ប្រភេទ  |  នំម៉ាណាប្រចាំថ្ងៃ

តើផ្លូវនោះ នាំយើងទៅដល់ណា?

មាន​ពេល​មួយ យើង​បាន​ធ្វើ​ដំណើរ ដោយ​ទូរស័ព្ទ​យើង​គ្មាន​សេវា​ និង​គ្មាន​ផែន​ទី​កាន់​ក្នុង​ដៃ។ យើង​មាន​តែ​ការចង​ចាំ អំពី​ផែន​ទី​ដែល​គេ​បាន​បិទ នៅ​ច្រក​ចូល​ដើម្បី​នាំ​ផ្លូវ​យើង។ ជាង​១​ម៉ោង​ក្រោយ​មក ទី​បំផុត យើង​ក៏​បានចេញ​ពី​ក្នុង​ព្រៃ ចូល​ទៅ​ក្នុង​ចំណត​យាន​យន្ត។ យើង​បាន​បើក​ហួស​ផ្លូវ​បំបែក ដែល​ជា​ផ្លូវ​កាត់ សម្រាប់​ថ្មើរ​ជើង ចម្ងាយ​៨០០ម៉ែត្រ កាត់​ព្រៃ ដូច​នេះ យើង​ក៏​បាន​ដើរ​តាម​ផ្លូវ កាន់​តែ ឆ្ងាយ​ថែម​ទៀត។​

ជីវិត​របស់​យើង​អាច​មាន​លក្ខណៈ​ដូច​នេះ​ឯង។ ក្នុង​ការ​សម្រេច​ចិត្ត យើង​មិន​គ្រាន់​តែ​ត្រូវ​សួរ​ថា តើ​វា​ជា​ផ្លូវ​ត្រូវ ឬខុស​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​សួរ​ថា តើ​ផ្លូវ​នោះ​នឹង​នាំ​យើង​ទៅ​ដល់​ណា។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១ បាន​ប្រៀប​ធៀប​របៀប​នៃ​ការ​រស់​នៅ​ពី​ប្រភេទ គឺ​របៀប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​សុចរិត​(អ្នក​ដែល​ស្រឡាញ់​ព្រះ) និង​របៀប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​អាក្រក់​(សត្រូវ​របស់​អ្នក​ដែល​ស្រឡាញ់​ព្រះ)។ មនុស្ស​សុចរិត​ចម្រើន​ឡើង ដូចដើម​ឈើ តែ​ពួក​មនុស្ស​អាក្រក់​ត្រូវ​ខ្យល់​បក់​បោក​ប៉ើង​ទៅ​ឆ្ងាយ ដូច​អង្កាម(ខ.៣-៤)។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះបាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ការ​ចម្រើន​ឡើង​ពិត​ប្រាកដ មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ។ អ្នក​ដែល​មាន​ការ​ចម្រើន​ឡើង គឺ​ជា​អ្នក​ដែល​បាន​ពឹង​ផ្អែក​លើ​ព្រះ​ជា​ម្ចាស់ ដើម្បី​ទទួល​កម្លាំង​ជា​ថ្មី ក្នុង​ការ​រស់​នៅ។​

ដូច​នេះ តើ​យើង​អាច​ក្លាយ​ជា​មនុស្ស​ប្រភេទ​នេះ ដោយ​របៀប​ណា? បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១ បាន​ជំរុញ​យើង ឲ្យ​គេច​ចេញ​ពី​ទំនាក់​ទំនង ដែល​បង្ហិន​បំផ្លាញ និង​ទម្លាប់​អាក្រក់ ហើយ​លើក​ទឹក​ចិត្ត​យើង​ឲ្យអរ​សប្បាយ​នឹង​សេចក្តី​បង្គាប់​របស់​ព្រះជា​ម្ចាស់​វិញ​(ខ.២)។ សរុប​មក យើង​អាច​ចម្រើន​ឡើង ដោយសារ​ព្រះ​ជា​ម្ចាស់ “ថែរក្សា​ផ្លូវ​របស់​មនុស្ស​សុចរិត”(ខ.៦)។

ចូរ​ថ្វាយ​ផ្លូវ​របស់​អ្នក​ដល់​ព្រះ​ជា​ម្ចាស់ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ដឹក​នាំ​អ្នក ចេញ​ពី​ផ្លូវ​ចាស់ ដែល​គ្មាន​គោល​ដៅ…

អំណោយនៃសន្តិភាព

មុន​ពេល​ដែល​លោក​ស្រី​បាបារ៉ា ប៊ូស(Barbara Bush) ដែល​ជា​ភរិយា​របស់​អតីត​ប្រធានា​ធិបតី​អាមេរិក ចច អេឆ ដាប់ប៊លយូ ប៊ូស(George H. W. Bush) លា​ចាក​លោក គាត់​បាន​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ប្រុស​របស់​គាត់​ថា “ម៉ាក់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ហើយ​ទ្រង់​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​ម៉ាក់។ ហើយ​ម៉ាក់​មិន​ខ្លាច​សេចក្តី​ស្លាប់​ទេ”។ នេះ​ជា​ប្រសាសន៍ ដោយ​មាន​ទំនុក​ចិត្ត និង​គួរ​ឲ្យ​ស្ងប់​ស្ងែង​ណាស់ ដែល​បាន​ឆ្លុះ​បញ្ចាំង​ អំពី​ជំនឿ​ដ៏​រឹង​មាំ និង​បានចាក់​ឫស​ចូល​ជ្រៅ។ គាត់​បាន​ពិសោធន៍​នឹង​អំណោយ​នៃ​សន្តិ​ភាព​របស់​ព្រះ​ជាម្ចាស់ ដែល​បាន​កើត​ឡើង ពី​ការ​ស្គាល់​ព្រះ​យេស៊ូវ សូម្បី​តែ​នៅ​ពេល​ដែល​គាត់​កំពុង​តែ​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​ក៏​ដោយ។​

