ការអធិស្ឋាន និងសរសើរដំកើងព្រះ នៅលើឆ្នេរសមុទ្រ
ក្នុងអំឡុងពេលដែលខ្ញុំ និងស្វាមីខ្ញុំធ្វើដំណើរ ទៅធ្វើខួបអាពាហ៍ពិពាហ៍គំរប់២៥ឆ្នំារបស់យើង យើងក៏បានអានព្រះគម្ពីរនៅលើឆ្នេរសមុទ្រ។ ខណៈពេលដែលអ្នកលក់ធ្វើដំណើរកាត់តាមនោះ ដោយប្រាប់យើងអំពីតម្លៃរបស់ទំនិញពួកគេ យើងក៏បានអរគុណពួកគេ តែមិនបានទិញអ្វីទេ។ មានអ្នកលក់ម្នាក់ ឈ្មោះ ហ្វឺនែនដូ(Fernando) បានបញ្ចេញទឹកមុខញញឹមស្រស់ ពេលដែលយើងបដិសេធមិនព្រមទិញទំនិញគាត់ ហើយក៏បានទទូចយើង ឲ្យទិញវត្ថុអនុស្សាវរីយ៍ខ្លះ សម្រាប់មិត្តភក្តិយើង។ ប៉ុន្តែ យើងនៅតែមិនបានទិញទំនិញរបស់គាត់។ គាត់ក៏បានលើកឥវ៉ាន់គាត់ ដើរទៅមុខទៀត ដោយទឹកមុខនៅតែញញឹមជាប់។ ខ្ញុំក៏បាននិយាយថា “ខ្ញុំអធិស្ឋានសូមព្រះប្រទានពរអ្នក”។
លោកហ្វឺនែនដូក៏បានងាកមករកខ្ញុំ ហើយនិយាយថា ព្រះយេស៊ូវបានកែប្រែជីវិតគាត់។ គាត់ក៏បានលុតជង្គង់នៅចន្លោះកៅអីរបស់យើង ហើយប្រាប់យើងថា គាត់មានអារម្មណ៍ថា ព្រះវត្តមានរបស់ព្រះកំពុងតែគង់នៅទីនេះ។ បន្ទាប់មក គាត់ក៏បានចែកចាយ អំពីរបៀបដែលព្រះទ្រង់បានរំដោះគាត់ ឲ្យរួចពីការញៀនថ្នាំ និងស្រា កាលពីជាង១៤ឆ្នាំមុន។
ទឹកភ្នែកខ្ញុំក៏បានស្រក់ចុះ ខណៈពេលដែលគាត់សូត្រខគម្ពីរទំនុកដំកើង ហើយអធិស្ឋានឲ្យយើង។ យើងក៏បានសរសើរដំកើងព្រះ និងអរសប្បាយក្នុងព្រះវត្តមានព្រះអង្គ ទាំងអស់គ្នា។
បទគម្ពីរទំនុកដំកើង ជំពូក ១៤៨ គឺជាសេចក្តីអធិស្ឋាន ដែលសរសើរដំកើងព្រះ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តមនុស្សទាំងអស់ ឲ្យសរសើរព្រះនាមព្រះអម្ចាស់ ដ្បិតទ្រង់បានចេញបង្គាប់ ហើយរបស់ទាំងនោះបានកើតមក(ខ.៥) ដ្បិតមានតែព្រះនាមទ្រង់១ ដែលខ្ពស់ប្រសើរ សិរីល្អនៃទ្រង់ខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត(ខ.១៣)។
ព្រះទ្រង់បានអញ្ជើញយើង ឲ្យទូលថ្វាយ អំពីតម្រូវការរបស់យើង នៅចំពោះព្រះអង្គ…
ចូរមានកម្លាំង និងចិត្តក្លាហានឡើង
