មិនពឹងអាងសមត្ថភាពខ្លួនឯង
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានរៀបចំការអធិប្បាយព្រះបន្ទូល មុនពេលថ្ងៃអាទិត្យចូលមកដល់ តែនៅពេលព្រឹកថ្ងៃអាទិត្យខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងហាក់ដូចជាសត្វដង្កូវដ៏តូចទៀប។ ក្នុងអំឡុងពេលសប្តាហ៍មុននោះ ខ្ញុំមិនបានធ្វើជាស្វាមី ឪពុក ឬមិត្តភក្តិដែលល្អបំផុតទេ។ ខ្ញុំគិតថា មុនពេលព្រះទ្រង់អាចប្រើខ្ញុំម្តងទៀត ខ្ញុំត្រូវតែរស់នៅឲ្យបានត្រឹមត្រូវ។ ដូចនេះ ខ្ញុំក៏បានប្តេជ្ញាចិត្តថា ខ្ញុំនឹងអធិប្បាយព្រះបន្ទូលឲ្យបានល្អ ហើយព្យាយាមរស់នៅ ក្នុងសប្តាហ៍ក្រោយ ឲ្យបានល្អជាងមុន។
តែនេះមិនមែនជាដំណោះស្រាយដ៏ល្អឡើយ។ បទគម្ពីរកាឡាទីជំពូក៣ បានចែងថា ព្រះជាម្ចាស់បានប្រទានយើង នូវព្រះវិញ្ញាណបរិសុទ្ធ ហើយធ្វើការ ដោយអំណាចចេស្តា តាមរយៈយើង។ ជំនួយនេះ ជាអំណោយដែលព្រះអង្គប្រទានយើង គឺមិនមែនដោយសារយើងបានធ្វើអ្វីមួយ ដើម្បីឲ្យសក្តិសមនឹងទទួលជំនួយនេះឡើយ។
គឺដូចដែលលោកអ័ប្រាហាំបានធ្វើជាគំរូស្រាប់។ នៅសម័យនោះ គាត់បរាជ័យនៅក្នុងតួនាទីជាស្វាមី។ ឧទាហរណ៍ គាត់បានធ្វើឲ្យជីវិតរបស់នាងសារ៉ាស្ថិតក្នុងគ្រោះថ្នាក់ពីរដង ពេលដែលគាត់និយាយកុហក ដើម្បីជួយខ្លួនឯង(លោកុប្បត្តិ ១២:១០-២០ ២០:១-១៨)។ ប៉ុន្តែ ដោយសារសេចក្តីជំនឿ នោះព្រះទ្រង់បានរាប់គាត់ជាសុចរិត(លោកុប្បត្តិ ៣:៦)។ លោកអ័ប្រាហាំបានថ្វាយជីវិតគាត់ ក្នុងព្រះហស្តព្រះ ទោះគាត់ធ្លាប់ធ្វើខុសយ៉ាងណាក៏ដោយ ហើយព្រះទ្រង់ក៏បានប្រើគាត់ ដើម្បីនាំសេចក្តីសង្រ្គោះ ដល់ពិភពលោក តាមរយៈកូនចៅជំនាន់ក្រោយរបស់គាត់។
ព្រះយេស៊ូវបានត្រាស់ហៅយើងឲ្យដើរតាមព្រះអង្គ ដោយការស្តាប់បង្គាប់ ហើយបានប្រទានយើងនូវលទ្ធភាព ដើម្បីស្តាប់បង្គាប់ព្រះអង្គ។ ចិត្តដែលរឹងរូស មិនព្រមកែប្រែ តែងតែរារាំងមិនឲ្យសម្រេចបំណងព្រះទ័យ ដែលព្រះអង្គមានសម្រាប់យើង ប៉ុន្តែ…
ព្រះទ្រង់ជ្រាប
បន្ទាប់ពីក្រុមគ្រួសាររបស់អ្នកស្រីម៉ាប៊ែល(Mabel) ទើបតែផ្លាស់មករស់នៅកន្លែងថ្មី រ៉ាយអិន(Ryan) ដែលជាកូនប្រុសរបស់គាត់ អាយុ៧ឆ្នំា មានការទើសទាល់យ៉ាងខ្លាំង ខណៈពេលដែលគាត់រៀបចំខ្លួន ដើម្បីចូលរួម នៅក្នុងកម្មវិធីបោះជំរុំរដូវក្តៅ នៅសាលារៀនថ្មីរបស់គាត់។ អ្នកស្រីម៉ាបែលក៏បានលើកទឹកចិត្តគាត់ ដោយនិយាយបញ្ជាក់ថា គាត់យល់ អំពីការលំបាក ដែលបណ្តាលមកពីក្នុងការផ្លាស់ប្តូរទីលំនៅនេះ។ ប៉ុន្តែ នៅពេលព្រឹកមួយនោះ រ៉ាយអិនហាក់ដូចជាមានភាពម៉ូមៅជ្រុល ខុសពីធម្មតា ដែលនេះមិនមែនជាចរិយាសម្បត្តិរបស់គាត់ទេ។
អ្នកស្រីម៉ាប៊ែល ក៏បានសួរគាត់ ដោយចិត្តអាណឹតថា “តើកូនមានរឿងអី?”
