាន់តែខ្លាំង។ ប៉ុន្តែ គាត់នៅតែមានបញ្ហា ជាមួយនឹងជំនឿលើព្រះគ្រីស្ទ។ ក្នុងអំឡុងពេលជជែកគ្នា គាត់បានលាន់មាត់ ដោយចិត្តល្វីងជូរចត់ថា “ព្រះគម្ពីរមានពេញដោយការសន្យាខ្យល់”។
ស្តេចដាវីឌក៏ធ្លាប់ប្រឈមមុខដាក់ការខកចិត្ត និងទុក្ខលំបាក ដែលនាំឲ្យទ្រង់មានការសង្ស័យ ចំពោះជំនឿរបស់ទ្រង់។ ប៉ុន្តែ ពេលដែលទ្រង់រត់គេចពីសត្រូវ ដែលព្យាយាមធ្វើគុតទ្រង់ ទ្រង់ក៏បានឆ្លើយតបចំពោះបញ្ហានេះ ដោយសរសើរដំកើងព្រះ ជាជាងរត់ចេញពីទ្រង់។ គឺដូចដែលទ្រង់បានច្រៀងសរសើរថា “ទោះបើមានពួកពលមកបោះទ័ពច្បាំងនឹងខ្ញុំ
គង់តែចិត្តខ្ញុំមិនភ័យឡើយ ទោះបើកើតមានចំបាំងទាស់នឹងខ្ញុំ គង់តែខ្ញុំនឹងមានចិត្តសង្ឃឹមបានដែរ”(ទំនុកដំកើង ២៧:៣)។
ប៉ុន្តែ កំណាព្យរបស់ស្តេចដាវីឌ ហាក់ដូចជាបង្ហាញការសង្ស័យរបស់ទ្រង់។ ទ្រង់បានពោលទំនួញថា “សូមអាណិតមេត្តាឆ្លើយតបមកទូលបង្គំផង”(ខ.៧)។ ត្រង់ចំណុចនេះ ទ្រង់ប្រៀបបាននឹងមនុស្សដែលមានការភ័យខ្លាច និងមានសំណួរ។ ហើយទ្រង់ក៏បានទូលអង្វរថា “សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ … ឬបោះបង់ចោលទូលបង្គំឡើយ”(ខ.៩)។
ទោះជាយ៉ាងណាក៏ដោយ ទ្រង់បានជម្នះការសង្ស័យរបស់ទ្រង់។ នៅពេលដែលទ្រង់មានការសង្ស័យ ទ្រង់បានប្រកាស់ថា ទ្រង់នឹងបានឃើញសេចក្តីល្អរបស់ព្រះអម្ចាស់ នៅស្ថានមនុស្សរស់(ខ.១៣)។ បន្ទាប់មក ទ្រង់ក៏បាននិយាយមកកាន់យើងរាល់គ្នា និងមនុស្សទាំងអស់ដែលមានការសង្ស័យថា “ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង…
ជាប់ក្នុងចិត្ត
បន្ទាប់ពីក្មេងប្រុសម្នាក់ បានជួបបញ្ហាប្រឈម នៅសាលា ឪពុករបស់គាត់ ក៏បានចាប់ផ្តើមបង្រៀនគាត់ ឲ្យទន្ទេញការប្តេជ្ញាចិត្តមួយឲ្យចាំ ហើយរៀងរាល់ពេលព្រឹក មុនទៅសាលា គាត់ត្រូវសូត្រថា “ខ្ញុំអរព្រះគុណព្រះអង្គ សម្រាប់ការដាស់ខ្ញុំឡើង នៅថ្ងៃនេះ។ ខ្ញុំទៅរៀននៅថ្ងៃនេះ ដើម្បីឲ្យខ្ញុំអាចធ្វើជាអ្នកដឹកនាំ តាមបំណងព្រះទ័យព្រះ”។ បុរសជាឪពុកសង្ឃឹមថា ការប្តេជ្ញាចិត្តនេះនឹងជួយឲ្យកូនប្រុសគាត់ អនុវត្តតាមអ្វីដែលគាត់បានប្តេជ្ញាចិត្ត ហើយអាចជម្នះបញ្ហាប្រឈមក្នុងជីវិត