ខេលិប(Caleb) ជាក្មេងដែលមានការភ័យខ្លាចច្រើន។ រៀងរាល់ពេលយប់ ពេលគាត់បានបិទភ្នែក គាត់មានអារម្មណ៍ថា ភាពងងឹតបានហ៊ុមព័ទ្ធជុំជិត។ ភាពស្ងប់ស្ងាត់ក្នុងបន្ទប់គាត់ ត្រូវបានរំខានជាទៀងទាត់ ដោយសម្លេងក្រេតក្រតៗនៃផ្ទះរបស់គាត់ ដែលសង់ពីឈើ នៅប្រទេសខូស្តារីកា។ បន្ទាប់មក សត្វប្រជៀវនៅក្នុងបន្ទប់តូចក្រោមដំបូលផ្ទះ មានសកម្មភាពកាន់តែខ្លាំងឡើង។ ម្តាយរបស់គាត់បានដាក់អំពូលពេលយប់ ក្នុងបន្ទប់គាត់ តែក្មេងតូចម្នាក់នេះ នៅតែខ្លាចភាពងងឹត។ នៅពេលយប់មួយនោះ ឪពុករបស់ខេលិបបានយកខគម្ពីរមួយខ មកបិទនៅជាប់គ្រែគេងគាត់។ ខគម្ពីរនោះចែងថា “ចូរឲ្យមានកំឡាំង និងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង”(យ៉ូស្វេ ១:៩)។ ខេលិបក៏បានចាប់ផ្តើមអានខគម្ពីរនេះរៀងរាល់យប់ ហើយខគម្ពីរអំពីព្រះបន្ទូលសន្យានោះនៅជាប់នឹងគ្រែគាត់ រហូតដល់ពេលដែលគាត់ទៅរៀននៅមហាវិទ្យាល័យ។
បទគម្ពីរ យ៉ូស្វេ ជំពូក១ បានពិពណ៌នា អំពីការផ្ទេរតួនាទីជាអ្នកដឹកនាំ ទៅលោកយ៉ូស្វេ បន្ទាប់ពីលោកម៉ូសេស្លាប់។ ព្រះទ្រង់បានបង្គាប់លោកយ៉ូស្វេជាច្រើនដង ឲ្យ “មានកម្លាំង និងមានចិត្តក្លាហាន” ហើយក៏បានបង្គាប់ពួកអ៊ីស្រាអែលឲ្យយល់ច្បាស់ អំពីសារៈសំខាន់នៃព្រះរាជបញ្ជាមួយនេះ(ខ.៦-៧,៩)។ ជាការពិតណាស់ ពួកគេមានអារម្មណ៍ភ័យខ្លាច ខណៈពេលដែលពួកគេប្រឈមមុខដាក់ពេលអនាគត ដែលមិនច្បាស់លាស់ តែព្រះទ្រង់បានមានបន្ទូលធានាដល់ពួកគេសារជាថ្មីថា “អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ”(ខ.៥)។
វាជារឿងធម្មតាទេ ដែលយើងមានការភ័យខ្លាច ប៉ុន្តែ វាធ្វើឲ្យប៉ះពាល់ដល់ខុសភាពផ្លូវកាយ ចិត្ត…
ធន់នៅ ក្នុងពេលរាំងស្ងួត
កាលពីខែ មេសា ឆ្នាំ២០១៩ តំបន់ជាយក្រុងវិចតូវីល រដ្ឋកាលីហ្វូញ៉ា ត្រូវបានគ្របដណ្តប់ទៅដោយដើមគុម្ពោតរមាល។ កម្លាំងខ្យល់ដ៏ខ្លាំងបានបក់បោកដើមគុម្ពោតទំាងនោះ ឲ្យប៉ើង និងរមាលចេញពីវាលរហោស្ថានម៉ូចាវេ ជាកន្លែងដែលពួកវាដុះ។ ដើមគុម្ពោតទំាងនោះអាចលូតកម្ពស់ជិត២ម៉ែត្រ ពេលដែលវាពេញវ័យ ហើយវាក៏បានផ្តាច់ខ្លួនដ៏ធំរបស់វាចេញពីឫស ដើម្បី “រមាល” តាមខ្យល់ ហើយបាចសាចគ្រាប់របស់វា។
