ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

ស្ថានភាពប្រែជាល្អឡើង ជាមួយព្រះ

នៅ​ក្នុង​ក្រុម​កីឡា​បាល់ទះ​មហា​វិទ្យាល័យ ចៅ​ស្រី​របស់​ខ្ញុំ​បាន​រៀន អំពី​គោលកាណ៍ ដែល​នាំ​ឲ្យ​មាន​ជ័យ​ជម្នះ។ ពេល​ណា​បាល់​កំពុង​តែ​សំដៅ​មក​កន្លែង​របស់​នាង នាង​មិន​ដែល​ឲ្យ​បាល់​ជ្រុះ​ដល់​ដី​ទាន់​ឡើយ។ នាង​អាច​លេង​បាល់​បោះ ដោយ​មិនរអ៊ូរទាំ ស្តី​បន្ទោស ឬ​ដោះសារ​នោះ​ឡើយ ជា​ហេ​តុនាំ​ឲ្យ​មិត្ត​រួម​ក្រុម​របស់​នាង ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​ឡើង។ និយាយ​រួម នាងតែង​តែ​ព្យាយាម​ធ្វើ​ឲ្យ​ស្ថាន​ភាព​ល្អ​ឡើង។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ឆ្លើយ​តប​របស់​លោក​ដានីយ៉ែល នៅ​ពេល​ដែល​គាត់ និង​មិត្ត​សំឡាញ់​គាត់​បី​នាក់ រស់​នៅ​ជាឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន របស់​ស្តេច​នេប៊ូក្នេសា។ គេ​បាន​យក​ឈ្មោះ​របស់​អ្នក​មិន​ជឿ មក​ដាក់​ឲ្យ​ពួក​គេ  ហើយ​បង្គាប់​ពួក​គេឲ្យ​ទៅ​ទទួល “ការ​ហ្វឹក​ហាត់” នៅ​ក្នុង​រាជ​វាំង​ជា​​ខ្មាំង​សត្រូវ​របស់​ប្រជា​ជន​ពួក​គេ តែ​គាត់​មិន​ដែល​មាន​កំហឹង​នោះ​ឡើយ​។

ផ្ទុយ​ទៅ​វិញ គាត់​បាន​សុំ​មិន​បរិភោគ​អាហារ និង​ស្រា​ដែល​ស្តេច​ប្រទាន ដែល​ធ្វើ​ឲ្យ​ខ្លួន​គាត់ស្មោក​គ្រោក នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះឡើយ។ នៅ​ក្នុង​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ បន្ទាប់​ពី​គាត់ និង​ពួក​មិត្ត​សំឡាញ់​គាត់ បរិភោគ​តែ​បន្លែ និងទឹក អស់រយៈពេល១០ថ្ងៃ(ដានីយ៉ែល ១:១២) ពួកគេក៏បាន​ស្រស់បស់​ជាង ហើយ​គេ​មាន​សាច់​ល្អ​ជាង​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច​ទៅ​ទៀត(ខ.១៥)។

នៅ​ពេល​ក្រោយ​ទៀត ស្តេច​នេប៊ូក្នេសា ក៏​បាន​គំរាម​ថា នឹង​សម្លាប់​ដានីយ៉ែល និង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​ព្រះ​រាជ​វាំង បើ​សិន​ជា​ពួកគេ​មិន​អាច​កាត់​ស្រាយ​សុបិន​របស់​ទ្រង់។ ពេល​នោះ ដានីយ៉ែល​មិន​មាន​ការ​តក់​ស្លុតឡើយ តែ​គាត់​បាន​ស្វែង​រក​សេចក្តី​មេត្តា “​ពី​ព្រះ​ដែល​គង់​នៅ​ស្ថាន​សួគ៌” ហើយ​ព្រះ​ទ្រង់​ក៏​បាន​បើក​សម្តែង​ការ​អាថ៌​កំបាំង​នោះ​ឲ្យ​គាត់​បាន​ដឹង​(២:១៩)។ ​គឺ​ដូច​ដែល​ដានីយ៉ែល​បាន​ប្រកាស​ថា “ប្រាជ្ញា និង​តេជានុភាព ជា​របស់​ផង​ទ្រង់”(ខ.២០)។

ក្នុង​អំឡុង​ពេល ដែល​ដានីយ៉ែល​រស់​នៅ​ជា​ឈ្លើយ​សឹក គាត់​បាន​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ…

