ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

ភ្លៀងនៃការអស្ចារ្យ

ការរ​ស់​នៅ​មាន​ការ​លំបាក សម្រាប់​អ្នក​ភូមិ​ទាំង​ឡាយ​ ដែល​រស់​នៅ​តំបន់​ភ្នំ ក្នុង​ខេត្ត​យូណាន​​នៃ​ប្រទេស​ចិន។ ប្រភព​អាហារ​ជា​ចម្បង​របស់​ពួកគេ​ គឺមាន​ពោត និង​ស្រូវ។ ប៉ុន្តែ នៅខែ​ ឧសភា​ឆ្នាំ​២០១២ មាន​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់​ធ្ងរ​មួយ​បាន​វាយ​ប្រហារ​តំបន់​នោះ ហើយ​ដំណាំ​ទាំង​ឡាយ​ត្រូវ​ក្រៀម​ស្វិត។ មនុស្ស​គ្រប់​គ្នា​មាន​ការ​ខ្វល់​ខ្វាយ ហើយ​គេ​ក៏​បាន​ប្រារព្ធ​ធ្វើ​ពិធី​ផ្សេង​ៗ ​តាម​អបីយ​ជំនឿ ដើម្បី​បញ្ឈប់​គ្រោះ​រាំង​ស្ងួត​នោះ។ ទោះ​ពួក​គេ​ព្យាយាម​បុណ្យ​ស្រន់​យ៉ាង​ណា ក៏​មិន​ឃើញ​មាន​ភ្លៀង​ធ្លាក់​មក បាន​ជា​អ្នក​ភូមិ​ក៏​បាន​ចាប់​ផ្ដើម​ស្តី​បន្ទោស​ឲ្យ​គ្រីស្ទ​បរិស័ទ​ប្រាំ​នាក់ ​នៅ​ក្នុងភូមិ​នោះ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​ដូនតា​ខឹង​សម្បារ។

គ្រីស្ទ​បរិស័ទ​ទាំង​ប្រាំ​នាក់​នោះ​បាន​ជួប​ជុំ​គ្នា​អធិស្ឋាន។ មិន​យូរ​ប៉ុន្មាន មេឃ​ក៏​ប្រែ​ជា​ងងឹត ហើយ​ផ្គរ​លាន់​ក៏​បន្លឺ​ឡើង។ ភ្លៀង​មួយ​មេ​ធំ​បាន​បង្អុរ​ធ្លាក់​ចុះ​មក ចាប់​តាំង​ពី​ថ្ងៃ​រសៀល​រហូត​ដល់​ពេញ​មួយ​យប់។ ដំណាំ​ទាំង​ប៉ុន្មាន​ក៏ត្រូវ​បាន​ស្រោច​ស្រង់! ទោះ​បី​ជា​អ្នក​ភូមិ​ភាគ​ច្រើន​មិន​ជឿ​ថា ​ព្រះ​ទ្រង់​បាន​បង្អុរ​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ក្ដី ក៏​មាន​អ្នក​ដទៃ​ទៀត​បាន​ជឿ​ថា​ ទ្រង់​ពិត​ជា​បាន​ប្រទាន​ទឹក​ភ្លៀង​មែន ហើយ​ក៏​មាន​ចិត្ត​ចង់​ស្វែង​យល់​បន្ថែម​អំពី​ព្រះយេស៊ូវ។

នៅ​ក្នុង​ព្រះ​គម្ពីរ ១ពង្សាវតាក្សត្រ ជំពូក១៧ និង១៨ យើង​ឃើញ​ថា ​មាន​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់​ធ្ងរ​មួយ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល។ ប៉ុន្តែ​ ក្នុង​ករណី​នោះ យើង​ដឹង​ថា គ្រោះ​រាំង​ស្ងួត​នោះ​គឺ​ជា​ការ​ជំនុំ​ជំរះ​របស់​ព្រះ មក​លើ​រាស្រ្ត​របស់​ទ្រង់(១៧:១)។ កាល​នោះ ពួក​គេ​បាន​ចាប់​ផ្ដើម​នាំ​គ្នា​ថ្វាយ​បង្គំ​ព្រះ​បាល ដែល​ជា​ព្រះ​របស់​ពួក​សាសន៍​កាណាន ដោយ​មាន​ជំនឿ​ថា ​ព្រះ​មួយ​អង្គ​នេះ​អាច​ចាត់​ឲ្យ​មាន​ភ្លៀង​ស្រោច​ស្រប់​ផល​ដំណាំ​របស់​ពួក​គេ។ ក្រោយ​មក ព្រះ​ទ្រង់​ក៏​បាន​ប្រើ​លោក​អេលីយ៉ា​ដែល​ជា​ហោរា​របស់​ទ្រង់ ឲ្យ​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​ច្បាស់​ថា ព្រះ​អង្គ​គឺ​ជា​ព្រះ​ពិត​តែ​១​អង្គ​គត់ ដែល​អាច​សម្រេច ថា​តើ​ភ្លៀង​ត្រូវ​ធ្លាក់​នៅ​ពេល​ណា។

ព្រះ​ដ៏​មាន​គ្រប់​អំណាច​ចេស្ដា​នៃ​យើង សព្វ​ព្រះ​ហឫ​ទ័យ​ព្រះ​សណ្ដាប់​នូវ​ការ​អធិ​ស្ឋាន​របស់​​យើង និង​ឆ្លើយ​តប​ពាក្យ​ទូល​អង្វរ​របស់​យើង​ផង​ដែរ។ ហើយ​ទោះ​បី​ជា​យើង​មិន​យល់​អំពី​ពេល​វេលា និង​បំណង​ព្រះ​ហឫ​ទ័យ​របស់​ទ្រង់…

