អនុវត្តតាមសេចក្តីទាំងនេះ
ខណៈពេលដែលខ្ញុំកំពុងបង្រៀនកូនប្រុសខ្ញុំធ្វើលំហាត់គណិតវិទ្យា ជាកិច្ចការដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះ ខ្ញុំសង្កេតឃើញថា គាត់ហាក់ដូចជាមិនសូវចូលចិត្តធ្វើលំហាត់ ដែលប្រើរូបមន្តដដែលៗ។ គាត់ក៏និយាយថា “ប៉ា កូនយល់ហើយ!” គាត់ចង់ឲ្យខ្ញុំបណ្តោយឲ្យគាត់ធ្វើលំហាត់ទំាងអស់ ដោយខ្លួនឯង។ បន្ទាប់មក ខ្ញុំក៏បានពន្យល់គាត់ថា រូបមន្ត គឺគ្រាន់តែជារូបមន្តប៉ុណ្ណោះ បើសិនជាយើងមិនចេះប្រើវា នៅក្នុងការអនុវត្តន៍ជាក់ស្តែងទេនោះ។
ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរ ផ្ញើទៅកាន់មិត្តសំឡាញ់គាត់ នៅទីក្រុងភីលីព គាត់បាននិយាយអំពីការអនុវត្តន៍តាម យ៉ាងដូចនេះថា “សេចក្តីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំ នោះចូរឲ្យប្រព្រឹត្តតាមសេចក្តីទាំងនោះចុះ”(ភីលីព ៤:៩)។ គាត់ក៏បានលើកឡើង អំពីការ៥យ៉ាង ដែលមានដូចជា : ទី១: ការផ្សះផ្សា គឺដូចដែលគាត់បានជំរុញឲ្យ “នាងអ៊ើរ៉ូឌា និងនាងស៊ុនទីច”ផ្សះផ្សាគ្នា(ខ.២-៣)។ ទី២ : ក្តីអំណរ គឺដូចដែលគាត់បានបង្គាប់អ្នកអានសំបុត្រគាត់ ឲ្យស្វែងរកក្តីអំណរ(ខ.៤)។ ទី៣ : សេចក្តីសម្លូត គឺដូចដែលគាត់បានជំរុញពួកគេ ឲ្យបង្ហាញសេចក្តីសម្លូត ក្នុងទំនាក់ទំនងជាមួយលោកិយ(ខ.៥)។ ទី៤ : ការអធិស្ឋាន គឺដូចដែលគាត់បានធ្វើជាគំរូពួកគេ ដោយផ្ទាល់ និងក្នុងការសរសេររបស់គាត់(ខ.៦-៧) ហើយទី៥ : ការផ្តោតចិត្ត គឺដូចដែលគាត់បានបង្ហាញពួកគេ ដោយផ្ទាល់(ខ.៨)។ ការផ្សះផ្សា ក្តីអំណរ ភាពសម្លូត…
ព្រះអង្គបំភ្លឺជីវិតទូលបង្គំ
ជនជាតិចិនមានពិធីបុណ្យដ៏រ៉ូមិនទិច ក្នុងអំឡុងពេលយប់ដែលមានដួងច័ន្ទពេញវង់ នៅខែទី៨ នៃច័ន្ទគតិ។ នោះជាពេលដែលដួងច័ន្ទមានសម្រស់ស្រស់ស្អាតបំផុត ហើយគេក៏បានអបអរដួងច័ន្ទ ដោយញាំនំលោកខែ ឬដើរលេងពេលយប់ ដោយយួរចង្កៀងគោម តាមផ្លូវ។