មើលឃើញ តាមចិត្តគំនិតថ្មី

ក្នុង​កម្ម​វីធី​វីដេអូ​ហ្គេម​មួយ ដែល​បាន​ក្លាយ​ជា​បាតុ​ភូត​នៃ​វប្ប​ធម៌​មួយ បាន​នាំ​អ្នក​លេង​ហ្គេម​១​រយ​នាក់ ចូល​ទៅ​ក្នុង​កោះ​សិប្បនិមិត្ត​មួយ នៅ​ក្នុង​ហ្គេម​នោះ ដើម្បី​ប្រកួត​រហូត​ទាល់​តែ​នៅ​សល់​អ្នក​លេង​ហ្គេម​ចុង​ក្រោយ​តែ​ម្នាក់​ ។ ពេល​ណា​អ្នក​លេង​ហ្គេមណា​ម្នាក់​កំចាត់​អ្នក​ចេញ​ពី​ហ្គេម​នោះ អ្នក​អាច​បន្ត​ទស្សនា​អ្នក​លេង​ហ្គេម​នោះ តាម​គំហើញ​របស់​គាត់។ អ្នក​កាសែត​ម្នាក់បាន​ធ្វើ​ការ​កត់​សំគាល់​ថា “ពេល​ណា​អ្នក​មើល​អ្នក​លេង​ហ្គេម​ដទៃ​ទៀត​លេង ដោយ​ទទួល​យក​ទស្សនៈ និង​អារម្មណ៍​របស់​គាត់ ដោយ​ងាក​ចេញ​ពី​ការ​គិត​អំពី​ខ្លួន​ឯង ហើយ​បែរ​ទៅ​រក​ការ​យល់​ចិត្ត​គាត់​វិញ ពោល​គឺ​អ្នក​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា យល់អំពី​មនុស្ស​ដែល​អ្នក​មិន​ដែល​ស្គាល់​នោះ ដែល​មុន​នោះ​បន្តិច បាន​កំចាត់​អ្នក​ចេញ​ពី​ហ្គេម”។

ការ​ផ្លាស់​ប្តូរ​កើត​មាន ពេល​ណា​យើង​បើក​ចំហរ​ចិត្ត​យើង ដើម្បី​មើល​ទៅ​បទ​ពិសោធន៍​របស់​អ្នក​ដទៃ ដោយ​មើល​ទៅ​ការ​ឈឺចាប់ ការ​ភ័យ​ខ្លាច ឬ​ក្តី​សង្ឃឹម​របស់​ពួក​គេ។ ពេល​ណា​យើង​ដើរ​តាម​គំរូ​របស់​ព្រះ​យេស៊ូវ ហើយ​មិន​ធ្វើ​អ្វី ដោយ​ទាស់​ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ តែ​​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ នោះ​យើង​នឹង​កត់​សំគាល់​ការ​អ្វី​ដែលយើង​នឹង​ដឹង​ថា យើង​បាន​មើល​រំលង (ភីលីព ២:៣)។ យើង​នឹង​ខ្វល់​ពី​អ្នក​ដទៃ​កាន់​តែ​ច្រើន។ យើង​នឹង​សួរ​សំណួរ​ខុស​ពី​មុន​។ យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខមាល​ភាព​របស់​អ្នក​ដទៃ ជា​ជាង​គិត​តែ​អំពី​តម្រូវ​ការ ឬ​ការ​ចង់​បាន​របស់​យើង។ យើង​នឹង​គិត​អំពី “ប្រយោជន៍​អ្នក​ដទៃ” ជា​ជាង “គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន”(ខ.៤)។ យើង​នឹង​ស្វែង​រក​ដោយ​អំណរ នូវ​អ្វី​ដែល​ជួយ​អ្នក​ដទៃ ឲ្យ​ចម្រើន​ឡើង ជា​ជា​ការពារ​អ្វី​ដែល​យើង​គិត​ថា យើង​ត្រូវ​ការ ដើម្បី​ឲ្យ​ខ្លួន​យើង​ចម្រើន​ឡើង។

តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​នេះ យើង​នឹង​មាន​ក្តី​អាណិត​ចំពោះ​អ្នក​ដទៃ។ យើង​នឹង​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ក្រុម​គ្រួសារ​យើង តាម​របៀប​ថ្មី​ៗ។ យើង​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សត្រូវ​ក្លាយ​ជា​មិត្ត​ផង​ដែរ!—Winn Collier

ព្រះនៃការកម្សាន្តចិត្តគ្រប់យ៉ាង

រ៉ាដាមេនេស(Radamenes) គ្រាន់​តែ​ជា​កូន​ឆ្មា​មួយ​ក្បាល ពេល​ដែល​ម្ចាស់​វា យក​ទៅ​បំបរ​បង់​ចោល នៅ​កន្លែង​សង្រ្គោះសត្វ​ចិញ្ចឹម ដោយ​គិត​ថា វា​ឈឺ​ធ្ងន់​ពេក មិន​អាច​ជា​សះ​ស្បើយ​។ ពេទ្យ​សត្វ​ក៏​បាន​ថែ​ទាំ​កូន​ឆ្មា​មួយ​ក្បាល​នេះ ឲ្យ​​មាន​សុខ​ភាព​ល្អ​ឡើង​វិញ ហើយ​ក៏​បាន​ទទួល​ចិញ្ចឹម​វា។ ចាប់​តាំង​ពី​ពេល​នោះ​មក វា​ក៏​បាន​ក្លាយ​ជា​សត្វ​ដែល​ស្នាក់​នៅ​ទីនោះ​ពេញ​ពេល​ ហើយ​នៅ​ពេល​ថ្ងៃ វា​តែង​តែ​ចំណាយ​ពេល កម្សាន្ត​ចិត្ត​សត្វ​ឆ្មា និង​ឆ្កែ​ដទៃ​ទៀត​ ដែល​ទើប​តែ​ចេញ​ពី​កន្លែង​វះ​កាត់ ឬ​កំពុង​តែជា​សះ​ស្បើយ​ពី​ជម្ងឺ តាម​រយៈ​ការ​នៅ​កំដរ​ដ៏​កក់​ក្តៅ និង​ការ​បញ្ចេញ​សម្លេង​ដ៏​ស្រទន់។