រ៉ាយអិនក៏បានសម្លឹងមើល តាមម៉ាត់បង្អួច ហើយនិយាយទំាងញាក់ស្មាថា “កូនមិនដឹងដែរ ម៉ាក់។ កូនមានអារម្មណ៍លាយឡំច្រើនណាស់”។
អ្នកស្រីម៉ាប៊ែល មានការឈឺចាប់ក្នុងចិត្ត ពេលដែលគាត់កម្សាន្តចិត្តកូនប្រុសរបស់គាត់។ គាត់បានព្យាយាមរិះរកវិធីជួយកូនប្រុសគាត់។ គាត់ប្រាប់រ៉ាយអិនថា ការផ្លាស់ប្តូរទីលំនៅនេះ ក៏នាំឲ្យគាត់មានការពិបាកផងដែរ។ គាត់ក៏បានលើកទឹកចិត្តរ៉ាយអិនថា ព្រះជាម្ចាស់នឹងនៅតែគង់នៅក្បែរជានិច្ច ហើយព្រះអង្គជ្រាបអំពីរឿងគ្រប់យ៉ាង សូម្បីតែនៅពេលដែលពួកគេមិនអាចយល់ ឬមិនអាចរៀបរាប់អំពីភាពនឿយណាយរបស់ពួកគេក៏ដោយ។ គាត់ក៏បានបបួលកូនប្រុសគាត់ ឲ្យទៅលេងមិត្តភក្តិ មុនពេលសាលារៀនចាប់ផ្តើមឆ្នាំសិក្សាថ្មី។ ពួកគេក៏បានរៀបគម្រោង ហើយអរព្រះគុណព្រះជាម្ចាស់ ដែលបានជ្រាបថា កូនរបស់ទ្រង់មានការពិបាកក្នុងអារម្មណ៍។
អ្នកនិពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក១៤៧ ធ្លាប់មានអារម្មណ៍ដែលពិបាកខ្លាំង ក្នុងការធ្វើដំណើរនៃសេចក្តីជំនឿរបស់គាត់ ហើយក៏បានទទួលស្គាល់អត្ថប្រយោជន៍នៃការសរសើរដំកើង ព្រះជាម្ចាស់ដែលជ្រាបគ្រប់ការទំាងអស់ និងជាអ្នកទ្រទ្រង់អ្វីៗគ្រប់យ៉ាង ហើយជាអ្នកព្យាបាលរបួសផ្លូវកាយ និងផ្លូវអារម្មណ៍(ខ.១-៦)។ គាត់ក៏បានសរសើរដំកើងព្រះ…
ឱកាសថ្លែងប្រាប់ អំពីព្រះអង្គ
មានពេលមួយ អ្នកស្រីប្រ៊ីតានី(Brittany) បានស្រែកប្រាប់មិត្តរួមការងាររបស់គាត់ នៅភោជនីដ្ឋានមួយថា “គាត់ហ្នឹងហើយ! គាត់ហ្នឹងហើយ!” ពេលនោះ នាងកំពុងតែនិយាយសំដៅទៅលើលោកមែលវីន(Melvin) ដែលគាត់ធ្លាប់បានជួប កាលគាត់កំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាក។ កាលនោះ លោកមែលវីនកំពុងតែកាត់ស្មៅ នៅក្នុងទីធ្លាព្រះវិហារគាត់ ហើយព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលចិត្តគាត់ ឲ្យចាប់ផ្តើមការសន្ទនាជាមួយស្រ្តីម្នាក់ ដែលជាស្រ្តីរកស៊ីផ្លូវភេទ។ ពេលគាត់អញ្ជើញនាង