លោក​ស៊ីម្មាន​ដែលជា​អ្នក​ក្រុង​យេរូសាឡិម នៅ​សតវត្សរ៍​ទី​១ ក៏​បាន​ពិសោធន៍​នឹង​សន្តិភាព​ដ៏​អស្ចារ្យ​នេះ តាម​រយៈ​ព្រះយេស៊ូវ​ផង​ដែរ។ នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បានប៉ះ​ពាល់​ចិត្ត​គាត់ គាត់​ក៏​បាន​ទៅ​ព្រះវិហារ ទន្ទឹម​នឹងពេល ដែល​នាង​ម៉ារា និង​លោក​យ៉ូសែប បាន​នាំព្រះ​ឱរ៉ស​យេស៊ូវ ទៅ​កាត់​ស្បែក នៅ​ព្រះវិហារ តាម​ការ​តម្រូវ​របស់​ក្រឹត្យ​វិន័យ សម្រាប់​កូន​ប្រុស​ដែល​ទើប​តែ​កើត។ ព្រះ​គម្ពីរ​មិន​បាន​និយាយ​ច្រើន អំពី​លោក​ស៊ីម្មាន​នោះ​ទេ តែ​តាមរយៈ​ការ​ពិពណ៌នា​របស់​លោក​លូកា គេ​អាច​និយាយ​បាន​ថា គាត់​ជា​មនុស្ស​ពិសេស​របស់​ព្រះ ដែល​សុចរិត និង​មាន​ជំនឿ​ខ្លាំង ដែល​កំពុង​តែ​រង់​ចាំ​ការ​យាង​មក​នៃ​ព្រះ​មែស៊ី ដោយ​ចិត្ត​ស្មោះ​ត្រង់ ហើយ “ព្រះ​វិញ្ញាណ​បរិសុទ្ធ​បានសណ្ឋិត​លើ​គាត់”(លូកា ២:២៥)។ ប៉ុន្តែ ទាល់​តែ​គាត់​បាន​ឃើញ​ព្រះ​យេស៊ូវ ទើប​គាត់​បាន​ពិសោធន៍​នឹង​សន្តិភាព​ដ៏​ពិត ក្នុង​ជម្រៅ​ចិត្ត​គាត់។​

ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ពរ​ព្រះ​យេស៊ូវ ក្នុង​ដៃ​គាត់ គាត់​ក៏​បាន​បន្លឺ​សម្លេង​ច្រៀង​សរសើរ​ព្រះ ដោយ​បង្ហាញ​ចេញ​នូវ​ការ​ពេញ​ចិត្ត​ទាំង​ស្រុង​ចំពោះ​ព្រះ​អង្គ​ថា…

តើឈ្មោះមានអ្វីដែលសំខាន់?

កូន​ប្រុស​របស់​ខ្ញុំ​បាន​ចាប់​កំណើត នៅ​ថ្ងៃ​សុក្រ តាម​ពេល​វេលា​ដែល​ព្រះ​ជា​ម្ចាស់​បាន​កំណត់។ យើង​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា កូហ្វ៊ី(Kofi) ដែល​មាន​ន័យ​ថា ក្មេង​ប្រុស​ដែល​កើត​នៅ​ថ្ងៃ​សុក្រ។ យើង​បាន​ដាក់​ឈ្មោះ​ឲ្យ​គាត់ តាម​លំ​នាំ​ឈ្មោះ​របស់​មិត្ត​ភក្តិ​យើង​ម្នាក់ ដែល​ជា​គ្រូ​គង្វាល​ជន​ជាតិ​ហ្កាណា។ កូន​ប្រុស​តែ​មួយ​របស់​គាត់​បាន​បាត់​បង់​ជីវិត កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ គាត់​បាន​អធិស្ឋាន​ឲ្យ​កូហ្វ៊ី​ជា​ប្រចាំ។ យើង​ពិត​ជា​មាន​កិត្តិ​យស​ណាស់។

