ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

តើនរណាដឹងថា រឿងនោះពិតជារឿងល្អ?

រឿង​ព្រេង​និទាន​របស់​ចិន​មួយ​បាន​ដំណាល​ថា ពេល​ដែល​លោក​សៃ វេង(Sai Weng) បាន​បាត់​សត្វ​សេះ​មួយ​ក្បាល ក្នុងចំណោម​សត្វ​សេះ​ដែល​មាន​តម្លៃ​បំផុត​របស់​គាត់ អ្នក​ជិត​ខាង​របស់​គាត់ ក៏​បាន​បង្ហាញ​នូវ​ការ​សោក​ស្តាយ ចំពោះ​ការ​បាត់​បង់​របស់​គាត់។ តែ​លោក​សៃ វេង មិន​បាន​ខ្វល់​ពី​រឿង​នេះ​ទេ។ គាត់​និយាយ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អាច​ដឹង​ច្បាស់​ថា សត្វ​សេះ​នោះ​ពិត​ជា​មាន​តម្លៃ​ចំពោះ​គាត់? រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ក៏​បាន​កើត​ឡើង នៅ​ពេល​ដែល​សត្វ​សេះ​ដែល​បាន​បាត់​នោះ បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នាំ​សត្វ​សេះ​មួយ​ក្បាល​ទៀត​មក​ជា​មួយ​វា។ ពេល​ដែល​អ្នក​ជិត​ខាង​អប​អរ​សាទរ​គាត់ គាត់​ក៏​បាន​និយាយ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អាច​ដឹង​ច្បាស់​ថា រឿង​នេះ​ពិត​ជា​រឿង​ល្អ សម្រាប់​គាត់? មិន​យូរ​ប៉ុន្មាន កូន​ប្រុស​គាត់​ក៏​បាន​បាក់​ជើង នៅ​ពេល​ដែល​ខ្លួន​ជិះ​សេះ​ថ្មី​មួយ​ក្បាល​នោះ។​ រឿង​នេះ​ហាក់​ដូច​ជា​គ្រោះ​កាច​សម្រាប់​គ្រួសារ​គាត់ ប៉ុន្តែ ថ្ងៃ​មួយ កង​ទ័ព​បាន​មក​ដល់​ភូមិ​របស់​គាត់ ដើម្បី​កេណ្ឌ​ទ័ព ដោយ​ជ្រើស​រើស​ប្រុស​ៗ​ដែល​មាន​កាយ​សម្បទារ​គ្រប់​គ្រាន់ ដើម្បី​ប្រយុទ្ធ​ក្នុង​សង្រ្គាម។ តែ​ដោយ​សារ​កូន​ប្រុស​គាត់​មាន​របួស នោះ​គេ​មិន​បាន​ជ្រើស​រើស​ឲ្យ​ចូល​ធ្វើ​ទ័ព​ឡើយ ដូច​នេះ កូន​គាត់​អាច​រួច​ផុតពី​សេចក្តី​ស្លាប់ នៅ​ក្នុង​សង្រ្គាម។

រឿង​នេះ​ត្រូវ​បាន​និពន្ធ​ឡើង ផ្អែក​ទៅ​លើ​សុភាសិត​របស់​ចិន​មួយ ដែល​បង្រៀន​ថា ទុក្ខ​លំបាក​អាច​ជា​ព្រះ​ពរ ដែល​បាន​លាក់​ខ្លួន ហើយ​រឿង​ល្អ អាច​ជា​ទុក្ខ​លំបាក​ដែល​មិន​ទាន់​បង្ហាញ​ខ្លួន។ សុភា​សិត​បុរាណ​នេះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​សាស្តា ៦:១២ ដែល​ក្នុង​នោះ​អ្នក​និពន្ធ​បាន​ចោទ​សួរ​ថា “ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សំរាប់​មនុស្ស​ក្នុង​ជីវិត​នេះ?”  ជា​ការពិត​ណាស់ គ្មាន​នរណា​ម្នាក់​ដឹង​ថា ពេល​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ។ ទុក្ខ​លំបាក​អាច​មាន​ប្រយោជន៍​ជា​វិជ្ជ​មាន ហើយ​ភាព​សម្បូរ​សប្បាយ អាច​នាំ​មក​នូវ​ផល​អាក្រក់។

ថ្ងៃនី​មួយ​ៗ បាន​នាំ​មក​នូវ​ឱកាស​ថ្មី​ៗ ក្តី​អំណរ…

ការស្គាល់ព្រះវរបិតា

គេ​បាន​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា លោក ថូម៉ាស ប៊ីឆាម(Thomas Beecham) ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​តន្រ្តី​ជនជាតិ​អង់​គ្លេស បាន​ឃើញ​ស្រ្តី​ម្នាក់​ដែល​មាន​ការ​តុប​តែង​ខ្លួន​យ៉ាង​ថ្លៃ​ថ្នូ កំពុង​ឈរ​នៅ​កន្លែង​ទទួល​ភ្ញៀវ​ក្នុង​សណ្ឋា​គារ​មួយ។ គាត់​ជឿ​ថា គាត់​ស្គាល់​នាង តែ​មិន​អាច​ចាំ​ឈ្មោះ​នាង ដូច​នេះ គាត់​ក៏​បាន​ឈប់​ដើរ​ទៅ​មុខ​ទៀត ដើម្បី​ជជែក​ជា​មួយ​នាង។ ខណៈ​ពេល​ដែល​អ្នក​ទំាង​ពីរ​កំពុង​ជជែក​គ្នា គាត់​ក៏​បាន​នឹក​ចាំ ដោយ​ស្រពិច​ស្រពិល​ថា នាង​មាន​បង​ប្រុស​ម្នាក់។​ ដើម្បី​ឲ្យ​បានដឹង​ច្បាស់​ថា នាង​ពិត​ជា​មាន​បង​ប្រុស​ម្នាក់​មែន គាត់​ក៏​បាន​សួរ​នាង​ថា បង​ប្រុស​នាង​សុខ​សប្បាយ​ឬ​ទេ? ហើយ​តើ​គាត់​នៅតែ​ធ្វើ​ការ​ងារ​ដដែល​ឬ?  នាង​ក៏​បាន​ឆ្លើយ​ថា “អូហ៍ គាត់​សុខ​សប្បាយ​ណាស់។ ហើយ​គាត់​នៅ​មាន​ការងារ​ជា​មហាក្សត្រ”។