ឲ្យទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅព្រះវិហាររបស់គាត់ នាងក៏បានឆ្លើយតបថា “តើអ្នកដឹងថា ខ្ញុំមានមុខរបរអី្វទេ? ពួកគេមិនចង់ឲ្យខ្ញុំចូលរួមជាមួយពួកគេទេ”។ ខណៈពេលដែលលោកមែលវីននិយាយប្រាប់នាង អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ហើយបានធានាដល់នាងថា ព្រះអង្គមានអំណាចកែប្រែជីវិតនាង ទឹកភ្នែករបស់នាងក៏បានស្រក់ចុះមក។ សព្វថ្ងៃនេះ គឺប៉ុន្មានសប្តាហ៍ក្រោយមក ព្រីតានីកំពុងតែធ្វើការនៅកន្លែងល្អជាងមុន ជាភស្តុតាងបញ្ជាក់ថា ព្រះយេស៊ូវពិតជាមានអំណាចកែប្រែជីវិតមនុស្សគ្រប់គ្នា។
កាលសាវ័កប៉ុលលើកទឹកចិត្តអ្នកជឿទាំងឡាយ ឲ្យមានចិត្តប្តូរផ្តាច់នៅក្នុងការអធិស្ឋាន គាត់ក៏បានធ្វើការស្នើរសុំ ដែលមានពីរផ្នែកថា “(សូម)អធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំផ្សាយព្រះបន្ទូល ជាសេចក្តីអាថ៌កំបាំងនៃព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណង ដោយព្រោះព្រះបន្ទូលនោះឯង។ ប្រយោជន៍ឲ្យខ្ញុំបានសំដែងព្រះបន្ទូលតាមដែលគួរគប្បី”(កូល៉ុស ៤:៣-៤)។
តើអ្នកធ្លាប់អធិស្ឋានសូមព្រះទ្រង់ប្រទានឱកាស ឲ្យអ្នកនិយាយប្រាប់គេ ពីព្រះយេស៊ូវ ដោយចិត្តក្លាហាន និងភាពច្បាស់លាស់ឬទេ? នេះជាសេចក្តីអធិស្ឋានដ៏ល្អ។ ការអធិស្ឋានដូចនេះ បាននាំឲ្យអ្នកដើរតាមព្រះអង្គ និងលោកមែលវិន មានឱកាសនិយាយអំពីព្រះអង្គ ទៅកាន់មនុស្ស នៅកន្លែងដែលពួកគេមិនបាននឹកស្មានដល់។ ការនិយាយប្រាប់គេ អំពីព្រះយេស៊ូវអាចធ្វើឲ្យយើងមានអារម្មណ៍ថា ពិបាក តែអាចនាំឲ្យគេមានជីវិតផ្លាស់ប្រែ…
ការភ័យខ្លាច ដែលមិនសមហេតុផល
នៅពេលដែលឪពុកម្តាយខ្ញុំលាចាកលោក បានបីខែ ខ្ញុំមានអារម្មណ៍ខ្លាចពួកគាត់ភ្លេចខ្ញុំ។ នេះជាអារម្មណ៍ភ័យខ្លាច ដែលមិនសមហេតុផលសោះ។ ជាការពិតណាស់ ពួកគេមិនរស់នៅលើផែនដីទៀតទេ ប៉ុន្តែ ពួកគេបានបន្សល់ទុកភាពមិនច្បាស់លាស់ដ៏ធំមួយ សម្រាប់ខ្ញុំ។ កាលនោះ ខ្ញុំនៅក្មេង មិនទាន់រៀបការ ហើយឆ្ងល់ថា តើខ្ញុំនឹងរស់នៅ ដោយគ្មានពួកគាត់ ដោយរបៀបណា?