ប្រសើរជាង​ការភ្ញាក់ពីសុបិនអាក្រក់

តើអ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ជីវិត​របស់​អ្នក​ត្រូវ​បាន​បំផ្លាញ​ ដោយ​សារ​តែ​អ្នក​បាន​ធ្វើ​អ្វី​មួយ ​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន ឬ​គួរ​ឲ្យ​អាម៉ាស់ ឬ​ក៏​ជា​បទ​ឧក្រិដ្ឋ​ជា​ដើម ប៉ុន្តែ ​ដល់​ពេល​ភ្ញាក់​ឡើង ទើប​ដឹង​ខ្លួន​ថា​ នោះ​គ្រាន់​តែ​ជា​ការ​យល់​សប្ត​សោះ? ក៏​ប៉ុន្តែ ចុះ​ប្រសិន​បើ​រឿង​នេះ​មិន​គ្រាន់​តែ​ជា​សុបិន​អាក្រក់​វិញ​នោះ? ចុះ​បើ​សិន​ជា​ស្ថាន​ភាព​នោះ គឺ​ពិត​ជា​បាន​កើត​ឡើង​មែន ចំពោះ​ខ្លួន​អ្នក​ និង​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា?

នេះ​គឺ​ជា​ស្ថាន​ភាព​ដែល​តួ​អង្គ​ម្នាក់​បាន​ជួប​ប្រទះ នៅ​ក្នុង​រឿង​ប្រលោម​លោក នៅ​សតវត្សរ៍​ទី១៩ ​ដែល​លោក​ ចច ម៉ាកដូណាល់(George MacDonald) បាន​និពន្ធ ​មាន​ចំណង​ជើង​ថា ការ​ភ្ញាក់​រឭក​របស់​គ្រូ​ជំនួយ ។ រឿង​នេះ និយាយ​អំពី​ដំណើរ​ជីវិត​របស់​អ្នក​បម្រើ​ព្រះ​ម្នាក់ ប្រចាំ​តំបន់​មួយ ​ដែល​ភ្ញាក់​ដឹង​ខ្លួន​ថា ​គាត់​បាន​ចែក​ចាយ​ព្រះ​បន្ទូល​ព្រះ ទាំង​មិន​ដឹង​ថា ខ្លួន​ឯង​ជឿ​ព្រះ​ពិត​មែន​ឬ​អត់។ ក្រោយ​មក គេ​បាន​អញ្ជើញ​គាត់​ ឲ្យ​នៅ​កំដរ​យុវ​ជន​ម្នាក់ ​ដែល​កំពុង​វង្វេង​ស្មារ​តី និង​កំពុង​ឈឺ​ធ្ងន់​ហៀប​នឹង​ស្លាប់ ទាំង​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ឃាត​កម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត​កន្លង​មក។

ហេតុ​ការណ៍​នៅ​ពេល​នោះ ក៏​បាន​កែ​ប្រែ​ចិត្ត​របស់​អ្នក​បម្រើ​ព្រះ​រូប​នេះ ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ដឹង​ខ្លួន​ថា មាន​ការ​មួយ​ដែល​យើង​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​ដឹង។ ភាព​ធូរ​ស្បើយ ដោយ​សារ​តែ​ការ​ភ្ញាក់​ដឹង​ខ្លួន​ពី​សុបិន​អាក្រក់ ​គឺ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ការ​ដែល​ភ្ញាក់​ដឹងខ្លួន នៅ​ក្នុង​ការ​អត់​ទោស​បាប​របស់​ព្រះ ដែល​ពី​ដើម​យើង​ធ្លាប់​គិត​ថា​ជា​រឿង ​មិន​គួរ​ឲ្យ​ជឿ​នោះ​។

តើ​យើង​នឹង​រក​បាន​សេចក្តី​មេត្តា​ករុណា នៅ​ទីណា? សេចក្តី​មេត្តា​ករុណា គឺ​មាន​នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ។ ពេល​ទ្រង់​កំពុង​ជាប់​ឆ្កាង ​ក្នុង​ចំណោម​ចោរ​ពីរ​នាក់​ដែល​ជាប់​ឆ្កាង​សង្ខាង​ទ្រង់ មាន​ចោរ​ម្នាក់​បាន​បែរ​មក​សូម​ឲ្យ​ទ្រង់​ជួយ ហើយ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ដោយ​សេចក្តី​មេត្តា​ករុណា​ថា “ថ្ងៃ​នេះ…

យើងមាន​ផ្លែឈើ!

ស្រ្ដី​ជា​ម្ដាយ​វ័យ​ក្មេង​បាន​ដក​ដង្ហើម​ធំ ខណៈ​ពេល​ដែល​នាង​កំពុង​ប្រមែល​ប្រមូល​អាហារ​ដែល​មាន​តែ​បន្តិច​បន្តួច ​សម្រាប់​កូន​ស្រី ​អាយុ​៣​ឆ្នាំ​របស់​នាង។ នាង​ក៏​បាន​មើល​ទៅ​កន្រ្តក​ផ្លែ​ឈើ នៅ​លើ​តុ​ក្នុង​ផ្ទះ​បាយ​ដ៏​តូច​របស់​ខ្លួន មិន​ឃើញ​មាន​ផ្លែ​ឈើ​សូម្បី​តែ​មួយ​ផ្លែ នោះ​នាង​ក៏​បាន​ដក​ដង្ហើម​ធំ ហើយ​លាន់​មាត់​ថា “បើ​យើង​មាន​ត្រឹម​តែ​ផ្លែ​ឈើ​មួយ​កន្រ្តក​នេះ នោះ​ខ្ញុំ​នឹង​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​អ្នក​មាន!” ពេល​នោះ កូន​ស្រី​របស់​នាង​ក៏​បាន​ស្ដាប់​ឮ។

រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ផុត​ទៅ។ ព្រះ​ទ្រង់​បាន​ផ្គត់​ផ្គង់​គ្រួសារ​ដ៏​តូច​មួយ​នេះ។ ប៉ុន្តែ ​ម្ដាយ​ដ៏​កំសត់​ម្នាក់​នេះ នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ។ ថ្ងៃ​មួយ កូន​ស្រី​តូច​របស់​នាង​បាន​ចូល​ក្នុង​ផ្ទះ​បាយ ។ នាង​ក៏​បាន​ចង្អុល​ទៅ​កន្រ្តក​ពេញ​ដោយ​ផ្លែ​ឈើ​នៅ​លើ​តុ ទាំង​លាន់​មាត់​ថា “ម៉ាក់ មើល​ហ្ន យើង​ជា​អ្នក​មាន​ហើយ!” គ្រួសារ​នេះ​មិន​បាន​ប្រែ​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ​ទេ។ ពួក​គេ​គ្រាន់​តែ​បាន​ទិញ​ផ្លែ​ប៉ោម​មួយ​ស្បោង​ដាក់​នៅ​លើ​តុ​បាយ​ប៉ុណ្ណោះ។

នៅ​ពេល​លោក​យ៉ូស្វេ ដែល​ជា​អ្នក​ដឹក​នាំ​​ពួក​​អ៊ីស្រា​អែល ជិត​ដល់​ពេល​លា​ចាក​លោក គាត់​បាន​ចែក​ចាយ​ព្រះ​បន្ទូល​មក​ពី​ព្រះ​អម្ចាស់ ដោយ​បាន​រំឭក​ឡើង​វិញ អំពី​អស់​ទាំង​ការ​​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​ពួក​គេ។ ហើយ​គាត់​ក៏​បាន​និយាយ​សង្កត់​ធ្ងន់​ថា “អ្នក​រាល់​គ្នា​បាន​រស់​នៅ​ក្នុង​ទីរហោ​ស្ថាន​អស់​រយៈ​ពេល​យ៉ាង​យូរ” (យ៉ូស្វេ ២៤:៧) ព្រះទ្រង់បាន​ឲ្យ​ស្រុក​១​ដល់​អ្នករាល់​គ្នា ដែល​ឯង​មិន​បាន​ប្រកប​ការ​អ្វី​សោះ ហើយ​ទី​ក្រុង​ដែល​ឯង​មិន​បាន​សង់​ផង សព្វ​ថ្ងៃ​អ្នក​រាល់​គ្នា​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ហើយ​ក៏​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ និង​ផ្លែ​អូលីវ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ​ផង​ដែរ”(ខ.១៣)។ លោក​យ៉ូស្វេ​ក៏​បាន​បញ្ឈរ​ថ្ម​ធំ​មួយ ​ទុក​ជា​ការ​រំឭក​ដល់​ពួក​អ៊ីស្រា​អែល​ អំពី​ការ​ផ្គត់​ផ្គង់​របស់​ព្រះ (ខ.២៦)។

ក្រោយ​ពេល​មាន​ការ​លំបាក និង​ខ្វះ​ខាត​ជា​ច្រើន ឥឡូវ​នេះ គ្រួសារ​មួយ​នេះ កំពុង​រស់​នៅ​ក្នុង​ទីកន្លែង​មួយ​ផ្សេង​ទៀត ដែល​មាន​ដើម​ឈើ​ហូប​ផ្លែ នៅ​ក្នុង​ទីធ្លា​ធំ​ទូលាយ ដែល​ម្ចាស់​ផ្ទះ​មុន​បាន​ដាំ​ទុក​យូរ​មក​ហើយ គឺ​មិន​ខុស​ពី​ពួក​កូន​ចៅ​អ៊ីស្រា​អែល​បាន​ចូល​ទឹក​ដី​សន្យា​ឡើយ។ ប្រសិន​បើ​អ្នក​បាន​ទៅ​លេង​ពួក​គេ ​នោះ​អ្នក​នឹង​ឃើញ​ចាន​ធំ​ពេញ​ដោយ​ផ្លែ​ឈើ​នៅ​ក្នុ​ង​ផ្ទះ​បាយ​របស់​ពួក​គេ។…

យើងអាចដឹងច្បាស់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​រថ​ភ្លើង​ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ណាត់​ជួប​ដ៏​សំខាន់​មួយ ខ្ញុំ​ក៏​បាន​ចាប់​ផ្ដើម​ឆ្ងល់​ថា តើ​ខ្ញុំ​កំពុង​តែ​ស្ថិត​នៅ​លើ​រថ​ភ្លើង​ដែល​ខ្ញុំ​ត្រូវ​ជិះ​ឬ​ទេ? ខ្ញុំ​មិន​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ពី​មុន​មក​ទេ ហើយ​ក៏​មិន​បាន​សួរ​គេ​ថា រថ​ភ្លើង​នេះ​ទៅ​ណា​ដែរ។ ទី​បំផុត ខ្ញុំ​ក៏​រួច​ផុត​ពី​មន្ទឹល​សង្ស័យ ពេល​ខ្ញុំ​បាន​មក​ដល់​ស្ថានីយ​បន្ទាប់​ ដោយ​ដឹង​ថា ខ្ញុំ​ពិត​ជា​មិន​បាន​ឡើង​ជិះ​រថ​ភ្លើង​ខុស​ទេ!

រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការសង្ស័យ ​ដែល​អាច​ប្លន់​យក​សេចក្តី​សុខ និង​ទំនុក​ចិត្ត​ពី​យើង។ មាន​ពេល​មួយ ខ្ញុំ​មាន​ការ​ពិបាក ដោយ​មិន​ដឹង​ច្បាស់​ថា ខ្លួន​ពិត​ជាបាន​ទទួល​សេចក្តី​សង្រ្គោះ​មែន​ឬ​អត់ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ជួយ​ខ្ញុំ​ឲ្យ​អាច​ឈ្នះ​ការ​សង្ស័យ​នេះ។ ក្រោយ​មក បន្ទាប់​ពី​ខ្ញុំ​បាន​ចែក​ចាយ​ទី​បន្ទាល់ អំពី​ការ​ដែល​ខ្ញុំ​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​យេស៊ូវ និង​អំពី​ការ​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​បាន​ទៅ​នគរ​ស្ថាន​សួគ៌ នោះ​ស្រាប់​តែ​មាន​គេ​សួរ​ខ្ញុំ​ថា “តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ថា អ្នក​ពិត​ជា​បាន​សង្រ្គោះ ហើយ​នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​មែន?” ខ្ញុំ​ក៏​បាន​ឆ្លើយ​តប ដោយ​មាន​ទំនុក​ចិត្ត និង​ការ​បន្ទាប​ខ្លួន ហើយ​បង្ហាញ​ខគម្ពីរ​ដែល​ព្រះ​ទ្រង់​បាន​ប្រើ​ ដើម្បី​ជួយ​ឲ្យ​ខ្ញុំ​ដឹង​ច្បាស់​ក្នុង​ចិត្ត គឺ​ខគម្ពីរ​ដែល​បាន​ចែង​ថា “ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ​នាម​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​ហើយ” (១យ៉ូហាន ៥:១៣)។

ព្រះ​ទ្រង់​សន្យា​ថា​ ដោយ​សារ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ នោះ​យើង​​មាន​ជីវិត​អស់​កល្ប​ជា​និច្ច។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច ហើយ​ជីវិត​នោះ​គឺ​នៅ​ក្នុង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់”(ខ.១១)។ ការ​ដឹង​ច្បាស់​ថា ខ្លួន​បាន​សង្រ្គោះ ជួយ​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង ហើយ​ក៏​ស្អាង​ចិត្ត​របស់​យើង​ឡើង នៅ​ពេល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ត ព្រម​ទាំង​ផ្ដល់​ឲ្យ​យើង​មាន​សេចក្តី​ក្លាហាន ​ក្នុង​ពេល​ដែល​មាន​ការ​សង្ស័យ។-LAWERENCE DARMANI

ជ្រលងនៃទស្សនវិស័យ

កំណាព្យ ដែល​ជា​សេចក្តី​អធិស្ឋាន​របស់​គ្រីស្ទ​បរិស័ទ​ភ្ជួរីធិន មាន​ចំណង​ជើង​ថា “ជ្រលង​នៃ​ទស្សន​វិស័យ” និយាយ​អំពី​ចំងាយ​រវាង​មនុស្ស​មាន​បាប និង​ព្រះ​ដ៏​បរិសុទ្ធ​របស់​ពួក​គេ។ បុរស​ដែល​មាន​បាប​នោះ​បាន​ទូល​ទៅ​ព្រះ​ថា “ទ្រង់​បាន​នាំ​ទូល​បង្គំ​មក​ជ្រលង​នៃ​ទស្សន​វិស័យ… ដែលហ៊ុម​ព័ទ​ដោយ​ភ្នំ​នៃ​អំពើ​បាប តែ​ទូល​បង្គំ​បាន​មើល​ឃើញ​សិរីល្អ​ទ្រង់”។ បុរស​នោះ​ដឹង​ថា​ខ្លួន​មាន​បាប តែ​គាត់​នៅ​តែ​មាន​ក្តី​សង្ឃឹម។ គាត់​បន្ត​ទៀត​ថា “គេ​អាច​មើល​ឃើញ​ពន្លឺ​ផ្កាយ ពី​ក្នុង​អណ្តូង​ដែល​ជ្រៅ​បំផុត ហើយ​អណ្តូង​កាន់​តែ​ជ្រៅ​ប៉ុណ្ណា នោះ​ពន្លឺ​ទ្រង់​ក៏​បាន​បញ្ចេញ​ពន្លឺ​ចូល​ទៅ​កាន់​តែ​ភ្លឺ​ច្បាស់”។ ទី​បំផុត​បទ​កំណាព្យ​នេះ​ក៏​បាន​បញ្ចប់ ដោយ​ការ​ទូល​សូម​ថា “សូម​ឲ្យ​ទូល​បង្គំ​រក​ឃើញ​ពន្លឺ​ទ្រង់ ក្នុង​ភាព​ងងឹត… សូម​ឲ្យ​ទូល​បង្គំ​រក​ឃើញ​សិរីល្អ​ទ្រង់ ក្នុង​ជ្រលង​របស់​ទូល​បង្គំ”។