យើង​ងាយ​នឹង​មើល​រំលង​សារៈ​សំខាន់​របស់​ឈ្មោះម​នុស្ស បើ​សិន​ជា​យើង​មិន​បាន​ដឹង​អំពី​ប្រវត្តិ​របស់​ឈ្មោះ​ណាមួយ​។ ក្នុង​បទ​គម្ពីរ​លូកា ជំពូក ៣ យើង​ឃើញ​ថា ក្នុង​បញ្ជី​រាយ​នាម​បុព្វ​បុរស​របស់​លោក​យ៉ូសែប មាន​ឈ្មោះ​មួយ ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លំាង។ បញ្ជី​រាយ​នាម​បុព្វ​បុរស​របស់​លោក​យ៉ូសែប បាន​រាប់​ឈ្មោះ​ក្នុងខ្សែ​ស្រឡាយ​របស់​លោក​យ៉ូសែប បញ្រ្ចាស់​មក​ក្រោយ​ ចាប់​ពី​ឈ្មោះ​របស់​លោក​យ៉ូសែប ដល់​លោក​អ័ដាំម ហើយថែម​ទាំង​រាប់​បញ្ចូល​ព្រះ​ជា​ម្ចាស់​ផង​ដែរ​(ខ.៣៨)។ ខ.៣១ លោក​លូកា​បាន​សរសេរ​ថា “​កូន​របស់​ណាថាន់ៗ ជា​កូន​ដាវីឌ”។ ណាថាន់ ជា​ឈ្មោះ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ព្រោះ ក្នុង​បទ​គម្ពីរ ១របាក្សត្រ ៣:៥ យើង​ឃើញ​ថា គាត់បាន​ចាប់​កំណើត​ពី​នាង​បាតសេបា។

តើ​វា​ជា​រឿង​ចៃដន្យ​ទេ ដែល​ស្តេច​ដាវីឌ​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​ទ្រង់​មាន​ជា​មួយ​នាងបាតសេបា​ថា ណាថាន់? តាម​ប្រវត្តិ​របស់​រឿង​នេះ នាង​បាតសេបា​មិន​មែន​ជា​មហេសី​ស្រប​ច្បាប់​របស់​ស្តេច​ដាវីឌ​ឡើយ។ ហោរា​ណាថាន់ ហ៊ាន​ទៅ​ស្តី​បន្ទោស​ឲ្យ​ស្តេច​អង្គ​នេះ ដោយ​សារ​ទ្រង់​បាន​ប្រើ​អំណាច​ទ្រង់​ក្នុង​ផ្លូវ​ខុស ដោយ​លួច​យក​នាង​បាត​សេបា ហើយ​ធ្វើ​ឃាត​ស្វាមី​របស់​នាង​(២សាំយ៉ូអែល ១២)។ ស្តេច​ដាវីឌ​ក៏​បាន​ទទួល​យក​ការ​ស្តី​បន្ទោស​របស់​លោកហោរា​រូប​នេះ ហើយ​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​ដ៏​ស្មោក​គ្រោក​នេះ។ ក្នុង​ពេល​ដែល​ទ្រង់​កំពុង​ឆ្លង​កាត់​ការ​ប្រោស​ឲ្យ​ជា ទ្រង់​ក៏​បាន​ដាក់​ព្រះ​នាម​ឲ្យ​បុត្រា​ទ្រង់​ថា ណាថាន់។ នេះ​ពិត​ជា​ទង្វើរ​ដ៏​ត្រឹម​ត្រូវ​ណាស់ ព្រោះ​ណាថាន់ ជា​កូន​របស់​នាង​បាតសេបា ហើយ​ទ្រង់​នឹង​ក្លាយ​ជា​បុព្វ​បុរស​របស់​លោក​យ៉ូសែប…

រឿងដែលធ្វើឲ្យជីវិតផ្លាស់ប្រែ

កាល​ពី​ក្មេង ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អ​ជា​ច្រើន ជា​មួយ​នឹង​ការ​អាន ឬ​ស្តាប់​រឿង​និទាន។ ថ្ងៃ​មួយ ម្តាយ​ខ្ញុំ​បាន​ត្រឡប់មក​ផ្ទះ​វិញ ដោយ​នាំ​សៀវ​ភៅ​រឿង​ក្នុង​ព្រះ​គម្ពីរ​អម​ដោយ​រូប​ភាព។ វា​ជា​សៀវ​ភៅ​ធំ​មួយ​ក្បាល​ មាន​ក្រប​ក្រាស់​ និង​មាន​ចំណង​ជើង​ថា អ្នក​គង្វាល​ល្អ សៀវភៅ​រឿង​ក្នុង​ព្រះ​គម្ពីរ ។ រៀង​រាល់​ពេល​ល្ងាច មុន​ពេល​ចូល​គេង ខ្ញុំ និង​បងប្រុស​ខ្ញុំ​អង្គុយ​ស្តាប់​គាត់​អាន​រឿង​ឲ្យ​យើង​ស្តាប់ យ៉ាង​ជក់​ចិត្ត។ រឿង​ទាំង​នោះ​ត្រូវ​បាន​និពន្ធ​មក តាំង​ពី​សម័យ​យូរលង់​មក​ហើយ ដោយ​និយាយ​អំពី​មនុស្ស​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​និយាយ​អំពី​ព្រះ​ជា​ម្ចាស់ ដែល​ស្រឡាញ់​ពួក​គេ។ រឿង​ទាំង​នោះ បាន​ក្លាយ​ជា​កែវ​ពង្រីក​មួយ ដែល​យើង​អាច​ប្រើ ដើម្បី​មើល​ទៅ​ពិភព​លោក​ដ៏​ធំ​ធេង។

