ប្រភេទ  |  May

អធិស្ឋានដោយមិនរសាយចិត្ត

មាន​ពេល​មួយ លោកខេវិន(Kevin) បាន​ជូត​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​គាត់ ខណៈ​ពេល​ដែល​គាត់​បាន​ដក​ក្រដាស់​មួយ​សន្លឹក​ឲ្យ​ភរិយា​ខ្ញុំ​អាន។ គាត់​ដឹង​ថា ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​កំពុង​តែ​អធិស្ឋាន​ឲ្យ​កូន​ស្រី​របស់​យើង វិល​ត្រឡប់​មក​រក​ព្រះយេស៊ូវ​វិញ។ គាត់​ប្រាប់​យើង​ថា គាត់​បាន​រក​ឃើញ​សំបុត្រ​នេះ នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​ម្តាយ​គាត់ បន្ទាប់​ពី​ម្តាយ​គាត់​លា​ចាក​លោក ហើយ​គាត់​សង្ឃឹម​ថា សំបុត្រ​នេះ​នឹង​បាន​លើក​ទឹក​ចិត្ត​យើង។ ក្នុង​សំបុត្រ​នោះ យើង​បាន​ឃើញ​ពាក្យ​នៅ​ខាង​លើ ដែល​ម្តាយ​គាត់​បាន​សរសេរ​ថា “ជូន​ចំពោះ​កូន ខេវិន”។ នៅ​ខាង​ក្រោម​ពាក្យ​នេះ​​ ម្តាយ​គាត់​បានសរសេរ​សេចក្តី​អធិស្ឋាន សូម​ឲ្យ​គាត់​ទទួល​សេចក្តី​សង្រ្គោះ។

លោក​ខេវិន​ក៏​បាន​ពន្យល់​ថា គាត់​ដាក់​សំបុត្រ​នោះ​ជាប់​ខ្លួន ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​គាត់ នៅ​ថ្ងៃ​នោះ។ ម្តាយ​គាត់​បាន​អធិស្ឋាន​ឲ្យ​គាត់​ជាង​៣៥​ឆ្នាំ។ គាត់​បាន​វង្វេង​ចេញ​ពី​ព្រះ ហើយ​ក្រោយ​មក គាត់​ក៏​បាន​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ។ គាត់​បាន​មើល​មក​យើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ញញឹម ទាំង​ទឹក​ភ្នែក។ រួច​គាត់​ប្រាប់​យើង កុំ​ឲ្យឈប់​អធិស្ឋាន​ឲ្យ​កូន​ស្រី​របស់​យើង​ឡើយ ទោះ​ជា​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ក្តី។

ពាក្យ​លើក​ទឹក​ចិត្ត​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ អំពី​ការ​អធិស្ឋាន ដូច​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​លូកា​ថា “នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ”(លូកា ១៨:១)។

ក្នុង​រឿង​នោះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី “ចៅ​ក្រុម​ទុច្ចរិត”(ខ.៦) ដែល​បាន​ឆ្លើយ​តប​ចំពោះ​ការ​អង្វរក​របស់​ស្រ្តីម្នាក់ ដោយសារ​គាត់​មិន​ចង់​ឲ្យ​នាង​រំខាន​គាត់​ទៀត។ ហើយ​ទ្រង់​ក៏​បាន​និយាយ​អំពី​ភាព​ខុស​គ្នាង​រវាង​ចៅ​ក្រុម​នោះ និង​ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ខ្លាំង ហើយ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចូល​មក​រក​ទ្រង់។ យើង​នឹង​មាន​ចិត្ត​ចង់​អធិស្ឋាន ពេល​ណា​យើង​ដឹង​ថា ព្រះ​ជា​ម្ចាស់​ស្តាប់​យើង ហើយស្វាគមន៍​ការ​អធិស្ឋាន​របស់​យើង​ជា​និច្ច។—JAMES BANKS

រូបមន្តក្នុងព្រះគម្ពីរ

លោក​ក្រេក(Greg) និង​អ្នក​ស្រី អេលីហ្សាប៊ែត(Elizabeth) មាន​ទម្លាប់ “និយាយ​រឿង​កំប្លែង​ពេល​យប់” ជា​ទៀង​ទាត់ ជា​មួយ​កូនៗ​ទាំង​បួន​នាក់ ដែល​នៅ​រៀន​នៅ​ឡើយ។ កូន​របស់​គាត់​ម្នាក់​ៗ បាន​យក​រឿង​កំប្លែង​មួយ​ចំនួន ដែលពួក​គេ​បាន​អាន ឬ​បាន​ឮ​(ឬ​ប្រឌិត ដោយ​ខ្លួន​ឯង) ក្នុង​អំឡុង​សប្តាហ៍​នីមួយ​ៗ មក​និយាយ​នៅ​តុ​បាយ​អាហារ​ពេល​ល្ងាច។ ប្រពៃណី​នេះ​បាន​បង្កើត​ឲ្យ​មាន​អនុស្សាវរីយ៍ នៃ​ការ​កម្សាន្ត​សប្បាយ ដែល​ពួក​គេ​បាន​ចែក​រំលែក​ដល់​គ្នា​ទៅវិញ​ទៅ​មក នៅ​តុ​អាហារ។ លោក​ក្រេក និង​អ្នក​ស្រី​អេលីហ្សាប៊ែត ថែម​ទាំង​បាន​កត់​សំគាល់​ឃើញ​ថា ការ​សើច​សប្បាយ​បាន​នាំ​ឲ្យ​កូន​ៗ​របស់​ពួក​គេ​មាន​សុខ​ភាព​ល្អ ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ នៅ​ថ្ងៃ​ដែល​មាន​ទុក្ខ​លំបាក។