លោក​យ៉ូណាស​បាន​រក​ឃើញ​សិរីល្អ​ព្រះ ក្នុង​អំឡុង​ពេល​ដែលគាត់​កំពុង​នៅ​ក្នុង​ទីជម្រៅ​នៃ​មហា​សមុទ្រ។ គាត់​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ ហើយ​ក៏​បាន​ធ្លាក់​ខ្លួន​ចូល​ក្នុង​ពោះ​ត្រី ដោយ​សារ​តែ​អំពើ​បាប​របស់​គាត់។ លោក​យ៉ូណាស​ក៏​បាន​ស្រែក​រក​ព្រះ​ពី​ក្នុង​ពោះ​ត្រី​ថា “​ទ្រង់​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​ទី​ជំរៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំវិញ​ទូលបង្គំ”(យ៉ូណាស ២:៤)។ ទោះ​ជាគាត់​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​វេទនា​ដូច​នេះ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ទូល​ទ្រង់​ថា “​ទូលបង្គំ​បាន​នឹក​ដល់​ព្រះយេហូវ៉ា ហើយ​សេចក្តី​អធិស្ឋាន​របស់​ទូលបង្គំ​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នៅ​ចំពោះ​ទ្រង់”(ខ.៧)។ ព្រះ​ទ្រង់​ក៏​បាន​ឮ​គាត់​អធិ​ស្ឋាន ហើយ​ក៏​បាន​ឲ្យ​សត្វ​ត្រី​ដោះ​លែង​គាត់។​ ទោះ​បី​ជា​អំពើ​បាប​បាន​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ក្តី យើង​នៅ​តែ​អាច​មើល​ទៅ​​​ទ្រង់ ពី​ចំណុច​ដ៏​ទាប​បំផុត​នៃ​ជីវិត​យើង ហើយ​ឃើញ​ទ្រង់ ឃើញ​ភាព​បរិសុទ្ធ សេចក្តី​ល្អ និង​ព្រះ​គុណ​ទ្រង់។

បើ​យើង​ងាក​បែរ​ចេញ​ពី​អំពើ​បាប​យើង ហើយ​សារ​ភាព​ចំពោះ​ព្រះ ទ្រង់​នឹង​អត់​ទោស​បាប​ឲ្យ​យើង។ ព្រះ​ទ្រង់​ឆ្លើយ​តប​សេចក្តី​អធិស្ឋាន​នៅ​ក្នុង​ជ្រលង​ភ្នំ។-Jennifer Benson Schuldt

ពន្លឺប៉ូលខាងជើង

ខ្ញុំបាន​ជួប​ពន្លឺ​ភ្លឺ​ផ្លេក​ដ៏​កម្រ​មាន​ជា​លើក​ដំបូង ពេល​ខ្ញុំ​រៀន​នៅ​មហា​វិទ្យា​ល័យ។ នៅ​ពេល​យប់​ដ៏​ត្រជាក់ នៅ​រដូវ​រងារ នៅ​ឆ្ងាយ​ពី​ពន្លឺ​ភ្លើង​នៃ​ទី​ក្រុង ខ្ញុំ​បាន​ជិះ​ឡាន​ដឹក​ចំប៊ើង ជា​មួយ​មិត្ត​ភក្តិ​ដ៏​អ៊ូអរ នៅ​ពេល​ដែល​ផ្ទៃ​មេឃ​ចាប់​ផ្តើម​មាន​ពន្លឺ​ភ្លឺ​ផ្លេក ដ៏​គួរ​ឲ្យ​ចង់​ទស្សនា។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ថត​ចម្លង​នូវ​អនុស្សាវរីយ​ដ៏​រីក​រាយ​នេះ ទុក​ក្នុង​ចិត្ត​ខ្ញុំ។

ចាប់​តាំង​ពី​ពេល​យប់​នោះ​មក ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​បាតុ​ភូត អូរ៉ូរ៉ា  បូរេលីស ដែល​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា ពន្លឺ​នៃ​ប៉ូល​ខាង​ជើង។ ភាគ​ច្រើន គេ​ឃើញ​មាន​ពន្លឺ​នោះ នៅ​តំបន់​ភាគ​ខាង​ជើង នៅ​ឆ្ងាយ​ពី​តំបន់​ដែល​ខ្ញុំ​រស់​នៅ តែ​យូរ​ៗ​ម្តង គេ​ឃើញ​ពន្លឺ​នោះ នៅ​តំបន់​ដែល​មាន​ខ្សែ​បណ្តោយ​ទាប​ជាង​តំបន់​ប៉ូល​។ ពេល​បាន​ឃើញ​ម្តង​ហើយ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​មើល​ម្តង​ទៀត។ ពេល​ណា​ខ្ញុំ​​មាន​ឱកាស​ល្អ ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់​មិត្ត​ភក្តិ​ខ្ញុំ​ថា “ប្រហែល​ជា​យប់​នេះ យើង​បាន​មើល​ពន្លឺ​នៅ​លើ​មេឃ​នោះទៀត​…”។

ព្រះ​គម្ពីរ​ទាំង​មូល ​ច្រើន​តែ​និយាយ​អំពី​ពន្លឺ និង​សិរីល្អ នៅ​ក្នុង​ការ​ពិពណ៌​នា​អំពី​ការ​យាង​មក​វិញ​នៃ​ព្រះ​អម្ចាស់។ ពេល​ទ្រង់​យាង​មក ពន្លឺ​ថ្ងៃ និង​ពន្លឺ​ដូង​ច័ន្ទ​នឹង​មិន​មាន​ភាព​ចាំ​បាច់​ទៀត​ឡើយ(អេសាយ ៦០:១៩)។ សាវ័ក​យ៉ូហាន បាន​ពិពណ៌នា​អំពី​ព្រះ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ដោយ​ពាក្យ​ថា “ឯ​ព្រះអង្គ​ដែល​គង់​នៅ​នោះ មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​មណីជោតិ និង​ត្បូង​ទទឹម ក៏​មាន​ឥន្ទធនូ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត”(វិវរណៈ ៤:៣)។