ការ​ច្រឡំ​មនុស្ស អាច​នាំ​ឲ្យ​មាន​ការ​ខ្មាស់​អៀន គឺ​មិន​ខុស​ពី​លោក ប៊ីឆាម​ប៉ុន្មាន​ឡើយ។ តែ​នៅ​ពេល​ផ្សេង​ទៀត ការ​ខ្មាស់​អៀនអាច​មាន​សភាព​ធ្ងន់​ធ្ងរ​ជាង​នេះ គឺ​ដូច​ដែល​លោក​ភីលីព ដែល​ជា​សាវ័ក​របស់​ព្រះ​យេស៊ូវ បាន​ជួប​ផ្ទាល់។ សាវ័ក​ម្នាក់​នេះ ស្គាល់​ព្រះយេស៊ូវ តែ​គាត់​មិន​ទាន់​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ជា​នរណា​ទេ​។ គាត់​ចង់​ឲ្យ​ព្រះយេស៊ូវ​បង្ហាញ “ព្រះ​វរបិតា ឲ្យ​ពួក​សាវ័កបាន​ឃើញ”។ ព្រះ​យេស៊ូវ​ក៏​បាន​ឆ្លើយ​តប​ថា “អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ”(យ៉ូហាន ១៤:៨-៩)។ ក្នុង​នាម​ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ឲ្យ​គេ​ស្គាល់​ព្រះវរបិតា យ៉ាង​ឥត​ខ្ចោះ បាន​ជា​អ្នកដែល​ស្គាល់​ព្រះ​អង្គ ក៏​ស្គាល់​ព្រះ​វរបិតា​ផង​ដែរ​(ខ.១០-១១)។

បើ​យើង​ឆ្ងល់​ថា ព្រះ​មាន​ចារិក​លក្ខណៈ​ដូច​ម្តេច ហើយ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​មក​លើ​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ នោះ​យើង​គ្រាន់​តែ​មើល​ទៅ​ព្រះ​យេស៊ូវ នោះ​យើង​នឹង​បាន​ដឹង​ហើយ។ ចារិក​លក្ខណៈ ភាព​សប្បុរស…

ព្រះអង្គតែងតែថែរក្សា

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​សម្អាត​សួន​ដំណាំ ដើម្បី​ត្រៀម​ខ្លួន សម្រាប់​ការ​ដាំ​ដុះ នៅ​រដូវ​ផ្កា​រីក  ខ្ញុំ​ក៏​បាន​ទាញ​គុម្ព​ផ្កាធំ​មួយដើម ដែល​នៅ​សល់​ពី​រដូវ​រងា … ហើយ​ខ្ញុំ​ក៏​ស្ទុះ​លោត​ឡើង! សត្វ​ពស់​មាន​ពិស​មួយ​ក្បាល​កំពុង​សង្ងំ​លាក់​ខ្លួន នៅ​ក្រោម​គុម្ពផ្កា នៅ​ក្រោម​ដៃ​ខ្ញុំ។ បើ​ខ្ញុំ​លូក​ទៅ​ក្រោម​ទៀត តែ​ពីរបីសង់​ទីម៉ែត្រ នោះ​ខ្ញុំ​មុខ​ជា​ច្រឡំ​ចាប់​ទាញ​វា​មិន​ខាន។ គ្រាន់​តែ​ខ្ញុំ​ចាប់លើក​គុម្ព​ផ្កា​នោះ​ឡើង​តែ​បន្តិច ខ្ញុំ​ក៏​បាន​ឃើញ​សម្បុរ​របស់​វា ដែល​មាន​ពណ៌​ចម្រុះ។ ខ្លួន​របស់​វា​បាន​អង្គួញ​ឡើង​ជា​ភ្នែន នៅក្រោម​គុម្ព​ផ្កា នៅ​ចន្លោះ​ជើង​ខ្ញុំ។

ជើង​របស់​ខ្ញុំ នៅ​ចម្ងាយ​ប្រហែល​មួយ​ម៉ែត្រ​ពី​វា ដូច​នេះ ខ្ញុំ​អរ​ព្រះ​គុណ​ព្រះអង្គ ដែល​វា​មិន​បាន​ចឹក​ខ្ញុំ។ ហើយ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ព្រះ​អង្គ​បាន​ជួយ​ការពារ​ខ្ញុំ ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់ ដែល​ខ្ញុំ​មិន​បាន​មើល​ឃើញ​ ។