ខ្ញុំមានអារម្មណ៍ឯកោណាស់ ដូចនេះ ខ្ញុំក៏បានស្វែងរកព្រះជាម្ចាស់។
នៅពេលព្រឹកមួយនោះ ខ្ញុំក៏បានទូលថ្វាយព្រះអង្គ អំពីការភ័យខ្លាចដែលមិនសមហេតុផលរបស់ខ្ញុំ និងទុក្ខព្រួយដែលបណ្តាលមកពីការភ័យខ្លាចនេះ(ទោះព្រះអង្គបានជ្រាបហើយក៏ដោយ)។ ខគម្ពីរដែលខ្ញុំបានអានចំ នៅក្នុងការចំណាយពេលស្ងៀមស្ងាត់ជាមួយព្រះអង្គ នៅថ្ងៃនោះ គឺបទគម្ពីរ អេសាយ ជំពូក ៤៩ ដែលបានចែងថា “ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ”(ខ.១៥)។ ព្រះជាម្ចាស់បានធានា ចំពោះរាស្រ្តព្រះអង្គជាថ្មីម្តងទៀត តាមរយៈហោរាអេសាយថា ព្រះអង្គមិនបានភ្លេចពួកគេឡើយ ហើយក្រោយមក ព្រះអង្គក៏បានសន្យាថា នឹងផ្សៈផ្សាឲ្យពួកគេជានឹងព្រះអង្គវិញ តាមរយៈព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាព្រះអង្គ។ ប៉ុន្តែ ព្រះបន្ទូលនេះក៏បានប៉ះពាល់ចិត្តខ្ញុំផងដែរ។ ឪពុកម្តាយកម្រនឹងភ្លេចកូនរបស់ខ្លួន តែពួកគេនៅតែអាចភ្លេច។ ប៉ុន្តែ ចុះចំណែកព្រះអម្ចាស់វិញ? ព្រះអង្គមិនដែលភ្លេចយើងឡើយ។ ព្រះអង្គមានបន្ទូលថា ព្រះអង្គបានឆ្លាក់ឈ្មោះយើងម្នាក់ៗ ជាប់នៅលើព្រះហស្តព្រះអង្គ។
ខ្ញុំអាចមានការភ័យខ្លាច ពេលដែលខ្ញុំដឹងថា ឪពុកម្តាយអាចភ្លេចកូន។ តែសន្តិភាព…
ព្រះអង្គតែងតែស្តាប់ឮជានិច្ច
នៅក្នុងសំណង់ដោមដ៏ខ្ពស់ត្រដែត នៃព្រះវិហារធំសន្តប៉ុល ភ្ញៀវទេសចរណ៍អាចឡើងតាមជណ្តើរ២៥៩កាំ ឆ្ពោះទៅរកវិចិត្រសាលខ្សិប។ នៅទីនោះ អ្នកអាចនិយាយខ្សិប ហើយមនុស្សម្នាក់ទៀតអាចស្តាប់ឮអ្នកនិយាយ ទោះគាត់ឈរនៅកន្លែងណាក៏ដោយ នៅលើផ្លូវដើរមានរាងមូលដូចវង្វង់ ក្នុងសំណង់ដោមនោះ ហើយទោះគាត់ស្ថិតនៅចម្ងាយ៣០ម៉ែត្រពីអ្នក ក្នុងលំហរដ៏ធំនៃព្រះវិហារនេះ ក៏នៅតែអាចឮសម្លេងខ្សិបរបស់អ្នក។ ពួកវិស្វករក៏បានពន្យល់ថា បាតុភូតនេះបានកើតឡើង ដោយសារសំណង់ដោមនោះមានរាងមូលដូចស្វែរ និងដោយសាររលកសម្លេងខ្សិប ដែលមានកំលាំងទាប។
ពេលខ្លះ យើងអធិស្ឋានដោយសម្លេងខ្សិបៗ ទៅរកព្រះជាម្ចាស់ ដោយការឈឺចាប់ ហើយយើងចង់ដឹងច្បាស់ថា ព្រះអង្គពិតជាបានស្តាប់ឮយើងមែនឬអត់។ បទគម្ពីរទំនុកដំកើង មានពេញទៅដោយទីបន្ទាល់ ដែលបញ្ជាក់ថា ព្រះអង្គពិតជាបានស្តាប់ឮសម្លេងយើង យំ អធិស្ឋាន និងខ្សិបទៅរកព្រះអង្គ។ គឺដូចដែលស្តេចដាវីឌបានសរសេរថា “ក្នុងគ្រាដែលទូលបង្គំមានសេចក្តីវេទនា នោះបានអំពាវនាវដល់ព្រះយេហូវ៉ា”(ទំនុកដំកើង ១៨:៦)។ ទ្រង់ និងអ្នកនិពន្ធបទគម្ពីរទំនុកដំកើងដទៃទៀត បានទូលអង្វរម្តងហើយម្តងទៀតថា សូមព្រះអង្គស្តាប់សេចក្តីអធិស្ឋាន (៤:១) ស្តាប់សម្លេង(៥:៣) និងស្តាប់ដំងូរបស់ពួកគេ(១០២:២០)។ ជួនកាល ការអធិស្ឋាននោះ មានលក្ខណៈជាការខ្សឹប ដែលព្រះអង្គស្តាប់ឮ (៧៧:១) ដោយបានត្រិះរិះក្នុងចិត្ត ហើយវិញ្ញាណស្វែងរកការឆ្លើយតប(៧៧:៦)។
