អត្ថន័យនៃទឹកមុខ
កាលសារ៉ាចៅស្រីរបស់ខ្ញុំ នៅតូច នាងបានពន្យល់ខ្ញុំថា មានរឿងអ្វីកើតឡើង ពេលដែលមនុស្សស្លាប់ទៅ។ នាងថា ពេលមនុស្សស្លាប់ទៅ មានតែមុខរបស់ពួកគេប៉ុណ្ណោះ ដែលនឹងទៅនៅនគរស្ថានសួគ៌ តែរូបកាយនឹងមិនបានឡើងនគរស្ថានសួគ៌ឡើយ ព្រោះពួកគេនឹងមានរូបកាយថ្មី ប៉ុន្តែ មុខនៅតែដូចដើម។
ជាការពិតណាស់ ទ្រឹស្តីរបស់សារ៉ា អំពីជីវិតអស់កល្បជានិច្ច គឺជាការយល់ដឹងតាមបែបក្មេងៗ ប៉ុន្តែ នាងពិតជាមានការយល់ដឹងខ្លះៗ អំពីសេចក្តីពិតដ៏សំខាន់។ តាមន័យធៀប មុខរបស់យើង គឺជាអ្វីដែលយើងអាចមើលឃើញ ដែលឆ្លុះបញ្ចាំងអំពីវិញ្ញាណដែលយើងមើលមិនឃើញ។
ម្តាយខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំថា ទឹកមុខក្រមូវអាចនៅជាប់នៅលើផ្ទៃមុខខ្ញុំ នៅថ្ងៃណាមួយ។ គាត់និយាយត្រូវ។ ការព្រួយបារម្ភធ្វើឲ្យយើងរួញចិញ្ចើម ហើយកំហឹងក៏បាននៅជាប់នឹងមាត់យើង។ កែវភ្នែករបស់យើង អាចបង្ហាញឲ្យគេដឹង អំពីវិញ្ញាណដ៏វេទនារបស់យើង។ ម្យ៉ាងវិញទៀត កែវភ្នែកដែលសប្បុរស ស្នាមញញឹមដ៏សុភាព កក់ក្តៅ និងស្វាគមន៍ គឺជាសញ្ញាសំគាល់ អំពីការផ្លាស់ប្រែនៅខាងក្នុង ទោះមុខរបស់យើងមានស្នាមជ្រួញ ស្នាមអុចៗ ឬការបាត់បង់សម្រស់ដទៃទៀតក៏ដោយ។
យើងមិនអាចធ្វើអ្វីបានច្រើន សម្រាប់ផ្ទៃមុខ ដែលយើងមានពីកំណើតទេ ប៉ុន្តែ យើងអាចធ្វើអ្វីម្យ៉ាង ដើម្បីកែប្រែជីវិតយើង។ យើងអាចអធិស្ឋាន សូមការបន្ទាបខ្លួន ការអត់ធ្មត់ ភាពសប្បុរស ការទ្រំាទ្រ ការដឹងគុណ ការអត់ទោស សន្តិភាព និងសេចក្តីស្រឡាញ់(កាឡាទី ៥:២២-២៦)។
ដោយព្រះគុណរបស់ព្រះ…
នៅជាប់ក្នុងសេចក្តីពិត
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានចូលរួមពិធីមង្គលការមួយ ដែលក្នុងនោះ មនុស្សពីរនាក់ មកពីប្រទេសផ្សេងគ្នាបានរៀបការជាមួយគ្នា។ ការចម្រុះវប្បធម៌យ៉ាងដូចនេះ អាចជាការប្រសើរណាស់ ប៉ុន្តែ ពិធីមង្គលការនេះ បានបូកបញ្ចូលប្រពៃណីយ៍គ្រីស្ទបរិសទ ជាមួយនឹងប្រពៃណីនៃជំនឿដែលថ្វាយបង្គំព្រះក្លែងក្លាយជាច្រើនអង្គ។