ព្រះ​ទ្រង់​មើល​ថែ​រាស្រ្ត​ព្រះ​អង្គ។ មុន​ពេល​ពួក​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា “​ព្រះយេហូវ៉ា​ដែល​នឹង​យាង​នាំ​មុខ​ឯង​ទៅ ព្រម​ទាំង​គង់​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ឡើយ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ ដូច្នេះ​កុំ​ឲ្យ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ”(ចោទិយកថា ៣១:៨)។ ពួក​គេ​មិន​អាច​មើល​ឃើញ​ព្រះ​អង្គ តែ​ព្រះ​អង្គ​តែង​តែគង់​នៅ​ក្បែរ​ពួក​គេ​ជា​និច្ច។

ជួន​កាល រឿង​ពិបាក​ៗ​កើត​ឡើង ហើយ​យើង​ប្រហែល​មិន​យល់ តែ​យើង​អាច​ជញ្ជឹង​គិត អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​ថែរក្សាយើង ជា​ញឹក​ញាប់ ដោយ​យើង​មើល​មិន​ដឹង។

ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា ព្រះ​អង្គ​តែង​តែ​ថែរក្សា​រាស្រ្ត​ព្រះ​អង្គ​ម្នាក់​ៗ យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​អំណាច​គ្រប់​គ្រង​លើ​អ្វី​ៗ​ទំាង​អស់​។ ព្រះ​អង្គ​តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច(ម៉ាថាយ ២៨:២០)។—James Banks

មានសុវត្ថិភាព ហើយស្ងាត់ស្ងៀម

កូន​ប្រុស​ខ្ញុំ ឈ្មោះ ហ្សាវីយ័រ(Xavier) គឺ​ជា​សិស្ស​សាលាម​តេយ្យដ៏​រពឹស​ណាស់ បាន​ជា​គាត់​មិន​ចូល​ចិត្ត​ពេល​ស្ងាត់​ស្ងៀម នៅ​ពេល​រសៀល។ ភាព​ស្ងាត់​ស្ងៀម​នោះ ច្រើន​តែ​នាំ​ឲ្យ​គាត់​គេង​ថ្ងៃ ជា​អ្វី​ដែល​គាត់​ត្រូវ​ការ តែ​គាត់​មិន​ចូល​ចិត្ត។ ដូច​នេះ គាត់ក៏​បាន​អង្គុយ​នៅ​មិន​ស្ងៀម នៅលើ​កៅ​អី​របស់​គាត់ សម្រូត​ខ្លួន​នៅ​លើ​សាឡុង រំអិល​ជើង​នៅ​លើ​រនាប​ឈើ ហើយ​ថែម​ទាំងរមៀល​ខ្លួ​នពេញ​បន្ទប់ ដើម្បី​ជៀស​វាង​ភាព​ស្ងាត់​ស្ងៀម។ ពេល​ខ្លះ​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ឃ្លាន ពេល​ខ្លះ​គាត់​ថា គាត់​ស្រេក​ទឹក ម្តង​ថា​ចង់​ទៅ​បន្ទប់​ទឹក ហើយ​ម្តង​ចង់​ឲ្យ​ខ្ញុំ​ឱប​គាត់។

ខ្ញុំ​យល់​អំ​ពី​អត្ថ​ប្រយោជន៍​នៃ​ភាព​ស្ងៀម​ស្ងាត់ ដូច​នេះ ខ្ញុំ​ក៏​បាន​ជួយ​ហ្សាវីយ័រ ឲ្យ​សម្រួល​ឥរិយាបថ ដោយ​ឱប​គាត់ នៅ​ចំហៀង​ខ្លួន​ខ្ញុំ ហើយ​គាត់​ក៏​គេង​លក់។

ក្នុង​ដើម​ដំបូង​នៃ​ជីវិត​ខាង​វិញ្ញាណ​របស់​ខ្ញុំ ខ្ញុំ​មាន​លក្ខណៈ​មិន​ខុស​ពី​កូន​ប្រុស​របស់​ខ្ញុំ ដែល​តែង​តែ​ចង់​ធ្វើ​នេះ​ធ្វើ​នោះ​ជា​និច្ច។ ភាព​មមា​ញឹក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា គេ​ទទួល​ស្គាល់​ខ្ញុំ និង​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មាន​សារៈ​សំខាន់ និង​មាន​ម្ចាស់​ការ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​ព្រួយ​បារម្ភ អំពី​ចំណុច​ខ្វះ​ខាត និង​ទុក្ខ​លំបាក​របស់​ខ្ញុំ។ ពេល​ណា​ខ្ញុំ​សម្រាក ខ្ញុំ​ក៏​បាន​គិត​អំពី​ភាព​ជា​មនុស្ស​របស់​ខ្ញុំ ដែល​មិន​គ្រប់​លក្ខណ៍។ ដូច​នេះ ​ខ្ញុំ​ក៏​បាន​ជៀស​វាង​ភាព​ស្ងាត់​ស្ងៀម ដោយ​មាន​ការ​សង្ស័យ​ថា ព្រះ​ប្រហែល​មិន​អាចដោះ​ស្រាយ​បញ្ហា​របស់​ខ្ញុំ​បាន​ឡើយ បើ​សិន​ជា​ខ្ញុំ​មិន​មាន​ការ​ប្រឹង​ប្រែង​ទេ​នោះ។

ប៉ុន្តែ ព្រះ​អង្គ​ជា​ទី​ជ្រក​កោន​របស់​យើង ទោះ​យើង​មាន​បញ្ហា ឬ​ភាព​មិន​ច្បាស់​លាស់​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ផ្លូវ​នៅ​ខាង​មុខ ហាក់​ដូច​ជា​វែង​ឆ្ងាយ គួរ​ឲ្យ​ខ្លាច ឬ​ពិបាក​លើស​សមត្ថ​ភាព ប៉ុន្តែ ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​បាន​ហ៊ុម​ព័ទ្ធ​យើង។ ព្រះ​អង្គ​ស្តាប់​ឮពាក្យ​ដែល​យើង​អធិស្ឋាន…