បន្ទាប់ពីព្រះជាម្ចាស់បានឆ្លើយតបការទូលអង្វរនោះហើយ ស្តេចដាវីឌក៏បានពិពណ៌នាថា “ទ្រង់ក៏ឮសំឡេងទូលបង្គំ ពីក្នុងព្រះវិហារទ្រង់ ហើយសំរែកដែលទូលបង្គំស្រែក នៅចំពោះទ្រង់ ក៏ឮដល់ព្រះកាណ៌ទ្រង់”(ទំនុកដំកើង ១៨:៦)។ កាលនោះ ព្រះវិហារក្រុងយេរូសាឡិមមិនទាន់បានសាងសង់នៅឡើយទេ ដូចនេះ…
ការរួមសុខរួមទុក្ខជាមួយគ្នា
កាលពីឆ្នាំ ២០១៣ លោកចេម មែកខុននែល(James McConnell) ដែលជាអតីតយុទ្ធជនកងទ័ពជើងទឹកនៃចក្រភពអង់គ្លេស បានទទួលមរណៈភាព ក្នុងអាយុ៧០ឆ្នាំ។ លោកមែនខុននែលមិនមានគ្រួសារទេ ហើយបុគ្គលិកពេទ្យដែលធ្វើការថែទាំជម្ងឺគាត់នៅផ្ទះ មានការព្រួយបារម្ភខ្លាចគ្មានមនុស្សមកចូលរួមពិធីបុណ្យសពរបស់គាត់។ បុរសម្នាក់ដែលទទួលខុសត្រូវ នៅក្នុងការរៀបចំពិធីបុណ្យសពគាត់ បានបង្ហោះសារនៅលើហ្វេសប៊ុកថា “នៅថ្ងៃនេះ និងនៅសម័យនេះ ការស្លាប់ដោយគ្មាននរណាម្នាក់មកចូលរួមពីធីបុណ្យសព គឺជារឿងដែលសោកសៅណាស់ ប៉ុន្តែ បុរសម្នាក់នេះ គឺជាគ្រួសាររបស់អ្នក… បើសិនជាអ្នកអាចធ្វើដំណើរទៅដល់ទីបញ្ចុះសពរបស់គាត់ … ដើម្បីបង្ហាញនូវការគោរពចំពោះអតីតបងប្អូនរួមអាវុធរបស់អ្នក នោះសូមព្យាយាមទៅទីនោះកុំបីខានឡើយ”។ បន្ទាប់ពីគាត់បានបង្ហោះសារនេះហើយ មានទាហានជើងទឹក២រយនាក់ បានមកចូលរួមពិធីបុណ្យសពគាត់ ពេញព្រះវិហារ។
ជនរួមជាតិអង់គ្លេសទាំងនេះ បានបង្ហាញចេញនូវសេចក្តីពិតក្នុងព្រះគម្ពីរ ដែលចែងថា គ្រីស្ទបរិស័ទម្នាក់ៗមានចំណងចងភ្ជាប់គ្នា។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ”(១កូរិនថូស ១២:១៤)។ យើងមិនឯកោឡើយ។ ផ្ទុយទៅវិញ យើងមានចំណងចងភ្ជាប់គ្នាតែមួយ ក្នុងព្រះយេស៊ូវ។ ព្រះគម្ពីរបានចែងថា “បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា”(ខ.២៦)។ ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ដែលជាសមាជិកនៃមហាគ្រួសាររបស់ព្រះ យើងរួមសុខរួមទុក្ខជាមួយគ្នា នៅក្នុងការឈឺចាប់ ក្នុងការសោកសង្រេង និងក្នុងកន្លែងងងឹត ដែលធ្វើឲ្យយើងខ្លាចភាពឯកោ។ ប៉ុន្តែ សូមអរព្រះគុណព្រះអង្គ ព្រោះយើងមិនធ្វើដំណើរតែម្នាក់ឯងឡើយ។
យើងប្រហែលជាមានការឈឺចាប់បំផុត ពេលណាយើងមានអារម្មណ៍ថា យើងកំពុងតែលិចលង់ នៅក្នុងភាពងងឹត តែម្នាក់ឯង។ ទោះជាយ៉ាងណាក៏ដោយ…
ចិត្តជាអ្នកបម្រើ