ដែលមិនអាចជៀសរួច។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលព្រះជាម្ចាស់បានបង្គាប់ឲ្យពួកអ៊ីស្រាអែលធ្វើ កាលពួកគេនៅវាលរហោស្ថាន។ កាលនោះព្រះអង្គបានបង្គាប់ថា “សេចក្តីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្តីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”(ចោទិយកថា ៦:៦-៧)។
បន្ទាប់ពីពួកអ៊ីស្រាអែលបានវង្វេងនៅវាលរហោស្ថាន អស់រយៈពេល៤០ឆ្នំា អ្នកជំនាន់ថ្មីក៏បានត្រៀមខ្លួនចូលទឹកដីសន្យា។ ព្រះជាម្ចាស់ជ្រាបថា ការនេះមិនងាយទទួលជោគជ័យឡើយ ទាល់តែពួកគេផ្តោតទៅលើព្រះអង្គ។ ដូចនេះហើយ ព្រះអង្គក៏បានជំរុញពួកគេតាមរយៈលោកម៉ូសេ ឲ្យចងចាំ និងស្តាប់បង្គាប់ព្រះអង្គ ហើយជួយកូនពួកគេ ឲ្យស្គាល់ និងស្រឡាញ់ព្រះ ដោយជជែកគ្នាអំពីព្រះបន្ទូលព្រះអង្គ “កាលពួកគេអង្គុយនៅផ្ទះ និងនៅពេលពួកគេដើរតាមផ្លូវ ពេលដែលពួកគេអង្គុយចុះ ក្នុងកាលដែលដេក និងក្រោកឡើងផង”(ខ.៧)។
ជារៀងរាល់ថ្ងៃ យើងក៏អាចប្តេជ្ញាចិត្ត អនុញ្ញាតឲ្យព្រះគម្ពីរដឹកនាំចិត្ត និងគំនិតយើង ខណៈពេលដែលយើងកំពុងរស់នៅ ដោយការដឹងគុណដល់ព្រះអង្គ។—ALYSON KIEDA
ពេលដែលភាពត្រចះត្រចង់បានបាត់បង់
អនុស្សាវរីយ៍ដែលខ្ញុំមានជាកូនស្រីរបស់ខ្ញុំ ឈ្មោះមែលលីសា(Melissa) គឺពិតជាមានភាពត្រចះត្រចង់ណាស់ តែខ្ញុំមិនអាចមានដូចមុនទៀតឡើយ។ យើងធ្លាប់បានមើលនាងលេងបាល់ទះវិទ្យាល័យដោយអំណរ តែពេលនោះ បានរលាយបាត់បន្តិចម្តងៗពីការចងចាំរបស់ខ្ញុំ។ ហើយជួនកាល ខ្ញុំក៏ពិបាកនឹកចាំ អំពីស្នាមញញឹមដ៏អៀនប្រៀន នៅលើផ្ទៃមុខរបស់នាង ពេលដែលយើងកំពុងធ្វើសកម្មភាពជាគ្រួសារ។ ការស្លាប់របស់នាងនៅអាយុ១៧ឆ្នាំ បានទម្លាក់វាំងននបាំងបាត់ក្តីអំណរ ដោយសារនាងលែងមានវត្តមានដូចមុនទៀត។
ក្នុងកណ្ឌគម្ពីរបរិទេវ លោកយេរេមាដឹងថា ចិត្តរបស់មនុស្សអាចមានភាពខ្ទេចខ្ទាំ។ គាត់ថា “ខ្ញុំបានភ្លេចសេចក្តីចំរើនហើយ … សេចក្តីសង្ឃឹមរបស់ខ្ញុំក៏ផុតចាកពីព្រះយេហូវ៉ា(៣:១៧-១៨)។ ស្ថានភាពរបស់គាត់ខុសពីស្ថានភាពរបស់យើងឆ្ងាយណាស់។ គាត់បានប្រកាស់ការជំនុំជម្រះរបស់ព្រះឲ្យគេប្រែចិត្ត ហើយគាត់ក៏បានឃើញទីក្រុងយេរូសាឡិមធ្លាក់ចូលក្នុងដៃសត្រូវ។ ភាពត្រចះត្រចង់បានរលាយអស់ ព្រោះគាត់មានអារម្មណ៍ថា អស់សង្ឃឹម(ខ.១២) ឯកោ(ខ.១៤) និងត្រូវព្រះជាម្ចាស់បោះបង់ចោល(ខ.១៥-២០)។