រឿង​ដ៏​តូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​អ្វី ដែល​ព្រះ​នៃ​ក្តី​ស្រឡាញ់​ធ្វើ​សម្រាប់​យើង និង​អំពី​ការ​អ្វី​ដែល​យើង​អាច​ធ្វើ សម្រាប់​អ្នក​ដទៃ ដើម្បី​ឆ្លើយ​តប​ចំពោះ​ព្រះ​អង្គ។ ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ពេល​យើង​មាន​ជំងឺ និង​ទុក្ខ​លំបាក ហើយ​ព្រះ​អង្គ​កម្សាន្ត​ចិត្ត​យើង ដោយ​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ក្នុង​បទ​គម្ពីរ​២​កូរិនថូស សាវ័ក​ប៉ុល​បាន​ហៅ​ព្រះ​នៃ​យើង​ថា “ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក”(១:៣)។ ពេល​ណា​យើង​មាន​ការ​បាក់​ទឹក​ចិត្ត ធ្លាក់​ទឹក​ចិត្ត ឬ​ត្រូវ​គេ​ធ្វើ​បាប នោះ​ព្រះ​អង្គ​រង់​ចាំ​ជួយ​យើង​ជានិច្ច​។ ពេល​ណា​យើង​ងាក​ទៅ​រក​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន ព្រះ​អង្គ​ក៏ “កម្សាន្ត​ចិត្ត​យើង ក្នុង​អស់​ទាំង​សេចក្តី​វេទនា”(ខ.៤)។

ប៉ុន្តែ ខគម្ពីរ​នេះ​មិន​ទាន់​ចប់​តែ​ប៉ុណ្ណេះ​ឡើយ។ ក្នុង​នាម​ជា​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ពន់​ពេក សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ទៀត​ថា “ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ”។ ព្រះ​វរបិតា​នៃ​យើង​កម្សាន្ត​ចិត្ត​យើង ហើយ​ពេល​ណា​យើង​បាន​ពិសោធន៍នឹង​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះ​អង្គ​ហើយ នោះ​យើង​ក៏​អាច​កម្សាន្ត​ចិត្ត​អ្នក​ដទៃ​ផង​ដែរ។

ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង​មាន​សេចក្តី​អាណិត ហើយ​បាន​រង​ទុក្ខ​វេទនា ដើម្បី​យើង​រាល់​គ្នា។ ព្រះ​អង្គ​លើស​ពី​អាច​កម្សាន្ត​ចិត្ត​យើង ក្នុង​ទុក្ខ​លំបាក…

មនុស្សដែលពិបាក

លូស៊ី វ័រស្ល៊ី(Lucy Worsley) ជា​ប្រវត្តិ​វិទូ​អង់​គ្លេស និង​ជា​ពិធីករ​ប៉ុស្ត​ទូរទស្សន៍។ ជួន​កាល គាត់​បាន​ទទួល​សារ​រិះ​គន់​ធ្ងន់​ៗមក​លើ​គាត់ គឺ​មិន​ខុស​ពី​បុគ្គល​សាធារណៈ​ដទៃ​ទៀត​ឡើយ។ គាត់​មាន​បញ្ហា នៅ​ក្នុង​ការ​បញ្ចេញ​សម្លេង​បន្តិច​បន្តួច ដោយពេល​ខ្លះ គាត់​បញ្ចេញ​សម្លេង​អក្សរ “រ” ដូច​សម្លេង​អក្សរ​ “វ”។ មាន​មនុស្ស​ម្នាក់​បាន​ផ្ញើ​សារ​មក​គាត់​ថា “លូស៊ី ខ្ញុំ​មិន​ចង់​គួរ​សមច្រើន​ទេ តែ​គ្រាន់​តែ​ចង់​ប្រាប់​អ្នក ឲ្យ​ព្យាយាម​និយាយ ដោយ​បញ្ចេញ​សម្លេង​អក្សរ “រ” ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ខ្ញុំ​មិន​អាច​អង្គុយ​មើល​កម្ម​វិធី​ទូរទស្សន៍​របស់​អ្នក​បាន​ទេ។ វា​ពិត​ជា​រំខាន​ណាស់។ ពី​ខ្ញុំ​ ឌែរិន(Darren)”។

សម្រាប់​អ្នក​ខ្លះ ការ​ប្រើ​ពាក្យ​សម្តី​គំរោះ​គំរើយ ដោយ​មិន​គិត​ពី​អារម្មណ៍​អ្នក​ដទៃ ដូច​នេះ អាច​នាំ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ដោយគំរោះ​គំរើយ​ដូច​គ្នា។ ប៉ុន្តែ លូស៊ី​បាន​ឆ្លើយ​តប​យ៉ាង​ដូច​នេះ​វិញ​ថា “អូហ៍ លោក​ឌែរិន  ​ខ្ញុំ​គិត​ថា លោក​បាន​ប្រើ​ភាព​អនាមិក ​តាម​បណ្តាញ​អ៊ីនធើណិត ដើម្បី​និយាយ​អ្វី ដែល​លោក​ប្រហែល​មិន​ហ៊ាន​និយាយ នៅ​ចំពោះ​មុខ​ខ្ញុំ​ផ្ទាល់។ សូម​លោក​ពិចារណា អំ​ពី​ពាក្យ​សម្តី​ដែល​លោក​បាន​និយាយ! ពី​ខ្ញុំ​លូស៊ី”។​