លោកសេផានា ជាហោរាដែលបានថ្កោលទោស ដោយច្បាស់ៗ ចំពោះការបូកបញ្ចូលសាសនាដទៃ ជាមួយនឹងជំនឿលើព្រះដ៏ពិត។ ពូជអំបូរយូដាបានក្លាយជាក្រុមមនុស្សដែលថ្វាយបង្គំព្រះដ៏ពិត ប៉ុន្តែ ក៏បានពឹងផ្អែកទៅលើព្រះម៉ូឡុក(សេផានា ១:៥)។ លោកសេផានាបានរៀបរាប់ថា ពួកគេបានដាក់បញ្ចូលវប្បធម៌របស់សាសន៍ដទៃ(ខ.៨) ហើយក៏បានព្រមានពួកគេថា ដោយសារតែរឿងនេះ ព្រះទ្រង់នឹងបណ្តេញប្រជាជនយូដា ចេញពីស្រុកកំណើតរបស់ខ្លួនមិនខាន។
ប៉ុន្តែ ព្រះទ្រង់មិនដែលឈប់ស្រឡាញ់រាស្រ្តទ្រង់ឡើយ។ ទ្រង់បានជំនុំជម្រះពួកគេ ដើម្បីបង្ហាញពួកគេឲ្យដឹងខ្លួនថា ពួកគេចាំបាច់ត្រូវងាកបែរទៅរកទ្រង់វិញ។ ដូចនេះ លោកសេផានាក៏បានលើកទឹកចិត្តប្រជាជនយូដា ឲ្យ “ស្វែងរកសេចក្តីសុចរិត និងសេចក្តីសុភាព(ឬការបន្ទាបខ្លួន)”(២:៣)។ បន្ទាប់មក ព្រះអម្ចាស់ ក៏បានប្រទានពួកគេនូវព្រះបន្ទូលដ៏ស្រទន់ ដោយសន្យាថា នឹងស្អាងពួកគេឡើងវិញ នៅពេលអនាគត។ គឺដូចដែលទ្រង់មានបន្ទូលថា ទ្រង់នឹងប្រមូលពួកគេឲ្យមូលមករកទ្រង់វិញ ហើយនៅពេលនោះ ទ្រង់នឹងនាំពួកគេឲ្យត្រឡប់មកស្រុកកំណើតវិញ(៣:២០)។
គេងាយនឹងថ្កោលទោស ចំពោះការបូកបញ្ចូលជំនឿគ្រីស្ទបរិស័ទ ជាមួយជំនឿសាសនាដទៃ ដូចនៅក្នុងពិធីមង្គលការ ដែលខ្ញុំបានចូលរួម។ ប៉ុន្តែ តាមពិត យើងរាល់គ្នាសុទ្ធតែងាយនឹងច្របល់សេចក្តីពិតរបស់ព្រះ ជាមួយវប្បធម៌របស់យើង។ យើងត្រូវការព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើង ដើម្បីឲ្យយើងដឹងច្បាស់ថា ជំនឿរបស់យើងមានភាពត្រឹមត្រូវ តាមសេចក្តីពិតរបស់ព្រះឬអត់ ហើយបន្ទាប់មក…
ធ្វើការទន្ទឹមគ្នា
នៅសម័យបុរាណ ទីក្រុងដែលមានកំផែងបាក់បែក ធ្វើឲ្យគេដឹងថា ប្រជាជនដែលនៅក្នុងក្រុង ជាមនុស្សបរាជ័យ ដែលងាយនឹងជួបគ្រោះថ្នាក់ និងភាពអាម៉ាស់។ ហេតុនេះហើយ ពួកសាសន៍យ៉ូដាក៏បានសាងសង់ទីក្រុងយេរូសាឡិមឡើងវិញ។ តើសង់ដោយរបៀបណា? គឺដោយធ្វើការប្រកៀកស្មាគ្នា ដូចដែលបានពិពណ៌នាយ៉ាងក្បោះក្បាយ នៅក្នុងបទគម្ពីរនេហេមា ជំពូក៣។ មើលពីដំបូង ជំពូក៣ ហាក់ដូចជាការពិពណ៌នាដ៏គួរឲ្យធុញទ្រាន់ អំពីមនុស្សដែលធ្វើកិច្ចការផ្សេងៗ នៅក្នុងការសាងសង់កំផែងក្រុង។ ទោះជាយ៉ាងណាក៏ដោយ បើយើងមើលឲ្យជិត យើងនឹងបានដឹងថា បទគម្ពីរនេះកំពុងតែនិយាយសង្កត់ធ្ងន់ជាពិសេស អំពីរបៀបដែលមនុស្សធ្វើការរួមគ្នា។ ពួកសង្ឃកំពុងតែធ្វើការនៅទន្ទឹមនឹងអ្នកគ្រប់គ្រង។ អ្នកផលិតទឹកអប់ និងជាងមាសក៏រួមចំណែកក្នុងការងារផងដែរ។ មានអ្នកខ្លះកំពុងតែរស់នៅក្នុងក្រុងជិតខាង ក៏បានមកជួយទៀត។ អ្នកដទៃទៀតក៏បានធ្វើការជួសជុលកំផែង ដែលនៅពីមុខផ្ទះពួកគេ។ នៅក្នុងចំណោមអ្នកទាំងនោះ លោកសាលូម និងពួកកូនស្រីរបស់គាត់ ក៏បានធ្វើការជាមួយនឹងពួកប្រុសៗ នៅក្នុងការជួសជុលផងដែរ(៣:១២) អ្នកខ្លះក៏បានជួសជុលកំផែងពីផ្ទាំង ដែលមានដូចជាពួកត្កូអាជាដើម(ខ.៥,២៧)។
បទគម្ពីរមួយជំពូកនេះ មានចំណុចសំខាន់ពីរយ៉ាង ដែលគួរឲ្យកត់សំគាល់។ ទីមួយ ពួកគេទាំងអស់គ្នា បានធ្វើការរួមគ្នា ដើម្បីសម្រេចគោលដៅតែមួយ។ ទីពីរ ពួកគេរាល់គ្នាសុទ្ធតែបានទទួលការសរសើរ ដោយសារការរួមចំណែកនៅក្នុងការងារនោះ គឺមិនមែនដោយសារបរិម៉ាណនៃការងារ ដែលពួកគេបានធ្វើតិចឬច្រើន ដោយប្រៀបធៀបជាមួយអ្នកដទៃនោះទេ។
សព្វថ្ងៃនេះ យើងសង្កេតឃើញមានក្រុមគ្រួសារ និងសង្គមជាច្រើន ដែលមានការបាក់បែក។ ប៉ុន្តែ ព្រះយេស៊ូវបានយាងមកកសាងនគរព្រះ តាមរយៈការកែប្រែជីវិតមនុស្សជាច្រើន។ យើងអាចជួយកសាងតំបន់ដែលយើងរស់នៅឡើងវិញ ដោយបង្ហាញអ្នកដទៃ…
ការអង្វររបស់បុរសពិការភ្នែក
កាលពីប៉ុន្មានឆ្នាំមុន អ្នករួមដំណើរម្នាក់ បានកត់សំគាល់ឃើញថា ខ្ញុំកំពុងតែមានការពិបាក នៅក្នុងការមើលវត្ថុ ដែលនៅឆ្ងាយ។ ការអ្វីដែលគាត់ធ្វើបន្ទាប់ គឺសាមញ្ញទេ ប៉ុន្តែ បាននាំឲ្យមានការផ្លាស់ប្តូរក្នុងជីវិតខ្ញុំ។ គាត់បានដោះវែនតារបស់គាត់ចេញ ហើយប្រាប់ខ្ញុំ ឲ្យលវែនតារបស់គាត់។ ពេលខ្ញុំពាក់វែនតារបស់គាត់ ភ្លាមៗនោះ ខ្ញុំក៏លែងព្រិលភ្នែកទៀត។ ទីបំផុត ខ្ញុំក៏បានទៅជួបអ្នកឯកទេសភ្នែក ហើយគាត់ក៏បានឲ្យខ្ញុំកាត់វែនតា ដើម្បីជួយកែសម្រួលបញ្ហាភ្នែករបស់ខ្ញុំ។
បទគម្ពីរលូកា ជំពូក១៨ បានចែងអំពីបុរសម្នាក់ ដែលពិការភ្នែក មិនអាចមើលឃើញអ្វីបាន ហើយកំពុងរស់នៅ ក្នុងភាពងងឹត បានជាគាត់ត្រូវបង្ខំចិត្តសុំទានគេ ដើម្បីចិញ្ចឹមជីវិត។ ពេលគាត់បានទទួលដំណឹង អំពីព្រះយេស៊ូវ ដែលគេឮល្បីថា ទ្រង់ជាគ្រូបង្រៀន និងអ្នកធ្វើការអស្ចារ្យដ៏ល្បីល្បាញ។ ដូចនេះ ពេលដែលព្រះយេស៊ូវកំពុងតែយាងកាត់ពីមុខអ្នកសុំទានពិការភ្នែករូបនេះ ដែលកំពុងតែអង្គុយសុំទាន គាត់ក៏មានសង្ឃឹមឡើង។ គាត់ក៏បានស្រែកឡើងថា “ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង”(ខ.