ពេល​ខ្ញុំ​ឃើញ​បទ​គម្ពីរ​នេះ​ចែង​អំពី​ពន្លឺ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង្ក​ព្រះ ដែល​មើល​ទៅ​ដូច​ត្បូង​មរកត ខ្ញុំ​ក៏​បាន​នឹក​ឃើញ​ពន្លឺ​របស់​ប៉ូល​ខាង​ជើង។​ ដូច​នេះ ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ពន្លឺ​ដ៏​រុង​រឿង ដែល​បាន​បង្ហាញ​ឡើង នៅ​លើ​មេឃ មិន​ថា តែ​នៅ​ពេល​បាន​ឃើញ​ផ្ទាល់​ភ្នែក ឬ​ឃើញ​ក្នុង​រូប​ថត ឬ​វីដេអូ​ឡើយ គឺ​ខ្ញុំ​បាន​គិត​ថា…

ការលះបង់

អង្គ​ការ​មនុស្ស​ធម៌​ជា​ច្រើន ដែល​បាន​ជួយ​ដល់​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត​ផ្សេង​ៗ​ បាន​ពឹង​ផ្អែក​ទៅ​លើ​ការ​បរិច្ចាក នូវ​ខោ​អាវ និង​របស់​របរ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ពី​អ្នក​ដែល​មាន​គ្រប់​គ្រាន់ ដែល​ខ្លួន​លែង​ត្រូវ​ការ ឬ​ចង់​បាន។ ការ​លះ​បង់​នូវ​របស់​ដែល​ខ្លួន​ឈប់​ប្រើ​ប្រាស់ ដល់​អ្នក​ដែល​ខ្វះ​ខាត គឺ​ជា​ទង្វើរ​ល្អ​មួយ ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ។ ប៉ុន្តែ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មាន​ការ​ស្ទាក់​ស្ទើរ​មិន​ចង់​បែក​ចេញ​ពី​របស់​របរ ដែល​មាន​តម្លៃ ដែល​យើង​ប្រើ​ជា​រៀង​រាល់​ថ្ងៃ។

ពេល​សាវ័ក​ប៉ុល​កំពុង​ជាប់​ឃុំ​ខ្លួន ក្នុង​ទីក្រុង​រ៉ូម គាត់​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ជា​ប្រចាំ និង​ត្រូវ​ការ​មិត្ត​សំឡាញ់​ដ៏​ស្មោះ​ត្រង់​នៅ​ក្បែរ​គាត់។ ប៉ុន្តែ គាត់​បាន​ចាត់​គូរ​កន​ការងារ​ដែល​ជិត​ស្និទ្ធ​នឹង​គាត់​បំផុត ឲ្យ​ទៅ​ជួយ​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព(ភីលីព ២:១៩-៣០)។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹម ដោយ​នូវ​ព្រះអម្ចាស់យេស៊ូវ​ថា បន្តិច​ទៀត ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា … ដ្បិត​ខ្ញុំ​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះត្រង់​នោះ​ទេ”(ខ.១៩-២០)។ ហើយ​គាត់​មាន​ប្រសាសន៍​ទៀត​ថា “ខ្ញុំ​បាន​យល់​ឃើញ​ថា ត្រូវ​ចាត់​អេប៉ាប្រូឌីត​មក​ឯ​អ្នក​រាល់​គ្នា​ដែរ គាត់​ជា​បង​ប្អូន ជា​គូកន​ធ្វើ​ការ ហើយ​ធ្វើ​ទាហាន​ជា​មួយ​នឹង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គាត់​ទៅ ឲ្យ​ជួយ​ផ្គត់ផ្គង់​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​ការ”​(ខ.២៥)។ ត្រង់​ចំណុច​នេះ​បាន​បង្ហាញ​ថា សាវ័ក​ប៉ុល​បាន​លះ​បង់​ឲ្យ​អ្នក​ដទៃ​នូវ​របស់​អ្វី ដែល​គាត់​ត្រូវ​ការ​បំផុត។​

របស់​អ្វី​ក៏​ដោយ ដែល​យើង​គិត​ថា “មាន​តម្លៃ​បំផុត” ក្នុង​ជីវិត​យើង នៅ​ថ្ងៃ​នេះ អាច​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង សម្រាប់​នរណា​ម្នាក់ ដែល​យើង​ស្គាល់។ របស់​ទាំង​នោះ​អាច​ជា ពេល​វេលា មិត្ត​ភាព ការ​លើក​ទឹក​ចិត្ត ការ​ស្តាប់​អ្នក​ដទៃ​និយាយ ឬ​ការ​ជួយ​អ្នក​ដទៃ​ដោយ​ដៃ​ខ្លួន​ឯង​ផ្ទាល់​ជា​ដើម​។ ពេល​ដែល​យើង​លះ​បង់​របស់​អ្វី…