ឆ្នាំនេះ យើងបានដើរយួរចង្កៀងគោម កម្សាន្តជាមួយអែនណា(Ana) ដែលជាកូនប្រសារខ្ញុំ ជាជនជាតិឌូស៊ុន និងកូនប្រុសរបស់នាង នៅតូចៗនៅឡើយ។(ជនជាតិឌូស៊ុន ជាជនជាតិដើម នៅរដ្ឋសាបាហ ក្នុងប៉ែកខាងកើតនៃប្រទេសម៉ាឡេស៊ី)។ កូនប្រុសខ្ញុំបានចងព្យួរចង្កៀងគោមនឹងចុងកំណាត់ចម្រៀកឫស្សី។ បន្ទាប់មក គាត់ក៏បានដុតទៀនតូចៗ ក្នុងចង្កៀងគោមទាំងនោះ រួចយើងក៏បានចាប់ផ្តើមដើរចេញទៅ។ ខណៈពេលដែលយើងដើរត្រេតត្រត តាមផ្លូវងងឹត ខ្ញុំក៏បានញញឹម ពេលដែលបានឃើញពន្លឺភ្លើងតូចៗនៃចង្កៀងទាំងនោះ បានបំភ្លឺផ្លូវដើរ។ ភ្លាមនោះ ខ្ញុំក៏បាននឹកចាំ អំពីបទគម្ពីរទំនុកដំកើង ១១៩:១០៥ ដែលបានចែងថា “ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង”។
ដែលពន្លឺបណ្តេញភាពងងឹតជាយ៉ាងណា នោះព្រះបន្ទូលព្រះក៏បំភ្លឺផ្លូវរបស់យើង ដោយជួយយើងឲ្យជៀសវាងក្រឡុក និងជង្ហុក ហើយធានាថា យើងនឹងមិនវង្វេងឡើយ។ ព្រះបន្ទូលព្រះបង្ហាញសេចក្តីពិតរបស់ព្រះ ប្រៀនប្រដៅមនុស្សមានបាប(ខ.៨) ហើយនាំផ្លូវមនុស្សដែលបន្ទាបខ្លួន(ខ.៩)។ យើងត្រូវការព្រះបន្ទូលព្រះ ដើម្បីនាំផ្លូវ និងប្រទានសេចក្តីសង្ឃឹម ពេលណាយើងជួបប្រទះនឹងភាពងងឹត នៅជុំវិញខ្លួនយើង ដែលមានដូចជាទំនាក់ទំនងដែលបាក់បែក ជម្លោះ និងការបោកបញ្ឆោតជាដើម។ យើងក៏ត្រូវការព្រះបន្ទូលព្រះ ដើម្បីជម្នះភាពងងឹត នៅក្នុងយើង ដែលមានដូចជាអំណួត និងចិត្តដែលចង់លើកដំកើងខ្លួនឯង។ ចូរយើងបន្ទាបខ្លួន…
មូលហេតុដែលត្រូវសរសេរ
នៅថ្ងៃទី៧ កញ្ញា ឆ្នាំ ១៩៤៣ អ្នកស្រី អេតធី ហ៊ីលេស៊ូម(Etty Hillesum) បានបោះកាតប៉ុស្តាល់មួយសន្លឹក ចេញពីរថភ្លើង។ នៅលើកាតប៉ូស្តាល់នោះ គាត់បានសរសេរថា “ព្រះអម្ចាស់ជាប៉មដ៏ខ្ពស់របស់ខ្ញុំ … យើងចាកចេញពីបន្ទាយ ដោយសម្លេងច្រៀងសរសើរ”។ នេះជាពាក្យដែលគាត់បានសរសេរ ជាលើកចុងក្រោយ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៤៣ គេបានសម្លាប់គាត់ នៅក្នុងជំរុំប្រមូលផ្តុំអូកឈ្វីត។ ក្រោយមក គេក៏បានបកប្រែ និងបោះពុម្ពផ្សាយសៀវភៅកំណត់ហេតុរបស់អ្នកស្រីហ៊ីលេស៊ូម ដែលគាត់បានកត់ត្រា អំពីជីវិតរបស់គាត់ នៅក្នុងជំរុំប្រមូលផ្តុំនោះ។ សៀវភៅកំណត់ហេតុទាំងនោះបានបង្ហាញទស្សនៈដែលគាត់មាន ចំពោះការគ្រប់គ្រងរបស់ពួកណាហ្ស៊ី និងសម្រស់នៃពិភពលោករបស់ព្រះ។ គេបានបកប្រែសៀវភៅកំណត់ហេតុរបស់គាត់ជា៦៧ភាសា ធ្វើជាអំណោយដល់អ្នកដែលចង់អាន និងជឿថា លោកិយនេះមានការល្អ ក៏ដូចជាការអាក្រក់។