ប៉ុន្តែ រឿងនេះមិនទាន់ចប់តែប៉ុណ្ណេះទេ។ ពន្លឺបានចែងចាំងមករកគាត់។ លោកយេរេមាមានពេញដោយបន្ទុក និងភាពប្រេះបែក តែគាត់ក៏បានបន្លឺសម្លេងថា គាត់មានសង្ឃឹមហើយ(ខ.២១) គឺក្តីសង្ឃឹម ដែលកើតចេញពីការដឹងថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ”(ខ.២២)។ ហើយពេលដែលភាពត្រចះត្រចង់បានបាត់បង់ អ្វីដែលយើងត្រូវចាំនោះគឺ “ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច”(ខ.២២-២៣)។
សូម្បីតែនៅថ្ងៃងងឹតបំផុត ក៏សេចក្តីស្មោះត្រង់ដ៏អស្ចារ្យរបស់ព្រះ បានចែងចាំងមកលើយើងដែរ។—DAVE BRANON
ពន្លឺក្នុងពេលងងឹត
មានពេលមួយ ព្យុះដែលមានផ្គររន្ទះខ្លាំង បានបក់កាត់ក្រុងរបស់ខ្ញុំ ដោយបន្សល់ទុកនូវសំណើមក្នុងកំរិតខ្ពស់ ហើយផ្ទៃមេឃក៏បានប្រែជាងងឹត។ ខ្ញុំក៏បាននាំឆ្កែរបស់ខ្ញុំឈ្មោះខាលី(Callie) ទៅដើរលេងខាងក្រៅពេលល្ងាច។ ពេលនោះ ខ្ញុំបានគិតអំពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរទីលំនៅរបស់គ្រួសារខ្ញុំទៅរដ្ឋផ្សេង ដែលជាបន្ទុកកាន់តែធ្ងន់ ក្នុងចិត្តខ្ញុំ។ ដោយសារចិត្តនឿយណាយ ចំពោះអ្វីៗដែលបានកើតឡើង ខុសយ៉ាងខ្លាំងពីការរំពឹងចង់បាន និងក្តីសង្ឃឹមដ៏ខ្ពស់របស់ខ្ញុំ ខ្ញុំក៏បានយឺតយ៉ាវ នៅក្នុងការឲ្យខាលីហិតក្លិនស្មៅ។ ខ្ញុំបានឮសម្លេងទឹកអូរហូរនៅក្បែរផ្ទះរបស់ខ្ញុំ ហើយក៏បានឃើញពន្លឺភ្លើងតូចល្អិតបញ្ចេញពន្លឺផ្លឹបភ្លែតៗ ពីលើផ្កាព្រៃដែលបានដុះឡើងតាមច្រាំងអូរ។ តាមពិត ពួកវាជាសត្វអំពិលអំពែក។
ពេលនោះព្រះអម្ចាស់ក៏បានហ៊ុមព័ទ្ធខ្ញុំ ដោយសន្តិភាព ខណៈពេលដែលខ្ញុំគយគន់ពន្លឺផ្លឹបភ្លែតៗរបស់សត្វអំពិលអំពែក ក្នុងស្បែអន្ធកាល។ ខ្ញុំក៏បានគិតអំពីបទចម្រៀងរបស់ស្តេចដាវីឌ ដែលជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលបានច្រៀងថា ព្រះអម្ចាស់បានអុជប្រទីបរបស់ទ្រង់ឲ្យភ្លឺឡើង(ទំនុកដំកើង ១៨:២៨)។ ស្តេចដាវីឌបានប្រកាស់ថា ព្រះទ្រង់បានធ្វើឲ្យសេចក្តីងងឹតរបស់ទ្រង់ ប្រែក្លាយជាពន្លឺ គឺបានបង្ហាញថា ទ្រង់មានការទុកចិត្ត ចំពោះការផ្គត់ផ្គង់ និងការការពាររបស់ព្រះអម្ចាស់(ខ.