ព្រះយេស៊ូវ​ជា​អ្នក​តំណាល​រឿង​ដ៏​អស្ចារ្យ​បំផុត ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​ផ្ទឹម​បាន។ ព្រះ​អង្គ​ជ្រាប​ថា យើងម្នាក់​ៗ​សុទ្ធ​តែ​ចូល​ចិត្ត​ស្តាប់​រឿង ហេតុ​នេះ​ហើយ ព្រះ​អង្គ​ក៏​បាន​ប្រើ​ការ​តំណាល​រឿង ជា​មធ្យោបាយ ដើម្បីផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ​អង្គ។ ក្នុង​ចំណោម​រឿង​ទាំង​នោះ មាន​ដូច​ជា រឿង​បុរស​ព្រោះ​គ្រាប់​ពូជ​(ម៉ាកុស ៤:២៦) រឿង​គ្រាប់​ពូជ​ដ៏​តូច​ល្អិត ដែល​ដុះ​ចេញ​ជា​ដើម​ដ៏​ធំ (ខ.៣១) ។ល។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស បាន​បង្ហាញ​យ៉ាងច្បាស់​ថា ព្រះ​យេស៊ូវ​បាន​ប្រើ​ការ​តំណាល​រឿង នៅ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជា​ទូទៅ​(ខ.៣៤) ដើម្បី​ជួយពួក​គេ ឲ្យ​មើល​ឃើញ​លោកិយ​កាន់​តែ​ច្បាស់ និង​មាន​ការ​យល់​ដឹង​កាន់​តែ​ត្រឹម​ត្រូវ​ អំពី​ព្រះ ដែល​ស្រឡាញ់​ពួកគេ​។

ការ​ចាំ​រឿង​ក្នុង​ព្រះ​គម្ពីរ ​គឺ​ពិត​ជា​មាន​ប្រយោជន៍​ណាស់ ព្រោះ​យើង​អាច​ប្រើ​រឿង​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ផ្សាយ​ដំណឹងល្អ នៃ​សេចក្តី​មេត្តា និង​ព្រះ​គុណ ដល់​អ្នក​ដទៃ។—John Blasé

មានគំនិតដែលស្របនឹងព្រះវិញ្ញាណ

មាន​ពេល​មួយ អ្នក​កែ​សម្លេង​ព្យាណូ​បាន​ព្យាយាម​កែ​សម្លេង​ព្យាណូ​ធំ​មួយ​គ្រឿង ឲ្យ​មាន​សម្លេង​ត្រឹមត្រូវ​ឡើង​វិញ។ ពេល​​ខ្ញុំ​កំពុង​តែ​ស្តាប់​សម្លេង​ដែល​គាត់​កំពុង​តែ​កែ​នោះ ខ្ញុំក៏​បាន​គិត​ដល់​ពេល​មួយ ដែល​ខ្ញុំ​ធ្លាប់​ស្តាប់​សម្លេង​ដ៏​ពិរោះ​ក្រៃ​លែង​របស់​ព្យាណូ ក្នុង​ការ​ប្រគុំ​បទ “វ័រស័រ ខុនសឺតូ” និង​បទ “ទ្រង់​ធំ​អស្ចារ្យ”។ ប៉ុន្តែ ពេល​នេះឧបករណ៍​តន្រ្តី​នេះ កំពុង​ត្រូវ​ការ​ឲ្យ​គេ​កែ​សម្លេង​វា។ ខ្ទង់​ខ្លះ​មាន​សម្លេង​ត្រូវ​ហើយ តែ​ខ្ទង់​ខ្លះ​ទៀត​មាន​សម្លេង​ទាប​ពេក ឬ​ខ្ពស់​ពេក ស្តាប់​ទៅ​មិន​ពិរោះ។ គេ​មិន​ដែល​ជួល​អ្នក​កែ​សម្លេង​ព្យាណូ ឲ្យ​កែ​សម្រួល​ខ្ទង់​នីមួយ​ៗ ឲ្យ​មាន​សម្លេង​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ គេ​ត្រូវ​ធ្វើ​យ៉ាង​ណា ឲ្យ​ខ្ទង់​នីមួយ​ៗ​មាន​សម្លេង​ពិសេស​ខុស​គ្នា ហើយ​រួម​ផ្សំ​គ្នា បង្កើត​ជា​ទំនុក​ដ៏​ពិរោះ​រណ្តំ។​

សូម្បី​តែ​នៅ​ក្នុង​ពួក​ជំនុំ ក៏​យើង​អាច​សង្កេត​ឃើញ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ផង​ដែរ។ អ្នក​ដែល​មាន​បំណង​ប្រាថ្នា​ខ្ពស់ ឬ​មាន​អំណោយ​ទាន​ខុស​គ្នា អាច​បង្កើត​ឲ្យ​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា ពេល​ណា​ពួក​គេ​ធ្វើ​ការ​ជា​មួយ​គ្នា។ ហេតុ​នេះ​ហើយ ក្នុង​បទ​គម្ពីរ​កាឡាទី ជំពូក​៥ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ទាំង​អស់​ឲ្យ​លះ​បង់ “ការ​ស្អប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់ទែង​គ្នា បាក់​បែក បក្ស​ពួក” ដែល​អាច​បំផ្លាញ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយព្រះ ឬ​បំផ្លាញ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ។ បន្ទាប់​មក សាវ័ក​ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ឱប​ក្រសោប​យក ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​វិញ ដែល​មាន​ដូច​ជា : “សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត”(ខ.២០,២២-២៣)។…