៣៨)។ ទោះគាត់ខ្វាក់ខាងរូបកាយមែន គាត់មានការយល់ដឹងខាងវិញ្ញាណ ដោយស្គាល់អត្តសញ្ញាណពិតរបស់ទ្រង់ ហើយក៏មានជំនឿថា ទ្រង់នឹងបំពេញសេចក្តីត្រូវការរបស់គាត់។ ដោយមានការជំរុញពីសេចក្តីជំនឿ គាត់ក៏ស្រែករឹតតែខ្លាំងឡើងថា “ឱព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង”(ខ.៣៩)។ ជាលទ្ធផល ព្រះយេស៊ូវក៏បានបណ្តេញភាពខ្វាក់របស់គាត់ចេញ ហើយគាត់ក៏បានចាកចេញពីការសុំទានគេ ហើយងាកមកសរសើរដំកើងព្រះ ដ្បិតគាត់អាចមើលឃើញហើយ(ខ.៤៣)។
នៅពេល ឬរដូវកាលនៃភាពងងឹត តើអ្នកងាកទៅរកនរណា? តើអ្នកនឹងស្រែកអំពាវរកអ្វី…
សូមបើកភ្នែកទូលបង្គំ
កាលខ្ញុំបានទៅទស្សនាព្រះវិហារឆូរ៉ាដ៏ស្រស់ស្អាត ក្នុងទីក្រុងអ៊ីស្តានប៊ូល ជាលើកដំបូង ខ្ញុំបានមើលផ្ទាំងគំនូរលើជញ្ជាំង និងផ្ទាំងគំនូរការ៉ូបិទរបស់ចក្រភពប៊ីហ្សានធីន នៅលើពិដាន ហើយក៏អាចស្វែងយល់អំពីសាច់រឿងមួយចំនួន ក្នុងព្រះគម្ពីរ តាមរូបគំនូរទំាងនោះ។ ប៉ុន្តែ មានចំណុចជាច្រើន ដែលខ្ញុំបានមើលរំលង។ ទោះជាយ៉ាងណាក៏ដោយ នៅលើកទីពីរ ខ្ញុំមានអ្នកនាំដើរទស្សនាម្នាក់ ទៅជាមួយ។ គាត់បានចង្អុលបង្ហាញ អំពីភាពលម្អិតទាំងអស់ ដែលខ្ញុំបានមើលរំលង កាលពីមុន ហើយភ្លាមៗនោះ ខ្ញុំក៏បានយល់ច្បាស់អំពីសាច់រឿង នៅលើផ្ទាំងគំនូរ។ ឧទាហរណ៍ ផ្ទាំងគំនូរទីមួយ បានពិពណ៌នា អំពីដំណើរជីវិតរបស់ព្រះយេស៊ូវ ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អលូកា។
ជួនកាល ពេលយើងអានព្រះគម្ពីរ យើងមានការយល់ដឹង អំពីរឿងដែលជាមូលដ្ឋានគ្រឹះ ប៉ុន្តែ តើយើងយល់អំពីទំនាក់ទំនង ដែលជាភាពលម្អិតនៅក្នុងសាច់រឿង ដែលបានចាក់ស្រេស បង្កើតជាសាច់រឿងទាំងមូលឬទេ? យើងអាចស្វែងយល់អំពីចំណុចលម្អិតទាំងនោះ ដោយប្រើសៀវភៅដែលពន្យល់បទគម្ពីរ និងឧបករណ៍សម្រាប់សិក្សាព្រះគម្ពីរដទៃទៀត ប៉ុន្តែ យើងក៏ត្រូវការអ្នកនាំផ្លូវ ដែលបើកភ្នែកយើង ហើយជួយឲ្យយើងមើលឃើញភាពអស្ចារ្យនៃការបើកសម្តែងរបស់ព្រះ ដែលមានចែងនៅក្នុងព្រះគម្ពីរ។ អ្នកនាំផ្លូវរបស់យើង គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលបង្រៀនយើង “នូវគ្រប់សេចក្តីទាំងអស់”(យ៉ូហាន ១៤:២៦)។ សាវ័កប៉ុលបានមានប្រសាសន៍ផងដែរថា ព្រះវិញ្ញាណក៏ “ផ្ទឹមពន្យល់សេចក្តីខាងវិញ្ញាណ ដោយសារសេចក្តីខាងឯវិញ្ញាណ”(១កូរិនថូស ២:១៣)។