លោក​ស៊ី អេស លូអ៊ីស(C. S. Lewis) ដែល​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ បាន​កត់​សំគាល់​ឃើញ​ថា ការ​សន្ទនា​ដ៏​រីក​រាយ នៅ​តុ​អាហារ​ពេល​ល្ងាច មាន​អត្ថ​ប្រយោជន៍​ច្រើន​ណាស់ បាន​ជា​គាត់​សរសេរ​ក្នុង​សៀវភៅ​របស់​គាត់​ថា “ការសើច​សប្បាយ​ជា​មួយ​គ្នា​ក្នុង​គ្រួសារ នៅ​តុ​អាហារ​ពេល​ល្ងាច គឺ​ជា​ទម្លាប់​ដ៏​ល្អ នៅ​ក្រោយ​ពេល​ថ្ងៃ​លិច”។

បទ​គម្ពីរ​សុភាសិត ១៧:២២ បាន​ចែង​ថា “ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ”។ បទ​គម្ពីរ​សុភាសិត​នេះ​បាន​ផ្តល់​ឲ្យ​នូវ “រូប​មន្ត” សម្រាប់​បង្កើត​ឲ្យ​មាន​សុខ​ភាព​ល្អ និង​ការ​ប្រោស​ឲ្យ​ជា ដោយ​អនុញ្ញាត​ឲ្យ​យើង​មាន​អំណរ ដែល​ជា​ថ្នាំ​ដែល​ចំណាយ​តិច តែ​ទទួល​លទ្ធ​ផល​ល្អ​ដ៏​ច្រើន​សន្ធឹក​។

យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​រូប​មន្ត​ក្នុង​ព្រះ​គម្ពីរ​នេះ។ ពេល​ដែល​យើង​នាំ​មក​នូវ​ក្តី​អំណរ ចូល​ទៅ​ក្នុង​ការ​សន្ទនា​ វា​អាច​បញ្ជៀស​ការ​មិន​ចុះ​សម្រុង​គ្នា។ វា​អាច​ជួយ​ឲ្យ​យើង​ពិសោធ​នឹង​សន្តិ​ភាព បន្ទាប់​ពី​យើង​មាន​ភាព​តប់​ប្រមល់​ឬបន្ទាប់​ពី​ការ​ប្រឡង​នៅ​សាលា ឬ​ក៏បន្ទាប់​ពី​យើង​ជួប​រឿង​ស្មុគ្រ​ស្មាញ​នៅ​កន្លែង​ធ្វើ​ការ​ជាដើម។ សំណើច​ក្នុង​គ្រួសារ…

ទំនាក់ទំនងដែលបានកាត់ផ្តាច់

សម្លេង​ស្រែក​យំ​ដ៏​សង្វែក បាន​លាន់​ឮ​ខ្លាំង ពុះ​ជ្រែក​អាកាស នៅ​ពេល​រសៀល ដែល​ត្រូវ​បាន​គ្រប​ដណ្តប់ ដោយ​ភាព​ងងឹត។ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា សម្លេង​នោះបាន​លាន់​ឮ​ខ្លាំង ជាង​សម្លេង​មិត្ត​ភក្តិ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដែល​នៅ​ជុំ​គ្នា ក្រោម​ព្រះ​បាទ​ទ្រង់​ពេល​ទ្រង់​កំពុង​ជាប់​លើ​ឈើ​ឆ្កាង។ សម្លេង​នោះ​ក៏​ប្រាកដ​ជា​បាន​លប់​លើ​សម្លេង​ទួញថ្ងូរ​របស់​ចោរ​ដែល​ជិត​ស្លាប់ នៅ​សង្ខាង​ព្រះ​យេស៊ូវ​ហើយ។ ជា​ការ​ពិត​ណាស់ សម្លេង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ស្តាប់​ឮ មាន​ភាព​តក់​ស្លត់​នៅ​ថ្ងៃ​នោះ។

នៅ​ពេល​រសៀល​ថ្ងៃ​នោះ ព្រះ​យេស៊ូវ​បាន​ស្រែក​ឡើង​ថា “អេលីៗ​ល៉ាម៉ាសាបាច់ថានី?” ជា​សម្លេង​ស្រែក ដោយ​ការ​ឈឺ​ចាប់​ជា​ទី​បំផុត ខណៈ​ពេល​ដែល​ទ្រង់​កំពុង​តែ​ជាប់​នៅ​លើ​ឈើ​ឆ្កាង​នៃ​សេចក្តី​អាម៉ាស់​ នៅ​លើ​ភ្នំ​កុលកូថា ឬភ្នំ​រលា​ក្បាល(ម៉ាថាយ ២៧:៤៥-៤៦)។

ទ្រង់​ស្រែក​ថា “ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ?”