រូបភាពនៃដើមគុម្ពោតរមាលបានលេចឡើង ក្នុងគំនិតខ្ញុំ ពេលដែលខ្ញុំអានការពិពណ៌នារបស់លោកយេរេមា អំពី មនុស្សម្នាក់ ដែលមានចិត្តងាកបែរចេញពីព្រះអម្ចាស់(យេរេមា ១៧:៥)។ គាត់ថា អ្នកដែលទីពឹងដល់មនុស្ស និងរូបសាច់របស់ខ្លួនឯង ប្រៀបបាននឹង “ដើមឈើសោះកក្រោះ នៅសមុទ្រខ្សាច់” ហើយនឹងមិនឃើញសេចក្តីល្អ ដែលបានមកដល់នោះទេ(ខ.៥-៦)។ ផ្ទុយទៅវិញ អ្នកដែលទុកចិត្តព្រះ ជាជាងទុកចិត្តមនុស្ស គឺប្រៀបដូចជាដើមឈើ ដែលមានឫសរឹងមាំទទួលកម្លាំងពីព្រះអង្គ ដែលជួយឲ្យពួកគេ នៅតែមានជីវិតពេញបរិបូរ សូម្បីតែនៅក្នុងពេលរាំងស្ងួតយ៉ាងណាក៏ដោយ។
ដើមគុម្ពោតរមាល និងដើមឈើសុទ្ធតែមានឫស។ ទោះជាយ៉ាងណាក៏ដោយ ដើមគុម្ពោតរមាល មិននៅជាប់នឹងឫសបានយូរឡើយ ធ្វើឲ្យពួកគេផ្តាច់ខ្លួនពីប្រភពនៃជីវិត ហើយក៏បានក្រៀមស្វិត និងស្លាប់។ ម្យ៉ាងទៀត ដើមឈើនៅតែជាប់នឹងឫសរបស់វា ដែលជួយឲ្យវាលូតលាស់ និងមានផលផ្លែ ហើយជួយឲ្យវាឈរមាំមួន នៅពេលព្យុះភ្លៀង។ ពេលណាយើងនៅជាប់នឹងព្រះ ដោយទទួលកម្លាំង និងការលើកទឹកចិត្ត ពីប្រាជ្ញា ដែលឃើញមានក្នុងព្រះគម្ពីរ ហើយជជែកជាមួយព្រះអង្គ…
សំណើចក្នុងទុក្ខព្រួយ
ពេលដែលខ្សែភាពយន្តគំនូរជីវចល រឿងសត្វក្តាន់ប៊ែមប៊ី របស់ផលិតកម្មវល ឌីសនីបានចាប់ផ្តើមចាក់បញ្ចាំងនៅតាមរោងភាពយន្ត ឪពុកម្តាយទំាងឡាយ ក៏បានរំឭកអនុស្សាវរីយ៍កាលនៅក្មេង ជាមួយកូនប្រុសស្រីរបស់ខ្លួន។ ក្នុងចំណោមឪពុកម្តាយទាំងនោះ មានស្រ្តីជាម្តាយដ៏វ័យក្មេងម្នាក់ ដែលស្វាមីរបស់នាង ជាអ្នកចូលចិត្តដើរព្រៃ ដែលមានបន្ទប់ដាក់តាំងក្បាលសត្វក្តាន់ដែលគេបរបាញ់បាន។ ខណៈពេលដែលនាងអង្គុយទស្សនារឿងនោះ ជាមួយកូនតូចរបស់នាង នាងក៏បានពិសោធន៍នឹងពេលដ៏តាននឹង ជាមួយកូនៗរបស់នាង ពេលដែលឃើញមេរបស់សត្វក្តាន់ប៊ែមប៊ី ត្រូវព្រានព្រៃបាញ់សម្លាប់។ ពេលនោះកូនប្រុសដ៏តូចរបស់នាងបានស្រែកឮៗពេញរោងភាពយន្តថា “បាញ់បានល្អណាស់” ។ រហូតមកដល់ថ្ងៃនេះ ពេលណាមានការជួបជុំគ្នាជាលក្ខណៈគ្រួសារ នាងបាននិយាយរំឭក អំពីភាពអៀនខ្មាស់របស់នាង ដោយសារកូននាងស្រែកយ៉ាងដូចនេះ នៅក្នុងរោងកុន។
ពេលខ្លះ យើងអស់សំណើច ដោយសារពាក្យសម្តីគួរឲ្យខ្មាស់អៀន ដែលកូនៗរបស់យើងនិយាយ។ ប៉ុន្តែ តើយើងត្រូវនិយាយថាដូចម្តេច ពេលដែលប្រជាជន មានចែងក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក ១៣៦ បានធ្វើនូវរឿងដែលស្រដៀងក្មេងទាំងនោះដែរ? ប្រជាជនអ៊ីស្រាអែល ជារាស្រ្តដែលព្រះទ្រង់បានរើស និងសង្រ្គោះ បានត្រេកអរចំពោះសេចក្តីស្រឡាញ់ ដ៏ស្ថិតស្ថេរចំពោះស្នារព្រះហស្តទំាំងអស់ ក៏ដូចជាសម្រាប់ពួកគេ។ បទគម្ពីរទំនុកដំកើងនេះបានសរសើរព្រះ សម្រាប់ការសម្លាប់កូនច្បងរបស់សាសន៍អេស៊ីព្ទ(ខ.១០ និងមើលនិក្ខមនំ ១២:២៩-៣០ ផងដែរ)។