គឺពិតជាអស្ចារ្យណាស់ ដែលព្រះដ៏ជាអ្នកនិពន្ធព្រះគម្ពីរ បានបង្ហាញយើង ឲ្យស្គាល់ភាពអស្ចារ្យនៃព្រះបន្ទូលទ្រង់។ ព្រះទ្រង់មិនគ្រាន់តែបានប្រទានយើងនូវព្រះបន្ទូលរបស់ទ្រង់…
នាឡិការ និងប្រតិទិន
លោកឪពុកខ្ញុំបានលាចាកលោក នៅវ័យ៥៨ឆ្នាំ។ ចាប់តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំ ពេលដែលខួបនៃមរណៈភាពរបស់គាត់មកដល់ ខ្ញុំបាននៅស្ងៀមមួយរយៈពេល ដើម្បីនឹកចាំអំពីគាត់ និងអំពីឥទ្ធិពលដែលគាត់មានមកលើជីវិតខ្ញុំ។ ពេលដែលខ្ញុំដឹងថា ខ្ញុំបានរស់នៅដោយគ្មានឪពុកខ្ញុំ ច្រើនជាងរស់នៅដោយមានគាត់ ខ្ញុំក៏បានចាប់ផ្តើមជញ្ជឹងគិត អំពីភាពរួញខ្លីនៃជីវិតខ្ញុំ។
យើងអាចមានការពិបាក ដោយសារហេតុការណ៍ ដែលកើតឡើងនៅពេលណាមួយ ក៏ដូចជាពិបាក ដោយសារអារម្មណ៍ ដែលទទួលបានពីហេតុការណ៍នោះ។ យើង វាស់ស្ទង់ ពេលវេលា ដោយប្រើនាឡិការ និងប្រតិទិន ប៉ុន្តែ យើង ចងចាំ អំពីពេលវេលា ដោយសារតែហេតុការណ៍ដែលបានកើតឡើង។ ក្នុងកាលៈទេសៈនៃជីវិតយើង ដែលបានបណ្តាលឲ្យយើងមានអារម្មណ៍ដ៏ជ្រាលជ្រៅបំផុត យើងអាចពិសោធន៍នឹងក្តីអំណរ ការបាត់បង់ ព្រះពរ ការឈឺចាប់ ជោគជ័យ និងបរាជ័យ។
ព្រះគម្ពីរបានលើកទឹកចិត្តយើងថា “ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ”(ទំនុកដំកើង ៦២:៨)។ ស្តេចដាវីឌមិនបានពោលពាក្យដ៏មានទំនុកចិត្តនេះ នៅពេលសុខស្រួលនោះឡើយ។ កាលនោះ ទ្រង់កំពុងតែត្រូវពួកខ្មាំងសត្រូវឡោមព័ទ្ធ(ខ.៣-៤)។ ប៉ុន្តែ ទ្រង់នៅតែចង់ចាំ ដោយស្ងាត់ស្ងៀម នៅចំពោះព្រះ(ខ.១,៥) ដោយរំឭកយើងថា សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ (ខ.១២) ធំជាងពេលដែលយើងមានការពិបាក។
នៅក្នុងហេតុការណ៍នីមួយៗ យើងអាចមានទំនុកចិត្តថា ព្រះទ្រង់ឈរនៅជាមួយយើង ហើយទ្រង់ហួសពីអាចចម្លងយើង កាត់តាមកាលៈទេសៈទាំងអស់នៃជីវិត។ ពេលដែលយើងមានការពិបាកខ្លាំង ហើយមានអារម្មណ៍ថា…
វ័យទំពារ