ខ្ញុំ​គិត​ថា គ្មាន​ពាក្យ​សម្តី​អ្វី ដែល​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ស្លុត​ចិត្ត ជាង​ព្រះ​បន្ទូល​នេះ​ឡើយ។ ចាប់​តាំង​ពី​ពេល​អស់​កល្ប​ជា​និច្ច​រៀង​មក ព្រះយេ​ស៊ូវ​មាន​ការ​ប្រកប​ដ៏​ល្អ​ឥត​ខ្ចោះ​ជា​មួយ​ព្រះ​វរ​បិតា។ ព្រះ​ដ៏​ជា​ព្រះ​ត្រៃ​ឯក បី​អង្គ​រួម​មក​តែ​មួយ បាន​បង្កើត​ចក្រ​វាល ហើយ​ក៏​បាន​បង្កើត​មនុស្ស​មក ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់ ហើយ​ក៏​មាន​ផែន​ការ​ជួយ​សង្រ្គោះ​ពួក​គេ បន្ទាប់​ពី​ពួក​គេ​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ ក្នុង​រយៈ​ពេល​ដ៏​វែង​អស់​កល្ប​ជា​និច្ច មុន​ពេល​ទ្រង់​ជាប់​ឆ្កាង គ្មាន​ពេល​ណា ដែល​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា មិន​បាន​មាន​ការ​ប្រកប​ដ៏​ពេញ​លេញ​ជា​មួយ​គ្នា​នោះ​ឡើយ។

តែ​នៅ​ថ្ងៃ​នោះ ខណៈ​ពេល​ដែល​ទារុណ​កម្ម នៅ​លើ​ឈើ​ឆ្កាង កំពុង​តែ​បន្ត​ធ្វើ​ឲ្យ​ព្រះយស៊ូវ​មាន​ការ​ឈឺ​ចាប់ ទ្រង់​ក៏​បានដាច់​ចេញ​ពី​ព្រះ​វត្ត​មាន​នៃ​ព្រះ​វរ​បិតា ជា​លើក​ទី​មួយ ទន្ទឹម​នឹង​ពេល​ដែល​ទ្រង់​កំពុង​តែ​ទទួល​បន្ទុក​នៃ​អំពើ​បាប​ទាំង​អស់ នៅ​លោកិយ​នៅ​លើ​ព្រះ​អង្គ​ទ្រង់។

នេះ​ជា​ផ្លូវ​តែ​មួយ។ មាន​តែ​តាម​រយៈ​ការ​កាត់​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​ព្រះ​វរបិតា​យ៉ាង​ដូច​នេះ​ទេ ដែល​ទ្រង់​អាច​ប្រទានសេចក្តី​សង្រ្គោះ​ដល់​យើង​រាល់​គ្នា។ ហើយ​គឺ​ដោយ​សារ​តែ​ព្រះ​យេស៊ូវ​ស្ម័គ្រ​ព្រះ​ទ័យ​ទទួល​យក​បទ​ពិសោធន៍​នៃ​ការ​ដែល​ត្រូវ​ព្រះ​វរបិតា​បោះ​បង់​ចោល​…

ពេលដែលយើងប្រើពាក្យសម្តីខុស

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ផ្ញើរ​សារ​មួយ ទៅ​ខារី(Cari) ភរិយា​របស់​ខ្ញុំ ដោយ​ប្រើ​សារ​សម្លេង ដែល​ទូរស័ព្ទ​ប្រែ​វា​ទៅជា​សារ​អក្សរ។ ខ្ញុំ​កំពុង​តែ​ដើរ​ចេញ​ទៅ​ក្រៅ ដើម្បី​ទៅ​ទទួល​គាត់ ចេញ​ពី​ធ្វើ​ការ ហើយ​ចង់​ផ្ញើរ​សារ​ប្រាប់​គាត់​ថា “តើ​អូន​ចង់​ឲ្យ​បង​ទៅ​ទទួល​អូន នៅ​កន្លែង​ណា ស្រី​ចាស់?”

ខារី​មិន​ប្រកាន់​ទេ ពេល​ដែល​ខ្ញុំ​ហៅ​គាត់ “ស្រី​ចាស់” ព្រោះ​វា​ជា​ឈ្មោះ​សម្រាប់​ហៅ​ក្រៅ ដោយ​ក្តី​ស្រឡាញ់​ដែល​យើង​ប្រើ​នៅ​ក្នុង​ផ្ទះ​យើង។ ប៉ុន្តែ ទូរ​ស័ព្ទ​ខ្ញុំ​ចាប់​មិន​បាន​ពាក្យ​ដែល​ខ្ញុំ​និយាយ ហើយ​បែរ​ជា​ផ្ញើរ​ពាក្យ “គោចាស់” ទៅ​គាត់។

តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ខារី​ឆាប់​យល់​អំពី​បញ្ហា ដែល​ទើប​កើត​ឡើង ហើយ​ក៏​គិត​ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​។ ក្រោយ​មក គាត់​ក៏​បាន​បង្ហោះ​សារ​នោះ នៅ​ក្នុង​បណ្តាញ​សង្គម ហើយ​ក៏​សួរ​គេ​ថា តើ​គាត់​គួរ​តែ​អន់​ចិត្ត​ឬ​ទេ? យើងក៏​បាន​អស់​សំណើច​ទាំង​អស់​គ្នា ដោយ​សារ​រឿង​នេះ។