តើការត្រេកអរ ចំពោះការស្លាប់របស់កូន បងប្រុស ឬឪពុករបស់អ្នកដទៃ ជារឿងត្រឹមត្រូវដែរឬទេ?
ដើម្បីឆ្លើយសំណួរនេះ យើងចាំបាច់ត្រូវអានរឿងក្នុងព្រះគម្ពីរ ឲ្យចប់ចុងចប់ដើម។ លោកិយពិបាកយល់អំពីរឿងនេះ ប៉ុន្តែ…
ការឈោងចាប់ នៅកន្លែងបោកគក់ខោអាវ
ពេលដែលលោកគ្រូគង្វាល ឆាត ក្រាហាំ(Chad Graham) បើកបរ កាត់តាមតំបន់ចំណូលទាប នៅក្បែរព្រះវិហារគាត់ ក្នុងរដ្ឋខូឡូរ៉ាដូ គាត់ក៏បានចាប់ផ្តើមអធិស្ឋាន ឲ្យប្រជាជននៅទីនោះ ដែលជា “អ្នកជិតខាង”របស់គាត់។ ពេលគាត់ឃើញហាងបោកគក់តូចមួយ គាត់ក៏បានឈប់ឡាន ដើម្បីចូលមើលខាងក្នុងហាងនោះ ហើយក៏ឃើញមានភ្ញៀវពេញ ។ មានពួកគេម្នាក់បានសុំលុយលោកក្រាហាំមួយកាក់ សម្រាប់ដាក់ចូលក្នុងម៉ាស៊ីនបោកខោអាវ ដើម្បីបោកខោអាវរបស់ខ្លួន។ ការស្នើសុំដ៏តូចនេះ ក៏បាននាំឲ្យមាន “កម្មវិធីបោកគក់ខោអាវ” ប្រចាំសប្តាហ៍ ដែលបានទទួលការឧបត្ថមពីព្រះវិហារបស់លោកក្រាហាំ។ សមាជិកពួកជំនុំរបស់គាត់បានបរិច្ចាកប្រាក់កាក់ និងសាប៊ូ ដល់ហាងបោកគក់នោះ ហើយក៏បានអធិស្ឋានឲ្យអ្នកដែលមកបោកគក់ខោអាវ ព្រមទាំងឧត្ថម្ភដល់ម្ចាស់ហាងបោកគក់នោះផងដែរ។
ការឈោងចាប់តំបន់ដែលពួកគេរស់នៅ ដែលរាប់បញ្ចូលទាំងកន្លែងបោកគក់ខោអាវ គឺបានឆ្លុះបញ្ចំាង អំពីមហាព្រះរាជបញ្ជា ដែលព្រះយេស៊ូវបានដាក់ឲ្យពួកសាវ័ករបស់ព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ”(ម៉ាថាយ ២៨:១៨-១៩)។
ព្រះវត្តមានដ៏មានអំណាច នៃព្រះវិញ្ញាណបរិសុទ្ធ បានជួយឲ្យគ្រីស្ទបរិស័ទអាចធ្វើការឈោងចាប់ មនុស្សបាត់បង់ “នៅគ្រប់ទិសទី” ដោយរាប់បញ្ចូលទាំងកន្លែងបោកគក់ខោអាវផងដែរ។ ជាការពិតណាស់ យើងមិនទៅតែម្នាក់ឯងទេ។ ដ្បិតព្រះយេស៊ូវបានសន្យាថា “ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ខ.២០)។
លោកគ្រូគង្វាលក្រាហាំបានពិសោធន៍នឹងសេចក្តីពិតនេះ បន្ទាប់ពីគាត់បានអធិស្ឋាន នៅកន្លែងបោកគក់នោះ ឲ្យភ្ញៀវម្នាក់ឈ្មោះ…
តើពិភពលោកមានរឿងអ្វី?