កាលពីពេលថ្មីៗនេះ ភរិយាខ្ញុំបានឲ្យកូនឆ្កែមួយក្បាល មកខ្ញុំ។ វាជាពូជឆ្កែប្រម៉ាញ់ឡាប្រាឌរ។ យើងបានដាក់ឈ្មោះឲ្យវាថា ម៉ាក(Mark)។ ថ្ងៃមួយ ពេលដែលវាកំពុងតែចំណាយពេល នៅក្នុងបន្ទប់សិក្សារបស់ខ្ញុំ ខ្ញុំកំពុងតែផ្តោតអារម្មណ៍ទៅលើកិច្ចការនៅលើតុរបស់ខ្ញុំ ហើយក៏បានឮសម្លេងគេហែកក្រដាស់ ពីក្រោយខ្នងខ្ញុំ។ ខ្ញុំក៏បានងាកទៅក្រោយ ឃើញកូនឆ្កែមួយក្បាលនោះ កំពុងមានទឹកមុខដឹងថាខ្លួនខុស នៅពីមុខសៀវភៅដែលកំពុងបើក ហើយមានសន្លឹកសៀវភៅមួយសន្លឹកកំពុងតែយោលជាប់នឹងមាត់វា។
ពេទ្យសត្វបានប្រាប់យើងថា ម៉ាកកំពុងតែឆ្លងកាត់ “វ័យទំពារ”។ ពេលដែលកូនឆ្កែជ្រុះធ្មេញទឹកដោះរបស់វា ធ្មេញអចិន្ត្រៃរបស់វាក៏បានដុះឡើង ធ្វើឲ្យវាឈឺជើងធ្មេញ ។ វាក៏បានព្យាយាមបំបាត់ការឈឺចាប់ ដោយទំពាររបស់របរស្ទើរគ្រប់មុខ។ ដូចនេះ យើងត្រូវតែឃ្លាំមើលម៉ាក ដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យវាទំពារអ្វី ដែលអាចគ្រោះថ្នាក់ដល់ខ្លួនវាបាន ហើយយើងក៏បាននាំវា ឲ្យទៅទំពាររបស់ដែលនាំឲ្យវាមានសុខភាពល្អវិញ។
ម៉ាកចេះតែចង់ទំពារនេះទំពារនោះជានិច្ច បានខ្ញុំត្រូវឧស្សាហ៍មើលវា។ ការនេះ បាននាំឲ្យខ្ញុំនឹកគិតថា តើសព្វថ្ងៃនេះ យើង “ទំពារ” អ្វីខ្លះ នៅក្នុងចិត្ត និងគំនិតរបស់យើង។ តើយើងមានការប្រុងប្រយ័ត្ន នៅក្នុងផ្តល់អាហារ ឲ្យវិញ្ញាណដ៏អស់កល្បដែរឬទេ ពេលដែលយើងអាន ឬបើកមើលអ៊ីនធើណែត ឬក៏មើលទូរទស្សន៍? ព្រះគម្ពីរបានលើកទឹកចិត្តយើង “ឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្គ្រោះ គឺបើអ្នករាល់គ្នាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន”(១ពេត្រុស ២:២-៣)។ យើងចាំបាច់ត្រូវចម្អែតចិត្ត និងគំនិតយើងជារៀងរាល់ថ្ងៃ…
ចូរឈប់បង្អង់សិន
មានពេលមួយ ខ្ញុំបានទៅអង្គុយលេងជាមួយមិត្តភក្តិរបស់ខ្ញុំម្នាក់ នៅមាត់សមុទ្រ ដែលមានភាពស៊ីសង្វាក់បែបធម្មជាតិឥតឈប់ឈរ។ ពេលដែលថ្ងៃលិច នៅឯនាយជើងមេឃ ទឹករលកបានបក់មកឆ្នេរ មួយហើយមួយទៀត ដោយចំកោងខ្លួនឡើងទៅលើ ហើយក៏រលាខ្លួនចុះមកក្រោមវិញ មករកម្រាមជើងរបស់យើង ដោយការផ្អាកតែបន្តិចប៉ុណ្ណោះ នៅចន្លោះរលកនីមួយៗ។ នាងក៏បាននិយាយទាំងញញឹមថា “ខ្ញុំស្រឡាញ់សមុទ្រណាស់។ វាមានចលនាឥតឈប់ឈរ ធ្វើឲ្យខ្ញុំអាចឈប់សម្រាក”។