ការ​ឆ្លើយ​តប​របស់​ភរិយា​ខ្ញុំ ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​ពាក្យ​ដែល​ឆ្គាំ​ឆ្គង នៅ​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ ដែល​ទ្រង់​ជ្រាប​អំពី​សេចក្តី​កម្សោយ​របស់​យើង ដោយ​សេចក្តី​ស្រឡាញ់ ពេល​ដែល​យើង​អធិស្ឋាន​ទៅ​រក​ទ្រង់។ យើង​ប្រហែល​ជា​មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ទេ ពេល​ដែល​យើង​អធិ​ស្ឋាន ឬ​មិន​ដឹង​ថា ត្រូវ​ទូល​សូម​អ្វី​ផង ប៉ុន្តែ ពេល​ដែល​យើង​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​គ្រីស្ទ​ហើយ​ ព្រះ​វិញ្ញាណ​ដែល​គង់​នៅ​ក្នុង​យើង “​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(រ៉ូម ៨:២៦) ហើយ​ក៏​ជួយ​យើង ដោយ​សេចក្តី​ស្រឡាញ់ ឲ្យ​ទូល​ថ្វាយ​តម្រូវ​ការ​ដ៏​ជ្រាល​ជ្រៅបំផុត​របស់​យើង នៅ​ចំពោះ​ទ្រង់។

ពេល​យើង​ទូល​ថ្វាយ​ព្រះ​វរបិតា​នៃ​យើង…

មើលទៅឯនាយជើងមេឃ

ពេល​ដែល​សាឡាង​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​មុខ កូន​ស្រី​ដ៏​តូច​ល្អិត​របស់​ខ្ញុំ បាន​និយាយ​ថា នាង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។ នាង​បាន​ចាប់​ផ្តើម​ពុល​រលក​ហើយ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ចង់​ក្អួត​ផង​ដែរ។ ខ្ញុំ​ក៏​បាន​រំឭក​ខ្លួន​ឯង “ឲ្យ​មើល​ទៅ​ឯ​នាយ​ជើង​មេឃ”។ អ្នក​ធ្វើ​ការ​នៅ​លើក​ប៉ាល់​ បាន​និយាយ​ថា ការ​ធ្វើ​ដូច​នេះ អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើង​វិញ។

ព្រះ​ដែល​បាន​បង្កើត​ជើង​មេឃ(យ៉ូប ២៦:១០) ជ្រាប​ថា ជួន​កាល ក្នុង​ជីវិត​យើង យើង​អាច​មាន​ការ​ភ័យ​ខ្លាច និង​នឿយ​ហត់។ យើង​អាច​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើង​វិញ ដោយ​ផ្តោត​ទៅ​លើ​អ្វី​មួយ ដែល​នៅ​ឆ្ងាយ តែ​ស្ថិត​ស្ថេរ ដែល​ជា​កន្លែង​ចុង​ក្រោយ ដែល​យើង​នឹង​ទៅ​ដល់ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​យើង នៅ​លើ​ផែន​ដី។

អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​យល់​អំពី​បញ្ហា​នេះ។ គាត់​ដឹង​ថា អ្នក​អាន​សំបុត្រ​របស់​គាត់​កំពុង​តែ​មាន​ការ​បាក់​ទឹកចិត្ត​។ ការ​បៀត​បៀន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​ច្រើន​នាក់ ភាស​ខ្លួន​ចេញ​ពី​ទី​លំនៅ។ ដូច​នេះ គាត់​ក៏​បាន​រំឭក​ពួក​គេ​ថា មនុស្ស​នៃ​សេចក្តី​ជំនឿ​ដទៃ​ទៀត ក៏​បាន​អត់​ទ្រាំ​នឹង​ទុក​លំបាក​ក្រៃ​លែង ហើយ​ក៏​បាត់​បង់​ទីលំនៅ​ផង​ដែរ។ ពួក​គេ​បាន​អត់​ទ្រាំ​នឹង​ការ​លំបាក​គ្រប់​យ៉ាង ព្រោះ​ពួក​គេ​កំពុង​តែ​ទន្ទឹង​រង់​ចាំ ការ​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​នោះ។

ក្នុង​នាម​ជា​ជន​ភាស​ខ្លួន អ្នក​អាន​សំបុត្រ​របស់​គាត់ អាច​សម្លឹង​មើល​ទៅ​ទី​ក្រុង ដែល​ព្រះ​ទ្រង់​ជា​អ្នក​សង់ គឺ​ទីក្រុង​នៃនគរ​ស្ថាន​សួគ៌ ដែល​ព្រះ​ទ្រង់​បាន​ត្រៀម​ទុក​សម្រាប់​ពួក​គេ(ហេព្រើរ ១១:១០,១៤,១៦)។ ដូច​នេះ ជា​ចុង​ក្រោយ អ្នក​និពន្ធ​ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​កណ្ឌ​សំបុត្រ​ហេព្រើរ ឲ្យ​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ដ្បិត​នៅ​ស្ថាន​នេះ យើង​រាល់​គ្នា​គ្មាន​ទី​ក្រុង​ណា ដែល​ស្ថិត​នៅ​ជាប់​ជានិច្ច​ទេ តែ​យើង​កំពុង​តែ​ស្វែង​រក​ក្រុង​នោះ​ដែល​ត្រូវ​មក”(១៣:១៤)។