ចេះឈឺឆ្អាលចំពោះអ្នកក្រ

កាល​ពី​ឆ្នាំ ១៧៨០ លោក​រ៉ូបឺត រៃគ៍(Robert Raikes) មាន​ចិត្ត​ឈឺ​ឆ្អាល​ចំពោះ​ក្មេង​ក្រីក្រ ​ដែល​មិន​មាន​ការ​អប់​រំ ក្នុង​តំបន់​ដែល​គាត់​រស់​នៅ ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់​គ្លេស។ គាត់​បាន​កត់​សំគាល់​ឃើញ​ថា គេ​មិន​បាន​ធ្វើ​អ្វី​សោះ ដើម្បី​ជួយ​ដល់​ក្មេង​ៗ​ទាំង​នេះ ដូច​នេះ គាត់​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក។ គាត់​បាន​ជួល​ស្រ្តី​មួយ​ក្រុម ឲ្យ​បើក​សាលា​រៀន សម្រាប់​ក្មេង​ៗ​ទាំង​នោះ នៅ​ថ្ងៃ​អាទិត្យ។ គ្រូ​បង្រៀន​ទាំង​នោះ​បាន​យក​ព្រះ​គម្ពីរ ប្រើ​ជា​សៀវភៅ​មេរៀន ​ដើម្បី​បង្រៀន​ក្មេង​ក្រី​ក្រ​បំផុត​នៅ​ទីក្រុង​ឡុង ឲ្យ​ចេះ​អាន និង​បាន​បង្ហាត់​ពួក​គេ ឲ្យ​ស្គាល់​ប្រាជ្ញា​នៃ​ព្រះ​គម្ពីរ​ផង​ដែរ។ មិន​យូរ​ប៉ុន្មាន មាន​ក្មេង​ប្រហែល​១០០​នាក់ បាន​ចូល​រៀន​ក្នុង​ថ្នាក់​រៀន​ទាំង​នោះ ហើយ​ក៏​បាន​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ដោយ​រីក​រាយ ក្នុង​បរិស្ថាន​ស្អាត និង​មាន​សុវត្ថិ​ភាព។

គេ​ក៏​បាន​ហៅ​សាលា​រៀន​ទាំង​នោះ​ថា “សាលា​រៀន​ថ្ងៃ​អាទិត្យ” ដែល​បាន​ប៉ះ​ពាល់​ជីវិត​ក្មេង​ប្រុស​ស្រី​រាប់​ពាន់​នាក់។ មក​ដល់​ឆ្នាំ ​១៨៣១ សាលា​រៀន​ថ្ងៃ​អាទិត្យ ក្នុង​ចក្រ​ភព​អង់​គ្លេស បាន​ទទួល​សិស្ស​ឲ្យ​ចូល​រៀន​បាន​ដល់​ចំនួន​១​លាន​នាក់ ទាំង​អស់​នេះ គឺ​ដោយ​សារ​បុរស​ម្នាក់ ដែល​បាន​យល់​អំពី​សេចក្តី​ពិត ដែល​បាន​ចែង​មក​ថា “មនុស្ស​សុចរិត​រមែង​ពិចារណា​យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ”(សុភាសិត ២៩:៧)។

ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក់។ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក២៥ ទ្រង់​បាន​បង្រៀន​ថា អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ត្រៀម​ខ្លួន​ជា​ស្រេច សម្រាប់​ការ​យាង​មក​វិញ​នៃ​ព្រះ​អម្ចាស់ ដោយ​ជួយ​អ្នក​ស្រេក​ឃ្លាន ឲ្យ​មាន​អាហារ​បរិ​ភោគ និង​ជួយ​អ្នក​ស្រេក​ទឹក ឲ្យ​មាន​ទឹក​ផឹក ជួយ​អ្នក​គ្មាន​ជម្រក​ឲ្យ​មាន​ផ្ទះ​នៅ…

បានកើតជាថ្មី

ក្នុង​ដំណាក់​កាល​ដំបូង នៃ​អាជីព​របស់​ខ្ញុំ ខ្ញុំ​មាន​មិត្ត​រួម​ការងារ​ម្នាក់ ដែល​ហាក់​ដូច​ជា​ចូល​ចិត្ត​យក​ព្រះ​នាម​ព្រះ មក​ប្រមាថ។ គាត់​ចូល​ចិត្ត​ចម្អក​ឡក​ឡឺយ​ ដោយ​គ្មាន​មេត្តា មក​លើ​គ្រីស្ទ​បរិស័ទ​ដែល​ក្មេង​វ័យ​ខាង​ជំនឿ ឬ​មក​លើ​អ្នក​ដែល​ព្យាយាម​ជជែក​ជា​មួយ​គាត់ អំពី​ព្រះ​យេស៊ូវ។ ខ្ញុំ​នៅ​ចាំ​ថា នៅ​ថ្ងៃ​ដែល​ខ្ញុំ ឈប់​ធ្វើ​ការ​ជា​មួយ​គាត់ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍ និង​កន្លែង​ធ្វើ​ការ​ថ្មី ខ្ញុំ​បាន​គិត​ថា បុរស​ម្នាក់​នេះ​នឹង​មិន​អាច​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ឡើយ។

ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ទៅ​លេង​កន្លែង​ធ្វើ​ការ​ចាស់​។ គាត់​នៅ​ធ្វើការ ក្នុង​កន្លែង​នោះ​ដដែល តែ​ខ្ញុំ​មិន​ដែល​បាន​ឃើញ​នរណា​ម្នាក់​មាន​ការ​ផ្លាស់​ប្រែ ដូច​គាត់​ឡើយ​។ បុរស​ម្នាក់​នេះ​កាល​ពី​មុន​មាន​ការ​ទាស់​ប្រឆាំង​នឹង​ជំនឿ​គ្រីស្ទ​បរិស័ទ​ជា​ខ្លាំង តែ​ពេល​នេះ គាត់​បាន​ក្លាយ​ជា​គំរូ ទាំងក្នុង​​ការ​ដើរ​ហើរ និង​និយាយ​ស្តី ដែល​បង្ហាញ​ថា គាត់ “បាន​កើត​ជា​ថ្មី” ក្នុង​ព្រះ​គ្រីស្ទ​ហើយ(២កូរិនថូស ៥:១៧)។ ជាង​៣០​ឆ្នាំ​ក្រោយ​មក សព្វ​ថ្ងៃ​នេះ គាត់​នៅ​តែ​បន្ត​ប្រាប់​អ្នក​ដទៃ អំពី​របៀប​ដែល​គាត់ “បាន​ស្គាល់ទ្រង់ នៅ​ពេល​ដែល​គាត់​កំពុង​ជាប់​ក្នុង​អំពើ​បាប និង​ការ​អាក្រក់​គ្រប់​យ៉ាង”។