កាលនាវាទីតានិចលិច គេមិនបានបើកវិទ្យុទាក់ទងជាមួយនាវាដទៃទៀតឡើយ។ បើសិនជាគេបើក នោះនាវាដ៏ធំនេះប្រហែលជាមិនបានលិចឡើយ។ លោកស៊ីរីល អេវ៉ាន(Cyril Evans) ដែលជាអ្នកប្រតិបត្តិការវិទ្យុទាក់ទង របស់នាវាមួយទៀត បានព្យាយាមទាក់ទកលោកជែក ភីលីព(Jack Phillips) ដែលជាអ្នកប្រតិបត្តិការវិទ្យុទាក់ទងរបស់នាវាទីតានិច ដើម្បីឲ្យគាត់ដឹងថា ពួកគេបានចូលដល់តំបន់ដែលមានទឹកកអណ្តែតច្រើន។ ប៉ុន្តែ លោកភីលីពកំពុងតែជាប់រវល់បញ្ជូនសារទៅអ្នកដំណើរ ហើយក៏បាននិយាយពាក្យគម្រោះគម្រើយ ប្រាប់លោកអេវ៉ាន ឲ្យឈប់និយាយទៀត។ ដូចនេះ លោកអេវ៉ានក៏បានបិទវិទ្យុរបស់គាត់ ដោយភាពស្ទាក់ស្ទើរ ហើយក៏បានចូលគេង។ ១០នាទីក្រោយមក កប៉ាល់ទីតានិចក៏បានបុកទឹកកកអណ្តែតធំមួយផ្ទាំង។ ពួកគេក៏បានបញ្ជូនសញ្ញាសង្រ្គោះបន្ទាន់ ដល់នាវាផ្សេងទៀត តែមិនបានទទួលការឆ្លើយតប ព្រោះគ្មាននរណាស្តាប់ពួកគេឡើយ។
ក្នុងបទគម្ពីរ ១សាំយ៉ូអែល យើងឃើញថា ពួកសង្ឃរបស់សាសន៍អ៊ីស្រាអែលមានភាពពុករលួយ ហើយបានបាត់បង់ការមើលឃើញ និងការស្តាប់សម្លេងខាងវិញ្ញាណ ខណៈដែលប្រទេសជាតិរបស់ពួកគេបានរសាត់អណ្តែតចូលទៅក្នុងគ្រោះថ្នាក់។ “ក្នុងគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាកាន់តែក្រទៅ ឯការជាក់ស្តែងក៏មិនសូវមានជាញឹកញយដែរ”(១សាំយ៉ូអែល ៣:១)។ ប៉ុន្តែ ព្រះទ្រង់មិនបានបោះបង់រាស្រ្តព្រះអង្គចោលឡើយ។ ទ្រង់បានចាប់ផ្តើមមានបន្ទូល ទៅកាន់ក្មេងប្រុសម្នាក់ឈ្មោះសាំយ៉ូអែល ដែលកំពុងតែទទួលការចិញ្ចឹម នៅក្នុងផ្ទះរបស់ពួកសង្ឃ។ ឈ្មោះសាំយ៉ូអែល គឺមានន័យថា “ព្រះអម្ចាស់ស្តាប់ឮ” គឺជាការរំឭក អំពីការឆ្លើយតប ដែលព្រះទ្រង់មាន ចំពោះម្តាយរបស់គាត់។ ប៉ុន្តែ លោកសាំយ៉ូអែល ចាំបាច់ត្រូវរៀនស្តាប់ព្រះសូរសៀងរបស់ព្រះ។
គាត់ក៏បានប្រុងចិត្ត ដើម្បីស្តាប់ព្រះអង្គមានបន្ទូល(ខ.១០) ក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់។…
ការត្រួតពិនិត្យមើលខ្លួនឯង
កាលពីពេលថ្មីៗនេះ ខ្ញុំបានអានសំបុត្រមួយគំនរ ដែលឪពុកខ្ញុំ បានសរសេរផ្ញើឲ្យម្តាយខ្ញុំ កាលពីសម័យសង្រ្គាម លោកលើកទី២។ កាលនោះ ឪពុកខ្ញុំនៅតំបន់អាហ្វ្រិកខាងជើង ហើយម្តាយខ្ញុំនៅភាគខាងលិចនៃរដ្ឋវើជីនា សហរដ្ឋអាមេរិក។ ឪពុករបស់ខ្ញុំជានាយទាហ៊ាន ថានៈអនុសេនីយទោ ក្នុងជួរទ័ពសហរដ្ឋអាមេរិក។ គាត់មានភារៈកិច្ចពិនិត្យមើលសំបុត្ររបស់ទាហាន ដើម្បីការពារមិនឲ្យពត៌មានសំខាន់ៗ លេចឮដល់កងទ័ពសត្រូវ។ ដូចនេះ វាជារឿងដែលគួរឲ្យអស់សំណើច នៅពេលដែលខ្ញុំបានឃើញស្រោមសំបុត្រដែលគាត់បានសរសេរផ្ញើទៅម្តាយខ្ញុំ មានត្រាមួយ ដែលមានអក្សរសរសេរថា “បានត្រួតពិនិត្យ ដោយអនុសេនីយទោ ចន ប្រ៊ែននុន(John Branon)”។ ជាការពិតណាស់ សូម្បីតែសំបុត្ររបស់គាត់ ក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់គាត់ផងដែរ។