ស្ថិតនៅក្នុងការជួសជុល

ផ្លូវ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ មាន​លក្ខណៈ​ចង្អៀត។ ខ្ញុំក៏​បាន​គិត​ថា គេ​ទើប​តែ​អ៊ុត​កៅ​ស៊ូ​ ឥឡូវ​នេះ គេ​កំពុងតែ​គាស់​កាយ​ផ្លូវ​នោះ​ទៀត​ហើយ!  ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​ការ​ជួស​ជុល​ផ្លូវ​នេះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​សោះ? ខ្ញុំមិន​ដែល​ឃើញ​គេ​ដាក់​ផ្លាក​សញ្ញា​ថា “ក្រុម​ហ៊ុន​បាន​បញ្ចប់​ការ​សាង​សង់​ផ្លូវ​នេះ​ជា​ស្ថាពរ។ សូម​បើក​បរ​នៅ​លើ​ផ្លូវដ៏​ប្រណឹត​នេះ​ដោយ​ក្តី​រីក​រាយ”

ប៉ុន្តែ ជីវិត​ខាង​វិញ្ញាណ​របស់​ខ្ញុំ ក៏​មាន​លក្ខណៈ​មិន​ខុស​ពី​ការ​ជួស​ជុល​ផ្លូវ​នេះ​ឡើយ។ ក្នុង​ដំណាក់​កាល​ដំបូង​នៃជីវិត​ខ្ញុំ​ជា​គ្រីស្ទ​បរិស័ទ ​ខ្ញុំ​បាន​នឹក​ស្រមៃ​ដល់​ពេល​ដែល​ខ្ញុំ​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ គឺ​ពេល​ដែល​អ្វី​ៗ​នឹង​មានភាព​រលូន ដូច​ផ្លូវ​ថ្នល់​ដែល​បាន “អ៊ុត​កៅ​ស៊ូ​ហើយ”។ ៣០​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​សារ​ភាព​ថា ខ្ញុំ​នៅ​មាន​ចំណុច​ខ្វះ​ខាត ដូច​ផ្លូវ​ថ្នល់​ដែល​កំពុង​ជួស​ជុល។ ការ​ជួស​ជុល ក្នុង​ជីវិត​ខ្ញុំ​ហាក់​ដូច​ជា​មិន​ចេះ“ចប់” គឺ​មិន​ខុស​ពី​ផ្លូវ​ដែល​ខ្ញុំកំពុង​តែ​ធ្វើ​ដំណើរ​នោះ ដែល​តែង​តែ​មាន​ក្រឡុក។ ជួន​កាល បញ្ហា​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​នឿយ​ណាយ​ផង​ដែរ។​

ប៉ុន្តែ បទ​គម្ពីរ​ហេព្រើរ ជំពូក​១០ មាន​ព្រះ​បន្ទូល​សន្យា​ដ៏​អស្ចារ្យ​មួយ។ ខ.១៤ បាន​ចែង​ថា “​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយ​សារ​ដង្វាយ​តែ​១​នោះ”។ ព្រះ​រាជ​កិច្ចដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ នៅ​លើ​ឈើ​ឆ្កាង បាន​សង្រ្គោះ​យើងរួច​ហើយ​ ។ គឺ​បាន​សង្រ្គោះ​ទាំង​ស្រុង និង​យ៉ាង​ល្អ​ឥតខ្ចោះ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​នៅ​តែ​បន្ត​កែ​ប្រែ​ជីវិត​យើង នៅ​លើ​ផែន​ដី។ គឺ​កែ​ប្រែ​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​អង្គ គឺ​ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ឲ្យ​យើង “កាន់​តែ​មាន​ភាព​បរិសុទ្ធ”។

ថ្ងៃ​មួយ យើង​នឹង​បាន​ជួប​ព្រះ​អង្គ​មុខ​ទល់​នឹង​មុខ ហើយ​យើង​នឹង​បាន​ដូច​ព្រះ​អង្គ​(១យ៉ូហាន ៣:២)។ ប៉ុន្តែ ទំរាំ​តែដល់​ពេល​នោះ យើង​ត្រូវ “ឆ្លង​កាត់​ការ​ជួស​ជុល” ដោយ​រង់​ចាំ​ថ្ងៃ​ដ៏​រុង​រឿង…

មិនដណ្តើមមុខមាត់

ពេល​ដែល​គ្រូ​គង្វាល​របស់​ខ្ញុំ បាន​សួរ​សំណួរ​ដ៏​ពិបាក​មួយ អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ថ្នាក់​រៀន​របស់យើង ខ្ញុំ​ក៏​បាន​លើកដៃ​ឡើង។ ខ្ញុំ​ទើប​តែ​បាន​អាន​រឿង ដែល​និយាយ​អំពី​ព្រះ​ជន្ម​ព្រះ​អង្គ ដូច​នេះ ខ្ញុំ​ដឹង​ថា ត្រូវ​ឆ្លើយដូច​ម្តេច។ ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​អ្នក​ដទៃ​ទៀត ក្នុង​ថ្នាក់​រៀន​ដឹង​ថា ខ្ញុំ​ចេះ​ឆ្លើយ។ សរុប​មក ខ្ញុំ​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ។ បើ​ខ្ញុំ​ឆ្លើយ​ខុស នៅ​ចំពោះ​មុខ​គេ នោះ​ខ្ញុំ​នឹង​ខ្មាស់​គេ​មិន​ខាន។ ខ្ញុំ​ខ្លាច​ខ្មាស់​គេ​ណាស់​។ ដូច​នេះ ខ្ញុំ​ក៏​បាន​ដាក់​ដៃចុះវិញ។ តើ​ខ្ញុំ​ពិត​ជា​ខ្វះ​ទំនុក​ចិត្ត​ដល់​ថ្នាក់​នេះ​ឬ?

រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​អំពី​លោក​យ៉ូហាន​បាទីស្ទ។ មាន​ពេល​មួយ ពួក​សិស្ស​របស់​គាត់​បាន​រអ៊ូ​ថា ពួក​បណ្តាជន​កំពុង​តែ​ចាប់​ផ្តើម​ឈប់​ដើរ​តាម​គាត់ ហើយ​កំពុង​តែ​ងាក​មក​ដើរ​តាម​ព្រះ​យេស៊ូវ​វិញ។ ពេល​នោះ លោក​យ៉ូហាន​ក៏​បាន​និយាយ​ថា គាត់​មាន​អំណរ​ណាស់ ដែល​បាន​ទទួល​ដំណឹង​នេះ។ គាត់​គ្រាន់​តែ​ជា​អ្នក​នាំ​សារ​របស់​ព្រះ​ប៉ុណ្ណោះ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ គឺ​គ្រាន់​តែ​ទទួល​បង្គាប់​នឹង​មក​នាំ​មុខ​ទ្រង់​ប៉ុណ្ណោះ … ត្រូវ​ឲ្យ​ព្រះអង្គ​នោះ​បាន​ចំរើន​ឡើង ហើយ​ខ្ញុំ​ត្រូវ​ថយ​វិញ​ចុះ”(៣:២៨-៣០)។ លោក​យ៉ូហាន​ដឹងថា គាត់​មាន​ជីវិត​រស់ គឺ​ដោយ​សារ​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​ជា “ព្រះដែល​យាង​មក​ពី​ស្ថានសួគ៌ ក៏ខ្ពស់​លើស​ជាង​ទាំង​អស់”(ខ.៣១) ជា​ព្រះ​រាជ​បុត្រានៃ​ព្រះ ដែល​បាន​លះ​បង់​ព្រះ​ជន្ម ដើម្បី​យើង​រាល់​គ្នា។ ព្រះ​អង្គ​សក្តិ​សម​នឹង​ទទួលសិរី​ល្អ និង​ព្រះ​កិត្តិ​នាម។​

ការ​លើក​ដំកើង​ខ្លួន​ឯង ​ធ្វើ​ឲ្យ​យើង​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះ​អម្ចាស់។ ហើយ​ដោយ​សារ​ព្រះ​អង្គ ជា​ព្រះ​សង្រ្គោះ និង​ក្តីសង្ឃឹម​តែ​មួយ សម្រាប់​ពិភព​លោក នោះ​ការ​ដណ្តើម​មុខ​មាត់​ពី​ព្រះ​អង្គ នឹង​នាំ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​មិន​ខាន។ ចូរ​យើង​ជៀស​វាង​ការ​លើក​ដំកើង​ខ្លួន​ឯង ក្នុង​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ជួយ​ឲ្យ​ជោគ​ជ័យ។…

ស្វាគមន៍ជានិច្ច

លោក​សេយ​ឌី(Saydee) និង​ក្រុម​គ្រួសារ​គាត់ បាន​ប្រកាន់​យក​គោល​ការណ៍ “បើក​ចំហរ​ដៃ  និង​បើក​ចំហរ​ផ្ទះ”។ គាត់​ថា ផ្ទះ​របស់​គាត់​ស្វាគមន៍​មនុស្ស​ទាំង​អស់ “ជា​ពិសេស អ្នក​ដែល​មាន​ទុក្ខ​ព្រួយ”។ គាត់​បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ប្រទេល​លីបេរា ជា​មួយ​បង​ប្អូន​៩​នាក់ ក្នុង​គ្រួសារ​ប្រភេទ​នេះ​ឯង។ ឪពុក​ម្តាយ​របស់​គាត់​តែង​តែ​ស្វាគមន៍​អ្នកដទៃ ចូល​ក្នុង​គ្រួសារ​ពួក​គេ តាម​របៀប​នេះ។ គាត់​ថា​ “យើង​បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​សហគមន៍​មួយ។ យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្នា។ ឪពុក​ខ្ញុំ​បាន​បង្រៀន​យើង ឲ្យ​ស្រឡាញ់​គ្នា ថែរក្សា​គ្នា និង​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក”។