មនុស្សជាច្រើនព្យាយាមឈប់សម្រាក ទំាងពិបាក។ យើងធ្វើនេះ ធ្វើនោះ ទៅនេះ ទៅនោះឥតឈប់ឈរ ដោយការភ័យខ្លាចថា យើងនឹងបាត់បង់អ្វីម្យ៉ាង បើសិនជាយើងបញ្ឈប់ការប្រឹងប្រែងរបស់យើង។ ពុំនោះទេ យើងខ្លាចមិនហ៊ានប្រឈមមុននឹងការពិត នៅពេលបច្ចុប្បន្ន ដែលយើងបានព្យាយាមធ្វើការគេចវេស ដោយការប្រឹងប្រែងរបស់យើង។
ក្នុងបទគម្ពីរទំនុកដំកើង ៤៦:៨-៩ ព្រះទ្រង់បានបង្ហាញអំណាចដ៏ខ្ពស់បំផុតរបស់ទ្រង់។ ដូចមានសេចក្តីចែងថា “ចូរមកពិចារណាមើលអស់ទាំងការនៃព្រះយេហូវ៉ា ជាការហិនវិនាស ដែលទ្រង់បានធ្វើនៅផែនដី ទ្រង់បណ្តាលឲ្យការសង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី ទ្រង់បំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតអស់ទាំងរទេះចំបាំងនៅក្នុងភ្លើង”។ ព្រះនៃយើងទ្រង់ជាព្រះដែលសកម្មជានិច្ច ដែលបានធ្វើការរបស់ទ្រង់ ដើម្បីបង្កើតភាពស្ងប់សុខ នៅក្នុងភាពវឹកវរ នៅក្នុងជីវិតយើង។
ហើយនៅក្នុង ខ.១០ ទ្រង់បានមានបន្ទូលថា “ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ”។ ជាការពិតណាស់ យើងមិនអាចស្គាល់ព្រះច្បាស់ឡើយ បើយើងចេះតែរត់ទៅរត់មកចុះឡើងៗ មិនចេះឈប់នោះ។ ប៉ុន្តែ ក្នុងខនេះ…
ទំនាក់ទំនងដែលបានកាត់ផ្តាច់
សម្លេងស្រែកយំដ៏សង្វែក បានលាន់ឮខ្លាំង ពុះជ្រែកអាកាស នៅពេលរសៀល ដែលត្រូវបានគ្របដណ្តប់ ដោយភាពងងឹត។ ខ្ញុំក៏បានស្រមៃថា សម្លេងនោះបានលាន់ឮខ្លាំង ជាងសម្លេងមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់ព្រះយេស៊ូវ ដែលនៅជុំគ្នា ក្រោមព្រះបាទទ្រង់ពេលទ្រង់កំពុងជាប់លើឈើឆ្កាង។ សម្លេងនោះក៏ប្រាកដជាបានលប់លើសម្លេងទួញថ្ងូររបស់ចោរដែលជិតស្លាប់ នៅសង្ខាងព្រះយេស៊ូវហើយ។ ជាការពិតណាស់ សម្លេងនោះបានធ្វើឲ្យអ្នកដែលបានស្តាប់ឮ មានភាពតក់ស្លត់នៅថ្ងៃនោះ។
នៅពេលរសៀលថ្ងៃនោះ ព្រះយេស៊ូវបានស្រែកឡើងថា “អេលីៗល៉ាម៉ាសាបាច់ថានី?” ជាសម្លេងស្រែក ដោយការឈឺចាប់ជាទីបំផុត ខណៈពេលដែលទ្រង់កំពុងតែជាប់នៅលើឈើឆ្កាងនៃសេចក្តីអាម៉ាស់ នៅលើភ្នំកុលកូថា ឬភ្នំរលាក្បាល(ម៉ាថាយ ២៧:៤៥-៤៦)។
ទ្រង់ស្រែកថា “ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?”