បញ្ហា​ដែល​យើង​មាន​ក្នុង​ពេល​បច្ចុប្បន្ន…

ឲ្យគេឃើញព្រះគ្រីស្ទនៅក្នុងជីវិតខ្ញុំ

មាន​ពេល​មួយ​ស្វាមី​ខ្ញុំ​បាន​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ រយៈ​ពេល​១​ខែ​ទើប​ត្រឡប់​មក​វិញ ហើយ​មិន​យូរ​ប៉ុន្មាន ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា មិន​អាច​ទ្រាំ​ទ្រ​រួច ចំពោះ​តម្រូវ​ការ​នៃ​ការងារ ផ្ទះ និង​កូន​ៗ​របស់​ខ្ញុំ។ ការ​ងារ​តែង​និពន្ធ​របស់​ខ្ញុំ ក៏​ជិត​ហួរ​ពេល​កំណត់។ ម៉ាស៊ីន​កាត់​ស្មៅ​ក៏​ខូច​ទៀត។ សាលា​រៀន​របស់​កូន​ខ្ញុំ​បាន​វ៉ា​កង​ហើយ បាន​ជា​ពួក​គេ​ក៏​អផ្សុក ដោយ​សារ​នៅ​ផ្ទះ​ច្រើន​ពេក។ តើ​ខ្ញុំ​គួរ​តែ​រាប់​រង​កិច្ច​ការ​ទាំង​អស់​នេះ តែ​ម្នាក់​ឯង​ ដោយ​របៀប​ណា?

មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ធ្វើអ្វី​ៗ តែ​ម្នាក់​ឯង​ទេ។ មិត្ត​ភក្តិ​ជា​ច្រើន​មក​ពី​ព្រះវិហារ បាន​មក​ជួយ​ខ្ញុំ។ លោក​ចស(Josh) បាន​មក​ជួយ​ជួស​ជុល​ម៉ាស៊ីន​កាន់​ស្មៅ​របស់​ខ្ញុំ។ លោក​ចន(John) បាន​យក​អាហារ​ថ្ងៃ​ត្រង់​មក​ឲ្យ​យើង​ញាំ។ អ្នក​ស្រី​ខាស៊ីឌី(Cassidy) បាន​ជួយ​បោក​ខោអាវ​ឲ្យ​យើង​ទៀត។ ចំណែក​អ្នក​ស្រី​អាប៊ី(Abi)វិញ ក៏​បាន​នាំ​កូន​យើង ទៅ​លេង​ជា​មួយ​កូន​គាត់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចប់​ការងារ​របស់​ខ្ញុំ។ ព្រះ​ទ្រង់​បាន​ធ្វើ​ការ តាម​រយៈ​មិត្ត​ភក្តិ​ទាំង​អស់​នេះ ដើម្បី​ជួយ​ផ្គត់​ផ្គង់​ខ្ញុំ។ ពួក​គេ​បាន​ធ្វើ​ជា​គំរូ​ដ៏​រស់ នៃ​សហគមន៍​មួយ​ប្រភេទ ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់ នៅ​ក្នុង បទ​គម្ពីរ​រ៉ូម ជំពូក​១២។ ពួក​គេ​បាន​ស្រឡាញ់ ដោយ​ចិត្ត​ស្មោះ​ត្រង់(ខ.៩) គិត​អំពី​តម្រូវ​ការ​របស់​អ្នក​ដទៃ ជា​ជាង​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​(ខ.១០) ហើយ​បាន​ចែក​រំលែក​ដល់​ខ្ញុំ ពេល​ដែល​ខ្ញុំ​មាន​ការ​ខ្វះ​ខាត ហើយ​ក៏​មាន​ភាពចៅរ៉ៅ​ចំពោះ​ក្រុម​គ្រួសារ​ខ្ញុំ​ផង(ខ.១៣)។

ដោយសារ​តែ​សេចក្តី​ស្រឡាញ់ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​បង្ហាញ​ចេញ​ដល់​ខ្ញុំ ខ្ញុំ​ក៏​បាន​អរ​សប្បាយ ដោយ​មាន​សេចក្តី​សង្ឃឹម ហើយ “អត់​ធន់ នៅ​ក្នុង​សេចក្តី​ទុក្ខ​លំបាក”(ខ.១២) សូម្បី​តែ​ទុក្ខ​លំបាក​នោះ គ្រាន់​តែ​ជា​ការ​ពិបាក​មើល​កូន​តែ​ម្នាក់ឯង​រយៈ​ពេល​១​ខែ​ក៏ដោយ។ បង​ប្អួន​ប្រុស​ស្រី​របស់​ខ្ញុំ នៅ​ក្នុង​ព្រះ​គ្រីស្ទ…

គ្មាននរណាម្នាក់ចូលចិត្តខ្ញុំទេ

កាល​នៅ​ពី​ក្មេង ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ឯក​កោ ត្រូវ​គេ​បដិសេធន៍ ឬ​អាណឹត​ខ្លួន​ឯង ជួន​កាល​ ម្តាយ​ខ្ញុំ​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ខ្ញុំ ដោយ​ច្រៀង​ចម្រៀង​ខ្លី​ដ៏​ពេញ​និយម​មួយ​បទ ដែល​គេ​ច្រៀង​ថា “គ្មាន​នរណា​ចូល​ចិត្ត​ខ្ញុំ​ទេ គ្រប់​គ្នា​សុទ្ធ​តែ​ស្អប់​ខ្ញុំ។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ទៅ​ញាំ​ដង្កូវ​ហើយ”។ បន្ទាប់​ពី​ស្នាម​ញញឹម​បាន​លេច​ឡើង នៅ​លើ​ផ្ទៃ​មុខ​ដ៏ស្រពោន​របស់​ខ្ញុំ គាត់​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​យល់ អំពី​ទំនាក់​ទំនង​ដ៏​ពិសេស​ជា​ច្រើន និង​មូល​ហេតុ​ដែល​ខ្ញុំ​ត្រូវ​ដឹង​គុណ ដែល​ខ្ញុំ​មាន​ស្រាប់​ហើយ។