ការពិនិត្យមើលខ្លួនឯង គឺពិតជាគំនិតដ៏ល្អមួយ សម្រាប់យើងរាល់គ្នា។ ក្នុងព្រះគម្ពីរប៊ីប មានខគម្ពីរជាច្រើន ដែលបាននិយាយអំពីការឆែកពិនិត្យមើលខ្លួនឯង ដើម្បីរកមើលអ្វីដែលមិនត្រឹមត្រូវ និងមិនបានថ្វាយព្រះកិត្តិនាមដល់ព្រះ។ ឧទាហរណ៍ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានអធិស្ឋានថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង ... សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ”(ទំនុកដំកើង ១៣៩:២៣-២៤)។ លោកយេរេមា ក៏បានបង្គាប់យើងផងដែរថា “ចូរយើងពិចារណា ហើយល្បងលផ្លូវដែលយើងប្រព្រឹត្ត រួចត្រឡប់បែរទៅឯព្រះយេហូវ៉ាវិញចុះ”(បរិទេវ ៣:៤០)។ ហើយនៅក្នុងការបង្រៀនអំពីសណ្ឋាននៃចិត្តរបស់យើង ក្នុងពិធីលៀងព្រះអម្ចាស់ សាវ័កប៉ុលក៏បានមានប្រសាសន៍ថា “ត្រូវឲ្យមនុស្សល្បងខ្លួនឯងមើល រួចសឹមបរិភោគនំបុ័ង ហើយផឹកពីពែងនេះចុះ”(១កូរិនថូស ១១:២៨)។
ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យងាកចេញពីអាកប្បកិរិយា ឬការប្រព្រឹត្តដែលព្រះមិនសព្វព្រះទ័យ។…
រលកធំបំផុតក្នុងប្រវត្តិសាស្រ្ត
មនុស្សចូលចិត្តបង្កើតឲ្យមាន “រលក”។ នៅក្នុងការប្រកួតកីឡា និងការប្រគុំតន្រ្តី នៅទូទំាងពិភពលោក ទស្សនិកជនបានចាប់ផ្តើមបង្កើតឲ្យមានរលក ដោយជាដំបូង មនុស្សពីរបីនាក់បានក្រោកឈរ ហើយលើកដៃឡើង។ ភ្លាមៗនោះមក អ្នកដែលអង្គុយនៅក្បែរពួកគេក៏បានចាប់ផ្តើមធ្វើតាមជាបន្តបន្ទាប់។ គោលដៅរបស់ពួកគេ គឺដើម្បីបង្កើតឲ្យមានចលនាដ៏រលូនមួយ ដែលធ្វើបន្តគ្នាពីមួយទៅមួយយ៉ាងស្រុះគ្នា បង្កើតជាទឹករលក ជុំវិញពហុកីឡាស្ថាន។ ពេលណាចលនាទឹករលកនោះ បានទៅដល់ចុងបញ្ចប់ អ្នកដែលបានចាប់ផ្តើមវា ក៏បានញញឹម និងស្រែកហូរ ហើយបន្តធ្វើចលនាដដែលនោះទៀត។
គេបានសង្កេតឃើញការធ្វើទឹករលកក្នុងកន្លែងប្រកួតកីឡានេះជាលើកទីមួយ ក្នុងការប្រកួតកីឡាបេសប៊លអាជីព រវាងក្រុមអូកលែន អាត់លែតទិក និងក្រុមញូយ៉ក យែងគី នៅឆ្នាំ១៩៨១។ ខ្ញុំចូលចិត្តចូលរួមនៅក្នុងការធ្វើទឹករលកនេះ ដើម្បីជាការកម្សាន្តសប្បាយ។ ប៉ុន្តែ ភាពសប្បាយរីករាយ និងការរួបរួមគ្នា ដែលយើងមាន នៅក្នុងការធ្វើទឹករលកនេះ បានរំឭកខ្ញុំ អំពីដំណឹងល្អនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដែលបានបង្រួបបង្រួមអ្នកជឿ នៅគ្រប់ទិសទី ដោយការសរសើរដំកើង និងក្តីសង្ឃឹម។ នេះជារលកដ៏ធំបំផុត ដែលបានចាប់ផ្តើមពីទីក្រុងយេរូសាឡិម