ការ​ឆ្លើយ​តប របស់​អ្នក​ស្រី​លូស៊ី ដោយ​ការ​ត្រិះ​រិះ​ពិចារ​ណា ក៏​បាន​ទទួល​លទ្ធ​ផល​ល្អ។ លោក​ឌែរិន​ក៏​បាន​សុំ​ទោស​នាង​ ហើយបាន​សន្យា​ថា នឹង​មិន​ផ្ញើ​សារ​ប្រភេទ​នេះ ទៅ​កាន់​អ្នក​ដទៃ​ទៀត​ឡើយ។

បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ”(១៥:១)។ មនុស្ស​គំរោះ​គំរើយ រមែង​បណ្តាល​ឲ្យ​មាន​សេចក្តី​ទាស់ទែង​គ្នា…

ព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវសម្រាប់អ្នក

ចេសិន(Jason)បាន​ស្រែក​ទ្រហោយំ ពេល​ដែល​ឪពុក​ម្តាយ​គាត់​បាន​ប្រគល់​គាត់ ឲ្យ​ទៅ​អេមី(Amy)។ នេះ​ជា​លើក​ទីមួយ​ហើយ ដែល​ក្មេង​អាយុ២​ឆ្នាំ​ម្នាក់​នេះ បាន​ចូល​កន្លែង​ទទួល​មើល​ក្មេង ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​គាត់​ចូល​រួម​កម្ម​វិធី​ថ្វាយ​បង្គំព្រះ ហើយ​គាត់​មិន​សប្បាយ​ចិត្ត​សោះ។ អេមី​បាន​ធានា​ថា នាង​នឹង​មើល​គាត់​ឲ្យ​បាន​ល្អ។ នាង​បាន​ព្យាយាម​លួង​គាត់​ ដោយប្រើ​របស់​ក្មេង​លេង និង​សៀវ​ភៅ ដោយ​ដាក់​គាត់​ក្នុង​កៅ​អី​បាស់​បើក ដើរ​ចុះ​ឡើង ឈរ​នៅ​ទ្រឹង​មួយ​កន្លែង និង​ជជែក​ជា​មួយ​គាត់ អំពី​ការ​កម្សាន្ត​ដែល​គាត់​ចូល​ចិត្ត។ ប៉ុន្តែ ដំណោះ​ស្រាយ​នី​មួយ​ៗ​សុទ្ធ​តែ​ទទួល​បាន​នូវ​ការ​ស្រែក​យំ និង​ទឹក​ភ្នែក​កាន់​តែ​ខ្លាំង។ បន្ទាប់​មក នាង​ក៏​បាន​ខ្សិប​ដាក់​ត្រចៀក​គាត់ នូវ​ពាក្យ​ដ៏​សាមញ្ញ​៥​ម៉ាត់​ថា “ខ្ញុំ​មិន​ទៅ​ណា​ចោល​អ្នក​ទេ”។ សន្តិ​ភាព និង​ការ​កម្សាន្ត​ចិត្ត​ក៏​បាន​កើត​មាន​យ៉ាង​ឆាប់​រហ័ស ក្នុង​ចិត្ត​គាត់។

ព្រះយេស៊ូវ​ក៏​បាន​ប្រទាន​មិត្ត​សំឡាញ់​ទ្រង់ នូវ​ពាក្យ​កម្សាន្ត​ចិត្ត​ស្រដៀង​នេះ​ផង​ដែរ ក្នុង​អំឡុង​សប្តាហ៍ នៃ​ការ​សុគត​របស់​ព្រះអង្គ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “​ព្រះវរបិតា …ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត”(យ៉ូហាន ១៤:១៦-១៧)។ បន្ទាប់​ពី​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់ឡើង​វិញ ព្រះ​អង្គ​ក៏​បាន​សន្យា​ថា “ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប”(ម៉ាថាយ ២៨:២០)។ បន្ទាប់​ពី​ព្រះ​យេស៊ូវ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ ព្រះ​អង្គ​ក៏​បាន​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឲ្យ​គង់​នៅ​ក្នុង​រាស្រ្ត​ទ្រង់។

យើង​អាច​ពិសោធន៍​នឹង​ការ​កម្សាន្ត​ចិត្ត និង​សន្តិ​ភាព​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពេល​ណា​ទឹក​ភ្នែក​យើង​ធ្លាក់​ចុះ​មក។ យើង​ទទួល​ការ​ដឹក​នាំ​ពី​ព្រះ​អង្គ ពេល​ណា​យើង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​(យ៉ូហាន ១៤:២៦)។ ព្រះ​អង្គ​បើក​ភ្នែក​យើង ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​(អេភេសូរ ១:១៧-២០) ហើយ​ព្រះ​អង្គ​ជួយ​យើង ក្នុង​ភាព​កម្សោយ​របស់​យើង ហើយ​អធិស្ឋាន​ឲ្យ​យើង​ផង​ដែរ​(រ៉ូម…