២៩-៣០)។ ដោយមានជំនួយមកពីព្រះ នោះទ្រង់អាចប្រឈមមុខដាក់បញ្ហាគ្រប់យ៉ាង(ខ.៣២-៣៥)។ ស្តេចដាវីឌបានទុកចិត្តថា ព្រះអម្ចាស់គង់នៅជាមួយទ្រង់គ្រប់កាលៈទេសៈទាំងអស់ បានជាទ្រង់សន្យាថានឹងសរសើរដំកើងព្រះអង្គ ក្នុងចំណោមជាតិសាសន៍ទាំងឡាយ ហើយច្រៀងសរសើរព្រះនាមព្រះអង្គ(ខ.៣៦-៤៩)។
ទោះយើងកំពុងតែអត់ទ្រំានឹងខ្យល់ព្យុះ ក្នុងជីវិតយើង ឬកំពុងអរសប្បាយនឹងភាពស្ងប់សុខ បន្ទាប់ពីព្យុះភ្លៀងបានកន្លងផុតទៅ សន្តិភាព ឬសេចក្តីសុខសាន្តនៃព្រះវត្តមានព្រះ បានបំភ្លឺផ្លូវយើង ឆ្លងកាត់ភាពងងឹត។ ព្រះដ៏មានព្រះជន្មរស់ នឹងតែងតែធ្វើជាកម្លាំង ជម្រក និងធ្វើជាអ្នកទ្រទ្រង់ និងរំដោះយើងជានិច្ច។—XOCHITL DIXON
ក្តីអំណរនៃការលះបង់
កាលនៅក្មេង បងប្អូនខ្ញុំទាំង៦នាក់ បានសម្រុកចេញក្រៅផ្ទះ ពេលដែលបានឮភ្លេងរបស់ឡានលក់ការ៉េម។ ខ្លះពាក់ស្បែកជើង ខ្លះទៀតស្ទុះចេញតាមទ្វារផ្ទះតែម្តង ទាំងជើងទទេ។ ក្នុងរយៈពេលតែពីរបីវិនាទីសោះ យើងទាំងអស់បានរត់តាមផ្លូវចូលទីធ្លាផ្ទះ ដេញតាមឡានលក់ការ៉េម។ ថ្ងៃនោះ ជាថ្ងៃទីមួយ ក្នុងរដូវក្តៅ ហើយយើងយល់ថា ការញាំការ៉េមដ៏ត្រជាក់ និងផ្អែមឆ្ងាញ់នេះ ជាវិធីដ៏ល្អបំផុត ដើម្បីអបអរការមកដល់នៃរដូវក្តៅ។
មានរឿងជាច្រើនដែលយើងធ្វើ ដោយសារយើងចង់បានភាពសប្បាយរីករាយ ដោយមិនបានគិតអំពីវិន័យ ឬកាតព្វកិច្ចអ្វីឡើយ។
រឿងប្រៀបប្រដូចនៅក្នុងកណ្ឌគម្ពីរម៉ាថាយ ១៣:៤៤-៤៦ បាននិយាយសង្កត់ធ្ងន់ អំពីការលក់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីទទួលបានអ្វីមួយ។ យើងគិតថា រឿងទំាងនេះនិយាយអំពីការលះបង់។ ប៉ុន្តែ នេះមិនមែនជាចំណុចសំខាន់បំផុតនៃរឿងទាំងនេះទេ។ តាមពិត រឿងទីមួយប្រកាស់ថា “ក្តីអំណរ” គឺជាកត្តាដែលនាំឲ្យបុរសនោះលក់អ្វីៗទាំងអស់ ដើម្បីទិញចំការនោះ។ ក្តីអំណរជំរុញឲ្យមានការផ្លាស់ប្តូរ គឺមិននាំទៅរកកំហុស ឬកាតព្វកិច្ចនោះឡើយ។
ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងថ្វាយចិត្តយើងទាំងមូល ដល់ព្រះអង្គ គឺមិនមែនថ្វាយតែមួយចំណែកនោះឡើយ។ បុរសទាំងពីរក្នុងរឿងប្រៀបប្រដូច បាន “លក់ទ្រព្យសម្បត្តិទាំងអស់”(ខ.៤៤)។ ប៉ុន្តែ ដែលល្អបំផុតនោះគឺ ជាលទ្ធផលការលក់អ្វីៗទាំងអស់ បាននាំឲ្យពួកគេទទួលបាននូវផលចំណេញយ៉ាងពិតប្រាកដ។ រឿងនេះប្រហែលជាលើសពីការរំពឹងគិតរបស់យើង។ តើជីវិតគ្រីស្ទបរិស័ទមិនមែនជាការលីឈើឆ្កាងទេឬ? ជាការពិតណាស់ យើងត្រូវលីឈើឆ្កាងរាល់ថ្ងៃ។ ប៉ុន្តែ ពេលណាយើងថ្វាយជីវិតដល់ព្រះអង្គ យើងនឹងមានជីវិតថ្មី។ ពេលណាយើងបាត់ជីវិត ដោយយល់ដល់ព្រះអង្គ នោះនឹងបានជីវិតវិញ។ ពេលណាយើង…
អរព្រះគុណ សម្រាប់ព្រឹត្តិការណ៍ដែលបានកើតឡើង
លោកស៊ូ ដុងប៉ូ(Sun Dongpo ឬហៅម្យ៉ាងទៀតថា ស៊ូ ស៊ី) ស្ថិតក្នុងចំណោមអ្នកនិពន្ធកំណាព្យ និងតែងសេចក្តី ដែលល្បីល្បាញបំផុតរបស់ប្រទេសចិន។ កាលគាត់កំពុងតែរស់នៅក្នុងការនិរទសខ្លួន គាត់បានគយគន់ព្រះច័ន្ទពេញវង្ស ហើយក៏បាននិពន្ធបទកំណាព្យមួយបទ ដែលពិពណ៌នា អំពីសេចក្តីនឹករឭកចំពោះប្អូនប្រុសគាត់។ គាត់បានសរសេរថា “យើងអរសប្បាយ ហើយកើតទុក្ខ ប្រមូលឥវ៉ាន់ ហើយចាកចេញ ខណៈពេលដែលពន្លឺព្រះច័ន្ទបានថយចុះ ហើយភ្លឺឡើងវិញ។ ចាប់តាំងពីសម័យបុរាណមក គ្មានអ្វីដែលល្អឥតខ្ចោះឡើយ។ សូមឲ្យមនុស្សជាទីស្រឡាញ់របស់យើងមានអាយុវែង គយគន់ទេសភាពដ៏ស្រស់ស្អាតនេះជាមួយគ្នា ទោះនៅឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រក៏ដោយ”។
បទកំណាព្យរបស់គាត់ មានខ្លឹមសារដែលយើងអាចរកឃើញ ក្នុងកណ្ឌគម្ពីរសាស្តា។ អ្នកនិពន្ធ ដែលជាសាស្តា ឬគ្រូបង្រៀន(១:១) បានធ្វើការសង្កេតឃើញថា “មានពេលយំ និងពេលសើច … មានពេលដែលគួរឱបថើប និងពេលដែលគួរលែងឱបថើប”(៣:៤-៥)។ នៅក្នុងការពិពណ៌នា អំពីសកម្មភាពផ្ទុយគ្នាទំាងអស់នេះ អ្នកនិពន្ធ ដែលជាសាស្តាហាក់ដូចជាបានប្រាប់យើងថា អ្វីៗទាំងអស់ដែលល្អត្រូវតែឈានដល់ទីបញ្ចប់។
លោកស៊ូ ដុងប៉ូបានយល់ឃើញថា ពន្លឺនៃស្ថានព្រះច័ន្ទដែលថយចុះ និងកើនឡើង គឺជាសញ្ញាបង្ហាញថា គ្មានអ្វីដែលល្អឥតខ្ចោះឡើយ យ៉ាងណាមិញ អ្នកនិពន្ធកណ្ឌគម្ពីរសាស្តាក៏បានមើលឃើញសណ្តាប់ធ្នាប់នៃស្នាព្រះហស្ត ដែលព្រះជាម្ចាស់បានរៀបចំ ក្នុងពិភពលោកដែលព្រះអង្គបានបង្កើត។ ព្រះជាម្ចាស់បានគ្រប់គ្រងព្រឹត្តិការណ៍ ឬបាតុភូតិធម្មជាតិទាំងឡាយ ហើយ “ទ្រង់បានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល”(ខ.១១)។