ពេលដែលសាវ័កយ៉ូហានកត់ត្រា អំពីព្រះជន្មរបស់ព្រះយេស៊ូវ នៅលើផែនដីនេះ គាត់មិនបានជៀសវាងការរៀបរាប់អំពីទុក្ខលំបាកដែលទ្រង់បានជួបនោះឡើយ ផ្ទុយទៅវិញ គាត់បានសរសេរអំពីការល្អ ដែលព្រះយេស៊ូវបានធ្វើ និងបញ្ហាប្រឈមដែលទ្រង់បានជួបផងដែរ។ ពាក្យពេចន៍ចុងក្រោយ នៅក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់គាត់ បានបង្ហាញអំពីគោលបំណង នៃការនិពន្ធកណ្ឌគម្ពីរនេះ។ ព្រះយេស៊ូវបានធ្វើ “ទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុក”(២០:៣០) ដោយលោកយ៉ូហាន។ តែគាត់ថា អ្វីដែលបានចែងអំពីទ្រង់នោះ គឺដើម្បីឲ្យយើងរាល់គ្នាបានជឿព្រះអង្គ(ខ.៣១)។ កណ្ឌគម្ពីរកំណត់ហេតុរបស់លោកយ៉ូហាន បានបញ្ចប់ ដោយពាក្យនៃជ័យជម្នះ ដែលបានចែងថា…
ការអធិស្ឋានទូលអង្វរ
ការជួបជុំគ្នាអធិស្ឋាន ក្នុងក្រុមគ្រួសារមួយ បានបញ្ចប់ ដោយការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលព្រឹកមួយ។ គ្រាន់តែបុរសជាឪពុកបាននិយាយថា “អាម៉ែន” ខេតលីន(Kaitlyn) ដែលជាក្មេងអាយុ៥ឆ្នាំ ក៏បានប្រកាសថា ខ្លួនបានអធិស្ឋានឲ្យឡូហ្គិន(Logan) ព្រោះឡូហ្គិនបានបើកភ្នែក ក្នុងអំឡុងពេលអធិស្ឋាន។
ខ្ញុំដឹងច្បាស់ថា ការអធិស្ឋានឲ្យបងប្រុសអាយុ១០ឆ្នាំ ដោយសារគាត់បើកភ្នែកពេលអធិស្ឋាន មិនមែនជាការទូលអង្វរទេ តែយ៉ាងហោចណាស់ ខេតលីនបានដឹងថា យើងអាចអធិស្ឋានឲ្យគ្នាទៅវិញទៅមក។
លោកអូស្វូល ឆែមបឺរ(Oswald Chambers) ដែលជាគ្រូបង្រៀនព្រះគម្ពីរ បាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការអធិស្ឋានឲ្យអ្នកដទៃ។ គាត់មានប្រសាសន៍ថា “ការទូលអង្វរ គឺជាការដាក់ខ្លួនរបស់អ្នក ក្នុងកន្លែងរបស់ព្រះ គឺបានសេចក្តីថា អ្នកមានចិត្តគំនិត និងទស្សនៈដែលស្របនឹងព្រះទ័យព្រះអង្គ”។ គឺជាការអធិស្ឋានឲ្យអ្នកដទៃ ដោយការយល់ដឹង អំពីការអ្វីដែលយើងបានដឹង អំពីព្រះ និងសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើង។