មិនបោះបង់ចោលការតស៊ូ

លោក​គ្រូ​គង្វាល សេមី នីហ្កូ(Semi Nigo ) ជា​អ្នក​ដឹក​នាំ​ព្រះ​វិហារ​ជន​ជាតិ​ខេលីកូ នៅ​ប្រទេស​ស៊ូដង់ ខាង​ត្បូង។ គាត់​បាន​រៀប​រាប់ អំពី​ការ​លំបាក​របស់​ពួក​ជំនុំ​គាត់ នៅ​ក្នុង​ការ​ទទួល​ព្រះ​គម្ពីរ​ប៊ីប​ជា​ភាសា​របស់​ពួក​គេ។ គាត់​ថា “ពេល​វេលា​កន្លង​ផុត​ទៅ សង្រ្គាម​ក៏​បាន​ចូល​មក​ដល់”។  ជា​ការ​ពិត​ណាស់ កាល​នោះ ព្រះ​គម្ពីរ​ប៊ីប មិន​ទាន់​បាន​បោះ​ពុម្ពផ្សាយ​ជា​ភាសា​ខេលីកូ​នៅ​ឡើយ​ទេ។ កាល​ប៉ុន្មាន​ទសវត្សរ៍​មុន ជីតា​របស់​លោក​គ្រូនីហ្កូ បាន​ចាប់​ផ្តើម​កម្ម​វិធី​បក​ប្រែ​ព្រះ​គម្ពីរ​ប៊ីប ដោយ​ចិត្ត​ក្លាហាន ប៉ុន្តែ សង្រ្គាម និង​ភាព​វឹក​វរ​ក្នុង​ប្រទេស​គាត់ បាន​ធ្វើ​ឲ្យ​កម្ម​វិធី​នេះ​ត្រូវ​ផ្អាក​ ។ ប៉ុន្តែ ទោះ​មាន​ការ​វាយ​ប្រហារ​ម្តង​ហើយ​ម្តងទៀត មក​លើ​ជំរុំ​ភៀស​ខ្លួន​របស់​ពួក​គេ នៅ​ក្នុង​ប្រទេស​យូហ្កានដា​ខាង​ជើង និង​នៅ​សាធារណៈ​រដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ​ក៏ដោយ ​ក៏​លោក​គ្រូ​គង្វាល និង​ពួក​ជំនុំ​របស់​គាត់​នៅ​តែ​បន្ត​កម្ម​វីធី​បក​ប្រែ​នេះ។

ការ​តស៊ូ​របស់​ពួក​គេ​ក៏​ទទួល​បាន​ជោគ​ជ័យ។ បន្ទាប់​ពី​ការ​ប្រឹង​ប្រែង ជិត​៣​ទសវត្សរ៍ គេ​ក៏​បាន​ចែក​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ជា​ភាសាខេលីកូ ដល់​ជន​ភាស​ខ្លួន ក្នុង​ពិធី​អប​អរ​ដ៏​សប្បាយ​រីក​រាយ។ អ្នក​ប្រឹក្សា​យោបល​របស់​កម្ម​វីធី​នេះ​បាន​និយាយ​ថា “ជន​ជាតិ​ខេលីកូ មាន​ក្តី​អំណរ​លើស​ពាក្យ​ពណ៌នា”។

ការ​ប្តេជ្ញា​ចិត្ត​របស់​ជន​ជាតិ​ខេលីកូ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​ទ្រង់​បង្គាប់​លោក​យ៉ូស្វេ​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ។  គឺ​ដូច​ដែលព្រះ​អង្គ​បាន​ប្រាប់​គាត់​ថា “កុំ​ឲ្យ​គម្ពីរ​ក្រឹត្យវិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹកជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្តី ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង”(យ៉ូស្វេ ១:៨)​។

ជន​ជាតិ​ខេលីកូ​មាន​ចិត្ត​អត់​ធ្មត់ នៅ​ក្នុង​ការ​ខិត​ខំ​បក​ប្រែ​ព្រះ​គម្ពីរ​ប៊ីប រហូត​ទទួល​បាន​ជោគ​ជ័យ។ អ្នក​បក​ប្រែ​ម្នាក់​បាននិយាយ​ថា សព្វ​ថ្ងៃ​នេះ គាត់​តែង​តែ​ឃើញ​ជន​ជាតិ​ខេលីកូ…

ថ្មីរៀងរាល់ពេលព្រឹក

ប្អូន​ប្រុស​ខ្ញុំ ឈ្មោះ ប៉ុល(Paul) បានចម្រើន​វ័យធំ​ឡើង ដោយ​តយុទ្ធ​នឹង​ជម្ងឺ​ឆ្កួត​ជ្រូក​ធ្ងន់​ធ្ងរ ហើយ​ពេល​ដែល​គាត់​ចូល​ដល់​វ័យ​ជំទង់ ជម្ងឺ​នេះ​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ។ ពេល​យប់ ជា​ពេល​ដ៏​ចុក​ចាប់​បំផុត សម្រាប់​គាត់ និង​ឪពុក​ម្តាយ​ខ្ញុំ ពេល​ដែល​គាត់​ប្រកាច់​អស់​ពេល​ជា​ច្រើន​ម៉ោង ដែល​ជា​ញឹក​ញាប់ គាត់​ប្រកាច់​ម្តង​ៗ លើស​៦​ម៉ោង។ វេជ្ជ​បណ្ឌិត​មិន​អាច​រក​ឃើញ​ការព្យាបាល ដែល​នឹង​កាត់​បន្ថយ​រោគ​សញ្ញា​របស់​គាត់ទេ ហើយ​គាត់​គ្រាន់​តែ​អាច​ដឹង​ខ្លួន យ៉ាង​ហោច​ណាស់ នៅ​ពេល​ថ្ងៃ។ ឪពុកម្តាយ​ខ្ញុំ​ក៏​បាន​ស្រែក​រក​ព្រះ​ថា “ព្រះ​អង្គ ព្រះ​អង្គ​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង!”