មានរឿងដ៏ល្បីល្បាញមួយដំណាលថា កាសែតឡុនដុនថែម បានចោទជាសំណួរមួយ ដល់ប្រិយមិត្តអ្នកអានរបស់ខ្លួន នៅដើមសតវត្សរ៍ទី២០ ថា តើពិភពលោកកំពុងមានរឿងអ្វី? នេះជាសំណួរដែលគួរឲ្យចាប់អារម្មណ៍ណាស់ តើមែនទេ? គេអាចឆ្លើយតប ចំពោះសំណួរនេះភ្លាមៗថា “តើអ្នកមានពេលប៉ុន្មានម៉ោង សម្រាប់ឲ្យខ្ញុំឆ្លើយប្រាប់អ្នក អំពីរឿងទាំងនោះ?” នេះជាសំណួរដ៏ត្រឹមត្រូវ ព្រោះពិភពលោកយើងមានបញ្ហាច្រើនណាស់។ រឿងនេះក៏បានដំណាលទៀតថា ការសែតនេះបានទទួលនូវការឆ្លើយតបជាច្រើន តែមានចម្លើយដ៏ខ្លី និងឆ្លាតវ័យមួយ ដែលគួរឲ្យចាប់អារម្មណ៍ជាងគេ។ លោក ជី ខេ ឆេស្ទ័រតុន(G. K. Chesterton) ដែលជាអ្នកនិពន្ធ អ្នកតែងកំណាព្យ និងទស្សនវិទូអង់គ្លេស បានឆ្លើយសំណួរនេះ ដោយសរសេរពាក្យមួយឃ្លាយ៉ាងខ្លីថា “បាទ លោក ខ្ញុំនេះហើយជាបញ្ហារបស់ពិភពលោក”។
ទោះរឿងនេះ ជារឿងពិត ឬអត់ គេអាចជជែកគ្នាបាន។ ប៉ុន្តែ តើការឆ្លើយតបរបស់គាត់ មានន័យដូចម្តេច? អ្វីដែលគាត់បានឆ្លើយនោះ គឺជាការពិត។ កាលពីជាង២ពាន់ឆ្នាំមុន សាវ័កប៉ុល បានធ្វើការសារភាព អំពីចំណុចខ្វះខាតរបស់គាត់ កាលពីអតីតកាលថា “ដែលពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន”(ខ.១៣)។ បន្ទាប់មក គាត់ក៏បានលើកឡើងថា ព្រះយេស៊ូវបានយាងមកក្នុងលោកិយ ដើម្បីសង្រ្គោះមនុស្សមានបាប ហើយគាត់ក៏បានធ្វើការប្រកាសថា គាត់ជាមនុស្សមានបាបខ្លាំងជាងគេ(ខ.១៥)។ សាវ័កប៉ុលដឹងច្បាស់ថា ពិភពលោកកំពុងតែមានបញ្ហាអ្វី។…
ស្នាមសម្លាកពណ៌មាស
នៅប្រទេសហូឡង់ មានអ្នកច្នៃម៉ូតសំលៀកបំពាក់មួយក្រុម បានផ្តល់ឲ្យនូវវគ្គសិក្ខាសាលា អំពី “ការដេរភ្ជាប់ពណ៌មាស”។ វគ្គសិក្សានេះទទួលការបណ្តាលចិត្ត ពីវិធីសាស្រ្តឃីនសូហ្គី របស់ជប៉ុន ដែលក្នុងនោះ គេបានយកមាសមកបិទភ្ជាប់ពែងប៉សឺឡែន ដែលបានបែក ដូចនេះ អ្នកចូលរួមក៏បានរៀនដេរភ្ជាប់ក្រណាត់ដែលរហែក តាមរបៀបដែលធ្វើឲ្យបំណះខោអាវនោះលេចច្បាស់ ជាជាងព្យាយាមលាក់បាំងវា។ អ្នកដែលបានទទួលការអញ្ជើញឲ្យចូលរួមសិក្ខាសាលានេះ បាននាំយកនូវ “ខោអាវរហែក ដែលខ្លួនស្រឡាញ់ ហើយដេរភ្ជាប់ដោយអំបោះពណ៌មាស”។ ខណៈពេលដែលពួកគេបានជួសជុលខោអាវរបស់ខ្លួន ស្មាមជួសជុលនោះ ក៏បានក្លាយជាគ្រឿងលម្អ ដែលជា “បំណះពណ៌មាស”។