បទគម្ពីរដានីយ៉ែល ជំពូក៩ បានផ្តល់ឲ្យនូវគំរូដ៏ប្រសើរ នៃការអធិស្ឋានទូលអង្វរ។ ហោរារូបនេះបានយល់ អំពីព្រះបន្ទូលរបស់ព្រះ ដែលបានសន្យាថា ប្រជាជនយូដានឹងត្រូវជាប់ជាឈ្លើយសឹករបស់ចក្រភពបាប៊ីឡូន អស់រយៈពេល៧០ឆ្នាំ( យេរេមា ២៥:១១-១២)។ លោកដានីយ៉ែលដឹងថា រយៈពេលនោះ ជិតដល់ទីបញ្ចប់ហើយ ដូចនេះ គាត់ក៏បានអធិស្ឋានកាន់តែខ្លាំងឡើង។ ក្នុងការអធិស្ឋាននោះ គាត់បានលើកឡើង អំពីក្រឹត្យវិន័យរបស់ព្រះ(ដានីយ៉ែល ៩:៤-៦) បន្ទាបខ្លួន(ខ.៨) …
មិនជ្រៀតជ្រែកកិច្ចការអ្នកដទៃ
កាលប៉ុន្មានឆ្នាំមុន ខ្ញុំ និងកូនប្រុសខ្ញុំឈ្មោះ ចូស(Josh) បាននាំគ្នាឡើងភ្នំ តាមផ្លូវមួយ។ ពេលនោះ យើងក៏បានឃើញដីហុយសំពោង។ យើងក៏បានដើរយឺតៗទៅមុខទៀត ហើយក៏បានឃើញសត្វស្កាមួយក្បាល កំពុងកាយដីធ្វើរន្ធ។ វាបានមុជក្បាល និងស្មាវា ទៅក្នុងរន្ធនោះ ដោយជើងមុខវាបានកាយដី ហើយជើងក្រោយបានធាក់ដីចេញមកក្រៅរន្ធញាប់ស្មេរ។ វាកំពុងតែជក់នឹងកិច្ចការរបស់វា បានជាវាមិនបានឮសម្លេងយើងដើរសោះ។
ដោយទប់ចិត្តមិនបាន ខ្ញុំក៏បានរើសឈើវែងមួយដើមពីដី ដើម្បីញល់ខ្លួនវាតិចៗ។ វាមិនឈឺទេ តែវាបានលោតឡើង ហើយក៏បានស្ទុះមករកយើង។ ខ្ញុំ និងចូសក៏បានប្រញាប់រត់យ៉ាងលឿនបំផុត ចម្ងាយប្រហែល១រយម៉ែត្រ ដូចអ្នករត់ប្រណំាង។
តាមរយៈការលេងសើចនេះ ខ្ញុំក៏រៀនបានមេរៀនមួយ គឺថា ជួនកាល យកល្អ យើងមិនត្រូវរំខានការងាររបស់អ្នកដទៃឡើយ។ នេះក៏ជារឿងពិត នៅក្នុងទំនាក់ទំនងជាមួយបងប្អូនរួមជំនឿក្នុងព្រះគ្រីស្ទផងដែរ។ សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំ នៅក្រុងថែស្សាឡូនិចឲ្យ “ខំប្រឹងឲ្យអស់ពីចិត្ត និងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿងជារបស់ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង”(១ថែស្សាឡូនិច ៤:១១)។ យើងត្រូវតែអធិស្ឋានឲ្យអ្នកដទៃ ហើយស្វែងរកឱកាសផ្សាយព្រះបន្ទូល ដោយព្រះគុណព្រះ ហើយព្រះអង្គក៏បានត្រាស់ហៅយើងឲ្យកែតម្រង់គ្នាទៅវិញទៅមក ដោយចិត្តសុភាព នៅពេលខ្លះ។ តែការរៀនរស់នៅ ក្នុងជីវិតដែលស្ងប់ស្ងាត់ ដោយមិនជ្រៀតជ្រែកកិច្ចការអ្នកដទៃ គឺជារឿងសំខាន់។ នេះក៏ជាគំរូល្អ សម្រាប់អ្នក ដែលមិនមែនជាសមាជិកនៃមហាគ្រួសាររបស់ព្រះ(ខ.១២)។ ព្រះអង្គបានត្រាស់ហៅយើង ឲ្យ “ស្រឡាញ់គ្នាទៅវិញទៅមក”(ខ.៩)។—David H.…
តើនរណាដឹងថា រឿងនោះពិតជារឿងល្អ?