មូលហេតុដែលនាំឲ្យព្រួយបារម្ភ

កាល​ពី​ឆ្នាំ​២០២០ ការ​ផ្ទុះ​ឡើង នៃ​ជំងឺ​រាត​ដ្បាត របស់​វីរូស​កូរ៉ូណា បាន​ធ្វើ​ឲ្យ​ពិភព​លោក​ទាំង​មូល​ មាន​ការ​ភ័យ​ខ្លាច។ មនុស្ស​ជា​ច្រើន​ត្រូវ​ធ្វើ​ចត្តាឡីសក្តិ ប្រទេស​ជា​ច្រើន​បាន​បិទ ជើង​ហោះ​ហើរ​របស់​យន្ត​ហោះ និង​ព្រឹត្តិការណ៍​ធំ​ៗ​ជា​ច្រើន ត្រូវ​បាន​លុប​ចោល។ អ្នក​ដែល​កំពុង​រស់​នៅ ក្នុង​តំបន់​ដែល​មិន​ធ្លាប់​មាន​ការ​ឆ្លង​វីរូស​នេះ នៅតែ​មាន​ការ​ភ័យ​ខ្លាច​ឆ្លង​វីរូស​នេះ។ លោក​ក្រហាំ ដេវេយ(Graham Davey) ដែល​ជា​អ្នក​ជំនាញ​សុខ​ភាព​ផ្លូវ​ចិត្ត ផ្នែក​ការ​ថប់​បារម្ភ បាន​ជឿ​ថា ការ​ផ្សាយ​ពត៌​មានអវិជ្ជ​មាន ទំនង​ជា​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ចិត្ត និង​ថប់​បារម្ភ​កាន់​តែ​ខ្លាំង។ នៅ​តាម​បណ្តាញ​សង្គម គេ​បាន​បង្ហោះ​តគ្នា នូវ​វីដេអូ​កំប្លែង​មួយ ដែល​និយាយ​អំពី​បុរស​ម្នាក់ កំពុង​មើល​ពត៌​មាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​គាត់​សួរ​គេ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គាត់​ឈប់​ព្រួយ​បារម្ភ។ ពេល​នោះ មាន​មនុស្ស​ម្នាក់​ទៀត នៅ​ក្នុង​បន្ទប់​នោះ ក៏​បាន​ចូល​មក​ក្បែរ​គាត់ ហើយ​ក៏​បាន​ផ្កាប់​ទូរទស្សន៍​នៅ​លើតុ ដើម្បី​ឲ្យ​គាត់​ដឹង​ថា ដើម្បី​ឲ្យ​គាត់​ឈប់​ព្រួយ​បារម្ភ គាត់​ត្រូវ​បង្វែរ​អារម្មណ៍​របស់​គាត់ ចេញ​ពី​ពត៌​មាន​អវិជ្ជមាន​ទាំង​នោះ។

បទ​គម្ពីរ​លូកា ជំពូក១២ បាន​ប្រាប់​យើង ឲ្យ​ស្វែង​រក​នគរ​ព្រះ(ខ.៣១)។ នេះ​ជា​ចម្លើយ សម្រាប់​ការ​ព្រួយ​បារម្ភ​របស់​យើង។  យើង​ស្វែង​រក​នគរ​ព្រះ ដោយ​ផ្តោត​ទៅ​លើ​ព្រះ​បន្ទូល ដែល​បាន​សន្យា​ថា អ្នក​ដើរ​តាម​ព្រះ​អង្គ មាន​មរដក ក្នុង​នគរ​ស្ថាន​សួគ៌។ ពេល​ណា​យើង​ជួប​ទុក្ខ​លំបាក យើង​អាច​ងាក​មក​ផ្តោត​ទៅ​លើ​ព្រះ​អង្គ ហើយ​ចំា​ថា  ព្រះ​អង្គ​ទត​ឃើញ​យើង​ និង​ជ្រាប​អំពី​តម្រូវការ​របស់​យើង(ខ.២៤-៣០)។

ព្រះ​យេស៊ូវ​បាន​លើក​ទឹក​ចិត្ត​សិស្ស​ទ្រង់​ថា “កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា…

ដីរឹង និងព្រះគុណដ៏ស្រទន់

កាល​លោក​ចេម(James) មាន​អាយុ​តែ​៦​ឆ្នាំ បង​ប្រុស​គាត់ ឈ្មោះ​ដាវីឌ បាន​បាត់​បង់​ជីវិត​យ៉ាង​សោក​សៅ ក្នុង​គ្រោះ​ថ្នាក់​ជិះ​ស្គី។ នៅ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដាវីឌ​ចូល​ដល់​អាយុ​១៤​ឆ្នាំ​ហើយ។ នៅ​ឆ្នាំ​បន្ទាប់​ ចេម​បាន​ព្យាយាម ​ខិត​ខំ​អស់​ពីចិត្ត ដើម្បី​កម្សាន្ត​ចិត្ត​ម្តាយ​របស់​គាត់ គឺ​អ្នក​ស្រី​ម៉ាហ្គារេត(Margaret) ដែល​កំពុង​តែ​សោក​សង្រេង​យ៉ាង​ខ្លាំង ហើយ​ជួន​កាល បាន​រំឭក​ខ្លួន​ឯង​ថា  ដោយ​សារ​ដាវីឌ​បាន​លា​ចាក​លោក​ហើយ នោះ​ដាវីឌ​មិន​បាន​ប្រឈម​មុខ​ដាក់​បញ្ហា​ នៅក្នុង​ការ​ចម្រើន​វ័យ​ធំ​ឡើង​ឡើយ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ការ​គិត​ដូច​នេះ បាន​បណ្តាល​ចិត្ត​លោក​ចេម ប៊ែរី(James Barrie)  ឲ្យ​និពន្ធ​រឿង​ដ៏​ល្បី​ល្បាញ​មួយ ដែល​ក្នុង​នោះ ភីធ័រ ភែន(Peter Pan) គឺជា​តួ​អង្គ​ម្នាក់ ដែល​មិន​ចេះ​ចាស់។ រឿងល្អ​ៗ​អាច​កើត​ចេញ​ពី​បញ្ហាដ៏​ពិបាក ដែល​ធ្វើ​ឲ្យ​ឈឺ​ក្បាល គឺ​មិន​ខុស​ពី​ដើម​ផ្កា ដែល​ខំ​ដុះ​ចេញ​តាម​ស្នាម​ប្រេះ ​នៅ​លើ​ផ្លូវ​ថ្នល់​នោះ​ឡើយ។​

យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​គិត​ថា ព្រះ​ទ្រង់​អាច​នាំ​ការ​ល្អ ឲ្យ​កើត​ចេញ​ពី​កាលៈ​ទេសៈ​ដ៏​ពិបាក​បំផុត តាម​ភាព​ប៉ិនប្រសប់​បំផុត​របស់​ទ្រង់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​នាង​រស់ នៅ​ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់។ នាង​ណា​អូមី​បានបាត់​បង់​កូន​ប្រុស​ទាំង​ពីរ ហើយ​នាង​មិន​មាន​លទ្ធ​ភាព​ចិញ្ចឹម​ខ្លួន​ឯង​ឡើយ។ នាង​រស់ ដែល​ជា​កូន​ប្រសារ​ស្រី​របស់​នាង បាន​សម្រេច​ចិត្ត​បន្ត​រស់​នៅ​ជា​មួយ​នាង​ណាអូមី ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​របស់​នាង និង​បម្រើ​ព្រះ​របស់​នាង​(នាងរស់ ១:១៦)។ នៅ​ទីបញ្ចប់ ការ​ផ្គត់​ផ្គង់​របស់​ព្រះ បាន​នាំ​ឲ្យ​ពួក​គេ​មាន​ក្តី​អំណរ ដែល​មិន​នឹក​ស្មាន​ដល់។ នាង​រស់​ក៏​បាន​រៀប​ការ និង​មាន​កូន​ម្នាក់ ហើយ​ពួក​គេ​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​នោះ​ថា អូបិឌ។…

បង្អួចសម្រាប់បើកទទួលពន្លឺ

នៅ​តំបន់​ជើង​ភ្នំ​ហិម៉ាឡៃ ភ្ញៀវ​ទេស​ចរណ៍​ម្នាក់​បាន​កត់​សំគាល់​ឃើញ​ផ្ទះ​ដែល​គេ​បាន​សង់​ជា​ជួរ ហើយ​​គ្មាន​បង្អួច។ អ្នក​នាំ​ផ្លូវរបស់​គាត់​ក៏​បាន​ពន្យល់​ថា អ្នក​ភូមិ​ខ្លះ​មាន​ការ​ភ័យ​ខ្លាច​វិញ្ញាណ​អាក្រក់​លប​ចូល​ក្នុង​ផ្ទះ​សម្បែង​របស់​ពួក​គេ ពេល​ពួក​គេ​ដេកលក់ ដូច​នេះ ពួក​គេ​ក៏​បាន​សង់​ជញ្ជាំង​ផ្ទះ ដែល​គ្មាន​បង្អួច។ ប៉ុន្តែ គេ​អាច​ដឹង​ថា ម្ចាស់​ផ្ទះ​ណា​ម្នាក់​បាន​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូវ ពេល​ដែល​គាត់​បាន​ចោះ​ជញ្ជាំង​ធ្វើ​បង្អួច ដើម្បី​ឲ្យ​ពន្លឺ​ចូល​ផ្ទះ​គាត់។

រឿង​ស្រដៀង​នេះ​ក៏​អាច​កើត​ឡើង ក្នុង​ជីវិត​យើង​ផង​ដែរ ទោះ​យើង​ប្រហែល​ជា​មិន​គិត​ថា យើង​កំពុង​តែ​រស់​នៅ​ដូច​ពួក​គេ​ក៏ដោយ។ តាម​ពិត យើង​កំពុង​តែ​រស់​នៅ ក្នុង​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច និង​ការ​បែក​បាក់​ខ្លាំង។ សាតាំង និង​បរិវា​របស់​វា​បានបង្ករ​ឲ្យ​មាន​ការ​បែក​បាក់​ដ៏​ក្តៅ​ក្រហាយ ដល់​​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ។ បាន​ជា​ញឹក​ញាប់ យើង​មាន​អារម្មណ៍​ថា វាហាក់​ដូច​ជា​កំពុង​តែ​លាក់​ខ្លួន នៅ​ពី​ក្រោយ​ជញ្ជាំង​របស់​យើង។ ប៉ុន្តែ ព្រះយេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ចោះ​ជញ្ជាំង​នោះ​ធ្វើ​បង្អួច។