ដូចនេះខោអាវទាំងនោះមានការផ្លាស់ប្តូរ ឲ្យមានសម្រស់ស្អាត ដោយស្នាមបំណះរបស់ពួកវាបានលេចឡើងច្បាស់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរ ២កូរិនថូស ១១:៣០ ដែលបានចែងថា បើសិនជាគួរនឹងអួតខ្លួន នោះខ្ញុំនឹងអួតពីសេចក្តីកំសោយរបស់ខ្ញុំវិញ។ ទោះគាត់បានទទួលការបើកសម្តែងដ៏អស្ចារ្យជាច្រើនពីព្រះ ក៏គាត់មិនបានអួតអំពីការនោះឡើយ(២កូរិនថូស ១២:៦)។ គាត់ថា បន្លានៅក្នុងសាច់របស់គាត់(ខ.៧) បានរារាំងគាត់ មិនឲ្យមានអំណួត និងទុកចិត្តលើសមត្ថភាពខ្លួនឯងពេក។ គ្មាននរណាដឹងថា គាត់បាននិយាយអំពីបន្លាក្នុងសាច់គាត់ សំដៅទៅលើអ្វីទេ។ គាត់ប្រហែលជានិយាយអំពីទុក្ខលំបាក ជម្ងឺ ការបៀតបៀនពីខ្មំាងសត្រូវ ឬអ្វីផ្សេងទៀត។ ទោះបន្លានោះជាអ្វីក៏ដោយ គាត់បានទូលអង្វរដល់ព្រះ សូមព្រះអង្គដកវាចេញ ប៉ុន្តែ ព្រះអង្គមានបន្ទូលថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ”(ខ.៩)។
ស្នាមរហែក និងដាច់…
ខ្លាំងជាងសេចក្តីសម្អប់
ក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីអ្នកស្រីសារុនដា(Sharonda) ដែលជាម្តាយរបស់លោកគ្រីស(Chris) បានបាត់បង់ជីវិត លោកគ្រីសក៏បានទន្ទេញពាក្យដ៏មានអំណាច ប្រកបដោយព្រះគុណថា “សេចក្តីស្រឡាញ់មានអំណាចខ្លាំងជាងសេចក្តីសម្អប់”។ ម្តាយរបស់គាត់ និងមនុស្ស៨នាក់ទៀត ត្រូវបានគេសម្លាប់រង្គាល នៅក្នុងម៉ោងសិក្សាព្រះគម្ពីរ នៅពេលយប់មួយ ក្នុងក្រុងឆាលតុន រដ្ឋឃែរ៉ូឡាយណា ខាងត្បូង។ ស្ថិតក្នុងពេលដ៏ឈឺចាប់នេះ តើមានអ្វីដែលជួយឲ្យគាត់អាចបន្លឺពាក្យទាំងនេះ ចេញពីបបូរមាត់ និងចិត្តរបស់គាត់? តាមពិត លោកគ្រីសជាអ្នកជឿព្រះយេស៊ូវ ហើយម្តាយរបស់គាត់ “ស្រឡាញ់មនុស្សគ្រប់គ្នា អស់ពីចិត្ត”។