រឿងព្រេងនិទានរបស់ចិនមួយបានដំណាលថា ពេលដែលលោកសៃ វេង(Sai Weng) បានបាត់សត្វសេះមួយក្បាល ក្នុងចំណោមសត្វសេះដែលមានតម្លៃបំផុតរបស់គាត់ អ្នកជិតខាងរបស់គាត់ ក៏បានបង្ហាញនូវការសោកស្តាយ ចំពោះការបាត់បង់របស់គាត់។ តែលោកសៃ វេង មិនបានខ្វល់ពីរឿងនេះទេ។ គាត់និយាយថា តើធ្វើដូចម្តេចឲ្យគេអាចដឹងច្បាស់ថា សត្វសេះនោះពិតជាមានតម្លៃចំពោះគាត់? រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយក៏បានកើតឡើង នៅពេលដែលសត្វសេះដែលបានបាត់នោះ បានវិលត្រឡប់មកផ្ទះវិញ ដោយនាំសត្វសេះមួយក្បាលទៀតមកជាមួយវា។ ពេលដែលអ្នកជិតខាងអបអរសាទរគាត់ គាត់ក៏បាននិយាយថា តើធ្វើដូចម្តេចឲ្យគេអាចដឹងច្បាស់ថា រឿងនេះពិតជារឿងល្អ សម្រាប់គាត់? មិនយូរប៉ុន្មាន កូនប្រុសគាត់ក៏បានបាក់ជើង នៅពេលដែលខ្លួនជិះសេះថ្មីមួយក្បាលនោះ។ រឿងនេះហាក់ដូចជាគ្រោះកាចសម្រាប់គ្រួសារគាត់ ប៉ុន្តែ ថ្ងៃមួយ កងទ័ពបានមកដល់ភូមិរបស់គាត់ ដើម្បីកេណ្ឌទ័ព ដោយជ្រើសរើសប្រុសៗដែលមានកាយសម្បទារគ្រប់គ្រាន់ ដើម្បីប្រយុទ្ធក្នុងសង្រ្គាម។ តែដោយសារកូនប្រុសគាត់មានរបួស នោះគេមិនបានជ្រើសរើសឲ្យចូលធ្វើទ័ពឡើយ ដូចនេះ កូនគាត់អាចរួចផុតពីសេចក្តីស្លាប់ នៅក្នុងសង្រ្គាម។
រឿងនេះត្រូវបាននិពន្ធឡើង ផ្អែកទៅលើសុភាសិតរបស់ចិនមួយ ដែលបង្រៀនថា ទុក្ខលំបាកអាចជាព្រះពរ ដែលបានលាក់ខ្លួន ហើយរឿងល្អ អាចជាទុក្ខលំបាកដែលមិនទាន់បង្ហាញខ្លួន។ សុភាសិតបុរាណនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរសាស្តា ៦:១២ ដែលក្នុងនោះអ្នកនិពន្ធបានចោទសួរថា “ដ្បិតតើមានអ្នកណាដឹងពីអ្វីៗដែលល្អសំរាប់មនុស្សក្នុងជីវិតនេះ?” ជាការពិតណាស់ គ្មាននរណាម្នាក់ដឹងថា ពេលអនាគតនឹងទៅជាយ៉ាងណាទេ។ ទុក្ខលំបាកអាចមានប្រយោជន៍ជាវិជ្ជមាន ហើយភាពសម្បូរសប្បាយ អាចនាំមកនូវផលអាក្រក់។
ថ្ងៃនីមួយៗ បាននាំមកនូវឱកាសថ្មីៗ ក្តីអំណរ…
ការស្គាល់ព្រះវរបិតា