ទោះ​អារម្មណ៍​របស់​ពួក​គាត់​មាន​ការ​ឈឺ​ចាប់ ហើយ​រូប​កាយ​មាន​ការ​ខ្សោះ​អស់​កម្លាំង​យ៉ាង​ណា​ក៏ដោយ ប្អូន​ប្រុស​ខ្ញុំ និង​ឪពុកម្តាយ​ខ្ញុំ​បាន​ទទួល​កម្លាំង​គ្រប់​គ្រាន់​ពី​ព្រះ សម្រាប់​ការ​រស់​នៅ​ក្នុង​ថ្ងៃ​ថ្មី។ ជាង​នេះ​ទៅ​ទៀត ឪពុក​ម្តាយ​ខ្ញុំ​បាន​រក​ឃើញ​ការកម្សាន្ត​ចិត្ត ក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​រាប់​បញ្ចូល​ទាំង​កណ្ឌ​គម្ពីរ​បរិទេវ​ផង​ដែរ។ ក្នុង​កណ្ឌ​គម្ពីរ​បរិទេវ លោក​យេរេមា​បាន​ពោលទំនួញ អំពី​ការ​បំផ្លិច​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម ដោយ​ពួក​បាប៊ីឡូន ដោយ​គាត់​បាន​នឹក​ចាំ “​សេចក្តី​ទុក្ខ​លំបាក និង​ពី​សេចក្តី​វេទនា​”(៣:១៩)។​ ប៉ុន្តែ លោក​យេរេមា​មិន​អស់​សង្ឃឹម​ឡើយ។ គាត់​បាន​នឹក​ចាំ អំពី​សេចក្តី​មេត្តា​របស់​ព្រះ ដែល​សេចក្តី​មេត្តារបស់​ទ្រង់ “នៅ​តែ​ថ្មី​ជា​រៀង​រាល់​ពេល​ព្រឹក”(ខ.២៣)។ ឪពុក​ម្តាយ​ខ្ញុំ​ក៏​បាន​នឹក​ចាំ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​ផង​ដែរ។

ទោះ​អ្នក​កំពុង​តែ​ជួប​ប្រទះ​រឿង​អ្វី​ក៏ដោយ ចូរ​ដឹង​ថា ព្រះ​ទ្រង់​តែង​តែ​ស្មោះ​ត្រង់​ជា​និច្ច។ ព្រះ​អង្គ​ចម្រើន​កម្លាំង​យើង​ឡើង ជារៀង​រាល់​ថ្ងៃ ដោយ​ប្រទាន​យើង​នូវ​ក្តី​សង្ឃឹម។ ហើយ​ជួន​កាល ព្រះ​អង្គ​ប្រទាន​ភាព​ធូរ​ស្រាល ដូច​ដែល​ព្រះ​អង្គ​បាន​សម្រាលបន្ទុក​គ្រួសារ​ខ្ញុំ​ដែរ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ថ្នាំ​ពេទ្យ​ប្រភេទ​ថ្មី​ក៏​មាន​ដាក់​លក់ ដែល​អាច​បញ្ឈប់​ការ​ប្រកាច់​របស់​ប្អូន​ប្រុស​ខ្ញុំ នៅពេល​យប់…

មិនមែនជាខ្លួនអ្នកទៀតទេ

នៅ​រដូវ​ក្តៅ ក្នុង​ឆ្នាំ ១៨៥៩០ លោក ឆាល ប្លន់ឌីន(Charles Blondin) បាន​ក្លាយ​ជា​មនុស្ស​ទី​មួយ ដែល​បាន​ឆ្លង​កាត់​ទឹកជ្រោះ​ណាយ​អាការ៉ា ដោយ​ប្រើ​ខ្សែ​ពួរ ​ទោះបី​​ជា​គេ​ឲ្យ​គាត់​ធ្វើ​ដូច​នេះ​រាប់​រយ​ដង​ទៀត ក៏​គាត់​ហ៊ាន​ធ្វើ​ដែរ។ មាន​ពេល​មួយ គាត់​បាន​ឆ្លង​កាត់​ទឹក​ជ្រោះ​នេះ ជា​មួយ​លោក​ហារី ខូលឃត(Harry Colcord)​ ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​គាត់ ដោយ​ឲ្យលោក​ហារី នៅពី​ក្រោយ​គាត់។ គាត់​ក៏​បាន​ប្រាប់​លោក​ហារីថា “ហារី ចូរ​មើល​ទៅ​ខាង​លើ ឥឡូវ​នេះ អ្នក​មិន​អាច​ធ្វើ​អ្វី​តាមចិត្ត​ទៀត​ឡើយ បើ​ខ្ញុំ​យោល​ខ្លួន ចូរ​យោល​ខ្លួន​ជា​មួយ​ខ្ញុំ។ កុំ​ព្យាយាមទប់​ខ្លួន​អី។ បើ​អ្នក​ទប់​ខ្លួន នោះ​យើង​នឹង​ធ្លាក់​ស្លាប់​ទាំងអស់​គ្នា​មិន​ខាន”។​

ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដល់​ពួក​ជំនុំ​នៅ​ក្រុង​កាឡាទី គឺ​ប្រៀប​ដូច​ជា​ការ​និយាយ​ប្រាប់​ពួក​គេ​ថា: អ្នក​មិន​អាច​ដើរ​តាម​ផ្លូវនៃ​ជីវិត ដែល​សព្វ​ព្រះ​ទ័យ​ដល់​ព្រះ​បាន​ឡើយ បើ​អ្នក​មិន​មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ទេ​នោះ។ ប៉ុន្តែ អ្នក​មិន​ចាំ​បាច់​ត្រូវ​ដើរ​ដោយគ្មាន​ជំនឿ​នោះ​ឡើយ។  យើង​មិន​អាច​ខំ​ធ្វើ​ការ​ល្អ ដើម្បី​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នោះ​ឡើយ។ ដូច​នេះ តើ​យើង​នឹង​ទទួល​សេចក្តី​សង្រ្គោះ ដោយ​មិន​ធ្វើ​អ្វី​សោះ​ឬ? ទេ! ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​តោង​ព្រះ​គ្រីស្ទ​ឲ្យ​ជាប់។ ការ​តោង​ព្រះ​យេស៊ូវ​ឲ្យ​ជាប់ គឺ​មាន​ន័យ​ថា យើង​សម្លាប់​របៀប​នៃ​ការ​រស់​នៅ​ចាស់ ដែល​ចូល​ចិត្ត​ពឹង​ផ្អែក​លើ​សមត្ថ​ភាព​ខ្លួន​ឯង ពោល​គឺ​ជីវិត​ចាស់របស់​យើង​បាន​ស្លាប់​ហើយ។ ប៉ុន្តែ យើង​នៅ​តែ​ឲ្យ​វា​បន្ត​រស់​ទៀត។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ”(កាឡាទី ២:២០)។…

ប្រឈមមុខដាក់ការភ័យខ្លាច

លោក​វររិន(Warren) បាន​ផ្លាស់​ទីលំ​នៅ ទៅ​ទីក្រុង​តូច​មួយ ដើម្បី​ដឹក​នំា​ព្រះ​វិហារ​មួយ​កន្លែង។ បន្ទាប់​ពី​ការងារ​របស់​គាត់ បាន​ជោគ​ជ័យ​ខ្លះ​ៗ​ពី​ដំបូង គាត់​ក៏​បាន​ទទួល​រង​ការ​បៀត​បៀន ពី​មនុស្ស​ម្នាក់ ដែល​រស់​នៅ​ទីនោះ។ អ្នក​នោះ​បាន​ប្រឌិត​រឿង ដើម្បី​ចោទ​ប្រកាន់​លោក​វររិន​ថា បាន​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក ហើយ​ក៏​បាន​យក​រឿង​នេះ​ទៅ​ផ្សព្វ​ផ្សាយ ក្នុង​ការសែត​ប្រចាំ​តំបន់ ហើយ​ថែម​ទាំ​ងបោះ​ពុម្ភ​ផ្សាយ​ខិត​ប័ណ្ណ ស្តី​អំពី​ការ​ចោទ​ប្រកាន់​របស់​ខ្លួន ហើយ​ផ្ញើ​ខិត​ប័ណ្ណ​ទាំង​នោះ​ទៅ​កាន់​ប្រអប់​សំបុត្រ​របស់​ពល​រដ្ឋ​ក្នុង​តំបន់​នោះ។ លោក​វររិន និង​ភរិយា​របស់​គាត់​ក៏​បាន​ចាប់​ផ្តើម​អធិស្ឋាន​អស់​ពី​ចិត្ត។ បើ​គេ​ជឿ​ការ​ភូតកុហក​របស់​បុរស​នោះ ជីវិត​របស់​ពួក​គេ​នឹង​ត្រូវ​ក្រឡាប់​ចក្រ​មិន​ខាន។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​ជួប​ប្រទះ​រឿង​ស្រដៀង​នេះ​ផង​ដែរ។ ទ្រង់​បាន​ទទួល​រង​ការ​មួល​បង្កាច់​របស់​ពួក​ខ្មាំង​សត្រូវ។ ទ្រង់​មានបន្ទូល​ថា “គេ​មួលបង្កាច់​ពាក្យ​ទូលបង្គំ​វាល់​ព្រឹក​វាល់​ល្ងាច អស់​ទាំង​គំនិត​របស់​គេ​សុទ្ធ​តែ​ប៉ង​អាក្រក់​ដល់​ទូលបង្គំ”(ទំនុកដំកើង ៥៦:៥)។ ការ​វាយ​ប្រហារ​ឥត​ឈប់​ឈរ​នេះ បាន​នាំ​ឲ្យ​ទ្រង់​មាន​ការ​ភ័យ​ខ្លាច និង​ទឹក​ភ្នែក​(ខ.៨)។ ប៉ុន្តែ ក្នុង​ពេលសង្រ្គាម​នោះ ទ្រង់​ក៏​បាន​អធិស្ឋាន​ថា “តែ​វេលា​ណា​ដែល​ទូលបង្គំ​ភ័យ នោះ​ទូលបង្គំ​នឹង​ទុក​ចិត្ត​ដល់ទ្រង់​… តើ​សាច់​ឈាម​នឹង​អាចធ្វើ​អ្វី​ដល់​ទូលបង្គំ​បាន?”(ខ.៣-៤)។