បទគម្ពីរលូកា ២៣:២៦-៤៩ បានពិពណ៌នា អំពីព្រឹត្តិការណ៍នៃការប្រហារជីវិតជនឧក្រិដ្ឋពីរនាក់ ជាមួយព្រះយេស៊ូវ ដែលព្រះអង្គគ្មានទោសសោះ(ខ.៣២)។ គេបានឆ្កាងអ្នកទាំងបី(ខ.៣៣)។ ក្នុងពេលដែលមានការថប់ដង្ហើម និងការឈឺចាប់ជាពន់ពេកនោះ ព្រះយេស៊ូវក៏បានបន្លឺព្រះសូរសៀងថា “ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(ខ.៣៤)។ ការផ្សំគំនិតពេញដោយសេចក្តីសម្អប់ របស់ពួកអ្នកដឹកនាំសាសនា បាននាំឲ្យមានការឆ្កាងព្រះមួយអង្គ ដែលជាអង្គបុគ្គល ដែលមានក្តីស្រឡាញ់ច្រើនជាងគេ។ ទោះទ្រង់មានការឈឺចុកចាប់យ៉ាងណាក៏ដោយ សេចក្តីស្រឡាញ់របស់ព្រះអង្គមានជ័យជម្នះជានិច្ច។
តើអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក បានក្លាយជាគោលដៅ នៃការស្អប់ បំណងអាក្រក់ ភាពល្វីងជូរចត់ និងការរើសអើងរបស់អ្នកដទៃ ដោយរបៀបណា? សូមឲ្យការឈឺចាប់ បណ្តាលចិត្តអ្នកឲ្យអធិស្ឋាន និងសូមឲ្យគំរូរបស់ព្រះយេស៊ូវ និងមនុស្សដូចលោកគ្រីស បានលើកទឹកចិត្តអ្នក ដោយអំណាចនៃព្រះវិញ្ញាណ ដែលបានជ្រើសរើសសេចក្តីស្រឡាញ់ ជាជាងរើសយកសេចក្តីសម្អប់។—Arthur…
ពេលស្ងាត់ស្ងៀម ដើម្បីស្តាប់ព្រះសូរសៀងព្រះ
សូមយើងនឹកស្រមៃ អំពីការរស់នៅ ដោយគ្មាន ទូរស័ព្ទស្មាតហ្វូន វ៉ាយហ្វាយ ជីភីអេស ឧបករណ៍ដែលភ្ជាប់ដោយប្ល៊ូធូត ឬទូរទស្សន៍ជាដើម។ ក្រុងគ្រីន ប៊ែង ជាក្រុងតូចមួយ នៅរដ្ឋវើជីនាខាងលិច ។ នៅទីនោះ គេរស់នៅ យ៉ាងដូចនេះឯង បានជាគេដាក់រហ័សនាមឲ្យក្រុងនេះថា “ក្រុងស្ងាត់ស្ងៀមបំផុត នៅអាមេរិក”។ ក្រុងនេះក៏ជាទីតំាងនៃមន្ទីរសង្កេតមើលផ្កាយ គ្រីន ប៊ែង ដែលបំពាក់ដោយកែវយឹតវិទ្យុសាស្រ្ត ធំជាងគេនៅលើពិភពលោក ដែលអាចបង្វែរទិសដៅបាន។ កែវយឹត ឬតេឡេស្កូបនេះ ត្រូវការ “ភាពស្ងប់ស្ងាត់” ដើម្បី “ស្តាប់” រលកវិទ្យុដែលកើតមានក្នុងធម្មជាតិ ដែលបញ្ចេញដោយចលនានៃផ្កាយ និងកាឡាក់ស៊ី ក្នុងទីអាវកាសដ៏សែនឆ្ងាយ។ មុខរបស់វាមានក្រឡាផ្ទៃធំជាងទីលានប្រកួតបាល់ទាត់ ហើយវាឈរនៅលើចំណុចកណ្តាល នៃតំបន់ស្ងប់ស្ងាត់ នៃវិទ្យុសាស្រ្តជាតិ នៅលើផ្ទៃដីជាង២ម៉ឺនគឺឡូម៉ែត្រការេ ដែលគេបានកំណត់យក ដើម្បីការពារការរំខាន់ពីឧបករណ៍អេឡិចត្រូនិច មកលើកែវយឺតនោះ ដែលមានកំរិតនៃការទទួលរលកវិទ្យុខ្លាំងក្រៃលែង។