គេបាននិយាយតពីមាត់មួយទៅមាត់មួយថា លោក ថូម៉ាស ប៊ីឆាម(Thomas Beecham) ដែលជាអ្នកដឹកនាំក្រុមតន្រ្តីជនជាតិអង់គ្លេស បានឃើញស្រ្តីម្នាក់ដែលមានការតុបតែងខ្លួនយ៉ាងថ្លៃថ្នូ កំពុងឈរនៅកន្លែងទទួលភ្ញៀវក្នុងសណ្ឋាគារមួយ។ គាត់ជឿថា គាត់ស្គាល់នាង តែមិនអាចចាំឈ្មោះនាង ដូចនេះ គាត់ក៏បានឈប់ដើរទៅមុខទៀត ដើម្បីជជែកជាមួយនាង។ ខណៈពេលដែលអ្នកទំាងពីរកំពុងជជែកគ្នា គាត់ក៏បាននឹកចាំ ដោយស្រពិចស្រពិលថា នាងមានបងប្រុសម្នាក់។ ដើម្បីឲ្យបានដឹងច្បាស់ថា នាងពិតជាមានបងប្រុសម្នាក់មែន គាត់ក៏បានសួរនាងថា បងប្រុសនាងសុខសប្បាយឬទេ? ហើយតើគាត់នៅតែធ្វើការងារដដែលឬ? នាងក៏បានឆ្លើយថា “អូហ៍ គាត់សុខសប្បាយណាស់។ ហើយគាត់នៅមានការងារជាមហាក្សត្រ”។
ការច្រឡំមនុស្ស អាចនាំឲ្យមានការខ្មាស់អៀន គឺមិនខុសពីលោក ប៊ីឆាមប៉ុន្មានឡើយ។ តែនៅពេលផ្សេងទៀត ការខ្មាស់អៀនអាចមានសភាពធ្ងន់ធ្ងរជាងនេះ គឺដូចដែលលោកភីលីព ដែលជាសាវ័ករបស់ព្រះយេស៊ូវ បានជួបផ្ទាល់។ សាវ័កម្នាក់នេះ ស្គាល់ព្រះយេស៊ូវ តែគាត់មិនទាន់ដឹងច្បាស់ថា ព្រះអង្គជានរណាទេ។ គាត់ចង់ឲ្យព្រះយេស៊ូវបង្ហាញ “ព្រះវរបិតា ឲ្យពួកសាវ័កបានឃើញ”។ ព្រះយេស៊ូវក៏បានឆ្លើយតបថា “អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ”(យ៉ូហាន ១៤:៨-៩)។ ក្នុងនាមព្រះអង្គជាព្រះរាជបុត្រាតែមួយរបស់ព្រះ ព្រះយេស៊ូវបានបង្ហាញឲ្យគេស្គាល់ព្រះវរបិតា យ៉ាងឥតខ្ចោះ បានជាអ្នកដែលស្គាល់ព្រះអង្គ ក៏ស្គាល់ព្រះវរបិតាផងដែរ(ខ.១០-១១)។
បើយើងឆ្ងល់ថា ព្រះមានចារិកលក្ខណៈដូចម្តេច ហើយបានយកព្រះទ័យទុកដាក់មកលើអ្នកដទៃ ដូចម្តេចខ្លះ នោះយើងគ្រាន់តែមើលទៅព្រះយេស៊ូវ នោះយើងនឹងបានដឹងហើយ។ ចារិកលក្ខណៈ ភាពសប្បុរស…
ព្រះអង្គតែងតែថែរក្សា
ខណៈពេលដែលខ្ញុំកំពុងតែសម្អាតសួនដំណាំ ដើម្បីត្រៀមខ្លួន សម្រាប់ការដាំដុះ នៅរដូវផ្ការីក ខ្ញុំក៏បានទាញគុម្ពផ្កាធំមួយដើម ដែលនៅសល់ពីរដូវរងា … ហើយខ្ញុំក៏ស្ទុះលោតឡើង! សត្វពស់មានពិសមួយក្បាលកំពុងសង្ងំលាក់ខ្លួន នៅក្រោមគុម្ពផ្កា នៅក្រោមដៃខ្ញុំ។ បើខ្ញុំលូកទៅក្រោមទៀត តែពីរបីសង់ទីម៉ែត្រ នោះខ្ញុំមុខជាច្រឡំចាប់ទាញវាមិនខាន។ គ្រាន់តែខ្ញុំចាប់លើកគុម្ពផ្កានោះឡើងតែបន្តិច ខ្ញុំក៏បានឃើញសម្បុររបស់វា ដែលមានពណ៌ចម្រុះ។ ខ្លួនរបស់វាបានអង្គួញឡើងជាភ្នែន នៅក្រោមគុម្ពផ្កា នៅចន្លោះជើងខ្ញុំ។
ជើងរបស់ខ្ញុំ នៅចម្ងាយប្រហែលមួយម៉ែត្រពីវា ដូចនេះ ខ្ញុំអរព្រះគុណព្រះអង្គ ដែលវាមិនបានចឹកខ្ញុំ។ ហើយខ្ញុំក៏បានឆ្ងល់ថា តើមានពេលប៉ុន្មានដងហើយ ដែលព្រះអង្គបានជួយការពារខ្ញុំ ឲ្យរួចពីគ្រោះថ្នាក់ ដែលខ្ញុំមិនបានមើលឃើញ ។