កាលពី២០សតវត្សរ៍កន្លងមកហើយ។ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅសមាជិកពួកជំនុំ នៅទីក្រុងកូល៉ុស គាត់បានពិពណ៌នាថា ដំណឹងល្អ “ដែលបានផ្សាយមកដល់អ្នករាល់គ្នាហើយ ដូចជាដល់លោកីយ៍ទាំងមូលដែរ ក៏កំពុងតែបង្កើតផល ហើយចំរើនឡើង ដូចក្នុងពួកអ្នករាល់គ្នា ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណនៃព្រះជាប្រាកដ”(កូល៉ុស ១:៦)។ លទ្ធផលនៃការប្រកាស់ដំណឹងល្អនេះ បាននំាមកនូវក្តីសង្ឃឹម និងក្តីស្រឡាញ់…
ព្រះដែលជាព្រះអង្គសង្រ្គោះ
អ្នកជួយសង្រ្គោះម្នាក់បានអុំទូកកាយ៉ាករបស់គាត់ ទៅក្នុងសមុទ្រ ដើម្បីជួយកីឡាករហែលទឹកទាំងឡាយ ដែលហត់ ហើយមានការស្លន់ស្លោ ក្នុងអំឡុងពេលប្រកួតអត្តពលិកដែលមានបីដំណាក់កាល គឺការហែលទឹក ជិះកង់ និងរត់ប្រណាំង។ គាត់បានប្រាប់អ្នកហែលទឹកទាំងនោះ កុំឲ្យតោងផ្នែកកណ្តាលរបស់ទូកគាត់ ព្រោះវាអាចធ្វើឲ្យទូកគាត់ក្រឡាប់។ ផ្ទុយទៅវិញ គាត់ក៏បានណែនាំអ្នកហែលទឹកដែលកំពុងតែហត់ ឲ្យហែលទៅរកក្បាល ឬកន្សៃទូកគាត់ ដើម្បីចាប់តោងខ្សែ ដើម្បីឲ្យគាត់អាចជួយសង្រ្គោះពួកគេ។
ពេលណាបញ្ហាក្នុងជីវិត ឬនរណាម្នាក់ចង់មកគ្របសង្កត់យើង ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងដឹងថា យើងមានព្រះអង្គសង្រ្គោះ។ ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា “មើល អញ គឺអញនេះហើយ នឹងស្វែងរកចៀមរបស់អញ ទាំងស៊ើបសួររកទាល់តែឃើញផង ឯអ្នកគង្វាល គេតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយនឹងហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះអញនឹងថែមើលហ្វូងចៀមរបស់អញ ហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកំចាត់កំចាយនោះ”(អេសេគាល ៣៤:១១-១២)។
នេះជាការធានាដល់រាស្រ្តរបស់ព្រះ កាលពួកគេកំពុងតែស្ថិតនៅក្នុងការនិរទេស។ អ្នកដឹកនាំរបស់ពួកគេមិនបានអើពើរចំពោះទុក្ខលំបាករបស់ពួកគេ និងបានកេងប្រវ័ញ្ចពួកគេ ហើយ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ជាជាងខ្វល់អំពីហ្វូងចៀមរបស់ព្រះ(ខ.៨)។ ហេតុនេះហើយ រាស្រ្តរបស់ព្រះអង្គ ក៏បាន “ត្រូវកំចាត់កំចាយ នៅពេញពាសលើផែនដី ឥតមានអ្នកណាទៅស៊ើបសួរ ឬស្វែងរកវាសោះ”(ខ.៦)។
ប៉ុន្តែ ព្រះអម្ចាស់បានប្រកាស់ថា ព្រះអង្គនឹងសង្រ្គោះហ្វូងចៀមរបស់ព្រះអង្គ(ខ.១០) ហើយព្រះអង្គនៅតែគោរព តាមព្រះបន្ទូលសន្យា។
តើយើងត្រូវធ្វើដូចម្តេច? យើងត្រូវប្រកាន់ខ្ជាប់តាមព្រះជាម្ចាស់ និងព្រះបន្ទូលសន្យារបស់ទ្រង់។ ដ្បិតព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងស្វែងរកចៀមរបស់ព្រះអង្គ…