កាល​ស្តេច​ដាវីឌ​កំពុង​តែ​ត្រូវ​ការ​ជំនួយ ទ្រង់​បាន​រក​ឃើញ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ នៅ​ក្នុង​ព្រះ​ជាម្ចាស់។ ក្នុង បទ​គម្ពីរ​សាំយ៉ូអែលទី២ ជំពូក២២ (និង​ទំនុក​ដំកើង ១៨) ស្តេច​ដាវីឌ​បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ​អម្ចាស់ ដ្បិតព្រះ​អង្គ​បាន​ធ្វើ​ជា​ទីជ្រក​កោន ដល់​ស្តេច​ដាវីឌ​អស់​មួយ​ជីវិត។ ទ្រង់​ក៏​បាន​រំឭក​ផង​ដែរ​ថា “នៅ​គ្រា​មាន​សេចក្តី​វេទនា នោះ​ទូលបង្គំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា គឺ​បាន​ស្រែក​រក​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ក៏​ឮ​សំឡេង​នៃ​ទូលបង្គំ​ពី​ក្នុង​ព្រះវិហារ​ទ្រង់ សំរែក​របស់​ទូលបង្គំ​បាន​ឮ​នៅ​ព្រះកាណ៌​ទ្រង់”(២សាំយ៉ូអែល ២២:៧)។ ព្រះ​ជា​ម្ចាស់​បាន​រំដោះ​ទ្រង់​ជា​ច្រើន​ដង ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ដែល​រាប់​បញ្ចូល​ទាំង​ការ​សង្រ្គោះ​ឲ្យ​រួច​ពី​ស្តេច​សូល​ផង​ដែរ។ ទ្រង់​បាន​សរសើរដំកើង​ព្រះ​ជា​ម្ចាស់ ព្រោះ​ព្រះ​អង្គ​បាន​ធ្វើ​ជា​ទីមាំ​មួន និង​ជា​អ្នក​រំដោះ ដែល​ទ្រង់​បាន​ចូល​ជ្រក​កោន(ខ.២-៣)។

ទុក្ខ​ព្រួយ​របស់​យើង ប្រហែល​ជា​តូច​ទេ បើ​ធៀប​នឹង​ទុក្ខ​ព្រួយ​របស់​ស្តេច​ដាវីឌ តែ​ព្រះ​ជា​ម្ចាស់​បាន​ស្វាគមន៍​យើង ឲ្យ​រត់​មក​រក​ព្រះ​អង្គ ដើម្បី​ស្វែង​រក​ជម្រក ដែល​យើង​ត្រូវ​ការ។ ព្រះ​ហស្ត​ព្រះ​អង្គ​តែង​តែ​បើក​ចំហរ​ជា​និច្ច។ ដូចនេះ ចូរ​យើង…

មេរៀនទទួលបានពីក្មេងៗ

ពេល​ដែល​ខ្ញុំ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​តំបន់​សំណង់​អាណា​ធិប​តេយ្យ ចិត្ត​របស់​យើង​ក៏​បានបន្ទាប​ចុះ ដោយ​សារ​ភាព​ក្រី​ក្រ ដែល​យើង​បាន​ឃើញ នៅ​ទី​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​ពេល​ដដែលនោះ ខ្ញុំ​ក៏​មាន​អារម្មណ៍​ផ្សេង​មួយ​ទៀត គឺ​ស្រស់​ថ្លា​ណាស់ ពេល​ដែល​បាន​ឃើញ​ក្មេង​ៗ​រត់​មក​រក​យើង ដោយស្រែក​ឡើង​ថា “មឈុងហ្កាយី មឈុងហ្កាយី!” (ជា​ភាសា​ស្វាហ៊ីលី មាន​ន័យ​ថា “លោក​គ្រូ​គង្វាល”)។ នេះ​ជា​ការឆ្លើយ​តប​របស់​ពួក​គេ ដែល​ពេញ​ដោយ​អំណរ ពេល​ដែល​បាន​ឃើញ​អ្នក​ដឹក​នាំ​ខាង​វិញ្ញាណ​របស់​ពួក​គេ កំពុង​តែនៅ​ក្នុង​យាន​យន្ត​ជា​មួយ​យើង។ ក្មេង​ៗ​ទាំង​នោះ​បាន​បន្លឺ​សម្លេង​ស្រែក​ដ៏​ស្រទន់ ដើម្បី​ស្វាគម​ន៍អ្នក​ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​ខ្វល់​ខ្វាយ​ពី​ពួក​គេ។

ពេល​ព្រះ​យេស៊ូវ​យាង​មក​ដល់​ទីក្រុង​យេរូសាឡិម ដោយ​ជិះ​នៅ​លើ​ខ្នង​សត្វ​លា ក្មេង​ៗ​ដែល​ពេញ​ដោយ​អំណរ ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ស្វាគមន៍ និង​សរសើរ​ដំកើង​ព្រះ​អង្គ​ថា “​ហូសាណា ដល់​ព្រះវង្ស​ហ្លួង​ដាវីឌ ព្រះអង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត”(ម៉ាថាយ ២១:៩,១៥)។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ គេ​មិន​គ្រាន់​តែ​ឮ​សម្លេង​សរសើរ​ដំកើង​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ទេ។ សម្លេង​រំខាន​ក៏បាន​កើត​មាន​ផង​ដែរ ពេល​ដែល​ពួក​អ្នក​ដូរ​លុយ​កំពុង​តែ​ច្រាស់​ច្រាល ដោយ​សារ​ព្រះ​យេស៊ូ​បាន​បណ្តេញ​ពួក​គេចេញ​ពី​ព្រះ​វិហារ(ខ.១២-១៣)។ ជាង​នេះ​ទៅ​ទៀត ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​បាន​មើល​ឃើញ​អំពើ​សប្បុរស​របស់​ព្រះ​យេស៊ូវ “ក៏​មាន​ចិត្ត​គ្នាន់​ក្នាញ់”(ខ.១៤-១៥)។ ពួក​គេ​ក៏​បាន​និយាយ អំពី​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការ​ដែល​ក្មេង​ៗ​សរសើរ​ដំកើង​ព្រះ​អង្គ​(ខ.១៦)។ ការ​នេះ​បាន​បង្ហាញ​ថា ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​ កំពុង​តែ​មាន​ភាព​ក្រីក្រ នៅ​ក្នុង​ចិត្ត។

យើង​អាច​រៀន​សូត្រ​អំពី​ជំនឿ​របស់​ក្មេង​ៗ​ នៅ​គ្រប់​សម័យ និង​គ្រប់​ទី​កន្លែង ដែល​បាន​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវជា​ព្រះ​អង្គ​សង្រ្គោះ នៃ​ពិភព​លោក។ ព្រះ​អង្គ​ជា​ព្រះ​ដែល​ឮ​ការ​សរសើរ​ដំកើង និង​សម្លេង​យំ​របស់​យើង…

សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ

កាល​ប៉ុន្មាន​ឆ្នាំ​មុន កូន​ប្រុស​ខ្ញុំ​ដែល​មាន​អាយុ៤​ឆ្នាំ មាន​ស៊ុម​ធ្វើ​ពី​ឈើ​មួយ មាន​រូប​រាង​ដូច​បេះ​ដូង ដែល​គេ​បានភ្ជាប់​ពី​លើ​បន្ទះ​លោហៈ ដោយ​មាន​អក្សរ​ឆ្លាក់​នៅ​ចំ​កណ្តាល​ថា ជា​រៀង​រហូត ។ គាត់​បាន​ឲ្យ​ស៊ុម​នោះ​មក​ខ្ញុំ ហើយប្រាប់​ខ្ញុំ​ថា “ម៉ាក់ កូន​ស្រឡាញ់​ម៉ាក់​ជា​រៀង​រហូត”។

ខ្ញុំ​ក៏​បាន​អរគុណ​គាត់ ដោយ​ឱប​គាត់ ហើយ​ប្រាប់​គាត់​ថា “កូនធ្វើ​ឲ្យ​ម៉ាក់​ស្រឡាញ់​កូន​កាន់​តែ​ខ្លាំង​ហើយ”។

កូន​ប្រុស​ខ្ញុំ​បាន​ឲ្យ​អំណោយ​មិន​អាច​កាត់​ថ្លៃ​នេះ​មក​ខ្ញុំ ដើម្បី​ធានា​ថា គាត់​នឹង​ស្រឡាញ់​ខ្ញុំ​ជា​រៀង​រហូត។ នៅ​ថ្ងៃដែល​មាន​ការ​ពិបាក ព្រះ​ជា​ម្ចាស់​បាន​ប្រើ​ព្រះ​វត្ត​មាន​ដ៏​ផ្អែម​ល្ហែម​របស់​ព្រះ​អង្គ ដើម្បី​កម្សាន្ត​ចិត្ត និង​លើក​ទឹក​ចិត្ត​ខ្ញុំ ដោយ​បញ្ជាក់​ច្បាស់​ថា​ ព្រះ​អង្គ​បាន​ស្រឡាញ់​ខ្ញុំ ដោយ​ក្តី​ស្រឡាញ់ដ៏​ជ្រាល​ជ្រៅ។​

ស៊ុម​នោះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អំណោយ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​អស់​កល្ប​របស់​ព្រះ ដែល​បាន​បង្ហាញ​ នៅ​ក្នុងព្រះ​បន្ទូល​ព្រះ​អង្គ​ទាំង​មូល និង​បញ្ជាក់ ដោយ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ។ យើង​អាច​ទុក​ចិត្ត​លើ​សេចក្តី​ល្អ​ដែល​មិន​ប្រែប្រួល​របស់​ព្រះ​អង្គ ហើយ​ច្រៀង​សរសើរ ដោយ​ការ​ដឹង​គុណ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ស្ថិត​ស្ថេរ​ជា​និច្ច គឺដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​បន្លឺ​សម្លេង​សរសើរ​ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១៣៦:១)។ យើង​អាចសរសើរ​ដំកើង​ថា ព្រះ​អម្ចាស់​ធំ​ប្រសើរ​លើស​អ្វី​ៗ​ទាំង​អស់​(ខ.២-៣) ខណៈ​ពេល​ដែល​យើង​ជញ្ជឹង​គិត អំពី​ភាព​អស្ចារ្យ​មិន​ចេះ​ចប់ និង​ប្រាជ្ញា​ដែល​គ្មាន​ដែន​កំណត់​របស់​ព្រះ​អង្គ (ខ.៤-៥)។ ព្រះ​ដែល​ស្រឡាញ់​យើង​ជា​រៀង​រហូត ជា​ព្រះ​អាទិករ​នៃ​ផ្ទៃ​មេឃ និង​ផែន​ដី ដែល​ស្គាល់​យើង និង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ហើយ​ក៏​បានគ្រប់​គ្រង​ពេល​វេលា ផង​ដែរ​(ខ.៦-៩)។

យើង​អាច​អរ​សប្បាយ ព្រោះ​សេចក្តី​ស្រឡាញ់ដ៏​ស្ថិត​ស្ថេរ ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ក៏​ជា​សេចក្តីស្រឡាញ់ ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​អាទិករ ​ដ៏​មាន​គ្រប់​ចេស្តា បាន​ចាក់​បង្ហូរ​មក​លើ​ជីវិត របស់​កូន​ព្រះ​អង្គ…