ព្រះទ្រង់មើលថែរាស្រ្តព្រះអង្គ។ មុនពេលពួកអ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា លោកម៉ូសេបានប្រាប់ពួកគេថា “ព្រះយេហូវ៉ាដែលនឹងយាងនាំមុខឯងទៅ ព្រមទាំងគង់ជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរ ដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្តឲ្យសោះ”(ចោទិយកថា ៣១:៨)។ ពួកគេមិនអាចមើលឃើញព្រះអង្គ តែព្រះអង្គតែងតែគង់នៅក្បែរពួកគេជានិច្ច។
ជួនកាល រឿងពិបាកៗកើតឡើង ហើយយើងប្រហែលមិនយល់ តែយើងអាចជញ្ជឹងគិត អំពីពេលដែលព្រះទ្រង់បានថែរក្សាយើង ជាញឹកញាប់ ដោយយើងមើលមិនដឹង។
ព្រះគម្ពីរបានរំឭកយើងថា ព្រះអង្គតែងតែថែរក្សារាស្រ្តព្រះអង្គម្នាក់ៗ យ៉ាងល្អឥតខ្ចោះ ដោយអំណាចគ្រប់គ្រងលើអ្វីៗទំាងអស់។ ព្រះអង្គតែងតែគង់នៅជាមួយយើងជានិច្ច(ម៉ាថាយ ២៨:២០)។—James Banks
មានសុវត្ថិភាព ហើយស្ងាត់ស្ងៀម
កូនប្រុសខ្ញុំ ឈ្មោះ ហ្សាវីយ័រ(Xavier) គឺជាសិស្សសាលាមតេយ្យដ៏រពឹសណាស់ បានជាគាត់មិនចូលចិត្តពេលស្ងាត់ស្ងៀម នៅពេលរសៀល។ ភាពស្ងាត់ស្ងៀមនោះ ច្រើនតែនាំឲ្យគាត់គេងថ្ងៃ ជាអ្វីដែលគាត់ត្រូវការ តែគាត់មិនចូលចិត្ត។ ដូចនេះ គាត់ក៏បានអង្គុយនៅមិនស្ងៀម នៅលើកៅអីរបស់គាត់ សម្រូតខ្លួននៅលើសាឡុង រំអិលជើងនៅលើរនាបឈើ ហើយថែមទាំងរមៀលខ្លួនពេញបន្ទប់ ដើម្បីជៀសវាងភាពស្ងាត់ស្ងៀម។ ពេលខ្លះគាត់ប្រាប់ខ្ញុំថា គាត់ឃ្លាន ពេលខ្លះគាត់ថា គាត់ស្រេកទឹក ម្តងថាចង់ទៅបន្ទប់ទឹក ហើយម្តងចង់ឲ្យខ្ញុំឱបគាត់។
ខ្ញុំយល់អំពីអត្ថប្រយោជន៍នៃភាពស្ងៀមស្ងាត់ ដូចនេះ ខ្ញុំក៏បានជួយហ្សាវីយ័រ ឲ្យសម្រួលឥរិយាបថ ដោយឱបគាត់ នៅចំហៀងខ្លួនខ្ញុំ ហើយគាត់ក៏គេងលក់។
ក្នុងដើមដំបូងនៃជីវិតខាងវិញ្ញាណរបស់ខ្ញុំ ខ្ញុំមានលក្ខណៈមិនខុសពីកូនប្រុសរបស់ខ្ញុំ ដែលតែងតែចង់ធ្វើនេះធ្វើនោះជានិច្ច។ ភាពមមាញឹកបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា គេទទួលស្គាល់ខ្ញុំ និងមានអារម្មណ៍ថា ខ្លួនឯងមានសារៈសំខាន់ និងមានម្ចាស់ការ ហើយធ្វើឲ្យខ្ញុំភ្លេចព្រួយបារម្ភ អំពីចំណុចខ្វះខាត និងទុក្ខលំបាករបស់ខ្ញុំ។ ពេលណាខ្ញុំសម្រាក ខ្ញុំក៏បានគិតអំពីភាពជាមនុស្សរបស់ខ្ញុំ ដែលមិនគ្រប់លក្ខណ៍។ ដូចនេះ ខ្ញុំក៏បានជៀសវាងភាពស្ងាត់ស្ងៀម ដោយមានការសង្ស័យថា ព្រះប្រហែលមិនអាចដោះស្រាយបញ្ហារបស់ខ្ញុំបានឡើយ បើសិនជាខ្ញុំមិនមានការប្រឹងប្រែងទេនោះ។