រឿង​នេះ បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ​ថា គ្រីស្ទ​បរិស័ទ​សម័យ​ដើម ប្រា​កដ​ជា​បាន​ឃើញ​សាវ័ក​ប៉ុល មាន​ការ​ផ្លាស់​ប្រែ​ស្រដៀង​នឹង​បុរស​ម្នាក់​នោះ​ផង​ដែរ។ កាល​ពី​ដើម សាវ័ក​ប៉ុល​ជា​អ្នក​ធ្វើ​ទុក្ខ​បៀត​បៀន​គ្រីស្ទ​បរិស័ទ​ដោយ​គ្មាន​ក្តី​មេត្តា តែ​ក្រោយ​មក គាត់​ក៏​បាន​ក្លាយ​ជា​គំរូ​ដែល​គួរ​ឲ្យ​កត់​សំគាល់​យ៉ាង​ខ្លាំង ដែល​បង្ហាញ​អំពី​អត្ថ​ន័យ​ដ៏​ពិត​នៃ​ការ​កើត​ជា​ថ្មី (កិច្ចការ ៩:១-២២)។

គំរូ​នៃ​ជីវិត​របស់​អ្នក​ទាំង​ពីរ បាន​ផ្តល់​ឲ្យ​នូវ​ក្តី​សង្ឃឹម ដល់​អ្នក​ដែល​បាន​គិត​ថា ខ្លួន​មាន​បាប​ខ្លាំង​ពេក មិន​អាច​ទទួល​ការ​ប្រោស​លោះ​បាន! ព្រះ​យេស៊ូវ​បាន​តាម​រក​សាវ័ក​ប៉ុល និង​អតីត​មិត្ត​រួម​ការងារ​របស់​ខ្ញុំ ព្រម​ទាំង​ខ្ញុំ​ដែរ។​…

ប្រយោជន៍របស់បរាជ័យ

អ្នក​ស្រី​ដារ៉ា តូរេស(Dara Torres) ជា​កីឡាករ​ហែល​ទឹក​របស់​អាមេរិក ដែល​មាន​អាជីព​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ដោយ​គាត់​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​​កីឡា​អូឡាំ​ពិក​៥​លើក ចាប់​ពី​ឆ្នាំ ​១៩៨៤ ដល់ ឆ្នាំ ២០០៨។ ក្នុង​ដំណាក់​កាល​បន្ទាប់ ក្នុង​អាជីព​របស់​អ្នក​ស្រី​តូរេស គាត់​បាន​បំបែក​ឯកត្ត​កម្ម​របស់​អាមេរិក ក្នុង​ការ​ហែល​សេរី ចម្ងាយ​៥០​ម៉ែត្រ បន្ទាប់​ពី​គាត់​បាន​កំណត់​ឯកត្តកម្ម​នេះ បាន​២៥​ឆ្នាំ។ គាត់​មិន​តែង​តែ​បាន​មេដាយ សម្រាប់​ការ​បំបែក​ឯកត្ត​កម្ម​ទាំង​នោះ​ឡើយ។ អ្នក​ស្រី​តូរេស​ក៏​បាន​ជួប​ឧបស័គ្គ​ជា​ច្រើន ក្នុង​អាជីព​ជា​កីឡា​ករ ដែល​មាន​ដូច​ជា ការ​មាន​របួស ការ​វៈ​កាត់ និង​ការ​ប្រកួត​ជា​មួយ​កីឡាករ​ភាគ​ច្រើន ដែល​មាន​អាយុ​តិច​ជាង​គាត់​ស្ទើរ​តែ​ពីរ​ដង។

គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ឈ្នះ ក្នុង​គ្រប់​ការ​ទាំង​អស់ ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ខ្ញុំ​នៅ​ក្មេង… ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ផង​ដែរ​ថា ការ​បរា​ជ័យ ក៏​មាន​ប្រយោជន៍​ផង​ដែរ គឺ​វា​អាច​ជួយ​បញ្ឆេះ​ឲ្យ​យើង​មាន​ក្តី​ស្រមៃ​ថ្មី”។ នេះ​ជា​មេរៀន​ដ៏​ប្រសើរ សម្រាប់​ជីវិត។ អ្នក​ស្រី​តូរេស​បាន​ខិត​ខំលើក​ទឹក​ចិត្ត​ខ្លួន​ឯង ឲ្យ​ឈាន​ទៅ​ដល់​ជ័យ​ជម្នះ​មាន​កំរិត​កាន់​តែ​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​មិញ នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ យើង​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​តស៊ូ​ផង​ដែរ។ គឺ​ដូច​ដែល​សាវ័ក​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា “បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្តី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្តី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្តី​ខ្ជាប់ខ្ជួន”(យ៉ាកុប ១:២-៣)។

ការ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​នេះ ពេល​ជីវិត​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ តែ​វា​មាន​ភាព​ចាំ​បាច់​សម្រាប់​ជីវិត​ខាង​វិញ្ញាណ​របស់​យើង។ ទុក្ខ​លំបាក​ជា​ឱកាស​សម្រាប់​ជួយ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ។ ទុក្ខ​លំបាក​ក៏​បាន​បើក​ផ្លូវ ឲ្យ​យើង​ទទួល​មេរៀន​នៃ​ជីវិត ដែល​យើង​មិន​អាច​រៀន​បាន​ពី​ជ័យ​ជម្នះ ព្រោះ​ទុក្ខ​លំបាក​ជួយ​បង្រៀន​ឲ្យ​យើង​មាន​ការ​អត់​ធ្មត់…