ការ​អធិស្ឋាន​របស់​ស្តេច​ដាវីឌ អាច​ធ្វើ​ជា​គំរូ​សម្រាប់​យើង ក្នុង​ពេល​សព្វ​ថ្ងៃ​ផង​ដែរ។ ពេល​ណា​យើង​មាន​ការ​ភ័យ​ខ្លាច ក្នុងពេល​ដែល​មាន​ការ​គំរាម​កំហែង ឬ​ការ​ចោទ​ប្រកាន់ នោះ​យើង​អាច​ងាក​ទៅ​រក​ព្រះ។​ ចូរ​យើង​ទុក​ចិត្ត​ព្រះ ដោយ​ថ្វាយ​សង្រ្គាមរបស់​យើង ទៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះ​អង្គ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​មក​លើ​យើង​បាន? ចូរ​យើង​ប្រឈម​មុខ​ដាក់​បញ្ហា​របស់​យើង ជា​មួយ​ព្រះ​អង្គ ដោយ​នឹក​ចាំ​ថា អំណាច​ដែល​ទាស់​ប្រឆាំង​យើង មិន​អាច​ប្រៀប​ផ្ទឹម​នឹង​អំណាច​ព្រះ​អង្គ​ឡើយ។

បន្ទាប់​ពី​លោក​វររិន និង​ភរិយា​គាត់​បាន​អធិស្ឋាន​អស់​ពី​ចិត្ត កាសែត​ក្នុង​តំបន់​មិន​បាន​យក​រឿង​នោះ​មក​ចុះ​ផ្សាយ​ទេ ហើយ​ខិតប័ណ្ណ​ទាំង​នោះ​ក៏​មិន​ត្រូវ​បាន​គេ​ផ្ញើ​ទៅ​ពល​រដ្ឋ​ក្នុង​តំបន់​នោះ​ដែរ។ តើ​អ្នក​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សង្រ្គាម​អ្វី នៅ​ថ្ងៃ​នេះ? ចូរនិយាយ​ទៅ​កាន់​ព្រះ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹងជម្នះការ​ភ័យ​ខ្លាច​នោះ…

អធិស្ឋានអំពីរឿងគ្រប់យ៉ាង

កូន​ឆ្មា​មួយ​ក្បាល​មាន​ខ្លួន​កខ្វក់ បាន​អង្គុយ​យ៉ាង​សុភាព នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ក៏​បាន​មើល​មុខ​ខ្ញុំ ដោយ​ភាព​ស្ងប់​ស្ងាត់។​ វា​រស់​នៅ​ជា​មួយ​បង​ប្អូន​បង្កើត​របស់​វា ក្នុង​ចំណត​ឡាន នៅ​ជាន់​ក្រោម​ដី​របស់​អគារ ដែល​អតិថិជន​របស់​ខ្ញុំ​ធ្វើ​ការ។ ខ្ញុំ​អាណិត​ពួក​វា​ណាស់ បាន​ជា​ខ្ញុំ​ប្រគល់​ចំណី​ឆ្មា​ឲ្យ​ទៅ​សន្តិ​សុខ​ម្នាក់ ដើម្បី​ឲ្យ​គាត់​ដាក់​ចំណីឲ្យ​ពួក​វា ជា​រៀង​រាល់​ថ្ងៃ ហើយ​ប្រគល់​ឲ្យគាត់​បន្ថែម​ទៀត ពេល​ណា​ចំណី​នោះ​អស់។

ប៉ុន្តែ ថ្ងៃ​មួយ សន្តិ​សុខ​ម្នាក់​នោះ​ត្រូវ​បាន​គេ​ចាត់​តាំង ឲ្យ​ទៅ​យាម​នៅ​កន្លែង​ផ្សេង។ ខ្ញុំ​ក៏​បានអ​ធិស្ឋាន​ថា “ព្រះ​អង្គ កូន​ឆ្មា​កំសត់​ទាំង​នេះ គឺ​ជា​សត្វ​ដែល​ព្រះ​អង្គ​បាន​បង្កើត។ សូម​ព្រះ​អង្គ​ប្រទាន​ឲ្យ​មាន​នរណា​ម្នាក់ ដែល​ទូល​បង្គំ​អាច​ពឹង​ឲ្យ​ដាក់​ចំណី​ឲ្យពួក​វា”។ ប៉ុន្តែ ខ្ញុំ​ក៏​ឆ្ងល់​ផង​ដែរ​ថា តើ​ការ​ទូល​សូម​នេះ សំខាន់​ចំពោះ​ព្រះ​ឬ​ទេ? ជា​ការ​ពិត​ណាស់ មាន​រឿង​ជា​ច្រើន​ដែលសំខាន់​ជាង​នេះ ដែល​ព្រះ​អង្គ​ត្រូវ​ជួយ។

សាវ័ក​ប៉ុល​បាន​រំឭក​យើង ក្នុង​បទ​គម្ពីរ​ភីលីព ៤:៦ ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង”។ យើងមាន​ព្រះ​វរ​បិតា នៃ​សេចក្តី​ស្រឡាញ់ ដែល​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​នាំ​ការ​ខ្វល់​ខ្វាយ​គ្រប់​យ៉ាង ថ្វាយ​ដល់​ព្រះ​អង្គ សូម្បី​តែ​បញ្ហាដែល​ហាក់​ដូច​ជា​មិន​សំខាន់​ក៏​ដោយ។