យើងមិនអាចទាយ ឬស្មានថា ជីវិតរបស់យើងនឹងទៅជាយ៉ាងណាឡើយ…
ភាពអាម៉ាស់ដែលមានប្រយោជន៍
ខ្ញុំបានជួបបទពិសោធន៍ដែលគួរឲ្យខ្មាស់អៀនបំផុត នៅថ្ងៃដែលខ្ញុំឡើងថ្លែង ទៅកាន់វិទ្យាស្ថាន និសិ្សត និងមិត្តរួមសាលា នៅថ្ងៃខួបទី៥០ឆ្នាំនៃសាលាព្រះគម្ពីរ។ កាលនោះ ខ្ញុំបានដើរទៅរកវេទិការ ដោយមានក្រដាស់សម្រាប់អាន កាន់នៅក្នុងដៃ ហើយក៏បានមើលទៅមនុស្សមួយហ្វូងធំ នៅពីមុខខ្ញុំ ប៉ុន្តែ ភ្នែករបស់ខ្ញុំបានផ្តោតទៅលើសាស្រ្តាចារ្យទាំងឡាយ ដែលកំពុងអង្គុយនៅជួរមុខគេ ដោយមានពាក់អាវវែងរបស់សាស្ត្រាចារ្យ ហើយមានទឹកមុខម៉ឺងម៉ាត់ណាស់។ ភ្លាមៗនោះ ខ្ញុំស្រាប់តែមានការភាន់ភាំង។ មាត់របស់ខ្ញុំប្រែជាស្ងួត ហើយហាក់ដូចជាបាត់បង់ការបញ្ជារ។ ខ្ញុំបាននិយាយខុសពាក្យ នៅក្នុងពីរបីប្រយោគដំបូង ហើយបន្ទាប់មក ខ្ញុំក៏បានចាប់ផ្តើមនិយាយត្រូវជាងមុន។ ដោយសារខ្ញុំភាន់ភាំងមិនដឹងថា ខ្លួនឯងនិយាយដល់ចំណុចណា ខ្ញុំក៏បានចាប់ផ្តើមបើកទំព័រក្រដាស់ចុះឡើងៗ ហើយក៏បាននិយាយពាក្យមួយឃ្លា ដែលគ្មាននរណាម្នាក់ស្តាប់យល់។ ប៉ុន្តែ ទីបំផុត ខ្ញុំក៏បាននិយាយចប់ រួចត្រឡប់ទៅកន្លែងអង្គុយវិញ ហើយក៏បានឈ្ងោកមុខជាប់។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា លែងចង់រស់ទៀតហើយ ខ្មាស់គេណាស់។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំរៀនសូត្របានថា ការខ្មាស់អៀនអាចជារឿងល្អ បើសិនជាវានាំឲ្យមានការបន្ទាបខ្លួន ព្រោះវាជាគន្លឹះដែលធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យនឹងយើង។ ព្រះគម្ពីរបានចែងថា “ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ”(យ៉ាកុប ៤:៦)។ ព្រះអង្គចាក់បង្ហូរព្រះគុណព្រះអង្គ មកលើមនុស្សដែលបន្ទាបខ្លួន។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា ព្រះអង្គយកព្រះទ័យទុកដាក់ ចំពោះមនុស្សណាដែលក្រលំបាក ហើយមានចិត្តខ្ទេចខ្ទាំ ជាអ្នកដែលញ័រញាក់ ដោយឮព្រះបន្ទូលព្រះអង្គ(អេសាយ ៦៦:២)។ កាលណាយើងបន្ទាបខ្លួន នៅចំពោះព្រះ ព្រះអង្គនឹងលើកយើងឡើង(យ៉ាកុប…