ពួក​អ៊ីស្រាអែល​ធ្លាប់​ជ្រក​កោន នៅ​ក្នុង​កំផែង​ខ្ពស់​ៗ តែ​ព្រះ​ទ្រង់​មានប​ន្ទូល​ថា ពួក​គេ​អាច​មាន​សុវត្ថិភាព ​តែ​នៅ​ក្នុង​ព្រះ​អង្គ​ប៉ុណ្ណោះ។ ព្រះ​អង្គ​សោយ​រាជ្យ​ពី​ស្ថាន​សួគ៌​មក ហើយ​ព្រះ​បន្ទូល​ព្រះ​អង្គ គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់(អេសាយ ៥៥:១០-១១)។ បើ​សិន​ជា​ពួក​អ៊ីស្រាអែល​វិល​ត្រឡប់​មក​ព្រះ​អង្គ​វិញ នោះ​ព្រះ​អង្គ​នឹង​មាន​ក្តី​មេត្តា​ចំពោះ​ពួក​គេ(ខ.៧) ហើយ​ក៏​ស្អាង​ពួក​គេ​ ឲ្យធ្វើ​ជា​រាស្រ្ត​ដែល​ជា​ទីបញ្ចេញ​ពរ​ដល់​ពិភព​លោក​(លោកុប្បត្តិ ១២:១-៣)។ ព្រះ​អង្គ​នឹង​លើក​ពួក​គេ​ឡើង ដោយ​ដឹក​នាំ​ពួកគេ ក្នុង​ក្បួន​ដង្ហែរ​នៃ​ជ័យ​ជម្នះ។​ ការ​អប​អរ​របស់​ពួក​គេ “​នឹង​បាន​សំរាប់​ជា​ល្បី​ព្រះនាម​ដល់​ព្រះយេហូវ៉ា ហើយ​សំរាប់​ជា​ទី​សំគាល់​ដ៏​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ត​រៀង​ទៅ”(អេសាយ ៥៥:១៣)។

ជួន​កាល ជញ្ជាំង​មាន​ការ​ចាំ​បាច់ តែ​ជញ្ជាំង​ដែល​មាន​បង្អួច​ជា​ជញ្ជាំង​ល្អ​បំផុត។ ជញ្ជាំង​នោះ​បង្ហាញ​ឲ្យ​លោកិយ​ដឹង​ថា យើង​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​កំពុង​រៀប​ចំ​អនាគត​ឲ្យ​យើង។ ពេល​ណា​យើង​មាន​ការ​ភ័យ​ខ្លាច…

ការអត់ឱនទោសដែលពិបាកក្រៃលែង

មាន​ពេល​មួយ​អ្នក​ស្រី​ប៊ីតា(Beata) បាន​រំឭក​អំពី​ពេល​ដែល​នាង​បាន​អត់​ឱន​ទោស​ឲ្យ​លោក​ម៉ាណាសេ(Manasseh) ដែល​បាន​សម្លាប់​ស្វាមី​ និង​កូន​របស់​នាង​ ក្នុង​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ប្រទេស​រវ៉ាន់ដា។ នាង​ថា “ខ្ញុំ​បាន​អត់​ឱន​ទោសឲ្យ​គេ ដោយ​យក​គំរូ​តាម​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​បាន​ទទួល​យក​ទោស នៃ​អំពើ​បាប​របស់​យើង​រាល់​គ្នា។ ឈើ​ឆ្កាង​ព្រះ​អង្គ​ ជា​កន្លែងដែល​យើង​រក​ឃើញ​ជ័យ​ជម្នះ គឺ​គ្មាន​កន្លែង​ណា​ផ្សេង​ឡើយ!” លោក​ម៉ានាសេ​បាន​សរសេរ​សំបុត្រ​ផ្ញើ​ពី​ក្នុង​គុក ជា​ច្រើន​ដង ដើម្បី​សុំ​អង្វរ​នាង និង​ព្រះ ឲ្យ​អត់​ទោស​ឲ្យ​គាត់ ហើយ​គាត់​ក៏​បាន​រៀប​រាប់​អំពី​សុបិន​អាក្រក់ ដែល​បាន​ញាំញី​គាត់​រៀង​រាល់​យប់ បន្ទាប់​ពី​គាត់​បាន​ប្រព្រឹត្ត​ខុស។ ពី​ដំបូង​នាង​មិន​អាច​អត់​ទោស​ឲ្យ​គាត់ ដោយ​និយាយ​ថា នាង​ស្អប់​គាត់ ដោយ​សារ​គាត់​បាន​សម្លាប់​ក្រុម​គ្រួសារ​នាង។ ប៉ុន្តែ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​នាង ហើយ​ដោយ​ជំនួយ​មក​ពី​ព្រះ​អង្គ ពីរ​ឆ្នាំ​ក្រោយមក នាង​ក៏​បាន​អត់​ទោស​ឲ្យ​គាត់។

ត្រង់​ចំណុច​នេះ អ្នក​ស្រី​ប៊ីតា​បាន​អនុវត្ត​តាម​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ ឲ្យ​ពួក​សាវ័ក​អត់​ទោស​ឲ្យ​អ្នក​ដែល​បាន​ប្រែ​ចិត្ត។ គឺដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “បើ​គាត់​ធ្វើ​បាប​នឹង​អ្នក​៧​ដង​ក្នុង​១​ថ្ងៃ ហើយ​ត្រឡប់​មក​និយាយ​នឹង​អ្នក​៧​ដង​ថា ខ្ញុំ​ប្រែ​ចិត្ត​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​អត់​ទោស​ដល់​គាត់​ជា​កុំ​ខាន”(លូកា ១៧:៤)។ ការ​អត់​ទោស​ឲ្យ​គេ អាច​មាន​ការ​ពិបាក​ក្រៃ​លែង ហេតុនេះ​ហើយ​បាន​ជា​ពួក​សាវ័ក​បាន​ឆ្លើយ​តប​ចំពោះ​ព្រះ​បន្ទូល​ព្រះ​អង្គ ដោយ​ទូល​សូម​ព្រះ​អង្គ ចម្រើន​សេចក្តី​ជំនឿ​របស់​ពួក​គេ​(ខ.៥)។

ជំនឿ​របស់​អ្នក​ស្រី​ប៊ីតា​បាន​កើន​ឡើង ខណៈ​ពេល​ដែល​នាង​ខិត​ខំ​អធិស្ឋាន សូម​ព្រះ​អង្គ​ជួយ​នាង ឲ្យ​អាច​អត់​ទោស​ឲ្យ​គេ។ ដូច​នេះ បើ​យើង​ពិបាក​អត់​ទោស​ឲ្យ​គេ នោះ​យើង​អាច​ទូល​សូម​ព្រះ​អង្គ ឲ្យ​ជួយ​យើង​អត់​ទោស​ឲ្យ​គេ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​។ ព្រះ​អង្គ​ជួយ​យើង​ឲ្យ​អត់​ទោស​ឲ្យ​គេ ខណៈ​ពេល​ដែល​ជំនឿ​យើង​កើន​ឡើង។—Amy Boucher Pye

ចែករំលែកបន្ទុកគ្នា

អ្នក​ស្រី​ឃែរិន(Karen) ដែល​ជា​គ្រូ​បង្រៀន​នៅ​អនុវិទ្យា​ល័យ បាន​បង្កើត​នូវ​សកម្ម​ភាព​មួយ ដើម្បី​បង្រៀន​សិស្ស​របស់​គាត់ អំពី​របៀប​យល់​ចិត្ត​គ្នា ឲ្យ​កាន់​តែ​ច្រើន។​ នៅ​ក្នុង “សកម្ម​ភាព​ចែក​រំលែក​បន្ទុក” សិស្ស​ទាំង​ឡាយ​បាន​សរសេរ​នៅ​លើ​ក្រដាស់ អំពី​បន្ទុក​ផ្លូវ​អារម្មណ៍​មួយ​ចំនួន ដែល​ពួក​គេ​កំពុង​តែ​មាន ដោយ​មិន​បញ្ចេញ​ឈ្មោះ។ រួច​គេ​ក៏​បាន​យក​ក្រដាស់​ទាំង​នោះ​ទៅចែក​ឲ្យ​សិស្ស​ដទៃ​ទៀត ដើម្បី​ឲ្យ​ពួក​គេ​យល់​អំពី​ទុក្ខ​លំបាក​របស់​មិត្ត​រួម​ថ្នាក់​ខ្លួន ដោយ​ពួក​គេ​ច្រើន​តែ​ឆ្លើយ​តប ដោយ​ទឹក​ភ្នែក​។ ចាប់​តាំង​ពី​ពេល​នោះ​មក ថ្នាក់​រៀន​មួយ​នេះ​មាន​ពេញ​ទៅ​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក កាន់​តែ​ស៊ី​ជម្រៅ ក្នុង​ចំណោម​ក្មេង​ជំទង់​ទាំង​នោះ ដែល​សព្វ​ថ្ងៃ​នេះ ពួក​គេ​មាន​ការ​យល់​អារម្មណ៍ និង​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង។

ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល ព្រះ​ទ្រង់​បាន​ជំរុញ​រាស្រ្ត​ទ្រង់ ឲ្យ​ប្រព្រឹត្ត​ចំពោះ​គ្នា ដោយ​ភាព​ថ្លៃ​ថ្នូ និង​បង្ហាញ​ការ​យល់​អារម្មណ៍របស់​អ្នក​ដទៃ​(រ៉ូម ១២:១៥)។ នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ជន​ជាតិ​អ៊ីស្រាអែល ក្នុង​កណ្ឌ​គម្ពីរ​លេវីវិន័យ ព្រះ​ទ្រង់​បាន​បង្រៀនពួក​អ៊ីស្រាអែល ឲ្យ​មាន​ការ​យល់​អារម្មណ៍​របស់​អ្នក​ដទៃ​ ជា​ពិសេស​នៅ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​ជន​បរទេស។ ព្រះ​អង្គ​បានប្រាប់​ពួក​គេ​ថា “ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួន​ឯង​ដែរ ដ្បិត​ឯង​រាល់​គ្នា​ពី​ដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ”(លេវីវិន័យ ១៩:៣៤)។

ជួន​កាល យើង​មាន​អារម្មណ៍​ថា​ យើង​ដូច​ជា​ជន​បរទេស ដែល​ឯកោ និង​គ្មាន​អ្នក​យល់​ចិត្ត សូម្បី​តែ​ក្នុង​ចំណោម​មិត្ត​ភក្តិ ធ្វើ​ឲ្យយើង​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​សែង​បន្ទុក​ដ៏​ធ្ងន់​មួយ។ យើង​មិន​តែង​តែ​មាន​ជន​បរទេស មក​រស់​នៅ​ក្នុង​ចំណោម​យើង ដូច​ជន​ជាតិ​អ៊ីស្រាអែល​ឡើយ។ តែ​យើង​ក៏​អាច​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​ព្រះ​ឲ្យ​យើង​ជួប ដោយ​ការ​គោរព និង​ការ​យល់ចិត្ត ដូច​ដែល​យើង​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​យើង។ ទោះ​យើង​ជា​គ្រូ​អនុវិទ្យាល័យ ជា​ជន​ជាតិ​អ៊ីស្រាលអែល ឬ​ជា​នរណា​ក៏ដោយ ឲ្យ​តែ​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​ក្តី​ស្រឡាញ់ នោះ​គឺ​ឈ្មោះ​ថា យើង​បាន​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​ហើយ។—Kirsten…