ប៉ុន្តែ ព្រះអង្គជាទីជ្រកកោនរបស់យើង ទោះយើងមានបញ្ហា ឬភាពមិនច្បាស់លាស់ច្រើនយ៉ាងណាក៏ដោយ។ ផ្លូវនៅខាងមុខ ហាក់ដូចជាវែងឆ្ងាយ គួរឲ្យខ្លាច ឬពិបាកលើសសមត្ថភាព ប៉ុន្តែ ក្តីស្រឡាញ់របស់ព្រះអង្គបានហ៊ុមព័ទ្ធយើង។ ព្រះអង្គស្តាប់ឮពាក្យដែលយើងអធិស្ឋាន…
មិនបោះបង់ចោលការតស៊ូ
លោកគ្រូគង្វាល សេមី នីហ្កូ(Semi Nigo ) ជាអ្នកដឹកនាំព្រះវិហារជនជាតិខេលីកូ នៅប្រទេសស៊ូដង់ ខាងត្បូង។ គាត់បានរៀបរាប់ អំពីការលំបាករបស់ពួកជំនុំគាត់ នៅក្នុងការទទួលព្រះគម្ពីរប៊ីបជាភាសារបស់ពួកគេ។ គាត់ថា “ពេលវេលាកន្លងផុតទៅ សង្រ្គាមក៏បានចូលមកដល់”។ ជាការពិតណាស់ កាលនោះ ព្រះគម្ពីរប៊ីប មិនទាន់បានបោះពុម្ពផ្សាយជាភាសាខេលីកូនៅឡើយទេ។ កាលប៉ុន្មានទសវត្សរ៍មុន ជីតារបស់លោកគ្រូនីហ្កូ បានចាប់ផ្តើមកម្មវិធីបកប្រែព្រះគម្ពីរប៊ីប ដោយចិត្តក្លាហាន ប៉ុន្តែ សង្រ្គាម និងភាពវឹកវរក្នុងប្រទេសគាត់ បានធ្វើឲ្យកម្មវិធីនេះត្រូវផ្អាក ។ ប៉ុន្តែ ទោះមានការវាយប្រហារម្តងហើយម្តងទៀត មកលើជំរុំភៀសខ្លួនរបស់ពួកគេ នៅក្នុងប្រទេសយូហ្កានដាខាងជើង និងនៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោក៏ដោយ ក៏លោកគ្រូគង្វាល និងពួកជំនុំរបស់គាត់នៅតែបន្តកម្មវីធីបកប្រែនេះ។
ការតស៊ូរបស់ពួកគេក៏ទទួលបានជោគជ័យ។ បន្ទាប់ពីការប្រឹងប្រែង ជិត៣ទសវត្សរ៍ គេក៏បានចែកព្រះគម្ពីរសញ្ញាថ្មី ជាភាសាខេលីកូ ដល់ជនភាសខ្លួន ក្នុងពិធីអបអរដ៏សប្បាយរីករាយ។ អ្នកប្រឹក្សាយោបលរបស់កម្មវីធីនេះបាននិយាយថា “ជនជាតិខេលីកូ មានក្តីអំណរលើសពាក្យពណ៌នា”។
ការប្តេជ្ញាចិត្តរបស់ជនជាតិខេលីកូ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះទ្រង់បង្គាប់លោកយ៉ូស្វេឲ្យមានការស៊ូទ្រាំ។ គឺដូចដែលព្រះអង្គបានប្រាប់គាត់ថា “កុំឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង”(យ៉ូស្វេ ១:៨)។
ជនជាតិខេលីកូមានចិត្តអត់ធ្មត់ នៅក្នុងការខិតខំបកប្រែព្រះគម្ពីរប៊ីប រហូតទទួលបានជោគជ័យ។ អ្នកបកប្រែម្នាក់បាននិយាយថា សព្វថ្ងៃនេះ គាត់តែងតែឃើញជនជាតិខេលីកូ…