ក្រោយ​មក​ ខ្ញុំ​ក៏​បាន​អាន​បទ​គម្ពីរ​ដែល​ចែង​អំពី​ស្តេច​ដាវីឌ។ មាន​ពេល​មួយ ទ្រង់​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់ខ្វល់​ពី​ទ្រង់​ទេ បទ​ចម្រៀង​ខ្លី​នោះ ក៏​បាន​បន្លឺ​ឡើង​នៅ​ក្នុង​ត្រចៀក​ខ្ញុំ។ ប៉ុន្តែ ស្តេច​ដាវីឌ​មិន​បាន​មាន​បន្ទូល​ពន្លើស អំពី​ការ​ឈឺ​ចាប់​របស់​ទ្រង់​សោះ​ឡើយ។ ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា ឯកកោ​ ដែល​កើត​មាន​ជា​ធម្មតា នៅ​ក្នុង​វ័យ​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា ស្តេច​ដាវីឌ​មាន​អារម្មណ៍​ឯកោ ដោយ​សារ​មូល​ហេតុ​ដ៏​ច្បាស់​លាស់។ ទ្រង់​បាន​និពន្ធ​អំពី​សេចក្តី​នេះ នៅ​ក្នុង​ទី​ងងឹត ក្នុង​ជម្រៅ​នៃ​រូង​ភ្នំ ជា​កន្លែង​ដែល​ទ្រង់​កំពុង​លាក់​ខ្លួន​ពី​ស្តេច​សូល ដែល​បាន​ដេញ​តាម​សម្លាប់​ទ្រង់(១សាំយ៉ូអែល ២២:១ ២៤:៣-១០)។ ស្តេច​ដាវីឌ​បាន​ទទួល​ការ​ចាក់​ប្រេង​តាំង ឲ្យ​ធ្វើ​ជា​ស្តេច​របស់​សាសន៍​អ៊ីសា្រ​អែល បន្ទាប់​ពី​ស្តេច​សូល(១៦:១៣)។ ទ្រង់​ធ្លាប់​ធ្វើ​ការ​បម្រើ​ស្តេច​សូល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ ក្រោយ​មក ទ្រង់​ក៏​បាន​រត់​គេច ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត ដើម្បី​ឲ្យ​រួច​ពី​ការ​តាម​សម្លាប់។ ស្ថិត​ក្នុង​ពេល​ដ៏​ឯក​កោ​នោះ ទ្រង់​ក៏​បាន​ស្រែក​រក​ព្រះ ដោយ​បន្លឺ​ឡើង​ថា ព្រះ​ទ្រង់ “ទី​ពឹង​ជ្រក”របស់​ទ្រង់ ហើយ “គឺ​ជា​ចំណែក​របស់ទ្រង់ នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់​នេះ”(ទំនុកដំកើង…

ការអ្វីដែលចូលក្នុងគំនិតយើង

កាល​ពីរ​បី​ឆ្នាំ​មុន មាន​ស្ត្រី​ម្នាក់​បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​គាត់ ឲ្យ​ខ្ញុំ​ស្តាប់។ គាត់​ថា មាន​ពេល​មួយ គាត់​ឃើញ​កូន​ប្រុស​គាត់​ដែល​មិន​ទាន់​ដល់​វ័យ​ជំទង់​នៅ​ឡើយ កំពុង​តែ​មើល​ពត៌​មាន​ផ្សាយ​ផ្ទាល់ អំពី​ហេតុការណ៍​ដែល​មាន​អំពើ​ហឹង្សា​។ ពេល​នោះ គាត់​ក៏​បាន​ប្រញាប់​ដើរ​ទៅ​រក​តេឡេ​បញ្ជា​ទូរទស្សន៍ ហើយ​ក៏​បាន​ប្តូរ​ប៉ុស្តិ៍។ គាត់​ក៏​បាន​ប្រាប់​កូន​ប្រុស​គាត់​ភ្លាម​ៗ​ថា “កូន​មើល​ពត៌​មាន​អញ្ចឹង មិន​ល្អ​ទេ”។ បន្ទាប់​មក ការ​ប្រកែក​គ្នា​ក៏​បាន​កើត​ឡើង ហើយ​ទី​បំផុត គាត់​ក៏​បាន​ចែក​ចាយ អំពី​ការ​អ្វី​ដែល​កូន​ប្រុស​គាត់​ត្រូវ​ទទួល​នៅ​ក្នុង​គំនិត​របស់​ខ្លួន ដែល​មាន​ដូច​ជា “សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់…”(ភីលីព ៤:៨)​។ បន្ទាប់​ពី​អាហារ​ពេល​ល្ងាច​ចប់ ​នាង និង​ស្វាមី​របស់​នាង​បាន​អង្គុយ​មើល​ពត៌​មាន ហើយ​ភ្លាម​នោះ កូន​ស្រី​អាយុ​៥​ឆ្នាំ​របស់​ពួក​គេ ក៏​បាន​រត់​ចូល​មក ​ហើយ​ក៏​បាន​បិទ​ទូរទស្សន៍។ នាង​និយាយ​ធ្វើ​សម្លេង​ត្រាប់​តាម​ម្តាយ​របស់​នាង​ថា “មើល​ពត៌​មាន​អញ្ចឹង មិន​ល្អ​ទេ។ គួរ​តែ​គិត​អំពី​ខគម្ពីរ​វិញ​ល្អ​ជាង”។

ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ យើង​អាច​ស្រូប​យក និង​ពិនិត្យ​មើល​ពត៌​មាន​បាន​ល្អ​ជាង​ក្មេង​ៗ។ ប៉ុន្តែ កូន​ស្រី​របស់​អ្នក​ទាំង​ពីរ​ចេះ​កំប្លែង​លេង ហើយ​ឆ្លាត​វ័យ ពេល​ដែល​នាង​ធ្វើ​ត្រាប់​តាម​សម្លេង​ម្តាយ​របស់​នាង ដែល​បាន​ស្តី​ប្រដៅ​បង​ប្រុស​រស់​នាង មុន​នោះ។ សូម្បី​តែ​មនុស្ស​ពេញ​វ័យ​ដែល​ចេះ​សម្រប​ខ្លួន​បាន​ល្អ ក៏​អាច​ទទួល​ផល​ប៉ះ​ពាល់ ពី​ភាព​ងងឹត ដែល​ស្ថិត​នៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ជីវិត ដែល​យើង​ចេះ​តែ​ទទួល​យក​ឥត​ឈប់​ឈរ។ ការ​ជញ្ជឹង​គិត អំពី​សេចក្តី​ទាំង​ប៉ុន្មាន ​ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់ ក្នុង​បទ​គម្ពីរ​ភីលីព ៤:៨ គឺ​ជា​ថ្នាំ​បន្សាប​ដ៏​មាន​អំណាច ដែល​អាច​ជម្នះ​ភាព​ងងឹត ដែលជួន​កាល​បាន​គ្រប​សង្កត់​យើង ពេល​ដែល​យើង​មើល​ទៅ​ស្ថាន​ភាព​នៃ​ពិភព​លោក។

ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​ការ​សម្រេច​ចិត្ត…

ត្រឡប់ខ្លួនចុះឡើងៗ

តើ​មាន​អ្វី ដែល​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ នៅ​ពេល​យប់? ថ្មី​ៗ​នេះ ខ្ញុំ​មាន​ការ​ពិបាក​គេង​។ ខ្ញុំ​បាន​ត្រឡប់​ខ្លួន​ចុះ​ឡើង​ៗ នៅ​លើ​គ្រែ​របស់​ខ្ញុំ ដោយ​ព្យាយាម​គិត​រក​ដំណោះ​ស្រាយ សម្រាប់​បញ្ហា​មួយ។ ទី​បំផុត ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ខ្លាច​គេង​មិន​គ្រប់​គ្រាន់ ដែល​នឹង​ធ្វើ​ឲ្យ​ពិបាក​ប្រឈម​មុខ​នឹង​ឧប​ស័គ្គ​នៅ​ថ្ងៃ​បន្ទាប់។

តើ​អ្នក​ធ្លាប់​មាន​បញ្ហា​ដូច​នេះ​ទេ? ទំនាក់​ទំនង​ដែល​ប្រេះ​ស្រាំ​ ពេល​អនាគត​ដែល​មិន​ច្បាស់​លាស់ ហើយ​អ្វី​ក៏​ដោយ គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ នៅ​ពេល​ណា​មួយ។

ស្តេច​ដាវីឌ​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ពេល​ដែល​ទ្រង់​និពន្ធ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៤។ មាន​មនុស្ស​ដែល​កំពុង​តែ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​ទ្រង់(ខ.២)។ ហើយ​អ្នក​ខ្លះ​ក៏​បាន​ចោទ​សួរ អំពី​សមត្ថ​ភាព​របស់​ទ្រង់ នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស(ខ.៦)។ នៅ​ពេល​នោះ ស្តេច​ដាវីឌ​អាច​មាន​ព្រះ​ទ័យ​ក្រោធ ដោយ​សារ​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ទ្រង់ ដោយ​អយុត្តិ​ធម៌​ ។ ជាការ​ពិត​ណាស់ ទ្រង់​អាច​ផ្ទំ​មិន​លក់ ដោយ​សារ​រឿង​នេះ។ ប៉ុន្តែ ទ្រង់​បាន​មាន​បន្ទូល​ដ៏​គួរ​ឲ្យ​កត់​សំគាល់​ថា “ទូល​បង្គំ​នឹង​សំរាក​កាយ ហើយ​ដេក​លក់​ទៅ ដោយ​សេចក្តី​ស្ងប់”(ខ.៨)។

លោក​ឆាល ស្ពើជិន(Charles Spurgeon) បាន​បក​ស្រាយ ខ.៨ យ៉ាង​មាន​ន័យ យ៉ាង​ដូច​នេះ​ថា “ពេល​ស្តេច​ដាវីឌផ្តេក​ព្រះ​កាយ​ចុះ … ទ្រង់​ថ្វាយ​ព្រះ​កាយ​ទ្រង់ ដល់​ព្រះ​ហស្ត​ព្រះ។ គឺ​ទ្រង់​បាន​ថ្វាយ​ដាច់​ដល់​ព្រះ ហើយ​ទ្រង់​ក៏​បាន​ផ្ទំលក់ ដោយ​គ្មាន​ការ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ព្រោះ​ទ្រង់​បាន​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់”។