ខ្ញុំគិតថា គ្មានពាក្យសម្តីអ្វី ដែលធ្វើឲ្យអ្នកស្តាប់ស្លុតចិត្ត ជាងព្រះបន្ទូលនេះឡើយ។ ចាប់តាំងពីពេលអស់កល្បជានិច្ចរៀងមក ព្រះយេស៊ូវមានការប្រកបដ៏ល្អឥតខ្ចោះជាមួយព្រះវរបិតា។ ព្រះដ៏ជាព្រះត្រៃឯក បីអង្គរួមមកតែមួយ បានបង្កើតចក្រវាល ហើយក៏បានបង្កើតមនុស្សមក ឲ្យមានរូបភាពដូចទ្រង់ ហើយក៏មានផែនការជួយសង្រ្គោះពួកគេ បន្ទាប់ពីពួកគេបានធ្លាក់ចូលក្នុងអំពើបាប។ ក្នុងរយៈពេលដ៏វែងអស់កល្បជានិច្ច មុនពេលទ្រង់ជាប់ឆ្កាង គ្មានពេលណា ដែលព្រះវរបិតា និងព្រះរាជបុត្រា មិនបានមានការប្រកបដ៏ពេញលេញជាមួយគ្នានោះឡើយ។
តែនៅថ្ងៃនោះ ខណៈពេលដែលទារុណកម្ម នៅលើឈើឆ្កាង កំពុងតែបន្តធ្វើឲ្យព្រះយស៊ូវមានការឈឺចាប់ ទ្រង់ក៏បានដាច់ចេញពីព្រះវត្តមាននៃព្រះវរបិតា ជាលើកទីមួយ ទន្ទឹមនឹងពេលដែលទ្រង់កំពុងតែទទួលបន្ទុកនៃអំពើបាបទាំងអស់ នៅលោកិយនៅលើព្រះអង្គទ្រង់។
នេះជាផ្លូវតែមួយ។ មានតែតាមរយៈការកាត់ផ្តាច់ទំនាក់ទំនងជាមួយព្រះវរបិតាយ៉ាងដូចនេះទេ ដែលទ្រង់អាចប្រទានសេចក្តីសង្រ្គោះដល់យើងរាល់គ្នា។ ហើយគឺដោយសារតែព្រះយេស៊ូវស្ម័គ្រព្រះទ័យទទួលយកបទពិសោធន៍នៃការដែលត្រូវព្រះវរបិតាបោះបង់ចោល…
ពេលដែលយើងប្រើពាក្យសម្តីខុស
កាលពីពេលកន្លងទៅ ខ្ញុំបានផ្ញើរសារមួយ ទៅខារី(Cari) ភរិយារបស់ខ្ញុំ ដោយប្រើសារសម្លេង ដែលទូរស័ព្ទប្រែវាទៅជាសារអក្សរ។ ខ្ញុំកំពុងតែដើរចេញទៅក្រៅ ដើម្បីទៅទទួលគាត់ ចេញពីធ្វើការ ហើយចង់ផ្ញើរសារប្រាប់គាត់ថា “តើអូនចង់ឲ្យបងទៅទទួលអូន នៅកន្លែងណា ស្រីចាស់?”
ខារីមិនប្រកាន់ទេ ពេលដែលខ្ញុំហៅគាត់ “ស្រីចាស់” ព្រោះវាជាឈ្មោះសម្រាប់ហៅក្រៅ ដោយក្តីស្រឡាញ់ដែលយើងប្រើនៅក្នុងផ្ទះយើង។ ប៉ុន្តែ ទូរស័ព្ទខ្ញុំចាប់មិនបានពាក្យដែលខ្ញុំនិយាយ ហើយបែរជាផ្ញើរពាក្យ “គោចាស់” ទៅគាត់។
តែអរព្រះគុណព្រះអង្គ ខារីឆាប់យល់អំពីបញ្ហា ដែលទើបកើតឡើង ហើយក៏គិតថា វាជារឿងដែលគួរឲ្យអស់សំណើច។ ក្រោយមក គាត់ក៏បានបង្ហោះសារនោះ នៅក្នុងបណ្តាញសង្គម ហើយក៏សួរគេថា តើគាត់គួរតែអន់ចិត្តឬទេ? យើងក៏បានអស់សំណើចទាំងអស់គ្នា ដោយសាររឿងនេះ។
ការឆ្លើយតបរបស់ភរិយាខ្ញុំ ដោយសេចក្តីស្រឡាញ់ ចំពោះពាក្យដែលឆ្គាំឆ្គង នៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះ ដែលទ្រង់ជ្រាបអំពីសេចក្តីកម្សោយរបស់យើង ដោយសេចក្តីស្រឡាញ់ ពេលដែលយើងអធិស្ឋានទៅរកទ្រង់។ យើងប្រហែលជាមិនដឹងថា ត្រូវនិយាយអ្វីទេ ពេលដែលយើងអធិស្ឋាន ឬមិនដឹងថា ត្រូវទូលសូមអ្វីផង ប៉ុន្តែ ពេលដែលយើងក្លាយជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទហើយ ព្រះវិញ្ញាណដែលគង់នៅក្នុងយើង “ទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ”(រ៉ូម ៨:២៦) ហើយក៏ជួយយើង ដោយសេចក្តីស្រឡាញ់ ឲ្យទូលថ្វាយតម្រូវការដ៏ជ្រាលជ្រៅបំផុតរបស់យើង នៅចំពោះទ្រង់។
ពេលយើងទូលថ្វាយព្រះវរបិតានៃយើង…