ដូចនេះភាពស្ងប់ស្ងាត់នេះ ត្រូវបានគេបង្កើតឡើង ដោយចេតនា ដើម្បីឲ្យអ្នកវិទ្យាសាស្រ្តអាច ស្តាប់ “តន្រ្តីនៃអាវកាស”។ រឿងនេះក៏បានរំឭកខ្ញុំផងដែរថា យើងក៏ត្រូវការភាពស្ងប់ស្ងាត់ផ្ទាល់ខ្លួន ល្មមនឹងស្តាប់ព្រះមួយអង្គ ដែលបានបង្កើតចក្រវាល។ នៅគ្រាសញ្ញាចាស់ ព្រះទ្រង់បានមានបន្ទូលតាមរយៈហោរាអេសាយ មកកាន់រាស្រ្តដែលវង្វេងថា “ចូរឱនត្រចៀក ហើយមកឯអញ ចូរស្តាប់ចុះ…
ចិត្តដែលចូលចិត្តច្រៀងសរសើរព្រះ
មានពេលមួយ ខ្ញុំបានឮសម្លេងច្រៀងសរសើរដំកើងព្រះ ពីជាន់លើមក នៅម៉ោង៦:៣៣ ព្រឹក ថ្ងៃសៅរ៍។ ខ្ញុំគិតថា ក្នុងផ្ទះខ្ញុំ មិនទាន់មាននរណាម្នាក់ក្រោកពីដំណេកទេ ប៉ុន្តែ ពេលដែលខ្ញុំបានឮសម្លេងច្រៀងរដិបរដុបរបស់កូនស្រីខ្ញុំ ខ្ញុំក៏បានដឹងថា ខ្ញុំគិតខុសហើយ។ នាងបានបន្លឺសម្លេងច្រៀង ទាំងមិនទាន់ស្វាងនៅឡើយ។
កូនស្រីពៅខ្ញុំ គឺជាអ្នកចម្រៀង។ តាមពិត នាងមិនអាចឈប់ច្រៀងបានឡើយ។ នាងច្រៀង ពេលណានាងក្រោកពីដំណេក។ ពេលនាងទៅសាលា។ ពេលនាងចូលគេង។ នាងបានចាប់កំណើតមក ដោយមានបទចម្រៀង ក្នុងចិត្តនាង ហើយភាគច្រើន បទចម្រៀងរបស់នាងផ្តោតទៅលើព្រះយេស៊ូវ។ នាងសរសើរព្រះ ដោយមិនរើសពេលវេលា និងទីកន្លែង។
ខ្ញុំចូលចិត្តសម្លេងរបស់កូនស្រីខ្ញុំ ដែលមានភាពសាមញ្ញ ភាពប្តូរផ្តាច់ និងភាពស្មោះអស់ពីចិត្ត។ ពេលដែលខ្ញុំបានឃើញនាង បន្លឺសម្លេងច្រៀងចេញពីក្នុងចិត្ត ដោយក្តីអំណរដូចនេះ ខ្ញុំក៏បាននឹកចាំ អំពីការអញ្ជើញឲ្យសរសើរដំកើងព្រះ ដែលមានចែងពេញព្រះគម្ពីរប៊ីប។ គឺដូចដែលបទគម្ពីរ ទំនុកដំកើង ជំពូក៩៥ បានចែងថា “មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងឡើងសំឡេងដោយអំណរ ដល់ថ្មដានៃសេចក្តីសង្គ្រោះរបស់យើង”(ខ.១)។ ពេលដែលយើងអានខគម្ពីរបន្ទាប់ទៀត យើងក៏បានដឹងថា ការសរសើរដំកើងនេះ បានហូរចេញមក ពេលយើងដឹងថា ព្រះអង្គជានរណា(“ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ” ខ.៣) និងដឹងថា យើងជានរណា(“ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ
យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់…