តើ​មាន​អ្វី​ដែល​បណ្តាល​ចិត្ត​ឲ្យ​ទ្រង់​ទុក​ចិត្ត​ព្រះ​អម្ចាស់? តាំង​ពី​ដំបូង​មក ស្តេច​ដាវីឌ​ជឿ​ជាក់​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តបការ​អធិស្ឋាន​របស់​ទ្រង់​(ខ.៣)។ ហើយ​ទ្រង់​ជ្រាប​ច្បាស់​ថា ដោយ​សារ​ព្រះ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ស្រឡាញ់​ទ្រង់…

នារីអាថ៌កំបាំង

នារី​បាប៊ូស្កា ស្ថិត​នៅ​ក្នុង​ចំណោម​អាថ៌​កំបាំង​ជា​ច្រើន ជុំវិញ​រឿង​ឃាត​កម្ម​ប្រធានាធិបតី​អាមេរិក លោក​ចន អែហ្វ ខេនេឌី(John F. Kennedy)។ នៅ​ថ្ងៃ​គេ​ធ្វើ​ឃាត​លោក​ខេនេឌី កាំមីរ៉ា​ដែល​បាន​ថត​ហេតុការណ៍ ចាប់​បាន​រូប​ភាព​ស្រ្តី​ម្នាក់​នោះ ដែល​កំពុង​តែ​កាន់​កាំមីរ៉ា​ថត​រូប​លោកខេនេឌី។ គេ​បាន​ព្យាយាម​ស្វែង​រក​នាង ដោយ​ការ​ពិបាក​យ៉ាង​ខ្លាំង។ នៅ​ក្នុង​វីដេអូ​នោះ គេ​ឃើញ​ស្រ្តី​អាថ៌​កំបាំង​នោះ​ មាន​ស្លៀក​អាវ​វែង​សម្រាប់​ពាក់​ពី​ក្រៅ និង​ក្បាល​គ្រប​កន្សែង(ដែលមើល​ទៅ​ដូច នារីបាប៊ូស្កា​របស់​ជន​ជាតិ​រូស្ស៊ី)។ គេ​នៅ​តែ​មិន​អាច​រក​ឃើញ​អត្ត​សញ្ញាណ​របស់​នាង ហើយ​វីដេអូ​ដែលនាង​បាន​ថត​នឹង​កាំមីរ៉ា​របស់​នាង នៅ​ថ្ងៃ​នោះ ក៏​គេ​មិន​ដែល​បាន​យក​មក​មើល ឬ​បញ្ចាំង​ដែរ។ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដែល​អ្នក​ប្រវត្តិ​សាស្រ្ត និង​អ្នក​ឯក​ទេស​ទាំង​ឡាយ បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា នារី​បាប៊ូស្កា​នោះ ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច បាន​ជា​គាត់​មិន​ព្រម​ចេញ​មុខ​មក​បក​ស្រាយ​រឿង​របស់​នាង នៅ​ថ្ងៃដ៏​ងងឹង នៃ​ខែ​វិច្ឆិការ ដែល​គេ​បាន​ធ្វើ​ឃាត​លោក​ខេនេឌី។

យ៉ាង​ណា​មិញ គេ​មិន​ចាំ​បាច់​ធ្វើ​ការ​ប្រមើល​មើល​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​លាក់​ខ្លួន​នោះ​ទេ។ ពួក​គេ​ត្រូវ​បាន​ការ​ភ័យ​ខ្លាច​គ្រប​សង្កត់ គឺ​ដោយ​សារ​តែ​ពួក​កាន់​អំណាច បាន​ប្រហារ​ជីវិត​គ្រូ​របស់​ពួក​គេ​(យ៉ូហាន ២០:១៩) បាន​ជា​ពួក​គេ​មិន​ហ៊ាន​ចេញ​មុខ ធ្វើ​ទី​បន្ទាល់​អំពី​បទ​ពិសោធន៍​ដែល​ខ្លួន​មាន​ជា​មួយ​ទ្រង់។ ប៉ុន្តែ បន្ទាប់​មក ព្រះយេស៊ូវ​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ មិន​យូរ​ប៉ុន្មាន ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​យាង​ចុះ​មក ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​អ្វី​អាច​បំភ័យ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ ឲ្យ​ឈប់​ផ្សាយ​ព្រះ​បន្ទូល​ឡើយ ទោះ​កាល​ពី​មុន​ពួក​គេ​ធ្លាប់​មាន​ភាព​ទន់​ខ្សោយ​ក៏​ដោយ។ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ លោក​ពេត្រុស​បាន​ទទួល​អំណាច​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយក៏​បាន​ប្រកាស​ឡើង​ថា “ចូរ​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ជា​ប្រាកដ​ថា ព្រះ​ទ្រង់​បាន​លើក​ព្រះយេស៊ូវ​នេះ​ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះអម្ចាស់ ហើយ​ជា​ព្រះគ្រីស្ទ​ផង”(កិច្ចការ ២:៣៦)។…