នៅ​ពេល​ល្ងាច​នោះ មាន​អ្នក​បោស​សម្អាត​ចាស់​ទុំ​ម្នាក់ ដែល​បាន​ធ្វើ​ការ​ក្នុង​អគារ​នោះ អស់​ជា​ច្រើន​ឆ្នាំ បាន​ដើរ​មក​រក​ខ្ញុំ។ មុនពេល​ខ្ញុំ​និយាយ​អំពី​រឿង​នេះ បុរស​ដ៏​សប្បុរស​ម្នាក់​នេះ ក៏​បាន​ប្រាប់​ខ្ញុំ​ថា ដោយសារ​សន្តិ​សុខ​មុន មិន​ធ្វើ​ការ​នៅ​ទីនេះ​ទៀត​ទេ ដូចនេះ គាត់​អាច​ដាក់​ចំណី​ឲ្យ​សត្វ​ឆ្មា​ទំាង​នោះ ចាប់​ពី​ពេល​នេះ​ទៅ។​…

យើងមិនឯកោទេ

អ្នក​ស្រី​មែហ្គី ហ្វឺគូសិន(Maggie Fergusson) បាន​និពន្ធ​អត្ថ​បទ​មួយ ក្នុង​ទស្សនា​វដ្តី អ្នក​សេដ្ឋកិច្ច នៃ​ឆ្នាំ១៨៤៣ ក្រោមប្រធាន​បទ ភាព​ឯកោ។ ក្នុង​អត្ថ​បទ​នោះ គាត់​បាន​សរសេរ​ថា “ភាព​ឯកោ​នាំ​មក​នូវ​គ្រោះ​ថ្នាក់ ជាង​ភាព​គ្មាន​ផ្ទះ​សម្បែង ភាពអត់​ឃ្លាន ឬ​ជម្ងឺ​ទៅ​ទៀត”។ អ្នក​ស្រី​ហ្វឺគូសិន​ក៏​បាន​លើក​ឡើង អំពី​ការ​កើន​ឡើង នៃ​អត្រា​នៃ​ភាព​ឯកោ ដែល​មិន​ប្រកាន់​វណ្ណៈ ឬ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នោះ​ឡើយ ហើយ​គាត់​ក៏​បាន​លើក​យក​ឧទាហរណ៍ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​ណាស់ ដើម្បី​ឲ្យ​គេ​ដឹង​ថា ភាព​ឯកោ​មាន​ផល​អាក្រក់​យ៉ាង​ណា​ខ្លះ។​

ការ​ឈឺ​ចាប់ ក្នុង​ពេល​ឯកោ គឺ​មិន​មែន​ទើប​តែ​មាន​ក្នុង​សម័យ​យើងនោះ​ឡើយ។ ជា​ការ​ពិត​ណាស់ ការ​ឈឺ​ចាប់​ក្នុង​ពេល​ឯកោ ក៏​មាន​ចែង នៅ​ក្នុង​កណ្ឌ​គម្ពីរ​សាស្តា​ផង​ដែរ។​ ជា​ញឹក​ញាប់ កណ្ឌ​គម្ពីរ​នេះ​បាន​លើក​ឡើង អំពី​ទុក្ខ​ព្រួយ​របស់​អ្នក ដែល​ហាក់ដូច​ជា​ខ្វះ​ទំនាក់​ទំនង​ដ៏​មាន​ន័យ​មួយ​(៤:៧-៨)។ អ្នក​និពន្ធ​នៃ​កណ្ឌ​គម្ពីរ​នេះ​បាន​ពោល​ទំនួញ​ថា មនុស្ស​អាច​រក​បាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​មើល​មិន​ឃើញ​តម្លៃ​របស់​វា ព្រោះ​គ្មាន​មនុស្ស​សម្រាប់​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​នោះ​ឲ្យ។

ប៉ុន្តែ អ្នក​និពន្ធ​ក៏​បាន​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​មិត្ត​ភាព ដោយ​គាត់​បាន​សរសេរ​ថា មិត្ត​ភក្តិ​ជួយ​អ្នក​ឲ្យ​សម្រេច ការ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​តែ​ម្នាក់​ឯង​(ខ.៩) មិត្ត​ភក្តិ​ជួយ​ជ្រោង​យើង​ឡើង ពេល​ណា​យើង​ដួល​(ខ.១០) ដៃ​គូរ​នាំ​មក​នូវ​ការ​កម្សាន្ត​ចិត្ត​(ខ.១១) ហើយ​មិត្ត​ភក្តិ​អាច​ផ្តល់​ឲ្យ​នូវ​ការ​ការពារ ក្នុង​ពេល​ដ៏​ពិបាក(ខ.១២)។

ភាព​ឯកោ ពិត​ជា​នាំ​មក​នូវ​ការ​ពិបាក​ច្រើន​ណាស់ បាន​ជា​ព្រះ​ទ្រង់​បង្កើត​យើង​មក ដើម្បី​ផ្តល់​ឲ្យ​ និង​ទទួល​ផល​ប្រយោជន៍​នៃមិត្ត​ភាព និង​សហគមន៍។​ បើ​អ្នក​មាន​អារម្មណ៍​ឯកោ នោះ​ចូរ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ជួយ​អ្នក ឲ្យ​បង្កើត​ទំនាក់​ទំនង​ដ៏​មាន​ន័យ ជា​មួយ​អ្នក​ដទៃ។ ទន្ទឹម​នឹង​នោះ ចូរ​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត…